Tuesday, November 12, 2019
Home Authors Posts by Phorn Bopha

Phorn Bopha

272 POSTS 0 COMMENTS
Editor-at-large

ក្មេង​ស្រី​ជនជាតិខ្មែរពីរនាក់​ ត្រូវ​បាន​ជួយ​សង្គ្រោះនៅក្នុងទី​ក្រុង​ប៉ាតាយ៉ា ប្រទេសថៃ

យោងតាមសេចក្តី​រាយការណ៍ព័ត៌​មាន​​ក្នុង​ស្រុករបស់​ថៃ​បាន​ឲ្យដឹងថា ក្មេងស្រីខ្មែរ​ពីរនាក់​ត្រូវ​បាន​ជួយសង្គ្រោះ​ក្នុង​ប្រទេស​ថៃ កាល​ពីថ្ងៃ​អាទិត្យ បន្ទាប់​ពីពួក​គេទាំងពីរនាក់​ ត្រូវ​បាន​គេលក់​ឲ្យ​ទៅធ្វើ​ការ​​នៅ​រមណីយដ្ឋានមួយ​នៅ​តាមឆ្នេរសមុទ្រ​ក្នុង​ក្រុងប៉ាតាយ៉ា។ យោងតាម​ព័ត៌មាន​ Pattaya Daily និង​ Pattaya People បានរាយការណ៍ថា ក្មេង​ស្រី​ទាំងពីរនាក់​នេះ​មាន​អាយុ​៧ឆ្នាំ​និង​១០ឆ្នាំ តាមចោទថា ត្រូវបាន​ស្ត្រីជន​ជាតិ​វៀត​ណាម​ម្នាក់​នាំយក​ទៅ​លក់ឲ្យ​គេ​ ហើយ​ស្ត្រី​នេះ​បាន​ប្រាប់​ពួកគេថា ពួកគេ​​នឹង​ត្រូវកាត់​ដៃនិង​ជើង​ចោល​ ប្រសិន​បើ​ពួកគេ​មិន​ព្រម​ទៅ​លក់គ្រឿងអលង្ការ កាឡៃនិង​ស្ករគ្រាប់​នៅតាមឆ្នេ​រសមុទ្រ​ទេនោះ។ សេចក្តី​រាយការណ៍ទាំងនេះ​បានឲ្យ​ដឹង​​ថា ស្ត្រី​ជនជាតិ​វៀត​ណាម​រូបនេះ​បាន​ទិញ​ក្មេងស្រី​ទាំងពីរនាក់​នេះ​ពី​ឪពុកម្តាយ​របស់​ពួកគេ​ក្នុង​ប្រទេស​កម្ពុជា ហើយ​​បាន​លើក​ឡើង​ទៀត​ថាអាជីវករ​លក់​ដូរ​នៅ​តំបន់​ឆ្នេរ​សមុទ្របាន​ប្រទះឃើញក្មេងស្រី​ទាំង​ពីរនាក់​នេះ​ត្រូវ​ស្ត្រី​រូបនេះវាយដំ និង​បាន​ចាប់​ពួក​គេ​​ប្រគល់​ឲ្យនគរ​បាល​មូលដ្ឋាន ដែល​បាន​យកពួកគេ​ទៅឃុំក្នុង​មណ្ឌលទប់​ស្កាត់​ការ​ជួញដូរមនុស្ស​ក្នុង​ក្រុង​ប៉ាតាយ៉ា។ លោកជីវផល្លីអនុ​ប្រធាន​នាយក​ដ្ឋាន​ប្រឆាំងការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសា​សន៍​ថា លោក​មិន​បាន​ទទួលព័ត៌មាន​អំពី​រឿង​នេះ​ទេ ប៉ុន្តែ​លោក​នឹង​ធ្វើ​ការ​ស៊ើប​អង្កេតលើ​រឿង​នេះ។ លោក ចាន់ សុវ៉េត អនុ​ប្រធាន​ផ្នែក​អង្កេត​​​នៅ​អង្គការ​សិទ្ធិមនុស្ស​អាដហុក