Friday, July 3, 2020
Home Authors Posts by Simon Lewis

Simon Lewis

190 POSTS 0 COMMENTS
Business editor

ទិន្នផល​គ្រាប់​ស្វាយ​ចន្ទី​ត្រូវ​បាន​រំពឹង​ថា នឹង​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ​នេះ បើប្រៀបធៀបទៅ​នឹង​ឆ្នាំ​មុន

  ក្រុម​មន្ត្រី និង​កសិករ​ដាំ​ស្វាយ​ចន្ទី​បាន​និយាយ​ថា ​ខណៈ​ដែល​រដូវ​ប្រមូល​ផល​គ្រាប់​ស្វាយ​ចន្ទី​ក្នុង​ឆ្នាំ​នេះ​កាន់​តែ​ខិតទៅរក​ការបញ្ចប់នោះ​ ទិន្នផល​គ្រាប់​ស្វាយ​ចន្ទី​នៅ​ក្នុង​ខេត្ត​ដែល​ដាំ​ស្វាយ​ចន្ទី​ដ៏​ធំ​ជាង​គេ​ចំនួន​ពីរ​​បាន​ធ្លាក់​ចុះ  នេះ​បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​តួលេខ​ទិន្នផល​ឆ្នាំ​មុន ចំណែក​ឯ​ក្រុម​ឈ្មួញ​វិញ​បាន​និយាយ​ថា គ្រាប់​ស្វាយ​ចន្ទី​ក៏​កំពុង​តែ​​ធ្លាក់​ថ្លៃ​​ចាប់​តាំង​ពី​ឆ្នាំ​មុន​មក​​ដែរ​។​ លោកអ៊ូតាំងហ៊ីមន្ត្រី​ផ្នែក​ក្សេត្រសាស្ត្រ​នៅ​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់​ចាម​ បាន​និយាយ​ថាការ​ប្រមូល​ផល​នៅ​ខេត្ត​កំពង់​ចាម​ក្នុង​ឆ្នាំ​នេះ​ ដែល​ជិត​នឹង​ផុត​​ហើយ​នោះ ត្រូវ​គេ​រំពឹង​ថានឹង​មាន​ទិន្នផល​២០​ភាគរយ​តិច​ជាង​ការ​ប្រមូល​ផល​កាល​ពី​ឆ្នាំ​២០១១។ ដោយ​ផ្អែក​លើ​ទិន្នផល​មក​ទល់​នឹង​ពេល​នេះគាត់​បាន​និយាយ​ថាផ្ទៃ​ដី​ស្វាយ​ចន្ទី​នៅ​ក្នុង​ខេត្ត​ទំហំ​២១.៨៩៣​ហិកតា​​ នឹង​ឲ្យ​ផល​គ្រាប់​ស្វាយ​ចន្ទី​ចំនួន​​២៣.១៩២​​​តោន​ ចំណែក​ឯ​ទិន្នផល​កាល​ពី​ឆ្នាំ​មុន​វិញ​មាន​ចំនួន​២៨.៩៩០​តោនឯណោះ។​ “បរិមាណ​ធ្លាក់​ចុះ​នេះ ​គឺ​ដោយ​សារ​តែនៅ​ពេល​ដើម​ស្វាយ​ចន្ទី​ចាប់​ផ្តើម​ចេញ​ផ្កានៅ​​ចន្លោះ​ពី​ខែ​វិច្ឆិកាដល់​ខែ​ធ្នូ​នោះបែរ​ជា​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ជោក​ជាំ​ ហើយ​​បំផ្លាញ​ផ្កា​​ស្វាយចន្ទី​អស់​ទៅ​វិញ។​ ក្រោយ​មក ​នៅ​ចន្លោះ​ពី​ខែ​មករា ដល់​ខែ​កុម្ភៈ​ គឺ​ជា​ខែ​​ប្រាំង​ និង​មាន​អាកាស​ធាតុ​ក្តៅ​ហែង ​ក៏​បាន​បំផ្លាញ​ដំណាំ​នេះ​ដែរ”។​ លោក​ តាំង ហេងហួ វ័យ​៥០​ឆ្នាំ កសិករ​ដាំ​ស្វាយ​ចន្ទី​នៅ​ខេត្ត​កំពង់​ចាម បាន​និយាយ​ថា ដី​ចម្ការ​ទំហំ​ប្រាំ​ហិកតា​របស់​គាត់​ឲ្យ​ផល​គ្រាប់​ស្វាយ​ចន្ទី​តែ​ប្រាំ​តោន​ប៉ុណ្ណោះ​​ក្នុង​ឆ្នាំ​នេះ​ ចំណែក​ឯ​ឆ្នាំ​មុន​វិញ​គឺ​បាន​ប្រាំពីរតោន។ ​​ គាត់​បាន​និយាយ​​បន្ថែម​ថា “ឆ្នាំ​មុន​ យើងអាច​ប្រមូល​ផល​រហូត​ដល់​ចុង​ខែ​ឧសភាប៉ុន្តែ​នៅ​ឆ្នាំ​នេះ​ យើង​ស្ទើ​រតែ​បង្ហើយ​ការ​ប្រមូលផល​នៅ​ក្នុង​ខែ​មេសា​ទៅ​វិញ”។​                 យោង​តាម​លោកសយសូណាប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរីបាន​ឲ្យ​ដឹង​ថានៅ​ក្នុង​ខេត្ត​រតនគិរី​វិញ  ដែល​ផ្ទៃ​ដី​ទំហំ១៥.០០០​​ ហិកតា​ នៅ​ក្នុង​ខេត្ត​នេះ​ជា​ដី​ចម្ការ​ស្វាយចន្ទី ក៏​ត្រូវ​គេ​រំពឹង​ដែរ​ថា នឹង​មាន​ទិន្នផល​គ្រាប់​ស្វាយ​ចន្ទី​ទាប​​ដែរ។ លោក​បាន​ថ្លែងថា ការ​ប្រមូល​ផល​នៅក្នុង​ខេត្ត​ នឹង​ទទួល​បាន​ទិន្នផល​តែ​៦.២៥០​តោន​ប៉ុណ្ណោះ ចំណែក​ឯ​ឆ្នាំ​មុន​វិញ​បាន​ចំនួន៨.០០០​តោន។ លោក​ក៏​បាន​ចាត់ទុក​ការ​ធ្លាក់​ចុះ​នេះ​ថា  បណ្តាល​មក​ពី​ភ្លៀង​ខុស​រដូវ​​នោះ​ដែរ។​ ប៉ុន្តែ​ លោកអ៊ែនឌ្រូមិកណូតុន (Andrew McNaughton) ប្រធាន​សមាគម​កសិកម្មសរីរាង្គ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា វា​ឆាប់​ពេក​ហើយ​ ដែល​និយាយ​ថាតើ​ការ​ប្រមូល​ផល​គ្រាប់​ស្វាយ​ចន្ទី​នៅ​ទូទាំង​ប្រទេស ​នឹង​មាន​ទិន្នផល​ទាប​នៅ​ឆ្នាំ​នេះ ឬ​យ៉ាង​ណា​​នោះព្រោះ​ស្វាយ​ចន្ទីដែល​មាន​ប្រភេទ​ផ្កា​ខុស​ៗ​គ្នាក៏​ឲ្យ​ផល​នៅ​រដូវ​កាល​ខុសៗ​គ្នា​ដែរ។​ លោក​ ប៉េង ស្រូយ ​ឈ្មួញ​ទិញលក់​​​គ្រាប់​​ស្វាយ​ចន្ទី​នៅ​ក្នុង​ខេត្ត​កំពង់​​ចាម​ បាន​និយាយ​ថា តម្លៃ​គ្រាប់​ស្វាយ​ចន្ទី​  ដែលបណ្តា​ឈ្មួញ វៀតណាម ឲ្យ​គាត់​នោះ​ គឺ​ធ្លាក់​ចុះ​ពី​៧.៣០០​រៀល​​ ឬ​ប្រហែល​១,៨០​ដុល្លារ​ក្នុង​មួយ​គីឡូក្រាមមក​ត្រឹម​៤.៣០០​រៀល​ ឬ​១,០៦​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម។​ លោកណុចចំរើនឈ្មួញទិញ-លក់​គ្រាប់​ស្វាយ​ចន្ទី​នៅ​ខេត្ត​រតនគិរី បាន​និយាយ​ថា តម្លៃ​ដែល​គាត់​ទទួល​បាន​ពី​គ្រាប់​ស្វាយ​ចន្ទី​បាន​ធ្លាក់​ចុះ​ពី​៦.២០០​រៀល ឬ​១,៥៣ដុល្លារមក​ត្រឹម​ ៣.៩០០​រៀលឬ​០,៩៦​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​តាំង​ពី​ឆ្នាំ​មុន​មក​ម៉្លេះ។​ លោក អ៊ែនឌ្រូ មិកណូតុន បានថ្លែង​ថាការ​ធ្លាក់​ចុះ​នៃ​តម្លៃ​គ្រាប់​ស្វាយ​ចន្ទី​នេះ ​គឺ​គ្រាន់​តែ​ជាការ​ប្រែ​ប្រួលតូច​មួយ​ប៉ុណ្ណោះ ក្រោយពី​តម្លៃ​គ្រាប់​ស្វាយ​ចន្ទី​ក្នុងពិភពលោក​ បាន​​កើន​ឡើង​យ៉ាង​ខ្លាំង​កាល​ពី​ឆ្នាំ​មុន៕ ប្រែ​សម្រួល​ដោយ ឌឿង​ សាវតា

អ្នក​ផ្ញើ​កញ្ចប់​ថ្នាំ​ញៀន​ហេរ៉ូអីុ​ន​​​ ចេញ​ពី​កម្ពុជា ទៅអូស្ត្រាលី​ នៅ​​​ជា​រឿងអាថ៌កំបាំង​នៅ​ឡើយ

