Saing Soenthrith
ជនជាតិចិនជាង១០០នាក់ត្រូវចាប់ខ្លួននៅកាស៊ីណូក្រុងប៉ោយប៉ែតដែលជារបស់សមាជិកព្រឹទ្ធសភា
នគរបាលនិយាយថា ជនជាតិចិន ជាង១០០នាក់ដែលគេជឿថាសមត្ថកិច្ចកំពុងតាមចាប់ពីបទល្មើសប្រព្រឹត្តក្នុងប្រទេសកំណើតរបស់ពួកគេ ត្រូវបានឃាត់ខ្លួនកាលពីម្សិលមិញនៅកាស៊ីណូមួយក្នុងក្រុងប៉ោយប៉ែត ដែលជារបស់សមាជិកព្រឹទ្ធសភាមួយរូបមកពីគណបក្សកាន់អំណាច។ លោក សេម មករា នាយរងនគរបាលអន្តោប្រវេសន៍នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតថ្លែងថា នគរបាលចិន និងនគរបាលកម្ពុជាបានឆ្មក់ចូលកាស៊ីណូ Golden Crown របស់ឧកញ៉ា កុក អាន ដែលជាសមាជិកព្រឹទ្ធសភារបស់គណបក្សកាន់អំណាច ហើយបានចាប់ខ្លួនជនជាតិចិន ចំនួន១០៥នាក់ដែលសុទ្ធតែជាភ្ញៀវស្នាក់នៅសណ្ឋាគារនៃកាស៊ីណូនេះ។ លោកបានបដិសេធមិននិយាយលម្អិតថា តើជនជាតិចិន ទាំងនេះជាប់សង្ស័យពីបទល្មើសអ្វីនោះទេ ដោយគ្រាន់តែលើកឡើងថា "យើងត្រូវពិនិត្យមើលប្រវត្តិរូបរបស់ពួកគេម្ដងមួយៗ"ប៉ុណ្ណោះ។ ការឆ្មក់បង្ក្រាបនេះដឹកនាំដោយលោក សេង សេន ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃក្រសួងមហាផ្ទៃដែលមានប្រសាសន៍ថា ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតរួមគ្នារវាងនគរបាលចិន និងនគរបាលកម្ពុជាលើជនសង្ស័យទាំង១០៥នាក់ ប៉ុន្តែលោកក៏ប្រយ័ត្នប្រយែងដែរចំពោះការនិយាយអំពីបទល្មើសរបស់ពួកគេ។ លោកថ្លែងថា កាស៊ីណូនេះត្រូវបានបិទទាំងស្រុងអំឡុងពេលឆ្មក់បង្ក្រាប ពីព្រោះមានអ្នកលេងល្បែងជនជាតិចិន យ៉ាងច្រើននៅទីនោះដែលនគរបាលពិបាកកំណត់ថា អ្នកណាដែលខ្លួនស្វែងរក។ លោកបានមានប្រសាសន៍ទៀតថា ដំបូងឡើយភ្ញៀវជនជាតិចិន ទាំងអស់ត្រូវបានគៀងប្រមូល ហើយនាំទៅកាន់សាលធំមួយនៅក្នុងកាស៊ីណូនេះដែលនគរបាលបានកំណត់អត្តសញ្ញាណអ្នកជាប់មន្ទិលសង្ស័យថាមានដីកាចាប់ខ្លួនបើកចំហនៅប្រទេសចិន។ យោងតាមឧត្ដមសេនីយ៍ឯក សៀង សេន...
