Friday, July 3, 2020
Home Authors Posts by Phok Dorn

Phok Dorn

106 POSTS 0 COMMENTS
Reporter

ប្រាំ​ពីរនាក់​ស្លាប់​ ក្នុងឧបទ្ទវហេតុ​រថ​យន្ដ​ក្រុង​បុក​រថ​យន្ដ​កង​ទ័ព

នគរបាល​បាន​និយាយថា មនុស្ស​ប្រាំ​ពីរ​នាក់ បាន​ស្លាប់​ និង​២១នាក់ទៀតបាន​រង​របួស​កាលពីម្សិលមិញនៅ​ពេល​ដែល​រថ​យន្ដ​ក្រុង​មួយ​គ្រឿង​បាន​បុក​រថ​យន្ដ​កង​យោធពល​ខេម​រភូមិន្ទ​នៅ​ក្នុង​ខេត្ត​កំពង់​ធំ តាមបណ្ដោយ​​​ផ្លូវ​ជាតិ​លេខ​៥។ លោក​ យ៉ង សំ អធិការ​នគរបាល​ស្រុក​ស្ទោង បាន​មាន​ប្រសាសន៍ថា រថយន្ដ​ក្រុង​របស់​ក្រុម​ហ៊ុនកាពីតូល កំពុង​តែ​ធ្វើ​ដំណើរ​ពី​រាជ​ធានី​ភ្ន​ំ​ពេញ​ ឆ្ពោះទៅ​ក្រុង​សៀម​រាប​ ស្រាប់​តែ​ពេល​នោះ​ បាន​បុក​ជាមួយរថយន្ដ​កង​ទ័ពចំពីមុខ​នៅ​ម៉ោង​ប្រហែល​២និង​៣០​នាទី​រសៀលក្នុង​ឃុំ​ប្រឡាយ។ លោកបាន​មាន​ប្រសាសន៍បន្ថែម​ទៀត​ថា ទាហាន​​នៃ​កង​យោធពល​ខេមរភូមិន្ទ​បួននាក់ ជិះ​ក្នុង​រថយន្ដ​នោះ​ ដែល​ធ្វើដំណើរ​​ពី​ខេត្ត​សៀម​រាបមក​រាជ​ធានី​ភ្នំពេញ និងដឹក​កំណាត់​ឈើធ្វើគ្រឿងសង្ហារិម និង​​អ្នក​ដំណើរ​បីនាក់ នៅ​ក្នុង​រថយន្ដ​ក្រុង ​បាន​ស្លាប់​ក្នុង​ហេតុ​ការណ៍នេះ។ លោក​ យ៉ង សំ បាន​បន្ថែម​ថា“ យើង​មិន​ទាន់ទទួល​ព័ត៌មាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ។ យើង​កំពុង​តែធ្វើ​ការ​សន្និដ្ឋាន​អំពី​ឧបទ្ទវហេតុ​នេះ”។ រូប​ភាព​នៅ​ទី​កន្លែង​កើត​ហេតុ​ ចេញ​ផ្សាយ​តាម​គេហ​ទំព័រ​ព័ត៌មាន​ក្នុង​ស្រុក​បាន​បង្ហាញ​សាក​សព​ដេក​ស្ដូក​ស្ដឹង​កៀ​ប​ជាប់​បំណែក​ដែក​​រថ​យន្ដ​ទាំង​ពីរ​។ លោក​ ហ៊ុនហៀតនាយ​នគរបាល​ចរាចរ​ស្រុក​ស្ទោង ​មាន​ប្រសាសន៍ថា អ្នក​ដំណើរ​ចំនួន​២១​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បង្អែកស្រុក​។លោក​បាន​មាន​ប្រសាសន៍ថាអ្នក​ដំណើរ​ពីរនាក់ ក្នុងចំណោមអ្នក​ដំណើរ​​តាម​រថយន្ដ​ក្រុងបាន​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ ហើយ​ម្នាក់​ទៀត​បាន​ស្លាប់​តាម​ផ្លូវ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា ទាហាន​នៃកង​យោធ​ពល​ខេមរ​ភូមិន្ទ​បីនាក់ និង​ជន​ស៊ីវិល​ម្នាក់ ដែល​ធ្វើ​ដំណើរ​ក្នុង​រថយន្ដ​យោធា​នេះ​ដែរបាន​ស្លាប់​នៅ​នឹង​កន្លែង​។ លោក​ ហ៊ុនហៀតបានមាន​ប្រសាសន៍​ថាការ​បុក​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​រថ​យន្ដ​កង​យោធពល​ខេម​រភូមិន្ទ​បែក​កង់​ ហើយ​រេ​ចង្កូត​។ នៅពេលឃើញ​រថ​យន្ដ​កង​យោធ​ពល​ ​ខេម​រភូមិន្ទ​ឆ្លង​គំនូស​របស់​ខ្លួន​ រថយន្ដ​ក្រុង​បាន​ព្យាយាម​គេច​រថយន្ដ​នេះ​ ហើយ​រេចង្កូត​ទៅ​ខាង​ឆ្វេង​ដៃ។ប៉ុន្ដែរថយន្ដ​នេះ​បាន​កាច់​មក​វិញ​ ហើយបាន​បុក​គ្នា​ ក្នុង​ចំណែក​ផ្លូវ​របស់​រថយន្ដ​កង​យោធពល​ខេមរ​ភូមិន្ទវិញ។លោក​បន្ថែម​ថា “ ប្រសិន​បើ​អ្នក​បើក​រថយន្ដ​ក្រុង​​នៅ​តែ​ប្រកាន់​ស្ដាំ​ គាត់​នឹង​មិន​ជួប​គ្រោះ​​ថ្នាក់នោះ​ទេ”។លោក​​ ហួរសុខវ៉ាន់ជំនួយ​ការ​អ្នក​គ្រប់​គ្រង​នៅ​ឯ​ក្រុម​ហ៊ុន​កាពីតូល បាន​មាន​ប្រសាសន៍ថា លោក​មិន​ទាន់​បាន​ទទួល​របាយ​ការណ៍លម្អិត​អំពីការ​បុក​គ្នានេះទេ ប៉ុន្ដែ លោក​​មាន​ប្រសាសន៍ថាអ្នក​ដំណើរ​២៤នាក់ ដែល​ធ្វើ​ដំណើរ​តាម​រថយន្ដ​ក្រុង​នេះ​សុទ្ធ​តែ​ពល​រដ្ឋ​កម្ពុជា។ លោកបាន​បង្វែរ​សំណួរ​ទៅ​ក្រុម​ហ៊ុន​ធានា​​រ៉ាប់​រង​កាំមិនកូ របស់​ក្រុម​ហ៊ុន​រថយន្ដ​ក្រុង​នេះ។ អ្នក​តំណាង​ម្នាក់​របស់​ក្រុម​ហ៊ុន​កាំមិនកូ បាន​និយាយ​ថា ពួកគេ​មិនទាន់​ទៅ​ដល់​កន្លែង​កើត​ហេតុ​នៅ​ឡើយទេ​ ដូច្នេះ​ មិន​​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ឡើយ​។ លោកហ៊ុលឈឿនប្រធាន​ផ្នែក​វះកាត់​នៅ​មន្ទីរ​ពេទ្យ​បង្អែកស្រុក​ស្ទោង​ បាន​មាន​ប្រសាសន៍ថា បុរស​បីនាក់ និង​ស្ត្រី​បួន​នាក់បាន​​បញ្ជូនមក​ដល់​មន្ទីរ​ពេទ្យ​ហើយ ដោយ​ពួកគេ​បាក់​ឆ្អឹង​ជើង​ និង​ដៃ​ ឬ​ប្រេះ​លលាដ៍​ក្បាល​។ មនុស្ស​១៤នាក់ទៀត​កំពុង​ត្រូវ​ព្យាបាល​ ដោយ​សារ​របួស​ស្រាល​។ លោក​​មាន​ប្រសាសន៍​បន្ថែមថា “ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​កំពុង​តែ​បញ្ជូន​ពួូកគេ​ទៅ​មន្ទីរ​ពេទ្យ​កាល់​មែ៉ត​ ក្នុង​រាជធានី​ភ្នំពេញ”។ អ្នក​ដំណើរ​១៣នាក់បាន​រង​របួស​កាលពី​ខែ​មុន​ នៅ​ពេល​​រថយន្ដ​មួយ​គ្រឿង​បែក​កង់​ ហើយ​បាន​ទៅ​បុក​ជាមួយ​រថយន្ដ​ក្រុង​មួយ​គ្រឿង​របស់ក្រុម​ហ៊ុនកាពីតូល​។ ក្រុម​ហ៊ុន​នេះ​ក៏មាន​ការ​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​បុក​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ កាលពី​ខែ​មុន នៅ​ពេល​ដែល​រថ​យន្ដ​ក្រុងមួយ​គ្រឿង​ក្នុង​ចំណោម​រថយន្ដ​ក្រុង​របស់​ក្រុមហ៊ុន​នេះបាន​បុក​អ្នក​ថ្មើរ​ជើង​ម្នាក់​នៅ​ក្នុង​ខេត្ត​បាត់ដំបងហើយ​រដ្ឋាភិបាល​បាន​កំណត់​ថា ជា​ក្រុមហ៊ុនមួយ ​ដែល​ជួប​គ្រោះ​​ថ្នាក​់​បំផុត​នៅក្នុង​ប្រទេស៕ ប្រែ​សម្រួល​ដោយ ចេវប៊ុននី

