Thursday, December 12, 2019
Home Authors Posts by Sek Odom

Sek Odom

487 POSTS 0 COMMENTS

លោក ហ៊ុន សែន ផ្តល់ដី​​​ប​​​ន្ថែម​​​ដល់​​​ប្រជាពលរដ្ឋ​​​ដែលមិនទាន់​​​ទទួលយក​​​សំណង​​​នៅ​​​តំបន់​​​បឹកកក់​​​

នៅក្នុងការព្យាយាមដើម្បីដោះស្រាយវិវាទដីធ្លីដែលកើតឡើង៨ឆ្នាំមកហើយនោះ កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់ដីបន្ថែមនៅក្នុងការអភិវឌ្ឍតំបន់បឹងកក់នេះដល់ប្រជាពលរដ្ឋប្រាំពីរគ្រួសារដែលមិនទាន់បានទទួលយកសំណងនៅឡើយ។ នៅក្នុងសុន្ទរកថានៅវិមានសន្តិភាព លោក ហ៊ុន សែន បានប្រាប់ឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដោះស្រាយបញ្ហានេះ ដោយការផ្ដល់ដីបន្ថែមដល់ប្រជាពលរដ្ឋដែលធ្វើការតវ៉ាពីលើអ្វីដែលសាលារាជធានីបានផ្ដល់ឱ្យកាលពីដើមឆ្នាំនេះ។ លោកបានមានប្រសាសន៍ថា "អនុក្រឹត្យបានវាស់វែងដីនេះរួចហើយ ហើយដីមួយចំនួននៅមិនទាន់មានការប្រើប្រាស់នៅឡើយ ូច្នេះហើយសូមដោះស្រាយបញ្ហានេះជូនបងប្អូនទៅ"។ កាលនៅជាអភិបាលរង លោក ឃួង ស្រេង បានប្រកាសកាលពីខែមេសាថា សាលារាជធានីនឹងឈប់ព្យាយាមចរចាអំពីសំណងជាមួយប្រជាពលរដ្ឋទាំងប្រាំពីរគ្រួសារនេះទៀតហើយ បន្ទាប់ពីសាលារាជធានីបានផ្ដល់ដីពីរឡូត៍ដល់គ្រួសារនីមួយៗក្នុងចំណោមប្រាំមួយគ្រួសារ និងដីបួនឡូតិ៍ដល់គ្រួសារទី៧។ ដីនៅតំបន់បឹងកក់នេះបានចាប់ផ្ដើមចាក់ខ្សាច់បំពេញកាលពីឆ្នាំ២០០៨។ ប្រជាពលរដ្ឋប្រហែល៣.០០០គ្រួសារប្រឈមនឹងការបណ្ដេញចេញ...

អំឡុង​​​ខួប​​​គម្រប់១ឆ្នាំ ក្រុមសកម្ម​​​ជន​​​ទាមទារ​​​ឱ្យ​​​ដោះលែង​​​អ្នកស្រី ទេព វន្នី

អ្នកស្រី ទេព វន្នី សកម្មជនដីធ្លីដ៏ឆ្នើមមួយរូបបានជាប់ពន្ធនាគាររយៈពេល៣៦៥ថ្ងៃហើយកាលពីម្សិលមិញ ហើយសមាជិកសហគមន៍បឹងកក់មួយក្រុមមានគ្នាជាង៥០នាក់បានជួបជុំគ្នានៅវាលខ្សាច់នៅខាងក្រៅតំបន់នេះទាមទារឱ្យដោះលែងអ្នកស្រីឱ្យមានសេរីភាពវិញជាថ្មីម្ដងទៀត។ ដោយលើកបដាមានរូបអ្នកស្រី ទេព វន្នី ជាប់ពន្ធនាគារដោយមានសរសេរអក្សរថា "ដោះលែងអ្នកស្រី ទេព វន្នី" នោះ ពួកគាត់ត្រូវបានចូលរួមដោយសម្ពន្ធមិត្ត បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល និងតំណាងសហជីពមួយចំនួនផងដែរ។ អ្នកស្រី បូ ឆវី ជាអ្នកតវ៉ាម្នាក់នៅតំបន់បឹងកក់បាននិយាយថា "យើងនឹងមិនបញ្ឈប់ការតវ៉ាឡើយ បើអ្នកស្រី ទេព វន្នី មិនត្រូវ ានដោះលែងទេនោះ។ ការឃុំខ្លួនអ្នកស្រីគឺធ្វើឱ្យអន្តរជាតិមើលឃើញថា រដ្ឋាភិបាលអាក្រក់ប៉ុណ្ណា ហើយថា ពួកគេអាចប្រឈមការចាញ់ឆ្នោតនៅក្នុងការបោះឆ្នោត"។ ក្រុមអ្នកតវ៉ាបានបង្ហោះប៉េងប៉ោងពណ៌សអំឡុងពិធីពុទ្ធសាសនាដើម្បីរំឭកខួបគម្រប់មួយឆ្នាំនៃការជាប់ពន្ធនាគាររបស់អ្នកស្រី...