នគរបាលស៊ើបអង្កេតឡើងវិញករណីក្រុមមនុស្សសម្លាប់អ្នកកាសែត
ព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺបានបង្គាប់ឲ្យនគរបាលស៊ើបអង្កេតការស្លាប់អ្នកយកព័ត៌មានកាសែតក្នុងស្រុកម្នាក់ឡើងវិញ ដែលត្រូវបានក្រុមមនុស្សមានកំហឹងព្រួតវាយរហូតដល់ស្លាប់ កាលពីថ្ងៃអាទិត្យ ខណៈដែលក្រុមគ្រួសារជនរងគ្រោះ និងចាងហ្វាងកាសែតបានដាក់ការសង្ស័យទៅលើការបកស្រាយហេតុការណ៍ជាផ្លូវការ។ លោក ម៉េង ឈឿន អាយុ៣៧ឆ្នាំ ជាអ្នកយកព័ត៌មានឲ្យកាសែតរស្មីព្រះវិហារ ដែលគេមិនសូវស្គាល់នៅពេលគាត់ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ ដែលតាម ព័ត៌មានថា ដោយសារគាត់លួចម៉ូតូហុងដាឌ្រីមពីក្រោមផ្ទះមួយ ហើយត្រូវបានមនុស្សមួយក្រុមមានគ្នា៦០នាក់វាយសម្លាប់ដោយប្រើដំបងនៅក្នុងឃុំវាល ស្រុកគងពិសី ។ ទោះជាយ៉ាងណា ដោយមានជំនួយពីចាងហ្វាងកាសែតនេះ និងក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រពន្ធលោក ម៉េង ឈឿន មានគម្រោងដាក់ពាក្យបណ្តឹងនៅសាលាដំបូងខេត្តកំពង់ស្ពឺ និងក្រសួងមហាផ្ទៃ ជំទាស់នឹងការបកស្រាយហេតុការណ៍នេះ។ យោងតាមលោក សោម បូរ៉ា ស្នងការរងនគរបាលខេត្តបានឲ្យដឹងថា តុលាការបានបង្គាប់ឲ្យអាជ្ញាធរសើុបអង្កេតករណីនេះឡើងវិញហើយ។ លោកថ្លែងថា "យើងកំពុងសើុបអង្កេតឡើងវិញករណីសម្លាប់ដោយក្រុមមនុស្សនេះ" តែលោកបដិសេធមិននិយាយលម្អិតពីមូលហេតុដែលជំរុញឲ្យតុលាការចេញសេចក្តីបង្គាប់ឡើយ។ អ្នកស្រី ហួត សុភ័ណ ប្រពន្ធរបស់ជនរងគ្រោះបាននិយាយថា អ្នកស្រីមានការសង្ស័យនៅពេលគាត់ទទួលសពប្តីរបស់គាត់ពីនគរបាល ហើយបានឃើញស្នាមរយះបីកន្លែងត្រង់ក្បាល និងក ដែលបង្ហាញថា ជាស្នាមមុខកាំបិត ជាជាងការវាយដោយដំបង។ អ្នកស្រី សុភ័ណ បាននិយាយថា "ប្តីរបស់ខ្ញុំត្រូវបានកាប់ចិញ្ច្រាំដោយកាំបិតផ្គាក់ ឬពូថៅ ប៉ុន្តែ នគរបាលបានបង្ហាញខ្ញុំដោយដំបងតែប៉ុណ្ណោះ"។ អ្នកស្រីបានបន្ថែមថា "ប្តីរបស់ខ្ញុំមានរថយន្តតាកូម៉ា (Tacoma)មួយគ្រឿង និងទូរស័ព្ទដៃបីគ្រឿង រួមទាំងទូរស័ព្ទស្មាតហ្វូនមួយគ្រឿងតម្លៃ ៥០០ដុល្លារ។ ខ្ញុំមិនជឿថា ប្តីរបស់ខ្ញុំជាចោរទេ"។ លោក សុខ សុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា និងលោក ឃុន ឌីម ចាងហ្វាងកាសែតរស្មីព្រះវិហារ មានប្រសាសន៍ថា ពួកគាត់បានសើុបអង្កេតហេតុការណ៍ជុំវិញការសម្លាប់នេះ ហើយនឹងជួយអ្នកស្រី សុភ័ណ ក្នុងរឿងនេះ។ លោក ឃុន ឌីម បានមានប្រសាសន៍ថា "យើងបានសម្ភាសអ្នកភូមិពីភូមិមួយទៅភូមិមួយ រួមទាំងនាយប៉ុស្តិ៍ឃុំផងដែរ ហើយពួកគាត់និយាយថា ពួកគាត់ឮត្រឹមតែថា អ្នកភូមិស្រែកថា ចោរ!ចោរ! ប៉ុណ្ណោះ ប៉ុន្តែ ការពិតគ្មានអ្នកភូមិណានិយាយថា ពួកគាត់បានឃើញជនរងគ្រោះស្លាប់ទេ"។ យោងតាមចាងហ្វាងរូបនេះបានឲ្យដឹងថា កាសែតរស្មីព្រះវិហារបោះពុម្ពតែមួយដងប៉ុណ្ណោះក្នុងមួយខែ ហើយបានផ្តោតតែទៅលើរឿងពាក់ព័ន្ធល្បែងស៊ីសង និងការកាប់ឈើខុសច្បាប់។ លោក ម៉េង ឈឿន បានក្លាយជាអ្នកយកព័ត៌មាននៅទីនោះប្រហែល៣ឆ្នាំមកហើយ បន្ទាប់ពីពីមុនធ្វើជាអ្នកបើករថយន្តទួរីសដឹកស្ត្រីផ្សព្វផ្សាយស្រាបៀរទៅកន្លែងផឹកស៊ីនានា៕សារុន
