Friday, July 3, 2020
Home Authors Posts by Phok Dorn

Phok Dorn

106 POSTS 0 COMMENTS
Reporter

សកម្មភាពគេច​ពន្ធ​ដ៏ទូលំទូលាយ​ ប៉ះ​ពាល់​ខ្លាំង​ដល់​ឧស្សាហកម្ម​ផលិត​បារីនៅលើ​ទី​ផ្សារ​កម្ពុជា​

បរិមាណ​ផលិត​ផល​បារី​នាំចូល​មក​លក់​លើ​ទីផ្សារ​កម្ពុជា​ដោយ​គេច​ពន្ធ កំពុង​កើន​ឡើង​កាន់តែ​ច្រើន​ឡើង​ៗ​ ហើយ​បាន​បង្ខំ​ឲ្យ​សហគ្រាស​ផលិត​បារី​ធំបំផុត​ក្នុង​ប្រទេស​កាត់បន្ថយ​បរិមាណ​ផលិតកម្ម​អស់​ជិត​ពាក់​កណ្តាល ជា​ហេតុ​ធ្វើ​ឲ្យ​កសិករ​ដាំ​ថ្នាំ​ជក់​ក្នុង​ស្រុក​មិនមាន​ជម្រើស​ច្រើនក្រៅ​ពីលក់​ទិន្ន​ផល​របស់​ខ្លួន​ទៅ​ឲ្យ​ឈ្មួញ​នៅ​ក្នុង​ប្រទេ​ស​វៀត​ណាម​ ក្នុង​តម្លៃ​ទាប​ជាង​មុន។ យោង​តាម​លោក តុលា ពន្លឺ ប្រធាន​ផ្នែក​កិច្ច​ការ​ក្រុម​ហ៊ុន​និង​ច្បាប់​ នៅ​ក្រុម​ហ៊ុន ​British American Tobacco (BAT) ដែល​ផលិត​បារីជា​ច្រើន​ម៉ាក ដូចជា បារី សេក និង​បារី ៥៥​៥​ ជា​ដើមនោះ បាន​ឲ្យ​ដឹងថា កំណើន​​នៃ​បរិមាណ​ ​ផលិត​ផល​បារី​ ដែល​ត្រូវ​បាន​នាំចូល​មក​លក់​លើ​ទីផ្សារ​កម្ពុ​ជា​​ដោយ​​គេច​ពន្ធ កំពុង​តែ​ដាក់​សម្ពាធ​មកលើ​ទីផ្សារ​របស់​ក្រុម​ហ៊ុន BATហើយ​បាន​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​នេះ​កាត់​បន្ថយ​បរិមាណ​​​ថ្នាំ​​ជក​់​មិន​ទាន់ច្នៃ​ ដែល​ខ្លួនត្រូវ​ទិញ​ពី​ផលិតករ​ក្នុង​ស្រុក។ លោកបានមាន​ប្រសាសន៍ថា “ កាលពី​ឆ្នាំ​​មុន យើង​មាន​កិច្ច​សន្យា​ជាមួយ​កសិករ​ ចំនួន ១.០០០នាក់។ ឆ្នាំនេះ ដោយ​សារ​តែ​មាន​ការ​​ប្រកួត​ប្រជែង​មិនត្រឹម​ត្រូវ​ យើង​ត្រូវ​កាត់​បន្ថយ​ចំនួន​កសិករ​ទាំង​នេះ​ មក​ត្រឹម​ ៥៦០​នាក់​ប៉ុណ្ណោះ ឬប្រហែ​ល​៥០​ភាគរយ​។ ហើយ​យើង​ក៏​ត្រូវ​កាត់​បន្ថយ​ចំនួន​កម្មករធ្វើ​ការ​តាម​រដូវ​នៅ​ខេត្ត​កំពង់​ចាម ពី​១.២០០​នាក់​មក ៦៥០​នាក់​វិញ​ផងដែរ ឬប្រហែល​ជា​៥០​ភាគរយ​ដូច គ្នា”។ ទោះ​បី​ជា​លោក ពន្លឺ បាន​បដិសេធមិន​និយាយ​អំពី​ផលប៉ះពាល​់នៃ​សកម្មភាពគេច​ពន្ធទៅ​លើ​ទំហំ​ប្រាក់​ចំណេញ​របស់ ក្រុម​ហ៊ុន BAT ក៏​ដោយ​ លោកបាន​និយាយ​ថា ពាណិជ្ជ​កម្ម​ថ្នាំជក់ខុស​ច្បាប់​នៅក្នុង​ប្រទេ​ស​កម្ពុជា​ ​បង្កើតប្រាក់​ចំណេញ​ចំនួន​ ១៦លាន​ដុល្លារក្នុង​មួយឆ្នាំៗ នៅ​តំបន់​មួយចំនួន​ក្នុង​ចំណោម​ប្រាក់ចំណេញ​សម្រាប់​ទីផ្សារ​ ​ត្រូវ​បានគេ​ជឿ​ថា នឹង​មានក្នុង​ចន្លោះ​ពី៣០​ទៅ​៤០​លាន​ដុល្លារ​។ ក្នុងឆ្នាំនេះ​ រដូវ​ប្រមូល​ផល​ថ្នាំជក់​ បាន​ចាប់​ផ្តើម​ក្នុងខែ​មករា និង​ចប់​នៅ​ដំណាច់​ខែ​ឧសភា បើ​ទោះជា​បរិមាណ​ផលិត​កម្ម​សរុប​មិនទាន់​ត្រូវ​បាន​គណនា​ក៏ដោយ។ កាល​ពី​ឆ្នាំ​មុន​ ទិន្នផល​សរុប​មាន​ចំនួន​១៤.០០០​តោន។ ស្រប​ពេល​តម្រូវ​ការ​បារីនៅ​ក្នុង​ប្រទេ​ស​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​ទ្រឹង ​ប្រទេ​ស​​នេះ​មាន​អ្នកជក់​បារីចំនួន២លាន​នាក់ ក្នុងចំណោម​ប្រជាជន​៧,៥លាន​នាក់​ ​​មានអាយុ​​លើស​ពី​១៥​ឆ្នាំ ហើយ​អាជីវករ​លក់បារី​នាំចូល​ដោយ​គេច​ពន្ធបែបនេះ​ទៀត ​ផលប៉ះពាល់​ពិត​ជា​មានកាន់តែ​ខ្លាំង​ទៅ​លើទំហំ​ប្រាក់​ចំណេញ​របស់​សហគ្រា​ស​ផលិត​បារីក្នុងស្រុក​មិន​ខាន​។ លោក ខាន់ សំបាន ប្រធាន​នាយក​ដ្ឋា​ន​កសិឧស្សាហកម្ម នៅ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ​់ និងនេសាទ បាន​មាន​ប្រសាសន៍ថា “​ បច្ចុប្បន្ន ក្រុម​ហ៊ុន ​ កំពុង​កាត់បន្ថយ​បរិមាណ​ទិញ​ថ្នាំជក​់ពី​កសិករ...

