Saturday, December 7, 2019
Home Authors Posts by Phok Dorn

Phok Dorn

106 POSTS 0 COMMENTS
Reporter

រ​ថយន្ត​ដឹកកម្មករ​ក្រឡាប់​ធ្វើ​ឲ្យ​កម្មករ​ម្នាក់ស្លាប់​និង​​របួស​ជាច្រើន​នាក់ទៀ​ត​

កម្មករ​រោងចក្រ​កាត់​ដេរ​ម្នាក់​បាន​ស្លាប់​ និង​ជាង​១០​នាក់​ទៀត​រង​របួស​នៅ​ពេល​រថយន្ត​ដែល​ពួកគេ​ជិះ​នោះ​បាន​ក្រឡាប់​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានី​ភ្នំេពញ​កាលពី​រសៀល​ថ្ងៃ​សៅរ៍ ជា​ករណី​ថ្មី​បំផុត​ក្នុង​ចំណោម​គ្រោះ​ថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​ពាក់​ព័ន្ធ​នឹង​កម្មករ​រោង​ចក្រ​កាត់​ដេរ ដែល​បាន​ប្រជ្រៀត​គ្នា​ជិះ​រថយន្ត​ធ្វើ​ដំណើរ​ទៅ​និង​មក​ពី​រោងចក្រ​នៅទូទាំង​ប្រទេស​។ យោងតាម​លោក ផាន់ ភឿន នាយ​ប៉ុស្តិ៍​សង្កាត់​កំបូល បាន​ឲ្យ​ដឹង​ថា កែវ ចាន់នឿន អាយុ​១៨​ឆ្នាំ​បាន​ស្លាប់​នៅ​កន្លែង​កើត​ហេតុ ហើយ​កម្មករបួន​នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ភ្លាមៗ​បន្ទាប់ពី​រថយន្ត​ក្រឡាប់​ ជា​េហតុការណ៍​ដែល​នគរ​បាល​សង្ស័យ​ថា បណ្ដាល​មកពី​​ការ​ធ្វេស​ប្រហែល ឬការ​​ស្រវឹង​របស់​អ្នក​បើក​បរ​ ដែល​បាន​ព្យាយាម​រត់​គេច​ពី​កន្លែង​កើត​ហេតុ​បន្ទាប់​ពី​បង្ក​គ្រោះ​ថ្នាក់​។ លោក ភឿន បាន​មាន​ប្រសាសន៍​ថា " សាក្សី​បាន​ឃើញ​រថយន្ត​នេះ​ដឹក​កម្មករពេញ​រេទៅឆ្វេង​ផង​ស្ដាំ​ផង​ក្នុង​ល្បឿន​យ៉ាង​លឿន​។ បន្ទាប់​មក​អ្នក​បើក​បររថយន្ត​បាន​បាត់​បង់​ម្ចាស់​ការ ហើយ​រថយន្ត​​ក្រឡាប់​គ្រវែង​កម្មករ​​ចេញ​ពី​រថយន្ត​ចម្ងាយពី​៣ទៅ៤​ម៉ែត្រ​។ លោក​បាន​បន្ថែម​ថា...

អ្នកភូមិ​ខេត្ត​កំពង់​ឆ្នាំងពីរនាក់​ត្រូវ​បាន​ចោទប្រកាន់ជុំវិញការ​ប៉ះទង្គិច​គ្នា​ជាមួយ​កម្មករ​ក្រុមហ៊ុន​ខេឌីស៊ី

អ្នក​ភូមិ​ពីរ​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី​ដ៏អូស​បន្លាយ​ជាមួយ​ក្រុម​ហ៊ុន​ ខេឌីស៊ី ដែល​មាន​ខ្នង​ក្រាស់​ ត្រូវ​បាន​ចោទ​ប្រកាន់​កាលពី​ម្សិលមិញ​ពីបទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ និង​បង្ក​របួស​​ស្នាមដោយ​ចេតនា​អំឡុង​ពេល​ប៉ះទង្គិច​គ្នា​ជាមួយ​កម្មករ​នៅ​​កន្លែង​អភិវឌ្ឍន៍​ែដល​មាន​វិវាទ​នៅ​ក្នុង​ខេត្តកំពង់​ឆ្នាំង កាលពី​សប្ដាហ៍​មុន​។ ​លោក លី វីរៈ ស្នង​ការ​រង​នគរ​បាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា​ កាលពី​ថ្ងៃ​ច័ន្ទ នគរ​បាល​ខេត្ត​បាន​ចាប់​ខ្លួន​លោក ម៉ាង យ៉ាវ អាយុ​៣០​ឆ្នាំ​ និង​លោក ស៊ាង ហេង អាយុ​៣៤​ឆ្នាំ​ ពី​បទ​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​កាល​ពីថ្ងៃ​ទី​១៧ ខែ​កក្កដា ដែល​ក្នុង​នោះ​កម្មករ​របស​់​ក្រុម​ហ៊ុន​​ ខេឌីស៊ី ១០​នាក់​បាន​រង​របួស​។ លោក​បាន​មាន​ប្រសាសន៍​ថា "រហូត​មក​ទល់​ពេល​នេះ​...

សំណង់​​​ព្រះ​​​មេរុ​​​ថ្វាយ​​​ព្រះ​​​ភ្លើង​​​សម្ដេច​​​ឪ​​​ត្រូវ​​​បាន​​​វាយ​​​កម្ទេច​​​​​​ជា​​​បណ្ដើរ​​​ៗ​​​ដើម្បី​​​យក​​​ទីធ្លាធ្វើ​​​សួន​​​

