Saturday, July 4, 2020
Home Authors Posts by Saing Soenthrith

Saing Soenthrith

384 POSTS 0 COMMENTS
Associate editor

នគរបាល​ចាប់ខ្លួន​មនុស្ស​៦នាក់​ពាក់ព័ន្ធក្រុម​ជួញដូរមនុស្ស​ឆ្លងដែន

នគរ​បាល​បាន​និយាយ​ថា បុរស​ជន​ជាតិ​ចិន​បី​នាក់​​ និង​ជន​ជាតិ​ខ្មែរ​បី​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ​​​កាលពី​ម្សិលមិញ ដោយ​សង្ស័យ​ថា​ជា​ក្រុម​ជួញដូរ​មនុស្ស​ ដែល​ក្នុង​នោះ​​ស្ត្រី​ជន​ជាតិ​ខ្មែរ​​ត្រូវ​បាន​ឲ្យ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​។ ​លោក កែវ ធា នាយ​ការិយាល័យ​នគរ​បាល​​​​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​​រាជធានី​​បាន​មាន​ប្រសា​សន៍​ថា អង្គភាព​របស់​លោក​​បាន​​​តាម​ដាន​​មនុស្ស​​ទាំង​បី​នាក់​នេះ​​រយៈ​ពេល​ជាង​១ខែ​មក​ហើយ ហើយ​ទើប​តែ​បាន​ប្រទះ​​​ឃើញ​​នៅ​ម៉ោង​​ប្រហែល​៥​ទៀប​ភ្លឺ ខណៈ​ដែល​ពួកគេ​ម្នាក់​បាន​​ដឹក​ស្ត្រី​ជនជាតិ​ខ្មែរ​​ម្នាក់​ទៅ​អាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ ដើម្បី​ឡើង​​យន្ត​ហោះ​ទៅ​ទីក្រុង​ប៉េកាំង​នៅ​ម៉ោង​៨​ព្រឹក។ លោក កែវ ធា បាន​មាន​ប្រសាសន៍​​​​ថា ក្រោយ​មក​​នគរ​​​​ បាល​​បាន​ឆ្មក់​ចូល​ផ្ទះ​សំណាក់​មួយ​​ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រលឹត​ ខណ្ឌ៧មករា ហើយ​បាន​​រក​ឃើញ​​​អ្នក​សម​គំនិត​​ជនជាតិ​ខ្មែរ​ពីរ​នាក់​ និង​ស្ត្រី​​​ពីរ​នាក់​ទៀត​​ដែលត្រៀម​​​ឡើង​យន្ត​​​ហោះ​តាម​ជើង​ហោះ​ហើរ​ជា​​​មួយ​​​គ្នានេះដែរ។ លោក​បាន​ថ្លែង​ថា ជន​សង្ស័យ​ទាំង​នេះ​​បាន​នាំ​ពួកគេ​ទៅ​ផ្ទះ​សំណាក់​មួយ​​ទៀត​នៅ​ក្បែរ​នោះ ទី​ដែល​ជនជាតិ​ចិន​ត្រូវ​បាន​ចាប់​ខ្លួន​។ ដោយ​កត់​សម្គាល់​ថា ​អ្នក​ទាំង​៦​​​នាក់​​អាច​ប្រឈមការ​ជាប់​ពន្ធនាគារ​​រហូត​ដល់​​១៥​ឆ្នាំ​...

មនុស្ស​បី​នាក់​​ត្រូវ​ចាប់​ខ្លួន​​ពីបទ​ដឹក​​ជញ្ជូន​ឈើ​គ្រញូង​ខុស​ច្បាប់​​នៅ​ខេត្ត​រតនគិរី​​ទៅ​វៀតណាម​

មន្ត្រី​ម្នាក់​បាន​និយាយ​កាលពី​ម្សិលមិញ​ថា បុរស​បី​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​​ក្នុង​ខេត្ត​រតនគិរី​​កាលពី​យប់​ថ្ងៃ​សៅរ៍ ​បន្ទាប់ពី​​​ត្រូវ​គេ​តាម​ទាន់​​​នៅ​ពេល​ដឹក​ឈើ​គ្រញូង​ប្រហែល​១ម៉ែត្រគូប​​ ​តាម​រថយន្ត​ពីរ​គ្រឿង​។ លោក វង់ សេរី ​នាយខណ្ឌ​​រដ្ឋបាល​​ព្រៃ​ឈើ​​​​ខេត្ត​រតនគិរី​​ បាន​និយាយ​ថា មន្ត្រី​រដ្ឋបាល​​​​មួយ​​​​ក្រុម​ និង​នគរ​បាល​ខេត្ត​​ចាប់​បាន​ឈ្មោះ ជុំ កែវ អាយុ​៣៥​ឆ្នាំ សាត់ សិរី អាយុ​២៨​ឆ្នាំ និង​ ​អែល ពៅ អាយុ​៤៤​ឆ្នាំ ​បន្ទាប់ពី​ពិនិត្យ​រថយន្ត​របស់​ពួកគេ​​នៅ​ត្រង់​​ប៉ុស្តិ៍​មួយ​កន្លែង​ក្នុង​ឃុំ​តាអុង ស្រុក​កូនមុំ។ លោក​ សេរី បាន​និយាយ​ថា "​យើង​បាន​រឹប​អូស​​ឈើ​គ្រញូង​២០៣​ដុំ​​ពី​រថយន្ត​ពីរ​គ្រឿង​ និង​ចាប់​ខ្លួន​បុរស​បី​នាក់​"។ លោក​បាន​បន្ថែម​ថា ទំនង​ជាមាន​ការ​​ប៉ុន​ប៉ង​រត់ពន្ធ​ឈើ​ប្រណីត​ឆ្លង​ព្រំដែន​លក់​​ក្នុង​ប្រទេស​វៀត​ណាម​។ លោក​បាន​ឲ្យ​ដឹង​​​បន្ថែម​ទៀត​ថា ជន​ទាំង​បី​នាក់​​ត្រូវ​បាន​បញ្ជូន​ទៅសាលា​ដំបូង​​ខេត្ត​រតន​គិរី​​​កាលពី​ថ្ងៃ​អាទិត្យ និង​ត្រូវ​ចោទ​ប្រកាន់​​​តាម​ច្បាប់​​ព្រៃឈើ​​ពីបទ​នាំឈើ​ចេញ​​​​ដោយ​គ្មាន​​​​​ការ​អនុញ្ញាត​។ បទ​ល្មើស​នេះ​​អាច​មាន​ទោស​​​ជាប់ពន្ធនាគារ​អតិបរមា​​ដល់​ទៅ​៥​ឆ្នាំ៕...