មាន​ភាព​អាថ៌កំបាំង​​​ជុំវិញ​​អត្ត​សញ្ញាណ​​​របស់​បុរសជនជាតិខ្មែរម្នាក់​ ដែល​បាន​​​​ផ្ញើ​កញ្ចប់​​​មួយ​ចំនួន​​​​​​មានទម្ងន់​​សរុបប្រហែល​៨៤​គីឡូក្រាម​ ចេញពី​រាជ​ធានី​ភ្នំ​ពេញ​ទៅ​កាន់​​ប្រទេសអូស្ត្រាលី ​​ហើយ​កញ្ចប់​​ទាំង​នោះ​​ត្រូវ​គេ​ជឿ​ថា ​ជា​​​ផ្នែកមួយ​នៃ​​ថ្នាំ​ញៀនហេរ៉ូ​អីុន​​​មួយ​ចំនួន​ធំ​ ​ដែល​ត្រូវ​បាន​នគរ​បាល​ ​និង​ភ្នាក់ងារគយ​អូស្ត្រាលីរក​ឃើញ​ កាល​ពី​ចុង​សប្តាហ៍​កន្លង​​ទៅ​នេះ។ បុរសពីរ​នាក់​ឈ្មោះ សុខ សម្បត្តិ ​​អាយុ​​៣២​ឆ្នាំ​ និង​ម្នាក់​ទៀត​ឈ្មោះ  ​កែវ  ​ឆដាភា ​អាយុ​​៣៨​ឆ្នាំ ​ត្រូវ​​បាន​តុលាការចោទ​ប្រ​កាន់​ កាល​ពី​ថ្ងៃ​ច័ន្ទ​ក្នុង​ទីក្រុង​ម៉ែលប៊ើន​ ចំពោះ​ការ​ជា​ប់​ពាក់​ព័ន្ធ​របស់​ពួកគេ​ទាក់​ទិន​​នឹង​ថ្នាំ​ញៀន​ហេរ៉ូអីុនផ្ញើ​តាម​យន្តហោះ ចេញ​​ពី​ប្រទេសកម្ពុជា​នេះ។ បុរស​ទាំង​ពីរ​នេះ​ត្រូ​វ​បាន​ចាប់​ខ្លួន​​ក្រោយ​ការ​ពិនិត្យ​កញ្ចប់ដ៏​គួរ​ឲ្យ​សង្ស័យ​​ចំនួន​ពីរ​ នៅ​ឯ​​ប៉ុស្តិ៍​ប្រៃ​សណីយ៍​មួយ​​ក្នុង​ប្រទេស​អូស្ត្រាលី ដែលបានផ្ញើ​ចេញពី​ប្រទេសកម្ពុជា ​រហូតបាន​ឈាន​ទៅ​ដល់​កា​រ​លប​ឆ្មក់​ចូល​​ផ្ទះ​ចំនួន​ពីរ​​កន្លែង ​ស្ថិតក្នុង​ក្រុង​ម៉ែលប៊ើន និង​ទីក្រុង​ស៊ីដនី។ ​សមត្ថកិច្ច​បាន​រក​ឃើញ​សារធាតុ​ដ៏គួរ​​ឲ្យ​សង្ស័យ​នេះ​មាន​ទម្ងន់សរុប​​ចំនួន​​៦៥គីឡូក្រាម។​​ វិក្កយបត្រ​របស់បុ៉ស្ដិ៍ប្រៃ​សណីយ៍​កម្ពុជា ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​បង្ហាញ​ថា ​​កញ្ចប់​ចំនួន​ប្រាំ​ ដែល​ក្នុង​កញ្ចប់​នីមួយៗ​មាន​ទម្ងន់​ចន្លោះ​ពី​១៥គីឡូក្រាម​ ទៅ​១៨​គីឡូក្រាម​​នោះ ​ត្រូ​វ​បាន​ផ្ញើ​ចេញ កាល​ពីថ្ងៃ​ទី​២៩​ ខែ​មីនា ​ទៅ​កាន់​ផ្ទះ​ពីរ​កន្លែង ស្ថិតក្នុង​តំបន់​ស្ព្រីងវ៉េល(Springvale) និង​តំបន់​ឃីបូរ៉ូហ្វ ​​​(Keyborough) ដែល​ជា​តំបន់​ជាយ​ក្រុង​ម៉ែល​ប៊ើន ​​​ជា​ផ្ទះ​ដែល​នគរ​បាល​អូស្ត្រាលី​​បាន​លប​ឆ្មក់​ចូល។ ស្មៀន​ម្នាក់​នៅ​ប៉ុស្តិ៍ប្រៃសណីយ៍​កម្ពុជា​បាន​បញ្ជាក់​ កាល​ពី​ថ្ងៃ​អង្គារថា ​​ផ្អែកលើ​រូប​​ថតកញ្ចប់មានលាក់​សារធាតុ​ញៀន​ ដែល​ត្រូវ​បាន​ដក​ហូត ​​​ផ្តល់​ដោយ​នគរ​បាល​សហ​ព័ន្ធ​អូស្ត្រាលី កញ្ចប់​ដែល​​សមត្ថ​កិច្ច​បាន​​ដក​ហូត​ទាំង​នោះ ​បាន​​ផ្ញើ​ចេញ​ពី​រាជ​ធានី​ភ្នំ​ពេញ​កាល​ពី​ថ្ងៃ​ទី​២៩​ខែមីនា​ ​​។ យោង​តាម​ឯក​សារប្រៃសណីយ៍​​​បាន​ឲ្យ​ដឹងថា អ្នក​ផ្ញើ​កញ្ចប់​ទាំង​​នេះ​មាន​ឈ្មោះ លី ប៊ុណ្ណារិទ្ធ ​​មាន​អាសយដ្ឋាននៅ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ១​ ខណ្ឌទួលគោក​​ រាជ​​ធានី​ភ្នំពេញ។ ទោះ​ជា​យ៉ាង​ណា ការ​ស៊ើប​របស់អ្នក​យក​ព័ត៌​​មាន ​​​បាន​រក​ឃើញ​ថា ​​គ្មាន​​​មនុស្ស​ឈ្មោះ លី ប៊ុណ្ណារិទ្ធ ​រស់​នៅក្នុងអាសយដ្ឋាន​នេះ​​ទេ ​​ហើយ​លេខ​ទូរស័ព្ទ​ដៃ​របស់​អ្នក​ផ្ញើ​នៅ​ក្នុង​វិក្កយបត្រ​ប្រៃ​សណីយ៍​ផង​នោះ ​មិន​អាច​ទាក់​​ទង​បាន​ទេ​កាល​ពី​ថ្ងៃ​អង្គារ និង​កាល​ពី​ម្សិល​មិញ។ អាសយដ្ឋាន​​នៅ​លើ​វិក្កយបត្រ​នោះ​ គឺ​ធ្លាប់​ជា​ហាង​លក់​ទូរស័ព្ទ​ដៃ​មួយ​ ដែល​​ម្ចាស់​​ផ្ទះ​​ បាន​និយាយ​ថា ​​ខ្លួន​​បាន​រស់​នៅ​​​ក្នុង​ផ្ទះ​នេះ​​តាំង​ពី​ការដួលរលំរបប​​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៩មក។ ម្ចាស់​ផ្ទះ​​នេះ​ឈ្មោះ ​ឡាយ សុវណ្ណ​មុនីរាជ​​បាន​និយាយថា ​លោកមិន​ធ្លាប់​ឮឈ្មោះ លី ប៊ុណ្ណារិទ្ធ ​ពីមុន​មក​ទេ...

នគរបាល​ជាតិមិន​ទាន់​ស៊ើប ​អង្កេត​ប្រភព​ហេរ៉ូអីុន​ផ្ញើ​តាម​ប្រៃសណីយ៍​ចេញពី​​​កម្ពុជា

នគរ​បាល​បាន​និយាយ​កាល​ពី​ម្សិល​​​មិញ​ថា ខ្លួន​មិន​ទាន់​​បាន​ចាប់​ផ្តើម​បើកការ​ស៊ើប​​អង្កេត​​​នៅ​ឡើយ​ទេ ទាក់​​ទិ​ននឹង​​ប្រ​ភព​ថ្នាំ​ញៀន​ហេរ៉ូ​អីុន​ដ៏​ច្រើន​មាន​ប្រ​ភព​ចេញ​ពី​​កម្ពុជា ​ដែល​ប្រ​ហែល​ជា​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់​មាន​របស់​ប្រទេស​នេះ ​ដែល​​​ត្រូវ​បាន​ផ្ញើ​​តាម​ប្រៃ​សណីយ៍​​ទៅ​​អូស្ត្រាលី នៅ​ពេល​បុគ្គលិក​ការិយា​ល័យ​ប្រៃ​សណីយ៍​កណ្តាល​​ក្នុង​រាជ​ធានី​ភ្នំ​ពេញ ​ជឿ​ថា ​​ខ្លួន​​ជា​អ្នក​​បាន​​បញ្ជាក់​អំពីភិន​ភាគ​កញ្ចប់​ដ៏គួរ​ឲ្យ​សង្ស័យ​ទាំង​នោះ។ កាល​ពី​ថ្ងៃ​ច័ន្ទ​ ​បុរស​ពីរ​នាក់​ ឈ្មោះ សុខ ​សម្បត្តិ ​អាយុ​៣២​ឆ្នាំ​​ និង​​ម្នាក់​ទៀត​ឈ្មោះ កែវ ឆដា​ភា អាយុ​៣៨​ឆ្នាំ​​ ត្រូវ​បាន​តុលាការ​ក្រុង​ម៉ែលប៊ើន ​​ចោទ​ប្រ​​កាន់​ពី​បទ​​ជួញ​ដូរ​ថ្នាំ​​ញៀន​ហេរ៉ូអីុន​​ទម្ងន់​៦៥​​គីឡូ​​ក្រាម ក្រោយ​​​ពី​​មាន​ការ​ស៊ើប​​អង្កេត​​រួមមួយ របស់​​មន្ត្រី​ គយ​អូស្ត្រាលី និង​​នគរ​បាល​សហ​ព័ន្ធរបស់​អូស្ត្រាលី អំពីហេរ៉ូអីុន ​ដែល​ត្រូវ​បាន​ផ្ញើ​តាម​ប៉ុស្តិ៍​ប្រៃ​សណីយ៍​ចេញពី​​ប្រទេស​កម្ពុជា។​​ឡាំង​ក្រ​ដាស​ពីរ​ ដែល​ពេញ​ដោយ​កញ្ចប់​តូច​ៗ​ ​និង​លម្អ​ដោយ​រូប​មើម​​យិន​ស៊ិន​​​ និង​​សត្វ​ឥន្ទ្រី​មួយ ​​ជា​មួយ​នឹង​ទង់​ជាតិអាមេរិក ​​​នៅ​លើ​ស្លាប​របស់​វា​​នោះ​ ​បាន​​ចូល​ទៅ​ដល់​ប្រទេស​អូស្ត្រាលី​ តាម​យន្ដហោះ​​ពី​ប្រទេស​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី​៧ និង​ទី​៨ ​ខែ​មេសា។ ​ប្រ​អប់​ឡាំង​ទាំង​​​នោះ​ត្រូវ​បានសមត្ថ​កិច្ច​ក្រុង​ស៊ីដនី ​ស្ទាក់​ចាប់​បាន​ ហើយ​បាន​រក​ឃើញ​​​មាន​ថ្នាំ​ញៀន​ហេរ៉ូអីុន​នៅ​ក្នុង​នោះ។ការ​ស៊ើប​អង្កេត​បាន​ឈាន​ទៅ​ដល់​ការ​​​លបឆ្មក់​ចូល​ផ្ទះ​​មួយ​ចំនួន ​​ក្នុង​ទីក្រុង​មែ៉លប៊ើន​ និង​ទីក្រុង​ស៊ីដ​នី ​​កន្លែង​ដែល​ជន​សង្ស័យ​​ទាំង​ពីរ​នាក់​នេះ​ត្រូវ​បាន​ចាប់​ខ្លួន។ លោក គៀត ច័ន្ទថារិទ្ធ ​​អ្នក​នាំ​ពាក្យ​នគរ​បាល​ជាតិ​កម្ពុជា​​ បាន​មាន​​ប្រ​សាសន៍​ថា ​ការ​ស៊ើប​អង្កេត​មួយ​នៅ​ប្រ​ទេសកម្ពុជា​​​ នឹង​មិន​ចាប់​ផ្តើម​ទេ ​លុះ​ណា​តែ​​នគរ​បាល​ទទួល​បាន​ព័ត៌​មាន​​ផ្លូវ​ការ​ពី​អាជ្ញាធរ​អូស្ត្រាលី​ ​​ស្តី​ពី​ការ​រក​ឃើញ​​របស់​ខ្លួន​ជា​មុន​​សិន។លោក​បាន​​មាន​​ប្រ​សាសន៍​ថា “ យើង​មិន​ទាន់​ទទួល​បាន​ព័ត៌​មាន​ណា​មួយ​ពី​ខាង​អូស្ត្រាលី​ នៅ​ឡើយ​ទេហើយ​ខ្ញុំ​​បាន​ឮថា ​ពួកគេ​ ​ជា​ជន​ជាតិ​អូស្ត្រាលីដូច្នេះ​យើង​មិន​ទាន់​​ធ្វើ​ការ​ស៊ើប​អង្កេត​ទេ”។ ប៉ុន្តែ​ប៉ុស្តិ៍​ប្រៃ​សណីយ៍​កម្ពុជា ​ក្នុង​រាជ​ធានី​ភ្នំពេញ​ កាលពី​​ម្សិល​មិញ​​ ​​ស្មៀន​ម្នាក់​​បាន​និយាយថា ​​ផ្អែក​លើ​រូប​ភាព​ផ្តល់​ដោយ​នគរ​បា​លសហ​ព័ន្ធ​អូស្ត្រាលី ​​បង្ហាញ​ថា ខ្លួន​​​ទំនង​ជា​បា​នប៉ះ​ពាល់​កញ្ចប់​គួរ​ឲ្យ​សង្ស័យ​ទាំង​នោះ ​ដែល​ត្រូវ​បាន​ស្ទាក់​ចាប់​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។ យោង​តាម​វិក្កយ​បត្រ​​ប្រៃ​សណីយ៍​ ​បង្ហាញ​ថា ​ កញ្ចប់​ស្រ​ដៀង​គ្នា​សរុប​​​ចំនួ​ន​ប្រាំ​​ ត្រូវ​បាន​ផ្ញើ​ពី​​រាជ​ធានី​ភ្នំ​ពេញ​កាល​ពី​ថ្ងៃ​ទី​២៩ ​ខែ​មីនា​ ទៅ​កាន់​អាសយដ្ឋា​ន​ពីរ​ក្នុង​តំបន់​ស្ព្រីងវ៉េល (Springvale) និងតំបន់​​ឃីស្បូរ៉ូ​ហ្វ (Keysborogh)ដែល​ជា​តំបន់​ជា​យក្រុង​ម៉ែល​ប៊ើន ​ជា​ទី​តាំង​​តែ​មួយ​ដែល​ផ្ទះ​ចំនួន​ពីរ​ត្រូវ​បាន​នគរ​បាល​អូស្ត្រាលី​​លប​ឆ្មក់​ចូល ដែល​ក្រោយ​មក​ជន​សង្ស័យ​ទាំង​ពីរ​នាក់​​នេះ ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ទី​នោះ។ វិក្កយបត្រ​នោះ​ក៏​បង្ហាញ​ដែរ​ថា ​កញ្ចប់​ទាំង​នោះ ដែល​មាន​ទម្ងន់​ចន្លោះ​ពី​១៥គីឡូ​ក្រាម​ទៅ​​១៨គីឡូ​ក្រាម​ក្នុង​កញ្ចប់​នីមួយ​ៗត្រូវ​បាន​ប្រ​កាស​ថាជាកាដូ ​ហើយ​​បញ្ជាក់​ថា ​របស់​នៅ​ក្នុង​នោះ​គឺ​ជា​តែ។ លោក ហួ ករុណា ​ប្រ​ធាន​​នាយក​ដ្ឋានរដ្ឋ​បាល​​ និង​បុគ្គលិក​​​នៃ​​ប្រៃ​សណីយ៍​កម្ពុជា បា​ន​​មាន​ប្រ​សាសន៍ថា  ​​​ការិយា​ល័យ​ប្រៃ​សណីយ៍​​​គ្មាន​ឧ​បករណ៍​​សម្រាប់​ត្រួត​ពិនិត្យ​កញ្ចប់​​នានារក​ថ្នាំ​ញៀន​ខុស​ច្បាប់​នោះ​​ទេ​ ប៉ុន្តែ​បា​មាន​ប្រ​សាសន៍ថា​ ​ប្រៃ​សណីយ៍​​និង​មន្ត្រី​គយ​​​​កម្ពុ​ជា ​បាន​ពិនិត្យ​មើល​វត្ថុ​​នៅ​ក្នុង​កញ្ចប់​​នានា ​មុន​ពេល​​​បញ្ជូន​វា​ទៅ​បរទេស​។ លោក​ឧត្តម​សេនីយ៍​ឯក​ ខៀវសុភ័គ ​​អ្នក​នាំពាក្យ​ក្រ​សួង​មហា​ផ្ទៃ ​​​​​បាន​អប​អរ​សាទរ​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អាជ្ញា​ធរ​អូស្ត្រាលី ​​ក្នុង​ការ​ចាប់​ខ្លួន​បុរស​ទាំង​ពីរ​នាក់​​នេះ​ ហើយ​បាន​មាន​ប្រ​សាសន៍​ថា ​​អាជ្ញាធរ​កម្ពុជា ​នឹង​សហ​ការ​​ជា​មួយ​សម​ភាគី​អូស្ត្រាលី របស់​ខ្លួន។លោក​​បាន​សម្តែង​ការភ្ញាក់​ផ្អើល​ចំពោះការ​ចាប់​បាន​​គ្រឿង​ញៀន​ដ៏​ច្រើន​បែប​នេះ។ លោក​បាន​មាន​ប្រ​សាសន៍​ថា “ យើង​ពិត​ជា​មិន​ដែល​​ឃើញ​ថ្នាំ​ញៀន​ច្រើន​យ៉ាង​នេះ​ទេ​។​ វា​ច្រើនណាស់​​​។​ពីមុន​ ​​យើង​រក​ឃើញ​ ​ថ្នាំ​ញៀន​តែ​មួយ​ ឬពីរ​គីឡូក្រាម​​​ប៉ុណ្ណោះ...។​នៅ​ក្នុង​ករណី​នេះ...