​នៅ​ទី​​បំផុត ​​​ការ​​​តវ៉ា​​​​​​​​​​​​នៅ​​រោង​​ចក្រ​​​​កាត់​ដេរ​មួយកន្លែង​​​​ក្នុង​ខេត្ត​​កណ្តាល​​បញ្ចប់​ ​​ក្រោយ​​​​​​​ពីយល់​​គ្នា

​ការ​​ធ្វើ​​កូដ​កម្ម​​មួយ​​របស់​កម្ម​​ករ​​​កាត់​ដេរ​​​​​ក្នុង​​ខេត្ត​កណ្តាល​​​ដែល​​​​បាន​​​បន្ត​​​អស់​រយ:​ពេល​​​​​ជា​ង​​មួយ​​សប្តាហ៍​​ ដោយ​សារ​​តែការ​​យល់​​​ច្រ​​ឡំ​រវាង​​​​គណ:គ្រប់​​​គ្រង​​រោង​​ចក្រ​​​​ និង​​កម្ម​​​ករ​​​នោះ ​បាន​​បញ្ចប់​កាល​​​ពី​ថ្ងៃសៅរ៍​​​​ នេះ​បើ​​តាម​ការ​​លើក​ឡើង​​​របស់​​​អ្នក​​តំណាង​សហ​ជីព​​ និង​​គណ:គ្រប់​​គ្រង​​​រោង​​ចក្រ​​​​​​​។ យោងតាម​​​​លោក មាស សំណាងអ្នក​​តំណាង​​​​​សហ​​ជីព​​​​​​​សេរី​កម្ម​ករ​​​​​ប្រចាំ​​នៅ​រោង​​ចក្រ ថៃ យ៉ាង ​​​​​​​​ក្នុង​​​ស្រុង​​​អង្គ​​ស្នួល ​​បាន​​ឲ្យ​ដឹង​ថា ​​កម្ម​​​ករ​​បាន​​ធ្វើ​​​ការ​តវ៉ា​​​តាំង​​ពី​ថ្ងៃទី​​​​៤​ខែឧ​​សភាមក​ម្លេ៉ះ​ ដោយ​សារតែ​​​ពួក​គេ​​​គិត​ថា ​​​​​​​រោង​ចក្រ​​​​ ថៃ យ៉ាង បាន​​ប្តូរ​ឈ្មោះ​របស់​ខ្លួន​ និង​មាន​ការ​ព្រួយ​​បារម្ភ​​អំពី​​ការ​បាត់​បង់​​ប្រាក់​​​បំណាច់​​​​​​ការ​​ងារ​របស់​ខ្លួន​។ លោក ​​​​​មាស សំណាង​​ បាន​មាន​​ប្រ​សាសន៍​ថា “ខ្ញុំ​បាន​​​ព្យាយាម​​​ប្រាប់​​​កម្ម​​ករ​​​​​​ហើយ​​ថា ​​​​ម្ចាស់​រោង​ចក្រ​​​មិន​បាន​​ផ្លាស់​ប្តូរ​អ្វីទេ​​​ ប៉ុន្តែ​​​​ពួក​គាត់​មិន​ស្តាប់​ការ​​បក​ស្រាយ​​របស់​ខ្ញុំ​​ឡើយ​​​”។ លោក​​បាន​​បន្ត​ថា ​​ការតវ៉ា​​នេះ​​​​មាន​​​កម្ម​​ករ​​​​មួយ​​ចំនួន​​​​​បាន​​ដើរ​​​ក្បួន​​​​ប្រ​​​​វែង​​​​មួយ​គីឡូ​​ម៉ែត្រ​កាល​​ពី​​ថ្ងៃ​​សៅរ៍​​ ដើម្បីជួប​ជា​​មួយ​សកម្ម​​ជន​គណបក្ស​​ប្រ​ជា​​ជន​កម្ពុជា​​មួយ​​រូប ​ដែល​បាន​ចុះ​ទៅ​​ទី​នោះ​ ហើយ​​ក៏​បាន​លើក​​ឡើង​ពីការ​ព្រួយ​​បារម្ភ​របស់​​​ខ្លួន​។ លោក ​​វូ លីងហួ ​​​​​នាយក​គ្រប់​គ្រង​​​​​នៅ​​រោង​​​​ចក្រ ថៃ យ៉ាង ​​​​​បាន​បំភ្លឺ​ថា ​​គ្មាន​​ការ​​​ផ្លាស់​​ប្តូរ​ឈ្មោះ​ទេ ​ប៉ុន្តែ​​ក្រុម​ហ៊ុន​​មេ​​របស់​​​​រោង​​​ចក្រ​​នេះ​បាន​​បើក​​រោង​​​ចក្រ​មួយ​​ទៀត​​​​​​នៅ​ក្បែរ​​នោះ​​កាលពី​ឆ្នាំ​​២០១០ ដោយ​​​ដាក់​​ឈ្មោះ​​ថា ​ ថៃ ណាន ​ដែល​​​ប្រហែល​ជា​ដើម​ហេតុ​បង្ក​ឲ្យ​មាន​​ការ​យល់​​ច្រ​ឡំ​នេះ។​​ លោក ​​​​​​វូ លីងហួ បាន​លើក​ឡើង​​ថា “យើង​អាច​​ធានា​​​​​​​បាន​ថា ប្រាក់​​​បំណាច់​ការ​​ងារ​របស់​ពួកគាត់​​នឹង​មិន​បាត់​សូម្បី​តែ​​មួយ​សេន​”។ ​លោក​​​បន្ត​ថា ក្រុម​មន្ត្រី​មក​ពី​ក្រ​សួង​​ការងារ​​​​​​បាន​ពន្យល់​ពី​​ស្ថាន​​ភាព​នេះ​ប្រាប់​កម្ម​​ករ​​កាល​ពី​​ថ្ងៃសៅរ៍​ ហើយពេល​​នេះ​​ការ​​​យល់​ច្រ​​ឡំ​​​​​​​​នេះ​​​ត្រូវបាន​​ដោះ​ស្រាយ​ហើយ​​។ លោក មឿន តុលា ​ប្រ​​ធា​ន​កម្ម​​វិធីការងារ​​​នៃ​​មជ្ឈ​មណ្ឌ​​លអប់រំ​ច្បាប់​សម្រាប់​សហគមន៍បាន​​​មានប្រ​សាស​​ន៍ថា ​កង្វះ​​ការ​ចរចា​  និង​ការ​​​មិន​ទុក​ចិត្ត​គ្នា​រវាង​​កម្ម​ករ​ និង​​​​គណ:គ្រប់​​គ្រង​​រោង​ចក្រ​​​​​​ បណ្តាល​ឲ្យ​មាន​ជម្លោះកើត​ឡើង​ជា​​​ញឹក​ញាប់​៕ ប្រែ​​សម្រួល​ដោយ តែម សុខុម​​​​​​​​​​​​​​

តំណាង​​សហ​ជីព​សេរីកម្មករចោទ​ប្រកាន់​ម្ចាស់​រោង​ចក្រ​​កាត់ដេរ​ថា​បាន​វាយ​ដំ​រូប​លោក​​​​​​​​

