Tuesday, November 19, 2019
Home Authors Posts by Ouch Sony

Ouch Sony

369 POSTS 0 COMMENTS

កម្មករ​​​រោង​​​ចក្រ​​​ដួល​​​សន្លប់​​​បន្ថែម​​​ទៀតដោយ​​​មិន​​​ដឹង​​​មូលហេតុ​​​ច្បាស់​​​លាស់​​​

សម្រាប់ថ្ងៃទី២ជាប់ៗគ្នាកាលពីម្សិល មិញ កម្មករជាង៦០នាក់បានដួលសន្លប់នៅរោងចក្រកាត់ដេរមួយក្នុងរាជធានីភ្នំពេញដែលផ្គត់ផ្គង់សម្លៀកបំពាក់ទៅឱ្យក្រុមហ៊ុនសម្លៀកបំពាក់យីហោ H&M ដ៏ធំនៅស៊ុយអែត។ ក្រុមមន្ត្រីបានបន្តនិយាយថា ការចុះធ្វើអធិការកិច្ចរកមិនឃើញមូលហេតុណាមួយចំពោះការដួលសន្លប់នៅរោងចក្រ Berry Apparel (Cambodia) ដែលទទួលបានការចាត់ចំណាត់ថ្នាក់ដ៏ល្អសម្រាប់រយៈពេលបីឆ្នាំកន្លងមកនេះពីរោងចក្រកាត់ដេរល្អប្រសើរនៅកម្ពុជា ជាគម្រោងរបស់អង្គការសហប្រជាជាតិដែលឃ្លាំមើលរោងចក្រកាត់ដេរទាំងអស់។ លោក តុក វណ្ណថាត ជាវេជ្ជបណ្ឌិត និងជាប្រធានគណៈកម្មការបង្ការការដួលសន្លប់នៃក្រសួងការងារបានមានប្រសាសន៍ថា ក្រុមរបស់លោកបានចុះមករោងចក្រ Berry Apparel នេះកាលពីព្រឹកម្សិលមិញ បន្ទាប់ពីមានការដួលសន្លប់ថ្ងៃទី២ ហើយរកមិនទាន់ឃើញមូលហេតុណាមួយចំពោះឧបទ្ទវហេតុនេះឡើយ។ លោកបានថ្លែងថា "វាផ្តើមចេញពីកម្មករបីនាក់មិនស្រួលខ្លួនដោយមានបញ្ហាសុខភាព"។ លោកបានបន្ថែមថា "ពួកគេបានឃើញកម្មករផ្សេងទៀដួលសន្លប់ មានអារម្មណ៍តក់ស្លុត ហើយក៏ដួលសន្លប់ជាបន្តបន្ទាប់"។ លោក វេជ្ជបណ្ឌិត តុក វណ្ណថាត បានថ្លែងថា កម្មករ៧៧នាក់បានដួលសន្លប់កាលពីម្សិលមិញក្រោយពីរាងថប់ៗដង្ហើម និងរកកលចង់ក្អួត។ យោងតាមក្រសួងបានឱ្យដឹងថា ការចុះធ្វើអធិការកិច្ចកាលពីថ្ងៃពុធ ក៏រកមិនឃើញថាមកពីបញ្ហាអ្វីផងដែរ ក្រោយពីមានការដួលសន្លប់ក្នុងចំនួនដ៏ច្រើនដែលប៉ះពាល់ដល់កម្មករ៦៤នាក់។ តំណាងសហជីពម្នាក់បាននិយាយកាលពីថ្ងៃមុនថា កម្មករ៧៣នាក់បានដួលសន្លប់។ ការដួលសន្លប់នេះគ្មានអ្វីប្លែកឡើយក្នុងឧស្សាហកម្មកាត់ដេរនៅក្នុងប្រទេសកម្ពុជា ហើយជារឿយៗ គេសន្មតទៅនឹងការឡើងកម្តៅ ភាពស្លេកស្លាំង...

