Sunday, August 16, 2020
Home Authors Posts by Sek Odom

Sek Odom

487 POSTS 0 COMMENTS

មន្ត្រីនគរបាល កងរាជអាវុធហត្ថ និងមន្ត្រីយោធា​ចំនួន​៥រូប​ត្រូវបានចោទប្រកាន់ពីបទ​ដេញតាមរថយន្តដឹកឈើ​

យោងតាមមន្ត្រីនគរបាលម្នាក់បានឲ្យដឹងថា មន្ត្រីនគរបាល កងរាជអាវុធហត្ថ និងមន្ត្រីយោធាចំនួនប្រាំនាក់ត្រូវបានសាលាដំបូងខេត្តកំពង់ចាមចោទប្រកាន់កាលពីថ្ងៃសៅរ៍ បន្ទាប់ពីបាញ់កាំភ្លើងឡើងលើ ពេលដេញតាមរថយន្តដឹកឈើពេញមួយគ្រឿងហើយប្រមូលឈើទាំងនោះដាក់ក្នុងរថយន្តរបស់ខ្លួនកាលពីសប្តាហ៍មុន។ លោក ហេង សម្បត្តិ ស្នងការរងខេត្តនេះបានលើកឡើងកាលពីម្សិលមិញថា មន្ត្រីចំនួន៦នាក់មកពីខេត្តត្បូងឃ្មុំត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ បន្ទាប់ពីដេញតាមរថយន្តមួយគ្រឿងរហូតដល់ខេត្តកំពង់ចាម ប៉ុន្តែ មន្ត្រីកងរាជអាវុធហត្ថម្នាក់ត្រូវបានដោះលែងវិញ បន្ទាប់ពីមានការកំណត់ថា មន្ត្រីរូបនេះ "មិនមានបំណងដេញតាមរថយន្តនេះ"ទេ។ កាលពីសប្តាហ៍មុន លោក ហេង សម្បត្តិ បានលើកឡើងថា មន្ត្រីទាំងនេះប្រឈមការចោទប្រកាន់ពីបទកាន់កាប់អាវុធខុសច្បាប់ ឬពីបទសមគំនិតបន្ទាប់ពីរកឃើញឈើលេខ១ចំនួន១៨បន្ទះ និងកាំភ្លើងអាកា៤៧ពីរដើមនៅក្នុងរថយន្តរបស់ពួកគេ។ សេចក្តីរាយការណ៍អំពីហេតុការណ៍បាញ់ឡើងលើកាលពីថ្ងៃពុធ បានធ្វើឱ្យស្នងការខេត្តចេញបទបញ្ជាឱ្យចាប់ខ្លួនពួកគេ។មន្ត្រីទាំង៥រូបនេះ ម្នាក់មកពីនគរបាល ម្នាក់មកពីកងរាជអាវុធហត្ថ និង៣នាក់ទៀតមកពីកងយោធពលខេមរភូមិន្ទ កំពុងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្ត នេះបើយោងតាមការលើកឡើងបន្ថែមរបស់លោក ហេង សម្បត្តិ៕ស៊ុយឈាង

សកម្មជន​​​បរិស្ថាន​​​ភៀស​​​ខ្លួន​​​ចេញ​​​ពី​​​ភូមិ​​​មួយ​​​មក​​​កាន់​​​ការិយាល័យ ​​​UN ដោយ​​​អះអាង​​​ថា មាន​​​ការ​​​តាម​​​យាយី