រយៈពេល​​​ជាង​​​មួយ​​​ឆ្នាំ​​​បន្ទាប់ពី​​​​​​ពិធី​​​បុណ្យ​​​ព្រះបរម​​​​​​សព​​​ព្រះ​​​បរម​​​រតនកោដ្ឋ​​​សម្ដេច​​​ឪ នរោ​​​ត្តម​​​​​​ សីហនុ នៅ​​​ទីបំផុត​​​កម្មករ​​​កំពុង​​​តែ​​​​​​រុះ​​​រើ​​​​​​ព្រះ​​​មេរុ​​​ថ្វាយ​​​ព្រះ​​​ភ្លើង​​​ចេញ​​​ពី​​​វាលព្រះ​​​​​​មេ​​​រុ ដែល​​​ស្ថិត​​​​​​​​​នៅ​​​​​​ចំ​​​កណ្ដាល​​​​​​រាជធានីភ្នំពេញ​​​។​​​ ដោយ​​​មាន​​​ទីតាំង​​​ស្ថិត​​​នៅ​​​ជាប់​​​​​​ព្រះបរម​​​រាជ​​​វាំង​​​​​​ វាលព្រះ​​​​​​មេរុ​​​ ដែល​​​​​​ជា​​​សំណង់​​​មាន​​​តម្លៃ​​​​​​រាប់លាន​​​ដុល្លារ​​​ដែល​​​គេ​​​សង់​​​ឡើង​​​សម្រាប់​​​ថ្វាយ​​​ព្រះភ្លើង​​​​​​​​​អតីត​​​ព្រះ​​​មហា​​​ក្សត្រ​​​​​​​​​ជា​​​ទី​​​ស្រឡាញ់​​​របស់​​​ប្រជារាស្ត្រ​​​នោះ ​​​​​​ពេល​​​នេះ​​​បាន​​​ក្លាយ​​​ជា​​​ទីវាល​​​​​​បណ្ដើរៗ​​​ហើយ​​​​​​។​​​ លោក​​​ អ៊ុំ​​​ តារាវុធ សមាជិក​​​​​​ខុទ្ទ​​​កាល័យ​​​ព្រះ​​​បរម​​​រាជវាំ​​​ង​​​បាន​​​មាន​​​ប្រសាសន៍​​​សំដៅ​​​ដល់​​​​​​ព្រះ​​​មេរុ​​​ដែល​​​​​​ត្រូវ​​​បាន​​​សាង​​​សង់​​​​​​ឡើង​​​​​​សម្រាប់​​​​​​ពិធី​​​បុណ្យ​​​ព្រះបរម​​​​​​សព​​​សម្ដេច​​​ឪ​​​កាល​​​​​​ពី​​​ខែ​​​កុម្ភៈ​​​ ឆ្នាំ​​​២០១៣ថា  “នៅ​​​ពេល​​​នេះ​​​​​​ខ្ញុំ​​​គ្រាន់​​​តែ​​​ដឹង​​​​​​ថា កំពុង​​​​​​ត្រូវ​​​គេ​​​រុះរើ​​​បណ្ដើរៗ​​​ដើម្បី​​​​​​រៀបចំ​​​​​​ធ្វើ​​​សួន​​​ច្បារ​​​ឡើង​​​​​​វិញ​​​”។ លោក​​​បាន​​​បង្វែ​​​រ​​​សំណួរ​​​បន្ថែម​​​ទៀត​​​​​​ទៅ​​​លោក​​​ គង់​​​ សំអុល​​​ រដ្ឋមន្ត្រី​​​ក្រសួង​​​ព្រះ​​​​​​បរម​​​រាជ​​​វាំង​​​​​​ដែល​​​មិន​​​អាច​​​​​​ទាក់ទង​​​​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​។​​​ កាល​​​ពីខែ​​​មករា ព្រះ​​​អង្គម្ចាស់​​​​​​​​​ សីុសុវត្ថិ​​​ ធម្មិកោ ដែល​​​ធ្លាប់​​​កាន់​​​​​​មុខ​​​តំណែង​​​ជា​​​ទី​​​ប្រឹក្សា​​​​​​របស់​​​សម្ដេច​​​ឪ​​​នរោត្តម សីហនុ អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ​​​...

អ្នកតវ៉ា​​​ពីរ​​​នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​តវ៉ា​​​ជាប់ឃុំ​​​២៣​​​នាក់​​​ត្រូវ​​​បាន​​​​​​​​​ដោះលែង​​​​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ

កាល​​​ពីព្រឹក​​​ថ្ងៃ​​​សុក្រ​​ សាលា​​​ដំបូង​​​រាជ​​​ធានីភ្នំពេញ​​​​​​​​​បាន​​​សម្រេច​​​ដោះ​​​លែង​​​​​​មនុស្ស​​​ពីរ​​​នាក់​​​ក្នុង​​​ចំណោម​​​សកម្ម​​​ជន​​​សហជីព​​​​​​​​​និង​​​​​​​​​អ្នក​​​តវ៉ា​​​ចំនួន​​​២៣​​​​​​នាក់ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​ ។ ​​​​​​សកម្ម​​​​​​ជន​​​សហជីព​​​​​​​​​និង​​​​​​​​​អ្នក​​​តវ៉ា​​​ចំនួន​​​២៣​​​​​​នាក់​​​នេះ​​​ត្រូវបាន​​​បញ្ជូន​​​ចូលពន្ធនាគារ ​​​បន្ទាប់ពី​​​ការ​​​បង្ក្រាប​​​​​​របស់​​​កង​​​រាជអាវុធ​​​ហត្ថ​​​លើ​​​កម្មករ​​​រោងចក្រ​​​កាត់​​​ដេរ​​​ ដែល​​​កំពុង​​​ធ្វើកូដកម្ម​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៣​​​ខែ​​​មករា​​​ ។ លោក​​​ លាង​​​ សំណាត់​​​ ចៅ​​​ក្រម​​​ប្រធាន​​​​​​ក្រុម​​​ប្រឹក្សា​​​ជំនុំ​​​ជម្រះ​​​​​​សាលា​​​ដំបូង​​​​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​បាន​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​ក្ដី​​​​​​ដោយ​​​​​​មិន​​​បាន​​​​​​គ្រោង​​​ទុក​​​មួយ​​​​​​កាល​​​ពីព្រឹក​​​ថ្ងៃ​​សុក្រ ហើយ​​​បាន​​​សម្រេច​​​ដោះលែង​​​​​​មនុស្ស​​​ពីរ​​​នាក់​​​ក្នុង​​​ចំណោម​​​អ្នកតវ៉ា​​​​​​ ដែល​​​កំពុង​​​ជាប់​​​ពន្ធ​​​នាគារ​​​ទាំង​​​២៣​​​នាក់​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​។ កម្មករ​​​​​​រោង ចក្រ កាត់​​​ដេរ​​​ដែល​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​ទាំង​​​ពីរ​​​នាក់​​​នោះ​​​​​​រួម​​​មាន​​​ លោក​​​ ប៊ូ សារិទ្ធ អាយុ​​​២៧​​​ឆ្នាំ​​​ និង​​​​​​ យុវជន​​​ យុន ជា អាយុ​​​១៧​​​ឆ្នាំ ។ យោង​​​តាម​​​​​​​​​ដីកា​​​​​​បង្គាប់​​​​​​ឲ្យ​​​ដោះ​​​លែង​​​​​​​​​របស់​​​តុលាការ​​​​​​...

របាយការណ៍រដ្ឋាភិបាល៖ចំនួន​ទឹក​ប្រាក់វិនិយោគ​នៅ​​​ក្នុង​វិស័យ​សំណង់​កើនឡើង​២៤​ភាគរយ​

