Tuesday, November 19, 2019
Home Authors Posts by Simon Lewis

Simon Lewis

190 POSTS 0 COMMENTS
Business editor

ហ៊ុន តូ​ ​វាយបក​នឹង​ការ​ចោទ​ប្រកាន់​របស់​កាសែត​នៅអូ​ស្ត្រាលី

​កាល​ពីម្សិល​មិញ លោក ហ៊ុន​ តូ ក្មួយ​ប្រុស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនបានវាយ​បកទៅ​នឹងការ​ចោទ​ប្រ​កាន់ ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​​កាសែត​ ​ឌឹអេជ (The Age)  របស់​អូស្ត្រាលី​ ដែល​បាន​ភ្ជាប់រូប​លោកទៅ​នឹង​​ការ​ជួញ​ដូរ​គ្រឿង​ញៀន​អន្ត​រជាតិ​​ និង​ក្រុមបណ្តាញ​លាង​លុយ​កខ្វក់ ​ដោយ​ទាម​ទារ​ឲ្យ​កាសែត​នេះ​ចុះ​ផ្សាយ​កែតម្រូវឡើងវិញចំពោះពាក្យចោទ​ប្រកាន់នោះ។ កាលពី​ម្សិលមិញលោកហ៊ុន ​​តូបាន​ផ្ញើ​លិខិត​ឆ្លើយ​តប​ទៅ​ឲ្យ​ចាងហ្វាងការផ្សាយ​​របស់​កាសែត​ ឌឹ អេជ តាមរយៈឯកអគ្គ​រដ្ឋ​ទូត​អូស្ត្រាលីចាំផ្ទះលោកផែនីរីឆាដស៍(Penny Richards) ដោយ​​ទាម​ទារ​ឲ្យកែតម្រូវ និង​សុំ​ទោស​លោក  ហើយ​លោក ​ហ៊ុន​ តូ ​ក៏បាន​គំរាម​ចាត់​វិធាន​ការផ្លូវ​ច្បាប់​ប្រឆាំង​នឹង​កាសែត​នេះទៀត​ផង។ លិត​ខិត​របស់​លោក ហ៊ុន តូ​ បាន​លើក​ឡើង​ថា “ យើងខ្ញុំ​ក៏ពុំ​ដែល​ជាប់​ពាក់​ព័ន្ធ​ជាមួយនឹងការ​ជួញ​ដូរគ្រឿង​ញៀន ឬការ​លាង​លុយ​កខ្វក់​ទាល់តែសោះ ទោះ​ដោយ​ផ្ទាល់ឬដោយប្រ​យោល​ក្តី”។ លោក​ ហ៊ុន តូ បាន​សរសេរ​ថា “ ប៉ុន្តែមុននឹងប្រើប្រាស់សិទ្ធិការ​ពារ​ខ្លួន​តាម​វិធាន​ការ​​ច្បាប់ យើងខ្ញុំ​ត្រូវប្រើប្រាស់​សិទ្ធិឆ្លើយ​តប​ឲ្យ​​កាសែត The Age ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​សាធារណមតិនៅកម្ពុជា ក៏ដូច​នៅ​ប្រទេស​អូស្ត្រាលី និងនៅប្រ​ទេស​ផ្សេងៗទៀត​បាន​ជ្រាបពី​ការ​បំផ្លើស​ពីការពិត​ដូចខាង​លើ”។ កាល​ពី​ថ្ងៃ​អាទិត្យ ​កាសែត ឌឹ អេជ បាន​ចុះផ្សាយ​រឿង​មួយ(ដែល​រឿងនេះ​ក៏​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត​ The Sydney Morning Herald ផង​ដែរ)​ ដោយ​ចោទ​ប្រ​កាន់ថាអាជ្ញា​ធរអូស្ត្រាលី បាន​រៀប​ចំ​ផែន​ការតាម​ចាប់​លោកហ៊ុន​ តូ​ ពីបទ​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​នាំ​គ្រឿង​ញៀន​ ហេរ៉​ូអុីនចូល​ទៅ​ក្នុង​ប្រ​ទេស​អូស្ត្រា​លីប៉ុន្តែ​ថា ​លោក​មិន​ដែល​បាន​មក​ដល់​ក្នុងប្រ​ទេស​អូស្ត្រាលីទេ ពី​ព្រោះ​ថា ស្ថានទូត​អូស្ត្រាលី​ក្នុង​រាជធានី​ភ្នំ​ពេញ​មិន​បាន​ផ្ដល់​ទិដ្ឋាការ​ឲ្យ​លោក​ទេ “ ដោយ​លើក​ឡើថាចាំបាច់​ត្រូវចៀស​វាងឧប្បត្តិហេតុខាង​ការ​ទូត”។​ កាសែត​មិ​ន​បាន​បញ្ជាក់​ថា​ ព្រឹត្តិការណ៍​ ដូច​បាន​ចោទ​ប្រ​កាន់​ខាង​លើនេះ បាន​កើត​ឡើង​នៅ​ពេល​ណា​នោះ​ទេ។ ក្នុង​កិច្ចសម្ភាសនៅ​ឯគេហដ្ឋាន​របស់​លោកក្នុង​រាជធានី​ភ្នំពេញ ​កា​ល​ពី​ម្សិល​មិញលោក ហ៊ុន តូ បាន​ផ្ដល់​លិខិត​ឆ្លងដែនថត​ចម្លង​មួយ​ច្បាប់​ដល់​កាសែត ខេមបូឌា ដេលីដោយ​បង្ហាញ​ថា លោកបាន​ទៅ​លេង​ប្រទេស​អូស្ត្រាលីជា​ច្រើន​លើក ហើយ​ថ្មីៗនេះ ​លោក​​បាន​ស្នាក់​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​អស់​រយៈ​ពេល​ពីរខែ និង​ពីរ​លើក​ទៀត​កាល​ពី​ឆ្នាំ​២០១០។ លោកហ៊ុនតូក៏​បាន​មាន​ប្រ​សាសន៍​ផង​ដែរ​ថា​ លោក​​នឹង​ទៅ​លេងប្រទេស​អូស្ត្រាលី​ម្ដង​ទៀត​នៅចុង​ឆ្នាំ​នេះ។លោក​បានបន្ដថា “ ខ្ញុំនឹង​​ទៅ​អូស្ត្រាលីក្នុងខែកក្កដាដើម្បី​ទៅ​សួរសុខ​ទុក្ខ​កូន​ប្រុស​របស់​ខ្ញុំ។​ ប្រសិន​បើ​ខ្ញុំ​ខុស ហេតុ​​អ្វី​ក៏​ស្ថាន​ទូត​អូស្ត្រាលី​ផ្តល់​ទិដ្ឋាការ​ឲ្យ​ខ្ញុំ?”។ លោក​ ហ៊ុ​នតូក៏បាន​មាន​ប្រ​សាសន៍​នៅ​ក្នុង​លិខិត​ផ្ញើជូនចាងហ្វាងការផ្សាយរបស់​កាសែត ឌឹ អេជ  ចំពោះការអះអាងថា ស្ថាន​ទូត​អូស្ត្រាលី​មិន​បាន​ផ្តល់ទិដ្ឋាការ​ឲ្យ​រូប​លោក​នោះ​ គឺជា “ ការ​បំផ្លើសខុសពីការ​ពិតពី​ព្រោះ​ ស្ថានទូតនេះបានចេញ​ទិដ្ឋាការ​ឲ្យ​ខ្ញុំ​បីលើក​រួច​មក​ហើយ ហើយ​ការ​ធ្វើ​ដំណើរ​ជាធ​ម្មតា​ទៅ-មក ជាមួយ​ប្រពន្ធ-កូន និង​មិត្ត​ភក្ដិមួយ​ចំនួនទៅ​កាន់​ប្រទេស​អូស្ត្រាលីពុំដែលមាន​ជួបបញ្ហា​ ឬ​ឧបសគ្គ​អ្វី​ទាំងអស់”។​ នៅ​ពេល​សួរ​ថាតើកន្លងមកនេះ ស្ថាន​ទូត​​អូស្ត្រាលី​ ក្នុង​រាជធានីភ្នំពេញ​បាន​បដិសេធ​ទិដ្ឋាការ​របស់​លោក​មែន​ឬ​អត់នោះ លោកហ៊ុន តូ​ បាន​មាន​ប្រសាសន៍ថា “ គាត់  បាន​ចោទ​ប្រ​កាន់​ខ្ញុំ​ថា ស្ថាន​​ទូ​តបានបដិសេធ​ទិដ្ឋា​ការ​របស់​ខ្ញុំ។ សូម​បង្ហាញ​ភស្តុតាង​មក​មើល!”។ គណៈកម្មការស៊ើបអង្កេត​អំពើ​ឧក្រិដ្ឋ​របស់អូស្ត្រាលី​ ដែល​កាសែត ឌឹ អេជ បាន​ចោទ​ថាបានស៊ើប​អង្កេត​លោកហ៊ុនតូក្នុង​រវាង​ឆ្នាំ ២០០២ និង​២០០៤នោះ មិនបាន​ចេញប្រតិកម្ម​ជា​សាធារណៈ​ចំពោះសេចក្ដី​រាយ​ការណ៍​របស់​កាសែត​នេះ​ទេ។​​ ថ្លែងទៅកាន់អ្នក​យក​ព័ត៌មាន​ កាល​ពី​ថ្ងៃ​ច័ន្ទ​ ក្នុង​រាជធានី​ភ្នំ​ពេញ​...

