Friday, December 13, 2019
Home Authors Posts by Simon Henderson

Simon Henderson

170 POSTS 0 COMMENTS
Associate editor

ប្រាសាទ​អង្គរ​វត្ត​​​​របស់​កម្ពុជា​ ជាប់​ឈ្មោះ​ជា​គោល​ដៅ​ទេសចរណ៍​ដ៏ល្បី​​ល្បាញ​បំផុត​​​​​​ក្នុង​ពិភពលោក

យោង​​​តាម​​​ Lonely Planet's Ultimate Travelist ​​2015 ជា​​​បញ្ជី​​​ចាត់​​​ចំណាត់​​​ថ្នាក់​​​តំបន់​​​ទេស​​​ចរណ៍​​​​​ដែល​​​បាន​​​ចេញ​​​ផ្សាយ​​​កាល​​​​​​ពី​​​ថ្ងៃ​​​ច័ន្ទ បាន​​​ឲ្យ​​​ដឹង​​​ថា ​​បរិវេណ​ប្រាសាទ​​​អង្គរ​​​វត្ត​​​ដែល​​​ស្ថិត​​​ក្នុង​​​​​ខេត្ត​​​សៀម​​​រាប​​​គឺ​​​ជា​​​គោល​​​​​​ដៅ​​​ទេស​ចរណ៍​​​​​​​ដ៏​ល្បី​​​ឈ្មោះ​​​ដែលគ្មាន​គូប្រៀប​​​​ក្នុង​​​ពិភព​​​លោក។​​​​​ប្រាសាទ​​​អង្គរវត្ត​​​​​​ក្នុង​ប្រទេស​​​កម្ពុជា​ទទួល​​​​បាន​​​​​​សំឡេង​ឆ្នោត​៣៤​​​ភាគ​​​រយ​​​ច្រើន​​​ជាង​​​ដៃ​​​គូ​​​ប្រកួត​​​ប្រជែង​​​​​​ដ៏​​​ប្រកៀក​​​ប្រកិត​បំផុត​​​​របស់​​​ខ្លួន​​គឺ​​​ប្រាសាទ​​​បាក់​​​បែក Machu Picchu ​របស់​ប៉េរូ។ យោង​​​តាម​​​សេចក្តី​​​ប្រកាស​​​ព័ត៌​​​មាន​​​ពី​​​Lonely Planet ដែ​​​ល​​​លើក​​​ឡើង​​​ថា ខ្លួន​នឹង​​​បោះ​​​ពុម្ព​​​ផ្សាយ​​​សៀវ​​​ភៅ​​​បង្ហាញ​​​ពី​​​ទី​​​កន្លែង​​​នានា​​​បាន​​​ឲ្យ​​​ដឹង​​​ថា គោល​ដៅទាំង​​​នេះ​​​ត្រូ​​​វ​​​បាន​​​ចាត់​​​ចំណាត់​​​ថ្នាក់​​​ដោយ​​​អ្នក​​​ជំនាញ​​​ទេស​ចរណ៍​​​មួយ​​​ក្រុម​​​ និង​​​អ្នក​សរសេរ​សៀវ​ភៅ​ល្បីៗ ​ហើយ​​​​កន្លែង​​​ល្បី​​​ៗ​​កំពូល​ចំនួន​​​​៥០០​​​កន្លែង​​​​គួរ​មាន​នៅ​​​​ក្នុង​​​បញ្ជី​​​ ដែល​​ត្រូវ​តែ​ទៅ​ទស្សនា​​​របស់​ភ្ញៀវ​ទោស​ចរ​គ្រប់រូប​។ តំបន់​គោល​​​ដៅ​​​ទេសចរណ៍​​​អាស៊ីដទៃ​​​ទៀត​​​ស្ថិត​​​ក្នុង​​​លំដាប់កំពូល​​​​ទាំង​​​១០​​​ គឺ​​​មហា​កំផែង​​​ចិន​​​ និង​ប្រាសាទ​ Taj Mahal នៅឥណ្ឌា​​​ស្ថិត​​​ក្នុង​​​លំដា​ប់​​​ទី​​​៤ និង​​​ទី​​​៥​​​  ព្រមទាំង​ថ្ម​​​ប៉ប៉្រះ​​ទឹក​​​​ Great Barrier Reef ​​​នៅ​​​ប្រទេស​​​អូស្ត្រាលី ​និង Machu Picchu នៅ​​​ប្រទេស​​​ប៉េរូ ស្ថិត​​​ក្នុង​​​លំដាប់​​​កំពូល​​​ទាំង​​​៥​​​។ សេចក្តី​​​ប្រកាស​​​ព័ត៌​​​មា​​​ន​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ថា ​​"សូម្បី​​​តែ​​​ក្នុង​​​តំបន់​​​ដែល​​​សម្បូរ​ដោយ​​​ប្រាសាទ​​​​​ដូច​​​ជា​​​តំបន់​​​អាស៊ី​​​អាគ្នេយ៍​​​ ប្រាសាទ​​​អង្គរ​​​វត្ត​​​ គឺ​​​​ជា​​​ប្រាសាទ​​​ដ៏​​​អស្ចារ្យ ជា​ឋានសួគ៌​លើ​ផែនដី ​​​ប្រាសាទ​​​ធ្វើ​​​អំពី​​​ថ្មភក់​​​រាប់​​​ពាន់​​​ និង​​​ចម្លាក់​​​ឆ្លាក់​​​ពី​​ផ្ទៃរាប​​​​រហូត​​​ដល់​​​ពិដាន​ដែល​ដក​ស្រង់​ចេញ​​​​​​​​​ពីរឿង​ព្រេង​​​​​​​រ៉ាមាយ៉ាណៈ មហា​ភារតៈ​និង​​​ប៉ូរណៈ​​​"។ ប្រាសាទ​​​បុរាណ​​​ជា​​​ច្រើន​​​ដែល​​​ស្ថិត​​​ក្នុង​​​លំដាប់​​​កំពូល​​​​​​ពេល​ធ្វើការ​​​ស្ទង់​​​មតិ​​​ស្រដៀង​​​គ្នា​​​ពី​ទី​​​តាំង​​​ទេសចរណ៍​​​ដូច​​​ជា​គេហទំព័រ​ Trip Advisor ជាដើម​បាន​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​ពី​កំណើន​​​ភ្ញៀវ​​​ទេសចរ​​​ដោយ​​តួលេខ​​​ថ្មី​​​បំផុត​​​បង្ហាញ​​​ថា មាន​​​ភ្ញៀវ​​​ទេសចរ​​​បរទេស​​​១,២៣​​​លាន​​​នាក់​​​បាន​​​មក​​​ទស្សនា​​​ប្រាសាទ​​​បុរាណ​​​នេះ​​​ក្នុង​​​ឆមាស​​​ទី​​​១នៃ​​​​ដើម​​​ឆ្នាំ​​​នេះ​​​។ យោង​​​តាម​​​អាជ្ញាធរ​​​អប្សរា ដែល​​​បាន​​​បន្ទោស​​​កត្តា​​​សាកល​​​ដូច​​​ជា ការ​​​ផ្ទុះ​​​ឡើង​​​នូវ​ជំងឺ​​​ Mers​​​ ក្នុង​​​ប្រទេស​​​កូរ៉េ​​​ខាង​​​ត្បូង​​​ និង​​​ការ​​​បាត់​​​​ដំណឹង​​​​យន្ត​​​ហោះ Air Asia MH370 បាន​​​ឲ្យ​​​ដឹង​​​ថា មាន​​​​​​ការ​​​ធ្លាក់​​​ចុះ​​​បន្តិច​​​បន្តួច​​​នូវ​​​​ចំនួន​​​ភ្ញៀវ​ទេសចរ​​​ បើ​​​​ធៀប​​​ទៅ​​​នឹង​​​រយៈ​​​ពេល​​​ដូច​​​គ្នា​​​កាល​​​ពី​​​ឆ្មាំ​​​មុន​​​។ បើ​​​ទោះ​​​ជា​​​អាជ្ញាធរ​​​អប្សរា​​​ ពិនិត្យឃើញ​​​​​​​ថា ​មានការ​ធ្លាក់​​​ចុះ​​​ប្រាក់​​​ចំណូល​​​ និង​​​ភ្ញៀវ​​​ទេសចរ​​​​​បន្តិច​​​បន្តួច​​​ក្នុង​​​ឆមាស​​​ទី​​​១​​​ក៏​​​ដោយ​​​ ក៏​​​ខែ​​​កក្កដា ​មាន​​​​​​ការ​​​កើន​​​​​​ឡើង​ភ្ញៀវ​ទេសចរ​​៥​​​ភាគ​​​រយ​​​បើ​​​​​​​ធៀប​​​ទៅ​​​នឹង​​​ខែ​​​ដូច​​​គ្នា​​​នេះ​​​កាល​​​ពី​​​ឆ្នាំ​​​មុន ដែល​​​​​​មាន​​​​​​ភ្ញៀ​​​វ​​​ទេសចរ​​​ប្រហែល​​​១៦០.០០០​នាក់​​​មក​​​ទស្សនា​​​ឧទ្យាន​​​បុរាណ​​​អង្គរ​​​​​​។ លោក ទិត្យ ចន្ថា អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ទេស​ចរណ៍​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ឈរ​​​នៅ​​​លំដាប់​ទី​​​១​​​​​​នៅ​​​ក្នុង​​​បញ្ជី​​​ផ្សេង​​​ទៀត​​​នៃ​​​ការ​​​ទាក់​​​ទាញ​​​ភ្ញៀវ​​​ទេសចរ​​ពិភពលោក​​​​ គឺ​​​ជា​​​ព័ត៌​​​មាន​​​ល្អ​​​បំផុត​​​សម្រាប់​​​ប្រទេស​​​កម្ពុជា​​​។ លោក​​​​​​បាន​​​ថ្លែង​​​ថា "ខ្ញុ​​​ំ​​​រីក​​​រាយ​​​ណាស់​​​ដោយ​​​​​ទទួល​​​​​​បាន​​​ព័ត៌​​​មាន​​​នេះ។ ការ​​​ចុះ​​បញ្ជីកាន់​​​តែ​​​ច្រើន​​​ ធ្វើ​​​ឲ្យ​​​ប្រទេស​​​កម្ពុជា​​​កាន់​​​តែ​​​ល្បី​​​ឈ្មោះ​​​ និង​​​នាំ​​​មក​​​នូវ​​​ភ្ញៀវ​​​ទេសចរ​​​បន្ថែម​​​ទៀត"​​​។ ​លោក​​​បាន​​​បន្ថែម​​​ថា ក្រសួង​​​បាន​​​សហការ​​​ជា​​​មួយ​​​អាជ្ញាធរ​​​អប្សរា​​​ដើម្បី​​​ធានា​​​សុចរិត​​​ភាព​​​​​​​​​របស់​​​ប្រាសាទ​​​។ "បើ​​ទោះ​ជា​មាន​ភ្ញៀវ​​​ទេស​ចរ​​​កាន់តែច្រើន​ក៏​ដោយ​ ក៏​​គ្មាន​បញ្ហា​ដែរ​​​​​​​"។ លោក​​​ស្រី​ ជូ ស៊ុន​​​កិរិយា អ្នក​​​នាំពាក្យ​​​អាជ្ញា​ធរ​​​អប្សរា​​​បាន​​​យល់​​​ស្រប​​​ដូច្នេះ​​​ដែរ។ លោក​​​ស្រី​​​បាន​​​ថ្លែង​​​ថា "យើង​​​មាន​​​នីតិវិធី​​​មួយ​​​ចំនួន​​ហើយ​​​ ដូច​​​ជា​​​ការ​​​កំណត់​​​ចំនួន​ភ្ញៀវ​ទេសចរ​​​​មក​​​ទស្សនា​​​មួយ​​​លើក​​​​​"។ កាល​​​​​​ពី​​​២០​​​ឆ្នាំ​​​មុន​​​ អង្គការ​​​យូណេស្កូ បាន​​​លើក​​​ឡើង​​​ថា ចំនួន​​​ភ្ញៀវ​​​ទេសចរ​​​ប្រចាំ​​​ឆ្នាំ​​​មិន​​​លើស​​​ពី​​​៧០០.០០០នាក់​​​ឡើយ​​​។ ​ប៉ុន្តែ ​កាល​​​ពី​​​ម្សិលមិញ លោក​​​ស្រី​​​ អាន ឡឺម៉េស ​នាយក​​​ប្រចាំ​​​ប្រទេស​​​បាន​​​ថ្លែង​​​ថា អង្គការ​​​នេះ​​​ជឿ​​​ថា ​​​ចំនួន​​​ភ្ញៀវ​​​ទេសចរ​​​កាន់តែ​ច្រើន​​​​សព្វថ្ងៃនេះ​​​​​អាច​គ្រប់​គ្រង​បាន​​។ លោកស្រី​​​បាន​​​ថ្លែង​​​ថា "សមត្ថភាព​​មាន​​​កម្រិត​​​ដែល​ប្រាសាទ​អាច​​​ស្រូប​​​ទាញ​​​​ភ្ញៀវ​ទេសចរ​បាន​​​នៅពេល​​​ជាក់​លាក់​មួយ មិន​​​មាន​​​មាន​​​ន័យ​​​ថា យើង​​​គួរ​​​​​​រឹត​បន្តឹង​​​​​ចំនួន​​​ភ្ញៀវ​​​ទេស​ចរ​​​មក​​​ទស្សនា​​​តំបន់​​​អង្គរ​​​ឡើយ។ បញ្ហា​​ស្ថិត​នៅ​ត្រង់​ការ​រៀប​ចំ​ថា តើ​នរណា​ទៅ​​កន្លែង​ណា នៅពេល​ណា​តែ​​​​ប៉ុណ្ណោះ​​​"៕សារុន