តម្លៃ​ប្រេង​សាំង​ធ្លាក់​ចុះ​​​១២,៦​ភាគ​រយ​តាម​ប្រេង​លើ​ទី​ផ្សារ​អន្តរជាតិ​​

ការ​ធ្លាក់​ចុះ​​តម្លៃ​ប្រេង​ឥន្ធ​ននៅ​លើ​ទី​ផ្សារ​អន្តរជាតិ​ចាប់​តាំង​ពី​ខែ​មីនា​មក​ បាន​ធ្វើ​ឲ្យតម្លៃ​ប្រេង​សាំង​នៅ​​តាម​ស្ថានីយ​ប្រេង​ឥន្ធន​ក្នុង​រាជ​​ធានី​ភ្នំ​ពេញ​​​កាល​ពី​ម្សិល​មិញ​ធ្លាក់​ចុះចំនួន​១២,៦​ភាគ​រយ​ គឺ​ចុះ​មក​នៅ​ត្រឹម​៥.២០០រៀល​ក្នុង​មួយ​លីត្រ​ ស្មើ​នឹង​(១,៣០​ដុល្លារ)​។លោក​យឹម​ វិបុល​ ប្រធាន​គ្រប់​គ្រង​ទីផ្សារ​នៅ​ក្រុម​ហ៊ុន​ប្រេង​ Total Cambodge​ បាន​ឲ្យ​ដឹង​ថា​ ការយក​ពន្ធ​ដូច​គ្នា​មិន​ចំពោះ​ថា​​ មាន​ការ​នាំ​ប្រេងចំនួន​​ប៉ុន្មាន​នោះ ​មាន​ន័យ​ថា​ តម្លៃ​ប្រេង​សាំង​​ក្នុង​ស្រុក​ អាស្រ័យ​លើ​តម្លៃ​ប្រេង​នៅ​លើ​ទី​ផ្សារ​អន្តរ​ជាតិ​ស្ទើរ​តែ​ទាំង​ស្រុង។​  លោក​បាន​និយាយ​ថា​ “​ប្រសិន​បើ​ទី​ផ្សារ​នៅ​លើ​ពិ​ភព​លោក​លក់​ប្រេង​សាំង​ក្នុង​តម្លៃ​ទាបនោះ​យើង​ក៏​លក់​ប្រេង​សាំង​ក្នុង​តម្លៃ​ទាប​ដែរ”។​ កាល​ពី​ខែ​មីនា​ ប្រេង​ឆៅ​នៅ​បុរី​ញូវ​ យ៉ក​ ត្រូវ​បាន​លក់​ចេញ​ក្នុង​តម្លៃ​រហូត​ដល់​១១៣,៦០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ ក៏ប៉ុន្តែ​កាល​ពី​ថ្ងៃ​ច័ន្ទតម្លៃ​ប្រេងឆៅ​បាន​ចុះ​មក​ត្រឹម​ចំនួន​៩១,៣៦​ដុល្លារ​ក្នុង​មួយ​បារ៉ែល។​ លោក​ យឹម​ វិបុល​ បាន​បន្ត​ទៀត​ថា​ ទោះ​បី​ជា​តម្លៃ​ប្រេង​ចុះ​ក៏​ដោយ​ ក៏​តម្លៃ​ប្រេង​សាំង​នៅ​​ប្រទេស​កម្ពុជានៅ​តែ​ខ្ពស់​ ដោយ​សារ​តែ​ពន្ធ​នាំ​ចូល​ខ្ពស់។​ លោក​ បាន​និយាយ​ថា​ “​ ប្រសិន​បើ​រដ្ឋាភិ​​បាល​អាច​កាត់​បន្ថយ​ពន្ធ​ប្រេង​បាន​ នោះ​ក្រុម​ហ៊ុន​ប្រេង​ទាំង​អស់​នឹង​អាច​លក់​ប្រេង​សាំង​បាន​ក្នុង​តម្លៃ​ទាប​ដែរ”។​ ធនាគារ​ពិភព​លោក​​បាន​លើក​ឡើង​ កាល​ពី​សប្តាហ៍​មុន​ថា​ ការ​កាត់​បន្ថយ​ពន្ធ​នាំ​ចូល​ប្រេង​ ​ផ្តល់​ផល​ប្រយោជន៍​ឲ្យ​តែ​គ្រួសារ​ ​​ដែលមាន​ប្រាក់​​ចំណូល​​ខ្ពស់​ប៉ុណ្ណោះ​ដោយ​សារ​​​គ្រួសារ​មានប្រាក់ចំណូល​ខ្ពស់​​ ប្រើ​ប្រេង​ច្រើន​ជាង​​​គ្រួសារ​មាន​ប្រាក់​ចំណូល​ទាបដល់​ទៅ​១៥​ដង៕ ប្រែ​សម្រួល​ដោយ​ ហួង​ កុក​ទៀន

រថយន្ត​​​ក្រុង​​​ និង​រថយន្តដឹកទំនិញ​នឹង​​រត់​ដោយ​ផ្ទាល់​​​រវាង​​​​រាជធានីភ្នំ​​​ពេញ​​​​និង​ទីក្រុង​​​បាងកក

មន្ត្រីម្នាក់​​​បាន​​​និយាយ​​​កាល​​​ពីម្សិល​​​មិញថា​​​ចាប់ពី​​​ខែក្រោយ​​​ទៅ រថយន្ត​​​ក្រុង​​​និង​​​រថយន្ត​ដឹក​​​ទំនិញ​​​របស់​​​កម្ពុជា​​​និង​​​ថៃ ចំនួន​​​៨០​​​គ្រឿង​​​នឹងត្រូវ​​​អនុញ្ញាតឲ្យ​​​ដឹក​​ទំនិញ និង​​​អ្នកដំណើរ​ដោយ​ផ្ទាល់​រវាង​​​​រាជធានី​​​​ភ្នំពេញ​​​ និង​​​ទី​​​ក្រុង​​​បាង​​​កក ​​​ជា​លើក​ដំបូង​​​។ លោក​​​ សួន វ៉ាន់​​​ហុង​​​ អនុប្រធាន​​​​​​នាយក​ដ្ឋាន​ដឹក​​​ជញ្ជូន​​​នៅ​​​ក្រសួង​​​សាធា​​​រណការ​​​និង​​​ដឹកជញ្ជូន​​​បាន​​​មាន​​​ប្រសាសន៍​ថា ​​​ចាប់ពី​ថ្ងៃទី​១៤ ​​​ខែមិថុនា​​​ទៅ​​​ រថយន្ត​​​ក្រុង​​​​​​ចំនួន​​​៣០​គ្រឿង​​​​និងរថយន្តដឹកទំនិញ​​​១០គ្រឿង​​​របស់​​​កម្ពុជា​​​នឹង​​​ត្រូវ​​​បាន​​​អនុញ្ញាតឲ្យ​​​​​​ធ្វើដំណើរ​​​ធ្លង​​​កាត់​​​​ច្រក​​​ទ្វារ​ព្រំ​ដែន​​អន្តរជាតិ​​​ប៉ោយប៉ែត​​​។ ​លោក បានថ្លែងថា​​​ រថយន្ដ​​​ក្រុងចំនួន​​​១០គ្រឿង ​​​និង​​​រថយន្ត​​​ដឹក​​​ទំនិញ​​​៣០គ្រឿង​​​របស់​​​ប្រទេស​ថៃ​​​ក៏នឹង​​​អនុញ្ញាតឲ្យ​​​ឆ្លង​​​កាត់​​​ច្រក​​ទ្វារ​​នេះដែរ។ រហូតមក​​​ដល់​​​ពេលនេះ​​​ អ្នកដំណើរ​​​និង​​​ទំនិញ​​​ត្រូវ​​​ប្តូរ​​​រថយន្ត​​​នៅ​​​ច្រក​​​ព្រំដែន​​​នេះ។លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “​​​នេះគឺ​​​ជា​​​ការ​​​ដឹក​​​ជញ្ជូន​​​តាម​​​ជើង​​​គោក​​​​​លើក​​​ដំបូង​ពី​​រាជ​​​ធានី​​​ភ្នំពេញ​​​​​ឆ្ពោះទៅ​​​ទីក្រុង​​​បាង​​​កក”។លោក​​មាន​​​ប្រសាសន៍បន្ថែមថា ​​​រថយន្ត​ក្រុង​​​ទាំង​​​នោះ​​​នឹង​​​មិន​​​ធ្វើដំណើរ​​​ឆ្លង​​​កាត់ច្រក​​​ព្រំ​​​ដែន​​​ខេត្ត​​​កោះកុង​​​ទេ​​ពេលនេះ​​។ លោក វ៉ាន់ហុង ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​កម្ពុជា​​​បាន​​​ចុះកិច្ច​​​ព្រមព្រៀង​​​ស្រដៀង​​​គ្នា​នេះ​​​ដែរ​​​ជា​​​មួយ​​​ប្រទេស​​​វៀតណាម កាល​​​ពី​​​ឆ្នាំ​​​២០០៧​​​ ហើយ​​​ថា នៅ​​​ពេល​​​នេះ​​​មាន​​​រថយន្ត​​​ក្រុង​​​និង​​​រថយន្ត​​​ដឹកទំនិញ​​​កម្ពុជា​​​ចំនួន​​​៣០០គ្រឿង​​​​បើក​បរ​ចូល​​​​ប្រទេស​​​វៀត​ណាម​​​​និងមាន​​​រថយន្ត​​​ក្រុង​​​និង​​​រថយន្ត​​​ដឹក​​​ទំនិញ​​​វៀតណាម​​​ចំនួន​​​៣០០​​​គ្រឿង​​​ដែរ បើក​បរ​ចូល​​​មក​​​ប្រទេស​​​កម្ពុជា​​​។​​​ ប្រទេសឡាវ​​​និង​​​ប្រទេសកម្ពុជា​​​ក៏បាន​​​ចុះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​​ស្រដៀង​គ្នានេះ​​​ដែរ​​​កាលពី​​​ឆ្នាំ​​​២០០៩ ​ដែល​​​ក្នុង​​​នោះ​​​ រថយន្តក្រុង​​​កម្ពុជា​​​ចំនួន​​​៤០​គ្រឿង ​​​ត្រូវ​​​បាន​​​ផ្ដល់​​​អាជ្ញាប័ណ្ណ​​​ឲ្យ​​​​បើក​បរ​ចូល​​​ប្រទេស​​​ឡាវ​​​ ក៏ប៉ុន្តែ​នៅ​ពេល​បច្ចុប្បន្ន​នេះ​​​មានតែ​រថយន្តក្រុង​​​មួយគ្រឿង​​​​ប៉ុណ្ណោះ​រត់​​​​រវាង​​​ប្រទេសទាំង​​​ពីរ​​​។ លោក​​​ វ៉ាន់ហុង ​​​បានមានប្រសាសន៍​​​ថា​លោក​​​បានអញ្ជើញ​​​ក្រុមហ៊ុនដឹក​​​ទំនិញ​​​​​​និង​​​ក្រុមហ៊ុន​​​រថយន្ត​ក្រុងនានា​​​ឲ្យដាក់​​​ពាក្យ​​​សំុ​អាជ្ញា​​​​​​​​​​​​​​​​​​ប័ណ្ណ​​​ធ្វើ​ប្រតិបត្តិការ​​​ឆ្លង​​​កាត់​​​ច្រក​​​ព្រំដែន​កម្ពុជា-ថៃ​​​។​​​ លោក​​​បានមាន​​​ប្រសាសន៍ថា “យើង​​​នឹង​​​រៀបចំ​​​កិច្ចប្រជំុមួយ​​​នៅ​​​ឯក្រសួង​​​សាធារណការ​​​​និង​​​ដឹកជញ្ជូន​​​នៅថ្ងៃ​​​ទី៤​​​ ខែមិថុនា​​​ ដើម្បី​​​សម្រេច​​​”ថា ​​​តើ​​​ក្រុមហ៊ុនណា​​​ខ្លះ​​​ដែលត្រូវ​​​ផ្តល់អាជ្ញាប័ណ្ណឲ្យ​​​។ លោក​​​​​​បន្ថែមថា“យើង​​​នឹងជ្រើសរើស​​​​ក្រុមហ៊ុន​​​ណា  ​​ដែលមិន​ធ្លាប់​មាន​​​គ្រោះថ្នាក់​​​ចរាចរណ៍​​​និង​មាន​​​​សុវត្ថិភាព​​​​សម្រាប់​អ្នក​​​ដំណើរ​​​"។ លោក ​​​ចាន់​​​ សុផាន់ណា​​​ អ្នកគ្រប់គ្រង​​​ក្រុម​​​ហ៊ុន​​​ដឹកជញ្ជូន​​​ភ្នំពេញសូរិយា បាន​​​មាន​​​ប្រសាសន៍​​​ថា​​ ក្រុមហ៊ុន​​​របស់​​​លោក​​​បាន​​​ស្នើសំុឲ្យ​ក្រសួង​​​ផ្ដល់អាជ្ញាប័ណ្ណ​​​​​​ឲ្យ​ខ្លួន​ដើម្បី​​​ដំណើរការ​​​រថយន្តក្រុង​​​ចំនួន១០​​​គ្រឿង​​​ឆ្លងកាត​​​់ព្រំដែន​​​។ លោក សុផាន់​ណា បាន​​​មាន​​​ប្រសា​​​សន៍​​​ថា​​​ “យើង​ត្រៀម​​​​រថយន្តក្រុង​​​ចំនួន​​​​​​១០​គ្រឿង ប៉ុន្តែយើង​​​មិន​​​ទាន់​​​ដឹង​​​នៅ​​​ឡើយ​​​ទេ​​​ថា​​​ តើក្រសួង​​​នឹង​​​ឲ្យយើង​​​​​​ប៉ុន្មាន​​​គ្រឿង​​​​​​​”។ លោក​​​បាន​​​បន្ថែម​​​ថា​​​ សំបុត្រ​​​រថយន្ត​ក្រុង​​​នឹង​​​មាន​​​តម្លៃ​​​​ចន្លោះពី​​​២៥ដុល្លារ​​​ទៅ​​​៣០​ដុល្លារ​​​​មួ​​យជើង​​​។ លោក​​​បន្តថា​​​“តម្លៃ​នេះ​​​ខ្ពស់​​​ជាង​តម្លៃ​​​សំបុត្រ​​​ទៅកាន់​​​ប្រទេស​​​វៀត​ណាម ឬឡាវ​​​ដោយ​​​សារ​​​ចម្ងាយផ្លូវ​​​ឆ្ងាយ​ជាង​​​ ហើយ​​​​​​ត្រូវ​​​បង់ប្រាក់​​ច្រើន​​​ទៀត​សម្រាប់​​​អ្នក​​​ដំណើរ​​​​​​ម្នាក់ៗ​​នៅ​ច្រក​ព្រំដែន​េនះ​​​”៕ ប្រែសម្រួលដោយ ហម​​​ សុផាណ្ណា​​​​​​​​​

