Saing Soenthrith
នគរបាលចាប់ខ្លួនក្រុមជួញដូរមនុស្សនៅបារមួយកណ្តាលរាជធានីភ្នំពេញ
កាលពីថ្ងៃអាទិត្យ នគរបាលបានចាប់ខ្លួនជនជាតិបង់ក្លាដែស៩នាក់អំឡុងការឆ្មក់ចូលបារមួយកណ្តាលរាជធានីភ្នំពេញដោយសង្ស័យ ថា មានក្រុមជួញដូរមនុស្សរួមមានមេខ្លោងម្នាក់ក្នុងចំណោមមេខ្លោងជាច្រើន និងជនរងគ្រោះផងដែរ។ ជនជាតិបាគីស្ថាន២នាក់ ជនជាតិអីុរ៉ង់១នាក់ និងជនជាតិហ្វីលីពីន១នាក់ ក៏ត្រូវបានចាប់ខ្លួនផងដែរក្នុងខេត្តកណ្តាល ជាផ្នែកមួយនៃប្រតិបត្តិការនេះ ខណៈដែលពួកគេធ្វើដំណើរតាមរថយន្តក្រុងទៅកាន់ក្រុងប៉ោយប៉ែតជាប់ព្រំដែនថៃ ប៉ុន្តែ ក្រោយមកត្រូវបានដោះលែងវិញ។ លោក អ៊ុក ហៃសិលា ប្រធានផ្នែកសើុបអង្កេតនៅនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានមានប្រសាសន៍កាលពីម្សិលមិញថា មន្ត្រីរបស់លោកបានឆ្មក់ចូលបារអឺរ៉ូ (Euro Bar) ស្ថិតនៅក្នុងផ្លូវលេខ៦៣នៅម៉ោងប្រហែល៧និង៣០នាទីព្រឹកថ្ងៃសៅរ៍ ទីដែលពួកគេបានចាប់ខ្លួនម្ចាស់បារឈ្មោះ អាឡុំ ម៉ានីរុល (Alom Manirul) អាយុ៣៧ឆ្នាំ និងបុរសជនជាតិបង់ក្លាដែស៨នាក់ទៀតដែលលោកអះអាងថា ជននេះបានចាប់ ជាចំណាប់ខ្មាំង។លោកបានថ្លែងថា អាជ្ញាធរទទួលបានដំណឹងពីបុរសជនជាតិបង់ក្លាដែសម្នាក់ទៀត ដែលបានគេចខ្លួនរួចពីបារនេះកាលពីពីរថ្ងៃមុន។ យោងតាមឧត្តមសេនីយ៍ទោ អ៊ុក ហៃសិលា បានឲ្យដឹងថា ជនរងគ្រោះទាំងនេះបានចូលមកប្រទេសកម្ពុជាកាលពីថ្ងៃទី២៩ខែមីនា ជាមួយលិខិតឆ្លងដែនមានសុពលភាព និងទិដ្ឋាការទេសចរដោយសង្ឃឹមថា នឹងទៅកាន់ប្រទេសម៉ាឡេស៊ីដើម្បីស្វែងរកការងារធ្វើ។លោកបានថ្លែងថា ប៉ុន្តែ នៅពេលមកដល់លោក ម៉ានីរុល...