សំណើសុំ​​ឲ្យ​ឥណ្ឌាបញ្ឈប់​សាង​សង់​​ប្រាសាទ ​​ទំនង​ជា​​​មិន​​អាច​ទៅ​រួច ព្រោះ​វា​​មិន​ចម្លង​​តាម​​អង្គ​រ​វត្ត​

កាលពី​ម្សិលមិញ លោក ហោ ណាំហុង ​​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​​ បាន​​ជម្រាប​លោក​ ​​​ឌីណេស ប៉ាតណាអុីក (Dinesh Patnaik) ឯក​អគ្គ​រដ្ឋទូត​ឥណ្ឌា​​​​ថា ​កម្ពុជា ​​​ចង់​ឲ្យ​លុប​ចោល​ទាំង​ស្រុង​​​នូវ​គម្រោង​សាងសង់​​ប្រាសាទ​ចម្លង​​​​តាម​រចនាបថ​​ប្រាសាទ​​អង្គរ​វត្ត​នៅ​ក្នុង​ប្រទេស​​​​​នោះ នេះ​បើ​យោង​តាម​​​​លោក ជុំ ស៊ុនរី ​​​​​អ្នក​នាំ​​​​​​​​ពាក្យ​ក្រសួង​​នេះ​បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​​​​​​យក​ព័ត៌មាន​ បន្ទាប់ពី​ជំនួប​រវាង​​មន្ត្រីទាំងពីរ​​ដើម្បី​ប្រារព្ធ​ថ្ងៃ​​កាន់​មុខ​តំណែង​​ចុង​ក្រោយ​​របស់​លោក ឌីណេស ប៉ាតណាអុីក។ នៅ​ពេល​​​​បែក​ធ្លាយ​ព័ត៌មាន​កាលពី​ឆ្នាំ​២០១២​ថា ក្រុម​ហ៊ុន​ឯកជន​មួយ​របស់​ឥណ្ឌា​ មាន​បំណង​​សាង​សង់ប្រាសាទ​​​ដ៏ធំស្កឹម​ស្កៃ​មួយ​ចម្លង​តាម​រចនាបថ​ប្រាសាទ​អង្គរវត្ត​ ដែល​​ជា​សំណង់​ល្បី​ល្បាញ​បំផុត​នៅ​​ក្នុង​ឧទ្យាន​​​បុរាណ​វិទ្យា​នា​សតវត្សរ៍​ទី​១២​​ក្នុង​​​ក្រុង​សៀម​រាប​នោះ កម្ពុជាបាន​​សម្ដែង​ការ​មិន​ពេញ​ចិត្ត​​ស្ទើរ​តែ​​ភ្លាមៗ​។ ចាប់​តាំងពី​ពេល​នោះ​មក ជំហរ​របស់​កម្ពុជាកាន់​តែ​រឹងមាំ​ឡើង​ ទោះបី​ជា​​ប្រទេស​ឥណ្ឌា​ ធានា​អះអាង​ថា ខ្លួន​នឹង​​កែប្រែ​ប្លង់​ដើម​ដើម្បី​​​ការ​ពារ​​​តំបន់​បេតិកភណ្ឌ​ពិភព​លោក​ដែល​ទទួល​ស្គាល់​ដោយ​អង្គ​ការ​យូណេស្កូ​មួយ​នេះ​។...

សំណូក​នៅ​អាកាស​យានដ្ឋាន​បន្ត​រំខាន​ភ្ញៀវ​ទេសចរ

ប្រធាន​ក្រុម​ការងារ​ទេសចរណ៍​បាន​និយាយ​ថា លោក​បាន​ប្រាប់​រដ្ឋាភិបាល​អំឡុង​​កិច្ច​ប្រជុំ​ចុង​ក្រោយ​របស់​លោក​ក្នុង​តំណែង​ថា ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​នៅ​តែ​ត្រូវ​គេ​ទារ​សំណូក​បន្តិច​បន្តួច​នៅ​ពេល​ចូល​ប្រទេស​នេះ បើ​ទោះ​ជា​មាន​ការ​សន្យា​កាលពី​ពីរ​បី​ឆ្នាំ​មុន ថា​នឹង​បំបាត់​លែង​ឲ្យ​មាន​ការ​ធ្វើ​ដូច្នេះ​ក៏​ដោយ។ អាកាស​យានដ្ឋាន​និង​ច្រក​ព្រំដែន​របស់​ប្រទេស​កម្ពុជា​មាន​ឈ្មោះ​អាក្រក់ ព្រោះ​មន្ត្រី​ដែល​បាន​ទាមទារ "លុយ​ទឹក​តែ" ពី​ភ្ញៀវ។ ក្នុង​ឆ្នាំ​២០១៣ អ្នក​កាសែត​ចិន​ម្នាក់​បាន​សរសេរ​អត្ថបទ​រិះគន់​យ៉ាង​ខ្លាំង​ក្នុង​កាសែត គ្លូបល ថាមស៍ បន្ទាប់ពី​ក្រុម​មន្ត្រី​នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​បាន​សុំ​ឲ្យ​នាង​បង់​សំណូក។ យោង​តាម​លោក ហូ វណ្ឌី សហ​ប្រធាន​ជិត​ផុត​អាណត្តិ​នៃ​ក្រុម​ការងារ​វិស័យ​រដ្ឋាភិបាល-ឯកជន​ផ្នែក​ទេសចរណ៍ បាន​និយាយ​ថា លោក​បាន​លើក​បញ្ហា​នេះ​នៅ​កិច្ច​ប្រជុំ​កាលពី​ថ្ងៃ​អាទិត្យ ដែល​នៅ​ពេល​នោះ ចុងភៅ​ធំ​និង​ជា​ម្ចាស់​សណ្ឋាគារ លោក លូ ម៉េង ត្រូវ​បាន​តែងតាំង​ជា​អ្នក​កាន់​ការ​ជំនួស​លោក...

តារាហូលីវូដ អ៊ែន​ជែលីណា ចូលី ចាប់ផ្តើម​​ការ​ងារ​ផលិត​ភាពយន្ត​​​នៅភ្នំពេញ

តារាហូលីវូដ អ៊ែនជែល​លីណា ចូលី  បាន មក​ដល់​រាជធានីភ្នំពេញ​កាលពី​​​ម្សិលមិញ ដើម្បី​ចាប់​ផ្ដើម​​ការ​ងារ​ផលិត​ខ្សែភាព​យន្ត​​និយាយ​ជា​ភាសា​ខ្មែរ​​បង្ហាញ​​​ពី​ជីវិត​​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​​រឿង "​មុន​ដំបូង​​​ខ្មែរ​ក្រហម​​​​សម្លាបឪពុក​របស់​ខ្ញុំ​" ដែល​នឹង​សហការ​ផលិត​ដោយ​​លោក បា៉ន់ រិទ្ធី ​ផលិត​ករ​ភាព​យន្ត​​ដែល​ជា​បេក្ខភាព​ពាន​រង្វាន់​អូស្កា។ ​អ្នក​នាង​ ចូលី បាន​សរសេរ​បា៉រ៉ូល​​រួម​គ្នា​យោង​តាម​សៀវភៅ​ដែលជាស្នាដៃរបស់​​អ្នកស្រី លឿង អុឹង ហើយ​នឹង​ដឹកនាំ​ខ្សែ​ភាព​យន្ត​​ឲ្យ​ក្រុម​ហ៊ុន Netflix ​ជា​ក្រុម​ហ៊ុន​​ផលិត​ភាព​យន្ត​ដាក់​តាម​ប្រព័ន្ធ​អុីនធឺណិត​ ដែល​​​ត្រូវ​បាន​ប្រកាស​​​​កាលពី​ថ្ងៃ​សុក្រ ថ្ងៃ​តែ​មួយ​ដែល​តារា​ហូលីវូដ​រូប​នេះ​បានមក​ដល់​​កម្ពុជា​​ ដើម្បី​ចាប់​ផ្ដើម​​ដំណើរ​ការ​មុន​ការ​ផលិត​។ កាលពី​ម្សិលមិញ​ អ្នកស្រី​បាន​ទៅទស្សនា​​មជ្ឈមណ្ឌល​បូផាណា ​ក្នុង​រាជធានី​ភ្នំពេញ​ជា​​​មួយ​លោក បា៉ន់ រិទ្ធី ដែល​បាន​បង្កើត​មជ្ឈ​​​មណ្ឌល​នេះឡើង​​ដើម្បី​អភិរក្ស​កេរដំណែល​សោត​ទស្សន៍​របស់​​កម្ពុជា​...

ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​​និយាយពី​តួនាទីប្រព័ន្ធផ្សព្វផ្សាយ

ពាន​​​រង្វាន់​​​ថ្មី​​​ដែល​​​ប្រគល់​​​ជូន​​​ចំពោះ​​​​តួនាទី​​​​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ព័ត៌មាន​​​ក្នុង​​​ការ​​​ប្រយុទ្ធ​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ កាលពីម្សិលមិញ​​​​​​​ត្រូវ​​​បាន​​​ផ្តល់​​​ដល់​​​អ្នក​​​កាសែត​​​ក្នុង​​​ស្រុក​​​ចំនួន​​​ប្រាំ​​​រូប​​​ ដែល​​​អត្ថបទរបស់​​​ពួកគេ​​​​​​បង្ហាញ​​​ពី​​​សកម្ម​​​ភាព​​​ពុក​​​រលួយ​​​នានា បង្ហាញ​​​ពីរបាយការណ៍​​​សើុប​​​អង្កេត​​​ដែល​​​អាច​​​បំបែកឧបសគ្គ​​​ដែល​​​ធ្វើ​​​ឲ្យ​​​រាំង​​​ស្ទះ​​​ដល់​​​ការ​​​អភិវឌ្ឍ​​​​​របស់​​​កម្ពុជា​​​​​​។ បើ​​​ទោះ​​​ជា​​​អំពើ​​​ពុក​​​រលួយ​​​រីក​​​រាល​​​ដាល​​​ក៏​​​ដោយ​​​ ក៏​​​ការ​​​ស៊ើប​អង្កេត​បញ្ហា​​​នេះ​​​បាន​បង្ហាញ​​​​ពី​ភាព​​​​ប្រថុយ​​​ប្រថាន​​​ដោយ​​​អ្នក​​​កាសែត​​​ជាង​​​១២​​​នាក់​​​ត្រូវ​​​បាន​​​សម្លាប់​​​នៅពេល​បំពេញ​​​ការ​​​ងារ​​​របស់​​​ខ្លួន​​ ហើយ​មនុស្ស​ផ្សេង​ទៀត​រាប់​មិន​អស់​បាន​ក្លាយ​ជាអ្នកជាប់ពាក់ព័ន្ធ។

សាក្សី​រៀបរាប់​អំពី​ពលកម្ម​ទាំង​បង្ខំ​នៅ​ការដ្ឋាន​ទំនប់​កំពង់​ធំ

ស្ត្រី​ម្នាក់​ដែល​ធ្វើ​ពលកម្ម​ទាំង​បង្ខំ​រយៈ​ពេល​ជា​ច្រើន​ខែ​នៅ​ការដ្ឋាន​ទំនប់​១​មករា​ក្នុង​ខេត្ត​កំពង់​ធំ បាន​ឡើង​និយាយ​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​រៀបរាប់​ប្រាប់​អំពី​បន្ទុក​ពលកម្ម​ដ៏​ធ្ងន់ ដែល​ត្រូវ​ធ្វើ​មិន​ថា​ពេល​ឈឺ ឬ​របួស​ឡើយ។ ឡើង​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​នីតិ​វិធី​រដ្ឋ​ប្បវេណី​មុន​ការ​ឈប់​សម្រាក​នៅ​រដូវ​ក្តៅ អ្នក​ស្រី កង អ៊ុត ជា​កសិករ​កើត​នៅ​ឆ្នាំ​១៩៥១​ក្នុង​ខេត្ត​កំពង់​ធំ បាន​រៀបរាប់​អំពី​រយៈ​ពេល​បួន ឬ​ប្រាំ​ខែ ដែល​អ្នក​ស្រី​បាន​ធ្វើ​ពលកម្ម​រែកដី​នៅ​ឯ​ការដ្ឋាន​ទំនប់​នោះ​ក្នុង​ឆ្នាំ​១៩៧៧។ អ្នក​ស្រី​បាន​មាន​ប្រសាសន៍​ថា កម្លាំង​ធ្វើការ​មាន​ភាគច្រើន​ជា​យុវជន​និង​យុវនារី​ក្នុង​វ័យ​ប្រហែល​២០ឆ្នាំ ពួកគេ​ជាច្រើន​ជា​ចាម​ត្រូវ​គេ​នាំ​មក​ពី​ខេត្ត​កំពង់ចាម។ កង​របស់​អ្នក​ស្រី​មាន​មនុស្ស​ជាង​១០​នាក់ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ការដ្ឋាន​ទំនប់​១​មករា នៅ​ចម្ងាយ​ប្រាំ​គីឡូម៉ែត្រ​ពី​ភូមិ​កំណើត​របស់​អ្នក​ស្រី ក្នុង​ឃុំ​បាឡាំង ជា​ការ​ប្រឹងប្រែង​មួយ​ផ្នែក​ដើម្បី​ឲ្យ​គម្រោង​ដ៏​ធំ​នោះ​ទាន់​ផែនការ​របស់​អង្គការ។ អ្នក​ស្រី​បាន​មាន​ប្រសាសន៍​ថា ពលករ​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើការ​ពី​ម៉ោង​បួន​ជិត​ភ្លឺ រហូត​ដល់​ពេល​អធ្រាត្រ ដោយ​សម្រាក​ហូប​បាយ​ថ្ងៃ​នៅ​ម៉ោង​១១ ហើយ​គេ​មិន​ឲ្យ​យើង​ឈប់​ទេ សូម្បី​នៅ​ពេល​ឈឺ...

សេចក្តី​​​ព្រាង​​​ច្បាប់​​​កំណត់​​​អាយុ​​​​​​អាច​​​ផឹក​​​គ្រឿង​​​សវឹង​​​ត្រឹម​​​២១​​​ឆ្នាំ