ការ​​​ដួល​​​សន្លប់​​​ក្នុង​​​ចំនួនដ៏ច្រើន​​​នៅ​​​រោង​​​ចក្រ​​​​​​កាត់​​​ដេរ H&M រក​​​មិនឃើញ​​ថា​​​មាន​​​បញ្ហាអ្វីឡើយ​​​

រោងចក្រកាត់ដេរ H&M ដែលបន្តទទួលបានពិន្ទុខ្ពស់ពីអង្គការសហប្រជាជាតិនោះ គឺជាកន្លែងដែលមានកម្មករដួលសន្លប់ក្នុងចំនួនដ៏ច្រើនកាលពីម្សិលមិញញក្នុងរាជធានីភ្នំពេញ ប៉ុន្តែរកមិនឃើញថា មានបញ្ហាអ្វីឡើយអំឡុងការពិនិត្យ។ លោក សៅ សារិទ្ធ ចៅសង្កាត់រងសង្កាត់ចោមចៅក្នុងខណ្ឌពោធិ៍សែនជ័យបានមានប្រសាសន៍ថា កម្មករ៧៣នាក់ដែលបានដួលសន្លប់នៅរោងចក្រ Berry Apparel (Cambodia) នៅម៉ោងប្រហែល៨ និង៣០នាទីព្រឹកដោយ សារខ្វះជាតិស្ករ។ លោក សៅ សារិទ្ធ បានបន្តថា "វាធ្វើឱ្យពួកគេខ្សោយ"។ លោកបានបន្ថែមថា "ពេលដែលពួកគេឃើញអ្នកផ្សេងដួល ពួកគេក៏ដួលសន្លប់បន្តបន្ទាប់គ្នា"។ ប៉ុន្តែតំណាងសហជីពការងារម្នាក់បានសន្មតការដួលសន្លប់នេះគឺដោយសារការហូបចុក និងការគេងមិនគ្រប់គ្រាន់។ អ្នកស្រី ឈុន សុឃី តំណាងសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជានៅរោងចក្រនេះបានមានប្រសាសន៍ថា "មានម្នាក់វិលមុខ ហើយគេសែងយកទៅពេទ្យ"។អ្នកស្រីបានបន្ថែមថា "នៅពេលអ្នកផ្សេងទៀតឃើញអញ្ចឹង ពួកគេភ័យខ្លាច ហើយចាប់ផ្តើមសន្លប់ម្តងមួយៗ"។ អ្នកស្រី ឈុន សុឃី បានថ្លែងថា កម្មករដែលដួលសន្លប់ទាំងនោះត្រូវបានបញ្ជូនទៅព្យាបាលនៅគ្លីនិកក្បែរនោះ ហើយកម្មការិនី៦៤នាក់កំពុងទទួលការព្យាបាលនៅឡើយគិតត្រឹមម៉ោង៤ល្ងាច។ ប្រទេសកម្ពុជាមានកម្មករកាត់ដេរជាង៧០០.០០០នាក់។ ការដួលសន្លប់ក្នុងចំនួនដ៏ច្រើននេះគ្មានអ្វីខុសប្លែកឡើយក្នុងប្រទេសកម្ពុជា ហើយគេសន្មតទៅនឹងព្រលឹង ខ្មោច ការភ័យខ្លាច ការតក់ស្លុត ភាពស្លេកស្លាំង និងមូលហេតុផ្សេងៗទៀតជាដើម។ រោងចក្រកាត់ដេរ Berry មានកម្មករប្រហែល២.៧៥០នាក់ និងផ្គត់ផ្គង់សម្លៀកបំពាក់យីហោអន្តរជាតិរួមមាន H&M ជាដើម។ រោងចក្រកាត់ដេរល្អប្រសើរនៅកម្ពុជា ជាស្ថាប័នរោងចក្រមួយដែលបង្កើតឡើងដោយអង្គការសហប្រជាជាតិ និងធនាគារពិភពលោក បានធ្វើការវាយតម្លៃរោងចក្រនេះកាលពីខែកុម្ភៈឆ្នាំមុន...

គ្រូបង្រៀន​​​សាសនាគ្រិស្ត​​​ម្នាក់​​​លង់​​​ទឹកស្លាប់​ក្នុង​គ្រោះ​ថា្នាក់​ពេល​​​បើក​​​រថយន្ត​​​ចុះដ​​​ឆ្លង​​​ទន្លេមេគង្គ

