Sunday, August 16, 2020
Home Authors Posts by Sek Odom

Sek Odom

487 POSTS 0 COMMENTS

សកម្ម​​​ជន​​​ដាក់​​​ញត្តិ​​​ជូន​​​ EU និង​​​ធនាគារ​​​ពិភព​​​លោកសុំ​​​ឲ្យជួយ​​​ដោះ​​​លែង​អ្នកស្រី ទេព វន្នី​​​

សកម្មជនមកពីតំបន់បឹងកក់ជាង៣០នាក់បានដាក់ញត្តិជូនទីស្នាក់ការសហភាពអឺរ៉ុប និងទីស្នាក់ការធនាគារពិភពលោកនៅក្នុងរាជធានីភ្នំពេញកាលពីព្រឹកម្សិលមិញ ដោយស្នើសុំឲ្យស្ថាប័នទាំងពីរនេះជួយបញ្ចុះបញ្ចូល មន្ត្រីរដ្ឋាភិបាលឲ្យដោះលែងអ្នកស្រី ទេព វន្នី សកម្មជនដ៏លេចធ្លោ នៅមុនសាលាឧទ្ធរណ៍បើកសវនាការលើបណ្តឹងជំទាស់នឹងការផ្តន្ទាទោសអ្នកស្រីឲ្យជាប់ពន្ធនាគារនៅសប្តាហ៍ក្រោយ នេះបើយោងតាមសកម្មជនទាំងនេះ។ អ្នកស្រី ទេព វន្នី អាយុ៣៦ឆ្នាំត្រូវបានចាប់ខ្លួនកាលពីខែសីហា ដោយសារដឹកនាំការតវ៉ាទាមទារឲ្យដោះលែងសកម្មជនការពារសិទ្ធិមនុស្សចំនួន៥រូបដែលត្រូវបានចាប់ដាក់ពន្ធនាគារពាក់ព័ន្ធនឹងអ្វីដែលមជ្ឈដ្ឋានទូទៅជឿថា ជាការចោទប្រកាន់មានជាប់ពាក់ព័ន្ធរឿងនយោបាយ។សកម្មជនការពារសិទ្ធិមនុស្សទាំង៥នាក់នោះត្រូវបានដោះលែងឲ្យនៅក្រៅឃុំតាំងពីពេលនោះមក។ ការចោទប្រកាន់ដែលមានរយៈពេលរាប់ឆ្នាំមកនេះត្រូវបានដាក់បន្ទុកមកលើអ្នកស្រី ហើយនៅក្នុងខែកុម្ភៈ អ្នកស្រីត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាការរយៈពេល២ឆ្នាំកន្លះពីបទចោទកើតចេញពីការតវ៉ាក្នុងឆ្នាំ២០១៣នៅខាងមុខភូមិគ្រឹះក្នុងរាជធានីភ្នំពេញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន។ អ្នកស្រី សុង ស្រីលាភ ដែលជាសកម្មជនម្នាក់ទៀតបានលើកឡើងកាលពីម្សិលមិញថា "អ្នកស្រី ទេព វន្នី ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារអស់រយៈពេលជាច្រើនថ្ងៃមកហើយ"។ អ្នកស្រីបានបន្តថា តុលាការបានផ្តន្ទាទោសអ្នកស្រី  ទេព វន្នី "ដោយមិនបានស្វែងរកការពិត" ទេ។ អ្នកស្រី សុង ស្រីលាភ បានលើកឡើងទៀតថា អ្នកស្រី ទេព វន្នី បានប្តឹងឧទ្ធរណ៍ជំទាស់ នឹងការផ្តន្ទាទោសនេះ ហើយនឹងបង្ហាញខ្លួននៅចំពោះមុខសាលាឧទ្ធរណ៍នៅថ្ងៃទី២៧ខែកក្កដា ដែលនៅពេលនោះការអន្តរាគមន៍របស់សហភាពអឺរ៉ុប និងធនាគារពិភពលោកអាចជួយឲ្យមានការដោះលែងអ្នកស្រីបាន។ អ្នកស្រីបាននិយាយថា "យើងសង្ឃឹមថា ពួកគេនឹងអន្តរាគមន៍ទៅរដ្ឋាភិបាលដើម្បីឲ្យដោះលែងគាត់"។ អ្នកស្រី សុង ស្រីលាភ មិនបានពន្យល់ទេ ថា តើអ្នកស្រីគិតថា ស្ថាប័នទាំងពីរនេះអាចជួយបញ្ចុះបញ្ចូលឲ្យតុលាការកែប្រែការសម្រេចដោយរបៀបណានោះ។ អ្នកស្រីបានលើកឡើងបន្ថែមថា ទោះជាយ៉ាងណា នៅម៉ោងប្រហែល៩និង៣០នាទីព្រឹកម្សិលមិញ អ្នកគាំទ្រមួយក្រុមមានគ្នា៣០នាក់មកពីតំបន់បឹងកក់ដែលជាតំបន់រងការបណ្តេញចេញ បានទៅដល់ទីស្នាក់ការរបស់សហភាពអឺរ៉ុបជាកន្លែងដែលពួកគេបានធ្វើការជួបជុំប្រហែល២០នាទីមុនពេលដាក់ញត្តិ។ អ្នកស្រីបានលើកឡើងបន្តទៀតថា ក្រោយមកក៏មានការដាក់ញត្តិស្រដៀងគ្នានេះជូនធនាគារពិភពលោកដែរ។ គ្មានស្ថាប័នណាឆ្លើយតបនឹងសំណើសុំការធ្វើអត្ថាធិប្បាយទេ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានលើកឡើងថា ការចូលរួមចំណែករបស់ស្ថាប័នទាំងពីរនេះនឹងគ្មានឥទ្ធិពលលើការសម្រេចរបស់តុលាការទេ។ លោកបានមានប្រសាសន៍ថា "តុលាការឯករាជ្យ ហើយមានអធិបតេយ្យភាពរបស់ខ្លួន។ គ្មាននរណាមានសិទ្ធិជ្រៀតជ្រែកដំណើរការនីតិវិធី ក៏ដូចជាសេចក្តីសម្រេចបានឡើយ"។លោកបានបន្តថា "គ្មាននរណាអាចជ្រៀតជ្រែកបានទេ។ ការចោទប្រកាន់បច្ចុប្បន្នលើអ្នកស្រី ទេព វន្នី គឺដោយសារមានការអះអាងថា អ្នកស្រីបានប្រើអំពើហិង្សាលើសន្តិសុខខណ្ឌដូនពេញអំឡុងការតវ៉ាស្រដៀងគ្នាមួយកាលពី៤ឆ្នាំមុន។ ស្របពេលដំណាលគ្នានេះ សកម្មជនរូបនេះអះអាងថា គឺកងសន្តិសុខខណ្ឌដូនពេញទេដែលជាអ្នកវាយដំលើអ្នកតវ៉ានោះ៕ ស៊ុយឈាង  

