Friday, December 13, 2019
Home Authors Posts by ឌឹ ខេមបូឌា ដេលី

ឌឹ ខេមបូឌា ដេលី

916 POSTS 0 COMMENTS
video

សមត្ថ​កិច្ច​ខេត្ត​កណ្តាល​នឹង​បញ្ជូន​ប៉ូលិស​ច្រក​ព្រំដែន​និង​បក្ខពួក៤​នាក់​ទៅ​តុលាការ​ពីបទ​ដាក់​ថ្នាំ​ក្រវី​ក្បាល​ឱ្យ​នារី​ខារ៉ាអូខេ​ម្នាក់​ផឹក​រហូត​ដល់​ស្លាប់​

មន្ដ្រី​នគរបាល​ច្រក​ទ្វារ​អន្ដរជាតិ​ក្អម​សំណ​ ក្នុង​ខេត្ត​កណ្តាល ​និង​បក្ខពួក​៤​នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​សង្ស័យ​ថា​ លាយ​ថ្នាំ​ក្រវី​ជាមួយ​ស្រា ​ឲ្យ​នារី​ជា​បុគ្គលិក​នៅ​ក្នុង​ហាង​ខារ៉ាអូខេ​៤នាក់​ផឹក​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ ហើយ​៣​នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​វៀតណាម។​
video

ក្រុមសមាជិកចលនា​ស្ត្រី​​បណ្តាញសកលគណបក្សរបស់សង្គ្រោះជាតិ មិនទទួលស្គាល់លិខិតដែលកម្រិតតួនាទីនិងសិទ្ធិប្រធានចលនានេះ

សមាជិក​ចលនា​ស្រ្តី​បណ្តាញ​សកល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​កញ្ញា​រស់ សុផល​ប្រកាស​ថា​ កញ្ញា​មិន​ទទួល​ស្គាល់​លិខិត​ដែល​កម្រិត​តួនាទី​និង​សិទ្ធិ​របស់​អ្នកស្រី ​Janet Seng​ដែល​ជា​ប្រធាន​ចលនា​នេះ​ឡើយ។​
video

ក្រុមនិស្សិតនាំគ្នាគាំទ្រសម្តីរបស់នាយករដ្ឋមន្ត្រី​នៃប្រទេសសិង្ហបុរី

សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​អ្វី​ដែល​ នាយក​រដ្ឋមន្ត្រី​ប្រទេស​សិង្ហ​បុរី​លោក​លី សៀនឡុង​លើក​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​ថា​ វៀតណាម​បាន​ឈ្លាន​ពាន​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​១៩៧៩។​
video

បណ្តាញ​សហគមន៍​ការពារ​ព្រៃឡង់​ បង្ហាញ​ក្តី​បារម្ភ​កាន់តែ​ខ្លាំង​ក្រោយ​បទ​ល្មើស​ព្រៃ​ឈើ​កាន់តែ​កើន​ឡើង​

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ទាំង​៤​ខេត្ត​រួម​មាន​ខេត្ត​កំពង់ធំ​ ព្រះវិហារ​ ស្ទឹងត្រែង​ និង​ខេត្ត​ក្រចេះ​បាន​បង្ហាញ​ក្តី​បារម្ភ​កាន់​តែខ្លាំង​ចំពោះ​វាសនា​ព្រៃឈើ​នៅ​តំបន់​ជម្រក​សត្វព្រៃ​មួយ​នេះ​ ដែល​កំពុង​មាន​បទ​ល្មើស​កើន​ឡើង​កាន់តែ​ខ្លាំង។​ ពួក​គេ​ក៏​បាន ចោទ​មន្រ្តី​ឧទ្យានុរក្ស​មួយ​ចំនួន​ថា​បាន​ព្រងើយ​កន្តើយ ​និង​បរាជ័យ​ក្នុង​ការ​ទប់​ស្កាត់​បទល្មើស​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃឡង់​ផង​ដែរ។​
video

