Saturday, December 7, 2019
Home Authors Posts by Saing Soenthrith

Saing Soenthrith

384 POSTS 0 COMMENTS
Associate editor

កង​រាជ​អាវុធ​ហត្ថ​​រឹប​អូស​បាន​ឯក​សណ្ឋាន​កង​ទ័ព​ច្រើន​​មុន​​កិច្ច​ប្រជុំ​កំ​ពូល​អាស៊ាន

​កាល​ពី​ម្សិល​មិញមន្ត្រី​កង​រាជ​អាវុធ​ហត្ថ​​​បាន​រឹប​អូស​យក​ឯក​សណ្ឋាន​កងទ័ព​ ស្បែក​ជើង​ និង​​គ្រឿង​ឥស្សរិយយស​យោធា​​រាប់រយ​​សម្រាប់​​ពី​អា​ជីវករ​នៅ​ផ្សារ​ទឹក​ថ្លា​ ក្នុង​ខណ្ឌ​​​សែន​សុខ​​ ​​រាជធានី​ភ្នំ​ពេញ​ ក្នុង​បំណង​​ទប់​​​ស្កាត​​​់​​​ជន​ស៊ី​វិលពី​ការ​​បន្លំខ្លួន​​ធ្វើ​ជា​មន្ត្រី​យោធា​ នៅ​មុន​​កិច្ច​ប្រជុំ​កំពូល​អា​ស៊ាន​នា​ពេល​ខាង​មុុខ​នេះ។ លោក​ គង់​ គីនី​ មេបញ្ជាការ​​រង​កង​រាជ​អាវុធ​​​​ហត្ថ​​រាជធានីភ្នំពេញ​​បាន​មាន​ប្រសាសន៍​​​​ថា​ “យើង​បាន​ចាត់​វិធាន​ការ​បង្ក្រាប​​អ្នក​លក់​ឯក​សណ្ឋាន​កង​យោធ​ពល​ខេមរភូមិន្ទ​ នៅ​មុន​​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ​ព្រោះ​​ប្រទេស​របស់​យើង​​គឺ​ជា​ម្ចាស់​ផ្ទះ​ ហើយ​យើង​មាន​តួនាទី​ការពារ​សន្តិ​សុខ​ជូន​ភ្ញៀវ​ជា​ឥស្សរជន​​ជាន់ខ្ពស់​​របស់​យើង​។​ ​យើង​​​បង្ក្រាប​​ទី​ផ្សារ​ខុស​ច្បាប់​នេះ​ ដើម្បី​​​រារាំង​ជន​អា​ក្រក់ពី​ការ​​ក្លែង​បន្លំ​ធ្វើ​ជា​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​​​ ហើយ​បង្ក​​បញ្ហា​​អំឡុង​កិច្ច​ប្រជុំ​កំពូលនេះ”។ នេះ​គឺ​ជា​​​លើក​ទី​បួន​ហើយ​​ក្នុង​រយៈពេល​មួយ​​ឆ្នាំ​ចុង​ក្រោយ​នេះ​ដែល​នគរបាល​​បាន​ឆ្មក់​បង្ក្រាប​ផ្សារ​ទឹកថ្លា​​ ហើយ​លោក​ គី​នី​ បាន​មាន​ប្រសាសន៍​ថា​ ឯកសណ្ឋាន​គ្រប់​ប្រភេទ​ត្រូវ​បាន​​រឹប​អូសយក​ ​ក្នុង​នោះ​​​រួម​មានទាំង​​ឯក​សណ្ឋាន​របស់​កង​ទ័ព​ជើង​ទឹក​ ​កងទ័ព​ថ្មើរ​ជើង ​កង​រាជ​អាវុធ​ហត្ថ​​...

ទាហា​​នថៃ​​​បានបាញ់​​​បុរសម្នាក់ និងឃុំខ្លួន​​​បុរស​​​ជាង​​​២០នាក់ផ្សេង​​​ទៀត​​​ នៅ​​​ក្នុង​​​ឧប្បត្តិហេតុ​​​កាប់ឈើ

ក្រុម​​​មន្ត្រី​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា បុរស​​​ម្នាក់ត្រូវបាន​បាញ់ចំ​​​ស្មា និង​ម្នាក់ទៀត​ត្រូវបាន​ចាប់​ខ្លួន​ បន្ទាប់​​​ពី​​​​ទាហាន​​​ថៃ​​​បាន​​​ធ្វើការ​​​បាញ់​​​ប្រ​​​ហា​​​រទៅ​​​លើ​​​អ្នក​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​កម្ពុជា​​​មួយ​​​ក្រុម​​​ដែល​​​បាន​​​ឆ្លង​​​​​ចូល​ទៅ​​​ក្នុង​​​ទឹក​​​ដី​​​ថៃតាម​ខេត្ត​​​ឧត្តរមានជ័យ  ​​​។ លោក ម៉ៅ សំណាង​​​​​​ នាយប៉ុស្តិ៍​​​នគរ​​​បាល​​​ឃុំ​​​កូនគ្រៀល ក្នុង​​​ស្រុក​​​សំរោង បាន​​​មាន​​​ប្រសាសន៍​​​ថា“បុរស​​​ប្រាំពីរ​​​នាក់បាន​លួច​ចូល​​​​​​​ទៅ​​​ក្នុង​​​ព្រៃក្នុងទឹក​​​ដី​​​ថៃ​ចម្ងាយ​​​ប្រហែល​​​ពីរ​​​គី​​​ឡូម៉ែត្រពី​​​បង្គោល​​​ព្រំ​​​ដែន​​​កម្ពុជា-ថៃ លេខ​​​១៨ប៉ុន្តែ​​​ពួកគេ​​​បាន​​​វង្វេង​​​​ផ្លូវ​​​នៅ​​​ក្នុង​​​ព្រៃ។​​​នៅ​ពេលដែល​​​ពួក​គេ​​​​​​ត្រឡប់​​​មក​​​ផ្ទះវិញពួក​​​គេ​​​បាន​​​ជួប​​នឹង​​​ទាហាន​​​ថៃដែល​កំពុង​​​​ដើរ​​​ល្បាត​​​ក្នុងព្រៃ​នោះ​ ហើយ​​​ទាហាន​​​ថៃក៏បាន​​​បាញ់រះ​​មក​លើពួកគេតែម្តងដោយ​​​ធ្វើ​​​ឲ្យ​​​បុរសម្នាក់​​​រង​​​របួសនិង​​​ម្នាក់​​​ទៀត​​​បាត់​​​ខ្លួន។ ក៏ប៉ុន្តែ​កាល​​​ពី​​​ម្សិល​​​មិញ ​​​យើងបាន​​​ឮថាបុរស​​ដែលបាន​​​បាត់​​​ខ្លួន​​​នោះ ​​​ត្រូវបាន​​​ទាហាន​​​ថៃ​​​ចាប់​​​ខ្លួន”។ លោក​​​ លីឡាដាប្រធាន​​​ផ្នែក​ព័ត៌មាននៃ​​​កងរាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​ឧត្ត​​​រមាន​​​ជ័យបាន​​​មាន​​​ប្រ​​​សាសន៍​​​ថាបុរសឈ្មោះរីថៃរាប​​​អាយុ២០ឆ្នាំ​បាន​​​រង​​​របួស​​​ត្រង់ស្មា​ជា​ទម្ងន់និងត្រូវ​​​​បាន​​​បញ្ជូន​​​ទៅព្យាបាល​នៅ​មន្ទីរ​​​ពេទ្យ​​​​​​ស្រុក​​​មង្គលបុរី​​​។​​​ លោក​​​ សំ​​ណាង​​​ បា​​​ន​​​មាន​​​ប្រ​​​សាសន៍​​​ថាបុរស ឈ្មោះ រៀម រាប អាយុ​​​២៧​​​ឆ្នាំ​​​ ត្រូវបាន​​​ទាហាន​​​ថៃ​​​ចាប់ខ្លួន​​។​​​លោក​​​បាន​​​បន្ថែម​​​ថាបុរស​​​ប្រាំ​​​នាក់​​​ទៀត​​​បាន​​​ត្រ​​​ឡប់​​​ទៅ​​​ឃុំ​​​កូន​​​គ្រៀល​​វិញ​ដោយសុវត្ថិភាព។ រហូតមក​​​ដល់​​​ពេល​​​នេះក្នុង​ឆ្នាំនេះ​​​ ប្រ​​​ជា​​​ពល​​​រដ្ឋ​​​កម្ពុជា​​​១១​​​នាក់​​​ហើយ ​​​ត្រូវ​បាន​​​ទាហាន​​​​​​ថៃ​​​បាញ់សម្លាប់ខណៈដែល​​​ពួកគេ​​​កំពុង​​​កាប់​​​ព្រៃខុស​​​ច្បាប់​​​នៅ​​​តាម​​​ព្រំ​​​ដែន​​​កម្ពុជា​​​-ថៃហើយ​​​​​​មន្ត្រី​​​កម្ពុជា​​​បាន​​​សុំ​​​ឲ្យ​​​សមភាគី​​​ថៃ​ឈប់​​​​បាញ់​​​អ្នក​​​កាប់​​​ឈើ​​​។ កាលពី​ថ្ងៃ​​​អាទិត្យកន្លងទៅ​នេះដែរ​ នគរ​​​បាល​​​ខេត្ត​​​ឧត្ត​​​រមាន​​​ជ័យក៏បាន​​​ចាប់​​​ខ្លួន​​​អ្នក​​​កាប់​​​ឈើ​​​គ្រញូង​​​២៤​​​នាក់​​​ មក​​​ពី​​​ខេត្ត​​​សៀមរាបដែល​​​ប៉ុនប៉ង​​​ឆ្លង​​​ព្រំដែន​​​កម្ពុជា-ថៃនៅ​ក្នុង​​​ស្រុ​​ក​​​ត្រពាំង​​​ប្រាសាទ។ លោក​​​ មែ៉នលីស្នងការនគរ​បាល​ខេត្ត​​​ឧត្តរ​​​មាន​​​ជ័យ​​​បាន​​​មាន​​​ប្រ​​​សាសន៍​​​ថា“នគរ​​​បាល​​​បាន​​​ឃាត់​ខ្លួន​​​ពួកគេ​​​៤៨​​​ម៉ោង ដើម្បី​​​អប់​​រំ​​​ពកគេឡើង​​​វិញ”។​​​ លោក​​​បាន​​​បន្ថែមថា ​នគរបាល​​​​​​បាន​ណែនាំ​ប្រាប់​ពួកគេថាការ​រកសីុ​កាប់​ឈើ​​បែបនេះ​គឺ​ជា​អំពើ​ខុស​​​ច្បាប់​​​​​​និងមាន​​​​គ្រោះ​​​ថ្នាក់​​​ដោយ​សារ​​​ទាហាន​​​ការពារ​​​ព្រំ​ដែន​​​ថៃ​​​បាញ់​ទៀត​ផង។ លោក​​​ ម៉ែន​​​ លី​​​ បាន​​​មាន​​​ប្រ​​​សាសន៍​​​ថា “​​​ យើង​​​បាន​​​បង្ហាញ​​​ពួកគេនូវ​​​រូបភាព​របស់​​​អ្នក​​​កាប់​​​ឈើ​​​គ្រ​​​ញូង​​​ដែលត្រូវបាន​​ទាហាន​​​ថៃ​​​បាញ់​​​សម្លាប់ ​​​ដើម្បី​​​ឲ្យពួកគេ​​​ឈប់​​​ឆ្លង​​​ព្រំ​​​ដែន​​​ខុស​​​ច្បាប់​​​ទៀត”។ ​​​លោកម៉ែនលី​​​ ឲ្យ​​​ដឹង​​​ថាឆ្នាំនេះគ្រាន់​​​តែ​​​នៅ​​​ក្នុង​​​ខេត្ត​​​ឧត្តរ​​​មាន​​​ជ័យ​​​មួយ...

