Tuesday, November 19, 2019
Home Authors Posts by Saing Soenthrith

Saing Soenthrith

384 POSTS 0 COMMENTS
Associate editor

នគរបាល​ចាប់​ខ្លួន​អ្នក​ភូមិ​ប្រាំ​មួយ​នាក់​មកពី​សហគមន៍​ដែល​បាន​​ស្នើសុំ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​​របស់​ខ្លួន

លោក អ៊ុយ រី អភិបាល​រង​ខេត្ត​ បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​​ថា នគរ​បាល​ខេត្ត​បាត់​ដំបង​ កាល​ពី​ថ្ងៃ​ពុធ​បាន​ចាប់​ខ្លួន​អ្នក​ភូមិ​​ប្រាំមួយ​នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ជា​មួយ​អ្នក​ជំនួញ​​ក្នុង​មូល​ដ្ឋាន​ម្នាក់​បន្ទាប់​ពី​អ្នក​ភូមិ ១០​នាក់​ផ្សេង​ទៀត​បាន​ចោទ​ប្រកាន់​បុរសទាំង​នោះ​ថា​ បាន​ឆបោក​អ្នក​ភូមិ​​នៅ​តំបន់​​នេះ។ ទោះ​ជា​យ៉ាង​ណា ​អ្នក​ភូមិ​ និង​អង្គការ​សិទ្ធិ​មនុស្ស​​ប្រ​ចាំ​ស្រុក​គាស់​ក្រឡ ​លើក​ឡើង​ថា​ ការ​ចាប់​ខ្លួន​នេះ​​គឺ​គ្រាន់​តែ​ធ្វើ​ឡើង​ដើម្បី​ដាក់​សម្ពាធ​លើ​សហ​គមន៍​នេះ​​​តែ​​ប៉ុណ្ណោះ ព្រោះ​សហគមន៍​នេះ​បាន​ជាប់​គាំង​ក្នុង ជម្លោះដីធ្លី​​ដោយសារ​ដី​​នៅ​ក្នុង​ឃុំ​ដូន​បា៉រយៈពេល​ប្រាំ​ឆ្នាំ​មក​ហើយ​។ ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​ប្រ​ជា​ពលរដ្ឋ​១.០០០​គ្រួសារ​​ដែល​រស់​នៅ​លើ​ដី​មាន​ជម្លោះ​នោះ​ បាន​ដាក់​សំណើ​ទៅ​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​ឲ្យ​​​​វាស់​វែង​ដី​របស់​ពួក​គាត់​តាម​គម្រោង​​ថ្មី​របស់​រដ្ឋាភិបាល​សម្រាប់​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី។ លោក​ អ៊ុយ រី​ បាន​មាន​ប្រសាសន៍​បន្តថា “អាជ្ញា​ធរ​របស់​យើង​នឹង​បញ្ជូន​និស្សិត​ស្ម័គ្រ​ចិត្ដ​របស់​​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​វាស់​វែង​ដី​ឲ្យ​ពួក​គាត់​  ប៉ុន្ដែ ​យើងត្រូវ​តែ​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​ជាមុន​សិន”​។ លោក ម៉េង លី អ្នកសើុប​អង្កេត​អង្គការ​អាដហុក​ ប្រចាំ​ខេត្ត​នេះ​បាន​ថ្លែង​ថា ឈ្មោះ​ យឹម...

ម្ចាស់​វិទ្យុ​សម្បុក​ឃ្មុំ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​បង្កើត​តំបន់​អបគមន៍​

