Tuesday, November 19, 2019
Home Authors Posts by Saing Soenthrith

Saing Soenthrith

384 POSTS 0 COMMENTS
Associate editor

ទាហាន​កង​យោធពល​ខេមរភូមិន្ទម្នាក់​ត្រូវ​បាន​ខ្មាន់​​​កាំភ្លើង​​​បាញ់​សម្លាប់​នៅក្នុង​ខេត្ត​បាត់​ដំបង

នគរ​បាល​បាន​និយាយ​កាលពីម្សិលមិញ​ថា ទាហាន​កង​យោធពល​ខេមរភូមិន្ទ​ម្នាក់​​ត្រូវ​បាន​​​បាញ់​ចំក្បាល​​កាលពី​យប់​ថ្ងៃ​សៅរ៍ ខណៈ​ពេល​កំពុង​ដេក​លង់​លក់​​នៅ​ក្នុង​ផ្ទះ​ដែល​គាត់​រស់​នៅ​ជាមួយ​ប្រពន្ធ​ និង​កូន​បួន​នាក់ក្នុង​ខេត្ត​បាត់​ដំបង។ ​លោក ចិត្រ វណ្ណី ស្នង​ការ​រង​នគរ​បាល​ខេត្ត​​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា លោក លី ​ជនឈុន ​អាយុ​៤៧​ឆ្នាំជា​ពលបាល​​នៅ​កង​វរសេនាតូច​លេខ​៥៣​នៃ​កង​យោធ​ពល​ខេមរភូមិន្ទ​ឈរ​ជើង​នៅក្នុង​​ឃុំ​បួរ ស្រុក​​ភ្នំព្រឹក ​បាន​ស្លាប់​ដោយ​ត្រូវ​គ្រាប់​​​កាំភ្លើង​មួយ​​​​គ្រាប់​ចំ​ក្បាល​។ លោក​បាន​ថ្លែង​ថា "​ជន​រង​គ្រោះ​ជា​ទាហាន​ រូប​នេះ​​ត្រូវ​គ្រាប់​​ត្រង់​ផ្នែក​ខាង​ស្ដាំ​នៃ​ក្បាល​ ហើយ​​ធ្លាយ​​​​​ក្រោម​ត្រចៀក​ឆ្វេង បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ"។ លោក​បាន​បន្ថែម​ថា អំពើ​មនុស្ស​ឃាត​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​៦និង​៤០​នាទី​ល្ងាច​ ហើយ​ថា ​នគរ​បាល​បាន​​ទទួល​ដំណឹង​នេះ​ពី​ក្រុម​គ្រួសារ​របស់​គាត់​។ លោក សុង សុភ័ក្ត្រ ​អធិការ​នគរ​បាល​ស្រុក​បាន​មាន​ប្រសាសន៍​ថា...

អ្នក​កាប់​ឈើ​មួយ​ក្រុម​រង​ការ​ជួញដូរ​ត្រូវ​ប្រទេស​ថៃ​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ

មន្ត្រី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា អ្នក​កាប់​ឈើ​២៩​នាក់​ត្រូវ​បាន​បញ្ជូន​ពី​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជា​វិញ​កាលពី​ថ្ងៃ​អាទិត្យ បន្ទាប់ពី​ត្រូវ​បាន​ទាហាន​ថៃ​ចាប់ ខ្លួន​នៅ​ពេល​កំពុង​កាប់​ឈើ​ប្រណីត​នៅ​ម្ខាង​ព្រំដែន​ខេត្ត​បន្ទាយ​មាន​ជ័យ។ លោក​ស្រី សិន ណាំយុង មន្ត្រី​ក្រុង​ប៉ោយប៉ែត​ទទួល​បន្ទុក​ពលករ​ចំណាក​ស្រុក​ត្រឡប់​មក​វិញ​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​បាន​និយាយ​ថា នគរបាល​អន្តោប្រវេសន៍​ថៃ​បាន​នាំ​អ្នក​កាប់​ឈើ​២៩​នាក់ ដែល​មាន​អាយុ​ពី​១៧​ឆ្នាំ​ដល់​៤៥​ឆ្នាំ មក​ព្រំដែន ក្រោយពី​ទាហាន​ព្រំដែន​ចាប់​បាន​ពួកគេ​កាលពី​ថ្ងៃ​សៅរ៍។ លោក​ស្រី​បាន​និយាយ​ថា អ្នក​កាប់​ឈើ​ទាំង​នោះ​ត្រូវ​បាន​គេ​នាំ​ចូល​ដោយ​ខុស​ច្បាប់​តាម​ច្រក​ព្រំដែន​ពីរ​កន្លែង​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ដោយ​ឈ្មួញ​ជួញដូរ ហើយ​បន្ទាប់មក​ប្រគល់​ទៅ​ឲ្យ​ឈ្មួញ​ថៃ និង​បាន​ចំណាយ​ពេល​ប្រាំបី​ថ្ងៃ​កាប់​ឈើ​ប្រណីត។ លោក​ស្រី ណាំយុង បាន​និយាយ​ថា "ពួកគេ​ត្រូវ​ឈ្មួញ​កណ្តាល​ថៃ​បោក​ប្រាស់​នៅ​ប្រទេស​ថៃ ដើម្បី​ឲ្យ​កាប់​ឈើ​អស់​រយៈ​ពេល​ប្រាំបី​ថ្ងៃ រហូត​ដល់​ទាហាន​ព្រំដែន​ថៃ​បាន​ចាប់​ខ្លួន​ពួកគេ​នៅ​ថ្ងៃ​ទី​១៧​ខែ​តុលា ហើយ​ពួកគេ​បាន​ជាប់​ពន្ធនាគារ"។ លោក ស៊ុំ ចាន់គា អ្នក​សម្រប​សម្រួល​សមាគម​អាដហុក​ខេត្ត បាន​ចោទ​ទាហាន​ព្រំដែន​នៅ​ច្រក​ព្រំដែន​ចម្ការ​គ​និង​ស្វាយ​ចេក...