បុរសកសិករម្នាក់នៅខេត្តកំពង់ធំ ចងកធ្វើអត្តឃាតក្រោយកាប់សម្លាប់ប្រពន្ធរបស់ខ្លួននឹងពូថៅ
បុរសជាកសិករម្នាក់បានសម្លាប់ប្រពន្ធរបស់ខ្លួននឹងពូថៅ ហើយដុតបំផ្លាញផ្ទះរបស់ខ្លួន រួចចងកធ្វើអត្តឃាតនៅនឹងដើមឈើក្បែរនោះ ក្នុងខេត្តកំពង់ធំ កាលពីយប់ថ្ងៃអាទិត្យ នេះបើយោងតាមការឲ្យដឹងពីសមត្ថកិច្ចដែលនិយាយថា ខ្លួនបានប្រើប្រាស់គ្រប់តម្រុយនៅក្នុងការស៊ើបអង្កេត។ លោក ហង់ ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តនេះបានមានប្រសាសន៍ថា សាកសពបុរសជាប្ដីឈ្មោះ កេត ថាញ់ អាយុ៤៥ឆ្នាំ និងសាកសពស្ត្រីជាប្រពន្ធឈ្មោះ វ៉ន សាយ អាយុ៣៥ឆ្នាំ ត្រូវបានប្រទះឃើញកាលពីព្រឹកថ្ងៃច័ន្ទ នៅជាប់ដើមឈើហូបផ្លែមួយដើមក្បែរផ្ទះដែលឆេះរបស់ពួកគេក្នុងឃុំមានឫទ្ធិ ស្រុកសណ្ដាន់។ ឧត្ដមសេនីយ៍ត្រី ហង់ ថុល មានប្រសាសន៍ថា អ្នកជិតខាងបានរាយការណ៍ថា បុរសជាប្ដីផឹកស៊ីស្រវឹងជោកជាំជាញឹកញាប់ ហើយប្ដីប្រពន្ធទាំងពីរនេះឧស្សាហ៍ឈ្លោះគ្នាណាស់ ប៉ុន្តែមិនដែលមានសញ្ញានៃការប្រើអំពើហិង្សាទេ។ មេបញ្ជាការកងរាជអាវុធហត្ថរូបនេះបានលើកឡើងបន្តថា ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានប្រាប់លោកថា បុរសជាប្ដីមានអាការៈស្រវឹងជោកជាំកាលពីយប់ថ្ងៃអាទិត្យ ប៉ុន្តែគ្មានការឈ្លោះប្រកែកគ្នាទេ។ លុះព្រឹកថ្ងៃច័ន្ទ នៅពេលប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រោកពីដំណេកក៏ប្រទះឃើញផ្ទះរបស់ប្ដីប្រពន្ធទាំងពីរត្រូវភ្លើងឆេះ ហើយក៏រាយការណ៍ទៅសមត្ថកិច្ច។ លោកបានមានប្រសាសន៍ទៀតថា ស្ត្រីជាប្រពន្ធបានស្លាប់ដោយសារការកាប់តែមួយពូថៅចំក ចំណែកឯបុរសជាប្ដីទំនងជាចងកធ្វើអត្តឃាត។ “ យើងរកមិនឃើញមូលហេតុដែលនាំឲ្យមានឃាតកម្ម និងការធ្វើអត្តឃាតនេះទេ ពីព្រោះពួកគាត់ទាំងពីរនាក់សុទ្ធតែស្លាប់អស់ហើយ”៕ សុុខុម
ស្ត្រីជនជាតិថៃម្នាក់ត្រូវចាប់ខ្លួនជាមួយកូកាអ៊ីន២,៥គក
នគរបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ស្ត្រីថៃម្នាក់ អាយុ២២ឆ្នាំត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃពុធដោយមានកូកាអ៊ីនទម្ងន់២,៥គីឡូក្រាមបង្កប់ក្នុងសូកូឡាដាក់ក្នុងប្រអប់។ លោក លាង ហៃ ប្រធានគយនៅព្រលានយន្តហោះ បាននិយាយថា កែវកានឡាយ៉ា អាមផាវ៉ាន់ ត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល៨និង៣០នាទីយប់ បន្ទាប់ពីចុះពីជើងហោះហើរពីកាតាដោយមិនមានអីវ៉ាន់ទេ ក្រៅតែពីថង់ផ្ទាស្ទិកពីរដែលមានសូកូឡា និងគ្រឿងប៉ូវកម្លាំង។ លោក ហៃ បានពន្យល់ថា "នាង អាមផាវ៉ាន់យួរថង់ផ្លាស្ទិកដែលមានសូកូឡានិងស្ករ ដោយធ្វើឲ្យមន្ត្រីគយយើងសុំឆែកឆេរអីវ៉ាន់ ហើយក៏រកឃើញប្រភេទសូកូឡា និងស្ករ អ៊ីចឹងយើងក៏នាំនាងចូលក្នុងការិយាល័យគយដើម្បីធ្វើតេស្ត"។ លោក ហៃ បាននិយាយបន្តថា "ថង់ផ្លាស្ទិកពីរដែលនាងយួរ គឺមានលក្ខណៈសាមញ្ញដោយមានសូកូឡាច្រើនប្រភេទ។ នាងមិនលាក់លៀមទេ។ យើងបានរកឃើញសូកូឡាទាំងនោះគឺសុទ្ធតែកូកាអ៊ីន ហើយក៏ចាប់ខ្លួននាងតែម្តង និងរឹបអូសកូកាអ៊ីនចំនួន២.៥១៣ក្រាម"។ មន្ត្រីគយរូបនេះបាននិយាយថា ការសង្ស័យរបស់អាជ្ញាធរគឺកាន់តែខ្លាំង ព្រោះថាស្ត្រីនេះជាជនជាតិថៃ ហើយបានធ្វើដំណើរពីប្រទេសបារ៉ែនទៅកាតា ហើយមកកម្ពុជាដោយមានថង់ផ្លាស្ទិកពីរប៉ុណ្ណោះ។ លោក ខៀវ សាម៉ន ប្រធានមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា នាង អាមផាវ៉ាន់ ត្រូវបញ្ជូនទៅឃុំនៅនគរបាលប្រឆាំងការជួញដូរគ្រឿងញៀន ដែលកំពុងតែស្វែងរកមេខ្លោង។ លោក សាម៉ន បានសម្តែងការសោកស្តាយថា មេខ្លោងបានរត់រួច ដោយបន្ទោសលើសារព័ត៌មានដែលសរសេរពីការចាប់ខ្លួនកាលពីថ្ងៃពុធឲ្យដំណឹងដល់ចៅហ្វាយនាង អាមផាវ៉ាន់ក្នុងក្រុងភ្នំពេញ។ លោក សាម៉ន បាននិយាយថា "យើងសោកស្តាយណាស់ដែលយើងមិនអាចចាប់ខ្លួនមេខ្លោងនាងបាន ដែលកំពុងគេចខ្លួនក្នុងក្រុងភ្នំពេញ ហើយប៉ូលិសប្រឆាំងការជួញដូរគ្រឿងញៀនកំពុងប្រឹងប្រែងតាំងពីម្សិលមិញ ដើម្បីតាមរកដៃគូនាង"។ ប្រធានមន្ទីរប្រឆាំងការជួញដូរគ្រឿងញៀនរូបនេះបានមានប្រសាសន៍ថា "អ្នកកាសែតធ្វើឲ្យរឿងបែក បណ្តាលឲ្យមេខ្លោងគ្រឿងញៀនដឹងខ្លួន ហើយក៏ចាកចេញ ដែលធ្វើឲ្យប៉ូលិសយើងពិបាកធ្វើការ"៕
មិនមានការស៊ើបអង្កេតទាហានដែលគំរាមបាញ់មន្ត្រីរដ្ឋបាលព្រៃឈើទេ
មន្ត្រីកងរាជអាវុធហត្ថម្នាក់បាននិយាយកាលពីម្សិលមិញថា មិនមានផែនការសើុបអង្កេតទាហានមួយក្រុមដែលបានគំរាមបាញ់មន្ត្រីរដ្ឋបាលព្រៃឈើកាលពីថ្ងៃច័ន្ទ ដោយសារបដិសេធមិនព្រមប្រគល់រថយន្តយោធាដែលត្រូវបានឃាត់ទុកព្រោះមានដឹកឈើដែលគេជឿថា ត្រូវបានកាប់ដោយខុសច្បាប់នោះឡើយ។ យោងតាមលោក ខន ខែម នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែងបានឱ្យដឹងថាទាហានមកពីកងអនុសេនាតូចលេខ២៤៣នៃកងយោធពលខេមរភូមិន្ទបានសម្រុកចូលការិយាល័យរបស់លោកកាលពីព្រឹកថ្ងៃច័ន្ទប្រដាប់ដោយកាំភ្លើងទាមទារឲ្យមន្ត្រីរបស់លោកប្រគល់រថយន្តឲ្យពួកគេវិញ។ លោបានថ្លែងថា រថយន្តនេះត្រូវចាប់មកក្សាទុកជាភ័ស្តុតាងកាលពីសប្តាហ៍មុន បន្ទាប់ពីតាមទាន់ឃើញដឹកឈើខុសច្បាប់ចំនួន៦ម៉ែត្រគូបឆ្លងកាត់ស្រុកនេះដោយគ្មានការអនុញ្ញាត។ កាលពីម្សិលមិញ លោក ងួន ធារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុកដែលបានមកដល់កន្លែងកើតមានការប្រឈមមុខដាក់គ្នានេះ មុនពេលទាហានទាំងនេះចាកចេញទៅវិញដោយដៃទទេនោះ បានមានប្រសាសន៍ថា មិនមានការសើុបអង្កេតទេពីព្រោះគ្មាននរណាម្នាក់រងរបួសឡើយ និងដោយសារលោកមិនបានឃើញក្រុមទាហានទាំងនោះយកកាំភ្លើងភ្ជង់នរណាម្នាក់។ លោកបានថ្លែងថា "ពួកគេយល់ច្រឡំគ្នា។ រដ្ឋបាលព្រៃឈើមិនបានពន្យល់ប្រាប់ទាហាន ទាំងនោះពីច្បាប់ព្រៃឈើទេ ហើយទាហានទាំងនោះមានលិខិតអនុញ្ញាតពីអាជ្ញធរខេត្តឧត្តរមានជ័យឲ្យពួកគេមកយករថយន្តនេះ ដូច្នេះហើយពួកគេបានព្យាយាមយករថយន្តទៅវិញ"។ លោក ធារិទ្ធ បានមានប្រសាសន៍ថា លិខិតនេះត្រូវបានបោះត្រាដោយខុទ្ទកាល័យរបស់លោក ស ថាវី អភិបាលខេត្ត ប៉ុន្តែ បានបន្ថែមថា...
ទាហានសម្រុកចូលការិយាល័យរដ្ឋបាលព្រៃឈើដើម្បីយករថយន្តរបស់ខ្លួនមកវិញ
យោងតាមក្រុមមន្ត្រីបានឲ្យដឹងថា ទាហានប្រដាប់អាវុធមួយក្រុមមានគ្នា១០នាក់បានសម្រុកចូលការិយាល័យរដ្ឋបាលព្រៃឈើនៅក្នុងខេត្តឧត្តរមានជ័យកាលពីម្សិលមិញ ហើយបានព្យាយាមទាមទារយករថយន្តយោធាមួយគ្រឿងដែលត្រូវបានរឹបអូសមកវិញ បន្ទាប់ពីពួកគេបានប្រើប្រាស់វាដើម្បីដឹកឈើខុសច្បាប់ ជាហេតុនាំឲ្យមានការប្រឈមមុខដាក់គ្នារយៈពេល១ម៉ោង។ ទាហានដែលជាសមាជិកកងអនុសេនាតូចលេខ២៤៣នៃកងពលធំលេខ២របស់កងយោធពលខេមរភូមិន្ទបានសម្រុកចូលទៅក្នុងការិយាល័យសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង កាលពីព្រឹកម្សិលមិញ ហើយបានទាមទារឲ្យគេប្រគល់រថយន្តរបស់ខ្លួនមកវិញ នេះបើយោងតាមលោក ខន ខែម នាយសង្កាត់រដ្ឋបាលព្រៃឈើនេះ។
សាលាដំបូងខេត្តកំពតដោះលែងបុគ្គលិកអង្គការបរិស្ថានក្លែងក្លាយ
