Friday, July 3, 2020
Home Authors Posts by Saing Soenthrith

Saing Soenthrith

384 POSTS 0 COMMENTS
Associate editor

សមា​ជិ​ក​កង​កម្លាំ​ង​​ទ័ព​​អា​កាស​បួ​ន​នាក់​ ត្រូវ​បា​ន​​ចា​ប់​ខ្លួន​ បន្ទាប់​ពី​ឈ្លោះ​ជាមួយ​និស្សិតស្ម័គ្រ​ចិត្ត​

សមា​ជិ​ក​បួ​ន​នាក់នៃ​ក​ង​ទ័ព​​​អាកាសកម្ពុជា​ រួ​ម​ជា​មួ​យ​ជ​ន​ស៊ី​វិល​ម្នាក់​ទៀត ត្រូ​វ​បា​ន​កង​រាជ​អា​វុធ​​ហត្ថ​ចាប់​ខ្លួន​​​កា​លពី​ថ្ងៃ​​​អ​ង្គារ​​ក្នុ​ងខេត្ត​​កំពង​់ឆ្នា​ំង​ បន្ទាប់​ពី​​ពួ​ក​គេ​​មា​ន​ជម្លោះ​​ជា​ម​ួ​យ​​និស្សិត​ស្ម័គ្រ​ចិត្ត​​ក្នុ​ង​កម្ម​វិ​ធី​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​​ដីធ្លី​របស់​​​លោក​នា​យក​រដ្ឋ​មន្ត្រី ហ៊ុនសែ​ន។ លោកឈួនឈឿនមេបញ្ជា​កា​រ​កង​រាជ​អា​វុធ​ហត្ថ​​ខេត្ត​​​ បា​ន​មាន​ប្រ​សាសន៍​កា​ល​ពី​ម្សិល​​មិញ​ថា ​លោកហ៊ុនម៉ា​និតជា​​កូ​ន​ប្រ​ុស​​របស់​លោកហ៊ុនសែននិង​ជា​អគ្គ​លេខាធិ​កា​រ​រង​នៃ​គណៈ​កម្មាធិ​កា​រ​ជាតិ​​​ទទួ​ល​បន្ទុក​ដោះ​​ស្រាយវិវាទដី​ធ្លី បា​ន​ធ្វើ​អ​ន្តរាគមន៍​ដោ​យ​ផ្ទាល់​ក្នុង​ករណី​នេះ​ ដោយឲ្យ​ចាប់​ខ្លួន​អ្នកទាំ​​ង​បួ​ន​នេះ​។ លោកឈឿនបា​នមា​ន​ប្រ​សាសន៍​ថាឈ្មោះមុ៉ចចាន់ណាវុធអា​យុ​២៧​ឆ្នាំអ៊ុនឡុងអា​យុ​១៩​ឆ្នាំហេងតុ​លាអា​យុ​២២ឆ្នាំនិង​ឈ្មោះធិនថា​រ៉ាអា​យុ​២៣ឆ្នាំទាំ​ង​អស់​គ្នា​ជា​ទាហា​ន​នៅ​មូល​ដ្ឋាន​ទ័ព​អា​​កា​សក្នុង​ខេត្ត​កំពង់ឆ្នាំង​ និង​ជា​ង​មា​ស​ ឈ្មោះ​ ថនសុវណ្ណដេតអា​​យុ​១៩​ឆ្នាំត្រូ​វ​បា​នឃាត់​ខ្លួន​ដោយ​សង្ស័យ​​ថា​​បា​ន​គំ​រាម​និស្សិត​មួ​យ​ក្រុម​នៅ​ក្នុង​ឃុំ​ក្រាំ​ង​លាវ​ ស្រុក​រលាប្អៀរ កា​ល​ពី​ថ្ងៃ​ច័ន្ទ​។ បុរស​​ប្រាំ​នាក់​នេះ​បានជិះ​ម៉ូ​តូតា​ម​​ផ្លូវ​ជាតិ​​លេខ៥ ពេល​នោះ​ពួ​ក​​គេ​បើក​វ៉ានិស្សិត​បី​នាក់​មក​ពី​ក្រុ​ម​៩០​នៃ​កម្ម​វិធី​ជាតិ​ ដែ​ល​មាននិស្សិត​ជាង​២.០០០នាក់​​ស្លៀក​ពាក់​​របៀប​យោ​ធា ត្រូ​វ​បា​ន​បញ្ជូន​​ទៅ​វាស់​​វែ​ង​ដី​នៅតា​មបណ្តា​ខេត្ត​​ក្នុង​ប្រទេ​ស​កម្ពុជា​។ លោក ឈឿន ​​បា​ន​មា​ន​ប្រ​សាស​ន៍​ថា“ បុរស​ប្រាំ​​នាក់​នេះ​បា​ន​ជិះ​ម៉ូតូ​ពីរ​គ្រឿង​បក​ក្រោ​យ ហើយ​គំ​រាម​និស្សិត​ស្ម័គ្រ​​ចិត្ត​។ ពួ​ក​គេ​​និ​យា​យ​ថា 'ហេតុ​អ្វី​ពួ​ក​ឯង​មិន​​ស្គាល់​យើង​?'ហើយ​ស្រែក​ជេរ​ប្រ​មាថ ​”។ លោក​​បន្ថែម​ថា “ពួ​ក​គេ​ស្រវឹង​ជោក​”។​លោក ឈឿន បា​ន​មាន​ប្រ​សាសន៍​ថាមន្ត្រី​កង​រាជ​​អាវុធ​ហត្ថ​​​បា​ន​ទៅ​ដល់​កន្លែ​ង​កើត​ហេតុ​ ហើយ​បា​ន​សម្រប​សម្រួ​ល​គ្នា ប៉ុន្តែ​មិន​​បា​ន​​ចាប់​ខ្លួន​នៅ​ពេល​នោះ​ទេ​។លោក​​បាន​បន្ថែ​ម​ថា ​ក្រោ​យ​មក និស្សិតទាំ​ង​នោះ​បា​ន​ត្រឡប់​មក​រាជ​ធានី​ភ្នំ​ពេញ​វិញ​។ លោក ឈឿន ​​បា​ន​មា​ន​ប្រ​សាសន៍​បន្ថែ​ម​ថា ​ក្រោយ​មកលោកហ៊ុនម៉ានិតដែល​ជា​កូន​ប្រុស​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​បា​ន​​ទាក់​ទង​ទៅ​លោក​ ចេងងែ៉នអភិ​​បា​ល​​រង​ខេត្ត​កំពង់​ឆ្នាំ​ង​ ប្រាប់​ពី​ឧប្បត្តិ​ហេតុ​នេះ​។ ពេល​នោះ លោក​អភិ​បា​ល​​រង​បា​ន​ទូ​រស័ព្ទ​ទាក់​​ទ​ង​កង​រាជ​អា​វុធ​ហត្ថ​ ហើយ​នៅ​ថ្ងៃ​អ​ង្គារ​​ពួ​ក​គេ​​បា​ន​ឃាត់​ខ្លួន​ទាហា​ន​​បួ​ន​នាក់​​នៅឯ​មូល​ដ្ឋាន​​​កង​ទ័ព​​អា​កាស។ លោកសុវណ្ណដេត ​​ដែល​ជា​ជាង​មា​សនិងជា​កូ​ន​ប្រុស​​​របស់​មន្ត្រី​ទ័ព​ អា​កាស​​ម្នាក់​​ ក៏​ត្រូ​វ​ចាប់​ខ្លួនដែរ​។ លោក​ ឈឿនបានមាន​ប្រ​សាសន៍ថា ពេល​នេះ​ជ​ន​សង្ស័យ​កំ​ពុ​ង​ត្រូ​វ​ឃុំ​ខ្លួន​នៅ​បញ្ជាការ​​ដ្ឋាន​​កង​រាជ​អា​វុធ​ហត្ថខេត្ត​៕ ប្រែ​សម្រួល​ដោ​យចេវប៊ុននី​​​​