ចោរប្លន់​​ម៉ូតូម្នាក់​​​​ត្រូវ​​​នគរ​​​បាល​​​​​​បាញ់​​​ស្លាប់​​​​​​ក្នុង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​

យោង​តាម​​​ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យដ​​​ឹង​​​ថា ចោរ​​​ប្លន់​​​​ម៉ូតូ​​​ម្នាក់​​​ត្រូវ​​​បាន​​​នគរ​​​បាល​​​បាញ់​​​ស្លាប់​​ពេល​កំពុង​​​​​​​ដេញ​​​តាម​​​ ហើយ​បាញ់​តដៃជា​​​   មួយ​​​​នគរបាល​នៅ​​​ក្នុង​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​ ខេត្ត​​​បន្ទាយ​​​​​​មាន​​​ជ័យ​​​ កាល​​​ពី​​​យប់ថ្ងៃ​​​ច័ន្ទ ប៉ុន្តែ មន្ត្រី​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ដែល​​​បាន​​​និយាយ​​​ជាមួយ​សាក្សី​​បាន​​​ច្រាន​​​ចោល​​​ការ​​​លើក​​​ឡើង​​​របស់​​​ពួក​​​គេ។ លោក អាត់ ខែម ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា នគ​រ​​បាល​​​​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​បាន​​​ដេញ​​​តាម​​​ចោរ​​​ពី​​​រ​​​នាក់​​​ជិះម៉ូតូ​​​ដែល​​​ពួក​​​គេ​​​ទើ​​ប​​​ប្លន់បាន​​​​ ស្រាប់​​​តែ​​​មាន​ការ​​​បាញ់​​​​​​បាន​​កើត​ឡើង​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ចោរ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​ចោរ​​​ពីរ​​​នាក់​​​ត្រូវ​​​បាន​​​បាញ់​​​ស្លាប់​​​ដោយ​​​ត្រូវ​មួយគ្រាប់​​​​ចំបេះ​​​ដូង ហើយ​​​ថា ​​​ចោរ​​​ម្នាក់​​​ទៀត​​​ដែល​​​មាន​​​កំាភ្លើង​​​បាន​​​រត់​​​ចោល​ម៉ូតូ​​​​​​។ លោក អាត់ ខែម បាន​​​ថ្លែង​​​ថា "ចោរ​ដែល​​​​​​មាន​កាំភ្លើង​​​មាន​​​ដីកា​​​ចាប់​​​ខ្លួន​​​ចំនួន​​​ពីរ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​អំពើ​​​ប្លន់​​​ប្រដាប់​​​អាវុធនៅ​​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម ប៉ុន្តែ កាល​​​ពីយប់​​​មិញ​​​នេះ ពួក​​​គេ​​​ត្រូវ​​​នគរ​បាល​​​យើង​​​ដេញ​​​តាម​​​ ហើយ​​​បាន​​​បាញ់​​​មក​​​លើ​​​កម្លាំង​​​របស់​​​យើង​​​"។ លោក​​​បាន​​​ថ្លែង​​​ថា លោក​​​មិន​​​ស្គាល់​​​ឈ្មោះ​​​​​​ ចោរ​​​ទាំង​​​នោះ​​​ទេ ប៉ុន្តែ​​​ថា មន្ត្រី​​​របស់​​​យើង​​​កំពុង​​​ស្វែង​​​រក​​​ចោរ​​​ម្នាក់​​​ដែល​​​បាន​​​រត់​​​គេច​​​ខ្លួន​​​។ លោក​​​បាន​​មាន​ប្រសាសន៍ថា ម៉ូតូ​​​ពីរ​​​គ្រឿង​​​​​​ដែល​​ពួកគេ​ប្លន់​​​បាន​​​នោះ​​​ត្រូវ​​​បាន​​​ប្រគល់​​​ជូន​​​ម្ចាស់​​​វិញ​​​។ លោក ​​​អំុ សុផល ​​​អធិ​​​ការ​​​នគរ​​​បាល​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​មិន​​​អាច​​​ទាក់​​​ទង​​​សុ​​​ំ​​​អត្ថាធិប្បាយ​​​បាន​​​ទេ។ លោក ស៊ុម ចាន់គា អ្នកសម្រប​​​សម្រួល​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដហុក​​​ប្រចាំខេត្ត​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សាក្សី​​​ដែល​​​លោក​​​បាន​​​សាក​​​សួរ​​​...

