Tuesday, November 19, 2019
Home Authors Posts by Phok Dorn

Phok Dorn

106 POSTS 0 COMMENTS
Reporter

មនុស្ស​ពីរនាក់ស្លាប់ និង​របួសធ្ងន់បីនាក់​ ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តតាក់សុីបុករថយន្តក្រុង

នគរ​បា​ល​​​​បា​ន​និ​យា​យ​ថាមនុស្សពីរ​​នាក់​​​បា​ន​ស្លាប់​​ និ​ង​​បី​នា​ក់ទៀត​​រង​​របួ​សធ្ងន់​​កា​ល​ពី​ម្សិល​មិញនៅ​ពេល​​​រថយន្តធុនតូច​មួ​យ​គ្រឿ​ង​​បុកគ្នា​ជាមួ​យ​​​រថ​​យន្ត​ក្រុង​មួ​យ​គ្រឿ​ង​នៅ​ក្នុង​ខេត្ត​កំ​ពង់​​ធំ​។ លោកស៊ីវសុ​វណ្ណា​ អធិ​កា​រ​រង​នគរ​បា​ល​ស្រុក​​​​សន្ទុកបា​ន​មា​ន​​ប្រ​សាស​​ន៍​ថា ​រថ​យន្ត​​ម៉ាក​កា​ម​រី តូយ៉ូ​​តា ​​បា​ន​បុក​ជា​មួ​យ​​​រថ​យន្ត​ក្រុងមួ​យ​គ្រឿ​ង​ របស់​ក្រុម​ហ៊ុន​ជីអេសធី (GST Express Bus) នៅ​លើ​ផ្លូវ​ជាតិ​​លេខ​៦ក្នុង​ឃុំ​ត្បូ​ង​​ក្រពើ​ នៅ​វេលា​​ម៉ោ​ង​១១និ​ង​២០​នាទី​ព្រឹក។ លោក ​សុ​វណ្ណាបា​ន​មា​ន​ប្រ​សាស​​ន៍​ថារថ​យន្ត​កា​ម​រី​នេះ​ បើក​លឿនណាស់​នៅ​លើ​ផ្លូ​វ​កោង ដោយរំលោភទៅលើទ្រូងផ្លូវ​ម្ខាង​ទៀត​ ហើយ​ជ្រុលទៅ​​បុក​រថ​យន្ត​​ក្រុង​ ដោ​យ​បង្ក​​ឲ្យ​​ឈ្មោះជឿនថេតអា​យ​ុ​​២៨ឆ្នាំ​ និង​ឈ្មោះ​ ហ៊ុន​ ​ឃូអា​យ​ុ​​២៥ឆ្មា​ំ​ ស្លាប់​នៅ​នឹង​កន្លែង​។​ លោក​​បាន​បន្ថែម​ថា មនុស្ស​បី​នា​ក់​ផ្សេង​ទៀតរួម ដំណើរ​នៅ​ក្នុ​ង​រថ​យន្ត​នេះ​ដែរ ​បា​ន​រង​របួ​ស​​ធ្ងន់​។ លោក​ សុ​វណ្ណា ​បា​ន​មាន​ប្រសាសន៍​ថា​ រថយន្ត​​ក្រុងដែ​ល​ដឹក​អ្ន​ក​ដំ​ណើ​រ​​៤៥​នាក​់បា​ន​ធ្វើ​ដំណើ​រ​​ពី​ខេត្ត​ព្រះ​វិ​ហា​រ​មកកាន់​រាជធានី​​ភ្នំពេញ​​​ តែ​គ្មាន​នរណា​ម្នាក់​​លើ​រថយន្ត​នេះ​បាន​​​​រង​​របួស​ទេ​។លោក​ក៏​បា​ន​មា​ន​​ប្រ​សាស​ន៍​ផង​ដែរ​​ថា អ្ន​ក​បើក​បរ​​​រថយន្ដ​បា​ន​គេច​ខ​្លួ​ន​ពី​កន្លែ​ង​កើត​ហេតុ​ ​។ លោក​ ​សុ​វណ្ណា ​បា​ន​មា​ន​ប្រ​សាស​ន៍​ថា​  “ វាពិត​ជា​កំ​ហុស​​របស់​​អ្ន​ក​បើក​​បរ​រថ​យន្ត​តូចព​ី​ព្រោះ​គា​​ត​់​បើ​ក​ទៅ​បុ​ក​រថ​យន្ត​ក្រុង ដែ​ល​កំ​ពុ​ង​បើ​ក​បរ​លើ​ទ្រូ​ង​ផ្លូ​វ​ត្រឹម​ត្រូវ​”។ លោក​ សុវណ្ណា បា​នមាន​ប្រសាសន៍​​បន្ថែ​ម​ទៀត​ថាអ្ន​ក​ដំណើរ​​​ដែល​រង​​របួស​...

