Saturday, July 4, 2020
Home Authors Posts by Simon Lewis

Simon Lewis

190 POSTS 0 COMMENTS
Business editor

ប្រទេស​​កម្ពុជា​​ច្រានចោល​​​​សេច​ក្តី​រាយ​​ការណ៍​របស់​​ប្រទេ​សថៃ​ ស្តីអំពី​ការដក​កង​ទ័ពចេញ​

កាលពី​ម្សិលមិញ​​ក្រសួង​ការ​បរទេស​​កម្ពុជា ​បាន​ច្រាន​ចោល​សេច​ក្តី​រាយ​ការណ៍​​​មួយ​​ក្នុង​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​​របស់​ថៃដែលថា ​​កម្ពុជា​​​​​នឹង​ត្រូវប្រ​​កាស​​​ពី​ការ​​ដក​កង​ទ័ព​​​របស់​​​ខ្លួន​ចេញ​ពី​តំបន់​គ្មាន​យោ​ធា​​មួយ​​​​ជំុវិញ​​​ប្រាសាទ​​​​ព្រះ​វិហារ​។ ក្នុង​​​សេច​​​ក្តី​​រាយ​​ការណ៍​​​មួយ​​​​​ចុះ​​ផ្សាយ​​កាល​​​​​ពីម្សិលមិញ ​កាសែត​បាង​​កក​ប៉ុស្តិ៍(Bangkok Post)បានដកស្រង់​ប្រភពយោធាដែល​​​បាន​​​លើក​​ឡើង​ថា​ ប្រទេស​កម្ពុជា​​នឹងប្រកា​ស​ដកកងទ័ព​​ឲ្យ​​ស្រប​​ពេល​នឹង​​​​កិច្ចប្រជំ​ុ​ថ្នាក់​រដ្ឋ​​មន្ត្រី​​ការ​​បរទេស​​​​​​អាស៊ានដែល​បាន​​​ចាប់​​​ផ្ដើម​​​​ក្នុងរាជ​ធានីភ្នំពេញ​កាលពីម្សិលមិញ​។​ ​​ក្រោយ​​​ពី​​មាន​ការ​​​វាយ​ប្រយុទ្្ធ​គ្នា​រប៉េះ​​​​រប៉ោះ​​​អស់​​រយៈ​ពេល​បីឆ្នាំមកតុលាការ​យុត្តិ​​​ធម៌​អន្តជាតិ(ICJ) ​ក៏បាន​ចេញ​​​ដីកា​​បង្គាប់​មួយ​​កាល​ពី​​កក្ដដា​ឆ្នាំ​មុន ​ដែល​​បានបង្កើត​​​​​​តំបន់​គ្មា​ន​​យោធា​​បណ្ដោះ​អាសន្ន​​​មួយ​​ ដោយ​​​ក្នុ​​ង​​នោះ​​ភាគីទាំង​ពីរ​ត្រូវ​​​បាន​​​តុលាការ​​នេះ​​​បង្គាប់​​​​ឲ្យ​​ដក​កងទ័ព​របស់​​ខ្លួន​​​ចេញ​​។ លោក​ កុយគួង​ ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​​​​កម្ពុជា​​ បាន​មានប្រសាសន៍ថា“​វា មិនទាន់ត្រូវ​បាន​ប្រកាស​នៅឡើយ​ទេ។ដើម្បី​អនុវត្តន៍តាម​ដី​​​កាបង្គាប់​​របស់​តុលាការ​យុត្តិធម៌​អន្តជាតិ​ចុះ​​​ថ្ងៃ​ទី១៨ខែ​កក្ដដា​ឆ្នាំ​២០១១យើង​នឹងប្រកាសដក​​ទ័ព​ តែ​មិនមែន​នៅ​ថ្ងៃនេះ​ទេ​”។កងទ័ព​​នៃ​ភាគី​ទាំង​ពី​រ​​បន្ត​​​​នៅ​ក្នុង​តំបន់​​គ្មាន​យោធា​​​​​​នៅ​​ឡើយ ​ហើយ​ក្រុម​មន្រ្តី​​យោធា​បានជួបគ្នា​កាល​ពី​ខែមេសា​​និង​​​ខែមិថុនា​ដើម្ប​​​ី​ចចារពី​ការ​ដក​កងទ័ព​និង​​​ការ​​អនុញ្ញាត​​ឲ្យ​​​​ក្រុម​អង្គេតការណ៍​​​​ឥណ្ឌូនេសីុ​ចូល​​ទៅ​​តំបន់​​នោះ​​​។ ប៉ុន្តែ ​លោ​ក ​កុយ​ ​គួង​ ​​​​​មាន​ប្រ​​សាសន៍​​ថា​​ ប្រទេស​​កម្ពុជាកំពុង​​រងចាំ​ការ​ពិភាក្សា​គ្នា​រវាង​ប្រទេស​ទាំងពីរ​ដើម្បី​រៀប​​ចំ​​​ឲ្យមាន​ដំណើរ​ការ​​ដក​ទ័ព​ទាំង​សង​ខាង​​​”​។​លោកបន្តថា“​ពេល​ដែល​ភាគី​ថៃ​ដកទ័ព​ចេញក្នុង​​​ពេល​​​ដំណាល​គ្នា​​​និង​កម្ពុជាវា​​ជា​​ការ​​​ប្រ​សើរ​​”។​ សេច​​ក្តី​​រាយ​​ការណ៍​​ក្នុង​​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​​នេះ​​កើត​​មាន​​ឡើង​​បន្ទាប់​​​​ពី​​​​​​​​មាន​​​​ជម្លោះ​​ពាក្យ​​សម្តី​​​​​​យ៉ាងក្តៅគគុក​រឿង​ប្រា​សាទ​ព្រះ​​វិហារ​​​ដែ​​​ល​​​​មាន​​​​វិវាទដោយ​​​ ​​​​​កម្ពុជាកាល​ពី​​សប្តាហ៍​​មុនបាន​សរសេរ​លិខិត​ទៅកាន់​ប្រទេស​​​ថៃ​​​និង​​​តុលាការ​យុត្តិធម៌​អន្តជាតិតវ៉ា​​​រឿង​​​កងទ័ព​​​ថៃ​ដែល​បាន​ដាក់បន្លា​លួសនៅក្នុង​តំបន់​គ្មានយោធា​បណ្ដោះ​អាសន្ន​​​ ព្រម​​ទាំង​​​ហេតុ​​​ការណ៍​​មួយ​​​ពាក់​​ព័ន្ធ​​​នឹង​​​ការ​ផ្ទះុអាវុធ​ចេញ​​​ពីភាគី​ថៃ​ផងដែរ​។​​ អ្នកនាំពាក្យយោធាថៃ​បាន​ឆ្លើយ​តប​វិញ...

