Tuesday, November 19, 2019
Home Authors Posts by Phan Soumy

Phan Soumy

122 POSTS 0 COMMENTS

តំណាង​​​ពលករ​​​ស្នើ​​​សុំឱ្យមាន​​​ការ​​​បោះឆ្នោត និង​​​ចុះឈ្មោះបោះ​​​ឆ្នោត​​​​​​នៅ​​​ថៃ

តំណាងពលករដែលនិយាយថា ពួកគាត់តំណាងឱ្យពលករចំណាកស្រុកកម្ពុជារាប់ម៉ឺននាក់ក្នុងប្រទេសថៃកាលពីម្សិលមិញបានដាក់ញត្តិចំនួនបីទៅស្ថានទូតរបស់ខ្លួនក្នុងទីក្រុងបាងកកជំរុញឱ្យមានការបោះឆ្នោតនិងការចុះឈ្មោះពីក្រៅប្រទេសនៅមុនការបោះឆ្នោតជាតិនៅឆ្នាំក្រោយនេះ។ បញ្ហានេះ ដែលក៏ត្រូវបានលើកឡើងផងដែរដោយគណបក្សសង្គ្រោះជាតិក្នុងរដ្ឋសភា នឹងធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាជាង១លាននាក់បាត់បង់សិទ្ធិបោះឆ្នោត ដោយការស្នាក់នៅធ្វើការងារក្នុងប្រទេសថៃ ហើយអ្នកដែលគេគិតថា មានការគាំទ្រលើសលប់ចំពោះគណបក្សប្រឆាំង។ ច្បាប់បោះឆ្នោតបច្ចុប្បន្ននេះតម្រូវឱ្យពួកគាត់ត្រឡប់មកស្រុកកំណើតរបស់ខ្លួននៅពេលចុះឈ្មោះ និងត្រឡប់មកម្តងទៀតដើម្បីបោះឆ្នោត ហើយបញ្ហាមួយទៀតគឺចំណាយប្រាក់ច្រើន និងត្រូវការពេលវេលាច្រើនផងដែរ។ លោក លី រតនរស្មី អាយុ៣៥ឆ្នាំបាននិយាយថា គាត់ជាតំណាងម្នាក់ក្នុងចំណោមតំណាងពលករប្រាំមួយនាក់ដែលបានចុះហត្ថលេខា និងបានដាក់ញត្តិកាលពីម្សិលមិញ។ គាត់បាននិយាយថា "យើងស្នើសុំឱ្យគាត់ជួយសម្រួលក្នុងការចុះឈ្មោះបោះឆ្នោតនៅក្នុងស្ថានទូតប្រចាំនៅក្នុងប្រទេសថៃ"។ ការចុះឈ្មោះសម្រាប់ការបោះឆ្នោតនៅខែកក្កដា គ្រោងចាប់ផ្ដើមនៅថ្ងៃសុក្រ។ គាត់បាននិយាយថា ប្រសិនបើការចុះឈ្មោះ និងការបោះឆ្នោតនៅស្ថានទូតមិនអាចធ្វើទៅបានទេនោះ ពួកគាត់ចង់ឱ្យមានការអនុញ្ញាតឱ្យធ្វើនៅតាមព្រំដែន ពីព្រោះពលករច្រើនណាស់មិនអាចសុំច្បាប់ឈប់សម្រាកបានដើម្បីទៅស្រុកកំណើតរបស់ខ្លួន។ យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សបានឱ្យដឹងថា ច្បាប់ការងារថៃរារាំងពលករចំណាកស្រុកមិនឱ្យបង្កើតជាសហជីព ឬធ្វើជាសមាជិកគណៈកម្មាធិការសហជីពដែលមានអំណាចជ្រើសរើសមេដឹកនាំសហជីពឡើយ។ លោក លី រតនរស្មី បាននិយាយថា ហេតុដូច្នោះហើយ តំណាងពលករខ្មែរបានរៀបចំពលករប្រហែលពី២.០០០ទៅ៣.០០០នាក់ក្រៅផ្លូវការផ្អែកលើតំបន់ភូមិសាស្ត្រ។ គាត់បានបន្ថែមថា ញត្តិទាំងបីនេះត្រូវបានផ្ញើទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី រដ្ឋសភា...