អ្នកយកព័ត៌មានឲ្យស្ថាប័នកាសែតត្រូវក្រុមអ្នកភូមិព្រួតវាយរហូតស្លាប់ដោយសាររឿងលួចម៉ូតូ
បុរសមួយក្រុមធំមានគ្នាប្រមាណ៦០នាក់បានដេញតាមចោរលួចម៉ូតូម្នាក់កាត់ភូមិចំនួនប្រាំពីរក្នុងតំបន់ជនបទដាច់ស្រយាលនៃខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃអាទិត្យ មុនពេលឡោមព័ទ្ធជនសង្ស័យនៅវាលស្រែមួយ ហើយវាយនឹងដំបងរហូតដល់ស្លាប់ នេះបើយោងតាមការឲ្យដឹងពីនគរបាលដែលក្រោយមកបានបញ្ជាក់អត្តសញ្ញាណជនរងគ្រោះថាជាអ្នកយកព័ត៌មានឲ្យស្ថាប័នកាសែតក្នុងស្រុក។ លោក គឹម សុផាន់ណារ៉ា អធិការនគរបាលស្រុកបានមានប្រសាសន៍កាលពីម្សិលមិញថា បុរសឈ្មោះ ម៉េង ឈឿន អាយុ៣៧ឆ្នាំ បានលួចម៉ូតូហុងដាឌ្រីមមួយគ្រឿងស៊េរីឆ្នាំ២០១២ ពីក្រោមផ្ទះសសរខ្ពស់មួយក្នុងឃុំវាល ស្រុកគងពិសី នៅម៉ោងប្រហែល៧យប់ ហើយប៉ុនប៉ងជិះគេចខ្លួនដោយមិនឲ្យនរណាឃើញ ប៉ុន្តែបែរជាត្រូវប្រទះឃើញដោយអ្នកជិតខាងដែលបានរត់ដេញតាមជនសង្ស័យបណ្ដើរ ស្រែកប្រកូកប្រកាសហៅអ្នកភូមិផ្សេងៗទៀតនៅក្នុងឃុំនេះឲ្យជួយសឹញបណ្ដើរ។ លោកបន្តថា ការដេញតាមដែលមានរយៈពេល៣០នាទីនេះបានកើតឡើងអំឡុងពេលឈ្មោះ ម៉េង ឈឿន បើកម៉ូតូកាត់ភូមិចំនួនប្រាំពីរផ្សេងគ្នាដើម្បីគេចពីក្រុមកសិករ និងអ្នកចាប់កង្កែបដែលពោរពេញដោយកំហឹង។ ពេលជិះទៅដល់ចំណុចអស់ជីវិតនៅចុងស្រែ ចោរនេះក៏បានផ្ដួលម៉ូតូចោល ហើយរត់ចូលទៅវាលស្រែ ប៉ុន្តែត្រូវបានឡោមព័ទ្ធភ្លាមៗដោយបុរសប្រមាណ៦០នាក់ដែលប្រើដំបងឈើវាយក្បាល និងពោះរហូតដល់ស្លាប់។ "ជនរងគ្រោះដែលស្លាប់ឈ្មោះ ម៉េង ឈឿន អាយុ៣៧ឆ្នាំ ត្រូវមនុស្សមួយក្រុមមកពីភូមិចំនួនប្រាំពីរសម្លាប់"...
ប្តីប្រពន្ធដែលត្រូវបានបង្ខំឲ្យរៀបការដោយខ្មែរក្រហម រៀបការឡើងវិញ
សម្រាប់មនុស្សជាច្រើនដែលត្រូវបានបង្ខំឲ្យរៀបការក្នុងរបបខ្មែរក្រហមជាញឹកញាប់ការកសាងជីវិតថ្មីជាមួយប្តីប្រពន្ធរបស់ខ្លួនគឺជាកិច្ចការស្មុគស្មាញ និងសូម្បីតក់ស្លុតទៀតផង។ ប៉ុន្តែ ប្តីប្រពន្ធពីរគូក្នុងខេត្តកំពង់ឆ្នាំងបានរៀបការយ៉ាងសប្បាយរីករាយកាលពីថ្ងៃសុក្រ ដោយអះអាងថា ពួកគាត់រៀបការជាលើកដំបូងតាមប្រពៃណីដែលពួកគាត់ត្រូវបានបដិសេធជាង៤ទសវត្សរ៍មកហើយ។
ក្មេងប្រុសជំទង់ម្នាក់ត្រូវបាញ់ស្លាប់អំឡុងវិវាទដីធ្លីដ៏ក្តៅគគុកមួយនៅក្នុងខេត្តកំពង់ស្ពឺ