បុរស​ជា​​​ប្តី​​​ស្លាប់​​​ ដោយ​សារ​តែ​​​ការពារ​គ្រួសារ​របស់​ខ្លួន​​​ពី​ក្រុម​​ចោរប្លន់ប្រដាប់អាវុធ​​​ក្នុង​ខេត្ត​កំពត

នគរ​បាល​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ​បុរស​ម្នាក់​​ត្រូវ​ចោរប្លន់​បាញ់​ស្លាប់ក្នុង​ផ្ទះ​​នៅ​​​ពេល​គាត់​ព្យាយាម​ការពារ​​ភរិយា​​​និង​កូនៗ​របស់​គាត់​​ក្នុង​ខេត្ត​កំពត​កាលពី​យប់​ថ្ងៃ​អាទិត្យ។ លោក ម៉ៅ ចាន់មធុរិទ្ធ ​ស្នង​ការ​រង​នគរ​បាលខេត្ត​​​​បាន​និយាយ​ថា ចោរ​ប្លន់​មួយ​ក្រុម​មាន​គ្នា​បី​ទៅ​បួន​នាក់​បាន​​​ប្រើ​កន្ត្រៃ​កាត់​ដែក​​ចូល​តាម​របង​​ដែល​ព័ទ្ធជុំវិញ​ផ្ទះ​របស់​គ្រួសារ​នេះ នៅ​ស្រុក​ទឹកឈូ ​​បន្ទាប់​មក​បាន​ចូល​ក្នុង​ផ្ទះ​នោះ​តាម​ទ្វារ​ក្រោយ​។ លោក​ ម៉ៅ ចាន់មធុរិទ្ធ បាន​និយាយ​ថា នៅ​​​ពេល​លោក ណេង ណាត ​អាយុ​៥៤​ឆ្នាំ ​មាន​មុខរបរ​​ជា​អ្នក​រត់​​តាក់​ស៊ី បាន​ឮ​សំឡេង​​​មនុស្ស​ចូល​ផ្ទះ​​ គាត់​​បាន​បិទ​​ទ្វារ​​សម្ងំនៅ​​​ក្នុង​​​បន្ទប់​ដេក​​របស់​គាត់​ជាមួយ​ភរិយា​​​និង​កូន​​​ពីរ​នាក់ដោយ​យក​ខ្លួន​ពាំង​ទ្វារ​នោះ​ ចោរ​ប្លន់​ម្នាក់​​​ក្នុង​ចំណោម​ពួកវា​បាន​បាញ់​ទម្លុះ​ទ្វារ​ដោយ​ប្រើ​កាំភ្លើង​ខ្លី​ម៉ាកឡុក នៅ​ម៉ោង​ប្រហែល​៨​និង​៣០​នាទី​យប់។ លោក​បាន​និយាយ​ថា "ជន​រងគ្រោះ​បាន​ត្រូវ​ពីរ​គ្រាប់ ចំ​​​ក​​​និង​ទ្រូង​"។ លោក​បាន​​បន្ថែម​​​​​​ថា ពួក​​​ចោរ​ប្លន់​បាន​រត់បាត់​អស់​បន្ទាប់ពី​ការ​បាញ់​​ ប៉ុន្តែ​​យក​មិន​បាន​​​អ្វី​ទេ​ បើ​ទោះ​ជា​បាន​​រើ​កកាយ​បន្ទប់​មួយ​ក៏ដោយ។ លោក​​បាន​​បន្ថែម​ថា "​ក្រុម​នេះ​អាច​​ជា​មុខ​​សញ្ញា​ចាស់​ ឬ​ជា​ក្រុមចោរប្លន់ប្រដាប់អាវុធ​​ថ្មី​​។ ឥឡូវ​នេះ ​នគរ​បាល​របស់​យើង​​កំពុង​ស៊ើប​​អង្កេត​​ដើម្បី​ស្វែង​រក​ចាប់ខ្លួន​ពួកគេ​"៕...