ការ​ខិត​ខំ​ប្រឹង​ប្រែង​អភិ​រក្ស​ក្តាម​ធ្វើ​ឲ្យ​ទិន្ន​ផល​ និងតម្លៃ​ក្តាមនៅ​លើ​ទី​ផ្សារ​មាន​ការ​កើន​ឡើង

ក្រុម​មន្ត្រី​​ឲ្យ​ដឹង ​កាល​ពី​ថ្ងៃ​ពុធ​ថា​ គុណភាព​និង​តម្រូវ​ការ​​ក្តាម​នៅ​លើ​ទី​ផ្សារ​អន្តរជាតិកើន​​ឡើង​ ​ធ្វើ​ឲ្យ​តម្លៃ​ក្តាម​មាន​ការ​កើនឡើង​ ក្នុង​​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ។​ នៅ​តាម​ខេត្ត​មួយ​ចំនួន​តម្លៃ​ក្តាម​​កើន​ឡើង​ដល់៦៦​ភាគ​រយ​ ក្នុងរយៈ​ពេល​១២​ខែ​កន្លង​ទៅ​នេះ។ លោក​ គឺន​ គិរី​ នាយ​ជលផល​ខេត្ដ​កោះ​កុង​បាន​មាន​ប្រសាសន៍​ថា អ្នក​នេសាទ​នៅ​ខេត្ត​កោះ​កុងកំពុង​លក់​ក្ដាម​​តម្លៃ​ប្រាំ​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​ ដោយ​កើន​ឡើង​ពី​ឆ្នាំ​ទៅ​ ដែល​មាន​តម្លៃ​តែ​បី​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូ​ក្រាម​ ដោយ​អ្នក​នេសាទ​ជ្រើស​រើស​លក់​តែ​ក្ដាម​ធំៗ​ប៉ុណ្ណោះ​ ហើយ​យក​ក្ដាម​ញីដែល​មាន​ពង​ទៅ​កន្លែង​ភ្ញាស់​ក្តាម​តាម​មូលដ្ឋាន​។ ​តំបន់​អភិរក្ស​ចំនួន​ប្រាំបី​កន្លែង​ ដែលតំបន់​​នីមួយ​ៗ​មាន​ផ្ទៃ​ដី​ចាប់​ពី​៩.០០០​ហិកតា​ទៅ​២០.០០០​ហិកតា ត្រូវ​បាន​គេ​បង្កើត​ឡើង​ក្នុង​ខេត្ត​កោះ​កុង​។តំបន់​អភិរក្ស​ទាំងនេះ​ រួម​ជាមួយ​នឹង​ការ​កើន​ឡើង​នូវ​ការ​អប់​រំ​ស្ដី​ពី​វិធី​បង្កើន​គុណភាព​​គ្រឿង​សមុទ្រ​ផងដែរ​នោះ​ បាន​ផ្តល់​ផលប្រយោជន៍​សម្រាប់​ក្រុម​អ្នក​នេសាទនៅ​ក្នុង​ខេត្ត​កោះ​កុង​។ លោក​ គឺន​ គិរីបាន​ឲ្យ​ដឹង​ថា “បច្ចុប្បន្ន​នេះ​ក្រុម​គ្រួសារ​របស់​អ្នក​នេសាទ​ទាំង​អស់​មាន​ការ​យល់​ដឹង​អំពី​វិធី​សាស្ត្រ​អភិរក្ស​ក្ដាម​នៅ​ក្នុង​តំបន់​ដែល​ពួកគាត់​​នេសាទ​ ដោយ​ពួកគាត់​​ជ្រើស​រើស​តែក្ដាម​ធំៗ​យក​ទៅ​លក់​”។ ទោះ​បី​ជា​លោក​ គឺន គិរី  មិនបាន​ដឹងច្បាស់​អំពី​បរិមាណ​ក្ដាម​ ដែល​គេ​កំពុង​លក់​ចេញឬ​ចិញ្ចឹម​ក៏​ដោយ​ ក៏​លោកមាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​  ការ​កើន​ឡើង​តម្លៃ​ប្រេង​សាំង​ក៏​កំពុង​តែ​ប៉ះ​ពាល់​ដល់​តម្លៃ​ក្ដាម​ផង​ដែរ​។ ក្ដាម​ដែល​មាន​ទំហំ​អាច​លក់​បាន​ប្រមាណ​៨០​ភាគរយ​ត្រូវបាន​គេ​នាំ​ចេញទៅ​​កាន់​​ប្រទេស​ថៃ​​ ចំណែក​ឯ​ចំនួន​សល់​ពី​នេះ​ត្រូវ​នាំ​ទៅ​លក់​នៅ​រាជធានី​ភ្នំពេញ​”។ អ្នក​ស្រី ​នួ​ ចៃ​ ប្រធាន​សហគមន៍​អភិរក្ស​ក្ដាម​នៅស្រុក​ស្រែ​អំបិល​ ក្នុង​ខេត្ត​កោះ​កុង​ បាន​និយាយ​ថា​ ការ​ខិត​ខំ​ប្រឹង​ប្រែង​អភិរក្ស​ក្ដាម​​ធ្វើ​ឲ្យ​ទិន្នផល​ក្ដាម​សម្រាប់​អ្នក​នេសាទ​​មាន​ការ​កើន​ឡើង​ចន្លោះ​ពី​៧​ទៅ​១០​គីឡូ​ក្រាម​​ក្នុង​មួយ​ថ្ងៃ​កាល​ពី​ឆ្នាំ​ទៅ​ ដល់​ចន្លោះ​ពី​១០​ទៅ​២០​គីឡូក្រាម​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ​។អ្នកស្រី​ នួ​ ចៃ​ ​ឲ្យ​ដឹង​ថា​ “​ចំនួន​ក្ដាម​កំពុង​តែកើន​ឡើង​នៅទី​នេះ​ ដោយ​សារ​តែ​មាន​ការ​អភិរក្ស​កាន់​តែ​ប្រសើរ​ជាង​មុន​ពីសំណាក់​អ្នក​នេសាទ​ប្រមាណ​២៥២​គ្រួសារ”។​ យោង​តាម​លោក ពឿន ​ផល្លានាយ​ជល​ផល​ខេត្ត​កែប​ បាន​ឲ្យ​ដឹង​ថា ចំនួន​ក្ដាម​នៅក្នុង​ខេត្តកែប​ ក៏​កំពុង​តែកើន​ឡើង​ផង​ដែរ​ ហើយ​លោក​បន្ថែម​ថា​ ចំនួន​ក្ដាម​បាន​កើន​ឡើង​ដល់​ទៅ​បួន​ដង​ក្នុង​រយៈ​ពេល​១២​ខែ​កន្លង​ទៅ​នេះ​។ លោក​ ពឿន ផល្លា បាន​មាន​ប្រសាសន៍​ថា“​ក្ដាម​នៅខេត្ត​កែប​មាន​រសជាតិ​ឆ្ងាញ់​ជាង​ក្ដាម​នៅ​ខេត្ត​កោះកុង​ និងខេត្ត​កំពតដូច្នេះ​តម្លៃ​ក៏​ថ្លៃ​ជាង​ដែរ​”  ដោយ​លោក​បន្ថែម​ថា​ ទោះបី​ជា​លោក​មិនដឹង​ច្បាស់​អំពី​បរិមាណ​ក្ដាម​ដែលកសិករ​ចិញ្ចឹម​បាន​ក៏ដោយ​ ក៏​លោក​បាន​ឲ្យ​ដឹង​ថា ​ទិន្នផល​ក្ដាម​បាន​កើន​ឡើងយ៉ាង​​ច្រើន​ ហើយ​ត្រូវ​បាន​លក់​ចេញ​ក្នុង​តម្លៃរហូត​ដល់​១០​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​។ យោង​តាម​អាជីវករ​លក់​ក្ដាម​នៅ​ផ្សារ​អូឫស្សី​ឈ្មោះ ស៊ុំ ឌី បាន​ឲ្យដឹង​ថា ដោយ​តម្លៃ​ក្ដាម​កំពុង​តែ​កើន​ឡើង​ តម្លៃ​ក្ដាម​នៅក្នុង​​រាជធានី​ភ្នំពេញ​បាន​កើន​ឡើង​ពី​​តម្លៃ​៨,៧៥ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​កាល​ពី​ឆ្នាំទៅ​ដល់​តម្លៃ​១២,៥​ដុល្លា​រ ក្នុង​មួយគីឡូក្រាម​ក្នុងពេល​បច្ចុប្បន្ន​នេះ​៕ ប្រែសម្រួលដោយហួងកុកទៀន