ក្រសួង​​​សុខាភិបាល​​​​​​ ធ្វើ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​ដំបូង​​​​​​ដើម្បី​​​គ្រប់​​​គ្រង​​​ការ​​​លក់​​​និង​​​ការ​​​ប្រើ​​​ប្រាស់​​​​​​គ្រឿង​​​ស្រវឹង ដែល​​​កំណត់​​​អាយុ​​​ស្រប​​​ច្បាប់​​​អាច​​​ផឹក​​​គ្រឿង​​​ស្រវឹង​​​គឺ​​​២១​​​ឆ្នាំ ហើយ​​​នឹង​​​ដាក់​​​ពិន័យ​​​​​​ចំពោះ​​​អ្នក​​​លក់​​​​​​ដែល​​​លក់​​​គ្រឿង​​​ស្រវឹង​​​ឲ្យ​​​ក្មេង​​​មិន​​​ទាន់​​​គ្រប់​​​អាយុ។  ការ​​​កំណត់​​​អាយុ​​​២១​​​ឆ្នាំ​​​ដែល​​​អាច​​​ផឹក​​​គ្រឿង​​​ស្រវឹង​​​បាន​​​ នឹង​​​ផ្លាស់​​​ប្តូរ​​​ប្រទេស​​​កម្ពុជា​​​ពី​​​ប្រទេស​​​មួយ​​​ដ៏​​​ធូររលុង​​​បំផុត​​​មួយ​​​លើ​​​ការ​​​​​​គ្រប់​​​គ្រង​​​​​​គ្រឿង​​​​​​ស្រវឹង​​​ទាំង​​​ក្នុង​​​ថ្នាក់​​​ពិភព​​​លោក ទាំង​​​ក្នុង​​​ថ្នាក់​​​តំបន់​​​ទៅ​​​ជា​​​ប្រទេស​​​មួយ​​​ដ៏​​​តឹងរឹង​​​បំផុត។​​​ នៅ​​​ក្នុង​​​អាស៊ាន មាន​​​តែ​​​រដ្ឋាភិបាល​​​ប្រទេស​​​ឥណ្ឌូនេស៊ី​​​មួយ​​​​​​ប៉ុណ្ណោះ ដែល​​​កំណត់​​​អាយុ​​​អាច​​​ផឹក​​​គ្រឿង​​​ស្រវឹងឲ្យ​​​​​​ខ្ពស់។​​​​​​ កម្ពុជា ស្ទើរ​​​តែ​​​គ្មាន​​​ច្បាប់​​​ដែល​​​គ្រប់​​​គ្រង​​​ផ្ទាល់លើ​​​ការទិញ​​​និង​​​ការ​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ស្រវឹង​​​ ឬ​​​ធ្វើ​​​និយ័ត​​​កម្ម​​​លើ​​​ឧស្សាហកម្ម​​​គ្រឿង​​​ស្រវឹង​​​និង​​​ទី​​​ផ្សារ​​​លក់​​​រាយទេ។​​​ លោក ម៉ម ប៊ុនហេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សុខាភិបាល​​​ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ថា គោល​​​បំណង​​​នៃ​​​ការ​​​កំណត់​​​អាយុ​​​ដែល​​​អាច​​​ផឹក​​​គ្រឿង​​​ស្រវឹង​​​ឲ្យ​​​ខ្ពស់​​​ ដើម្បី​​​ការពារ​​​សុខភាព​​​យុវជន​​​ និង​​​បណ្តុះ​​​សីលធម៌​​​ល្អ​​​ ដោយ​​​រារាំង​​​ពួក​​​គេ​​​មិន​​​ឲ្យ​​​ចូល​​​បារ។​​​ លោក ប៊ុនហេង បាន​​​និយាយ​​​ថា "ច្បាប់​​​នេះ​​​នឹង​​​​​​ដាក់​​​កំហិត​​​មនុស្ស​​​ដែល​​​មាន​​​អាយុ​​​ក្រោម​​​២១​​​ឆ្នាំ​​​​​​មិន​​​ឲ្យ​​​ទិញ​​​គ្រឿង​​​ស្រវឹង​​​ ឬ​​​ទៅ​​​ផឹក​​​គ្រឿង​​​ស្រ​​​វឹង​​​នៅ​​​​​​បារ។ ហើយ​​​វា​​​មាន​​​សារៈ​​​សំខាន់​​​ដែល​​​ច្បាប់នេះ​​​​​​ផ្តោត​​​លើ​​​ការ​​​គ្រប់​​​គ្រង​​​លើ​​​ទាំង​​​អ្នក​​​លក់​​​គ្រឿង​​​ស្រវឹង​​​ ទាំង​​​អ្នក​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ស្រវឹង"។​​​​​​ លោក ប៊ុនហេង បាន​​​និយាយ​​​ថា សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ ត្រូវ​​​បាន​​​អនុម័ត​​​ដោយ​​​ក្រសួង​​​យុត្តិ​​​ធម៌​​​​​​ពីរ​​​សប្តាហ៍​​​មុន​​​ និង​​​ត្រូវ​​​ពិនិត្យ​​​សើ​​​រើ​​​បន្ថែម​​​ទៀត។​​​ លោក​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សុខាភិបាល​​​រូប​​​នេះ បាន​​​និយាយថា "សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ នឹង​​​ត្រូវ​​​​​​ពិភាក្សា​​​ដោយ​​​គណៈ​​​កម្មការ​​​អន្តរ​​​ក្រសួង​​​​​​ក្នុង​​​ពេល​​​ឆាប់ៗ​​​នេះ"។​​​ សេចក្តី​​​ពិស្តារ​​​នៃ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ ត្រូវ​​​បាន​​​ប្រកាស​​​នៅ​​​ឯ​​​សន្និសីទ​​​សារព័ត៌មាន​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ ដែល​​​មាន​​​អ្នកតំណាងចូល​​​រួម​​​​​​មក​​​ពី​​​អង្គការ​​​សុខភាព​​​ពិភព​​​លោក ចលនាកម្ពុជា​​​ដើម្បី​​​សុខភាព​​​ និង​​​អ្នក​​​ជំនាញ​​​គោលនយោបាយ​​​គ្រឿង​​​ស្រវឹង​​​ចក្រភព​​​អង់​​​គ្លេស លោក ជេមស៍​​​ នីកុល។​​​​​​​​​ ក្រុមពិភាក្សា​​​ដែល​​​សំដៅ​​​លើ​​​ការ​​​ស្រាវ​​​ជ្រាវ​​​ថ្មីៗ​​​នេះ​​​បង្ហាញ​​​ថា ៩៦​​​ភាគ​​​រយ​​​នៃ​​​ជន​​​ជាតិ​​​ខ្មែរ​​​ បាន​​​គាំ​​​ទ្រ​​​ដល់​​​រដ្ឋ​​​ាភិបាល​​​ក្នុង​​​ការ​​​គ្រប់​​​គ្រង​​​ការ​​​ប្រើ​​​គ្រឿង​​​ស្រវឹង​​​ ដែល​​​អង្គ​​​ការ​​​សុខ​​​ភាព​​​ពិភព​​​លោក​​​និយាយ​​​ថា កំពុង​​​តែ​​​កើន​​​ឡើង។​​​ លោក នីកុល បាន​​​និយាយ​​​ថា ជាការ​​​ចាំ​​​បាច់​​​ដែល​​​ត្រូវ​​​ធ្វើនិយ័តកម្ម​​​លើ​​​ឧស្សាហកម្ម​​​នេះ ក្នុង​​​ពេល​​​ដែល​​​ក្រុម​​​ហ៊ុន​​​ធំៗ​​​អន្តរ​​​ជាតិ បាន​​​មាន​​​គោល​​​ដៅ​​​លើ​​​តំបន់​​​នេះ ដោយ​​​ប្រើ​​​ទីផ្សារ​​​និង​​​ការ​​​ផ្សាយ​​​ពាណិជ្ជកម្ម​​​កាន់​​​តែ​​​ទំនើបៗ។​​​​​​ លោក នីកុល បាន​​​និយាយ​​​ថា "គំនិត​​​នៃ​​​ការ​​​កំណត់​​​អាយុ​​​​​​២១​​​ឆ្នាំ​​​ដែល​​​អាចផឹក​​​គ្រឿង​​​ស្រវឹង​​​បាន គឺ​​​អ្វី​​​ដែល​​​អាច​​​កើត​​​ឡើង​​​ ត្រង់​​​ថា​​​យុវជន​​​ចាប់​​​ផ្តើម​​​ផឹក​​​គ្រឿង​​​ស្រវឹង​​​រយៈពេល​​​ពីរ​​​បី​​​ឆ្នាំ​​​ មុន​​​នឹង​​​ដល់​​​អាយុ​​​ស្រ​​​ប​​​ច្បាប់"៕ រើន​​​​​​  

អង្គរវត្ត​ជាប់​​ឈ្មោះ​ជា​​​តំបន់​ទេសចរណ៍​កំពូល​របស់​ពិភព​លោក​​ ប៉ុន្តែ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ចម្លង​រចនាប័ទ្ម​​​ដោយ​ឥណ្ឌា