ចាប់​​​ខ្លួន​​​ម្នាក់​​​ទៀត​​​ជុំ​​​វិញ​​​ការ​​​រិះ​​​គន់​​​លោក ហ៊ុន សែន តាម​​​​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​

ក្រុមមន្ត្រីបាននិយាយថា ក្នុងការចាប់ខ្លួនថ្មីៗនេះនូវអ្នករិះគន់ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន តាមទំព័រហ្វេសប៊ុក ស្ត្រីម្នាក់ក្នុងក្រុងប៉ោយប៉ែតត្រូវបាននាំខ្លួនទៅតុលាការចំពោះការហៅលោកនាយករដ្ឋមន្ត្រីថា"អាក្បត់ជាតិ" ក្នុងការឆ្លើយតបទៅនឹងការបង្ហោះសារក្នុងបណ្តាញទំនាក់ទំនងសង្គមដោយគេហទំព័រព័ត៌មាន Fresh News ដែលជាអ្នកពាំនាំសាររបស់រដ្ឋាភិបាល។ យោងតាមលោក សិទ្ធិ លួស ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ម៉ៅ លីនដា អាយុ៣១ឆ្នាំត្រូវបានចាប់ខ្លួននៅផ្ទះរបស់គាត់ក្នុងខេត្តបន្ទាយមានជ័យ បន្ទាប់ពីសរសេរខំមិន (comment)កាលពីថ្ងៃ សុក្រ។ លោក សិទ្ធិ លួស បានថ្លែងថា "និយាយឱ្យចំប្រដោយទៅ ពាក់ព័ន្ធនឹងការជេរប្រមាថ មាក់ងាយ បរិហារកេរ្តិ៍ជាសាធារណៈ"។ តាមរយៈសារបង្ហោះតាមទំព័រហ្វេសប៊ុករបស់ Fresh News អំពីយុទ្ធនាការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកក្នុងប្រទេសកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ១៩៧០ លីនណា បានចោទលោក ហ៊ុន សែន និងក្រុមគ្រួសាររបស់លោកថា បានលក់ដីរបស់ជាតិ"។ មុនហៅលោកនាយករដ្ឋមន្ត្រីថា "អាក្បត់ជាតិ" លីនដា បានសរសេរថា "ប្រទេសកម្ពុជាមិនទទួលយកអាត្រកូល ហ៊ុន សែន ឯង យកដីសម្តេចតាលក់ទេ"។ នៅពេលសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត លោក សិទ្ធិ លួស បានថ្លែងថា លីនដាសារភាពថា គាត់បានសរសេរសារបន្តុះបង្អាប់។ លោក សិទ្ធិ លួស បានថ្លែងថា "គាត់ក៏បានសារភាពថា អាហ្នឹងជា...

រដ្ឋាភិបាល​​​បញ្ចប់ការស៊ើប​​អង្កេត​​​លើ​​​អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​មួយ​​​ដែល​​​លោក​​​ ហ៊ុន សែន​​​ បញ្ជាឱ្យ​​​បិទ