បុរស​​​​ចិន ​ពីរនាក់ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​អំឡុង​ប្រតិបត្តិការ​​​​បង្ក្រាប​ក្រុម​កំហែង​ទារប្រាក់​តាម​អីុនធឺណិត

ក្រុម​មន្ត្រី​បាន​និយាយ​ថា ជន​ជាតិ​ចិន​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង​​៧២​នាក់​ទៀត​ត្រូវ​បាន​ឃាត់​ខ្លួន​បណ្ដោះ​អាសន្ន​កាលពី​ថ្ងៃ​សុក្រ ​ក្នុង​ការ​ឆ្មក់​ចូល​ជា​ច្រើន​លើករបស់​​ក្រសួង​មហាផ្ទៃ​ ដើម្បី​បំបែក​សម្បុក​​ក្រុម​​ឧក្រិដ្ឋ​កម្ម​​តាម​ប្រព័ន្ធ​អុីនធឺណិត​គ្រប់​គ្រង​ដោយ​​ជន​​​ជាតិ​ចិន​ ដែល​​​​កំហែងទារ​ប្រាក់​ពី​អ្នក​​នៅ​​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន​។ អំឡុង​​ការ​ឆ្មក់​ចូល​ក្នុង​​​ក្រុង​ព្រះសីហនុ និង​​​​ក្រុង​សៀមរាប ​ទូរស័ព្ទ​ដៃ កុំព្យូទ័រ និង​ម៉ូដឹម ​ជាច្រើន​​ត្រូវ​បាន​រឹបអូស​។ ទោះ​ជា​យ៉ាង​ណា ​គេ​​​មិន​​​បាន​​​រក​​​ឃើញ​​​ភ័ស្តុតាង​​​​ពាក់​ព័ន្ធ​​​សំឡេង​​​​​ជុំវិញ​ការ​ឆ្លើយ​ឆ្លង​តាម​ប្រព័ន្ធ​អុីនធឺណិត​​អំឡុង​ការ​ឆ្មក់​ចូល​​ទី៣នៅ​​​​ក្នុង​ខេត្ត​ត្បូង​​​ឃ្មុំ​​​ឡើយ។ លោក ម៉ម កំណល់ ​ស្នង​ការ​​រង​​នគរ​បាល​ខេត្ត​​​ព្រះសីហនុ ទីដែល​​ជន​ទាំង​ពីរ​នាក់នេះ​​ត្រូវ​បាន​ចាប់​ខ្លួន​​ បាន​មាន​ប្រសាសន៍​ថា គេ​​​បាន​​​រក​​​ឃើញ​​​ថា វ៉ាង យ៉ុងដេ (Wang Yongde) និង វ៉ាង ជីងគូ...