ក្រឡាបញ្ជីសាលាដំបូង​រាជធានី​ភ្នំពេញ​ម្នាក់​ ត្រូវបាន​ចាប់​ខ្លួន

មន្ត្រីតុលាការ និងមន្ត្រីនគរបាល​បាន​និយាយ​ថា​ សាលាដំបូង​រាជធានី​ភ្នំ​ពេញកាល​ពី​ម្សិលមិញ បាន​ចោទ​ប្រកាន់​ក្រឡាបញ្ជី​របស់​ខ្លួនម្នាក់​ពី​បទរំលោភ​សេចក្តី​ទុក​ចិត្ត​ បន្ទាប់ពី​​បាន​ទទួលយក​ប្រាក់​ចំនួន​២៥០.០០០​ដុល្លារ​​ ជាថ្នូរដើម្បី​ជួយសម្រួល​​​ដំណើ​​រការ​រឿង​ក្តី​​​ឲ្យ​បាន​លឿន​ដោយ “ គ្មាន​បញ្ហា”។ លោកលីសុផាណ្ណាព្រះ​រាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ មាន​ប្រសាសន៍​ថា លោកគ្រួចបូរ័ត្នជាក្រឡា​បញ្ជី​ម្នាក់​របស់​លោកចៅក្រម​ លីលឹមម៉េងត្រូវ​បាន​ចាប់​ខ្លួន​ កាល​ពីយប់​ថ្ងៃអាទិត្យ​ ខណៈពេល​លោក​កំពុង​ជប់​លៀង​ជា​មួយ​នឹង​មិត្តភក្តិ​នៅ​​ក្នុង​​ហាង​​ខារ៉ា​អូខេ​មួយ​កន្លែង​​ក្នុង​ខណ្ឌ​ចំការមន​រាជធានី​ភ្នំ​ពេញ​។ លោកសុផាណ្ណាមាន​ប្រ​សាសន៍​បន្តថា​ “ យើង​បាន​ចោទ​ប្រកាន់លោកគ្រួចបូរ័ត្ន ​ ក្រឡាបញ្ជី​​​់នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទរំលោភសេចក្តីទុក​ចិត្ត​ពាក់​ព័ន្ធ​នឹង​ទឹក​ប្រាក់​ចំនួន​២៥០.០០០​ដុល្លារ”។ លោកបាន​មាន​ប្រសាសន៍បន្តថា“  ស៊ិនវិសាលបាន​សម្រេច​បញ្ជូន​ជន​សង្ស័យ​រូប​នេះ​ទៅឃុំ​ខ្លួនបណ្តោះ​អាសន្ន​នៅឯ​​​ពន្ធនាគារ​ព្រៃស​រួច​ហើយប៉ុន្តែ​ យើង​មិន​ទាន់​​​ដឹង​ថា ​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បើក​សវនាការ​សំណុំរឿងនេះ​ នៅពេល​ណា​នោះ​ទេ”។ លោកសុងលីប្រធានការិយាល័យ​​នគរ​បាល​ព្រហ្មទណ្ឌ​​​កម្រិត​​​ស្រាលរាជធានី​ភ្នំពេញ​ ​មាន​ប្រសាសន៍​ថា ក្រឡាបញ្ជី​សាលា​ដំបូង​រាជធានី​​ភ្នំពេញ​​រូប​នេះ​​ ក៏ត្រូវ​បាន​តុលា​ការ​ចោទ​ប្រកាន់​ពី​បទ​ឆបោកផង​ដែរ​ ។ ទាំង​លោក ស្នងការ​នគរបាល​រាជធានី​ភ្នំ​​ពេញ​ ឬលោក ព្រះ​រាជ​អាជ្ញារងអម​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ថែម​ទៀត​អំពី​ករណី​នេះ​បាន​ទេ។  លោកចៅខេនជាក្រឡាបញ្ជីម្នាក់​ទៀត​របស់​លោកចៅក្រម​ លីលឹមម៉េងបាន​មាន​ប្រសាសន៍ថាលោកបូរ័ត្ន ​ជាប់សង្ស័យ​ថា​បាន​​ទារប្រាក់​ចំនួន​២៥០.០០០ដុល្លារ​ពី​ចុងចោទ​ម្នាក់​ ដើម្បីជា​​​ថ្នូរនឹង​ការ​ជួយ​​​ពន្លឿន​ការ​ដោះ​ស្រាយ​រឿង​ក្តី​ កុំឲ្យមាន​ការ​ពន្យារពេល​។ លោក​បន្ត​ថា “ ខ្ញុំ​បាន​ឮថាលោកគ្រួចបូរ័ត្នបាន​ធ្វើការ​ជាមួយ​ដើមចោទ​និង​ចុង​ចោទ​ ហើយ​គាត់​បាន​សុំឲ្យ​ចុង​ចោទ​បង់​ប្រាក់​ ដើម្បី​​ជៀសវាងកុំ​ឲ្យ​មាន​បញ្ហា”។ លោកមានប្រសាសន៍បន្ត​ថា“ក្រោយ​​មក​​ភាគីទាំង​ពីរ ​ បាន​សម្រុះសម្រួលគ្នា​ ហើយ​បាន​ដក​ពាក្យ​បណ្តឹងរបស់ខ្លួនវិញ។​ពួក​គេ​ក្រោយ​មក​បាន​មក​សុំដក​ប្រាក់​ពី​ ​​វិញ​ ប៉ុន្តែប្រាក់​របស់​ពួក​គេ​ត្រូវចាយអស់​ហើយ”។ លោកចៅខេនមិន​បាន​ប្រាប់​ឈ្មោះ​អ្នកទាំង​នោះ​​ ដែល​មានជាប់​ពាក់​ពន្ធ​​ក្នុង​ការ​សូក​ប្រាក់​យ៉ាង​ច្រើន​ឲ្យ​ទៅ​ក្រឡា​បញ្ជី​នោះ​​ទេ​​​ ប៉ុន្តែ​លោកគ្រាន់តែ​មាន​ប្រសាសន៍​ថា​​ មាន​ពាក្យបណ្តឹង​អំពីវិវាទ​ក្នុង​ការ​រក​ស៊ី​មួយ​ បាន​ប្តឹង​​មក​សាលាដំបូង​កាល​ពី​ឆ្នាំ​២០១១​​ហើយ​បាន​​បង់​ប្រាក់​​តម្កល់នៅ​គ្រា​នោះ​។ ក្រឡាបញ្ជី​​នៅ​ទូទាំង​ប្រទេសកម្ពុជា​ធ្លាប់​ទទួលរងការចោទ​ប្រកាន់​ជា​យូរមកហើយ​ពីបទ​រំលោភ​អំណាច​​របស់​ខ្លួន​​ដោយ​ទទួល​ប្រាក់​សំណូក​...

ចាប់​​​ជន​​​សង្ស័យ​​​​​​ជា​​​ឃាតករ​​សម្លាប់​​​ស្ត្រី​​​ម្នាក់ ដែល​ស្គាល់​តាម​​​ហ្វេស​​​ប៊ុក​​​​​​​