ក្រុមហ៊ុន​រុករករ៉ែដែ​ក​ចិន ចំណាយ​សាង​សង់​ការិយាល័យ​របស់គណ​បក្ស​ប្រជាជន​កម្ពុជា

មន្ត្រី​បាននិយាយ​កាលពី​ម្សិល​មិញ​ថាក្រុម​​​ហ៊ុ​ន​រុករករ៉ែ​របស់ចិនមួយបាន​ផ្ដល់​អំណោយ​ជា​ទឹក​ប្រាក់​ប្រហែល​២០០​.០០០​ដុល្លារសម្រាប់​សាង​សង់​ទីស្នាក់ការ​ស្រុក​ថ្មី​មួយ​ នៅ​​​ក្នុង​ខេត្ត​ព្រះ​វិហារ​របស់គណ​បក្ស​ប្រជា​ជន​កម្ពុជាដែល​កំពុង​គ្រប់​គ្រង​អំណាច​។ លោក​ គង់មករាប្រធានការ​ិយាល័យ​ឧស្សាហកម្ម​ រ៉ែនិង​ថាមពល​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​ថាក្រុម​ហ៊ុន​ចិន​ឈ្មោះ Cambodian Iron Holding and Industrial Mining Co.Ltd.​ បាន​ផ្ដល់​មូល​និធិ ​សម្រាប់​ការ​សាង​សង់​ការិយា​ល័យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ថ្មី​មួយ​នៅ​ក្នុង​ស្រុក​រវៀងដែល​ត្រូវ​បាន​សម្ពោធ ​កាល​​​ពី​​​ក្នុង​​​​ខែ​មករា។លោក​បាន​ថ្លែងថាក្រុមហ៊ុន​​​នេះ ​នៅ​តែ​ធ្វើ​ការ​សិក្សា​ពី​លទ្ធភាព​ជីក​យករ៉ែ​ដែក​ ដែល​ជា​ធម្មតាគឺជាការ​ជីក​យក​រ៉ែពី​រណ្ដៅ​ចំហមួយ ​ដើម្បីរៀប​ចំ​ដាក់​ពាក្យ​សុំ​អាជ្ញា​ប័ណ្ណ​ជីក​យក​រ៉ែ​តែម្តង។ លោក​ មករាបានបញ្ជាក់ថាការ​ចំណាយ​នេះ ​មិន​ពាក់​ព័ន្ធ​ជា​មួយ​ក្រុមហ៊ុន​ ដើម្បី​​​ឲ្យ​​​មាន​​​ការ​យក​ចិត្ត​ទុកដាក់​​ពី​មន្ត្រី​មូលដ្ឋាន​នោះទេហើយ​ថាអំណោយ​នេះ​នឹងមិន​មាន​​​​ឥទ្ធិពល​លើ​ការ​ធ្វើ​សេចក្ដី​សម្រេច​របស់​រាជ​​​រដ្ឋាភិបាល​ឡើយ។លោក​​​មាន​​​ប្រសាសន៍​​​ថា“តាមពិតវាជា​​កាយវិការសប្បុរស​ធម៌​របស់​​​ក្រុមហ៊ុន​នេះចំពោះ​ការបរិច្ចាគដោយ​ស្ម័គ្រ​ចិត្ត​សម្រាប់​ការ​ចំណាយ​ទំាង​អស់​ទៅ​លើ​ការ​សាង​សង់​ទីស្នាក់ការ​ស្រុករបស់​​​គណ​​​បក្ស​​​ប្រជា​​​ជនកម្ពុជា​”។លោក​បន្ថែមថាក្រុមហ៊ុន​​ចិន​​​នេះ​​​ក៏​ចំណាយ​សម្រាប់​ការ​សាង​សង់​ឧទ្យាន​មួយ​កន្លែង​នៅ​ក្នុង​ក្រុង​ខេត្តព្រះ​វិហារ​​​​ផង​ដែរ។ លោក​ អេសារ៉ូអភិបាល​ស្រុក​រវៀងបាន​​​មាន​​​ប្រសាសន៍ថាក្រុមហ៊ុននេះ​បាន​ផ្ដល់​ទឹក​ប្រាក់​ប្រមាណ​២០០​.០០០​ដុល្លារដើម្បី​សាង​​​សង់​អគារ​ទី​ស្នាក់ការបក្ស។លោក​បញ្ជាក់ថាគណ​បក្សប្រជាជនកម្ពុជានៅមូល​ដ្ឋាន​បាន​ស្នើសុំក្រុមហ៊ុន​នេះជួយ​ផ្ដល់​ជំនួយ​សម្រាប់​សាងសង់ការិយា​ល័យ​ថ្មី​របស់ខ្លួន​។លោកសារ៉ូថ្លែង​ថាមានអំណោយ​ប្រហាក់​ប្រហែល​​​​គ្នានេះដែរ លោក ទ្រី ភាព ​ម្ចាស់ចម្ការ​​​កៅ​ស៊ូ​បានឧបត្ថម្ភថវិកា​ចំនួន​៧០​.០០០​ដុល្លារដើម្បី​សាង​សង់​ការិយា​ល័យ​ឃុំ​មួយ​នៅក្នុង​ឃុំ​រមនា។ លោក​បានប្រសាសន៍ថា“យើង​មិន​បាន​ប្រើ​ឈ្មោះ​រដ្ឋាភិបាល​ឬអាជ្ញាធរ​ដើម្បី​ស្នើ​ក្រុមហ៊ុន​ឲ្យផ្ដល់​អំណោយ​សម្រាប់​ការ​សាង​សង់​នោះទេ”។លោក​បន្ថែមថាក្រុមហ៊ុន Cambodian Iron Holding...

ក្រសួង​ព័ត៌មាន​ហាម​​ប្រាមមិន​ឲ្យ​ ស្ថានីយ​វិទ្យុ​​​ផ្សាយអំ​ពី​​ភាព​មិន​ ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​​