បណ្ដេញ​​​គ្រួសារ​​​អ្នក​​​ភូមិ​​នៅ​​​ក្នុងខេត្ត​មណ្ឌល​​​គិរីចេញ​​​ពី​​​លំនៅ​​​ដ្ឋាន​​​មុន​​​ពេល​​​កំណត់​​​របស់​​​រដ្ឋាភិបាល

កាល​​​ពី​​​ម្សិលមិញ កងកម្លាំង​​​សន្ដិសុខ​​​ និង​​​បុគ្គលិក​ក្រុម​​​ហ៊ុន​​​ចម្ការ​​​កៅ​​​ស៊ូរ​វៀត​​​ណាម​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី បាន​​​បណ្ដេញ​​អ្នក​​​ភូមិ​​​ឲ្យ​​​ចេញ​​​ពី​​​លំនៅដ្ឋាន​​​ខ្លួន​​​ មុន​​​ថ្ងៃ​​កំណត់​​​បណេ្ដញ​​​ចេញរបស់​រដ្ឋាភិបាលនៅ​ថ្ងៃ​នេះ។ ក្រុម​​​មន្ត្រី និង​​​អ្នក​​​ភូមិ​​​បាននិយាយថាអ្នកភូមិភាគ​ច្រើន​​ក្នុង​ចំណោម​​​​អ្នក​​​ភូមិ​ប្រហែល​​២០០​​​គ្រួសារ​​​នោះ បាន​​​ចាក​​​ចេញ​​​រួច​​​​​ហើយ។​​​​​​ដោយ​​​មាន​​​កម្លាំង​​​សន្ដិសុខ​​​ជាង​​​៣០០នាក់​​​ដាក់​​​ពង្រាយ​ក្នុង​ និង​នៅ​ជុំវិញ​ភូមិ​មួយ​នៅ​​​ក្នុង​ស្រុក​​​កោះ​​​ញែកនោះ ស្ថាន​​​ភាព​​​នេះ​ហាក់​ដូចជា​​​កំពុង​បង្កើន​វិធាន​ការ​បង្ក្រាប​របស់​​​​រដ្ឋាភិបាល ​​​ដែល​​​បាន​​​កើត​​​ឡើង​​​កាល​​​ពី​​​សប្ដាហ៍​​​មុន​​​ក្នុង​​​ខេត្ត​​​ក្រចេះ​​​ ដែល​​​នៅក្នុង​ការ​បង្ក្រាប​នោះ មាន​ក្មេង​​​ស្រី​​​អាយុ​​​១៤​​​ឆ្នាំ​​​ម្នាក់​ ត្រូវ​​​បាន​​​​​​បាញ់​​​សម្លាប់​​​ ខណៈពេល​​​កម្លាំង​​​សន្ដិសុខ​​២០០នាក់​​​​ ​​​បណ្តេញ​​​ប្រ​​​ជា​ពលរដ្ឋ​​​ចំនួន​​​៦០០​​​គ្រួសារ​​​ចេញ​​​ពី​​​លំនៅ​​​ដ្ឋាន​​​។ លោក​​​ ស្វាយ​​​ សំអាង អភិបាល​​​រង​​​ខេត្ត​​​មណ្ឌល​​​គិរី បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា បន្ទាប់ពីប្រជាពល​​​រដ្ឋ​​​ចំនួន​​​១២៧​​​គ្រួសារ​​​​សុខចិត្ត​​​ចាក​​​ចេញ​​​ដោយ​​​ខ្លួន​​​ឯង​នោះ​នៅមាន​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​ចំនួន​៦០គ្រួ​សារទៀត ​​​បន្ដ​​​រស់នៅ​​​ក្នុង​​​តំបន់​​​នេះ ។ លោក ស្វាយ សំអាត បាន​​​​​​មាន​​​ប្រសាសន៍​បន្ថែម​ថា “ពេល​​​នេះប្រជាពលរដ្ឋ​​​ចំនួន​​​១២៧​​​គ្រួសារ​​​សុខចិត្ត​រុះ​រើ​​​​ផ្ទះ​​​របស់​​​ខ្លួន​​​ និង​​​បាន​​​ចាក​​​ចេញ​​​ពី​​​តំបន់​​​នេះ​​​រួច​​​ហើយ។ យើង​​​បាន​​​ផ្ដល់​​​ជា​អង្ករ​​​២៥​គីឡូ​ក្រាម​​​ និង​​មី​​​មួយ​​​កេស​​​ឲ្យ​​​ពួក​គាត់។ យើង​​​មិន​​​បាន​​​បង្ខំ​​​ពួកគាត់​​ឲ្យ​​​ចាក​​​ចេញ​​​​នោះទេ”។ ប៉ុន្តែ​​​អ្នក​​​ភូមិ​​​បាន​​រៀប​រាប់​ពី​រឿងរ៉ាវ​​ផ្សេង​​ទៅ​វិញ គឺកង​​​​កម្លាំង​​​នគរបាល​​​ចល័ត​​​ពី​​​ផ្ទះ​​​មួយ​​​ទៅ​​​ផ្ទះ​​​មួយគាប​សង្កត់​ឲ្យ​​​​អ្នក​​​ភូមិ​​ទាំង​នោះ​​​​ចាក​ចេញ និងបានយក​​​រណារ​​​ម៉ាស៊ីន​​​អាររំលំ​ផ្ទះ​​​​​​របស់​​​ពួក​​​គាត់។អ្នក​​​ភូមិ​​​ម្នាក់​​​ឈ្មោះ ថា ដែល​​​​​​បដិ​សេធ​មិន​​​ប្រាប់​​​នាម​​​​ត្រកូលរបស់​​ខ្លួន ព្រោះខ្លាច​​​នគរបាល​រក​រឿង​នោះ បាន​និយាយ​ថា“ ពួក​គេគំរាម​​​យើងថា ប្រសិន​​​បើ​​​យើង​​​មិន​​​ព្រម​​​ចាក​​​ចេញ​​ ឬប្រសិនបើ​​​យើង​​​ហ៊ាន​​​តវ៉ា​នោះ​ពួកគេ​​​នឹង​​​ប្រើ​​​ប្រាស់​​​កម្លាំង​​​ប្រ​​​ដាប់​​​អាវុធ មក​​​​បណ្តេញ​​យើង​ចេញ”  ហើយគាត់​អះអាង​ថា ពួក​គេ​គំរាម​ចាប់​ខ្លួនអ្នក​ភូមិណា​ដែល​និយាយ​ជាមួយ​អ្នក​កាសែត។គាត់​​​​​​និយាយថា “ពួកគេ​​​​បំផ្លាញ​​​​ផ្ទះ​​​របស់​​​ខ្ញុំ។​​​ពេល​​​នេះ​​​ខ្ញុំ​​​បាន​​​បោះតង់​​​សម្រាប់​​​​ជ្រក​​​”។ គាត់​​​ក៏បាន​​​បញ្ជាក់​​​ផង​​​ដែរថា ​គ្រួសារ​​​ភាគ​ច្រើន​​​បាន​​​ចាក​​​ចេញ​​​រួចហើយ។ ប៉ុន្តែ​​​គាត់​​​​​​បាន​​និយាយថា គាត់និង​​​អ្នក​​​ភូមិ​​​ខ្លះទៀត​ ដែល​ត្រូវ​បាន​​​បង្ខំ​​​ឲ្យ​​​ចេញ​​​ពី​​​ផ្ទះនោះ បាន​​​បោះតង់​​​លើដី​​​​នោះ​សម្រាប់​​​​ស្នាក់​នៅ​។ ឈ្មោះ រិទ្ធ វណ្ណី អ្នកភូមិ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​ភូមិ​​​ប្រាំនាក់ ដែល​​​​​​គេច​​​ខ្លួន​​​មក​​​ភ្នំពេញ​កាលពី​​​ថ្ងៃពុធ​​​ដោយ​​​សង្ឃឹម​​​ថា នឹងអាច​​​សុំ​ជំនួយ​​​ពី​​​​អង្គការ​​​សិទ្ធិមនុស្ស​​​អាដហុក​​នោះ ​បាន​​​និយាយថា “ អ្នក​​​ភូមិ​​​ទាំង​​​អស់​​​កំពុង​​​ត្រូវ​​​បាន​​​គេ​​​គំរាមចាប់​​​ខ្លួន”។ ​​​អ្នកស្រីបាន​​​បន្ថែម​​​ថា “អ្នក​​​ភូមិ​​​ទាំង​អស់​មាន​​​ការ​​​ភ័​​យខ្លាច​​​ខ្លាំង​​​ណាស់”។ លោក ស្វាយសំអាង បាន​​​មាន​​​ប្រសាសន៍​​​​ថា គ្រួសារ​​​ដែល​​​នៅសេស​​​សល់​​​ទាំង​​​នោះ ​ត្រូវ​​​បាន​​​គេ​​​ទុក​​​ពេល​​​ឲ្យ​​​ពីរ​​​ថ្ងៃទៀត​​​សម្រាប់​​​រុះរើផ្ទះចាក​ចេញ​ ដោយ​​​ពន្យារពេល​​​កំណត់​​​ដែល​​​ត្រូវ​​​បណ្ដេញ​​​ចេញ​​​ដល់​​ថ្ងៃ​​​អាទិត្យ​​​វិញ។ ចាប់​តាំង​​​ពីសប្ដាហ៍មុន​​​មក​​​ម៉្លេះ ​ទាហាន​នគរបាល និង​​​កង​​​រាជអាវុធហត្ថ បាន​​​ដាក់​​​ពង្រាយនៅ​ក្នុង​និងនៅ​ជំុវិញ​ភូមិ​នេះ​ ដែល​​​ស្ថិត​​​ក្នុងដី​​​សម្បទាន​​​ទៅ​​​ឲ្យ​​​ក្រុម​​​ហ៊ុនចម្ការ​​​​កៅ​​​ស៊ូ​​​ ប៉ាស៊ីហ្វិក ជ័ញស្ដុក (Pacific Joint Stock)​កាលពី​​​ឆ្នាំ​​​មុន។ អ្នក​​​ភូមិ​​​ខ្លះ​​​បាន​​​អះអាងថា អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ពួកគាត់​​​ជាច្រើន​​​គ្រួសារ​​​រស់​​​នៅ​​លើ​​​ដី​​​នេះ កាលពី​​​ឆ្នាំ​​​មុន ដែល​ការ​​​អះ​​​​អាង​​​នេះ ត្រូវបានក្រុម​​​មន្ត្រី​​​បដិសេធ។ ​គ្រួសារ​​​​ខ្លះក៏បាន​​​និយាយថា ពួកគាត់​​​បាន​​​និង​​​កំពុង​​​រស់​​​នៅ​​​​​​លើ​​​ដី​​​នេះតាំង​​​ពី​​​ឆ្នាំ​​​២០០៩​​​មក​​​ម៉្លេះ គឺមុន​​​ពេល​​​រដ្ឋា​​​ភិបាល​​​​ប្រគល់​​​​ដី​​​នេះ​​ទៅ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​កៅ​​​ស៊ូនេះទៅ​ទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តំណាង​​​របស់​​​ក្រុម​​​ហ៊ុននេះមិនអាច​​​ទាក់​ទង​​​សុំ​​​ការ​បំភ្លឺ​បាន​​​ទេ៕ ប្រែ​​​សម្រួល​​​ដោយ  ហម សុផាណ្ណា