ជន​​​កម្ពុជា​​​ប្រាំ​​​មួយ​​​នាក់​​​ត្រូវ​​​ចាប់​​​ខ្លួន ដោយសារ​​​​​​ឆ្លង​​​ដែន​​​ចូល​​​ប្រទេសលាវ​​​ដោយ​​​ខុសច្បាប់​​​

មន្ត្រីយោ​​​ធា​​​មួយ​​​រូប​​​បានឲ្យ​​​ដឹងថាជន​​​កម្ពុជា​​​ប្រាំមួយ​​​នាក់​​​ ដែល​​​រួម​​​មាន​​​មន្ត្រី​​​នគរ​​​បាល​​​មួយ​​​រូប​​​ផងនោះត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​ប្រទេស​​​លាវ​​​ កាល​​​ពី​​​សប្តាហ៍​​​មុន​​​ក្រោយ​​​ពី​​​បាន​​​ឆ្លង​​​ដែនពី​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​​​​ចូល​​​ក្នុង​​​ប្រទេស​​​​​​នេះ​​​ដោយ​​​ខុស​​​ច្បាប់។ លោក​​​វរសេនីយ៍​​​ទោមីប៊ុនផនមេ​​​បញ្ជាការ​​​កង​​​ទ័ព​​​កម្ពុជាដែលឈរ​​​ជើង​​​នៅ​​​ព្រំដែន​​​កម្ពុជា​​​-លាវ​​​ បាន​​​ឲ្យ​​​ដឹង​​​ថាជន​​​កម្ពុជា​​​មួយ​​​ក្រុម​​​នេះ ​​​រួម​​​មាន​​​ស្ត្រី​​​ពីរ​​​នាក់ផង​​​នោះ​​​ កំពុង​​​ស្វែង​​​រក​​​បន្លែ​​​ព្រៃ​​​ និង​​​នេសាទ​​​ត្រី​​​នៅ​​​​​​ក្នុង​​​ព្រៃ​​​ស្រោង​​​មួយ​​​កន្លែង​​​ក្បែរ​​​ព្រំដែន​​​នោះនៅពេល​​​​​​ទាហាន​​​លាវ​​​ចាប់ខ្លួន​​​ពួក​​​គេ​​​។ យោង​​​តាម​​​លោក​​​វរសេនីយ៍​​​ទោមី ប៊ុនផនបុរស​​​ម្នាក់​​​ឈ្មោះ​​​ ស មឿនប៉ុន អាយុ​​​៣៩​​​ឆ្នាំ​​​ គឺ​​​ជា​​​មន្ត្រី​​​នគរ​​​បាល​​​នៅឃុំ​​​សេកុង​​​។លោកបាន​​​បង្ហាញ​​​ឈ្មោះ​​​អ្នក​​​ដទៃ​​​ទៀត​​​ ដូច​​​ជាឈ្មោះនូសិលាអាយុ​​​៣៤​​​ឆ្នាំលីដេងអាយុ​​​៣៦​​​ឆ្នាំ ​​​ផាន់ ចាន់ឌី អាយុ​​​២៧​​​ឆ្នាំ​​​ ថោង ញ៉ អាយុ២២​​​ឆ្នាំ និងលឿង ប៉ុន អាយុ​​​៤២​​​ឆ្នាំ។ ខណៈដែល​​​អ្នក​​​កាប់ឈើ​​​ខុស​​​ច្បាប់​​​នៅក្នុង​​​ប្រទេសកម្ពុជា​​​ ជារឿយៗ​​​ត្រូវបាន​​​ចាប់ខ្លួននិង​​​រង​​​ការ​​​បាញ់​​​ប្រហារ​​​ ហើយមានពេល​​​ខ្លះត្រូវ​​​បាន​​​​​​កង​​​ទ័ព​​​ព្រំដែនថៃសម្លាប់​​​ក្រោយ​​​ពី​​​បាន​​​ឆ្លង​​​ដែន​​​ចូលទឹកដីថៃ​​​នោះលោក​​​វរសេនីយ៍​​​ទោ​​​​​​ មីប៊ុនផន ​​​និយាយថា ​​​ករណី​​​ឆ្លងចូល​​​ទឹក​​​ដីលាវនេះ វាជារឿងផេ្សង។​​​ ដោយ​​​សំដៅ​​​ដល់​​​ការ​​​ស្វែង​​​រក​​​កាប់គ្រញូងលោក​​​​​​បាន​​​និយាយ​​​ថា“ពួកគេ​​​មិនមែន​​​ជា​​​អ្នក​​​កាប់​​គ្រញូង​​​ទេ។ពួកគេ​​​ចូលទៅ​​ទីនោះ​​ដើម្បីរក​​​បន្លែព្រៃនិងដើម្បីនេសាទត្រី​​តែ​​​ប៉ុណ្ណោះ​​​។ប្រសិនបើ​​​ពួក​​​គេ​​​ស្វែង​​​រកកាប់​​​ឈើ​​​ប្រណីតពួកគេ​​​មិន​​​យក​​​ស្រីៗទៅ​​​ជាមួយ​​​ទេ​​​”។ លោកវរសេនីយ៍ទោមីប៊ុនផនបាន​​​មាន​​​ប្រសាសន៍​​​ថាឧប្បតិ្តហេតុ​​​នេះបង្ហាញ​​​ឲ្យ​​​ឃើញ​​​ថា នេះ​​​ជាលើក​​​ទី​​​បី​​​ហើយ​​​ក្នុង​​​ឆ្នាំ​​​នេះ​​​ដែល​​​ក្រុម​​​អ្នក​​​ភូមិ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ដោយ​​​សារ​​​​​​ការ​​​ឆ្លង​​​ដែន​​​ខុស​​​ច្បាប់​​​ចូល​​​ទៅ​​​ក្នុងទឹកដីលាវ​​​។ លោក​​​បាន​​​បន្ថែម​​​​ថាមនុស្ស​​​សរុប​​​ចំនួន​​​២២​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​ឆ្នាំនេះ​​​​​​ ហើយ​​​មិន​​​ទាន់​​​មាន​​​នរណាម្នាក់​​​ត្រូវ​​​ដោះ​​​លែង​​​មក​​​វិញនោះ​​​ទេ។ លោក​​​បាននិយាយ​​​ថា “ជា​​​ធម្មតា ប្រសិន​​​បើ​​​អាជ្ញាធរ​​ព្រំដែន​​​របស់​​​យើង​​​ចាប់​​​ខ្លួន​​​អ្នក​​​ភូមិ​​​ជន​​ជាតិ​​​លាវយើង​​​ឃុំ​​​ខ្លួន​​​ពួក​​​គេ​​​តែ​​​២៤​​​ម៉ោង​​​ប៉ុណ្ណោះ​​​ មុន​​​ពេល​​​ដោះលែង​​​ និង​បញ្ជូនពួក​​​គេ​​​ទៅ​​​ផ្ទះវិញ​​​”។ លោក​​​បានមាន​​​ប្រសា​​​សន៍ទៀតថា​​​ វា​​​ជា​​​រឿង​​​ធម្មតា​​​ទេ ​សម្រាប់​​​​​​អ្នក​​​ភូមិ​​​ នៅក្នុង​​​ប្រទេស​​​ទាំង​​​ពីរ​​​​​​ ដែល​​​ឆ្លង​​​ចូល​​​ព្រំ​​​ដែន​​ប្រវែង​​​២៥៧​​​គីឡូម៉ែត្រ​​​នេះ​​ ដោយ​​​ភាន់​​​ច្រឡំនៅ​​​ពេលកំពុង​​​ប្រមាញ់​​​សត្វ​​​ និង​​​ស្វែង​​​រក​​​អាហារក្នុង​​​ព្រៃ​​​នោះ​​​​​​។ លោក ស៊ី សួន អភិបាល​​​ស្រុក​​​សៀម​​​ប៉ាង​​​បាន​​​មានប្រសាសន៍​​​ថាឧប្បតិ្ត​​​ហេតុ​​​របៀប​​​នេះមិន​​​មែន​​​ជាបញ្ហា​​​ធ្ងន់​​​ធ្ងរទេព្រោះ​​​ប្រទេស​​​ទាំង​​​​​​ពីរ​​​មាន​​​កិច្ច​​​ព្រម​​​ព្រៀង​​​បត្យា​​​ប័ន​​​រវាង​​​គ្នា​​​ និង​​​គ្នា​​​។លោក​​​បាន​​​បន្ថែម​​​ថា“ជន​​​ជាតិ​​​លាវ​​​ចំនួន​​​២៣​​​នាក់​​​ត្រូវ​​​បាន​​​​​​នគរ​​​បាល​​​ស្រុក​​​សៀម​​​ប៉ាង​​​ចាប់​​​ខ្លួន​​​ ហើយ​​​ជនកម្ពុជា​​​៥០​​​នាក់​​​ត្រូវ​​​បាន​​​ភាគី​​​លាវចាប់​​​ខ្លួន​​​ ​​​​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ប៉ុន្តែ​​​អ្នក​​​ទាំង​​​អស់នោះ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញ​​​...

បាតុ​កម្មតវ៉ាតម្លៃ​ទឹក​ក្នុង​​ខេត្ត​ព្រៃ​វែង ​បាតុ​ករ​​​ទទួល​បាន​​​លទ្ធ ​ផលតាម​ការ​ទាម​ទារ​របស់​ខ្លួន

​ក្រោយ​ពី​​​មាន​បាតុក​ម្ម​តវ៉ា​​ជាទ្រង់​ទ្រាយ​ធំ​អស់​រយ:ពេល​បួន​ថ្ងៃ​ជាប់គ្នារួចមក ដោយ​រួម​មាន​​ទាំងការ​​​​បិទ​​កំណាត់​ផ្លូវ​ជាតិ​លេខ​១១​​អស់​៣០​​ម៉ោង​ផងនោះ អាជ្ញាធរ​​ក្រុង​ព្រៃ​វែង​ កាល​ពី​ម្សិល​មិញ​​បាន​យល់​ព្រម​តាម​ការ​ទាម​ទារ​របស់​អ្នក​ភូមិ​ ដែល​អំពាវ​នាវ​សុំ​​ឲ្យ​បញ្ចុះ​តម្លៃ​ទឹក​​។ បាតុ​កម្ម​តវ៉ា​នៅ​ក្នុង​ក្រុងព្រៃ​វែង​នេះ ​គឺ​ជា​លើក​ទី​បួន​ហើយ​ក្នុង​រយ:ពេល​ប៉ុន្មាន​​​​សប្តាហ៍​ថ្មីៗ​នេះ​​ ដែល​ការ​ប្រឆាំង​តវ៉ា​ទ្រង់​ទ្រាយ​ធំបែប​នេះ ដោយ​រួម​មាន​ទាំង​អំពើ​ហិង្សានៅ​ក្នុង​ករណី​ចំនួន​ពីរ​ផង​នោះ បាន​​ឈាន​ដល់​ទី​បញ្ចប់​ទៅ​ហើយ ដោយអាជ្ញាធរ​​បាន​​ចុះ​ញ៉ម​តាមការ​ទាម​ទារ​របស់​បាតុ​ករ។ បន្ទាប់​ពី​អ្នក​ភូមិ​ជាង​១.០០០នាក់​​មក​ពី​ក្រុង​ព្រៃវែង​បាន​ចំណាយ​ពេល​ក្នុង​សប្តាហ៍​នេះ​​ ដើម្បីធ្វើ​ការ​តវ៉ា​ចំពោះ​តម្លៃ​ទឹក​ខ្ពស់​ពេកកំណត់ដោយ​ក្រុម​ហ៊ុន​ឯក​ជន​មួយ​ ដែល​​​ទទួល​បាន​សិទ្ធិ​ផ្គត់​ផ្គង់​​ទឹក​នៅ​ក្នុង​ក្រុង​នេះ ​​​នា​ពេល​ថ្មីៗ​នេះ​នោះ ​ការ​ទាម​​ទារ​របស់​ពួកគេ​បាន​​សម្រេចជោគ​ជ័យ​ហើយ​ ​កាល​ពី​ម្សិល​មិញ។ អ្នក​​តំណាង​ម្នាក់​ របស់​​អ្នក​តវ៉ា​ទាំង​នេះដែល​​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ​ដោយ​សារ​តែ​ខ្លាច​ការ​​​សង​សឹក​​នោះ ​បាន​និយាយ​ថា ​ “យើងបាន​បញ្ឈប់​ការ​បិទ​ផ្លូវ​​នៅ​ថ្ងៃ​នេះ​ នៅ​ម៉ោង​ប្រហែល​៤:៣០​នាទី​រសៀលបន្ទាប់​ពី​​​លោក​អភិ​បាល​ខេត្ត​​ព្រៃ​វែង ​បាន​យល់​ព្រម​​បើក​ឲ្យ​អ្នក​ភូមិ​បានប្រើ​ប្រាស់​ប្រព័ន្ធ​ផ្គត់​ផ្គង់​ទឹក​នេះ​ឡើង​វិញ​ដូច​​​​មុន​ ក្នុង​តម្លៃ​១.