មន្ត្រី​មួយ​រូប​បាន​មានប្រសាសន៍​ថា ក្រសួង​ព័ត៌មាន​បាន​ចេញ​បទ​បញ្ជា​មិន​ឲ្យ​ស្ថានីយវិទ្យុ​ក្នុង​ស្រុក​​ចាក់ផ្សាយបន្ដ​នូវ​កម្មវិធី​ពី​​វិទ្យុ​ ដែល​​គាំទ្រ​ដោយ​សហរដ្ឋមេរិក និយាយ​​​អំពី​​ការ​បោះ​ឆ្នោត​នៅ​ចុង​សប្ដាហ៍​នេះទេ។ វិទ្យុ​សំឡេង​​សហរដ្ឋអាមេរិក​ (VOA) ដែល​ជា​​វិទ្យុ​​ផ្លូវ​ការ​​របស់​រដ្ឋា​ភិបាលអាមេរិក​និង​វិទ្យុ​អាស៊ី​សេរី (RFA) ដែល​ជា​ស្ថានីយ​វិទ្យុ​មួយ​​ឧបត្ថម្ភ​មួយ​ផ្នែក​ដោយ​រដ្ឋាភិបាល​អាមេរិក​ ដែរ​នោះ សុទ្ធ​តែ​មាន​គម្រោង​ផ្សាយ​​ជា​ភាសាខ្មែរ​ ត្រូវ​ផ្អាកការ​ផ្សាយ​របស់​ខ្លួន​ដោយ​គ្មាន​ការ​ជូន​ដំណឹង​ឡើយ​។ លោកប៊ុតបូវុធអគ្គនាយក​នៃអគ្គ​​នាយក​ដ្ឋាន​ព័ត៌មាន​ និង​សោតទស្សន៍​របស់​ក្រសួង​ព័ត៌មាន មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា មន្ត្រី​ក្រសួង​បាន​ស្នើ​កុំ​ឲ្យ​ស្ថានីយវិទ្យុ FM ក្នុង​ស្រុក​​​ផ្អាក​ការ​ចាក់​ផ្សាយ​​​កម្មវិធី​របស់​វិទ្យុ​សំឡេង​សហ​រដ្ឋ​អាមេរិក​ និង​អាស៊ីសេរី ព្រោះ​វិទ្យុ​ទាំង​ពីរ​ជា​វិទ្យុ​បរទេស​ ហេតុ​ដូច្នេះ​ហើយ​​ “វាមិន​ស្ថិត​នៅ​ក្រោម​ច្បាប់​របស់​យើង​ទេ​”។ លោកប៊ុតបូវុធបាន​លើក​ឡើង​ថា“​យើង​​ហាម​ឃាត់​មិន​ឲ្យ​ស្ថានីយវិទ្យុ​ទាំង​នេះ​ចាក់​​ផ្សាយ ​ពី​ព្រោះ​យើង​ខ្លាចថា វិទ្យុ​ទាំង​នេះ​នឹង​ផ្សាយ​ព័ត៌​មាន​លម្អៀង​អំពី​ដំណើរ​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​េនះ​”។ លោក​បាន​មាន​ប្រសាសន៍​ថាមជ្ឈ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ វិទ្យុ​សម្បុក​​ឃ្មុំ​ វិទ្យុ​សារិកានិង​វិទ្យុ​ FM ៩០ក្នុង​រាជធានី​ភ្នំ​ពេញ​ ក៏​ដូច​ជាវិទ្យុ​អង្គរ​រដ្ឋាក្នុង​ខេត្ដ​សៀម​រាប​ ត្រូវ​បាន​គេ​ប្រាប់​មិន​ឲ្យ​ចាក់ផ្សាយ​ពី​កម្មវិធី​របស់​វិទ្យុ​អាស៊ីសេរី ឬវិទ្យុ​សំឡេងសហរដ្ឋ​អាមេរិកនៅ​​ថ្ងៃ​សៅរ៍​ និង​ថ្ងៃ​អាទិត្យ​នេះទេ​។ លោកខៀវសួនអគ្គនាយក​វិទ្យុ​ FM​៩០​ដែល​ជា​តំណាង​តែ​មួយ​គត់នៅ​ក្នុង​ចំណោម​​ស្ថានីយវិទ្យុ​​ទាំង​នេះ​ បាន​យល់​ព្រម​ធ្វើ​អត្ថា​ធិប្បាយអំ​ពី​បទ​បញ្ជា​របស់​រដ្ឋាភិបាល​ បាន​មានប្រសាសន៍​ថា ស្ថានីយវិទ្យុ​របស់​លោក​គ្មាន​​ជម្រើស​ក្រៅ​ពី​​​ធ្វើ​តាម​​​សំណើ​របស់​ក្រសួង​ព័ត៌មាននោះទេ​។ លោក​បា​ន​មាន​ប្រាសាសន៍​ថា “ ​ប្រសិន​យើង​មិន​ព្រម​បិទ​ គេ​នឹង​ប្រើ​កម្លាំង​បិទ​ដោយ​ផ្ទាល់​”។ លោកហ៊ួតវុទ្ធីប្រធាន​ការិយាល័យ​ប្រចាំ​​នៅកម្ពុជា​របស់​វិទ្យុ​អាស៊ីសេរី ​ មានប្រសាសន៍​ថាលោកប៊ុតបូវុធបាន​ប្រាប់​លោក​ថាកម្មវិធី​​ របស់​វិទ្យុ​អាស៊ីសេរី “ ជ្រៀត​ជ្រែក​ដល់​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់”។ លោកគ្រីសដេឈឺត (Chris Decherd) ប្រធាន​វិទ្យុ​សំឡេង​​សហរដ្ឋអាមេរិក​ផ្នែក​​ភាសាខ្មែរ​ ​មាន​ប្រសាសន៍​ថា ក្រសួង​ព័ត៌​មាន​ មិន​បាន​ទាក់​ទង​លោក​ដោយ​ផ្ទាល់​​អំពី​បទ​បញ្ជា​មិន​ឲ្យ​ចាក់​ផ្សាយ​​​កម្មវិធី​របស់​វិទ្យុ​​សំឡេង​​សហរដ្ឋ​អាមេរិក​នោះ​ទេ​។ លោក ដេឈឺត បាន​លើក​ឡើង​កាល​ពី​ម្សិល​មិញ​ថា “ វាស្ថិត​នៅក្រៅ​ការ​គ្រប់​គ្រង​របស់​យើង​។ថ្ងៃ​នេះ​​ជា​ថ្ងៃ​សំខាន់​មួយ​សម្រាប់​​ ប្រទេស​កម្ពុជា​នៅក្នុង​ការ​កសាង​ស្ថាប័ណ្ណ​នេះ​ជាយូរ​មក​ហើយ​ និង​ដំណើរ​ការ​កសាង​លទ្ធិ​​ប្រជា​ធិបតេយ្យ​។យើង​មាន​កម្មវិធី​សំខាន់​ សម្រាប់​ផ្សាយ​នៅ​យប់​នេះ​ ហើយ​ការ​ផ្សាយ​នេះ​មាន​បំណង​បម្រើ​ប្រជាជន​កម្ពុជា​​ដូច្នេះហើយ​វា​ជា​រឿង​គួរឲ្យ​សោក​ស្ដាយ​ណាស់​ប្រសិន​បើ​កម្មវិធី​នេះ​មិន​ត្រូវ​បាន​​​​ផ្សាយ​ឲ្យ​ប្រជា​ពលរដ្ឋកម្ពុជា​បាន​ដឹង​ទេនោះ​”។ លោក ដេឈឺត បាន​លើក​ឡើង​ថា វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​នឹង​នៅ​តែ​ផ្សាយ​តាម​​​រលក​ធាតុ​អាកាស​កម្ពស់ទាប​ និង​កម្ពស់​​មធ្យម​​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ប៉ុន្ដែ​លោក​បាន​បន្ដ​ថាជាង​ពាក់​កណ្ដាល​នៃ​ប្រជា​ពលរដ្ឋ​កម្ពុជា​​​ស្ដាប់​វិទ្យុ​សំឡេងសហរដ្ឋ​អាមេរិកតាម​រ​យៈ​ស្ថានីយវិទ្យុ​ FM ។ លោកសៀនម៉ាកអុិន​តុស (Sean McIntosh)​​​​​​ អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​រាជធានី​ភ្នំពេញ​ បាន​លើក​ឡើង​តាម​អីុ​ម៉េល​ថា ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ “កំពុង​ប្រមូល​ព័ត៌មាន​ទាំង​អស់​អំពី​​ស្ថាន​ការណ៍​នេះ​”។ កាល​ពី​ព្រឹក​ម្សិល​មិញវិទ្យុ​សំឡេង​ប្រជា​ធិបតេយ្យ (VOD) ដែល​ជា​វិទ្យុ​របស់​​​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​ចាប់​ផ្ដើម​​ផ្សាយ​​ផ្ទាល់​រយៈ​ពេល​បួន​ម៉ោង​កន្លះ​ គឺ​​នៅ​ម៉ោង​៥ និង៣០ព្រឹក​តាម​វិទ្យុ​សារិការ​FM ១០៦.៥ក្នុង​រាជធានី​ភ្នំពេញ​ ប៉ុន្ដែ​ការ​​ផ្សាយ​ផ្ទាល់​នេះ​ត្រូវ​បាន​កាត់​ផ្ដាច់​ទៅ​​វិញ​នៅ​ម៉ោង​៨និង​៣៥​នាទី​ព្រឹក។ លោក អៀត ដារ៉ាវុធ និពន្ធ​នាយក​ជាន់​ខ្ពស់​វិទ្យុ​សំឡេងប្រជាធិបតេយ្យ​បានថ្លែង​ថា “ក្រសួង​ព័ត៌មាន​បាន​ទូរស័ព្ទ​ប្រាប់​យើង​ឲ្យ​បញ្ឈប់​ការ​ផ្សាយ​អំពី​ភាព​មិន​ប្រក្រតីនៃការ​បោះ​ឆ្នោត​ ដូច​ជា​ប្រជា​ពលរដ្ឋ​​រក​មិន​​​ឃើញ​ឈ្មោះ​របស់​ពួក​គាត់​នៅ​​មជ្ឈ​មណ្ឌល​បោះ​ឆ្នោត​ ហើយ​មាន​ជន​ជាតិ​វៀត​ណាម ដែល​មិន​និយាយ​ខ្មែរ​ច្បាស់​ទៅ​បោះ​ឆ្នោត​”។ លោក​ ប៉ាងួនទៀងនាយក​គ្រប់​គ្រង​វិទ្យុ​សំឡេង​ប្រជា​ធិបតេយ្យ​បាន​លើក​ឡើង​ថាការ​ចាក់​ផ្សាយមួយ​ផ្សេង​ទៀត​​កាល​ពី​ព្រឹក​ម្សិល​មិញ​ តាម​វិទ្យុ​អង្គរ​រដ្ឋា​ ក្នុង​ខេត្ត​សៀម​រាប​ ក៏​ត្រូវ​បាន​លុប​ចោល​ដែរ​ ដោយ​​លោកកែវ រដ្ឋា ម្ចាស់​ស្ថានីយវិទ្យុ​នេះ​បាន​អះអាង​ថាអង់តែន​ស្ថានីយវិទ្យុ​របស់​លោក​ខូច​។ លោកប៊ុតបូវុធបាន​មាន​ប្រសាសន៍​ថាក្រសួង​របស់​លោក​មិន​បាន​ហាម​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​មិន​ឲ្យ​ធ្វើ​ការ​ផ្សាយ​នោះ​ទេ​ ប៉ុន្ដែ​ក្រសួង​របស់​លោក​បាន​ស្នើ​ឲ្យ​ពួក​គេ​បញ្ឈប់​ការ​ផ្សាយ​​រិះគន់​ចំពោះ​​គណៈកម្មាធិការ​ ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​...