អ្នកជំនាញ​​​ជប៉ុន​​​នឹង​​​មកសិក្សា​​​ពីការ​​​ស្ថាបនា​​​ផ្លូវ​​​រថភ្លើងអាកាសពីផ្សារធំថ្មី​​​ទៅ​​​អាកាសយានដ្ឋាន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីម្សិលមិញបន្ទាប់ពីទទួលបានកិច្ចព្រមព្រៀងផ្ដល់ប្រាក់កម្ចីជាមួយប្រទេសជប៉ុនកាលពីសប្ដាហ៍មុនថា ក្រុមមន្ត្រីជប៉ុននឹងចាប់ផ្ដើមសិក្សាលទ្ធភាពស្ថាបនាផ្លូវរថភ្លើងអាកាសចាប់ពីផ្សារធំថ្មីទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ លោក ហ៊ុន សែន បានថ្លែងនៅពិធីប្រគល់ សញ្ញាបត្រកាលពីម្សិលមិញ ប៉ុន្មានថ្ងៃបន្ទាប់ពីលោក ស៊ិនហ្សូ អាេប នាយករដ្ឋមន្ត្រីជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់កម្ចីក្នុងទឹកប្រាក់៨០០លានដុល្លារដើម្បីបញ្ចប់គម្រោងនេះថា គម្រោងនេះសំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ លោក ហ៊ុន សែន បានមានប្រសាសន៍ថា លោក ស៊ិនហ្សូ អាបេ បានធានាចំពោះរូបលោកនូវការសងត្រឡប់វិញក្នុងរយៈពេលវែង និងអត្រាការប្រាក់ទាបសម្រាប់កម្ចីហេដ្ឋារចនាសម្ព័ន្ធ។ លោកបានមានប្រសាសន៍អំឡុងពិធីនោះថា "ទោះបីថាវាថ្លៃបន្តិច ប៉ុន្តែយើងត្រូវតែដោះស្រាយការកកស្ទះចរាចរណ៍"។ លោក...

