Wednesday, August 21, 2019
Home Authors Posts by ឌឹ ខេមបូឌា ដេលី

ឌឹ ខេមបូឌា ដេលី

866 POSTS 0 COMMENTS
video

បើចិនប៉េកាំងមិនបង្ក្រាបបាតុករហុងកុង គឺអនាគតចិនក៏មិនអាចកាន់កាប់តៃវ៉ាន់បានដែរ

ប្រជាជនក្រុងហុងកុងរាប់ម៉ឺននាក់នៅតែបន្ដដើរក្បួនបាតុកម្មយ៉ាងគគ្រឹកគគ្រេងពេញទីក្រុងទាំងកណ្ដាលភ្លៀង ចូលដល់សប្ដាហ៍ទី១១ហើយ។ សម្រាប់ចុងសប្ដាហ៍កន្លងមកនេះ ក្រុមបាតុករបាំងឆ័ត្របានបង្ហាញពីអំណាចរបស់ពួកគេ ជាម្ចាស់ដែនដី សល់ពីអាណានិគមអង់គ្លេស ដែលមិនចុះញម ការគំរាមវាយបង្រ្កាមពីសំណាក់បក្សកុម្មុយនិស្តក្រុងប៉េកាំងឡើយ។ រូបភាពនៃការហែរក្បួនរបស់បាតុករដ៏សម្បើមនេះ មើលទៅដូចជាគំរាមចិនទៅវិញទេ ដែលកំពុងហ្វឹកហាត់កងទ័ពបង្រ្កាបលើបាតុករ។ តាមការអង្កេត គឺក្រុងប៉េកាំងហាក់ដើរដល់ចំណុចទាល់ច្រក ហើយរឿងនេះ ព្រោះ បើហ៊ានតែបង្ក្រាបដូចការបាញ់សម្លាប់នៅទៀនអាន់មីន នៅក្រុងប៉េកាំង១៩៨៩ គឺព្រៃផ្សៃខ្លាំងណាស់ ហើយសហគមន៍អន្តរជាតិនឹង...
video

លោក សម រង្ស៊ី បន្តអំពាវនាវជាថ្មីទៀតឱ្យពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធងើបឡើងប្រឆាំងលោក ហ៊ុន សែន

អតីតប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងរស់នៅទិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី បានថ្លែងជាថ្មីទៀត ដោយប្រាប់ឱ្យ ពលរដ្ឋ ពិសេសកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវបែរចុងការណុងអាវុធរបស់ខ្លួនសំដៅទៅលើលោកហ៊ុន សែន ដែលលោកហៅថាជាជនផ្តាច់ការនៅកម្ពុជា។ ថ្លែងក្នុងវីដេអូខ្លីបប្រមាណ១០នាទី នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនៅថ្ងៃនេះ លោក សម រង្ស៊ី បញ្ជាក់ជំហរជាថ្មីថា រូបលោក និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិផ្សេងទៀត...
video

លោក ហ៊ុន សែន ទទួលស្គាល់ថាល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិតធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធ បង្ក្រាបអាជីវកម្មល្បែងភ្នាល់តាមអ៊ីនធឺណិត និងតាមម៉ាស៊ីនអេឡិចត្រូនិចដែលគ្មានអាជ្ញាប័ណ្ណ ព្រមទាំងហាមមិនឲ្យចេញអាជ្ញាប័ណ្ណថ្មី ឬបន្តអាជ្ញាបណ្ណ ដល់ក្រុមហ៊ុនល្បែងតាមអនឡាញគ្រប់ប្រភេទបន្ថែមទៀតឡើយ។ ការសម្រេចនេះ ធ្វើឡើងតាមសារាចរណែនាំរបស់លោក កាលពី ម្សិលមិញ ដោយលោកបានទទួលស្គាល់ថាល្បែងស៊ីសងតាមប្រព័ន្ធ   អ៊ីនធឺណិត បានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម។
video

