Tuesday, November 19, 2019
Home Authors Posts by Phok Dorn

Phok Dorn

106 POSTS 0 COMMENTS
Reporter

អ្នក​តវ៉ា​ដី​ធ្លី​នៅ​សហគមន៍​បឹង​កក់​ផ្ដល់​ដំណោះ​ស្រាយ​ និង​យុទ្ធសាស្ត្រ​ថ្មី ​ពេល​អភិបាលថ្មី​ស្បថចូលកាន់​តំណែង

តំណាង​អ្នក​ភូមិ​សហគមន៍​បឹង​កក់​បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​ថា អតីត​អ្នក​ភូមិ​នៅ​សហគមន៍​បឹង​កក់​ គ្រោង​ដាក់​សំណើ​ទៅ​សាលា​រាជ​ធានី​ភ្នំពេញ​ ដើម្បី​​​បញ្ជាក់​អំពី​របៀប​ដែល​​អ្នក​ភូមិ​រាប់​សិប​គ្រួសារ​ ដែល​ត្រូវ​បាន​គេ​កាត់​ផ្ដាច់​ចេញ​ពី​ដី​ទំហំ​១២,៤៤​ហិកតា​ នៅ​តំបន់​បឹង​កក់​ នៅ​តែ​អាច​ទទួល​បាន​​ដី​ដែល​ពួក​គេ​បាន​រស់​នៅ​​ក្នុង​តំបន់​នោះ​។ លោក ចាន់ ពុទ្ធិសក្ដិ​ តំណាង​អ្នក​ភូមិ​នៅ​សហគមន៍​បឹង​កក់​​លើក​ឡើង​ថា “ ​គម្រោង​នេះ​ធ្វើ​ឡើង​ ដើម្បី​ផ្ដល់​ឲ្យ​គ្រួសារ​ ដែល​គេ​បាន​ដក​ចេញ​នូវ​ដី​ក្នុង​ចំណោម​ដី​ទំហំ​១២,៤៤​​ហិកតា​ ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែនបាន​ចេញ​អនុក្រឹត្យ​ផ្ដល់​ឲ្យ​យើង”។ លោក​បន្ថែម​ថា សំណើ​​នេះ​នឹង​ប្រគល់​ទៅ​ឲ្យ​លោក​ ប៉ា សុជាតិវង្ស​ អភិបាល​រាជ​ធានី​ភ្នំពេញ ដែល​ទើប​តែង​តាំង​ថ្មី។ យោង​តាម​លោក ពុទ្ធិសក្ដិ​ បាន​ឲ្យ​ដឹង​ថា នៅ​មាន​ដី​ជា​ច្រើន​ទៀត​​ក្នុង​ដី​ទំហំ​១២,៤៤​ហិក​តា​​នេះ​ សម្រាប់​ផ្ដល់​ឲ្យ​គ្រួសារ​ទាំង​នេះ​​ ដែល​កំពុង​​ទាមទារ​សិទ្ធិ​បន្ដ​ការរស់​នៅ​ក្នុង​អតីត​តំបន់​បឹង​កក់​របស់​ខ្លួន​។ ដំណោះ​ស្រាយ​មិន​សូវ​ប្រឈម​មុខ​គ្នា​របស់​អតីត​អ្នក​ភូមិ​ទាំង​នេះ​ចំពោះ​​ជម្លោះ​​ដី​ធ្លី​នេះ​​ផ្ទុយ​គ្នា​​នឹង​ការ​តវ៉ា​មួយ​ចំនួន ដែល​ធ្វើ​ឡើង​កាល​ពី​ប្រាំមួយ​ឆ្នាំ​មុន ដោយ​អ្នក​ភូមិ​ដែល​ជា​ជន​រងគ្រោះ​នៅ​ក្នុង​ការ​បណ្ដេញ​ចេញ​ទ្រង់​ទ្រាយ​ធំ នៅ​សហគមន៍​បឹង​កក់។ លោក ពុទ្ធិសក្ដិ បាន​លើក​ឡើង​ថា “ ​អ្នក​ភូមិ​​សហគមន៍​បឹង​កក់​របស់​យើង ​បាន​ប្រឈម​មុខ​នឹង​អំពើ​ហិង្សា និង​បាន​បង្ក្រាប​គ្រប់​ពេល​វេលា នៅ​ពេល​យើង​តវ៉ា​ពីសិទ្ធិ​លំនៅ​ដ្ឋាន​ ហើយ​ឥឡូវ​នេះ​យើងចង់​​បាន​ដំណោះ​ស្រាយ​ដោយ​សន្ដិវិធី​មួយ​។ គម្រោង​របស់​យើង​នឹង​ឈ្នះ​ទាំង​អស់​គ្នា​...

តុលាការ​ផ្ដន្ទាទោស​ស្ត្រី​ជន​ជាតិ​ថៃម្នាក់​ឲ្យជាប់​ពន្ធ​នាគារ​៣០​ឆ្នាំ​ ពី​បទ​រត់​ពន្ធ​គ្រឿង​ញៀន​កូកាអីុន

កាល​ពី​ម្សិល​មិញ សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​បាន​កាត់​ទោស​ស្ត្រីជន​ជាតិ​ថៃ ម្នាក់​វ័យ​២៦​ឆ្នាំ ឲ្យ​ជាប់​ពន្ធ​នាគារ​៣០​ឆ្នាំពី​បទ​រត់​ពន្ធ​គ្រឿង​ញៀនកូកាអីុន​ពី​អាមេរិក​​ខាង​ត្បូង​ចូល​មក​ប្រទេស​កម្ពុជា កាល​ពី​ឆ្នាំ​មុន។ ស្ត្រីដែល​មា​ន​ឈ្មោះ​ថា រ៉ុតសីុឌី រុងទី​វ៉ា (Rodsidy Rungtiwa) ខាង​លើ​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​សីហា​ នៅ​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំ​ពេញ បន្ទាប់​ពី​នគរ​បាល​ប្រ​ឆាំង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​នៃ​ក្រសួង​មហា​ផ្ទៃ​​បាន​ឆែក​ឃើញ​ថ្នាំញៀន​កូកាអីុននៅ​ក្នុង​វ៉ាលិស​ចាក់​សោ​របស់​នាង។ លោក​ សិុន វិសាល ចៅ​ក្រម​សាលា​ដំបូង​រាជធានីភ្នំពេញ​ បាន​​​ប្រាប់​សាលា​​ដំបូង​កាល​ពី​ម្សិល​មិញ​ថា “ ស្ត្រី​ឈ្មោះ រុងទីវ៉ា ត្រូវ​បាន​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធ​នាគារ​៣០​ឆ្នាំ និង​បង្គាប់ឲ្យ​បង់​ប្រាក់​ជូន​តុលាការ​ចំនួន​៩០​លាន​រៀល ”។ ស្ត្រី​ រ៉ុតសីុឌី រុងទី​វ៉ា  បាន​សារភាព​ថា ​នាង​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ ទៅ​ប្រទេស​ប្រេស៊ីល ដើម្បី​ទទួល​យក​កាបូប​មួយ​ពី​បុរស​ជន​ជាតិ​អាហ្វ្រិក​ម្នាក់ ដែល​បាន​ចំណាយ​ប្រាក់​ទិញ​សំបុត្រ​យន្ត​ហោះ​ឲ្យ​នាង​ និង​បាន​​សន្យា​ផ្តល់​ប្រាក់​ឲ្យ​នាង​ចំនួន​៣.០០០​ដុល្លារ ប្រសិន​បើ​នាង​យក​ថ្នាំ​ញៀន​ទាំង​នោះ​ប្រគល់ឲ្យ​ទៅ​បណ្តាញ​ម្នាក់​នៅ​ក្នុង​ក្រុង​បាង​កក ប្រទេស​ថៃ​។ អំឡុង​សវ​នាការជំនុំ​ជម្រះ​ទោស​របស់​នាង​​កាល​ពី​ខែ​មុន នាង​បាន​សារភាព​ប្រាប់​តុលាការ​ថា នាង​បានយក​កាបូប​នោះ​​ឡើង​ជិះ​លើ​ជើងហោះ​ហើរ​មួយ​ពី​​ប្រេស៊ីលដែល​​បាន​ចុះ​ចត​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ និង​ប្រទេស​សិង្ហ​បុរី មុន​ពេល​បន្ត​ដំណើរមក​រាជ​ធានី​ភ្នំ​ពេញ​។ ទោះ​ជា​យ៉ាង​ណា រុងទីវ៉ា បដិសេធ​ថា ​នាងមិន​បាន​ដឹង​ថា នាង​រត់​ពន្ធ​គ្រឿង​ញៀន​ទេ ដោយ​អះអាង​ថា សោ​នៅ​លើ​វ៉ាលិស​នោះ​មាន​ន័យ​ថា នាង​មិនអាច​បើក​មើល​ថា​មាន​អ្វីនៅ​​ខាង​ក្នុង​បាន​ឡើយ៕ ប្រែ​សម្រួល​ដោយ​ តែម សុខុម​​​​

កង​កម្លាំង​រក្សា​សន្ដិភាព​កម្ពុជា​បញ្ជូន​ទៅ​ប្រទេស​ស៊ូដង់ ខណៈ​ពេល​​បេសកកម្ម​ប្រទេស​ម៉ាលី ចាប់​ផ្ដើម

កាល​ពី​ម្សិល​មិញ​ ​រដ្ឋា​ភិបាល​បាន​បញ្ជូន​កង​​យោធពល​ខេមរភូមិន្ទ កងរាជ​អាវុធហត្ថ​ និង​បុគ្គលិក​ពេទ្យ​ចំនួន​១៥២​នាក់​ទៅ​ចូល​រួម​ក្នុង​បេសកកម្ម​រក្សា​សន្ដិ​ភាព​នៅ​ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូង ចំពេល​​មាន​​ការ​ប៉ាន់​ស្មាន​ថា កង​កម្លាំង​អង្គការ​សហ​ប្រជាជាតិ​ថ្មី​ ដែល​មាន​ទាំង​កង​ទ័ព​កម្ពុជាដែរ​នោះ​កំពុង​ត្រៀម​​បញ្ជូន​ទៅ​​ដាក់​ពង្រាយ​នៅ​ប្រទេស​ម៉ាលី។ យោង​តាម​លោក​ ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​​ដែល​បាន​ធ្វើ​ជា​អធិបតី​​ភាព​នៅ​ឯ​ពិធី​ជូន​ដំណើរ​​​នៅអាកាស​យាន​ដ្ឋាន​យោធា​​​នៅ​រាជ​ធានី​​​ភ្នំពេញ​ កាល​ពី​ម្សិល​មិញបាន​ឲ្យ​ដឹង​ថា ការ​ដាក់​ពង្រាយ​កង​រក្សា​សន្ដិភាព​ថ្មី​នេះ​នឹង​ជំនួស​កង​រក្សា​សន្ដិ​ភាព​កម្ពុជា​​នៅ​ប្រទេស​ស៊ូដង់​​ ដែល​​ទើប​បាន​បញ្ចប់​បេសក​កម្ម​រយៈ​ពេល​មួយ​ឆ្នាំ​​ក្នុង​ការ​ផ្ដល់​ជំនួយ​មនុស្ស​​ធម៌ និង​​បំពេញ​ភារកិច្ច​រក្សា​សន្ដិ​សុខ​ រួម​ទាំង​ការ​ដោះ​មីន​ផង​ដែរ។ ឧត្តម​សេនីយ​៍​ ទៀ​ បាញ់ បាន​សង្កត់​ធ្ងន់​ពី​ “ការ​ប្ដេជ្ញាយ៉ាង​​មុត​មាំ​​” របស់​រដ្ឋា​ភិ​​​បាល​ដើម្បី​ចូល​រួម​ក្នុង​​ប្រតិបត្តិ​ការ​រក្សា​សន្ដិភាព​​របស់​អង្គការ​សហ​ប្រជាជាតិ និង​ក្នុង​​ការ​ការពារ​​អ្នក​ផ្តល់​ជំនួយមនុស្ស​​ធម៌។ លោក​ឧត្តមសេនីយ៍​ ទៀ បាញ់ បាន​មាន​ប្រសាសន៍​នៅ​ឯ​ពិ​ធី​នោះ​ថា “ រដ្ឋា​ភិ​បាល​​ទទួល​​សំណើ​​របស់​អង្គការ​សហ​ប្រជាជាតិ​​សុំ​ឲ្យ​​បញ្ជូន​កង​ទ័ព​ទៅ​ចូល​រួម​ក្នុង​ប្រតិ​បត្តិ​ការ​រក្សា​សន្ដិភាព​ ហើយ​យើង​បាន​បញ្ជូន​កង​ទ័ព​របស់​យើង​ទៅ​កាន់​ប្រ​ទេស​ជា​ច្រើន​ រួម​ទាំង​ប្រទេស​ដែល​យើង​កំពុង​បញ្ជូន​ទ័ព​របស់​យើង​ទៅ​​នៅ​ថ្ងៃ​នេះ​ផង​”។​ប្រទេស​ម៉ាលី ប្រហែល​ជា​ប្រទេស​បន្ទាប់​ ដែល​ត្រូវ​បញ្ជូន​កងទ័ព​ទៅ​ចូល​រួម​ក្នុង​កិច្ច​ការ​នេះ​។ កាល​ពី​ខែ​មករា ប្រទេស​បារាំង​បាន​បញ្ជូន​កង​ទ័ព​ចំនួន​៤.០០០​នាក់​ទៅ​ធ្វើ​​អន្ដរាគមន៍​នៅ​ក្នុង​ប្រទេស​ម៉ាលី ដែល​ធ្លាប់​ជា​អតី​ត​អាណានិគម​របស់​ខ្លួន​ បន្ទាប់​ពី​ជនសកម្ម​ប្រយុទ្ធ​អុីស្លាម​ បានចូល​លុកលុយ​​នៅ​ភាគ​ខាង​ជើង​ប្រទេស​នេះ និង​បាន​គំរាម​​វាយ​ដណ្ដើម​យក​ទី​ក្រុង​បាម៉ាកូ​​។ ពេល​នេះ​បារាំង​ចង់​កាត់​បន្ថយ​វត្តមាន​កង​ទ័ព​របស់​ខ្លួន​មក​ត្រឹម​១.០០០​នាក់​ និង​បាន​ចាប់​ផ្ដើម​បេសកកម្ម​រក្សា​សន្ដិភាព​ដឹក​នាំ​ដោយ​អង្គការ​សហ​ប្រជា​ជាតិ​វិញ​។​ យោង​តាម​របាយ​ការណ៍​របស់​លោក បាន​ គីមូន...