អ្នកទោស​​​ក្នុង​​​​​​ពន្ធនាគារ​​​​​​ខេត្ត​​​ព្រៃវែង​​​គំរាម​​​ទារប្រាក់​​​ពី​​​ស្ត្រី​​​ម្នាក់​​​

មន្ត្រីនគរបាលម្នាក់បាននិយាយកាលពីម្សិលមិញថា បុរសម្នាក់ដែលបច្ចុប្បន្នកំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល១០ឆ្នាំពីបទប្លន់នោះ បានគំរាមទារប្រាក់រាប់រយដុល្លារពីស្ត្រីម្នាក់ ហើយក្រោយមកបានទាមទាររាប់ពាន់ដុល្លារទៀតជំុវិញរូបភាពវីដេអូអាក្រាតដែលស្ត្រីរូបនោះបានបន្តផ្ទាល់ឱ្យជននេះមើលតាមទំព័រហ្វេសប៊ុកដល់បន្ទប់ឃុំខ្លួនរបស់ជននេះក្នុងពន្ធនាគារខេត្តព្រៃវែង។ លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាលបានមានប្រសាសន៍ថា យ៉ែម ប្រុស អាយុ៤៣ឆ្នាំ បានឆ្លើយឆ្លងជាមួយស្ត្រីអាយុ៤៥ឆ្នាំម្នាក់មកពីខេត្តកណ្ដាលតាំងពីខែមុនមកស្រាប់តែនៅពេលនោះជននេះបានបញ្ចុះបញ្ចូលឱ្យស្ត្រីរូបនោះបង្ហាញប្រដាប់ភេទរបស់ខ្លួនតាមរយៈវីដេអូឆាតនោះ។ លោក អ៊ាវ ចំរើន បានថ្លែងថា "យ៉ែម ប្រុស បានប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកមួយចំនួនខុសៗគ្នាក្នុងពន្ធនាគារ ហើយបានថតវីដេអូនេះទុកដោយប្រើទូរស័ព្ទស្មាតហ្វូនមួយគ្រឿងទៀត រួចគំរាមបង្ហោះរូបអាក្រាតនេះតាមប្រព័ន្ធអុីនធឺណិត បើជនរងគ្រោះមិនវេរលុយឱ្យខ្លួនចំនួន៥០០ដុល្លារទេនោះ ហើយស្ត្រីរងគ្រោះបានវេរឱ្យ។ លោកបានថ្លែងថា ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅនគរបាលខេត្តកាលពីថ្ងៃសៅរ៍ បន្ទាប់ពី យ៉ែម ប្រុស បានព្យាយាមគំរាមទារប្រាក់ពីនាងចំនួន៥.០០០ដុល្លារទៀត។ លោក អ៊ាវ ចំរើន...