​ប្រាសាទ​អង្គរវត្ត​ក្នុង​ក្រុង​សៀមរាប​បាន​ជាប់​​ចំណាត់​ថ្នាក់​កំពូល​​​នៅ​ក្នុង​ការ​ស្ទង់មតិ​ទេសចរណ៍​មួយ​​ទៀត​នៅ​សប្ដាហ៍​នេះ ដោយ​ជាប់​ឈ្មោះ​ជា​​តំបន់​ទេសចរណ៍​លេខ​១​របស់​ពិភព​លោកក្រោយពី​ទទួល​បាន​ពាន​រង្វាន់​ជម្រើស​ទេសចរណ៍​របស់​គេហទំព័រ​ TripAvisor​កាលពី​ថ្ងៃ​អង្គារ។ ប៉ុន្តែ​ប្រាសាទ​ដ៏ធំ​ស្កឹមស្កៃ​មួយ​ដែលកំពុង​​ស្ថិត​ក្រោម​ការ​សាង​សង់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ កំពុង​បង្ក​ឲ្យមាន​ការ​ព្រួយបារម្ភ​ជា​ថ្មី​ម្ដង​ទៀត​ថា តម្លៃ​ប្រាសាទ​ជា​និមិត្តរូប​របស់​កម្ពុជា​នឹង​ធ្លាក់​ចុះ​។ ពីរថ្ងៃ​មុន​​ទទួល​បាន​ពាន​រង្វាន់​កិត្តិយស​​របស់​គេហទំព័រ TripAvisor លោក ហ៊ុន ហាន ឯក​អគ្គ​រាជទូត​កម្ពុជា​​ប្រចាំ​​ប្រទេស​ឥណ្ឌា​ បាន​​ទៅ​ពិនិត្យ​មើល​ការដ្ឋាន​សាង​សង់​ប្រាសាទ​នៅ​ក្នុង​ខេត្តប៊ីហា (Bihar) ​ហើយ​បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​របស់​លោក​មាន​ការ​ព្រួយបារម្ភ​ចំពោះ​គម្រោង​​សាង​សង់​​​ប្រាសាទ​ដែល​ចម្លង​​តាម​រចនា​បថ​ស្ទើរ​តែដូចទាំង​ស្រុង​ទៅ​នឹង​​ប្រាសាទ​អង្គរ​វត្តដែល​ទទួល​​តំណែង​​ជា​​សំណង់​​សាសនា​ធំបំផុត​របស់​ពិភព​លោក​។ ​យោង​តាម​​គេហទំព័រ​ព័ត៌មាន India Today បាន​ឲ្យ​ដឹង​ថា លោក ហ៊ុន ហាន បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា "​នេះ​គឺ​ជា​បញ្ហា​ដ៏រសើប​សម្រាប់​កម្ពុជា ហើយ​រដ្ឋាភិបាល​របស់​យើង​​យក​ចិត្ត​ទុក​ដាក់​ណាស់​ចំពោះ​​​ការ​ចុះ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយអំពី​ការ​ចម្លង​រចនាបថ​​អង្គរ​វត្ត"។ នៅ​ពេល​ក្រុម​ហ៊ុន​ឯកជន​មួយ​ក្នុង​ខេត្ត​ប៊ីហា...

វិវាទ​ដីធ្លី​ដ៏​ជូរចត់​​រវាង​គ្រួសារ​​មួយ និង​ឧកញ៉ា​ ឃុន សៀ ជិត​ឈាន​ដល់​ទី​បញ្ចប់​ហើយ​

នៅឯ​​ផ្ទះ​ខ្ទម​របស់​ខ្លួន​នៅ​កាច់​ជ្រុង​នៃ​ចំណុច​ផ្លូវ​ប្រសព្វ​ដ៏​មមាញឹក​មួយ​ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​​កាលពី​ម្សិលមិញ លោក លី ស្រា៊ង​ខេង វ័យ​៥៨​ឆ្នាំ ​បាន​យក​ដុំថ្ម​គប់​ជើង​របស់​ខ្លួន​ ហើយ​គ្រវីក្បាល​​ នៅ​ពេល​គិត​ដល់​ខុន​ដូ​មួយ​ដែល​គេ​​សាង​សង់​នៅ​លើ​ដី​ដែល​គាត់​បាន​តស៊ូការ​ពារ​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​។ គាត់​បាន​និយាយ​សំដៅ​ដល់​អតីត​អ្នក​ជិត​ខាង​ដែល​បាន​ទទួល​យក​សំណង​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ហើយ​រើ​ចេញ​ថា "​ខ្ញុំ​​ក្រៀម​ក្រំ​ណាស់​ដែល​បាត់​បង់​ផ្ទះ​របស់​ខ្ញុំ។ ខ្ញុំ​ជា​ម្ចាស់របស់​វា​ជាយូរ​មក​ហើយ។ អ្នក​ផ្សេង​ៗ​​​ទៀត​គ្មាន​ឯកសារ​ដូច​ខ្ញុំ​​ទេ"។ ដោយ​កូន​ស្រី​របស់​គាត់​​​ជាប់​ពន្ធនាគារ​ដោយ​សារ​តែ​វិវាទ​ដីធ្លី​នេះ​ជាមួយ​ឧកញ៉ា ឃុន សៀ នៅ​ទីបំផុត​​ពោល​គឺ​កាលពី​ខែមុន លោក​ លី ស្រា៊ងខេង និង​ក្រុម​គ្រួសារ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ទទួល​យក​សំណង​ជា​ថ្នូរ​នឹង​ដី​ឡូតិ៍​របស់​គាត់​។ ប៉ុន្តែ​គាត់​និយាយ​ថា វា​ជា​កិច្ច​ព្រមព្រៀង​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ការ​បង្ខិត​បង្ខំ​ពួកគាត់​។ គាត់​បាន​និយាយ​ទៀត​ថា "មែន យើង​បាន​យល់​​ព្រម​...

មន្ត្រី​​​ព្រមាន​​​បិទ​​​សណ្ឋាគារ​​​ ភោជនីយដ្ឋាន និង​​​ផ្ទះ​​​សំណាក់​​​ដែល​​​បូម​​​ទឹក​​​សម្អុយ​​​ទម្លាក់​​​ចូល​​​ទៅ​​​ក្នុង​​​សមុទ្រ​​​