យោង​តាម​របាយការណ៍​មួយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាលពី​ពេល​ថ្មីៗនេះ បាន    ​ប​ង្ហាញ​ថា ចំនួន​ទឹក​ប្រាក់វិនិយោគ​អនុម័តក្នុង​វិស័យ​សំណង់​បាន​កើនឡើង​២៤​ភាគ​រយ​ដល់២,២៧​ពាន់លាន​ដុល្លារ​ អំឡុង​រយៈ​ពេល​​​​ ប្រាំ​បួន​ខែ​ដំបូង​នៃឆ្នាំ​នេះ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំ​២០១២​។ ក្រសួង​រៀបចំ​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​អនុម័ត​គម្រោង​ចំនួន​១,២៤២​គម្រោង​ បើគិតពីខែ​មក​រា​ ដល់​ខែ​កញ្ញា​ នេះ បើ​យោង​តាម​​របាយការណ៍​ផ្សព្វ​ផ្សាយ​នៅ​តាមទី​ភ្នាក់​ងារ​​​ព័ត៌​មានរដ្ឋ​ អាកាបេ៉ (Agence Kampuchea Presse)។ លោក​ បេងហុង​ សុជាតិ​ខេម​រ៉ូ អ្ន​កនាំ​ពាក្យ​ក្រសួង​រៀបចំដែន​ដី ​នគរូបនីយ​កម្ម​ ​និង​សំណង់​ ​មាន​ប្រសាសន៍​កាល​ពីម្សិលមិញថា “ យោង​តាម​​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​ សេដ្ឋកិច្ច​របស់​យើង​នឹង​រក្សា​កំណើន​របស់​ខ្លួន​​ ហើយ​ប្រសិន​បើ​មែន​នោះ​ វិស័យ​សំណង់​ក៏​នឹង​កើនឡើង​ដែរ​”។ លោក ស៊ឹង ប៊ុណ្ណា ​ ប្រធាន​ក្រុម​ហ៊ុន ប៊ុណ្ណា​  រៀល​ធី​ គ្រុប (Bonna Realty Group) ជា​អ្នក​ជំនួញក្នុង​ស្រុក​ផ្នែកអចលនទ្រព្យ​​​លើក​ឡើង​ថា ទំនុកចិត្ត​របស់​វិនិយោគិន​ក្នុង​វិស័យ​សំណង់ មានកម្រិតខ្ពស់​។ លោក​បាន​មាន​ប្រសាសន៍​ថា “ កំណើន​នេះ​បាន​ចាប់​ផ្តើម​ចាប់​តាំង​ពី​ត្រីមាស​ដំបូ​ង​នៃ​ឆ្នាំ​នេះ​មកម៉្លេះ”។ លោក​បាន​លើកឡើងបន្ថែម​ថា រំហូរ​វិនិ​យោគ​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ី​ រាប់​ទាំង​​ប្រទេស​ចិន​ សិង្ហ​បុរី និង​ប្រទេ​សជប៉ុន​ ផង​ដែរ​ នឹង​រក្សា​កំណើន​សម្រាប់វិស័យ​នេះ​។ លោក ស៊ឹង ប៊ុណ្ណា ​បាន​មានប្រសាសន៍ថា “រំហូរ​នៃ​ការ​វិនិ​យោគ​មកពីប្រទេស​ចិន​ សិង្ហបុរី និង​ប្រទេស​ជប៉ុន​នៅ​តែកើន​ឡើង​។ គម្រោង​សំណង់​សំខាន់​ៗកំពុង​តែ​ដំណើរ​​​ការ​​​​ដដែល”​៕​ប៊ុននី​

​តុលាការ​​ដោះ​លែ​ង​​​បុរស​​​​បួ​ន​នាក់​​​​ដែលបាន​​ប៉ះ​​ទង្គិច​​​​ជា​មួយ​នគរបាលក្បែរ​ស្ពាន​​ព្រះមុនី​វង្ស