មនុស្សប្រាំនាក់​រង​របួស ហើយ​ពីរនាក់​ត្រូវ​ចាប់ខ្លួន​​បន្ទាប់ពី​វាយ​តប់គ្នានៅ​​​ក្នុង​​​​វត្ត​អារាម

មន្ត្រី​នគរ​បាល​ម្នាក់​បាន​និយាយ​កាលពី​ម្សិលមិញ​ថា បុរស​ពីរ​នាក់​ត្រូវ​​បាន​ចាប់​ខ្លួន​​ក្នុង​ខេត្ត​បាត់ដំបង ​កាលពី​យប់​ថ្ងៃ​អង្គារ បន្ទាប ់ ពី​មនុស្ស​ប្រាំនាក់​​​​រង​របួស ក្នុង​​​នោះ​​​​ពីរ​នាក់​រង​របួស​ធ្ងន់​ នៅ​ពេល​​មាន​ការវាយ​តប់​គ្នា​ក្នុង​​​​វត្ត​​អារាម​​​អំឡុង​ពិធីបុណ្យ​​កាន់​បិណ្ឌ​។ លោក ស៊ា ធី ​អធិការ​នគរ​បាល​ស្រុក​រកា​​​គិរី ​មាន​ប្រសាសន៍​ថា ​​ការ​វាយ​តប់គ្នា​​នៅ​វត្ត​​ព្រែក​​​​ជីក ក្នុង​ឃុំព្រែក​ជីក ​បាន​​កើត​ឡើង​​អំឡុង​​​ពេល​​​មាន​​​​​ការ​​​ផឹក​ស៊ីស្រវឹង​ជោកជាំ​មួយ​​​នា​​​ពេល​​​ល្ងាច​​​​​នៅ​​​វត្ត​នេះ ហើយវា​​​កើត​​​ឡើង​​​រវាង​​​​​មនុស្ស​ប្រហែល៦នាក់ និងមនុស្ស​​​​មួយ​ក្រុមផ្សេង​​​​ទៀត​មាន​​គ្នា​​ប្រាំបី​នាក់ប្រដាប់​​​ដោយ​កាំបិត​​​មក​ពី​ស្រុក​​​​គាស់​ក្រឡ​ជាប់​គ្នា​នោះ។ ​ លោក ធី បាន​ថ្លែង​ថា ​​"​ជម្លោះ​នេះ​​ចាប់​ផ្ដើម​ឡើង​ដោយ​ការ​​​ទាស់​​​ទែង​​​ពាក្យ​សម្ដី​ ហើយ​បន្ទាប់​មក​​​ឈាន​ដល់​​ការ​ប្រើ​ដំបង​ និង​គប់​ដុំថ្ម​ដាក់​គ្នា និង​មាន​ការ​ប្រើ​កូនកាំបិត​ទៀត​ផង"​​។ លោក​បាន​បន្ថែម​ថា...

ការ​ចុះ​បង្ក្រាបករណី​​​គ្រឿង​​​ញៀន​​ចាប់​ខ្លួន​បាន​មនុស្ស​​បី​នាក់​ ខណៈ​ការ​ចាប់​ខ្លួន​បន្ត​កើន​ឡើង​

ក្រុម​មន្ត្រី​បាន​​ឲ្យ​ដឹង​ថា ​នគរ​បាល​​​បាន​ចាប់​​​ខ្លួន​​មនុស្ស​បី​នាក់​​ និង​រឹបអូស​បាន​​​ថ្នាំញៀន​មេតំហ្វេតាមីន​ប្រភេទ​គ្រាប់​​ទម្ងន់​១គីឡូ​ក្រាម​​​​ក្នុង​ការចុះបង្ក្រាប​​មួយ​​នៅ​ខេត្ត​កំពង់ឆ្នាំង​​​កាល ពី​រសៀល​ថ្ងៃសៅរ៍ ជា​ករណី​ថ្មី​បំផុត​​​​​ក្នុង​ឆ្នាំ​ដែល​​មាន​ការ​បង្ក្រាប​​​ច្រើន​ជាង​ជិត​បី​ដង​បើ​ធៀប​ទៅ​នឹង​​រយៈ​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន។​​​ លោក យិន បញ្ញារិទ្ធិ នាយ​​ការិយាល័យ​​នៅ​​​នាយកដ្ឋាន​នគរ​បាល​​​ប្រឆាំង​​គ្រឿង​ញៀន​​​​នៃ​​ក្រសួង​មហាផ្ទៃ​​​​​បាន​លើក​ឡើង​ថា ជន​សង្ស័យ​ ​​​ឈ្មោះ​ មី រ៉េម អាយុ​៤៥​ឆ្នាំ ​​​បាន​រត់ពន្ធ​​គ្រឿង​​​​ញៀនពី​ខេត្ត​បាត់​ដំបង​​។ ចំណែកឯ ជន​សង្ស័យ​ ឈ្មោះ​ សំ សារឿន អាយុ​៥៦​ឆ្នាំ ជា​អ្នក​បើក​រថយន្ត​ដែល​គេ​រក​ឃើញ​ថ្នាំ​ញៀននៅ​ក្នុង​នោះ រីឯ​​ប្រពន្ធ​របស់​ជន​នេះ​ឈ្មោះ​​ យ៉ុន មុំ អាយុ​៣៦​ឆ្នាំ គឺ​ជា​អ្នក​ដំណើរ​។ លោក​បាន​មាន​ប្រសាសន៍​ថា...