មន្ត្រី​សិទ្ធិ​​​មនុស្ស​​​​ថា អ្នកកាប់ឈើ​បួននាក់​ត្រូវ​ទាហាន​ថៃ​បាញ់ស្លាប់​

បុគ្គលិក​អង្គការ​សិទ្ធិមនុស្ស​ម្នាក់​​ក្នុង​ខេត្ត​ឧត្ដរមានជ័យបាន​​ឲ្យ​ដឹង​កាលពី​​ម្សិលមិញ​ថា មន្ត្រី​ព្រំដែន​​ម្នាក់​បាន​​ប្រាប់ខ្លួន​ថា បុរស​​ជន​​​ជាតិ​ខ្មែរ​​បួន​នាក់​ត្រូវ​បាន​ទាហាន​ថៃ​បាញ់​ស្លាប់​កាល​ពី​សប្ដាហ៍​មុន ខណៈ​ពេល​ពួកគាត់​បាន​ឆ្លងព្រំដែន​ទៅ​កាប់​ឈើ​ប្រណីត។ លោក ស្រី ណារ៉េន អ្នក​សម្រប​សម្រួល​នៅ​​​អង្គការ​សិទ្ធិ​មនុស្ស​​អាដហុក​ប្រចាំ​ខេត្ត​​នេះ​បាន​មាន​ប្រសាសន៍​ថា អ្នក​កាប់​ឈើ​ជន​​​ជាតិ​ខ្មែរ​ពីរក្រុម​ដាច់​ដោយឡែកពីគ្នា​​ ដែល​អាច​រត់​គេចខ្លួន​​រួច​ពីទាហាន​​ថៃ​ បាន​ប្រាប់​មន្ត្រី​នគរ​បាល​ព្រំដែននៅ​​​​ក្នុង​ស្រុក​ត្រពាំង​​ប្រាសាទ​ថា ការ​បាញ់​នេះ​បាន​កើត​ឡើង​កាលពី​ថ្ងៃ​អង្គារ។ ដោយ​សំដៅ​ដល់​មន្ត្រី​ដដែល​នេះ​ដែល​អ្នក​កាប់​ឈើ​រាយការណ៍ប្រាប់​ពី​ហេតុ​ការណ៍​​​​ដែល​​​បាន​​​កើត​​​ឡើង​​​ ប៉ុន្តែ​បាន​បដិសេធមិន​ប្រាប់​ឈ្មោះ លោក ស្រី ណារ៉េន បាន​មាន​ប្រសាសន៍​ថា "បុរស​​បួន​នាក់​ត្រូវបាន​​​បាញ់​ស្លាប់ ហើយពីរ​នាក់​ទៀត​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​​​​​​​ខ្លួន​កាលពី​សប្ដាហ៍​មុន នេះ​បើ​តាម​​​ការ​លើក​ឡើង​របស់​នគរ​បាល​ព្រំដែនម្នាក់​​"។ លោក​បាន​លើក​ឡើង​ថា "​​អ្នក​ដែល​បាន​រត់​គេច​ខ្លួន​រួច​បាន​ឲ្យ​ដឹង​ថា ការ​​បាញ់​​ទាំងពីរ​លើក​បាន​កើត​ឡើង​​កាលពី​ថ្ងៃទី​៦ ខែ​សីហា នៅ​ម៉ោង​១១​ព្រឹក និង​ម៉ោង​៤ល្ងាច​នៅ​​ក្នុង​ព្រៃ​ទឹកដី​ថៃ​...

ទាហាន​ថៃ​ បាញ់ស្លាប់​​​​អ្នកកាប់ឈើ​​ជន​ជាតិ​ខ្មែរ​​៥នាក់ហើយ ចាប់​​​ពី​​​ដើម​​​ឆ្នាំ​​​​មកទល់ពេលនេះ

យោង​តាម​តួលេខ​​ថ្មី​បំផុត​របស់​រដ្ឋា​ភិបាល​​ ដែល​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុនបាន​ឲ្យ​ដឹង​ថា ជន​ជាតិ​ខ្មែរ​ប្រាំនាក់​ត្រូវ​បាន​ទាហាន​ថៃ​បាញ់​ស្លាប់​ខណៈ​ដែល​ពួកឆ្លង​ព្រំដែន​ចូល​ទៅ​​​កាប់​ឈើ​ខុស​ច្បាប់​​​​​​​អំឡុង​​​រយៈពេល​៦​ខែ​​ដំបូង​នៃ​ឆ្នាំ​នេះ​។ ការ​បាញ់​ស្លាប់​អ្នក​កាប់​ឈើ​ខុស​ច្បាប់​ពី​សំណាក់ទាហាន​ថៃ​​​​នេះ​ជា​ចំណុច​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​ជា​ប្រចាំ​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ​​​​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ហើយ​ស្ថិត​នៅ​​​ក្នុង​ចំណោម​ប្រធាន​បទ​ដែល​បាន​​លើក យកមក​ពិភាក្សា​កាលពី​ម្សិលមិញ​អំឡុង​កិច្ច ប្រជុំ​រួម​ស្ដីពី​ព្រំដែន​រវាង​មន្ត្រី​កម្ពុជា និង​មន្ត្រី​ថៃ​​ក្នុង​ក្រុង​ប៉ោយប៉ែត​។ លោក សៅ វាសនា ប្រធាន​ទំនាក់​ទំនង​ព្រំដែន​នៅ​​ច្រក​ទ្វារ​​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត​ បាន​មាន​ប្រសាសន៍​ថា ក្នុង​រយៈ​ពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ អ្នក​កាប់​ឈើ​ជនជាតិ​ខ្មែរ​ប្រាំនាក់​ត្រូវ​បាន​បាញ់​ស្លាប់ ម្នាក់​រងរបួស​ ១៥​​​នាក់​​បាត់​ខ្លួន ១៥​ជាប់​ពន្ធនាគារ​​ ហើយ​ក្រោយ​​មក​ត្រូវ​បាន​ដោះលែង​វិញ និង​២៩​នាក់​ទៀត​​​​​នៅ​ជាប់ពន្ធនាគារ​ថៃ​នៅ​ឡើយ​។ ដោយ​លើក​ឡើង​ពី​របាយការណ៍​ដែល​បាន​បង្ហាញ​នៅ​កិច្ច​ប្រជុំ​កាលពីម្សិលមិញ លោក​បាន​ថ្លែង​ថា "​ប្រជាជន​ភាគច្រើន​ដែល​ត្រូវ​បាន​​ទាហាន​ថៃ​បាញ់​ស្លាប់​​នោះ បាន​កាប់​​ឈើ​ប្រណីតៗ​ក្នុង​ទឹកដីថៃ​"។ ​តួលេខ​​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៤​​​​រក​មិន​​បាន​ភ្លាមៗ​ទេ។ ប៉ុន្តែ​បើ​យោង​តាម​ក្រសួង​មហាផ្ទៃ ប្រជាជន​ខ្មែរ​១១​នាក់​​ត្រូវ​បាន​បាញ់​ស្លាប់​ ខណៈ​ដែលពួកគាត់ទៅ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ទឹកដី​ថៃ​ក្នុង​កាលពី​​ឆ្នាំ​មុន និង​៣៤​នាក់​​កាលពី​ឆ្នាំ​ទៅ​មួយ​។ ​ប្រទេស​កម្ពុជា​បាន​លើកឡើង​ដដែល​ដោយ​ជំរុញ​ឲ្យ​ប្រទេស​ថៃ​ចាប់​ខ្លួន​អ្នក​កាប់​ឈើ​​ទាំង​នោះ​ជំនួស​ឲ្យ​ការ​បាញ់​សម្លាប់​ពួកគេ​។ ប្រទេស​ថៃ​លើក​ឡើង​ថា ទាហាន​របស់​ខ្លួន​​​​បាញ់​ដើម្បី​ការ​ពារ​ខ្លួនតែ​ប៉ុណ្ណោះ។ អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថា ជន​ជាតិ​ខ្មែរ​ម្នាក់​ទៀត​​ត្រូវ​បាន​បាញ់​ស្លាប់​​​ខណៈពេល​​ទៅ​កាប់​​​ឈើ​ក្នុង​​ទឹក​ដី​ថៃ​កាលពី​សប្ដាហ៍​មុន​នេះ​ ជា​ករណី​បាញ់​ស្លាប់​​​ទាក់​ទង​នឹង​ការ​កាប់​ឈើ​ទី៣​នៅ​ឆ្នាំ​នេះ ដែល​ឆ្លង​ព្រំដែន​ពីខេត្ត​ឧត្តរ​មានជ័យ។ លោក ស្រី ណារេ៉ន ​អ្នក​ឃ្លាំមើលមកពី​អង្គការ​អាដហុក​​បាន​លើក​ឡើង​ថា វា​ជា​ករណី​​​ទី៣​ដែល​ទាហាន​ថៃ​បាញ់​អ្នក​​កាប់​ឈើ​​មក​ពីខេត្ត​ឧត្ដរមានជ័យ​​ បណ្ដាល​ឲ្យ​មនុស្ស​​បួន​នាក់​ស្លាប់​​ចាប់​តាំងពី​ដើម​ឆ្នាំ​នេះមក​​"។ កង​រាជអាវុធ​ហត្ថ​ក្នុង​មូលដ្ឋាន​បាន​លើក​ឡើង​ថា ពួកគេ​មិន​បាន​ដឹងអំពី​ការ​បាញ់​ស្លាប់​​​ដូច​ដែល​បាន​លើក​ឡើង​​ថ្មីៗ​នេះ​ទេ។ អ្នក​កាប់ឈើ​​ដែល​ឆ្លងចូល​​ទឹកដីថៃ​ប្រឈម​​​​នឹងគ្រោះ​ថ្នាក់​​តិចបំផុត​ឬ​ក៏ច្រើន​បំផុត ដែល​ក្នុង​នោះ​ពួកគាត់​​បាន​ប្រមូលឈើ​ប្រណីតៗ​ឆ្លង​ព្រំដែន​...