តុលាការ​​​ផ្តន្ទាទោស​​​លោក គឹម សុខ ​​​ឱ្យ​​​ជាប់ពន្ធនាគារ​​​​​​១៨ខែ 

បង្អែរបង្អង់ក្នុងការស្ដាប់សាលក្រមផ្តន្ទាទោសពីបទញុះញង់ និងបរិហារកេរ្តិ៍នោះកាលពីម្សិលមិញ លោក គឹម សុខ អ្នករិះគន់រដ្ឋាភិបាលនៅតែអះអាងដដែលថា គណបក្សប្រជាជនកម្ពុជានៅពីក្រោយការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយកាលពីឆ្នាំមុន។  លោកបានប្រាប់តុលាការថា "ខ្ញុំមិនចាំបាច់ក្រោកឈរស្តាប់ការប្រកាសរបស់អ្នកទេ" ដោយលោកអះអាងដដែលៗថា តុលាការគ្រាន់តែធ្វើតាមការកំណត់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែប៉ុណ្ណោះ។ លោកបានបន្ថែមថា "នេះគឺជាសវនាការទីងមោង"។ ចៅក្រម គី ឫទ្ធី មិនបានផ្លាស់ប្តូរជំហរទេ ដោយបង្គាប់ឱ្យលោក គឹម សុខ អនុវត្តទោសជាប់ពន្ធនាគាររយៈពេល១៨ខែ និងបង់ប្រាក់សំណងជំងឺចិត្តដល់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាប្រជាជនកម្ពុជាកំពុងកាន់អំណាចប្រហែល២០០.០០០ដុល្លារ។ លោកក៏ត្រូវបានបង្គាប់ឱ្យបង់ប្រាក់ពិន័យចំនួន៨លានរៀលចូលថវិការដ្ឋផងដែរ។ ទឹកប្រាក់ចំនួន២០០.០០០ដុល្លារនេះមិនទាន់គ្រប់តាមការទាមទាររបស់លោក ហ៊ុនសែន ឡើយដែលបានដាក់ពាក្យបណ្តឹងរដ្ឋប្បវេណីចំនួនពីរ ដោយទាមទារទឹកប្រាក់ប្រហែល៥០០.០០០ដុល្លារ និង២.៥០០ដុល្លារ ពីអ្នករិះគន់រូបនេះដែលបានធ្វើការអះអាងអំពីការធ្វើឃាតលោក កែម ឡី កាលពីខែកក្កដា ឆ្នាំ២០១៦តាមវិទ្យុអាស៊ីសេរី។ ចៅក្រម គី ឫទ្ធី បានមានប្រសាសន៍ថា "តាមអង្គហេតុនៃការញុះញង់ និងបរិហារកេរ្តិ៍ លោក គឹម សុខ បានប្រព្រឹត្តបទឧក្រិដ្ឋនេះមែន ហើយបានទទួលស្គាល់ថា វាជាសំឡេងរបស់គាត់នៅក្នុងវីដេអូឃ្លីបនោះនៅពេលលោកបានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី"។ លោក គឹម សុខ ត្រូវបានចាប់ដាក់ពន្ធនាគារកាលពីខែកុម្ភៈបន្ទាប់ពីនិយាយដោយគ្មានភ័ស្តុតាងបញ្ជាក់ពីការធ្វើឃាតនេះតាមកម្មវិធីវិទ្យុ។ លោកបាននិយាយរឿងនេះដដែលៗជាថ្មីម្តងទៀតកាលពីម្សិលមិញ។ ខណៈដែលឆ្មាំសន្តិសុខព្យាយាមយកអាវបិទមាត់គាត់នោះលោកបាននិយាយថា "វាពិតណាស់ដែលគណបក្សប្រជាជនកម្ពុជានៅពីក្រោយការធ្វើឃាតនេះ" ។ សូមបងប្អូនមើលខ្លួនឯងទៅ"។ លោក គឹម សុខ បានប្រទាញប្រទង់ជាមួយសន្តិសុខខណៈលោកបានព្យាយាមនិយាយឡើេងវិញជាថ្មីម្តងទៀត។ លោកបាននិយាយថា "បើខ្ញុំជាប់គុកដោយសារតែការអះអាងអំពីការពិត លោក ហ៊ុន សែន ក៏ត្រូវជាប់គុកដែរ"។ លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ដោយឃាតករសម្លាប់លោក កែម ឡី ឈ្មោះ អឿត អាង ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារមួយជីវិតរួចហើយនោះ ច្បាស់ណាស់ការអត្ថាធិប្បាយរបស់លោក គឹម សុខ ស្មើនឹងការបរិហារកេរ្តិ៍។ លោក គី តិច បានថ្លែងថា "ការសម្រេចនេះមានយុត្តិធម៌សម្រាប់ដើមបណ្តឹង និងជាយុត្តិធម៌សម្រាប់ជនជាប់ចោទ សមនឹងអំពើល្មើសដែលគាត់បានធ្វើ"។ លោក ជូង ជូងី មេធាវីការពារក្តីរបស់អ្នកអត្ថាធិប្បាយរូបនេះបានមានប្រសាសន៍ថា លោកនឹងពិគ្រោះជាមួយលោក គឹម សុខ ថា តើត្រូវប្តឹងឧទ្ធរណ៍ឬយ៉ាងណា។ មុនពេលចុចបិទទូរស័ព្ទពេលអ្នកយកព័ត៌មានទាក់ទងមក លោក ជូង ជូងី បានថ្លែងថា "ខ្ញុំគ្មានអ្វីត្រូវនិយាយទេ ពីព្រោះវាហួសពីការទទួលយកបាន"។ លោក គឹម សុខ បានជំទាស់នឹងភាពស្របច្បាប់របស់តុលាការ សវនាការជំនុំជម្រះ និងលោក ហ៊ុន សែន គ្រប់ពេលទាំងអស់ ដោយប្តេជ្ញាតតាំងនឹង "ចំណុចក្តៅនេះ"។ លោកបានព្យាយាមទាមទារឱ្យកោះហៅលោកនាយករដ្ឋមន្ត្រីចូលខ្លួនសម្រាប់ការសាកសួរអំឡុងសវនាការ ហើយបានអះអាងថា មន្ត្រីរបស់លោក ហ៊ុន សែន បានព្យាយាមឱ្យលោកធ្វើការសុំទោស ជាថ្នូរនឹងការអត់ឱន។ នៅឯសវនាការនៅសាលាដំបូងរាជធានីភ្នំពេញកាលពីខែមុន លោក គឹម សុខ បានយកក្រដាសញ៉ុកត្រចៀក ជាការជំទាស់នឹងអ្វីដែលលោកលើកឡើងថា ជាសវនាការមានហេតុផលនយោបាយ ហើយបានរិះគន់តុលាការចំពោះការធ្វើតាម"ទឹកមាត់នរករបស់ហ៊ុន សែន"។ ការចោទប្រកាន់ទាំងនេះគឺជារបត់ចុងក្រោយនៅក្នុងជីវិតរបស់អតីតអ្នកគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិច និងមន្ត្រីក្រសួងព័ត៌មានរូបនេះ ដែលបានល្បីឈ្មោះយ៉ាងឆាប់រហ័សកាលពីដំណាច់ឆ្នាំមុនដោយសារការអត្ថាធិប្បាយឥតសំចៃមាត់របស់គាត់តាមវិទ្យុអាស៊ីសេរី។ លោក ហង្ស វិទូ ប្រធានមូលនិធិ កែម ឡី និងជាអ្នកសរសេរជីវប្រវត្តិលោក គឹម សុខ បានមានប្រសាសន៍ថា ការនិយាយខ្លាំងៗរបស់លោក គឹម សុខ ដោយសារតែអ្វីដែលលោកហៅថាសវនាការអយុត្តិធម៌។ លោក ហង្ស វិទូ បានថ្លែងថា "បើទោះគាត់គ្មានភ័ស្តុតាងក៏ដោយ វាគ្រាន់តែជាការបញ្ចេញមតិរបស់គាត់ប៉ុណ្ណោះ"។ លោកបានបន្តថា គណបក្សប្រជាជនកម្ពុជាគួរណាព្រមានស្រាលជាងនេះលើអ្នកអត្ថាធិប្បាយរូបនេះ។ អ្នកវិភាគរូបនេះបាននិយាយថា លោក គឹម សុខ ត្រូវបានផ្តន្ទាទោសចំពោះការនិយាយដែលធ្វើឱ្យមានមន្ទិលសង្ស័យដ៏រាលរាលជំុវិញអ្នកដែលបានបញ្ជាឱ្យមានការធ្វើឃាតលោក កែម ឡី។ លោក ហង្ស វិទូ បាននិយាយថា គាត់មិនបានធ្វើការស៊ើបអង្កេតផ្ទាល់ខ្លួនលើ ឃាតកម្មនេះ ហើយជាញឹកញាប់ប្រភពរបស់គាត់មិនចង់និយាយស្ដីឡើយ។ លោក ហង្ស វិទូ បាននិយាយថា "ខ្ញុំធ្លាប់សួរមនុស្សជាច្រើននៅក្នុងការស៊ើបអង្កេតរបស់ខ្ញុំ ហើយពួកគាត់និយាយថា ' ខ្ញុំដឹង តែខ្ញុំមិនអាចនិយាយបានទេ' ' ខ្ញុំដឹង តែខ្ញុំមិនហា៊ននិយាយទេ'”៕សារុន (រាយការណ៍បន្ថែមដោយ Ben Paviour)