បុគ្គលិក​អង្គការសិទ្ធិមនុស្ស​មួយរូបបា​ន ឲ្យដឹង​​​​កា​ល​​ពី​ម្សិល​មិញ​​ថា កា​ល​ពី​ម្សិល​មិញ​ សាលា​​ដំ​បូ​ង​​រាជ​ធា​នី​ភ្នំ​ពេញ​​ បា​ន​ដោះ​លែ​ង​​បុ​រស​​​​​បួ​ន​នាក់ ក្នុ​ង​​ចំ​ណោ​ម​​បុរស​ប្រាំ​​​មួ​យ​នាក់​ ដែល​ត្រូ​វ​​​បា​ន​ចោទ​ប្រកាន់់​ពី​បទ​​​បង្ករបួស​​ស្នាម​ ​​បន្ទាប់​ពី​កា​រប៉ះ​​​​ទង្គិច​​គ្នា​​​​ដោយ​អំពើ​ហិង្សា​​រវាង​កង​កម្លាំ​ង​សន្តិ​សុខ ​អ្នក​តវ៉ា និ​ង​អ្នក​​ធ្វើ​​ដំ​ណើរ​​​ដែលមា​នកំ​ហឹង​​​ខ្លាំ​ង​​​នៅ​ក្នុ​ង​រាជ ​ធា​នី​ភ្នំពេញ​​កា​ល​ពី​ខែ​មុ​ន​ ​និ​ង​ប្រហែល​ជា​នឹង​ដោះ​​លែង​​​បុរស​​​ពីរ​​នាក់​​​ទៀត​​​ក្នុង​ថ្ងៃ​នេះ​។ ឈ្មោះ ​សាញ់ ​សាមឿន ​អា​យុ​​២៨​ឆ្នាំ​ ឈ្មោះ ង្វៀន ​ធី​​​​​ដែក ​​អា​យុ​​២០​ឆ្នាំ ឈ្មោះ ​សុង​ និស្ស័យ ​​អា​យុ​​២០​ឆ្នាំ ឈ្មោះ តាំ​ង ចុ​ង​ស៊ាង  ​​អា​យុ​​១៨​​ឆ្នាំ​  និ​ង​ឈ្មោះ​ ឯក ​ចាន់​នូ ​​​អា​យុ​​១៧​ឆ្នាំ ​ត្រូ​វ​បា​ន​​​នគរបា​ល​ចាប់​​ខ្លួន​​កាល​​ពី​ល្ងាចថ្ងៃ​​ទី​​១៥ ខែ កញ្ញា នៅពេល​សកម្មភាព​មហា​បាតុ​​​​កម្ម​ដឹក​នាំ​​​​ដោ​យ​​គ​ណ​បក្ស​​​​​សង្គ្រោះ​​​ជាតិ ​បាន​​បង្កឲ្យ​មាន​​​​អំ​ពើ​ហិង្សាកើតឡើង​នៅ​ក្បែរ​ស្ពាន​​ព្រះមុនី​វង្ស ​​​ជា​ហេតុ​បណ្តាលឲ្យ​​កម្មករ​សំ​ណង់​​អា​យុ​​២៩​ឆ្នាំ​ម្នាក់ឈ្មោះ ម៉ៅ សុខ​​ចាន់ ត្រូ​វ​បា​ន​​បាញ់​ស្លាប់។ លោក ​អំ សំ​​​អាត ប្រធានផ្នែក​​បច្ចេក​​​ទេស​​​​​នៅអង្គការ​សិទ្ធិ​មនុស្ស​​ លី​កា​​ដូ ​​ដែល​​​​បា​ន​និង​កំពុង​​ផ្តល់​ការពិគ្រោះយោ​បល់​ផ្នែក​ច្បាប់ ដល់បុរស​​ទាំង​​នេះ ​​បាន​លើក​ឡើ​ង​ថា “​​បុរស ​​​​​ចំ​នួ​ន​​បួ​ន​នាក់​ក្នុ​ង​ចំ​ណោ​ម​​បុរស​ចំ​នួន​ប្រាំ​​​មួ​យ​នាក់ ត្រូ​វ​បា​ន​​ដោ​ះ​លែង​ឲ្យ​នៅ​ក្រៅ​​​​ ឃុំ​​ជា​​បណ្តោះ​អា​​សន្ន​​​នៅ​វេ​លា​ម៉ោង​​១​រសៀល​​​​​ថ្ងៃ​នេះ​​​តា​ម​​ការ​​​បង្គា​ប់​​​របស់​តុ​លា​ការ​ ​បុ៉​ន្តែ​​​ពីរ​នា​ក់​​ទៀត​​​​​ជាប់​ក្នុង​​​​ពន្ធ​នា​គារ​​​ព្រៃ​ស​​នៅ​ឡើយ​ ពោល​​​គឺ​​ម្នាក់​អាយុ​​១៧​ឆ្នាំ​ ​និង​​បុរស​ជន​​ជាតិ​វៀត​ណាម​ម្នាក់​ទៀត​”។ ​លោក សំ​​​អាត ​បា​ន​មាន​​ប្រ​សាស​​ន៍​ថា បុរស​​ទាំង​​ពីរនាក់​​ដែលជាប់​ក្នុ​ង​ពន្ធនា​គារ​​នៅ​ឡើយ​​ ​ពោលគឺ​ឈ្មោះ ​​ដែក និ​ង ​ច័ន្ទ​​នូ នឹ​ង​​ ត្រូ​វ​​​​​បា​នដោះ​លែ​ង​នៅ​ថ្ងៃ​​​នេះ។លោក​បន្ថែ​ម​​​​​​​​​​​​​ថា ​​អ​ង​្គកា​រ​លី​កា​ដូ ​កំ​ពុ​ង​​តែ​​​ព្យា​យា​ម​​ទាក់​ទង​​​ទៅ​គ្រ​ួ​សារ​​​របស់​ពួ​ក​គេ​ ​ដូ​ចេ្នះ​​​ពួ​ក​គេ​​​អា​ច​​ត្រូ​វ​បា​ន​​​​​ដោះ​​លែ​ង​ជា​ផ្លូ​វ​ការ​។ លោក ស្រ៊ុន ឡេង ​ប្រធា​ន​​​មណ្ឌ​ល​កែ​ប្រែ​១​​​ នៅ​គុក​ព្រៃ​ស ​​បា​ន​បញ្ជាក់​ថា ​​បុរស​​​​បួ​ន​នាក់​​ត្រូ​វ​បា​ន​ដោះ​លែ​ង​​ពីពន្ធ​​នា​គារ​​កា​ល​​ពី​ម្សិល​មិញ​។ លោក​បាន​​ថ្លែង​​​បន្ត​ថា “ ​យើង​បា​ន​​​​​ដោះ​លែង​​​ពួ​ក​គេ​​នៅ​​វេ​លា​​ថ្ងៃ​ត្រង់​នេះ ប៉ុន្តែ នៅ​​​តែ​បុរសម្នាក់​​​ទៀត​​ប៉ុណ្ណោះ​​​ នៅ​មិន​​ទា​ន់​ដោះលែ​ង​នៅឡើយ​។ ឈ្មោះ ចាន់​នូ ជាប់​នៅ​ក្នុ​ង​មណ្ឌ​ល​​កែ​ប្រែ​​២ ​របស់​ពន្ធ​នាគារ​​ព្រៃ​ស ​​ដែល​​មានអ​នី​តិ​ជន​​​នៅ​​ក្នុ​ង​នោះ​។ មន្ត្រី​សាលា​​ដំ​បូ​ង​​រាជ​ធា​​​នី​​ មិ​ន​​អា​ច​​ទាក់​​ទ​ង​សុំ ធ្វើ​​អត្ថា​​ធិ​ប្បាយ​​ឡើយ​កា​ល​​ពី​ម្សិលមិញ​ ​នេះ​។ ​លោក ​សុន ឆ័យ ប្រធា​ន​ក្រុ​ម​តំ​​​ណា​ង​​រាស្ត្រ​​​​​  របស់​គ​ណ​​បក្ស​​សង្គ្រោះ​​​ជាតិ​ ​បា​នលើក​ ឡើង​​​​​ថា ​ បើ​​ទោះ​ជា​​​លោក​​សាទរ​កា​រ​​​ដោះលែ​ង​​  បុ​រស​​​ទាំ​ង​​ប្រាំ​​មួ​យ​នាក់​នេះ​ ​ដែល​​​បច្ចុ​ប្ប​ន្ន​​​​   ស្ថិ​ត​ក្នុ​ង​ពន្ធ​នា​គារ​​រយៈ​ពេល​ជិ​ត​​​​​​​មួ​យ​​​​ខែ​ក៏​​​ដោយ ក៏​សេចក្តី​សម្រេច​ឲ្យ​​​ដោះលែងពួ​ក​គេ​​​​ ទ​ំ​​នង​ជា​ “​គ្រាន់​តែ​​​​​ជា​​​វិ​ធី​មួ​យ​​​ដែល​រដ្ឋា​​ភិបាល​​ប្រើ​ប្រាស់​ក្នុងការ​កា​រ​​​ពា​រ​​មុខ​មាត់​​​របស់​​ខ្លួន ​​ដើម្បី​​​បំ​ភា​ន់​​ភ្នែក​សា​​ធា​​រណ​ជ​ន​ប៉ុណ្ណោះ​​​”។ លោកថ្លែ​ង​ថា “​ប្រ​សិន​បើ​​កា​រ​​​ជាប់​​គាំ​​ង​ផ្នែ​ក​នយោបាយ​ ​នៅ​​តែ​​មិន​មែនជា​បញ្ហា​​នោះ ​ពួ​ក​គេ​នឹង​មិន​ព្យា​យាម​ស្វែ​ង​​រក​វិ​ធី​​​ណាមួ​យ​​ សម្រាប់​បង្ហាញ​​​ឆន្ទៈ​​​របស់​​ខ្លួន​​​ក្នុង​ការ​ធ្វើ​​ឲ្យ​ស្ថាន​​ភាព​សិទ្ធិ​មនុស្ស​​ប្រ​សើ​​រឡើង​​ទេ”។ លោកស្រី មូរ សុខ​​ហួរ ​សមា​​​ជិក​សភា​មក​ពី​គ​ណ​​បក្ស​​សង្គ្រោះ​​ជាតិ​​បា​ន​ថ្លែង​​​ថា ​​​​សេចក្តី​សម្រេច​​​ដោះ​លែងបុរស​ប្រាំមួ​យ​នាក់​នេះ​ ​​​ប្រ​ហែល​​​ជា​ទាក់​​ទង​នឹង​សំ​ណើ​ផ្លូ​វ​​កា​រ​​​របស់​​គ​ណ​បក្ស​​ប្រ​ឆាំង​​​​​ ដែលសុំ​​​ចុះ​​​​ទៅ​សួរ​​សុខ​​ទុក្ខ​​​ពួ​ក​គេ​​​នៅ​ក្នុ​ង​ពន្ធ​នា​គារ​​​នៅ​ថ្ងៃ​នេះ។ លោកស្រី​​​ សុ​ខ​ហួរ ​​បា​ន​​ថ្លែងថា “​​រយៈ​ពេល​​ពី​រ​ថ្ងៃ​​មុន​ ​យើង​បាន​​សរសេរ​លិ​ខិត​មួ​យ​ច្បាប់ផ្ញើ​​ទៅ​ក្រ​សួ​ង​មហា​ផ្ទៃ  ហើយ​ថ្ងៃ​នេះ​ ​គេ​​បា​ន​នាំ​​ខ្លួន​ពួ​ក​គេ​​​ទៅ​កាន់​តុ​លា​ការ​ ហើយ​    ពួ​ក​គេ​​ក៏ត្រូ​វ​បា​ន​​​ដោះ​លែង​​”។ លោកឧ​ត្តម​​សេនីយ៍​​ឯក​ ខៀវ សុ​ភ័គ ​​អ្នក​នាំ​​​ពាក្យ​​​​ក្រ​សួ​ង​មហា​ផ្ទៃ​​​​ លើកឡើងថា ​​ក្រសួ​ង​​​​​​នេះមិន​ពាក់​​ព័ន្ធ​​​ក្នុ​ង​ករណី​​​​នេះ​​​ទេ​។ លោ​ក ​ថ្លែង​ថា “​​យើង​​មិន​​​​ចាត់​កា​រ​​រឿង​ ​ក្តី​​​​នេះ​​ទេ វា​​​​ ស្រេច​​​​តែ​​តុ​លាការ​​​ទេ​ ​ពីព្រោះ​​ ជា​ស្ថាប័នឯក​​រាជ្យ​​”៕ ប្រែ​សម្រួល​​ដោ​យ ចេវ ប៊ុននី​