ហ៊ុន សែន ៖ លំហាត់​បាញ់​គ្រាប់​ពិត ​មិន​មែនជា​ការ​បង្ហាញ​​សាច់​ដុំ​ទេ​

នៅ​ក្នុង​ការ​ធ្វើ​លំហាត់​បាញ់​គ្រាប់​ពិត​បែប​សាមញ្ញ​មួយ​ ទាហាន​នៃកង​យោធ​ពល​ខេមរ​ភូមិន្ទ​កាល​ពី​ម្សិលមិញ​ បាន​បាញ់​គ្រាប់​​កាំ​ភ្លើង​ប្រតិកម្ម និង​កាំភ្លើង​ធំ​ ​ដ៏មាន​តម្លៃ​ថ្លៃ​រាប់​រយ​គ្រាប់​ នៅ​ក្នុង​ការ​​ធ្វើ​លំហាត់​បាញ់​គ្រាប់​​ពិត​ជាទ្រង់​ទ្រាយ​ធំ​មួយ​ ក្នុង​ខេត្ត​កំពង់​ស្ពឺ​។ លោក​ឧត្ដម​សេនីយ៍​ឯក ឥត សារ៉ាត់ ដែល​ដឹកនាំ​ការ​ធ្វើ​លំហាត់​បាញ់​គ្រាប់​ពិត​ក្នុងរយៈ​ពេល​ពីរ​ថ្ងៃ​ នៅ​ទី​បញ្ជា​ការដ្ឋាន​កង​រថក្រោះ​​អា​សេ​អូ​ (ACO)​ បាន​មាន​ប្រសាសន៍​ថា កាំភ្លើង​ធំប្រភេទ​បេអឹម​២១​ចំនួន​៦០០​គ្រាប់ ដែល​ក្នុង​មួយ​គ្រាប់​ៗ​មាន​តម្លៃ​រាប់​ពាន់​ដុល្លារ​ ត្រូវ​បាន​បាញ់​ចេញ​ពី​រថយន្ត​សម្រាប់​បាញ់​កាំភ្លើង​ប្រតិកម្ម​ថ្មី អមដោយកាំភ្លើង​ធំ​១៣០​មិល្លីម៉ែត្រ​ចំនួន​២៤​គ្រាប់​ផង​ដែរ​។ ការ​ធ្វើ​លំហាត់​បាញ់​គ្រាប់​ពិត​នេះ ដែល​ធំ​ជាង​ការ​ធ្វើ​លំហាត់​បាញ់​គ្រាប់​ពិត​ កាល​​ពី​ឆ្នាំ​២០១០​ ត្រូវ​បាន​ធ្វើ​ឡើង​មុន​ថ្ងៃ​បកស្រាយ​ សាលក្រមរបស់​តុលាការ​យុត្តិ​ធម៌​អន្តរជាតិ​ក្រុង​ឡាអេ​ ដែល​គ្រោង​ប្រកាសនៅ​ថ្ងៃ​ទី​១៥​ ខែ​មេសា​ ដើម្បី​សម្រេច​នូវភាព​ជា​ម្ចាស់​​លើ​ដី​​ទំហំ​៤,៦​គីឡូម៉ែត្រ​ក្រឡា ស្ថិតជាប់​នឹង​ប្រាសាទ​ព្រះវិហារ​ ដែល​ប្រទេស​ថៃ និង​កម្ពុជា​បាន​ប្រយុទ្ធ​គ្នា​ដ៏​បង្ហូរ​ឈាម តាំង​ពី​ឆ្នាំ​២០០៨​មក​នោះ។ ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​នៅ​កន្លែង​ធ្វើ​លំហាត់​បាញ់​គ្រាប់​ពិត​​ ដែលបាន​ប្រកាស​ជាសាធារណៈ​​ លោក​ ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​បាន​លើក​ឡើង​ថា កង​ទ័ព​កម្ពុជា​​បាន​​បាញ់​សាក​ល្បង​កាំ​ភ្លើង​ថ្មី​របស់​ខ្លួន​បែប​សាមញ្ញតែ​ប៉ុណ្ណោះ​ ហើយ​ការ​បង្ហាញ​ពី​ភាព​ខ្លាំង​នេះ​មិន​មាន​អ្វី​ពាក់​ព័ន្ធ​នឹងការ​សម្រេច​របស់តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​នោះ​ទេ។ លោក​មាន​​ប្រសាសន៍​ថា “ កាំភ្លើង​ទាំង​នេះ គឺ​ជាកាំភ្លើងថ្មីរបស់​យើង​ ហេតុ​ដូច្នេះ​ហើយ​ ទើប​យើង​ចាំ​បាច់​ត្រូវ​តែ​រៀន​បាញ់​កាំភ្លើងទាំង​នេះ​ និង​ត្រៀម​ខ្លួន​ឲ្យ​ហើយសម្រាប់​ពេល​ដែល​យើង​ត្រូវ​ការ​ប្រើ​វា”។ ដោយ​លើក​ឡើង​ថា ការ​ធ្វើ​លំហាត់​បាញ់​​គ្រាប់​ពិត​កាំភ្លើង​ប្រតិកម្ម​រាប់​រយ​គ្រាប់​ មិន​មែន​មាន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​នឹង​ការ​បើក​សវនាការ​ របស់តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ​...