គ្រូបង្រៀនសាសនាគ្រិស្តម្នាក់បានលង់ទឹកស្លាប់កាលពីព្រឹកម្សិលមិញនៅពេលដែលគាត់ធ្វើដំណើររៀងរាល់ថ្ងៃ បន្ទាប់ពីរថយន្តរបស់គាត់បានធ្លាក់ចូលក្នុងទឹកទន្លេមេគង្គ ខណៈដែលគាត់បានព្យាយាមបើកឡើងលើដស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ លោក ចាន់ ប៊ុនធឿន នាយប៉ុស្តិ៍សង្កាត់ជ្រោយចង្វារមានប្រសាសន៍ថា អ្នកស្រី គីម មឿងស៊ុក (Kim Moeung Sook) អាយុ៦៧ឆ្នាំជាជនជាតិកូរ៉េខាងត្បូង បានធ្វើដំណើរពីរាជធានីភ្នំពេញទៅកាន់សាលារៀនដែលអ្នកស្រីបានទៅបង្រៀនរាល់ថ្ងៃស្ថិតក្នុងឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលនៅម៉ោងប្រហែល៨ព្រឹក ស្រាប់តែពេលនោះគាត់ភ័យស្លន់ស្លោពេលចុះចំណោតនៅដស្វាយជ្រុំនោះ ហើយបានធ្លាក់ចូលក្នុងទឹកទន្លេ។ លោកមានប្រសាសន៍ថា "គាត់ចុះខុសដ ហើយធ្លាក់ចូលទៅក្នុងទឹកទន្លេ"។ លោកបានបន្ថែមថា ផ្លូវចោត ហើយមានខ្យល់ខ្លាំង។ លោក ចាន់ ប៊ុនធឿន បានសម្តែងការសង្ស័យអំពីឧប្បត្តិហេតុនេះ ពីព្រោះស្ត្រីរូបនេះបានធ្វើដំណើរតាមផ្លូវនេះរាល់ថ្ងៃ។ យោងតាមលោក សៀម សុត្ថាវុធ អធិការនគរបាលជ្រោយចង្វារបានឱ្យដឹងថា នគរបាលបានចំណាយពេល៩០នាទីដើម្បីទាញយករថយន្តពីក្នុងទឹកទន្លេ ហើយសពអ្នកស្រីត្រូវបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ហើយបន្ទាប់មកបញ្ជូនបន្តទៅមន្ទីរពេទ្យមិត្តិភាពខ្មែរ-សូវៀត។ លោកបានថ្លែងថា នគរបាលស្រុកកំពុងស៊ើបអង្កេតករណីនេះ៕សារុន

អភិបាល​​​ខេត្ត​​​កំពង់ឆ្នាំ​​​ងរារាំង​​​បក្ស​​​សង្គ្រោះជាតិ​​​មិន​​​ឱ្យ​​​ធ្វើសិក្ខា​​​សាលា​​​

គណបក្សសង្គ្រោះជាតិបានបង្ខំចិត្តធ្វើសិក្ខាសាលាក្នុងទ្រង់ទ្រាយតូចសម្រាប់មន្ត្រីជាប់ឆ្នោតរបស់ខ្លួននាពេលខាងមុខដែលដឹកនាំដោយលោក កឹម សុខា ប្រធានគណបក្សនៅទីស្នាក់ការរបស់ខ្លួនក្នុងខេត្តកំពង់ឆ្នាំងកាលពីម្សិលមិញ បន្ទាប់ពីអាជ្ញាធរខេត្តមិនអនុញ្ញាតឱ្យធ្វើការជួបជុំគ្នាក្នុងទ្រង់ទ្រាយធំនោះ។ ក្នុងការតវ៉ាកាលពីពេលថ្មីៗពីសំណាក់មន្ត្រីគណបក្សសង្គ្រោះជាតិថា ពួកគាត់ត្រូវបានរារាំងដោយអាជ្ញាធរ និងគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចចាប់តាំងពីការបោះឆ្នោត ឃុំ សង្កាត់កាលពីខែមិថុនា ដែលអាសនៈឃុំ សង្កាត់ជាង៥០០បានធ្លាក់ទៅលើគណបក្សប្រឆាំងមក គណបក្សសង្គ្រោះជាតិអះអាងថា ពួកគាត់មិនត្រូវបានអនុញ្ញាតឱ្យរៀបចំកម្មវិធីនៅសណ្ឋាគារក្នុងមូលដ្ឋានឡើយ។ លោក ដួង ចន្ត្រា អនុប្រធានគណៈកម្មាធិការប្រតិបត្តិរបស់គណបក្សក្នុងខេត្តនេះបានមានប្រសាសន៍ថា លោកបានផ្ញើលិខិតមួយច្បាប់ទៅអាជ្ញាធរខេត្តកាលពីថ្ងៃទី១៦ខែសីហា ដើម្បីជូនដំណឹងពួកគេពីសិក្ខាសាលាដែលគណបក្សសង្គ្រោះជាតិគ្រោងធ្វើដើម្បីបណ្តុះបណ្តាលដល់មន្ត្រីជាប់ឆ្នោតថ្មីអំពីការគ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់។ ពីរថ្ងៃក្រោយមក លោកទទួលបានការឆ្លើយតបពីលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងដែលលើកឡើងថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមិនអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិធ្វើសិក្ខាសាលានេះទេ រហូតមានការឯកភាពពីក្រសួងមហាផ្ទៃ។ ពួកគាត់បានបង្ខំចិត្តធ្វើសិក្ខាសាលាក្នុងទ្រង់ទ្រាយតូចដោយធ្វើនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងឃុំរលាប្អៀរ ហើយកាត់បន្ថយចំនួនអ្នកចូលរួមពី២០០នាក់មក១០០នាក់។ ទោះជាយ៉ាងណា យោងតាមលោក ដួង ចន្ត្រា បានឱ្យដឹងថា គណបក្សត្រូវបានតម្រូវឱ្យជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានពីគោលបំណងរបស់ខ្លួនក្នុងការរៀបចំសិក្ខាសាលានេះប៉ុណ្ណោះ ហើយមិនចាំបាច់សុំការអនុញ្ញាតពីក្រសួងទេ។ លោក ដួង ចន្ត្រា បានមានប្រសាសន៍ថា "ហេតុផលដែលទាល់តែមានការអនុញ្ញាតពីក្រសួងមហាផ្ទៃនោះ គឺមិនអាចទទួលយកបានទេ ព្រោះវាផ្ទុយនឹងច្បាប់ដែលក្រសួងមហាផ្ទៃបានបង្កើត ដែលចែងថា គណបក្សទាំងអស់ក្រោយពីទទួលស្គាល់ដោយក្រសួងមហាផ្ទៃហើយ មានសិទ្ធិជួបជុំគ្នា និងមានសិទ្ធិផ្សព្វផ្សាយ"។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមិនអាចទាក់ទងសុំការបំភ្លឺបានទេ។ លោក ដួង ចន្ត្រា បានមានប្រសាសន៍ថា គោលបំណងនៃសិក្ខាសាលាគឺបណ្តុះបណ្តាលដល់មន្ត្រីថ្មីដើម្បីឱ្យពួកគេមានសមត្ថភាពធ្វើការងារឱ្យកាន់តែមានប្រសិទ្ធភាព។ លោកបានបន្ថែមថា "ពួកគាត់ថ្មី ហើយទើបតែចូលកាន់តំណែង មិនទាន់យល់ពីច្បាប់នេះ"។...