បុរសបួននាក់ដែលបានដាក់របាំងផ្លូវខុសច្បាប់ក្នុងខេត្តកំពតដើម្បីជំរិតទារប្រាក់ពីក្រុមអ្នកភូមិដែលដឹកឈើ ត្រូវបានដោះលែងដោយ គ្មានការចោទប្រកាន់អ្វីឡើយកាលពីថ្ងៃសៅរ៍ ដោយព្រះរាជអាជ្ញាបានចាត់ទុកបទល្មើសរបស់ពួកគេថា "ជារឿងតូចតាចបំផុត"។ យោងតាម លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានឲ្យដឹងថា បុរសទាំងបួននាក់នេះបានប្រាប់ក្រុមអ្នកភូមិក្នុងស្រុកឈូកថា ពួកគេមកពីអង្គការការពារធនធាននិងអភិរក្ស (Resource and Conservation Protection Group)ហើយមកពិនិត្យសកម្មភាពកាប់ឈើខុសច្បាប់នៅក្នុងតំបន់នេះ ប៉ុន្តែ ក្រុម អ្នកភូមិបានត្អូញត្អែរប្រាប់នគរបាលថា "ពួកគាត់ត្រូវបានជំរិតទារប្រាក់ចំពោះការដឹកអុស និងអនុផលព្រៃឈើផ្សេងៗទៀត។ លោក ច័ន្ទមធុរិទ្ធ បានថ្លែងថា អ្នកភូមិបានប្រាប់នគរបាលថា បុរសទាំងបួននាក់នេះបានដាក់របាំងផ្លូវម្តងត្រង់នេះ ម្តងត្រង់នោះនៅក្នុងឃុំនេះរយៈពេលជិតមួយខែមកហើយ ដោយជំរិតទារប្រាក់ពីអ្នកភូមិក្នុងចំនួនតិចតួចចំពោះការដឹកឈើឆ្លងកាត់។ លោកបានថ្លែងថា បុរសទាំងបួននាក់នេះ ឈ្មោះ ខេង រីម អាយុ៣១ឆ្នាំ គង់ ហ៊ុន អាយុ៤០ឆ្នាំ ញឹុង ប៊ុនណេត អាយុ៣២ឆ្នាំ និង វៀត សុភក្រ្ត អាយុ៣៧ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ក្នុងឃុំត្រពាំងភ្លាំង ត្រង់កន្លែងដាក់របាំងផ្លូវនោះ ហើយត្រូវបានបញ្ជូន ទៅសាលាដំបូងខេត្តកំពតកាលពីថ្ងៃសុក្រ។ លោកបានថ្លែងថា ពួកគេបានអះអាងថា ពួកគេគឺជាអ្នកអភិរក្សពិតប្រាកដ ហើយថាការដាក់របាំងផ្លូវរបស់ពួកគេ គឺស្របច្បាប់ បើទោះជាការពិតថា វាជាការខុសច្បាប់ចំពោះ ស្ថាប័នឯកជនក្នុងការបញ្ឈប់អ្នកបើកបរយានយន្ត និងស្វែងរកប្រាក់កម្រៃក៏ដោយ។ លោកបានមានប្រសាសន៍ថា "ពួកគេត្រូវបានដោះលែងដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកាលពីថ្ងៃសៅរ៍ ម៉ោងប្រហែល៣រសៀល។ វាជាឆន្ទានុ សិទ្ធិរបស់ព្រះរាជអាជ្ញារូបនេះ។ យើងមិនហ៊ានជំទាស់សម្រេចក្តីសម្រេចរបស់គាត់ទេ"។ លោក ឯក ឆេងហួត បានអះអាងថា បុរសទាំងបួននាក់នេះត្រូវបានដោះលែងដោយគ្មានការចោទប្រកាន់ឡើយ បើទោះជាបានតាមទាន់ឃើញពួកគេធ្វើសកម្មភាពដើម្បីពង្រឹងចំណុចត្រួតពិនិត្យក៏ដោយ។ លោកបានថ្លែងថា "បទល្មើសរបស់ពួកគេគឺតូចតាច ដូច្នេះហើយយើងគ្រាន់តែណែនាំឲ្យពួកគេឈប់ធ្វើរឿងេនះតែប៉ុណ្ណោះ។ លោកបានបន្ថែមថា បុរសម្នាក់ក្នុងចំណោមបុរសទាំងបួននាក់មានប័ណ្ណដែលបង្ហាញអត្តសញ្ញាណថា គាត់ជាសមាជិកអង្គការការពារធនធាន និងអភិរក្ស ប៉ុន្តែ លោកមិនចាំថា បុរសមួយណាទេ។ ព័ត៌មានលម្អិតអំពីអង្គការធនធានធម្មជាតិ នោះមានតិចតួចកាលពីម្សិលមិញ ដោយទាំងស្នងការនគរបាល និងព្រះរាជអាជ្ញាមិនអាចផ្តល់ព័ត៌មានថា