សណ្ឋាគារលំដាប់ថ្នាក់ផ្កាយអនុវត្តតាមបម្រាមសារាចររបស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន

បុគ្គលិកសណ្ឋាគារ​ និង​ភោជនីយ​​​ដ្ឋាន​​​បាន​​​​​​​និយាយ​កាល​ពីថ្ងៃព្រហស្បតិ៍​ថា ​ពួក​គេ​នឹង​ឈប់​បម្រើស្រា​ដល់​ភ្ញៀវ​នៅ​ចុង​សប្តាហ៍​នេះ​ ដើម្បី​ចូល​រួម​គាំ​ទ្រ​បម្រាមក្នុង​ការ​មិន​ឲ្យ​ពិសា​ស្រា​នៅ​ទូទាំង​ប្រទេស​ក្នុង​ពេល​បោះ​ឆ្នោត​ឃុំ-សង្កាត់​។ កាល​ពី​សប្តាហ៍​មុន ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន​ បាន​ចុះ​ហត្ថលេខាលើ​សារាចរណែនាំ​​​មួយស្តី​ពី​ការលក់ ​និង​ការ​ពិសា​គ្រឿង​ស្រវឹង​​​​ចាប់​ពី​ពាក់​កណ្តាល​អធ្រាត្រថ្ងៃ​សុក្រ​រហូត​ដល់​​​​ពាក់​កណ្តាលអធ្រាត្រថ្ងៃ​អាទិត្យ​​ ដើម្បី​ធ្វើឲ្យ​ទិដ្ឋភាព​ថ្ងៃ​អាទិត្យ ​ ដែល​ជា​ថ្ងៃ​បោះ​ឆ្នោត​មាន​សភាព​ស្ងប់​ស្ងាត់​។ប៉ុន្តែ​ការ​រក្សា​មណ្ឌល​បោះ​ឆ្នោត​ឲ្យ​មាន​ភាព​ស្ងប់​ស្ងាត់​​​បម្រាម​​​នោះ​បាន​ធ្វើ​ឲ្យប៉ះ​ពាល់​ដល់​អ្នក​ដែល​​​​​​​គ្មាន​សិទ្ធិ​បោះ​ឆ្នោត​ផង​ដែរ​ ដូច​ជា​ជន​ចំណាក​​​​ស្រុក ​និង​ភ្ញៀវទេសចរ​បរទេស​ជា​ដើម។ ភោជនីយដ្ឋាន​លំដាប់​អន្តរជាតិ​តូប៉ាស (Topaz Restaurant)​ ដែលស្ថិត​នៅ​តាម​បណ្តោយ​​​​មហាវិថីព្រះនរោត្តម​បាន​ប្រ​កាស​កាល​ពី​ថ្ងៃព្រហស្បតិ៍​ថា​ ខ្លួន​បាន​លុប​ចោល​កម្មវិធី​ភ្លក្ស​ស្រា​ ដោយគ្រោង​នឹង​ធ្វើ​ឡើងនៅ​ថ្ងៃ​អាទិត្យ​​​​នេះ​ ដែល​មាន​តម្លៃ​៨៨ដុល្លា​រក្នុង​ស្រាមួយ​ដបដោយ​សារ​បម្រាម​ក្នុង​ពេល​បោះ​ឆ្នោត​​​មិន​ឲ្យ​ផឹក​ស្រា​។ លោក​ អាណូដាក (Arnaud Darc) អ្នក​រៀប​​​​ចំ​កម្មវិធី​នោះ​ បានមានប្រសាសន៍តាម​អុីម៉េល​ទៅ​កាន់​ភ្ញៀវថា“វាគួ​រឲ្យ​អាម៉ាស់​ខ្លាំង​ណាស់​...

ស្ត្រីកម្ពុជា​​​ដែលត្រូវគេបំពាន​​​បន្តស្នាក់​​​នៅ​​​ក្នុង​​​ប្រទេសម៉ាឡេសីុ​​​ ដើម្បីចូលរួម​សវនាការ​​​ជំនំុ​​​ជម្រះ​​

មន្ត្រីម្នាក់​បាន​​​លើក​​​ឡើង​​​ថា​​​ ស្ត្រីកម្ពុជា​ម្នាក់​​​​ដែល​​​ត្រូវ​បាន​​​នាំ​​​ទៅ​​​ព្យាបាល​​​នៅ​​​មន្ទីរ​ពេទ្យ បន្ទាប់​​​ពី​​​ទទួល​​​រង​​​នូវ​​​ការ​​​វាយ​​​ដំ ​​​​​​និង​​​ការ​​​រំលោភ​​បំពាន​​​​យ៉ាង​ធ្ងន់​ធ្ងរ ​​ខណៈ​ពេល​​​​​​ធ្វើ​​​ជា​​​អ្នក​​​បម្រើ​​​តាមផ្ទះ​​​នោះ នឹង​​​បន្ត​​​ស្នាក់​​​នៅ​​​ក្នុង​​​ប្រទេស​​​ម៉ាឡេសីុ​​​ដើម្បី​​​ចូល​រួម​​​ដំណើរការ​​​តាម​​​ផ្លូវច្បាប់​​​ប្រឆាំង​​​នឹង​​​ថៅកែ​​​ជនជាតិ​​​ម៉ាឡេសីុ​​​ រហូត​​​ដល់​​​ដំណើរ​​​ការ​​​​​​​ចប់​​​​រួច​​​រាល់​​​។ ជនជាប់​​​ចោទ​​​ឈ្មោះតាន់ ម៉ុង​​​ហូ៊វ៉ៃ អាយុ​​​៣៦ឆ្នាំ​​​ និង​​​ប្រ​​​ពន្ធ​​​ឈ្មោះ អេង​​​ ឡាយ​​​សាង​​​អាយុ​​​៣៦ឆ្នាំ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​កាលពី​ថ្ងៃអង្គារ​​​ ពីបទ​​​រំលោភ​បំពាន​​​លើ​​​រាង​​​កាយ​​​របស់​​​ជន​​​រង​​​គ្រោះ​​​ឈ្មោះ ​​​ជា ​​​ផល្លា ​​​អាយុ​​​២៨​​​ឆ្នាំ​​​និង​​​តាម​ការ​សង្ស័យ​ថា បាន​​​បង្ខំ​​​នាង​​​ឲ្យសីុ​​​លាមក និង​​​ផឹកទឹក​​​នោម​​​ខ្លួន​​​ឯង​​​។ លោក​​​ ឆាយ កុសល លេខា​​​ទី២នៅ​​​ស្ថាន​​​ទូត​​​ខ្មែរ​​​ប្រចាំ​​​ទីក្រុង​​​គូឡាឡាំពួ​​​បាន​​​ថ្លែង​​​កាល​ពី​​​ម្សិលមិញថា​​​ នាង​ ផល្លា ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យស្នាក់​​​នៅ​​​ក្នុង​​​ប្រទេស​​​ម៉ាឡេសីុ​​​រហូត​​​ដល់​ចប់​ការ​កាត់​ទោស​​​​ប្តី​​​ប្រពន្ធមួយ​​​គូ​​​នេះ​​​និង​​​ទទួល​​​​​​សំណង​​​​នៅ​ក្នុង​​​តុលាការ​​​ម៉ាឡេសីុ​​​រួច​រាល់​ហើយ​សិន។ លោក​​​បាន​​​បន្តថា​​​ “ស្ថានទូតកម្ពុជា​​​បាន​​​អនុញ្ញាត​​​ឲ្យនាង​​​ស្នាក់​​​នៅ​​​ដើម្បី​​​ឲ្យ​​​គេ​​​អាច​ដំណើរការ​​​រៀបចំ​​​ឯកសារ​​​ប្តឹង​​​ទៅ​​​តុលាការ”។ លោក​​​បាន​​​បន្ថែមថា​​​ នាង ផល្លា បាន​​​ទូរស័ព្ទ​​​ជួ​​ប​​​​​​គ្រួសារ​​​របស់​​​​នាង​នៅ​​​ក្នុង​​​ប្រទេសកម្ពុជា​កាលពី​​​ម្សិល​​​មិញ ។ លោក​​​ កុសល​​​ មិនអាច​​​ស្មាន​​​ដឹង​​​​​ថា​​​ត្រូវចំណាយពេលយូរប៉ុណ្ណានោះ​​​ទេ​​​​ទម្រាំ​​​នាង​ផល្លាអាច​​​ត្រឡប់​​​ទៅកម្ពុជា​​​វិញ​​​។ ប្តីប្រពន្ធ​​​នេះ​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យរស់​​​នៅ​​​ក្រៅ​​​ឃំុ​​​បណ្តោះអាសន្ន​​​ និង​​​មិន​​​ទាន់​​​បាន​​​កំណត់​កាល​បរិច្ឆេទសម្រាប់​​​បើ​​​កសវនាការ​​​​​​ជំនំុ​​​ជម្រះ​​​រឿង​​​ក្តីរបស់​​​ពួកគេ​​​នៅ​ឡើយ​ទេ។ លោក​​​ កុយ គួង អ្នក​​​នាំពាក្យ​​​ក្រសួង​​​ការ​​​បរទេស​​​កម្ពុជា​​​បាន​​​ថ្លែង​​​ថា​​​ នាង ​ផល្លា​​​ ត្រូវ​​វះកាត់ថ្គាម​​​​​​ ដែលរង​​​របួស​​​ធ្ងន់​​​ដោយ​​​សារ​​​ថៅកែ​​​ វាយ​​​​​។​​​លោក​បាន​បន្ថែមថា​ “ ថ្គាម​​​គាត់​​​វៀច​។គាត់​​​មិន​​​អាច​​​ទទួល​​​ទាន​​​អាហារ​​​បាន​​​ទេ​​​”។ ក្រុមហ៊ុន​​​ខេមបូឌា​​​ លេប័រ ស៊បប្លាយ (Cambodian Labor Supply Pty) ក្នុងរាជធានី​ភ្នំពេញ​​​បាន​​​ជ្រើសរើស​​​​នាង​ ផល្លា ឲ្យទៅ​​​ធ្វើ​ការ​​​ក្នុងប្រទេស​​​ម៉ាឡេសីុ ហើយ​ការ​ងារ​​​​​​​​​​​​​​​​របស់​​​នាង​​​ក្នុង​​​ប្រទេស​ម៉ាឡេសីុ​​​នោះ​​​ត្រូវ​​​បាន​​​ទី​​​ភ្នាក់​​​ងារ​​​ស្រីុ ​​​ម៉ា​​​វ៉ា​​​ (Sri Mawar agency)​​​ជាអ្នករក​​​ឲ្យ​​​។ ក្រុមហ៊ុន​​​ម៉ាឡេសីុ​​​​នេះ​បាន​​​រកឃើញ​​​ថា​​​ នាង​ផល្លា​​​ត្រូវបាន​​​គេ​​​រំលោភ​​​បំពាន​មុន​ពេល​​​ចប់​​​​កិច្ច​​​សន្យា​​​ការងារ​រយៈ​ពេល​ពីរ​ឆ្នាំ​​​​ជាមួយ​​​គ្រួសារ​​​នេះ​​​ ហើយ​នាង​ត្រូវ​​​ត្រឡប់​​​មកកម្ពុជា​​​វិញ​​​។​​​ លោក អាន​​​​​​ ប៊ុន​​​ហាក់ ប្រធាន​​​សមាគម​​​ភ្នាក់ងារ​​​ជ្រើសរើសពលករ​​​កម្ពុជា​​​​​​បាន​​​ថ្លែង​​​ថា​​​ ក្រុម​​​កហ៊ុន​​​នឹង​​​ចេញថ្លៃ​​​ព្យាបាល​​​និង​​​ជួយ​​​ទារប្រាក់​​​សំណង​​​ពី​គ្រួសារ​នេះ​ឲ្យ​​​​នាង។​​​​​​​​​ លោក​​​ ជែមស៍ កូសេន​​​ “ (James​​​...