ពល​រដ្ឋ​​ធ្វើ​​ពិធី​​​ដាក់​បណ្តាសា​​​​​​​​ពេល​​សាលា​​ឧទ្ធរណ៍​តម្កល់​​សាល​ក្រម​​​​ផ្តន្ទាទោស​ឲ្យអ្នក​ស្រី ទេព វន្នី

កាលពីម្សិលមិញ បណ្ដាអ្នកឃ្លាំមើលសិទ្ធិមនុស្សទាំងក្នុងប្រទេសកម្ពុជា និងនៅបរទេសបានថ្កោលទោសការបន្តឃុំខ្លួនអ្នកស្រី ទេព វន្នី សកម្មជនសហគមន៍លេចធ្លោ បន្ទាប់ពីសាលាឧទ្ធរណ៍បានតម្កល់ទុកជាបានការនូវទោសជាប់ពន្ធនាគាររយៈពេល៣០ខែរបស់អ្នកស្រីពីបទបង្កអំពើហិង្សាដោយចេតនា។ អ្នកស្រី ទេព វន្នី អាយុ៣៦ឆ្នាំត្រូវបានតុលាការផ្ដន្ទាទោសកាលពីខែកុម្ភៈទាក់ទិនសំណុំរឿងចាស់ ស្របពេលអ្នកស្រីកំពុងបន្តសកម្មភាពយុទ្ធនាការតវ៉ារបស់ខ្លួន។ លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមានប្រសាសន៍ថា "វាជាការសងសឹកយ៉ាងច្បាស់ក្រឡែតទៅលើអ្នកស្រី ទេព វន្នី ដោយសារច្រើនឆា្នំមកនេះគាត់បានដឹកនាំសហគមន៍ និងយុទ្ធនាការតវ៉ាដោយសន្តិវិធី"។ លោកស្រីបានលើកឡើងទៀតថា "អ្នកស្រី ទេព វន្នី នៅតែជានិមិត្តរូបនៃយុទ្ធនាការតវ៉ា និងការតតាំងរបស់សហគមន៍ចំពោះការគាបសង្កត់នៅកម្ពុជា...

