Phorn Bopha
អាជ្ញាធរចាប់ខ្លួនអ្នកភូមិបីនាក់ពាក់ព័ន្ធវិវាទដីធ្លីក្នុងខេត្តស្វាយរៀង
ក្រុមមន្ត្រីបាននិយាយថា អាជ្ញាធរក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីម្សិលមិញបានចាប់ខ្លួនអ្នកភូមិបីនាក់ដែលជាប់ពាក់ព័ន្ធក្នុងវិវាទដីធ្លីរយៈពេលប្រហែលមួយទសវត្សរ៍ជាមួយបុរសម្នាក់ ដែលតាមការអះអាងគឺជាមន្ត្រីកងរាជអាវុធហត្ថមកពីរាជធានីភ្នំពេញ។ លោក ហាស់ ស៊ីយេ៉ត នាយប៉ុស្តិ៍ឃុំចន្ទ្រាបានមានប្រសាសន៍ថា លោក ដោក ណេត អាយុ៥៥ឆ្នាំ យឹម ម៉ិច អាយុ៥៦ឆ្នាំ និង គៀត នោ អាយុ៦៣ឆ្នាំ ត្រូវបានចាប់ខ្លួននៅផ្ទះរបស់ពួកគាត់ស្ថិតក្នុងឃុំចន្ទ្រា។ លោក ស៊ីយ៉េត បានមានប្រសាសន៍ថា "ពួកគាត់ត្រូវបានចាប់ខ្លួនពីព្រោះពួកគាត់ជាប់ពាក់ព័ន្ធក្នុងវិវាទដីធ្លីជាមួយលោក...
ឧត្តមសេនីយ៍យោធាអាមេរិកនឹងជួបពិភាក្សាការងារជាមួយឧត្តមសេនីយ៍ ប៉ុល សារឿន
ឧត្ដមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទបានជួបជាមួយឧត្ដមសេនីយ៍ វីនសេន ប្រ៊ុក មេបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់ប៉ាសីុហ្វិក ដើម្បិពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរនៅក្នុងតំបន់។ ថ្លែងនៅកិច្ចប្រជុំបិទទ្វារនៅទីបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ នៅក្នុងរាជធានីភ្នំពេញ ឧត្តមសេនីយ៍ វីនសេន ដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា កាលពីថ្ងៃអង្គារ និងបញ្ចប់នៅថ្ងៃនេះបានមានប្រសាសន៍ថា រហូតមកទល់ពេលនេះដំណើរទស្សនកិច្ចរបស់លោក គឺជាជំហានវិជ្ជមាន ដោយកងទ័ពនៃប្រទេសទាំងពីរព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ ឧត្ដមសេនីយ៍ វីនសេន បានមានប្រសាសន៍ថា "វាជាកិត្តិយសដែលខ្ញុំបានមកសួរសុខទុក្ខមិត្តភក្តិរបស់យើងនៅទីនេះ ហើយខ្ញុំត្រូវបានផ្តល់ឱកាសឲ្យជួបជាមួយមន្ត្រីមួយចំនួននៅថ្ងៃនេះ ដែលមកពីជួរកងទ័ព កងរាជអាវុធហត្ថ និងជាពិសេសជួបជាមួយឧត្ដមសេនីយ៍ ប៉ុល សារឿន"។ កាលពីខែមករា លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាេមរិកបានចុះហត្ថលេខាផ្អាកជំនួយមិនមែនមនុស្សធម៌ ដែលផ្តល់ដល់រដ្ឋាភិបាលកម្ពុជារហូតដល់មានការសើុបអង្កេតលើការបោះឆ្នោតដ៏ចម្រូងចម្រាសកាលពីឆ្នាំមុន ឬរហូតដល់គណបក្សសង្គ្រោះជាតិបញ្ចប់ការធ្វើពហិការមិនចូលប្រជុំសភា។ កាលពីដើមខែនោះ មន្ត្រីកងរាជអាវុធហត្ថដែលប្រដាប់ដោយកាំភ្លើង អាកា-៤៧បានបាញ់សម្លាប់កម្មកររោងចក្រកាត់ដេរយ៉ាងតិចប្រាំនាក់ ដែលបានចូលរួមក្នុងកូដកម្មដែលជាប់ពាក់ព័ន្ធនឹងការតវ៉ារបស់គណបក្សសង្គ្រោះជាតិនៅក្នុងរាជធានីភ្នំពេញ និងធ្វើឲ្យមនុស្សយ៉ាងតិច៤០នាក់ទៀតរងរបួស។ ឧត្ដមសេនីយ៍៍ វីនសេន បានប្រាប់អ្នកយកព័ត៌មានថា អាមេរិកបានដឹងពីការចោទប្រកាន់ថាមានការរំលោភបំពានសិទ្ធិមនុស្សពីសំណាក់យោធាកម្ពុជា។ ឧត្តមសេនីយ៍ វីនសេន បានមានប្រសាសន៍ថា " ខ្ញុំគិតថា នេះជាអ្វីដែលកំពុងត្រូវបានធ្វើក្នុងពេលបច្ចុប្បន្ន ហើយវាសំខាន់ណាស់ចំពោះសហរដ្ឋអាមេរិក ដែលទាហានយើងបានធ្វើការជាមួយនោះតែងតែទទួលស្គាល់ពីសារៈសំខាន់នៃសិទ្ធិមនុស្ស"។ លោបានបន្ថែមថា "យើងឃើញថា ប្រទេសកម្ពុជាមានការវិវឌ្ឍយ៉ាងច្រើន ហើយដោយសារការវិវឌ្ឍនេះទើបទំនាក់ទំនងរបស់យើងនៅតែបន្ត"មានការរីកចម្រើន។ នៅពេលត្រូវបានទាក់ទងតាមទូរស័ព្ទបន្ទាប់ពីជំនួប ឧត្ដមសេនីយ៍ ប៉ុល សារឿន បានបដិសេធមិនធ្វើអត្ថាធិប្បាយថា តើជំនួបនោះបានពិភាក្សាអំពីអ្វីឡើយ។ លោកបានមានប្រសាសន៍ថា "វាជាកិច្ចការយោធា មិនអាចសម្ភាសឡើយ"។ លោក ជេ រ៉ាម៉ាន អ្នកនាំពាក្យស្ថានទូតអាមេរិកបានមានប្រសាសន៍ថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់ឧត្ដមសេនីយ៍ វីនសេន គឺដើម្បីពិភាក្សាអំពីប្រតិបត្តិការរួមគ្នានាពេលអនាគត ហើយថា លោកឧត្តមសេនីយ៍ក៏នឹងជួបជាមួយមេដឹកនាំស៊ីវិលមុនពេលលោកត្រឡប់ទៅវិញផងដែរ។ លោក រ៉ាម៉ាន បានសរសេរនៅក្នុងអីុម៉េលថា "គោលបំណងនៃដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយ៍ ប្រ៊ុក គឺដើម្បីពង្រឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំជាងមុនរវាងកងទ័ពអាមេរិក តំបន់បា៉ស៊ីហ្វិកនិងកងទ័ពកម្ពុជា និងដើម្បីពិភាក្សាអំពីកម្មវិធីជំនួយមនុស្សធម៌នាពេលអនាគតផងដែរ"។ កាលពីខែឧសភា មេបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិករូបនេះបានដករូបថត ទាហានកងយោធពលខេមរភូមិន្ទ ដែលបានតម្រង់កាំភ្លើងអាកា-៤៧អំឡុងការហ្វឹកហ្វឺនដែលសហរដ្ឋអាមេរិកបានរៀបចំឡើងក្នុងខេត្តកំពង់ស្ពឺចេញពីទំព័រហ្វេសប៊ុករបស់ខ្លួន។ អ្នកនាំពាក្យស្ថានទូតអាមេរិករូបនេះបានមានប្រសាសន៍នៅពេលនោះថា ការហ្វឹកហ្វឺននេះគឺជាការហ្វឹកហ្វឺនផ្នែកមនុស្សធម៌ដើម្បីបង្រៀនទាហានកងយោធពលខេមរភូមិន្ទ ដើម្បីឆ្លើយតបទៅនឹងអាវុធជាតិផ្ទុះទំនើបៗ ហេតុដូច្នេះហើយវាស្របច្បាប់ ក្រោមបម្រាមរបស់លោក អូបាម៉ា នៅពេលនោះ ដែលពេលនេះនៅមានសុពលភាពនៅឡើយ៕សារុន