លោក​ ម៉មសូណង់ដូម្ចាស់​វិទ្យុ​សម្បុក​ឃ្មុំ​ ដែល​ជា​ស្ថានីយវិទ្យុ​ឯករាជ្យ​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ព្រឹក​ម្សិល​មិញ នៅឯ​ផ្ទះ​របស់​លោក​ ក្នុង​​រាជធានី​ភ្នំពេញ​ ទាក់​ទងទៅ​​នឹង​បទ​ចោទ​ប្រកាន់​មួយ​ចំនួន​ ដែល​គេ​ហៅ​ថា ​ចលនា​អបគមន៍​ដែល​អាជ្ញាធរ​បាន​​បំបែក​​នៅ​ក្នុង​ខេត្ត​ក្រចេះ​ នៅ​មុន​នេះ​ក្នុង​ឆ្នាំ​​នេះ។ មាន​នគរបាល​ស្លៀក​ពាក់​ឯកសណ្ឋាន ​និង​ស៊ីវិល​ជា​ច្រើន​នាក់​បាន​សម្រុក​ចូល​ផ្ទះ​របស់​លោក​ ម៉ម សូណង់​ដូ ដែល​​ប្រើ​ជា​ទី​ស្នាក់​​ការ​សមា​​គមអ្នក​ប្រជា​ធិបតេយ្យ​របស់​លោកនិងជា​ការិយាល័យ​ស្ថានីយវិទ្យុ​សម្បុក​ឃ្មុំ​​ផង​ដែរ ហើយ​បាន​បញ្ជូន​លោក​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ ហើយ​លោក​នៅ​តែ​​​ត្រូវ​​ឃុំ​ខ្លួន​នៅ​ទី​នោះ​ដដែល​រហូត​មក​ដល់​​​ល្ងាច​ថ្ងៃ​ម្សិលមិញ​​នេះ​។ លោកឧត្ដម​សេនីយ៍ឯកខៀវសុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ កាល​ពី​ម្សិលមិញ​ថា “ ​មិន​​មែន​ចាប់​ខ្លួន​គាត់មក​សាក​​សួរ​​នោះទេ​ ប៉ុន្ដែតាម​ដីកា​ចាប់​ខ្លួន​ យើងបាន​បង្គាប់​ឲ្យ​អាជ្ញាធរ​សាធារណៈ​បញ្ជូន​គាត់​ទៅ​ពន្ធនាគារ​។យើង​​​ត្រៀម​បញ្ជូន​គាត់​ទៅ​​ពន្ធ​នា​គារ​​ ហើយ​​យើង​កំពុង​រៀប​ចំ​ឯកសារ​”។ លោក​ឧត្តម​សេនីយ​៍​ឯក ខៀវ សុភ័គ​ បាន​​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា លោក​មិន​ច្បាស់​ថាលោក​ ម៉មសូណង់​ដូនឹង​ត្រូវ​បញ្ជូន​ទៅ​ពន្ធនាគារ​នៅ​ពេល​ណា​នោះទេយើង​​កំពុង​​​​អនុវត្ត​ដីកា​ចាប់​ខ្លួន។ ​​ថ្ងៃ​នេះ​ ឬ​ថ្ងៃ​ស្អែក​ ​ត្រូវ​តែ​បញ្ជូន​ដូច​គ្នា។ វិទ្យុ​សម្បុក​ឃ្មុំ​បាន​បញ្ចេញ​រូបភាព​វីដេអូ​​​ពី​កាមេរ៉ា​សុវត្ថិភាព​ ដែល​នៅ​ក្នុង​វីដេ​អូ​នោះគេ​ឃើញ​មន្ត្រី​នគរ​បាល​​ចាប់​ខ្លួន​លោក​ ម៉មសូណង់​ដូ​ ​លឿនៗ​បញ្ចូល​ទៅ​ក្នុង​រថយន្ដម៉ាក​ មីតស៊ូប៊ីហ្សុីប៉ាហ្សេ​រូ៉​ មួយគ្រឿង​។ លោកស្រី​ ឌឹមផាន់​ណារ៉ាជា​ភរិយា​របស់​លោក​ ម៉មសូណង់ដូបាន​និយាយ​ថា“ មនុស្សប្រាំមួយ​នាក់​ស្លៀក​ពាក់​ស៊ីវិល និង​នគរបាល​ស្លៀកពាក់​ឯកសណ្ឋាន១៣​នាក់​​ ព្រម​ទាំង​​អ្នក​បើក​បរ​រថយន្ដ​ម្នាក់​បាន​ចូល​ទៅ​ក្នុង​បន្ទប់​ដេក​របស់​ប្ដីខ្ញុំ​ ​នៅ​​ព្រឹក​​នេះ។នៅ​ពេល​គាត់​ចេញ​មក​ពី​បន្ទប់​ ពួក​គេ​បាន​អាន​ដីកា​ចាប់​ខ្លួន​ និង​បាន​ចាប់​ខ្លួន​គាត់​តែ​ម្ដង​។ ខ្ញុំ​មិន​អាច​ទាក់​ទង​គាត់​បាន​ទេ​ ប៉ុន្ដែខ្ញុំ​ឮថា​ គេ​បញ្ជូន​គាត់​ទៅ​​​ ក្រសួង​មហាផ្ទៃ”។ កាល​ពី​ខែ​ឧសភា អាជ្ញាធរ​បាន​អះអាង​ថាការ​បណ្ដេញ​ចេញ​ដ៏ហិង្សា​​នៅ​ខេត្ត​ក្រចេះ​ ដែល​បណ្ដាល​ឲ្យ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​ស្លាប់​នោះ ជា​ការ​ចាំបាច់​ ដើម្បី​បំបែក​​ចលនា​​អបគមន៍​។ បុរស​ម្នាក់​ដែល​គេ​ហៅ​ថាជា​មេ​ដឹក​នាំ​នៃ​ចលនា​​នេះ​ គឺឈ្មោះ​ ប៊ុនរដ្ឋាបានរត់​​គេច​ខ្លួន​ចាប់​តាំង​ពី​ពេល​នោះ​មក។ ក្រោយ​មកអាជ្ញាធរ​​បាន​ភ្ជាប់​​លោក​ ប៊ុនរដ្ឋាទៅនឹង​​លោកម៉មសូណង់ដូបន្ទាប់​ពី​គេ​​បាន​បង្ហើប​ប្រាប់​​ថាពួក​គេ​ធ្លាប់​ធ្វើការ​ជាមួយ​គ្នា​។ លោក​ឧត្ដម​សេនីយ៍​ឯក​...

មន្ត្រី​ទី​ស្ដី​ការ​គណៈ​រដ្ឋមន្ត្រី​ត្រូវ​ឃាត់​ខ្លួន​ពី​បទ​ប្រមាថ​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​របស់លោក ហ៊ុន សែន