មន្ត្រីក្រសួងមហាផ្ទៃម្នាក់បាននិយាយកាលពីម្សិលមិញថា អាជ្ញាធរបានបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនលើអង្គការមិនមែនរដ្ឋាភិបាលប្រឆាំងការជួញដូរផ្លូវភេទមួយ ដែលលោកនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យបិទកាលពីដើមខែនេះ ចំពោះអ្វីដែលលោកហៅថាជាការប្រមាថ "ដែលមិនអាចអត់ឱនឱ្យបាន"ហើយអង្គការនេះបានធ្វើការសុំទោស ប្រសិនបើព័ត៌មាននេះបង្កឱ្យមានការអាក់អន់ចិត្តនោះ។ កាលពីថ្ងៃទី១ ខែសីហា លោកនាយករដ្ឋមន្ត្រីបានដាក់បញ្ជាឱ្យពិនិត្យមើលអង្គការមេត្រីអន្តរជាតិ (AIM) ហើយបិទចោលភ្លាមៗ ជុំវិញអត្ថបទព័ត៌មានកាលពីពេលថ្មីៗរបស់បណ្ដាញសារព័ត៌មាន CNN នេះដែលលោកបានចោទចំពោះការអះអាងដែលថា តំបន់ស្វាយប៉ាកដែលស្ថិតក្នុងរាជធានីភ្នំពេញធ្លាប់ជាកន្លែងមានឈ្មោះមិនល្អសម្រាប់ពេស្យាចារកុមារនោះ នៅតែជាកន្លែងនៃការជួញដូរផ្លូវភេទកុមារមិនទាន់គ្រប់អាយុដដែល។ រដ្ឋាភិបាលក៏បានរិះគន់របាយការណ៍ព័ត៌មាននេះផងដែរដែលបានបង្ហាញពីការងាររបស់អង្គការ AIM នៅក្នុងតំបន់ស្វាយប៉ាក ចំពោះការអះអាងដែលថា ស្ត្រីជាម្ដាយដែលលក់កូនរបស់ខ្លួនឱ្យបម្រើផ្លូវភេទជាជនជាតិកម្ពុជា មិនមែនជាជនជាតិវៀតណាម។ លោក ហ៊ុន សែន បានមានប្រសាសន៍នៅពេលនោះថា "នេះជាការប្រមាថដ៏ធ្ងន់ធ្ងរ"។លោកបន្ថែមថា "ដោយតម្លៃណាក៏ដោយ អង្គការមួយនេះត្រូវចាកចេញពីកម្ពុជា មិនអាចឱ្យនៅបានទៀតទេ"។ បើទោះជាមានការគំរាមបែបនេះក្ដី ក៏អង្គការ...

រដ្ឋាភិបាល​បដិសេធ​​ហេតុផល​​​នយោបាយ​​សម្រាប់​ការ​ស៊ើបអង្កេត​​ពន្ធ

កាលពីម្សិលមិញ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបដិសេធហេតុផលនយោបាយសម្រាប់ការស៊ើបអង្កេតអង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នសារព័ត៌មានទាក់ទិនការបង់ពន្ធដារ ដោយគូសបញ្ជាក់ថា ក្រុមហ៊ុនសហគ្រាសឯកជនក៏ស្ថិតក្រោមការស៊ើបអង្កេតដូចគ្នាដែរ។ ក្នុងរយៈពេលពីរសប្ដាហ៍មកនេះ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា ស្ថាប័នកាសែតខេមបូឌា ដេលី បានជំពាក់ប្រាក់ពន្ធដារមិនទាន់បង់រហូតដល់ទៅ៦,៣លានដុល្លារ បានស្នើសុំឱ្យក្រសួងព័ត៌មានស៊ើបអង្កេតការផ្ដល់អាជ្ញាប័ណ្ណដល់វិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុាស៊ីសេរី (RFA) ទាក់ទិនការប្រមូលពន្ធដារ និងបានស្នើសុំជួបជាមួយអង្គការសិទ្ធិមនុស្សលីកាដូ អង្គការអាដហុក ព្រមទាំងគណៈកម្មាធិការដើម្បីរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) ផងដែរ។ លោក មាស សុខសេនសាន អគ្គលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា លោកមិនដឹងលម្អិតអំពីការស៊ើបអង្កេតនេះទេ ហើយលោកក៏មិនមែនជាអ្នកជំនាញខាងច្បាប់នោះដែរ...

ការិយាល័យវិទ្យុ RFA និង វិទ្យុ VOA ស្ថិត​​​ក្រោម​​​ការ​​​ពិនិត្យ​​​ពិច័យ​​​

ការិយាល័យវិទ្យុពីរដែលផ្ដល់មូលនិធិដោយសហរដ្ឋអាមេរិក រួមជាមួយកាសែតខេមបូឌាដេលី និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនផង ស្ថិតក្នុងអ្វីដែលទំនងជាការពង្រីក និងការស៊ើបអង្កេតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសាធារណៈកាន់តែកើនឡើងពីការបង់ពន្ធរបស់ស្ថាប័នទាំងនេះ ដែលគេដឹងចំពោះទំនាក់ទំនងដ៏តានតឹងជាមួយរដ្ឋាភិបាល។ យោងតាមលិខិតមួយច្បាប់ដែលចុះហត្ថលេខាកាលពីថ្ងៃសុក្រ ដោយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងត្រូវបានយកមកចុះផ្សាយដោយសារព័ត៌មាន Fresh News ដែលគាំទ្ររដ្ឋាភិបាលនៅថ្ងៃដដែលនោះបានឱ្យដឹងថា វិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) មិនបានចុះបញ្ជីជាមួយនាយកដ្ឋានពន្ធដារទេ ហើយមិនមានអាជ្ញាប័ណ្ណផ្សព្វផ្សាយត្រឹមត្រូវឡើយ។ លិខិតដដែលនេះបានស្នើឱ្យលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានស៊ើបអង្កេតករណីនេះ។ ប៉ុន្តែលោក ខៀវ កាញារីទ្ធ...