ការ​ខិត​ខំ​ប្រឹង​ប្រែង​អភិ​រក្ស​ក្តាម​ធ្វើ​ឲ្យ​ទិន្ន​ផល​ និងតម្លៃ​ក្តាមនៅ​លើ​ទី​ផ្សារ​មាន​ការ​កើន​ឡើង

ក្រុម​មន្ត្រី​​ឲ្យ​ដឹង ​កាល​ពី​ថ្ងៃ​ពុធ​ថា​ គុណភាព​និង​តម្រូវ​ការ​​ក្តាម​នៅ​លើ​ទី​ផ្សារ​អន្តរជាតិកើន​​ឡើង​ ​ធ្វើ​ឲ្យ​តម្លៃ​ក្តាម​មាន​ការ​កើនឡើង​ ក្នុង​​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ។​ នៅ​តាម​ខេត្ត​មួយ​ចំនួន​តម្លៃ​ក្តាម​​កើន​ឡើង​ដល់៦៦​ភាគ​រយ​ ក្នុងរយៈ​ពេល​១២​ខែ​កន្លង​ទៅ​នេះ។ លោក​ គឺន​ គិរី​ នាយ​ជលផល​ខេត្ដ​កោះ​កុង​បាន​មាន​ប្រសាសន៍​ថា អ្នក​នេសាទ​នៅ​ខេត្ត​កោះ​កុងកំពុង​លក់​ក្ដាម​​តម្លៃ​ប្រាំ​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​ ដោយ​កើន​ឡើង​ពី​ឆ្នាំ​ទៅ​ ដែល​មាន​តម្លៃ​តែ​បី​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូ​ក្រាម​ ដោយ​អ្នក​នេសាទ​ជ្រើស​រើស​លក់​តែ​ក្ដាម​ធំៗ​ប៉ុណ្ណោះ​ ហើយ​យក​ក្ដាម​ញីដែល​មាន​ពង​ទៅ​កន្លែង​ភ្ញាស់​ក្តាម​តាម​មូលដ្ឋាន​។ ​តំបន់​អភិរក្ស​ចំនួន​ប្រាំបី​កន្លែង​ ដែលតំបន់​​នីមួយ​ៗ​មាន​ផ្ទៃ​ដី​ចាប់​ពី​៩.០០០​ហិកតា​ទៅ​២០.០០០​ហិកតា ត្រូវ​បាន​គេ​បង្កើត​ឡើង​ក្នុង​ខេត្ត​កោះ​កុង​។តំបន់​អភិរក្ស​ទាំងនេះ​ រួម​ជាមួយ​នឹង​ការ​កើន​ឡើង​នូវ​ការ​អប់​រំ​ស្ដី​ពី​វិធី​បង្កើន​គុណភាព​​គ្រឿង​សមុទ្រ​ផងដែរ​នោះ​ បាន​ផ្តល់​ផលប្រយោជន៍​សម្រាប់​ក្រុម​អ្នក​នេសាទនៅ​ក្នុង​ខេត្ត​កោះ​កុង​។ លោក​ គឺន​ គិរីបាន​ឲ្យ​ដឹង​ថា “ បច្ចុប្បន្ន​នេះ​ក្រុម​គ្រួសារ​របស់​អ្នក​នេសាទ​ទាំង​អស់​មាន​ការ​យល់​ដឹង​អំពី​វិធី​សាស្ត្រ​អភិរក្ស​ក្ដាម​នៅ​ក្នុង​តំបន់​ដែល​ពួកគាត់​​នេសាទ​ ដោយ​ពួកគាត់​​ជ្រើស​រើស​តែក្ដាម​ធំៗ​យក​ទៅ​លក់​”។ ទោះ​បី​ជា​លោក​ គឺន គិរី  មិនបាន​ដឹងច្បាស់​អំពី​បរិមាណ​ក្ដាម​ ដែល​គេ​កំពុង​លក់​ចេញឬ​ចិញ្ចឹម​ក៏​ដោយ​ ក៏​លោកមាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​  ការ​កើន​ឡើង​តម្លៃ​ប្រេង​សាំង​ក៏​កំពុង​តែ​ប៉ះ​ពាល់​ដល់​តម្លៃ​ក្ដាម​ផង​ដែរ​។ ក្ដាម​ដែល​មាន​ទំហំ​អាច​លក់​បាន​ប្រមាណ​៨០​ភាគរយ​ត្រូវបាន​គេ​នាំ​ចេញទៅ​​កាន់​​ប្រទេស​ថៃ​​ ចំណែក​ឯ​ចំនួន​សល់​ពី​នេះ​ត្រូវ​នាំ​ទៅ​លក់​នៅ​រាជធានី​ភ្នំពេញ​”។ អ្នក​ស្រី ​នួ​ ចៃ​ ប្រធាន​សហគមន៍​អភិរក្ស​ក្ដាម​នៅស្រុក​ស្រែ​អំបិល​ ក្នុង​ខេត្ត​កោះ​កុង​ បាន​និយាយ​ថា​ ការ​ខិត​ខំ​ប្រឹង​ប្រែង​អភិរក្ស​ក្ដាម​​ធ្វើ​ឲ្យ​ទិន្នផល​ក្ដាម​សម្រាប់​អ្នក​នេសាទ​​មាន​ការ​កើន​ឡើង​ចន្លោះ​ពី​៧​ទៅ​១០​គីឡូ​ក្រាម​​ក្នុង​មួយ​ថ្ងៃ​កាល​ពី​ឆ្នាំ​ទៅ​ ដល់​ចន្លោះ​ពី​១០​ទៅ​២០​គីឡូក្រាម​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ​។ អ្នកស្រី​ នួ​ ចៃ​ ​ឲ្យ​ដឹង​ថា​ “​ចំនួន​ក្ដាម​កំពុង​តែកើន​ឡើង​នៅទី​នេះ​ ដោយ​សារ​តែ​មាន​ការ​អភិរក្ស​កាន់​តែ​ប្រសើរ​ជាង​មុន​ពីសំណាក់​ អ្នក​នេសាទ​ប្រមាណ​២៥២​គ្រួសារ”។​ យោង​តាម​លោក ពឿន ​ផល្លានាយ​ជល​ផល​ខេត្ត​កែប​ បាន​ឲ្យ​ដឹង​ថា ចំនួន​ក្ដាម​នៅក្នុង​ខេត្តកែប​ ក៏​កំពុង​តែកើន​ឡើង​ផង​ដែរ​ ហើយ​លោក​បន្ថែម​ថា​ ចំនួន​ក្ដាម​បាន​កើន​ឡើង​ដល់​ទៅ​បួន​ដង​ក្នុង​រយៈ​ពេល​១២​ខែ​កន្លង​ទៅ​នេះ​។ លោក​ ពឿន ផល្លា បាន​មាន​ប្រសាសន៍​ថា “​ក្ដាម​នៅខេត្ត​កែប​មាន​រសជាតិ​ឆ្ងាញ់​ជាង​ក្ដាម​នៅ​ខេត្ត​កោះកុង​ និងខេត្ត​កំពតដូច្នេះ​តម្លៃ​ក៏​ថ្លៃ​ជាង​ដែរ​”  ដោយ​លោក​បន្ថែម​ថា​ ទោះបី​ជា​លោក​មិនដឹង​ច្បាស់​អំពី​បរិមាណ​ក្ដាម​ដែលកសិករ​ចិញ្ចឹម​បាន​ក៏ដោយ​ ក៏​លោក​បាន​ឲ្យ​ដឹង​ថា ​ទិន្នផល​ក្ដាម​បាន​កើន​ឡើងយ៉ាង​​ ច្រើន​ ហើយ​ត្រូវ​បាន​លក់​ចេញ​ក្នុង​តម្លៃរហូត​ដល់​១០​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​។ យោង​តាម​អាជីវករ​លក់​ក្ដាម​នៅ​ផ្សារ​អូឫស្សី​ឈ្មោះ ស៊ុំ ឌី បាន​ឲ្យដឹង​ថា ដោយ​តម្លៃ​ក្ដាម​កំពុង​តែ​កើន​ឡើង​ តម្លៃ​ក្ដាម​នៅក្នុង​​រាជធានី​ភ្នំពេញ​បាន​កើន​ឡើង​ពី​​តម្លៃ​៨,៧៥ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​កាល​ពី​ឆ្នាំទៅ​ដល់​តម្លៃ​១២,៥​ដុល្លា​រ ក្នុង​មួយគីឡូក្រាម​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​៕ ប្រែសម្រួលដោយហួងកុកទៀន