តំណាង​សហជីព​មួយ​រូប​ប្រចាំ​នៅ​រោង​ចក្រ​ផ្គត់​ផ្គង់​សម្លៀក​បំពាក់​ឲ្យ​ក្រុម​ហ៊ុន​​H&M ដែល​ជា​ក្រុមហ៊ុន​សម្លៀក​បំពាក់​​របស់​​ស៊ុយ​អែត​​ បាន​អះអាង​កាល​ពី​ម្សិល​មិញ​ថា​ លោក​​​បាន​ទទួល​រង​ការ​វាយ​ដំពី​សំណាក់​​អ្នក​គ្រប់​គ្រង​រោង​ចក្រ​កាលពី​ម្សិល​មិញ​ ដោយបណ្ដាលឲ្យ​​មាន​ការ​តវ៉ា​​នៅ​ខេត្ត​កណ្ដាល។​ លោក​ ញ៉ែម​ សម្ផស្ស​​ ​ តំណាង​សហ​ជីព​សេរី​កម្ម​​ករ​ (FTU) បាន​មាន​ប្រសាសន៍​ថា​​ លោក​បាន​ជួប​ជាមួយ​​  ហុង​ សៀទុង(Hong Siu Tong)​​​ អ្នក​គ្រប់​​គ្រង​​រោង​​ Archid ​មក​ពី​ទីក្រុង​ហុង​កុង​​​នៅ​ក្នុង​ស្រុក​អង្គ​ស្នួល​នៅ​វេលាម៉ោង​៦:៣០​នាទី​​ព្រឹក រួមជាមួយ​នឹង​​​តំណាង​​សហជីព​នេះ​បី​នាក់​ទៀ​ត​​។ លោក​ សម្ផស្ស​ បាន​មាន​ប្រសាសន៍​ថា​ ពួក​គាត់​បាន​ទៅ​ជួប​លោក​ សៀ ទុង​​ ដើម្បី​​ស្នើសុំ​​ឲ្យ​លោក​​ផ្លាស់​​ទី​តាំង​​ស្រះ​​ចិញ្ចឹម​ត្រី​របស់​លោក​នៅ​​​ក្បែរ​នោះ​ចេញ ព្រោះ​​​​ក្លិន​មិន​ល្អចេញ​ពី​ស្រះនោះ ​​ធ្វើ​ឲ្យ​កម្ម​ករ​កម្ម​ការិនីរកកល​ចង់​ក្អួត។​លោក​បាន​បន្ថែម​ថា​​ ​លោក​ក៏​បាន​ស្នើ​សុំ​សោ​ហ៊ុន​​ធ្វើ​ដំណើរ​១០​ដុល្លា​រ​ក្នុង​មួយ​ខែ ព្រមទាំង​ប្រាក់​លើក​ទឹក​ចិត្ត​​៣​ដុល្លារ​សម្រាប់​បុគ្គ​លិក​ណា​មិន​ដែល​ឈប់​ពី​ការ​ងារ​​ផង​ដែរ​។ លោក សម្ផស្ស​ បាន​មាន​ប្រសាសន៍ថា ​​ការ​ចរ​ចា​មិន​ទទួល​បាន​លទ្ធផល​អ្វីឡើយហើយ​​លោក​បាន​​អះអាង​ថា​ ​​ក្រោយ​មក​ ​លោក​​​​បាន​រង​​ការ​វាយ​ដំ​ពីលោក​ ​សៀ​ ​ទុង​​​ និង​បុរស​ជន​ជាតិ​ចិន​ពីរ​នាក់​​ផ្សេង​ទៀត​។ ​ លោក​ សៀ ទុង​ បាន​បដិ​សេធ​​ថា​​​លោក​ ​និង​បុគ្គលិក​របស់​លោកមិន​​បាន​​វាយ​ដំ​លោក ​សម្ផស្ស​ទេ។​ ​លោក​ ​សៀ​ ​ទុង ​បាន​មាន​ប្រ​សាសន៍​ថា “​មិន​មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ​ ហើយ​ក៏មិន​មាន​ការ​វាយ​ដំ​គ្នាដែរ​។យើង​មិន​បាន​វាយ​គាត់​ទេ​”។លោក​បាន​បន្ថែម​ថាមាន​​ការ​រុញ​ច្រាន​គ្នាខ្លះដែរ​​បន្ទាប់​ពី​ក្រុម​អ្នក​តវ៉ា​បាន​រារាំង​ក្រុម​កម្មករ​ផ្សេង​​ទៀត​មិន​្ឲ្យ​ចូល​ទៅ​ក្នុង​រោង​ចក្រនេះ​។ លោកបាន​បន្ដថា​ កន្លែង​​ចិញ្ចឹម​ត្រី​នោះ​ត្រូវ​បាន​ផ្លាស់​ចេញ​ឆ្ងាយ​ពី​​កម្មករ​រួច​ហើយ​ ហើយ​ថា រោង​ចក្រកំពុង​​ចរចា​ជាមួយ​​កម្មករ​ទាក់​ទិន​នឹង​បញ្ហាដែល​ពួក​គេ​ស្នើសុំ​នោះ។ លោក កានវ៉ាព្រីត ស៊ីង (Kanwarpreet...

តំណាងមួយរូប​​របស់សហ​ជីព​សេរីកម្មករចោទ​ប្រកាន់​ម្ចាស់​រោង​ចក្រ​​កាត់ដេរ​ថា​បាន​វាយ​ដំខ្លួន

តំណាង​សហជីព​មួយ​រូប​ប្រចាំ​នៅ​រោង​ចក្រ​ផ្គត់​ផ្គង់​សម្លៀក​បំពាក់​ឲ្យ​ក្រុម​ហ៊ុន​​H&M ដែល​ជា​ក្រុមហ៊ុន​សម្លៀក​បំពាក់​​របស់​​ស៊ុយ​អែត​​ បាន​អះអាង​កាល​ពី​ម្សិល​មិញ​ថា​ លោក​​​បាន​ទទួល​រង​ការ​វាយ​ដំពី​សំណាក់​​អ្នក​គ្រប់​គ្រង​រោង​ចក្រ​កាលពី​ម្សិល​មិញ​ ដោយបណ្ដាលឲ្យ​​មាន​ការ​តវ៉ា​​នៅ​ខេត្ត​កណ្ដាល។​ លោក​ ញ៉ែម​ សម្ផស្ស​​ ​ តំណាង​សហ​ជីព​សេរី​កម្ម​​ករ​ (FTU) បាន​មាន​ប្រសាសន៍​ថា​​ លោក​បាន​ជួប​ជាមួយ​​  ហុង​ សៀទុង (Hong  Siu Tong)​​​ អ្នក​គ្រប់​​គ្រង​​រោងចក្រ​​ Archid មកពី​ទីក្រុង​ហុង​កុង ​​​ក្នុង​ស្រុក​អង្គ​ស្នួល ​នៅ​វេលា​​​ម៉ោង៦និង៣០​នាទី​​ព្រឹក រួមជាមួយ​នឹង​​​តំណាង​​សហជីព​នេះ​បី​នាក់​ទៀ​ត​​។ លោក​ សម្ផស្ស​ បាន​មាន​ប្រសាសន៍​ថា​ ពួក​គាត់​បាន​ទៅ​ជួប​លោក​ សៀ ទុង​​ ដើម្បី​​ស្នើសុំ​​ឲ្យ​លោក​​ផ្លាស់​​ទី​តាំង​​ស្រះ​​ចិញ្ចឹម​ត្រី​របស់​លោក​នៅ​​​ក្បែរ​នោះ​ចេញ ព្រោះ​​​​ក្លិន​មិន​ល្អចេញ​ពី​ស្រះនោះ ​​ធ្វើ​ឲ្យ​កម្ម​ករ​កម្ម​ការិនីរកកល​ចង់​ក្អួត។​លោក​បាន​បន្ថែម​ថា​​ ​លោក​ក៏​បាន​ស្នើ​សុំ​សោ​ហ៊ុយ​​ធ្វើ​ដំណើរ​១០​ដុល្លា​រ​ក្នុង​មួយ​ខែ ព្រមទាំង​ប្រាក់​លើក​ទឹក​ចិត្ត​​៣​ដុល្លារ​សម្រាប់​បុគ្គ​លិក​ណា​មិន​ដែល​ឈប់​ពី​ការ​ងារ​​ផង​ដែរ​។ លោក សម្ផស្ស​ បាន​មាន​ប្រសាសន៍ថា ​​ការ​ចរ​ចា​មិន​ទទួល​បាន​លទ្ធផល​អ្វីឡើយហើយ​​លោក​បាន​​អះអាង​ថា​ ​​ក្រោយ​មក​ ​លោក​​​​បាន​រង​​ការ​វាយ​ដំ​ពីលោក​ ​សៀ​ ​ទុង​​​ និង​បុរស​ជន​ជាតិ​ចិន​ពីរ​នាក់​​ផ្សេង​ទៀត​។ ​ លោក​ សៀ ទុង​ បាន​បដិ​សេធ​​ថា​​​...