បុរស​ម្នាក់ត្រូវ​បាន​ចោទ​ប្រកាន់​ពាក់ព័ន្ធ​សារ​ហ្វេសប៊ុក​អំពី​ការ​​ចាប់ក្មេង​

បុរសម្នាក់នៅខេត្តតាកែវ ត្រូវបានចោទប្រកាន់ពីបទញុះញង់ និងផ្សព្វផ្សាយព័ត៌មានមិនពិត បន្ទាប់ពីគាត់បានបង្ហោះសារតាមហ្វេសប៊ុកថា បុរសជនជាតិវៀតណាមពីរនាក់បានដេញតាមចាប់ក្មួយស្រីរបស់ប្រពន្ធគាត់ ជារឿងមួយដែលក្មួយស្រីអាយុ១៤ឆ្នាំនោះ និងគ្រួសាររបស់នាងបានបដិសេធថាមិនពិត នេះបើយោងតាមអ្នកនាំពាក្យសាលាដំបូងខេត្តនេះបានបញ្ជាក់កាលពីម្សិលមិញ។ លោក លី ឆៃយ៉ា ត្រូវបានចោទប្រកាន់កាលពីយប់ថ្ងៃអង្គារ ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ។ បទផ្សព្វផ្សាយព័ត៌មានមិនពិតអាចមានទោសជាប់ពន្ធនាគារពី១ឆ្នាំដល់២ឆ្នាំ និងពិន័យជាប្រាក់៤លានរៀល (ប្រហែល១.០០០ដុល្លារ) ហើយបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋមានទោសជាប់ពន្ធនាគារពី៦ខែដល់២ឆ្នាំ និងពិន័យជាប្រាក់៤លានរៀល។ បទចោទប្រកាន់ទាំងនេះធ្វើឡើង បន្ទាប់ពីសុន្ទរកថាខ្លាំងៗដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងរាជធានីភ្នំពេញ នៅមុននេះក្នុងថ្ងៃដដែល ដោយក្នុងនោះលោកបានថ្កោលទោសពាក្យចចាមអារ៉ាមសុសសាយតាមបណ្ដាញទំនាក់ទំនងសង្គមអំពីការចាប់កូនក្មេងដែលកើតឡើងទូទាំងប្រទេស។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យបណ្ដាអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក...

ពាក្យ​​​ចចាមអារ៉ាមពីការ​​​ដើរ​​​ចាប់កូន​​​ក្មេង​​​​​​​​​​​​បណ្តាល​​​ឱ្យ​មានការ​​​ចាប់ខ្លួន​​​បុរស​​​ទី២ម្នាក់ទៀត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់អ្នកលេងហ្វេសប៊ុក "កុំបង្កើតបញ្ហា" ព្រោះការបំផុសបំផុលពាក្យចចាមអារ៉ាមថាមានការចាប់ក្មេងៗទូទាំងប្រទេសកាលពីម្សិលមិញបានបណ្តាលឱ្យមានការចាប់ខ្លួនម្នាក់ទៀត ពេលនេះគឺបុរសម្នាក់ដែលនគរបាលខេត្តតាកែវបានសាកសួរកាលពីមុនចំពោះការបំផុសបំផុលថា មានបុរសជនជាតិវៀតណាមដើរចាប់កូនក្មេង។ លោក ឈុន សារ៉េត ស្នងការរងនគរបាលខេត្តតាកែវបានប្រាប់អត្តសញ្ញាណជនសង្ស័យរូបនោះថា ឈ្មោះ លី ឆាយយ៉ា អាយុ៣៣ឆ្នាំ មកពីខេត្តព្រៃវែង រស់នៅជាមួយប្រពន្ធរបស់ខ្លួនក្នុងឃុំខ្វាវស្រុកសំរោង ខេត្តតាកែវ។ នគរបាលបានសាកសួរបុរសរូបនេះកាលពីថ្ងៃច័ន្ទ។ យោងតាមលោក មឿង សារុន អធិការនគរបាលស្រុកសំរោងបានឱ្យដឹងថា នៅក្នុងវីដេអូឃ្លីបដែលជននេះបានបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន លី ឆាយយ៉ា...