នៅ​​​សប្តាហ៍​​​នេះ​​​មន្ត្រី​​​រដ្ឋាភិបាល​​​ជាន់​​​ខ្ពស់​​​បាន​​​សន្យា​​​បិទ​​​ការ​​​ធ្វើ​​​អាជីកម្ម​​​ជា​​​បណ្តោះ​​​អាសន្ន​​​សម្រាប់​​​សណ្ឋាគារ​​​ និង​​​ភោជនីយដ្ឋាននានា​​​នៅ​​​​​​តាម​​​បណ្តោយ​​​ឆ្នេរ​​​ខ្សាច់​​​ដែល​​​មាន​​​ទេសចរ​​​ច្រើន​​​កក​​​កុញ​​​ក្នុង​​​ក្រុង​​​ព្រះសីហនុ​​​ ដែល​​​ខ្លួន​​​​​និយាយ​​​ថា ​​​តែង​​​តែ​​​បូម​​​ទឹក​​​សម្អុយ​​​ទម្លាក់​​ចូល​​​ក្នុង​​​សមុទ្រ​​​។ គំនិត​​​ផ្តួច​​​ផ្តើម​​​នេះ​​​ត្រូវ​​​បាន​​​ប្រកាស​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​មួយ​​​​​​រវាង​​​មន្ត្រី​​​រដ្ឋាភិបាល​​​រាប់​​​រយ​​​នាក់​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ ដែល​​​ក្នុង​​​នោះ​​​លោក ស ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​មូល​​​ដ្ឋាន​​​មាន​​​ភារកិច្ច​​​អនុវត្ត​​​ច្បាប់​​​ដើម្បី​​​ធានា​​​ថា ឧស្សាហកម្ម​​​ទេសចរណ៍​​​រីក​​​ចម្រើន​​​ប្រកប​​​ដោយ​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​ និង​​​ប្រកប​​​ដោយ​​​និរន្តរភាព​​​។ កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ លោក​​​ សាយ​​​ សំអាល់ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​បរិស្ថាន និង​​​លោក ឈិត សុខុន អភិបាល​​​ខេត្ត​​​ព្រះ​​​សីហនុ​​​បាន​​​មានប្រសាសន៍​​​ថា ការ​​​ត្រូវ​​​ការ​​​​​​វិធានការ​​​ គឺ​​​ជា​​​រឿង​​​បន្ទាន់​​​ ពីព្រោះ​​​​​​ភ័ស្តុតាង​​​បាន​​​បង្ហាញ​​​ថា ​​​សណ្ឋាគារ​​​ និង​​​ភោជនីយដ្ឋាន​​​នានា​​​ក្នុង​​​ក្រុង​​​ព្រះ​​​សីហនុ​​​កំពុង​​​បូម​​​ទឹក​​​សម្អុយ​​​ដែល​​​មិន​​​ទាន​​​់​​​បាន​​​ធ្វើ​​​ប្រព្រឹត្តិកម្ម​​​ទម្លាក់​​​ចូល​​​ទៅ​​​ក្នុង​​​សមុទ្រ​​​។ លោក​​​ សាយ សំអាល់ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​"ពេល​​​នេះ​​​រដ្ឋាភិបាល​​​មាន​​​ប្រព័ន្ធ​​​ទឹក​​​សម្អុយ​​​ដ៏​​​ធំ​​​មួយ​​​ដែល​​​គ្រោង​​​សម្រាប់​​​ក្រុង​​​ព្រះសីហនុ ហើយ​​​យើង​​​កំពុង​​​សិក្សា​​​អំពី​​វិធី​​​អនុវត្ត​​​ប្រព័ន្ធ​​​នេះ​​​" ។ លោក​​​បាន​​​ទទួល​​​ស្គាល់​​​ថា ហេដ្ឋារចនា​​​សម្ព័ន្ធ​​​​​​​​​ត្រូវ​​​បាន​​​អភិវឌ្ឍ​​​យឺតយ៉ាវ​​​​​​តាម​​​មិន​​​ទាន់​​​ការ​​​រីក​​​ចម្រើន​​​នៅ​​​ក្នុង​​​ក្រុង​​​ទេសចរណ៍​​​មួយ​​​​​​នេះ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "យើង​​​នឹង​​​ចាត់​​​វិធាន​​​ការ​​​​​​ជាក់​​​ស្តែង​​​ពាក់​​​ព័ន្ធ​​​​​​ទឹក​​​សម្អុយ​​​ដែល​​​បង្ហូរ​​​ចូល​​​ទៅ​​​ក្នុង​​​សមុទ្រ​​​"។ លោក​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ថា លោក​​​បាន​​​​​​ចុះ​​​ទៅ​​​ខេត្ត​​​ព្រះស​​​ីហនុ​​​នៅ​​​សប្តាហ៍​​​នេះ​​​​​​រួម​​​ជាមួយ​​​លោក ថោង​​​ ខុន រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ទេសចរណ៍ និង​​​លោក នេត សាវឿន អគ្គ​​​ស្នង​​​ការ​​​នគរបាល​​​ជាតិ​​​ ដើម្បី​​​ចាប់​​​ផ្តើម​​​កិច្ច​​​ប្រឹង​​​ប្រែង​​​អនុវត្ត​​​វិធាន​​​ការ​​​នេះ​​​។ លោក ឈិត សុខុន អភិបាល​​​ខេត្ត​​​ព្រះ​​​សីហនុ បាន​​​មាន​​​ប្រសាសន៍​​​ថា សណ្ឋាគារ​​​ចំនួន​​​៥៦​​​​​​ និង​​​ផ្ទះ​​​សំណាក់​​​ចំនួន​​​២២០​​​នៅ​​​ក្នុង​​​ក្រុង​​​ព្រះ​​​សីហនុ​​​ នឹង​​​ត្រូវ​​​ចុះ​​​ធ្វើ​​​​​​អធិការកិច្ច​​​ដើម្បី​​​ពិនិត្យ​​​មើល​​​ផល​​​ប៉ះពាល់​​​ដែល​​​វា​​​បង្ក​​​ឡើង​​​ទៅ​​​លើ​​​បរិស្ថាន​​​​​ ដោយ​​​ផ្តោត​​​ជា​​​សំខាន់​​​ទៅ​​​លើ​​​សណ្ឋាគារ​​​ ភោជនីយដ្ឋាន និ​​​ងផ្ទះ​​​សំណាក់​​​ដែល​​​នៅ​​​ជិត​​​ឆ្នេរ​​​ខ្សាច់​​​​​​ក្នុង​​​ក្រុង​​​នេះ​​​។ លោក​​​​​​បាន​​​ថ្លែង​​​ថា "សណ្ឋាគារ​​​ឯករាជ្យ​​​ សណ្ឋាគារ​​​សុខា ព្រម​​​ទាំង​​​ភោនីយដ្ឋាន និង​​​ផ្ទះ​​​សំណាក់​​​ជាច្រើន​​​តាម​​​បណ្តោយ​​​ផ្លូវ​​​៥០២​​​ កំពុង​​​បង្ហូរ​​​ទឹក​​​សម្អុយ​​​របស់​​​ខ្លួន​​​ទម្លាក់​​​ចូល​​​ក្នុង​​​សមុទ្រ​​​"។ លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា កាល​​​ពី​​​ដំបូង​​​ ​​​សណ្ឋាគារ​​​ ភោជនីយដ្ឋាន និ​​​ងផ្ទះ​ សំ​​​ំណាក់​​​មួយចំនួន​​​បាន​​​ច្រាន​​​ចោល​​​​​​ពាក្យ​​​បណ្តឹង​​​ស្តី​​​ពី​​​ការ​​​បំពុល​​​បរិស្ថាន​​​នៅពេល​​​រង​​​ការ​​​ចោទ​​​ប្រកាន់​​​កាល​​​ពីខែ​​​ធ្នូ​​​។ លោក​​​បាន​​​បន្ត​​​ថា "យើង​​​បាន​​​ប្រើ​​​អេស្កាវ៉ាទ័រ​​​ ដើម្បីកាយ​​​​​​ដី​​​នៅ​​​ខាង​​​មុខ​​​​​​​​​សណ្ឋាគារ​​​ ភោជនីយដ្ឋាន និង​​​ផ្ទះ​​​សំណាក់​​​របស់​​​ពួកគេ​​​ ហើយ​​​ក៏​​​ឃើញ​​​មា៉ស៊ីន​​​បូម​​​ទឹក​​​ដាក់នៅ​​​​​​ក្រោម​​​ដី​​​ដូច​​​ម្រាម​​​ដៃ​​​ ពេល​​​នោះ​​​ពួក​​​គេ​​​ក៏ទទួល​​​ស្គាល់​​​"។ អ្នក​​​គ្រប់​​​គ្រង​​​ទូទៅ​​​នៅសណ្ឋាគារ​​​សុខា​​​ ប៊ិច​​​ រីហ្សត​​​​​​ (Sokha Beach