គ្រួសារ​ភ័យ​ខ្លាច​អំពីកូន​ស្រី​របស់​ខ្លួន​ទៅ​ធ្វើការ​ជា​ស្រ្តី​​ជំនួយ​ការ​មេផ្ទះ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី

ស្រុក​ទឹកផុស, ខេត្ត​កំពង់​ឆ្នាំង-លោកហែម ​ចន្ថា បានរំ​លឹកអំ​ពី​កូន​ស្រី​អាយុ​២៤​ឆ្នាំ​របស់​ខ្លួន​​ឈ្មោះ​ ស៊ុយសារ៉េនថា​ជា​មនុស្ស​ឧស្សា​ហ៍​ឆ្លាត និង​រួស​រាយរាក់​ទាក់​​។ ប៉ុន្ដែ​នៅ​ពេល​​បាន​​ធ្វើ​ដំណើរ​ពី​ផ្ទះ​របស់​លោក​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំងកាល​ពី​ខែ​មុន ដើម្បី​ទៅ​ទទួល​កូន​ស្រី​​នៅ​អា​កាស​យាន​ដ្ឋាន​អន្ដរជាតិ​ភ្នំ​ពេញ​ នាង​ប្លែក​ណាស​់​។ លោក​ ចន្ថា បាន​មាន​ប្រសាសន៍​នៅ​ផ្ទះ​របស់លោក​ ដែល​ព័ទ្ធ​ជុំ​វិញ​ដោយ​វាល​ស្រែ​រាំង​ស្ងួត​ នៅ​ក្នុង​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹក​ផុស​ថា “ នាងមិន​ស្គាល់​ខ្ញុំ​ទេ។ ពេល​នេះ​ នៅ​ពេល​មនុស្ស​ទៅ​និយាយ​ជាមួយ​នាង​ នាង​ដើ​រចេញ​ ហើយកម្រឆ្លើយ​ណាស់​”។ កូនស្រី​របស់លោកឈ្មោះស៊ុយសារ៉េនបាន​​ចុះ​ហត្ថ​លេខា​ជាមួយ​នឹង​ក្រុម​ហ៊ុន​ជ្រើស​​រើស​ពលករ​ ZEN ក្នុង​ឆ្នាំ​២០១០​ ដើម្បី​ធ្វើ​ជាស្ត្រី​ជំនួយកា​រ​មេ​ផ្ទះ​នៅ​ក្នុង​ប្រទេស​ម៉ាឡេ​ស៊ី ដោយ​សង្ឃឹម​ថា នឹង​រក​ប្រាក់​មក​ជួយ​គ្រួ​សារ​របស់​នាង​។ លោក​ ចន្ថា បាន​រៀប​រាប់​ថា “ ​ខ្ញុំ​បាន​ទទួល​​​ទូរស័ព្ទ​ពី​ក្រុម​ហ៊ុន​ជ្រើស​រើស​ពល​ករ​ថាយើង​ត្រូវ​ទៅ​ទទួល​នាង​នៅ​ឯ​អា​កាស​យាន​ដ្ឋាន​។ ខ្ញុំ​ទៅ​ទី​នោះ ជា​មួយ​នឹង​ភរិយា​របស់​ខ្ញុំ​ ហើយ​យើង​បាន​ឃើញម​នុស្ស​ពីរ​នាក់​ជា​  ដើេរអមនាង។ ខ្ញុំ​មិន​បាន​កត់​សម្គាល់​ថា មានអ្វីប្លែកនោះ​ទេ។ នៅ​ពេលពួក​គេ​ប្រគល់​នាងមក​ឲ្យខ្ញុំ​ នាង​បាន​ទម្លាក់​អីវ៉ែ​អីវ៉ាន់​​ ដែល​នៅ​ក្នុង​ដៃ​របស់​នាងនៅ​លើ​ឥដ្ឋ​”។ នាង សារ៉េន មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​ឪពុក​ម្ដាយ​ទេ ហើយ​មិន​ព្រម​និយាយអស់​រយៈ​ពេល​ប្រាំ​ថ្ងៃរហូត​ដល់​នាង​និយាយមួយម៉ាត់ជាមួយកូន​ប្រុស​អាយុ​បី​ឆ្នាំ​របស់​នាងថា “ អាអូន”​ ក្នុង​ចំណោម​កូនៗ​ពីរ​នាក់ ដែលនាងបានទៅចោលពួកគេ ពេល​ធ្វើ​ការ​ក្នុង​ប្រទេស​ម៉ាឡេ​ស៊ី។ បើទោះ​ជា ​មាន​រយៈ​ពេល​មួយ​ខែ​ហើយ​​ចាប់​តាំង​ពី​នាង​វិល​ត្រឡប​់មកវិញក៏ដោយក៏​នាង​ ស៊ុយ សារ៉េន អង្គុយ​យ៉ាង​ស្ងាត់​ស្ងៀម​នៅ​លើ​ផ្ទះ​របស់​នាង​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ខណៈ​​ដែល​ប្អូន​ស្រី​របស់​នាង​កំពុង​តែ​ជាន់​ម៉ាស៊ីន​ដេរ។ នាង​បាន​និយាយ​ខ្សឹប​ៗទាំង​បិទ​ភ្នែក​ថា “ ខ្ញុំ​ឈឺ​ក្បាលរហូត​។ ខ្ញុំ​វិល​មុខ ហើយ​ហេវ​ហត់ណាស់ខ្ញុំ​មិន​អាច​ធ្វើ​ការ​បាន​ទៀត​ទេ​”។នាង​ សារ៉េន បាននិយាយថា នាង​ត្រូវ​បាន​ ​​និយោ​ជក​របស់​នាង​បង្ខំ​ឲ្យ​លេប​ថ្នាំម៉្យាងដែល​ធ្វើ​ឲ្យនាង​ឈឺ​ ហើយឲ្យនាង​បាន​ធ្វើ​ការ​ច្រើន​ម៉ោងពេល​ ដើម្បី​សម្អាត​ផ្ទះ​ពីរ​ឲ្យ​និយោ​ជក​របស់​នាង។ក៏ប៉ុន្ដែ​លើស​ពី​សេចក្ដី​លម្អិត​តិច​តួច​នេះ​ នាង​មិន​អាច​ចង​ចាំ​​ច្រើន​ទេ ដើម្បីរៀបរាប់អំពី​ស្ថានភាពរបស់​នាង​ ក្នុងនាមជា​​ជនជាតិខ្មែរ​ម្នាក់​ ក្នុង​ចំណោម​ខ្មែរជាង​៣០.០០០​នាក់ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ការ​តាម​ផ្ទះ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ក្នុង​រយៈពេលប៉ុន្មាន​ឆ្នាំថ្មីៗនេះ។ ខណៈ​ដែល​នាង​ សារ៉េនបាន​ធ្វើ​ដំណើរ​ត្រឡប់​មក​ផ្ទះ​វិញ​ មនុស្ស​ជា​ច្រើន​រាប់​ទាំង​ប្អូន​ស្រី​ម្នាក់​ កំពុងតែស្ថិត​នៅ​ក្រៅ​ប្រទេស​នៅ​ឡើយ ហើយដាច់ទំ​នាក់​ទំនងជាមួយ​​គ្រួសារ​របស់​ខ្លួនរហូតមក​។ លោក​ ចន្ថាបាន​មានប្រសាសន៍ថាលោក​មិន​ហ៊ាន​ប្ដឹង​អំពី​ការ​ប្រព្រឹត្ត​មកលើ​កូន​ស្រី​របស់​ខ្លួន​ឡើយ​ ខ្លាចគេធ្វើបាបកូន​ស្រី​របស់​ខ្លួន​​ផ្សេង​ទៀត​ ដូច​ជានាង ស៊ុយ សារ៉ាត់អាយុ​១៨ឆ្នាំ​ ដែល​ទៅ​ធ្វើការក្នុងប្រទេស​ម៉ាឡេស៊ីដែរ​ តាមរយៈ​ក្រុម​ហ៊ុន​ ZEN ចាប់តំាងពីឆ្នាំ​២០១០ហើយ​បាត់​ដំណឹង​តាំង​ពី​នោះ​មក​។ មិន​​មែនមានតែលោក​ ចន្ថាម្នាក់ឯងនោះ​ទេ ដែលបានជួបបញ្ហានេះ។ នៅក្នុង​ឃុំ​ក្រាំង​ស្គារ  នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង មាន​ភូមិ​តូច​ៗប្រហែល​ជាង​១០ មាន​​ប្រជា​ពល​រដ្ឋ​ប្រហែល​៣.០០០​គ្រួសារ​ ដែលមាន​ស្រ្តី​ក្មេងៗ​យ៉ាង​ហោច​ណាស់​១៧នាក់ បានបាត់​ទំនាក់ទំនង​ទាំង​ស្រុង​ជាមួយ​គ្រួសារ​របស់ខ្លួន​ ចាប់​តាំង​ពី​ទៅ​ធ្វើការ​ជា​ស្ត្រី​ជំនួយកា​រ​មេ​ផ្ទះ​​នៅ​ប្រទេស​ម៉ាឡេស៊ី ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ។ លោកស្រី​ ជួបសុភឿរ៉ា ជំទប់​ឃុំ​ក្រាំងស្គារ  ​មាន​ប្រសាសន៍ថា មុន​ពេលរដ្ឋា​ភិបាល​ហាម​ប្រាម​មិន​ឲ្យ​បញ្ជូនស្ត្រី​ជំនួយកា​រ​មេ​ផ្ទះ​ទៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​សារ​​ព្រួយ​​បារម្ភ​អំពី​ការ​រំលោភ​បំពាន​ និង​លក្ខខណ្ឌ​ការ​ងារ​មិន​ល្អ​ក្នុង​ខែ​តុលានោះ ទី​ភ្នាក់​ងារ​​ជ្រើស​រើស​ពល​ករ​បាន​លួង​លោម​គ្រួសារ​ប្រជា​ពល​​រដ្ឋឲ្យព្រម​អនុញ្ញាត​ឲ្យកូន​ស្រី​របស់​ខ្លួន​ទៅ​ធ្វើកា​រ​នៅក្រៅ​ប្រទេស។ លោក​ស្រី​បាន​ថ្លែង​ថា “ មុន​ពេល​ពួកគេ​ទៅ​ ពួក​គេបានទទួលប្រាក់​ខ្លះ​ អង្ករ​ខ្លះ​ ឬក៏​ជា​គោមួយក្បាល​”។ អ្នក​ភូមិ​ដែលជីវភាព​របស់ពួកគាត់ ពឹង​ផ្អែកទាំងស្រុងនៅ​លើ​ដី​ស្រែរបស់​ខ្លួន និង​និយាយ​ថា​ ពួក​គេ​រក​ប្រាក់​បាន​តិច​តួច​គឺ​១០.០០០​រៀល​​...