នគរ​​​បាល​​​​​​ប្រកាស​​​កាល​​​ពី​​​ម្សិលមិញ​​​ថា មនុស្ស​​​បួន​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ពី​​​បទ​​​សង្ស័យ​​​ថា បាន​​​ចាប់​​​ជំរិត​​​ និង​​​ធ្វើ​​​ឃាត​​​យ៉ាង​​​ព្រៃផ្សៃ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​​​​លើ​​​ស្ត្រី​​​អាយុ​​​១៩​​​ឆ្នាំម្នាក់​​​ ដែល​​​មេខ្លោង​​​របស់​​​ក្រុម​​​នេះ​​​ បាន​​​ទាក់​​​ទង​​​លើក​​​ដំបូង​​​តាម​​​រយៈ​​​បណ្ដាញ​​​ទំនាក់​​​ទំនង​​​សង្គម​​​ហ្វេស​​​ប៊ុក (Facebook)។ នគរបាល​​​បាន​​​លើក​​​ឡើង​​​នៅ​​​ឯ​​​សន្និសីទ​​​កាសែត​​​កាល​​​ពីម្សិលមិញដើម្បី​​​ប្រកាស​​​ពីការ​​​ចាប់​​​ខ្លួន​ជន​ទាំង​នេះ​​​​​​​ថា ​​​ ជន​​​រង​​​គ្រោះ​​​ឈ្មោះ ​លីម ស្រីពេជ្រ ដែល​​​តាម​​​រយៈ​​​រូប​​​ថត​​​ជា​​​ច្រើន​​​​របស់​​​នាង​​​បាន​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ថា ជា​​​ស្ត្រី​​​ម្នាក់​​​​មាន​​​រាង​​​ស្ដើង​​​ សាច់​​​ម៉ដ្ឋ​​​រលោង​​​ ដោយមាន​​​លាប​​​ថ្នាំ​​​សក់​​​ពណ៌ក្រហម និង​​​មាន​​​សម្លៀក​​​បំពាក់​​​ទាន់​​​សម័យ​​​ ​​​ជួប​​​​​ជន​​​សង្ស័យ​ឈ្មោះ ​ស៊ុន គីមហេង អាយុ​​​២៣​​​ឆ្នាំ​​​ តាម​​​រយៈ​​​ហ្វេស​ប៊ុក ​កាល​​​ពី​​​បីខែ​​​មុន​​​។ លោក ជួន ណារិន ស្នង​​​ការ​រង​​​នគរបាល​​​​​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ​​​មាន​​​ប្រសាសន៍​​​ថា “ ​​​ជំហាន​​​ដំបូង​​​យើង​​​បាន​​​ចាប់​​​ខ្លួន​​​មេខ្លោង​​​ឈ្មោះ ​ស៊ុន ​គីមហេង ដែល​​​បាន​​​សម្លាប់​​​ជន​​រង​​​គ្រោះ​​​នៅ​​​ក្នុង​​​ផ្ទះ​​​ជួល​​​របស់​​​ខ្លួន​​​បន្ទាប់​​​ពី​​​បាន​​​ហៅ​ជន​​​រង​​​គ្រោះ​​​ដែល​​​ខ្លួន​​​​​​ស្គាល់​​​តាម​​​រយៈ​​​ហ្វេសប៊ុក ​ឲ្យ​ទៅ​​​ផ្ទះ​​​របស់​​​ខ្លួន​​”។លោក​​​បន្ដ​​​ថា អ្នក​​​​សម​គំនិត​​ចំនួន​​​បីនាក់​​​ផ្សេង​​​ទៀត​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​តាម​​​ក្រោយ​​​នៅ​​​ថ្ងៃ​​​ដដែល​​​។ លោក​​​បាន​​​ថ្លែង​​​ថា “ វា​​​ជា​​​លើក​​​ដំបូង​​​ហើយ​​​ដែល​​​យើង​​​បាន​​​ជួប​​​ប្រទះ​​​នឹង​​​ករណី​​​បែប​​​នេះ​​​ ដែល​​​ស្ត្រី​​​ជា​​​ឃាតករ​​​មាន​​​ទំនាក់​​​ទំនង​​​ជាមួយ​​​ជន​​​រង​​​គ្រោះ​​​តាម​​​រយៈ​​​ហ្វេស​ប៊ុកបន្ទាប់​​​មក​​​សម្លាប់​​​ជន​​​រង​​​គ្រោះ ហើយ​​​ជំរិត​​​​ទារ​​​ប្រាក់​​​ពី​​គ្រួសារ​​​របស់​​​នាង”។ លោក​​​ ជួន ណារិន បាន​​​មាន​​​ប្រសាសន៍​​​​ថា បន្ទាប់​​​ពី​​​មាន​​​ទំនាក់​​​ទំនង​​​តាម​​​​អុីនធើណិតជន​​​សង្ស័យ​​​ឈ្មោះ គីមហេង បាន​​​​ហៅ​ជន​​​រង​គ្រោះ លីម ស្រីពេជ្រ ដែល​​​ឪពុុក​​​ម្ដាយ​​​របស់​​​នាង​​​ជា​​​អ្នក​​​លក់​​រថយន្ដ​​​​​​​​ ឲ្យទៅ​​​ផ្ទះ​​​របស់​​​ខ្លួន ដើម្បី​​​ពិភាក្សា​​​អំពី​​​ការ​​​ចាប់​​​ផ្ដើម​​​ជំនួញ​​​លក់​​​សម្លៀក​​​បំពាក់​​​។ បន្ទាប់​​​ពី​​​បាន​​​ទៅ​​​​ដល់​​​ផ្ទះ​​​ជន​​​សង្ស័យ​​​ឈ្មោះ គីមហេង នៅ​​​ក្នុង​​​សង្កាត់​​​បឹង​​​ត្របែក​​​ ខណ្ឌ​​​ចំការ​​​មន កាល​​​ពី​​​រសៀល​​​ថ្ងៃ​អង្គារ ស្ត្រី​​​ជា​ជន​​​រ​ង​​​គ្រោះ​​​អាយុ​​​១៩​​​ឆ្នាំ​រូប​នេះ​បាន​​​អង្គុយ​​​មើល​​​ទូរទស្សន៍​​​នៅ​​​លើ​​​សាឡុង​​​នៅ​ក្នុង​​​បន្ទប់​​​ទទួល​​​ភ្ញៀវ​​​ ​​​ពេល​​​នោះ​​​ជន​សង្ស័យ​បាន​​​មក​​​ពី​​​ក្រោយ​​​ជន​​​រង​​​គ្រោះ ​ហើយ​បាន​​​​យក​​​ខ្សែ​​​រឹត​​​ក​​​នាងតែម្តង​។ ជន​​​រង​​​គ្រោះ លីម ស្រីពេជ្រ មិន​​​ទាន់​​​ស្លាប់​​​​​ទេ​​​ គឺ​​​គ្រាន់​​​តែ​​​សន្លប់​​​តែ​​​ប៉ុណ្ណោះ​​​ ហើយ​នៅ​​​ពេល​នោះជន​​​សង្ស័យ​ឈ្មោះ ​​​​​គីមហេង បាន​​​យក​​​បង់ស្អិត​រុំ​​​មាត់​​​របស់​​​នាង​​​ ហើយ​​​បន្ទាប់​​​មក​​​ដាក់​​​នាង​​​ចូល​​​ទៅ​​​ក្នុង​​​ឃ្លុប​រថយន្ត​​​ម៉ាក​​​តូយ៉ូតា​​​របស់​​​ខ្លួន​​​ និង​​​បាន​​​បើក​​​រថយន្ដ​​​ចេញ​​​ទៅឃុំ​​​អង្គពពែ ស្រុក​​​គង​​​ពិសី នៅ​ក្នុង​​​ខេត្ត​​​កំពង់​​​ស្ពឺ ​ជា​​​ទី​​​ដែល​​​ជន​​​សង្ស័យ​​​​​​បាន​​​ទម្លាក់​​​ជន​​​រង​​​គ្រោះ​​​​ចូល​​​ទៅ​​​ក្នុង​​​ប្រឡាយ​​​។ បន្ទាប់​​​មក​​​​ គីមហេង ​​​បាន​​​ត្រឡប់​​​មក​​​ផ្ទះ​​​វិញ ហើយ​​​បាន​​​ប្រើ​​​ទូរស័ព្ទ​​​ដៃ​​​របស់​​​ជន​​​រង​​​គ្រោះ​​​ លីម ស្រីពេជ្រ ដើម្បី​​​ទូរស័ព្ទ​​​ទៅ​​​កាន់​ឪពុក​​​ម្ដាយ​​​របស​់​​​នាង ដោយ​​​ប្រាប់​​​ថា ខ្លួន​​​បាន​​​ចាប់​​​ជំរិត​​​កូន​​​ស្រី​​​របស់​​​ពួក​​​គាត់​​​ហើយ​​​ ហើយ​​​​បាន​​​ទារ​​​ប្រាក់​​​លោះ​​​ចំនួន​​​៥០.០០០​​​ដុល្លារ​​​។ ​បន្ទាប់​​​ពី​​​ចរចា​​​ជាមួយ​​​នឹង​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​​ដែល​​​មិន​​​បាន​​​ដឹងថា កូនរបស់ខ្លួន​​​​​​ត្រូវ​​​បាន​​​សម្លាប់​​​ហើយ​​​នោះ ឈ្មោះ​​​ គីមហេង ​បាន​​​​បន្ថយ​ការ​​​ទាម​​​ទារ​​​របស់​​​ខ្លួន​​​មក​​​ត្រឹម ​១៦.០០០​​​ដុល្លារ។ លោក​​​ ជួន ណារិន បាន​​​ពន្យល់​​​​ប្រាប់​ថា ​នគរបាល​​​ដែល​​​ឪពុក​​​ម្ដាយ​​​ជន​​​រង​​​គ្រោះ​​​បាន​​​ទាក់​​​ទង បន្ទាប់​​​ពី​​​ឮ​​​ដំណឹង​​​ដំបូង​​​ពី​​​ជន​​​ចាប់​​​ជំរិត បាន​​​ផ្ដល់​​​ដំបូន្មាន​​​ដល់​​​គ្រួសារ​​​របស់​​​ជន​​​រង​​​គ្រោះ​​​ឲ្យ​​​ប្រាប់​​​​ឈ្មោះ​​​ គីមហេង ទៅ​​​យក​​​ប្រាក់​​​នៅ​​​​​​ធនាគារ ហើយ​​​ពេល​​​ជន​​​សង្ស័យ​ទៅ​​​យក​​​ប្រាក់​​​នគរបាល​​​បាន​​​រង​​់​ចាំចាប់​​​ខ្លួន​​​ស្ត្រី​រូប​នេះ​តែ​ម្តង។ លោក​​​ ជួន ណារិន បាន​​​មាន​ប្រសាសន៍​បន្ថែម​​​​ថា “ ជន​​​សង្ស័យ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​បន្ទាប់​​​ពី​​​ជន​​​សង្ស័យ​​​បាន​​​បើក​​​រថយន្ដ​​​ទៅ​​​យក​​​ប្រាក់​​​លោះ​​​​ពី​​​ឪពុក​​​ម្ដាយ​​​របស់​​​ជន​​​រង​គ្រោះ​​​នៅ​​​ឯ​​​ធនាគារ​​​មួយ​​​ដែល​​​ស្ថិត​​​នៅតាម​​​​​បណ្ដោយ​​​មហាវិថី​​​ព្រះ​មុនីវង្ស។ បន្ទាប់​​​ពី​​​នគរបាល​​​បាន​​​សួរ​​​ចម្លើយ​​​រួច​​​​ឈ្មោះ គីមហេង​​​ បាន​​​សារភាពថា ខ្លួន​​​មិន​​​បាន​​​ធ្វើ​​​សកម្មភាព​​​នេះ​​​តែ​​​ម្នាក់​​​ឯង​​​នោះ​​​ទេ ​ហើយ​​​បាន​​​ប្រាប​់​​​នគរបាល​​​​ឲ្យ​​​​ស្វែង​​​រក​​​អ្នក​​​​រួម​គំនិត​​​​បីនាក់​​​ផ្សេង​​​ទៀត​​​ ដែល​​​មាន​​​ស្ត្រី​​​ម្នាក់​​​និង​​​បុរស​​​ពីរនាក់​​​ ដោយ​​​ក្នុង​​​នោះ ​​មាន​ម្នាក់​​​​ជា​​​មិត្ត​​​ប្រុស​​​របស​់​​​ គីមហេង។ នគរបាល​​​ បាន​​​ឃុំ​​​ខ្លួន​​​ជន​​​សង្ស័យ​​​បី​​​នាក់​​​ផ្សេង​​​ទៀត​​​នៅ​​​រសៀល​​​​ថ្ងៃ​​​នោះ ប៉ុន្ដែ​​​ កាល​​​ពី​​​ម្សិល​មិញ ​នគរ​បាល​​​មិន​​​បាន​​​ផ្ដល់​​​ព័ត៌មាន​​​លម្អិត​​​ថា ​​ពួក​គេ​​បាន​ចូល​រួម​​​ពាក់​​​ព័ន្ធ​​​នៅក្នុង​​​គម្រោង​​​ធ្វើ​​​ឃាត​​​នេះដោយ​វិធី​ណា​ឡើយ។ កាល​​​ពី​​​ម្សិលមិញ នគរបាល​​​បាន​​​ត្រឡប់​​​ទៅ​​​កាន់​​​កន្លែង​​​កើត​​​ហេតុ​​​វិញ​​​ជាមួយ​​​នឹង​​​ជន​​​សង្ស័យ​​​ គីមហេង ហើយ​​​បាន​​​ឲ្យ​​​ជន​​​សង្ស័យ​​​ធ្វើ​​​​សកម្ម​ភាព​​​ធ្វើ​​​ឃាត​​​​នោះ​ឡើង​វិញ។ ​ប្រព័ន្ធ​​​​ផ្សព្វផ្សាយ​​​ ក៏មាន​​​វត្តមាន​​​នៅ​​​កន្លែង​​​ធ្វើ​សកម្ម​ភាព​ឡើង​វិញ​នោះ​​​​ដែរ​​​ ហើយ​​​ខ្សែ​​​វីដេអូ​​​មួយ​​​ត្រូវ​​​បាន​​​បង្ហោះ​​​ភ្លាម​​​ៗ​​​នៅ​​​​តាម​អុីន​​​ធើណិត។ នៅ​​​ក្នុង​​​ខ្សែ​​​វីដេអូ​​​នោះ ​​​បាន​​​បង្ហាញ​​​ថា ​ជន​​​សង្ស័​​យ គីមហេង ដែល​​​នៅ​​​ក្នុង​​​បន្ទប់​​​ទទួលភ្ញៀវ​​​ដ៏​​​ស្អាត​​​មួយ បាន​​​មក​​​ពី​​​ក្រោយ​​ស្ត្រី​​​ម្នាក់​​​ដែល​​​ដើ​​រ​​​តួ​​​ជា​​​ជន​​​រងគ្រោះ​​​ លីម ​ស្រីពេជ្រ បាន​​​យក​​​ខ្សែរ​​​មក​​​​រឹត​ក​​​របស់​​​នាង​​​ ​​​រហូត​​ដល់​​​សន្លប់​​​នៅ​​​លើ​​​សាឡុងនោះ​​​។ ជន​​​សង្ស័យ គីមហេង និង​​​អ្នក​​​​រួម​គំនិត​​​​បីនាក់​​​ផ្សេង​​​ទៀត​​​ឥឡូវ​​​កំពុង​​​តែ​​​ឃុំ​​​ខ្លួន​​​នៅ​​​ឯ​ស្នង​​​ការ​ដ្ឋាន​​​​​នគរបាល​​​រាជ​​​ធានី​​​ ហើយនឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​កាន់​​​តុលាការ​​​​​​ ដើម្បី​​​ចោទ​​​ប្រកាន់​​​​នៅ​​​ថ្ងៃ​​​នេះ។ ការ​​​ធ្វើ​​​ឃាត​​​ដ៏​​​ព្រៃ​​​ផ្សៃ​​​លើ​​​ជន​​​រង​​​គ្រោះ​​​លីម ស្រីពេជ្រ​​​ គឺ​​​ជា​​​​​​ឃាតកម្ម​​​​ទាក់​ទង​នឹង​ហេ្វស​ប៊ុក​លើក​ដំបូង​​ ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​។ កាល​​​ពី​​​ខែ​​​កក្កដា ស្ត្រី​​​ជន​​​ជាតិ​​​នីហ្សេរីយ៉ា ​អាយុ​​​២៤​​​ឆ្នាំ​​​ម្នាក់​​​ឈ្មោះ​​​ ស៊ីនធីយ៉ា ​អូសូកូហ្គូ ​(Cynthia Osokogu) ត្រូវ​​​មនុស្ស​​​ដែល​​​នាង​​​ធ្លាប់​​​ស្គាល​់​​​តាម​​​ហ្វេស​​​ប៊ុក​​​​​​ចាប់​​​ជំរិ​ត​​​ ហើយ​​​សម្លាប់​​​នៅ​​​ក្នុង​​​សណ្ឋាគារ​​​ឡាហ្គូស ​(Lagos) ដោយ​​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ចុះផ្សាយ​​​ជាច្រើន​​​នៅ​​​ក្នុង​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​នីហ្សេរីយ៉ា ពាក់ព័ន្ធនឹង​​​​​​គ្រោះ​​​ថ្នាក់​​​ដែល​​​បង្កឡើង​​​ដោយ​​​គេហទំព័រ​​​បណ្ដាញ​​​ទំនាក់​​​ទំនង​​​សង្គម​​​៕ ប្រែសម្រួល​​​ដោយ ស៊ា ស៊ុយឈាង