សកម្មជនការពារបរិស្ថានម្នាក់ដែលត្រូវបានអ្នកនាំពាក្យរដ្ឋាភិបាលចាត់ទុកថា ជា"ជនបង្កភាពអនាធិបតេយ្យ" នោះបានលើកឡើងថារូបគាត់បានភៀសខ្លួនមកកាន់ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ បន្ទាប់ពីនគរបាលតាមយាយី ដោយសាររូបគាត់បានចូលរួមពាក់ព័ន្ធនៅក្នុងជម្លោះរវាងក្រុមហ៊ុនបូមខ្សាច់ និងអ្នកភូមិនៅក្នុងខេត្តកណ្តាល។ អ្នកភូមិនៅក្នុងឃុំរកាខ្ពស់ ស្រុកស្អាងបានសូមជំនួយពីអង្គការមាតាធម្មជាតិ បន្ទាប់ពីផ្ទះរបស់ពួកគាត់ចំនួន៩ខ្នងបានបាក់រលំធ្លាក់ចូលក្នុងទឹកទន្លេបាសាក់ កាលពីខែមុន ដោយសារការបាក់ច្រាំងទន្លេ ដែលពួកគាត់បានបន្ទោស លើការបូមខ្សាច់ពីបាតទន្លេយ៉ាងគគ្រឹកគគ្រេង នេះបើយោងតាមការលើកឡើងកាលពីម្សិលមិញរបស់សកម្មជន ថុន រដ្ឋា។ លោក ថុន រដ្ឋា ដែលធ្លាប់ចូលរួមក្នុងការតវ៉ារបស់អង្គការមាតាធម្មជាតិប្រឆាំងការបូមខ្សាច់ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាននៅក្នុងខេត្តកោះកុងនាពេលកន្លងមកបានមកដល់កាលពីថ្ងៃសុក្រ ហើយមានគម្រោងស្នាក់ នៅរហូតដល់ចុងសប្តាហ៍ ដើម្បីជួយអ្នកភូមិប្រមូល ផ្តុំគ្នាតវ៉ាប្រឆាំងនឹងការបូមខ្សាច់។ សកម្មជនរូបនេះ បានសម្របសម្រួលការតវ៉ាកាលពីព្រឹកថ្ងៃអាទិត្យ ដែលទាក់ទាញអ្នកភូមិមូលដ្ឋានប្រហែល១០០នាក់។ កាលពីយប់ថ្ងៃអាទិត្យ លោក ថុន រដ្ឋា បានលើកឡើងថា នាយប៉ុស្តិ៍នគរបាលឃុំនិងមេភូមិបានទៅដល់កន្លែងស្នាក់នៅរបស់គាត់ទាមទារឲ្យប្រាប់ពីមូលហេតុដែលរូបគាត់មកតំបន់នោះ និងបានសុំថតអត្តសញ្ញាណប័ណ្ណរបស់គាត់ទៀតផង ប៉ុន្តែគាត់បានបដិសេធ។ លោក ថុន រដ្ឋា បាននិយាយថា "ខ្ញុំគ្រាន់តែស្នាក់នៅក្នុងផ្ទះឯកជនមួយប៉ុណ្ណោះ រឿងអីខ្ញុំត្រូវជម្រាបប្រាប់ពួកគេ?"។ សកម្មជនរូបនេះមិនបានបើកទ្វារទេ ពេលនគរបាលមួយក្រុមបានត្រឡប់មកវិញធ្វើការទាមទារស្រដៀងគ្នានៅម៉ោងប្រហែល១០យប់ ហើយកាលពីព្រឹកម្សិលមិញ លោក ថុន រដ្ឋា បានបដិសេធការទាមទារជាលើកទី៣របស់មន្ត្រីនគរបាលស្រុកមួយក្រុមផ្សេងទៀតដែលមានគ្នាចំនួន១០ នាក់។ ដោយខ្លាចគេចាប់ខ្លួនលោក ថុន រដ្ឋា បន្ទាប់ មកអ្នកភូមិបាននាំគាត់ទៅកាន់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស(OHCHR)ក្នុងរាជធានីភ្នំពេញ ជាកន្លែងដែលគាត់លើកឡើងថា បានជួបជាមួយបុគ្គលិកនៅទីនោះមួយសន្ទុះមុនពេលធ្វើដំណើរទៅផ្ទះសំណាក់មួយនៅក្នុងរាជធានី។ ពេលទាក់ទងកាលពីម្សិលមិញ លោកសុវណ្ណា ម៉ាន់ អ្នកនាំពាក្យ OHCHR បានលើកឡើងថា ទីភ្នាក់ងាររបស់លោកមិនធ្វើអត្ថាធិប្បាយលើរឿងបុគ្គលទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចម្សិលមិញ...