អាជ្ញាធរ​​​ចុះ​បង្ក្រាប​ហាង​បញ្ចាំ​​ដើម្បី​កាត់​បន្ថយ​ចោរកម្ម​​​ទូទាំង​រាជធានីភ្នំពេញ

ដើម្បីប្រឹងប្រែងកាត់បន្ថយចោរកម្ម អាជ្ញាធរខណ្ឌទូទាំងរាជធានីភ្នំពេញ ទទួលបានការណែនាំឱ្យចុះបង្ក្រាបហាងទទួលបញ្ចាំ និងអ្នកទទួលទំនិញពីអ្នកលក់ដោយគ្មានបង្កាន់ដៃ ឬឯកសារផ្សេងទៀតបញ្ជាក់ពីកម្មសិទ្ធិ។ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានមានប្រសាសន៍កាលពីម្សិលមិញថា អាជ្ញាធរកំពុងផ្ដោតលើហាងទាំងមានអាជ្ញាប័ណ្ណ និងគ្មានអាជ្ញាប័ណ្ណដែលអាចជំរុញឱ្យមានចោរកម្មដោយសារការទទួលទំនិញចាប់ពីទូរស័ព្ទដៃ គ្រឿងអលង្ការ រហូតដល់ម៉ូតូ និងរថយន្តជាថ្នូរនឹងសាច់ប្រាក់ឆាប់រហ័ស។ លោកថ្លែងថា "នៅពេលវាងាយស្រួលយករបស់ទៅប្ដូរយកលុយ វាជំរុញឱ្យមានចោរឆក់ ចោរប្លន់។ បើយើងគ្រប់គ្រង មិនបានល្អ វាក្លាយជាផ្នែកមួយនៃការបង្កើតបទល្មើស។ ប៉ុន្តែបើយើងគ្រប់គ្រងវាបានល្អ វាក៏អាចកាត់បន្ថយបទល្មើសបានដែរ"។ អ្នកនាំពាក្យរូបនេះបានថ្លែងបន្តថា ក្រោយពីមានការប្រជុំនៅសាលារាជធានីកាលពីសប្ដាហ៍មុន...