លោក​ស្នង​កា​រ​​នគរ​បា​លខេត្តព្រះវិហារបាញ់ជាច្រើនគ្រាប់នៅ​ក្នុង​សណ្ឋាគារ​ ព្រោះតែ​ខឹងមេឃ​

​មន្ត្រីនគរបាល និងមន្ត្រីតុលាការនិ​យាយ​ថា ​ស្នង​ការ​​នគរ​បា​ល​​ខេត្ត​ព្រះ​វិ​ហា​រ​ ត្រូ​វ​បា​ន​​​ដោ​ះ​លែ​ង​ភ្លាមៗ​​ កា​​ល​​ពី​ព្រឹក​ម្សិល​មិញ​ បន្ទាប់​​ពី​នគរ​បា​ល​​​​ក្រុ​ង​​សៀម​រាប​​បា​ន​​ចាប់​ខ្លួន​​គាត់​​​តែ​ប៉ុ​ន្មា​ន​ម៉ោ​ង​​ ដោ​យ​សារគាត់​ទាញ​កាំ​ភ្លើ​ង​ខ្លី​បាញ់​នៅ​ខាង​ក្នុង​សណ្ឋា​គា​រ​មួ​យ​​ក្នុង​​ក្រុ​ង​សៀម​រាប។ លោកសោតណោឌីស្នង​កា​​រ​នគរបា​ល​​ខេត្ត​សៀម​រាប ​​​​មានប្រសាសន៍ថា ​នៅវេលា​រំ​​លង អធ្រាត្រយប់ថ្ងៃអាទិត្យ លោកម៉ៅពៅនៅពេលស្រ​វឹង​ជោក​ ​បា​ន​ដក​កាំភ្លើងខ្លីបាញ់​​​ចំ​នួ​ន​ពី​បួន​គ្រាប់​ទៅ​ប្រាំ​មួ​យ​គ្រាប់​នៅ​​ខាង​ក្នុង​សណ្ឋា​គា​រ​ម៉ែនបូរា៉ន់ ​ក្រុ​ង​​សៀ​ម​រាប។ ​លោក​ ណោឌី ​ថ្លែ​ង​ថា “ ​គាត់​​បា​ន​បាញ់​ឡើង​លើ​ ពី​ព្រោះ​​គាត់​ខឹង​មេឃ”។ លោកទី​​ សុ​វិន​ថាល់ ព្រះ​​រាជ​អា​ជ្ញា​​​អ​ម​​​សាលា​​ដំ​បូ​ង​​ខេត្ត​សៀម​រាប ​​​មា​ន​​ប្រ​សាស​ន៍​ថា“ លោក ម៉ៅ ពៅ ​ផឹក​​ច្រើ​ន​ណាស់​ ហើយ​​ស្រវឹ​ង​​ជោក​ គាត់​បាត់​ម្ចាស់​ការនិង​ឈ្លោះ​ប្រ​កែ​ក​ជាម​ួ​យ​ដៃគូ​របស់​គាត់​ ដែ​ល​ជានគរ​បា​ល​​មកពី​ក្រសួ​ង​ម​ហា​​ផ្ទៃ​”។ លោក ​សុ​វិន​ថាល់បា​ន​មា​នប្រ​សាស​ន៍​ថា ​​កា​រ​បាញ់​នេះ​​បា​ន​ធ្វើ​​ឲ្យ​​ខូ​​ច​​ខាត​​ពិ​ដាន ​និង​ទ្វារ​មួយ​​នៅ​ក្នុង​សណ្ឋា​គា​រ​។ ​​លោក​​បន្ថែ​ម​ថា ​ម្ចាស់​សណ្ឋាគា​រ​មិ​ន​ចង់​ប្តឹង​ចំពោះ​កា​រ​​ខូ​ច​ខាត​នេះទេ​។ ​លោកសុ​​វិន​ថាល់ ​​បា​ន​​បន្ថែម​ថាលោក​បាន​​ដោ​ះ​លែ​ង​​លោកម៉ៅពៅ ​ពី​ម​ន្ទីរ​ឃុំ​ឃាំ​ង​​​​កា​ល​​ពី​ព្រឹក​ម្សិល​មិញ​។ លោក​​​បា​ន​​​មា​ន​​ប្រ​សាស​ន៍​ថា “ ​​ខ្ញុំ​​បា​ន​​ដោ​ះ​លែ​ង​​គាត់​ តែក្នុ​ង​​​ករណី​​រដ្ឋ​ប្ប​វេណី​ប៉ុណ្ណោះប៉ុន្តែ​ គាត់​នឹ​ង​ត្រូ​វ​​ទទួល​ទោស​​ពីបទ​​បាញ់​បោះ​​សេរី និង​ខុស​​ច្បាប់​។លោក​ ម៉ៅពៅអាចប្រឈម​នឹង​​កា​រ​ដាក់​ទោ​ស​បែប​​រដ្ឋ​បា​ល​របស់​​នគរ​បា​ល​ ហើយ​គាត់​អា​ចជាប់​ពន្ធនាគា​រ”។ លោក ​រ័ត្នសុ​ភា ​ប្រធា​ន​​មន្ទីរ​​ព័ត៌​មា​ន​​ខេត្ត​​ព្រះ​​វិ​ហា​រ​ បា​ន​មា​ន​​ប្រ​សាស​ន៍​ថា...

ម្ចាស់​​​កាស៊ីណូ​​​អះអាង​​​ថា នគរបាល​​​បង្ខំ​​​លោក​​​ឲ្យ​​​សារភាព​​​ចំពោះ​​​ការ​​​បាញ់​​​បោះ​​​​នៅ​​​​​​ពិធីជប់​​​លៀង​​​​​​​​​