សមាជិក​សហ​ជីពជាង​​៧.០០០​នាក់ ដង្ហែ​ក្បួន​ទៅ​​កាន​់​រដ្ឋ​ស​ភា នៅ​​​ថ្ងៃទិវា​ពល​កម្ម​អន្តរ​ជាតិ

សមា​ជិក​សហ​ជីព​ប្រមាណ​​៧.០០០​នាក់​​បាន​ដើរ​ដង្ហែ​ក្បួន​តាម​តីរ​វិថី​ស៊ី​សុវត្ថិ​ទៅ​កាន​់​រដ្ឋ​សភា​ កាល​ពី​ម្សិល​មិញ ​ដោយ​​ស្រែក​ពាក្យ​ស្លោក​ និង​លើក​បដា​ដើម្បី​ចូលរួម​ប្រារព្ធ​ទិវា​ពល​កម្ម​អន្តរ​ជាតិ។​ ដោយ​មាន​ លោក​ អាត់​ ធន់ ប្រធាន​​សហ​ភាព​ការងារ​កម្ពុជា​ ជាអ្នក​​ដឹក​នាំ​​ការ​ដើរ​ក្បួន​នេះនោះ សមា​ជិក​​មក​ពីសហជីព​ផ្សេងបាន​​ដើរ​ទៅ​កាន់​រដ្ឋ​សភា​ ដើម្បី​ដាក់​ញតិ្ត​ទាម​ទារ​សំុ​ឲ្យ​ដំឡើង​​ប្រាក់​បៀវត្សរ៍​​​ដល់​​កម្មករធម្មតានិង​ដល់មន្ត្រីរាជ​ការ​ ​ព្រម​ទាំង​មាន​​សំណើ​សំុ​ផ្សេងៗ​ទៀត។ អ្នក​រត់​មូ៉តូ​ឌុប និងអ្នក​រត់​​រុឺម៉កម៉ូតូ​​ បាន​ដោត​ទង់ជាតិ​និង​បដានៅ​ពី​ក្រោយ​រុឺម៉ក​ម៉ូតូ​ និង​បាន​​ចុច​ស៊ី​ផ្លេកង​រំពងព្រមៗគ្នា​។លោក អាត់​ ធន់ បាន​មាន​ប្រសាសន៍​ថា​ “យើង​កំពុង​ស្នើ​សុំ​ឲ្យ​រដ្ឋា​ភិបាល​ ដំឡើង​ ប្រាក់​​ខែ​ ដែល​អាច​ផ្គត់​ផ្គង់​ដល់​ជី​វភាព​បាន​​សម្រាប់​​កម្មករ ​​គឺ​ប្រហែល​១៣១​ដុល្លារ​ ក្នុង​មួយ​ខែ​ និង​២០០​ដុល្លារសម្រាប់​​មន្ត្រី​រាជការ​​ ព្រមទាំង​​បញ្ចុះ​តម្លៃ​សាំង​មក​ត្រឹម​៤.០០០​រៀល​ក្នុង​មួយ​លីត្រ”។ តាម​បញ្ជីរាយឈ្មោះ​បញ្ហា ដែល​លោក​ អាត់​ ធន់​ បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ត្រូវ​តែ​ដោះស្រាយ​នោះ មាន​ការ​ប្រើ​អំពើ​ហិង្សា​​លើ​កម្មករ​តវ៉ា​ច្រើន​ណាស់​។ ដោយ​ពោល​សំដៅ​ដល់​អតីត​អភិបាល​​ក្រុង​បាវិត ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បាញ់​ប្រហារ​កម្មការិនី​បី​នាក់​ អំឡុង​ការ​តវ៉ា​នៅ​រោង​ចក្រ​មួយនោះ​ លោក​បាន​ឲ្យ​ដឹង​​ថា “យើង​ទាំង​អស់​គ្នា​សូម​អំពាវ​នាវ​ដល់​រដ្ឋា​ភិបាល និង​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង ឲ្យ​ផ្តន្ទា​ទោស​ និង​ចោទ​ប្រកាន់​លើលោក ឈូក បណ្ឌិត ពី​បទ​ឧក្រិដ្ឋកម្ម​ធ្ងន់​ធ្ងរ​ថែម​ទៀត”។ បន្ទាប់​ពី​ហេតុ​ការណ៍​បាញ់​ប្រហារនោះលោក​បណ្ឌិត ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​បង្ក​របួស​ស្នាម​ដោយអ​​ចេតនា​។កញ្ញា ចាន់នី អាយុ​២៨​ឆ្នាំ ជា​កម្មការិនី​​រោងចក្រ​កាត់​ដេរបាន​និយាយ​ថា អំពើ​ហិង្សា​នៅ​ក្រុង​បាវិត​ បាន​ធ្វើ​ឲ្យ​កម្មករ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​។ កម្មករឈ្មោះ មឿន ចាន់ណា​ អាយុ​៣៦​ឆ្នាំបាន​និយាយថា “ យើង​សូម​ស្នើ​ឲ្យ​រដ្ឋា​ភិបាល​​​បើក​ភ្នែក​មើល​កម្មករ​ផង។យើង​រស់​នៅ​យ៉ាង​ពិបាក​ ហើយ​យើង​គ្មាន​​ប្រាក់​ទេ​ ពី​ព្រោះ​ប្រាក់​ខែ​យើង​តិច​ពេក​”។ លោក ហេង សាមួន អគ្គ​លេ​ខា​ធិការ​នៃ​សមា​គម​ប្រ​ជា​ធិបតេយ្យ​ឯករាជ្យនៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ដែលជា​អ្នក​​រៀប​ចំ​ការ​ដើរ​ក្បួន​នេះ បាន​មាន​ប្រសាសន៍​ថា នៅ​ខេត្ត​ ព្រះ​សីហនុ អ្នក​រត់​ម៉ូតូ​ឌុប និង​អ្នក​រត់​រឺុម៉ក​ម៉ូតូ​ប្រហែល​២០០​នាក់...