ចៅក្រមបង្គាប់ឲ្យក្រសួងមហាផ្ទៃស៊ើបអង្កេតសំណុំរឿងលោក វ៉ាល្លីយ៉េ ជាថ្មី
ចៅក្រមមួយរូបបាននិយាយកាលពីម្សិលមិញថា តុលាការខេត្តកំពង់ស្ពឺ បានបង្គាប់ឲ្យក្រសួងមហាផ្ទៃបើកការស៊ើបអង្កេតជាថ្មីចំពោះការស្លាប់បុរសជនជាតិបារាំងម្នាក់ និងកូន៤នាក់របស់លោក។ អាជ្ញាធរកម្ពុជាដំបូងឡើយបានសន្និដ្ឋានថា លោក ឡូរ៉ង់ វ៉ាល្លីយ៉េ អាយុ៤២ឆ្នាំ បានសម្លាប់កូនៗរបស់លោក ដែលមានអាយុពី២ឆ្នាំដល់៩ឆ្នាំ ហើយបន្ទាប់មកបានសម្លាប់ខ្លួនឯង បន្ទាប់ពីសាកសពរបស់ពួកគេត្រូវបានរកឃើញជិតផ្ទះរបស់គ្រួសារនេះក្នុងក្រុងច្បារមន កាលពីខែមករាឆ្នាំ២០១២។ ៣ខែបន្ទាប់ពីការបាត់ខ្លួន គេបានរកឃើញគ្រួសារនេះក្នុងរថយន្តមួយគ្រឿងដែលលិចក្នុងទឹកស្រះ។ គ្រួសាររបស់លោក ឡូរ៉ង់ វ៉ាល្លីយ៉េ នៅប្រទេសបារាំងសង្ស័យថា ជម្លោះដីធ្លីជាមួយសាច់ញាតិរបស់សពភរិយាជនជាតិខ្មែររបស់លោក អាចបណ្តាលឲ្យមានការស្លាប់នេះ។ គ្រួសារលោក ឡូរ៉ង់ វ៉ាល្លីយ៉េ បានប្តឹងទៅតុលាការបារាំង ហើយអ្នកធ្វើកោសល្យវិច័យសពមួយក្រុមនៅប្រទេសបារាំង...
អ្នកទោសនៅពន្ធនាគារព្រៃសគ្មានទឹកប្រើប្រាស់ដោយសារការជួសជុលផ្លូវធ្វើឲ្យបែកទុយោទឹក
ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា ពន្ធនាគារព្រៃសនៅរាជធានីភ្នំពេញបានទិញរថយន្តដឹកទឹកសម្រាប់អ្នកទោស ដោយសារកម្មករស្ថាបនាផ្លូវបានធ្វើឲ្យបែកទុយោទឹកដែលតភ្ជាប់ទៅពន្ធនាគារនេះកាលពីសប្ដាហ៍មុន។ លោក ខាត់ សុខៃ ចៅសង្កាត់ព្រៃសបានមានប្រសាសន៍ថា ក្រុមហ៊ុនដែលសាលារាជធានីភ្នំពេញបានជួលឲ្យជួសជុលផ្លូវនៅម្ដុំពន្ធនាគារ បានធ្វើឲ្យបែកទុុយោទឹកដោយចៃដន្យ។ លោក សុខៃ បានមានប្រសាសន៍ថា ទុយោទឹកបានបែកប្រហែលបួនថ្ងៃមកហើយ នៅពេលដែលក្រុមហ៊ុនជួសជុលផ្លូវនេះធ្វើប៉ះទុយោ។ ពួកគេកំពុងជួសជុលទុយោទឹកនោះ។ យើងមិនដឹងថា នឹងជួសជុលរួចនៅពេលណានោះទេ"។ លោក ពិន ចន្ធី មន្ត្រីម្នាក់នៅពន្ធនាគារព្រៃសទទួលបន្ទុកសំណុំរឿងអ្នកទោស បានមានប្រសាសន៍ថា ឥឡូវនេះអ្នកទោសយ៉ាងហោចណាស់៣.០០០នាក់ពឹងផ្អែកលើរថយន្តដឹកទឹក។ លោក ចន្ធី បានមានប្រសាសន៍ថា "ទុយោទឹកបានបែក ហើយមិនមានទឹកប្រើប្រាស់ពីរបីថ្ងៃមកហើយ។...