មន្ត្រី​​​តុលាការ​​​ម្នាក់​​​ បាន​​​​ឲ្យ​ដឹង​​កាល​​​ពី​​​ម្សិល​មិញ​​​ថា ម្ចាស់​​​កាស៊ីណូ​​​ក្នុង​​​ខេត្ត​​​កំពត ​​​ដែល​​​ត្រូវ​​​​​បាន​​​ចាប់​​​​ខ្លួន​ភ្លាមៗ​​​ កាល​​​ពី​​​ខែ​​​មុន​​​​ចំពោះ​​ការ​បាញ់​​​​កាំ​​​ភ្លើង​​​ខ្លី​​​​របស់​​​ខ្លួន​​​ឡើង​​​លើ​​​ នៅ​​​ឯ​​​ពិធី​ជប​​​់លៀង​​​មួុយ​​​នៅ​​​​តាម​​ឆ្នេរ​ខ្សាច់​​នោះ​​​ បាន​​​អះ​អាង​​​ថា នគរបាល​​​បាន​​​គំរាម​​​គាត់​​​​ឲ្យ​​​សារភាព។ លោក​​​ ចាន់ វិទូ អាយុ​​​៥០​​​ឆ្នាំ​​​ ម្ចាស់​​​កាស៊ីណូសាន់ដេ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២១ ​ខែ​សីហា ក្នុង​​​ស្រុក​​​កំពង់​​​ត្រាច​​​ ខេត្ត​​​កំពត​​​ នៅ​​​ជិត​​​ព្រំប្រទល់​​​ប្រទេស​​​វៀត​​​ណាម​​​ ដែល​​​​​​ជា​កន្លែង​​កាស៊ីណូ​​​​​​​របស់​គាត់​។ នគរបាល​​​បានចុះ​​​ទៅ​​​ដល់​​​ពិធី​​​ជប់​​​លៀង​​​ដែល​​​លោក​​​ វិទូ បាន​​​​រៀប​ចំ​ឲ្យ​​​​​​បុគ្គលិក​​​កាស៊ីណូ​​ពី​៣០​​​ទៅ​​​៤០​​​នាក់​​​ ​​​បន្ទាប់​​​ពី​​​​មាន​ការ​​​​បាញ់​​​បោះ​​ឡើង​លើ​រហូត​​​ដល់​​​១០​​​គ្រាប់​​​​​​ ដោយ​​​ប្រើ​​​កាំភ្លើង​​​​ខ្លី​​​ម៉ាកឡុក (Glock)។ យោងតាម​​​​​​​លោក​​​ អុិន ជីវ៉ា ស្នង​​​ការ​​​រង​​​នគរបាល​​​ខេត្ត​​​កំពត​​​​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​​​មកនគរបាល​​​​​​បាន​​​ដោះ​​​លែង​​​លោក​​​ វិទូ វិញ​​​ ពេល​​​ដែល​​​អ្នក​​​បើក​​​បរ​​​របស់​​​​គាត់​​​​​​​បាន​​​សារ​ភាព​​​ថា ខ្លួន​ជា​អ្នក​បាញ់​បោះ​នោះ​​។ អ្នក​​​បើក​​​បរ​រូប​នេះ​​​ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​បាញ់​​​បោះ​​​ ហើយ​​​ពេល​​​នេះ​​​កំពុង​​​ស្ថិត​​​ក្នុង​​​ការ​​​ឃុំ​​​ខ្លួន​​​បណ្ដោះ​​​អាសន្ន​​​។​លោក​បាន​​​បន្ថែម​​​ថា ​នគរបាល​​​បាន​​​ធ្វើ​​​តាម​​នីតិវិធី​​​ក្នុង​ការ​​​ឃុំ​​​ខ្លួន​​​លោក​​​ វិទូ ​នៅ​ដំណាក់​កាល​​​​ដំបូង​​នេះ​​។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ នៅ​​​ក្នុង​​​ពាក្យ​​​បណ្ដឹង​​​មួយ ​​​ដែល​លោកវិទូបាន​​ប្ដឹង​ទៅ​​​សាលាដំបូង​​​​ខេត្តកំពត​​​ ម្ចាស់​​​កាស៊ីណូ​រូប​នេះ​ បាន​​​អះអាង​​​ថា គាត់​​​​កំពុង​​​តែ​​​ហែល​​​ទឹក​​​សមុទ្រ​​ទេនៅ​​​ពេល​​​ដែល​​​មាន​​​ការ​​​បាញ់​​​​បោះ​​​​នៅ​​​ម៉ោង​​​៤ និង​​​២៥​នាទី​​​ល្ងាចនោះ​​​ ហើយ​​​ថា ក្រោយ​​​មក​​​​​​​នគរ​បាល​បង្ខំ​ឲ្យ​គាត់​​​សារភាព ​​ចំពោះ​ការ​បាញ់​បោះ​នេះ​​។ ពាក្យ​​​បណ្ដឹង​​​នោះ​​​បាន​​​លើក​​​ឡើង​​​ថា “ នៅ​​​ម៉ោង​​​៧​​​យប់​​​ នគរបាល​​​ព្រំដែន​​​បាន​​​នាំ​​​ខ្លួន​​​​ខ្ញុំ​​​ទៅ​​​កាន់​​​ប៉ុស្ដិ៍​​​នគរបាល​​​ព្រំដែន​​​ ហើយ​​​នគរ​បាល​​​ស្រុក​​​បាន​​​គំរាមនិង​​​បង្ខំ​​​ខ្ញុំ​​​ឲ្យ​​​សារភាព​​ថា​បាន​​​បាញ់​​​បោះ​​​​​នៅ​តាម​​ឆ្នេរ​មែន​​​ ហើយ​បាន​​បញ្ចេញ​​​​ឈ្មោះ​លោក​​​ នួនធី ​នាយ​ការិយា​ល័យ​នគរបាល​​​​ព្រហ្មទណ្ឌ​ស្រុក​ ​​និង​​​សហការី​​​របស់​​​គាត់​​​ថាជា​​​អ្នក​​​​​បាន​​​បង្ខំ​​​​ឲ្យ​គាត់​សារភាព​​​​។ លោកជុំសំបានព្រះ​​​រាជ​​​អាជ្ញារង​​​អម​​​សាលាដំបូង​​​ខេត្ត​​​ ​​​មាន​​​ប្រសាសន៍​​​ថា ​តុលាការបាន​​​ទទួល​​​ពាក្យ​​​បណ្ដឹង​​​នេះ​​​ហើយ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ​​​យើង​​​កំពុង​​​​ដោះ​ស្រាយ​រឿង​​​ក្ដី​​​នេះ​​​ទៅ​​​តាម​​​ច្បាប់​​​”។ លោក នួន ធី ដែល​​​​មាន​ឈ្មោះ​​​នៅ​​​ក្នុង​​​ពាក្យ​​​បណ្ដឹង​​​នេះ​​​បាន​​​​និយាយ​​​​ថា គាត់​​គ្រាន់​​​តែ​​​សួរ​​​លោក វិទូ ​​​ថា ហេតុ​​​អ្វី​​​បាន​​​ជា​​​គាត់​​​មិន​​​ស្គាល់​​​អ្នក​​​បាញ់​​​បោះ​​​នៅ​​​ឯ​​​ពិធី​​​នោះ។លោក​​​​​​​និយាយ​​​​ថា“ ​​​ខ្ញុំ​​​មិន​​​បាន​​​គំរាម​​​គាត់​​​នោះ​​​ទេ​​​”។ លោក​​​ ថាត សុខ ​អនុប្រធាន​នគរបាល​​​ព្រំដែន​​​បាន​​​មាន​​​ប្រសាសន៍​​​ថា គ្មាន​​​នរណា​​​ម្នាក់​​​រង​​​របួស​​​ក្នុងហេតុ​​ការណ៍​​​បាញ់​​​​បោះ​នោះ​​​​​​ទេ​​​ ប៉ុន្ដែ​នេះ​​​​ជា​​​ការ​​​រំលោភ​​​ច្បាប់​​​។ លោកមាន​​​ប្រសាសន៍​​​ថា “ ខ្មាន់​​​កាំភ្លើង​បាន​​​បាញ់​​​ឡើង​​​លើ​​​ជា​​​ការ​​​កម្សាន្ដប៉ុន្ដែការ​​​បាញ់​​​​​បោះ​បែប​នេះ​គឺ​​​ជា​​​​ទង្វើ​ខុស​​​ច្បាប់​​​”៕ ប្រែសម្រួល​​​ដោយ ហម សុផាណ្ណា

អ្នក​បើក​បរ​រថយន្ដ​ទំនើប​បាញ់​ បោះ​​នៅ​​តាម​ផ្លូវ​បង្ហាញ​​​នូវ​ការ ​ប្រើ​​កាំភ្លើង​របស់​​អ្នក​មានអំណាច

ការ​ផ្ទុះ​កំហឹ​ង​តាម​ផ្លូវ​ទំនង​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​អ្នក​បើក​បរ​រថយន្ដ​ទំនើបមួយ​គ្រឿង​ បាញ់​ប្រហារទៅ​​លើ​អ្នក​បើក​បរ​រថយន្ដ​​ទំនើប​មួយ​​គ្រឿងទៀត​ កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ ក្នុង​រាជធានី​ភ្នំពេញ​ ហើយ​នេះ​ទំនង​​ជា​​ហេតុការណ៍​ថ្មី​បំផុតចំពោះ​ការ​បាញ់​បោះ​ពាស​វាល​ពាស​កាល​ពី​សំណាក់​​អ្នក​មាន​លុយ​និង​មាន​ខ្នង​ក្រាស​់នៅ​ក្នុង​ប្រទេស​កម្ពុជា​។ នគរបាល​សង្កាត់​ចតុមុខ​ ដែល​បាន​ទៅ​​ដល់​កន្លែង​កើត​ហេតុ​មុន​​គេ​ បាន​ឲ្យ​ដឹង​ថា ​អ្នក​បើក​បរ​រថយន្ដ​ម៉ាករ៉េងរ៉ូវើ (Range Rover) ពណ៌ខ្មៅ​បាន​បាញ់​ប្រាំ​មួយ​​គ្រាប់​​​ទៅ​លើ​អ្នក​បើក​បរ​រថយន្ដ​ម៉ាក​ឡិចស៊ីសជីអេស ៣០០ (Luxus GS-300) បន្ទាប់​ពី​កើត​មាន​ជម្លោះ​តូច​តាចមួយថា តើ​នរណា​មាន​អាទិភាព​ទៅ​មុន​នៅ​ពេល​បើក​បរ​ឆ្លង​កាត់​ផ្លូវ​តូច​​មួយ​នៅ​​​ក្នុង​​​​ខណ្ឌ​ដូន​ពេញ​។ នគរបាល​សង្កាត់​ចតុមុខ​បាន​​សរសេរ​​នៅ​ក្នុង​​របាយការណ៍​មួយ​ថា រថយន្ដ​ឡិចស៊ីសដែល​បើក​បរ​ដោយ​លោក​​ ច័ន្ទពិសិដ្ឋ​ អាយុ​៣០​ឆ្នាំ​ មាន​ស្នាម​គ្រាប់​កាំភ្លើង​ចំនួន​បី​គ្រាប់​នៅ​លើ​កញ្ចក់​​​ផ្នែក​​​​ខាង​ក្រោយ និង​មួយ​គ្រាប់​នៅ​លើ​ដំបូល​រថយន្ដ​។នគរបាល​រក​ឃើញ​សម្បកគ្រាប់​​ចំនួន​ពីរ​នៅ​កន្លែង​កើត​ហេតុ​។ លោកពិសិដ្ឋដែលគេច​ផុត​ដោយ​​​មិន​មាន​រងរបួសនោះ ធ្វើ​ការ​នៅ​ឯ​នាយក​ដ្ឋានភ័ស្ដុភារ​ក្រសួង​ការ​ពារ​ជាតិ​ ហើយ​លោក​ក៏​​​ជា​​​​កូន​ប្រុស​របស់​អភិបាល​រង​ខេត្ត​ព្រះសី​​​ហនុ​ផងដែរ​ផង។ យោង​តាម​របាយការណ៍​របស់​នគរបាលរថយន្ដ​ទាំង​ពីរ​នេះ​​បើក​បរ​បញ្ច្រាស​ទិស​​គ្នា​​នៅ​តាម​​ផ្លូវ​លេខ​៥៥ដែល​មាន​​ការ​កក​ស្ទះ​ដោយ​​សារ​មានរថយន្ដ​ និងម៉ូតូចត​នៅ​​តាម​ផ្លូវ​ ព្រម​​​ទាំងអ្នក​លក់​ដូរ​ផងដែរ។ របាយការណ៍​នេះ​​លើក​ឡើង​ថាដោយ​ទំនង​ជា​ខឹង​នឹង​លោកពិសិដ្ឋដែល​បាន​​ញាក់​​​​ភ្លើង​សុំ​ផ្លូវទៅ​មុន​នៅ​ពេល​ដល់​​ផ្លូវ​ចង្អៀត​​នោះ​ អ្នក​បើក​បរ​រថយន្ដ​ម៉ាករ៉េងរ៉ូវើបាន​បាញ់​ប្រហារ​​តាម​​ទ្វាររថយន្ដ​របស់​ខ្លួន​​ទៅ​លើ​រថយន្ត​​ម៉ាក​ឡិច​ស៊ីស​តែម្តង។ ទោះ​ជា​ស្លាក​លេខ​រថយន្ដ​ម៉ាក​ រ៉េងរ៉ូវើ នេះ​ត្រូវ​បាន​រាយការណ៍​ទៅ​នគរបាល​​​ហើយ​​​​​​​ក៏​ដោយ​​ ក៏​​នគរ​បាល​មិន​ទាន់​បង្ហាញ​អត្ត​​​សញ្ញាណ​អ្នក​បើក​បរ​ដែល​ជា​ជន​សង្ស័យ​ក្នុង​ការ​បាញ់​បោះ​នេះ​​នៅ​​ឡើយទេ។ លោកគង់សាខនអគ្គស្នង​ការ​រង​នគរ​បាល​ជាតិ​ បាន​​មាន​ប្រសាសន៍​ថា “ យើង​មិន​ប្រញាប់​ប្រញាល់​​ប្រាប់​​អត្តសញ្ញាណ​ខ្មាន់​កាំភ្លើង​ទេ”។លោក​បន្ដ​ថាករណី​នេះ​កំពុង​​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​នៅ​ឡើយ​។ តាម​ច្បាប់​ ​ការ​ប្រើ​ប្រាស់​​កាំភ្លើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​​មាន​​​ការ​រឹតត្បិត​​យ៉ាង​តឹង​រុឹង​។ទោះ​ជាយ៉ាងណា ការ​បាញ់​​បោះ​​ជា​ច្រើន​នា​ពេល​​ថ្មី​ៗ​​នេះ​​​បង្ហាញ​ឲ្យ​ឃើញ​ថា ​មាន​​ការ​ប្រើ​ប្រាស់​ភ្លើង​ជា​លក្ខណ​ៈ​​ឯកជន​ជា​​ច្រើន​ក្នុង​ចំណោម​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ និង​អ្នក​​​ពាក់​ព័ន្ធ​​នឹង​នយោបាយ​។ យោង​តាម​នគរបាល​បាន​ឲ្យ​ដឹង​ថាកាល​ពី​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​មុន​ អភិបាល​រង​ខេត្ត​តាកែវ​ បាន​ដក​កាំ​ភ្លើង​បាញ់​ចំនួនពីរគ្រាប់ទៅ​លើ​​ឥដ្ឋនៅ​​ក្នុង​​ហាង​​ខារាអូខេមួយ​​កន្លែង​ ហើយ​គ្រាប់​​​​​​កាំភ្លើង​មួយ​គ្រាប់​បាន​ប្លាត​ទៅ​ត្រូវ​​ចំ​​​ជើង​ម្ចាស់​ហាង​ខារាអូខេ​នេះ​។នគរបាល​​​​លើក​ឡើង​ថាពួក​គេ​កំពុង​តែ​ស៊ើប​អង្កេត ​​ហើយ​​​​នៅ​មិន​ទាន់​មាន​ការ​ចាប់​ខ្លួន​នៅ​​​ឡើយ​​​​ទេ​។ កាល​ពី​ខែ​មុន​ អភិបាល​ខេត្ត​កោះ​កុង​ បាន​ឲ្យ​ដឹង​ថាក្មួយ​ប្រុស​របស់​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុនសែនត្រូវ​បាន​គេ​សង្ស័យ​ថាបាន​​​​បាញ់​ជា​ច្រើន​គ្រាប់​ទៅ​លើ​​ពិដាន​​ភោជ​​​នីយ​​​ដ្ឋាន​មួយ​ដែល​មាន​មនុស្ស​យ៉ាង​ច្រើន​ នៅ​ក្នុង​​​​ក្រុង​កោះ​កុង​ ដោយ​ធ្វើ​ឲ្យ​ភ្ញៀវ​នៅ​ក្នុង​ហាង​នេះនាំ​គ្នា​រត់​សម្រុកចេញ​។នគរបាល​ និង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កោះ​កុង​ បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​ភ្លាម​ៗ​ ហើយ​មិន​បាន​ស៊ើប​​អង្កេត​ការ​បាញ់​ប្រហារ​នេះ​ទេ​ ដោយ​ពួក​គេ​លើក​ឡើង​ថាមិន​​មាន​ការ​​​ដាក់​ពាក្យ​បណ្ដឹង​​​ជា​ផ្លូវ​ការ​អំពី​ហេតុការណ៍នេះ​។ កាលពី​ខែ​មុន​ដែរ​នោះប្រធាន​...