បណ្ដេញ​​​គ្រួសារ​​​អ្នក​​​ភូមិ​​នៅ​​​ក្នុងខេត្ត​មណ្ឌល​​​គិរីចេញ​​​ពី​​​លំនៅ​​​ដ្ឋាន​​​មុន​​​ពេល​​​កំណត់​​​របស់​​​រដ្ឋាភិបាល

កាល​​​ពី​​​ម្សិលមិញ កងកម្លាំង​​​សន្ដិសុខ​​​ និង​​​បុគ្គលិក​ក្រុម​​​ហ៊ុន​​​ចម្ការ​​​កៅ​​​ស៊ូរ​វៀត​​​ណាម​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី បាន​​​បណ្ដេញ​​អ្នក​​​ភូមិ​​​ឲ្យ​​​ចេញ​​​ពី​​​លំនៅដ្ឋាន​​​ខ្លួន​​​ មុន​​​ថ្ងៃ​​កំណត់​​​បណេ្ដញ​​​ចេញរបស់​រដ្ឋាភិបាលនៅ​ថ្ងៃ​នេះ។ ក្រុម​​​មន្ត្រី និង​​​អ្នក​​​ភូមិ​​​បាននិយាយថាអ្នកភូមិភាគ​ច្រើន​​ក្នុង​ចំណោម​​​​អ្នក​​​ភូមិ​ប្រហែល​​២០០​​​គ្រួសារ​​​នោះ បាន​​​ចាក​​​ចេញ​​​រួច​​​​​ហើយ។​​​ ​​​ដោយ​​​មាន​​​កម្លាំង​​​សន្ដិសុខ​​​ជាង​​​៣០០នាក់​​​ដាក់​​​ពង្រាយ​ក្នុង​ និង​នៅ​ជុំវិញ​ភូមិ​មួយ​នៅ​​​ក្នុង​ស្រុក​​​កោះ​​​ញែកនោះ ស្ថាន​​​ភាព​​​នេះ​ហាក់​ដូចជា​​​កំពុង​បង្កើន​វិធាន​ការ​បង្ក្រាប​របស់​​​​រដ្ឋាភិបាល ​​​ដែល​​​បាន​​​កើត​​​ឡើង​​​កាល​​​ពី​​​សប្ដាហ៍​​​មុន​​​ក្នុង​​​ខេត្ត​​​ក្រចេះ​​​ ដែល​​​នៅក្នុង​ការ​បង្ក្រាប​នោះ មាន​ក្មេង​​​ស្រី​​​អាយុ​​​១៤​​​ឆ្នាំ​​​ម្នាក់​ ត្រូវ​​​បាន​​​​​​បាញ់​​​សម្លាប់​​​ ខណៈពេល​​​កម្លាំង​​​សន្ដិសុខ​​២០០នាក់​​​​ ​​​បណ្តេញ​​​ប្រ​​​ជា​ពលរដ្ឋ​​​ចំនួន​​​៦០០​​​គ្រួសារ​​​ចេញ​​​ពី​​​លំនៅ​​​ដ្ឋាន​​​។ លោក​​​ ស្វាយ​​​ សំអាង អភិបាល​​​រង​​​ខេត្ត​​​មណ្ឌល​​​គិរី បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា បន្ទាប់ពីប្រជាពល​​​រដ្ឋ​​​ចំនួន​​​១២៧​​​គ្រួសារ​​​​សុខចិត្ត​​​ចាក​​​ចេញ​​​ដោយ​​​ខ្លួន​​​ឯង​នោះ​នៅមាន​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​ចំនួន​៦០គ្រួ​សារទៀត ​​​បន្ដ​​​រស់នៅ​​​ក្នុង​​​តំបន់​​​នេះ ។ លោក ស្វាយ សំអាត បាន​​​​​​មាន​​​ប្រសាសន៍​បន្ថែម​ថា “ពេល​​​នេះប្រជាពលរដ្ឋ​​​ចំនួន​​​១២៧​​​គ្រួសារ​​​សុខចិត្ត​រុះ​រើ​​​​ផ្ទះ​​​របស់​​​ខ្លួន​​​ និង​​​បាន​​​ចាក​​​ចេញ​​​ពី​​​តំបន់​​​នេះ​​​រួច​​​ហើយ។ យើង​​​បាន​​​ផ្ដល់​​​ជា​អង្ករ​​​២៥​គីឡូ​ក្រាម​​​ និង​​មី​​​មួយ​​​កេស​​​ឲ្យ​​​ពួក​គាត់។ យើង​​​មិន​​​បាន​​​បង្ខំ​​​ពួកគាត់​​ឲ្យ​​​ចាក​​​ចេញ​​​​នោះទេ”។ ប៉ុន្តែ​​​អ្នក​​​ភូមិ​​​បាន​​រៀប​រាប់​ពី​រឿងរ៉ាវ​​ផ្សេង​​ទៅ​វិញ គឺកង​​​​កម្លាំង​​​នគរបាល​​​ចល័ត​​​ពី​​​ផ្ទះ​​​មួយ​​​ទៅ​​​ផ្ទះ​​​មួយគាប​សង្កត់​ឲ្យ​​​​អ្នក​​​ភូមិ​​ទាំង​នោះ​​​​ចាក​ចេញ និងបានយក​​​រណារ​​​ម៉ាស៊ីន​​​អាររំលំ​ផ្ទះ​​​​​​របស់​​​ពួក​​​គាត់។ អ្នក​​​ភូមិ​​​ម្នាក់​​​ឈ្មោះ ថា ដែល​​​​​​បដិ​សេធ​មិន​​​ប្រាប់​​​នាម​​​​ត្រកូលរបស់​​ខ្លួន ព្រោះខ្លាច​​​នគរបាល​រក​រឿង​នោះ បាន​និយាយ​ថា“ ពួក​គេគំរាម​​​យើងថា ប្រសិន​​​បើ​​​យើង​​​មិន​​​ព្រម​​​ចាក​​​ចេញ​​ ឬប្រសិនបើ​​​យើង​​​ហ៊ាន​​​តវ៉ា​នោះ​ពួកគេ​​​នឹង​​​ប្រើ​​​ប្រាស់​​​កម្លាំង​​​ប្រ​​​ដាប់​​​អាវុធ មក​​​​បណ្តេញ​​យើង​ចេញ”  ហើយគាត់​អះអាង​ថា ពួក​គេ​គំរាម​ចាប់​ខ្លួនអ្នក​ភូមិណា​ដែល​និយាយ​ជាមួយ​អ្នក​កាសែត។ គាត់​​​​​​និយាយថា “ពួកគេ​​​​បំផ្លាញ​​​​ផ្ទះ​​​របស់​​​ខ្ញុំ។​​​ពេល​​​នេះ​​​ខ្ញុំ​​​បាន​​​បោះតង់​​​សម្រាប់​​​​ជ្រក​​​”។ គាត់​​​ក៏បាន​​​បញ្ជាក់​​​ផង​​​ដែរថា ​គ្រួសារ​​​ភាគ​ច្រើន​​​បាន​​​ចាក​​​ចេញ​​​រួចហើយ។ ប៉ុន្តែ​​​គាត់​​​​​​បាន ​​​​និយាយថា គាត់និង​​​អ្នក​​​ភូមិ​​​ខ្លះទៀត​ ដែល​ត្រូវ​បាន​​​បង្ខំ​​​ឲ្យ​​​ចេញ​​​ពី​​​ផ្ទះនោះ បាន​​​បោះតង់​​​លើដី​​​​នោះ​សម្រាប់​​​​ស្នាក់​នៅ​។ ឈ្មោះ រិទ្ធ វណ្ណី អ្នកភូមិ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​ភូមិ​​​ប្រាំនាក់ ដែល​​​​​​គេច​​​ខ្លួន​​​មក​​​ភ្នំពេញ​កាលពី​​​ថ្ងៃពុធ​​​ដោយ​​​សង្ឃឹម​​​ថា នឹងអាច​​​សុំ​ជំនួយ​​​ពី​​​​អង្គការ​​សិទ្ធិមនុស្ស​​​អាដហុក​​នោះ ​បាន​​​និយាយថា “ អ្នក​​​ភូមិ​​​ទាំង​​​អស់​​​កំពុង​​​ត្រូវ​​​បាន​​​គេ​​​គំរាមចាប់​​​ខ្លួន”។ ​​​អ្នកស្រីបាន​​​បន្ថែម​​​ថា “អ្នក​​​ភូមិ​​​ទាំង​អស់​មាន​​​ការ​​​ភ័​​យខ្លាច​​​ខ្លាំង​​​ណាស់”។ លោក ស្វាយសំអាង បាន​​​មាន​​​ប្រសាសន៍​​​​ថា គ្រួសារ​​​ដែល​​​នៅសេស​​​សល់​​​ទាំង​​​នោះ ​ត្រូវ​​​បាន​​​គេ​​​ទុក​​​ពេល​​​ឲ្យ​​​ពីរ​​​ថ្ងៃទៀត​​​សម្រាប់​​​រុះរើផ្ទះចាក​ចេញ​ ដោយ​​​ពន្យារពេល​​​កំណត់​​​ដែល​​​ត្រូវ​​​បណ្ដេញ​​​ចេញ​​​ដល់​​ថ្ងៃ​​​អាទិត្យ​​​វិញ។ ចាប់​តាំង​​​ពីសប្ដាហ៍មុន​​​មក​​​ម៉្លេះ ​ទាហាន​នគរបាល និង​​​កង​​​រាជអាវុធហត្ថ បាន​​​ដាក់​​​ពង្រាយនៅ​ក្នុង​និងនៅ​ជំុវិញ​ភូមិ​នេះ​ ដែល​​​ស្ថិត​​​ក្នុងដី​​​សម្បទាន​​​ទៅ​​​ឲ្យ​​​ក្រុម​​​ហ៊ុនចម្ការ​​​​កៅ​​​ស៊ូ​​​ ប៉ាស៊ីហ្វិក ជ័ញស្ដុក (Pacific Joint Stock)​កាលពី​​​ឆ្នាំ​​​មុន។ អ្នក​​​ភូមិ​​​ខ្លះ​​​បាន​​​អះអាងថា អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ពួកគាត់​​​ជាច្រើន​​​គ្រួសារ​​​រស់​​​នៅ​​លើ​​​ដី​​​នេះ កាលពី​​​ឆ្នាំ​​​មុន ដែល​ការ ​​​អះ​​​​អាង​​​នេះ ត្រូវបានក្រុម​​​មន្ត្រី​​​បដិសេធ។ ​គ្រួសារ​​​​ខ្លះក៏បាន​​​និយាយថា ពួកគាត់​​​បាន​​​និង​​​កំពុង​​​រស់​​​នៅ​​​​​​លើ​​​ដី​​​នេះតាំង​​​ពី​​​ឆ្នាំ​​​២០០៩​​​មក​​​ម៉្លេះ គឺមុន​​​ពេល​​​រដ្ឋា​​​ភិបាល​​​​ប្រគល់​​​​ដី​​​នេះ​​ទៅ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​កៅ​​​ស៊ូនេះទៅ​ទៀត។​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​តំណាង​​​របស់​​​ក្រុម​​​ហ៊ុននេះមិនអាច​​​ទាក់​ទង​​​សុំ​​​ការ​បំភ្លឺ​បាន​​​ទេ៕ ប្រែ​​​សម្រួល​​​ដោយ  ហម សុផាណ្ណា