ប្រពន្ធរបស់​​​នគរ​​​បាល​​​ខេត្ត​​​មណ្ឌល​​​គិរី​​​ត្រូវ​​​ចាប់​​​ខ្លួន​​​ ដោយ​​​សារ​​​​​ចាក់​​​់​​​ប្តី​​​របស់​​​ខ្លួន​​​ឯងស្លាប់​​​

យោង​​​តាម​​​នគ​​​របាល​​​ខេត្ត​​​មណ្ឌល​គិរី​បាន​​​ឲ្យដ​​​ឹង​​​ថា ប្រពន្ធ​​​របស់​​​​​​មន្ត្រីនគរបាល​​​ខេត្ត​​​មណ្ឌល​​​គិរី​​​ម្នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ម្សិលមិញ បន្ទាប់ពីយក​​​កាំបិត​​​ចិត​​​បន្លែ​​​ចាក់​​​ប្តី​​​​​​របស់​​​ខ្លួន​​​អំឡុង​​​ពេល​​​​​​ឈ្លោះប្រកែកគ្នា​​​ពេល​​​ស្រវឹង​​​ស្រា​​​ ។ លោក សូ សុវណ្ណ ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ តូច​​​ ចាន់​​​ហេង​​​ អាយុ​​​៤២​​​ឆ្នាំ​​​ ជា​​​មន្ត្រី​​​នគរ​​​បាល​​​ក្រុង​​​សែន​​​មនោរម្យ​​​ និង​​​ប្រពន្ធ​​​ឈ្មោះ  មាស​​​ ចន្ទ្រា  អាយុ​​​២៦​​​​​​ឆ្នាំ​​​បាន​​​ឈ្លោះ​​​ប្រកែក​​​គ្នា​​​នៅ​​​ផ្ទះ​​​​​​របស់​​​ខ្លួន​​​ក្នុង​​​សង្កាត់​​​ស្ពាន​​​មាន​​​ជ័យ​​​ បន្ទាប់​​​ពី​​​ផឹក​​​​​​ សីុ​​​ស្រវឹង​​​ជោក​​​ជាំ​​​ពេញ​​​មួយ​​​​យប់ ហើយ​​​ពេល​​​​​​នោះ​​​ អ្នក​​​ស្រី ចន្ទ្រា បាន​​​កាន់​​​កាំបិត​​​គំរាម​​​ចាក់​​​ខ្លួន​​​ឯង​​​។ លោក​​​ សុវណ្ណ បាន​​​ថ្លែង​​​ថា "ពួក​​​គេ​​​ទាំង​​​ពីរ​​​ស្រវឹង​​​ស្រា​​​ ហើយ​​​បន្ទាប់​​​មក​​​​​​បុរសជា​​​ប្តី​​​បាន​​​​​​ប្រតាយ​​​ប្រតប់​​​ជាមួយ​​​ប្រពន្ធ​​​របស់​​​ខ្លួន​​​ដែលមាន​​​កាំបិត​​​ក្នុង​​​ដៃ​​​។ ពួក​​​គេ​​​បាន​​​ដួល​​​ហើយ​​កាំបិតក៏ជុង​​​​​​​ធ្លាយ​​​ពោះ​​​បុរសជា​​​ប្តី​​​​។​​​គាត់​​​​ហូរ​​​ឈាម​​​យ៉ាង​​​ខ្លាំង និង​​​​ធ្លាយ​​​ពោះ​​​វៀន​​​​​​មក​​​ក្រៅ​​​"។ ពេលនោះ​ អ្នក​​​ស្រី ចន្ទ្រា និ​​​ងអ្នក​​​ជិត​​​ខាង​​​បាន​​​ប្រញាប់​​​ប្រញាល់​​​បញ្ជូន​​​លោក​​​ ចាន់​​​ហេង  ទៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ក្រុង​​​សែន​​​មនោរម្យ​​​  ហើយ​​​គាត់​​​បាន​​​ស្លាប់​​​នៅ​​​ទី​​​នោះ​​​​​​នៅ​​​ម៉ោង​​​១០និង​៣០​​​នាទី​​​យប់។ លោក សុវណ្ណ បាន​​​​​​និយាយបន្ថែម​​​​​​​​​ថា ស្ត្រី​​​រូប​​​នេះ​​​ នឹង​​​បង្ហាញ​​​ខ្លួន​​​នៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​នៅ​​​ថ្ងៃ​​​េនះ​​​ដើម្បី​​​ប្រឈម​​​ការ​​​ចោទ​​​ប្រកាន់ ​​​ពីបទ​​​មនុស្ស​​​ឃាត​​​ដោយ​​​ចេតនា​​​​​​៕​​​ សារុន​​​