សមាជិក​​​រណសិរ្សសង្គ្រោះជាតិកម្ពុជា​​​ដែល​​​បានជួយ​​​ផ្ដួល​​​រំលំ​​​របប​​​ខ្មែរក្រហម​​​​​​ទទួល​​​មរណភាព

លោក​​​ឧត្ដមសេនីយ៍​​​ទោ​​​កង​​​យោធ​ពល​ខេមរភូមិន្ទ​​​​ ស សាវឿន​​​​​ ​​​ដែល​មាន​ឋានៈ​ខ្ពង់​ខ្ពស់​នៅ​ក្បែរ​​​​លោក​​​នាយក​​​រដ្ឋ​មន្ដ្រី​​​ ហុ៊ន​​​ សែន ​ពាក់​ព័ន្ធ​នឹង​កង​​​កម្លាំង​​​​ឧទ្ទាម​​​​ដែល​​បាន​​​ជួយ​​​ផ្ដួល​​​រំលំ​​​របប​​​ខ្មែរ​​​ក្រហមក្នុង​​​ឆ្នាំ​​​១៩៧៩​​​នោះ ​​បាន​​​ទទួល​​​មរណភាព​​​​​​ក្នុង​អាយុ​៦០ឆ្នាំ​​ កាលពី​​​ថ្ងៃ​​​អាទិត្យ​​​។ បេីតាម​​​សម្ដី​​​ក្រុមគ្រួសារ​​​របស់​​​លោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក​​​ឧត្ដមសេនីយ៍ទោស សាវឿន​​​​​ ​​​​​​បាន​​​ទទួលមរណភាព​​​ដោយ​​​​សារ​ជំងឺ​ថ្លើម​​​​​​​​នៅ​​​គេហ​​​ដ្ឋាន​​​របស់​​​លោក​​​ក្នុង​​​រាជា​​​ធានី​​​ភ្នំពេញ​​​​​​ប៉ុន្មាន​​​ម៉ោង​​​ក្រោយ​ពី​​​​​លោក​​​ចាក​​​ចេញ​​​ពី​​​មន្ទី​​​រ​​​ពេទ្យ។​​​លោក​​​​​​បាន​ស្លាប់​​ចោល​​​ភរិយា ​​​​និង​​​កូន​ពេញ​វ័យ​ចំនួនបួន​​​​​​​​នាក់។ អំឡុង​​​ពេល​​​រំឭកវិញ្ញាណ​​​ខន្ធ​​​ដែល​​​មាន​​​មន្ដ្រី​​​ជាន់ខ្ពស់ម្នាក់​​ចូល​រួម​ជាមួយ​​​​ក្រុម​​​គ្រួសារ​លោក​​​ ស សាវឿន​ នោះ ប្អូន​​​ប្រុស​​​របស់​លោក ​​​ឈ្មោះស​​​ សន​​​​​​​​​ មាន​​​ប្រសាសន៍​​​​ថា“ខ្ញុំពិតជា​មាន​ការ​ក្រៀម​ក្រំ​ណាស់​​​​ចំពោះ​​​មរណភាព​​​បង​​​ប្រុសរបស់ខ្ញុំ​​​​។​​​គាត​​់​​​គឺជា​​​មនុស្ស​​​ដ៏ល្អ​ម្នាក់​​​​ដែល​​​បានតស៊ូ​​​បដិវត្ដន៍​​​ជា​​​មួយ​​​លោក​​​នាយក​​​រដ្ឋមន្ដ្រី​​​ ហុ៊ន​​​ សែន”។អ្នក​​​ចូល​​​រួម​​​រំលែក​​​ទុក្ខ ​មានលោក​​​ ប៉ុល​​​ សារឿន​​​ អគ្គ​មេបញ្ជាការកង​​​យោធ​ពល​​​ខេមរ​ភូមិន្ទ​​​ លោក​​​ឧបនាយក​​​រដ្ឋ​​​មន្ដ្រី​​​ កែគឹមយ៉ាន ​​​អតីតអគ្គ​មេបញ្ជាការ​​​កង​​​យោធពល​​​ខេមរៈ​​​ភូមិន្ទ​​​ ។ បន្ទាប់​ពី​លោក​ទទួល​មរណភាពលោក​​​ឧត្ដម​​​សេនីយ៍ទោស សាវឿន​ត្រូវ​បាន​​​ដំឡើង​​​​​ឋានន្ដរស័ក្តិជា​​ឧត្ដមសេនីយ៍ឯក​​​ ​​កាល​​​ពី​​​ម្សិលមិញ​​​ ហើយ​​​​ត្រូវ​បូជា​​​​នៅ​​​ថ្ងែនេះ​​​នៅ​​​វត្ត​​​ទួល​​​ទំពូង​​​។ រួមជាមួយ​​លោក​​​ ហ៊ុន​​​ ​​​សែន និង​​​​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​​ជា​ច្រើន​​​ទៀត​នោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កាល​​​ពី​​​ឆ្នាំ​១៩៧៨លោក​​​ឧត្ដមសេនីយ៍ទោស ​​​សាវឿនបាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចូល​​​រួម​ជាមួយ​​​​រណសិរ្ស​សង្គ្រោះជាតិ​​​កម្ពុជា​​ ជាក្រុម​​​​ផ្តាច់​ខ្លួន​របស់​​​​ខ្មែរ​​​ក្រហម​​​ដែលបាន​​​​ភៀស​ខ្លួន​ទៅ​​​ប្រទេស​​​វៀតណាម​​​ហើយ​​​បាន​​​ជួយ​​​​​​ក្រុង​​​ហាណូយ​ក្នុង​ការ​ផ្ដួល​​​រំលំ​​​របប ​​​ប៉ុល​​​ ពត​ មួយ​​ឆ្នាំ​​​ក្រោយមក​​។ សមាជិក​​​រណសិរ្សសង្គ្រោះជាតិ​កម្ពុជា​បាន​​​បង្កើតគណបក្សប្រជាជន​​​​​​បដិវត្ដន៍​​​កម្ពុជា​​ដែល​​​បាន​​​កាន់​កាប់​អំណាច​​​​បន្ទាប់​ពី​របប​ខ្មែរ​​​​​​ក្រហមហើយ​​​​ក្រោយ​​​មក​​​បាន​​​ប្ដូរ​​​ទៅជា​​​គណបក្ស​​​ប្រជាជន​​​កម្ពុជាវិញ ​​​ដែល​​​ដឹក​​​នាំ​​​ប្រទេស​​​​រហូត​មកដល់​​សព្វថ្ងៃ​នេះ​​​។ សមាជិក​​ម្នាក់​ទៀត​នៃ​រណសិរ្ស​នេះ ​​​​និង​ជា​​អ្នក​គាំទ្រ​លោក​​​ ហ៊ុន ​​​សែន ​​​​​​តាំង​​​​​​ពី​​​ទសវត្ស​រ៍​​​​​​ឆ្នាំ​​​១៩៨០មកនោះគឺ​​លោក​​​​​​​​​...