នគរ​​​បាលថាមានក្រុមមួួយ​​​ស្ថិត​​​នៅ​​​ពីក្រោយ​​​ពាក្យ​​​ចចាមអារ៉ាម​​​ខ្វេះ​​​យក​​​ក្រលៀន

ព្យាយាមរម្ងាប់កំហឹងផ្ទុះឡើងតាមហ្វេសប៊ុកដែលជំរុញឲ្យមហាជនប្រើហិង្សាលើជនសង្ស័យ និងអាជ្ញាធរ នគរបាលជាតិបានលើកឡើងកាលពីម្សិលមិញថា ក្រុមមួយដែលគេមិនបញ្ជាក់អត្តសញ្ញាណ គឺជាមេខ្លោងបំផុសបំផុលពាក្យចចាមអារ៉ាមមិនពិតថាមានគេដើរចាប់ក្មេងៗខ្វេះយកក្រលៀន។ ជំទាស់នឹងសេចក្តីរាយការណ៍ព័ត៌មានមិនពិតជាច្រើនដែលថាមានការចាប់ក្មេងៗទូទាំងប្រទេសនោះ លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានធានាអះអាងចំពោះមុខអ្នកយកព័ត៌មានជាច្រើនលើកច្រើនសាកាលពីម្សិលមិញថា គ្មានភ័ស្តុតាងបញ្ជាក់ពីការចាប់ក្មេងៗឬការវះពោះយកគ្រឿងក្នុងដ៏រាលដាលនោះទេ។  លោកឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា "ខ្ញុំសូមយកឱកាសនេះដើម្បីជម្រាបជូនសាធារណជនទាំងអស់នៅទូទាំងប្រទេសឲ្យបានជ្រាបថា ... ព័ត៌មាននេះគឺជាព័ត៌មានមិនពិតទេ"។ លោកបានលើកឡើងទៀតថា មានសេចក្តីរាយការណ៍អំពីការចាប់ក្មេងៗចំនួន១៥ករណីនៅទូទាំងខេត្តចំនួន១០ក្នុងរយៈពេល២០ថ្ងៃកន្លងមកនេះ។ ប៉ុន្តែការសើុបអង្កេតរកឃើញថា មានករណីចាប់ក្មេងពិតប្រាកដតែ១ករណីប៉ុណ្ណោះ គឺហេតុការណ៍កើតឡើងនៅក្នុងខេត្តកំពង់ស្ពឺដែលប្រព្រឹត្តដោយម្តាយមីងម្នាក់ដែលមានបំណងជំរិតទារប្រាក់ពីម្តាយជនរងគ្រោះ នេះបើយោងតាម លោក គៀត ច័ន្ទថារិទ្ធ ដែលបានប្រាប់យកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនៅអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីម្សិលមិញ។ អ្នកនាំពាក្យរូបនេះ បានថ្លែងថា "១៤រឿង ទៀតនោះ គឺសុទ្ធតែរឿងដែលថា ជះឥទ្ធិពលចិត្តសាស្ត្រពីការបំពុលបរិយាកាសនោះទាំងអស់"។ លោកបានលើកឡើងពីឧទាហរណ៍ ដែលឪពុកម្តាយរាយការណ៍ថា កូនៗរបស់ខ្លួនត្រូវគេចាប់ បន្ទាប់ពីពួកគេដើរនៅក្នុងផ្សារ ចូលរួមនៅក្នុងព្រះវិហារគ្រិស្តសាសនាចេញពីរៀនមកផ្ទះវិញយឺត ឬក៏រត់ទៅជាមួយគូស្នហ៍។ លោកក៏បានចេញការព្រមានដល់អ្នកលេងហ្វេសប៊ុកផងដែរដោយលើកឡើងថា "ការនិយាយបំផ្លើស ការផ្សាយព័ត៌មានមិនពិត ការបញ្ជូនដំណឹងមិនពិត មានទោស"។ កាលពីយប់មិញ នគរបាលខេត្តតាកែវបានសាកសួរជនសង្ស័យម្នាក់ឈ្មោះ លី ឆាយយ៉ា ដែលកាលពីថ្ងៃអាទិត្យបានបង្ហោះវីដេអូមួយនៅលើហ្វេសប៊ុកស្តីអំពីក្មេងស្រីម្នាក់ត្រូវបានបុរសជនជាតិវៀតណាមពីរនាក់កំពុងដេញតាម ជាព័ត៌មានដែលក្មេងស្រីរូបនេះ និងគ្រួសាររបស់នាងបានបដិសេធ នេះបើយោងតាមលោក មឿង សារុន អធិការនគរបាលស្រុកសំរោង។ ព៏ត៌មានមិនពិតស្រដៀងគ្នាបានធ្វើឲ្យកើតមានក្តីព្រួយបារម្ភទូទាំងប្រទេស និងបានញុះញង់បញ្ឆេះកំហឹង ក្នុងចំណោមមហាជនដែលព្រួតគ្នាវាយដំលើជនសង្ស័យ។ បុរសពីរនាក់ត្រូវបានវាយដំរហូតដល់សន្លប់កាលពីថ្ងៃសៅរ៍ នៅក្នុងខេត្តកំពង់ធំបន្ទាប់ពីមានមនុស្សជាង១.០០០នាក់មកឡោមព័ទ្ធចោទប្រកាន់ពួកគេថា...