តើវាជាសកម្មភាពស្របច្បាប់ ឬយ៉ាងណានោះឡើយ។ ទោះជាយ៉ាងណា លោក ម៉ម កេសី អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តនេះបានមានប្រសាសន៍ថា លោកបានឮព័ត៌មានពីផ្នែកផ្សេងទៀតនៃខេត្តកំពតថា អ្នកដែលបានបង្ហាញអត្តសញ្ញាណរបស់ខ្លួនថា ជាសមាជិកអង្គការនេះបានយកលុយពីអ្នកភូមិជាថ្នូរនឹងការមិនរាយការណ៍អំពីសកម្មភាពកាប់ឈើខុសច្បាប់។ លោក ឈុត ឧត្តម ប្រធានអង្គការការពារធនជាតិធម្មជាតិជាអង្គការមិនមែនរដ្ឋាភិបាល ដែលត្រូវបានបង្កើតឡើងដោយឪពុករបស់លោកគឺលោក ឈុត វុទ្ធី សកម្មជនការពារបរិស្ថានដែលត្រូវបានគេបាញ់សម្លាប់បានមាន ប្រសាសន៍ថា លោកបានឮរឿងរ៉ាវស្រដៀងគ្នានេះពីការជំរិតទារប្រាក់ក្នុងខេត្តកំពត ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ លោកបានថ្លែងថា "ពួកគេដើរយកតែប្រាក់ពីអ្នកភូមិប៉ុណ្ណោះ។...
រដ្ឋាភិបាលនឹងដកយកលិខិតឆ្លងដែនផ្លូវការពីរដ្ឋមន្ត្រីវិញនៅតាមព្រំដែនចាប់ពីថ្ងៃទី២១ ខែមីនា
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបានឱ្យដឹងថា មន្ត្រីរដ្ឋាភិបាលដែលធ្វើដំណើរទៅក្រៅប្រទេសដើម្បីបំពេញការងារ ត្រូវប្រគល់លិខិតឆ្លងដែនផ្លូវការរបស់ខ្លួន នៅពេលពួកគេត្រឡប់មកដល់ប្រទេសកម្ពុជាវិញចាប់ពីខែនេះទៅ ដោយសារការប្រើប្រាស់ឯកសារមិនត្រឹមត្រូវក្នុងការស្នាក់នៅហួសរយៈពេលធ្វើដំណើរផ្លូវការ និងការចូលរួមនៅក្នុងការងារដែលមិនពាក់ព័ន្ធ។ សេចក្តីថ្លែងការណ៍ដែលបានចេញកាលពីម្សិលមិញមានខ្លឹមសារថា "ករណីទាំងនេះបានធ្វើឱ្យអាជ្ញាធរនៅក្នុងប្រទេសទាំងនោះមានការភ្ញាក់ផ្អើល ហើយពួកគេបានចាប់ផ្តើមយកចិត្តទុកដាក់កាន់តែខ្លាំង ពីព្រោះពួកគេមិនយល់ពីមូលហេតុដែលពលករចំណាកស្រុកខុសច្បាប់បានប្រើប្រាស់លិខិតឆ្លងដែនផ្លូវការ”។ យោងតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានឱ្យដឹងថា "លិខិតឆ្លងដែនទាំងនេះ ដែលត្រូវបានចេញឱ្យមន្ត្រីដែលកំពុងបំពេញការងាររដ្ឋនៅក្រៅប្រទេសនោះ នឹងត្រូវដកយកវិញនៅចំណុចច្រកចូលព្រំដែនចាប់ពីថ្ងៃទី២១ ខែមីនាទៅ។ លោកបានមានប្រសាសន៍ថា "ថ្មីៗនេះ មន្ត្រីមកពីអង្គភាព និងស្ថាប័នមួយចំនួន នៅពេលចប់បេសកកម្មរបស់ខ្លួន... ពួកគេបានប្រើប្រាស់លិខិតឆ្លងដែនផ្លូវការសម្រាប់ធ្វើដំណើរទៅធ្វើការងារក្នុងនាមជាពលករចំណាកស្រុកខុសច្បាប់"។ លោក ជុំ សុន្ទរី បានថ្លែងថា...