ការធ្វើកោសល្យវិច័យបញ្ជាក់ថា ករណីលោក វ៉ាល្លីយេ គឺជាករណីឃាតកម្ម
ចៅក្រមខ្មែរម្នាក់បាននិយាយកាលពីម្សិលមិញថា លទ្ធផលកោសល្យវិច័យរបស់អ្នកជំនាញជនជាតិបារាំងមួយក្រុមដែលស៊ើបអង្កេតករណីឃាតកម្មលើបុរសជនជាតិបារាំងម្នាក់ និងកូនរបស់គាត់បួននាក់កាលពីឆ្នាំ២០១២ នៅក្នុងខេត្តកំពង់ស្ពឺ គាំទ្រដល់ការបញ្ចប់ការស៊ើបអង្កេតជាលើកដំបូងរបស់ក្រុមនេះដែលថា ករណីនេះជាករណីឃាតកម្ម។ មន្ត្រីតុលាការនៅទីនេះមានរបាយការណ៍កោសល្យវិច័យ៣០០ទំព័រពីការស្លាប់លោក ឡូរ៉ង់ វ៉ាល្លីយេ អាយុ៤២ឆ្នាំ និងកូនៗរបស់គាត់ចាប់តាំងពីដើមខែកក្កដា ប៉ុន្តែពួកគេកំពុងរង់ចាំការបកប្រែរបាយការណ៍នេះពីភាសាបារាំងទៅភាសាខ្មែរ។ ពីដំបូងនគរបាលបានចាត់ទុកករណីនេះថា ជាករណីអត្តឃាតរបស់បុរសគ្មានប្រាក់ និងអស់សង្ឃឹមម្នាក់។ ប៉ុន្តែក្រុមគ្រួសាររបស់លោក ឡូរ៉ង់ វ៉ាល្លីយេ នៅប្រទេសបារាំងបានសង្ស័យថាជាករណីឃាតកម្ម ហើយបានដាក់ពាក្យបណ្ដឹងទៅតុលាការនៅទីនោះ ដោយកត់សម្គាល់ថា លោក វ៉ាល្លីយេ មានជម្លោះជាមួយសាច់ញាតិរបស់សពប្រពន្ធជនជាតិខ្មែររបស់គាត់អំពីបញ្ហាដីធ្លី។ ពាក្យបណ្ដឹងនោះបានធ្វើឲ្យអ្នកជំនាញកោសល្យវិច័យមួយក្រុមចុះមកពិនិត្យមើល កាលពីខែមីនា ឆ្នាំ២០១៣...
មេខ្យល់រត់ពន្ធពលករទៅប្រទេសថៃត្រូវចាប់ខ្លួន
ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា សាលាដំបូងខេត្តឧត្តរមានជ័យបានចោទប្រកាន់បុរសបួននាក់និងស្ត្រីម្នាក់ ពីបទជួញដូរមនុស្សកាលពីថ្ងៃសៅរ៍ ដោយប៉ុនប៉ងបញ្ជូនទាំងខុសច្បាប់នូវពលករចំណាកស្រុក៥១នាក់ទៅប្រទេសថៃ។ ពលករចំណាកស្រុកប្រហែល២៥០.០០០នាក់បានត្រឡប់មកប្រទេសកម្ពុជាវិញកាលពីខែមុន បន្ទាប់ពីរដ្ឋាភិបាលយោធាថៃបានចាប់ផ្តើមការបង្ក្រាបពលករចំណាកស្រុកខុសច្បាប់។ បើទោះជាមានកិច្ចប្រឹងប្រែងដើម្បីបញ្ជូនពលករត្រឡប់ទៅប្រទេសថៃវិញដោយស្របច្បាប់ក៏ដោយ ក៏ពលកររាប់រយនាក់នៅតែត្រូវគេចាប់បានពេលឆ្លងដែនខុសច្បាប់រាល់ថ្ងៃដដែល។ យោងតាមលោក ឡាំ ប៉ូលី ប្រធានការិយាល័យប្រឆាំងការជួញដូរស្រ្ដីនិងកុមារខេត្តបានឲ្យដឹងថា ជនជាប់ចោទរត់ពន្ធមនុស្សទាំងប្រាំនាក់ត្រូវបានជួលដោយក្រុមហ៊ុន 168 Manpower Supply ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជ្រើសរើសពលករជាង៤០ក្រុមហ៊ុន ដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងដើម្បីឲ្យពលករត្រឡប់ទៅប្រទេសថៃវិញដោយស្របច្បាប់។ លោក ប៉ូលី បានឲ្យដឹងថា "ឈ្មោះក្រុមហ៊ុននេះបានចុះបញ្ជីជាមួយរដ្ឋាភិបាល ប៉ុន្តែរបៀបដែលក្រុមហ៊ុននេះធ្វើគឺខុសច្បាប់"។ មេខ្យល់ទាំងនេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រក្នុងខេត្តឧត្តរមានជ័យ នៅវត្តមួយជាមួយពលករ៥១នាក់ មុនពេលឆ្លងច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។ លោក...