យោងតាម​មន្ត្រី​មូល​ដ្ឋាន​បាន​ឲ្យ​ដឹង​ថាកង​រាជ​អាវុធ​ហត្ថ​ខេត្ត​ស្ទឹង​ត្រែង​ កាល​ពី​ថ្ងៃ​អង្គារ​ បានឃាត់​ខ្លួន​មន្ត្រី​មួយ​រូប​ ធ្វើការនៅ​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​ និង​​ស្វាមី​របស់​គាត់​ ពីបទ​ព្យា​យាម​បោក​ប្រាស់​កម្មវិធី​ផ្ដល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​មួយ ដែល​លោក​នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុ​ន សែនបាន​ប្រកាស​កាល​ពី​ខែ​មុន។ វា​គឺ​ជា​លើក​ទី​២ហើយ​​ក្នុង​សប្ដាហ៍​នេះ ដែល​អាជ្ញា​ធរ​បាន​ចាប់​​ខ្លួន​ ឬ​ឃាត់​ខ្លួន​មន្ត្រី​ ដោយសង្ស័យថាបានបំពាន​ផែន​ការ​ផ្តល់ប័ណ្ណ​កម្មសិទ្ធិដីធ្លីចាប់​តាំង​ពី​លោក​ ហ៊ុនសែន បាន​ប្រកាស កាលពី​ពាក់​កណ្ដាល​ខែ​មិថុនាមក។ លោក​ ឱ​ បូរិនមេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បានមាន​ប្រសាសន៍​ថា លោក​ស្រីមាស​ សុខុនដែល​ធ្វើ​ការ​នៅ​ការិយា​ល័យ​កិច្ច​​ការ​ច្បាប់​នៃ​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី និង​ស្វាមី​របស់​គាត់ ត្រូវ​បាន​ឃាត់​ខ្លួន​ តាមបញ្ជា​​ផ្ទាល់​​ពី​លោក​អភិ​បាល​ខេត្ត​ ឡូយ សុផាត កាលពី​ថ្ងៃ​អង្គារពី​បទ“ញុះ​ញង់”។លោក​បាន​មាន​ប្រសាសន៍ថា “យើង​បាន​ឃាត់​ខ្លួន​ពួក​គាត់​តាម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​អភិបាល​ខេត្ត​ ។ពេលនេះ​ ពួកគាត់​កំពុង​ស្ថិត​នៅ​ទី​បញ្ជាការ​របស់យើង។ ដំបូង ​យើង​បាន​ឃាត់​ខ្លួន​មនុស្ស​ចំនួន​១៣​នាក់ រួម​ទាំង​ប្ដី​ប្រពន្ធ​ពីរ​នាក់​នេះផង​ ប៉ុន្ដែ​ ​យើង​បាន​ដោះ​លែង​១១នាក់ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ ពេល​នេះ ​មានតែ​ប្ដី​ប្រពន្ធ​ពីរ​នាក់នេះប៉ុណ្ណោះ  ដែលយើង​​កំពុង​​សាក​សួរដោយ​​សារ​តែ​ពួកគាត់​បាន​ធ្វើ​ការ​ញុះញង់”។ លោក​ ផឹក សុបិន អភិបាល​ក្រុង​ស្ទឹងត្រែងបានមាន​ប្រសាសន៍ថា​ លោកស្រី មាស សុខុន ត្រូវ​បាន​ឃាត់​ខ្លួន​នៅពេល​ប្រឈម​ជាមួយ​នឹង​​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​ ដែល​កំពុង​អនុវត្ត​​ផែន​ការ​របស់​លោក​នាយក​រដ្ឋមន្ត្រី​។ កាលពី​ថ្ងៃទី១៤ ខែ​មិថុនា លោក​ ហ៊ុន​សែនបាន​ប្រកាស​ផែន​ការ​លម្អិត​មួយ​ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ភូមិ​រាប់មុឺន​គ្រួសារ​ ដែល​កំពុង​រស់​នៅ​លើដី​ព្រៃ​របស់​រដ្ឋ​ ក្នុងតំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ និង​អតីតព្រៃ​សម្បទាន​ទទួល​បាន​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​។ចាប់​តាំង​ពី​ពេលនោះ​មក និស្សិត​ស្ម័គ្រ​ចិត្ត១.១០០នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ទូ​ទាំង​ប្រទេស​ ដើម្បី​ជួយ​វាស់​វែងដី​​នៅ​​​​តាមតំបន់​នានា។ លោកផឹក​ សុបិនបានថ្លែងថាលោកស្រី មាស​ សុខុន គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​មួយចំនួន​ ដែល​បាន​កាប់​ឆ្ការ​ដី​ព្រៃ​ដោយខុស​ច្បាប​់នៅតាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៧ ក្នុងបំណងដើម្បីចាប់​យក​ដីរដ្ឋ​ កាលពីជាង​ប្រាំ​ឆ្នាំ​មុន មុន​ពេល​អាជ្ញា​ធរ​មូល​ដ្ឋានបាន​​បណ្ដេញ​ពួកគេ​ចេញ​ កាលពី​ឆ្នាំ​២០០៧​។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា នៅ​ពេលលោក​ស្រី មាស សុខុន បានឮ​ពីគម្រោង​​​ផ្ដល់ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ថ្មី​របស់​លោក​នាយក​រដ្ឋ​​មន្ត្រី​ លោក​ស្រីក៏​បាន​ប្រមូល​គ្នី​គ្នាមួយ​ចំនួនក្នុង​គោល​បំណង​ទាមទារ​យក​ដី​នោះមកវិញ។ ប៉ុន្ដែនៅ​ពេលនិស្សិត​ស្ម័គ្រ​ចិត្ត​ទាំង​នេះ​បាន​ទៅ​ដល់​ និង​មិន​ព្រម​ចុះ​ហត្ថ​លេខា​ទទួលស្គាល់​លោក​ស្រី​ក្នុង​គម្រោង​នេះ ស្រាប់តែលោកស្រីមាសសុខុន ​កើត​ក្ដី​ក្ដៅ​ក្រហាយ​​ ដោយ​សួរ​នាំពី​សិទ្ធិ​អំណាច​របស់ពួកនិស្សិត។ លោកបាន​មាន​ប្រសាសន៍​ថា “ទង្វើ​របស់​គាត់​ជា​ការ​ប្រមាថដល់​​ក្រុម​និស្សិត​របស់យើង​នៅ​ពេល​គាត់​សុំ​មើល​លិខិត​បញ្ជាបេសកកម្ម​របស់​ពួកគេ​ ហើយ​បាន​សួរ​ថាអ្នក​ណា​ជាអ្នក​បញ្ជា​ពួកគេ​ឲ្យ​មក​។គាត់​ធ្វើ​ដូច​ជាមិន​អើ​ពើ​នឹង​គម្រោង​កំណែ​ទម្រង់​ដីធ្លី​ថ្មី​ៗ​នេះរបស់នាយក​រដ្ឋ​មន្ត្រី​អ៊ីចឹង។និស្សិត​ទាំង​នេះពាក់មួក​កាតិប​ និង​ស្លៀកពាក់ឯក​សណ្ឋាន​ដែល​មាន​ស្លាក​សញ្ញា​ក្រសួង​រៀប​ចំ​ដែន​ដី ​នគរូប​​នីយ​កម្ម និងសំណង់ហេតុ​អ្វី​បាន​ជា​គាត់​នៅ​តែ​សួរ​ទៀត​?”។ ហេតុការណ៍​នេះ​កើតឡើង​បន្ទាប់​ពីនាយ​​ប៉ុស្ដិ៍​នគរ​បាល​ឃុំ​មួយ​រូប និង​នាយ​ប៉ុស្ដិ៍​រងរបស់​គាត់​ នៅ​ក្នុង​ខេត្ត​រតនគិរីត្រូវ​បាន​ព្យួរការងារ​នៅ​ក្នុង​ករណី​ដាច់​ដោយ​ឡែក​មួយចាប់​តាំង​ពី​ថ្ងៃ​អាទិត្យ​មក​ ពី​បទ​ទាម​​ទារ​ប្រាក់​ពី​អ្នក​ភូមិ​ក្នុង​មូល​ដ្ឋាន​...

រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​កំ​ពង់​ធំ​បានរឹប​អូស​ឈើប្រណីត​ពី​រថយន្ត​របស់លោកឧកញ៉ា ទ្រី ភាព