២០០​រៀល ​ក្នុង​មួយ​ម៉ែត្រគូប”។ លោក គឹម ទូច ​ប្រធាន​ក្រុម​ហ៊ុន​ផ្គត់​​ផ្គង់​ទឹក​ គឹមទូចបាន​លើក​ឡើង​ថា ​លោក​​គិត​ថាលទ្ធ​ផល​នេះ​អាច​ទទួល​យក​បាន​ ​ហើយ​លោក​​មិនព្រួយ​បារម្ភ​ខ្លាច​បាត់​​បង់​អតិ​ថិ​ជន​​​ឡើយ។ ​​បាតុ​កម្ម​តវ៉ា​នេះ​បាន​ចាប់​ផ្តើម​កើត​ឡើង​​ នៅ​ពេល​ដែលអាជ្ញា​ធរ​បាន​​បិទ​​​ប្រព័ន្ធ​ផ្គត់​ផ្គង់​ទឹក​ចាស់ ដោយ​អះអាង​ថា អ្នក​ភូមិ​ត្រូវ​​​ទិញ​ទឹក​ពី​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ទឹក​ថ្មី​នេះ​ ដែល​​បាន​កំណត់​តម្លៃ​១.៨០០​រៀល​ក្នុង​មួយ​ម៉ែត្រ​គូប។ លោកគឹមទូច ​​បានថ្លែង​ថា “​ប្រ​ជា​ពល​រដ្ឋ​ប្រហែល​២.០០០​គ្រួសារ​​ បាន​ចុះ​ឈ្មោះ​​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្គត់​ផ្គង់​ទឹក​របស់​ខ្ញុំ​រួច​​ទៅ​ហើយ ”។លោក​បាន​បន្ថែម​ទៀត​ថា ​ទឹក​របស់​លោក​ត្រូវបាន​ចម្រោះ​ត្រឹមត្រូវ និងមាន​២៤​ម៉ោងក្នុង​មួយ​ថ្ងៃ​ ហើយ​​កម្លាំង​ទឹក​អាច​​បុក​ឡើង​បាន​កម្ពស់​២១​ម៉ែត្រ​ គឺ​សក្តិ​សម​សម្រាប់​ផ្ទះ​ច្រើន​ជាន់។​ ​លោក​បាន​លើក​ឡើង​ថា ​​ប្រ​ព័ន្ធ​​ផ្គត់​ផ្គង់​ទឹក​ដែល​សល់​តាំង​ពី​សម័យ​អាណា​និគម​បារាំង​ ​នេះ​ គឺបូម​យក​​ពី​​អណ្តូង​​​ចំនួន​បី​ ហើយ​អាច​រត់​បាន​តែ​១២​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ លោក សុខ ផេង ប្រ​ធាន​មន្ទីរ​​ឧស្សា​ហកម្ម​ ​រ៉ែ និង​ថាម​ពល​ខេត្ត​ព្រៃ​វែង បាន​មាន​ប្រ​សា​សន៍ថា “​ប្រព័ន្ធ​ផ្គត់​ផ្គង់​ទឹក​ចាស់​របស់​យើង​​បាន​ចាប់​ផ្តើម​បូម​ទឹក​ម្តង​ទៀត​ពី​អណ្តូង​ចំនួនបី​​ ចាប់​តាំង​ពី​ម៉ោង​២:៣០​នាទី​ថ្ងៃ​នេះ​មក​​ ហើយ​ពេល​នេះ​​យើង​បាន​បើក​​ប្រព័ន្ធ​ផ្គត់​ផ្គង់​ទឹក​ចាស់​នេះ​ ឲ្យ​ប្រជា​ពល​រដ្ឋ​ក្នុងក្រុង​​របស់​យើង​បាន​ប្រើ​ប្រាស់​ដូច​មុន​វិញ​ហើយ។ ពួក​គាត់​បាន​ឈប់​បិទ​ផ្លូវ​ហើយ ការ​កក​ស្ទះ​ចរាចរណ៍​បានធូរស្រាល​ ហើយ​ការ​ធ្វើ​ដំណើរ​​​ក៏​បាន​បន្ត​វិញ​ដូច​ធម្មតា​ដែរ”។​​​​ ​​​​​​​​​លោក ​សុខផេងបាន​​សង្កត់​ធ្ងន់​ថាពេល​នេះ​អតិថិ​ជន​​ទទួល​បាន​នូវ​​​ “ទី​ផ្សារសេរី” ​មួយហើយ​ ដោយ​ក្នុង​នោះ​ពួក​គាត់​បាន​ជ្រើស​រើស​ការ​ផ្គត់​ផ្គង់ទឹក​របស់​រដ្ឋ​ ឬក៏​ពី​ក្រុមហ៊ុនគឹម ទូច។ ប៉ុន្តែ​លោកសុខផេងបាន​​ក្រើន​រំឭកថា “ទឹក​របស់​រដ្ឋ​មិន​សូវ​ស្អាត​ទេ ​ហើយ​វា​មានគុណ​ភាព​មិនសូវល្អ​ទៀត​ផង​ ពី​ព្រោះ​​បំពង់​ទុយោ​ទឹក​នេះ​ចាស់​ពេក”។ អត្ថា​ធិប្បាយ​អំពី​ភាព​ជោគ​ជ័យ​នៃ​ការ​ធ្វើបាតុ​កម្ម​តវ៉ា​​ក្នុង​រយ:ពេល​ថ្មីៗ​នេះ​ លោក ​មឿនតុលា ​ប្រ​ធាន​កម្ម​វិធី​ការ​ងារ​របស់​មជ្ឈ​មណ្ឌលអប់រំ​​​ច្បាប់​​សម្រាប់​សហ​គមន៍​​​ បាន​មាន​ប្រសាសន៍ថា ​ពេល​វេលា​បាន​ដើរ​តួ​នាទី​មួយ​ភាគ​តូច​នៅ​ក្នុង​​​​​​​ជោគ​ជ័យ​​នេះ។ លោកមឿនតុលា ​បាន​មាន​ប្រ​សា​សន៍​ថា “ ជាធម្មតា ប្រសិនបើ​ប្រ​ជាពល​រដ្ឋ​ដើរ​ក្បួន ដើម្បីធ្វើ​ការ​តវ៉ា វា​​នឹង​មិនប្រ​ព្រឹត្ត​ទៅ​បាន​ល្អ​ឡើយ។​ ក៏ប៉ុន្តែ​នៅ​រាល់​ពេល​ធ្វើយុទ្ធ​នាការ​បោះ​ឆ្នោត​ជិត​មក​ដល់​ ​ប្រ​ជា​ពល​រដ្ឋ​ កម្ម​ករ ​កម្ម​ការិនី ​សហ​គមន៍​នានា​នឹង​យល់​ឃើញ​ថា វាជា​​​ពេល​ល្អ​សម្រាប់​ធ្វើ​​ការ​ទាម​ទារ​"​​៕ ប្រែសម្រួល​ដោយ តែមសុខុម