ជន​​​សង្ស័យ​​​ពី​​​រនាក់​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ពេល​​​ចែក​​​ចាយ​​​គ្រឿង​​​ញៀនក្នុង​​​ខេត្ត​​​ពោធិ៍​​​សាត់​​​​​​តាម​​​វិធី​​​ថ្មី​​​

ថ្នាំ​​​ញៀន​​​ប្រភេទ​​​មេតំហ្វេតាមីន​​​ទម្ងន់​​​១គីឡូក្រាម​​​ ត្រូវ​​​បាន​​​រឹប​​​អូស និង​​​បុរស​​​ពីរ​​​នាក់​​​ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ក្នុង​​​ខេត្ត​​​ពោធិ៍សាត់​​​កាលពី​​​ថ្ងៃ​​​អង្គារ ដោយ​​​នគរ​​​បាល​​​ដែល​លើក​​​ឡើង​​​ថា ការ​​​ចាប់ខ្លួន​​​នេះ​​​​​​បាន​​​រក​​​​ឃើញ​​​ការ​​​ប្តូរ​​​វិធី​​​ថ្មី​​​ក្នុង​​​ការ​​​ចែក​​​ចាយ​​​គ្រឿង​​​ញៀន​​​នៅ​​​កម្ពុជា​​​។ ​​​លោក យិន បញ្ញារិទ្ធ ប្រធាន​​​ការិយាល័យ​​​នៅ​​​នាយក​​​ដ្ឋាន​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​នៃ​​​ក្រសួង ​​​មហាផ្ទៃបាន​ឲ្យដឹងថា​ ឈ្មោះ ​​​កែ ទុំ អាយុ​​​៣១​​​ ​​​ឆ្នាំ​​​ដែល​​​បាន​​​រត់​​​ពន្ធ​​​ថ្នាំ​​​ញៀន​​​​​​មេតំហ្វេតាមីន​​​ចេញ​​​ពី​​​ខេត្ត​​​បៃ៉លិន និង​​​ខេត្ត​​​បាត់​​​ដំបង និង​​​ ឈ្មោះ បេ ម្លិះ អាយុ​​​៣៤​​​ឆ្នាំ ជា​​​អ្នក​​​ចែក​​​ចាយ​​​គ្រឿង​​​ញៀន​​​​នៅ​​​ក្នុង​​​​​​ ខេត្ត​​​ពោធិ៍​​​សាត់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ដោយ​​​នគរ​​​បាល​​​សម្ងាត់​​​នៅ​​​ក្នុង​​​ការ​​​រៀប​​​អន្ទាក់​​​មួយ។​ លោក​​​បាន​​​មានប្រសាសន៍​​​ថា "​​​អ្នក​​​ចែក​​​ចាយ​​​គ្រឿង​​​ញៀន​​​ទាំង​​​ពីរ​​​នាក​​​់​​​នេះ​​​ដែល​​​មក​​​ពី​​​ខេត្ត​​​បាត់​​​ដំបង​​​បាន​​​លក់​​​​ថ្នាំញៀន​មក​​​ឲ្យ​​​នគ​​​រ បាល​​​សម្ងាត់​​​របស់​​​យើង​​​ ដែល​​​ ធ្វើ​​​ជា​​​​​​ទៅ​​​ទិញ​​​ថ្នាំ​​​ញៀន​​​ពី​​​ពួក​​​​​​គេ​​​តាំង​​​ពី​​​ខែ​​​កក្កដា​​​មក​​​​​​។ ដំបូង​​​ឡើយ​​​ យើង​​​បាន​​​ទាក់​​​​​​ទង​​​ពួក​​​គេ​​​តាម​​​រយៈ​​​អ្នក​​​ប្រើ​​​ប្រាស់​​​ថ្នាំញៀន​​​ជន​​​ជាតិ​​​វៀតណាម​​​មួយ​​​ចំនួន ហើយ​​​បន្ទាប់មក​​​យើង​​​បាន​​​ទៅប្រទេស​​​វៀតណាម​​​ ហើយ​​​យក​​​លេខ​​​​​​ទូរស័ព្ទ​​​នៅ​​​វៀតណាម​​​ហៅ​​​ទូរស័ព្ទ​​​មក​​​ពួក​​​គេ​​​​​​ដើម្បី​​​​​​ទិញ​​​ថ្នាំ​​​មេតំហ្វេតាមីន​​​​ទម្ងន់​​​​​១គីឡូ​​​ក្រាម​​​​​​ក្នុង​​​តម្លៃ​​​៣៩.០០០ដុល្លារ​​​"។ លោក​​​បាន​​​បន្ថែម​​​ថា "យើង​​​បាន​​​ធ្វើ​​​ឲ្យ​​​អ្នក​​​ចែកចាយ​ថ្នាំញៀន​ជឿទុក​​​ចិត្ត​​​យើង​​​។ ​​​លើក​​​ទី១​​​ ​​​​​​នៅ​​​ក្នុង​​​កក្កដា ពួក​​​គេ​​​បាន​​​បដិសេធ​​​ ព្រោះ ​​​ពួក​​​គេ​​​ចង់​​​បាន​​​លុយ​​​ពី​​​យើង​​​មុន​​​។ លើក​​​ទី​​​២​​​ពួក​​​គេ​​​បាន​​​យល់​​​ព្រម​​​លក់​​​ថ្នាំ​​​ញៀន​​​មួយ​​​គីឡូ​​​ក្រាម​​​ក្នុង​​​តម្លៃ​​​៣៩.០០០ដុល្លារ​​​។ យើង​​​បាន​​​ចាប់​​​ខ្លួន​​​ពួក​​​គេ​​​​​​នៅ​​​ក្នុង​​​ឃុំ​​​អូរសណ្តាន់ ស្រុក​​​ក្រគរ​​​"។ លោក​​​ យិន​​​...