បាន​មាន​ប្រសាសន៍ថា បញ្ហាឪពុកម្តាយ​លក់​កូន​ស្រី​របស់​ខ្លួន​គឺ​ជា​រឿង​គួរ​ឲ្យ​បារម្ភ។ លោក​បាន​មាន​ប្រសាសន៍ថា “រឿង​ទាំង​នេះ​កើត​ឡើង​មិន​មែន​តែ​នៅក្នុង​ប្រទេស​ថៃ​ប៉ុណ្ណោះទេ ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​​វៀត​ណាម​ក៏មាន​ដែរ​។​បណ្តោយ​ឲ្យកូនៗរបស់​ខ្លួន​លក់​របស់​របរ​ដូចជា​ផ្កា​នៅតាមផ្លូវ។ ពួកគេ​ប្រឈម​នឹង​ហានិភ័យ​ខ្លាំងណាស់​​ មិន​ត្រឹម​តែ​ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើ​ការ​​ ប៉ុណ្ណោះទេ គឺថែមទាំងអាច​រងគ្រោះ​ពី​​ការ​រំលោភបំពានផ្លូវភេទទៀត​ផង៕ ប្រែសម្រួល​ដោយ សោមសារុន

ការ​ជួបគ្នាពេល​បា​យ​ថ្ងៃ​ត្រង់ នាំ​ឲ្យ​មា​ន​កា​រ​ចាប់​ខ្លួន​ស្ថាបត្យករ​បា​រាំ​ង​ បា៉ទ្រីក ឌឺវី​ឡេ

អ្នក​រស់នៅក្នុងរាជធានីភ្នំ​ពេញ​ ឈ្មោះបា៉ទ្រីកឌឺវីឡេ (Patrick Devillers) អាយុ​៥២​ឆ្នាំ បាន​ធ្វើ​ឲ្យ​មានការ​ចាប់​ពីអារម្មណ៍​ជា​អន្ដរ​ជាតិ​ នៅ​ពេល​មន្ត្រី​រដ្ឋាភិបាល​បារំាងកាលពី​​ថ្ងៃ​អង្គារ បាន​ទម្លាយឲ្យដឹង​ថា លោកត្រូវបាន​​​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​​សំណើ​របស់​ប្រទេស​ចិន។ ប៉ុន្ដែកាលពី​ម្សិល​មិញ​ រឿង​រ៉ាវអំពី​ថា តើ​ស្ថាបត្យករ​បារាំងរូប​នេះ​ មានជាប់​ពាក់ព័ន្ធ​នឹង​លោក បូ៉ ស៊ីឡាយ(Bo Xilai) អ្នក​នយោ​បាយ​ចិន​ ដែល​មាន​រឿង​អាស្រូវ​ និង​ភរិយា​របស់​លោក​​ឈ្មោះ ហ្គូ ខៃឡាយ(Gu Kailai)​ ​យ៉ាង​ណា​នោះទើបត្រូវ​អាជ្ញា​ធរកម្ពុជាឃាត់​ខ្លួនវាគ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​លេច​ឡើង​ប៉ុណ្ណោះ។ យោង​តាម​មិត្ត​ភក្ដិរបស់លោករស់នៅ​ក្នុងប្រទេសកម្ពុជា​បាន​ឲ្យដឹង​ថាលោកឌឺវី​ឡេត្រូវ​បាន​ជន​ជាតិ​កម្ពុជា ស្លៀក​ពាក់​ស្អាត​បាត​មួយ​ក្រុមឃាត់ខ្លួន​នៅពេល​ជួប​ពិភាក្សា​គ្នា​អំពីការរក​ស៊ី​ កាលពី​ថ្ងៃ​ទី​១៣ខែមិថុនានៅ​ឯ​ភោជនីយ​ដ្ឋាន​មួយ​​ក្នុង​ក្រុង​ភ្នំ​ពេញ។​ មិត្ត​ភក្ដិ​របស់លោកបាន​និយាយ​ថាលោកឌឺវីឡេបាន​ទៅ​ចូលរួម​ការប្រជុំនោះដែរដោយ​គិត​ថា ខ្លួននឹង​ជួប​មនុស្ស​ដែល​ចាប់​អារម្មណ៍​ក្នុង​​ការ​ទិញ​ដី​របស់ខ្លួននៅ​ក្រុង​កែប​។ ការជួបជុំគ្នានេះ​ ធ្វើឡើង​នៅក្នុង​ភោជ​នីយដ្ឋាន​រំ​ដេងតាម​ផ្លូវ​លេខ​១៧៤​ នៅ​ក្បែរ​ផ្ទះ​បីជាន់​ ដែល​លោក​ ឌឺវីឡេ បាន​ជួល​ស្នាក់​នៅ​ក្នុង​ខណ្ឌ​ដូន​ពេញ។ យោង​តាម​ការ​សម្ភាស​ជាមួយ​បុគ្គលិកភោជនីយដ្ឋាននោះ ​បាន​ឲ្យដឹង​ថា នៅចន្លោះ​​​​​ម៉ោង​​១១ព្រឹក​ និង​ថ្ងៃ​ត្រង់លោក​ ឌឺវីឡេ បាន​​ចេញ​ពី​ផ្ទះ​ជួល​របស់​​លោក​ជាមួយ​នឹង​គូ​កន​ម្នាក់ដែលជា​សមា​ជិក​នៃ​ក្រុមបារាំងរស់នៅ​ក្នុង​ប្រទេសកម្ពុជា ហើយ​បាន​អង្គុយនិងកុម្មង់​ភេសជ្ជៈ​នៅ​ក្នុងភោជនីយដ្ឋាន​នេះ។ ភ្លាម​ៗនោះ ​មុនពេលលោកឌឺវីឡេបាន​ចូល​មកដល់ ជនជាតិខ្មែរប្រាំពីរ​នាក់បាន​មក​ដល់កន្លែងនេះដែរ​ ហើយ​អង្គុយ​​​នៅ​ឯតុ​ពីរដែល​តុមួយ​មាន​មនុស្ស​ប្រាំ​នាក់ និង​តុមួយ​ទៀត​មាន​មនុស្ស​ពីរ​នាក់​ ​។ មិត្ត​ភក្ដិ​ជិតស្និទ្ធរបស់លោក ឌឺវីឡេ បាន​និយាយ​ថា ការ​ជួប​គ្នា​នេះ ត្រូវជួបពិភាក្សា ជាមួយ​ជនជាតិខ្មែរពីរ​នាក់ ដែល​ចេះ​និយាយ​​ភាសា​ចិន។ អ្នក​បម្រើ​ម្នាក់ក៏បាន​និយាយ​ផង​ដែរ​ថា ក្រុម​នេះ រួម​មាន​ជន​ជាតិខ្មែរពីរ​នាក់ហើយ​អ្នក​បម្រើ​រូប​នេះ​បាននិយាយសំដៅ​ដល់​មនុស្ស​ពីរ​នាក់នោះថាជា​“ឯក​ឧត្តម”។ អ្នក​បម្រើ​​ ដែល​សុំមិន​បញ្ចេញ​ឈ្មោះ​ ដោយសារ​ខ្លាច​មាន​បញ្ហា​បាន​និយាយថា“អ្នក​អាច​និយាយ​បានថា ពួកគេ​គឺ​ជា​មន្ត្រី​ជាន់​ខ្ពស់​ ដោយ​ផ្អែក​​​លើរបស់ប្រើប្រាស់ដូចជាចិញ្ចៀននិងទូរស័ព្ទ​ដៃថ្លៃៗ​”។ អ្នក​បម្រើរូប​នេះ​បាន​និយាយ​ថាលោកឌឺវីឡេ និង​មិត្ត​ភក្ដិ​របស់​ខ្លួនបាន​ចេញ​ទៅ​ស្វាគមន៍​ជនជាតិ​ខ្មែរពីរ​នាក់នេះ ដែល​អង្គុយ​នៅ​តុ​ផ្សេងនោះ។ ក្រោយ​មកអ្នក​ទាំង​បួន​រូប​ បាន​ដូរ​ទៅ​តុ​លោក​ ឌឺវីឡេវិញ​។ គូ​កនជនជាតិបារាំាង​រប​ស់លោក