គយ​អូស្ត្រាលីចាប់​​​បានគ្រឿង​ញៀន​​​​​ហេរ៉ូ​អីុន​​ចេញ​​​ពី​ប្រទេស ​​​​កម្ពុជា​​​ លាក់ក្នុង​ថ្នាំលាបសក់

ទាក់​​​ទិន​​​ទៅ​​​នឹងការ​​​​​​ជួញដូរគ្រឿង​​​ញៀនធំ​​​ៗ ដែល​​​មាន​​​ប្រ​​​ភពចេញពី​​​ប្រទេស​​​កម្ពុជាកាល​​​ពី​​​ម្សិល​​​មិញ តុលាការ​​​នៅ​​​ក្នុង​​​ប្រ​​​ទេស​​​អូស្ត្រាលី បាន​​​ចោទ​​​ប្រ​​​កាន់​​​បុរស​​​ពី​​​រនាក់​​​ពី​បទ​​​នាំ​​​ចូល​​​សារធាតុ​ម្យា៉ង​​​ទម្ងន់​​​៦៥​​​គីឡូក្រាម ​​​ដែល​​​ក្នុង​​​នោះ​​​មានលាយ​​​ជាតិ​គ្រឿង​ញៀន​ហេរ៉ូអីុនផងដែរ។ យោង​​​តាម​​​សេច​​​ក្ដី​​​ថ្លែង​​​ការណ៍​​​រួម​​​មួយ ​​​ដែលបាន​​​ចេញផ្សាយ​​​កាល​​​ពី​​​ព្រឹក​​​ម្សិល​​​មិញ​​ដោយ​​​​នគរ​​​បាល​​​សហព័ន្ធ ​​​និង​​​ភ្នាក់ងារ​គយ​អូស្ត្រាលី​​​ និងអង្គភាពការពារ​​​ព្រំដែន​​​ បាន​​​ឲ្យ​​​ដឹង​​​ថា អាជ្ញាធរ​​​បាន​​​ចាប់​​​ខ្លួន​​​បុរស​​​ពីរ​​​នាក់​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ បន្ទាប់​​​ពី​​​មន្ត្រី​​​នៅ​​​ក្នុង​​​ប្រទេស​​​​អូស្ត្រាលី​​​បានរក​​​ឃើញ​​​គ្រឿង​​​ញៀន​​​ហេរ៉ូអីុនលាក់​​​ក្នុង​​​កញ្ចប់​​​ ដែល​​​បិទ​​​ស្លាកសញ្ញា​​​ថាជា​​​ថ្នាំ​​​លាប​​​សក់​​​ផ្ញើ​​​ចេញពី​​​ប្រ​​​ទេសកម្ពុជា​​​ទៅ​​​កាន់​​​ប្រ​​​ទេសអូស្ត្រាលី។ ​​​​​​ភ្នាក់​​​ងាររបស់​​​រដ្ឋា​​​ភិបាល​​​បាន​​​លើក​​​ឡើង​​​ក្នុង​​​សេច​​​ក្ដី​​​ថ្លែង​​​ការណ៍​​​នោះថាសមត្ថកិច្ចបាន​ចាប់​​​ខ្លួន​​​ជន​​​សង្ស័យ​​​ឈ្មោះ សុខ សម្បត្តិ អាយុ​​​៣២​​​ឆ្នាំ និង​​​ កែវ​​​ ឆដាភា អាយុ​​​៣៨​​​ឆ្នាំ បន្ទាប់ពី​​​នគរ​​​បាល​​​ និងភ្នាក់ងារ​​​គយ​​​សហព័ន្ធបាន​បើក​កា​​​រ​​​ស៊ើប​​​អង្កេត​​​អស់រយៈ​​​ពេល​​​មួយ​​​សប្ដាហ៍​​​រួច​​​មក​​។ ការ​​​ស៊ើប​​​អង្កេត​​​​​ បាន​​​ចាប់​​​ផ្ដើម​​​ កាល​​​ពី​​​ថ្ងៃ ​ទី៧ខែ​​​មេសានៅ​​​ពេល​​​មន្ត្រី​​​គយ​​​នៅ​​​ឯបន្ទប់​​​ត្រួត​​​ពិនិត្យរបស់​​​បញ្ញើ​​​អន្ដរជាតិ​​​​​​ក្នុង​​​ប្រទេស​អូស្ត្រាលី “ បាន​​​រក​​​ឃើញកញ្ចប់​​​គួរឲ្យ​សង្ស័យ​មួយ ផ្ញើ​​​ចេញពី​​​​​​កម្ពុជា ​​​ទៅ​​​កាន់​អាសយ​​​ដ្ឋាន​​​មួយ ​​​ក្នុងតំបន់​​​​​​ស្ព្រីង​​​វេល​​​ភាគខាង​​​ត្បូង (Springvale South) ​​​នៅជាយក្រុង​​​មែ៉ល​​​ប៊ើន”។ ភ្នាក់​​​នេះងារ​​​បាន​​​លើក​​​ឡើង​​​ក្នុង​​​សេច​​​ក្ដី​​​ថ្លែង​​​ការ​​​ថា ​​​មន្ត្រីគយ​​​បាន​​​រក​​​ឃើញ​​​កញ្ចប់បិទ​​​ស្លាក​​​ថា​​​ “ ថ្នាំលាប​​​សក់”​​​ ​១៣​​​គីឡូក្រាមមាន​​​លាយ​សារធាតុ​ញៀន ​​​​​​ដែលក្រោយ​​​ពីការ​​​ធ្វើ​​​ពិសោធ​​​បាន​​​បង្ហាញ​​​ថា​​​ មាន​​លាយ​​​សារ​​​ធាតុ​​​គ្រឿង​​​ញៀន​​​​ហេរ៉ូអីុន។​​​​​​ សេច​​​ក្ដី​​​ថ្លែង​​​ការណ៍​​​នេះ​​​ បាន​​​បន្ថែម​​​ថា​នៅ​​​ថ្ងៃ​​​បន្ទាប់មក ​​​មន្ត្រី​​​ក្នុង​​​ទី​​​ក្រុង​​​សីុដនី បាន​​​រក​​​ឃើញ​​កញ្ចប់​​​ទី​​​ពីរ​​​ទម្ងន់​​​៣៩​​​គីឡូ​​​ក្រាមថា​​​ មាន​​​សារធាតុ​​​ដូច​​​គ្នា​​ ដែល​​​បិទស្លាក​​​ថ្នាំ​​​លាប​​​សក់​​​ដូច​​​គ្នាដែរ ​​​នេះ​​​បើយោង​​​ទៅ​​​លើ​​​ការ​​​ស៊ើប​​​អង្កេត​​​របស់​​​​​​នគរ​​​បាល​​​សហព័ន្ធ​​​អូស្ត្រាលី។ សេច​​​ក្ដី​​​ថ្លែង​​​ការណ៍​​​នេះ បាន​​​លើក​​​ឡើង​​​ថា បន្ទាប់​​​​​​មក នគរបាលបាន​​​រឹប​​​អូស​​​បា​​​ន​​​សារ​​​ធាតុ​​​ដូច​​​គ្នា​​​នេះទម្ងន់១៣​​​គីឡូ​​​ក្រាម​​​ផ្សេង​​​ទៀត ​​​បន្ទាប់​​​ពី​​​ឆែក​​​ឆេរ​​​ផ្ទះពីរកន្លែង​​​ស្ថិត​​​នៅ​​​​​​ជាយ​​​ក្រុង​​​ម៉ែល​​​ប៊ើន និង​​បុរសទាំង​​​ពី​​​រនាក់​​​ ត្រូវ​​​បានតុលាការចោទប្រកាន់បទ​​​ព្រហ្ម​ទណ្ឌ​កម្រិត​​​ធ្ងន់​​​ ដែលអាច​​​ជាប់​​​ពន្ធនា​​​គារ​​​មួយ​​​ជី​​​វិត​​​​​​ ឬ​​​ពិន័យ​​​ជា​​​ប្រាក់​​​៨២.០០០ដុល្លារ​​​អា​​​មេរិក”។ កាសែតហេរ៉លសាន់ ( Herald Sun) ក្នុង​​​ទីក្រុង​​​ម៉ែល​​​ប៊ើន​​​បាន​​​រាយ​​​ការណ៍​​​ថា លោក​សម្បត្តិ​​​ និងលោក ឆដាភា បាន​​​ឡើង​​​តុលា​​​ការ​​​ កាលពី​​​ម្សិល​​​មិញ​​​​​​ ដើម្បី​​​ប្រ​​​ឈមនឹង​ការ​ចោទ​ប្រកាន់ពីបទ​​​នាំ​​​ចូល​​​ និង​​​ចរាចរ​​​គ្រឿង​​​ញៀន​​​។​​​ បុរស​​​ទាំ​​​ងពីរ​​​នាក់​​​នេះ​​​កំពុង​​​ស្ថិត​​​ក្នុង​​​ការ​​​ឃុំ​​​ឃាំង​​​និង​​​ត្រូ​​​វ​​​ឡើងតុលាការជាលើក​​​ទី​​​ពីរ​​​ទៀត ​​​នៅ​​​​ថ្ងៃ​​​ទី​​​៦មិថុនា​​​​​​ ដែល​​​នៅ​​​ថ្ងៃ​​​នោះ ​​​អ្នក​​​​​​ទាំ​​​ងពី​​រ​​​នឹង​អនុញ្ញាតឲ្យនិយាយការពារ​​​ខ្លួន​​​ចំពោះបទ​​​ចោទ​​​ប្រ​​​កាន់​​​នេះ។ លោក រ៉ូហ្សែ៊ន​​​ ខេល្លី (Roxanne Kelly) នាយក​​​ប្រតិបត្តិការ​​​និង​​​អនុវត្ត​​​ច្បាប់​​​នៅ​ឯប៉ុស្តិ៍​​​គយ​​​ការ​​​ពារ​​​ព្រំ​​​ដែន​​​បាន​​​លើក​​​ឡើង​​​ក្នុង​​​សេច​​​ក្ដី​​​ថ្លែង​​​ការណ៍​​​ថា "​​​ដោយ​​​សារ​​​តែ​​​របៀប​​​បិទ​​​បាំង​​​ដ៏​​​ជឿន​​​លឿន​​​ក្នុង​​​ករណី​​​នេះ នេះក៏​​​ជា​​​សា្នដៃ​​​គំរូ​​​ដ៏​​​អស្ចារ្យ​​​មួយដែល​ក្រុម​​​មន្ត្រី​​​​​​សម្រេច​​​បាន”។ លោក ខេល្លី បាន​​​សរសេរថា “ ខណៈ​ដែល​​​ក្រុម​​​ឧក្រិដ្ឋជន មាន​​​ល្បិច​​​ក្នុង​​​ការ​​​បិទ​​​បាំង​​​កាន់​​​តែ​​​ខ្លាំង យើង​​​ក៏​​​មាន​​​ល្បិច​​​ក្នុង​​​ការ​​​បក​​​ស្បែក​​​កាន​​​់​​​តែ​​​ខ្លាំង​​​ផង​​​ដែរ”។ អ្នកនាំ​​​ពាក្យ​​​ទី​​​ស្នាក់​​​ការ​​​គយ​​​ការ​​​ពារព្រំ​​​ដែនក្នុងរាជធានី​​​កង់បេរ៉ា ប្រទេស​​​អូស្ត្រាលី បាន​​​លើក​​​ឡើង​​​ថា លោក​​​ស្រី​​​នឹង​​​មិន​​​ធ្វើ​​​អត្ថា​ធិប្បាយ​លើ​​​រឿង​​​នេះ លើស​​​ពី​​​នេះ​​​ទៀត​​​ឡើយ ពី​​​ព្រោះ​​​វាអា​​​ចធ្វើ​​​ឲ្យ​​​រំ​​​ខាន​​​ដល់​​​ដំណើរ​​​​ការ​​​របស់​​​តុលា​​​ការ។ លោក គៀតច័ន្ទថារិទ្ធ អ្នក​​​នាំ​​​ពាក្យ​​​នគរ​បាល​​​ជាតិ​​​កម្ពុជា បាន​​​មាន​​​ប្រ​​​សាសន៍​ថា លោក​​​​មិន​​​បាន​​​ដឹង​​​អំពីការ​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​ប្រ​​​ទេស​​​អូស្ត្រា​​​លី​​​នេះ​​​ទេ។ ​​​ការិយាល័យ​​​អង្គការ​​​សហ​​​ប្រ​​​ជា​​​ជាតិ​​​សម្រាប់​​​​គ្រឿង​​​ញៀន និងឧក្រិដ្ឋកម្ម ឆ្នាំ​​​២០១១​​​ បាន​​​រាយ​​​ការណ៍​​​ថា តម្លៃគ្រឿង​​​ញៀន​​​ហេរ៉ូអីុន​​​តាម​​​ចិញ្ចើម​​​ថ្នល់ នៅក្នុង​​​ប្រទេស​​​អូស្ត្រាលី​​​អាច​​​លក់​​​​​​បាន​​​ក្នុងរង្វង់ពី​​​២៣០​​​ ទៅ​​​៣៧០​​​ដុល្លារ​​​អាមេរិក ​​​ក្នុង​​​មួយ​​​ក្រាម។ កាល​​​ពី​​​ម្សិល​​​មិញ ​​​គេ​​​នៅ​​​មិន​​​ទាន់​​​ដឹង​​​ច្បាស់​​​​ថា តើ​​​មានគ្រឿង​ញៀន​​​ហេរ៉ូអីុនទម្ងន់ ប៉ុន្មាន​​​ទេបើ​ចម្រាញ់ចេញពី​​​​​​សារធាតុ​​​៦៥​​​គីឡូ​​​ក្រាម ​​​ដែល​​​​ផ្ញើ​​​ចេញពី​​​ប្រទេស​​​កម្ពុជា​​​នោះ​​​។ ប៉ុន្តែ​​​បើ​​​តាម​​​​តួលេខរបស់ ការិយាល័យ​​​អង្គការ​​​សហ​​​ប្រ​​​ជា​​​ជាតិ​​​សម្រាប់​​​គ្រឿង​​​ញៀន និង​ឧក្រិដ្ឋកម្ម ​​​ចំនួន​​​ដ៏​​​ច្រើន​​​នេះ​​​អាច​​​មាន​​​តម្លៃ​​​រហូត​​​ដល់​​​២៤​​​លាន​​​ដុល្លារ​​​ ​​​។ ​​​ការិយាល័យ​​​អង្គការ​​​សហ​​​ប្រ​​​ជា​​​ជាតិ​​​សម្រាប់​​​គ្រឿង​​​ញៀន និងឧក្រិដ្ឋកម្ម ក៏​​​បាន​​​រាយការ​​​ណ៍​​​ផង​​​ដែរថា គ្រឿង​​​ញៀន​​​ហេរ៉ូអីុន​​​និង​​​ម័រហ្វីន​​​ទម្ងន់​​​៣.២០០គីឡូក្រាម​​​ត្រូវ​​​បាន​​​រត់​​​ពន្ធ​​​ទៅ​​​កាន់​​​ប្រ​​​ទេស​អូស្ត្រាលី​នៅក្នុង​​​ឆ្នាំ​​​២០០៩ប៉ុន្តែអាជ្ញាធរ​​​អូស្ត្រាលី​ធ្លាប់ចាប់​​​បានទម្ងន់​​​សរុបរហូតដល់​១៩០គីឡូ​​​ក្រាម​​​។ ​​​យោង​​​តាមរបាយការណ៍របស់​​​ការិយា​ល័យ​​​អង្គការ​​​សហ​​​ប្រ​​​ជា​​​ជាតិ​​​សម្រាប់​​​គ្រឿង​​​ញៀននិងឧក្រិដ្ឋកម្ម...