មន្ត្រីរដ្ឋាភិបាល​​បដិ​សេធពា​ក្យ​ចចាម​អា​រា៉ម​ថា លោក ជា​ ស៊ីម ស្លាប់ ​

មន្ត្រី​រដ្ឋា​​ភិ​បា​ល​​​បដិ​​សេធ​ដាច់​អ​ហង្ការចំពោះ​ពាក្យ​​ចចា​ម​អា​រា៉ម​​ថា​ លោក​ ជា​ ស៊ីមប្រធា​​ន​ព្រឹទ្ធ​សភា​​​បា​ន​​ទទួល​មរណ​ភា​ព ​កា​ល​​ពី​​ម្សិល​មិញ ​ចំ​ណែក​ឯប្រធា​ន​​អង្គ​​រក្ស​​របស់​លោកជា​ ស៊ី​ម ​​បា​ន​មា​ន​ព្រមានថា ​ខុទ្ទ​កា​​ល័យ​​​របស់​លោកនឹង​ប្តឹងអ្នក​ទាំ​ង​ឡា​យ​ណា​​ ដែ​ល​​ផ្សព្វ​ផ្សាយ​ព័ត៌មា​ន​មិនពិតនេះ​។ ​កា​រ​បដិ​សេធ​នេ​​ះធ្វើ​ឡើង ​​ដើម្បី​ឆ្លើយ​​តប​ទៅ​នឹង​ភាពរំ​ជើប​រំ​ជួល​​​ ដែ​ល​ចា​ប់​ផ្តើម​​​បង្ហោះ​តា​ម​គេ​​​ហ​ទំ​ព័រ​ប្រ​ព​័ន្ធ​​ផ្សព្វ​​ផ្សាយព័ត៌​មា​ន​​សង្គម​​ កា​ល​​ពី​ព្រឹ​ក​ម្សិល​មិញដោយ​អះ​អា​ង​ថា ​លោកជា​ ស៊ីម ​បា​ន​ទទួល​​មរណ​ភា​ព​​កា​ល​ពី​ថ្ងៃទី៤ ខែ​​សី​ហា ​បន្ទាប់​ពី​បាន​ព្យាបាល​នៅ​ក្នុ​ង​ប្រទេស​​សិ​ង្ហ​បុ​រី​។គេហទំព័រ​ខេ​​​អាយ (KI)​ របស់​បក្សប្រ​ឆាំ​​ង​​ កាល​ពី​ថ្ងៃ​​សៅរ៍​ ក៏​បា​ន ផ​្ស​ព្វ​ផ​្សា​យ​អត្ថ​​បទ​មួ​យ​​ អ​ះ​អា​ង​ថា លោកជា​ ស៊ីម បា​ន​​ទទួ​ល​មរណភា​ព​​ហើយ​។ ​​​​​ដោ​យ​​ហៅ​​ការប្រ​កាស ​​តា​ម​គេហទំព័រ​ហ្វេស​ប៊ុក​ (Facebook)ថា ​ជា​ “ ពា​ក​្យ​​ចចា​ម​​អា​រា៉ម” លោក...

ទាហាន​​​ថៃ​​​ បាញ់​​​សម្លាប់​​​ពលបាលទោកង​​​យោធពល​​​ខេមរភូមិន្ទ​​​ម្នាក់ និង​​​កសិករ​​​ម្នាក់ នៅ​​​​​ខេត្ត​​​សុរិន

នគរបាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ទាហាន​​​ថៃ​​​បាន​​​បាញ់​​​សម្លាប់​​​បុរស​​​កម្ពុជា​​​ពីរ​​​នាក់​​​ ក្នុង​​​នោះ​​​មាន​​​ម្នាក់​​​ជា​​​ពលបាល​​​ទោ មក​​​ពី​​​កង​​​យោធពល​​​ខេមរភូមិន្ទ​​​​​​ បន្ទាប់​​​ពី​​ពួក​​​គេ​​​បាន​​​ឆ្លង​​​ពីខេត្ត​​​ឧត្ដមានជ័យ​​​ ចូល​​​ទៅ​​​ក្នុង​​​ទឹក​​​ដី​​​ថៃ​​​ដោយ​​​ខុស​​​ច្បាប់​​​។ លោក ជី សុផល នាយ​​​រង​​​អង្គភាព​​​ទំនាក់​​​ទំនង​​​ព្រំដែន​​​កម្ពុជា​​​-ថៃ​​​ ប្រចាំ​​​ច្រក​​​​ទ្វារ​ព្រំ​​​​ដែន​​​អន្ដរជាតិ​​​អូរ​​​ស្មាច់ ​​​ក្នុង​​​ខេត្ត​​​ឧត្ដមានជ័យ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ជន​​​រង​​​គ្រោះឈ្មោះ​​​ សុខ ​វិត​​​ អាយុ​​​២៣​​​ឆ្នាំជាពលបាលទោ​​​មក​​​ពី​​​កង​​​យោធពល​​​ខេមរ​​​ភូមិន្ទ​​​នៃ​​​កង​​​ពល​​​តូច​​​លេខ​៤២​​​ និង​​​អ្នក​​​ភូមិ​​​នៅ​​​ក្នុង​​​មូ​​លដ្ឋាន​​​នោះ​​​ម្នាក់​​​ឈ្មោះ យួន ណេត អាយុ​​​៤៨ឆ្នាំ​​​ ត្រូវ​​​បាន​​​បាញ់​​​សម្លាប់​​​ទាំង​​​ពីរនាក់​​​ នៅ​​​ចម្ងាយ​​​ប្រហែល​​​ប្រាំ​​​គីឡូម៉ែត នៅ​ក្នុង​​ខេត្ត​​​សុរិន ​​​ប្រទេស​​​​​​ថៃ​​​ បន្ទាប់​​​ពី​​​ទាហាន​​​ថៃ​​​មួយ​​​ក្រុម​​​ដែល​​​កំពុង​​​ដើរ​​​ល្បាត​​​ បាន​​​ប្រទះ​​​ឃើញ​​​ពួកគេ​​​ឆ្លង​​​កាត់​​​ព្រំ​​​ដែន​​​ដែលជា​​​កន្លែង​​​​​​គេ​​​ធ្លាប់​​​ប្រទះ​​​ឃើញ​​​អ្នក​​​កាប់​​​ឈើ​​​គ្រញូង​​​ខុស​​​ច្បាប់​​​ធ្វើ​​​សកម្មភាព​​​ជារឿយ​​​ៗ​​​​នៅ​​​ទី​​​នោះ​​​។ លោក សុផល​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា“ ជន​​​រង​​​គ្រោះ​​​ទាំង​​​ពី​រនាក់​​​បាន​​​ចូល​​​ទៅ​​​ក្នុង​​​ស្រុក​​​កាប​​​ជឹង ខេត្ត​​​សុរិន​​​ ប្រទេស​​​ថៃ​​​ ប៉ុន្ដែ ​នគរបាល​​​ព្រំដែន​​​ថៃ​​​មិន​​​បាន​​​បង្ហាញ​​​ឲ្យ​​​ដឹង​​​ពី​​មូលហេតុ​​​ដែល​​​​​​ពួក​​​គេ​​​បាន​​​បាញ់​​​សម្លាប់​​​អ្នក​​​ទាំង​​​ពីរ​​​នោះ​​​ទេ”។ លោក សុផល​​​ បាន​​​មាន​​​ប្រសាសន៍​​​បន្ដ​​​ថារបាយការណ៍​​​នគរបាល​​​ដែល​​​នគរបាល​​ព្រំដែន​​​ថៃ​​​បញ្ជូន​​​មក​​​នោះ​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា ជន​​​សង្ស័យ​​​ទាំង​​​ពីរ​​​នាក់​​​មាន​​​កាំភ្លើង​​​អាកា-៤៧​​​ នៅក្នុង​​​ដៃ ពេល​​​មាន​​​ហេតុ​​​ការណ៍​​​នោះ​​​កើត​​​ឡើង​​​។ របាយការណ៍​​​នោះ​​​ ក៏​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថានគរបាល​​​ថៃ​​​បាន​​​រក​​​ឃើញ​​​វិទ្យុ​​​ទាក់​​​ទង​​​​​​កង​​​ទ័ព​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​នោះ​​​។ លោក​​​ សុខ វិត ស្លៀក​​​ពាក់​​​ឯក​​​សណ្ឋាន​​​កង​​​យោធពល​​​ខេមរភូមិន្ទ​​​ ចំណែក​​​ឯ​​​លោក​​​យួនណេត ជា​​​កសិករ​​​ធ្លាប់​​​ធ្វើ​ជា​​ទាហាន​​​កង​​​យោធពល​​​ខេមរភូមិន្ទ​​​ ស្លៀក​​​ខោ​​​ទាហាន​​​ជើង​​​វែង​​​។ លោក​​​ សុផល បាន​​​មាន​​​ប្រសាសន៍​​​ថា ​ “ នេះ​​​គឺ​​​ជា​​​លើក​​​ទី១ហើយ​​​ នៅក្នុង​​​ខែ​​​នេះ​​​ដែល​​​ប្រជាពលរដ្ឋ​​​របស់​​​យើង​​​ ត្រូវ​​​​​​ទា​ហាន​​​ថៃ​​​បាញ់​​​សម្លាប់​​​ ខណៈ​​​ពេល​​​ដើរ​​​ចូល​​​ទៅ​​​ក្នុង​​​ខេត្ត​​​សុរិន​​​ ប្រទេស​​​ថៃ”។ លោក​​​បាន​មាន​ប្រសាសន៍​​​បន្ថែមទៀត​​​​ថាសាកសព​​​បុរស​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ត្រូវ​​​បាន​​​​បញ្ជូន​​​​​​តាម​​​ច្រក​​​ព្រំ​​​ដែន​​​អន្ដរជាតិអូរ​​​ស្មាច់ កាល​​​ពី​​​រសៀល​​​ម្សិល​មិញ​ មកឲ្យ​​​​ក្រុម​គ្រួសារ​​​​​​សព​​​ និង​​បាន​បូ​ជា​រួច​ហើយ។​​​ ទោះ​​​បី​​​ជា​​​គេ​​​មិន​​​​ដឹង​ពី​មូល​ហេតុ​​​​ដែល​​​​​​បុរស​​​ទាំង​​​ពីរនាក់​​​នេះ​​​ត្រូវ​​​បាន​​​​​​បាញ់​​​សម្លាប់​​​ក៏ដោយ​​​ ក៏​​​អ្នក​​​កាប់​​​ឈើ​​​ជន​​​ជាតិ​​​កម្ពុជាជា​​​ច្រើន​​​នាក់​​​ត្រូវ​​​បាន​​​ទាហាន​​​ថៃ​​​បាញ់​​​សម្លាប់​​​ក្នុង​រយៈ​ពេល​មួយ​​​ឆ្នាំមក​នេះ​ចំពោះ​ការ​​កាប់​​​ឈើ​​​គ្រញូង​​​​​​ខុស​​​ច្បាប់​ដែរ​​។ ជំនួញ​​​ឈើ​​​ គឺ​​​ជា​​ជំនួញ​កាក់​កបព្រោះ​​ឈើ​​​​ត្រូវ​​​បាន​​​​​​នាំ​​​ចេញ​​​ពី​​ប្រទេស​​​កម្ពុជា​​​ទៅ​​​កាន់​ប្រទេស​​​វៀត​ណាម ​ហើយករណី​​​ខ្លះ​​​ទៀត​​​ត្រូវ​​​បាន​​​បញ្ជូន​​​បន្ដ​​​ទៅ​​​កាន់​​​ប្រទេស​​​ចិន ដើម្បី​​​ផលិត​​​គ្រឿង​​​សង្ហារិម​​​ប្រណិត​​​ៗ​​​ ដែលអាច​​​រក​​​កម្រៃ​​​បាន​​​​ច្រើន​​​។ ក្នុង​​​ឆមាស​ទី​មួយ​​​​នៃ​​​ឆ្នាំ​​​នេះ ទាហានថៃ​​​បានបាញ់​​​សម្លាប់ជន​​​ជាតិ​​​កម្ពុជាចំនួន​​​​២៦ ​​​នាក់​​ ពេល​ពួកគេ​​​​កំពុង​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​នៅ​​​តាម​​​បណ្ដោយ​​​ព្រំដែន ហើយ​​បើយោង​​​តាម​​​ការិយា​ល័យ​​​ទំនាក់​​​ទំនង​​​កម្ពុជា-​​​ថៃបាន​​​ឲ្យ​​​ដឹង​​​ថា ចំនួន​​​អ្នក​​​ស្លាប់​​​នេះ​​​មាន​​​ចំនួន​​​ទ្វេ​ដង​​​​នៃ​​​ចំនួនដែល​​​​​បាន​​​កត់​​​ត្រា​​​ទុក​​​ក្នុង​​​អំឡុង​​ពេល​​​ដូច​​​គ្នា​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​។ បន្ថែម​​​លើ​​​ចំនួន​​​នេះ ប្រជាពលរដ្ឋ​​​កម្ពុជា​១៧០​​​នាក់​​​ទៀត​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ក្នុង​​​ប្រទេស​​​​ថៃ​​​​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ដូច​​​គ្នា​​​នេះ​​។ ​​​ក្នុង​​​ចំណោម​មនុស្ស​ដែល​ថៃ​ចាប់​ខ្លួន​ទាំង​​​​​​​នោះ​​​មាន​​​​​​តែ​​​៤២​​​នាក់​​​​ប៉ុណ្ណោះ​ត្រូវ​​​បាន​​​ដោះ​​​លែង​​​មក​វិញ៕ ប្រែសម្រួល​​​ដោយ ហម សុផាណ្ណា