ការ​​​ដាក់​​​ហិបសប្បុរសជន​​​របស់បក្សសង្គ្រោះជាតិ​​​ធ្វើ​​​​​​ឱ្យ​​​បក្ស​​​ប្រជាជនកម្ពុជា​​​រិះគន់​​​

ចៅសង្កាត់គណបក្សប្រឆាំងទើបជាប់ឆ្នោតថ្មីដែលបានអនុញ្ញាតឱ្យប្រជាពលរដ្ឋដាក់ហិបសប្បុរសជននៅក្នុងការិយាល័យរបស់លោកដើម្បីបានថវិកាសម្រាប់សេវា សង្កាត់នោះ បានរងការរិះគន់ពីមន្ត្រីគណ បក្សកាន់អំណាច និងមន្ត្រីថ្នាក់លើ។ លោក សំ ជឿន ចៅសង្កាត់ទួលសង្កែ២មក ពីគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ ថា ហិបសប្បុរសជនដែលត្រូវបានដាក់កាលពីថ្ងៃសុក្រ ហើយបានយកចេញវិញពីរថ្ងៃក្រោយមក ត្រូវបានដាក់នៅទីនោះដោយ ប្រជាពលរដ្ឋដែលខឹងនឹងកង្វះថវិការដ្ឋ និងដោយសារការជំទាស់របស់លោក។ លោកបានសួរថា "ខ្ញុំមិនចង់ឱ្យមានវាទេ ប៉ុន្តែតើឱ្យខ្ញុំបញ្ឈប់សប្បុរសរបស់ពួកគាត់យ៉ាងម៉េច?”។លោកបានបន្ថែមថា ប្រជាពលរដ្ឋក៏បានផ្តល់តុការិយាល័យចំនួន៣ដល់ការិយាល័យសង្កាត់នេះផងដែរ។លោកបានបន្តថា "ថវិការដ្ឋនឹងមកដល់ឆាប់ៗ គ្រាន់តែវាយូរបន្តិច"។ កាលពីថ្ងៃសៅរ៍ លោក អ៊ុក ខេមា ចៅសង្កាត់រងទី២ដែលបានប្រកួតប្រជែងក្នុងនាមជាបេក្ខជនលេខរៀងកំពូលរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនា បានសរសេរលិខិតមួយច្បាប់ផ្ញើជូនលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវអំពីហិបសប្បុរសជននេះ ដោយលើកឡើងថា លោក សំ ជឿន មិនបានពិភាក្សាពីការដាក់ហិបនេះជាមួយក្រុមប្រឹក្សាសង្កាត់ទេ។ លោក អ៊ុក ខេមា បានមានប្រសាសន៍កាលពីម្សិលមិញថា "ប្រសិនបើខ្ញុំមិនរាយការណ៍ ខ្ញុំអាចនឹងពាក់ព័ន្ធការសង្ស័យពីប្រជាពលរដ្ឋ ឬពីថ្នាក់លើជុំវិញថវិកានេះ"។ លោកបានបន្ថែមថា "ក្រសួងមហាផ្ទៃមានថវិកាសម្រាប់គាំទ្រការងាររដ្ឋបាលដោយសារកម្រៃដែលប្រមូលបានពីប្រជាពលរដ្ឋ ឧទាហរណ៍ដូចជាពេលពួកគាត់ផ្ទេរដីទៅឱ្យអ្នកផ្សេងជាដើម"។ លោក ជា ពិសី បានយល់ស្រប។ លោកបានថ្លែងថា "ខ្ញុំមិនចង់ចាត់ការភ្លាមទេ ហើយទុកឱ្យអាជ្ញាធរក្រុង និងក្រសួងមហាផ្ទៃមើលទៅ"។ លោកបានបន្ថែមថា សង្កាត់ចាំបាច់ត្រូវផ្ញើឯកសារនៃការចំណាយ ឬសំណើគម្រោង មុនពេលពួកគេទទួលបានកញ្ចប់ថវិការដ្ឋ។ លោកបានបន្តថា "វាមើលទៅដូចជាធ្វើសម្រាប់ខ្លួនឯង"។ លោក សំ ជឿន បានអះអាងថា រឿងនេះមិនមែនអ៊ីចឹងទេ ដោយលើកឡើងថា លោកបានចំណាយថវិកាផ្ទាល់ខ្លួនចំនួន២២០ដុល្លារដើម្បីជួលការិយាល័យនៅក្នុងសង្កាត់នេះ ដែលត្រូវបានបំបែកចេញពីសង្កាត់ទួលសង្កែចាប់តាំងពីការបោះឆ្នោតកន្លងមក។ យោងតាមលោក សំ ជឿន បានឱ្យដឹងថា ស្មៀនសង្កាត់កំពុងរៀបចំឯកសារដើម្បីស្នើសុំថវិកាពីរដ្ឋាភិបាល។ លោកបានបន្ថែមថា ក្រុមប្រឹក្សាសង្កាត់នឹងជួបប្រជំុគ្នានៅថ្ងៃពុធដើម្បីពិភាក្សាពីហិបសប្បុរសជននេះ ដែលមិនទាន់ទទួលបានប្រាក់បរិច្ចាគមួយកាក់មួយសេននៅឡើយមុនពេលវាត្រូវបានយកចេញវិញកាលពីថ្ងៃអាទិត្យ។ លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាបានលើកឡើងនៅក្នុងអីុម៉េលថា ការប្រមូលថវិកានេះ "គឺជាវិធីរៃអង្គាសថវិកាស្របច្បាប់ ព្រោះថវិកាដែលប្រមូលបាននេះត្រូវបានប្រើសម្រាប់មូលហេតុផ្សេងៗ ហើយត្រូវបានចាត់ចែងប្រកបដោយតម្លាភាព និងគណនេយ្យភាព"៕...