អ្នករកស៊ី​ដឹកជញ្ជូន អ្នករត់ម៉ូូតូឌុប អ្នក​​​រត់រ៉ឺម៉កម៉ូតូ និង​​​អា​​​ជីវករ តវ៉ា​តម្លៃ​ប្រេង​ឡើង​ថ្លៃ​ខ្ពស់

កាលពី​ម្សិលមិញ អ្នក​រត់រឺុម៉កម៉ូតូ អ្នករត់ម៉ូតូឌុបអាជីវករ​ ​និងអ្នក​រក​ស៊ី​ដឹក​ជញ្ជូនឯកជន​ផ្សេង​ទៀត​ប្រមាណ​១០០​នាក់ បាននាំគ្នា​ធ្វើការ​តវ៉ា​ប្រឆាំង​ចំពោះតម្លៃ​ប្រេង​ខ្ពស់ នៅឯ​រដ្ឋ​សភា ដោយ​អះអាង​ថា​ តម្លៃ​ប្រេង​ខ្ពស់បែបនេះ កំពុង​ធ្វើ​ឲ្យ​​ប្រាក់​ចំណេញ​​​បន្តិចបន្តួច​របស់​ខ្លួន​ធ្លាក់​ចុះ។ លោក វ៉ន ពៅ ប្រធាន សមាគម​ប្រជាធិ​បតេយ្យឯករាជ្យនៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (IDEA) ដែល​តំណាងឲ្យអ្នក​ប្រកប​របរ​​ផ្នែក​ដឹក​ជញ្ជូន​ឯកជន​ជាង​៤.០០០​នាក់ បាន​លើក​ឡើង​ថា លោក​បាន​ដាក់​ញត្តិ​មួយទៅ​រដ្ឋ​សភា​ស្នើ​សុំ​​ឲ្យ​រដ្ឋា​ភិបាល​បញ្ជុះ​តម្លៃ​ប្រេងឲ្យ​​​​មក​នៅ​ត្រឹម​៤.០០០​រៀល។ លោក វ៉ន ពៅ បាន​បន្ត​ថា “រដ្ឋា​ភិបាល​ចំបាច់​ត្រូវតែ​ បញ្ចុះ​តម្លៃ​ប្រេង ពីព្រោះ​អ្នក​ប្រកប​របរដឹក​ជញ្ជូន​របស់​យើង​មិន​អាច​រក​ប្រាក់​ចំណេញ​បាន​​ទេ ពីព្រោះ​ពួកគេ​បាន​ចំណាយ​ប្រាក់​​ចំណេញ​ទៅលើ​ប្រេង​សាំង​អស់​ហើយ”។ លោក​បាន​លើក​ឡើង​ទៀត​ថា សមាគម​របស់​លោក​នឹង​ធ្វើ​ការ​តវ៉ា​ដ៏​ធំ​មួយ​នៅ​ថ្ងៃ​ទី​១​ ខែឧសភា ប្រសិន​បើ​រដ្ឋា​ភិបាល​មិនព្រម​បញ្ចុះតម្លៃ​ប្រេងទេ​នោះ។ យោងតាមទិន្ន័យ​ពី​វិទ្យាស្ថានជាតិ​ស្ថិតិ​បានឲ្យដឹងថា កាលពី​ម្សិល​មិញ តម្លៃ​ប្រេង​សាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ៥.៦៥០​​រៀលឬស្មើនឹង១,៤១ដុល្លារ នៅស្ថានីយ៍​ប្រេងឥន្ធនៈ​ គឺកើន​ឡើង​១០​ភាគ​រយ​ពី​តម្លៃ​ប្រេង​ក្នុងខែ​មេសា​​ឆ្នាំមុន។កាល​ពី​ខែមុន​តម្លៃ​ប្រេង​បាន​ឡើងខ្ពស់​ជាង​ពេល​ណាៗ​ទាំងអស់ដល់​៥.៩៥០​រៀលឬស្មើនឹង១,៤៨ដុល្លារ។ តម្លៃ​ប្រេង​សព្វថ្ងៃ​នៅក្នុង​ប្រទេស​កម្ពុជា​ ក៏ខ្ពស់​ជាង តម្លៃ​ប្រេង​នៅ​ប្រទេស​វៀត​ណាមនិងប្រទេស​ថៃ​ដែរ ដោយ​តម្លៃប្រេងនៅ​វៀត​ណាម១,១០ដុល្លារ​ក្នុង​មួយ​លីត្រ និងនៅ​ថៃ១,៣៩ដុល្លារ។កាលពីខែមុន ប្រជាពល​រដ្ឋ​ឥណ្ឌូ​ណេស៊ី​ រាបពាន់នាក់បាននំាគ្នា​ធ្វើ​បាតុកម្ម​ដ៏ធំចំពោះ​គម្រោង​ដំឡើង​ថ្លៃ​ប្រេង​របស់​រដ្ឋាភិបាល​នៅ​ទីនោះ ដោយ​បច្ចុប្បន្ន​នេះ​​មាន​តម្លៃប្រហែល១,០៨​ដុល្លារ។ លោកអោកសំអឿន ​អ្នករត់រឺុម៉ក​ម៉ូតូ​​ ម្នាក់បាន​និយាយ​នៅ​កន្លែង​តវ៉ា​ថា“ពីមុនខ្ញុំ​អាច​ផ្គត់ផ្គង់​ជីវ​ភាព​ក្នុង​គ្រួសារ​ខ្ញុំ​បាន​ ប៉ុន្តែ​ឥឡូវ​នេះ​មិន​អាចទេដោយ​សារ​​តម្លៃ​ប្រេង​ឡើង​ខ្ពស់​។ យើង​រក​ប្រាក់​​បាន​តិចណាស់​ ពីព្រោះសូម្បី​តែ​តម្លៃ​ប្រេង​ឡើង​ខ្ពស់​ហើយក្តី​ ក៏​អតិថិជន​នៅតែ​ទាមទារ​ឲ្យមាន​តម្លៃដូចដើម”។ លោក​​ ភុង សុវណ្ណ ប្រធាន សមា​គម​មន្រ្តី​រាជការឯក​រាជ្យ​ជាតិកម្ពុជា (CICA) បាន​មាន​ប្រសាសន៍​ថា​ លោក ក៏​តវ៉ាចំពោះ​ប្រាក់​ឧបត្ថម្ភ​ប្រេងដល់​មន្រ្តី​រដ្ឋា​ភិបាល​ជាន់​ខ្ពស់ដែរ ខណៈ​ដែល​មន្រ្តី​រាជ​ការ​ថ្នាក់​ទាប​ត្រូវ​ចំណាយ​​ថ្លៃ​ប្រេង​​ខ្លួន​ឯង។ លោកសុវណ្ណបានបន្តថា“វា​អយុត្តិ​ធម៌​ណាស់ ដែល​មន្ត្រី​ជាន់​​ខ្ពស់​ទទួល​បាន​ប្រេង​យ៉ាង​ហោចណាស់៥០​លីត្រ​រាល់​ខែ​ ប៉ុន្តែមន្រ្តីថ្នាក់ទាប ដែលមាន​​ប្រាក់ខែ​ត្រឹម តែ​២៥​ដុល្លារក្នុង​មួយ​ខែ​នោះ គ្មាន​ទទួល​បាន​អ្វីសោះ”។នេះ​គឺជា​អំពើ​ពុក​រលួយ​"។​ លោកឯកថាអ្នកនាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ថាមន្រ្តី​រាជការ​ទាំង​អស់ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រេង​​​សាំង​ជាបុងប្រចាំខែ​ ក៏ប៉ុន្តែ​​មន្ត្រី​ជាន់​​ខ្ពស់​ទទួល​បាន​២៤លីត្រនិងមន្រ្តី​ថ្នាក់​ទាប​ទទួល​​​​​​​បាន​តិច​ជាង​។ លោក ឯក ថា  បានមា​ន​ប្រ​សាសន៍បន្តទៀតថា “ខ្ញុំគិតថា វា​ជា​ការ​ត្រឹម​ត្រូវ​ហើយ​ ពីព្រោះ​មន្ត្រី​រដ្ឋាភិបាល​ដែល​មាន​ឋានៈ​​កាន់តែខ្ពស់ មាន​ការងារនិង​កា​​​រ​​​ទទួល​ខុស ត្រូវ​​​កាន់តែ​ច្រើន​។នេះ​គឺជា​ខ្ទង់ចំណាយរបស់​រដ្ឋាភិបាល ហើយ​ការ​ចំណាយ​ទាំង​អស់​​​ធ្វើ​ឡើង​ដោយ​​ស្របច្បាប់”។ លោក ឯក ថា បានមា​ន​ប្រ​សាសន៍ថា តម្លៃ​ប្រេង​ឡើង​ខ្ពស់​នៅ​ប្រទេស​កម្ពុជា​គឺ​ដោយ​សារតែ​ប្រទេស​កម្ពុជា​បាន​នំាចូល​ប្រេង​ទំាង​ស្រុង។ លោកបានមា​ន​ប្រ​សាសន៍​​បន្ត​ទៀត​ថា​“ខ្ញុំដឹងថា ប្រជា​ពលរដ្ឋកំពុង​រអ៊ូរទាំ ក៏ប៉ុន្តែ​កម្ពុជា​មិន​ទាន់​ផលិត​ប្រេង​បាន​មួយ​ដំណក់​ឡើយ​ហើយ​តម្លៃ​ប្រេង​ឡើងថ្លៃនេះ គឺ​ដោយ​សារ​តែ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា”៕ ប្រែសម្រួលដោយស៊ាស៊ុយឈាង

សម្ពន្ធ​សហ​ជីពកម្ពុជា​​សំណូមពរ​ឲ្យថៅ​កែ​​​រោង​ចក្រ​បើក​​ប្រាក់​ខែឲ្យ​​កម្ម​ករ​ឲ្យបាន​មុន​ចូលឆ្នាំ​​ខ្មែរ​

សម្ពន្ធ​សហ​ជីព​កម្ពុជា​ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូនក្រ​សួង​ការ​ងារ ​កាល​ពី​ម្សិល​មិញ​ ដើម្បី​ស្នើ​សុំ​ឲ្យ​ម្ចាស់​រោង​ចក្រ​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា ​​បើក​ប្រាក់​ខែ​ឲ្យ​កម្ម​ករ ​កម្ម​ការិនី​​ឲ្យ​បា​ន​មុន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ។ ​ជា​ធម្ម​តា ថៅកែរោងចក្រតែងតែបើក​ប្រាក់​ខែឲ្យកម្ម​​ករ ​កម្ម​ការិនី​​ក្នុងរង្វង់ពីថ្ងៃ​​​ទី​៥ ដល់​ថ្ងៃ​ទី​១០​នៃ​ខែ​នីមួយៗ ​សម្រាប់​ការ​ងារ​ដែល​ខ្លួន​បាន​ធ្វើពេញ​​​​មួយ​ខែមុន។​ប៉ុន្តែសម្ពន្ធ​សហ​ជីព​កម្ពុជា ​កំពុង​តែ​ស្នើ​សុំ​ឲ្យ​​​កម្ម​ករ កម្ម​ការិនី​អាចទទួលបាន​​ប្រាក់​បន្ថែម ​សម្រាប់​រយ:​ពេល​១៣​ថ្ងៃ​ ដែល​ពួកគេ​ធ្វើ​​​​ការ​រហូត​ដល់​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ​ប្រពៃណី​ជាតិដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១៣​ ទី​១៤​​ និង​ទី​១៥​​ខែ​មេសា។​ លោក​ស្រី​ យ៉ាំងសោភ័ណ​ នាយិកា​​សម្ពន្ធ​សហ​ជីព​កម្ពុជា ​បាន​មាន​ប្រ​សាសន៍​ថា “ ខ្ញុំ​ស្នើ​សុំ​ឲ្យ​និយោជក​ទាំង​អស់​ មេត្តា​បើក​ប្រាក់​ខែឲ្យ​កម្មករ កម្ម​ការិនី ​សម្រាប់​រយ:​ពេល​ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​១៣​ខែ​មេសា​ បន្ថែម​ពី​លើ​ប្រាក់​ខែ​ក្នុង​ខែ​មីនា ​ដើម្បី​ឲ្យ​​​ពួក​គេ​មាន​ប្រាក់​វិល​ទៅ​​លេងស្រុកកំណើត”។ ដោយ​សារ​តែ​រថ​យន្ត​ក្រុង​ រថ​​​យន្ត​តួរីស​និងរថយន្ដ​​តាក់​ស៊ី ​តែងតែ​ឡើង​ថ្លៃ​ អំឡុង​​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រ​ពៃ​ណី​ជាតិ​​​​​​​​​ លោក​ស្រី​បាន​​មាន​ប្រ​​សាសន៍​ថា “ កម្ម​ករ​ កម្ម​ការិនី​​​​មួយ​ចំនួន​​មាន​ប្រាក់​គ្រប់​គ្រាន់​សម្រាប់​តែសោ​ហ៊ុយ​​​ធ្វើ​ដំណើរ​ទៅ​ស្រុក​ប៉ុណ្ណោះ ​​ហើយ​គ្មាន​ប្រាក់​​ចា​យ​វាយ​សម្រាប់​ពិធី​បុណ្យ​​​​នេះ​ទេ ដោយសារ​​តែ​អ្វីៗ​សុទ្ធ​តែ​ឡើងថ្លៃទាំងអស់​​”។ លោក អ៊ុំ​ មាន​ ​រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ងារ​ បាន​មាន​ប្រ​សាសន៍​ថា ក្រសួង​​​​​មិន​អាចតម្រូវ​ឲ្យ​​រោង​ចក្រ​ ​បើក​ប្រាក់​ខែ​ឲ្យ​កម្ម​ករ​ កម្ម​ការិនី​មុន​ពេល​បានទេ​​។លោក​បាន​មាន​ប្រ​សាសន៍​ថា “ ​​នៅ​ក្នុងច្បាប់​​ការ​ងារ​មិន​តម្រូវ​ឲ្យ​​និ​យោជក បើក​ប្រាក់​ខែ​ឲ្យ​កម្ម​ករ ​កម្ម​ការិនី​ សម្រាប់​ការ​ងារ​ ដែល​ពួក​គេ​ធ្វើ​មិន​​បាន​​​មួយ​​ខែ​នោះ​​ឡើយ។​​ប៉ុន្តែ​ប្រ​សិន​បើ​ពួក​គេ​ចង់ពួកគេ​អាច​ធ្វើ​បាន​”។ លោក វ៉ាន់ ​ ស៊ូអៀង ​ប្រ​ធាន​សមា​គម​រោង​ចក្រ​កាត់​​ដេរ​នៅ​កម្ពុជា ​​ក៏​បាន​មានប្រ​សា​សន៍​ដែរ​ថា ​​​ការបើក​​ប្រាក់​ខែ​មុន​ពេល​​កំណត់ឲ្យ​កម្មករ ​កម្ម​ការិនី​​សម្រាប់​ប្រាក់​​ខែ​​​ក្នុង​ខែ​​មេសា​ អាចធ្វើទៅរួចឬ​ក៏​អត់​នោះវា​ស្ថិត​នៅ​លើ​ការ​​សម្រេច​ចិត្ត​របស់​រោង​ចក្រ​​​នីមួយ​ៗ។លោក​បាន​មាន​ប្រ​សាសន៍​ថា “ រោង​ចក្រ​នីមួយ​ៗ​​​មាន​រំហូរ​សាច់​ប្រាក់​ផ្ទាល់​ខ្លួន។​ប្រ​សិន​​បើ​ពួកគេ​អាច​លៃ​លក​បើក​ប្រាក់​​​ខែ​មុន​ពេល​កំណត់​បាន​​​នោះ គួរធ្វើ​​ទៅ​ចុះ ប៉ុន្តែ​​បើ​គ្មាន​លទ្ធ​ភាព​ទេ ​មិនចាំ​បាច់​ធ្វើ​ទេ ព្រោះគ្មាន​ច្បាប់​​ណា​ចែង​ថា ​ពួកគេ​ត្រូវ​តែ​បើក​ប្រាក់​ខែ​ឲ្យ​មុន​​ពេល​កំណត់​ឡើយ”។ លោកយ៉ិនណាក់ ​ប្រធាន​រដ្ឋ​បាល​នៅ​ក្រុម​ហ៊ុន​​រោង​ចក្រ​កាត់​ដេរ​ អិមអេនវីអន្តរ​ជាតិ ​ បាន​លើក​ឡើង​ថា ​រោង​ចក្រ​របស់​លោក​​នឹង​បើក​ប្រាក់​ខែ​​ឲ្យ​កម្មក​រ ​កម្ម​ការិនី​នៅ​ថ្ងៃទី​១០​ខែ​មេសា ​សម្រាប់​ប្រាក់​​ខែ​ក្នុងខែ​មីនា ប៉ុន្តែ​ការ​បើ​ក​ប្រាក់​ខែ​មុនពេល​កំណត់​ គឺ​មិន​អាច​ទៅ​រួច​ឡើយ។ លោក​បាន​​និយាយ​ថា “ យើង​មិន​អាច​​បើក​ប្រាក់​ខែ​​សម្រាប់​ខែ​​មេសា​ ឲ្យ​មុន​បាន​ទេ ពីព្រោះ​កម្មករ​ កម្ម​ការិនី​មិន​ទាន់​បាន​ធ្វើ​ការ​​ពេញ​មួយខែ​នៅឡើយ​ទេ”៕ ​(រាយការណ៍​បន្ថែម​ដោយ Claire Luke) ​​ ប្រែ​សម្រួល​ដោយតែមសុខុម​​​​​

ក្រុមហ៊ុន OCIC កំពុងសិក្សាគម្រោង​​សាងសង់​ផ្លូវ​ក្រោម​ដី​ត្រង់​ចំណុច​ប្រសព្វ​មហាវិថីសហព័ន្ធរុស្ស៊ី

សាលារាជ​ធានីភ្នំពេញបាន​ប្រកាស​នៅ​​​តាម​គេហទំព័រ​របស់ខ្លួន​កាលពី​ថ្ងៃ​សុក្រ​ថាក្រុមហ៊ុន​សាជីវ​កម្ម​វិនិយោគ​ទុន​កម្ពុជា​ក្រៅប្រទេស (OCIC) កំពុងតែ​សិក្សាពី​​​លទ្ធភាព​​​​​សាងសង់​ផ្លូវក្រោមដី​ប្រវែង២៧២ម៉ែត្រ ​នៅពីក្រោមចំណុច​ប្រសព្វ​គ្នា​រវាង​មហា​​​វិថីសហព័ន្ធរុស្ស៊ីនិងមហាវិថីព្រះមុនីវង្សក្នុង​រាជធានី​ភ្នំពេញ​។ នៅក្នុង​កិច្ចប្រជុំ​កាលពីថ្ងៃពុធស្ថាបត្យករមកពីក្រុមហ៊ុន OCIC បានជួប​ពិភាក្សាជាមួយ​​​លោកកែបជុតិមាអភិបាល​សាលា​រាជធានី​ភ្នំពេញហើយបានបង្ហាញលោកនូវគំនូប្លង់​ដំបូងសម្រាប់​សាងសង់​ផ្លូវក្រោមដី​នេះដែល​​​មានទទឹង១៤ម៉ែត្រហើយអាច​ឲ្យរថយន្ត​​កំពស់៣,៥ម៉ែត្រ​បើកបរ​បាន។ផ្លូវក្រោមដី​នេះត្រូវបាន​គេរំពឹងថានឹងកាត់​បន្ថយ​ការ​​​កក​​​ស្ទះ​ចរាចរណ៍ដែល​កំពុងតែ​កើនឡើង​នៅ​​​ត្រង់ចំណុច​ផ្លូវប្រសព្វដែលមាន​ចរាចរណ៍​​​មមាញឹកនេះនៅរាជធានីភ្នំពេញមានរថយន្តប្រហែល ២៣០,០០០ គ្រឿងនិងម៉ូតូប្រហែល៩០០,០០០គ្រឿងហើយប្រសិន​បើគ្មាន​ប្រព័ន្ធដឹកជញ្ជូន​​សាធារណៈ​​នៅ​​​ពេល ​ឆាប់ៗនេះទេចរាចរណ៍នឹង​មានការ​កក​​​ស្ទះ​​កាន់តែខ្លាំង។លោកកែបជុតិមាបាន​លើក​​​ឡើង​នៅ​ក្នុងសេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃសុក្រ​ថា“វាជាគម្រោងថ្មីមួយនិង​ជា​ដំណោះ​ស្រាយ​​​​មួយ​​​ទៀតសម្រាប់ ​​​​​បញ្ហា​​​ចរា​​​ចរណ៍នៅរាជធានី​ភ្នំពេញ"។ ​លោក​បាន​​​បន្ថែម​​​ទៀត​ថាការសាងសង់ផ្លូវ​​​ក្រោមដី​​​នោះត្រូវ​ចំណាយ​​ប្រាក់ប្រមាណ​ពីរ​លានដុល្លារ។ លោកកែបជុតិមាក៏បានមាន​ប្រសាសន៍​ផង​​​ដែរថាក្រុមហ៊ុន OCIC នៅ​មានការ​ងារ​​​ដែលត្រូវធ្វើច្រើនទៀត​នៅក្នុងដំណាក់​​​កាល​​​សិក្សាដំបូងដូចជាការគូរប្លង់ជម្រើសផ្សេងៗទៀតមុនពេល​ការងារ​សាងសង់​គម្រោង​នេះចាប់​ផ្តើម​។កាល​ពី​បី​ឆ្នាំ​កន្លង​ទៅ​សាលា​រាជធានី​បាន​ត្រួតពិនិត្យ​គម្រោង​សាង​សង់​ផ្លូវ​ក្នុង​រាជធានី​ភ្នំ​ពេញ​ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ​ររាចរណ៍​តាម​ដង​ផ្លូវ​ក្នុង​រាជធានី។ កាល​ពី​ខែ​មករា​​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​បើក​សម្ពោធ​​ឲ្យ​ប្រើ​ប្រាស់​ស្ពាន​អាកាស​មួយ​ដែល​បាន​សាង​សង់​ដោយ​ក្រុមហ៊ុនOCIC​នៅ​ត្រង់​ចំណុច​ប្រសព្វ​រវាង​មហាវិថី​សហព័ន្ធ​ និង​មហាវិថី​កម្ពុជា​ក្រោម​ ក្នុង​ខណ្ឌ​ទួល​គោក។ស្ពាន​អាកាស​បន្ទាប់​នឹង​ត្រូវ​បាន​បញ្ចប់​នៅ​មុន​ពេល​បោះ​ឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០១៣ហើយ​ស្ពាន​អាកាស​នោះ​នឹង​ឆ្លង​កាត់​ស្ទឹង​មួយនៅ​ស្ទឹង​មាន​ជ័យ​ដែល​ជា​កន្លែង​មាន​ការកកស្ទះ​ចរាចរណ៍យ៉ាង​ខ្លាំង​ដោយសារ​តែ​ចំនួន​អ្នក​បើកបរយានយន្ត​ចេះ​តែ​​កើ​នឡើងនៅ​ក្នុង​រាជធានីភ្នំពេញ។​ ស្ពាន​នេះ​ក៏​សាង​សង់​ដោយ​ក្រុម​ហ៊ុន​OCIC ដែរ។ លោក​ ទូច​ សំណាង ​ជា​ស្ថាបត្យករ​ និងជា​ប្រធាន​គម្រោង​របស់​ក្រុម​ហ៊ុន​...

កាហ្វេនៅ​មណ្ឌល​គិរីឡើងថ្លៃក្នុងពេលតម្រូវការកើន​ឡើងក្នុងចរន្តផ្គត់ផ្គង់នៅមានកម្រិត

យោងតាម​មន្ត្រី និងកសិករ ក្នុងខេត្តមណ្ឌលគិរី បានឲ្យ​ដឹងថា​ កាហ្វេខេត្តមណ្ឌល​គិរី  ដែល​ជាខេត្តមានផ្ទៃដីសម្រាប់ ដាំកាហ្វេច្រើន​បំផុត​ក្នុង​ប្រទេស​កម្ពុជា​​ កំពុងបន្តឡើងថ្លៃ ដោយសារ​បរិមាណ ប្រើប្រាស់ផលិតផលកាហ្វេ​កំពុង​កើន​ឡើង។​ លោក ឆាយ ម៉ៅ ម្ចាស់​ចម្ការ​កាហ្វេ​ទំហំ ប្រាំហិកតា នៅក្រុង​សែន​មនោរម្យ​ បាន​មាន​ប្រសាសន៍ថា ឥឡូវនេះគាត់​អាចលក់ទិន្នផល​​កាហ្វេ បានចំនួន១០តោន ក្នុង​តម្លៃ៨.០០០​រៀល ឬ ប្រហែលពីរដុល្លារក្នុងមួយ​គីឡូក្រាមហើយ​១ភាគ៣ នៃបរិមាណទិន្នផលត្រូវបាន​លក់ក្នុង​តម្លៃ​ជាង ៦.០០០រៀល ក្នុងមួយគីឡូក្រាមកាលពីពាក់កណ្តាលឆា្នាំមុន។​ លោក ឆាយ ម៉ៅ​ បន្តទៀត​ថា  "ឆ្នាំ​នេះ ​តម្លៃ​កាហ្វេ​​កើនឡើង ​ដោយសារតែ​ប្រជា​ជន​​គាំទ្រ​កាហ្វេ​ ក្នុងស្រុក​ ដោយពួកគេ​ឲ្យតម្លៃ​​ថ្លៃជាង​កាហ្វេ​នាំចូល​ពីប្រទេស​ជិតខាង"។​ លោក ហេង សុខម មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌលគិរី បាន​មានប្រសាសន៍ថាប្រជា​ជនក្នុងខេត្តមណ្ឌល​គិរី​ដាំ​កាហ្វេ​បាន ១៥៣​តោនលើផ្ទៃដី​ចម្ការ​កាហ្វេ​ទំហំ៤១​ហិកតា​ ជាបរិមាណទិន្នផល​ប្រហាក់​ប្រហែល​នឹង​ឆ្នាំមុន។​ លោកហេងសុខមបានបន្ថែមថា"យើង​គិតថា ​ផលិតផល​កាហ្វេ​របស់យើង​ អាចផ្គត់​ផ្គង់​ទៅ​ទីផ្សារ​គ្រប់គ្រាន់​ក្នុងពេល​​បច្ចុប្បន្ន​ ដូច្នេះ យើង​មិនចំបាច់នាំចូល​កាហ្វេពីប្រទេស​ដទៃទៀតទេ"។ លោក​មានប្រសាសន៍បន្ថែមទៀតថាខេត្តមណ្ឌលគិរី  