នគរ​បាល​​បញ្ចេញ​​​ស្ថិតិ​​​​​ករណី​​​ចាប់រំលោភ​ទាប​​​​​ទំនង​ជា​ដោយសារ​ខ្លាច​ប៉ះពាល់ដល់​កេរ្តិ៍ឈ្មោះ​ខ្លួន​

កាលពីម្សិលមិញ នគរបាលជាតិបានបញ្ចេញតួលេខបទល្មើសសម្រាប់ឆមាសទី១ដើមឆ្នាំនេះ ក្នុងនោះការចាប់រំលោភដែលបានរាយការណ៍មានតែ១២៦ករណី និងការបៀតបៀនផ្លូវភេទមាន៣៦ករណីនៅទូទាំងប្រទេស ហើយប្រធានអង្គការសិទ្ធិស្ត្រីមួយរូបបានលើកឡើងថា តួលេខនេះទំនងជាកើនឡើងដោយសារករណីបៀតបៀនផ្លូវភេទ។ លោកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជាបានមានប្រសាសន៍ថា ស្ថានភាពពិតទំនងជាធ្ងន់ធ្ងរជាងនេះឆ្ងាយណាស់។ លោកស្រីថ្លែងថា "ខ្ញុំយល់ថាតួលេខដែលនគរបាលបានរាយការណ៍មិនត្រឹមត្រូវទេ ព្រោះមានករណីជាច្រើនទៀតមិនត្រូវបានរាយការណ៍ដែលយើងមិនបានដឹង និងគ្មានប្រព័ន្ធសម្រាប់តាមដានរឿងនេះ"។ លោកស្រីបានគូសបញ្ជាក់ថា ករណីចាប់រំលោភមិនត្រូវបានជនរងគ្រោះរាយការណ៍អស់ដោយសារហេតុផលចម្បងពីរគឺ ទី១ ជនរងគ្រោះខ្លាចខូចកេរ្តិ៍ឈ្មោះ ទី២ ជនរងគ្រោះមិនជឿទុកចិត្តលើអាជ្ញាធរ។ លោកស្រីបានបន្តថា "ពួកគាត់ស្ទាក់ស្ទើរក្នុងការរកយុត្តិធម៌តាមផ្លូវតុលាការ។ ពួកគាត់យល់ថា ជនសង្ស័យនឹងក្លាយជាជនរងគ្រោះ...