កងរាជអាវុធហត្ថ​​​ដោះលែង​អ្នក​កាប់ឈើដែល​​ធ្វើការ​ឲ្យ​ក្រុម​​​ហ៊ុន​​​វៀតណាម

យោង​តាម​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា កង​រាជ​អាវុធ​ហត្ថ​មួយ​ក្រុម​​ក្នុង​ខេត្ត​មណ្ឌល​គិរី ដែល​តាម​ចោទ​ថា បាន​បង្ខំ​ឲ្យ​នគរ​បាល​មូលដ្ឋាន​ដោះលែង​អ្នក​បើក​បរ​រថយន្ត​បួន​នាក់​​ដែល​ដឹក​ឈើ​កាប់​ខុស​ច្បាប់​​ដោយ​យក​កាំភ្លើង​ភ្ជង់​កាលពី​ថ្ងៃ​សុក្រ​នោះ មាន​ការ​ងារ​ទី២​​ជា​សន្តិ​សុខ​នៅ​​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​​ដែល​កាន់​កាប់​ដោយ​វៀតណាម​។ កាលពី​ថ្ងៃ​អាទិត្យ​ មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ក្នុង​ខេត្ត​នេះ​​បាន​និយាយ​ថា នគរ​បាល​ប្រឆាំង​​​​បទ​ល្មើស​សេដ្ឋកិច្ច​នៅ​ក្នុង​ស្រុក​កែវ​សីមា បាន​​ឃាត់​រថយន្ត​បួន​គ្រឿង​ដឹកឈើ​សុក្រំ​ជា​ឈើ​ប្រភេទ​លេខ១​ចំនួន​៥៦​ដុំ​​ ស្រាប់តែ​នៅ​ពេល​​នោះ​​​កង​រាជអាវុធ​ហត្ថ​ប្រដាប់​ដោយ​អាវុធ​​ប្រាំពីរ​នាក់​​​បាន​មក​ដល់ ហើយ​ទាញ​ឈើ​ទម្លាក់​​​​ចុះ​ពី​លើ​រថយន្ត​ រួច​នាំយក​រថយន្ត​ទាំង​នេះ​ និង​​​​អ្នក​បើក​បរ​ចាក​ចេញ​ទៅបាត់​។ ពួកគេ​បន្ថែម​ថា ​មុន​​គេច​ខ្លួន​​ អ្នក​បើក​បរ​ទាំង​នោះ​បាន​ប្រាប់​នគរ​បាល​ប្រឆាំង​បទ​ល្មើស​​​​ សេដ្ឋកិច្ច​ថា ឈើ​ទាំង​នេះ​ជា​របស់​លោក សាក់ សារុន ​មេបញ្ជាការ​កង​រាជអាវុធ​ហត្ថ​ស្រុក​។ យោង​តាម​របាយការណ៍​នគរ​បាល​កាល​ពី​​​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា ឈើ​នេះ​​ត្រូវ​បាន​កាប់​ឲ្យ​ក្រុម​ហ៊ុន​ចម្ការកៅស៊ូ Binh Phuoc Kratie Rubber 1 នៅ​ក្បែរ​នោះ ដែលក៏​ស្ថិត​នៅ​ក្នុង​ខេត្ត​​​មណ្ឌល​គិរី​ផង​ដែរ​ ហើយ​បាន​​ដឹក​ទៅ​ទីនោះ​​មុន​ពេលរថយន្ត​ទាំង​នេះត្រូវ​បាន​ឃាត់​​។ របាយការណ៍​ទាំង​នេះ​ឲ្យ​ដឹង​ផង​ដែរ​ថា...