ADB ព្យាករ​ថា កំណើន ​GDP នឹង​ធ្លាក់ចុះ​មក​នៅត្រឹម​៦,៥​ភាគ​រយ​

​កាល​ពី​ម្សិល​មិញ ធនាគារ​អភិ​វឌ្ឍន៍​អាស៊ី​ ហៅកាត់​ថា ADB ​បាន​កែ​ប្រែ​ការ​ព្យាករ​របស់​​ខ្លួនថា កំណើន​សេដ្ឋ​កិច្ច​ក្នុង​ប្រទេស​កម្ពុជា នឹង​ធ្លាក់​ចុះ​​មក​នៅ​ត្រឹម​៦,៥​ភាគ​រយ​វិញ​​ ​ខណ:ពេល​ខ្លួ​ន​​បាន​ក្រើន​រំឭក​ថា ​តម្រូវ​ការ​ចុះ​ខ្សោយ​​​​​​ពី​ទី​ផ្សារ​នានា​ក្នុង​សហ​រដ្ឋ​អាមេរិក ​និង​អឺរ៉ុប​​ ​អាច​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​នាំ​ចេញ​​ពី​ប្រទេស​កម្ពុជា។ របាយ​ការណ៍​ទស្សន​វិស័យ​​ចេញ​​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​របស់​ធនាគារ​ ADB សម្រាប់​ឆ្នាំ​២០១២​ ​ក៏​បាន​លើក​ឡើង​ដែរ​ថា ​កំណើន​សេដ្ឋ​កិច្ច​ក្នុង​ប្រទេស​កម្ពុជា ​អាច​នៅ​ទ្រឹង​ដោយ​សារ​តែ​​កង្វះ​ជំ​នាញ​ក្នុង​កម្លាំង​ការ​​ងាហើយ​បាន​ឆ្លុះ​បញ្ចាំង​ពី​វិសម​ភាព​កាន់​តែ​ខ្លាំង​ឡើង​រវាង​ប្រ​ជា​ពល​រដ្ឋ​នៅ​តាម​តំបន់​ក្រុង​ និង​ជន​បទ។ របាយ​ការណ៍​នេះ​​​​បញ្ជាក់ថា “ ទស្សន​វិស័យ​សម្រាប់​​សហ​ភាព​អឺរ៉ុប ​​និង​សហ​រដ្ឋ​អាមេរិក ​ដែល​ជា​ទី​ផ្សារ​នាំ​ចេញ​​ដ៏​សំខាន់​របស់​កម្ពុជា​ ​បង្ហាញថា ​កំណើន​ផលិត​ផល​ក្នុង​ស្រុក​សរុប ​នឹងធ្លាក់​ចុះ” ដោយ​លើក​ឡើង​​ទៀត​ថា ​បណ្តា​សេដ្ឋ​កិច្ច​ក្នុង​តំបន់​​ប្រើ​ប្រាស់​ប្រាក់អឺរ៉ូ​ ត្រូវ​បាន​គេ​ព្យា​ករ​ថា នឹង​ធ្លាក់​ចុះ​០,៥​​ភាគ​រយ​ទូទាំង​​​ប្លុក​នេះ​​ក្នុង​​ឆ្នាំ​នេះ។ របាយ​ការណ៍​នេះ​បន្ត​ថា “ តម្រូវ​ការ​​នាំ​ចូល​សម្លៀក​បំ​ពាក់ ​និង​ទ្រ​នាប់​ជើង​នៅ​​​សហ​ភាព​អឺរ៉ុប ​និង​​សហ​រដ្ឋ​អាមេរិក ​ត្រូវ​បាន​រំពឹង​ថា ​នឹង​ធ្លាក់​ចុះ​នៅ​ឆ្នាំ​នេះ”។ ​ការ​ព្យាករពី​កំណើន​សេដ្ឋ​កិច្ច​ក្នុង​ឆ្នាំ​នេះ​ត្រូវ​បាន​ទម្លាក់​​ពី​៦,៨​ភាគ​រយ​ក្នុង​ខែ​មេសា​​ឆ្នាំ​មុន។ ​​មាន​ការ​ប៉ាន់​ប្រ​មាណ​ថា ​កំណើន​សេដ្ឋ​កិច្ច​នឹង​ឡើង​ដល់​៧​ភាគ​រយ​​នៅក្នុង​ឆ្នាំ​២០១៣។ ថ្វី​បើ​មាន​ហា​និភ័យដោយ​សារ​​​តម្រូវ​ការ​​​ធ្លាក់​ចុះ​នៅ​អឺរ៉ុប និង​សហ​រដ្ឋ​អាមេរិក​ក្តី ​ក៏​វិ​ស័យ​កាត់​ដេរ​​​នៅ​កម្ពុជា ​កំ​ពុង​តែ​ចាប់​ផ្តើម​បង្ហាញ​សញ្ញា​​​ពី​ការ​កើន​ឡើង​​នៃ​ខ្សែ​សង្វាក​់ផលិតកម្ម នៅពេល​ដែល​​​វិស័យ​នេះ​​ផលិត​អ្វីៗ​លើស​ពី​ខោ​ខាវប៊យ និងអាវយឺត​ធម្ម​តា។ លោក ភីធ័រ ព្រីមបល (Peter Brimble)​ សេដ្ឋ​​វិទូ​ជាន់​ខ្ពស់​​​នៅ​ធនាគារ ADB ប្រចាំ​នៅ​កម្ពុជា​​​បាន​មាន​ប្រសាសន៍​នៅ​ឯ​សន្និសីទ​សារ​ព័ត៌​មានមួយ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​​ កាល​ពី​ម្សិល​មិញ​ថា “ ​មាន​​​សម្លៀក​បំ​ពាក់​​ថ្លៃៗ ហើយ​យើង​​បាន​​មើល​ឃើញ​រោង​ចក្រ​​នានា​ដំឡើងម៉ា​ស៊ីន​ដេរ​​ដែល​​​បញ្ជា​ដោយ​ប្រ​ព័ន្ធ​កុំព្យូទ័រ”។ លោក​ក៏​បាន​មាន​ប្រ​សាសន៍​ដែរ​ថា​​​ក្រុម​ហ៊ុន​​បច្ចេក​វិទ្យា​ Minebea របស់​ជប៉ុន ​ដែល​​បាន​ចូល​មក​រក​ស៊ី​​កាល​ពី​ឆ្នាំ​មុន​​ “ គឺ​ជា​​​ក្រុម​ហ៊ុន​ដំបូង ​ដែល​ចូល​មក​ក្នុង​ប្រទេស​នេះ។ វាជា​ការ​ចាប់​ផ្តើម​ដ៏​សំខាន់​ ហើយ​ខ្ញុំ​គិតថា ​អ្នក​នឹង​ឃើញ​ក្រុម​ហ៊ុន​កាន់​តែ​ច្រើន​  ​ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា”។ យោង​តាម​របាយ​ការណ៍​ដដែល​​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ​ចំនួន​ការងារ​នៅ​ក្នុង​វិស័យ​កាត់​ដេរ​បាន​កើន​ឡើង​ពី​៣១៩.០០០​នាក់​ត្រឹម​ដំណាច់​ឆ្នាំ​២០១០​ ដល់​ប្រ​មាណ​៣៣០.០០០​នាក់​ត្រឹម​​ដំណាច់​​ឆ្នាំ​២០១១ ជា​កម្រិត​មួយ ​ដែល​នៅ​​​ក្រោម​​កម្លាំង​ការ​ងារ​៣៥៣.០០០​ ដែល​ត្រូវ​បាន​កត់​​ត្រា​ទុក​ក្នុង​ឆ្នាំ​២០០៧​នៅ​ឡើយ ​គឺ​មុន​ការ​ធ្លាក់​ចុះ​សេដ្ឋ​កិច្ច​ពិភព​​លោក ដែល​​​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​ប្រទេស​កម្ពុជា។ កំណើន​សរុប​​​ក្នុង​វិស័យ​កសិ​កម្ម​​បាន​កើន​ឡើង​ប្រ​មាណ​៣,៣​ភាគ​រយ​ ហើយ​ចំនួន​ភ្ញៀវ​​ទេស​ចរ​បាន​កើន​ឡើង​១៤,៨​ភាគ​រយ​​មក​ដល់​២,៩​លាន​នាក់​ក្នុង​ឆ្នាំ​២០១១។ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​​​បាន​កើន​ឡើង​ប្រ​មាណ​១១ភាគ​រយ​ ដល់​​៨៤៦,២​​លាន​ដុល្លារ​។របាយ​ការណ៍​នេះ​ក៏​បាន​​​​​បញ្ជាក់​ដែរ​ថា វិស័យ​សំណង់​ត្រូវ​បាន​រំពឹង​ថា នឹង​​កើន​ឡើង​ផង​ដែរ​ រួម​ជា​មួយ​នឹង​កំណើន​វិនិ​យោគ​​បរទេស។ ដោយ​គិត​ពី​​ពេល​វេលាខាង​មុខ​នៃ​ឆ្នាំ​នេះ​ របាយ​ការ​ណ៍​នេះ​បាន​លើក​ឡើងថា...