នាយ​នគរបាលយុត្តិ​ធម៌​​​​ម្នាក់​ ត្រូវ​បាន​ចោទ​ប្រ​កាន់​ពី​បទ​ទទួល​សំណូក​ពី​អ្នក​នេសាទ​ខុស​ច្បាប់​

មន្ត្រី​​ម្នាក់​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា​សាលា​ដំបូង​ខេត្ត​ពោធិ៍​សាត់​​កាលពី​ថ្ងៃ​សុក្រ​បាន​ចោទ​ប្រ​កាន់​​នាយការិយាល័យ​​នគរ​បាល​យុត្តិធម៌​​ស្រុកក្រគរ ​ពី​បទ​ទទួល​សំណូក​ពី​ការ​នេសាទ​ខុស​ច្បាប់​នៅ​បឹង​ទន្លេសាប​។ ព្រះរាជអាជ្ញា​អម សាលា​ដំបូង​ខេត្ត​ពោធិ៍​សាត់ លោក តន់ សីហតេជៈ មាន​ប្រសាស​ន៍​ថា​តុលាការ​បាន​ចេញ​ដី​ការ​ចាប់​ខ្លួន​លោក​ហុង ប៊ុន​ធឿន អាយុ​៥៣​ឆ្នាំ​​ បន្ទាប់​ពី​មនុស្ស​មួយ​ក្រុម​​មាន​គ្នា​៣០​នាក់​​ដែល​ត្រូវ​បា​ន​ចាប់​ខ្លួន​កាល​ពី​ខែ​មករា​​ពី​បទ​នេសាទ​ខុស​ច្បាប់​នោះ​បាន​ចោទ​គាត់​ថា​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​សកម្ម​ភាព​របស់​ពួក​គេ​។ លោក  សីហ​តេជៈ ​មាន​ប្រសាសន៍​បន្ត​ថា “ ​យើង​បាន​សាក​សួរ​ជន​សង្ស័យ​រួច​ហើយ​ ហើយ​បាន​រក​ឃើញ​ថា​ លោក ប៊ុន ធឿន បានជាប់​ពាក់ព័ន្ធ​​ក្នុង​ការ​នេសាទ​ខុស​ច្បាប់ និង អំពើ​ពុក​រលួយ​ផង​ដែរ”។ លោក សីហតេជៈ​ មាន​ប្រសាសន៍​បន្ត​ទៀត​ថា “ ប្រ​សិន​បើ​យើង​ស៊ើប​អង្កេត​ ហើយ​រក​ឃើញ​ថា​​គាត់​ជាប់​ពាក់ព័ន្ធ​ក្នុងសកម្មភាព​នេសាទ​ខុស​ច្បាប់​នោះ​ គាត់​នឹង​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​ជាង​ប្រាំ​ឆ្នាំ” ដោយ​លោកបន្ថែមថា ការ​ចោទ​ប្រ​កាន់​ពី​បទ​អំពើ​ពុករលួយ​អាច​​​មាន​​ទោស​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​ប្រាំ​ឆ្នាំ​។ លោក មាល​ សុទ្ធ អធិការរង​​នគរបាល ស្រុកក្រ​គរ បាន​មាន​ប្រ​សាសន៍​ថា ​លោក ប៊ុនធឿន ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ទទួល​សំណូក​ជា​ថ្នូរ​នឹង​ការ​នេសាទ​ខុស​ច្បាប់​នៅ​បឹង​ទន្លេសាប​​ដែល​ត្រូវ​បាន​ហាម​​មិន​ឲ្យ​ធ្វើ​ការ​នេសាទ​ទាំង​អស់​។ រដ្ឋាភិបាលបាន​ដកអាជ្ញាប័ណ្ណ​ទាំង​អស់​ពី​ឡូ​ត៍​នេសាទ​ធំៗ​​នៅ​តាម​បឹង​ទន្លេសាប​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​មុន ​​បន្ទាប់​ពី​មាន​ការ​បារម្ភថា ​មាន​ការ​នេសាទ​ក្នុង​បឹង​ទន្លេ​សាប​នេះ​យ៉ាង​​ច្រើន​។ លោក មាស សុទ្ធ មាន​ប្រសាសន៍​ថា លោក​ប៊ុនធឿន​មាន​តួនាទី​ជា​នាយ នគរ​បាល​ប៉ុស្តិ៍​កំពង់​លួង​រហូត​ដល់​ថ្ងៃ​ទី​១៩​ខែ​មី​នា​​ នៅ​ពេល​នោះ​លោក​ត្រូវ​បាន​ដំឡើង​​ឋានៈ​ជា​​នាយការិយាល័យ​នគរបាល​ស្រុក។ ​កាលពី​ពីរ​​ឆ្នាំ​​មុន​ពេល​លោក​នៅ​ជា​នាយ​នគរបាល​ប៉ុស្តិ៍​ ប្រជា​ពល​រដ្ឋ​បាន​លើក​ឡើង​ពី​កង្វល់​​អំពី​សកម្មភាព​​នេសាទ​ខុស​ច្បាប់​របស់​លោក ប៊ុនធឿន​។ លោក មាល សុទ្ធ​ បានបន្តថា “ ​កាល​ពី​ឆ្នាំ​២០១១ ប្រជាពលរដ្ឋ​នៅ​ឃុំ​កំពង់​លួង​បាន​ស្នើ​ឲ្យ​ប្តូរ​នាយនគរបាលប៉ុស្តិ៍​​ថ្មី​ ដោយ​សារ​គាត់​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​នេសាទ​ខុស​ច្បាប់​ ហើយ​​អ្នក​ភូមិ​មិន​ចូល​ចិត្ត​គាត់​​ទេ​”​​។​​លោក​បន្ថែម​ថា​​ បញ្ហា​នោះ​បាន​ដោះ​ស្រាយ​​រួច​ហើយ​ បន្ទាប់​ពី​ចរចា​ជាមួយ​អ្នក​ភូមិ​។ នគរបាល​បាន​ចាប់​ខ្លួន​លោក ប៊ុនធឿន​ នៅ​ទី​បញ្ជាការ​ដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ស្រុក ក្រ​គរ​ ពេល​លោក​កំពុង​ចូលរួម​ក្នុង​កិច្ច​ប្រ​ជុំមួយ​នៅ​ទី​នោះ​នៅ​ម៉ោង​​ប្រ​ហែង​២​និង​៣០​នាទី​រសៀល​កាលពី​ថ្ងៃ​សុក្រ​។ លោកបានមាន​ប្រសាសន៍​បន្ត​ថា​ “ ​​គាត់​ធ្វើ​ការ​​បាន​តែ​១១​ថ្ងៃ​ប៉ុណ្ណោះ ​​ បន្ទាប់​មក​យើង​ទទួល​បាន​ដីកា​ពី​តុលា​ការ​ឲ្យ​ចាប់​ខ្លួន​​គាត់​តែ​ម្តង​”។ លោក...