​ក្រុម​សកម្មជន​ច្រាន​ចោល​​ការ​សុំ​ទោស​របស់​​អគ្គនាយករង​​ហង្សមាស​

កាលពីម្សិលមិញ ក្រុមសកម្មជនសិទ្ធិស្ត្រីបានច្រានចោលការសុំទោសពីសំណាក់ពិធីករព័ត៌មានទូរទស្សន៍ដ៏ល្បីល្បាញមួយរូបចំពោះការធ្វើអត្ថាធិប្បាយរបស់លោកថា ជនចាប់រំលោភ និងឃាតករគួរតែទុកជីវិតឲ្យជនរងគ្រោះដើម្បី "ទុកប្រើប្រាស់ទៀត" ហើយបានលើកឡើងថា លោកគ្មានបំណងសុំទោសដោយសុទ្ធចិត្តនោះទេ។ លោក មាស រិទ្ធី អគ្គនាយករងនៃស្ថានីយហង្សមាស បានបង្កឱ្យមានកំហឹងប្រតិកម្ម នៅពេលលោកធ្វើអត្ថាធិប្បាយបែបនេះអំឡុង "កម្មវិធីព័ត៌មានពេលព្រឹក" ដ៏ពេញនិយមរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ ដែលនៅក្នុងនោះលោកក៏បានប្រាប់ឱ្យស្ត្រីៗ "ប្រើពាក្យផ្អែមល្ហែមដាក់សត្រូវ " ហើយកុំតតាំង។ បន្ទាប់ពីក្រុមការពារសិទ្ធិស្ត្រីរៀបចំញត្តិតាមអុីនធឺណិតប្រឆាំងពិធីករព័ត៌មានរូបនេះ លោក មាស រិទ្ធី បានសុំទោសនៅក្នុងម៉ោងផ្សាយកាលពីម្សិលមិញអំឡុងកម្មវិធីរបស់លោក ប៉ុន្តែលោកបានព្យាយាមនិយាយការពារទង្វើរបស់លោកម្ដងហើយម្ដងទៀត ហើយបានគូសបញ្ជាក់ថា...

​​​ស្ត្រី​ជនជាតិ​​​អូស្ត្រាលីដែលធ្វើជា​​​​អន្តរការី​​​សេវា​​​ពពោះជំនួស​ជាប់ពន្ធនាគារ​​១៨​​​ខែ​​​