​​ក្រុម​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​​រឹប​អូស​ឈើ​​​ប្រណីត​​​បាន​ចំនួន​១៥​ម៉ែត្រ​គូប​ពី​រថយន្ត​មួយ​​​​គ្រឿង​​ជា​កម្មសិទ្ធិ​របស់​លោក​​ ទ្រី​ ភាព​ ឧក​​ញ៉ាសណ្ឋាគារ​ និង​កាស៊ីណូ​​ក្នុង​ខេត្ត​កំ​ពង់​​ធំ​។ លោក​ សុតម៉ារី​​​ នាយ​​​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ ខេត្ត​បាន​ថ្លែង​កាល​​ពី​​​​ថ្ងៃ​​​​​​ទី​​​២១ខែ​​មិថុនា​​​​​​ថាមន្ត្រី​​របស់​លោក​បានឃាត់​​រថយន្ត​មួយ​គ្រឿងរបស់​ក្រុមហ៊ុនទ្រី​ ភាព​ អាហរ័ណ​ នី​​​​​​​​​ហរ័ណនៅ​ក្នុង​ស្រុក​សន្ទុក ​កាល​​ពី​​ថ្ងៃ​​​​​​អាទិត្យ​​​​​​​ទី១៧ ​​​​ខែ​​​​មិថុនាហើយ​​​​បាន​​​រឹបអូស​ឈើទាំង​​​អស់​​​​ ដែល​ផ្ទុក​លើស​ពី​២៥ម៉ែត្រគូប​​​ដែលមាន​​​ច្បាប់​​​អនុញ្ញាត​​ឲ្យ​ដឹក​ជញ្ជូន។ លោក​បន្តថា“​យើង​​រឹប​​​អូស​​​ឈើគ្រញូងប្រ​ហែល​១៥​ម៉ែត្រ​គូបពី​ព្រោះ​វា​​លើសចំនួន​​​កំណត់​​ដែល​ច្បាប់​អនុញ្ញាត​ឲ្យ​ដឹក។យើង​ធ្វើការ​រឹប​អូស​តាម​បញ្ជារបស់​មន្ត្រី​​ថ្នាក់លើ”។ លោក​ ម៉ារី​ បាន​​​លើក​​ឡើង​​ថា ​ឈើ​ទាំង​នោះ​ ត្រូវបាន​កាប់​ចេញពី​​តំបន់​សម្បទាន​សេដ្ឋកិច្ច​​​មួយ​​របស់​លោក​ ទ្រី​ ភាព​ ក្នុង​ស្រុក​រវៀង​ ខេត្ត​ព្រះ​វិហារ ​​ហើយ​​​ថាឈើ​​រឹប​​​អូស​​​​​​បាន​​​​​​​​ទាំងនោះ​ត្រូវ​​​​បាន​បញ្ជូន​ទៅ​កាន់​​​​​​​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ក្នុង​​​ខេត្ត​​​នេះ​ហើយ​។ លោក​...

មន្ត្រីរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងរឹប​​​អូសបាន​​​ឈើ​​​ប្រណិត​​​ជា​​​ច្រើន​​​ពីរ​​​ថយន្ត​​​ទាហានក្លែងក្លាយ

ក្រុម​មន្ត្រី​​​រដ្ឋ​បាល​ព្រៃ​​​ឈើបាន​​និយាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថាកាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ ខ្លួន​​រឹប​​​អូស​​​បាន​​ឈើ​​​ធ្នង់​​​ជិត​ពីរ​​​​ម៉ែត្រ​​​គូបកន្លះ​ នៅ​​​ក្នុង​​​ខេត្តស្ទឹង​​​ត្រែងពី​​​រថយន្ដ​​​ទាហាន​​​មួួយ​​គ្រឿង​​​​មាន​បិទ​ស្លាក​​​សញ្ញា​កង​​​អង្គរក្ស​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ។ មន្ត្រីនានា​​​​ក៏​​​បាន​​​ឲ្យ​​​ដឹងផង​​​ដែរ​​​ថាឈើ​​​ប្រណិត​​​ជាង​​​១០០កំណាត់​​​ទៀត​​​ត្រូវ​​​បាន​​​រឹប​​​អូសពី​​​កន្លែង​​​ផ្សេងៗ​​​នៅ​​​ទូទាំង​​​ខេត្តនេះ ចាប​​​់តាំង​​​ពី​​​ថ្ងៃ​​​សៅរ៍​​​មក។ លោកអីុវឯកវតីប្រធាន​​​រដ្ឋ​​​បាល​​​ព្រៃ​​​ឈើ​​​ខេត្ត​​​ស្ទឹង​​​ត្រែង បាន​​​បដិសេធថា រថយន្ដ​​​នោះ​​​មិន​​​មែន​​​ជា​​​រថយន្ដ​​​ទាហាន​ពិត​ប្រាកដ​របស់​​​​​កងអង្គរក្ស​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​នោះ​​​​ទេក៏ប៉ុន្តែ​​​លោក​​​បានមា​ន​ប្រ​សាសន៍​​​បញ្ជាក់​ទៀតថាមន្ត្រី​​​រដ្ឋបាល​ព្រៃឈើ​​​រឹប​​​អូសបាន​​​ឈើ​​​ប្រណិត​​​ចំនួន៣៦​​​កំណាតក់​ គឺស្មើនឹង​​​២,៤៤​​​ម៉ែត្រ​​​គូបពី​​​រថយន្ដ​​​មួយគ្រឿងនៅ​​​ក្នុង​​​ឃុំ​​​ស្រែ​​​គរស្រុក​​​សេសាន។​​​ លោកបាន​​​មាន​​​ប្រសាសន៍ថា “​​​ទោះ​​​បី​ជាអ្នក​​​បើក​​​រថយន្ដ​​​នោះ​​​បានរត់​​​គេច​​​ខ្លួន​​​ចោល​​​រថយន្ដ​​​និង​​​ឈើ​​​ប្រណិត​​​​​ទាំងនោះ​​​ក៏ដោយ ក៏​​​មន្ត្រី​​​រដ្ឋបាល​ព្រៃ​​​ឈើ​​​បាន​​​រក​​​ឃើញ​​​សម្លៀក​​​បំពាក់​​​ទាហាន​​​របស់​​​អ្នក​​​បើកបរដែល ​​​ ដែរ។របស់​​​ទាំង​​​នោះ​​​សុទ្ធតែ​ជា​​​​របស់​របរ​យោធា​​ក្លែង​​​ក្លាយ​ទាំងអស់។ស្លាក​​​​​​​​​​​​លេខរថយន្ត​នោះ​​​​គឺជាស្លាកលេខ​​​ទាហាន​​​ក្លែង​​​​​​ក្លាយ។​​រថយន្ដ​នោះ​​​ក៏ជា​​​រថយន្ដ​​​ទាហាន​​​ក្លែង​​​​ក្លាយ​ដែរ”។ ​​​លោក​​​បាន​​​បន្ថែម​​​ថាមន្ត្រី​​​រដ្ឋ​​​បាល​​​ព្រៃ​​​ឈើ​​​រឹប​​​អូស​​​បាន​​​ឈើ​​​ និង​​​រថយន្ដ​​​នោះ​មែន​​​ ហើយ​​​​កំពុង​​​​រក្សា​​​ទុក​​​នៅ​​​​ការិយា​​​ល័យ​​​រដ្ឋ​​​បាល​​​ព្រៃ​​​ឈើ​​​ខេត្ត។លោក​​​បានមាន​​​ប្រសាសន៍​​​ថា “វា​​​មិន​​​មែន​ជា​​​លើកទីមួយទេ​​​ដែលមន្ត្រីរដ្ឋបាល​​​ព្រៃ​​​ឈើរបស់​យើង​​​​​​រឹបអូស​​​បាន​របស់​របរ​យោធា​​​ក្លែង​​​ក្លាយពី​​​​​​”។ លោក សុខ ធិក​​​ ប្រធាន​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​ស្រុក​​​ បាន​​​មាន​​​ប្រសាសន៍ថា​​​ ឈើ​​​ប្រណិត១០០​កំណាត់​​​​ទៀត ​​​ក៏ត្រូវ​​​បាន​​​រឹប​​​អូស​​​ពី​​​កន្លែង​​​​ជា​​​ច្រើន​​​នៅ​​​ទូទាំង​​​ស្រុក ​​​​ថាឡា​​​បរិវ៉ាត់ ​​​ក្នុង​​​ប្រតិបត្តិការ​​​បន្លំ​​​ខ្លួន​​ចុះបង្ក្រាប​​​របស់​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ និង​​​កង​​​វរសេនាតូច​​​លេខ​​​៤២៣​​​នៃ​​​​​កង​​​យោធពល​​​ខេមរភូមិន្ទ។ លោក សុខ ធិក ​​​បានមាន​​​ប្រសាសន៍ថា​​​“យើង​​​បាន​​​ប្រមូល​​​ឈើទាំង​​​នោះ​​​យក​​​មក​​​រក្សា​​​ទុក​​​នៅ​​​ក្នុង​​​ទី​ស្នាក់​ការ​​​​​របស់យើង​​​ ក៏ប៉ុន្តែ​​​យើង​​​មិន​​​ទាន់​​​បាន​​​រាប់​​​នៅ​​​ឡើយ​​​ទេ​​​។ ឈើប្រណិត​​​អារ​រួច​ទាំង​​​អស់​​​នោះ​​​​​​រឹបអូស​​​បានពី​​​អ្នក​​​កាប់​​​ឈើ​​​នៅ​​​ក្នុង​​​ព្រៃ​​​ក្នុង​​​ស្រុក​​​ ថាឡា​​​បរិវ៉ាត់ និង​​​កំពុង​​​ត្រូវ​​​បាន​​រក្សាទុក​​​ជា​​​សម្បត្តិ​​​រដ្ឋ”។ លោក​​​ សុខ​​​ ធិកបាន​​​ឲ្យដឹង​​​ថា​​​ ឈើទាំង​​​អស់​​នោះ​​​ត្រូវ​​​បាន​​​រឹបអូស​​​តាំង​​​ពី​​​ថ្ងៃសោរ៍​​​មក​​​អំឡុង​​​​​​ពេល​​​ដើរល្បាតជាបន្ត​បន្ទាប់។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា“ឈើ​​​ទាំង​​​អស់​​​នោះ​​​ត្រូវ​​​បាន​​​គេ​​​កាប់​​​យ៉ាង​​​អនា​​​ធិប​​​តេយ្យ​​​​​​នៅ​​​ក្នុង​​​ព្រៃ​​​ ហើយ​​​​​​​​​​​​​​​​​​​​​ត្រូវ​​​បាន​​មន្ត្រី​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​​ប្រទះ​ឃើញ​ពេល​​ដើរ​​​ល្បាត ​​​ជាមួយ​​​ទាហាន​​​”។​​​ លោក​​​បានមា​ន​ប្រ​សាសន៍​​​បន្ថែមទៀត​​​ថា​​​ ឈើទាំង​​​នោះ​​​ ទំនងជា​រដ្ឋាភិបាល​​​​​​ដាក់​​​លក់​​​​ដេញ​​​ថ្លៃ​​​នៅ​​​ខែ​​​ក្រោយ​​​នេះ​​​៕        ប្រែសម្រួលដោយ ហម សុផាណ្ណា