អង្គការ​ណាសា​ចាប់បាន​រូបភាពភ្លើង​ឆេះព្រៃ​ជា​​​ច្រើន​​​កន្លែង នៅ​ភាគខាងជើងប្រទេស​កម្ពុជា​

យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​មួយ​របស់​អង្គការ​ណាសាបាន​ឲ្យ​ដឹងថាអង្គការ​ណាសា​ដែលជា​ទីភ្នាក់ងារ​ទីអវកាស​របស់​​​សហ​​​រដ្ឋ​​​អាមេរិក​​ កាលពីថ្ងៃ​ច័ន្ទ​ ចាប់បាន​រូបភាព​នៃ​​​អគ្គិភ័យ​ដែលកំពុងតែ​ឆាប​ឆេះ​ជា​​​ច្រើន​​​កន្លែង​នៅ​តាមបណ្តាខេត្ត​នានាដែល​ស្ថិត​នៅភាគ​ខាង​ជើង​ប្រទេស​កម្ពុជា​ មានដូចជា​ខេត្ត​ព្រះវិហារ​ បន្ទាយមានជ័យ ​និង​ខេត្ត​ឧត្តរមានជ័យជាដើម​ ប៉ុន្តែ​ អគ្គិភ័យ​ដែល​បាន​ឆាប​ឆេះ​នេះទំនង​ជា​គ្មាន​ផល​ប៉ះពាល់​នោះ​​​ឡើយហើយ​បែ​រជា​ការ​ដុត​គល់​ចិញ្ច្រាំង​ចោល​សម្រាប់​ការ​បង្ក​បង្កើន​ផល​លើក​ក្រោយ​របស់​ប្រជាកសិករ​ទៅ​វិញ​ទេ។ សេចក្ដី​ថ្លែងការណ៍​នេះ ​លើក​ឡើង​ថា“រូបភាព​មិន​សូវ​ជា​ច្បាស់​ល្អ​ ដែល​ផ្កាយ​រណប​​​​​របស់​អង្គការ​ណាសា​ចាប់​បាន​ បង្ហាញ​ឲ្យ​ឃើញ​ថាមាន​អគ្គិភ័យ​កំពុងឆាប​ឆេះ​ជា​ច្រើន​​​​កន្លែង​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​១១ខែ​កុម្ភៈ​ ឆ្នាំ​២០១៣។សេចក្ដី​​​​ថ្លែង​ការ​ណ៍​នេះបាន​បន្ដ​ថារូបភាព​នៃ​អគ្គិភ័យដែល​ចាប់​បាន​នេះ​ទំនង​ជា​ដូចគ្នា​ទៅ​នឹង​រូប​ភាព​នៃ​អគ្គិភ័យ​​ ដែល​ចាប់​បាន​ដោយផ្កាយ​រណប​របស់​អង្គការ​ណាសាកាល​ពី​ពាក់​​​កណ្ដាល​​​​ខែ​មករាដែរ។ សេចក្ដី​ថ្លែងការណ៍​នេះ​បាន​បន្ដ​ថា“ ​ប្រជា​​​កសិករ​កំពុង​តែ​ដុត​គល់​ចិញ្ច្រាំង​នៅ​ក្នុង​វាល​ស្រែ​របស់​ខ្លួន​ ដើម្បី​ប្រែក្លាយ​គល់​ចិញ្ច្រាំង​នេះ​ឲ្យ​ក្លាយ​ទៅ​ជា​ជីដើម្បី​ជំនួយ​ដល់​គុណ​​​ភាព​​​ដី​ និង​ដើម្បី​ដុត​កម្ទេច​ចោល​នូវ​រុក្ខជាតិ​ ដែល​គ្មាន​ប្រយោជន៍​នានា​ ចេញ​ពី​វាល​ស្រែ​របស់​ពួក​គាត​់សម្រាប់​រដូវ​​បង្កបង្កើន​ផល​លើក​ក្រោយ​។នៅ​ពេល​អគ្គិភ័យ​ទាំង​នេះ​បាន​ដុតកម្ទេច​ចោល​រុក្ខជាតិ​នានាដែល​ជួយ​បង្កើន​ដល់​គុណភាព​ដីនិង​ដុត​រុក្ខជាតិ​នានា​ដែល​គ្មាន​ប្រយោជន៍​ អគ្គិភ័យ​ទាំង​នេះក៏​បង្កើត​ឲ្យ​មាន​ផ្សែង​ ដែល​បំពុល​ដល់​បរិយាកាស​ផង​ដែរ”​​​។ លោកអ៊ុកកែវ​រតនៈអ្នក​នាំ​ពាក្យ​សាលា​​​ខេត្ត​​​​បន្ទាយ​មាន​ជ័យ​ បាន​មាន​ប្រសាសន៍​ថាអគ្គិភ័យ​ទាំង​នេះវា​តែង​តែ​កើត​ឡើង​ជា​រៀង​​​​រាល់​ឆ្នាំ​បែប​នេះ​ហើយ​​ ពី​ព្រោះ​ប្រជា​​​កសិករ​ ត្រូវ​ការ​សម្អាត​វាល​ស្រែ​របស់​ខ្លួន​សម្រាប់​រដូវ​បង្ក​បង្កើន​ផល​ថ្មី​។ លោក​មាន​ប្រសាសន៍បន្ថែម​ថា“...