អង្គុយនៅក្នុងបន្ទប់មួយកាលពីព្រឹកម្សិលមិញ អ្នកស្រី Tammy Davis-Charles  បានយកដៃក្តោបមុខហើយបានយំខ្សឹកខ្សួល ក្រោយពេលតុលាការសម្រេចប្រកាសសាលក្រមផ្តន្ទាទោស។ ចៅក្រម ស៊ លីនណា នៅសាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសអ្នកស្រី Davis-Charles អាយុ៤៩ឆ្នាំឱ្យជាប់ពន្ធនាគាររយៈ ពេល១៨ខែដោយសារធ្វើជាអន្តរការីសេវាពពោះជំនួសដោយជួយនាំឪពុកម្តាយបរទេសដែលត្រូវការឱ្យគេពពោះជំនួសជួបជាមួយស្ត្រីកម្ពុជាដែលស្ម័គ្រចិត្តស៊ីឈ្នួលពពោះជំនួស។ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌតែមួយគត់នេះដែលរដ្ឋាភិបាលបានបន្តចាត់វិធានការតាមផ្លូវច្បាប់ បន្ទាប់ពីអាជីវកម្មដែលមានពេលមួយបានរីកដុះដាលយ៉ាងឆាប់រហ័សនេះត្រូវបានហាមឃាត់កាលពីខែតុលានោះ អ្នកស្រី Davis-Charles  ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់ត្រាខ្លែង និងបទអន្តរការរវាងអ្នកសុំកូន និងស្ត្រីពពោះ។ អ្នកស្រីក៏ត្រូវបានបង្គាប់ឱ្យបង់ប្រាក់ពិន័យចំនួន៤លានរៀលផងដែរ។ ស្ត្រីជនជាតិអូស្ត្រាលីរូបនេះជាប់ពន្ធនាគារ៩ខែរួចមកហើយនៅព្រៃស កន្លែងដែលអ្នកស្រីត្រូវបានឃុំខ្លួនរង់ចាំការបើកសវនាការចាប់តាំងពីត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកាមក។ គូកនពីរនាក់ដែលសមគំនិតជាមួយអ្នកស្រី គឺឈ្មោះ សំរិទ្ធ ចរិយា អាយុ៣៥ឆ្នាំ និងពេជ្រ រិទ្ធី អាយុ២៨ឆ្នាំ ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំកន្លះនិងពិន័យជាប្រាក់ចំនួន២លានរៀលក្នុងម្នាក់ៗ សម្រាប់បទល្មើសដដែលនេះ។ ចៅក្រម ស៊ លីនណា បានថ្លែងមុនពេលប្រកាសសាលក្រមថា "តុលាការរកឃើញថា អំឡុងឆ្នាំ២០១៥ដល់ឆ្នាំ២០១៦ពិតជាមានអង្គហេតុនៃអំពើរបស់ជនជាប់ចោទទាំង៣ ហើយទោះបីជាដឹងថា ខុសច្បាប់ អ្នកទាំង៣នៅតែសម្រួលឱ្យមានការនាំទារកទៅ ក្រៅប្រទេស"។ ស្ថិតក្នុងសម្លៀកបំពាក់អ្នកទោសពណ៌ទឹកក្រូច អ្នកស្រី Davis-Charles បានគ្រវីក្បាលជាច្រើនលើកច្រើនសាពេលចៅក្រមមានប្រសាសន៍ ខណៈអ្នកស្រី សំរិទ្ធ ចរិយា ដែលមានកូនអាយុ៤ខែនៅពេលចាប់ខ្លួន បានយំខ្សឹកខ្សួលនៅក្នុងតុលាការ។ អ្នកទាំង៣នេះត្រូវបានឃាត់ខ្លួនបន្ទាប់ពីរដ្ឋាភិបាលបានបង្ក្រាបភ្លាមៗលើអាជីវកម្មផ្តល់សេវាពពោះជំនួសដែលបានផ្លាស់មកប្រទេសកម្ពុជា បន្ទាប់ពីត្រូវបានចាត់ទុកថា ខុសច្បាប់នៅក្នុងប្រទេសតំបន់អាស៊ីផ្សេងៗទៀត រួមមានប្រទេសថៃ និងប្រទេសនេប៉ាល់ផង។ ឪពុកម្តាយដែលឱ្យគេពពោះជំនួសរាប់សិបនាក់កំពុងស្ថិតនៅក្នុងស្ថានភាពផ្លូវច្បាប់ទៅមុខមិនរួចដោយមិនអាចនាំយកកូនដែលគេពពោះជំនួសចេញទៅប្រទេសរបស់ខ្លួនបានឡើយ ជាហេតុនាំឱ្យមានអ្នកខ្លះនាំកូនរបស់ខ្លួនឆ្លងកាត់ព្រំដែនដោយខុសច្បាប់ហើយឆ្ពោះទៅប្រទេសកំណើតរបស់ខ្លួន។ គោលការណ៍ណែនាំផ្លូវការស្តីអំពីថា តើឪពុកម្តាយឱ្យគេពពោះជំនួសអាចយកកូនរបស់ខ្លួនចេញដោយស្របច្បាប់ដោយសហការជាមួយស្ថានទូតរបស់ពួកគេតាមរបៀបណានោះ ឥឡូវនេះរដ្ឋាភិបាលបានចេញហើយ ប៉ុន្តែ ច្បាប់ផ្លូវការនៅមិនទាន់ឈានដល់ដំណាក់ការសម្រេចជាចុងក្រោយនៅឡើយទេ ហើយនៅតែស្ថិតនៅក្នុងស្ថានភាពដែលមិនទាន់មានការកំណត់ច្បាស់លាស់។ អំឡុងពេលបើកសវនាការកាលពីខែមុន អ្នកស្រី Davis-Charles បានយំពេលអ្នកស្រីរៀបរាប់ពីស្ថានភាពលំបាកដោយសារតែសំណុំរឿងនេះ ដោយលើកឡើងថា អ្នកស្រីស្រកទម្ងន់អស់២០គីឡូ និងមានជំងឺមហារីកនៅភ្នែកខាងឆ្វេង។...

រដ្ឋាភិបាល​​​ប្រគល់សិទ្ធិ​​​គ្រប់គ្រង​​​មរតកសាសន៍​​​នូវ​​​បទ​​​ចម្រៀង​​​៤១បទ​​​ដល់​​​ក្រុមគ្រួសារ​​​លោក គង្គ ប៊ុនឈឿន