នគរបាលត្រៀមឆែកឆេរការដ្ឋានសាងសង់កាស៊ីណូស្វែងរកចាប់ខ្លួនជនឆបោកជាជនជាតិចិន
ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា នគរបាលអន្តោប្រវេសន៍កំពុងត្រៀមឆែកឆេរកាស៊ីណូកំពុងធ្វើការសាងសង់មួយកន្លែងនៅក្រុងព្រះសីហនុ រកជនជាតិចិនមួយក្រុមធំដែលគេជឿថា កំពុងប្រតិបត្តិការក្រុមជំរិតទារប្រាក់តាមប្រព័ន្ធអុីនធឺណិត។ លោក អ៊ុក ហៃសិលា ប្រធានផ្នែកស៊ើបអង្កេតនៅនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃមានប្រសាសន៍ថា មន្ត្រីរបស់លោកកំពុងរង់ចាំសាលាដំបូងខេត្តព្រះសីហនុអនុម័តយល់ព្រមលើដីកាឆែកឆេរ ដើម្បីឲ្យពួកគេអាចចុះពិនិត្យការដ្ឋានសាងសង់កាស៊ីណូនេះ ទីដែលបុរស៦០នាក់ត្រូវគេជឿថាកំពុងស្នាក់នៅទីនោះ។ ឧត្ដមសេនីយ៍ទោ អ៊ុក ហៃសិលា បានមានប្រសាសន៍ថា "យើងនឹងឆែកឆេរកន្លែងដែលជនជាតិចិនស្នាក់នៅរួមគ្នាក្នុងខេត្តព្រះសីហនុ ប៉ុន្តែយើងត្រូវរង់ចាំដីកាឆែកឆេរពីតុលាការជាមុនសិន"។ លោកបដិសេធមិនប្រាប់ឈ្មោះកាស៊ីណូនេះ ឬពន្យល់ពីរបៀបដែលក្រុមជំរិតទារប្រាក់ជាច្រើនមកបើកហាងនៅទីនោះឡើយ ដោយលើកឡើងពីភាពរសើបនៃការស៊ើបអង្កេត។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ នគរបាលបានរកឃើញក្រុមជំរិតទារប្រាក់មួយចំនួនដែលប្រតិបត្តិការចេញពីប្រទេសកម្ពុជា ដោយភាគច្រើនប្រើប្រាស់អីុនធឺណិតដែលមានតម្លៃថោកទៅកាន់ប្រទេសផ្សេងៗទៀត ជាពិសេសប្រទេសចិន។ ឧត្ដមសេនីយ៍ទោ អ៊ុក ហៃសិលា បានមានប្រសាសន៍ថា នគរបាលអន្តោប្រវេសន៍មានគម្រោងឆែកឆេរថា តើជនបរទេសទាំងនេះមានទិដ្ឋាការ ឬប័ណ្ណការងារត្រឹមត្រូវ និងថាតើពួកគេមានកុំព្យូទ័រដែលបង្ហាញពីក្រុមជំរិតទារប្រាក់តាមប្រព័ន្ធអុីនធឺណិតឬយ៉ាងណានោះ។ លោក អុឹម វលក្ខណ៍ ប្រធានអង្គភាពនគរបាលជនបរទេសនៅក្នុងខេត្តនេះបានមានប្រសាសន៍ថា លោកបានបង្កើតជាក្រុមមួយដើម្បីជួយដល់មន្ត្រីអន្តោប្រវេសន៍ក្នុងការស៊ើបអង្កេតរបស់ពួកគេ។ យោងតាមលោក...