លោក ញឹក ប៊ុនឆៃ ប្រធាន​​​គណបក្ស​​​ខ្មែរ​​​រួប​​​រួម​​​ជាតិ​​​ត្រូវបាន​​​ដក​​​តួនាទី​​​ជាទីប្រឹក្សា​​​រដ្ឋាភិបាល

យោងតាមព្រះរាជក្រឹត្យបានឲ្យដឹងថា លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ (KNUP) ដែលជាមេបញ្ជាការកងទ័ពក្រោមរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សហ្វុ៊នសិុនបិុច ក្នុងទសវត្សរ៍ឆ្នាំ១៩៩០នោះ ត្រូវបានដកតួនាទីជាទីប្រឹក្សារដ្ឋាភិបាល ជាតួនាទីដែលលោកបានកាន់រយៈពេលជិតប្រាំឆ្នាំមកនោះ។ ហេតុផលចំពោះការដកតួនាទីរបស់លោកនេះមិនទាន់ច្បាស់នៅឡើយទេ ដោយអ្នកនាំពាក្យរដ្ឋាភិបាលមួយរូបបានលើកឡើង ថា លោកមិនដឹងពីមូលហេតុេនះឡើយ។ ព្រះរាជក្រឹត្យដែលឡាយព្រះហស្តលេខា ដោយព្រះមហាក្សត្រ នរោត្តម សីហមុនី ចុះកាលបរិច្ឆេទថ្ងៃទី៤ ខែមិថុនាគឺថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលគេឃើញគណបក្សខ្មែររួបរួមជាតិឈ្នះអាសនៈជាមេឃុំមួយក្នុងស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ជា ឃុំតែមួយគត់នៃឃុំសង្កាត់ចំនួន១.៦៤៦ទូទាំងប្រទេសដែលមិនទទួលបានដោយគណបក្សប្រជាជនកម្ពុជាកាន់អំណាច និងគណបក្សសង្គ្រោះជាតិជាគណបក្សប្រឆាំងដ៏សំខាន់។ ព្រះរាជក្រឹត្យដែលចេញផ្សាយកាលពីថ្ងៃសុក្រដោយគេហទំព័រព័ត៌មាន Fresh News  ដែលជាអ្នកពាំនាំសាររបស់រដ្ឋាភិបាលមានខ្លឹមសារថា "ព្រះរាជក្រឹត្យសម្រេចបញ្ចប់តួនាទី ឯកឧត្តម ញឹក ប៊ុនឆៃ ជាទីប្រឹក្សារដ្ឋាភិបាលមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី"។ ទាំងលោក ញឹម ប៊ុនឆៃ និង លោក ទុំ សំបូរ អ្នកនាំពាក្យគណបក្សខ្មែររួបរួមជាតិមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។ នៅពេលទាក់ទងកាលពីថ្ងៃសុក្រ លោក  ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា លោកមិនដឹងពីមូលហេតុដែលលោក ញឹក ប៊ុនឆៃ ត្រូវបានដកចេញពីតួនាទីឡើយ។ លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា "ខ្ញុំមិនដឹងពីមូលហេតុនេះឡើយ ពីព្រោះវាជាកិច្ចការរដ្ឋបាល"។ លោកបានបន្ថែមថា "ជាទូទៅរដ្ឋាភិបាលមានអំណាចក្នុងការស្នើសុំការតែងតាំង ឬការដកចេញពីតួនាទីវិញ"។ ជាបុគ្គលដ៏សំខាន់នៅក្នុងនយោបាយកម្ពុជារយៈពេលបីទសវត្សរ៍កន្លងមកនេះលោកញឹក ប៊ុនឆៃ ត្រូវបានដាក់ឲ្យទទួលបន្ទុកកងទ័ពនៅក្នុងឆ្នាំ១៩៩៣អំឡុងរដ្ឋាភិបាលចម្រុះដែលដឹកនាំដោយគណបក្សហ្វុ៊នសិុនបិុច និងគណបក្សប្រជាជនកម្ពុជា មុនពេលគណបក្សប្រជាជនកម្ពុជាប្រកាសពីជ័យជម្នះក្រោយពីការប៉ះទង្គិចគ្នាដោយអាវុធក្នុងឆ្នាំ១៩៩៧រវាងកងទ័ពដែលស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជា និង កងទ័ពគណបក្សរាជានិយម ហ្វុ៊នសិុនបិុច។ ក្រោយមកលោក ញឹក ប៊ុនឆៃ ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីក្នុងឆ្នាំ២០០៤ប៉ុន្តែតំណែងរបស់លោកត្រូវបានប្តូរទៅជាទីប្រឹក្សារដ្ឋាភិបាលវិញក្នុងឆ្នាំ ២០១៣។ លោកបានចាកចេញពីគណបក្សហ្វុ៊នសិុនបិុចទៅបង្កើតគណបក្សខ្មែររួបរួមជាតិកាលពីឆ្នាំមុន។ ជាធម្មតាមេដឹកនាំនិយាយឥតសំចៃរូបនេះបាននៅស្ងៀមស្ងាត់ចាប់តាំងពីលោកទទួលបានជ័យជម្នះគួរឱ្យភ្ញាក់ផ្អើល បើទោះជាតូចមួយក្តីក្នុងការបោះឆ្នោតឃុំសង្កាត់។ ទូរស័ព្ទរបស់លោកត្រូវបានបិទហើយសន្តិសុខម្នាក់យាមគេហដ្ឋានរបស់លោកក្នុងរាជធានីភ្នំពេញកាលពីសប្តាហ៍មុនបាននិយាយថា អាជ្ញាធរបាន "បង្កបញ្ហា"...