អ្នក​ដំណើរ​ប្រាំបី​នាក់ រង​របួស ​ដោយសាររថយន្តក្រុង​ក្រឡាប់​

អ្នក​ធ្វើ​ដំណើ​រប្រាំ​បី​នាក់​ បាន​រង​របួស​ពេលរថយន្ត​ក្រុ​ង​មួយ​គ្រឿង ​បាន​​ក្រឡាប់​​នៅ​​ក្នុង​ខេត្ត​បន្ទាយមាន​ជ័យ​ កាលពី​ល្ងាច​ថ្ងៃ​អង្គារ។ ឧប្បតិ្តហេតុនេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ជា​គ្រោះ​ថ្នាក់​រថយន្ត​ក្រុង​ដ៏​ធ្ងន់ធ្ងរ​លើកទី​៣ នៅក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​ ដោយ​បាន​​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ ចំពោះការ​គោរព​គោល​ការ​ណ៍​​សុវត្ថិ​ភាព​រប​ស់​បណ្តាក្រុម​ហ៊ុន​ដឹក​អ្នក​ដំណើេ​រ​​។ លោក​ ខេង ស៊ុំ​ ស្នង​ការ​នគរ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ឲ្យ​ដឹង​ថា រថយន្ត​ក្រុង​របស់​ក្រុម​ហ៊ុន រិទិ្ធ មុនី ​មួយ​គ្រឿង​នេះ​ ចេញ​ដំណើរ​ពី​ក្រុងប៉ោយ​ប៉ែត ​មក​កាន់​រាជធានី​ភ្នំពេញ​​ បាន​រេចង្កូត​ធ្លាក់​ចេញ​ពី​ផ្លូវ​ជាតិ​លេខ​៥ នៅ​វេលា​ម៉ោង​៧ៈ២០​នាទី​យប់​​ថ្ងៃ​អង្គារ​ ហើយ​​​បង្កឲ្យ​អ្នក​ធ្វើ​ដំណើរ​ប្រាំ​បី​នាក់​ រង​របួសដោយ​ក្នុង​ចំណោម​នោះ មាន​ស្ត្រី​ជនជាតិ​អុីតាលីម្នាក់​ បុរស​ជនជាតិ​បារាំង​ម្នាក់​ បុរស​ជនជាតិ​ប៉ាគី​ស្ថាន​ម្នាក់​ និង​មានខ្មែរ​ប្រាំ​នាក់។ លោក​ ខេង ស៊ុំ​ បាន​មាន​ប្រសាសន៍ថា រថយន្ត​ក្រុង​មួយ​គ្រឿង​នេះ​បាន​ព្យាយាម​ជែង​ទាំង​ ពេលកំពុងភ្លៀង​ធ្លាក់​ខ្លាំង ហើយ​នៅ​ពេល​នោះបាន​រអិល​ធ្លាក់​ចេញ​ពី​ផ្លូវ រួច​ក្រឡាប់​តែ​ម្តង​។ លោក​បាន​ថ្លែង​បន្ថែម​ថា ប្រហែល​២០​នាទី ក្រោយ​មក មាន​រថយន្ត​ Lexus​ មួយ​គ្រឿង​ក៏បាន​ជួប​គ្រោះ​ថ្នាក់នៅ​លើ​ផ្លូវ​នេះ​ដែរ​ ដោយ​ធ្វើ​ឲ្យ​ស្ត្រី​អ្នកធ្វើ​ដំណើរ​បីនាក់​ រង​របួស​បាក់​ជើង​។ លោក​បាន​មាន​ប្រសាសន៍ថា ស្ត្រីជន​ជាតិ​​អីុតាលី អាយុ​៣៤​ឆ្នាំ​ ដែល​គេ​ស្គាល់​ឈ្មោះថា​ អេលី​ហ្សា​បេត ( Elizabeth) កំពុង​សម្រាក​ការ​ព្យា​បាល​នៅ​ក្នុងមន្ទី​រពេទ្យ​ខេត្ត​បាត់​ដំបង​ ចំណែក​ឯ​បុរសជនជាតិ​បារាំង​អាយុ​៦២​ឆ្នាំ​ និង​បុរស​ជនជាតិ​បា៉គីស្ថាន​ អាយុ​៣០​ឆ្នាំ​ ដែល​រង​របួស​ស្រាល​បាន​បន្ត​ដំណើរ​មក​កាន់​រាជធានី​ភ្នំ​ពេញ​។  លោក​ ខេង ស៊ុំ បាន​ថ្លែង​ថា អ្នក​បើក​បរ​រថយន្ត​ក្រុង​នោះ បាន​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ​ ហើយ​នគរបាល​កំពុង​តែ​ស្វែង​រកចាប់​ខ្លួន​គាត់​។ លោក​ សំ​ វិចិត្រ អ្ន​ក​ចាត់​ការ​ទូទៅ​របស់​ក្រុម​ហ៊ុន រិទិ្ធ មុនី បាន​និយាយថា “​យើង​សោក​ស្តាយ​ណាស់​ ចំពោះ​​​អ្នក​ធ្វើ​ដំណើេរ​របស់​យើង​ ដែល​រថយន្ត​​របស់​យើង​ជួប​សំណាង​អាក្រក់​ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​រង​របួស​បែ​ប​នេះ”។ លោក​បាន​បន្ត​ថា ស្ត្រី​ជនជាតិ​អុីតា​លី​ រូបនេះ​នៅ​សន្លប់​បាត់​ស្មារតី​​ក្នុង​មន្ទី​រពេទ្យ​ខេត្ត​​ នៅ​ឡើយ​​ កាលពី​យប់​មិញ​ ហើយ​ក្រុម​ហ៊ុន​ធានារ៉ាប់​រង​កម្ពុជា ហៅកាត់​ថា (CAMINCO) បស់​ក្រុម​ហ៊ុន រិទិ្ធ​ មុនី ជាអ្នក​ចេញ​ថ្លៃ​ព្យា​បាល​ឲ្យ​​គាត់​។ ក្រុម​ហ៊ុន​ដឹក​អ្ន​ក​ដំណើរ​ រិទិ្ធ មុនី បានលក់​សំបុត្រ​រថ​យន្ត​ឲ្យ​អ្នក​ដំណើរ​តាម​រយៈ​រថយន​្ត​ក្រុង​របស់​ក្រុម​ហ៊ុន​ ផារ៉ាម៉ោន អង្គរ​ ​ ដែលមាន​គ្រោះ​ថ្នាក់​នៅ​ក្នុង​ខេត្ត​កោះ​កុង​ កាលពី​ថ្ងៃ​ទី​២៨ខែ​កុម្ភៈ​ ដោយ​ធ្វើ​ឲ្យ​ជន​​បរទេស​ពីរ​នាក់​ ស្លាប់​ និង​អ្នក​ធ្វើ់​ដំណើ​រ​៤៥​នាក់ ទៀត​រង​របួស​។ អ្នក​បើក​បរ​នោះ ក៏​បាន​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ​ដែរ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​នគរបាលចាប់ខ្លួន​ និង​ចោទ​ប្រកាន់​ពី​បទ​បើក​បរ​ដោយ​ធ្វេស​ប្រហែស​។ ​កាលពី​ថ្ងៃ​សៅរ៍​ បុរស​ខ្មែរ​ម្នាក​់​បាន​ស្លាប់​ពេលរថយន្ត​ក្រុង​មួយ​គ្រឿង​របស់​ក្រុម​ហ៊ុ​នដឹក​អ្នក​ដំណើរ​វីរៈ ប៊ុនថាំ អុិចប្រេស្ស ដែល​បាន​ព ្យាយាម​ជែង​គ្នាលើ​ស្ពាន ​​បាន​បុក​ជា​មួយ​​​រថយន្ត​ដឹក​ស៊ី​ម៉ង់ត៍​មួយគ្រឿង​ និង​បាន​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ប្រាំ​ពី​រ​នាក់ ទៀត​​រង​របួស​​នៅ​ក្នុង​ឧប្បត្តិ​ហេតុ​​នេះ​។ លោក​ សុក នុប ប្រធាន​ផ្នែក​កត់​ត្រា​ទិន្ន​ន័យគ្រោះ​ថ្នាក់​ចរាចរណ៍​ របស់នាយក​ដ្ឋាន​នគរ​បាល​សណ្ដាប់​ធ្នាប់​សាធារណៈ​នៃ​ក្រសួង​​មហា​ផ្ទៃ​បាន​មាន​ប្រសាសន៍ថា ក្រុម​ហ៊ុន​ដឹក​អ្នក​ដំណើរ​ចំនួន​បួន​ ​បាន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ក្នុង​ខែ​នេះ​ ដោយ​ក្នុង​នោះ ​ មានទេសចរ​ម្នាក់​ក៏បាន​​រង​របួស​នៅ​ក្នុង​គ្រោះ​ថ្នាក់​តូ​ច​តាច​មួយរបស់​ក្រុមហ៊ុន​ សាប៉ាកូ(Sapaco Tuorist)ដែរ​។ លោក​ សុក នុប បានបន្ថែមថា ក្រុម​ហ៊ុន​ដឹក​​អ្នក​ដំណើរ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ប្រជុំ​ កាល​ពី​សប្តាហ៍​មុន​​ ដើម្បី​ព្យាយាម​រកដំណោះ​ស្រាយកាត់​បន្ថយ​​គ្រោះ​ថ្នាក់​។ លោក​បាន​មាន​ប្រសាសន៍ថា នគ​របាល​នឹង​រឹត​បន្តឹង​កា​រពិនិត្យសុវត្ថ​ិភាព​នៅ​តាម​​បណ្តាចំណត​រថ​យន្ត​​ក្រុង​ មុន​ពេល​ចេញដំណើរ​។ លោក​បាន​ថ្លែង​បន្ថែម​ថា ​នគរ​បាល​បានត្រួត​ពិនិត្យ​សុវត្ថ​ិភាព​តាមបណ្តា​​ក្រុម​ហ៊ុន​ដឹកអ្នក​ដំណើរ​​ចំនួន​ប្រាំ​កន្លែង​ កាលពី​ម្សិល​មិញ។កាលពីខែ​មុន នគរបាល​ជាតិ​បាន​ផ្តល់​ប័ណ្ណ​សរសើរ​ដល់​ក្រុម​ហ៊ុន​ដឹក​អ្នក​ដំណើរ​មេគង្គ​ អុិច​ប្រេស្ស​ ដែល​ជាក្រុម​ហ៊ុន​តែ​មួយ​គត់ ក្នុង​ចំណោម​ក្រុម​ហ៊ុន​ដឹក​អ្នក​ដំណើរ​ប្រ​ហែល​៣០​ក្រុម​ហ៊ុន​ ដែល​មិន​មាន​គ្រោះ​ថ្នាក់​ទាល់​តែ​សោះ​នៅ​​ក្នុង​ឆ្នាំ​២០១១៕ ប្រែសម្រួលដោយ​  ឌឿង សាវតា  

បាតុកម្ម​តម្លៃ​ទឹក​ឡើងថ្លៃ​នឹងបន្ត​ ក្នុង​ខេត្តស្វាយ​រៀង បន្ទាប់​ពី​កិច្ចចរ​ចា​បរាជ័យ​