បុរសវ័យក្មេងចំនួនបីនាក់​បាន​ស្លាប់​ក្នុង​ហេតុ​ការ​ណ៍បុក​គ្នា​ជាមួយ​រថយន្ត​ក្រុងក្នុងខេត្តកំពង់ស្ពឺ​

នគរបាល​​និយាយ​ថា​ បុរស​វ័យ​ក្មេង​​បីនាក់​ត្រូវ​បាន​សម្លាប់​កាល​ពី​ម្សិល​មិញ ​​បន្ទាប់​​​ពី​ម៉ូតូ​របស់​ខ្លួន​បាន​បុកជាមួយ​រថយន្តក្រុង​​មួយ​គ្រឿង​ក្នុង​ខេត្តកំពង់ស្ពឺ​ខណៈ​ពួក​​​គេ​កំពុង​ធ្វើដំណើរ​​ទៅ​ចូល​រួម​​ពិធី​​អាពាហ៍​​​ពិពាហ៍​មួយ​។ លោក​ សួស​ អូន​ ប្រធាន​នគរបាល​ចរា​​​ចរ​​ស្រុកភ្នំស្រួច ​ខេត្ត​កំពង់​ស្ពឺ ​បាន​មាន​ប្រសា​​​ស​​​ន៍​ថា​ រថយន្តក្រុង​មួយ​គ្រឿង​របស់​​ក្រុម​ហ៊ុន​GST Express Bus ​បើក​បរ​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​​​ព្រះសីហនុ​​ និង​ផ្ទុក​អ្នក​ដំណើរ​ចំនួន​២៨​នាក់​​​ដោយ​មាន​ទាំង​ខ្មែរ​​និង​ជនបរទេសនោះ ​បានបុកគ្នាជា​មួយ​​​ម៉ូតូ​នោះ​នៅលើ​ផ្លូវ​ជាតិ​លេខ​៤​ក្នុង​ឃំុ​មហាសាំង​ ស្រុក​ភ្នំ​​ស្រួច ​នៅ​​​ម៉ោងប្រហែល​១០​និង​១០នាទី​​ព្រឹក​។ លោក​ សួស ​អូន​ បាន​មាន​ប្រសាសន៍​ថាឈ្មោះ ​វុន​ វុធ​ អាយុ​២២ឆ្នាំ​និង​​បងប្អូន​បង្កើត​ពីរ​នាក់​ឈ្មោះ ​ចេងហីុម ​អាយុ​២២ឆ្នាំ​និង​​​ឈ្មោះ​...

ទិន្នផល​គ្រាប់​ស្វាយ​ចន្ទី​ត្រូវ​បាន​រំពឹង​ថា នឹង​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ​នេះ បើប្រៀបធៀបទៅ​នឹង​ឆ្នាំ​មុន

  ក្រុម​មន្ត្រី និង​កសិករ​ដាំ​ស្វាយ​ចន្ទី​បាន​និយាយ​ថា ​ខណៈ​ដែល​រដូវ​ប្រមូល​ផល​គ្រាប់​ស្វាយ​ចន្ទី​ក្នុង​ឆ្នាំ​នេះ​កាន់​តែ​ខិតទៅរក​ការបញ្ចប់នោះ​ ទិន្នផល​គ្រាប់​ស្វាយ​ចន្ទី​នៅ​ក្នុង​ខេត្ត​ដែល​ដាំ​ស្វាយ​ចន្ទី​ដ៏​ធំ​ជាង​គេ​ចំនួន​ពីរ​​បាន​ធ្លាក់​ចុះ  នេះ​បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​តួលេខ​ទិន្នផល​ឆ្នាំ​មុន ចំណែក​ឯ​ក្រុម​ឈ្មួញ​វិញ​បាន​និយាយ​ថា គ្រាប់​ស្វាយ​ចន្ទី​ក៏​កំពុង​តែ​​ធ្លាក់​ថ្លៃ​​ចាប់​តាំង​ពី​ឆ្នាំ​មុន​មក​​ដែរ​។​ លោកអ៊ូតាំងហ៊ីមន្ត្រី​ផ្នែក​ក្សេត្រសាស្ត្រ​នៅ​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់​ចាម​ បាន​និយាយ​ថាការ​ប្រមូល​ផល​នៅ​ខេត្ត​កំពង់​ចាម​ក្នុង​ឆ្នាំ​នេះ​ ដែល​ជិត​នឹង​ផុត​​ហើយ​នោះ ត្រូវ​គេ​រំពឹង​ថានឹង​មាន​ទិន្នផល​២០​ភាគរយ​តិច​ជាង​ការ​ប្រមូល​ផល​កាល​ពី​ឆ្នាំ​២០១១។ ដោយ​ផ្អែក​លើ​ទិន្នផល​មក​ទល់​នឹង​ពេល​នេះគាត់​បាន​និយាយ​ថាផ្ទៃ​ដី​ស្វាយ​ចន្ទី​នៅ​ក្នុង​ខេត្ត​ទំហំ​២១.៨៩៣​ហិកតា​​ នឹង​ឲ្យ​ផល​គ្រាប់​ស្វាយ​ចន្ទី​ចំនួន​​២៣.១៩២​​​តោន​ ចំណែក​ឯ​ទិន្នផល​កាល​ពី​ឆ្នាំ​មុន​វិញ​មាន​ចំនួន​២៨.៩៩០​តោនឯណោះ។​ “បរិមាណ​ធ្លាក់​ចុះ​នេះ ​គឺ​ដោយ​សារ​តែនៅ​ពេល​ដើម​ស្វាយ​ចន្ទី​ចាប់​ផ្តើម​ចេញ​ផ្កានៅ​​ចន្លោះ​ពី​ខែ​វិច្ឆិកាដល់​ខែ​ធ្នូ​នោះបែរ​ជា​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ជោក​ជាំ​ ហើយ​​បំផ្លាញ​ផ្កា​​ស្វាយចន្ទី​អស់​ទៅ​វិញ។​ ក្រោយ​មក ​នៅ​ចន្លោះ​ពី​ខែ​មករា ដល់​ខែ​កុម្ភៈ​ គឺ​ជា​ខែ​​ប្រាំង​ និង​មាន​អាកាស​ធាតុ​ក្តៅ​ហែង ​ក៏​បាន​បំផ្លាញ​ដំណាំ​នេះ​ដែរ”។​ លោក​ តាំង ហេងហួ វ័យ​៥០​ឆ្នាំ កសិករ​ដាំ​ស្វាយ​ចន្ទី​នៅ​ខេត្ត​កំពង់​ចាម បាន​និយាយ​ថា ដី​ចម្ការ​ទំហំ​ប្រាំ​ហិកតា​របស់​គាត់​ឲ្យ​ផល​គ្រាប់​ស្វាយ​ចន្ទី​តែ​ប្រាំ​តោន​ប៉ុណ្ណោះ​​ក្នុង​ឆ្នាំ​នេះ​ ចំណែក​ឯ​ឆ្នាំ​មុន​វិញ​គឺ​បាន​ប្រាំពីរតោន។ ​​ គាត់​បាន​និយាយ​​បន្ថែម​ថា “ឆ្នាំ​មុន​ យើងអាច​ប្រមូល​ផល​រហូត​ដល់​ចុង​ខែ​ឧសភាប៉ុន្តែ​នៅ​ឆ្នាំ​នេះ​ យើង​ស្ទើ​រតែ​បង្ហើយ​ការ​ប្រមូលផល​នៅ​ក្នុង​ខែ​មេសា​ទៅ​វិញ”។​                 យោង​តាម​លោកសយសូណាប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរីបាន​ឲ្យ​ដឹង​ថានៅ​ក្នុង​ខេត្ត​រតនគិរី​វិញ  ដែល​ផ្ទៃ​ដី​ទំហំ១៥.០០០​​ ហិកតា​ នៅ​ក្នុង​ខេត្ត​នេះ​ជា​ដី​ចម្ការ​ស្វាយចន្ទី ក៏​ត្រូវ​គេ​រំពឹង​ដែរ​ថា នឹង​មាន​ទិន្នផល​គ្រាប់​ស្វាយ​ចន្ទី​ទាប​​ដែរ។ លោក​បាន​ថ្លែងថា ការ​ប្រមូល​ផល​នៅក្នុង​ខេត្ត​ នឹង​ទទួល​បាន​ទិន្នផល​តែ​៦.២៥០​តោន​ប៉ុណ្ណោះ ចំណែក​ឯ​ឆ្នាំ​មុន​វិញ​បាន​ចំនួន៨.០០០​តោន។ លោក​ក៏​បាន​ចាត់ទុក​ការ​ធ្លាក់​ចុះ​នេះ​ថា  បណ្តាល​មក​ពី​ភ្លៀង​ខុស​រដូវ​​នោះ​ដែរ។​ ប៉ុន្តែ​ លោកអ៊ែនឌ្រូមិកណូតុន (Andrew McNaughton) ប្រធាន​សមាគម​កសិកម្មសរីរាង្គ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា វា​ឆាប់​ពេក​ហើយ​ ដែល​និយាយ​ថាតើ​ការ​ប្រមូល​ផល​គ្រាប់​ស្វាយ​ចន្ទី​នៅ​ទូទាំង​ប្រទេស ​នឹង​មាន​ទិន្នផល​ទាប​នៅ​ឆ្នាំ​នេះ ឬ​យ៉ាង​ណា​​នោះព្រោះ​ស្វាយ​ចន្ទីដែល​មាន​ប្រភេទ​ផ្កា​ខុស​ៗ​គ្នាក៏​ឲ្យ​ផល​នៅ​រដូវ​កាល​ខុសៗ​គ្នា​ដែរ។​ លោក​ ប៉េង ស្រូយ ​ឈ្មួញ​ទិញលក់​​​គ្រាប់​​ស្វាយ​ចន្ទី​នៅ​ក្នុង​ខេត្ត​កំពង់​​ចាម​ បាន​និយាយ​ថា តម្លៃ​គ្រាប់​ស្វាយ​ចន្ទី​  ដែលបណ្តា​ឈ្មួញ វៀតណាម ឲ្យ​គាត់​នោះ​ គឺ​ធ្លាក់​ចុះ​ពី​៧.៣០០​រៀល​​ ឬ​ប្រហែល​១,៨០​ដុល្លារ​ក្នុង​មួយ​គីឡូក្រាមមក​ត្រឹម​៤.៣០០​រៀល​ ឬ​១,០៦​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម។​ លោកណុចចំរើនឈ្មួញទិញ-លក់​គ្រាប់​ស្វាយ​ចន្ទី​នៅ​ខេត្ត​រតនគិរី បាន​និយាយ​ថា តម្លៃ​ដែល​គាត់​ទទួល​បាន​ពី​គ្រាប់​ស្វាយ​ចន្ទី​បាន​ធ្លាក់​ចុះ​ពី​៦.២០០​រៀល ឬ​១,៥៣ដុល្លារមក​ត្រឹម​ ៣.៩០០​រៀលឬ​០,៩៦​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​តាំង​ពី​ឆ្នាំ​មុន​មក​ម៉្លេះ។​ លោក អ៊ែនឌ្រូ មិកណូតុន បានថ្លែង​ថាការ​ធ្លាក់​ចុះ​នៃ​តម្លៃ​គ្រាប់​ស្វាយ​ចន្ទី​នេះ ​គឺ​គ្រាន់​តែ​ជាការ​ប្រែ​ប្រួលតូច​មួយ​ប៉ុណ្ណោះ ក្រោយពី​តម្លៃ​គ្រាប់​ស្វាយ​ចន្ទី​ក្នុងពិភពលោក​ បាន​​កើន​ឡើង​យ៉ាង​ខ្លាំង​កាល​ពី​ឆ្នាំ​មុន៕ ប្រែ​សម្រួល​ដោយ ឌឿង​ សាវតា