បក្ស​សង្គ្រោះ​ជាតិពិចារណា​ពីអនាគត​ពេល​ទទួល​រង​ការ​វាយ​ប្រហារ​ផ្ទួនៗ​

អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​លើក​ឡើង​ថា សមាជិក​ជាន់​ខ្ពស់​របស់​គណ​បក្ស​​សង្គ្រោះ​ជាតិ​ បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​យប់​ថ្ងៃ​សុក្រ​​ ដើម្បី​ពិភាក្សា​ថា តើ​គណបក្ស​របស់​ខ្លួន​គួរ​តែ​បន្ដ​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​ជាតិ​នា​ថ្ងៃ​ទី​២៨ ខែកក្កដា ឬក៏​ត្រូវ​ដក​ខ្លួន​ចេញ​ ​ឬក៏​យ៉ាង​ណា ​បន្ទាប់​ពី​រង​ការ​វាយ​ប្រហារ​ផ្ទួនៗ​ ​កាល​ពី​សប្ដាហ៍​មុន​។ លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ និង​ជាអតីត​សមាជិក​សភា​មកពី​គណបក្ស​សិទ្ធិ​មនុស្ស​ បាន​លើក​ឡើង​ថា “ យើង​ទទួល​រង​ការ​រំខាន​មួយ​ចំនួន​ នៅ​គ្រប់​ទី​កន្លែង​ នៅ​ពេល​ដែល​យើង​បើក​វេទិកា​”។ លោក​បាន​មាន​ប្រសាសន៍​ថា “ ​យើង​គួរ​តែ​ទទួល​បាន​ការ​ប្រកួត​ប្រជែង​ដោយ​យុត្ដិ​ធម៌​ ​​ប៉ុន្ដែ​យើង​មិន​មាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្ទាល់​ខ្លួន​ឡើយ​ ពីព្រោះ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​គឺ​ត្រូវ​គ្រប់​គ្រង​ដោយ​ ។ ហេតុ​ដូច្នេះ​ហើយ​មាន​តែ​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ប៉ុណ្ណោះ នៅ​ក្នុង​គណបក្ស​ នឹង​ចូល​រួម​នៅ​ក្នុងកិច្ច​ប្រជុំ​ ដើម្បី​សម្រេច​ថា តើ​ត្រូវ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ ឬក៏​អត់​”។ នៅ​ពេលសួរ​អំពី​កិច្ច​ប្រជុំ​មុន​ពេល​ការ​លើក​​ឡើង​​របស់​ខ្លួន​នៅ​ល្ងាច​ថ្ងៃ​សុក្រ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​​បាននិរទេស​ខ្លួនឯង​​ទៅ​រស់​នៅ​ប្រទេស​​បារាំង បាន​លើក​ឡើង​តាម​អុីម៉េល​ថា គណ​បក្ស​របស់​​លោក​​កំពុង​ស្ថិត​នៅ​​ត្រង់​ចំណុច​បក​ក្រោយ​។ លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “​ការ​ដក​សមាជិកភាព​របស់​សមាជិក​​​​រដ្ឋ​សភា​មក​ពី​គណបក្ស​ប្រឆាំង​ទាំង​អស់​ពី​រដ្ឋ​​សភា​ក្នុង​ពេល​ថ្មីៗ​នេះ​​ គឺ​ជា​ការ​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋ​ធម្ម​នុញ្ញ​។​ ប្រទេស​កម្ពុជា​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​រក​អស្ថិរភាព​ផ្នែក​នយោបាយ​”។ លោក​បាន​ថ្លែង​ថា​ “ ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​អំពាវ​នាវ​​កុំ​ឲ្យ​សហគមន៍​អន្ដរជាតិ​ទទួលស្គាល់​​ការ​បោះ​ឆ្នោត​មិន​យុត្តិធម៌​ដែល​រៀប​ចំ​ដោយ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន និង​ឲ្យ​ថ្កោល​ទោស​ព្រម​ទាំង​​ទុក​ឲ្យ​​រដ្ឋា​ភិបាល​ណា​ដែល​​កើត​ចេញ​ពី​ការ​​បោះ​ឆ្នោត​មិន​យុត្តិធម៌​នៅឯកោ”។ បន្ទាប់​ពី​កិច្ច​ប្រជុំ​រយៈ​ពេល​១ម៉ោង​របស់​សមាជិក​ជាន់​ខ្ពស់​នៃ​​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​​រាជ​ធានី​ភ្នំពេញ​បាន​​បញ្ចប់​ លោក សម រង្ស៊ី​...

អ្នកភូមិ​ដាក់ពាក្យ​​​បណ្ដឹង​​​ទៅ​​​អភិបាល​​​ខេត្ត​​​ពាក់​​​ព័ន្ធ​វិវាទ​ដីធ្លីជាមួយ​កង​យោធពល​ខេមរភូមិន្ទ