ឃុំខ្លួនទាហានម្នាក់ជំុវិញ​ការ​ជួយអ្នកកាប់​ឈើពីរនាក់ ដែល​រង​ការ​បាញ់សម្លាប់​នៅប្រទេសថៃ

ក្រុមមន្ត្រីនិងសកម្មជនសិទ្ធិ​មនុស្សម្នាក់​​បាននិយាយកាល​ពីម្សិលមិញ​ថាសាលា​​​ដំបូង​​ ខេត្តឧត្តរមានជ័ យបានចោទប្រកាន់ទា ហានអាយ៣១ឆ្នាំម្នាក់កាលពីថ្ងៃសៅរ៍ ពីបទជួយអ្នកភូមិដែលត្រូវ​បាន​បាញ់​ស្លាប់ ​ក្រោយ​ពី​​ឆ្លងចូលទៅ​កាប់​ឈើ​​គ្រញូង​ក្នុងទឹកដីថៃ​។ លោកទូច ​រ៉ា​ ប្រធាន​ការិយាល័យ​ទំនាក់ទំនងព្រំដែន​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​​អន្តរជាតិ​ជាំស្រង៉ាំ​ និយាយថា ​ឈ្មោះ ​ម៉ៅ ​ចិន្តា​ អាយុ២០ឆ្នាំ​ និង​ឈ្មោះ ​អ៊ុងធារ៉ា​ អាយុ១៧ឆ្នាំ​ជា​​​អ្នកភូមិមក​ពីស្រុក​អន្លង់​វែង ​ត្រូវទាហានថៃ​​​បាញ់​ស្លាប់ ​កាលពី​ថ្ងៃទី​១៣ខែ​ឧសភា ​ ក្រោយ​ពី​​​ពួក​គេបាន​ចូល​ទៅក្នុង​ទឹក​​​ដី​​​ថៃ។ លោក​បានបន្ថែម​ថា​ សាក​​​សពរបស់​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​បញ្ជូន​ត្រឡប់មកវិញកាល​​​ពីថ្ងៃ​​​ទី​​​១៨ខែ​ឧសភា​។ លោក​ឧត្តមសេនីយ៍ត្រី​ នួន ​នៅ ​មេ​​​បញ្ជា​​​ការរងប្រចាំយោធភូមិភាគ​៤ដែល​មាន​មូល​​​ដ្ឋាន​នៅក្នុងស្រុក​អន្លង់វែង ​បាន​មាន​ប្រសា​​​សន៍ថា ​កាលពីសប្តាហ៍មុន ​កងរាជ​អាវុធ​ហត្ថ​បាន​ចាប់ខ្លួនទាហាន​ម្នាក់​ឈ្មោះទុំ...