រថយន្ត​ក្រុងមួយគ្រឿង​បុក​បុរសម្នាក់​ស្លាប់​នៅក្នុងខេត្តកំពង់ធំ ដោយ​សារអ្នកបើកបរ​ដេកលក់​

នគរបាល​បាននិយាយ​កាលពី​ម្សិល​មិញ​ថា រថយន្តក្រុងមួយគ្រឿង​ កាល​ពី​ថ្ងៃ​ពុធ​ បាន​​បុក​បុរស​​ម្នាក់ស្លាប់​ ដែល​កំពុង​ឈរ​នៅតាម​ចិញ្ចើមថ្នល់​នៅក្នុង​ខេត្ត​កំពង់​ធំ ​​ដោយសារ​អ្នក​បើកបរ​រថយន្តក្រុងនេះ​​បាន​ដេកលក់​ពេល​កំពុង​បើកបរ។ លោក ហ៊ុន ហៀត នាយនគរបាល​ចរា​ចរ​ស្រុកស្ទោង បាន​មាន​ប្រសាសន៍ថា លោកឌឿត ដៀក អាយុ​៤៥ឆ្នាំ​ បានស្លាប់​ភ្លាមៗនៅកន្លែងកើតហេតុ ពេល​រថយន្តក្រុង​របស់​ក្រុម​ហ៊ុន​ទេសចរណ៍ នាគ​ក្រហម ​ដឹកអ្នក​ដំណើរ ​បុក​​ពេល​លោក​កំពុង​ឈរ​នៅតាម​ចិញ្ចើមផ្លូវ​ជាតិ​លេខ​៦​​នៅម៉ោង​ប្រហែល​១២ៈ២៥​នាទី​ថ្ងៃ​ត្រង់​។ លោក​បានបន្ថែមថា រថយន្ត​ក្រុង​នេះ​ដឹក​អ្នកដំណើរ​៤២នាក់​ រួមមាន​ជន​បរទេស​​មួយចំនួនផង​ ហើយ​បើក​បរ​ចេញ​ពី​ខេត្ត​​សៀមរាប មកកាន់​រាជ​ធានី​ភ្នំពេញ។លោក​បាន​បន្ថែមទៀតថា អ្នក​ជិះ​លើ​រថយន្ត​ទាំង​អស់​គ្មាន​នរណាម្នាក់​រង​របួស​ឡើយ។ លោកឡុង​ ស្រេងអាយុ៦១ឆ្នាំជា​អ្នក​​បើក​បរ​រថយន្ត​ក្រុង​នេះ បាន​ដេកលក់​ពេល​​កំពុង​បើកបរ​ ហើយ​រថយន្ត​បាន​រេ​ចង្កូត​ធ្លាក់​ពីផ្លូវ ដោយ​បើកតាម​ចិញ្ចើមផ្លូវ​ចម្ងាយ​៧២​ម៉ែត្រ មុន​ពេល​ទៅបុក​លោក ឌឿត​ ដៀកពេលទៅលេង​ផ្ទះ​បង​ប្អូន​របស់​ខ្លួន​ក្បែរ​ដងផ្លូវនោះ ហើយ​រង់​ចាំ​កូន​របស់លោក​មកឌុបត្រឡប់ទៅផ្ទះវិញ​នៅ​ក្នុងឃុំ​ចំណា​ក្រោម​ ស្រុកស្ទោង។ លោក ហៀត បានបន្ដ​​ថា “ នេះ​ពិត​ជា​កំហុស​របស់​អ្នកបើក​បរ​រថយន្ត​ក្រុង​នេះ​ទាំងស្រុង។ គាត់​ដេកលក់​ពេល​កំពុង​បើក​បរ ហើយ​បាន​បុក​ជន​រង​គ្រោះ ដែលកំពុង​ឈរ។ គាត់​ធ្វេស​ប្រហែស​ណាស់​”។ លោក​បាន​បន្ថែមថា ប្រសិន​បើ​រថយន្ត​​ក្រុងនេះ​មិនបាន​ឈប់នៅ​ពេល​វា​ប៉ះ​ចិញ្ចើម​ផ្លូវ​បន្ទាប់​ពី​បុក​បុរសនេះ​ទេ​នោះ​​ វា​នឹងជ្រុល​ទៅបុក​ផ្លូវ​ចោត​នៅ​ចម្ងាយ​ប្រហែល​តែ​២០​ម៉ែត្រទៀត​ប៉ុណ្ណោះ។ លោកហៀតបាន​មាន​​ប្រសាសន៍ថាអ្នក​បើកបរ​បាន​រត់​គេច​ខ្លួន បន្ទាប់​ពី​បង្ក​គ្រោះ​ថ្នាក់​ ហើយ​រថយន្តក្រុង​នេះ​ត្រូវបាន​យក​ទៅរក្សាទុកនៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ស្ទោង។ លោក​បាន​មាន​ប្រសាសន៍បន្ថែមថា “ឥឡូវ​នេះ យើង​ដឹងថា អ្នកបើករថយន្ត​ នេះ​នៅផ្ទះរបស់​គាត់​ក្នុងរាជ​ធានីភ្នំពេញដូច្នេះ​យើង​​បានបញ្ជូនសំណុំរឿងនេះ​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​កំពង់​ធំ ហើយ ហើយ​យើង​​កំពុងតែ​ស្វែងរក​ចាប់​ខ្លួន​ជន​សង្ស័យរូប​នេះ”។ អ្នកតំណាងក្រុមហ៊ុន នាគក្រហម​បាន​និយាយថា អ្នកគ្រប់​គ្រងក្រុមហ៊ុននេះ​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​​អំពី​គ្រោះ​ថ្នាក់​​នេះបានទេ៕ ប្រែសម្រួល​ដោយ​  សោម សារុន