ក្មេងជំទង់ម្នាក់ត្រូវបានបាញ់ស្លាប់ក្នុងខេត្តកំពង់ស្ពឺកាលពីយប់ថ្ងៃពុធ ក្នុងអ្វីដែលនគរបាលសង្ស័យថា ជាការវាយប្រហារទាក់ ទិនវិវាទដីធ្លីមួយដែលជាប់ពាក់ព័ន្ធជាមួយពាណិជ្ជករមានអំណាចម្នាក់ក្នុងស្រុកភ្នំស្រួច។ លោក សាយ ប៊ុនថុន អធិការនគរបាលស្រុកបានមានប្រសាសន៍ថា ស៊ុន ដាវីដ អាយុ១៩ឆ្នាំ ត្រូវបានបាញ់បីគ្រាប់ដោយកាំភ្លើងអាកា៤៧នៅម៉ោងប្រហែល៧និង៤០នាទីយប់ដោយបុរសមួយក្រុមនៅក្នុងឃុំត្រែង ត្រយឹងនៅពេលវិវាទដីធ្លីនេះកាន់តែក្ដៅគគុក។ យោងតាមលោក ប៊ុនថុន បានឲ្យដឹងថា ជម្លោះរយៈពេល៣ឆ្នាំមកហើយនេះកើតឡើងជុំវិញដីទំហំ៦ហិកតារវាងអ្នកភូមិ៥៨គ្រួសារ និងលោក អ៊ុក ឃុន ដែលមានងារជាឧកញ៉ា។ លោកបានថ្លែងថា លោក អ៊ុក ឃុន អះ អាងថា មានឯកសារដែលអនុញ្ញាតឲ្យរូប លោកអភិវឌ្ឍដីនេះ ប៉ុន្តែថា ក្រុមអ្នកភូមិដែលរស់នៅក្បែរនោះកាលពីពេលថ្មីៗនេះបានព្យាយាមចូលទៅរស់នៅលើដីនោះបន្ទាប់ពីពាណិជ្ជកររូបេនះបានទុកចោល។ លោកបានថ្លែងថា មួយសប្ដាហ៍កន្លងមក ឧកញ៉ារូបនេះបានឱ្យ "អ្នកខាងក្រៅ"១០០គ្រួសារកាន់កាប់ និងសង់ខ្ទមបណ្តោះអាសន្ននៅលើដីនេះ ដោយលោកបន្ថែមថា ភាពតានតឹងរវាងគ្រួសារទាំងនេះ និងអ្នកភូមិមូលដ្ឋានកាន់តែតានតឹងឡើងកាលពីយប់ថ្ងៃពុធ នៅពេលខ្ទមមួយត្រូវបានឆេះ។ លោក ប៊ុនថុន បានថ្លែងថា "នៅម៉ោង៧ និង៤០នាទីយប់ខ្ទមមួយបានឆេះ ហើយបន្ទាប់មកបុរសបួនឬប្រាំនាក់ដែលត្រូវបានជួលឲ្យមកយាមដីដែលមានវិវាទនេះបានរត់ទៅពន្លត់។...
អ្នករត់ពន្ធគ្រឿងញៀនជនជាតិកូរ៉េខាងត្បូងនឹងត្រូវបញ្ជូនទៅប្រទេសវិញ
មន្ត្រីមួយរូបបាននិយាយកាលពីថ្ងៃច័ន្ទថា ជនជាតិកូរ៉េខាងត្បូងម្នាក់ដែលត្រូវចាប់ខ្លួននៅក្នុងក្រុងប៉ោយប៉ែតកាលពីចុងខែមុនដោយជាប់សង្ស័យថារត់ពន្ធគ្រឿងញៀន នឹងត្រូវនិរទេសត្រឡប់ទៅប្រទេសខ្លួនវិញនៅថ្ងៃពុធនេះ ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីជនជាតិកូរ៉េខាងត្បូងពីរនាក់ផ្សេងទៀតត្រូវសមត្ថកិច្ចចាប់ខ្លួនទាក់ទងនឹងបញ្ហាដូចគ្នា។ លោក អ៊ិន សុង អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា លោក គីម គីយុងហូ អាយុ៤២ឆ្នាំ ត្រូវបានចាប់ខ្លួននៅឯច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតនៅថ្ងៃទី៣១ ខែធ្នូ បន្ទាប់ពីបូលិសអាំងទែប៉ូលបានចេញនិវេតន៍ក្រហមដើម្បីចាប់ខ្លួនគាត់ តាមសំណើនគរបាលកូរ៉េខាងត្បូង ដែលសង្ស័យបុរសរូបនេះថាជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀនពីប្រទេសកម្ពុជាទៅកាន់ប្រទេសកូរ៉េខាងត្បូង។ លោក អ៊ិន សុង បាននិយាយថា គីម គីយុងហូ នឹងត្រូវបញ្ជូនទៅវិញនៅថ្ងៃទី២៧ ខែមករា ព្រោះប៉ូលិសកូរ៉េខាងត្បូងបានទិញសំបុត្រយន្តហោះឲ្យគាត់រួចហើយ។ យើងបានចាប់ គីយុងហូ ពេលគាត់ព្យាយាមឆ្លងកាត់ព្រំដែនពីកម្ពុជាទៅថៃ"។ ការប្រកាសបញ្ជូនលោក គីម គីយុងហូ ទៅប្រទេសវិញបានធ្វើឡើងបន្ទាប់ពីការចាប់ខ្លួនជនជាតិកូរ៉េខាងត្បូងដូចគ្នា គឺលោក លី តៃវ៉ា អាយុ៤៧ឆ្នាំ និងលោក គីម អ៊ិនបេ អាយុ៥៦ឆ្នាំ ដែលត្រូវបានចាប់ខ្លួននៅច្រកប៉ោយប៉ែតដែរកាលពីថ្ងៃពុធ។ លោក អ៊ិន សុង បាននិយាយសំដៅទៅលើការកំណត់របស់ប៉ូលិសអាំងទែប៉ូលចំពោះអ្នកដែលមានឈ្មោះនៅក្នុងបញ្ជីឧក្រិដ្ឋជនដែលត្រូវតាមចាប់ខ្លួនបំផុតថា "បុរសទាំងនេះឥឡូវស្ថិតនៅក្នុងការឃុំឃាំងប៉ូលិសប្រឆាំងគ្រឿងញៀនដើម្បីបញ្ជូនទៅស្រុកគេវិញ ព្រោះវាជាករណីនិវេទន៍ក្រហមទីពីរ"។ លោក មាស វីរិទ្ធ អគ្គលខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធគ្រឿងញៀន បានមានប្រសាសន៍ថា ជនជាតិកូរ៉េខាងត្បូងទាំងបីនាក់ គឺជាផ្នែកនៃបណ្តាញរត់ពន្ធដែលកំពុងសាកល្បងផ្លូវជួញដូរថ្មី។ ឧត្តមសេនីយ៍ឯក មាស វីរិទ្ធ បាននិយាយថា "នេះជាក្រុមថ្មី ហើយគេកំពុងសាកល្បងថាតើការជួញដូរគ្រឿងញៀនពីកម្ពុជាទៅកូរ៉េខាងត្បូងយ៉ាងម៉េច។ គេបានជួញដូរតិចតួចពីរបីដងរួចហើយ ព្រោះស្ថិតក្នុងដំណាក់ការសាកល្បង"។ ឧត្តមសេនីយ៍ឯក មាស វីរិទ្ធ បាននិយាយថា នគរបាលកម្ពុជា និងកូរ៉េខាងត្បូងកំពុងបន្តស៊ើបអង្កេតក្រុមនេះ។ ឧត្តមសេនីយ៍ឯករូបនេះបាននិយាយថា "មេខ្លោងពួកគេកំពុងគេចខ្លួននៅឡើយ ហើយប៉ូលិសប្រឆាំងការជួញដូរគ្រឿងញៀនកំពុងស្វែងរកចាប់ខ្លួន។ ដូច្នេះ ការសហការរបស់យើងជាមួយប៉ូលិសកូរ៉េខាងត្បូងនឹងបន្ត"។ ក្រុមមន្ត្រីមិនអាចផ្តល់នូវព័ត៌មានបន្ថែមទៀតទាក់ទងនឹងប្រភេទគ្រឿងញៀនដែលរត់ពន្ធដោយក្រុមនេះ ឬមានមនុស្សប៉ុន្មាននាក់ជាប់សង្ស័យថាជាផ្នែកនៃការរត់ពន្ធនេះទេ។ យោងតាមការិយាល័យសហប្រជាជាតិប្រឆាំងគ្រឿងញៀននិងឧក្រិដ្ឋកម្មឲ្យដឹងថា អ្នកជួញដូរជនជាតិកូរ៉េខាងត្បូងកាលពីមុនជាប់សង្ស័យថារត់ពន្ធគ្រឿងញៀនពីតំបន់ត្រីកោណមាសជាតំបន់ព្រៃភ្នំត្រួតស៊ីគ្នានឹងប្រទេសភូមា ឡាវ និងថៃ ដែលផលិតអាភៀន ហេរ៉ូអ៊ីន និងមេតំហ្វេតាមីន។ ករណីរត់ពន្ធគ្រឿងញៀនដែលរកឃើញដោយគយកូរ៉េខាងត្បូងបានកើនឡើងជាង៥០ភាគរយរវាងឆ្នាំ២០០៩ និងឆ្នាំ២០១២ ដោយមានប្រព័ន្ធសារព័ត៌មានអន្តរជាតិបញ្ជាក់ថា ប្រទេសនោះត្រូវបានប្រើប្រាស់ជាចំណុចឆ្លងកាត់ ដើម្បីនាំគ្រឿងញៀនទៅកាន់ប្រទេសសហរដ្ឋអាមេរិក ជប៉ុន និងអ៊ឺរ៉ុប៕រើន
ជនជាតិកូរ៉េខាងត្បូងពីរនាក់ត្រូវចាប់ខ្លួនពីបទជួញដូរគ្រឿងញៀន