បញ្ហា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ទទួលបា​ន​ការ​រួម​មតិ​គ្នា​តិច​តួច​

បន្ទាប់​ពី​កិច្ច​ពិភាក្សា​ប៉ុន្មានថ្ងៃមកនេះ​មាន​ការរួម​មតិ​តែមួយ​គត់​ត្រូវលើឡើង​ ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ពាក់ព័ន្ធទៅ​នឹង​សមុទ្រ​ចិន​​ខាងត្បូង​ ហើយនឹង​ទំនង​ជា​មិនមាន​ទទួល​បាន​ការសម្រេច​​ណាមួយ​ក្នុងពេល​ឆាប់​ៗ​នោះ​ទេ​។ នៅ​ពេល​​ប្រទេស​ហ្វីលីពីន​បាន​ជំរុញ​ឲ្យមាន​កិច្ច​ព្រមព្រៀង ​ក្នុង​ចំណោម​ប្រទេស​ជាសមាជិក​អាស៊ាន​ឲ្យដាក់​ប្រទេស​ចិន​នៅ​ក្រៅ​កិច្ច​ពិភាក្សា​ ស្តី​អំពី​ក្រម​ប្រតិបត្តិផ្នែក​ផ្លូវ​ច្បាប់​ពាក់ព័ន្ធ​ទៅនឹង​ជម្លោះក្នុងសមុទ្រ​ចិន​ខាងត្បូងនោះ វានៅ​មិនទាន់​មាន​កិច្ច​ព្រម​ព្រៀង​ណាមួយ​ត្រូវបាន​ធ្វើឡើង​នោះ​ទេ។​ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន​បានមាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​មួយ​​ធ្វើ​ឡើង​បន្ទាប់​ពីការ​បិទ​កិច្ច​ប្រជុំកំពូល​អាស៊ានដែលមានរយៈពេលពីរថ្ងៃកាលពី​ម្សិលមិញ​ថា “ យើង​នៅ​មិនទាន់​ទទួល​បាន​ចំណុច​រួម​មួយ​ពាក់ព័ន្ធ​ទៅនឹង​ក្រម​ប្រតិបត្តិ​​សម្រាប់​កិច្ច​ពិភាក្សា​ជាមួយ​ប្រទេស​ចិន​នៅឡើយ​ទេ”។ ការលើកឡើងរបស់ លោក ហ៊ុន ​សែនបានសំដៅ​ទៅលើ​​សំណុំ​ឯកសារ​ដែល​គេ​ទន្ទឹង​​រង់ចាំ​ជាយូរ​មក​ហើយ​ស្តីអំពី​របៀប​ដោះ​ស្រាយ​ជម្លោះ​ក្នុងដែនសមុទ្រ​ចិន​ខាង​ត្បូង។​ នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​លោកហ៊ុន សែន ដើម្បី​បិទ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ កាលពី​ថ្ងៃ​ម្សិលមិញ​ លោកហ៊ុនសែនបាន​សង្កត់​ធ្ងន់​ថា ​ដំណើរការរៀបចំ​ក្រម​ប្រតិបត្តិ​កំពុងតែដំណើរ​ការ​ទៅមុខ​។ លោកហ៊ុនសែន​ បាន​បន្តថា “ យើ់ង​បាន​បញ្ចាក់​សា​ជាថ្មី​អំពី​សារៈ​សំខាន់​នៃ​គោល​ការណ៍​អនុវត្ត ហើយ​ចង់បាន​ការ​ទទួល​ស្គាល់​មួយ​នៃ​ក្រម​ប្រតិបត្តិ​ក្នុង​តំបន់។​យើង​សង្កត់​​ធ្ងន់​ទៅលើ​ភាព​ចំបាច់​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​អនុវត្តដោយ​ពេញ​លេញនិងមាន​ប្រសិទ្ធ​ភាពនៃ​គោល​ការណ៍​អនុវត្តនេះ”។​ ប៉ុន្តែ​លោកនាយករដ្ឋមន្ត្រីហ៊ុនសែនក៏​ទំនង​ជា​បញ្ជាក់​សា​ជាថ្មី​ពីជំហរ​របស់​ប្រទេស​កម្ពុជា ដែល​ត្រូវបានប្រទេសដទៃទៀត​ជំរុញ​តាំងពីដើមទី ឲ្យ​ប្រទេស​ចិន​មានការ​ចូល​រួម​ទៅ​ក្នុង​កិច្ច​ពិភាក្សា​ចំពោះ​ក្រម​ប្រតិបត្តិ​នេះ​ផងដែរ។ លោក នាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​មាន​ប្រសាសន៍អំឡុង​សន្និសីទថា “ យើ់ង​មិនអាច​ព្រម​ព្រៀង​ជាមួយ​ប្រទេស​សមា​ជិក​អាស៊ាន​ ដោយ​គ្មាន​កិច្ច​ព្រមព្រៀង​ពី​ប្រទេសដទៃ​នោះទេ​”។ ប៉ុន្តែ​កិច្ច​ពិភាក្សា​ជាមួយបណ្តា​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ នៅក្រៅ​កិច្ច​ប្រជុំ​កំពូល ​កាល​ពីម្សិល​មិញ​ បាន​បង្ហាញ​ឲ្យឃើញ​នូវ​ជំហររួប​រួមគ្នាតិចតួច​ ចំពោះការ​ដាក់​បញ្ចូល​ប្រទេស​ចិន​ទៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។​ លោកអាលបឺតដេលរ៉ូសារីយ៉ូ (Albert Del Rosario)រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ហ្វីលីពីនបាន​ជំទាស់​​ថាប្រទេស​ជាសមាជិក​អាស៊ាន ត្រូវ​តែ​​ធ្វើការ​ទៅលើ​ការ​ចេញ​សេច​ក្តី​ព្រាង​អំពី​គោលជំហរ​របស់​ខ្លួន​ ស្តីពី​សមុទ្រ​ចិន​ខាងត្បូង​ជាមុនសិន មុន​នឹងទៅ​ដោះស្រាយ​ជាមួយ​ប្រទេសចិន។ លោកអាលប៊ឺតដេលរ៉ូសារីយ៉ូបាន​បន្ត​នៅក្រៅ​កិច្ច​ប្រជុំ​កំពូលថា"​គោល​ជំហរ​របស់​យើង​នៅ​តែរក្សាដ៏ដែល​ ដោយទទូចថា​ បញ្ហា​នេះ​ត្រូវតែ​ដោះស្រាយ​ដោយ​សន្តិ​វិធី​ ដោយអនុ​លោមទៅតាម​ច្បាប់​ក្នុងតំបន់់​"។ “ការព្រម​ព្រៀង​ថ្មី​ ដែលយើង​បាន​បង្ហាញ​នោះគឺ​ សេចក្តី​ព្រាងក្រមប្រតិបត្តិ​ និង​ការ​ដាក់​បញ្ចូល​បញ្ហា​សំខាន់ៗ​ គួរតែ​ត្រូវ​បាន​ធ្វើ​ឡើង​ តាមរយៈបណ្តា​ប្រទេស​សមាជិក​អាស៊ាន​ជាមុន​សិនមុន​នឹង​អញ្ជើញ​ប្រទេស​ចិន​ឲ្យ​ចូល​រួម"។ តាម​រយៈ​កិច្ច​ប្រជុំ​កំពូល​​ពីរ​ថ្ងៃ​មក​នេះ​ និង​អំឡុង​ពេល​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​ ពេលនោះប្រទេស​ហ្វីលីពីនបាន​ជំរុញ​យ៉ាង​ខ្លាំង​ឲ្យ​មាន​មតិរួម​​ក្នុងចំណោមប្រទេស​ជាសមាជិកអាស៊ានមុន​ពេលឲ្យមានការចូលរួមពី​ប្រទេស​ចិន។ ជា​អ្នក​ទាម​ទារ​សិទ្ធិ​កាន់កាប់ខ្លាំង​ជាង​គេនៅ​ក្នុង​ជម្លោះ​ដែនសមុទ្រ​ចិន​ខាង​ត្បូង​នេះគឺប្រ​ទេស​ហ្វីលីពីន។ យោង​តាម​ក្រសួង​ការ​បរទេស​ហ្វីលីពីន​...

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បដិសេធ​ចំពោះ​ការ​អះអាង​ថា​ ចិន​មាន​ឥទ្ធិពលមក​លើកម្ពុជា​

កា​ល​ពី​ម្សិល​​មិញ លោក​នា​យក​រដ្ឋ​ម​ន្ត្រី​ ហ៊ុន សែន បា​ន​វាយបកចំ​ពោះ​កា​រ​អះ​អា​​ង​ថា​ ប្រ​ទេ​ស​ចិន​​​មា​នឥទ្ធិពល​លើ​សកម្មភាព​​របស់​កម្ពុជា​ ក្នុងនាមជាប្រធាន​អា​ស៊ាន ដោ​យ​ទទូច​ថា ​កា​រ​​ធ្វើ​​ទស្សនកិច្ច​​​របស់​លោក​ ហ៊ូជីនថាវកាលពី​ចុង​សប្តាហ៍​មុននោះមិន​ទាក់​ទងនឹង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ នៅ​សប្តាហ៍​នេះ​ទេ។ មាន​ប្រសាសន៍​នៅ​ឯពិធី​បិទ​កិច្ច​ប្រជុំ​កំពូល​នៅឯ​អគារ​ខុទ្ទកាល័យ​របស់​លោកក្នុង​រាជ​ធានី​ភ្នំ​ពេញ​ លោក​ ហ៊ុន សែន​ បាន​ប្រើ​សន្និ​សីទកាសែតបែបសំណួរនិង​ចម្លើយ​ជាមួយ​បណ្ដាញ​ព័ត៌មានពិភពលោក​ និង​អ្នក​យក​ព័ត​៌មានក្នុង​ស្រុក​ ដើម្បី​រិះគន់​អ្នក​វិភាគ​នយោបាយ​ក្នុង​ស្រុក​ម្នាក់​ព្រមទាំង​លោក​ សម រង្ស៊ី មេដឹក​នាំ​គណបក្ស​ប្រឆាំង​ផងដែរ។ ខណៈ​ដែល​លើក​សរសើរចំពោះ​ការ​វិនិ​យោគ​ផ្នែកហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ចិន​ ​នៅក្នុង​បណ្ដា​ប្រទេសជាសមាជិកអាស៊ាន និង​តួនាទី​របស់​ខ្លួន​ក្នុងការស្រោចស្រង់​វិបត្តិ​ហិរញ្ញ​វត្ថុ​សាកល​​លោក​ឆ្នាំ​២០០៨ ដែល​ប្រទេសចិន​ “ បានដើ​រតួនាទីយ៉ាងសំខាន់ ក្នុងការជួយ​សង្គ្រោះ​ពិភព​លោក” និង​​បាន​ស្នើ​ឲ្យ​បណ្ដាញ​ព័ត៌មាន​ កុំ​ផ្ដេក​ផ្ដួល​តាម ​“ អ្នកវិភាគ​ឡប់ៗ” ដែល​គិត​ថា លោក​កំពុង​ត្រូវបា​ន​ប្រទេស​ចិន​ប្រើ​។ លោក​បាន​ឆ្លើយ​តប​ទៅ​នឹងការ​​អះ​អាង​ថា ជំហរ​របស់​កម្ពុជា​ចំពោះជម្លោះក្នុងដែន​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​ជា​កម្ម​វត្ថុ​ចម្បង​មួយ​ក្នុង​ចំណោម​កម្ម​វត្ថុ​ចម្បង​ៗ ​ដែល​ត្រូវ ពិភាក្សា​នៅ​ឯកិច្ច​ប្រជុំ​កំពូល​នេះ​ បានស្ថិត​នៅ​​ក្រោមឥទ្ធិពលរបស់ចិន​។ លោក​បាន​ថ្លែង​ថា “ ខ្ញុំ​សូម​បញ្ជាក់​ថា​មេដឹកនាំរបស់​ចិន​មិន​បា​​ន​តាំង​ខ្លួនជាអ្នក​​គាប​សង្កត់​ឬការ​​បញ្ចុះ​បញ្ចូល ឬការ​អូសទាញ​នោះទេ​នៅក្នុង​បញ្ហា​នេះ​ ឯ​កម្ពុជាក៏មិន​មែន​ជា​ទំនិញ​ សម្រាប់​កា​រ​​ទិញរបស់​នរណា​ទាំង​អស់​ក្នុង​ឋានៈ​ជា​រដ្ឋ​អធិប​តេយ្យ​​ និង​ជា​សមាជិក ​ដែលមា​ន​កា​រ​​ទទួល​ខុស​ត្រូវ​ក្នុង​ក្រប​ខណ្ឌអាស៊ាន​”។ លោក ហ៊ូ ជីនថាវ បាន​មកបំពេញ​ទស្សន​កិច្ចក្នុង​ប្រទេស​កម្ពុជា​ កាលពី​ថ្ងៃ​សុក្រ​ និងជា​ការ​ធ្វើ​​ទស្ស​នកិច្ច​លើក​ដំបូង​របស់​មេដឹក​នាំ​ចិន​រូប​​នេះ ​ចាប់​តាំង​ពី​ឆ្នាំ​២០០០​មក ដែល​មាន​ការ​ដាក់តាំង​បង្ហាញ​រូប​ថត​ដ៏ធំ​របស់​លោក​ និង​ភរិយា គឺ​លោកស្រី​ លីវ យ៉ុងឈីង នៅអែបព្រះឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រកម្ពុជា​។ លោក​បាន​ចាក​ចេញ​ពី​ប្រទេស​​កម្ពុជា​ កាលពី​ថ្ងៃច័ន្ទ​ បន្ទាប់​ពី​សន្យា​បង្កើន​ទំនាក់ទំនង និង​បង្កើន​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ មុនការមកដល់​របស់​មេដឹក​នាំ​ប្រទេសជាសមាជិកអាស៊ាន​ មួយថ្ងៃ ដើម្បីចូលរួមកិច្ច​ប្រជុំ​កំពូលក្នុង​រាជ​ធានី​ភ្នំពេញ​។ “វា​ទាក់​ទង​ទៅ​នឹង​អាស៊ាន។ វាមិន​មែន​​មាន​ផែន​ការគាប​សង្កត់​នោះទេ។ ការវិភាគ​ឡប់ៗខ្លះ បាន​លើក​ឡើង​ថា ការ​ធ្វើ​ទស្សនកិច្ច​របស់​លោក ហ៊ូ ជីនថាវ គឺ​ជា​ការ​ធ្វើ​ទស្សនកិច្ច​ ដើម្បី​បញ្ចុះបញ្ចូល​ និង​ដើម្បី​គាប​សង្កត់”។ ប៉ុន្ដែ​លោក​បាន​លើក​ឡើង​ថា  ការ​ធ្វើ​ទស្សនកិច្ច​នេះ “ គឺ​ជាការធ្វើដំណើរ​ដោយ​មាន​ការរៀបចំរវាងរាជរដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិត​ចិនតែប៉ុណ្ណោះ​។​ គ្មានការ​ពាក់ព័ន្ធនឹង​ការ​ប្រជុំអាស៊ានទេ។បើ​គាត់មិនមកពេលហ្នឹង ​គាត់​នឹង​មក​ពេលក្រោយ​”។ លោក​ ហ៊ុន​...