ផលិត​​​ករ​​​ជនជាតិ​​​អូស្ត្រាលី​​​ប្រឈម​​​ការ​​​ជាប់​​​ពន្ធនាគារ​​​​​​១០​​​ឆ្នាំ​​​ពី​​​បទ​​​ចារកម្ម​​​

យោងតាមមន្ត្រីតុលាការមួយរូបបានឲ្យដឹងថា ផលិតករភាពយន្តជនជាតិអូស្ត្រាលីអាយុ៦៨ឆ្នាំម្នាក់ ដែលជាអ្នករិះគន់រដ្ឋាភិបាលឥតសំចៃមាត់ និងដែលគេរាយការណ៍ថា បានឃើញបង្ហោះយន្តហោះដ្រូនពីលើក្រុមអ្នកធ្វើយុទ្ធនាការឃោសនាសម្រាប់គណបក្សប្រឆាំងនោះ អាចប្រឈមការជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ បន្ទាប់ពីត្រូវបានចោទប្រកាន់កាលពីថ្ងៃសុក្រពាក់ព័ន្ធនឹងបទល្មើសដែលនាំឲ្យអន្តរាយដល់ការការពារជាតិ។ លោក ជេមស៍ រីឃីតសុន (James Ricketson) ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ខែមិថុនាក្បែរមាត់ទន្លេក្នុងរាជធានីភ្នំពេញ បន្ទាប់ពីនគរបាល បានអះអាងថា ខ្លួនមានការសង្ស័យលើអាកប្បកិរិយារបស់ជនជាតិអូស្រាលីរូបនេះ ហើយបានសួរនាំរកលិខិតឆ្លងដែន ដែលពួកគេនិយាយថា គាត់មិនបានបង្ហាញភ្លាមៗ។ រូបភាពបង្ហោះនៅលើគេហទំព័រ Fresh News ដែលមានសម្ពន្ធភាពជាមួយរដ្ឋាភិបាលទំនងជាបង្ហាញថា លោក រីឃីតសុន បង្ហោះយន្តហោះដ្រូនពីលើក្រុមមនុស្សយ៉ាងច្រើនដែលធ្វើយុទ្ធនាការឃោសនាសម្រាប់គណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២ខែមិថុនា ប៉ុន្តែ នគរបាលបានបដិសេធថា នេះមិនមែនជាហេតុផលដែលនាំឲ្យមានការចាប់ខ្លួននោះទេ ហើយចាប់តាំងពីពេលនោះមកនៅតែមិននិយាយពីមូលហេតុដែលនាំឲ្យឈានដល់ការចាប់ខ្លួននេះ ។ លោក ខៀវ សុភ័គ អ្នកនាំាពាក្យក្រសួងមហាផ្ទៃមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។ ទោះជាយ៉ាងណា លោក លី សុផាណាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានលើកឡើងកាលពីថ្ងៃសុក្រថា លោក រីឃីតសុន ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសទាក់ទិននឹងការគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសកម្ពុជា។ លោកបានថ្លែងថា លោកព្រះរាជអាជ្ញារង សៀង សុខ "បានសម្រេចបើកការសើុបអង្កេតបន្ទាប់ពីចោទប្រកាន់ លោក ជេមស៍ រីឃីតសុន ពីបទប្រមូលផ្ដុំព័ត៌មានជាអាទិ៍ នាំឲ្យអន្តរាយដល់ការការពារជាតិ " ។ ប្រសិនបើរកឃើញថា ពិតជាបានប្រព្រឹត្ត បទល្មើសនេះ...