នគរបាលដុត​​​​​​បំផ្លាញ​​​​​កញ្ឆា​​​​​​៦០.០០០ដើម ​​​នៅស្រុក​​​គិរីវង់ ខេត្ត​​​តាកែវ

ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា នគរបាលបានកាប់បំផ្លាញដើមកញ្ឆាជាង៦០.០០០ដើមលើផ្ទៃដីទំហំ៣ហិកតាក្នុងខេត្តតាកែវដែលជាដំណាំខុសច្បាប់។ លោក ឈុន សារ៉េត ស្នងការរងនគរបាលខេត្តបានមានប្រសាសន៍ថា មន្ត្រីនគរបាលប្រហែល២០នាក់បានកាប់បំផ្លាញដើមកញ្ឆាដែលដាំនៅជើងភ្នំមួយក្នុងស្រុកគិរីវង់ កាលពីថ្ងៃច័ន្ទ ជាលើកទី៤ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ដែលអាជ្ញាធរបានកាប់បំផ្លាញដើមកញ្ឆានៅទីនោះ។ លោកបានថ្លែងថា "កញ្ឆានេះមានម្ចាស់ច្រើនគ្នា។ នៅពេលយើងចុះទៅដល់ទីនោះ គ្មាននរណាម្នាក់នៅលើចម្ការនោះឡើយ"។ លោកបានមានប្រសាសន៍ថា លោកមិនអាចប៉ាន់ប្រមាណពីតម្លៃនៃដើមកញ្ឆាទាំងនោះបានឡើយដែលត្រូវគេស្រោចទឹកអស់ដល់ទៅ៥០ស៊ីទែនឯណោះ។ លោក សៅ ចាន់ធឿន អធិការរងនគរបាលស្រុកបានមានប្រសាសន៍ថា ការតាមដានរកអ្នកដាំកញ្ឆាគឺលំបាកណាស់នៅក្នុងតំបន់ជនបទ ដែលល្បីខាងដាំកញ្ឆានេះ ហើយថា មិនទាន់ចាប់ខ្លួនបានជនណាម្នាក់នៅឡើយទេ។ លោកបានថ្លែងថា "ពួកគេតែងតែដាំក្នុងកន្លែង និងទីតាំងខុសគ្នានៅតំបន់ភ្នំ ដូច្នេះហើយវាលំបាកក្នុងការទទួលបានព័ត៌មានដើម្បីបង្ក្រាប ឬចាប់ខ្លួនម្ចាស់ចម្ការទាំងនោះណាស់"។លោកបានបន្ថែមថា "យើងបានបង្ក្រាបច្រើនលើកមកហើយ...

ការ​​​វាយ​​​កម្ទេ​​​ច​​​អគារ​​​ប៊ូឌីងស​​​ចាប់​​​ផ្តើម​​​នៅ​​​ពេល​​​ពល​​​រដ្ឋ​​​​​​ចាក​​​ចេញ​​​អស់​​​