កម្ពុជា-វៀតណាម ប្តេជ្ញាដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់

មេដឹកនាំកម្ពុជា និងមេដឹកនាំវៀតណាម នៅថ្ងៃនេះបានប្តេជ្ញាធ្វើការងាររួមគ្នា ដើម្បីដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងពីរឱ្យបានចប់សព្វគ្រប់។ ទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែន នៅព្រឹកនេះ បានលើកឡើងថាក្នុងជំនួបរវាងលោក ជាមួយលេខាធិការមជ្ឈឹមបក្ស និងជាប្រធានខុទ្ទកាល័យមជ្ឈិមបក្សកុម្មុយនីសវៀតណាមលោក ង្វៀន វ៉ាន់ណេន ភាគីទាំងពីរបានប្តេជ្ញាពង្រឹងនូវកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយបានផ្លាស់ប្ដូរមតិជុំវិញសភាពការណ៍នៃប្រទេសទាំងពីរផងដែរ។ លើសពីនេះទៅទៀត មន្ត្រីជាន់ខ្ពស់នៃប្រទេសកុម្មុយនីស្តរូបនេះនឹងបន្តការពង្រឹងទំនាក់ទំនងក្នុងន័យបន្តរក្សាស្ថិរភាព...
video

គណបក្សសង្រ្គោះជាតិបានកំណត់យកថ្ងៃទី៩វិច្ឆិកា ជាថ្ងៃត្រឡប់ ចូលប្រទេសវិញ

គណបក្សសង្រ្គោះជាតិ បានប្រកាសម្រេចជ្រើសរើសយកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជាពេលដែល លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់របស់លោកមួយចំនួន ត្រូវវិលត្រឡប់ទៅកម្ពុជាវិញ។ សេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្រ្គោះជាតិនៅថ្ងៃនេះ បញ្ជាក់ថា គណៈកម្មាធិការអចិន្ត្រៃយ៍របស់ខ្លួន បានសម្រេចយក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ...
video

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនជាតិចិនជាង១រយនាក់ ទៅប្រទេសដើមវិញ

សមត្ថកិច្ចកម្ពុជាបានឱ្យដឹងថា ក្រោយបញ្ចប់នីតិវិធីរួចសមត្ថកិច្ចកម្ពុជា នឹងបណ្តេញជនជាតិចំនួន ១២៧នាក់ ចេញពីកម្ពុជា ទៅកាន់ប្រទេសដើមពួកគេវិញ។ ការសម្រេចនេះ បន្ទាប់ពីសមត្ថកិច្ចកម្ពុជា និងកម្លាំងសមត្ថកិច្ចចិន បានចាប់ខ្លួនជនជាតិចិនជាង១រយនាក់(១២៧) ដោយមានស្រីចំនួន១០នាក់ កាលពីថ្ងៃពុធ សប្តាហ៍នេះពាក់ព័ន្ធករណីចាប់ជំរិតប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត នៅខេត្តព្រះសីហនុ។ សារព័ត៌មានសំឡេងប្រជាធិបតេយ្យ VOD បានដកស្រង់សម្តី អ៊ី សុខឃី មន្រ្តីជាន់ខ្ពស់នៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន...
video

សមត្ថកិច្ចចុះឆែកឆេរលំនៅដ្ឋានរបស់ឧកញ៉ា គង់ ក្រឹង នៅស្រុកស្នួល ខេត្តក្រចេះ

កម្លាំងគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃនេះ ចុះឆែកឆេរលំនៅដ្ឋានរបស់ឧកញ៉ា គង់ ក្រឹង នៅស្រុកស្នួល ខេត្តក្រចេះ។ ការចុះឆែកឆេរផ្ទះរបស់លោកឧកញ៉ាល្បីល្បាញរឿងរកស៊ីឈើនេះ ក្រោយពេលឧកញ៉ារូបនេះ និងបុគ្គលម្នាក់ទៀតឈ្មោះ ម៉ាត់ ណាស៊ាត ដែលគេដឹងថាត្រូវជាកូនប្រសារបស់លោក គង់ ក្រឹង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីល្ងាចម្សិលមិញ ពាក់ព័ន្ធបទល្មើសរកស៊ីឈើ និងជួញដូរឈើទៅប្រទេសវៀតណាម។
video

គណៈកម្មការមូលបត្រកម្ពុជា បានក្រើនរំលឹកពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះបុគ្គលនិងក្រុមហ៊ុនបោកប្រាស់