មនុស្ស​២៣​នាក់​រង​របួសក្នុង​ឧបទ្ទវហេតុ​ក្រឡាប់​រថយន្ដ​ក្រុងរបស់ក្រុមហ៊ុនកម្ពុជា​​​អង្គរ​អិុច​ប្រេស្ស

​​មន្ដ្រីបាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា មនុស្ស​២៣​នាក់​បាន​រង​របួស​កាល​ពី​ថ្ងៃ​សុក្រ​នៅក្នុង​ឧបទ្ទវហេតុ​ក្រឡាប់​រថយន្ដ​ពីរ​ករណី​​ពាក់​ព័ន្ធ​នឹង​ក្រុម​ហ៊ុន​រថយន្ដ​ក្រុង​ដឹក​អ្នក​ដំណើរ​កម្ពុជា​អង្គរ​អុិច​ប្រេស្ស (Kampuchea Angkor Express) ដោយ​នេះ​​ជា​លើក​ទី​៤​ហើយ​​​ ដែល​រថយន្ដ​ក្រុង​ដឹក​អ្នក​ដំណើរ​បាន​ជួប​​គ្រោះ​ថ្នាក់​ចរាចរណ៍នៅក្នុង​​​រយៈ​​​ពេល​មួយ​​សប្ដាហ៍​មក​នេះ។ លោក រស់​ ចំរើន​ នាយ​ការិយាល័យ​នគរ​បាល​ចរាចរណ៍ជើង​​​គោកខេត្ត​ពោធិ៍សាត់​បាន​​​មាន​ប្រសាសន៍ថា អ្នក​ធ្វើ​ដំណើរ​២១នាក់​ បាន​​រង​របួស ​ពេល​​រថយន្ដ​ក្រុងមួយ​គ្រឿង​​ក្រឡាប់​បន្ទាប់​ពី​អ្នក​បើក​បរ​បានដេក​លក់​នៅ​​ពេល​កំពុង​បើក​បរ​។ រថយន្ដ​ក្រុង​​​នេះ​បាន​រត់​លើ​ចិញ្ចើមផ្លូវ​ជាតិ​លេខ​៥ ​មុន​ពេល​រេ​ចង្កូត​​ធ្លាក់​ចេញ​ពី​លើ​ថ្នល់ ​ហើយបាន​​ក្រឡាប់ផ្ងាជើង​នៅ​​វេលា​ម៉ោង​៣ និង​៣០​នាទី រំលង​អធ្រាត្រ​នៅ​ឃុំ​ត្នោត​ជុំស្រុកក្រគរខេត្ត​ពោធិ៍សាត់​។លោក​បាន​មាន​ប្រសាសន៍ថានៅ​ពេល​កម្លាំង​​​នគរ​បាល​ទៅ​ដល់​កន្លែង​កើត​ហេតុ ​មេឃ​កំពុង​​ភ្លៀង​រលឹម។ លោក​ ចំរើន​ បាន​មាន​ប្រសាសន៍​ថាអ្នក​ដំណើរ​ជន​ជាតិ​ខ្មែរ​១១នាក់​ និង​បរទេស​១០​នាក់​ បាន​របួស​ក្នុង​គ្រោះ​ថ្នាក់​ក្រឡាប់​​​រថយន្ដ​​​នេះ។លោកបាន​បន្ថែម​ថា អ្នក​រង​របួស​ទាំង​អស់​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​​មន្ទីរ​ពេទ្យ​ខេត្ត​។ លោកក៏បាន​មាន​ប្រសាសន៍​ផង​ដែរ​ថារថយន្ដ​ក្រុង​នោះ​ទើប​តែ​ប្ដូរ​អ្នក​បើកបាន​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ​​មុន​ពេល​វា​ក្រឡាប់ ​ហើយ​​អ្នក​បើក​ទី​២​នេះ​ទើប​តែ​ក្រោក​ពីដេក​។ លោក​ ចំរើន បាន​មាន​ប្រសាសន៍​ថា“​គាត់​នៅ​ងងុយ​ដេក​នៅ​ឡើយ​ គាត់​មិន​ទាន់​ស្វាង​ងងុយ​អាច​បើក​បរ​បាន​នោះ​ទេ​។ នេះ​គឺ​ជា​កំហុសរបស់​​អ្នក​បើក​ទាំង​ស្រុង គាត់​ធ្វេស​ប្រហែស​ និង​ដេក​លក់​ពេល​កំពុង​បើក​បរ​”។ ប៉ុន្ដែលោក នូ ខៀវវីរៈ អ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុនកម្ពុជាអង្គរអិុច​ប្រេស្សបាន​មាន​ប្រសា​សន៍ថា ឧបទ្ទវហេតុ​នៃគ្រោះថ្នាក់​រថយន្ដ​នេះ​បណ្ដាល​មក​ពី​ភ្លៀង​ ហើយ​លោក​បាន​មាន​ប្រសាសន៍ថា​ អ្នក​បើក​បរ​បាន​ព្យាយាម​គេច​ពី​រថយន្ដ​មួយ​ផ្សេង​ទៀត​ ស្រាប់​តែ​នៅ​ពេល​​នោះ​ រថយន្ដ​​ក្រឡាប់តែម្តង​។ លោកបាន​មាន​ប្រសាសន៍ថា “​ពួកគេ​ មិន​បាន​ដេក​លក់​ទេ​។យើ់ង​មាន​អ្នក​បើក​បរ​ពីរ​នាក់​ ដើម្បី​ផ្លាស់​ប្ដូរ​គ្នា ​នៅ​ពេល​ដែល​នរណា​ម្នាក់​អស់​កម្លាំង​”។ យោង​តាម​លោកខៀវវីរៈបាន​ឲ្យ​ដឹង​ថាអ្នក​ដំណើរ​ប្រាំបួន​នាក់​ត្រូវ​បាន​បញ្ជូន​មកមន្ទីរ​ពេទ្យ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ កាល​ពី​ថ្ងៃ​សៅរ៍។លោក សេង ចាន់​ថន​ នាយរង​​នគរ​បាល​​ផ្នែកវាស់វែង​ចរាចរណ៍​រាជធានី​ភ្នំពេញដែល​ដែលបានចុះ​វាស់​វែង​ដល់​​កន្លែង​កើត​​​ហេតុ ​​​បាន​​មានប្រសាសន៍ថា ​កាល​ពី​ថ្ងៃ​សុក្រនេះ​ដែរ ​រថយន្ដ​​មួយគ្រឿង​ផ្សេង​ទៀត​​របស់​​ក្រុម​ហ៊ុន​កម្ពុជា​អង្គរ​អិុចប្រេស្ស​នេះ​ បាន​បុក​​ម៉ូតូ​មួយ​គ្រឿង​ពេ​ល​កំពុង​ចេញ​​ដំណើរ​ពី​ភ្នំ​ពេញ​ទៅ​​ប៉ោយ​ប៉ែត​។ លោក​បាន​មាន​ប្រាសាសន៍ថា “​រថយន្ដ​ក្រុង​នេះ​ទើប​តែ​​ចេញដំណើរ​​ទៅ​កាន់​ក្រុង​ប៉ោយ​ប៉ែតនិង​កំពុងដឹក​អ្នក​ដំណើរ​៤៥​នាក់​”។ ជន​រង​គ្រោះ​ឈ្មោះចនចំរើនអាយុ​២៨​ឆ្នាំ​កំពុង​ជិះ​ម៉ូតូ​សណ្តោង​រុឺម៉ក​ដឹក​​ស្រូវ​បាន​ទទួល​រង​របួស​ជា​ទម្ងន់​ ហើយ​​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត។ លោក​បាន​បន្ថែម​​ថា អ្នក​ដំណើរ​ម្នាក់​ដែល​ជិះ​នៅ​លើ​រុឺម៉ក​នោះឈ្មោះ យ៉ុង ថា អាយុ​២២​ឆ្នាំ​ក៏​បាន​រង​របួស​ស្រាល នៅក្នុង​គ្រោះ​ថ្នាក់​នេះ​ដែរ​។ លោក​ ចាន់ថន​ បាន​មាន​ប្រសាសន៍​ថា​ អ្នក​បើក​បរ​រថយន្ដ​ក្រុង​នេះ ​ឈ្មោះប៊ុនថាវីអាយុ​៣៣​ឆ្នាំ​ បាន​​​បើក​បរ​​លឿន​ពេក​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៥​ ក្នុង​សង្កាត់​​ច្រាំង​ចំរេះ​២ ខណ្ឌ​ឫស្សីកែវ​ នៅ​ពេល​​បុក​ម៉ូតូនោះ​។ លោក​ ចាន់​ថន​ បាន​មាន​ប្រសាសន៍​បន្ដ​ថាលោកថាវី​ ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ ​ហើយ​នគរ​បាល​ គ្រោងនឹង​បញ្ជូន​អ្នក​បើក​បរ​រូប​នេះ​ទៅ​ឲ្យ​តុលាការ​ចោទ​ប្រកាន់​​នៅ​ថ្ងៃ​នេះ៕    ប្រែ​សម្រួល​ដោយហមសុផាណ្ណា