ក្រសួងរិះគន់​បក្ស​ប្រឆាំង​ដែល​យក​​​​លោក​​​ ស ខេង ធ្វើជា​ការ​ឃោសនា​

ក្រសួងមហាផ្ទៃបានទាត់ចោលការលើកឡើងពាក់ព័ន្ធ "ការឃោសនាបែបទុច្ចរិត" របស់អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលថាលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនឹងត្រូវស្វាគមន៍ឱ្យនៅកាន់តំណែងជាឧបនាយករដ្ឋមន្ត្រីដដែលប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោតជាតិនៅឆ្នាំក្រោយ។ លោក គង់ គាំ អ្នកនយោបាយគណបក្សប្រឆាំងចូលនិវត្តន៍ទំនងជាធ្វើឱ្យមានការខឹងសម្បារនៅពេលលោកបានលើកឡើងនៅក្នុងការជួបជុំគ្នារបស់គណបក្សសង្គ្រោះជាតិក្នុងក្រុងក្រចេះកាលពីថ្ងៃព្រហស្បតិ៍ថា "បើសង្គ្រោះជាតិឈ្នះឆ្នោតឆ្នាំ២០១៨...យើងនឹងទុកសម្ដេចក្រឡាហោម ស ខេង ធ្វើឧបនាយករដ្ឋមន្ត្រីដដែល"។ ក្រសួងមហាផ្ទៃបានចេញសេចក្ដីប្រកាសព័ត៌មានមួយកាលពីថ្ងៃសុក្រចាត់ទុកការលើកឡើងរបស់លោក គង់ គាំ ថាជា "ការឃោសនាបោកប្រាស់ បន្លំយកឈ្មោះ សម្តេចក្រឡាហោមស ខេង ទៅប្រើប្រាស់បង្កឱ្យមានការភាន់ច្រឡំក្នុងគោលបំណងកេងចំណេញនយោបាយ"។ សេចក្ដីប្រកាសព័ត៌មានដដែលនេះបន្តថា "ការលើកឡើងរបស់លោក គង់ គាំ គឺជាការមាក់ងាយមកលើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយដ៏ចាស់ទុំ ធ្លាប់បានរំដោះប្រទេសជាតិ និងបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ"។ សេចក្តីថ្លែងការណ៍នេះបន្តទៀតថា "សម្តីរបស់លោក គង់ គាំ ក៏ជាការប្រមាថមាក់ងាយយ៉ាងធ្ងន់ធ្ងរ...មកលើកិត្តិយសសម្តេចក្រឡាហោម ស ខេង"។ លោក ស ខេង...