មេបញ្ជាការ​​​​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​ជាប់​​​ចោទ​​​ពីបទ​​​ជួយ​​​អ្នក​​​កាប់​​​ឈើឲ្យ​​​គេច​​​ខ្លួន​

មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​​​​ខេត្ត​​​មណ្ឌល​​​គិរី​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពី​​​ថ្ងៃ​​​សុក្រ កង​​​រាជ​​​អាវុធ​ហត្ថ​​​មូលដ្ឋាន​​​បាន​​​ដោះ​​​លែង​​​​រថយន្ត​​​ចំនួន​បួន​​​គ្រឿង និង​​​អ្នក​​​បើក​​​បរ​​ពី​​​កន្លែង​​​ឃុំ​​​ខ្លួន​​​របស់​​​ នគរ​​​បាល​​​ស្រុក​​​​​​ ដែល​​​បាន​​​ឃាត់​​​រថយន្ត​​​ទាំង​​​នេះ​​​ពីបទ​​​ប៉ុនប៉ង​​​ដឹក​​​ឈើ​​​កាប​​​​​​​​​ខុស​​​ច្បាប់​​​ទៅ​​​កាន់​​​ប្រទេស​​​វៀតណាម​​​ ជួសមុខ​ឲ្យ​​​​​​​មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ម្នាក់​​​។ លោក កែវ សុភ័គ នាយ​​​រង​​​ខណ្ឌ​​​រដ្ឋបាល​​​​​​ព្រៃ​​​​​​ឈើ​​​ខេត្ត​មណ្ឌល​​​គិរី​​​បាន​​​លើក​​​ឡើងថា ការ​​​ប្រឈម​​​មុខ​​​ដាក់​​​គ្នា​​​បាន​​​កើត​​​ឡើង​​​​​​នៅ​​​ក្នុងស្រុក​​​កែវ​​​សីមា ជា​​​កន្លែង​​​​​​​មាន​​សកម្មភាព​​​​​​ជួញដូរ​​​​​ឈើ​​​ខុស​​​ច្បាប់​​​យ៉ាង​​​ច្រើន​​​ដែល​​​ទាហាន​​​ប្រដាប់អាវុធ​​​​ពីរ​​​ក្រុម​​​បាន​​​ប្រឈម​​​មុខ​​​ដាក់​​​គ្នា​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​ឈើ​​​ខុស​​​ច្បាប់​​​មួយ​​​ចំនួន​​​ធំ​​​ដែល​​​​​​​​​​ដឹក​​​ទៅវៀតណាម​​​កាល​​​ពីខែ​​​មិថុនា។ កាល​​​ពី​​​ថ្ងៃ​​​សុក្រ លោក កែវ សុភ័គ បាន​​​លើក​​​ឡើង​​​ថា នគរ​​​បាល​​​ប្រឆាំង​​​បទ​​​ល្មើស​​​សេដ្ឋកិច្ច​​​ស្រុក​​​​​​​​​​​​​បីនាក់​​​​​​បាន​​​ឃាត់​​​រថយន្ត​​​​បួន​​​គ្រឿង​​​ដែល​​​ដឹក​​​ឈើ​​​ចំនួន​​​៥៦​​​ដំុ​​​ទៅកាន់​​​ព្រំ​​​ដែន​​​វៀតណាម​​​ ហើយ​​​ថា អ្នក​​​បើក​​​បរ​​​អះ​​​អាង ​​​​​​ថា ឈើ​​​ទាំង​​​េនះ​​​គឺ​​​ជា​​​របស់​​​លោក សាក់ ​​​សារុន​​​ ​​​មេបញ្ជាការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​ស្រុក​​​កែវ​​​សីមា។ លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ​​​ប៉ុន្តែ ​​​​​​មិន​​​យូរ​​​ប៉ុន្មានក្រោយ​​​មក ​​​បុរស​​​ប្រដាប់​​​ដោយ​​​អាវុធ​​​ចំនួន​​​ប្រាំពីរ​​​នាក់​​​បាន​​​​​​មក​​​ដល់​​​ហើយ​​​​​​ទាញ​​​ឈើ​​​ទម្លាក់​​​ចុះ​​​ពី​​​លើ​​​រថយន្ត រួច​​​​នាំយក​​​រថ​​​យន្ត​​​ទាំង​​នេះ​​​ និង​​​អ្នក​​​បើក​​​បរ​ចាកចេញ​​​​ទៅ​​​បាត់​​​។បុរស​​​ទាំង​​​ប្រាំពីរនាក់​​​នេះ​​​មាន​​​ឯក​​​សណ្ឋាន​​​ ខុស​​​ៗ​​​គ្នា​​​ ខ្លះ​​​ស្លៀក​​​ពាក់​​​ស៊ីវិល​​​ ខ្លះ​​​ទៀត​​​​​​ស្លៀក​​​ពាក់​ជា​ឯក​សណ្ឋាន​​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​...