រដ្ឋសភា​អនុម័ត​ច្បាប់​គ្រប់គ្រង​ផលិត​ផល​ប្រេងកាត​ដោយ​សំឡេង​ឯកឆន្ទ​១០៨​លើ​១០៨​

ដូច​ការ​គ្រោង​ទុក​សមាជិក​រដ្ឋសភា​ដែល​ចូល​ប្រជុំ​នៅ​ថ្ងៃ​ទី​១៧​ខែ​មិថុនា​ ទាំង​១០៨​នាក់​បាន​លើក​ដៃ​អនុម័ត​ជាផ្លូវ​ការ​ហើយ​លើ​ច្បាប់​គ្រប់គ្រង​ផលិត​ផល​ប្រេងកាត។​
video

កម្មវិធី Idea Talk៖​តើ​ព្រះ​សង្ឃ​អាច​ចូល​រួម​ក្នុង​សកម្មភាព​បាន​យ៉ាង​ណា​ខ្លះ? ​

កម្មវិធី​Idea Talk តាម​បណ្តាញ ​Facebook Live​របស់​The Cambodia Daily​ ថ្ងៃ​ទី​១៧មិថុនា​ឆ្នាំ​២០១៩។​
video

ក្រុមអភិរក្សអក្សរសាស្រ្តខ្មែរអំពាវនាវឲ្យមានការសាងសង់រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ទៅកម្តល់តាមព្រំដែនវៀតណាម

អ្នកជំនាញអក្សរសាស្រ្តខ្មែរនិងជាអនុប្រធានអង្គការ«ខ្ញុំខ្មែរ» ព្រះតេជព្រះគុណយិន រតនសុធាវីអំពាវនាវបិណ្ឌបាតបច្ច័យពីសប្បុរសជន ប្រុសស្រីគ្រប់រូបកសាងរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ដែលមានកម្ពស់២ម៉ែត្រ៣តឹកចំណែកទទឹង២ម៉ែត្រ៣តឹកដែរធ្វើពីថ្មភក់សម្រាប់ហែទៅតម្កល់នៅវត្តឧត្តមសាមគ្គីភូមិតាកុត ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀងនៅជាប់ព្រំដែនប្រទេសកម្ពុជា និងប្រទេសវៀតណាម។
video

រដ្ឋាភិបាលព្រមានចាត់វិធានការក្រុមហ៊ុនចិនដែលកំពុងសាងសង់ផ្លូវគ្មានគុណភាពក្នុងខេត្តកំពត

ក្រសួងសាធារណការនិងដឹកជញ្ជូនព្រមានចាត់វិធានការផ្លូវច្បាប់ទៅលើក្រុមហ៊ុនចិនផ្លូវ ប្រសិនបើក្រុមហ៊ុននោះមិនព្រមកែសម្រួលគុណភាពផ្លូវឡើងវិញ បន្ទាប់ពីរកឃើញផ្លូវដែលក្រុមហ៊ុននេះសាងសង់ក្នុងខេត្តកំពត បែរជាមានស្នាមបែក ប្រេះ និងដក់ទឹកដោយកន្លែង។
video

ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី​កំពុង​បំផ្លាញ​ដំណាំ​ពោត​ជាង​មួយ​ម៉ឺន​ហិកតា​​ក្នុង​ខេត្ត​ចំនួន​៤​

ពេលនេះ​កសិករ​ដាំ​ពោត​កំពុង​ជួប​វិបត្តិ​ធ្ងន់​ធ្ងរ​មួយ​ទៀត​ហើយ​ គឺ​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី​ឈ្មោះ ​Fall Armyworm​ដែល​កំពុង​បំផ្លាញ​ដំណាំ​ពោត​​ជាង​មួយ​ម៉ឺន​ហិកតា​ក្នុង​ខេត្ត​ចំនួន​៤។