លោក ជា សុផារ៉ា​​​ ជំរុញ​អ្នក​រស់នៅ​​អគារប៊ូឌីង​​​ឱ្យ​​​បោះឆ្នោត​​​​គាំទ្រ​ CPP

កាលពីម្សិលមិញ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានជួបប្រជុំពិភាក្សាជាមួយពលរដ្ឋរស់នៅអគារប៊ូឌីញ សដែលចាស់ទ្រុឌទ្រោមក្នុងរាជធានីភ្នំពេញ អំពាវនាវឱ្យពួកគាត់បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយលោកមានប្រសាសន៍ជាថ្មីពីអ្វីដែលលោកបានលើកឡើងកាលពីខែមុនសុំ "ការគាំទ្រ" ពីម្ចាស់ផ្ទះរស់នៅក្នុងប្លុកអគារនោះ។ លោកបានមានប្រសាសន៍ថា "ថ្ងៃបោះឆ្នោតគឺថ្ងៃទី៤ ដូច្នេះសូមធ្វើឱ្យប្រាកដថាបោះឆ្នោតនឱ្យចំប្រអប់ ហើយកុំធ្វើឱ្យពួកយើងបាក់មុខ។ ខ្ញុំធ្វើការបម្រើបងប្អូន ដូច្នេះបងប្អូនគួរតែគាំទ្រពួកយើងផង"។ ជាង៩០ភាគរយនៃគ្រួសាររស់នៅក្នុងអគារប៊ូឌីញ ស បានយល់ព្រមទទួលយកសំណងជាប្រាក់ចំនួន១.៤០០ដុល្លារក្នុងមួយម៉ែត្រក្រឡាសម្រាប់ផ្ទះរបស់ពួកគាត់ពីក្រុមហ៊ុនអារ៉ាកាវ៉ា ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជប៉ុន ដែលមានគម្រោងវាយកម្ទេចអគារប្រវត្តិសាស្ត្រនេះ ដើម្បីសាងសង់អគារកម្ពស់២១ជាន់។ ក្រសួងរៀបចំដែនដីបានរៀបចំដំណើរការចរចារយៈពេល១ខែមកហើយជាមួយប្រជាពលរដ្ឋទាំងនេះ។ លោក ជា សុផារ៉ា បានរៀបចំកិច្ចប្រជុំពិភាក្សាកាលពីព្រឹកម្សិលមិញនៅទីស្ដីការក្រសួងជាមួយប្រជាពលរដ្ឋ៤១គ្រួសារ ដែលមិនទាន់យល់ព្រមទទួលយកសំណងនៅឡើយ ហើយបានបញ្ចុះបញ្ចូលពួកគាត់១៣គ្រួសារឱ្យទទួលយកលក្ខខណ្ឌនេះ។ បែបនេះធ្វើឱ្យប្រជាពលរដ្ឋ២៨គ្រួសារមិនទាន់សម្រេចចិត្តទទួលយកនៅឡើយ។ លោក សេង ឡូត អ្នកនាំពាក្យក្រសួងមានប្រសាសន៍បន្ទាប់ពីកិច្ចប្រជុំនោះថា "គ្រួសារណាដែលមិនទាន់យល់ព្រមទទួលយកសំណង ចង់ឱ្យក្រសួងវាស់វែងផ្ទះរបស់ពួកគាត់ រួមទាំងកន្លែងនៅជាប់គ្នាដែលពួកគាត់និយាយថា...

នាយ​ឧត្ដម​សេនីយ៍​ ទៀ បាញ់ ​គំរាម​​ “វាយ​បំបែក​ធ្មេញ”​​ អ្នក​ប្រឆាំង​​​​នឹង​លទ្ធផល​បោះ​ឆ្នោត

នៅក្នុងការព្រមានលើកចុងក្រោយថានឹងប្រើអំពើហិង្សា និងការបង្ហូរឈាមពីសំណាក់គណបក្សកាន់អំណាច លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានព្រមានកាលពីថ្ងៃអាទិត្យថា នឹង "វាយបំបែកធ្មេញ" អ្នកតវ៉ាប្រឆាំងលទ្ធផលនៃការបោះឆ្នោតឃុំ សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា។ ថ្លែងនៅឯពិធីសម្ពោធដាក់ឱ្យដំណើរការប្រើប្រាស់អគាររដ្ឋបាលនៅជាយក្រុងសៀមរាប នាយឧត្ដមសេនីយ៍ ទៀ បាញ់ បានរំឭកពីបាតុកម្មរបស់គណបក្សប្រឆាំងនៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដ៏ចម្រូងចម្រាសក្នុងឆ្នាំ២០១៣ ហើយលោកប្ដេជ្ញាមិនឱ្យវាកើតឡើងទៀតឡើយ។ លោកបានមានប្រសាសន៍ថា "ពេលដែលបោះឆ្នោតចាញ់ហើយ គឺមិនព្រមចាញ់ទេ ចេញមកព្រោងព្រាត ទាមទារនេះទាមទារនោះ ដាក់បែកធ្មេញឥឡូវហើយ។ លើកនេះមិនទុកទេ ប្រាប់ឱ្យហើយ"។ នាយឧត្ដមសេនីយ៍...