ក្រុម​ហ៊ុន​ដែល​បើក​ភោជនីយដ្ឋាន​ KFC​ នៅ​កម្ពុជាបន្តខាត​​បង់នៅក្នុង​ត្រី​មាស​ទី​១នៃ​ឆ្នាំ​នេះ

ក្រុមហ៊ុន​ម៉ាឡេស៊ី ដែល​បើក​ភោជនីយ​ដ្ឋាន​​ KFCនៅ​កម្ពុជា​បាន​ប្រកាស​ថា​  ក្រុមហ៊ុន​​រក​ស៊ី​រួម​គ្នា​នេះ ​បានខាត​បង់​ជិត​៣០.០០០ដុល្លារ​នៅ​ក្នុង​ត្រី​មាស​ទី​១​នៃ​​ឆ្នាំ​នេះ​ ទោះជាប្រាក់​ចំណូល​បានកើន​ឡើង​ក៏​ដោយ។ នៅ​ក្នុង​របាយ​ការណ៍​ប្រចាំ​ត្រីមាសទី១​ផ្ញើទៅកាន់​ផ្សារ​មូលបត្រ​​ម៉ាឡេស៊ី ​ក្រុម​​ហ៊ុន​​ QSR Brands Bhd ​ដែល​ជាម្ចាស់​ភាគហ៊ុនធំ​នៅ​ក្នុង​​ក្រុម​ហ៊ុន​រក​ស៊ី​រួម​គ្នា​ ជាមួយ​ក្រុម​ហ៊ុន​ រ៉ូយ៉ាល់ គ្រុប (Royal Group) បាន​ឲ្យដឹង​ថា​ មុខ​ជំនួញ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​រងការ​ខាត​បង់​​ចំនួន​២៨៦.០០០​ដុល្លារ​នៅ​ក្នុង​ត្រីមាស​ទី១​នៃឆ្នាំ​២០១២នេះ​​។ ក៏ប៉ុន្ដែ​ ការ​ខាត​បង់​នេះ ​គឺតិច​ជាង​ការ​ខាត​បង់​​ក្នុងត្រីមាស​ទី​១​នៃ​​ឆ្នាំ​២០១១​ ​ពេល​ខ្លួន​​ខាត​បង់​​ប្រមាណ​៣៨០.០០០​ដុល្លារ​។ ដោយ​ឡែក​ ប្រាក់​ចំណេញ​សរុប​របស់ក្រុម​ហ៊ុន​ QRS Brands ​បាន​ធ្លាក់ចុះចំនួន​៨ភាគរយ​ក្នុង​រយៈ​ពេល​បីខែ​ដំបូង​​នៃឆ្នាំ​នេះ​ បើ​​​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ ក្រុមហ៊ុន​នេះ​ បាន​លើក​ឡើង​នៅក្នុង​របាយការណ៍​របស់​ខ្លួន​ផ្ញើទៅកាន់​ផ្សារ​មូល​បត្រ​ ម៉ាឡេស៊ី​ ​កាល​ពី​ថ្ងៃ​អង្គារ​ថា “​ការ​ធ្លាក់​ចុះប្រាក់​ចំណេញនេះ ភាគច្រើន គឺ​ដោយសារ​​តែ​ការ​ខាត​បង់​របស់ក្រុម​ហ៊ុន​ KFC​ Cambodia និង​ដោយ​សារ​តែ​​ការ​ធ្លាក់ចុះ​ប្រាក់​​ចំណូល​របស់​ក្រុម​ហ៊ុន​ KFC Holdings (Malaysia) Bhd”។ របាយការណ៍​នេ​ះបាន​ឲ្យ​ដឹង​ទៀត​ថា ប្រាក់​ចំណូល​របស់ក្រុម​ហ៊ុន​ KFC Cambodia បាន​កើនឡើង​ដល់ប្រមាណ​៩៨៥.០០០​ដុល្លារ នៅ​ក្នុង​ត្រី​មាស​ទី១នៃឆ្នាំនេះ​​ គឺ​កើន​១៩​ភាគរយ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​នេះ​នៅក្នុង​ឆ្នាំ​២០១១​។ កាល​ពីឆ្នាំ​២០១១​ ក្រុមហ៊ុន QSR Brands​ បាន​អះអាងថា  ថ្លៃមាន់​ ​អគ្គិសនី​​ ប្រេង​សាំង និង​ការ​យកពន្ធ​ខ្ពស់​ ព្រម​ទាំងកង្វះបុគ្គលិក​ជំនាញ​ គឺ​ជា​មូល​ហេតុ​ចម្បងនៃការ​ខាត​​បង់​របស់​ខ្លួន​។ តំណាង​ក្រុមហ៊ុន​​ QSR Brands និង​ក្រុម​ហ៊ុន​ រ៉ូយ៉ាល់ ​គ្រុប មិនអាច​ទាក់​ទងសំុ​ការ​អត្ថា​ធិប្បាយ​បាន​ទេ។ក្រុម​ហ៊ុន​រក​ស៊ី​រួម​គ្នា​ ដែល​មាន​ឈ្មោះ​ថា​Kampuchea Food Corporation នេះ ត្រូវ​បាន​​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៨ ជាមួយ​ដើម​ ទុន​​១,៥​លាន​ដុល្លារ​ ដោយ​ក្រុម​ហ៊ុន​ QSR Brands មាន​ភាគ​ហ៊ុន​៥៥​ភាគ​រយ៕ ប្រែ​សម្រួល​ដោយ​...