បុរស​​​ប្រាំមួយនាក់​​​ត្រូវ​​​​សមត្ថកិច្ច​​​ចាប់ខ្លួន​ពី​បទ​រំលោភបូក ហើយ​​​សម្លាប់​​នារី​​បម្រើ​ការ​ខារ៉ាអូខេ​

នគរ​​​បាល​​​បាន​​​និយាយ​​​កាល​​​ពីម្សិលមិញ​​​ថា កម្មករ​​​សំណង់​​​ប្រាំ​​​មួយនាក់​​​ត្រូវ​​​បាន​​​ចាប់​​​​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ ហើយ​​​​​​ពួក​​​គេ​​​បាន​​​សារភាព​​​ថា ពិត​ជា​បាន​​​រំលោ​​​ភបូក​​​ និង​​​សម្លាប់​​​នារី​​​ខារ៉ា អូខេ​​​អាយុ​​​២៦​​​ឆ្នាំ​​​ម្នាក់​​​​​​នៅក្នុង​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​រាជធានីភ្នំពេញ​​​ កាល​​​ពី​​​យប់​​​​​​ថ្ងៃ​​​សៅរ៍មែន​។ សាក​​​សព​​​អាក្រាត​​​កាយ​របស់​​​ វង្ស គន្ធា  អាយុ​​​២៦​​​ឆ្នាំ​​​ត្រូវ​​​បាន​​​ប្រទះ​​​ឃើញ​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​អាទិត្យ​​​ ​​​ត្រូវ​​​​​គេ​​យក​អង្រឹង​​​រុំ នៅក្នុង​​​​ដី​​​ឡូត៍​​​ទំនេរ​​​មួយ​​​ក្នុង​​​សង្កាត់​​​កាកាប​​​។ យោង​​​តាម​​​លោក យឿន សារ៉ាន់​​​ អធិការ​​​នគរ​​បាល​​​ខណ្ឌ បាន​​​ឲ្យ​​​ដឹង​​​ថា បន្ទាប់​​​ពីការ​​​សើុប​​​​​​​​​​អង្កេត​​​រយៈ​​​ពេ​ល​​​បី​​​ថ្ងៃ​​​ កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​ពុធ​​​ នគរ​​​បាល​​​បាន​​​ចាប់​​​ខ្លួន​​​បុរស​​​ប្រាំមួយ​​​នាក់មាន​ឈ្មោះ​​​​ ជិន ណាវី អាយុ​​​២៩​​​ឆ្នាំ ​មឿន ​​ខ្លី  អាយុ​​​១៨​​​ឆ្នាំ មីុ សួ អាយុ​​​២០​​​ឆ្នាំ មុំ វណ្ណាន ​​អាយុ​​​២០​​​​​​ឆ្នាំ អៀម លុច​​​ អាយុ​​​២២​​​​​​ឆ្នាំ និង​​ណាង ណាវី  អាយុ​​​២២​​​​​​ឆ្នាំ នៅ​​​ការដ្ឋាន​​​សំណង់​​​​​ក្បែរ​​​នោះ​​​។ លោក សារ៉ាន់ ​​​មាន​​​ប្រសាសន៍​​​ថា ​"កម្មករ​​​សំណង់​​​ទាំង​​​ប្រាំ​​​មួយ​​​នាក់​​​នេះ​​​បាន​​​រំលោ​​​ភ​​​បូក ​​និង​​​សម្លាប់​​​ស្ត្រី​​​រង​​​គ្រោះ​​​"។ យោង​​​តាម​​​លោក សារ៉ាន់ បាន​​​ឲ្យ​​​ដឹង​​​ថា ​ជិន​​ណាវី អាយុ​​​២៩​​​ឆ្នាំ បាន​​​ជួប​​​ វង្ស គន្ធា នៅ​​​តាម​​​​​ផ្លូវ​​​ជិត​ហាង​​​ខារ៉ាអូខេ​​​ដែល​​​នាង​​​ធ្វើ​​​ការ​​​​​​នៅ​​​​​ក្បែរអាកាស​​​យានដ្ឋាន​​​អន្តរ​​​ជាតិ​​​ភ្នំពេញ​​​។ លោក​​​បាន​​​ឲ្យដ​​​ឹង​​​ថា ពេល​​​នោះ​​​ ណាវី ​បាន​​​​​ឲ្យ​​​ប្រាក់​​​នាង​​​១០​​​ដុល្លារឲ្យ​ទៅ​​​ជា​​​មួយ​​​ខ្លួន​​​នៅ​​​ការដ្ឋាន​​​សំណង់​​​វិញ​​​ ទីដែល​​​អ្នក​​​ទាំង​​​ពីរ​​​បាន​​​រួម​​​​​​ភេទ​​​​​​នៅ​​​ក្នុង​​​រោង​​ស្នាក់​​​នៅ​​​​​​បណ្តោះ​​​អាសន្ន​​​​​​។ លោក​​​ សារ៉ាន់ បាន​​​លើកឡើង​ថា បន្ទាប់​​​ពី​​​ពួក​​​គេ​​​ទាំង​​​ពីរ​​​រួម​ភេទ​រួច​​​រាល់​​​ ជន​​​សង្ស័យ​​​ប្រាំនាក់​​​ទៀត​​​បាន​​​រំលោភ​​​ វង្ស​​​ គន្ធា ម្នាក់​​​ម្តង​​​ៗ​​​​​នៅ​​​ពេលតែមួយ​​​​។ លោក​​​បាន​​​ថ្លែង​​​ថា នៅ​​​ពេល​​​នាង​​​ស្រែក​​​ បុរស​​​មួយ​​​ក្រុម​​​នេះ​​​បាន​​​ចាប់​​​​​ផ្តើម​​​វាយ​​​នាង​​​តែ​​​ម្តង​​​។ លោក​​​បាន​​​បន្ត​​​ថា "តាម​​​ចម្លើយ​​​សារភាព​​​របស់​​​ពួកគេ ពួក​​​គេ​​​បាន​​​វាយ​​​នាង​​​រហូត​​​ដល់​​​សន្លប់​​​ ហើយ​​​បន្ទាប់មក​​​បាន​​​ច្របាច់​​​ក​​​សម្លាប់​​​តែ​​​ម្តង​​​។ លោក​​​​​​បន្ថែម​​​ថា មាន​​​តែ​​​ឈ្មោះ ​​ជិន​ណាវី ដែល​​​មាន​​​អាយុ​​​ច្រើនជាង​​​គេ​​​​​​ប៉ុណ្ណោះ​​​​​​សារភាព​​​ថា បាន​​​សម្លាប់​​​ស្ត្រី​​​រូប​​​នេះ​​​។ លោក សារ៉ាន់ ថ្លែង​​​ថា បុរស​​​មួយ​​​ក្រុម​​​នេះ​​​​​​បាន​​​វាយ​​​នាង​​​រហូត​​​ដល់​​​ស្លាប់​​​ ព្រោះ​​​​​តែ​​​នាង​​​​​​បាន​​​គំរាម​​​​​ប្តឹង​​​នគរ​​​បាល​​​។ ពួក​​​គេ​​​ភ័យ​​​ខ្លាច​​​ ពីព្រោះ​​​ជន​​​រង​​​គ្រោះ​​​និយាយ​​​ថា នាង​​​នឹង​​​រាយ​​ការណ៍ពី​ការ​​​​រំលោភ​​​បូក​​​នេះ​​​ប្រាប់​​​នគរ​​​បាល​​​។ លោក​​​បាន​​​បន្ថែម​​​ថា បុរស​​​ទាំង​​​ប្រាំ​​​មួយ​​​នាក់​​​នេះ​​​កំពុង​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​នៅ​​​អធិការដ្ឋាន​​​នគរ​​​បាល​​​ខណ្ឌ ហើយ​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​តុលា​​​ការ​​​នៅថ្ងៃ​​​នេះ​​​។ លោក​​​ សាន់ ប៉ែត​ នាយ​​​ប៉ុស្តិ៍​​​សង្កាត់​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កម្មករ​​​ទាំង​​​អស់​​​នេះគឺ​​​ជា​​​ជន​​​ចំណាក​​​ស្រុក​​​មក​​​ពីក្រៅ​​​ក្រុង​​​៕សារុន