ក្រុមគ្រួសារកវីនិពន្ធនិងអ្នកនិពន្ធ ប្រលោមលោក គង្គ ប៊ុនឈឿន ដែលបានទទួលមរណភាពទៅហើយនោះ ត្រូវបានប្រគល់ សិទ្ធិគ្រប់គ្រងមរតកសាសន៍នូវបទចម្រៀងជាង៤០បទក្នុងចំណោមបទចម្រៀងដែលលោកនិពន្ធ។ លោក សិុន សារ៉ាឌី ប្រធាននាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលនៃក្រសួងវប្បធម៌បានមានប្រសាសន៍ថា សិទ្ធិគ្រប់គ្រងមរតកសាសន៍នូវបទចម្រៀង៤១បទក្នុងចំណោមបទចម្រៀង៧០បទដែលក្រុមគ្រួសាររបស់គាត់បានស្នើសុំ ត្រូវបានប្រគល់ឲ្យពួកគាត់បន្ទាប់ពីដំណើរការរយៈពេល១ឆ្នាំដែលចូលរួមស្រាវជ្រាវពីក្រសួងនេះ។ លោកបានថ្លែងថា "ពួកគាត់មានសិទ្ធិគ្រប់គ្រងមរតកសាសន៍នេះ ដូច្នេះពួកគាត់អាចផ្តល់ ដល់អ្នកផ្សេងយកទៅធ្វើអាជីវកម្ម"។ ភាគច្រើននៃបទចម្រៀងដែលនិពន្ធដោយកវីរូបនេះ ត្រូវបានច្រៀងដោយលោក សីុន ស៊ីសាមុត ហើយប្រលោមលោកជាច្រើនដែលជាស្នាដៃរបស់លោកត្រូវបានយកទៅផលិតជាខ្សែភាពយន្តមុនរបបខ្មែរក្រហម។ លោក គង្គ ប៊ុនឈឿន បានទទួលមរណភាពក្នុងអាយុ៧៨ឆ្នាំ កាលពីខែមេសាឆ្នាំមុននៅប្រទេសន័រវែស ដែលលោកបានរស់នៅទីនោះក្នុងភាពនិរទេសខ្លួនដោយសារមានការគំរាមកំហែងដល់អាយុជីវិតចំពោះប្រលោមលោកចុងក្រោយរបស់លោកដែល មានចំណងជើងថា "វាសនានាងម៉ារីណា"បោះពុម្ពផ្សាយក្នុងឆ្នាំ២០០០ដែលបង្ហាញពីបញ្ហានិទណ្ឌភាពក្នុងប្រទេសកម្ពុជា។ លោក សុះ ម៉ាច អ្នកចម្រៀង និងជាអតីតប្រធានសមាគមសិល្បករខ្មែរបានមានប្រសាសន៍ថា ការប្រគល់សិទ្ធិគ្រប់គ្រងមរតកសាសន៍នេះផ្តល់គំរូល្អដល់សិល្បករជំនាន់ក្រោយ។ លោកបានថ្លែងថា "អ្វីដែលបានធ្វើគឺជាការលើកទឹកចិត្តដ៏ធំធេង ជាការផ្តល់កិត្តិយសនិងតម្លៃចំពោះស្នាដៃរបស់គាត់។ គាត់គឺជាបុគ្គលដ៏កម្រម្នាក់ ហើយយើងគួរតែកោតសរសើរ និងផ្តល់កិត្តិយសចំពោះស្នាដៃរបស់គាត់"៕សារុន

លោក ហ៊ុន សែន កំណត់​​​កាល​​​បរិច្ឆេទ​​​សម្រាប់​​​កា​​​បោះ​​​ឆ្នោត​​​ជាតិ​​​នៅថ្ងៃទី​​​២៩ ខែ​​​កក្កដាឆ្នាំ​​​២០១៨