រថយន្ដ​​​ដឹក​​​ពួក​​​អាវ​​​ក្រ​​​ហម​​​ប៉ះ​​​ជា​​​មួយនឹង​​​ម៉ូតូ​​​ធ្វើឲ្យ​​​​ស្លាប់​​​ម្នាក់

ក្រុម​​​មន្ត្រី​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា រថយន្ដមួយ​​​គ្រឿង​​​​​​ដឹក​​​សកម្មជន​​​ “ អាវ​​​ក្រ​​​ហម”  ចូល​​​មក​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​សម្រាប់​​​កិច្ច​​​ប្រ​​​ជុំនា​​​ចុង​​​សប្ដាហ៍​​​ បាន​​​ប៉ះជាមួយ​​​នឹង​​​ម៉ូតូ​​​មួយ​​​គ្រឿង​​​ និង​​​បាន​​​សម្លាប់​​​អ្នក​​​បើក​​​ម៉ូតូ ​​​​​​និង​​​ធ្វើ​​​ឲ្យ​​​របួស​​​អ្នក​​​ធ្វើ​​​ដំណើរ​​​ជាមួយ។ គ្រោះ​​​ថ្នាក់​​​នេះ​​​បាន​​​កើត​​​ឡើង​​​កាល​​​ពី​​​ព្រលប់​​​​ថ្ងៃ​​​សុក្រ​​​​​​នៅ​​​លើ​​​ផ្លូវ​​​ជាតិ​​​លេខ​​​៦​​​ក្នុង​​​ស្រុក​​​ពួក​​​ ខេត្ត​​​សៀមរាប។ លោក ជឹម សុវណ្ណ​​​ នាយ​​​ការិយាល័យ​​​នគរបាល​​​ចរាចរខេត្ត​​​ថ្លែង​​ថា លោកមិន​​​បាន​​​ស្គាល់​​​ឈ្មោះ​​​ជន​​​រង​​​គ្រោះ​ទាំងពីរ​នាក់នោះ​​​​ទេ ប៉ុន្តែថា អ្នក​​​ទាំងពីរ​​​មាន​​​អាយុ​​​ខ្ទង់​​​២០​​​ឆ្នាំ។ “ កំពុង​​​បើក​​​បរ​​​ស្រប​​​ទិស​​​គ្នា​​​ ហើយ​​​នៅ​​​ពេល​​​អ្នក​​​បើក​​​ម៉ូតូ​​​បត់​​​ឆ្វេងគាត់​​​មិន​​​បាន​​​ងាក​​​មើល​​​ខាង​​​ក្រោយ។ រថ​​​យន្ដ​​​ក៏​​​បុក​​​គាត់​​​ស្លាប់​​​មួយ​​​រំពេច​​​” លោក​​​ សុវណ្ណ មាន​​​ប្រ​​​សាសន៍​​​ដូច្នេះ ដោយ​​បាន​បន្ថែម​​​ថា អ្នក​​​ជិះ​​​​ពី​​​ក្រោយ​​​ពុំ​​​បាន​​​រង​​​របួស​​​ធ្ងន់​​​ទេ។ លោក​ ​​សុវណ្ណ ​​​បាន​​​មាន​​​ប្រសាសន៍​​​យ៉ាង​​​ដូច្នេះថា នគរបាល​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​បាន​​​សន្និដ្ឋានថា គ្រោះ​​​ថ្នាក់​​​នោះ​​​គឺជា​​​កំហុស​​​របស់​​​​ អ្នក​​​បើក​​​ម៉ូតូ “ ពីព្រោះ​​​គាត់​​​បើក​​​បរដោយ​​​ធ្វេស​​​ប្រហែស”  និង​​​ថា គ្មាន​​​នរណា​​​ម្នាក់​​​ត្រូវ​​​ចាប់​​​ខ្លួន​​​នោះទេ ទោះបីជា​​​ក្រុម​​​ហ៊ុន​​​រថយន្ដ​​​​ថៃ​​​​ព្រម​​​ទទួល​​​ចេញ​​​ថ្លៃ​​​រៀប​​​ចំ​​​បុណ្យ​​​សព​​​ក៏​​​ដោយ។ ក្នុង​​​ទី​​​ក្រុង​​​សៀមរាប ​​​មាន​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍ប្រាំមួយ​​​លើក​​​ក្នុង​​អំឡុង​​​វិស្សម​កាល​​​​ចុង​​​សប្ដាហ៍ ដោយ​​​មាន​​​​​​មនុស្ស​​​ស្លាប់​​​បី​​​នាក់​​​និង​​​របួស​​​១១នាក់៕ ប្រែ​​​សម្រួល​​​ដោយ​​​  ហម សុផាណ្ណា

ក្រុមហ៊ុនរថយន្តក្រុងនិង​តាក់ស៊ីមិន​អើពើ​នឹង​ការ​អំពាវ​នាវ​កុំ​ឲ្យ​ដំឡើងថ្លៃអំឡុង​ថ្ងៃបុណ្យ