មនុស្ស​១៤​​​នាក់​​​រង​​​របួស​​​ដោយ​​​សារ​​​គ្រាប់​​​បែក​​​ដៃ​​​​​​ក្នុង​​​ពិធីជប់លៀង​​​ពេល​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ចិននៅ​​​​​​បាត់​​​ដំបង

មនុស្ស​​​ចំនួន​​​១៤​​​នាក់​​​ បាន​​​រង​​​របួស​នៅពេល​​ជន​ល្មើស​ម្នាក់​បាន​​​​គប់​គ្រាប់​​​បែក​​​ដៃ​​​មួយគ្រាប់​​​ចូល​​​ក្នុង​​​​​​​​ក្រុម​មនុស្ស​មួយ​ក្រុម ​ដែល​កំពុង​ប្រមូល​​​ផ្ដុំ​​​គ្នា​​​នៅ​​​ពេល​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ចិន​នៅ​ខេត្តបាត់​​​ដំបង កាល​​​ពីយប​​​់​​​ថ្ងៃ​​​សៅរ៍។ នគរ​​​បាលបាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​​គប់​គ្រាប់​បែក​​ចូល​​​​ផ្ទះឈ្មោះ​​​​ ឆេន ឌី អាយុ​​​៤៧​​​ឆ្នាំ នៅ​​​ស្រុក​កំរៀង និង​​​គ្រួសារ​​​របស់​​​គាត់ ​​​ដែល​​​​មាន​ភ្ញៀវ​​​ប្រ​​​មាណ​​​​​​៦០​​​នាក់ កំពុង​​​រាំនោះ បាន​​​កើត​​​មាន​​​ឡើង​​​​នៅ​ម៉ោង​ប្រហែល​​​៩​​​យប់។ លោក ម៉ុយ សាឡើត មេ​​​បញ្ជា​​​ការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ស្រុក បាន​​​មាន​​​ប្រសាស​​​ន៍​​​​​​ថា បុរស​​​ប្រាំមួយ​​​នាក់​​​ និង​​​ស្ត្រី​​​ប្រាំ​​​បី​​​នាក់ បាន​​​រងរបួសប៉ុន្តែ មាន​​មនុស្ស​​​​​​តែបី​​​នាក់​​​​ប៉ុណ្ណោះ​ ដែល​រង​​​របួស​​​​ធ្ងន់​​ត្រូវ​​​បញ្ជូន​​​ទៅ​​​ព្យាបាល​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​ខេត្ត​​​។ លោក ម៉ុយ សាឡើត បាន​​​មាន​​​ប្រសា​​​សន៍​​​ទៀត​​​ថា “ ប្រពន្ធ​​​ និង​​​កូន​​​ស្រីរបស់​​​លោក  ​ឆេន ឌី បាន​រង​​របួស ​​​ប៉ុន្តែ លោក ឆេន ឌី ​​​​​​មិន​​​បាន​រង​របួស​​​​ទេ”។ លោក ងែ៉ត វណ្ណា នាយ​ការិយាល័យ​​​​នគរ​​​បាល​​​ព្រ​​​ហ្ម​ទណ្ឌ​​​​ស្រុក បាន​​​មាន​​​ប្រសាស​​​ន៍​​​ថាលោក​​គិត​ថា លោក ឆេន ឌី ដែល​​​​ជា​អ្នក​រក​សីុ​ទិញ​លក់​ដី​​​​នោះ គឺ​​​ជា​​​គោល​​​ដៅ​​​នៃ​​​ការ​​​វាយ​​​ប្រហារ​ ដោយសារ​​​តែ​​​ការ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​របស់​​​គាត់​​​នៅក្នុង​​​វិវាទ​​​រក​សីុ។ លោក ងែ៉ត វណ្ណា បានមាន​​​ប្រសាស​​​ន៍​​ថា“ យើងគិត​​​ថា លោក ឆេន ឌី ​ធ្លាប់​មាន​​​បញ្ហា​​​​​​​ក្នុង​ការរក​​សុី ហើយ​​​នេះ​ គឺ​ជា​​​ការ​​​ប៉ុន​​​ប៉​ង​​​​​​សម្លាប់​​​គាត់”។ លោកបន្ថែម​​​ថា នគរ​​​បាល​សង្ស័យ​លើ អ្នក​​​ស្រុក​​​ម្នាក់​ ប៉ុន្តែ ចាំ​​​បាច់​​​ត្រូវ​​​មាន​​​ភ័ស្ដុ​តាង​​​​​បន្ថែម​ទៀត​ មុន​​​នឹង​​​ធ្វើ​​​ការ​​​ចាប់​​​ខ្លួន​​​៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ

ផ្ដន្ទា​ទោស​បុរស​ម្នាក់​​កំបាំង​មុខពី​បទ​បាញ់​ប្រហារ​យុវតី​ម្នាក់​ពេល​កំពុង​ជប់​លៀង​​ខួប​កំណើត

មន្ត្រី​តុលាការបាន​ឲ្យ​ដឹង​ថា កាល​ពី​ម្សិល​មិញសាលាដំបូង​រាជ​ធានី​ភ្នំពេញ​បើក​​សវនា​ការ​ផ្ដន្ទា​ទោស​បុរស​ម្នាក់​ដោយ​កំបាំង​មុខ​ពី​បទ​បាញ់​ប្រហារ​​យុវតី​ម្នាក់​កាល​ពី​ឆ្នាំ​មុន ពេល​នាង​​​កំពុង​ជប់​លៀង​ខួប​កំណើត​នៅ​ឯ​បៀ​រហ្គាឌិន​មួយ​កន្លែង​ខាង​ក្រោយ​ព្រះ​បរម​រាជវាំង។ យុវតីប៊ុនរ៉ាវណ្ណនីកំពុង​ជប់​លៀង​ខួប​កំណើត​គម្រប់អាយុ១៨​ឆ្នាំ​ជាមួយ​មិត្ត​ភក្តិ​នៅ​ឯ​បៀរហ្គាឌិន​ ស្បូវ​មាសកាល​ពី​ខែ​កុមុ្ភៈឆ្នាំ​មុនពេល​នោះ​ស្រាប់​តែ​ បុរស​ឈ្មោះនុតសុភានិតនិងមិត្តភក្តិ​បាន​វាយ​ក្រុមអ្នក​ចូល​រួម​ ​ដោយបាន​យក​​ចាន និង​កែវ​គប់​ទៅ​លើ​ពួក​គេ​មុន​ពេល​ប្រើ​កាំ​ភ្លើងបាញ់ចំនួន​​​​បី​គ្រាប់​ ដែល​​មួយ​​​គ្រាប់​ត្រូវ​ត្រង់​ពោះ​របស់​កញ្ញារ៉ាវណ្ណនី។ យោង​​​តាម​​​លោកចៅ​ក្រមហេងសុខណាបាន​​​ឲ្យ​​​ដឹង​ថារបួស​​​របស់​កញ្ញា រ៉ាវណ្ណនីធ្ងន់​​​ធ្ងរ​​​ណាស់ សូម្បី​​​ដល់​​​ពេល​នេះ​ក៏​​​នាង​​​នៅ​​​តែ​ត្រូវ​​​​មក​​​ព្យា​បាល​របួស​ជា​​​ទៀង​​​ទាត់ដែរ។​​​ បន្ទាប់​ពី​ឧបទ្ទវ​ហេតុ​នោះបានកើតឡើងនគរ​​បាល​បាន​ឲ្យ​​ដឹង​ថា ​ជន​សង្ស័យ​ឈ្មោះសុភា​និតដែលមិន​ទាន់ចាប់​ខ្លួនអាច​ជា“ កូន​​​របស់​មន្ត្រី​មាន​បុណ្យស័ក្តិ ឬ​ក៏​ជាអ្នក​មាន​ឋាន​ៈ​​​ខ្ពង់​ខ្ពស់​នៅ​ក្នុង​សង្គម”។​ នៅ​ពេល​សួរ​ កាល​ពីម្សិល​មិញលោកពង្សសាវរិទ្ធ មេ​បញ្ជាការ​រង​កង​រាជអាវុធ​ហត្ថ​រាជធានីភ្នំេពញ ​មានប្រសាសន៍ថា អាជ្ញា​ធរ​មិន​ដឹងថាតើជន​សង្ស័យឈ្មោះ​ សុភានិតជា​កូនរបស់​មន្ត្រី​ណា​នោះ​ទេ។​ នៅ​ឯតុលាការ​កាល​ពី​ម្សិល​មិញ ​ជនជាប់​ចោទឈ្មោះសេងច័ន្ទសេរី​រ័ត្នដែលត្រូវ​ជាមិត្តភក្តិ​របស់​​​ជន​សង្ស័យសុភានិតហើយ​បាន​​​​​​​​​នៅ​​​ជា​​​មួយ​​​គ្នាអំឡុង​ពេល​បាញ់​ប្រហារ​នោះបាន​បដិសេធ​ថាខ្លួន ​និង​មិត្ត​ភក្តិ​​​ខ្លួន​​​មិន​បាន​ជាប់ពាក់​ព័ន្ធ​​នោះ​ទេ។សាល​ក្រម​នេះនឹង​ប្រកាសនៅ​ថ្ងៃ​ទី​២០ខែ​កុម្ភៈខាង​​​មុខ​​​នេះ៕ ប្រែ​សម្រួល​ដោយហមសុផាណ្ណា​​​​​​​​​​​​

​​អង្គការ​ CLEC ​អះ​អាងថា​ ក្រុម​ហ៊ុន​អន្តរ​ជាតិ​ពីរ​មិន​​ទទួល​ខុស​ត្រូវ​​ចំ​ពោះ​កម្មករ​មិនមាន​ប្រាក់​ឈ្នួល​

​អង្គការ​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ក្នុងស្រុ​ក​មួយ​ បាន​ឲ្យ​ដឹង​កាល​ពីម្សិល​មិញ​ថា ​ក្រុម​ហ៊ុន​លក់​ទំនិញ​រាយ​ដ៏​ធំ​មួយ​នៅ​សហរដ្ឋ​អា​មេរិក​ឈ្មោះ វ៉ល​ម៉ាត ​(Walmart) និង​​ក្រុ​ម​ហ៊ុន​សម្លៀក​បំពាក់​នៅ​ប្រទេស​ស្វ៊ីស​ ដែ​​លមាន​ឈ្មោះ​ថា អេជ​អេន​អឹម (​H&M​) ​មិន​​ទទួល​ខុស​ត្រូវ​ចំពោះរោង​ចក្រ​ផ្គត់​ផ្គ​ង់ ដែ​ល​បាន​បិទ​ទ្វា​រ​នៅ​ភ្នំ​ពេញ​ និង​ជំ​ពាក់​ប្រាក់​កម្មករ​រហូត​ដល់​២០០.០០០​ដុ​ល្លា​រ​ ​​ជា​ប្រាក់​ដែល​ពួក​គេ​ត្រូវ​ទទួល​​​បាន បន្ទាប់​ពី​បាន​បំពេញ​ការងារ​រួច​រាល់​។​ មជ្ឈ​មណ្ឌល​អប់រំច្បាប់​សម្រាប់សហ​គមន៍​ (Comm​unity Le​gal Educ​ation Cen​ter​) ដែល​កំពុង​​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​​ដ​ល់​កម្មករ​ប្រហែល​​២០០​នាក់​មក​ពី​រោង​ច​ក្រ​ ឃីង​លេន​ ​ហ្គា​មេន​ ​ខេម​បូឌា (King​sla nd Gar​ment C​ambo​dia​)​ នៅ​រាជ​ធានីភ្នំ​ពេ​ញ​ បាន​ឲ្យដឹង​តាម​រយៈ​សេចក្តី​ថ្លែង​ការ​ណ៍​របស់ខ្លួន​ថា ​កម្មករ​ត្រូវ​​បាន​គេ​ជំពាក់​ប្រាក់​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ​  ហើ​យ​ក្រុម​ហ៊ុន វ៉ល​ម៉ាត ​និង​ក្រុម​​ហ៊ុន អេជ​អេន​អឹម ​គួរ​តែ​ទទួល​ខុស​ត្រូវ​ដល់​កម្មករ​​ដែល​មិន​ទាន់​ទទួល​បាន​ការ​ទូទាត់​សង​។​ ក្រុម​ហ៊ុន​ ​ឃីង​លេន​ បាន​ផ្អាក​សកម្ម​ភា​ព​ប្រតិ​បត្តិការ​របស់ខ្លួន​ កាលពីខែ​កញ្ញា​ ឆ្នាំ​២០១២​ ដោយ​សារតែ​ខ្វះ​ការ​បញ្ជា​ទិញ​ ក៏​ប៉ុន្តែ​កម្មករ​ត្រូវ​បាន​គេ​សន្យា​ថា ​ពួ​ក​គេ​នឹង​ទទួល​បាន​៥០​ភាគរយ​នៃ​ប្រាក់ខែ​របស់ពួក​គេ​ ​នៅ​ពេល​ផលិតកម្ម​ចាប់​ផ្តើម​ដំ​ណើរ​ការ​ឡើង​វិញ​នៅក្នុងខែ​មករា​។​ ទោះ​បី​ជា​យ៉ាង​នេះ​ក៏ដោយ​​ ​កម្មករ​ទាំងនេះ​​លែង​ទទួល​បាន​ការ​ទូទាត់​ប្រាក់​ខែ​បន្ថយ​របស់​ពួ​កគេ​​កាលពីខែ​ធ្នូ​ ​ហើយ​បន្ទាប់​ពី​ទទួល​បាន​ដំណឹងថា ​ក្រុម​ហ៊ុន​បាន​ប្រកាស​ក្ស័យ​ធន​ និង​ចាក​ចេញ​ពី​​កម្ពុជា​។ ក៏​ប៉ុន្តែ យោង​តាម​អង្គការ​មិនមែន​​រ​ដ្ឋា​ភិបាល​នេះ​បាន​ឲ្យ​ដឹងថា ​​តំណាង​ក្រុម​ហ៊ុ​ន វ៉ល​ម៉ាត និ​ង​ក្រុម​ហ៊ុន​ អេជ​អេន​អឹម ​បាន​ឲ្យ​ដឹងថា ​ខ្លួន​បាន​ឈប់​ធ្វើការ​នៅ​ក្រុ​ម​ហ៊ុន​ ឃីង​លេន​ ​មុន​ពេល​រោងចក្រ​នេះ​បិទ​ទ្វា​រ​ ដូច្នេះ ពួកគេ​មិនទទួល​ខុស​ត្រូវ​ចំ​ពោះ​កម្មករ​ ឬ​ក៏​ប្រាក់​ខែ​របស់​កម្មករ​ដែល​មិន​ទាន់​មានការ​ទូទាត់​ទាំងនេះទេ​។​ ​លោក មេ​ហ្គេន​ ​មឺហ្វី ​(M​ega​n Mur​p​hy​) ​ប្រធាន​ផ្នែក​កិច្ចការ​អន្តរ​ជាតិ​​នៅ​ក្រុម​ហ៊ុន​ វ៉ល​​ម៉ាត​ ​បាន​ប្រាប់​ម​ជ្ឈមណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​​សហ​គម​ន៍​ តាមរយៈ​អុីម៉េល ​កាល​ពី​ថ្ងៃ​ទី​២៥​ខែ​មករាថា ​កម្មករ​ទាំងនេ​ះ​មិន​បាន​ធ្វើ​ការ​នៅ​​ក្រុម​ហ៊ុន ឃីង​លេន ​​តាំងពី​ខែ​តុលា ឆ្នាំ​២០១១​​មក។...