អ្នក​ភូមិ និង​អាជ្ញាធរ​បាន​និយាយថា ប្រជា​ពល​រដ្ឋ​ប្រហែល៣០០​គ្រួសារ​មក​ពីស្រុក​ព្រះ​នេត្រ​ព្រះ​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ដែល​បាន​​ជាប់​ពាក់ព័ន្ធ​នឹង​វិវាទដីធ្លី​ពីរ​ករណី​​ដាច់​ដោយ​ឡែក​ពី​គ្នា​​ជាយូរ​មក​ហើយ​ជាមួយ​កង​យោធ ពល​ខេមរ​ភូមិន្ទនោះ​ កាលពី​ម្សិល​មិញ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អភិបាល​ខេត្ត​ ​ស្នើសុំ​ការ​អនុញ្ញាត​ធ្វើ​ស្រែ​បណ្តោះ​អាសន្ន​លើ​ដី​នេះ​សិន រហូត​ដល់​មាន​ការ​ដោះ​ស្រាយ​​កម្ម​​សិទ្ធិ​ចប់​សព្វគ្រប់។ លោក មាន​ សំអូន តំណាង​អ្នក​ភូមិ​៣៣ គ្រួសារ​មក​ពី​ភូមិ​ចំនួន​ពីរ​ក្នុង​ឃុំ​ជប់​វារី ​មាន​ប្រសាសន៍ថា “ទាហាន​បាន​រារាំង​ពួកយើង​​មិន​ឲ្យ​ធ្វើ​ស្រែលើ​ដី​នេះ​ទាំង​ស្រុង​​តែម្តង​។ ហើយ​ចាប់​តាំង​ពីពេល​នោះ​មក​ យើង​​មិន​បាន​ធ្វើ​ស្រែ​ចម្ការ និងដាំដំឡូង​មីទៀត​ឡើយ។​ ខ្លួនខ្ញុំផ្ទាល់ និង​​កូនៗ​មក​ពី​គ្រួសារ​ដទៃ​ទៀត​បាន​បង្ខំ​ចិត្ត​ស្វែង​រក​ការ​ងារ​ខុស​ច្បាប់​ក្នុង​ប្រទេស​ថៃ​”។ យោងតាម​លោក សំអូន បានឲ្យដឹង​ថា ក្នុង​ឃុំ​ជប់វារី អ្នក​ភូមិ​បាន​ធ្វើ​ស្រែ​ចម្ការ​លើ​ផ្ទៃដី​ទំហំ​២៦ហិកតានេះ ចាប់​តាំង​ពី​ការ​ដួល​រលំ​របប​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៩​មក​ម៉្លេះ។ លោក​បាន​បន្ថែមថា ពួកគេ​បាន​រារាំង​មិន​ឲ្យ​យើង​ធ្វើ​ស្រែ​ចម្ការ​បណ្ដោះ​អាសន្ន នៅ​ពេល​ដែល​កង​កំាភ្លើង​ធំ​នៃ​កង​យោធពល​ខេមរភូមិន្ទ​ បាន​ផ្លាស់​មក​កាន់​តំបន់​នេះ​ក្នុង​ឆ្នាំ​១៩៨៨ ប៉ុន្ដែ​បាន​​ចាប់​ផ្តើម​ធ្វើ​​ឡើង​វិញ​ ក្រោយ​ពីការ​ដក​កង​កាំ​ភ្លើង​ធំនេះ​ចេញ​ក្នុង​ឆ្នាំ​១៩៩៤ រហូត​ដល់​កង​ទ័ព​នេះបាន​ត្រឡប់​​មក​វិញ​ម្ដង​ទៀត​កាលពីឆ្នាំ​មុន​។ ក្នុង​ឃុំ​ព្រះ​នេត្រ​ព្រះ អ្នក​ភូមិ​២៥៤គ្រួសារ​មាន​វិវាទ​​លើ​ដី​ទំហំ​១៧៤​ហិកតា ដែល​ពួក​គាត់​បាន​ធ្វើ​ស្រែ​ចម្ការ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤​មក ​គឺ​ចាប់​តាំង​ពី​កង​រថ​ក្រោះនៃ​កង​យោធ​ពល​ខេមរភូមិន្ទ​ បាន​មក​ដល់​ក្នុង​ឆ្នាំ​២០០៨។ លោក មាស នី តំណាង​អ្នក​ភូមិ​បាន​ប្រាប់​រឿង​រា៉វ​ស្រដៀង​គ្នា​​អំ​ពី​គ្រួសារ​អ្នក​ភូមិ​ ដែល​​ពឹង​ផ្អែក​លើការ​ធ្វើ​ស្រែ​ចម្ការ​ដើម្បី​រស់ ​ដោយ​ត្រូវ​បង្ខំ​ចិត្ត​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់​...

មានទស្សន​​​​​​ផ្សេងៗគ្នា​​​​អំពី​​​វាលព្រះ​មេរុ​​ ដែល​ជា​កន្លែង​ថ្វាយ​​​ព្រះភ្លើង​​​ព្រះបរម​​​រតនកោដ្ឋ នរោត្ដម សីហនុ