មន្ត្រីនិយាយថ្ងៃនេះថា នគរបាលមន្ទីរប្រឆាំងគ្រឿងញៀនបានចាប់ខ្លួនជនជាតិកូរ៉េខាងត្បូងពីរនាក់ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន នៅពេលដែលពួកគេធ្វើដំណើរពីប្រទេសថៃចូលមកប្រទេសខ្មែរតាមច្រកអន្តរជាតិប៉ោយប៉ែតកាលពីម្សិលមិញ។ លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថ្ងៃនេះថា ប៉ូលិសមន្ទីរប្រឆាំងគ្រឿងញៀនបានសហការជាមួយមន្ត្រីអន្តោប្រទេសន៍នៅច្រកអន្តរជាតិប៉ោយប៉ែតក្នុងខេត្តបន្ទាយមានជ័យដោយចាប់ខ្លួនបុរសជនជាតិកូរ៉េខាងត្បូងពីរនាក់កាលពីម្សិលមិញ។ ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានមានប្រសាសន៍ថា "យើងចាប់តាមនិវេទន៍ក្រហម គេរត់ពន្ធគ្រឿងញៀនពីតំបន់ត្រីកោណមាសមកស្រុកខ្មែរ ហើយទៅប្រទេសកូរ៉េច្រើនដង ហើយត្រូវបានប្រទេសកូរ៉េចេញនិវេទន៍ក្រហមឲ្យតាមចាប់ខ្លួន"។
កិច្ចព្រមព្រៀងត្រីភាគីត្រូវបានចុះហត្ថលេខាដើម្បីប្រយុទ្ធនឹងការជួញដូរមនុស្ស
ប្រទេសកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយវៀតណាម និងឡាវក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពង្រឹងការខំប្រឹងប្រែងប្រយុទ្ធនឹងការជួញដូរមនុស្ស ដោយប្រទេសវៀតណាមរាយការណ៍នៅឯកិច្ចប្រជុំថា នគរបាលបានរកឃើញក្រុមជួញដូរមនុស្សជិត៩០បណ្តាញនៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសកម្ពុជាកាលពីឆ្នាំមុន។ លោក សាយ ម៉េងឈាង អនុប្រធាននាកដ្ឋានប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ ដែលបានចូលរួមកិច្ចប្រជុំនោះនៅក្នុងក្រុងហូជីមិញ បានមានប្រសាសន៍ថា "ប្រទេសកម្ពុជា ឡាវ និងវៀតណាមជំរុញឲ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធថែមទៀត ដើម្បីបង្ក្រាបក្រុមជួញដូរមនុស្សនៅតាមព្រំដែន ហើយទីពីរ សម្រាប់កិច្ចសហការជាមួយនគរបាលព្រំដែនរវាងប្រទេសទាំងបី"។ យោងតាមរបាយការណ៍សារព័ត៌មានវៀតណាមឲ្យដឹងថា នៅឯកិច្ចប្រជុំ នគរបាលវៀតណាមបានលាតត្រដាងថា ពួកគេបានរកឃើញក្រុមបណ្តាញរត់ពន្ធមនុស្សចំនួន៨៧តាមព្រំដែនរបស់ខ្លួនជាមួយកម្ពុជា។ យោងតាមគម្រោងអន្តរទីភ្នាក់ងារសហប្រជាជាតិស្តីពីការជួញដូរមនុស្សឲ្យដឹងថា ជនរងគ្រោះនៃការជួញដូរជាជនជាតិខ្មែរភាគច្រើន ដែលត្រូវបានធ្វើមាតុភូមិនិវត្តជាផ្លូវការពីប្រទេសវៀតណាម គឺសុទ្ធតែកុមារ។ យោងតាមអង្គការទេសន្តប្រវេសន៍អន្តរជាតិឲ្យដឹងថា មានកុមារកម្ពុជាជាង១០០នាក់ត្រូវបានធ្វើមាតុភូមិនិវត្តកាលពីឆ្នាំមុនពីប្រទេសវៀតណាមទៅកាន់ខេត្តជាប់ព្រំដែនគឺខេត្តស្វាយរៀង បន្ទាប់ពីត្រូវបង្ខំឲ្យធ្វើជាអ្នកសុំទាននៅក្នុងទីក្រុងនានានៅវៀតណាម។ លោកស្រី អាមី កូល្លីនស៍ អ្នកចាត់ចែងគម្រោងទប់ស្កាត់ប្រចាំតំបន់សម្រាប់គម្រោងប្រឆាំងការជួញដូរមនុស្សនៃទស្សនពិភពលោក បានមានប្រសាសន៍ថា "ដោយមានកម្មករចំណាកស្រុកដែលងាយរងគ្រោះពីការជួញដូរមនុស្ស ប្រទេសថៃនៅតែជាគោលដៅធំបំផុតសម្រាប់ជនរងគ្រោះ។ ក៏មានចំនួនកើនឡើងនៃស្ត្រីជនជាតិវៀតណាម និងខ្មែរដែរដែលត្រូវគេជួញដូរទៅប្រទេសចិនសដើម្បីរៀបការដោយបង្ខំ"។ យោងតាមអ្នកជំនាញឲ្យដឹងថា ឈ្មួញកណ្តាលកំពុងនាំស្ត្រីជនជាតិខ្មែរកាត់តាមប្រទេសវៀតណាម ដើម្បីបានទៅដល់ប្រទេសចិន ក្នុងខណៈដែលជើងហោះហើរទៅកាន់ប្រទេសចិនដោយស្ត្រីនៅលីវ គឺស្ថិតក្រោមការតាមឃ្លាំមើលកាន់តែខ្លាំង។ យោងតាមរបាយការណ៍ការជួញដូរមនុស្សសហរដ្ឋអាមេរិកនាឆ្នាំ២០១៥ឲ្យដឹងថា ទោះបីជាមានការប្តេជ្ញាចិត្តកាលពីសប្តាហ៍មុនពីសំណាក់រដ្ឋាភិបាលទាំងឡាយនៅក្នុងក្រុងហូជីមិញ ក៏ដោយ ក៏ការឃុបឃិតគ្នាជាផ្លូវការនៅតែជាបញ្ហាដដែល៕រើន
ម្ចាស់បារជនបរទេស និងភ្ញៀវត្រូវនគរបាលចាប់ខ្លួន ពេលកំពុងជួញដូរកញ្ឆាក្នុងបារមួយនៅកំពត
មន្ត្រីនគរបាលម្នាក់បាននិយាយថា ម្ចាស់បារម្នាក់ជាជនជាតិអាមេរិកនិងអ្នកបម្រើជាតិស៊ុយអ៊ែតរបស់លោកនឹងប្រឈមមុខនៅតុលាការខេត្តកំពតនៅថ្ងៃនេះ ក្រោយពីនគរបាលបានចូលឆែកឆេរហាងនោះ និងបានរកឃើញកញ្ឆាជិតកន្លះគីឡូក្រាម ដែលគេជឿថា ត្រូវគេលក់នៅតាមបញ្ជរហាង។ លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តនេះ មានប្រសាសន៍ថា យ៉ាណេល ឌីមីយ៉ាណូវ (Yanale Demyanov) អាយុ៣៦ឆ្នាំ និង ប្លាគេជ ប៊ូចា (Blakej Bujar) អាយុ២៦ឆ្នាំ ត្រូវបានចាប់ខ្លួនជាមួយនឹងភ្ញៀវប្រាំនាក់នៅល្ងាចថ្ងៃអង្គារ ក្រោយពីមានការស៊ើបអង្កេតរយៈពេលប្រាំមួយសប្តាហ៍ក្នុងបា ហ្វែត ខែត នៅសង្កាត់កំពង់កណ្តាលក្រុងកំពត។ ឧត្តមសេនីយ៍ត្រី មធុរិទ្ធ បានមានប្រសាសន៍ថា "នគរបាលរបស់យើងបានរឹបអូសកញ្ឆាក្រៀម៤៩៤,៦ក្រាម និងប្រេងកញ្ឆាមួយចំនួនផងដែរ"។ "យើងបានចំណាយពេលមួយខែកន្លះក្នុងការស៊ើបអង្កេតបារហ្វែតខែតនោះ មុនពេលយើងចូលឆែកឆេរ និងរឹបអូសបានកញ្ឆាក្រៀមនិងប្រេងកញ្ឆា"។ យោងតាមលោក អិត ធា អនុប្រធានការិយាល័យប្រឆាំងគ្រឿងញៀននគរបាលខេត្តកំពតបានឲ្យដឹងថា ភ្ញៀវប្រាំនាក់ត្រូវបានដោះលែងវិញនៅល្ងាចថ្ងៃអង្គារដដែលនោះ បន្ទាប់ពីនគរបាលបានសន្និដ្ឋានថា ពួកគេមិនបានពាក់ព័ន្ធនឹងការលក់គ្រឿងញៀននេះទេ។ យោងតាមទំព័រហ្វេសប៊ុករបស់លោកឌីមីយ៉ាណូវ ដែលប្រើឈ្មោះត្រឹមតែថា យ៉ាន បានឲ្យដឹងថា លោក ឌីមីយ៉ាណូវ បានបើកបា ហ្វែតខែត នៅពាក់កណ្តាលឆ្នាំ២០១៤។ យោងតាមគេហទំព័រព័ត៌មាន wickedlocal.com បានឲ្យដឹងថា នៅខែកក្កដាឆ្នាំ២០១០ ឈ្មោះ យ៉ាន ឌីមីយ៉ាណូវ ដែលកាលណោះមានអាយុ៣១ឆ្នាំ ត្រូវបានចាប់ខ្លួននៅក្រុងប៊្រុកឡាញ រដ្ឋម៉ាសាឈូសែត ជាមួយនឹងមិត្តភក្តិពីរនាក់ដោយសារតែមានហេរ៉ូអិុន។លោក ឌីមីយ៉ាណូវ បន្ទាប់មកត្រូវបានចោទពីបទរួមគំនិតរំលោភច្បាប់សារធាតុដែលប្រើមានការកម្រិត និងមានវត្តមាននៅកន្លែងដែលរក្សាទុកហេរ៉ូអិុន។ ក្នុងអត្ថបទព័ត៌មានមួយផ្សេងទៀតដែលបង្ហោះដោយគេហទំព័រ wickedlocal.com កាលពីខែមិថុនាឆ្នាំ២០១០ឲ្យដឹងថា