ឌឹ ខេមបូឌា ដេលី
ប្រធានសហភាពប្តឹងឧទ្ធរណ៍ជំទាស់សេចក្ដីសម្រេចរបស់តុលាការក្រុងភ្នំពេញ
ប្រធានសហភាពការងារកម្ពុជា និងជាប្រធានសហជីពស៊ីខៅឌូ លោកអាត់ ធន់ បានប្តឹងជាផ្លូវការទៅសាលាឧទ្ធរណ៍ជំទាស់ទៅនឹងសេចក្ដីសម្រេចរបស់តុលាការក្រុងភ្នំពេញ ដែលបានកាត់ទោសលោកឲ្យជាប់ពន្ធនាគារជាង២ឆ្នាំ ប៉ុន្តែ ទោសនោះត្រូវបានព្យួរពីបទដឹកនាំបាតុកម្មនៅមុខសួនឧស្សហកម្មកាណាឌីយ៉ា ស្ថិតលើផ្លូវវេង ស្រេងកាលពីជាង៤ឆ្នាំមុន។
កម្មវិធីIdea Talkតាមបណ្តាញ Facebook Liveរបស់The Cambodia Daily ថ្ងៃទី២០ធ្នូឆ្នាំ២០១៨
កម្មវិធីIdea Talkតាមបណ្តាញFacebook Liveរបស់កាសែតThe Cambodia Daily រួមមានព័ត៌មានសំខាន់ៗប្រចាំថ្ងៃនិងកិច្ចពិភាក្សាជាមួយវាគ្មឹនពិសេស
តុលាការកំពូលសម្រេចឲ្យលោកសមរង្ស៊ីចាញ់ក្តីលោកហ៊ុន សែន និងកញ្ញា ធី សុវណ្ណថា
តុលាការកំពូលកាលពីព្រឹកថ្ងៃទី១៩ធ្នូ បានចេញសាលដីការក្សាសេចក្ដីសម្រេចសាលាឧទ្ធរណ៍ ឲ្យប្រធានស្ដីទីគណបក្សប្រឆាំងគឺលោកសម រង្ស៊ី ចាញ់ក្ដីលោកហ៊ុន សែននៅក្នុងសំណុំរឿងសូកប៉ាន់ឲ្យកញ្ញាធី សុវណ្ណថា តារាហ្វេសប៊ុកចំនួន១លានដុល្លារដើម្បីបំផ្លាញគណបក្សសង្គ្រោះជាតិ។
រដ្ឋាភិបាលកម្ពុជាជំរុញឲ្យបារាំងដកបម្រាមអង្កររបស់ខ្មែរទៅលក់នៅសហគមន៍អឺរ៉ុប
អតីតរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានស្នើឱ្យភាគីបារាំងត្រួតពិនិត្យឡើងវិញ ចំពោះការបោះឆ្នោតយល់ស្របជាមួយបណ្តាប្រទេសចំនួន១៨ទៀត ដែលប្រឆាំងការនាំអង្កររបស់កម្ពុជាទៅលក់នៅទីផ្សារអឺរ៉ុប។
កម្មវិធីIdea Talk តាមបណ្តាញ Facebook Live របស់កាសែត The Cambodia Daily ថ្ងៃទី១៩ខែធ្នូ
កម្មវិធីIdea Talk តាមបណ្តាញ Facebook Live របស់កាសែត The Cambodia Daily ថ្ងៃទី១៩ខែធ្នូ
អាជ្ញាធរសហរដ្ឋអាមេរិកបញ្ជូនពលរដ្ឋខ្មែរជាច្រើនមកកម្ពុជាវិញ
សមត្ថកិច្ចអាមេរិកបានបញ្ជូនពលរដ្ឋខ្មែរជិត៥០នាក់បន្ថែមទៀតមកកម្ពុជាវិញ ក្រោយពីពួកគេធ្លាប់រងការចោទប្រកាន់ថា បានប្រព្រឹត្តបទឧក្រិដ្ឋក្នុងសហរដ្ឋអាមេរិក និងធ្លាប់បានជាប់គុកថែមទៀត។
មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាអះអាងថា លោកសមរង្ស៊ី លួចទាក់ទងសុំចរចាស្ងាត់ៗជាមួយលោកហ៊ុន សែន
លោកសុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានសរសេរសារក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាមថា តាមពិត នៅពីក្រោយឆាក លោកសម រង្ស៊ី បានលួចផ្ញើសារតាមបណ្តាញទំនាក់ទំនងTwitterទៅកាន់លោកហ៊ុន សែន ដើម្បីសុំចរចាក្នុងនាមជាអ្នកតំណាងឲ្យថ្នាក់ដឹកនាំ១១៨ រូបនៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានដកសិទ្ធិនយោបាយ។
កម្មវិធីIdea Talk តាមបណ្តាញFacebook Liveរបស់កាសែតThe Cambodia Daily ថ្ងៃទី១៧ខែធ្នូ៊
កម្មវិធី Idea Talk តាមបណ្តាញ Facebook Live របស់កាសែតThe Cambodia Daily រួមមានព័ត៌មានសំខាន់ៗប្រចាំថ្ងៃនិងកិច្ចពិភាក្សាជាមួយវាគ្មឹន។
ព្រះមហាក្សត្រនរោត្តមសីហមុនី យាងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមថ្ងៃពុធនេះ
ព្រះមហាក្សត្រខ្មែរនរោត្តម សីហមុនី យាងទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនៅថ្ងៃទី១៩ ខែធ្នូនេះ តបតាមការយាងរបស់រដ្ឋាភិបាលទីក្រុងហាណូយ។
មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលអះអាងថា អត្រាស្លាប់របស់កុមារនៅកម្ពុជា នៅត្រឹមឆ្នាំ២០១៧មានការថយចុះ
ក្រសួងសុខាភិបាលឲ្យដឹងថា កម្ពុជានឹងឈានទៅសម្រេចកាត់បន្ថយអត្រាស្លាប់របស់មាតាក្នុងឆ្នាំ២០២០ខាងមុខ។ មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលឲ្យដឹងរដ្ឋាភិបាលមានគំរោងកាត់បន្ថយចំនួនទារកស្លាប់មកនៅត្រឹម១៤នាក់ ក្នុងចំណោមទារកកើតរស់ចំនួន១ពាន់នាក់។