មនុស្ស​បី​នាក់​​ពុល​ស្លាប់​​ បន្ទាប់ពី​​លួច​​ផឹក​ស្រា​ត្រាំ​គ្រាប់​ស្លែង​​​សម្រាប់​រឹត​សរសៃ​​​​របស់​ព្រះសង្ឃ

បុរស​បី​នាក់​​បាន​ស្លាប់​ដោយ​សារ​ការ​ពុល​គ្រាប់​ស្លែង​នៅ​ក្នុង​ខេត្ត​កណ្ដាល កាលពី​ថ្ងៃ​អាទិត្យ បន្ទាប់ពី​លួច​ផឹក​ស្រា​ថ្នាំ​សម្រាប់​រឹត​​​សរសៃ​​​​​​របស់​ព្រះសង្ឃ​​​​ដែល​ច្រក​ក្នុង​ប៊ីដុង។ លោក អ៊ុន យ៉ុង អធិការ​រង​ស្រុក​ខ្សាច់​កណ្ដាល បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថា បុរស​មួយ​ក្រុម​​មាន​គ្នា​ប្រាំ​នាក់​មក​ពី​ខេត្ត​ព្រៃវែង ​បាន​ទៅដល់​វត្តស៊ីធរ ​ក្នុង​ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល ​កាលពី​ព្រឹក​​​​ព្រលឹម​ថ្ងៃ​អាទិត្យ ដើម្បី​​ជួយ​រៃអង្គាស​បច្ច័យ​​ចូល​វត្ត ហើយ​​​ដោយ​ពេល​នោះ​ប្រទះ​ឃើញ​ប៊ីដុង​​ចំណុះ​១០​លីត្រ​​ទំនង​ដូច​​ស្រា ពួកគាត់​ក៏​ចាប់​ផ្ដើម​​យក​មក​​ផឹក​។ លោក​​មាន​ប្រសាសន៍​ទៀត​ថា បុរស​ទាំង​នេះ​មិន​បាន​ដឹង​ថា ស្រា​នោះ​លាយ​ជាមួយ​ "ស្លែង​" ដែល​​ប្រើ​សម្រាប់​​​​​លាប​រឹត​ដើម្បី​កាត់​បន្ថយ​ការ​រមាស់ និង​ការ​ឈឺ​ចុក​ចាប់​នោះ​ទេ ហើយ​ក៏​បាន​​​ផឹក​​ថ្នាំ​រឹត​នោះ​​អស់​កន្លះ​ប៊ីដុង​ មុន​ពេល​ពួកគាត់​​ចាប់​ផ្ដើម​​​​​ពុល​។ ​លោក​បាន​ថ្លែង​ថា  "​ពួកគាត់​​បាន​ឃើញ​​​ស្រា​​ត្រាំ​ផ្លែ​ស្លែង​របស់​ព្រះសង្ឃ​ដែល​ជា​ថ្នាំ​បុរាណ​ខ្មែរ​ សម្រាប់​រឹត​​បន្ធូរ​​ការ​ឈឺចុក​ចាប់​។ ប៉ុន្តែ​ពួក​គាត់​បែរ​ជា​​យក​វា​ទៅ​ផឹក​ ហើយ​វា​ក៏​​ធ្វើ​ឲ្យ​ពួកគាត់​​ស្លាប់ និង​​ពុល​ធ្ងន់ធ្ងរ"។ ​លោក​មាន​​ប្រសាសន៍​​បន្ត​ថា ​បុរស​បី​នាក់​ក្នុង​ចំណោម​បុរស​ទាំង​នេះ​ដែល​មាន​អាយុ​ចន្លោះ​ពី​៥៧​ឆ្នាំ​ដល់​៦២​ឆ្នាំ ​បាន​ស្លាប់​​តាម​ផ្លូវ​​ពេល​បញ្ជូន​ទៅ​​​មន្ទីរ​ពេទ្យ​បង្អែក​ដែល​​នៅ​ជិត​បំផុត​​។ ចំណែក​ឯបុរស​ពីរ​នាក់​ទៀត​ដែល​​​​នៅ​រស់​ ត្រូវ​បាន​បញ្ជូន​មក​មន្ទីរ​ពេទ្យ​​មិត្តភាព​ខ្មែរ-​សូវៀត​ ក្នុង​រាជធានី​ភ្នំពេញ ហើយ​​​​​ទំនង​ជា​ត្រូវ​​​​គ្រូពេទ្យ​​​​អនុញ្ញាត​ឲ្យ​ចេញ​ពី​​មន្ទីរ​ពេទ្យ​វិញ​នៅថ្ងៃ​នេះ​។ សូម​​បញ្ជាក់​ថា ស្ទ្រីកនីន (Stychnine) គឺ​​ជា​ម្សៅ​​​ស​ថ្លា​ឥត​មាន​​ក្លិន​​ចម្រាញ់​ចេញពី​​រុក្ខជាតិ​ម្យា៉ង​​ឲ្យ​ឈ្មោះ​ថា ស្លែង ​ដែល​មាន​ប្រភព​ដើម​​​​នៅ​អាស៊ី​ខាង​ត្បូង​។​​​ កាលពី​មុន​​ គេ​​ធ្លាប់​​​ផលិត​​​វា​ជា​ថ្នាំ​គ្រាប់​​សម្រាប់​ព្យាបាល​​​ជំងឺ​ផ្សេងៗ​​របស់​មនុស្ស ប៉ុន្តែ​បច្ចុប្បន្ន​គេ​​ប្រើ​ប្រាស់​វា​ភាគ​ច្រើន​ជា​ថ្នាំ​សម្លាប់​សត្វល្អិត​៕ សុខុម​​​​​

កុមារ​បីនាក់​​​​​នៅ​​​ក្នុង​ខេត្ត​កំពង់​ស្ពឺ រង​របួស​ធ្ងន់​​​បន្ទាប់​ពី​​យកយុទ្ធ​ភណ្ឌមិន​ទាន់ផ្ទុះ​ទៅលេង​​​