នគរបាលបានចាប់ខ្លួនឈ្មោះ យ៉ាន ឌីមីយ៉ាណូវ ដែលពេលនោះមានអាយុ៣១ឆ្នាំ ក្នុងក្រុងប្រីថុន រដ្ឋម៉ាសាឈូសែត បន្ទាប់ពីគេបានរកឃើញគាត់និងបុរសម្នាក់ផ្សេងទៀតដេកលក់ក្នុងរថយន្តតូយ៉ូតាប្រូ៊ស ដែលបានឈប់នៅកណ្តាលថ្នល់នៅពេលរសៀល។ យោងតាមរបាយការណ៍នោះឲ្យដឹងថា ក្នុងរថយន្តនោះ នគរបាលបានរកឃើញកញ្ឆានិងថ្នាំមានវេជ្ជបញ្ជា ក្នុងនោះមានទាំងថ្នាំ Suboxone ដែលត្រូវគេប្រើដើម្បីព្យាបាលការញៀនអាភៀនផងដែរ។ ក្នុងសម្ពាយរបស់លោក ឌីមីយ៉ាណូវ ពួកគេបានរកឃើញសារធាតុមួយដែលគេជឿថាជាហេរ៉ូអីុន។ គាត់ត្រូវបានចោទពីបទមានសារធាតុកម្រិតA៕ និត
អ្នកទោសត្រូវចាប់ខ្លួនជាថ្មីក្រោយពីរកឃើញគ្រឿងញៀនក្នុងគុក
អ្នកទោសបីនាក់ពីមណ្ឌលអប់រំកែប្រែ៣ ខេត្តត្បូងឃ្មុំត្រូវបានឃុំខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលកាលពីថ្ងៃសៅរ៍ បន្ទាប់ពីអាជ្ញាធរបានរកឃើញថាពួកគេមានម៉ាទឹកកក១២ក្រាម។ លោក ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំបានមានប្រសាសន៍ថា ម៉ាទឹកកកបីកញ្ចប់បានរកឃើញនៅក្នុងអ្នកទោសពីរនាក់។ យោងតាមលោក ម៉ៅ ពៅ ឲ្យដឹងថា ការឆែកឆេរធ្វើឡើងដោយព្រះរាជអាជ្ញា និងនគរបាលប្រឆាំងគ្រឿងញៀនដែលបានចូលមក បន្ទាប់ពីឆ្មាំគុកបានសង្ស័យថាអ្នកទោសកំពុងប្រើគ្រឿងញៀន។ លោក ជា ជឿម នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បាននិយាយថា "ដំបូង យើងពិនិត្យអីវ៉ែអីវ៉ាន់ក្នុងបន្ទប់ឃុំឃាំងធំមួយដែលមានអ្នកទោស៨៨នាក់។ យើងបានរកឃើញគ្រឿងញៀនពីរកញ្ចប់នៅក្នុងខ្នើយ វ៉ា ហេង និងមួយកញ្ចប់ទៀតនៅក្នុងខោជើងវែង រស់ សាវ៉ាត់"។ ពេលសួរចម្លើយ អ្នកទោសនោះបានចោទអ្នកទោសទីបី គឺ ឡឹក គ្រី។ ក្នុងរូបថតនៃកញ្ចប់ថ្នាំញៀនបង្ហោះនៅលើវេបសាយ ហ្វ្រេសញូវស៍ មានដបទឹកតូចប្រាំដែលដាក់ភ្ជាប់នឹងបំពង់បឺតដាក់បង្ហាញជាមួយថ្នាំញៀន។ លោក ភិន យ៉ាន ប្រធានពន្ធនាគារ បាននិយាយថា អ្នកទោសទាំង៣នាក់កំពុងជាប់ពន្ធនាគារពីបទឧក្រិដ្ឋកម្ម ដែលរួមមានការចាប់រំលោភ និងប្លន់ប្រដាប់អាវុធ។ ពេលសួរសុំបញ្ជាក់ព័ត៌មានលម្អិតថាតើគ្រឿងញៀននាំចូលពន្ធនាគារដោយរបៀបណា ឧត្តមសេនីយ៍ទោ ភិន យ៉ាន បានមានប្រសាសន៍ថា "ខ្ញុំទើបតែធ្វើជានាយកពន្ធនាគារបានមួយខែ និងពីរថ្ងៃប៉ុណ្ណោះ"។ លោក សន កែវ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារបានទទួលស្គាល់ថា សន្តិសុខ និងឆ្មាំគុកបានព្យាយាមគ្រប់គ្រងការប្រើគ្រឿងញៀននៅក្នុងពន្ធនាគារ។ អ្នកនាំពាក្យរូបនេះបាននិយាយថា "ករណីនេះមិនមែនជាការភ្ញាក់ផ្អើលទេ ព្រោះយើងធ្លាប់បង្ក្រាបករណីជាច្រើនដែលសាច់ញាតិអ្នកទោសលាក់ថ្នាំញៀនក្នុងអាហារអ្នកទោស"។ អ្នកទោសទាំងបីនឹងបញ្ជូនទៅតុលាការថ្ងៃនេះ៕ រើន