ចាប់​ខ្លួន​គ្រូប​ង្រៀន​ម្នាក់​ពី​បទ​​​​​​ បង្ហោះ​រូប​អាក្រាតក្នុង​​​​​​ហ្វេសប៊ុក

នគរ​បាលបាន​និ​យាយ​កាល​ពី​​​ថ្ងៃ​​ទី​២៧ ​​​ខែ​​​​​​ឧសភា​​ថា ​​​សា​លា​ដំបូង​ខេត្ត​បាត់​ដំបង​បាន​ចោទ​ប្រ​កាន់​​គ្រូ​បង្រៀន​ម្នាក់​​​នៅ​​សា​លា​បឋម​​​​សិក្សា​ពីបទ​​ផលិត​ និង​ចែក​ចាយ​រូបភាព​​អាស​អាភាស​ បន្ទាប់​ពី​​ជន​​នេះ​​បាន​​​បង្ហោះ​​រូបថត​អា​ក្រាត​​​នៃ​អតីត​មិត្ត​ស្រី​​​របស់​​ខ្លួន​​លើ​ទំព័រ​​​បណ្តាញ​​​សង្គម​ហ្វេសប៊ុក។​​ លោកប៊ន​ វណ្ណារ៉ា ​នាយ​​រង​​​ការិយា​​​​​​ល័យ​នគរ​បាលប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ខេត្ត​ ​បាន​មាន​​ប្រ​សាសន៍​​​​ថាឈ្មោះ ​សោម ​វឌ្ឍន: អាយុ​​​​៤៦ឆ្នាំ​ ត្រូវ​បាន​ចាប់​ខ្លួន​​​នៅ​ឯ​សាលា​បឋម​សិក្សា​​​​​ជើង​ទីង​​ក្នុងឃុំធិបតី​​​​ ស្រុក​គាស់​ក្រឡ​ ខេត្ត​បាត់​ដំបង​​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បន្ទាប់​ពី​អតីត​មិត្ត​ស្រី​​​​អាយុ​៣២​​ឆ្នាំ​​​​​​រប​ស់​​ជន​នេះ​ បាន​ដាក់​ពាក្យ​បណ្តឹង​​​ទៅ​​ការិយាល័យ​នគរ​បាល​ប្រឆាំង​ការជួញ​ដូរ​មនុស្ស​ខេត្ត​​ នៅ​ពេល​ដែល​​​​ជន​រង​គ្រោះ​បាន​​ឃើញ​រូប​ថត​របស់​ខ្លួន​នៅ​ក្នុង​​​​​អីុន​ធើណិត។ លោក​ វណ្ណារ៉ា​ បាន​មាន​ប្រសាស​ន៍​ថា “​ យើង​​​បាន​ចាប់​ខ្លួន​​ជន​​នេះ​​​​មួយ​​ថ្ងៃ​ បន្ទាប់​ពី​ជន​រង​គ្រោះ​​ដែល​រស់​នៅ​ភ្នំពេញ​ បាន​មក​ដាក់​ពាក្យ​បណ្តឹង​នៅ​ការិយា​ល័យ​នគរបាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ខេត្ត​បាត់ដំបង​​របស់យើង​កាល​ពី​ថ្ងៃ​ពុធ”។​...

មាន​ការ​សង្ស័យ​អំពី​ការ​បញ្ជូន​ត្រឡប់​ទៅវិញ​​​ ​នូវជន​សង្ស័យ​ជនជាតិ​ចិនតៃវ៉ាន់ពាក់​ព័ន្ធនឹងការ​ចាប់ជំរិត

នៅពេលមនុស្ស​៤៩នាក់​ ​ជាប់​សង្ស័យ​ថា​ បាន​ជាប់​ពាក់ព័ន្ធនឹងក្រុម​ចាប់​ជំរិត​មនុស្ស​ទារប្រាក់នៅ​រង់ចាំការ​ការ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​កាល​ពី​ម្សិល​មិញ​នោះ ក្រុម​អ្នកជំនាញ​ច្បាប់បាន​លើក​ឡើងពី​កង្វល់​ថាអាជ្ញាធរ​ប្រហែល​​ជា​មិន​ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​តាម​នីតិវិធី​ទេនៅ​ក្នុងករណី​នេះ​។ ជនជាតិចិន​តៃវ៉ាន់៤៤​នាក់​និង​ជន​ជាតិ​ចិនប្រាំនាក់ ត្រូវបានចាប់ខ្លួននៅក្នុង​រាជធានី​ភ្នំពេញកាលពីខែមុន និងកាលពីថ្ងៃសុក្រ។ ពួកគេត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ចាប់​ជំរិត​ជនជាតិចិន ដែលរស់នៅបរទេស​ និងបាន​ប្រើ​ប្រាស់​ប្រព័ន្ធ​អុីន​ធើណិត​ ដើម្បី​ជំរិត​ទារ​ប្រាក់​ពី​គ្រួសារ​របស់​ជន​រងគ្រោះ។ លោក​វរសេនីយ៍​ទោឈួរគឹមនីប្រធាន​​នគរ​បាល​អន្ដោប្រវេសន៍​នៅ​អាកាស​យាន​ដ្ឋាន​​​អន្ដរជាតិ​ភ្នំ​ពេញ​ បាន​មាន​ប្រសាសន៍​​ថា ជន​សង្ស័យ​ទាំង​នោះ​​​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​អគារ​មួយ​នៅ​​​អាកាស​យានដ្ឋាន​នេះ។ ទោះ​ជាយ៉ាងណាលោក​បាន​​បន្ថែម​ទៀត​​ថា លោក​​មិន​ទាន់​បាន​ទទួល​បទ​បញ្ជា​ពី​ថ្នាក់​លើ​របស់​លោក​ថា ត្រូវ​ដោះ​ស្រាយ​យ៉ាង​ណា​ចំពោះ​​ជន​សង្ស័យ​ទាំង​នេះទេ​។ វរសេនីយ៍​ទោ​​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា ​នាយក​ដ្ឋាន​នគរបាលអន្ដោប្រវេស​ន៍មិន​ទាន់​បាន​ទាក់​ទង​មក​​យើងនៅ​ឡើយ​ទេ។​ជា​ធម្មតា​ ពួក​គេ​ទាក់​ទង​មក​​យើង​មុន​ ដើម្បី​រៀប​ចំ​​ឯកសារ​សម្រាប់​ជន​សង្ស័យ​បែប​នេះ”។ លោក​ ជាម៉េតអនុ​ប្រធាន​​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ជន​សង្ស័យ​ទាំង​នោះ​នឹង​មិន​ត្រូវ​ចោទ​ប្រកាន់​ ឬ​ក៏​ករណី​របស់​ពួក​គេត្រូវ​បញ្ជូន​​ឡើង​តុលាការនោះទេ​ ហើយ​ថា​ ពួក​គេ​នឹង​ត្រូវ​បញ្ជូន​ត្រឡប់​​ទៅ​​ប្រទេស​ចិនវិញ​នា​ពេល​​ឆាប់​ៗ​នេះ​។ លោកសុក​ សំអឿន​ ​នាយក​​ប្រតិបត្តិ​ក្រុម​​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ ថ្លែងកាល​ពី​ម្សិល​មិញ​ថា ការ​ធ្វើ​បត្យាប័ន​គួរ​តែ​ធ្វើ​តាម​ “​នីតិ​វិធី​​ត្រឹម​ត្រូវ​តាម​ប្រព័ន្ធ​តុលាការ​”​ ដែល​នីតិ​វិធី​បែប​នេះ​​ទំនង​ជា​មិន​អាច​​មាន​ឡើយ​​នៅ​កម្ពុជា​។ លោក​បន្ដ​ទៀតថា “ជន​ជាប់​ចោទ​មាន​សិទ្ធិ​ស្នើសុំឲ្យ​​តុលាការធ្វើ​សេចក្ដីសម្រេច​​​ជា​មុនសិន​ក្នុង​ករណី​​ធ្វើ​បត្យាប័ន​​​ ប៉ុន្ដែ​​កន្លង​មក​  បានចាត់​ការ​រឿង​បែប​នេះ​ដោយ​ផ្ទាល់តែម្តង​”។ នគរបាល​មិន​បាន​និយាយ​ថា ​តើ​មាន​បទ​​ឧក្រិដ្ឋណា​មួយ​ក្នុង​ចំណោម​បទ​ឧក្រិដ្ឋ​​ទាំង​នេះ បាន​កើត​ឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ឬ​អត់​នោះទេ។ លោក​ មឿនតុលា ​ប្រធាន​​​ កម្មវិធី​ការ​ងារ​នៅមជ្ឈមណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហ​គមន៍​ ​ថ្លែង​​ថា “ ​បើ​សិន​ពួក​គេ​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មែននោះ ​ពួក​គេ​គួរ​ត្រូវ​បាន​កាត់​ទោស​នៅ​ទី​នេះ​”។ ទោះ​ជា​យ៉ាង​ណា ​លោក​បាន​​បន្ថែម​ថាបើ​ទោះ​​ជាពួក​គេ​ប្រព្រឹត្ត​​បទ​ឧក្រិដ្ឋ​​នៅ​ទី​ណា​ក៏​ដោយ ក៏​គួរ​តែ​មាន​ការ​ធ្វើ​បត្យាប័ន​ត្រឹម​ត្រូ​វ​​តាម​ប្រព័ន្ធ​តុលាការដែរ​”។ លោកមឿន​ តុលាបាន​ថ្លែង​ថា “ ​ខ្ញុំ​មាន​កង្វល់​អំពី​ឥទ្ធិពល​នយោបាយ​មក​លើ​ករណី​នេះ...ប្រហែល​ជា​មាន​ឥទ្ធិពល​នយោ​បាយពី​​​រដ្ឋាភិបាល​​កម្ពុជាហើយ”។ លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​បាន​​ធ្វើ​តាម​សម្ពាធ​​របស់​​ចិន​ក្នុង​ករណី​​បញ្ជូន​ជន​សង្ស័យ​ត្រឡប់​ទៅ​វិញ​ កាល​ពី​​លើក​មុនៗ​។ កាល​ពី​​ឆ្នាំ​២០០៩ ប្រទេសកម្ពុជា​បាន​បញ្ជូន​​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​​ជន​​ជាតិ​វីហ្គួ២០​នាក់​​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ដោយ​​​ចម្រូង​ចម្រាស៕ ប្រែសម្រួល​ដោយ ឃិនណៃ​​