អេស្កាវ៉ាទ័រពីរគ្រឿងបានប្រែក្លាយឥដ្ឋឱ្យទៅជាកម្ទេចដោយងាយស្រួលកាលពីម្សិលមិញខណៈជញ្ជាំងដែលលយចេញពីជាន់ផ្ទាល់ដីនៃអគារប៊ូឌីងសដ៏ចាស់ទ្រុឌទ្រោមក្នុងរាជធានីភ្នំពេញនេះបានដួលរាបដល់ដីជាបណ្តើរៗ។ ខណៈសំណង់ដ៏សំខាន់នៃអគារប្រវត្តិសាស្ត្រនេះនៅតែឈរខ្ពស់ជាងកម្មករសំណង់ មួយក្រុមតូច ការវាយកម្ទេចអគារដែលជាប់ទៅនឹងប្លុកលំនៅដ្ឋានសម្រាប់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបក្នុងឆ្នាំ១៩៦៣ នោះ បានបន្តពេញមួយថ្ងៃដើម្បីបើកផ្លូវសម្រាប់ការសាងសង់អគារកម្ពស់២១ជាន់ ដែលចំណាយទឹកប្រាក់អស់៨០លានដុល្លារ។ លោក ឃូ សុខឡៃ អ្នកចាត់ការទូទៅក្រុមហ៊ុនពិស្ណុកាបានមានប្រសាសន៍កាលពីម្សិល មិញថា ក្រុមហ៊ុនអារ៉ាកាវ៉ា ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជប៉ុនបានជួលក្រុមហ៊ុនសំណង់ពិស្ណុកាអុីនធឺណេសិនណល (Pisnoka International) ឱ្យវាយកម្ទេចអគារនេះក្នុងរយៈពេល៣ខែក្រោយ។ លោកបានថ្លែងថា សំណង់នេះនឹងត្រូវវាយកម្ទេចបណ្ដើរៗ"ដើម្បីកាត់បន្ថយការប៉ះពាល់ដល់អគារនៅជាប់នោះ និងប៉ះពាល់ដល់សាធារណជន"។ លោក ឃូ សុខឡៃ បានថ្លែងថា "យើងនឹងប្រើសម្ភារធុនធ្ងន់ ហើយផ្នែកមួយចំនួនទៀតយើងត្រូវប្រើកម្លាំងមនុស្ស ពីព្រោះផ្នែកមួយចំនួនវានៅកៀកនឹងអគារផ្សេងទៀត។ យើងត្រូវការពេលវេលាសង់ជញ្ជាំងការពារដើម្បីបញ្ចៀសផលប៉ះពាល់សាធារណៈ"។ លោកបានថ្លែងថា ការចំណាយថ្លៃវាយកម្ទេចអគារដែលគេរង់ចាំយូរមកហើយនេះមិនត្រូវបានបញ្ជាក់ឱ្យដឹងទេ ព្រោះវាអាស្រ័យលើ "ផលប៉ះពាល់បរិស្ថាន" ហើយបញ្ហាមួយចំនួនទៀតដែលក្រុមហ៊ុនបានដោះស្រាយអំឡុងដំណើរការនោះ។ លោក...

តុលាការ​​​ច្រានចោល​​​សំណើ​​សុំ​​​ឲ្យ​​​លោក ហ៊ុន សែន ផ្តល់​​​សក្ខីកម្ម​​​ក្នុង​​​សំណុំ​​​រឿង​​​លោក គឹម សុខ