បក្ស​​​នយោបាយ​​​មិន​​​​​​ធ្វើ​​​តាមការ​​​សន្យា​​​ក្នុងការ​​​ជ្រើស​​​រើស​​​តំណាង​​​ជា​​​ស្ត្រី

របាយការណ៍របស់អង្គការមិនមែនរដ្ឋាភិបាលមួយដែលចេញកាលពីម្សិលមិញលើកឡើងថា តំណាងជាស្ត្រីក្នុងចំណោមបេក្ខជនសម្រាប់ការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខបានកើនឡើងតែបន្តិចបន្តួច ពោលគឺបានកើនឡើងតែ១,៦ ភាគរយប៉ុណ្ណោះ ចាប់តាំងពីការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២មក ហើយមានស្ត្រីតិចតួចណាស់ដែលត្រូវបានជ្រើសតាំងដោយគណបក្សរបស់ខ្លួនជាបេក្ខជនសំខាន់។ ការដែលនៅតែមានចំនួនតិចនេះចាប់តាំងពីការបោះឆ្នោតឃុំសង្កាត់លើកមុនមកបានបង្ហាញឲ្យឃើញពីភាពមិនស៊ីគ្នារវាងការសន្យានយោបាយ និងភាពពិតជាក់ស្តែងនេះបើយោងតាមកញ្ញា សេង រាសី  អ្នកសម្រប សម្រួលគម្រោងនៅអង្គការសីលកា ជាអង្គការមិនមែនរដ្ឋាភិបាលការពារសិទ្ធិស្ត្រី ដែលសរសេររបាយការណ៍នេះជាមួយគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) ។ កញ្ញា សេង រាសី បានថ្លែងថា "គណបក្សនយោបាយ និងរដ្ឋាភិបាលព្យាយាមនិយាយថា ខ្លួនលើកកម្ពស់សមភាពយេនឌ័រ ប៉ុន្តែជាក់ស្តែងមិនអ៊ីចឹងទេ"។ រដ្ឋាភិបាល ដែលអនុវត្តតាមគោលដៅពិភពលោករបស់អង្គការសហប្រជាជាតិបានលើកឡើងថា តំណែងក្នុងជួររដ្ឋាភិបាលនឹងត្រូវបែងចែកឲ្យស្មើភាពគ្នារវាងស្ត្រី និងបុរសនៅត្រឹមឆ្នាំ២០៣០។ ប៉ុន្តែ ក្នុងចំណោមបេក្ខជនចំនួន៩៤.៥៩៥រូបនៅក្នុងឃុំសង្កាត់ទូទាំងប្រទេសចំនួន១.៦៤៦ក្នុងការបោះឆ្នោតឆ្នាំនេះ មានតែប្រហែល២៧ភាគរយប៉ុណ្ណោះដែលជាស្ត្រី នេះបើយោងតាមការលើកឡើងរបស់ក្រុមអ្នកសិក្សាស្រាវជ្រាវ។ ស្ត្រីតិចជាង៨ភាគរយស្ថិតក្នុង "លេខរៀងទី១" ឬក៏ជាបេក្ខជនឃុំសង្កាត់សំខាន់នៅក្នុងបក្ស។ របាយការណ៍នេះបានលើកឡើងទៀតថា គណបក្សប្រជាជនកម្ពុជាបានជ្រើសតាំងបេក្ខជន១៣១រូបឲ្យឈរឈ្មោះសម្រាប់លេខរៀងទី១នេះ បើធៀបទៅនឹងការបោះឆ្នោតឃុំសង្កាត់លើកមុន ដែលមានតែ៩៣រូប។...

លោក ហ៊ុន សាន បង​ប្រុសបង្កើត​របស់នាយករដ្ឋមន្ត្រី​ស្នើ​ឱ្យ​​​​​មាន​​​​​​​​​​​វិធាន​​ការ​លើ​អគ្គស្នង​ការ​​រង