គ.ជ.ប​​​ ត្រូវ​​​បាន​​​ជំរុញ​​​ឲ្យអនុញ្ញាត​​​ឲ្យ​​​ពល​​​ករ​​​អាច​​​ចុះឈ្មោះ​​​បោះ​​​ឆ្នោត​​​នៅ​​​ក្រៅប្រទេស​​​

កាលពីម្សិលមិញ អង្គការមិនមែនរដ្ឋាភិបាលបានខិតខំសាជាថ្មីជំរុញឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្វើយ៉ាងណាអនុញ្ញាតឲ្យពលករខ្មែរនៅក្រៅប្រទេសអាចចុះឈ្មោះបោះឆ្នោតបាន ខណៈតំណាងរាស្ត្រគណបក្សប្រឆាំងមួយរូបក៏បានស្នើផងដែរឲ្យគណៈកម្មាធិការនេះរកមូលដ្ឋានមកគាំទ្រការអះអាងរបស់ខ្លួនដែលថា ច្បាប់បច្ចុប្បន្នត្រូវធ្វើវិសោធនកម្មដើម្បីឲ្យពលករនៅក្រៅប្រទេសអាចចុះឈ្មោះបាននោះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានច្រានចោលម្តងហើយម្តងទៀតចំពោះសំណើរបស់គណបក្សប្រឆាំង និងអ្នកសង្កេតការណ៍បោះឆ្នោតឯករាជ្យដែលនឹងជួយឲ្យពលករខ្មែរជាង១លាននាក់អាចចុះឈ្មោះបោះឆ្នោតបាន។ ពួកគេបានព្យាយាមម្តងទៀត អំឡុងកិច្ចពិភាក្សារៀបចំដោយគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) នៅក្នុងរាជធានីភ្នំពេញដើម្បីពិភាក្សាអំពីសំណើធ្វើវិសោធនកម្មច្បាប់ស្តីពីការចុះឈ្មោះបោះឆ្នោតរបស់គ.ជ.ប។ លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា(និកហ្វិច) បានលើកឡើងថា វាមិនលំបាកទេហើយបញ្ហាបច្ចេកទេសក៏មិនចំណាយប្រាក់អស់ច្រើនដែរ នៅក្នុងការអនុញ្ញាតឲ្យពលករខ្មែរធ្វើការនៅក្រៅប្រទេសអាចចុះឈ្មោះបាន និងសូម្បីបោះឆ្នោតក៏បានដែរនៅកន្លែងដែលពួកគេរស់នៅ ហើយជួយឲ្យពួកគេមិនចាំបាច់ធ្វើដំណើរវែងឆ្ងាយ និងចំណាយប្រាក់អស់ច្រើនក្នុងការធ្វើដំណើរមកស្រុកកំណើតវិញ។ លោកបានថ្លែងថា "ពួកគាត់ទៅចុះឈ្មោះ នៅទូតខ្មែរយើងនៅតាមប្រទេសហ្នឹងទៅបោះឆ្នោតហើយគេបញ្ជូនសន្លឹកឆ្នោតមកស្រុកខ្មែរ មកសរុបក៏បានដែរ។ អត់មានអីពិបាកទេ។ បញ្ហាបច្ចេកទេស ខ្ញុំមើលទៅអត់មានចំណាយថវិកាច្រើនទេ ខ្ញុំខ្លាចតែបញ្ហាឆន្ទៈនយោបាយទេដែលធ្វើមិនកើត"។ លោក មឿន តុលា ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់សង់ត្រាល់បានលើកឡើងថា វាមានការងាយស្រួលទេនៅក្នុងការបោះឆ្នោតសម្រាប់ពលករខ្មែរជាង១លាននាក់នៅប្រទេសថៃ រួមជាមួយនឹងពលករខ្មែររាប់មឺុននាក់ផ្សេងទៀតនៅក្នុងប្រទេសម៉ាឡេស៊ី និងកូរ៉េខាងត្បូង ។ លោកបានមានប្រសាសន៍ថា "ជម្រើសដ៏ល្អបំផុតសម្រាប់ធានាសិទ្ធិរបស់ពួកគាត់ហ្នឹងមានសិទ្ធិក្នុងការបោះឆ្នោតបានហ្នឹងគឺបង្កើតការិយាល័យចុះឈ្មោះបោះឆ្នោតនិងការិយាល័យបោះឆ្នោតនៅកន្លែងស្ថានទូត ឬស្ថានកុងស៊ុល"។ លោកបានបន្តថា "ឧទាហរណ៍ដូចនៅថៃអ៊ីចឹង...