Tuesday, November 19, 2019
Home Authors Posts by Phok Dorn

Phok Dorn

106 POSTS 0 COMMENTS
Reporter

ចំនួន​ក្រុម​ហ៊ុន​ចុះ​បញ្ជី​ថ្មីៗ​នៅ​ក្រសួង​ពាណិជ្ជ​កម្ម​កាល​ពី​ឆ្នាំ​២០១២​មាន​ការ​កើន​ឡើងយ៉ាងច្រើន

យោង​តាម​តួលេខ​ ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ក្រសួង​ពាណិជ្ជ​កម្ម​បាន​បង្ហាញ​ថា​ កាល​ពី​ឆ្នាំ​២០១២​​ ​ក្រុម​ហ៊ុន​ថ្មីៗ​ជិត​៣.៤០០​ក្រុម​ហ៊ុន​ ដែល​បាន​ទៅចុះ​បញ្ជី​នៅ​ឯ​ក្រសួង​ពាណិជ្ជ​កម្ម​ ពោល​គឺ​មាន​ការ​កើន​ឡើង​ចំនួន​៩​ភាគ​រយ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​ចុះ​បញ្ជី​កាល​ពី​ឆ្នាំ​២០១១។ តួលេខ​ ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ក្រសួង​ពាណិជ្ជ​កម្ម​កាល​ពី​សប្តាហ៍​មុន​នេះ​បាន​បង្ហាញ​ថា​ កាល​ពី​ឆ្នាំ​២០១២​ នាយក​ដ្ឋានចុះ​បញ្ជី​ពាណិជ្ជ​កម្ម​ នៃ​ក្រសួង​ពាណិជ្ជ​កម្ម​ចុះ​បញ្ជី​ក្រុម​ហ៊ុន​ថ្មី​បាន​ចំនួន​៣.៣៨៥​ក្រុម​ហ៊ុន​ បើប្រៀប​ធៀប​នឹង​ចំនួន​៣.១០៤​ក្រុម​ហ៊ុន​កាល​ពី​ឆ្នាំ​២០១១។ លោក​ ហ៊ឹម​ ហ៊ាន​ ប្រធាន​នាយក​ដ្ឋាន​ចុះ​បញ្ជី​ពាណិជ្ជ​កម្ម​មាន​ប្រសាសន៍​ថា​ ប្រហែល​ជា​៦០​ភាគ​រយ​នៃ​ក្រុម​ហ៊ុន​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​គឺ​ជា​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ ហើយ​ចំនួន​៤០​ភាគ​រយ​គឺ​ជា​ក្រុម​ហ៊ុន​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​វិនិយោគិន​បរទេស។ លោក​ ហ៊ឹម​ ហ៊ាន​ បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​ លោក​មិន​អាច​ពន្យល់​បាន​ថា​ មាន​ក្រុម​ហ៊ុន​ប្រភេទ​ណាខ្លះ​នោះ​ទេ​ ដែល​បាន​ទៅ​ចុះ​បញ្ជី​នៅ​អំឡុង​ឆ្នាំ​២០១២​នោះ​ ក៏​ប៉ុន្តែ​ មន្ត្រី​មួយ​រូប​បម្រើ​ការ​នៅ​ក្នុង​នាយក​ដ្ឋាន​នេះ​ ដែល​គេ​មិន​អនុញ្ញាត​ឲ្យ​និយាយ​ជា​មួយ​អ្នក​សារព័ត៌​មាន​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​ថ្មីៗ​ជា​ច្រើន​គឺ​ជា​ក្រុម​ហ៊ុន​ប្រកប​អាជីវកម្ម​ខាង​ការ​នាំ​ចេញ​នាំ​ចូល។ មន្ត្រី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ “​យើង​ឃើញ​មាន​ក្រុម​ហ៊ុន​ ដែល​នាំ​ចូល​ និង​នាំ​ចេញ​ទំនិញ​”។ មន្ត្រី​ដដែល​នេះ​​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ ការ​កើន​ឡើង​ចំនួន​ក្រុម​ហ៊ុន​ចុះ​បញ្ជី​ ដែល​បាន​កើន​ឡើង​កាល​ពី​រយៈ​ពេល​ពីរ​ឆ្នាំ​មុន​ផង​ដែរ​នោះ​ទំនង​ជា​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​បន្ត​មាន​ស្ថិរ​ភាព​នយោ​បាយ​ និង​ការ​បន្ត​មាន​កំណើន​សេដ្ឋ​កិច្ច​របស់​ប្រទេស​កម្ពុជា។ ក្រុម​ហ៊ុន​នាំ​ចេញ​នាំ​ចូល​ថ្មីៗ ​ដែល​មន្ត្រី​រូប​នេះ​បាន​លើក​ឡើង​ ប្រហែល​ជា​បាន​ធ្វើ​ឲ្យ​​កំណើន​យ៉ាង​ច្រើន​នៅ​ក្នុង​វិស័យ​ពាណិជ្ជ​កម្ម​កាល​ពី​ឆ្នាំ​មុន។ បើយោង​តាម​នាយក​ដ្ឋាន​កាំ​កុង​ត្រូលនៃ​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ឆ្នាំ​២០១២​ ទំនិញ​នាំ​ចូល​ប្រទេស​កម្ពុជា​មាន​ទំហំ​ទឹក​ប្រាក់៨,១​ពាន់​លាន​ដុល្លារ​ បើប្រៀប​ធៀប​នឹង​ចំនួន៦,៦​ពាន់​លាន​កាល​ពី​ឆ្នាំ​២០១១។​...

អគារ​ទីស្នាក់​ការថ្មី​របស់ផ្សារ​មូល​បត្រ​កម្ពុជា​ចាប់​ផ្តើម​ជួសជុល

លោក​ គាត​ ឈន់​ ឧបនាយករដ្ឋមន្ត្រី និង​ជារដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា​ ផ្សារ​មូល​បត្រ​កម្ពុជា​ នឹង​ត្រូវ​ផា្លស់​ប្តូរ​ពី​ទីស្នាក់​ការ​បច្ចុប្បន្ន​នៅ​ក្នុង​វិមាន​ កាណា​ឌីយ៉ា ទៅ​កាន់​អគារ​មួយ​ខ្នង​សល់​ពី​សម័យ​អាណានិគម​បា​រាំង​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១០៦​ ក្នុងរាជធានីភ្នំពេញ ដែល​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ជួស​ជុល និងរៀប​ចំកែលម្អឲ្យស្អាត ធ្វើ​ជា​ទីតាំង​ការិយាល័យធ្វើការ​​ឡើង​វិញ។ គម្រោង​ជួស​ជុល​អគារការិយាល័យថ្មី​នេះ​ត្រូវ​បាន​គ្រោងនឹង​​បញ្ចប់សកម្មភាព​​នៅ​ឆ្នាំ​២០១៤​ខាងមុខ ក្នុង​គម្រោង​ថវិកា​​​​ចំ​ណាយ​ទឹក​ប្រាក់​អស់​ចំនួន​៤​លាន​ដុល្លារ​ ហើយនឹង​យក​​ធ្វើ​ជា​ទីស្នាក់​ការ​សម្រាប់​ផ្សារភាគ​ហ៊ុន​របស់​ប្រទេស​កម្ពុជា​មួយ​នេះ។ ផ្សារភាគហ៊ុននេះ បច្ចុប្បន្ន ​មាន​ក្រុម​ហ៊ុន​តែ​មួយប៉ុណ្ណោះ​ ដែលបាន​​ទៅ​ចុះ​បញ្ជី​បោះ​ផ្សាយ​លក់​ភាគ​ហ៊ុនរបស់​ខ្លួន​ជា​សាធារណៈ​ចាប់​តាំង​ពី​ផ្សារ​មូល​បត្រ​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ជាផ្លូវការ​។ លោក​ គាត​ ឈន់​ បាន​មាន​ប្រសាសន៍​នៅ​​ពិធី​បើក​ការដ្ឋាន​ជួស​ជុល​អគារ​នេះ​ថា​ “ ខ្ញុំ​ជឿជាក់​ថា​ ការ​បង្កើត​ផ្សារ​មូល​បត្រ​ថ្មី​នេះ​នឹង​បញ្ជូន​សារដ៏​សំខាន់​មួយ​ទៅ​កាន់​វិនិ​យោ​គិន​ក្នុង​ស្រុក​ និង​វិនិយោគិន​បរទេស​ ដើម្បី​ចូល​រួម​នៅ​ក្នុង​ផ្សារ​មូល​បត្រ​នេះ​”។ លោក​បាន​បន្តទៀត​ថា​ “​ ទាំង​ក្រុម​ហ៊ុន​រដ្ឋ​ និង​ក្រុម​ហ៊ុន​ឯក​ជន​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ ហើយ​កំពុង​រៀប​ចំ​ចុះ​បញ្ជី​បោះ​ផ្សាយ​លក់​ភាគ​ហ៊ុន​ជា​មួយ​ផ្សារ​មូល​បត្រ​នេះ”​។​ លោក គាត ឈន់ បាន​មាន​ប្រសាសន៍​បន្ថែមទៀតថា “ ហើយ​ខ្ញុំ​យល់​ឃើញ​ថា​ មាន​​ក្រុម​ហ៊ុន​ឯក​ជន​ជា​ច្រើន​ ដែល​កំពុងសម្លឹង​មើល​ផ្សារ​មូល​បត្រ​របស់​យើង​ មុន​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត។​ ពិធី​នេះ​​ជា​សក្ខី​ភាព​បញ្ជាក់​ឲ្យ​ឃើញ​ពី​ដំណើរ​ការ​រីក​ចម្រើន​បន្តិច​ម្តងៗ​របស់​ផ្សារ​មូល​បត្រ​នេះ​”។ នៅ​ក្នុង​ពិធីបើក​ការដ្ឋានជួសជុល កាល​ពីម្សិលមិញនេះ លោក​ គាត​ ឈន់​ បានមាន​ប្រសា​សន៍​ថា​ អគារដែលមាន​កម្ពស់បីជាន់​ ​​ស្ថិត​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូន​ពេញ រាជ​ធានីភ្នំពេញ​ នឹង​រួម​មាន​សំណង់​អគារ​ដើម​សល់តាំង​​ពី​សម័យ​អាណានិគម​បារាំង​ ព្រម​ទាំង​មាន​សំណង់ផ្នែក​​ផ្សេងៗ​ទៀត​ ដែល​គេ​សាង​សង់​បន្ថែមលើអគារដើម​។ រដ្ឋា​ភិបាល​គ្រប់​គ្រង​ចំនួន​៥៥​ភាគ​រយ ​នៅ​ក្នុង​ផ្សារ​មូល​បត្រ​នេះ​ ហើយ​ក្រុម​ហ៊ុន​ កូរ៉េ​អុកឆេង​ (Korea Exchange)​ ដែល​ធ្វើ​ប្រតិបត្តិ​ការ​ផ្សារ​ហ៊ុន​នៅ​ក្នុង​ទី​ក្រុង​សេអ៊ូល​គ្រប់​គ្រង​ចំនួន​៤៥​ភាគ​រយ។ លោក​ ហុង​ សុខហួរ​ នាយក​ប្រតិបត្តិ​ផ្សារ​មូលបត្រ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ ទីតាំង​ថ្មី​នេះ​នឹង​ធ្វើ​ឲ្យ​ផ្សារ​ហ៊ុន​មួយ​នេះ​មាន​ការ​រីក​ចម្រើន​ក្នុង​ការ​ទាក់​ទាញ​វិនិយោគិន​ ហើយ​នឹង​ជួយ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ក្រុម​ហ៊ុន​មក​ចុះ​បញ្ជី​ផ្សាយ​លក់​ភាគ​ហ៊ុន​កាន់​តែ​ច្រើន។ លោក​ បាន​មាន​ប្រសាសន៍​ថា​ "​ យើង​ចាំ​បាច់​ត្រូវ​មាន​អគារ​ផ្ទាល់​ខ្លួន​របស់​យើង​ ដើម្បី​ទាក់​ទាញ​វិនិយោគិន​ ហើយ​ក្រុម​ហ៊ុន​ក៏​មាន​ទំនុក​ចិត្ត​ចំពោះ​ផ្សារ​ហ៊ុន​របស់​យើង​ផងដែរ​"។​ រហូត​មក​ដល់​ពេល​នេះ​ មាន​តែ​ក្រុម​ហ៊ុន​រដ្ឋ​មួយ​គត់​គឺ​រដ្ឋករ​ទឹក​ស្វ័តយត​ភ្នំ​ពេញ​ ដែល​បាន​មក​ចុះ​បញ្ជី​បោះ​ផ្សាយ​ផ្សាយ​លក់​ភាគ​ហ៊ុន​ជា​មួយ​ផ្សារ​មូលបត្រ​នេះ​ បើ​ទោះ​បីជា​កំពង់​ផែស្វ័យត​ខេត្ត​ព្រះ​សីហនុ​...

ក្រសួង​ពាណិជ្ជកម្ម​គ្រោងនឹង​បង្កើត​គណៈ​កម្មការ​សូត្រ​ជាតិ​​

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យដឹង​ កា​ល​ពីថ្ងៃ​អាទិត្យ​ថា ​ក្រសួង​ពាណិជ្ជកម្ម​បាន​ធ្វើ​សេច​ក្តី​ព្រា​ងអនុក្រឹត​​្យ ស្តីពី​ការ​បង្កើត​គ​ណៈ​កម្មការ​សូត្រ​ជាតិ​ ​ក្នុងគោល​បំណង​លើក​កម្ពស់​វិស័យ​សូត្រ​ ដែល​កំពុង​ជួបកា​រ​លំបាក​នៅ​កម្ពុជា​។​ ក្រសួង​ពាណិជ្ជកម្ម​បា​ន​ឲ្យ​ដឹងតាម​រយៈ​​សេចក្តី​ថ្លែងកា​រណ៍​មួយ​ថា ​ខ្លួន​បាន​រៀប​ចំ​កិច្ច​ប្រជុំ​មួយ​ កាល​ពី​ថ្ងៃ​ព្រហ​ស្ប​តិ៍ ក្រោម​ការ​ដឹក​នាំ​អង្គប្រជុំ​ដោ​យ​លោ​ក ប៉ាន់ ​សូរស័ក្តិរដ្ឋ​លេខាធិការ​ក្រ​សួ​ង​ពាណិជ្ជកម្ម​ ដើម្បី​ពិនិត្យ​សេចក្តីព្រាង​អនុ​ក្រឹត្យ​​លើក​ចុង​ក្រោយ​នេះ​។ ​លោក សូរស័ក្តិ បានលើក​ឡើងនៅ​ក្នុ​ង​សេចក្តី​ថ្លែងការណ៍​នេះថាគណៈ​កម្មការ​​នេះ​​នឹង​ “ជំរុញ​និង​ពង្រឹងគុណភាព​សូត្រកម្ពុជា​ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​...និ​ងដើម្បី​លើក​កម្ពស់​ជីវភាព​ប្រ​ជាជន​”។ ​លោក​បានថ្លែង​ថា សូត្រ​គឺជា​ផលិត​ផល​មាន​អាទិភាព​ខ្ព​ស់​បំផុត​​ទី២​របស់​រដ្ឋាភិបាល​បន្ទា​ប់​ពី​អង្ករ​ ហើយ​ជំនួយ​​បរទេស​១,៤​លានដុល្លារ​ ត្រូវ​បានប្រើ​ប្រា​ស់​​នៅ​ក្នុងវិស័យ​នេះ​។ ផែនការ​នេះ​ជា​ផ្នែក​មួយ​នៃ​គោល​នយោបាយ​ផ្លូវការ​របស់​ក្រសួង​ពាណិជ្ជក​ម្ម​ ក្នុងការ​ធ្វើ​ពិពិធកម្ម​លើ​មូលដ្ឋាន​នាំចេ​ញ។ ​កម្ពុជា​មាន​សកម្មភាព​ត្បា​ញ​សូត្រ​តាំងពី​សម័យ​បុរាណ​រហូត​មក​ ក៏ប៉ុ​ន្តែ​ នា​ពេល​​បច្ចុប្បន្ន​ ​សូត្រ​មិន​ទាន់កែ​ច្នៃ​ភា​គ​ច្រើន​​នៅ​កម្ពុជា​ ត្រូវ​បាននាំចូល​ ខ្វះ​ការ​វិនិយោគ​ និង​ងាយ​ខូច​ខាត​ដោយ​សារអាកាស​ធាតុ​។ ​លោក​ សួន​ ប្រាសិទ​ ប្រធាន​កម្មវិធី​ព​​ង្រីក​​ពិពិធ​កម្ម​នាំចេញ​កម្ពុជា​ របស់រដ្ឋាភិ​បា​ល​ បាន​ឲ្យ​ដឹងថា ​គណៈ​កម្មការ​នេះ​នឹង​ជួ​យ​បង្កើត​ការងារ​ក្នុង​វិស័យ​សូត្រ​ ជាពិសេ​ស​ការងារ​សម្រាប់​ស្ត្រី​នៅ​ជនបទ​។ ​លោក​បាន​មាន​ប្រសាសន៍ថា “ យើង​បង្កើត​អនុ​ក្រឹត្យ​ ដើម្បី​ពង្រឹង​វិស័យ​សូត្រ​ ​អភិវឌ្ឍ​​គុ​ណភាព​ខ្មែរ​ ​ហើយ​​ស្វែង​រក​ទីផ្សារថ្មីៗ​”។ លោក​បាន​បន្ត​ថា ​សេចក្តីព្រាង​អនុ​ក្រឹត្យ​នេះ​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​ទីស្តីការ​គណៈ​រ​ដ្ឋ​មន្ត្រី​ ដើម្បីស្នើសុំ​សេចក្តី​អនុម័តនា​ពេ​ល​ឆាប់​ៗ​ខាង​មុខ​៕ ប្រែ​សម្រួល​ដោយកងសុធា​

ព្រះ​រាជពិធី​ដង្ហែសាក​ល្បង​លើក​ចុង​ក្រោយ​​អាច​យក​ជា​ការ​បាន​

មនុស្ស​ប្រមាណ​៣.០០០​នាក់​ បាន​ចូល​រួម​​ក្នុងព្រះ​រាជ​ពិធី​ដង្ហែ​សាក​ល្បង​លើក​ចុង​ក្រោយ​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ដើម្បី​ជា​ការ​ត្រៀម​សម្រាប់ដង្ហែ​ព្រះ​បរម​សព​​សម្ដេច​ឪ​ ព្រះ​បាទ​នរោត្ដម​ សីហនុ ទៅ​កាន់​ព្រះ​មេរុ​ នៅ​ថ្ងៃ​ទី​១ខែ​កុម្ភៈ​។ ពិធី​ដង្ហែ​សាក​ល្បង​ ដែល​រៀប​ចំ​ដោយ​នគរបាល​ជាតិ​​នេះ មាន​ការ​ចូល​រួម​ពី​​មន្ត្រី​​យោធា​ នគរបាល​ កង​​សន្ដិសុខ​ ក៏ដូច​ជា​តំណាង​មក​ពី​​គ្រប់​ក្រសួង​​ ក្រុម​យុវជន​មក​ពី​គណបក្ស​ប្រជា​ជន​​កម្ពុជា ​កាកបាត​ក្រហម​ តំណាង​ជន​ជាតិ​ភាគ​តិច​ និង​កង​​ត្រែ​យោធា​។ ក្រុម​នីមួយ​ៗ​ ដែល​បាន​ចូល​រួម​ក្នុងព្រះរាជ​ពិធី​ដង្ហែ​សាក​ល្បង​នេះ បាន​ដើរ​ក្នុង​ចម្ងាយ​១,៥​គីឡូម៉ែត្រ​ នៃ​ផ្លូវ​ដែល​គ្រោង​ទុក​ចម្ងាយ​៦​គីឡូ​ម៉ែត្រ​ ដែល​រួម​មាន​តីរ​វិថី​ស៊ីសុវត្ថិ មហាវិថី​ព្រះសីហនុ មហាវិថី​ព្រះ​នរោត្ដម និង​មហា​វិថី​​សុធារស ព្រម​ទាំង​ផ្លូវ​មួយ​ចំនួន​ទៀត ដែល​ស្ថិត​នៅ​ជុំ​វិញ​វត្ត​ភ្នំ និង​វិមាន​ឯករាជ្យ។ អ្នក​​ចូល​រួម​ទាំង​អស់​មាន​ដូច​ជា​ ព្រះ​​រាជ​វង្សា​នុវង្ស​ មន្ត្រី​ជាន់​ខ្ពស់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ភ្ញៀវ​កិត្តិយស​សំខាន់​ៗ​ជា​ច្រើន​ទៀត ព្រម​ទាំង​មាន​ព្រះ​ទីន័ង​ដង្ហែ​ព្រះ​បរម​សព​ផង​ដែរ។ ថ្លែង​ទៅ​កាន់លោក​ គង់ សំអុល...

ត្រូវ​ការ​​​វិនិយោគទុន​បន្ថែម​ទៀត​ លើ​ការ​កែ​ច្នៃ​ផលិត​ផល​កសិកម្ម​

កាល​ពី​ថ្ងៃ​អង្គារ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ថា​ គេ​ត្រូវ​ការ​ជា​ចាំ​នូវ​ការ​វិនិយោគ​បន្ថែម​ទៀត ​ដើម្បី​ធានា​ឲ្យ​បាន​ថា​ ប្រទេស​កម្ពុជា​អាច​កែ​ច្នៃ​ផលិត​ផលកសិកម្ម​របស់​ខ្លួន​ និង​អាច​បង្កើន​តម្លៃ​លើផលិតកសិកម្ម​ ដែល​កំពុង​ត្រូវ​បាន​នាំ​ចេញ​ទៅ​បរទេស។ មាន​ប្រសាសន៍​នៅ​ឯ​ពិធី​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​កំពង់​ផែ​ផ្ទុក​ទំនិញ​ថ្មី​នៅ​ក្នុង​ខេត្ត​កណ្តាល​ លោក​ នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​ នៅ​ក្នុង​ឆ្នាំ​នេះ​មាន​ការ​ផ្គត់​ផ្គង់​ទិន្នផល​ស្រូវ​ និង​ដំឡូង​មី​ច្រើន​ហួស​ ហើយ​ធ្វើ​ឲ្យ​តម្លៃ​នៅ​លើ​ទី​ផ្សារ​ធ្លាក់​ចុះ។ លោក​បាន​មាន​ប្រសាសន៍​ថា​ “ខ្ញុំ​ចង់​លើក​ឡើង​នូវ​ចំណុច​មួយ​ចំនួន​ ដែល​ជាប់​ទាក់​ទង​ជា​មួយ​ការ​ផលិត​ និង​ការ​កែ​ច្នៃ​ ដែល​ជា​កំហុស​របស់​យើង​ទាំង​ស្រុង​ ការ​ផលិត​កើន​ឡើង​លឿន​ពេក​ ហើយ​ការ​ផ្គត់​ផ្គង់​មាន​បរិមាណ​ច្រើន​ជាង​ការ​រំពឹង​ទុក​ទៅ​ទៀត។​ យើង​គ្មាន​កន្លែង​កែច្នៃ​ទេ​ ដូច្នេះ​យើង​ចាំ​បាច់​ត្រូវ​ទាក់​ទាញ​ការ​វិនិយោគ​”។ កាល​ពី​សប្តាហ៍​មុន​ លោក​ ច័ន្ទ សារុន​ រដ្ឋ​មន្ត្រី​ក្រសួង​ កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ទិន្ន​ផល​ស្រូវ​ ដែល​មិន​ទាន់​កែច្នៃ​នៅ​ក្នុង​រដូវ​ប្រមូល​ផល​ចុង​ឆ្នាំ​២០១២​ និង​ដើម​ឆ្នាំ​២០១៣​នេះ​មាន​ការកើន​ឡើង​ប្រមាណ​ជា​៦​ភាគ​រយ​ ពោល​គឺ​អាច​កើន​ឡើង​ដល់​ចំនួន​៩,៣១​លាន​តោន។ បើ​យោង​តាម​តួលេខ​ពី​នាយក​ដ្ឋាន​កាំ​កុង​ត្រូល​នៃ​ក្រសួង​ពាណិជ្ជ​កម្ម​បាន​បង្ហាញ​ថា​ ការ​នាំ​ចេញ​ដំឡូង​មី​មាន​ការ​កើន​ឡើង​ជាង​ពីរ​ដង​ ដោយ​បាន​កើន​ឡើង​ពី​ចំនួន​២៧៧.០០០​តោន​ កាល​ពី​ឆ្នាំ​២០១១​ដល់​ចំនួន​៧២២.​០០០​តោន​នៅ​ឆ្នាំ​២០១២៕​ កុក​ទៀន

នគរបា​លខណ្ឌពោធិ៍សែន​ជ័យ រាជធានីភ្នំពេញ​ ​ឃាត់់ខ្លួន​​ព្រះ​សង្ឃ​​​ប្រោះ​ព្រំ​ឲ្យ​កម្មករ​​​តវ៉ា

ព្រះ​សង្ឃ​ពីរ​​​អ​ង​្គ​ត្រូ​វ​បាន​នគរបា​ល​​ឃាត់​ខ្លួន​ កាល​ពី​ម្សិល​មិញ​​ដោ​យ​សារ​​ប្រោះ​ព្រំ​ឲ្យ​​​​កម្មករ​​រោង​ចក្រ​កាត់​​ដេរ​ ដែល​បា​ន​​​ធ្វើ​កូ​ដ​កម្ម​​ ចា​ប់​តាំ​ង​ពី​ថ្ងៃ​​សុ​ក្រ​​​​ក្នុ​ង​ខណ្ឌ​​ពោធិ៍​សែ​ន​ជ័យ​ រាជ​ធា​នី​ភ្នំ​​ពេញ​។ លោក មឿន តុ​លា ប្រ​ធា​ន​​កម្មវិធីកា​រ​ងារ​​នៅ​​មជ្ឈមណ្ឌល​​​អប់​រំ​​ច្បាប់​​សម្រាប់​សហ​គមន៍​ បាន​មា​ន​ប្រ​សាសន៍​ថា ​​បន្ទាប់​ពិធី​ប្រោះ​ព្រំ​​​ឲ្យ​កម្មករ​​ធ្វើ​កូដកម្ម​នៅ​​រោ​ង​ចក្រ​ Yark Jin Cambodia Inc ​នៅ​ក្នុ​ង​សង្កាត់​​ចោម​ចៅ ​ព្រះ​​សង្ឃ​​ទា​ំ​ង​ពីរ​អង្គ​​​ត្រូ​វ​បាន​នគរបា​ល​​ខណ្ឌ​​​​និមន្ត​​​​ទៅ​សាក​សួរ​នៅ​អធិការ​ដ្ឋាន​​នគរបាល​ខណ្ឌ​​។ ​​លោក​បា​ន​មា​ន​​ប្រ​សាសន៍​ថា “ព្រះ​​សង្ឃ​ទាំ​ង​ពីរ​អង្គ​ មិន​បា​ន​ធ្វើ​អ្វី​ខុស​​ទេ​ ​​ព្រះ​អង្គ​ត្រូវ​បា​ន​និមន្ត​​​ទៅ​​ប្រោះ​ព្រំ​​ឲ្យ​​​កម្មករ​​​មា​ន​សេចក្តី​សុខ។​​ខ្ញុំ​​គិត​ថា ​នគរ​បាល​គ្មាន​សិទ្ធិ​​ឃាត់​​ព្រះ​អង​្គ​​ទេ​”។ ​​បន្ទាប់​ពី​​​ដឹង​ថា ព្រះ​សង្ឃ​ទាំង​ពីរ​អង្គ​ត្រូវ​បា​ន​ឃាត់​ខ្លួន​ កម្មករ​ប្រហែល​​១.០០០​នាក់​​មក​ពី​​រោង​ចក្រ​នេះ ​បា​នដើរ​ក្បួ​ន​​ទៅ​​កាន់​អធិការ​ដ្ឋាន​​នគរបា​លខណ្ឌ​ និង​បា​ន​ទាម​ទារ​​ឲ្យ​​ដោះ​លែ​ង​ព្រះ​​សង្ឃ​ទាំ​ង​ពីរ​អង​្គ​នេះ។ លោក តុ​លា​ បា​ន​មា​ន​ប្រ​សាសន៍​ថា ​​ពីរ​ម៉ោង​ក្រោ​យ​មក ​នគរ​បា​ល​​​ខណ្ឌ​បា​ន​​អនុ​ញ្ញាត​ឲ្យ​ព្រះ​​សង្ឃ​ទាំ​ង​ពី​រអង​្គ​និមន្ត​ត្រឡប់​ទៅ​វត្ត​វិញ​។ ​​លោក វង្ស សិរី​​វុឌ្ឍ អធិ​កា​រ​​រង​នគរ​បា​ល​​ខណ្ឌ​ពោធិ៍​សែ​ន​ជ័យ បាន​​បដិ​សេធ​មិន​ធ្វើ​អត្ថា​ធិ​ប្បាយ​​អ​ំ​ពី​កា​រ​ឃាត់​ខ្លួន ​និង​​​ដោ​ះ​លែ​ង​​ព្រះ​​សង្ឃ​ទាំង​ពីរ​អង្គ​​​ទេ​។ ​ព្រះ​តេជ​​គុណ ​ឃឹម សន ព្រះ​មេគណ​រាជ​ធា​នីភ្នំ​ពេញ​បា​ន​​រិះ​គន់​នគរបា​ល​​​ចំ​ពោះ​កា​រ​​ឃាត់ខ្លួ​ន​​​ព្រះ​សង្ឃទាំង​ពីរ​អង្គ​ ប៉ុន្តែ​​ព្រះ​​អង​្គ​ក៏មា​ន​បន្ទូល​​ដែរ​ថា ព្រះ​សង្ឃ​ទាំ​ង​ពីរព្រះ​អ​ង្គ​មិន​គួរ​​ប្រោះ​ព្រំ​​ឲ្យ​កម្មករ​​​​តវ៉ា​​ដែរ។ ​ព្រះ​តេជ​​គុណ...

រដ្ឋាភិបាល​ប្រាប់​មេដឹក​នាំសហជីព​​ឲ្យ​យល់​ព្រម​នូវលក្ខខណ្ឌនៃ​ការ​ទាម​ទារ​ដំឡើង​​ប្រាក់​ខែ​អប្បបរមា

កាល​ពី​ម្សិល​មិញ រដ្ឋា​ភិបាល​បាន​ស្នើ​ឲ្យ​ភាគី​រោង​ចក្រ​ពិនិត្យ​ពិរចារណាលើ​ការដំឡើងប្រាក់​ខែ​អប្បបរមា​សម្រាប់​កម្មករ​កាត់​ដេរ​​ដរាបណា​ខាង​សហ​ជីព​កម្មករ​យល់​ស្រប​នូវ​​​លក្ខខណ្ឌនៃការ​ទាមទារ​ដំឡើងប្រាក់​ខែ។ បច្ចុប្បន្ន ​មេដឹក​នាំ​សហជីព​កំពុង​ទាម​ទារ​ឲ្យ​ដំឡើងប្រាក់​ខែ​អប្បបរមា​ពី​៦១​ដុល្លារ​ក្នុង​មួយ​ខែ ទៅ​ចន្លោះ​ពី​៩៣​ដុល្លារ​ដល់​១៥០​​​ដុល្លារ​ក្នុង​មួយ​ខែ​ គឺ​កើន​ឡើង​ពី​៥២ភាគ​រយ​ទៅ​១៤៥​ភាគរយ​។ មន្ត្រី​ការងារបាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​​​​ថ្លែង​ការណ៍​មួយ​កាល​ពី​ម្សិល​មិញ​ បន្ទាប់​ពី​​​កិច្ច​ប្រជុំ​រវាង​ភាគី​រោង​ចក្រ​​ និង​មេ​ដឹក​នាំ​សហ​ជីព​អំពី​បញ្ហា​នេះ​ថា “បន្ទាប់​ពី​ការ​​​ពិភាក្សា​ជាមួយអ្នក​មាន​វត្តមាន​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​បាន​យល់​ព្រមជា​គោល​ការណ៍​​ក្នុង​ការ​ពិភាក្សា​លើ​ការ​ដំឡើងប្រាក់​ខែ​អប្បបរមា​ដល់កម្មករ​កាត់ដេរ​”។ សេចក្តីថ្លែង​ការណ៍​​បាន​លើក​ឡើង​ថា “កិច្ច​ប្រជុំ​បាន​ស្នើ​ឲ្យ​សហជីព​ទាំង​អស់​ជួប​គ្នា​ និង​លើក​សំណើ​រួម​ស្ដី​ពី​កម្រិតប្រាក់​ខែ​អប្ប​​​បរមា​ សម្រាប់លើក​យក​មក​ពិភាក្សា​ជា​មួ​យនឹង​ភាគី​រោង​ចក្រ​ ដើម្បី​​ឈានរក​ដំណោះ​ស្រាយ​មួយ​សមស្រប​”។​ សេចក្តី​ថ្លែងការណ៍​បាន​បន្ថែម​ថា មេដឹក​នាំ​សហជីព​គួរតែ​ដាក់​សំណើ​របស់​ខ្លួន​ជូន​រដ្ឋាភិបាល​​មុន​ពេល​ជួបពិភាក្សាគ្នា​លើក​ក្រោយ​នៅ​ឯក្រសួង​ការងារ នៅ​ថ្ងៃទី​២៦​ខែកុម្ភៈ។ កិច្ច​ប្រជុំ​កាលពីម្សិលមិញ កើត​មាន​ឡើង​បន្ទាប់​ពី​សុន្ទរកថា របស់​លោក ហ៊ុន សែន កាលពីថ្ងៃទី១២ ​ខែធ្នូ ដែល​ពេល​នោះ​លោក​​​​​​​បាន​អំពាវ​នាវ​ឲ្យ​ភាគី​រោង​ចក្រ​ដំឡើងប្រាក់​ ខែ ដល់​កម្មករ​កាត់​ដេរ​​ ដើម្បី​ជួយ​ឲ្យ​កម្មករ...

ទិន​្ន​ផល​អំបិល​ប្រមូល​បាន​ក្នុង​ខែ​មក​រា​ទទួល​រង​នូវការ​បំផ្លិច​បំផ្លាញ​ដោយ​សារ​ទឹក​ភ្លៀង​

កសិករ​បាន​ឲ្យ​ដឹងថា កាល​ពីម្សិល​មិញ​ថា ​ភ្លៀង​ធ្លាក់​ដ៏ច្រើន​កាលពី​ចុង​សប្តាហ៍​មុ​ន​ បាន​បំផ្លិច​បំផ្លាញ​​អំបិល​ទាំង​អស់​ ខណៈ​ដែល​ការ​ប្រមូល​ទិន្នផល​ជិត​ចូល​មក​ដល់​ ក្នុង​ខែ​នេះ​ នៅ​ខេត្ត​កែប​ ​និង​ខេត្ត​កំពត​។ ​​ លោក អ៊ុំ​ ជុន ​ប្រធាន​សហគម​ន៍​អ្នក​ផលិត​អំបិល​ខេត្ត​កែប​-កំពត​ បាន​លើក​ឡើងថា “អំបិល​ដែល​យើង​ត្រៀ​ម​ប្រមូល​ផល​ ក្នុង​សប្តាហ៍​នេះ​ ទទួល​រង​នូវការ​បំផ្លិច​បំផ្លាញ​ខ្ទេច​ខ្ទី​អស់​ហើយ ​ដោយ​សារតែ​ភ្លៀង​ធ្លាក់​ខ្លាំង​ពេក​”។ ​លោក​បាន​និយាយ​បន្ត​ទៀត​ថា ​កាលពីឆ្នាំ​មុន​កសិករ​បាន​​ប្រមូល​ទិន្ន​ផ​ល​អំបិល​បាន​ពី​២០​ភាគ​រយ ទៅ​៣០​ភាគ​រយ​ ក្នុងខែ​មករា​ឆ្នាំ​២០១២​។​ លោក ​ជុន បាន​លើក​ឡើង​បន្ថែម​ទៀ​ត​ថា “ ក្នុងខែ​មករា​ឆ្នាំនេ​ះ យើង​ប្រមូល​ផ​ល​បាន​សូន្យភាគ​រយ​”។ ​លោក​បាន​ឲ្យដឹង​បន្ថែម​ទៀតថា ​លោក​មិន​ទាន់​ច្បាស់​ទេថា​ តើភ្លៀង​បានបំផ្លិច​បំផ្លាញ​អំពិល​អស់​ប៉ុន្មា​ន​តោន​ពិត​ប្រាកដ​ទេ​។ ​យោង​តាមលោក​ ជុន បាន​ឲ្យ​ដឹងថា ​កាលពីឆ្នាំ​មុន​ កសិករ​ផ​លិត​អំបិល​បាន​ជាង​៨០.០០០​តោន​ នៅ​លើ​ផ្ទៃ​ដី​៤.៥០០​ហិកតា។ ​លោក​​និ​យា​យ​ថា ​ជា​ធម្មតា ប្រទេស​​​កម្ពុជា​ផលិត​អំ​​បិល​បាន​៩០.០០០​តោន​​ក្នុង​មួយឆ្នាំ​ នៅ​ខេត្ត​កែប​ និង​ខេត្ត​កំពត​។​ លោក​ ជុន បាន​លើក​ឡើង​បន្ត​ទៀត​ថា “ឆ្នាំ​នេះ ​យើង​គិតថា មិនអាច​មាន​អំបិ​ល​គ្រប់​​គ្រាន់​ទេ​។ កសិករ​អាច​នឹង​មិនទទួ​ល​បាន​ប្រាក់​​ចំណេញ​ទេ​”។ ​លោក​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ​ដី​ស្រែ​អំបិ លមួយ​ហិ​កតា ​អាច​ផលិត​អំបិល​បាន​២០​តោន​ក្នុង​មួ​យ​ឆ្នាំ ដោយ​ត្រូវ​ចំណាយ​​ថ្លៃដើម​អស់​២​០​០​រៀល​ ឬ​ប្រហែល​០,០៥​ដុល្លារ​ ក្នុង​មួយ​គីឡូ​ក្រាម​។ លោក នីម ផុន ​អាយុ​៦០​ឆ្នាំ​ កសិករ​ផលិត​អំបិល​នៅ​ស្រុក​​ទឹក​ឈូរ ខេត្ត​កំពត​ ដែល​បាន​ផលិត​អំបិល​បាន​ជាង​៣០​០​តោន​ កាលពីឆ្នាំ​មុន​ បាន​លើក​ឡើងថា ​ដីទំហំ​២៥​ហិកតា​របស់​​លោក​​ទទួល​រង​នូវ​ការ​​បំផ្លិច​បំផ្លាញ​ដោយសារ​តែទឹក​ភ្លៀង​។ លោកបាន​និយាយថា “ខ្ញុំចំណាយ​ប្រា​ក់​អស់​២.៥០០​ដុល្លារ ​លើ​កម្លាំង​ពល​កម្ម​ និង​ប្រេង​​សាំង​ ប៉ុន្តែ​ អំបិល​ទាំងអស់​ត្រូវ​បា​ន​បំផ្លិចបំផ្លាញ​។ ​យើង​កំពុងតែ​រៀបចំ​ស្រែ​​របស់​​យើង​សាជាថ្មី​ ហើយ​យើង​នឹង​ចាប់​ផ្តើម​​ប្រមូល​​ផល​នៅក្នុង​ខែ​កុម្ភៈ​ ប្រសិន​បើ​មិន​មាន​ភ្លៀង​​ធ្លាក់​ទេ​នោះ​”។ ​កាល​ពី​ខែ​វិ​ច្ឆិកា​​​​​ឆ្នាំ​២០១០​ ​ទឹក​ទំនន់​ដ៏​ខ្លាំង​បាន​បំ​ផ្លិច​បំ​ផ្លាញ​​ស្រែ​អំបិល​អស់​ប្រមាណជិត​១.៥០០​ហិ​ក​តា​​។ ​បរិមាណ​ផលិត​ធ្លាក​់ចុះ​យ៉ាង​គ​ំហុក​...

កម្មករ​​​៥.០០០​​​នាក់មក​​​ពី​​​រោង​​​ចក្រ​​​ផ្សេងៗ​​​ ក្នុងរាជធានី​​​ភ្នំ​​​ពេញ​​​បន្ត​​​ធ្វើ​​​បាតុកម្ម​​​សុំ​​​ដំឡើង​​​ប្រាក់​​​ខែ 

កម្មករកាត់ដេរ​​​ប្រហែល​​​១.០០០​​​នាក់ ​បាន​​នាំគ្នា​​​តវ៉ា​​​នៅ​​​ក្នុងខណ្ឌ​​​ពោធិ៍សែន​ជ័យ​ដើម្បីទាម​​​ទារ​​​ឲ្យដំឡើង​​​ប្រាក់ឈ្នួល​​​របស់​​​ពួកគេក្នុងការ​​​តវ៉ា​​​លើក​​​ទី​​​៣​​​នៅ​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ថ្ងៃនេះ ដែល​​​មាន​​​​​​ការ​ចូល​​​រួម​​​ពី​កម្ម​ករ​​ជាង​​​៥.០០០​​​នាក់​​​ មក​​​ពី​​​រោង​​​ចក្រ​​​ផ្សេងៗ​។

ការ​​​តវ៉ា​​​របស់​​​កម្មករ​​​រោង​​​ចក្រ​​​កាត់ដេរ Kingsland នៅ​​​ខណ្ឌ​​​មាន​​​ជ័យចូល​​​ដល់​​​សប្ដាហ៍​​​​ទី៣

កម្មករ​​​និង​​​តំណាង​​​សហជីព បាន​​​ឲ្យ​​​ដឹង​​​ថាកម្មករ​​​​​​ប្រហែល​​​៨០​​​នាក់​​​មក​​​ពីរោង​​​ចក្រ​​​មួយ​​​នៅ​​​ខណ្ឌ​​​មាន​​​ជ័យរាជ​​​ធានី​​​ភ្នំពេញ ដែល​​​ផ្គត់​​ផ្គង់​​​ខោ​​​អាវ​​​ទ្រនាប់​​​របស់​​​ស្ត្រី​​​ទៅ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​ចែកចាយ​ វ៉លម៉ាត់( Wal-Mart)ដ៏​​​ធំ​​​របស់​​​អាមេរិក​​​នោះ ​បាន​​​​​​ធ្វើ​​​ការ​​​តវ៉ា​​​កាល​​​ពី​​​ម្សិល​​​មិញ ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​ម្ចាស់​​​រោង​​​ចក្រ​​​នេះ​​​​​​បើក​​​ប្រាក់​​​ដំណា​​​ច់​​​ការងារ​​​របស់​​​​​​​ខ្លួន។ ​​​ឈ្មោះ​​​ ភួង ភារម្យ អាយុ​​​២៣​​​ឆ្នាំ ជា​​​កម្មករ​​​ម្នាក់​​​នៅ​​​រោង​​​ចក្រ​​​នេះ បាន​​​និយាយ​​​ថា កម្មករ​​នៅ​​​​រោង​​​ចក្រ​​​កាត់ដេរ ឃីងលែន(​​​Kingsland ) នៅ​​​ខណ្ឌ​​​មាន​​​ជ័យ ត្រូវ​​​បាន​​​គេ​​​​​​ប្រាប់​​​កាល​​​ពី ខែ​​​កញ្ញាថាពួក​​​គេ​​​មិន​​​ចាំ​​​បាច់​​​មក​​​ធ្វើ​​​ការ​​​​​ទេ​​​ ដោយ​​​សារ​​​តែ​​​គ្មាន​​​ការ​​​បញ្ជា​​​ទិញ ប៉ុន្តែ ពួក​​​គេ​​​​​​នៅ​​​តែ​​​ទទួលបានប្រាក់​​​​​​ខែ​​​៥០​​​ភាគ​​​រយ​​​​​ជា​​​រៀង​​​រាល់​​​ខែ​រហូត​​​ដល់​​​ការ​​​ងារ​​​ចាប់​​​ផ្ដើម​​​បន្ត​​​នៅ​​​ខែ​​​មករា​​​នេះ។ ប៉ុន្តែ​​​ កម្មករ​​​ទាំង​​​នោះ មិនបាន​​​ទទួល​​​ប្រាក់​​​​ចាប់​​​តាំង​​​ពី​​​ខែ​​​ធ្នូ​​​មក ហើយ​​​តំណាង​​​សហជីព​​​នៅ​​​រោង​​​ចក្រ​​​នេះ បាន​​​និយាយ​​​ប្រាប់​​​ពួក​​​គេ​​​ថាម្ចាស់​​​រោង​​​ចក្រ​​​នេះ បាន​​​ប្រកាស​​​​​​ពីការ​​​ក្ស័យ​​​ធន ហើយបាន​​​​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​​​​​បាត់ហើយ​​​ដែរ​​​។ ​​​ដូច្នេះ​​​ហើយ ​​​កម្មករ​​​ប្រហែល​​​២០០​​​នាក់​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​ខាង​​​ក្រៅ​​​រោង​​​ចក្រ​​​នេះ​ចាប់​​​តាំង​​​ពី​​​ថ្ងៃ​​​ទី១ខែ​​​មករា​​​មក។ ​​​កម្មករ​​​​​​ប្រហែល​​​២០​​​នាក់ក្នុង​​​ចំណោម​​​កម្មករ​​​ទាំង​​​នោះ បាន​​​ដេក​​​ចាំ​​​នៅ​​​រោង​​​ចក្រ​​​នេះ​​​នៅ​​​ពេល​​​​យប់ ​​​បន្ទាប់​​​ពី​​​​​​ពួក​​​គេ​​​ចាប់​​​បាន​​បុគ្គលិក​​​របស់​​​រោង​​​ចក្រ​​​នេះ កាល​​​ពី​​​ថ្ងៃ​​​ទី៤ ខែ​​​មករា ដែល ប៉ុន​​​ប​​​៉ង​​​ដឹក​​​ជញ្ជូន​​​ម៉ាសុីន​​​ដេរ​​​ចេញ​​​ពី​​​រោង​​​ចក្រ​​​នេះ​​​នៅ​​​ពាក់​​​កណ្ដាល​​​អធ្រាត្រ។ លោក ភួង ភារម្យ ​​​​និយាយ​​​ថា“ យើងកំពុង​​​ទាមទារ​​​​​​​​​ឲ្យ​​​ម្ចាស់រោង​​​ចក្រ​​​បើក​​​​​​ប្រាក់​​ដំណាច់​​​ការ​​​ងារ​​​ ប្រាក់​​​​​ឧបត្ថម្ភ​​​ប្រចាំឆ្នាំ ប្រាក់​​​បញ្ឈប់​​​ពី​​​​ការងារ និងប្រាក់​​​ខែ​​​ចុង​​​ក្រោយ​​​របស់​​​យើង”​​​។ “យើង​​​បាន​​​ទាម​​​ទារ​​​ឲ្យ​​​រោង​​​ចក្រ​​​នេះ​​​​​​បើក​​​​​​ប្រាក់​​​​​ខែ​​​របស់​​​​​​​​​យើង​​​​​តាម​​​ច្បាប់ការងារ​​​ ហើយ​​​យើង​​​នឹង​​​ធ្វើ​​​ការ​​​តវ៉ា​​​រហូត​​​ដល់​​​យើង​​​ទទួល​​​បាន​​​ដំណោះ​​​ស្រាយ”។គាត់បាន​​​និយាយ​​​ថា  ​គាត់បាន​​​ធ្វើ​​​ការ​​​នៅ​​​រោង​​​ចក្រ​​​​​​នេះ​​​អស់​​​រយៈ​​​ពេល​​​៥​​​ឆ្នាំ​​​មក​​​ហើយ ហើយ​​​ត្រូវ​​​ទទួល​​​បាន​​​ប្រាក់​​​ដំណាច់​​​ជាង​​​១.