សំណើរបស់លោក គឹម សុខ អ្នកវិភាគនយោបាយកំពុងជាប់ពន្ធនាគារដែលស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលបំពេញកិច្ចតទល់នៅក្នុងតុលាការជុំវិញបណ្តឹងចោទប្រកាន់ពីបទបរិហារកេរ្តិ៍ និងញុះញង់ត្រូវបានតុលាការកំពូលច្រានចោលកាលពីម្សិលមិញជាមួយនឹងសំណើសុំនៅក្រៅឃុំមួយផ្សេងទៀត។ អ្នករិះគន់រដ្ឋាភិបាលរូបនេះត្រូវបានចាប់ខ្លួននិងចោទប្រកាន់កាលពីខែកុម្ភៈ បន្ទាប់ពីចោទប្រកាន់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចអំឡុងពេលផ្តល់បទសម្ភាសន៍តាមវិទ្យុថា នៅពីក្រោយការធ្វើឃាតលោក កែម ឡី អ្នកអត្ថាធិប្បាយនយោបាយដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងរាជធានីភ្នំពេញជិតមួយឆ្នាំកន្លងមកនេះ។ ប៉ុន្មានថ្ងៃក្រោយមកលោកបានធ្វើការអះអាងបែបនេះម្តងទៀត។ សាលាឧទ្ធរណ៍បានច្រានចោលរួចហើយនូវសំណើរបស់លោក គឹម សុខ ដែលស្នើសុំឲ្យលោក ហ៊ុន សែន ចូលបំពេញកិច្ចតទល់នៅក្នុងសាលាដំបូងរាជធានីភ្នំពេញ ពេលមានការបើកសវនាការណាមួយនាពេលអនាគត។ បន្ទាប់ពីចៅក្រមមួយរូបផ្សេងទៀតបានច្រានចោលសំណើសុំនៅក្រៅឃុំចុងក្រោយរបស់លោក គឹម សុខ ចៅក្រម សឹង បញ្ញាវុធ ក៏បានច្រានចោលសំណើរបស់អ្នកវិភាគ នយោបាយរូបនេះ ដែលស្នើសុំឱ្យកោះហៅលោកនាយករដ្ឋមន្ត្រីផងដែរ ដោយលើកឡើងថា លោក ជូង ជូងី ចៅក្រមរបស់លោកមិនបានផ្តល់ទឡ្ហីករណ៍ "សមហេតុសមផល" សម្រាប់តុលាការពិចារណានោះឡើយ។ ពេលចាកចេញពីបន្ទប់សវនាការ លោក គឹម សុខ បានចោទប្រកាន់លោកនាយករដ្ឋមន្ត្រីថាជាអ្នកនៅពីក្រោយការច្រានចោលនេះ ។ លោកបានស្រែកមុនពេលត្រូវបានបញ្ជូនចូលក្នុងរថយន្តថា "ការសម្រេចនេះមិនត្រឹមត្រូវតាមច្បាប់ទេ។ វាគឺជាការសម្រេចដ៏អយុត្តិធម៌ដែលរៀបចំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន"។ ពេលទាក់ទងបន្ទាប់ពីសវនាការ លោក ជូង ជូងី បានលើកឡើងថា លោក ហ៊ុន សែនគួរតែចូលបំពេញកិច្ចតទល់ពេលមានការបើកសវនាការជំនុំជម្រះរឿងក្តី របស់កូនក្តីលោកទោះបីជាមានការសម្រេចបែបនេះក៏ដោយ។ លោកបានសួរថា "ពេលចៅក្រមតុលាការកំពូលសម្រេចច្រានចោលសំណើនេះ អ៊ីចឹងតើសាលាដំបូងរាជធានីភ្នំពេញអាចពិចារណាសំណុំរឿងនេះយ៉ាងម៉េចទៅពេលបើកសវនាការ?"។ លោកបានបន្តថា ដើមចោទ និងចុងចោទត្រូវតែមកតទល់គ្នាអំឡុងពេលបើកសវនាការដើម្បីលើកឡើងពីហេតុផលផ្ទាល់ខ្លួនសម្រាប់ការពិចារណា"។ លោក គឹម សុខ ត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍ និងញុះញង់បង្កឲ្យមានអសន្តិសុខសង្គម។ លោកនាយករដ្ឋមន្ត្រីដែលបដិសេធថា មិនជាប់ពាក់ព័ន្ធក្នុងការធ្វើឃាតលោក កែម ឡី នោះ បានស្នើសុំសំណងជំងឺចិត្ត៥០០.០០០ដុល្លារ៕ ស៊ុយឈាង

សាលាឧទ្ធរណ៍តម្កល់សាលក្រមផ្តន្ទាទោសលោក ហុង សុខហួរ​ និង លោក សម រង្ស៊ី ពាក់ព័ន្ធ​សន្ធិសញ្ញាព្រំដែន​

កាលពីម្សិលមិញ សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមផ្តន្ទាទោស លោក ហុង សុខហួរ ឱ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ ពីបទធ្វើបទបង្ហាញសន្ធិសញ្ញាក្លែងក្លាយនៅក្នុងវីដេអូបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលសាលាឧទ្ធរណ៍ក៏បានសម្រេចតម្កល់សាលក្រមផ្តន្ទាទោសលោក ឱ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ ពីបទសមគំនិតទុកជាបានការដែរនោះ។ លោក ហុង សុខហួរ ដែលមិនបានបង្ហាញខ្លួននៅក្នុងតុលាការ ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ ពីបទក្លែងឯកសារសាធារណៈ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម កាលពីខែវិច្ឆិកា ពាក់ព័ន្ធនឹងវីដេអូនេះ ដែលរួមមានទាំងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩  ក្លែងក្លាយ ដែលគណបក្សប្រឆាំងបានអះអាងថា...