សោតូចមួយ​​​ព្យួរនៅ​​​ទ្វារ​​​របងចូល​​​វាល​​​មេរុ​​​ ដែលធ្លាប់ជាសួនច្បារលម្អនៅខាង​​​មុខ​​​សារមន្ទីរជាតិ​​​ ជា​កន្លែង​​​មួយ​​​ត្រូវបាន​សាង​សង់​​​​ជាពិសេស​​​សម្រាប់​ពិធីបុណ្យ​​​​ថ្វាយ​​​ព្រះ​​​ភ្លើង​​​ព្រះ​​​បរមសព​​​ នរោត្តម​​​ សីហនុ​​​​ នោះ នៅ​​តែ​ស្ថិត​​​នៅ​​​ដដែល​​ជាងបី​​​ខែ​​​មកហើយ​បន្ទាប់​​​ពី​ព្រះ​បរម​សពអតីត​​​ព្រះ​​​មហា​​​ក្សត្រ ​​​ត្រូវ​​​បាន​​​ថ្វាយ​ព្រះភ្លើង​​​រួចមក។ មិន​យូរ​ប៉ុន្មាន​បន្ទាប់​​​ពី​​​ព្រះបរមសព​​នរោត្តម ​​​សីហនុ​​​ ត្រូវ​​​បាន​​​ថ្វាយ​​​ព្រះ​​​ភ្លើង​​​កាល​​​​​​ពី​​​ថ្ងៃ​​​ទី​​​៥​​​ខែ​​​កុម្ភៈ រដ្ឋា​​​​​​ភិបាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​​​វាលព្រះ​មេរុ​​​នេះ​​​នឹង​​​ត្រូវ​​​រក្សា​​​ទុក​​​ជា​​​កន្លែង​​​ទេស​​​ចរណ៍​​​។​​​ប៉ុន្តែ​​​ចាប់​​​តាំង​​​ពី​​​​​ប្រារព្ធ​​ពិធីថ្វាយ​​ព្រះ​ភ្លើង​ដែលមាន​​​​ការ​ចូល​រួម​ពី​​​​​ថ្នាក់​​​ដឹក​​​នាំ​​​ជាន់​​​ខ្ពស់​​​នៅលើ​​ពិភព​​​លោក​រួច​មក​វាលព្រះ​​មេរុនេះភាគច្រើនត្រូវបានចាក់សោ និងទុក​ចោល​​​ ព្រះ​មេរុ​ថ្វាយ​ព្រះ​ភ្លើង​ព្រះបរមសព ​ត្រូវ​បាន​រុ​ះរើ​​​​ចេញ​​​ ហើយផ្ទាំង​​​គំនូរ​​​រចនា​​​បាន​​​​របក​​​ចេញ​​​ពី​​​ផ្ទាំងម្នាងសិលា​និង​របង​ឈើ​​​​នៅ​ជុំ​វិញ​បរិវេណ​​​​​នេះ​ ហើយ​ថែម​ទាំង​​​មាន​​​ស្មៅ​​​ដុះ​ត្រឹម​ជង្គង់​​​​​នៅក្នុង​​បរិវេណវាល​​​ព្រះ​មេរុ។ គ្មានទេសចរ​​ណាម្នាក់​​​ត្រូវ​​​បាន​​​អនុ​​​ញ្ញាត​ឲ្យ​​​ចូល​​​ទីកន្លែង​​​ថ្វាយ​​​ព្រះភ្លើងព្រះ​​​បរមសព​​​នេះ​​​ទេ​​​។ កាល​​​ពីពេលមុន​​​ប្រ​​​ជា​​​ពលរដ្ឋ​​​ក្នុង​​​ស្រុក​​​និង​ភ្ញៀវ​​​ទេស​​​ចរ មក​​​កាន់​​​ប្រ​​​ទេស​​​នេះ​​​តែង​តែ​ទៅ​​​លេង​​វាលព្រះ​មេរុ​​​ដើម្បីលេង​​​កីឡា​​​ និង​​​ថត​​​រូប​​​សារមន្ទីរជាតិ​​​។ ប៉ុន្តែ​​​លោក​​​ ញឹក​​​ ប៊ុនឆៃ​​​ អគ្គលេខាធិការ​​​គណបក្សហ៊្វុនសុិនបុិច និងជាអនុ​​​ប្រ​​​ធាន​​​គណៈ​​​កម្មាធិការ​​​​របស់​រដ្ឋាភិបាល​ទទួល​​​បន្ទុក​​​​ក្នុង​ពិធី​ថ្វាយ​ព្រះ​ភ្លើង​​​​ព្រះ​​​បរម​​​សព ​​​​​​មាន​​​ប្រសា​​​សន៍ជា​ថ្មី​​​​ម្ដង​​​ទៀត​កាល​​​ពី​​​ថ្ងៃ​ព្រហស្បតិ៍​ថា​​​ រដ្ឋា​ភិបាល​មាន​​គម្រោង​​​​រក្សាទុក​​​​ទី​កន្លែង​នេះ ​​​ពី​​​ព្រោះ​​​វា​ស្ថិត​​​នៅ​​​ក្បែរ​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​។ ប៉ុន្តែព្រះ​​​អង្គម្ចាស់​​​ សីុសុវត្ថិ ធម្មិកោ​​​ អតីត​​​ទី​​​ប្រឹក្សា​​​របស់​​​​​​ព្រះ​​​បរម​​​រតនកោដ្ឋ នរោត្តម​​​សីហនុ​​​ បាន​​​មាន​​​ព្រះបន្ទូល​ថា សេចក្តី​​​សម្រេច​​​​​​របស់​​​រដ្ឋា​​​ភិ​​​បាល​​​នេះ​​​គឺ​​​ផ្ទុយ​​​​ពី​​​​ប្រ​​​ពៃណីរបស់​​​ព្រះ​​​មហាក្សត្រ​​​នៅ​ប្រទេសនេះ។ ព្រះអង្គម្ចាស់ សុីសុវត្ថិ ធម្មិកោ មា​នព្រះ​បន្ទូល​សំដៅ​ដល់​ទី​តាំង​នេះ​ថា “ ​កិច្ចការដែល​ពាក់​ព័ន្ធ​នឹង​​​វាលព្រះ​មេរុនេះ ​​​គឺជា​សេច​ក្ដី​​​សម្រេច​​​របស់រដ្ឋាភិបាល។​អ្វី​ដែល​​​ខ្ញុំអាច​​​និយាយបាន​គឺថា បើ​តាម​​​ប្រពៃណី​​​របស់​​​យើង​​​គេត្រូវ​រុះ​រើ​ព្រះ​មេរុ​នេះចេញ​​​”។ ការរក្សា​​​ទុក​​​​ព្រះ​ពន្លាបណ្ដោះអាសន្ន​​​ដែល​​​ប្រើសម្រាប់ភ្ញៀវអង្គុយអំឡុងពេលថ្វាយព្រះ​​​ភ្លើងនោះ​គឺ​មាន​​​ន័យ​​​ផង​​​ដែរ​​​ថា ​​​ពិ​​​​ធី​​​ច្រត់​​​ព្រះនង្គ័ល​​​ប្រ​​​ចាំ​​​ឆ្នាំ ​​​ដែល​​​​​​គ្រោង​ធ្វើនៅ​​​ថ្ងៃ​​​ទី​​​២៨​​​ខែ​​​ឧសភានោះ ​​​នៅ​​​ពេល​​​នេះ​​​ នឹង​​​ត្រូវ​​​ធ្វើ​​​នៅ​​​ខេត្ត​​​កំពង់ចាម​​​ជំនួស​​​ឲ្យ​វាលព្រះ​មេរុ​​​នេះ​​​វិញ​​​។ លោក ញឹក ប៊ុនឆៃ បាន​​​ផ្ដល់ទស្សនមួយ​​​ផ្សេង​​​ចំពោះវាលព្រះ​មេរុ និង​​​បាន​​​បក​​​ស្រាយ​ថា​​​វាលព្រះ​មេរុនេះ ទំនង​​មិនទុក​សម្រាប់​ធ្វើ​​​​ជា​​​​កន្លែង​​​រៀប​ចំ​ពិធីច្រត់​ព្រះ​នង្គ័ល​​​ទៀត​​​ទេ។ លោកបាន​​​មាន​​​ប្រសាសន៍ថា“ យើង​​​អាច​​​រក្សាទុក​​​អ្វី​ៗ​ដែល​នៅ​សល់​ពី​កន្លែង​ថ្វាយ​ព្រះ​ភ្លើង​នេះរហូត ពីព្រោះ​​​យើង​​​មិន​​​ចង់​​​ប្រើវាល​​ព្រះ​​មេរុនេះ​​​ទៀត​​​ទេ។​​​នៅពេលអនាគតពិធី​​​​​​ច្រត់ព្រះនង្គ័ល​​​នេះ​​​នឹង​​​ប្រព្រឹត្តទៅ​​​នៅ​​​ខេត្ត​​​ផ្សេងៗ​​​វិញ”។ ដោយលើកឡើង​​​អំពីវាលព្រះ​មេរុ​​​ដែល​​មិនស្អាតនេះ លោក ញឹក ប៊ុនឆៃ បាន​មាន​ប្រសាសន៍ថា អាជ្ញាធរនឹងសម្អាតវាលព្រះ​មេរុនេះ។លោកថ្លែង​ថា “ វាលព្រះ​មេរុនេះនឹង​​​បើក​ឲ្យ​​សាធារណជន​ចូល​”។​​​ ប៉ុន្តែ ​​​លោក ​​​មិន​​​បាន​​​និយាយ​​​ឲ្យ​​​ច្បាស់ថា​​​ នឹង​​​បើក​​​សម្រាប់​សាធារណជន​​​នៅពេល​​​ណា​​​នោះទេ”។ ពេលសួរ​​​ថា​តើ​ថា​ព្រះ​មេរុ​សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​ព្រះសព​​​គ្រួសាររាជវង្ស​​​នៅពេល​​​អនា​គត នឹង​​​ត្រូវ​​​សាងសង់នៅ​កន្លែង​ណា ​​​ប្រសិនបើរក្សាទុក​សំណង់​ដែល​នៅ​សេស​​​សល់​នៅ​វាល​ព្រះ​មេរុ​នេះ​“ ជា​​​រៀង​​​​​​រហូត​​​នោះ”​​​លោក ញឹក ប៊ុនឆៃ...