គ្រូបង្រៀន​​​ជនជាតិ​​​អង់គ្លេស​​​ម្នាក់​​​ត្រូវ​​​បានចោទ​​​ប្រកាន់នៅ​​​​ក្នុង​​​សំណុំរឿង​រំលោភ​​​បំពាន​​​ផ្លូវភេទ​​​កុមារ​​​

អ្នកនាំពាក្យតុលាការមួយរូបបានលើកឡើងថា មួយថ្ងៃបន្ទាប់ពីត្រូវបានចាប់ខ្លួន នាយករងសាលាអន្តរជាតិមួយនៅក្នុងរាជធានីភ្នំពេញ ដែលរងការចោទប្រកាន់ពីបទរំលោភបំពានផ្លូវសិស្សអាយុ៥ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់កាលពីថ្ងៃសុក្រ ហើយបញ្ជូនទៅពន្ធនាគារព្រៃសដើម្បីរង់ចាំការបើកសវនាការ។ លោក សួស វិជ្ជារ៉ាន់ឌី បានលើកឡើងថា លោក Mark Andrew Smith អាយុ៣៩ឆ្នាំជាជនជាតិអង់គ្លេសត្រូវបានចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទដោយមានស្ថានទម្ងន់ទោស បន្ទាប់សាកសួររយៈពេល១ម៉ោងនៅចំពោះមុខលោក អីុ ថាវរៈ ចៅក្រម សើុបសួរនៅសាលាដំបូងរាជធានីភ្នំពេញ។ លោក Smith ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២១ខែកក្កដា ពេលចាកចេញពីសាលាអន្តរជាតិ Golden Bridge ពីរថ្ងៃបន្ទាប់ពីអ្នកលេងហ្វេសប៊ុនជនជាតិខ្មែរម្នាក់ ហៅ Viriya MC បានឡាយវីដេអូដែលរៀបរាប់អំពីសកម្មភាពដែលលោកត្រូវសង្ស័យថា រំលោភបំពានក្មេងស្រីរូបនោះនៅផ្ទះរបស់ខ្លួន។ កាលពីថ្ងៃព្រហស្បតិ៍ សែន ម៉ាលីស  អាយុ៣០ ជាមិត្តស្រីរបស់លោក Smith  បានអះអាងម្តងទៀតដូចពេលមុនថា ឪពុកដែលមានកូនពីរនាក់ក្នុងបន្ទុករូបនេះគ្មានទោសកំហុសទេ ហើយថា នគរបាលបានប្រាប់គាត់ហើយថា ពួកគេរកមិនឃើញភ័ស្តុតាងបញ្ជាក់ថា នាយករងរូបនេះមានទោសកំហុសឡើយនៅក្នុងកាមេរ៉ាសុវត្ថិភាពរបស់សាលា។ រដ្ឋបាលនៅសាលាអន្តរជាតិ Golden...