​​​សប្បុរសជន​​​អំពាវ​​​នាវឲ្យ​​​រដ្ឋាភិបាល​​​ចក្រភព​​​អង់គ្លេស​​​ចាត់​វិធានការ​​​​សម្រាប់​​​កម្មករ​​​កម្ពុជា

របាយការណ៍​​​របស់​​​អង្គការ​សប្បុរសធម៌​មួយ​មាន​​​មូលដ្ឋាននៅ​ចក្រភព​​​​អង់គ្លេស បាន​​​បង្ហាញ​ពី​​​ប្រាក់​​​ខែ​​​​ទាប​​​របស់​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​​​​កម្ពុជា ហើយ​​​បាន​​​អំពាវ​​​នាវឲ្យ​​​រដ្ឋា​​​ភិបាល​​​អង់គ្លេស​​​ធ្វើអន្តរាគមន៍​​​ក្នុង​​​ជម្លោះ ​​​ពាក់​​​ព័ន្ធ​​​ជាមួយ​​​រោង​​​ចក្រ​​​នៅ​​​​អាសុី​​​អាគ្នេយ៍​​​ដែល​​​ផ្គត់ផ្គង់ឲ្យ​ក្រុមហ៊ុនលក់​​​រាយ​របស់​​​អង់គ្លេស​។ យោង​​​តាមរបាយការណ៍​មាន​ចំណង​ជើង​ថា “ការ​រឹតត្បិត​សិទ្ធិ” ដែល​អង្គការ ​War on Want ជាអង្គការ​មនុស្សធម៌​ប្រឆាំង​ភាព​ក្រីក្រ​ បាន​ចេញ​​​​ផ្សាយ​​​កាលពី​​​ថ្ងៃអង្គារ បាន​​​ពិនិត្យ​​​មើល​​​ជីវភាព​​​រស់នៅ​​​របស់​​​កម្មការិនី​​​ចំណាក​​​ស្រុក​​​នៅតាម​​​រោង​​​ចក្រ​​​​​​នៅក្នុងប្រទេស​​​ថៃ ​​​ម៉ាឡេសុី និង​​​ប្រទេស​​​កម្ពុជា។ អង្គការ​​​មនុស្សធម៌​នេះ​បាន​​​សម្ភាស​​​កម្មករ​​​ក្នុង​​​ប្រទេស​​​ទាំង​​​បី រួម​​​ទាំង​​​បុគ្គលិក​​​៣០​​​នាក់​​​ក្នុង​​​ប្រ​​​ទេស​​​កម្ពុជា​​​ដែល​​​ចាក​ចេញ​​​ពី​​​ជន​​​បទ​​​មក​​​ធ្វើ​​​ការ​​​ក្នុង​​​រោង​​​ចក្រកាត់ដេរ។ របាយការណ៍​នេះ​​​លើក​​​ឡើង​​​ថា កម្មករ​​​កម្ពុជា មិន​សូវ​មាន​​​សន្ដិសុខ​​​ការ​​​ងារទេ​​​ដោយ​​​សារ​​​តែ​​​កិច្ចសន្យា​​​ការ​​​ងារ​​​មាន​ថិរវេលា​កំណត់​​​និង​មាន​រយៈពេល​​​ខ្លី ហើយ​​​រាយការណ៍ថា កម្មករទាំងនោះ​ត្រូវ​​​​បាន​​​បង្ខំ​​​ឲ្យ​​​ធ្វើ​​ការថែម​​​ម៉ោងដោយ​​​មានការ​បំភិត​​បំភ័យ​​​ថា​​​នឹង​​​ដេញ​​​ចោល ប្រសិន​​​បើ​​​ពួក​​​គេ​​​មិន​​​ព្រម​​​ធ្វើ​ការថែម​ម៉ោង​ទេនោះ។ កម្មករ​​​និយាយថា ពួក​​​គេ​​​គ្មាន​​​ចំណី​​​អាហារ​​​គ្រប់​​​គ្រាន់ដោយ​​​សារតែ​​​ប្រាក់​​​ខែ​​​ខ្លួន​​​ត្រឹម​​​តែ​​​៦១​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​ ហើយ​​ស្ទើរតែមិន​​​អាច​​​ផ្គត់​​​ផ្គង់​​​ដល់​ការ​​​រស់​​​នៅ​​​បាន​​​ផង។ របាយការណ៍​​​នេះលើក​ឡើង​ទៀត​ថា “ជាង​​​ពាក់​​​កណ្ដាល​​​នៃ​​​ស្ត្រី​​​ដែល​​​ត្រូវ​​​បាន​​សម្ភាស បាន​​​លើក​​​ឡើងថា ប្រាក់ខែ​​​អប្បបរមា​​​​​​នេះ មិន​​​គ្រប់​​​សម្រាប់​​​ថ្លៃ​អាហារ ថ្លៃ​ជួល​ផ្ទះ ថ្លៃទឹកថ្លៃអគ្គិសនី និង​​​ការ​ចំណាយ​​​លើ​​​ថ្នាំ​​​សង្កូវ​​​នោះ​​​ទេ”។ របាយការណ៍​​​នេះ​​​បានអំពាវ​​​នាវ​​​ឲ្យ​​​ប្រជា​ពល​​​រដ្ឋ​​​អង់​​​គ្លេស...

រថយន្តក្រុងរបស់ក្រុមហ៊ុន រិទ្ធិ មុនី បុក​មនុស្ស​ស្លាប់ពីរ​នាក់​​ទៀត​ហើយនៅខេត្តបាត់ដំបង

នគរ​បាល​បាន​ឲ្យ​ដឹងថា ​ក្មេង​ប្រុស​អាយុ ប្រាំបួនឆ្នាំម្នាក់​ និងបុរស​ម្នាក់​បាន​ស្លាប់​ នៅ​​​ពេល​រថយន្ត​ក្រុង​មួយ​គ្រឿង​ បានបុក​ម៉ូតូ​របស់​ពួកគេ ក្នុង​ខេត្ត​បាត់ដំបង ​កាលពី​ថ្ងៃអង្គារ​។ នេះគឺ​ជាគ្រោះ​ថ្នាក់​ចរាចរណ៍រ​ថយន្ត​ក្រុង​លើក​ទី២​ហើយ​នៅ​ក្នុង​ខេត្ត​បាត់​ដំបងក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​​ជាប់​ពាក់​ព័ន្ធ​នឹង​រថយន្តក្រុង​របស់​ក្រុមហ៊ុន​ដឹកអ្នកដំណើររិទ្ធិ មុនី។ លោក ណូយ វុទ្ធី មន្ត្រី​ព័ត៌​មាន​គ្រោះថ្នាក់​ចរាចរណ៍​ខេត្ត​បាត់​ដំបង​ បាន​មាន​ប្រសាសន៍​ថា បុរសម្នាក់ឈ្មោះ ថាន់​ ថា អាយុ២៥ឆ្នាំ និងក្មេង​ប្រុស​ម្នាក់​ឈ្មោះ ​ទិត ទេព អាយុប្រាំបួន​​​ឆ្នាំ បាន​ស្លាប់ភ្លាម នៅពេល​រថយន្ត​ក្រុង​រិទ្ធិ​ មុនី​ បាន​បុក​ម៉ូតូ​របស់​ពួកគេ។ លោកបានបន្តថា ជន​រង​គ្រោះ​ទំាង​ពីរ​​នាក់​ជាអ្នកជិតខាងនឹងគ្នា រស់នៅក្នុងឃុំបឹងព្រីង​ស្រុកថ្ម​គោល កន្លែង​​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​​កើត​ឡើងតែម្តង។​...