ត​​​ុលាការ​​​ចេញ​​​ដីកា​​​​​​ចាប់​​​ខ្លួន​​​សកម្មជន​​​ការ​​​ងារ​​​ដែល​​​យក​​​ស្បែក​​​ជើង​​​គប់​​​រូប​​លោក ហ៊ុន​​ សែន 

សាលាដំបូងខេត្តកំពង់ស្ពឺបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនសកម្មជនការងារម្នាក់ដើម្បីធ្វើការសាកសួរជុំវិញការញុះញង់ក្រោយពីស្ត្រីរូបនេះបានយកស្បែកជើងរបស់ខ្លួនគប់ទៅលើស្លាកគណបក្សប្រជាជនកម្ពុជាដែលមានរូបលោកនាយករដ្ឋមន្ត្រី។ ដំបូង តុលាការបានកោះហៅស្ត្រីឈ្មោះ សំ សុខា ជាអតីតកម្មការិនីរោងចក្រកាត់ដេរមកសាកសួរនៅខែមេសា ក្រោយពីវីដេអូឃ្លីបមួយដែលបានបង្ហោះលើទំព័រហ្វេសប៊ុកបង្ហាញថា ស្ត្រីរូបនេះបានយកស្បែកជើងរបស់ខ្លួនគប់រូបលោក ហ៊ុន សែន និងលោក ហេង សំរិន ប្រធានរដ្ឋសភានៅលើស្លាកគណបក្សដែលដាក់តាមដងផ្លូវ។ ព្រះរាជអាជ្ញាបានចោទស្ត្រីឈ្មោះ សំ សុខា បណ្តោះអាសន្នពីបទប្រមាថអ្នករាជការសាធារណៈ ព្រមទាំងញុះញង់ឱ្យមានការរើសអើង បើទោះជាច្បាប់ចែងត្រឹមតែថា ជាការរើសអើងលើជាតិពន្ធុ ក្រុមជាតិ ពូជសាសន៍ឬនៃសាសនាក៏ដោយ។ ស្ត្រីឈ្មោះ សំ សុខា មិនបានចូលខ្លួនតាមការកោះហៅសម្រាប់ការការសាកសួរកាលពីថ្ងៃទី៨ ខែមេសា និងថ្ងៃទី១៣ ខែមិថុនាទេ ហើយស្ត្រីរូបនេះមិនបាននៅផ្ទះទេនៅពេលនគរបាលបានប៉ុនប៉ងចាប់ខ្លួនកាលពីថ្ងៃសុក្រ ជាហេតុធ្វើឲ្យលោក សឹុង វុទ្ធី ចៅក្រមសើុបសួរចេញដីកាបង្គាប់ឱ្យចាប់ខ្លួនតែម្តងកាលម្សិលមិញ។ លោក សឹុង វុទ្ធី បានសរសេរថា "សូមភ្នាក់ងារមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ចាប់ និងនាំខ្លួនជនសង្ស័យឈ្មោះ សំ សុខា ដើម្បីចាត់ការតាមនីតិវិធីច្បាប់"។ លោក សំ សាក់ ស្នងការរងនគរបាលខេត្តបានមានប្រសាសន៍ថា លោកទទួលបានដីកានេះហើយ ហើយកំពុងតាមរកស្ត្រីឈ្មោះ សំ សុខា ដែលអាជ្ញាធរមិនបានឃើញចាប់តាំងពីស្ត្រីរូបនេះត្រូវបានកោះហៅពីដំបូង។ លោកបានថ្លែងថា "ឥឡូវនេះមន្ត្រីរបស់យើងកំពុងតាមរកស្ត្រីរូបនេះ"។លោកបានបន្ថែមថា "ខ្ញុំជឿថា ស្ត្រីរូបនេះស្ថិតនៅក្នុងខេត្តេនះនៅឡើយ។យើង មានការបញ្ជាក់អះអាងខ្លះៗពីស្ត្រីរូបនេះហើយ"។ លោក សំ សាក់ បានបដិសេធ មិននិយាយលម្អិតពីភ័ស្តុតាងដែលថា ស្ត្រីឈ្មោះ សំ សុខា នេះនៅក្នុងខេត្តនេះនោះឡើយ ដោយលើកឡើងថា លោកមិនចង់ឱ្យជនសង្ស័យរូបនេះដឹងថា យើងកំពុងតាមចាប់ខ្លួនឡើយ"។ មន្ត្រីតុលាការផ្សេងទៀតមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។ លោក ជា មុនី អតីតប្រធានសហជីពសេរីកម្មករ បានមានប្រសាសន៍កាលពីខែមេសាថា ស្ត្រីឈ្មោះ សំ សុខា មានការខឹងសម្បាដោយសារតែរូបគាត់ត្រូវបានបណ្តេញចេញពីការងារនៅរោងចក្រកាត់ដេរកាលពីឆ្នាំមុន។ លោកបានរិះគន់សេចក្តីសម្រេចរបស់រដ្ឋាភិបាលក្នុងការបន្តករណីនេះ។ ក្នុងវីដេអូឃ្លីបមួយបង្ហាញពីការយកស្បែកជើងគប់នោះ ស្ត្រីឈ្មោះ សំ សុខា និយាយពីលោក ហ៊ុន សែន និងលោក ហេង សំរិន ថា"អានេះវាដើេរបំផ្លាញជាតិដល់នេះទៀត"។ ការចោទប្រកាន់ពីបទជេរប្រមាថ  ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមា៦ថ្ងៃ និងពិន័យជាប្រាក់១០០.០០០រៀល ចំណែកការចោទប្រកាន់ពីបទញុះញង់ឲ្យមានការរើសអើង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមា៣ឆ្នាំ និងពិន័យជាប្រាក់រហូតដល់៦លានរៀល៕សារុន