ភាពតានតឹង​​​កើតឡើង​​​អំឡុង​​​សវនា​​​ការ​​​ឧទ្ធរណ៍របស់អ្នក​​​ស្រី ទេព វន្នី

អ្នកស្រី ទេព វន្នី សកម្មជនសិទ្ធិដីធ្លីដ៏ឆ្នើមមួយរូបនៅតែគឃ្លើនកាលពីម្សិលមិញ អំឡុងសវនាការសាលាឧទ្ធរណ៍ដោយជំទាស់នឹងការផ្ដន្ទាទោសអ្នកស្រីឱ្យជាប់ពន្ធនាគាររយៈពេលជាង២ឆ្នាំ ជុំវិញការចោទប្រកាន់ពាក់ព័ន្ធការតវ៉ាកាលពីឆ្នាំ២០១៣ នៅមុខភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នៅខាងក្រៅសាលាឧទ្ធរណ៍ សមាជិកមួយក្រុមមានគ្នាប្រហែល៣០នាក់ មកពីសហគមន៍បឹងកក់ដែលញាំញីដោយការបណ្ដេញចេញ បានទាមទារឱ្យដោះលែងអ្នកស្រី ដោយមានកាន់បដាដែលស្រែករួមគ្នាថា "ដោះលែងអ្នកស្រី ទេព វន្នី"។ យោងតាមអង្គការសិទ្ធិមនុស្សលីកាដូបានឱ្យដឹងថា អ្នកស្រី ទេព វន្នី ស្ថិតក្នុងចំណោមអ្នកទោសនយោបាយយ៉ាងតិច២០នាក់នៅក្នុងប្រទេស។ រឿងក្តីរបស់អ្នកស្រីត្រូវបានមជ្ឈដ្ឋានទូទៅចាត់ទុកថា ជាផ្នែកមួយនៃចំណាត់ការរបស់រដ្ឋាភិបាលទៅលើអ្នករិះគន់ចាប់ពីអ្នកការពារសិទ្ធិមនុស្សរហូតដល់អ្នកវិភាគនយោបាយ និងមន្ត្រីគណបក្សប្រឆាំងក្នុងបំណងបំបិទសំឡេងអ្នកប្រឆាំង។ ឥឡូវនេះអ្នកស្រីជាប់ពន្ធនាគារអស់រយៈពេល៣៤៨ថ្ងៃហើយ។ អ្នកស្រី ទេព...

ទណ្ឌិត​​​នយោបាយ គឹម សុខ ​​​​​​បង្ហាញ​​​ភាព​​​គឃ្លើន​​​នៅ​​​ក្នុង​​​សវនាការ​​​ជំនុំជម្រះ

លោក គឹម សុខ អ្នកអត្ថាធិប្បាយនយោបាយបានចូលរួមការបើកសវនាការជំនុំជម្រះរឿងក្តីរបស់ខ្លួនពាក់ព័ន្ធការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ និងញុះញង់នៅសាលាដំបូងរាជធានីភ្នំពេញរហូតទាល់ចប់កាលពីម្សិលមិញ ដោយយកក្រដាសញុ៉កត្រចៀកដើម្បីជាការតវ៉ាជំទាស់នឹងករណីដែលលោកចាត់ទុកថាជារឿងនយោបាយតាំងពីដើមទីមកមេ្ល៉ះ។ លោក គឹម សុខ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់កាលពីខែកុម្ភៈដោយសារពេលផ្តល់បទសម្ភាសន៍តាមវិទ្យុអាស៊ីសេរី លោកបានភ្ជាប់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចទៅនឹងការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយ និងជាអ្នករិះគន់រដ្ឋាភិបាលដ៏មានប្រជាប្រិយភាពកាលពីខែកក្កដា ឆ្នាំ២០១៦។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបដិសេធថា មិនជាប់ពាក់ព័ន្ធក្នុងករណីធ្វើឃាតនេះ បានដាក់ពាក្យបណ្តឹងទាមទារសំណងជំងឺចិត្តជាង៥០០.០០០ដុល្លារ។ មុនពេលសវនាការចាប់ផ្តើមកាលពីម្សិលមិញ លោក ជូង ជូងី មេធាវីរបស់លោក គឹម សុខ និងលោក គី តិច មេធាវីរបស់លោកហ៊ុន សែន បានតទល់គ្នាអស់រយៈពេល១ម៉ោងជុំវិញសំណើរបស់លោក គឹម សុខ ស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រីចូលរួមការបើកសវនាការដោយផ្ទាល់។ លោក គឹម សុខ បានថ្លែងបែបចំអកថា "ប្រសិនបើគ្មានដើមចោទ សូមកាត់ទោសខ្ញុំ ហើយបញ្ជូនខ្ញុំទៅពន្ធនាគារទៅ"។ សំដៅដល់គោរមងាររបស់លោកនាយករដ្ឋមន្ត្រី លោក គី តិច បានឆ្លើយតបថា "តើអ្នកចង់ឲ្យសម្តេចមកឈរនៅក្នុងរង្វង់ក្រចកសេះដូច គឹម សុខ ឬ? "។ ចៅក្រម គី រិទ្ធី ទីបំផុតបានសម្រេចថា លោក ហ៊ុន សែន មិនចាំបាច់មានវត្តមានដោយផ្ទាល់ទេ ដោយទំនងជាលើកឡើងថា តំណែងក្នុងគណបក្សរបស់លោកនាយករដ្ឋមន្ត្រីអាចអនុញ្ញាតឲ្យលោកមិនចូលរួមបាន។ សំដៅដល់គោរមងារពេញរបស់លោកនាយករដ្ឋមន្ត្រី ចៅក្រមរូបនេះ បានមានប្រសាសន៍ថា " ដើមចោទគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា"។ លោកបានថ្លែងបន្តថា "ហេតុដូច្នេះមានតែមេធាវីចូលរួម វាគ្រប់គ្រាន់ហើយ"។ នៅត្រង់ចំណុចនោះ លោក គឹម សុខ...