បុរស​​​ម្នាក់នៅក្នុង​ខេត្ត​​​រតនគិរី​​​និយាយ​​​ថា សំឡេង​​​​រោរ៍របស់​​​ម៉ូតូ នាំ​​​ឲ្យ​​​នគរ​​​បាល​​​វាយ​​ដំ​​​ខ្លួន​​​គាត់

កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ បុរស​អាយុ៤៩​​​ឆ្នាំ​​​​​ម្នាក់​​​នៅ​​​ខេ​​​ត្ត​​​រតន​​គិរី បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ទៅ​​​អង្គការ​​​សិទិ្ធ​​​មនុស្ស​​​អាដ​​​ហុក ដោយ​​​អះអាង​​​ថា ​​​មន្ត្រី​​​នគរបាលឃុំ​​​កាចាញ បាន​​​វាយ​​​ដំ​​​គាត់​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​អាទិត្យ ដោយសារ​​​តែម៉ូតូ​​​របស់​​​គាត់​​មាន​សំឡេង​​​​ខ្លាំង​​​ពេក។ លោក លី សៀកហាក់ បាន​​​និយាយ​​​ថា “ម៉ូតូ​​​របស់​គាត់​​​​​​​អត់​ឆេះ​​ ហើយពេល​​​គាត់​​​បញ្ឆេះ​​​ម៉ូតូ​​​នោះ​​បាន​ឆេះ​វិញ​ គាត់​បាន​​រោទ៍ “សំឡេង​​​​​​ម៉ូតូ​នោះខ្លាំង​​​បន្តិច​​​​​​”។ លោក លី សៀកហាក់ បាន​​​និយាយ​​​​​​ថា បន្តិច​​​​ក្រោយ​​​មក លោក ពុន ចិត្រ ជាមន្ត្រី​​​នគរ​បាល​​​​ឃុំ​​​ បាន​​​ចេញ​​​ពី​​​ផ្ទះ​​​របស់​​​គាត់​​​ជា​​​មួយ​​​នឹង​​​លោកម៉ៅ សំណាង នាយ​​​​​ប៉ុស្ដិ៍​រង​នគរបាល​​​ឃុំ ​ដោយ​រអ៊ូ​​​ថា គាត់បាន​​​ប​​​ង្ក​​​ឲ្យ​​​មាន​​​​​​សំឡេង​​​​ខ្លាំង ​​​ហួស​​​ហេតុ ហើយ​​​បាន​​​វាយ​​​គាត់​​​​តែម្តង​។ លោក​ លី សៀកហាក់ បាន​​​អះ​​​អាង​​​ថា “លោក ​ចិត្រ ​​​បាន​​​ដាល់​​​​​​ចំ​​​ត្រ​​​ចៀក​​​ស្ដាំ​​​របស់​​​ខ្ញុំ​ហើយ​​ខ្ញុំ​បាន​​​ដួល​​​ទៅ​​​លើ​​​ដី បន្ទាប់​​​មក​​​លោក​ ​មៅ ​សំណាង ​​​​​​នាយប៉ុស្ដិ៍​​​រង​​​នគរបាល​​​ឃុំ​​​កា​​​ចាញបាន​​​​ចាប់​ក្បាល​​​​ខ្ញុំ​​​​​អុក​​​​នឹង​ផ្លូវ​ថ្នល់”។ លោក សុខ រដ្ឋា អ្នក​​​សើុប​​អង្កេត​​​របស់​​​អង្គការ​​​សិទិ្ធ​​​មនុស្ស​​​អាដ​​​ហុក​​​ប្រចាំ​​​នៅ​​​ខេត្ត​​​រតនគិរី បាន​​​បញ្ជាក់ថាលោក​ លី​​​ សៀកហាក់ ​​ពិត​ជា​បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​មែន។  លោក សួន សាវុធ នាយ​​​ប៉ុស្ដិ៍​​​​នគរ​បាល​ឃុំ​​​កាចាញបាន​​​ការពារ​​​​​​សកម្មភាព​​​​​​​របស់​​​ក្រុម​​​មន្ត្រី​​​នគរ​​​បាល​​​​​​លោក កាល​​​ពី​​​ម្សិល​​​មិញ។ លោក​ សួន សាវុធ បាន​និយាយបន្ថែម​ទៀត​ថា “ មន្ត្រី​​​​នគរបាល​​​របស់​​​យើង បាន​​​​​​ព្យាយាម​​​អប់រំ​​​គាត់ ប៉ុន្តែ គាត់​​​មិនស្ដាប់។​យើង​​​​បាន​​​ព្យាយាម​​​នាំ​​​គាត់​​​ទៅ​​​ប៉ុស្ដិ៍​​​​នគរបាល ប៉ុន្តែ​​​គាត់​​​​មិន​ព្រម​ទៅ​ទេ”៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