Resort)  ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​លោក​​​មាន​​​ការ​​​ភ្ញាក់​​​ផ្អើល​​​ដែល​​​ឮថា​​​ សណ្ឋាគារ​​​របស់​​​លោក​​​ស្ថិត​​​ក្នុង​​​ចំណោម​​​សណ្ឋាគារ​​​ដែល​​​អភិបាល​​​ខេត្ត​​​នេះ​​​បញ្ចេញ​​​ឈ្មោះ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ថា "ខ្ញុំ​​​អាច​​​ប្រាប់​​​អស់​​​លោកបាន​​​ថា យើង​​​គោរព​​​ច្បាប់​​​ពេញ​​​លេញ​​​​​​"។ លោក​​​បាន​​​លើក​​​ឡើ​​​ងបន្ថែម​​​ថា រមណីយដ្ឋាន​​​នេះ​​​មាន​​​​​​ប្រព័ន្ធ​​​លូ​​​ និង​​​អាង​​​ស្តុក​​​ទឹក​​​សម្អុយ​​​ផ្ទាល់​​​ខ្លួន​​​។ លោក​​​បាន​​​បន្ត​​​ថា​​​ " Sokha Beach Resort  មាន​​​ឆ្នេរ​​​ខ្សាច់​​​ស្អាត​​​បំផុត​​​មិន​​​ត្រឹម​​​តែ​​​នៅ​​​ក្នុង​​​ក្រុង​​​ព្រះសីហនុ​​​ប៉ុណ្ណោះ​​​ទេ​​​ គឺ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ទាំង​​​មូល​​​"។ អ្នក​​​គ្រប់​​​គ្រង​​​ទូទៅ​​​នៅសណ្ឋាគារ​​​​​​ Independence Hotel Resort កំពុង​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ប្រទេស​​​ចិន​​​ ហើយ​​​មិន​​​អាច​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ នេះ​​​បើ​​​យោង​​​តាម​​​ការ​​​ឲ្យ​​​ដឹង​​​ពី​​​អ្នក​​​ទទួល​​​ភ្ញៀវ​​​នៅ​​​សណ្ឋាគារ​​​នេះ​​​។ ក្រោយ​​​ពី​​​ក្រុង​​​ព្រះសីហនុ​​​ត្រូវ​​​បាន​​​​​​ដាក់​​​បញ្ចូល​​​ទៅ​​​ក្នុង​​​ក្រុម​​​ទីក្រុង​​​តំបន់​​​ឆ្នេរ​​​ដែល​​​ស្រស់​​​ស្អាត​​​បំផុត​​​ក្នុង​​​ពិភព​​​លោក​​​កាល​​​ពីឆ្នាំ​​​២០១១​​​ រដ្ឋាភិបាល​​​បាន​​​បង្កើត​​​គណៈកម្មាធិការ​​​ជាតិ​​​សម្រាប់​​​ការ​​​គ្រប់​​​គ្រង​​​ និង​​​អភិវឌ្ឍន៍​​​តំបន់​​​ឆ្នេរ​​​របស់​​​កម្ពុជា​​​ ដើម្បី​​​ធានា​​​ថា វិនិយោគិន​​​​​​ដែល​​​ទទួល​​​បាន​​​លិខិត​​​អនុញ្ញាត​​​ឲ្យ​​​សាង​​​សង់​​​ ប្រកាន់​​​ខ្ជាប់​​​ការ​​​គោរព​​​ច្បាប់​​​ដើម្បី​​​ការពារ​​​បរិស្ថាន​​​។ ទោះជា​​​យ៉ាង​​​ណា លោក ឆោម ណារ៉ាឌី អគ្គលេខាធិការ​​​នៃ​​​គណៈកម្មាធិការ​​​នេះ​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​។ ប៉ុន្តែ នៅ​​​ឯសិក្ខាសាលា​​​មួយ​​​ស្តី​​​ពី​​​ការ​​​ប្រែ​​​ប្រួល​​​អាកាស​​​ កាល​​​ពីខែ​​​មីនា​​​កន្លង​​​ទៅ​​​ លោក​​​បាន​​​​​​បង្ហាញ​​​ក្របខណ្ឌ​​​​​​ច្បាប់​​​ថ្មី​​​មួយ​​​សម្រាប់​​​ការ​​​គ្រប់​​​គ្រង​​​ឆ្នេរ​​​ដែល​​​រួម​​​មាន​​​កាតព្វកិច្ច​​​ថ្មី​​​ផ្នែក​​​ហេដ្ឋារចនា​​​សម្ព័ន្ធ​​​ ច្បាប់​​​ធ្វើ​​​ផែនការ​​​ដែល​​​តឹង​​​រឹុង​​​ និង​​​គោល​​​នយោបាយ​​​អនុវត្ត​​​ថ្មីសម្រាប់​​​អ្នក​​​បំពុល​​​បរិស្ថាន។ មួយ​​​ចំនួន​​​ធំ​​​នៃ​​​ប្រជា​​​ពល​​​រដ្ឋ​​​ដែល​​​កំពុង​​​​​​កើន​​​ឡើង​​​ក្នុង​​​ក្រុង​​​​​​ព្រះ​​​សីហនុ​​​​​​មិន​​​​​​ត្រូវ​​​បាន​​​ភ្ជាប់​​​ប្រព័ន្ធ​​​ទឹក​​​សម្អុយ​​​ឡើយ ប៉ុន្តែ លោក ឈិត សុខុន បាន​​​​​​មាន​​​ប្រសាសន៍​​​ថា ការ​​​កែ​​​លម្អ​​​ហេដ្ឋារចនាសម្ព័ន្ធ​​​ជិត​​​ធ្វើ​​​ឡើង​​​ហើយ ឬ​​​កំពុង​​​តែ​​​ធ្វើ​​​ ហើយ​​​នៅ​​​ទី​​​បំផុត​​​វា​​​នឹង​​​ជួយ​​​សម្រាល​​​បញ្ហា​​​កខ្វក់​​​ដោយ​​​សារ​​​សំណល់​​​ដែល​​​ត្រូវ​​​បាន​​​ធ្វើ​​​ប្រព្រឹត្តិកម្ម​​​ត្រឹម​​​ត្រូវ​​​​​​។ សណ្ឋាគារ និង​​​អាជីវកម្ម​​​នានា​​​ដែល​​​ទទួល​​​បាន​​​អាជ្ញាប័ណ្ណ​​​វិនិយោគ​​​នៅ​​​តំបន់​​​ទេសចរណ៍​​​មួយ​​​នេះ​​​ មាន​​​កាតព្វ​​​កិច្ច​​​ផ្លូវ​​​​​​ច្បាប់​​​ត្រូវ​​​ធានា​​​ថា មិន​​​ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​​​​​​​ដល់​​​សម្បត្តិ​​​​​​ដ៏​​​សំខាន់​​​នៅ​​​តំបន់​​​ទេសចរណ៍​​​នេះ​​​​​។ ប៉ុន្តែ ទោះ​​​បី​​​ជា​​​មាន​​​បែប​​​នេះ​​​ក្តី​​​ ក៏​​​លោក ឈិន សុខុន បាន​​​មាន​​​ប្រសាសន៍​​​ថា ម្ចាស់​​​អាជីវកម្ម​​​ជា​​​ច្រើន​​​ហាក់​​​ដូច​​​ជា​​​ជំទាស់​​​មិន​​​ព្រម​​​ធ្វើ​​​ការ​​​កែលម្អ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​​​​ទៀត​​​ថា “ពួកគាត់​​​ហាក់​​​ដូច​​​ជា​​​មិន​​​ចង់​​​  សោះ​​​។ ប៉ុន្តែ ពួក​​​គេ​​​ត្រូវ​​​តែ​​​ធ្វើ​​​វា​​​ ពីព្រោះ​​​ពួក​​​គេ​​​កំពុង​​​បំពុល​​​ ហើយ​​​យើង​​​បាន​​​ប្រាប់​​​ឲ្យ​​​ពួក​​​គេ​​​ឈប់​​​ច្រើន​​​ដង​​​រួច​​​ហើយ។ ពេល​​​នេះ​​​យើង​​​តម្រូវ​​​ពួក​​​គេ​​​​​​  ហើយ​​​ប្រសិន​​​បើ​​​ពួក​​​គេ​​​ធ្វើ​​​មិន​​​បាន​​​ក្នុង​​​រយៈ​​​ពេល​​​មួយ​​​ខែ​​​​​​​​​យើង​​​នឹង​​​បិទ​​​វា​​​ចោល​​​។ នៅ​​​ពេល​​​យើង​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​រួច​​​ ពេល​​​នោះ​​​ពួក​​​គេ​​​អាច​​​បន្ត​​​ធ្វើ​​​ការ​​​រក​​​ស៊ី​​​របស់​​​ខ្លួន​​​ឡើង​​​វិញ​​​បាន​​​។ គ្មាន​​​នរណា​​​ម្នាក់​​​មាន​​​សិទ្ធិ​​​បូម​​​ទឹក​​​សម្អុយ​​​ទម្លាក់​​​ចូលទៅ​​​​​​ក្នុង​​​សមុទ្រ​​​ឡើយ​​​"៕ សុខុម​​​