សាលា​រាជធានី​​នឹង​វាស់ដី​បឹង​​​ដែល​​​ពល​​​រដ្ឋ​ខ្លាច​មានការ​​បណ្ដេញ​ចេញ​

អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឲ្យដឹងកាលពីម្សិលមិញថា សាលារាជធានីនឹងចាប់ផ្ដើមវាស់វែងផ្ទះរបស់ប្រជាពលរដ្ឋរាប់រយគ្រួសារដែលកំពុងស្វែងរកប័ណ្ណកម្មសិទ្ធិដីធ្លី ដើម្បីទប់ស្កាត់ការបណ្ដេញដែលអាចកើតមានដោយការគម្រោងអចលនទ្រព្យដ៏ធំមួយដែលចាក់លុបបឹងអស់ពីរ។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីការប្រជុំបិទទ្វាររវាងមន្ត្រីសាលារាជធានី និងប្រជាពលរដ្ឋមួយចំនួនក្នុងចំណោមប្រជាពលរដ្ឋប្រមាណ៥០នាក់មកពីខណ្ឌមានជ័យ និងខណ្ឌដង្កោ ដែលបានប្រមូលផ្ដុំគ្នានៅខាងក្រៅសាលារាជធានីកាលពីព្រឹកម្សិលមិញ ដើម្បីតវ៉ាប្រឆាំងការអភិវឌ្ឍរបស់ក្រុមហ៊ុន ING Holdings និងសុំការជួយអន្តរាគមន៍។ អ្នកតវ៉ាម្នាក់ឈ្មោះ អ៊ុំ ណារី ដែលបានូលរួមការប្រជុំខាងលើេនះនិយាយថា "គេបានប្រាប់ពួកយើងថា គេនឹងបញ្ជាឱ្យមន្ត្រីសាលារាជធានីពិភាក្សាជាមួយសាលាខណ្ឌដើម្បីស្វែងរកដំណោះស្រាយ"។ គាត់បានបន្តថា "ពេលនេះក្រុមហ៊ុន ING បានចាក់បន្ថែមដីខ្សាច់ ដូច្នេះហើយពួកយើងមានការបារម្ភខ្លាចក្រុមហ៊ុនអភិវឌ្ឍលើដីនេះនៅពេលខាងមុខ"។ ស្ត្រីដដែលលើកឡើងទៀតថា ដីខ្សាច់មួយចំនួនបានហៀរចូលដីដែលប្រជាពលរដ្ឋកំពុងអះអាងសិទ្ធិកាន់កាប់នៅជុំវិញបឹងជើងឯក និងបឹងទំពុន។ បឹងទាំងពីរនេះជាផ្នែកនៃទីតាំងមួយមានផ្ទៃដី២.៦០០ហិកតាដែលក្រុមហ៊ុន ING បាននិងកំពុងចាក់បំពេញចាប់តាំងពីឆ្នាំ២០១១មក។ គេហទំព័ររបស់ក្រុមហ៊ុននេះបង្ហាញពីគម្រោងប្រើប្រាស់ភាគច្រើននៃដីនេះសម្រាប់គម្រោង "ING City " របស់ខ្លួន ដោយធ្វើឱ្យបឹងទំពុននៅសល់តែមួយផ្នែកប៉ុណ្ណោះសម្រាប់ជាអាងស្តុកទឹកធម្មជាតិ។ ពេលទាក់ទងបន្ទាប់ពីការប្រជុំកាលពីម្សិលមិញ លោក ម៉េត មាសភក្តី អ្នកនាំាពាក្យសាលារាជធានីបានលើកឡើងថា សាលារាជធានីនឹងបញ្ជូនអាជ្ញាធរទៅកន្លែងនោះ"ឆាប់ៗ" ប៉ុន្តែបានបដិសេធមិនប្រាប់ព័ត៌មានជាក់លាក់បន្ថែមឡើយ។ លោកថ្លែងថា "យើងសម្រេចពីរចំណុច។ ទី១យើងនឹងចេញបទបញ្ជាឲ្យអាជ្ញាធរមូលដ្ឋានចុះស្រង់ចំនួនគ្រួសារ។ ទី២យើងនឹងចេញបទបញ្ជាឲ្យក្រុមការងាររបស់យើងចុះវាស់វែងថា តើដីរបស់គ្រួសារទាំងនោះប៉ុន្មានមែ៉ត្រដែលរងប៉ះពាល់ដោយសារក្រុមហ៊ុននេះ"។ លោកបានថ្លែងបន្តថា...