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកំណត់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំក្រោយហើយគឺនៅថ្ងៃទី២៩ខែកក្កដា ដោយប្រែក្រឡាស់ជាផ្លូវការនូវកិច្ចព្រមព្រៀងដែលគណបក្សប្រជាជនកម្ពុជាកាន់អំណាចរបស់លោកបានធ្វើជាមួយគណបក្សប្រឆាំងក្នុងឆ្នាំ២០១៤ថា នឹងរៀបចំការបោះឆ្នោតអំឡុងរដូវប្រាំងនោះ។ ដូចដែលតម្រូវដោយច្បាប់ស្ដីពីការបោះឆ្នោតជាតិ លោកនាយករដ្ឋមន្ត្រីបានកំណត់កាលបរិច្ឆេទនេះនៅក្នុងសេចក្ដីសម្រេចមួយដែលបានចុះហត្ថលេខាកាលពីថ្ងៃសុក្រ។ក្នុងសេចក្ដីសម្រេចដាច់ដោយឡែកមួយទៀតដែលបានចុះហត្ថលេខានៅថ្ងៃដដែល លោកក៏បានកំណត់ការបោះឆ្នោតលើកក្រោយសម្រាប់ព្រឹទ្ធសភាផងដែរគឺនៅថ្ងៃទី១៤ ខែមករា ដែលភាគច្រើននៃអ្នកមានសិទ្ធិបោះឆ្នោតមកពីសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។ ច្បាប់នេះលើកឡើងថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនឹងត្រូវធ្វើឡើងរៀងរាល់ប្រាំឆ្នាំម្ដង ប៉ុន្តែមិនបានផ្តល់គោលការណ៍ផ្សេងសម្រាប់កំណត់កាលបរិច្ឆេទឡើយ។ ក្នុងឆ្នាំ២០១៤ ក្នុងផ្នែកនៃសម្បទានដើម្បីបញ្ចុះបញ្ចូលគណបក្សសង្គ្រោះជាតិឱ្យមកកាន់រដ្ឋសភាវិញ បន្ទាប់ពីការធ្វើពហិការរយៈពេលជាច្រើនខែនោះ គណបក្សប្រជាជនកម្ពុជាបានយល់ព្រមរៀបចំការបោះឆ្នោតជាតិលើកក្រោយនៅក្នុងខែកុម្ភៈដើម្បីចៀសវាងការរំខានដែលអាចកើតមានពីទឹកជំនន់ក្នុងរដូវវស្សា។ ប៉ុន្តែនៅឆ្នាំបន្ទាប់ លោក ហ៊ុន សែន បានប្រែក្រឡាស់ ហើយបានហៅគណបក្សប្រឆាំងថា "ល្ងីល្ងើ" ចំពោះការជឿលើការផ្តល់ដែលមិនដែលមានជាលាយលក្ខណ៍អក្សរ។លោកក៏បានលើកឡើងផងដែរថា ការផ្លាស់ប្ដូរនឹងតម្រូវឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលគណបក្សប្រជាជនកម្ពុជាប្រាកដជានឹងរារាំង។ ក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។ លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាបានមានប្រសាសន៍ថា លោក ហ៊ុន សែន មានសិទ្ធិកំណត់កាលបរិច្ឆេទតាមលោកចង់បាន។...

ស្ត្រី​​​ដែល​​​លួច​​​ចាប់ទារិកាត្រូវ​​​តុលាការ​​​ផ្តន្ទា​​​ទោស​​​​​​ឱ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​១១ឆ្នាំ​​​

ស្ត្រីម្នាក់ដែលបានលួចយកទារិកាអាយុ៦ខែត្រូវជាកូនមិត្តភក្ដិរបស់ខ្លួន ហើយក្រោយមកបានយកទៅទុកចោលនៅកន្លែងចាក់សំរាមមួយ ត្រូវបានរកឃើញថាមានពិរុទ្ធភាពពីបទប៉ុនប៉ងមនុស្សឃាត ហើយត្រូវបានផ្តន្ទាទោសកំបាំងមុខកាលពីម្សិលមិញ។ លោក តុប ឈុនហេង ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានប្រាប់តុលាការថា "សាលាដំបូងរាជធានីភ្្នំពេញសម្រេចផ្ដន្ទាទោសឈ្មោះ យិន សុធារ៉ា អាយុ៣៤ឆ្នាំ ឱ្យជាប់ពន្ធនាគាររយៈពេល១១ឆ្នាំ"។ យិន សុធារ៉ា ជាស្ត្រីមេម៉ាយមានកូនពីរនាក់បានសារភាពនៅសវនាការជំនុំជម្រះកាលពីដើមខែនេះថា គាត់បានលួចយកទារិកានេះ ពីព្រោះគាត់ "ស្រឡាញ់ទារិកានេះខ្លាំង"។ មិនមានការពន្យល់ពីមូលហេតុដែល យិន សុធារ៉ា មិនបានបង្ហាញមុខឡើយកាលពីម្សិលមិញ។ ស្ត្រីរូបនេះត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃសចាប់តាំងពីត្រូវបានចាប់ខ្លួនកាលពីខែមីនាមក។ យិន សុធារ៉ា បាននិយាយនៅសវនាការជំនុំជម្រះថា គាត់មានផែនការលួចយកទារិការូបនេះខណៈពេលកំពុងលេងបៀនៅផ្ទះមិត្តភក្ដិរបស់ខ្លួនដែលនៅក្បែរគ្នា។ គាត់បាននិយាយថា "ខ្ញុំស្រឡាញ់ទារិកានេះខ្លាំង...