អ្នកស្រុក​ជាច្រើន​បាន​និយាយ​ថា“កាលពី​ថ្ងៃ​ម្សិលមិញ​ ការតវ៉ា​បាន​បន្តដល់​ថ្ងៃទីពីរ​នៅ​​​ក្នុង​ទីរួម​ខេត្ត​ព្រៃវែងខណៈ​ដែល​អ្នកស្រុក​ជាង​​​​មួយ​ពាន់នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើបាតុកម្ម​ នៅខាង​មុខ​ការិយាល័យ​ទីរួមខេត្តស្តីពីការ​ដំឡើង​​​ថ្ងៃទឹកដែល​ត្រូវបាន​តម្លើង​ដោយ​ក្រុម​​​ហ៊ុន​ឯកជនដែល​កាលពី​ពេល​ថ្មីៗនេះ​បានកាន់កាប់​លើ​រដ្ឋករទឹក​ក្រុង​​​ព្រៃវែង”។​​​ក្រុម​​​ហ៊ុន​​​​ផ្គត់ផ្គង់​ទឹកគីមទូចដែល​បានកាន់​​​កាប់​​​​ពី​រដ្ឋាភិបាលក្នុងខែមករាកំពុង​តែ​ទាមទារ​អោយ​អ្នកស្រុក​បង់​ថ្លៃទឹក​៥០​​​ភាគរយ​លើស​ពីតំលៃមុន​ រឺក៏១៨០០​រៀលក្នុង​១ម៉ែត្រ​គូប។ អ្នកតំណាង​មួយរូប​​របស់​ហ្វូង​បាតុករ​ ដែល​​​​ស្នើសុំ​​មិន​បញ្ចេញ​ឈ្មោះ​ព្រោះខ្លាច​មាន​​​ការ​យាយី​ធ្វើបាបបាននិយាយ​ថា“ហ្វូង​​​បាតុករ​​​​បានជួប​ជាមួយក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកកាលពី​ម្សិលមិញដើម្បី​ចរចា​ពីតម្លៃទឹក​ឡើងវិញប៉ុន្តែ​កិច្ច​ចរចា​នេះត្រូវបាន​បរាជ័យ”។ អ្នក​តំណាងរូប​នេះបាន​បន្តថា“ពួកយើង​បាននាំគ្នា​ធ្វើបាតុកម្មនិង​បានបញ្ជូនអ្នកតំណាង​​​​ជាច្រើនរូបទៅ​ចរចា​ជាមួយ​អាជ្ញាធររដ្ឋករទឹកប៉ុន្តែ​មិនដែល​ទទួល​បានលទ្ធិផល​នោះទេ។​ អ្វី​ដែល​អ្នកស្រុក​ទាមទារ​គឺចង់​បាន​តម្លៃទឹក​ស្ថិតត្រឹម​១៥០០​រៀល​ក្នុង១ម៉ែត្រគូប”។ អ្នក​តំណាង​ជាច្រើន​រូប​បាន​និយាយថា​ “ក្រុមហ៊ុន​បានចេញ​គំរោង​តម្លៃ​មួយដែល​តម្រូវ​​​ឲ្យ​​​អ្នក​ប្រើប្រាស់បង់​តិចជាង​១៨០០​​​រៀល​ក្នុង១ម៉ែត្រគូបប្រសិន​បើពួក​គេប្រើ​តិចជាង​១០ម៉ែត្រគូប​”ពួកគេបានបន្តថា “គំរោង​តម្លៃ​ដែល​បាន​ដាក់ចេញ​នេះត្រូវ​​​បាន​ច្រានចោលខណៈដែល​អ្នកប្រើប្រាស់បាន​ប្រើ​លើសពី​១០ម៉ែត្រគូប​ ដោយ​មិន​​​បាន​​​​ចូលក្នុង​គំរោងសន្សំ​សម្ចៃ​នេះទេ”។​ អ្នកស្រុក​ជាច្រើន​ក្នុងខេត្ត​ព្រៃវែង​ក៏បាន​​​ប្តឹង​នៅដើម​សប្តាហ៍​នេះដែរ​ថាក្រុមហ៊ុន​ផ្គត់ផ្គង់​​​​ទឹក​ក្នុងស្រុក​ បានកាត់ផ្តាច់ទឹក​នៅ​​​ដើម​​​ខែនេះ​ចំពោះ​អ្នកណាដែល​​មិនព្រម​​អនុវត្តន​​​៍​តាមគំរោង​ដែល​ពួកគេ​បាន​​​ដាក់ចេញ។ លោកស៊ីនសារ៉ាក់អភិបាល​ខេត្តព្រៃវែង ​បាន​មានប្រសាសន៍​នៅពេលដែល​លោក​មាន​វត្តមាន​ក្នុង​កិច្ចចរចា​កាលពី​ថ្ងៃម្សិល​​​មិញ​​​ថា“ក្រុមហ៊ុននិងមន្ត្រីថ្នាក់ខេត្តជាច្រើនថ្មីៗ ​នេះ​កំពុង​ធ្វើការ​ជាមួយ​គ្នាលើដំណោះស្រាយ ​មួយ​ចំនួនដើម្បី​បញ្ចប់​ការ​តវ៉ានេះរាប់ទាំង​ការបិទ​នូវប្រព័ន្ធ​ចម្រោះ​ទឹកថ្មី​ដែលចាយ​លុយអស់​ច្រើន​របស់ខេត្តនឹង​បើកឲ្យ​​​​ប្រើ​​​ប្រាស់​ឡើងវិញ​នូវ​ប្រព័ន្ធ​ចម្រោះ​ទឹក​សម័យ​អណានិគមន៍​បារាំងចាស់”។ លោក​ សារ៉ាក់​ បាន​បន្តថា​ “ពួកយើង​បាន​ចំណាយ​ពេល​អស់​ជាងមួយ​ម៉ោង​ដើម្បី​ចរចា​​​​ជាមួយ​អ្នកតំណាង​ទាំងប្រំាបី​របស់អ្នកស្រុក​ខេត្តស្វាយរៀង​ ប៉ុន្តែ​ពួកយើង​មិនមាន​ការ​​​ព្រមព្រៀង​គ្នា​នោះទេ”។ អ្នកតវ៉ា​ជាច្រើន​បាននិយាយ​កាលពី​ម្សិល​​​មិញ​ថា“ទម្រាំ​ដល់ភាគី​ទាំងពីរ​អាចឈាន​ទៅ​​​រក​ការព្រមព្រៀងគ្នា​ ហ្វូងបាតុ​ករ​ត្រូវ​បាន គេ​រំពឹង​ថា​នឹង​បន្ត​”ពួកគេបានបន្ថែមថា“ពួកគេ​មានគំរោង​បិទផ្លូវជាតិ​លេខ១១នៅ​ព្រឹកនេះ”៕​ ប្រែសម្រួល​​​ដោយស៊ាស៊ុយឈាង ​