កូនប្រុស​​​របស់​​​លោក ទៀ បាញ់ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការពារ​​​ជាតិ​​​ត្រូវ​​​បាន​​​តែង​​​តាំង​​​ជា​​​អភិបាល​​​រង​ខេត្ត

កូនប្រុសរបស់លោក ទៀ បាញ់ ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាមន្ត្រីដ៏ស្មោះស្ម័គ្ររបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានតែងតាំងជាអភិបាលរងខេត្តសៀមរាប ដែលជាការតែងតាំងចុងក្រោយបំផុតនូវសមាជិកគ្រួសាររបស់មន្ត្រីថ្នាក់កំពូល។ លោក លី សំរិទ្ធ អ្នកនាំពាក្យសាលាខេត្តសៀមរាប បានលើកឡើងថា លោក ទៀ សីហា អាយុ៣៧ឆ្នាំស័ក្ដិសមនឹងមុខតំណែងនេះណាស់ដោយសារលោកបានធ្វើជាប្រធានរយៈពេល៥ឆ្នាំនៃសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំខេត្តនេះ ជាក្រុមយុវជនរបស់គណបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន ម៉ានី កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធានទូទាំងប្រទេស។ លោកមានប្រសាសន៍ថា "ផ្អែកលើសមត្ថភាពរបស់គាត់ គាត់ស័ក្ដិសមនឹងទទួលបានការដំឡើងឋានន្តរស័ក្តិនេះ ហើយយើងរីករាយដែលគាត់នឹងមកចូលរួមជាមួយយើងធ្វើការជាមួយសាលាខេត្ត"។ ទាក់ទិនបញ្ហានេះ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍ថា កូនប្រុសរបស់រដ្ឋមន្ត្រីរូបនេះក៏មានឋានន្តរស័ក្ដិជាឧត្តមសេនីយ៍ទោដែរនៅលេខាធិការដ្ឋាននៃក្រសួងការពារជាតិ។ ឧត្តមសេនីយ៍ទោ ទៀ សីហា ត្រូវបានតែងតាំងជាអភិបាលរងខេត្តតាមរយៈអនុក្រឹត្យមួយដែលចុះហត្ថលេខាដោយលោក ហ៊ុន សែន កាលពីថ្ងៃទី២០ខែមិថុនា ជំនួសតំណែងលោក គឹម ឆៃហៀង។ អនុក្រឹត្យនេះបញ្ជាក់ថា លោក គឹម ឆៃហៀង នឹងត្រូវផ្លាស់ទៅកាន់មុខតំណែងដែលមិនបញ្ជាក់នៅទីស្តីការគណៈរដ្ឋមន្ត្រី ។ ចំណែកឯលោក ទៀ បាញ់ បានលើកឡើងថា លោក ហ៊ុន សែន តែងតាំងកូនប្រុសរបស់លោកដោយផ្អែកលើគុណសម្បត្តិរបស់សាមីខ្លួនយ៉ាងតឹងរឹុង។ លោកថ្លែងថា "ខ្ញុំមិនចង់ធ្វើការវិនិច្ឆ័យទេ ប៉ុន្តែមុនពេលដំឡើងឋានន្តរស័ក្ដិនេះ ថ្នាក់លើបានមើលឃើញទំហំការងារដែលគាត់បានធ្វើ និងសមត្ថភាពរបស់គាត់។ ទៅថ្ងៃអនាគត គាត់អាចនឹងត្រូវបានដំឡើងឋានន្តរស័ក្ដិកាន់មុខតំណែងផ្សេងទៀត អាស្រ័យលើសមត្ថភាព និងបទពិសោធន៍របស់គាត់"។ សូមបញ្ជាក់ថា លោក ទៀ បាញ់ គឺជាមនុស្សជំនិតរបស់លោកនាយករដ្ឋមន្ត្រីដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយរដ្ឋមន្ត្រីរូបនេះគឺជាសមាជិកនៃ គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សកាន់អំណាច។ កូនប្រុសច្បងពីររូបរបស់លោក ហ៊ុន សែន ក៏បានឡើងឋានន្តរស័ក្តិលឿនដូចផ្លេកបន្ទោររហូតដល់បានកាន់មុខតំណែងកំពូលៗនៅក្នុងជួរយោធា និងក្រសួងការពារជាតិផងដែរ៕ សុខុម