លោក ​ហ៊ុន សែន​ ជំ​រុញក្នុងកិច្ច​ប្រ​ជុំ​កំពូល​​ឲ្យអាស៊ាន​​​​សាមគ្គីគ្នា 

នាឱកាសបើក​កិច្ច​ប្រ​ជុំ​កំពូល​អាស៊ាន​​លើក​ទី​២០​ក្នុង​រាជ​ធានី​​ភ្នំ​ពេញ កាល​ពី​ម្សិល​មិញ​​ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ​សែន ​​​បាន​អំពាវ​នាវឲ្យ​បណ្តា​មេដឹក​នាំ​​ក្នុង​​តំបន់​អាស៊ី​អាគ្នេយ៍​ ​កាត់​បន្ថយ​​​គម្លាត​រវាង​ប្រទេស​​អ្នក​មាន​ និង​ប្រទេស​​ក្រី​​​ក្រ​នៅ​ក្នុង​តំបន់​ តាម​រយ:​ការ​ដក​​របាំង​​ពាណិជ្ជ​​កម្ម​​ ដោយ​ធ្វើ​ការ​​​វិនិ​យោគ​​បន្ថែម​ទៀត​​ទៅ​លើ​ហេដ្ឋា​រច​នា​សម្ព័ន្ធ​​ និង​បង្កើន​​រំហូរ​​​ការ​ងារដោយ​​សេរី​។ ប៉ុន្តែ​ចំណុច​​គួរ​ឲ្យ​កត់​សម្គាល់​ ដែល​លោក​ ហ៊ុន សែន​​ ​​មិន​បាន​លើក​ឡើង​នោះ​ គឺ​បញ្ហា​​វិវាទ​​ទឹក​ដី​​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ រវាង​ប្រទេសមួយ​ចំនួន​ដែល​ជា​សមា​ជិកអាស៊ាន​ និង​ប្រទេសចិនជា​ប្រ​ធាន​បទ​មួយ ​ដែល​ត្រូវ​បាន​លើក​មក​ពិភាក្សា​យ៉ាង​ក្តៅ​គគុក​នៅ​ខាង​ក្រៅ​កិច្ច​ប្រជុំ​កំពូល​នេះ​ និង​នៅ​ក្នុង​​កិច្ច​ប្រ​ជុំ​លើក​មុនៗ។ ទោះ​បី​ជា​ប្រទេស​ហ្វីលីពីន ​បាន​បង្ហាញ​ពី​បំណង​​របស់​ខ្លួន ​​ចង់​ពិភាក្សា​ពី​បញ្ហា​​​​សមុទ្រ​ចិន​ខាង​ត្បូង​​​​ក្នុង​កិច្ច​ប្រ​ជុំ​កំពូល​​នេះ​​​ក្តី​ ​​ក៏​​កម្ពុជា​​​ឈរ​លើ​​គោល​​ជំហរ​របស់​ខ្លួន​ជា​ប្រ​​​​ធាន​អាស៊ាន​​​ ​បាន​និយាយ​ថា ​បញ្ហា​នេះ​មិន​ស្ថិត​​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​ឆ្នាំ​នេះ​ទេ។ លោក​ ហ៊ុន សែន​​ បាន​​លើក​ឡើង​ក្នុង​សុន្ទរ​កថា​​​បើក​​កិច្ច​ប្រ​ជុំ​កំពូល​អាស៊ាន​នៅឯ​ការិយា​ល័យ​របស់​លោក​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​​ថា “ យើង​ត្រូវ​​តែ​​ផ្តោតការ​​​​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​​លើ​ការ​កាត់​បន្ថយ​គម្លាត​ការ​អភិវឌ្្ឍក្នុង​ចំណោម​​​ប្រទេស​​ជា​សមាជិក​អាស៊ានទាំង​អស់​”។ លោក​បាន​មាន​ប្រ​សាសន៍​ទៅ​​កាន់​​​ឥស្សរ​ជន​ ​​និង​​គណ:ប្រតិ​ភូ​​រាប់​រយ​​រូប​​មក​ពី​ទូទាំង​តំបន់​ថា “ ​យើង​គួរ​តែ​ដាក់​អាទិភាព​ទៅលើ​ការ​បង្កើត​​​​​សហ​គមន៍​​សេដ្ឋ​កិច្ច​​អាស៊ានឲ្យ​បាន​ត្រឹម​ឆ្នាំ​២០១៥​​ ដើម្បី​ប្រែក្លាយ​អាស៊ាន​ឲ្យ​ទៅ​ជា​​ទី​ផ្សារ ​និង​មូលដ្ឋា​ន​ផលិត​កម្ម​​តែ​មួយ​ ​ដែល​មាន​រំហូរ​​​​សេរី​ផ្នែក​សេវា​កម្ម​ ទំនិញការ​វិនិយោគ​​និង​ការ​ងារជំនាញ”។ បញ្ហា​មួ​យ​ក្នុង​ចំណោម​បញ្ហា​ធំ​ៗ​បំផុត​សម្រាប់​តំបន់​អាស៊ាន​ គឺ​ត្រូវ​បិទ​គម្លាត​​ការ​អភិវឌ្ឍ​​​​​រវាង​ប្រទេស​អ្នក​មាន​ដូច​ជា​​​សិង្ហ​បុរីនិង​​ថៃ​ ​​និង​ប្រទេស​​​​ក្រី​ក្រ​ ដូចជា​​​កម្ពុជា ​​ភូមានិង​​​​លាវ​​ជាដើម។ ​អាស៊ាន​បាន​កំណត់​គោល​ដៅ​​ឆ្នាំ​២០១៥​​​ដើម្បី​​អនុវត្ត​​វិ​ធាន​ការ​​នានា​ដែលធ្វើ​ឲ្យ​មាន​រំហូរ​សេរីនៃ​ទំនិញ​ ការ​វិនិយោគ​ ប្រ​ជាជ​ន​ និង​​មូលធន។ ​ប៉ុន្តែ​​សេដ្ឋ​វិទូ​នានា​​និយាយ​ថា ប្រទេស​ក្រី​​ក្រ​​​អាច​នឹង​ត្រូវ​គេ​មិនអើ​ពើ​​​ប្រ​សិន​បើ​​ឧស្សាហ​កម្ម​របស់​ប្រទេស​ទាំង​នោះ ​​មិន​អាច​ប្រ​កួត​ប្រជែងជាមួយ​ឧស្សា​ហ​កម្ម​​នៅក្នុង​ប្រទេស​​អភិវឌ្ឍន៍ជា​ច្រើន​ទៀតទេ​នោះ​។ លោក​ ហ៊ុន​ សែន ​​​បាន​មាន​ប្រ​សាស​ន៍​ថា ​​ដើម្បី​ឈាន​ឲ្យ​ដល់​គោល​ដៅឆ្នាំ​​២០១៥​​ដែល​អាស៊ានបាន​កំណត់​​​​​​នោះ ​បណ្តា​​​​រដ្ឋ​មន្ត្រី​​ក្រសួង​ហិរញ្ញ​វត្ថុ​គួរ​តែ​ធ្វើ​ការ​ជិត​ស្និទ្ធ​​​ជា​មួយ​វិទ្យា​ស្ថាន​ស្រាវ​​ជ្រាវ​សេដ្ឋ​កិច្ច​សម្រាប់​​​អាស៊ាន​និង​អាស៊ី​ខាង​កើត​ ហៅ​កាត់​ថា ERIA ​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ទីក្រុង​ហ្សាការតា។ លោក​បាន​មាន​ប្រ​សា​សន៍​ថា “ នៅ​​ក្នុង​​តំបន់​​ ទោះ​បី​ជា​​មាន​គម្លាត​​ការអភិវឌ្ឍ​​ក្នុង​ចំណោម​​ប្រទេស​ជា​សមា​ជិក​​​អាស៊ាន​​ត្រូវ​បាន​​កាត់​​បន្ថយ​​គួរឲ្យ​កត់​​សម្គាល់​​ក្តី​ ​​​ក៏​វា​នៅតែ​​ធំ​នៅ​ឡើយ។ បញ្ហា​នេះ​​តម្រូវ​ឲ្យ​​យើង​បង្កើន​កិច្ច​ខំប្រឹង​ប្រែង​​​ទ្វេ​ដង​​ ដើម្បី​ជំរុញឲ្យ​មាន​​កំណើន​បន្ថែម​ទៀត​”។ ឯកសា​រ​មួយ​រៀប​រៀង​ដោយវិទ្យា​ស្ថាន​ស្រាវ​​ជ្រាវ​សេដ្ឋ​កិច្ច​សម្រាប់​​​អាស៊ាន​ និង​អាស៊ី​ខាង​កើត​ ដែល​ត្រូវ​បាន​ធ្វើ​បទ​បង្ហាញ​ក្នុង​កិច្ច​ប្រ​ជុំ​​​ស្តីពី​សហ​គមន៍សេដ្ឋកិច្ច​អាស៊ាន​​​កាល​ពី​ថ្ងៃ​ច័ន្ទ បង្ហាញ​ថា​ ប្រ​សិន​បើ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​​​លើក​លែង​ការ​យក​ពន្ធ​ កាត់​បន្ថយ​​ពន្ធ​​ និង​​កាត់​​បន្ថយ​ការ​ពន្យារ​ពេល​ក្នុង​ការ​នាំ​ចូល​នាំ​ចេញ​ទំនិញ​​​​នោះ ប្រទេស​នានា​នឹងមាន​កំណើន​ផលិត​ផល​ក្នុង​ស្រុកសរុបច្រើន។ យោង​តាម​របាយ​ការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​​អនុវត្ត​​វិធាន​ការ​ទាំង​នោះ ​​កំណើន​ផលិត​ផល​ក្នុង​ស្រុក​សរុបរបស់​កម្ពុជា​​នឹង​កើន​ឡើង​​​៤,៤​ភាគ​រយបន្ថែម​ទៀត​​ ចន្លោះ​​ពីឆ្នាំ​២០១១​ដល់​ឆ្នាំ​២០១៥។​ប្រ​ទេសវៀត​ណាម នឹង​ទទួល​បាន​កំណើន​បន្ថែម​ចំនួន​៣,៥​ភាគ​រយ​ ហើយ​លាវ...

នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ជំរុញឲ្យ​មាន​វិធាន​ការ​បង្កើន​មូល​និធិ​ជំនួយ​ហិរញ្ញវត្ថុ​ក្នុង​តំ​បន់

កាលពី​ថ្ងៃ​សុក្រ​ នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន​​បាន​ជំរុញ​ឲ្យ​ថ្នាក់​ដឹក​នាំ​សេដ្ឋ​កិច្ច​នៃ​សហ​គមន៍​អា​ស៊ាន ពិនិត្យ​គម្រោង​មួយ ​ដើម្បី​បង្កើនទ្វេដង​នូវ​មូល​និធិ​ជំនួយ​ហិរញ្ញវត្ថុដែលមូល​និធិ​នេះ​​មួយ​ចំ​នួន​ធំ​បាន​មកពីប្រ​ទេស​ចិនជប៉ុននិង​កូរេ៉ខាង​ត្បូងដើម្បី​ទប់​ស្កាត់​កុំឲ្យ​មាន​វិបត្តិហិរញ្ញ​វត្ថុ​​នាពេល​អនាគត​នៅ​ក្នុង​តំ​បន់។ នៅ​ពេល​បើក​​កិច្ច​ប្រ​ជុំ​រដ្ឋ​មន្ត្រី​​ហិរញ្ញ​វត្ថុ​អាស៊ាន​ក្នុង​រាជធានី​ភ្នំ​ពេញលោកហ៊ុនសែន​បាន​បង្ហាញ​ពី​ហានិភ័យ​​​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​នា​ពេល​អនាគត ពីព្រោះ​​សេដ្ឋ​កិច្ច​ក្នុង​ប្រទេស​លោក​ខាង​លិច​នៅតែ​​មាន​កំណើន​សេដ្ឋ​កិច្ច​យឺតនៅ​​ឡើយ។ លោក​បាន​មាន​ប្រ​សាសន៍ថា​ ថ្វី​បើ​​កំណើន​សេដ្ឋ​កិច្ច​អា​ស៊ាន បាន​កើន​​ឡើង​៤,៣ភាគ​រយ​កាល​ពីឆ្នាំ​មុនក៏ដោយ ក៏នៅ​តែមាន​ការ​ព្រួយ​បារម្ភថា ការ​នាំទំនិញ​ចេញ​ទៅ​សហរដ្ឋ​អាមេ​រិក និង​ប្រទេស​​នៅ​​អឺរ៉ុប អាច​មាន​ការ​ធ្លាក់​ចុះដែរ។ លោកបាន​បន្ដ​ថា “ ខ្ញុំ​សូម​អំពាវ​នាវ​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ​អា​ស៊ានចាត់​វិធាន​​ការ​ជាបន្ទាន់​ដើម្បីពិភាក្សា​ជា​មួយ​នឹង​ធនាគារ​ពិភព​លោក​ ធនា​គារ​អភិវឌ្ឍន៍​អាសុី​និង​មូល​និធិ​រូបិយវត្ថុអន្តរជាតិ​​ដើម្បី​​រក្សា​ស្ថិរភាព​ក្នុង​​តំ​បន់និង​​ក្នុ​ង​ពិភព​លោក”។ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃវិបត្តិ​ហិរញ្ញ​វត្ថុ​ផ្សេង​​​ទៀតនោះ (ដែ​ល​នៅ​ក្នុងឆ្នាំ​២០០៩​​សេដ្ឋ​កិច្ច​​កម្ពុជា​ ក៏​បា​ន​ធ្លាក់​ចុះ​ផង​ដែ​រ) ​លោកហុ៊ន សែ​ន ​បា​ន​​មា​ន​ប្រ​សាសន៍​ថា​ ក្រុម​​អា​​ស៊ាន​បូក​​បី ដែល​​រួម​មានប្រទេស​​​ចិន ជ​ប៉ុន កូរ៉េខាង​​ត្បូ​ង ​និង​អា​ស៊ា​ន​ ​បា​ន​យល​់​ព្រម​ជា​​គោល​កា​រ​ណ៍​​កា​ល​ពី​ថ្ងៃ​ពុធ ​ក្នុង​កា​រ​​បង្កើនមូលនិធិ​នៅ​ក្នុង​មូលនិធិនៃ​គំនិត​ផ្តួច​ផ្តើម​ពហុភាគ​ីឈៀង​ម៉ៃ ​​។ ​កា​រ​ផ្តួចផ្តើ​ម​គ​ំ​និត​​នេះ គឺ​ជាយន្តកា​រ​​ដោះ​ដូរ​​រូ​បិ​​យ​​ប័ណ្ណ ​ដែល​​បា​ន​​​ប​ង្កើ​ត​ឡើ​ង​​កា​​​​ល​ពី​ឆ្នាំ​មុ​ន​ សម្រាប់ផ្តល់​​សាច់​ប្រាក់​​ទៅ​ឲ្យ​ប្រទេស​​​ដែ​ល​​ជួប​​វិបត្តិ​​ហ​ិរញ្ញ​វត្ថុ​​ ក្រោ​យ​ពេល​យន្ត​កា​រ​​​នេះ បា​ន​​បង្កើត​ឡើ​ង​​ក្នុង​​ឆ្នាំ​២០០០ ដើម្បី​​ទប់​ស្កាត់​កុំឲ្យ​វិបត្តិ​ហិរញ្ញវត្ថុ​អា​ស៊ី ​កើ​ត​ឡើ​ង​ម្ត​ង​ទៀ​ត​ដូច​ក្នុង​​ឆ្នាំ​​១៩៩៧។ កាលពី​ថ្ងៃពុធរដ្ឋមន្ត្រី​អាស៊ានបូកបី​បាន​លើក​សំណើ​បង្កើនមូលនិធិ​នេះពី​១២០​ពាន់លាន​ដុល្លារ​ទៅ​២៤០ពាន់លាន​ដុល្លារ​អាមេរិក។លោក​បា​ន​​មា​ន​​ប្រ​សាស​​ន៍​ថា “ កា​រ​បង្កើន​ទ្វេ​ដង​នូវ​មូល​និធិគំនិត​ផ្តួច​ផ្តើម​ពហុ​ភាគ​ីឈៀង​ម៉ៃ ​ពី​១២០ពា​​ន់លាន​ដុល្លា​រ​អា​មេរិ​ក ទៅ​​២៤០ពា​ន់​លាន​ដុល្លារ​អា​មេរិ​ក នេះ​គឺ​​ជា​ការ​ចាំ​​បាច់​​ក្នុង​​កា​រ​ផ្តល់​​សន្ទ​និយ​ភាពគ្រប់​គ្រាន់​ ជា​ព​ិ​សេស​​ក្នុង​​​ពេល​​មា​ន​​វិ​​បត្តិ​ហិរញ្ញវត្ថុ។  ខ្ញុំ​សូម​ជំរុញ​ឲ្យ​​មា​ន​កា​រ​​យក​ចិត្ត​​ទុក​ដាក់​ចំពោះ​​កា​រ​​បញ្ចប់​គំ​និត​ផ្តួច​ផ្តើ​ម​នេះ”។ សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​​ចេញ​នៅ​ចុង​បញ្ចប់​នៃ​​កិច្ចប្រ​ជុំ​កាល​ពី​ថ្ងៃ​សុក្រ​ដែល​មា​ន​លោក​ គាតឈន់រដ្ឋ​​មន្ត្រី​ក្រសួ​ង​ហិរញ្ញ​​វត្ថុ​​ជា​ប្រធាននោះបា​ន​​លើ​ក​ឡើ​ង​ថារដ្ឋ​មន្ត្រី​អា​សា៊ាន​ “ទន្ទឹង​រង់​ចាំ​មើល​កា​រ​​ពង្រឹង​មូល​និធិ​គំនិត​ផ្តួច​ផ្តើម​ពហុភាគ​ីឈៀង​ម៉ៃ នៅ​កិច្ច​​ប្រជុំ​​រដ្ឋ​​មន្ត្រី​​ក្រសួ​ង​ហិរញ្ញ​វត្ថុ អា​​ស៊ាន​​បូក​បី​ លើក​ក្រោ​យ​នៅ​​ខែឧសភា​ឆ្នាំ​២០១២”ក្នុង​ទីក្រុង​ម៉ានីល។ កម្ពុជា​គឺជា​ប្រទេ​ស​មួយ​ក្នុង​​ចំណោម​ប្រទេសតូចៗ ​ដែល​​ចូលរួម​ចំណែក​ក្នុង​មូល​​និធិ​នេះ ដោយបា​ន​​ផ្តល់​មូ​ល​និ​ធិ​​ចំនួន​១២០លា​ន​ដុល្លារចំណែក​​ប្រ​ទេស​ចិន​ និងជ​ប៉ុនបានផ្តល់​ចំនួន៣៨​ពាន់​លាន​ដុល្លារ​ដូចគ្នា​។ ​​នៅ​ពេល​មាន​​កា​របង្កើនទំហំ​​មូល​និធិ​នេះការិយា​ល័យ​ស្រាវជ្រាវ​​ម៉ាក្រូ​​សេដ្ឋ​ក​ិច្ច​អាស៊ាន​បូក​បី (AMRO) ជាអង្គការ​​សង្កេត​​កា​រ​ណ៍​ដែ​ល​មា​ន​មូល​ដ្ឋា​ន​​នៅ​ក្នុង​ប្រទេ​ស​សិង្ហបុរីត្រូវ​បា​ន​​បង្កើត​ឡើង​ស្របគ្នា​ជា​​មួយ​នឹ​ង​ម​ូល​និធិ​ជំនួយ​ហិរញ្ញ​វត្ថុ​នេះ​ដែរ ដើម្បី​​​បង្ការ​​​វិ​បត្តិ​​ហិរញ្ញវត្ថុ​​​។ លោកភិតធើប្រ៊ីមបល (Peter Bri mble) សេដ្ឋ​​វិទូ​ជាន់ខ្ពស់​​ប្រ​ចាំ​ប្រ​ទេ​ស​របស់ADB បា​ន​មា​នប្រ​សាសន៍ថាប្រទេសកម្ពុជា​ ទំនង​ជា​នឹងមិន​ត្រូ​វ​កា​រប្រាក់​ពី​មូ​ល​​និធិនេះ​​នា​ពេល​ឆាប់​ៗនេះទេ។ លោកបា​​ន​មា​ន​ប្រ​សាសន៍​ថា “ នៅ​ពេល​នេះ​ ស្ថានភាពម៉ាក្រូ​​សេដ្ឋ​ក​ិច្ច​របស់​​ប្រទេស​​កម្ពុជា​​នៅ​​មា​ន​​ស្ថិរភាព​​ល្អ ហើយ​ប្រឈម​​នឹង​​ទី​ផ្សារ​អន្តរជាត​ិ​តិច​ជា​​ង​ប្រទេស​​​ថៃ និង​ឥណ្ឌូណេស៊ី”។ ទោះជាយ៉ាងណា​ លោកបា​ន​មា​ន​ប្រ​សា​សន៍​ថា ហិរញ្ញវត្ថុ​​រ​បស់​រដ្ឋា​ភិបា​ល​កម្ពុជា​អាចជួប​នឹង​ហា​និភ័យដោយ​សារ​គម្រោង​ធំៗដូចជាគម្រោ​ង​​សាងសង់​ទំនប់​វារី​អគ្គិសនីដែ​ល​អា​​ចមា​ន​​ហានិ​ភ័យ​ប្រសិន​បើ​ពុំ​មា​ន​ការ​បង្វិល​សាច់​ប្រាក់​គ្រប់​គ្រាន់​ទេនោះ។ លោកអិុន​ ចាន់នីប្រធា​នធនា​គា​រ​អេសីុ​លីដា បា​ន​មាន​ប្រ​សាស​​ន៍​ថា មូល​​និធិ​ជំនួយ​ហិរញ្ញវត្ថុ​នេះនឹង​​ដើរ​តួរជា​​បណ្តាញ​​សុវត្ថិភា​ព​ល្អ ខណៈ​ពេល​​​ប្រទេស​​កម្ពុជា​ កំពុងធ្វើ​សមា​ហរណ​កម្មចូល​ក្នុង​ទី​ផ្សា​​រ​ហិរញ្ញ​វត្ថុ​អន្តរជាតិ។ លោកបា​ន​មាន​​ប្រ​សាសន៍​ថា​ “ ដោ​យ​មា​ន​​កា​រ​បង្កើត​ទីផ្សារភាគ​ហ៊ុន  យើង​ក្លាយ​ជា​ផ្នែកមួយ​នៃ​ទី​ផ្សារ​ហិរញ្ញវត្ថុ​ និង​ទីផ្សារទុន​”។ លោកបា​ន​បន្ថែមថា “ កម្ពុជា​​នឹង​មា​ន​បទ​ពិ​សោធន៍ថែម​ទៀតលើទីផ្សារអន្តរជាតិ​។​វិបត្តិ​សន្ទនិយភាព​បា​ន​កើត​ឡើង​រួចហើយ​នៅ​​អឺរ៉ុប​ ​​ដូច្នេះនេះគឺជា​គំនិតផ្តួចផ្តើមដ៏ល្អ​បំផុត”៕ ប្រែ​សម្រួល​ដោយ ហមសុផាណ្ណា​​​​​​