មន្ត្រី​មូល​ដ្ឋាន​បាន​និយាយ​​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា កុមារ​បី​នាក់​បាន​រង​របួស​ធ្ងន់​​កាល​ពី​រសៀល​ថ្ងៃ​សុក្រ ​បន្ទាប់ពី​យុទ្ធភណ្ឌ​មិន​​​ទាន់​ផ្ទុះ​​ដែល​ពួកគេ​បាន​ប្រទះ​ឃើញ​​ជិត​ផ្ទះ​របស់​ខ្លួន​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ បាន​ផ្ទុះ​នៅ​ពេល​​ពួកគេព្យាយាម​​​​យក​វា​ទៅ​ដំ​ធ្វើ​​កណ្ដឹង​គោ។ ​​កុមារ​ទាំង​បី​នាក់​នេះ​គឺ​ជា​បង​ប្អូន​ជីដូន​​មួយ​​នឹង​គ្នា​ដែល​បាន​ទៅ​ឃ្វាល​គោល​នៅ​ក្នុង​ឃុំ​កាត់​ភ្លុក ស្រុក​បរសេដ្ឋ។ លោក​មេឃុំ​ ឃុត ផាន់ណា ​បាន​មាន​ប្រសាសន៍​ថា នៅ​ម៉ោង​ប្រហែល​​​​៣និង៣០​នាទី​រសៀល​ថ្ងៃ​សុក្រ ពួកគេ​​បានទៅ​​​ឃ្វាល​គោ​​​នៅ​ក្បែរ​ចម្ការ​មីន​មួយ​ ​ស្រាប់តែ​ពួកគេ​បាន​ប្រទះ​ឃើញ​​​​​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​មួយគ្រាប់​។ លោក​បាន​ពន្យល់​ថា "​ក្មេង​ប្រុស​​ម្នាក់​បាន​ប្រទះ​ឃើញ​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​នេះ ហើយ​​​ចង់​​​​​យក​វា​​​ទៅ​ដំ​ធ្វើ​កណ្ដឹង​គោ។វា​បាន​​យក​កាំបិត​​​ទៅ​ដំគ្រាប់​នោះ​​​ បណ្តាល​ឲ្យ​​​ផ្ទុះ​ ធ្វើ​ឲ្យ​ពួក​គេ​​ទាំង​អស់​រង​របួស​ធ្ងន់​”។ លោក មឿន និត ជា​ឪពុក​ក្មេង​ប្រុស​នេះ​បាន​​និយាយ​ថា ក្មេង​ប្រុស​​ មឿន ម៉េត អាយុ​១២​ឆ្នាំ បាន​ដាច់​ម្រាម​ដៃ​ឆ្វេង​បួន និង​មេដៃ​ស្ដាំ​មួយ​។ ក្មេង​ប្រុស​នេះ​ក៏​រង​របួស​ធ្ងន់​ដោយ​​​អំបែង​គ្រាប់​​​ត្រង់​ដង​ខ្លួន ដែល​ធ្វើ​ឲ្យ​ធ្លាយ​ពោះ​វៀន​ផង​ដែរ​។ លោក និត...

​បុរស​ម្នាក់​​​បាញ់​​មន្ត្រី​កង​រាជអាវុធ​ហត្ថ​​ធ្លាយ​កំប៉េះ​គូទ​ដោយ​​ប្រើ​កាំភ្លើង M16 ​របស់​ជន​រងគ្រោះ​

កង​រាជអាវុធ​ហត្ថ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា បុរស​ម្នាក់​ដែល​ជា​អ្នក​រក​ស៊ី ​​ត្រូវ​បាន​​សមត្ថ​កិច្ច​ចាប់​ខ្លួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ច័ន្ទ បន្ទាប់ពី​​​បាញ់​​​ធ្លាយ​កំប៉េះគូទ​​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​​ដោយ​ចៃ​ដន្យ​ដោយ​​ប្រើកាំភ្លើង​វែង​ធុន M16 ខណៈ​​​​ពួកគេ​ទាំង​ពីរ​​ប្រលែង​​គ្នា​​​ជាមួយ​នឹង​កាំភ្លើង​​មាន​គ្រាប់​នៅ​ក្នុង​រថយន្ត​​​មួយ​បាំង​កន្លះ​​មួយ​គ្រឿង​ដែល​ចត​ឈប់​ស្ងៀម។ យោង​តាម​លោក ឃ្លោក តារា មេបញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​​​ខណ្ឌ​ដូនពេញ​​​បាន​ឲ្យ​ដឹង​​​​ថា ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​​​ប្រហែល៨យប់ ខណៈ​​ឈ្មោះ ជី ម៉ូដែល ដែល​មាន​មុខ​របរ​ជា​អ្នក​ជួល​ម៉ូតូ​ និង​មិត្តភក្ដិ​របស់​ខ្លួន​ឈ្មោះ ពេជ្រ ធារិទ្ធ អាយុ​៣៦​ឆ្នាំ ​ដែល​ជា​មន្ត្រី​កង​រាជអាវុធហត្ថ​ កំពុង​អង្គុយ​ក្នុង​​រថយន្ត​តូយ៉ូតា​តាកូម៉ា​​របស់​ឈ្មោះ ពេជ្រ ធារិទ្ធ នៅ​ចំណុច​ផ្លូវ​ប្រសព្វ​នៃ​មហាវិថី​ព្រះ​នរោត្តម និង​មហាវិថី​ព្រះសីហនុ។ មេបញ្ជាការ​រូប​នេះ​​បាន​មាន​ប្រសាសន៍​ថា ឈ្មោះ ជី ម៉ូដែល...