សៀវភៅ​ខៀវ​ជួយ​មន្ត្រី​​បក្ស​ប្រ​ជា​ជន​ពេល​ឃោសនា​បោះ​ឆ្នោត​

ដោយ​ការ​បោះ​ឆ្នោត​ជាតិនឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ​ គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា ជាគណបក្ស​កំពុង​កាន់​​អំណាច​ បានចែកចាយ ​សៀវភៅ​កម្រាស់៨០​ទំព័រ​ដល់​មន្ត្រី​រដ្ឋា​ភិបាល​គ្រប់​ជាន់​ថ្នាក់ ដើម្បី​ណែ​នាំពួកគេ​ពី​របៀប​ធ្វើ​យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោត​​និង​របៀប​ផ្តួល​គណ​បក្ស​ប្រ​ឆាំង​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ដែល​នឹងប្រ​ពឹត្ត​ទៅ​ក្នុង​ខែ​កក្កដា។  នៅ​ក្នុង​សៀវ​ភៅពណ៌​ខៀវតូច​មួយ​ប្រើ​ទំហំក្រដាស A5ដែល​មានចំណង​ជើង​ថា“ សៀវ​ភៅជំនួយ​ស្មារតី​សម្រាប់​មន្ត្រី​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា ប្រើ​ប្រាស់​អំឡុង​ពេល​ធ្វើ​យុទ្ធនា​​ការ​ឃោសនា​បោះ​ឆ្នោត​ ដើម្បី​​វាយ​ប្រហារ​​ការ​ឃោសនា​របស់​គណ​បក្ស​ប្រ​ឆាំង” និង​​បោះ​ពុម្ពកាល​ពី​ខែ​មេសា​នោះ គណ​បក្ស​កាន់​អំណាច​រៀប​រាប់​លម្អិត​ពី​ស្នាដៃ​​របស់​រដ្ឋាភិបាល​ដែល​អ្នក​​​ឃោសនា​របស់​គណ​បក្ស​​ប្រ​ជា​ជាន​កម្ពុជា គួរ​លើក​ឡើង​​នៅ​ពេល​ធ្វើ​យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោត។ សៀវភៅ​ដែល​គេ​​ទទួល​បាន​មួយ​ច្បាប់​​​កាល​ពី​សប្តាហ៍​មុន​នេះ​បាន​លើក​​ឡើង​ថា“ សៀវ​ភៅ​​ជំនួយ​ស្មារតី​នេះ​មាន​រៀប​រាប់​​​ប្រាប់​មន្ត្រី​គណ​បក្ស​ប្រ​ជា​ជន​​គ្រប់​រឿង​រ៉ាវ​ទាំង​អស់ ជា​មធ្យោបាយ​​សម្រាប់​ពន្យល់​​ប្រាប់​ប្រ​ជា​ពល​រដ្ឋ​ និង​ធ្វើ​យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោត​​ប្រ​ឆាំង​គណ​បក្ស​ប្រ​ឆាំង ដែល​តែង​តែ​និយាយ​បំផ្លើស​ការ​ពិតនិង​និយាយ​ខុស​ពី​ការ​ពិត​​អំ​ពី​បញ្ហា​អវិជ្ជ​មាននិង​ចំណុច​អសកម្ម​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ការ​ព្យាយាម​លាក់​បាំង​ស្នាដៃ​​ធំៗ​ដែល​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ សម្រេច​បាន។​សៀវភៅ​សម្រាប់​​ឲ្យ​​អ្នក​ធ្វើ​យុទ្ធ​នា​ការ​ឃោសនា​បោះ​ឆ្នោត​​ប្រើ​ប្រាស់​ ដើម្បី​​​បំពេញ​បន្ថែម​​ខ្លឹម​សារ​ដោយ​ខ្លួនឯងឲ្យ​សមទៅ​នឹងស្ថាន​ភាព​និង​ការ​ពិត ដើម្បីប្រាប់​ប្រ​ជា​ជន​កម្ពុជា​ឲ្យបាន​ដឹង​ច្បាស់ និង​ក៏​ជា​មធ្យោបាយ​សម្រាប់​វាយ​បក​គណ​បក្ស​ប្រ​ឆាំង ​ដោយ​មាន​ប្រ​សិទ្ធភាព​​ខ្ពស់​ផងដែរ”។ ខ្លឹម​សារ​សំខាន់ៗ​ដែល​សៀវ​ភៅ​នេះ​ប្រាប់​​ឲ្យ​មន្ត្រី​ប្រើ​ប្រាស់នៅពេល​​ឃោសនា​​ឲ្យ​​​គណ​​បក្ស​ប្រ​ជា​ជន​កម្ពុជា រួម​មានតួនាទីរបស់​គណ​បក្ស​នេះ​ក្នុង​ការ​នាំ​មក​នូវសន្តិភាព​ដល់​ប្រទេស​​កម្ពុជា ការចុះ​ហត្ថ​លេខាកិច្ច​ព្រមព្រៀងសន្តិ​ភាព​ទីក្រុង​ប៉ារីសឆ្នាំ១៩៩១ និង​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធក្នុង​ប្រទេស​។សៀវ​ភៅ​នេះ​ក៏​ណែនាំឲ្យ​មន្ត្រី​ប្រាប់អ្នក​បោះឆ្នោត​អំពី​​គោល​ជំហរ​រឹង​មាំរបស់​រដ្ឋាភិបាល​ទាក់​ទិន​នឹង​ដី​មាន​វិវាទ​ជា​មួយ​ប្រទេស​ថៃផង​ដែរ។ សៀវ​ភៅ​នេះ​លើកឡើង​ថា អ្វី​ដែល​សំខាន់​​បំផុត​នោះគឺថា អ្នក​ឃោសនា​​ត្រូវ​តែ​លើក​សរសើរ​ពីប្រ​ជា​ប្រិយ​ភាព​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​រំឭក​អ្នក​បោះ​ឆ្នោតអំពីប័ណ្ណ​កម្ម​សិទ្ធិ​ដី​​ដែល​ត្រូវបាន​​ចេញ​ឲ្យ​​អ្នក​ភូមិ​កន្លងមក។ សៀវ​ភៅ​នេះ​លើក​ឡើង​ថា “ សារ​នយោ​បាយ​សំខាន់​បំផុត​ដែល​អ្នក​​ឃោសនា​​ត្រូវ​លើក​ឡើង​ប្រាប់​​ប្រ​ជា​ពល​រដ្ឋ​សម្រាប់​ការ​បោះឆ្នោត​ដែល​នឹង​ប្រ​ព្រឹត្ត​នៅ​ថ្ងៃ​ទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣នេះ គឺថា ប្រសិនបើ​បង​ប្អូន​ស្រឡាញ់ អាណិត​ ចូល​ចិត្ត​និង​ជឿ​ជាក់​លើ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន សូម​បោះ​ឆ្នោត​គាំទ្រ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា”។ ដូច​នៅ​ក្នុង​ការ​បោះ​ឆ្នោតអាណត្តិ​មុនៗ​អ៊ីចឹង គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា ​មាន​ប្រៀប​ខ្លាំងលើ​គណ​បក្ស​ប្រឆាំង ដោយ​សារ​មាន​អ្នក ​​ឃោសនា​ស្មោះស្ម័គ្រ​​ជា​ច្រើន​ដែល​ជា​មន្ត្រី​​មូលដ្ឋាន។ការ​ព្យាយាម​ប្រើ​ប្រាស់​ធនធាន​នេះ សៀវ​ភៅ​សរសេរ​ជា​ភាសា​ខ្មែរ សាមញ្ញៗនិង​​ងាយស្រួល​យល់​នេះ ចែក​ចាយ​ដល់​មន្ត្រី​​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​គ្រប់​​ជាន់​ថ្នាក់។ សៀវ​ភៅ​នេះ​ប្រាប់​មន្ត្រី​ឲ្យ​រំឭក​ដល់​អ្នក​បោះ​ឆ្នោត​ថា“ គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា...