Saturday, July 4, 2020
Home Authors Posts by Phok Dorn

Phok Dorn

106 POSTS 0 COMMENTS
Reporter

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​លើកឡើង​ថា​ បរិមាណ​ផល​ស្រូវប្រមូលនៅរដូវនេះអាច​បាន​​៩​លាន​តោន

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ប្រទេស​កម្ពុជា​អាច​ផលិត​ស្រូវ​បាន​ចំនួន​៩​លាន​តោន​នៅ​ក្នុង​ការ​ប្រមូល​ផល​ស្រូវ​ចុង​ឆ្នាំ​២០១២ ​ដល់​ដើម​ឆ្នាំ​២០១៣។ លោក​ ច័ន្ទ សារុន​ បាន​មាន​ប្រសាសន៍​ថា​ ដោយ​ស្រូវ​វស្សា​ភាគ​ច្រើន​ត្រូវ​បាន​ច្រូត​កាត់​​រួច​ហើយ​នោះ​ លោក​រំពឹង​ថា​ ការបង្កើន​ផ្ទៃ​ដី​​ធ្វើ​ស្រែ​អាច​ជួយ​ទប់​ទល់​នឹង​គ្រោះ​រាំង​ស្ងួត​កាល​ពី​ឆ្នាំ​មុន​ នៅ​ពេល​ការ​ប្រមូល​ផល​ស្រូវ​ចប់​សព្វ​គ្រប់​នៅ​ខែ​មីនា​ឆ្នាំ​២០១៣។ លោក​ ច័ន្ទ​ សារុន​ បាន​ថ្លែង​ថា​ “ឆ្នាំ​នេះ​ យើង​នឹង​អាច​ទទួល​ផល​ស្រូវ​បាន​ប្រហែល​៩​លាន​តោន​ ទាំង​ស្រូវ​វស្សា​ និង​ស្រូវ​ប្រាំង​”។ តួលេខ​នេះ​កើន​ឡើង​ច្រើន​ជាង​តួលេខ​កាល​ពី​ឆ្នាំ​មុន​បន្តិច​ ដែល​តួលេខ​ឆ្នាំ​មុន​បាន​បង្ហាញ​ថា​ ទិន្នផល​ស្រូវ​អាច​កើន​ដល់​ចំនួន​៨,៨​លាន​តោន​ ក៏​ប៉ុន្តែ​ វា​ជា​ការ​ថយ​ចុះ​នូវ​កំណើន​ទិន្នផល​ស្រូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ធ្លាប់​បាន​កើន​ឡើង​យ៉ាង​លឿន​ពី​ចំនួន​៣,៧៦​លាន​តោន​កាល​ពី​រដូវ​ប្រមូល​ផល​ចុង​ឆ្នាំ​២០០០​ដល់​ដើម​ឆ្នាំ​២០០១។ លោក​បាន​មាន​ប្រសាសន៍​ថា​ ភាព​រាំង​ស្ងួត​ចន្លោះ​ពី​ខែ​កក្កដា​ ដល់​ខែ​កញ្ញា​ឆ្នាំ​២០១២​បាន​ធ្វើ​ឲ្យដំណាំ​មួយ​ចំនួន​ទទួល​រង​នូវ​ការ​ខូច​ខាត​ ហើយ​កសិករ​មួយ​ចំនួន​បាន​បង្ខំ​ចិត្ត​ពន្យារ​​ពេល​ដាំ​ដុះ​ ដោយ​សារ​តែ​កង្វះ​ទឹក​ភ្លៀង​។ ក៏​ប៉ុន្តែ​ លោក​បាន​មាន​ប្រសាសន៍​ថា​ “​យើង​នឹង​អាច​ទទួល​បាន​ផល​ស្រូវ​ច្រើន​ជាង​ឆ្នាំ​មុន​ ពីព្រោះ​ប្រជា​កសិករ​របស់​យើង​បាន​បង្កើន​ផ្ទៃ​ដី​ធ្វើ​ស្រែ​”។ លោក​បាន​ឲ្យ​ដឹង​ថា​ ផ្ទៃ​ដី​ស្រែ​វស្សា​ចំនួន​២,៦​លាន​ហិក​តា​ត្រូវ​បាន​ដាំ​ដុះ​នៅ​រដូវ​នេះ​ បើធៀប​នឹង​ចំនួន​២,៥​លាន​ហិក​តា ​កាល​ពី​រដូវ​មុន។ លោក​បាន​បន្ត​ទៀត​ថា​ ការ​ធ្វើ​ស្រែ​ប្រាំង​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​គត់​សម្គាល់​ ដោយ​បាន​កើន​ឡើង​ចំនួន​១៤​ភាគ​រយ​បើធៀប​នឹង​ឆ្នាំ​មុន​ ពោល​គឺ​កើន​ឡើង​ពី​ចំនួន​៣៥០.០០០ហិកតា​កាល​ពី​ឆ្នាំ​២០១១ ​ដល់​ចំនួន​៤០០.០០០​ហិក​តា​នៅ​រដូវ​នេះ។ លោក​ ណាក់​...

រថយន្ត​ អង្គរ​ត្រូវ​បាន​ដាក់​បង្ហាញ​ម្តង​ទៀត​នៅក្នុង​ឆ្នាំ​នេះ​បន្ទាប់​ពី​មាន​បញ្ហា​បច្ចេកទេស​រួច​មក

បន្ទាប់​ពី​បាន​ពន្យារ​ពេល​ផលិត​រថយន្ត​អង្គរជា​ទ្រង់​ទ្រាយ​ធំ​ ដោយសារ​តែ​មាន​បញ្ហា​​បច្ចេក​ទេសខាង​ប្រព័ន្ធ​បញ្ឆេះ​ម៉ាស៊ីន​ និង​ប្រព័ន្ធ​បិទ​បើក​ទ្វារ​រួច​មក​ កាល​ពី​ម្សិល​មិញ​ ក្រុម​ហ៊ុន​ ហេង​អភិវឌ្ឍន៍​ បាន​ដាក់​បង្ហាញ​រថយន្ត​ម៉ូដែល​ថ្មី​ ហើយ​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​បាន​ផ្តាច់​ទំនាក់​ទំនង​ជា​មួយ​ក្រុម​ហ៊ុន​ ដែល​​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ហុងកុង​ ដែល​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​កំហុស​បច្ចេក​ទេស​របស់​រថយន្ត​អង្គរ​កាល​ពី​មុន។ លោក​ស្រី​ សៀង​ ចាន់ហេង​ នាយិកា​ក្រុម​​​ហ៊ុន ហេងអភិវឌ្ឍន៍​ បាន​មាន​ប្រសាសន៍​​នៅ​ឯ​កន្លែង​ដាក់​តាំង​រថយន្ត​អង្គរ​តាម​បណ្តោយ​​​មហាវិថី​ព្រះ​មុនីវង្ស​​ ថា​“ យើង​បាន​ចុះ​ហត្ថ​លេខា​ជា​មួយ​ក្រុម​ហ៊ុន​ ចាវ​ លឿង​ អុីន​ធើ​ប្រាយ​ គ្រុប​ (Lau Leong Enterprise Group)​ ដើម្បី​ឲ្យ​ផ្តល់​គ្រឿង​អគ្គិសនី​សម្រាប់​រថយន្ត​អង្គរ​ ហើយ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា​ គាត់​មាន​រោង​​ចក្រ​ផលិត​រថយន្ត​មួយ​នៅ​​​ហុងកុង។​ ក៏​ប៉ុន្តែ​ នៅ​ពេល​ខ្ញុំ​ទៅ​ដល់ហុងកុង​ ដើម្បី​​មើល​រោង​ចក្រ​របស់​គាត់​...​ខ្ញុំ​មាន​ការ​ខក​ចិត្ត​យ៉ាងខ្លាំង គឺ​គាត់​គ្មាន​រោង​ចក្រ​ទេ​”។ រថយន្ត​អង្គរ​ដំណើរ​ការ​ដោយ​ម៉ាស៊ីន​ប្រើ​​​ថាម​ពល​អគ្គិសនី​ ហើយ​បណ្តោយ​ និង​ទទឹង​រថយន្ត​មាន​ប្រវែល​ស្ទើរ​តែ​ប្រហាក់​ប្រហែល​​គ្នា។​ រថយន្ត​នេះ​ត្រូវ​បាន​ដាក់​បង្ហាញ​លើក​ទី១​កាល​ពី​ឆ្នាំ​២០១១​ បន្ទាប់​ពី​ក្រុម​ហ៊ុន​ ហេង​អភិវឌ្ឍន៍​ ចុះ​កិច្ច​ព្រៀម​ព្រៀង​ជា​មួយ​ក្រុម​ហ៊ុន​ Chau Leong​ ដើម្បី​សាង​សង់​រោង​ចក្រ​ផលិត​រថយន្ត​មួយ​កន្លែង​នៅ​ ក្រុង​តាខ្មៅ។​ ក៏​ប៉ុន្តែ​ ការ​ផលិត​រថយន្តបាន​ជាប់​គាំង​ នៅ​ពេល​អ្នក​រចនា​រថយន្ត​មិន​អាច​ដំឡើង​ប្រព័ន្ធ​ដំណើរ​ការ​ម៉ាស៊ីន​ស្គែន​ក្រយៅដៃ​ ដើម្បី​បញ្ឆេះ​​ម៉ាស៊ីន​ និង​បើក​ទ្វារ​រថយន្ត​បាន។ លោក​ស្រី​ ចាន់ហេង​ មាន​ប្រសាសន៍​ថា​ ក្រុម​ហ៊ុន​ ហេង​អភិវឌ្ឍន៍​ ផលិត​រថយន្ត​តែ​មួយ​គ្រឿង​គត់​ ដែល​ត្រូវ​បាន​យក​មក​ដាក់​តាំង​បង្ហាញ​កាល​ពី​ម្សិល​មិញ។ លោក​ ញាណ ផល្លឹក​ អ្នក​រចនា​ផលិត​រថ​យន្ត​​អង្គរ​ ​ថ្លែង​ថា​ ក្រុម​ហ៊ុន​ហេង​អភិវឌ្ឍន៍​កំពុង​សម្លឹង​រក​ឱកាស​វិនិ​យោគ​​ជា​មួយ​ក្រុម​ហ៊ុន​ជប៉ុន​ បើទោះ​ជា​លោក​បាន​បដិសេធ​មិន​​បង្ហាញ​នូវ​ក្រុម​ហ៊ុន​ណា​មួយ​ ដែល​ក្រុម​ហ៊ុន​ហេង​អភិវឌ្ឍន៍​ចង់​វិនិយោគ​ជា​មួយ​ក៏​ដោយ។​​ លោក​បាន​ឲ្យ​ដឹង​ថា​ “ យើង​កំពុង​សម្លឹង​រក​ឱកាស​វិនិយោគ​ជា​មួយ​ក្រុម​ហ៊ុន​ជប៉ុន​”។ រថយន្ត​ម៉ូដែល​ថ្មី​នេះ​មើល​ទៅ​មាន​ភាព​ខុស​ប្លែក​ពី​រថយន្ត​មុន​ ដោយ​មាន​ដំបូល​រឹង​មាំ​ ទ្វារ​បើក​ឡើង​លើ​ ដែល​មើល​ទៅ​មាន​លក្ខណៈ​​ជា​រថយន្ត​ស្ព័រ​ទំនើប។​ រថយន្ត​នេះ​ក៏​មាន​តម្លៃ​ថ្លៃ​ជាង​រថយន្ត​ ដែល​ត្រូវ​បាន​ដាក់​បង្ហាញ​កាល​ពី​មុន​ដែរ​ ពោល​គឺ​មាន​តម្លៃ​១០.០០០​ដុល្លារ​ក្នុង​មួយ​គ្រឿង។ លោក​ ផល្លឹក​ ​មាន​ប្រសាសន៍​ថា​ “យើង​នៅ​តែ​ប្រើ​ម៉ាស៊ីន​ស្គែន​ក្រយៅដៃ​ សម្រាប់​បើក​ទ្វារ​ និង​បញ្ឆេះ​ម៉ាស៊ីន​រថយន្ត...​ហើយ​អ្នក​​ចំណាយ​ពេល​សាក​ត្រឹម​តែ​បី​ម៉ោង​ប៉ុណ្ណោះ​ ហើយ​អ្នក​អាច​បើក​បាន​ចម្ងាយ​៣០០​គីឡូ​ម៉ែត្រ។​ វា​ពិត​ជា​ធូរថ្លៃ​ជាង​ប្រើ​សាំង”។​ លោក​​បាន​បន្ថែម​ទៀត​ថា​ ក្រុម​ហ៊ុន​ហេង​អភិ​វឌ្ឍន៍​​មាន​ផែន​ការ​ចេញ​បង្ហាញ​ម៉ូដែល​ចំណុះ​​បី​កៅ​អីនៅ​ខែ​មិថុនា​ ហើយ​ក៏​មាន​ផែន​ការ​ផលិត​ម៉ូដែល​បួន​កៅអី ប្រាំ​មួយ​កៅអី និង​១២​កៅ​អីផង​ដែរ​នៅ​ពេល​ខាង​មុខ។ លោក​ ផល្លឹក​ បាន​ឲ្យ​ដឹង​ថា​ នៅ​មិន​ទាន់​ច្បាស់​ទេ​​ថា​ តើ​ក្រុម​ហ៊ុន​មាន​គោល​បំណង​ដាក់​លក់​រថយន្ត​នៅ​លើ​ទីផ្សារ​ចំនួន​ប៉ុន្មាន​គ្រឿង​នោះ​៕កុក​ទៀន

ក្រុម​អ្នក​ជិះ​កង់​ជាង​​៥០០​នាក់​ ចូល​រួម​ប្រណាំង​កង់​នៅ​ក្នុង​ទិវា​ប្រារព្ធ​ខួប​ជ័យ​ជម្នះ ​៧ មករា

កាល​ពី​ម្សិលមិញ អ្នក​ជិះ​កង់​ជាង​​៥០០​នាក់​ បាន​ចូល​រួម​ប្រណាំង​កង់​ ដែល​រៀប​ចំ​ដោយ​សាលារាជ​ធានី​ភ្នំពេញ​​ មួយ​ថ្ងៃ​​មុនខួប​ទី៣៤​នៃ​​ថ្ងៃ​ជ័យ​ជម្នះ៧ ​មករា ១៩៧៩ នៅ​ពេល​ដែល​​ក្រុម​អ្នក​ផ្តាច់​ខ្លួន​​កម្ពុជា​ រួម​ទាំង​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ផង​ដែរ​នោះ​ បាន​​ទៅ​ចូល​រួម​ជា​មួយ​កង​ទ័ព​វៀតណាម ​ដើម្បី​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម។ ក្រុម​អ្នក​ជិះ​កង់ជាបុរស​តម្រូវ​ឲ្យ​ប្រណាំ​ង​កង់​ក្នុង​ចម្ងាយ​ផ្លូវ​៤០​ គីឡូម៉ែត្រ​តា​ម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្ដម ដោយ​ជិះ​កង់​ត្រឡប់​ទៅ​​ត្រឡប់​មក​ចន្លោះ​ពី​វិមាន​ឯករាជ្យ​​ទៅ​វត្ត​ភ្នំ​ ចំណែក​ឯក្រុម​ប្រណាំង​កង់​ជាស្ត្រី​ តម្រូវ​ឲ្យ​ជិះ​កង់​ក្នុង​ចម្ងាយ​ផ្លូវ​២០​គីឡូម៉ែត្រ​ និង​​ក្រុម​កុមារ៥គីឡូម៉ែត្រ។ លោក នុត សាអាន រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​ ដែល​ជា​ប្រធាន​សហព័ន្ធ​ប្រណាំង​កង់​កម្ពុជា​ផង​ដែរ​នោះ​ បានឲ្យ​ដឹង​​ថា ខណៈ​ដែល​រង្វាន់​ត្រូវ​បាន​គេ​ផ្ដល់​ឲ្យ​ក្រុម​ប្រណាំង​កង់​បុរស ស្ត្រី​ ន​ិង​ក្រុមប្រណាំងកង់​កុមារ​នោះ​ក៏​មាន​ក្រុ​ម​ប្រណាំង​កង់​ជន​ជាតិ​វៀត​ណាម​ចំនួន​១១​នាក់​ ដែល​បាន​ចូល​រួមនៅ​​ក្នុង​ការ​ប្រណាំង​កង់​នេះ​ដែរ។ លោក​បាន​មាន​ប្រសាសន៍​ថា “ អ្នក​ជិះ​កង់​ជន​ជាតិ​វៀត​ណាមនេះ មក​ប្រណាំង​កង់​ ដើម្បីមិត្ដភាព​ អ្នក​ទាំង​នោះ​មិន​មែន​មក​ចូល​រួម​ប្រកួតប្រជែង​នោះ​ទេ ដូច្នេះយើង​បាន​ផ្តល់​រង្វាន់​ជា​ជ័យ​លាភីមិត្ត​ភាព​។ លោក​បាន​បន្ថែម​ទៀតថា “យើង​រៀប​ចំ​ការ​ប្រណាំង​កង់​នេះ​ឡើង​ ដើម្បី​ឲ្យ​ក្មេងៗជំនាន់​ក្រោយ ដែល​កើត​ក្រោយ​ថ្ងៃ៧មករា​ ចងចាំ​​ពី​សារៈសំខាន់​ជា​ប្រវត្ត​ិសាស្រ្ត​ ដែល​បាន​កើត​ឡើង​មុន​ថ្ងៃ៧​មករា។ ប្រសិន​បើ​យើង​មិន​ប្រារព្ធពិធីនេះ​ទេ​...

អង្គការ​សេដាក​ទិញ​ម៉ាស៊ីន​កិន​ស្រូវ​ ដោយ​សង្ឃឹម​ថា​ នឹង​អាច​បង្កើន​ការ​នាំ​អង្ករចេញ​ទៅ​អាមេរិក​បាន​ទ្វេដង

ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ ឬ​ហៅ​​កាត់​ថា​ អង្គារ​សេដាក​ បាន​ចំណាយ​ថវិកា​ចំនួន​​៥០០.០០០​ដុល្លារ ដើម្បី​សាង​សង់​រោង​ម៉ាស៊ីន​​កិន​ស្រូវ​មួយ​កន្លែង​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជ​ធានី​ភ្នំ​ពេញ​ ដោយ​សង្ឃឹម​ថា​ នឹង​អាច​នាំ​អង្ករ​ចេញ​ទៅ​បរទេស​បាន​កាន់​តែ​ច្រើន។ លោក​ យ៉ង​ សាំងកុមារ​ ប្រធាន​អង្គការ​សេដាក​​មាន​ប្រសាសន៍​ថា​ “ យើង​សង្ឃឹម​ថា​ នៅ​ឆ្នាំ​២០១៣​ យើង​នឹង​អាច​នាំ​អង្ករ​ចេញ​ទៅ​កាន់​សហរដ្ឋ​អា​មេរិក​បាន​ចន្លោះ​ពី​២០០​តោន​ ទៅ​៣០០​តោន​  ពី​ព្រោះ​ឥឡូវ​នេះ​យើង​​មានរោង​ម៉ាស៊ីន​កិន​ស្រូវ​ផ្ទាល់​ខ្លួន​”។​ លោក​បាន​បន្ថែម​ទៀត​ថា​ អង្គការ​សេដាក​នាំ​អង្ករ​ចេញ​ទៅ​កាន់​សហរដ្ឋ​អា​មេិក​បាន​ជាង​១០០​តោន​កាល​ពី​ឆ្នាំ​មុន​ ដោយ​គ្មាន​រោង​ម៉ាស៊ីន​កិន​ស្រូវ​ផ្ទាល់​ខ្លួន។ លោក​ យ៉ង​ សាំងកុមារ​ បាន​ឲ្យ​ដឹង​ថា​   អង្គការ​សេដាក​បាន​ទិញ​ម៉ា​ស៊ីន​កិន​ស្រូវ​ពី​ក្រុម​ហ៊ុន​ផលិត​ម៉ាស៊ីន​កិន​ស្រូវ​ជប៉ុន​ តៃវ៉ា​ សេគី​ ខប​ (Taiwa Seiki Corp)។ លោក​បាន​មាន​ប្រសាសន៍​ថា​ “ នៅ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ខាង​មុខ​ យើង​សង្ឃឹម​ថា​ នឹង​អាច​សាង​សង់​រោង​ម៉ាស៊ីន​កិន​ស្រូវ​បាន​ចំនួន​១០០​កន្លែង​នៅ​ទូទាំង​ប្រទេស​...​ដើម្បី​បង្កើន​ការ​នាំ​ចេញ​អង្ករ​”។ លោក​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ អង្គការ​សេដាក​ កំពុង​តែ​ជួយ​ជ្រោម​ជ្រែង​ដល់​ស្រុក​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ព្រៃ​វែង​ និង​ខេត្ត​តាកែវ​ ដើម្បី​ទិញ​ម៉ាស៊ីន​កិន​ស្រូវ​ផ្ទាល់​ខ្លួន​នៅ​ដំណាច់​​ឆ្នាំ​២០១៣​។ លោក​ យ៉ង​ សាំងកុមារ​ បាន​បន្ត​ទៀត​ថា​ “ដំបូង​យើង​នឹង​ជួយ​សាង​សង់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ក្នុង​ស្រុក​កំចាយ​មារ​ និង​ស្រុក​ស៊ីធរ​កណ្តាល​ ​ខេត្ត​ព្រៃ​វែង​ជា​មុន​សិន​ ហើយ​បន្ទាប់​​មក​ទៀត​នៅ​ស្រុក​ត្រាំ​កក់​ ខេត្ត​តាកែវ​។​ យើង​​សង្ឃឹម​ថា​ នឹង​អាច​បញ្ចប់​រួច​រាល់​នៅ​ដំណាច់​ឆ្នាំ​២០១៣​នេះ​”។​ លោក​បាន​បន្ថែម​ទៀត​ថា​ ស្រុក​នីមួយៗ​ប្រហែល​ជា​ត្រូវ​ចំណាយ​ថវិកា​អស់​ប្រហែល​២៥០.០០០​ដុល្លារ​ ដើម្បី​ទិញ​ម៉ាស៊ីន​កិន​ស្រូវមួយ​គ្រឿង។ លោក​ យ៉ង​ សាំង​កុមារ​ បាន​មាន​ប្រសា​សន៍​ថា​ នៅ​ឆ្នាំ​២០១៤​ អង្គការ​សេដាក​សង្ឃឹម​​ថា​ នឹង​អាច​នាំ​ចេញ​អង្ករ​បាន​ចំនួន​៥.០០០​តោន​ នៅ​ក្នុងឆ្នាំ​២០១៥​អាចនាំ​ចេញ​បាន​១០.០០០​តោន​ ហើយ​នៅ​ឆ្នាំ​២០២២ ​នឹង​អាច​នាំ​ចេញ​បាន​ចំនួន​១០០.០០០​តោន។ អ្នក​ស្រី​ សៅ​ សាមឿន​ ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​​ក្នុង​ស្រុក​កំចាយ​មារ​ បាន​ឲ្យ​ដឹង​ថា​...

ទំនិញ​ឆ្លងកាត់​តាម​កំពង់​ផែ​ស្វ​យ័ត​​ភ្នំ​ពេញ​កើន​ឡើង​ជិត​១៧​ភាគ​រយ

មន្ត្រី​កំពង់​ផែ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃពុធ​ថា​ ​បរិមាណ​ទំនិញ​ចេញ​ចូលមក​កម្ពុជា​ឆ្លង​កាត់​តាម​កំពង់​ផែ​ស្វយ័ត​ភ្នំ​ពេញ​កាល​ពី​ឆ្នាំ​២០១២​​កើន​ឡើង​ជិត​១៧​ភាគ​រយ​ បើ​ប្រៀប​​ធៀប​ទៅ​​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១១។ លោក​ អៀង​ វេងស៊ុន​ អគ្គនាយក​រង​កំពង់​​ផែ​ស្វយ័ត​ភ្នំ​ពេញ​ បាន​មាន​ប្រសាសន៍​ថា​ នៅ​ក្នុង​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​២០១២​ កំពង់​ផែ​ស្វយ័ត​ភ្នំ​ពេញ​ទទួល​បាន​កុងតឺន័រ​តាម​បទ​ដ្ឋាន​សរុប​ចំនួន​៩៥.៣៣៣​កុង​តឺន័រ​ ដោយ​បាន​កើន​ឡើង​ពី​ចំនួន​៨១.៦៣១​កុងតឺន័រ​កាល​ពី​ឆ្នាំ​២០១១។ លោក​បាន​បន្ត​ទៀត​ថា​ ទាំង​ការ​នាំ​ចេញ​ និង​ការ​នាំ​ចូល​កាល​ពី​ឆ្នាំ​មុន​សុទ្ធ​តែ​មាន​ការ​កើន​ឡើង​ ហើយ​ផលិត​ផល​សម្រេច​ខាង​វិស័យ​កាត់​ដេរ​រួម​ចំណែក​ដល់​ទៅ​ចំនួន​៨០​ភាគ​រយ​នៃ​ការ​នាំ​ចេញ​សរុប​ ដោយ​ភាគ​ច្រើន​​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋ​អា​មេរិក​ និង​សហភាព​អឺរ៉ុប។​ សម្ភារ​កសិកម្ម​រួម​ចំណែក​ច្រើន​ជាង​គេ​នៅ​ក្នុង​ការ​នាំ​ចូល។ លោក​មាន​ប្រសាសន៍​ថា​ “យើង​ឃើញ​ថា​ ​ការ​នាំ​ចូល​សម្ភា​រសំណង់​មាន​ការ​កើន​ឡើង​ដោយ​សារ​តែ​ការ​កើន​ឡើង​តម្រូវ​ការ​ពី​វិស័យ​សំណង់”។ លោក​បាន​បន្ថែម​ទៀត​ថា​ លោក​រំពឹង​ថា​ បរិមាណ​ទំនិញ​ឆ្លង​កាត់​តាម​កំពង់​ផែ​ស្វយ័ត​ភ្នំ​ពេញ​នឹង​បន្ត​កើន​ឡើង​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១៣​នេះ។ លោក​បាន​មាន​ប្រសាសន៍​ថា​ “ខ្ញុំ​គិត​ថា​ ការ​​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​កាត់​តាម​កំពង់​ផែ​ស្វយ័ត​ភ្នំ​ពេញ​នឹង​កើន​ឡើង​ ពីព្រោះ​តម្រូវ​ការ ​​ នឹង​កើន​ឡើង​។​ ដរាប​ណា​ស្ថាន​ភាព​នៅ​តែ​ដូច​សព្វ​ថ្ងៃ​នេះ​ នោះ​វា​ ​ នឹង​មិន​ថយ​ចុះ​នោះ​ទេ​”៕​ កុក​ទៀន

ទំហំ​ពាណិជ្ជ​កម្ម​កម្ពុជា-​កូរ៉េខាង​ត្បូង​​​បានកើន​ឡើងដល់៥៩៦លាន

លោក​ គី​ ប៊ុង​មូន​ (Ki Bong-moon)​ អ្នក​គ្រប់​គ្រង​ទូទៅ​របស់​អង្គភាព​ពាណិជ្ជ​កម្ម​ និង​វិនិយោគ​នៅ​ឯ​មជ្ឈមណ្ឌល​អាស៊ាន​-កូរ៉េ​ (Asean-Korea)​ ដែល​ជា​ស្ថាន​ប័ន​មួយ​​របស់​រដ្ឋា​ភិ​បាល​​ឲ្យ​ដឹង​តាម​អុីម៉េល​ថា​ ពាណិជ្ជ​កម្ម​រវាង​ប្រទេស​កម្ពុជា​ និង​កូរ៉េ​ខាង​ត្បូង​ក្នុង​រយៈ​ពេល​១០​ខែ​ដំបូង​ឆ្នាំ​២០១២​នេះ​មាន​ទំហំ​ទឹក​ប្រាក់​ចំនួន​៥៩៦​លាន​ដុល្លារ​ បើ​ធៀប​​នឹង​ចំនួន​៤២៨​លាន​ដុល្លារ​នៅ​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១១។ លោក​ គី​ ប៊ុង​មូន​ បាន​បង្ហាញ​ថា​ ការ​កើន​ឡើង​ចំនួន​៣៩,២​ភាគ​រយ​គឺ​ខាង​វិស័យ​កាត់​ដេរ​របស់​ប្រទេស​កម្ពុជា​ ដោយ​ក្រណាត់​រួម​ចំណែក​ច្រើន​ជាង​គេ​បង្អស់​នៃ​ការ​នាំចូល​របស់​កូរ៉េ​ខាង​ត្បូង​មក​កាន់​ប្រទេស​កម្ពុជា​ ហើយ​ផលិត​ផល​សម្លៀក​បំពាក់​គឺ​ជា​ការ​នាំ​ចេញ​លំដាប់​ថ្នាក់​ទី១​របស់​ប្រទេស​កម្ពុជា​ទៅ​កាន់​កូរ៉េ​ខាង​ត្បូង។​ លោក​បាន​ឲ្យ​ដឹង​ដូច្នេះ​ថា​ “ ក្រុម​ហ៊ុន​កាត់​ដេរ​ជា​ច្រើន​របស់​កូរ៉េ​ខាង​​ត្បូង​ កំពុង​បង្កើន​វិនិយោគ​ទុន​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​កម្ពុជា​ ​ដោយសារ​បរិស្ថាន​ពាណិជ្ជកម្ម​​ក្នុង​ប្រទេស​​ចិន​កំពុង​តែមាន​ការ​ប្រែ​ប្រួល​ ដូច​ជា​​តម្លៃ​​កម្លាំ​ងពល​កម្ម​ជា​ដើម​”។ លោក​បាន​បន្ត​ទៀត​ថា​ ការ​នាំ​ចេញ​ច្រើន​លំដាប់​ថ្នាក់​ទី២​របស់​ប្រទេស​កម្ពុជា​ទៅ​កូរ៉េ​ខាង​ត្បូង​គឺ​ជ័រ​កៅ​ស៊ូ​ ហើយ​បន្ទាប់​មក​មាន​ត្រី​ និង​ផលិត​ផល​សមុទ្រ​ជា​ដើម។​ លោក​បាន​បន្ថែម​ទៀត​ថា​ ផលិតកម្ម​កសិកម្ម​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា​ ដូចជា​ ដំឡូងមី​ និង​ដំឡូង​​ជ្វា​ជា​ដើម​ក៏​អាច​មាន​ការ​កើន​ឡើង​ផង​ដែរ​នៅ​ពេល​ខាង​មុខ​ ដោយសារ​កង្វះ​ការ​ផ្គត់​ផ្គង់​​ផលិត​ផល​ទាំង​នេះ​ពី​ប្រទេស​ចិន៕ ប្រែសម្រួល​ដោយ​ ហួង​ កុក​ទៀន

រដ្ឋា​ភិ​បាល​ផ្តល់​ឥណទាន​ចំនួន​៤,៥​លាន​ដុល្លារ​ដល់​រោង​ម៉ាស៊ីន​កិន​ស្រូវ

ធនាគារ​អភិវឌ្ឍន៍​ជន​បទ​ ដែល​គាំ​ទ្រ​ដោយ​​រដ្ឋាភិ​បាល​បាន​ផ្តល់​ឥណទាន​ចំនួន​៤,៥​លាន​ដុល្លារ​ឲ្យ​ក្រុម​ហ៊ុន​មួយ​ ដែល​មាន​ផែន​ការ​វិនិ​យោគ​នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិ​បាល​ ដើម្បី​នាំ​អង្ករ​ចេញ​ឲ្យ​បាន​កាន់​តែ​ច្រើន។​ ​លោក​ សុន​ គន្ធរ​ ​អគ្គនាយក​ធនាគារ​អភិ​វឌ្ឍន៍​​ជន​បទ​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា​ ធនាគារ​អភិវឌ្ឍន៍​ជន​បទ​បាន​និង​​កំពុង​ផ្តល់​ឥណទាន​ឲ្យ​ក្រុម​ហ៊ុន​ថ្មី​មួយ​ គឺ​ក្រុម​ហ៊ុន​ អេង​ ឌីប៉ូ​ ឌីវែល​លប់​មែន​ (Eng Dypo Deve​lopment)​ ដែល​កំពុង​វិនិយោគ​ក្នុង​ទំហំ​ទឹក​​ប្រាក់​សរុប​ចំនួន​១២​លាន​ដុល្លារ​លើ​គម្រោង​កិន​ស្រូវ​នៅ​ក្នុង​ខេត្ត​កណ្តាល។ លោក​ សុន​ គន្ធរ​ ​មាន​ប្រសាសន៍​ថា​ “ ពួក​គាត់​​មាន​ផែន​ការ​សាង​សង់​ឃ្លាំង​ស្តុក​ និង​កន្លែង​​សម្ងួត​ស្រូវ​ព្រម​ទាំង​ម៉ាស៊ីន​កិន​ស្រូវ​មួយ​​កន្លែង។​ ពួក​គាត់​អាច​ស្តុក​ទុក​ស្រូវ​បាន​ចំនួន​១០.០០០​តោន​នៅ​ក្នុង​ឆ្នាំ​នេះ”។​ យោង​តាម​​គេហ​ទំព័រ​របស់​ក្រសួង​កសិកម្ម​បាន​បង្ហាញ​ថា​ ក្រុម​ហ៊ុន​នេះ​ ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​ឈ្មោះ​​ម្ចាស់​គឺ​ លោក​ឧកញ៉ា អេង​ ឌីប៉ូ​ ហើយ​មាន​ដី​មួយ​កន្លែង​នៅ​ក្នុង​ឃុំ​កំពុង​អុស​ ស្រុក​ពញាឮ​ ខេត្ត​កណ្តាល។ លោក​ សុន​ គន្ធ​ ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ក្រុម​​មួយ​ផ្សេង​ទៀត​ ដែល​មាន​ឈ្មោះ​ថា​ វ៉ាង​ វុន​ (Wang Vun)​ ត្រូវ​ផ្តល់​ឥណទាន​ចំនួន​៣០០.០០០​ដុល្លារ​ ដើម្បី​ប្រមូល​ទិញ​ស្រូវ​នៅ​​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ។​ រដ្ឋាភិ​បាល​បាន​និង​​កំពុង​ខិត​ខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​កិន​ស្រូវ​ឲ្យ​​បាន​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​បាន​ដាក់​ទិស​ដៅ​នាំ​អង្ករ​ចេញ​ឲ្យ​បាន​១លាន​តោន​​ក្នុង​មួយ​ឆ្នាំៗ​ចាប់​ពី​ឆ្នាំ​២០១៥​តទៅ។​ ក៏​ប៉ុន្តែ​ តួ​លេខ​ពី​ក្រសួង​ពាណិជ្ជ​កម្ម​បង្ហាញ​ថា​ ប្រទេស​​កម្ពុជា​អាច​នាំ​អង្ករ​ចេញ​បាន​ចំនួន​១៤១.០០០​​តោន​នៅ​ចន្លោះ​ពី​ខែ​មករា​ដល់​ខែ​តុលា​ឆ្នាំ​២០១២​នេះ៕ ប្រែសម្រួល​ដោយ​ ហួង​ កុក​ទៀនមាន​ការ​រីក​ចម្រើន​មួយ​ចំនួន​ហើយ​ ខណៈ​ដែល​រោង​ម៉ាស៊ីន​កិន​ស្រូវ​ចាប់​ផ្តើម​មាន​កាន​តែ​ច្រើន​ឡើង​នៅ​ពាស​ពេញ​ប្រទេស​កម្ពុជា​ ហើយ​មាន​កិច្ច​ព្រម​ព្រៀង​នាំ​អង្ករ​ចេញ​មួយ​ចំនួន​ ដូចជា​កិច្ច​ព្រម​ព្រម​នាំ​អង្ករ​ចេញ​ជា​មួយ​ប្រទេស​ឥណ្ឌូ​ណេស៊ី​ចំនួន​១០០.០០០​តោន​ក្នុង​មួយ​ឆ្នាំ ដែល​រដ្ឋាភិ​បាល​​បាន​ចុះ​ហត្ថលេខា​កាល​ពី​ខែ​សីហា៕  

ការ​នាំ​ចូល​សម្ភារ​សំណង់​ និង​វត្ថុ​ធាតុ​ដើម​សម្រាប់​រោង​ចក្រ​កាត់​ដេរ​គ្រប​ដណ្តប់​ច្រើន​ជាងគេ​លើ​ការ​នាំ​ចូល

មន្ត្រី​មក​ពី​ក្រសួង​ពាណិជ្ជ​កម្ម​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា​ ការ​កើន​​ឡើង​តម្លៃ​នៃ​ការ​នាំ​ចូល​ទំនិញ​មក​កាន់​ប្រទេស​​កម្ពុជា​ឆ្នាំ​នេះ​ចំនួន​២២,៨​ភាគ​រយ​ មួយ​ផ្នែក​គឺ​កើត​មាន​ឡើង​ដោយ​សារ​ការ​កើន​ឡើង​តម្រូវ​ការ​សម្ភារ​សំណង់។ លោក​ ខុន​ សាវុធ​ ប្រធាន​ការិ​យាល័យ​ស្ថិតិ​ នៅ​នាយក​ដ្ឋាន​កាំកុង​ត្រូល​នៃ​ក្រសួង​ពាណិជ្ជ​​កម្ម​បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​រយៈ​ពេល​១១​ខែ​ដំបូង​ឆ្នាំ​២០១២​នេះ​ ទំហំ​ពាណិជ្ជ​កម្ម​នាំ​ចេញ​​នាំចូល​ប្រទេស​កម្ពុជា ​សរុប​បាន​កើន​ឡើង​​ដល់​ចំនួន​១២,៣១​ពាន់​លាន​ដុល្លារ​។ ក៏​ប៉ុន្តែ​ នៅ​ក្នុង​រយៈ​ពេល​នេះ​ គេ​មើល​ឃើញ​ថា​ ការ​នាំ​ចូល​មាន​ការ​កើន​ឡើង​ខ្លាំង​ជាង​ការ​នាំ​ចេញ​ ពោល​គឺ​ទំនិញ​ ដែល​ត្រូវ​បាន​​នាំ​ចូល​ប្រទេស​កម្ពុជា​ចន្លោះ​ពី​ខែ​មករា​ដល់​ខែ​វិច្ឆិកា​ឆ្នាំ​២០១២​នេះ​មាន​ទំហំ​ទឹក​ប្រាក់​ចំនួន​​៧,៣៤​ពាន់​លាន​ដុល្លារ។ លោក​ សាវុធ​ ​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ តួលេខ​នោះ​ គឺប្រៀប​ធៀប​នឹង​ការ​នាំ​ចូល​ប្រទេស​​កម្ពុជា​ ដែល​ទំហំ​ទឹក​ប្រាក់​ចំនួន​៥,៩៨​​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​​ពី​ឆ្នាំ​២០១១។ លោក​ បាន​ឲ្យ​ដឹង​ទៀត​ថា​ តួលេខ​លម្អិត​តូចៗ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ។​ បើទោះ​បី​ជា​ដូច្នេះ​ក៏​ដោយ​ ក៏​លោកបាន​មាន​ប្រសា​សន៍​​ឲ្យ​ដឹង​ថា​ ការ​នាំ​ចូល​សម្ភារ​សំណង់​កំ​ពុង​តែ​មាន​ការ​កើន​ឡើង​ ហើយ​វត្ថុ​ធាតុ​ដើម​ដែល​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​វិស័យ​កាត់ដេរ​មាន​ការ​​កើន​ឡើង​ដែរ។ លោក​ សាវុធ​ បាន​មាន​ប្រសាសន៍​ជា​បន្ត​ទៀត​ដូច្នេះ​ថា​ “ យើង​ឃើញ​ថា​ វិស័យ​សំណង់​​កំពុង​មាន​ការ​កើន​ឡើង​ ហើយ​យើង​ចាំ​បាច់​​ត្រូវ​តែ​នាំ​ចូល​សម្ភារ​សំណង់​ ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការ​នេះ​”។ លោក​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ការ​នាំ​ចេញ​​ពី​ប្រទេស​កម្ពុជា​ នៅ​ក្នុង​រយៈ​ពេល​១១​ខែ​ឆ្នាំ​២០១២​នេះ​មាន​ទំហំ​ទឹក​ប្រាក់​ចំនួន​៤,៩៧​​ពាន់​លាន​ដុល្លារ​ ពោល​គឺ​កើន​ឡើង​ជាង​១០​ភាគ​រយ​ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១១។ លោក​ សាវុធ​ បន្ថែម​ទៀត​ថា​ ផលិត​ផល​វាយន​ភណ្ឌ​ ស្បែក​ជើង​ និង​ផលិត​ផល​កសិ​កម្ម​​គ្រប​ដណ្តប់​លើ​ការ​នាំ​ចេញ​ច្រើន​ជាង​គេ។ បើ​យោង​តាម​តួលេខ​នៃ​ការ​នាំ​ចេញ​នៅ​ក្នុង​រយៈ​ពេល​១០​ខែ​ដំបូង ​ឆ្នាំ​២០១២​នេះ​បាន​បង្ហាញ​ថា​ សម្ភារ​សំណង់​ចំនួន​៦៧៨.០០០​​តោន​ ដែល​មាន​ទឹក​ប្រាក់​ចំនួន​៣៣១​លាន​ដុល្លារ​ត្រូវ​បាន​នាំ​ចូល​មក​កាន់​ប្រទេស​កម្ពុជា។ លោក​ ជេម​ ស្ទើលីង​ (James Sterling)​ នាយក​គ្រប់​គ្រង​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សម្ភារ​សំណង់​ នឹង​គ្រឿង​សង្ហារិម​ អេតវ៉ាន់​ ខន់ស្ត្រាក់សិន​ (ខេមបូឌា)​ ខូអិលធីឌី​ ​ បាន​មាន​ប្រសាសន៍​ថា​ វិស័យ​សំណង់​បាន​កើន​ឡើង​យ៉ាង​គំហុក​នៅ​ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ខែ​កន្លង​ទៅ​នេះ។ លោក​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដូច្នេះ​ថា “ បច្ចុប្បន្ន​នេះ​ វា​ពិត​ជា​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង” ហើយ​លោក​បាន​បន្ថែម​ទៀត​ថា​ ជា​ពិសេស​មាន​តម្រូវ​ការ​សម្ភារ​សំណង់​គុណ​ភាព​ខ្ពស់​ ដើម្បី​យក​ទៅ​ប្រើ​ប្រាស់​ ដើម្បី​សាង​សង់​អាហារ​ដ្ឋាន​ទំនើបៗ។ លោក​បាន​មាន​ប្រសាសន៍​ថា​ ឧទាហរណ៍ “ តែង​តែ​មាន​ការ៉ូ​ជា​ច្រើន​ប្រភេទ​ ដែល​ត្រូវ​​បាន​នាំ​ចូល​ពី​ប្រទេស​ចិន​ និង​ប្រទេស​វៀត​ណាម​ ក៏​ប៉ុន្តែ​ នា​ពេល​បច្ចុប្បន្ន​នេះ​ យើង​មាន​ការ​ស្នើ​សុំ​មួយ​ចំនួន​ឲ្យ​នាំ​ចូល​ការ៉ូ​នាំ​មកពី​ប្រទេស​​អុីតាលី​”៕ ប្រែសម្រួល​ដោយ​ ហួង​...

ក្រុម​​​អ្នក​​​ភូមិ ដែល​​​មាន​​​កំហឹង បាន​​​វាយ​​​សម្លាប់​​​សមាជិក​​​ក្រុម​​​ចោរប្លន់ម្នាក់នៅ​​​ក្នុង​ស្រុក​​​ក្រគរ

យោង​​​​​​តាម​​​ក្រុម​​​មន្ត្រី​​មូលដ្ឋាន​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ក្រុម​​​អ្នក​​​ភូមិ ដែល​​​មាន​​​កំហឹង បាន​​​សម្លាប់​​​ជន​សង្ស័យ​ជា​សមាជិក​​​ក្រុម​​​ចោរ​​​ប្លន់​​​ម្នាក់កាល​​​ពី​​​ថ្ងៃ​​​សុក្រ នៅ​​​ក្នុង​ស្រុក​ក្រគរ​ ខេត្ត​​​ពោធិ៍សាត់ ដោយ​​​និយាយ​​​ថា​​​ បុរស​​​អាយុ​​​២២​​​ឆ្នាំ​​​នេះ គឺ​​​ជា​​​មេ​​​ក្រុម​​​​​​ចោរប្លន់​​​​​​នៅ​​​​មូល​ដ្ឋាន។ លោក មោគ កោ ដែល​ជា​​​មេឃុំ បាន​​​មាន​​​ប្រសាសន៍ថា បុរស​​​ឈ្មោះ ប្រាជ្ញ សុភក្ដិ បាន​​​ផឹក​​​ស្រា​​​ជា​​​មួយ​​​នឹង​​​​​​បុរស​​​បួន​​​នាក់​​​ផ្សេង​​​ទៀត​​​​នៅ​​​​ម៉ោង​​ប្រហែល​​​៥​​​ល្ងាច នៅ​​​ឃុំ​​​ស្នាអន្សាស្រាប់​តែ​នៅ​ពេល​​នោះ​​​ក្រុម​​​អ្នក​​​ភូមិ បាន​យក​ដំបង​វាយ​​​​​​​សម្លាប់​​​បុរស​​​ម្នាក់​​​នេះ​​​។ លោក​បនទៀត​​​ថា “ពេល​​​នគរ​​​បាល​បាន​​​​មក​​​ដល់ អ្នក​​​ភូមិ​​​ទាំង​​​នេះ បាន​​​សម្លាប់បុរស​​​នេះ​​​​រួច​​​ទៅ​​​ហើយ។យើង​​​មិន​​​បាន​​​ដឹង​​​ថា អ្នក​​​ភូមិ​​​ណាដែលបាន​​​សម្លាប់​​​បុរសនេះ​​​ទេ ពី​​​ព្រោះ​​​​មាន​​​មនុស្ស​​​ជា​​​ច្រើន​​​នាក់។​មនុស្ស​​​ទាំង​​​អស់​​​​​​ក្នុង​​​​ឃុំ​​​នេះ​​​​ខ្លាច​​​​​​​ជន​​​​នេះ ​ពី​​​ព្រោះ​​​ជន​​​នេះ មាន​​​ចរិត​​​​កាច​​​សាហាវខ្លាំង​​​ណាស់។​​​ប្រសិន​​​​បើ​​​អ្នក​​​ភូមិ​​​រាយការណ៍​​​​ពី​ជន​​​នេះ​​​​ប្រាប់​នគរបាល​​​​នោះ​​​ ជន​​​នេះគំរាម​​​ថា​​​នឹង​​​ដុត​​​ផ្ទះ​​​ពួក​​​គេ​​​ចោល”។ លោក មោគ កោ បាន​​​មាន​​​ប្រសាសន៍​​​បន្ថែមថា ​ជន​ដែល​ត្រូវ​គេ​វាយ​សម្លាប់​រូប​នេះ ​​​​​​​ធ្លាប់​​​បាន​​​ជាប់​​​ពន្ធនាគារ​​​ពី​​​បទ​​​​ប្រើ​​​អំពើ​ហិង្សា​ដោយ​ចេតនា កាល​​​ពី​​​ឆ្នាំ​​​មុន បន្ទាប់​​​ពី​​​​មាន​ការ​​​វាយ​​​តប់​​​គ្នា​​​ ដែល​​​ជន​​​​​​នេះ​បានជាប់​​​ពាក់ព័ន្ធ​​​​ និង​បាន​បណ្តាល​ឲ្យ​​​អ្នក​​​ភូមិ​​​ម្នាក់​​​រង​​​របួស ប៉ុន្តែ ជន​​​​​​នេះត្រូវ​​​បាន​​​ដោះ​​​លែង​​​ដោយគ្មាន​​​ការ​​​ចោទ​​​ប្រកាន់​​​ទៅ​​​វិញ។ លោក ភួង សុធា អ្នក​​​សម្រប​​​សម្រួល​​​របស់​​​អង្គការ​​​សិទិ្ធ​​​មនុស្ស​​​អាដហុក ប្រចាំ​​​ខេត្ត​​​ពោធិ៍​​សាត់​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​វាយ​សម្លាប់​ពី​​ក្រុម​​​អ្នក​​​ភូមិ​​​​បែប​​​នេះ​​​​មិន​​​មែន​​​ជា​​​រឿង​​​ថ្មី​​​នោះ​​​​​ទេ ហើយ​​លោក​​​​​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា កង្វះ​​​ជំនឿ​​​លើ​​​ក្រុម​​​មន្ត្រី​​​មូលដ្ឋាន​​​បាន​​​បណ្ដាល​​​​ឲ្យក្រុម​​​អ្នក​​​ភូមិ​អនុវត្ត​ច្បាប់​ដោយ​ខ្លួន​ឯង៕​​​ ប្រែសម្រួលដោយ ស៊ុំ សុខភុំ

តំណាង​រាស្ត្រ​មក​ពី​គណ​បក្ស​ប្រជាជន​សូម​ទោសចំពោះ​ការ​​ប្រើពាក្យ​មាក់​ងាយ​​ជន​ជាតិ​ភាគតិច​ព្នង

លោក ឈាង​ វុន តំណាង​រាស្ត្រ​មក​ពី​គណ​បក្ស​ប្រជាជន​កាល​ពី​ម្សិល​មិញ​បាន​មាន​ប្រសាសន៍​ថា លោក​នឹងសូម​ទោស​ចំពោះ​ការដែល​លោក​បាន​​ប្រើ​ប្រាស់​ឈ្មោះ​ជន​ជាតិ​ភាគ​តិច​ ដើម្បី​ប្រមាថ​អ្នក​នយោ​បាយ​ម្នាក់​នៅ​ក្នុង​រដ្ឋ​សភា ប៉ុន្ដែ​ លោក​នៅ​តែ​អះ​អាង​ថា លោក​មិន​ដែល​មាន​បំណង​មាក់​ងាយ​ជនជាតិ​ព្នង​ទេ។​ ​​​​​​លោកឈាង​ វុនបាន​ប្រើ​ប្រាស់​ពាក្យ​ព្នង​ដែល​ជា​ឈ្មោះ​ជន​ជាតិ​ភាគតិច​នៅ​ភូមិ​ភាគ​ឦសាននៃ​ប្រទេស​កម្ពុជា​ដើម្បី​ជេរ​លោកកឹមសុខាប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ថាជា​ជន​គ្មាន​អរិយ​ធម៌​អំឡុង​កិច្ច​ប្រជុំ​ក្នុង​រដ្ឋ​សភា​ កាល​ពី​ដើម​ខែ​នេះ។​បន្ទាប់​ពី​ហេតុការ​ណ៍​​នោះ​មក​ សមាគម​យុ​វជន​ជន​ជាតិ​ដើម​ភាគ​តិច​កម្ពុជា​បាន​សរសេរ​លិខិត​ជូន​លោកហេង​ សំរិន ប្រធាន​​រដ្ឋ​សភា​​ដោយ​ទាម​ទារ​ឲ្យ​​លោកឈាងវុនសូម​ទោស​ជា​សាធា​រណៈ​ចំពោះ​ការ​ដែល​លោក​បាន​មាក់​ងាយ​ជន​ជាតិ​ព្នង។​ លោកឈាងវុន​ ដែល​កាល​ពី​ដំបូង​មាន​​ប្រតិ​កម្ម​ជំទាស់​ថា មិន​ដែល​មាន​ជន​ជាតិ​ព្នង​នោះ កាល​ពី​ម្សិល​មិញ​​មាន​ប្រសាសន៍​ថា លោក​នឹង​ធ្វើ​ការ​សូម​ទោស​នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ក្រោយ​នៅ​ឯ​រដ្ឋ​សភា​ ប៉ុន្ដែ មិន​ទាន់​ដឹង​ថាពេល​ណា​នៅ​ឡើយ​ទេ។ លោក​បាន​បន្ដ​ថា “ ខ្ញុំ​នឹង​សូម​ទោស​ជា​សាធារណៈ​ក្នុង​កិច្ច​ប្រជុំ​លើក​ក្រោយ​នៅ​រដ្ឋ​សភា។ ខ្ញុំ​សោក​ស្ដាយ​ខ្លាំង​ណាស់​ ហើយ​ខ្ញុំ​ចង់​ធ្វើការ​លុប​លាង​នូវ​ពាក្យ​សម្ដី​​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អា​រម្មណ៍​របស់​ពួក​គេ”។ លោកឈាងវុនបាន​មាន​ប្រសាសន៍​ថាលោក​បាន​ប្ដូរ​ចិត្ត​វិញបន្ទាប់​ពី​លោក​បាន​អាន​អត្ថ​បទ​អំពី​ជន​ជាតិ​ព្នង​ ហើយ​លោក​បានដឹង​ថា ជនជាតិ​ភាគ​តិច​នេះ​ត្រូវ​បានបញ្ចូល​នៅ​ក្នុង​​ច្បាប់​រដ្ឋ​​ជាផ្លូវ​ការ​តាំង​ពី​ទសវត្សរ៍​ឆ្នាំ១៩៦០​មក​ម៉្លេះហើយ​ក៏​ត្រូវ​បាន​ក្រសួង​មហា​ផ្ទៃ​ទទួល​ស្គាល់​ថា ជា​ជនជាតិ​ភាគតិច​​​ពិត​ប្រាកដ​មែន​​។ ​​​​លោកស្រី ​យុនម៉ាណេ ​ប្រធាន​សមាគម​យុវជន​ជនជាតិ​ដើម​ភាគតិច​កម្ពុជា បានមាន​ប្រសាសន៍​ថា លោក​ស្រី​ស្វាគមន៍​ចំពោះ​ការ​ដែល​ថា លោក ឈាង វុន នឹង​ធ្វើ​ការ​សូម​ទោស​ក្នុង​រដ្ឋ​សភា​ នា​ពេល​ខាង​មុខ​នេះប៉៉ុន្ដែ​លោក​ស្រី​រំពឹង​ថា លោក​តំណាង​រាស្ត្រ​​រូប​នេះ​​នឹង​អាច​ធ្វើ​លើស​ពីនេះ​ទៀត។​ លោក​ស្រីបាន​មានប្រសាសន៍ថា “ យើង​ក៏​ចង់​ឲ្យ​លោក ឈាង វុន សូម​ទោស​តាម​ទំនៀម​ទម្លាប់​ប្រពៃណី​របស់​យើង​ផង​ដែរ។នៅ​ពេល​នរណាម្នាក់​ធ្វើ​អ្វី​មួយ​ខុស​ក្នុង​ចំណោមជនជាតិ​ព្នង​ គេ​ត្រូវ​តែ​សូម​ទោស​ដោយ ​​ សត្វ​ពាហនៈ​ដល់​ដូន​តា​ព្នង​របស់ពួកយើង”។លោក​ស្រី​បន្ដថា ជា​ធម្មតា​គេសែន​សត្វ​គោ​ថ្វាយ​ដូ​នតា​របស់​យើង​។​ លោកឈាងវុនបាន​បដិសេធ​មិននិយាយ​ថា​ តើ​លោក​នឹង​ធ្វើ​បែប​នោះ​ដែរ​ឬអត់​នោះទេ។ ទោះ​យ៉ាង​ណា  លោកតំណាង​រាស្ត្រ​នៅ​​តែ​លើកឡើង​ថា លោក​នៅ​តែ​មិន​សប្បាយ​​ចិត្ត​ជាមួ​យលោក​ កឹមសុខាប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស ហើយ​ថា មេដឹក​នាំ​គណបក្ស​ប្រឆាំង​​រូប​នេះ​គួរ​តែត្រូវ​​ផ្ដន្ទាទោស​ ព្រោះ​លោក​បាន​ធ្វើ​ឲ្យ​ខូចដំណើរ​ការ​ច្បាប់​រដ្ឋ​សភា​។​ ជម្លោះ​នោះ​បាន​ចាប់​ផ្ដើមឡើង​​ពេល​​លោកកឹមសុខាឆ្លៀត​ឱកាស​នៃ​កិច្ច​ប្រជុំ​រដ្ឋ​សភា​កាល​ពី​ថ្ងៃ​ទី១៤​ ខែ​វិច្ឆិកា ដែល​ត្រូវ​ផ្ដោត​លើ​អនុសញ្ញា​អន្ដរជាតិ​ស្ដី​ពី​សុវត្ថិ​ភាព​និងការ​មិន​រីក​សាយ​នៃ​អាវុធ​នុយ​ក្លេ​អ៊ែរដើម្បី​និយាយ​អំពីសិទ្ធ​ិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ពេល​ដែល​លោក កឹម សុខា បាន​បញ្ចប់​ លោក ឈាង វុន ក៏​បាន​ក្រោក​ឈរ​និយាយ​ទាំង​កំហឹង​ចំពោះ​​លោក​ កឹម សុខាតែ​ម្ដង​​ ដោយ​ចាត់​ទុក​​លោក កឹម​ សុខា ថា​ជា​ពួក​ព្នង ដែល​ក្នុង​ភាសា​ខ្មែរ​មាន​ន័យ​ផ្សេង​ទៀត​ថា ជា​ពួក​ដើរ​ថយ​ក្រោយ​ ឬពួក​គ្មាន​អរិយ​ធម៌។ ដោយ​ខឹង​នឹង​ពាក្យ​មាក់​ងាយ​នេះលោក​ កឹម សុខា បាន​ដាល់​តុ និងបាន​​នាំ​តំណាង​រាស្ត្រ​​គណបក្ស​ប្រឆាំង​២០​នាក់​ទៀត​ដើរ​ចេញ​ពី​កិច្ច​ពិភាក្សា​​របស់​រដ្ឋ​សភា​។ លោក ឈាង វុន បាន​មាន​ប្រសាសន៍ថា “ខ្ញុំ​ខឹង​នឹង​លោកកឹមសុខានិង​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ដទៃ​ទៀត​ ដែល​បាន​ដាល់​តុ និង​ស្រែក​ខ្លាំង​ៗ​ ពេល​ខ្ញុំ​កំពុង​ថ្លែង​សុន្ទរកថា​។ ពួកគេ​គួរក្រោក​ឈរ​និយាយ​ដូច​ជា​ខ្ញុំ​អ៊ី​ចឹង មិន​គួរ​ធ្វើ​ដូច​ជា​ពួក​គ្មាន​​វប្បធម៌​បែប​នោះ​ទេ ហើយ​ក៏​មិន​គួរ​​បំពាន​បទ​បញ្ជា​​ដែរ”៕    ប្រែ​សម្រួល​ដោយហមសុផាណ្ណា​​​​​​​​​​​​​​​