ការិយាល័យលិខិតឆ្លងដែនសម្រាប់ពលករចំណាកស្រុកត្រូវបានបង្កើតបន្ថែមនៅក្នុងខេត្តចំនួនប្រាំមួយ
យោងតាមមន្ត្រីក្រសួងមហាផ្ទៃបានឲ្យដឹងថា ការិយាល័យលិខិតឆ្លងដែននឹងត្រូវបង្កើតនៅក្នុងខេត្តចំនួនប្រាំមួយបន្ថែមទៀត ដើម្បីជួយសម្រួលដំណើរការធ្វើចំណាកស្រុកសាជាថ្មីសម្រាប់ពលករកម្ពុជា ដែលនឹងត្រឡប់ទៅប្រទេសថៃវិញ។ លោក ម៉ៅ ច័ន្ទតារា ប្រធាននាយកដ្ឋានលិខិតឆ្លងដែននៅក្រសួងមហាផ្ទៃបានឲ្យដឹងថា ការិយាល័យថ្មីកំពុងត្រូវបានបង្កើតឡើងនៅក្នុងខេត្តកំពង់ចាម ព្រៃវែង ស្វាយរៀង សៀមរាប កំពង់ធំ និងតាកែវ។ លោកបានមានប្រសាសន៍ថា ខេត្តទាំងនេះជាខេត្តធំៗដែលមានពលរដ្ឋជាច្រើនបានចេញទៅធ្វើការនៅក្រៅប្រទេស។ បច្ចុប្បន្ន យើងកំពុងរៀបចំសម្ភារមួយចំនួនមានដូចជា កុំព្យូទ័រ ដើម្បីបញ្ចូលព័ត៌មាន កាមេរ៉ា និងសម្ភារស្រដៀងៗនេះជាដើម"។ ការបង្កើតនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានសេចក្ដីប្រកាសមួយកាលពីសប្ដាហ៍មុន ដែលថា ការិយាល័យដូចគ្នានេះនឹងត្រូវបង្កើតឡើងនៅតាមខេត្តជាប់ព្រំដែនមួយចំនួនដូចជា ខេត្តឧត្តរមានជ័យ...