បាននាំចេញកាហ្វេ ប្រហែល​ជា១០ភាគរយ នៃ​បរិមាណ​សរុប ​ទៅលក់ នៅ​ប្រទេសថៃ​ ប្រទេសវៀតណាម និងសា​ធារណៈ​រដ្ឋ​ប្រជាមានិត​ចិន"។ លោក ហេង សុខម​ ក៏បាន​បន្តថា​ កសិករ​ខេត្តមណ្ឌលគិរីជាច្រើន​កំពុងដំា​ដើមកាហ្វេ​ថ្មីឡើងវិញ​ ស្របពេល​ដើម​កាហ្វេជាច្រើន​កំពុងឈានដល់អាយុ២០ឆ្នាំ​។ យោងតាមម្ចាស់ហាងកាហ្វេ ដូចជា ​អ្នក ស្រីអួន​ ចន្ធី​ អាយុ​៤២ឆ្នាំដែលបច្ចុប្បន្នកំពុង លក់កាហ្វេក្នុងតម្លៃប្រហែល ១.៥០ដុល្លារក្នុង មួយគីឡូក្រាមជាតម្លៃខ្ពស់ជាងការលក់ក្នុងពេលនេះកាលពីឆ្នាំជាដើមនោះ បានឲ្យ ដឹង​​ថា តម្លៃកាហ្វេ ដែល​ដាក់​លក់​ក្នុង​ហាង​ក្នុង​រាជធានីភ្នំពេញបានកើនឡើង ដោយសារខាងកសិដ្ឋានដាំកាហ្វេក៏ដំឡើងថ្លៃដែរ។ អ្នកស្រី​បានបន្ថែម​ថា ​"ឥឡូវនេះ​កាហ្វេ​មណ្ឌលគិរី កំពុង​ពេញនិយម" ដោយ​គាត់​លក់​​ក្នុងតម្លៃពី៧.៥០ដុល្លារទៅប្រាំបីដុល្លារបើធៀបទៅ នឹងឆ្នាំទៅគាត់លក់​ក្នុង​តម្លៃ​តែ​៦.២០ដុល្លារទៅ៦.៥០ដុល្លារប៉ុណ្ណោះ។ លោកសូយសូណាប្រធាន​មន្ទីរ​កសិ​កម្ម​ខេត្ត​រតនគិរី​  ដែលជាខេត្តមានផ្ទៃដីដាំ​កាហ្វេធំបំផុតទីពីរ​ក្នុងប្រទេស​កម្ពុជា បានថ្លែង​ថាប្រជាជនក្នុងខេត្តរបស់លោកអាចដាំកាហ្វេ​ត្រឹម​តែប្រហែលពាក់​កណ្តាល​នៃបរិមាណ​សរុប ដែលប្រជាជនបានដាំក្នុងខេត្តមណ្ឌល គិរី​ ប៉ុណ្ណោះ ទោះបីជាពួកគាត់ប្រើប្រាស់ដី​ច្រើនជាងសម្រាប់ដំាកាហ្វេក៏ដោយ។​ លោក សូយ សូណា បានថ្លែងថា "​យើង​​កំពុងតែ​ប្រើប្រាស់​ដី ទំហំ​៧០ហិក​តា សម្រាប់​ធ្វើជាចម្ការកាហ្វេ ប៉ុន្តែយើង​ផលិត​កាហ្វេ​បានតែ៨០តោនប៉ុណ្ណោះកាលពី​ឆ្នាំមុន"៕​ ​​ប្រែ​សម្រួល​ដោយ ​ស៊ា ស៊ុយឈាង​

ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ ប្រឈមនឹងការរិតបណ្តឹង ព្រោះមានគ្រោះថ្នាក់ចរាចរណ៍ច្រើនពេក

គ្រោះ​ថ្នាក់​រថយន្ត​ក្រុង​ ជា​បន្ត​បន្ទាប់នៅ​តាម​ដង​ផ្លូវ​នៃ​ប្រទេស​កម្ពុជា​ បាន​ក្លាយ​ជា​បញ្ហា​ចោទ​ជា​សំណួរ​អំពី​សុវត្ថិភាព​ ហើយ​ធ្វើឲ្យ​មាន​ការ​ពិភាក្សា​រក​អ្នក ​ដែល​ត្រូវ​បន្ទោសចំពោះ​គ្រោះ​ថ្នាក់​ទាំង​នេះ។ ​ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​សុវត្ថិភាព​តាម​ដង​ផ្លូវ​បាន​អះអាងថាអ្នក​បើកបរ​ទទួលទម្ងន់ការងារលើសម៉ោងចំណែក​ឯបណ្តា​ក្រុមហ៊ុនដឹក​អ្នកដំណើរ​វិញ​ បានបន្ទោស​លើ​ការ​បើកបរ​មិន​ប្រយ័ត្នប្រយែងនិងសំណាង​អាក្រក់​ថាជា​ហេតុផល ​ដែលបណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់ទាំងនេះ។​ លោក​ស្រីសាន់សុជាតាអ្នក​គ្រប់គ្រង​កម្មវិធី​សុវត្ថិភាព​តាម​ដង​ផ្លូវ​នៅ​អង្គការ​ពិការ​អន្តរជាតិបែ៊លហ្សុិកបាន​និយាយ​ថាគេ​ដឹង​យ៉ាង​ច្បាស់​ថាក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​នានា​បង្ខំ​ឲ្យ​អ្នក​បើកបរ​ធ្វើ​ការ​លើស​ម៉ោង។​ “ប្រសិនបើ​អ្នក​បើកបរ​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ការ​លើសពី​ប្រាំបី​ម៉ោងក្នុង​មួយ​ថ្ងៃតើ​នោះ​ជា​កំហុស​របស់​អ្នក​បើកបរ​ ឬជា​កំហុស​របស់​ក្រុមហ៊ុន ​?”