លោក ហ៊ុន សាន ដែលជាបងប្រុសបង្កើតរបស់នាយករដ្ឋមន្ត្រីបានផ្ញើលិខិតមួយច្បាប់ជូនក្រសួងមហាផ្ទៃ ស្នើសុំឱ្យមាន "វិធានការម៉ឺងម៉ាត់" លើអគ្គស្នងការរងនគរបាលជាតិមួយរូបពាក់ព័ន្ធវិវាទលើដីធ្លីរបស់លោកក្នុងខេត្តបន្ទាយមានជ័យ។ លិខិតចុះថ្ងៃទី២ ខែឧសភានេះលើកឡើងថា ឧត្ដមសេនីយ៍ឯក ម៉ក់ ជីតូ បានរំលោភអំណាចរបស់ខ្លួន និងបណ្ដោយឲ្យមន្ត្រីក្រោមបង្គាប់កាន់កាប់ដីទំហំ១១៩ហិកតារបស់លោក ហ៊ុន សាន ក្នុងក្រុងប៉ោយប៉ែត ហើយថែមទាំងបំភិតបំភ័យអ្នកដែលធ្វើការឱ្យលោកទៀតផង។ លិខិតផ្ញើជូនលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះបានបញ្ជាក់ថា "មន្ត្រីរបស់សម្ដេចចេះតែមកគំរាមកំហែងមកលើរូបខ្ញុំ ក្រុមគ្រួសាររបស់ខ្ញុំ និងសហការីខ្ញុំ"។ លិខិតនេះស្នើសុំឱ្យលោក ស ខេង "ណែនាំ" ឧត្ដមសេនីយ៍ឯក ម៉ក់...

ផ្ទះ​អណ្ដែត​ទឹក​យ៉ាង​ច្រើន​បណ្ដែត​ខ្លួនមក​កណ្ដាល​រាជធានី​ភ្នំពេញ

ផ្ទះអណ្ដែតទឹករាប់រយបាននិងកំពុងបណ្ដែតខ្លួនតាមខ្សែទឹកទន្លេសាបឆ្ពោះមកកណ្ដាលរាជធានីភ្នំពេញក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដើម្បីគេចចេញពីទឹកលូសម្អុយដែលហូរចូលទន្លេយ៉ាងគំហុក បណ្ដាលឱ្យត្រីងាប់អស់ជាច្រើន នេះបើយោងតាមការរៀបរាប់របស់ម្ចាស់ផ្ទះអណ្ដែតទឹកម្នាក់កាលពីម្សិលមិញ។ "ត្រីងាប់អស់ហើយ ហើយទឹកប្រែជាពណ៌ខ្មៅ និងធុំក្លិនស្អុយ" នេះបើយោងតាមការលើកឡើងរបស់អ្នកស្រី ម៉ាន់ រាម អាយុ៦៥ឆ្នាំ ដែលបានប្រកបមុខរបរចិញ្ចឹមត្រីក្នុងបែក្រោមផ្ទះអណ្ដែតទឹករបស់គាត់ចាប់តាំងពីឆ្នាំ១៩៧៩ ជាពេលអ្នកស្រីផ្លាស់មករស់នៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៧ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ អ្នកស្រីនិយាយទៀតថា "វាធុំក្លិនដូចទឹកលូ"។ ផ្ទះឈើដែលសណ្ដោងដោយទូកទាំងនោះបានធ្វើដំណើរយឺតៗតាមបណ្ដោយដងទន្លេចាប់តាំងពីថ្ងៃអាទិត្យមក។ ខណៈពេលអ្នកស្រី ម៉ាន់ រាម និងអ្នកចិញ្ចឹមត្រីរាប់សិបនាក់ផ្សេងទៀតដែលរស់នៅពីលើបែចិញ្ចឹមត្រីបណ្ដែតផ្ទះរបស់ខ្លួនកាត់ក្រោមស្ពានជ្រោយចង្វារកាលពីម្សិលមិញអំឡុងពេលថ្ងៃត្រង់ ប្រជាពលរដ្ឋរាប់រយនាក់ផ្អើលនាំគ្នាឈរអឺតតាមបង្កាន់ដៃស្ពាន  និងតាមមាត់ទន្លេដើម្បីមើល និងថតផ្ដិតយកទិដ្ឋភាពគួរឱ្យភ្ញាក់ផ្អើលនេះ។ សម្រាប់អ្នកស្រី ម៉ាន់ រាម ការធ្វើបម្លាស់ទីផ្ទះទឹកតាមទន្លេបែបនេះធ្វើឱ្យគាត់ជួបការលំបាកជាច្រើន។ នៅពេលត្រីរបស់គាត់ចាប់ផ្ដើមងាប់កាលពីថ្ងៃអាទិត្យ...