រដ្ឋាភិបាលបើកការិយាល័យបួនកន្លែងសម្រាប់ធ្វើលិខិតឆ្លងដែនឲ្យកម្មករទៅធ្វើការនៅប្រទេសថៃ
យោងតាមប្រធាននាយកដ្ឋានលិខិតឆ្លងដែននៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ការិយាល័យច្រកចេញចូលតែមួយចំនួនបួនកន្លែងដើម្បីរៀបចំឯកសារសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលចង់ទៅរកការងារស្របច្បាប់ធ្វើនៅក្នុងប្រទេសថៃនឹងបើកនៅថ្ងៃអង្គារ បន្ទាប់ពីក្រសួងចេញសារាចរណែនាំមួយកាលពីសប្ដាហ៍មុនស្តីពីការពង្រឹងការអនុវត្តវិធានការបន្ថែមដើម្បីដោះស្រាយករណីពលករទេសន្តរប្រវេសន៍ខ្មែរដែលទើបវិលត្រឡប់ពីប្រទេសថៃ។ លោក ម៉ៅ ច័ន្ទតារា ប្រធាននាយកដ្ឋានលិខិតឆ្លងដែន បានមានប្រសាសន៍ថា ការិយាល័យទាំងបួនដែលស្ថិតនៅតាមបណ្ដាខេត្តនៅជាប់ព្រំដែនជាមួយប្រទេសថៃ គឺខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន និងខេត្តកោះកុង នឹងត្រូវបើកនៅថ្ងៃអង្គារ ហើយកំពុងរង់ចាំឯកសារពីក្រសួងការងារដើម្បីបញ្ជាក់ថា តើបុគ្គលណាគួរទទួលបានលិខិតឆ្លងដែន។ លោកបានមានប្រសាសន៍ថា " យើងកំពុងរង់ចំាឯកសារពីក្រសួងការងារ"។ លោកបានបន្ថែមថា ពលករត្រូវតែមានឯកសារត្រឹមត្រូវមុនពេលចេញលិខិតឆ្លងដែនឲ្យនៅការិយាល័យតាមខេត្តទាំងបួននេះ។ ពលករខ្មែរប្រហែល២៥០.០០០នាក់បានវិលត្រឡប់មកប្រទេសវិញកាលពីខែមុន ដោយសារភ័យខ្លាចចំពោះការបង្ក្រាបពីសំណាក់របបយោធាថៃមកលើពលករខុសច្បាប់។ ជាការខំប្រឹងប្រែងដើម្បីសម្រួលឲ្យមានការធ្វើចំណាកស្រុកឡើងវិញនោះ...
កោសល្យវិច័យលើឆ្អឹងសពលោក វ៉ាល្លីយេ រង់ចាំការបកប្រែ បន្ទាប់ពីឯកសារបញ្ជូនពីបារាំង
ចៅក្រមមួយរូបបានបញ្ជាក់កាលពីម្សិលមិញថា លទ្ធផលនៃការធ្វើកោសល្យវិច័យ និងរបាយការណ៍ស្ដីពីកន្លែងកើតហេតុសរសេរដោយអ្នកស៊ើបអង្កេតបារាំងមួយក្រុមពាក់ព័ន្ធនឹងការស្លាប់របស់ជនជាតិបារាំងម្នាក់នៅក្នុងខេត្តកំពង់ស្ពឺ កាលពីឆ្នាំ២០១២ បានស្ថិតនៅក្នុងដៃតុលាការកម្ពុជារយៈពេលពីរសប្ដាហ៍មកហើយ ហើយពេលនេះកំពុងរង់ចាំការបកប្រែ។ ឆ្អឹងសពលោក ឡូរ៉ង់ វា៉ល្លីយេ អាយុ៤២ឆ្នាំ និងកូនបួននាក់របស់គាត់ ដែលមានអាយុចាប់ពី២ឆ្នាំដល់៩ឆ្នាំ ត្រូវបានប្រទះឃើញនៅក្នុងរថយន្តមួយគ្រឿងដែលលិចនៅក្នុងស្រះមួយក្បែរផ្ទះរបស់ពួកគេនៅក្នុងក្រុងច្បារមនកាលពីខែមករា ឆ្នាំ២០១២។ ដំបូង នគរបាលបានចាត់ទុកថា នេះជាករណីសម្លាប់ជនរងគ្រោះ ហើយធ្វើអត្តឃាតតាមក្រោយ។ ទោះជាយ៉ាងណា កាលពីខែមីនា ឆ្នាំ២០១៣ អ្នកស៊ើបអង្កេត និងអ្នកឯកទេសខាងកោសល្យវិច័យបារំាងមួយក្រុមមានគ្នា១០នាក់ បានមកកាន់ប្រទេសកម្ពុជា ហើយបានចំណាយពេលពីរសប្ដាហ៍សម្ភាសអ្នកដែលស្និទ្ធស្នាលនឹងលោក ឡូរ៉ង់...