។ លោក​ស្រីសាន់សុជាតាបាន​ថ្លែង​បន្ថែម​ថាលោក​ស្រី​កំពុង​ធ្វើ​ការ​ជាមួយ​ក្រសួងមហាផ្ទៃ​ និងក្រសួង​សាធារណការនិងដឹកជញ្ជូនដើម្បី​បង្កើត​គោលការណ៍​ណែនាំ​តឹង​រុឹង​សម្រាប់​បណ្តា​ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ អ្នក​បើកបរ​មិន​ធ្វើការ​លើស​ម៉ោង​ ក៏ដូចជា​បង្កើត​វិន័យ​សម្រាប់ការបណ្តុះបណ្តាល​អ្នក​បើកបរ​ និង​បទដ្ឋាន​សុវត្ថិភាព​សម្រាប់​យានយន្ត។​ កាលពី​ថ្ងៃ​ទី២៨ខែ​កុម្ភៈរថយន្ត​ក្រុង​មួយ​គ្រឿងរបស់​ក្រុមហ៊ុនផារ៉ាម៉ោនអង្គរអុិចប្រេស្ស​ បាន​ក្រឡាប់​ក្រោយ​ពី​ផ្ទុះ​កង់​នៅពេល​ឡើង​ទួល​ បណ្តាលឲ្យ​អ្នក​ធ្វើដំណើរពីរ​នាក់​ស្លាប់និង​៤៥នាក់​ទៀត​រង​របួស​នៅ​ក្នុង​ខេត្ត​កោះកុង​។ក្រុមហ៊ុន​នេះ​បានបន្ទោស​លើ​ផ្លូវ​ចោត​ថាជា​មូល​ហេតុ​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​នេះ។​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​ វីរៈប៊ុនថាំអុិចប្រេស្សបាន​បុក​គ្នា​ជាមួយ​រថយន្ត​ដឹក​សុីម៉ង់ត៍​កាលពី​ព្រឹកព្រហាម​ថ្ងៃ​អាទិត្យ​ ដោយ​ធ្វើ​ឲ្យ​អ្នក​បើកបរ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​នោះស្លាប់និងអ្នក​ធ្វើ​ដំណើរ​ប្រាំពីរនាក់​ទៀត​រងរបួស។​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​នេះមិន​បាន​និយាយ​អ្វីទេ​ចំពោះ​គ្រោះថ្នាក់​នេះប៉ុន្តែ​នគរបាល​វិញ​បាន​បន្ទោស​ទៅ​លើ​អ្នកបើកបរ។ បន្ទាប់មក​នៅ​ថ្ងៃ​អង្គាររថយន្ត​ក្រុង​របស់​ក្រុមហ៊ុនរិទ្ធិមុនីដែលជា​ដៃគូរបស់​ក្រុមហ៊ុនផារ៉ាម៉ោនបាន​រអិល​ធ្លាក់ផ្លូវ​ ដោយ​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ប្រាំបី​នាក់​រង​របួស​ ក្នុង​នោះមាន​ជន​បរទេស​បី​នាក់​ផង​ដែរ។ក្រុមហ៊ុន​នេះ​មាន​តែ​​ពាក្យ​ "សំណាង​អាក្រក់"មកពន្យល់​តែ​ប៉ុណ្ណោះ។ លោកស៊ំុសារ៉ូនអាយុ​៤៤ឆ្នាំ ​ដែល​បើកបរ​រថយន្ត​ក្រុង​អស់​រយៈ​ពេល​២០​ឆ្នាំ​មកហើយបានមា​​​ន​​​ប្រសាសន៍​កាល​ពី​ម្សិល​មិញនេះ​ថា"មាន​អ្នក​បើកបរ​មួយ​ចំនួន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ ដោយសារ​តែពួក​គេ​ធ្វើការ​ពេល​យប់​ផងនិង​ពេល​ថ្ងៃ​ផង​។ពួកគេ​បើកបរ​ទាំង​បិទ​ភ្នែកពួកគេ​ត្រូវ​តែ​ខំ​បើក​ភ្នែក"។​ លោកស៊ំុសារ៉ូនដែល​បច្ចុប្បន្ន​បើកបរ​ឲ្យ​ក្រុមហ៊ុន​...