ប្រាំបី​​​នាក់​ត្រូវ​ឃាត់​ខ្លួន​ជុំ​វិញ​ការចាប់​បង្ខាំង​មនុស្ស ​ចាប់​រំលោភ​ និងបង្ខំ​​​ឲ្យ​​​ប្រើប្រាស់ថ្នាំ​​​ញៀន

នគរ​​បាលបាន​​និយាយ​ថា កាលពីថ្ងៃអាទិត្យសមាជិកចំនួនប្រាំ​​​បីនាក់​​​នៃគ្រួសារមួយត្រូវ​​​បាន​​​ចាប់ខ្លួន​​​ ក្នុង​​​រាជ​ធានី​​ភ្នំពេញ​​​​ចំពោះ​ការ​ចាប់​​​​បង្ខាំង​មនុស្ស​​​ប្រាំនាក់​​​ដោយ​​​ខុស​​​ច្បាប់ដោយ​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​សមាជិក​​​​​​​នៃ​​​គ្រួសារ​​​មួយ​​​ផ្សេង​​​ទៀត​ ដែល​​​​បាន​រង​ការ​ចាប់​​​​រំលោភ​​​សេព​សន្ថវ:​ និង​​​​ត្រូវ​គេ​បង្ខំ​​​ឲ្យ​​​ប្រើ​​​ប្រាស់គ្រឿង​​​ញៀន។ លោកប៊នសំអាតអធិការ​នគរ​បាល​ខណ្ឌបាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​ថ្ងៃច័ន្ទ​​​ថាអាជ្ញាធរ​បាន​ដឹង​រឿង​នេះនៅ​​​ពេល​​ស្ត្រី​​ម្នាក់​​បានស្រែក​​​​ឲ្យគេ​​​ជួយពី​រានហាល​ផ្ទះ​ជាន់​​​ទី២​ក្នុង​​​ សង្កាត់ចោមចៅ​​​ ខណ្ឌពោធិ៍សែនជ័យដោយស្រែក​​ថានាង​ត្រូវ​គេ​ចាប់​បង្ខាំង។​​​​ លោកសំអាតបាន​​​មាន​​​ប្រសាសន៍​​​ថា​ “យើង​​​បាន​​​ជួយ​​​​សង្គ្រោះ​មនុស្ស​ប្រាំនាក់​​ ​​​រួម​​​ទាំង​​​ស្ត្រី​​​បីនាក់​ផង ​​​​មក​​​ពី​​​ខេត្ត​កំពង់ចាម ​​​ដែល​​​បាន​​​​ចាញ់​បោក​​​ក្រុម​​​ចែក​​​ចាយ​​​គ្រឿង​​​ញៀន​​​ ហើយ​​​ត្រូវ​​​​​គេ​​​ឃំុ​​​ខ្លួន​​​អស់​​​​​​ពី​​​រថ្ងៃ​​​កន​​​្លះ​​​”។ លោកបាន​​​បន្ថែមថា​ នារី​រងគ្រោះ​​បីនាក់​ដែល​ជាបង​ប្អូន​បង្កើត​ ​មាន​ឈ្មោះ​ដូចជា ​កែវ  ស្រីនាង អាយុ១៧ឆ្នាំ  កែវ ស្រី ភ័ណអាយុ ១៩ឆ្នាំ​ និងកែវ សុភី អាយុ ១៧​​​ ឆ្នាំនិងយុវ​ជន​ឈ្មោះ ឃី ភារី អាយុ ២៨ឆ្នាំនិង​​​ ប៊ី ​​​រ៉ាភ័ណ ​​​អាយុ២១ឆ្នាំជាសមា​ជិក​ក្នុង​គ្រួសារ​រង​គ្រោះ​មក​​​ពី​​​ស្រុក​​​ចំការ​​​លើ​​​​​នេះ​ ត្រូវ​​​បាន​​​​ជន​ល្មើស​ល្បួង​ឲ្យ​មកភ្នំ​​​ពេញ​​​ដោយ​​​សន្យាថា ​​​នឹង​​​រក​​​ការងារ​​​ឲ្យ​ធ្វើ​ និង​​​ទិញ​​​សម្លៀក​​​បំ​​​ពាក់ថ្មី​ឲ្យ​ ។ លោក​បាន​​លើក​ឡើង​ទៀតថា​​​ ​ប៉ុន្តែនៅ​​​ពេល​​​ដែលពួក​​​គេបាន​​​មក​​​ដល់​​​ផ្ទះនៅ​​​ភ្នំពេញដែល​ពួកគេ​​​​​​គិត​​​ថានឹង​ជួល​​​នេះពួក​​​គេ​​​​​បែរ​ជា​ត្រូវ​​គេ​បង្ខំ​ឲ្យ​លក់​​​ថ្នាំ​​​ញៀន​ទៅ​វិញ​​​។​​​នៅ​​​ពេល​​​​​​ពួក​​​គេ​​​បដិ​​​សេធ ពួក គេ​​​​ក៏ត្រូវ​ជន​​ល្មើស​ឃំុ​​​​ខ្លួន​​​​ក្នុង​​​បន្ទប់​​​ បង្ខំឲ្យ​ប្រើប្រាស់​​​គ្រឿង​​​ញៀន​​​​និង​​​​​ធ្វើ​ទារុណ​កម្ម។​ លោកបន្តថាស្ត្រី​វ័យ​ក្មេង​ទាំង​​​​នោះ​​​ត្រូវ​​​​ជន​ល្មើស​ចាប់​រំលោភនិង​​វាយដំ​យ៉ាង​​​ដំណំ ​​​ហើយ​​​ត្រូវបាន​​​គេ​​​បញ្ជូន ទៅ​​​មន្ទីរ​​​ពេទ្យ ​​​ដើម្បី​​​​​​ទទួល​ការព្យាបាល​​​។ លោក​លើក​ឡើង​ថា“ ជន​​​​​​ល្មើសទាំង​​​ប្រាំបី​​​ នាក់​​ រួម​ទាំង​​​ស្ត្រី​​​បី​នាក់​ផង​នោះគឺជាសាច់​ញាតិ​នឹង​គ្នា​។​​​ យើង​​​នឹង​​​​បញ្ជូន​​​ពួកគេ​​​ទៅ​​​សាក​​​​សួរនៅ​​​តុលាការ។ពួកគេ​​​​ត្រូវ​បាន​​ចោទ​​​ប្រកាន់​​​ពី​​​​បទ​ល្មើស​បួន​​​ករណី​​​ផ្សេងគ្នា”។​​​​​​លោកបាន​​បញ្ជាក់​ថាជន​​​សង្ស័យ​​​​ត្រូវ​​​​បាន​ចោទ​​​ប្រកាន់​​​ពីបទ​​​រំលោភ​​ស្ត្រី​ទាំង​​នេះបង្ខំ​​​ជន​​​​​​រងគ្រោះឲ្យប្រើ​​​ប្រាស់​​​និង​​​លក់​​​គ្រឿង​​​ញៀន​​​ ព្រម​ទាំង​ជំរិត​​ទារ​​​​ប្រាក់​​​១០.០០០​ដុល្លារ​​​​ពី​​​ក្រុម​​​គ្រួសារ​​​​​​ជន​​​រងគ្រោះ​ទៀត​ផង។ លោក​​​​បាន​​​មាន​​​ប្រសាសន៍​​​ថាឈ្មោះ ចិត្រចន្ធីអាយុ៣០ឆ្នាំនិង​​​ប្រពន្ធ​ឈ្មោះ ក្រូចសាវី​​​ អាយុ​​​៣០​​​ឆ្នាំ​​​ ព្រម​​​ទាំង​​​​​​​ឈ្មោះ ក្រូច ​ធឿន អាយុ​​​៣២ឆ្នាំ​ ដែល​ជា​​​សមាជិកគ្រួសារ​​​​​នេះត្រូវបាននគរបាល​ចាប់​ខ្លួន​...