អ្នកបើករថយន្តធុនធំដាក់របាំងផ្លូវដើម្បីតវ៉ាបទប្បញ្ញត្តិផ្ទុកទម្ងន់
ក្រុមមន្ត្រីបាននិយាយថា អ្នកបើករថយន្តធុនធំជាង៨០នាក់បានប្រើរថយន្តរបស់ខ្លួនបិទកំណាត់ផ្លូវជាបណ្តោះអាសន្នក្នុងខេត្តស្ទឹងត្រែងកាលពីព្រឹកថ្ងៃអាទិត្យ ជាការតវ៉ាបន្ទាប់ពីសមត្ថកិច្ចបានឃាត់ពួកគេព្រោះដឹកលើសទម្ងន់។ លោក ប្រាក់ សម្ផស្ស មន្ត្រីក្រសួងដឹកជញ្ជូនទទួលបន្ទុកអនុវត្តច្បាប់ចរាចរណ៍លើផ្លូវជាតិលេខ៧អាបាននិយាយថា រថយន្តធុនធំ ដែលដឹកដំឡូងមីទៅប្រទេសវៀតណាម បានឈប់នៅកន្លែងថ្លឹងក្នុងក្រុងស្ទឹងត្រែងនៅម៉ោងប្រហែល៤និង៣០នាទី ហើយត្រូវគេរកឃើញថាផ្ទុកលើសទម្ងន់។ លោក សម្ផស្ស បាននិយាយថា "អ្នកបើករថយន្តមិនព្រមរើទំនិញលើសទម្ងន់ចេញ ឬបង់ប្រាក់២៥ដុល្លារក្នុងទំនិញលើសទម្ងន់មួយតោន។ បន្ទាប់មកពួកគេបានបង្កើតឲ្យមានការកកស្ទះចរាចរណ៍ដ៏ធំ នៅពេលដែលពួកគេបិទផ្លូវជាតិលេខ៧អានៅម៉ោងប្រហែល៦ព្រឹក"។ លោកបាននិយាយថា អ្នកបើកបរ៧០នាក់បានដឹកទំនិញដែលលើសសមត្ថភាពរថយន្តផ្ទុកពី១០ទៅ២០តោន។ លោក ស គឹមណាត ប្រធានមន្ទីរសាធារណការខេត្តស្ទឹងត្រែង បាននិយាយថា ក្រុមមន្ត្រី ក្នុងនោះមានលោក លោក...
នគរបាលចាប់មនុស្ស៨នាក់ទាក់ទិននឹងការប្លន់ហាងវីងវេរប្រាក់
នគរបាលនៅខេត្តកណ្តាលនិងខេត្តកំពង់ចាមបានចាប់ខ្លួនមនុស្សប្រាំបីនាក់ចាប់តាំងពីថ្ងៃពុធមក ដែលជាជនសង្ស័យក្នុងការប្លន់កន្លែងផ្ទេរប្រាក់វីងកាលពីថ្ងៃទី១២ខែធ្នូ ជាការប្លន់មួយក្នុងចំណោមការប្លន់ស្រដៀងគ្នាជាច្រើនលើកនាពេលថ្មីៗនេះនៅទូទាំងប្រទេសកម្ពុជា។ នៅពេលប្លន់នោះ សមត្ថកិច្ចក្នុងខេត្តកណ្តាលបាននិយាយថា បុរសបួននាក់ប្រដាប់ដោយកាំភ្លើងអាកា-៤៧បីដើមនិងពូថៅមួយ បានទម្លាយចូលផ្ទះម្ចាស់ហាងវីង នៅស្រុកខ្សាច់កណ្តាល វាយធ្វើបាបកូនស្រីនិងកូនប្រសាប្រុសរបស់គាត់ បង្ខំពួកគេឲ្យប្រាប់កន្លែងទុកទ្រព្យមានតម្លៃរបស់គ្រួសារ។ ពួកគេបាននិយាយថា ពួកចោរប្លន់យកបានប្រាក់៣០.០០០ដុល្លារ និងមាសមានតម្លៃ៦.៥០០ដុល្លារ។ កាលពីថ្ងៃអាទិត្យ លោក អីុវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានមានប្រសាសន៍ថា មេជនសង្ស័យពីរនាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ និងបញ្ជូនទៅតុលាការ។ លោក លឹម សុគន្ធថា ព្រះរាជអាជ្ញានៅសាលាដំបូងខេត្តកណ្តាល បានមានប្រសាសន៍ថា...