គណៈកម្មការមូលបត្រកម្ពុជា ក្រើនរំលឹកពលរដ្ឋជាថ្មីទៀត ឱ្យឈប់ឱ្យជឿលើការឃោសនាអូសទាញរបស់ក្រុមហ៊ុន និងបុគ្គលមួយចំនួន ដែលបានរកស៊ីបោកប្រាស់ពលរដ្ឋ ក្រោមរូបភាពដាក់ហ៊ុនក្នុងគម្រោងវិនិយោគនានាក្នុងទម្រង់មិនច្បាស់លាស់។ គណៈកម្មការមូលប័ត្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃនេះ ដោយបានលើកឡើងថាកន្លងមកគណៈកម្មការនេះបានរកឃើញថា មានក្រុមហ៊ុន និងបុគ្គលមួយចំនួនបានផ្សព្វផ្សាយ និងទាក់ទាញពលរដ្ឋ ឱ្យដាក់ប្រាក់វិនិយោគ នៅក្នុងគម្រោងវិនិយោគរបស់ពួកគេ ឬដៃគូវិនិយោគរបស់ពួកគេនៅឯបរទេសជាដើម។ គណៈកម្មការដដែលនេះ អះអាងថាករណីប្រភេទនេះឃើញថា...
video

ចិន វីវក់នឹងវិបត្តិនៅហុងកុង ដោយចោទ អង់គ្លេសនិងអាមេរិកថាជាអ្នកនៅពីក្រោយបាតុករ

អគ្គរដ្ឋទូតចិនប្រចាំទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស លោក Liu Xiaoming បានបន្តចោទអាមេរិក និងអង់គ្លេស ថាជាអ្នករុញអោយមានស្ថានការណ៍ដ៏អាក្រក់នៅហុងកុង។ Liu Xiaoming បញ្ជាក់ថាទីក្រុងហុងកុង គឺជាទឹកដីរបស់ចិន គឺសូមប្រទេសមួយចំនួនបញ្ឈប់ការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុង។ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រទី១៦ ខែសីហា ថា ប្រតិកម្ម របស់លោក Liu Xiaoming ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅឯស្ថានទូតចិនប្រចាំទីក្រុងឡុងដ៍ កាលពីថ្ងៃព្រហស្បតិ៍  ទី១៥...
video

មន្ត្រីនាំពាក្យរដ្ឋាភិបាលថា ការពឹងផ្អែកទូតបរទេសឱ្យដោះស្រាយបញ្ហាអ្វីមួយជាចេតនានយោបាយ

អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានលើកឡើងថា ការពឹងពាក់ទៅស្ថានទូតបរទេសប្រចាំនៅប្រទេសកម្ពុជា គឺជានិន្នាការនយោបាយ និងសារជាតិ ដែលកម្ពុជាមិនអាចទទួលយកបានឡើយ។ លោកផៃ ស៊ីផាន បានលើកឡើងនៅលើគណនេយ្យរបស់ខ្លួននៅថ្ងៃនេះថា គ្មានមន្រ្តីទូត ឬស្ថានទូតបរទេសណាមួយ មានដែនសមត្ថកិច្ចដោះស្រាយលើករណីវិវាទណាមួយបានឡើយ គឺមានតែស្ថាប័នតុលាការតែប៉ុណ្ណោះ ដែលមានសមត្ថកិច្ចវិនិច្ឆ័យដោះស្រាយរាល់គ្រប់វិវាទទាំងអស់ដែលជាអំណាច និងដែនសមត្ថកិច្ចផ្តល់ដោយរដ្ឋធម្មនុញ្ញកម្ពុជា។ ការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាលលោកហ៊ុន សែន ពេលនេះ ក្រោយពេលមានប្រជាពលរដ្ឋជិត២០នាក់ តំណាងឱ្យពលរដ្ឋ២៦គ្រួសារមានវិវាទដីធ្លីជាមួយក្រុមហ៊ុនចិន ឈ្មោះ Union Development Group ឬ UDG មកពីខេត្តកោះកុងនៅមិនទាន់បានដោះស្រាយ បានមកសុំកិច្ចអន្តរគមន៍ពីសំណាក់ស្ថានទូតអាមេរិកឱ្យជួយដោះស្រាយជម្លោះដីធ្លីរបស់ពួកគេ...