ឌឺវីឡេបាន​ចាក​ចេញទៅ​ បន្ទាប់ពីបាននិយាយ​គ្នា​ប្រហែល១៥ទៅ​២០​នាទីដែលទំនងជាជួបពិភាក្សាគ្នាអំពី​ការ​លក់​​ដីរបស់លោក​ ឌឺវីឡេ​ នៅក្រុង​កែប។ បុគ្គលិក​រូប​នេះបាន​និយាយ​ទៀតថានៅ​ពេលការពិភាក្សាគ្នា​នេះ​បានចប់​ លោកឌឺវីឡេបាន​ដើេរចេញ​ពី​ភោជនីយដ្ឋានជាមួយ​ជន​ជាតិខ្មែរពីរ​នាក់នេះហើយ​ចូល​ទៅ​ក្នុង​រថយន្ត​​ឡិច​ស៊ីសពណ៌​មាស​មួយគ្រឿង​ ដែល​កំពុងតែ​រង់​ចាំនៅខាង​ក្រៅ​។ លោក ទូច ណារ៉ុថ ស្នងការ​នគរ​បាល​រាជ​ធានី​បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថាលោក​ ឌឺវីឡេត្រូវ​បានឃាត់ខ្លួន​នៅ​ក្នុង​ភោជ​នីយដ្ឋានមួយ​ក្នុង​ខណ្ឌ​ដូនពេញ​ ប៉ុន្ដែ​លោក​បាន​បដិសេធ​មិន​ព្រម​ផ្ដល់​សេចក្ដី​លម្អិត​បន្ថែម​​ទៀត​ឡើយ។ បន្ទាប់​ពី​ការ​ជួប​ជុំ​គ្នានៅ​ឯ​ភោជនីយ​ដ្ឋាន​រំដេងរួច លោក​ ឌឺវីឡេ ​ក៏បាត់ខ្លួនរហូត​តែ​ម្តង។ ផ្ទះ​ជួលរបស់លោក​ ដែល​ស្ថិត​នៅ​ជាប់​ភោជនីយដ្ឋាននោះ បច្ចុប្បន្ននេះ ត្រូវ​បាន​បោះ​​បង់​ចោល​ ហើយ​កង់​អាគុយផលិត​នៅ​ប្រទេស​ចិន​របស់លោក​ឃើញនៅចត​ខាង​ក្រៅ​ភោជនីយដ្ឋាន​រំដេង ​នៅ​ឡើយ កាលពី​ម្សិល​​មិញ​នេះ​។ មិត្ត​ភក្ដិ​មិន​បាន​ដឹង​ដំណឹង​ពី​លោក​ ឌឺវីឡេទេ​ រហូត​ដល់​ដើម​​សប្ដាហ៍នេះ ហើយ​តាម​រយៈ​ប្រភពពី​​ទូត​បារាំង​ លោក​បាន​ផ្ដាំ​ផ្ញើទៅ​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​របស់​ខ្លួន​ម្នាក់ ដោយ​ប្រាប់​ថាលោកត្រូវ​នគរ​បាល​ឃាត់​ខ្លួន​ហើយ​។ បន្ថែម​ទៅនឹង​ការ​ចាប់អារម្មណ៍​ចំពោះ​ការ​ចាប់​ខ្លួន​នេះ គណៈ​ប្រតិភូ​មួយ​ក្រុម​ ដែល​​មាន​សមាជិក​ជាន់​ខ្ពស់​នៃ​គណ​បក្ស​កុម្មុយ​និស្ត​ចិន ដែល​ក្នុង​នោះ មាន​មន្ត្រី​ម្នាក់ ដែលជាប់​ពាក់ព័ន្ធក្នុង​ការ​ស៊ើបអង្កេត​ករណី​លោក បូ៉សុីឡាយ បាន​ជួប​ជា​មួយ​លោក​នាយក​រដ្ឋ​មន្ត្រី​  ហ៊ុន សែន ​ក្នុង​អគារ​ខុទ្ទកាល័យ​របស់​លោក​ ​ចថ្ងៃ​ដែលលោក​ ឌឺវីឡត្រូវ​បាន​ឃាត់​ខ្លួន។ លោកហឺហ្គួឈៀង...