​ការ​នាំចូល​ជ្រូកតិច​ពី​ប្រទេស​ថៃ​​​ ធ្វើ​ឲ្យកើន​តម្លៃ​ជ្រូក​រស់ក្នុង​ស្រុក​

សមាគមអ្នក​ចិញ្ចិម​ជ្រូក​កម្ពុជា បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ការកើនឡើង​នៃ​តម្រូវ​ការ​ជ្រូក​នៅ​លើ​ទីផ្សារ​ថៃ​ ចាប់តាំង​ពី​ខែ​មីនា​មក​​ បាន​ធ្វើ​ឲ្យ​តម្លៃ​ជ្រូក​រស់​នៅ​ក្នុង​​ប្រទេស​កម្ពុជា កើន​ឡើង​ដោយសារ​តែ​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ប្រទេសថៃ​​​​កាត់បន្ថយ​ការ​នាំចេញ​ជ្រូករស់​​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុក​។​​ លោក​ ស្រ៊ុន​ ពៅ​ ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា​​ បាន​មាន​ប្រសាសន៍​ថា​ ​វាជា​​សិទ្ធិ​របស់​រដ្ឋាភិបាល​ក្នុងការ​បន្ត​កាត់បន្ថយ​ការ​នាំចូល​ជ្រូក ​​​​​​ដើម្បី​ជួយ​ដល់​​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក​ ដែល​​ចង់បាន​តម្លៃ​ខ្ពស់​សម្រាប់​ជ្រូក​របស់​ខ្លួន​។​ លោក​បាន​មាន​ប្រសាសន៍​ថា​ “​តម្លៃ​ជ្រូកនាពេល​​បច្ចុប្បន្ន​នេះគឺ​​ខ្ពស់​ជាង​មុន​ ដោយសារ​តែ​​ឈ្មួញ​ថៃ​ បាន​កាត់បន្ថយ​ការ​នាំចេញ​ជ្រូក​មកប្រទេស​កម្ពុជា”។ លោក​បាន​ឲ្យ​ដឹង​បន្ថែម​​ទៀត​ថា តម្លៃ​ជ្រូក​ បាន​កើនឡើង​ពី​ចំនួន​​​៨.៥០០ រៀល​ ​​​​​ឬ​២,១២​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​ក្នុង​ខែ​មីនា ដល់​ពី​​៩.០០០ទៅ​៩.៥០០​រៀល​ក្នុង​​មួយគីឡូ​ក្រាម​​ នាពេល​បច្ចុប្បន្ន​នេះ​​​។​ ​ លោក​ កៀន​ ឌីណា​ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ អាយុ​៣២​ឆ្នាំ​ នៅ​ក្នុង​ស្រុក​កៀនស្វាយ​ ខេត្ត​កណ្តាល ដែល​​ក្នុង​ឆ្នាំ​នេះ​ចិញ្ចឹម​ជ្រូក​បាន​​ជិត​​​ ៨០០​ក្បាល​ហើយ​នោះ​ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​​ លោក​លក់​ជ្រូក​ក្នុង​តម្លៃ​២,៣៧​​ដុល្លារ​ ក្នុង​មួយ​គីឡូក្រាម​។​ ទោះជា​យា៉ងណាក៏ដោយ តម្លៃ​ជ្រូកនា​ពេល​សព្វ​ថ្ងៃ​នេះ​ ​គឺនៅតែ​​ទាបជាង​​តម្លៃជ្រូក​​ក្នុង​រយៈ​ពេល​​ដូច​គ្នា​កាលពី​ឆ្នាំ​២០១១​ នៅ​ពេលដែល​កង្វះ​ការ​ផ្គត់ផ្គង់​ជ្រូក​ក្នុង​តំបន់​បាន​ធ្វើ​ឲ្យ​តម្លៃ​ជ្រូក​កើនឡើង​ដល់​ប្រហែល​៣​ដុល្លារ​ ក្នុង​មួយ​គីឡូក្រាម​៕ប្រែសម្រួល​ដោយ ភួន​ ច័ន្ទសេរីវុធ​​​​ ​

រថយន្តក្រុងរបស់ក្រុមហ៊ុន រិទ្ធិ មុនី បុក​មនុស្ស​ស្លាប់ពីរ​នាក់​​ទៀត​ហើយនៅខេត្តបាត់ដំបង

នគរ​បាល​បាន​ឲ្យ​ដឹងថា ​ក្មេង​ប្រុស​អាយុ ប្រាំបួនឆ្នាំម្នាក់​ និងបុរស​ម្នាក់​បាន​ស្លាប់​ នៅ​​​ពេល​រថយន្ត​ក្រុង​មួយ​គ្រឿង​ បានបុក​ម៉ូតូ​របស់​ពួកគេ ក្នុង​ខេត្ត​បាត់ដំបង ​កាលពី​ថ្ងៃអង្គារ​។ នេះគឺ​ជាគ្រោះ​ថ្នាក់​ចរាចរណ៍រ​ថយន្ត​ក្រុង​លើក​ទី២​ហើយ​នៅ​ក្នុង​ខេត្ត​បាត់​ដំបងក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​​ជាប់​ពាក់​ព័ន្ធ​នឹង​រថយន្តក្រុង​របស់​ក្រុមហ៊ុន​ដឹកអ្នកដំណើររិទ្ធិ មុនី។ លោក ណូយ វុទ្ធី មន្ត្រី​ព័ត៌​មាន​គ្រោះថ្នាក់​ចរាចរណ៍​ខេត្ត​បាត់​ដំបង​ បាន​មាន​ប្រសាសន៍​ថា បុរសម្នាក់ឈ្មោះ ថាន់​ ថា អាយុ២៥ឆ្នាំ និងក្មេង​ប្រុស​ម្នាក់​ឈ្មោះ ​ទិត ទេព អាយុប្រាំបួន​​​ឆ្នាំ បាន​ស្លាប់ភ្លាម នៅពេល​រថយន្ត​ក្រុង​រិទ្ធិ​ មុនី​ បាន​បុក​ម៉ូតូ​របស់​ពួកគេ។ លោកបានបន្តថា ជន​រង​គ្រោះ​ទំាង​ពីរ​​នាក់​ជាអ្នកជិតខាងនឹងគ្នា រស់នៅក្នុងឃុំបឹងព្រីង​ស្រុកថ្ម​គោល កន្លែង​​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​​កើត​ឡើងតែម្តង។​...