ចាប់​ខ្លួន​ចិន​តៃ​វ៉ាន់​​៤៤​នាក់​​ក្នុង​ការ​បោស​សម្អាត​​ក្រុម​ចាប់​ជំរិត​​

កាល​ពី​ថ្ងៃ​សុក្រ​ នគរ​បាល​បាន​ចាប់​ខ្លួន​ចិន​តៃ​វ៉ាន់​ចំនួន​៤៤​នាក់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ជា​សមា​ជិក​​ក្រុម​ឧក្រិដ្ឋ​ជនដ៏​ធំ​​ក្នុង​​តំបន់​​​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​ចាប់​ជំរិត​​ជន​ជាតិ​​ចិន​នៅ​បរទេសនិង​​ជំរិត​​ទារ​ប្រាក់​ពី​សាច់​ញាតិ​របស់​ពួក​គេ​នៅ​ឯ​ប្រទេស​ចិន​។ យោង​តាម​របាយការណ៍​របស់​​នគរបាល​ជាតិ​បាន​ឲ្យដឹង​ថា​ នគរបាល​បាន​ចាប់​ខ្លួន​មនុស្ស​​ចំនួន​​២៤​នាក់​ក្នុង​ផ្ទះ​របស់​ពួក​គេ​នៅក្នុង​​ខណ្ឌ​ទួល​​គោក​ ប្រាំបួន​នាក់​នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ​ ហើយអ្នក​ផ្សេង​ទេៀត​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​​ផ្ទះ​វីឡា​មួយ​នៅ​ខណ្ឌ​សែន​សុខ។ លោក​ ប៉ែន​ ពិសិដ្ឋ ​នាយ​នគរបាល​អន្ដោ​ប្រវេសន៍​​ក្រសួង​មហាផ្ទៃ​បានថ្លែង​ឲ្យ​ដឹង​ថា​ “​យើង​បានចាប់​ខ្លួន​ជន​ទាំង​នេះ​...​ពួក​គេ​ទាំង​អស់​គ្នា​បង្កើត​ក្រុម​មួយ​ ដែល​បាន​ប្រើ​ប្រាស់​បណ្តាញ​អុីន​ធើ​ណិត ដើម្បី​ជំរិត​​ទារ​ប្រាក់​ពី​សមាជិក​គ្រួ​សារ​​នៅ​ក្នុង​ប្រទេស​​ចិន​”។ លោក ​ជា ​ម៉េត ​ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​បាន​មាន​ប្រសាសន៍​កាល​​ពី​ម្សិល​មិញ​ថា​ ជន​សង្ស័យ​ទាំងនេះ​បាន​ចូល​រួម​ជាមួយ​នឹង​ក្រុម​ឧក្រិដ្ឋ​ជន​ធំមួយ​ក្នុង​តំបន់​ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​​ការ​ចាប់​ជំរិត​​ជនជាតិ​​ចិន​ ហើយ​ប្រើ​ប្រាស់​បណ្តាញ​អុីន​ធើ់​ណិត​ ដើម្បី​ជំរិត​​ទារ​ប្រាក់​ពី​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ពួកគេ​។ គេ​មិន​បាន​ដឹង​ទេ​ ថា​តើ​ការ​ចាប់​ជំរិត​​​កើត​មាន​នៅក្នុង​ប្រទេសកម្ពុជា​ ឬក៏​ថា តើ​ក្រុម​ជន​ពាល​ជាប់​ចោទ​ទាំង​នេះ​បាន​ប្រើ​ប្រាស់​ប្រទេស​កម្ពុជា​ធ្វើជា​មូលដ្ឋាន​សម្រាប់​​ធ្វើ​ប្រតិ​បត្តិ​ការ​ចាប់​ជំរិត​​របស់​ពួក​គេ​​​ដែរ​ឬយ៉ាង​ណា​នោះ​ទេ។ លោក​ ជា​ ម៉េត​ បាន​ឲ្យ​ដឹង​ថា “​  ត្រូវ​បាន​ប្រគល់​ឲ្យ​នគរបាល​អន្ដោប្រវេសន៍​ក្រសួង​មហា​ផ្ទៃ​​ ដើម្បី​បញ្ជូន​ខ្លួន​ត្រឡប់​ទៅ​ ​វិញ​”។ លោក​បាន​បន្ថែម​ថា​ យើង​មិនបាន​​ចោទ​ប្រកាន់​ពួក​គេ​ទេ​ ហើយ​​លោក​បដិសេធ​​មិន​ប្រាប់​ថា​​ ការ​ចាប់​ជំរិត​​បាន​កើត​ឡើង​នៅ​ទីណាឬ​មាន​មនុស្ស​ប៉ុន្មាន​នាក់​​បាន​រង​គ្រោះ​នោះ​ទេ។ លោក​បាន​មាន​ប្រសាសន៍ថា “ យើង​ចាត់​វិធាន​ការ​បង្ក្រាប​តាម​ពាក្យ​​បណ្ដឹង​របស់​​ស្ថាន​ទូត​ចិន​នៅ​ទី​នេះ​ ដែល​បាន​ប្តឹង​ថា​ ក្រុម​នេះ​បាន​ជំរិត​​ទា​រប្រាក់​ពី​ឪ​ពុក​ម្ដាយ​របស់​ជន​រង​គ្រោះ​​នៅ​​ប្រទេស​ចិន​”។ លោក​ យ៉ាង​ ធានយូ​ អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​ចិន​បាន​ឲ្យ​ដឹង​ថា​ លោក​បាន​ដឹង​អំ​ពី​ការ​ចាប់​ខ្លួន​នេះ​ ប៉ុន្ដែ​លោក​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ទេ​ ហើយ​​លោក​បាន​បង្វែរ​សំណួរ​ទាំង​អស់​ទៅ​នគរ​បាល​កម្ពុជា​វិញ​។ លោក ​បែ៉ន ​ពិសិដ្ឋ​...