កូនក្រមុំខ្មែរដែលចាញ់បោកគេម្នាក់ទៀតត្រូវបានបញ្ជូនពីចិនមកកម្ពុជាវិញ
ស្ត្រីខ្មែរម្នាក់ដែលបានទៅកាន់ប្រទេសចិនដើម្បីរៀបការជាមួយបុរសម្នាក់នៅទីនោះ ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញកាលពីម្សិលមិញ បន្ទាប់ពីរត់គេចចេញពីផ្ទះប្តីរបស់នាង ហើយរត់ទៅជ្រកកោននៅស្ថានកុងស៊ុលខ្មែរក្នុងក្រុងគ័ងចូវ។ យឹង ស្រីមុំ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅវេលាម៉ោង៣និង៣០នាទីរសៀលជាមួយបុរសម្នាក់ដែលប្រាប់ថា ខ្លួនជាតំណាងស្ថានកុងស៊ុលប្រចាំនៅក្រុងគ័ងចូវ ដែលជាក្រុងធំបំផុតទី៣របស់ប្រទេសចិន។ ស្ត្រីរូបនេះត្រូវបាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនម្នាក់ទាញចេញពីក្រុមអ្នកកាសែតយ៉ាងប្រញាប់ ហើយរុញចូលក្នុងរថយន្ត ដោយគ្រាន់តែនិយាយថា "ខ្ញុំនៅប្រទេសចិនបានមួយឆ្នាំ"។ សេចក្តីថ្លែងការណ៍មួយចេញដោយក្រសួងការបរទេសកាលពីម្សិលមិញ មានខ្លឹមសារដូច្នេះថា " ស្ថានកុងស៊ុលកម្ពុជាប្រចាំនៅក្រុងគ័ងចូវប្រទេសចិន បានសហការជាមួយអាជ្ញាធរចិន ដើម្បីសង្គ្រោះស្ត្រីខ្មែរម្នាក់ ដែលចាញ់បោកមេខ្យល់ដែលជួយរកប្តីម្នាក់ឲ្យនាងនៅក្នុងប្រទេសចិន"។ សេចក្តីថ្លែងការណ៍នេះក៏លើកឡើងដែរថា លិខិតឆ្លងដែនរបស់ យឹង ស្រីមុំ ត្រូវមេខ្យល់ដកហូតទុក។ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានមានប្រសាសន៍ថា លោកគ្មានព័ត៌មានលម្អិតបន្ថែមទៀតទេស្តីពីករណីនេះ។ លោកស្រី លឹម មុនី អនុប្រធានផ្នែកកិច្ចការស្ត្រីនៅអង្គការសិទ្ធិមនុស្សអាដហុក ដែលទទួលសេចក្តីរាយការណ៍មុនគេស្តីពីស្ថានភាពរបស់ យឹង ស្រីមុំ បានមានប្រសាសន៍ថា ជនរងគ្រោះបានចាញ់បោកមេខ្យល់។ លោកស្រីមានប្រសាសន៍ទៀតថា រយៈពេលប្រាំមួយខែដើមឆ្នាំ២០១៤ អង្គការអាដហុក បានកត់ត្រា២៩ករណីនៃស្ត្រីដែលត្រូវគេបោកបញ្ឆោតឲ្យទៅរៀបការជាមួយបុរសចិន មួយផ្នែកកើតឡើងដោយសារតែគោលនយោបាយកូនមួយរបស់ប្រទេសនេះ ដែលធ្វើឲ្យមានចំនួនបុរសច្រើនជាងស្ត្រី។ លោកស្រីមានប្រសាសន៍ទៀតថា "ត្រូវគេលក់ដូចទំនិញនៅផ្សារតាមរយៈបណ្តាញនៅក្នុងប្រទេសកម្ពុជា និងប្រទេសចិន"។ លោកស្រីបានលើកឡើងបន្តថា ការដែល យឹម ស្រីមុំ រត់គេចចេញពីផ្ទះរបស់បុរសដែលនាងរៀបការជាមួយ គឺជាការព្រមានដល់ស្ត្រីខ្មែរផ្សេងៗទៀត ដែលអាចនឹងចាញ់ការបោកបញ្ឆោតតាមរយៈការសន្យាក្លែងក្លាយរបស់មេអណ្តើក។ លោក ជីវ ផល្លី អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ស្ត្រីគួរតែបញ្ចុះបញ្ចូលបុរសៗឲ្យមកកម្ពុជា ជាជាងធ្វើដំណើរទៅបរទេស។ លោកលើកឡើងទៀតថា " ប្រសិនបើពួកគាត់ចង់រៀបការជាមួយជនបរទេស គួរតែស្នើឲ្យពួកគេមកកម្ពុជាដើម្បីរៀបការ"៕សុខុម