ខណៈបុណ្យចូលឆ្នាំខ្មែរ​ខិត​ជិត​មក​ដល់​​នោះសាលារាជ​ធានី​ភ្នំពេញ​បាន​អំពាវ​នាវ​ជា​​​ថ្មីម្តងទៀត​ដល់​ក្រុមហ៊ុន​រថ​យន្ត​​ក្រុង​ និង​អ្នករត់​តាក់ស៊ី​ទាំងអស់​កុំឲ្យ​ដំឡើង​​ថ្លៃឈ្នួល​នៅអំឡុង​ថ្ងៃបុណ្យនេះ។ប៉ុន្តែ​ជាធម្មតាអ្នក​​​រត់​តាក់ស៊ី​ និង​ក្រុម​ហ៊ុន​ទាំងរថយន្ត​ក្រុង​លើក​​​​​​ឡើង​​​ថាពួកគេ​​នឹង​មិន​ធ្វើ​តាម​សំណើ​​​នេះ​​​ទេ​​​។ លោកកែបជុតិមាអភិបាល​រាជ​ធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍ថាកាល​ពី​សប្តាហ៍​​​​មុន​លោក​បាន​ស្នើ​​ដល់​អ្នក​បើកបរ​​រថយន្ត​ឈ្នួលទាំងអស់​កុំ​ដំឡើង​ថ្លៃ​ ប៉ុន្តែ​លោក​បាន​បន្ថែមថា“សាលា​រាជធានី​អំពាវ​​នាវចំពោះ​តែ​ក្រុមហ៊ុន​រថយន្តក្រុង​ប៉ុណ្ណោះ។យើង​​មិន​អាច​បញ្ជា​ពួកគេ​បាន​ទេ​ ពីព្រោះ​ពួកគេ​មិន​មែន​​​ជា​​​ក្រុមហ៊ុន​របស់​​សាលា​រាជ​ធានី​​ឡើយ​​​”។ ក្រុមអង្គការ​សង្គមស៊ីវិលដូចជា​ សម្ពន្ធ​ប្រជាពលរដ្ឋ​ដើម្បី​គណនេយ្យភាព​សង្គម​ ហៅកាត់​ថា CASA ជា​សម្ពន្ធ​អង្គការ​ក្រៅ​​​រដ្ឋាភិបាល​ និង​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យក៏បាន​ជំរុញឲ្យ​រដ្ឋា​ភិបាល​ទប់​ស្កាត់​ការ​ដំឡើង​ថ្លៃអំឡុង​ថ្ងៃ​បុណ្យ​ផងដែរ។ ប៉ុន្តែ​ក្រុមហ៊ុន​រថយន្តក្រុង​និង​អ្នករត់តាក់​​ស៊ីបាន​និយាយការពារ​ការ​ដំឡើង​ថ្លៃ​នេះដោយ​លើក​ឡើងថាពួកគេ​ចាំបាច់​ត្រូវ​ប៉ះប៉ូវ​ដល់​បុគ្គលិករបស់​ខ្លួននិង​រ៉ាប់​រង​ចំពោះ​​​តម្លៃប្រេងសាំង​ខ្ពស់។ លោកចាន់សុផាន់ណាអ្នកគ្រប់គ្រង​ក្រុម​​​ហ៊ុនរថយន្ត​ក្រុងសុរិយា​បាន​និយាយថា"រៀងរាល់​ឆ្នាំយើង​ដំឡើង​​ថ្លៃពីព្រោះ​យើង​ត្រូវ​ចំណាយ​ឲ្យ​បុគ្គលិក​​​ដែល​ធ្វើការ​នៅ​ថ្ងៃ​បុណ្យទ្វេជាពីរ។​ លោក​បាន​បន្ថែមថាតម្លៃ​​​នឹង​ឡើង​​ពី​២០ទៅ៣០​ភាគរយ​រហូត​ដល់​ថ្ងៃទី​ ១៨ខែ​មេសា។ លោកសុផាន់ណាក៏បាន​និយាយ​ផង​ដែរ​​​ថាចាំបាច់​ត្រូវ​តែ​ដំឡើង​ថ្លៃ​ហើយ​​ ពីព្រោះ​​​រថយន្ត​ភាគ​ច្រើន​ត្រឡប់​មកពី​បណ្តាខេត្ត​​​វិញគ្មានមនុស្ស​ជិះទេ​អំឡុង​ថ្ងៃបុណ្យ។ លោក​បាន​និយាយថា“យើង​ចំណាយ​លើ​ថ្លៃសាំងប៉ុន្តែ​មិន​មានប្រាក់​ចំណេញ​ទេដូច្នេះ​ចាំបាច់​ត្រូវតែ​ដំឡើង​ថ្លៃ”។ លោកមួងម៉ារ៉ាអ្នករត់​តាក់​ស៊ី​នៅ​ចំណត​ផ្សារ​អូឡាំពិកបាន​ផ្តល់​ហេតុផល​ផ្សេង​​ចំពោះការដំឡើង​ថ្លៃនេះ។ គាត់​​បាន​និយាយថា“ខ្ញុំចាំបាច់​ត្រូវ​ដំឡើង​​​ថ្លៃពីព្រោះ​ខ្ញុំ​ត្រូវ​​សូកមន្ត្រីនគរ​បាល​​នៅតាម​ផ្លូវ​ ហើយ​បង់​ថ្លៃចំណត​ច្រើន​ជាងមុន​អំឡុង​បុណ្យចូលឆ្នាំខ្មែរ”។ គាត់​បាន​បន្ថែមថាគាត់​​នឹង​យក​តម្លៃ​ចំនួន​២៥.០០០រៀល​ជំនួស​ឲ្យ​​តម្លៃធម្មតា​ ១៥.០០០​​​​​​រៀល ​ទៅកាន់​ក្រុង​បាវិត​​ ខេត្ត​ស្វាយរៀង។ លោក​ ដូរ៉ាអ្នកតំណាង​ម្នាក់​នៅ​ក្រុម​ហ៊ុន​រថយន្ត​ក្រុង​ សុខាកុមារ​ទេពអុិច​ប្រេស្ស​ ​បាន​និយាយថាក្រុមហ៊ុន​របស់​លោក​​​ត្រូវតែ​ដំឡើង​ថ្លៃជាង​មួយភាគបីពីព្រោះ​រថយន្តសីុ​សាំង​ច្រើន​ដោយ​សារ​ចរាចរណ៍​ចង្អៀត​​នៅ​​​ថ្ងៃបុណ្យហើយ​បច្ចុប្បន្ននេះតម្លៃ​សាំង​ខ្ពស់​ណាស់​។ គាត់​​បាន​និយាយថា“ថ្ងៃធម្មតាយើង​​ប្រើ​ប្រាស់់សាំង​១៥០លីត្រទៅកាន់​ខេត្ត​សៀម​រាបប៉ុន្តែ​អំឡុង​ថ្ងៃបុណ្យវិញយើង​​ប្រើប្រាស់​សាំង​២២០លីត្រដោយ​សារ​តែ​ការកក​​​ស្ទះ​​​ចរាចរណ៍។ប្រសិន​បើ​សាលា​ក្រុង​អាច​លក់​សាំង​ឲ្យ​ពួកយើង​តម្លៃ​តែមួយ​ដុល្លារ​ក្នុង​មួយ​​​លីត្រនោះយើង​នឹង​មិន​ដំឡើង​ថ្លៃឡើយ”។ លោកព្រាបចាន់​វិបុលប្រធាន​នា​យក​​ដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោកក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូនបាន​មាន​ប្រសា​សន៍ថាមានការ​​​ស្នើសុំ​កុំឲ្យ​ដំឡើង​​ថ្លៃរៀង​រាល់​ឆ្នាំប៉ុន្តែ​គេ​​មិន​​​ដែល​ធ្វើ​តាម​​ទេ។ លោក​បាន​មាន​ប្រសាសន៍ថា“មិន​មាន​​ក្រុមហ៊ុន​ណាមួយ​ធ្វើ​តាម​ការ​អំពាវ​នាវ​​របស់​យើង​ឡើយហើយ​ក្រសួងមិន​អាច​​កំណត់​តម្លៃ​បានទេពីព្រោះ​យើង​អនុវត្ត​​ទីផ្សារ​សេរី”៕ (រាយការណ៍បន្ថែមដោយ...