០០០​​​ដុល្លារ​​​។ គាត់​​​ក៏​​​បាន​​​និយាយ​​​ថា កម្មករ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​​ទៅ​​​ក្រសួងការងារ​​​​​​ និង​​​ក្រសួង​​​​​​​​​​​​សង្គម​​​កិច្ច​​​រួច​​​​​​​​​ហើយ។ លោក មឿន តុលា ប្រធាន​​​​​​​​​កម្ម​​​វិធី​​​ការ​​​ងារ​​​នៅ​​​មណ្ឌល​​​​​​អប់​​​រំ​​​ច្បាប់​​​​​សម្រាប់​​​សហគមន៍​​​ដែល​​​កំពុង​​​ផ្ដល់​​​ជំនួយ​​​ផ្នែក​​​ច្បាប់​​​ និង​​​ជំនួយ​​​បច្ចេក​​​ទេស​​​​​​ដល់​​​​​​កម្មករ​​​ ដែល​​​​​​ធ្វើ​​​ការ​​​​​​តវ៉ា​​បា​​​ន​​​មាន​​​ប្រសាសន៍​​​ថា អង្គការ​​​របស់​​​លោកកំពុង​​​ជំរុញ​​​​​​ឲ្យ​​​ក្រុម​​​ប្រឹក្សា​​​អាជ្ញាកណ្ដាល ជួយ​​​​​​ដោះ​ស្រាយ​​​​​​ករណី​​​នេះ។លោកបាន​​​បន្ថែម​​​​ថា “ប្រសិន​​​បើ​​​​​​ក្រុមហ៊ុន​​​នេះ​​​បិទ​​​ទ្វារ ​​​ទោះ​​​បី​​​ជា​​​ក្រុម​​​ហ៊ុន​​​នេះ​​​ក្ស័យ​​​ធន​​​ក៏​​​ដោយ ក៏​​​ច្បាប់ បាន​​​តម្រូវ​​​ឲ្យ​​​​​​និយោ​​​ជក​​​ ​​​បើក​​​​​​ប្រាក់​​​​​ដំណាច់​​​ ប្រាក់​​​សំណង​​​​​​ជំងឺ​​​ចិត្ត​​ និង​​​ប្រកាស​​​អំពី​​​ការ​​​​​បញ្ចប់​​​កិច្ច​​​សន្យា​​​ការងារដែរ​​​​”។ លោក និក រ៉ូឌីខូហ្វ (Nick Rudikoff) ជា​​​អ្នក​​​សម្រប​​​សម្រួល​​​ កិច្ចការ​​​​​​សកល​​​រ​​​បស់​​​សម្ពន្ធ​​​សហជីព​​​កម្មករ (Warehouse Workers United ) ​ជា​​​សហជីព​​​មួយ​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​សហ​រដ្ឋ​អាមេរិក ដែល​​​តំណាង​​​ឲ្យ​​​កម្មករ​​​ចំនួន​​​៥,៥​​​លាន​​​នាក់ នៅ​​​តាម​​​ផ្នែក​​​ផ្សេងៗ​​​នោះ បាន​​​មាន​​​​ប្រសាសន៍​​​ថា ការ​​​ខក​​​ខាន​​​របស់​​​រោង​​​ចក្រ​​​ឃីងលែន ​​​ក្នុង​​​ការ​​​មិន​​​បាន​​​ផ្ដល់​​​ព័ត៌​​​មាន​​​​​​អំពី​​​ស្ថាន​​​ភាព​​​របស់​​​ខ្លួន គឺ​​​ជា​​​គំរូ​​​មួយ​​​របស់​​​​​​ក្រុម​​​ហ៊ុន​​​ចែក​​​ចាយ​​​វ៉លម៉ាត ដែល​​​មិន​​​បាន​​​ធ្វើ​​​្ឲ្យ​​​​សមាជិក​​​​​នៅ​​​ក្នុង​​​ខ្សែ​​​សង្វាក់​​​​​​ផ្គត់​​​ផ្គង​​​់​​​របស់​​​ខ្លួន​​​ប្រព្រឹត្ត​​​ចំពោះ​​​​​​កម្មករ​​​ដោយ​​​​​​ត្រឹម​​​ត្រូវ​​។​​​ លោក និក រ៉ូឌីខូហ្វ ដែល​​​បាន​​​មក​​​ដល់​​​​​​ប្រទេស​​​កម្ពុជា​​​ កាល​​​ពី ថ្ងៃ​​​ព្រហស្បតិ៍ ដើម្បី​​​ធ្វើ​​​ការ​​​សើុប​​​អង្កេត​​​​​​អំពី​​​ស្ថាន​​​ភាព​​​នេះ បាន​​​មាន​​​ប្រសាសន៍​​ថា “ស្ថាន​​​ភាព​​​នៅ​​​ក្នុង​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ ឃីញលេន​​​ នេះ​​​ គឺ​​​ជា​​​គំរូ​​​នៃ​​​ភាព​​​អយុត្តិធម៌​​​នៅ​​​ក្នុង​​​​​​ខ្សែ​​​សង្វាក់​​​​​​ផ្គត់​​​ផ្គង់​​​​ទូ​​​ទាំង​​​ពិភព​​​​​​របស់​​​ក្រុម​​​ហ៊ុន​​​ចែកចាយ វ័លម៉ាត។​ក្រុម​​​ហ៊ុន​​​ចែកចាយ វ័លម៉ាត ត្រូវ​​​​​​ធានាថា​​​ ​​​​​​អ្នក​​​ផ្គត់​​​ផ្គត់​​​របស់​​​ខ្លួន​​​​​​គោរព​​​​​​ច្បាប់​​​និង​​​កម្មករ ​ដែល​​​​​​បាន​​​បាត់​​​បង​​​់​​​ការ​​​ងារ​​​ដោយ​​​មិន​​​ត្រឹម​​​ត្រូវ និង​​​ខាត​​​បង់​​​ពេល​​​វេលា​​ធ្វើ​​​ការងារចាំ​​​បាច់​​​ត្រូវ​​​ទទួល​​​បាន​​​សំណង​​​​​​សម​​​រម្យ”។ “យើង​​​​​​កំពុង​​​​​​​​​មាន​​​សាមគ្គីភាព​​​ជា​​​មួយ​​​​​​​​​កម្មករ​​​នៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ឃីញ​​​លេន និង​​​ជា​​​មួយ​​​កម្មករ​​​ផ្សេង​​​ៗ​​​ទៀត​​​នៅជុំ​​​វិញ​​​ពិភព​​​លោក ដែល​​​ផលិត​​​និង​​​ដឹក​​​ជញ្ជូន​​​ទំនិញ​​​​​ឲ្យ​​​ក្រុម​ហ៊ុន​​​ចែកចាយវ័លម៉ាត”។ លោក ហួន សឿ អនុប្រធាន​​​នាយក​​​ដ្ឋាន​​​ដោះ​​​ស្រាយ​​​​​​វិវាទ​​​ការងារ​​​របស់​​​ក្រសួង​​​ការ​ងារបាន​​​បញ្ជាក់​​​ថា លោកបាន​​​ទទួល​​​ពាក្យ​​​បណ្ដឹង​​​​​​របស់​​​កម្មករ​​​ទាំង​​​នេះ​​​រួច​​ហើយ ប៉ុន្តែ បាន​​​បដិ​សេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​​​​​​​។ តំណាង​​​​​រោង​​​ចក្រ​​​កាត់ដេរ ឃីង​​​លេន មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​​​​អត្ថាធិប្បាយ​​​បាន​​​ទេ កាល​​​ពី​​​ម្សិល​​​​មិញ​​​ ហើយ​​​​​​តំណាង​​​​ក្រុម​​​ហ៊ុនចែក​ចាយ​វ័លម៉ាត មិន​​​បាន​​​ឆ្លើយ​​​សំណួរ​​​ភ្លាម​​​ៗ​​​នោះ​​​ដែរ៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