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បញ្ជាឲ្យផ្អាក​ការ​ផ្តល់​សម្បទាន​ដីជា​បណ្ដោះ​អាសន្ន

កា​ល​ពី​ម្សិល​មិញ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បា​ន​​ចេញបញ្ជាឲ្យ​ផ្អាក​ជា​បណ្តោះ​​អា​​សន្ន​នូវការ​​ផ្តល់​​ដី​​សម្បទាន​ និងឲ្យ​បញ្ឈប់​ជា​បណ្តោះ​អា​ស​ន្ន​​នូ​វ​គោល​​ការណ៍​ដ៏អូស​បន្លាយ​ជា​​យ្ូ​រមក​ហើយ​ ដែ​ល​ធ្លាប់បានធ្វើ​ឲ្យ​សហគមន៍អន្តរជាតិ​ និង​ក្រុម​សិទ្ធិ​មនុស្ស​មានការ​​ព្រួ​យ​បារម្ភ​។ ​សេចក្តី​ប្រ​កា​ស​នេះ​ ធ្វើ​ឡើង​​មិន​​ដល់​មួយ​ខែ​ផង មុន​ពេ​ល​ប្រទេ​ស​នេះ​ ឆ្ពោះ​ទៅ​រក​កា​រ​​បោះ​ឆ្នោត​​ឃុំ​-​សង្កាត់​ថ្ងៃ​ទី​​៣ ​ខែ​មិថុនា និង​ចំ​ពេល​កា​រ​ធ្វើ​ទស្សនកិច្ច​​របស់​​លោក សុរិយា ស៊ូ​បេឌី (Surya Subedi) បេស​កជន​​សិទ្ធិ​មនុស្ស​អង្គកា​រ​សហ​​ប្រជា​ជា​តិ​​មកកាន់​​កម្ពុជា​ ដែ​ល​​ផ្តោតសំខាន់ចំពោះបេសកកម្ម​ចុង​ក្រោ​យ​​របស់​លោក​​ ដើម្បីពិនិត្យមើលផល​ប៉ះ​ពាល់​​​​​​មកលើ​​សហគមន៍​មូល​​ដ្ឋាន​ ដោយ​សារ​ដី​សម្បទានសេដ្ឋកិច្ច​។ ដោយ​​ស្តី​បន្ទោស​​ចំ​ពោះ​កា​រ​​បណ្តេញ​ប្រជា​​កសិករ​​រាប់​ពាន់នា​ក់​ចេញពី​ដី​​របស់ពួ​ក​គេ និង​​ផ្តល់​​បរិ​បទ​​ផ្លូវ​ច្បាប់​ ដល់កា​រ​​​កា​ប់​ឈើ​ខុស​​ច្បាប់នោះ ការផ្តល់សម្បទា​ន​ដី​សេដ្ឋ​កិច្ច​ ​ចាប់តាំ​ង​ពី​​ចុង​ទស​វត្ស​រ៍​ឆ្នាំ​១៩៩០។ ដោ​យ​ផ្តល់​ក្រោមរូបភាព ជា​កិច្ច​សន្យា​ជួល​​រយៈ​ពេល​​វែង​​​ឲ្យក្រុម​ហ៊ុនឯកជន ហើយអ្នក​កាន់​កាប់​​ដី​​សម្បទានត្រូវ​ប្រើ​​ដី​នេះ​ ដើម្បី​អភិ​វឌ្ឍ​កសិ​ឧស្សា​ហកម្ម​។ ​​​បទ​​បញ្ជា​​ចុះ​​ហត្ថ​​លេខា ​​ដោយ​​លោក ហ៊ុនសែ​ន កា​ល​ពី​​ម្សិល​មិញ​​ បានអំ​ពាវ​នាវ​ឲ្យ​បណ្តា​​ក្រសួ​ង ស្ថាប័ន និង​អា​ជ្ញា​​ធរ​មូ​ល​ដ្ឋាន​ ផ្អាក​កា​រ​​ផ្តល់​ដី​​​​​សម្បទានសេដ្ឋ​កិច្ច​ជា​បណ្តោះ​អា​​សន្នសិន​។ បទ​​បញ្ជានេះ​ក៏​អំ​ពា​​វ​នា​វ​​ផង​​ដែ​រ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ ចំពោះ​កិច្ច​សន្យា​ដីសម្បទាន​​សេដ្ឋ​កិច្ច​ និង​ធានា​ថា គ្មាន​ផល​ប៉ះ​ពាល​់​ដល់​ដី​សហ​គមន៍​ និង​ជីវភាព​រស់​នៅ​របស់​ប្រជា​ជន​ ដើម្បី​ឲ្យ​ដី​សម្បទាន​សេដ្ឋ​កិច្ច​នេះ​ អាចផ្ដល់​ផល​ចំណេញ​ពិត​ប្រាកដ​ និង​ប្រកប​ដោយ​ចីរភាព​ដល់​ប្រទេស​ និង​ប្រជា​ជនទេនោះ​។ បទ​បញ្ជា​នេះ​លើក​ឡើង​ថា​ ដីសម្បទាន​មាន​ស្រាប់​​ ឬ​ដីសម្បទាន ទើបតែ​ផ្ដល់នាពេល​ថ្មី​ៗ​​នេះ អាច​ត្រូវ​លុប​ចោល​ ប្រសិន​ពួក​គេ​មិន​​អនុវត្ត​តាម​នីតិវិធី​ និង​កិច្ច​សន្យា​ ដោយ​គ្រាន់តែ​កាប់​ឈើ​លក់​ ឬមិន​អភិវឌ្ឍ​នៅ​លើ​ដី​សម្បទាន​ ឬ​ចាប់​យក​ដី​ពីប្រជាជន​ ឬ​ដី​របស់ សហគមន៍។ ​បទ​បញ្ជានេះ​ឲ្យ​ដឹង​ថា “ រដ្ឋាភិបាល នឹង​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំងនោះ​មក​វិញ ហើយ​សម្បទាន​ដី​សេដ្ឋកិច្ច​នេះ​នឹង​ត្រូវ​ដាក់​ឲ្យស្ថិតក្រោម​ការ​ត្រួត​ត្រា​របស់​រដ្ឋ​”។ បទ​បញ្ជានេះ​ក៏បាន​ចែង​ដែរ​ថា ការ​ហាម​ប្រាម​ទៅ​លើ​ការផ្តល់សម្បទាន​ កំពុង​តែ​ផ្សព្វ​ផ្សាយ​ បន្ទាប់ពី​មើលឃើញ​នូវតម្រូវ​ការ​បន្ទាន់​មួយ​...

នគរបាលនិ​យាយ​ថា ​ជន​សង្ស័យផលិតថ្នាំ​ញៀន ដែលត្រូវបា​ន​ចាប់ខ្លួន នឹង​ត្រូវ​ចោទប្រកាន់