មេ​គយ​ប៉ុស្តិ៍​ប៉ោយប៉ែត​នឹង​ត្រូវ​ផ្លាស់ចេញ

យោង​តាម​មេគយ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ឲ្យ​ដឹង​ថា មេគយ​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ជា​កន្លែង​ដែល​មាន​ការ​តវ៉ា​ជា​ច្រើន​នា​ពេល​ថ្មីៗ​នេះ​ដោយ​កម្មករ​អូស​រទេះ ដែល​តវ៉ា​​អំពី​ការ​ទារ​ថ្លៃ​ស្រេច​តែ​ចិត្ត​ចំពោះ​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​ព្រំដែន​នោះ នឹង​ត្រូវ​ជំនួស​នៅ​ថ្ងៃ​ពុធ។ សេចក្តី​សម្រេច​ជំនួស​លោក ឈួន ហៃ ដោយ​លោក ហ៊ុយ សុជាតិ ដែល​​​ពីមុន​ជា​មេ​គយ​នៅ​ច្រក​អន្តរជាតិ​បាវិត​ក្នុង​ខេត្ត​ស្វាយរៀង ធ្វើ​ឡើង​ប្រហែល​ពីរ​ខែ​ក្រោយពី​កម្លាំង​រាជ​អាវុធហត្ថ​បាន​បាញ់​ព្រមាន​​​​ក្នុង​​​ពេល​​​មាន​ការ​តវ៉ា ដែល​បាន​បិទ​ផ្លូវ​ជាតិ​លេខ​៥ នៅ​ជិត​ច្រក​ប៉ោយ​ប៉ែត។ នៅ​ពេល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កម្លាំង​រាជ​អាវុធហត្ថ​កាលពី​ថ្ងៃ​ទី​២៥​ខែ​ឧសភា ម៉ៅ ស៊ុន អាយុ​៣២​ឆ្នាំ ជា​កម្មករ​អូស​រទេះ បាន​ទទួល​រង​ការ​វាយ​ដំ​យ៉ាង​ខ្លាំង​និង​ត្រូវ​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។ ពាក្យ​ចចាមអារ៉ាម​មិន​ពិត​អំពី​ការ​ស្លាប់​រូប​គាត់​បាន​បណ្តាល​ឲ្យ​ក្រុម​អ្នក​តវ៉ា​វាយ​ប្រហារ​ការិយាល័យ​គយ​ច្រក​ប៉ោយប៉ែត​ជា​ការ​សងសឹក ដោយ​គប់​ដុំ​ថ្ម​​​រំលង​​​​ខ្លោង​ទ្វារ​មុន​ពេលធ្វើ​​​ឲ្យ​​​ខូច​​​ខាត​​​​​​​ដល់​​​ការិយាល័យ។ ក៏​ប៉ុន្តែ លោក ថោង សុខាំ​ភូ មេ​​គយ​​ខេត្ត​បន្ទាយ​មាន​ជ័យ...