ការ​ស៊ើបអង្កេត​​ក្នុង​សំណុំរឿង​​មន្ត្រី​អាដហុក​ទាំង​ប្រាំ​​បិទ​បញ្ចប់​​​ ​​រង់ចាំ​សវនាការ​ជំនុំជម្រះ​ទោស​

អ្នកនាំពាក្យតុលាការបានឲ្យដឹងកាលពីម្សិលមិញថា ការស៊ើបអង្កេតរយៈពេល១៣ខែលើមន្ត្រីអង្គការសិទ្ធិមនុស្សអាដហុកទាំងបច្ចុប្បន្ន និងអតីតសរុបប្រាំរូបដែលគេហៅរួមគ្នាថា "មន្ត្រីអាដហុកទាំងប្រាំ" បានបិទបញ្ចប់ហើយ ដោយត្រួសត្រាយផ្លូវសម្រាប់សវនាការជំនុំជម្រះក្នុងសំណុំរឿងមួយដែលត្រូវបានមជ្ឈដ្ឋានទូទៅថ្កោលទោសថាអយុត្តិធម៌ និងជារឿងនយោបាយ។ លោក អុី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានមានប្រសាសន៍កាលពីម្សិលមិញថា "ពេលនេះចៅក្រមស៊ើបសួរបានសម្រេចបិទការស៊ើបអង្កេតហើយ" ហើយកាលបរិច្ឆេទបើកសវនាការជំនុំជម្រះមិនទាន់កំណត់ទេ។ លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតនៅអង្គការអាដហុក អនុប្រធានរបស់លោក គឺលោក ណៃ វង់ដា និងលោក យី សុខសាន្ត ហើយនិងលោកស្រី លឹម...

លោក គឹម សុខ ចោទ​ប្រកាន់​លោក ហ៊ុន សែន ថា​បំពាន​អំណាច​

អំឡុងសវនាការលើសំណើសុំនៅក្រៅឃុំរបស់ខ្លួនកាលពីម្សិលមិញ លោក គឹម សុខ អ្នកធ្វើអត្ថាធិប្បាយនយោបាយដែលកំពុងជាប់ពន្ធនាគារ បានចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបំពានអំណាចដើម្បីចាប់ខ្លួនលោកឱ្យខាងតែបាន ហើយជាថ្មីម្តងទៀតបានអះអាងដដែលថា លោកត្រូវគេឃុំខ្លួនដោយមិនត្រឹមត្រូវនៅពន្ធនាគារព្រៃស។ លោក គឹម សុខ ដែលត្រូវបានចោទប្រកាន់កាលពីខែកុម្ភៈពីបទបរិហារកេរ្តិ៍ និងញុះញង់បន្ទាប់ពីអំឡុងពេលផ្តល់បទសម្ភាសន៍តាមវិទ្យុលើកឡើងថា គណបក្សប្រជាជនកម្ពុជាជាប់ពាក់ព័ន្ធនឹងឃាតកម្មលើលោក កែម ឡី អ្នកវិភាគនយោបាយនោះ បានប្រាប់តុលាការថា លោកនឹងគោរពតាមរាល់លក្ខខណ្ឌដោះលែងឱ្យនៅក្រៅឃុំ។ លោកគូសបញ្ជា់ថា អំណាចលើសលប់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនអាចឱ្យលោកបំពានលក្ខខណ្ឌដោះលែងនៅក្រៅឃុំបានឡើយ...