នគរបា​​លបា​ន​និយា​យ​កា​ល​ពី​ម្សិល​មិញ​ថា បន្ទាប់ពី​​នគរបា​ល​បានសួ​រចម្លើយ​​អស់​រយៈ​ពេល​ពី​រ​ថ្ងៃរួចមក ជនសង្ស័យចំ​នួន​១១​នាក់​ ដែ​ល​ត្រូវ​បា​ន​ចាប់​ខ្លួន​ អំឡុង​​ការ​​ឆ្មក់​ចូ​ល​​ជាបន្តបន្ទាប់​ នៅក្នុ​ង​រាជ​ធា​នីភ្នំ​ពេញ ​នៅ​សប្តាហ៍​នេះនឹង​ត្រូវ​បញ្ជូនទៅតុលាការ​នៅ​ថ្ងៃ​នេះ ដើម្បីចោទ​ប្រកាន់ពី​បទ​ផលិត​គ្រឿងញៀ​ន​​ខុ​ស​ច្បាប់​។ នគរបា​ល​បា​​ន​ចាត់ទុកកា​រ​ឆ្មក់​ចូល ​​កា​ល​ពី​ថ្ងៃ​​អង្គារ និង​ថ្ងៃ​ពុធ ថាជា​កា​រ​ឆ្មក់​​ចាប់​គ្រឿងញៀន​ដ៏​ធំបំ​ផុត​មិនធ្លាប់​មា​ន​ពី​មុន​មក​ក្នុង​រាជ​ធា​នីភ្នំពេញ​។ ទី​កន្លែង​ផលិត​ថ្នាំ​ញៀន​ចំ​នួ​នប្រាំបីកន្លែង​ រាប់​ទាំ​ងកន្លែ​ង​ពិ​សោធ​ន៍​គ្រឿង​ញៀន និង​ហា​ង​លក់​គ្រឿងអលង្ការមួ​យកន្លែង​ផង​ដែរ ត្រូវ​បា​ន​​សមត្ថកិច្ចឆែក​ឆេរ​នៅទូ​ទាំ​ង​​ខណ្ឌ​បួន ដោយ​រឹប​អូស​បា​​ន​សារ​ធា​តុ​គីមី​មួយ​ចំនួនធំ​ ដែលគេរក្សា​ទុក​សម្រាប់​ផលិត​ថ្នាំញៀន​អុិច​ស្តា​ស៊ី និង​មេតំ​ហ្វេតាមីន​។ លោក អីុវ ធា​រិទ្ធិ នា​យ​រង​នគរបា​ល​ប្រ​ឆាំង​​គ្រឿង​ញៀន​រាជ​ធានីភ្នំេពញ​ បា​ន​មា​ន​ប្រ​សា​សន៍ថាបុរស​​ចំ​នួ​ន​ប្រាំ​ពី​រ​នាក់​ និង​ស្ត្រី​បួ​ន​នាក់​ រួ​មទាំង​ជន​ជាតិ​វៀត​ណាម​ប្រាំ​នាក់​ កំ​ពុ​ងឃុំ​ខ្លួន​​នៅ​ឡើយ។ ​លោក​បា​ន​បន្ថែម​ថា នគរ​បា​ល​អាច​ឃុំ​ខ្លួន​ពួកគេ​បណ្តោះអាសន្ន​បាន​ត្រឹម​តែ៤៨​ម៉ោង​​ប៉ុណ្ណោះ​ ដូច្នេះ​ជន​សង្ស័យនឹ​ង​ត្រូវ​បញ្ជូន​ទៅ​ឲ្យតុលាការ​ចោទ​ប្រកាន់​នៅ​ព្រឹក​នេះ​។ ​លោក​បា​ន​បន្ថែម​ទៀតថា  កា​ល​ពី​ល្ងាច​ម្សិល​មិញ​ “ពួកគេ​​ជាប់សង្ស័យ​ពី​បទ​ផលិត​គ្រឿង​​ញៀ​ន​ ដោ​យប្រើ​សារធាតុ​គីមី​។ ពេល​​នេះ យើង​កំ​ពុ​ង​បញ្ជូនកំណត់ហេតុសាកសួរហើយយើង​នឹង​បញ្ជូនខ្លួន​ពួកគេ​ទៅ​តុលា​ការ​​នៅ​​ថ្ងៃស្អែក”។ លោក ឡេ ហ្សន់ ជាន (Lai Xuan Chien) អន​ុប្រធាន​ទទួល​បន្ទុក​បេសកកម្ម​ប្រចាំនៅ​ស្ថាន​ទូ​ត​វៀត​ណាម​ក្នុ​ង​រាជ​ធានីភ្នំ​ពេញបា​ន​បញ្ចាក់​ថា ស្ថាន​ទូត​បា​ន​ទទួលព័ត៌មា​ន​អំ​ពី​ហេតុ​​កា​រណ៍នេះហើយ​កំពុ​ង​តែដោះ​ស្រាយ​រឿ​ង​នេះ​។លោក​បា​ន​មា​ន​ប្រ​សាសន៍​ថា “ យើង​បា​ន​បញ្ជូន​រឿង​នេះ​ទៅ​ផ្នែក​កុង​ស៊ុល​របស់​យើង​”។លោកបា​ន​​បង្វែ​រ​សំ​ណួ​រ​ទៅ​​ប្រធា​ន​ផ្នែក​កុង​ស៊ុល​វិញគឺលោកត្រាន់​ បា​ន​ មិញ (Tran Ban Minh) ដែ​ល​មិន​អា​ច​ទាក់ទ​ង​បា​ន​។ កា​លពី​ថ្ងៃ​ពុធ ​នគរបា​​ល​បា​ន​និយា​យ​ថា ​ពួកគេ​​កំ​ពុងតែ​សហកា​រ​ស៊ើប​អង្កេត​ករណី​​នេះ​រួមគ្នាជាមួ​យ​នគរបា​ល​ប្រឆំាង​គ្រឿង​ញៀនមក​ពី​ប្រទេ​ស​អូ​ស្ត្រាលី។ លោកធា​រិទ្ធិបា​នថ្លែង​​ថា ​នគរ​បា​ល​បា​​ន​រក​ឃើញ​​សារធាតុ​គីមី​​សរុប​​ចំនួន​២០មុខ​ផ្សេងៗ​គ្នា អំ​ឡុងកា​រ​ឆ្មក់​ចូ​ល​ រួម​ទាំង​ប្រេង​ម្រះ​ព្រៅ​ជា​ង​៤.០០០លីត្រ​ ដែ​ល​អាច​ផលិតជា​គ្រឿង​ញៀន​អិុចស្តាស៊ី រួម​ជាមួ​យឧបករណ៍​​សម្រាប​់​ផលិត​គ្រឿង​ញៀ​ន​ផ្សេង​ទៀត​។ ប្រេង​ម្រះ​ព្រៅ​ បានមកពីការចម្រាញ់​ចេញពី​ដើម​ម្រះ​ព្រៅ​ ដែ​ល​គេ​ឃើញ​មា​ន​នៅ​តាមជួរ​ភ្នំ​ក្រវាញ​នៅក្នុ​ង​ប្រទេ​ស​កម្ពុជា​ភាគ​និរតី​។ ក្រុម​អភិរក្សព្រៃ​ឈើ ​​ដែល​ធ្វើ​កា​រ​នៅក្នុង​តំ​បន់​ព្រៃ​កា​រពារ​ទាំ​ងនោះ បាន​លើក​ឡើង​ថា សកម្មភាពចម្រាញ់យក​ប្រេង​នៅក្នុង​តំ​បន់​នេះ ត្រូវ​បា​ន​លុប​បំ​បាត់​អស់​ខ្លះបើទោះជា​ នៅមា​នខ្លះតាម​​តំ​បន់ព្រៃ​ដទៃ​​ទៀតមិន​ត្រូវ​បា​នល្បាត​​ទៀង​ទាត់​ក៏​ដោ​យ។ លោកហ្គ្រាហា​មស (Graham Shaw) មន្ត្រី​​ផ្នែក​ប​ច្ចេក​ទេ​ស​អំ​ពីការ​ប្រើ​ប្រាស់គ្រឿង​ញៀន​ក្នុង​ប្រទេ​ស​កម្ពុជាប្រចាំ​នៅ​អង្គកា​រសុ​ខភាព​ពិភព​លោក ​​ថ្លែង​ថា ប្រសិ​នបើថ្នាំ​ញៀន​អុិចស្តាស៊ី ត្រូវបា​នផលិតចេញ​ពី​ប្រេង​​ម្រះ​ព្រៅ ក្នុង​កន្លែង​ពិ​សោធន៍​ក្នុង​រាជ​ធានី​ភ្នំពេញ​នោះ វា​ប្រហែ​ជា​លើក​ដំបូ​ង​ហើយ​​សម្រាប់​កម្ពុជា​ ដែល​ជា​ទូទៅត្រូ​វ​បាន​​នាំ​ចេញទៅកែ​ច្នៃនៅប្រទេស​វៀតណា​ម។ លោកបន្ថែម​ថា “ផ្អែ​កលើ​គ្រឿងញៀន​​ដែ​ល​ទំ​នងជា​​ត្រូ​វ​បា​ន​​ប្រើ​​ក្នុង​ប្រទេ​ស​កម្ពុជា​...