ពល​​រដ្ឋ​​កម្ពុជា​៣៩នាក់​ត្រូវបា​ន​អាជ្ញាធរថៃ​ចាប់​ខ្លួន​​បន្ទាប់​ពី​ឆ្លង​ដែន​ចូល​ទឹក​ដី​ថៃ​​ខុស​ច្បាប់

មន្ត្រី​មួយ​រូប​បាន​និយាយ​កាលពី​ម្សិល​មិញ​ថា​​ ​​ពល​រដ្ឋ​​កម្ពុជា​​ចំនួន​​៣៩​នាក់​កំពុង​ជាប់​ឃុំ​​នៅ​ក្នុង​ប្រទេស​ថៃ ​​បន្ទាប់​​ពី​ឆ្លង​​​​​ដែន​​ចូល​ប្រទេស​នេះ​ដោយ​ប្រើ​ប្រាស់​កាត​ឆ្លង​ដែន​ក្លែង​ក្លាយ​​។ លោក​ អ៊ុក​ ​កែវ​រតនៈ​​​ អ្ន​ក​នាំ​ពាក្យ​​​​អភិបាល​​​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​មាន​ប្រសា​សន៍​ថា​​ លោក​បាន​​​ទទួល​ព័ត៌មាន​​​​ពី​​​​​​អាជ្ញា​​ធរ​​​ថៃ​ថា ​​ពល​រដ្ឋ​​​កម្ពុជា​ជា​​​ទាំង​នេះ​​ត្រូវ​បាន​​ចាប់​ខ្លួន​កាល​ពី​សប្ដាហ៍​មុន​​​ ដោយ​នគរ​បាល​​ថៃ​បាន​​​និយាយ​​ថា ឯក​សារ​អន្តោប្រវេសន៍​របស់​ពួក​គេ​ក្លែង​ក្លាយ​​។​ លោក​ អ៊ុក​ កែវ​រតនៈ​មាន​​​ប្រសាសន៍​ថា​ ​​​អាជ្ញា​ធរ​ថៃ​បាន​ឲ្យ​ដឹង​ថា​ ពលករ​​​​ទាំង​​៣៩​នាក់​​នេះ​​ ត្រូវ​បាន​ចាប់​ខ្លួន​​កាល​ពី​ថ្ងៃ​ច័​ន្ទ​​ ហើយ​កំពុង​ជាប់​ឃុំ​នៅ​ឡើយ។ លោក​បាន​បន្ថែម​ថា​ មន្ត្រី​ស្ថាន​កុង​ស៊ុល​​កម្ពុជា​មួយ​រូប​​នៅ​ខេត្ត​ស្រះ​​កែវ ​​​ប្រទេស​ថៃ​ ជា​ទី​ដែល​​​​ពល​ករ​ទាំង​អស់​នោះ​ត្រូវ​បាន​ចាប់​ខ្លួន​​នោះ​​​​​ កំពុង​ដោះស្រាយ​បញ្ហា​នេះ​​។​​ លោក​ កែវ​ រតនៈ​​បាន​​បន្តថា​ “ ករណី​បែប​នេះ​កើត​ឡើង​ជា​ញឹកញាប់​​”។​ លោក​បាន​មាន​ប្រសាសន៍​បន្តទៀត​ថា​​ ​​​​ប្រសិន​បើ​​​​វា​ត្រូវ​បាន​បញ្ជាក់​ថា​ កាតឆ្លង​ដែន​​ដែលពលករ​​​ទាំង​នេះ​​ប្រើ​​​​ក្លែង​ក្លាយ​​​​មែន​នោះ​​ ពួក​គេ​នឹង​ត្រូវ​ទទួល​ទោស​តាម​ច្បាប់​របស់ប្រទេស​​ថៃ​។​ ​លោកឧត្តម​សេនី​យ​៍​ត្រី​​ ពេ​ជ្រ​​​ វណ្ណា ប្រធាន​​​​ការិយា​​ល័យ​ទំនាក់​ទំនង​​​ព្រំ​ដែន​​កម្ពុជា-ថៃ​បាន​ថ្លែង​ថា​ លោក​កំពុង​ តាម​ដាន​​ករណីនេះ​ ប៉ុន្តែ​លោក​មិន​ទាន់​បាន​ទទួល​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​ពី​​​​អាជ្ញា​ធរ​​​​ថៃ​នៅ​ឡើយ​ទេ៕​     ប្រែ​សម្រួល​ដោយ​...