រដ្ឋមន្ត្រីក្រសួ​ង​​បរិស្ថាន​បដិ​សេធ​​កា​រលំបា​ក​ដោ​យសារគម្រោង​ទេសចរណ៍​ចិន

ក្រសួ​​​ង​​បរិស្ថានបា​​​ន​បដិសេធ​ចំពោះ​​​កា​​​រ​​​​​​អ​​​ះ​​​អា​​​ង​​​របស់​​​​​​បុគ្គលិ​​​ក​​​​​​សិទ្ធិ​​​ម​​​នុស្ស​​​​​​ម្នាក់​​​​​​ដែ​​​ល​​​ថា​​​ក្រុម​​​​​​អ្ន​​​ក​​​​​​ភូមិ​​​ ដែ​​​ល​​​​​​​​​​​​ត្រូ​​​វ​​​បា​​​ន​​​​​​បណ្តេញ​​​​ឲ្យ​ទៅ​​​​​​​​​នៅ​​​ទី​​​តាំង​​​​​​ថ្មីដើម្បី​​​បើកផ​​​្លូវ​​សម្រាប់​​​​គម្រោងទេ​​​​​​សចរណ៍​​​ដ៏ធំមួ​​​យ​​​​​​​​​ដែល​​​​​​គាំ​​​ទ្រ​​​​​​ដោយ​​​ចិ​​​ន​​​​​​នៅ​​​​​​​​​ក្នុង​​​ខេត្ត​​​កោះ​​​កុង​​​នោះមិនទទួល​បាន​សេវា ​​​សុខា​​​ភិបាល​ត្រឹមត្រូវ​។ ប្រជា​​​ព​​​ល​​​រដ្ឋ​​​ប្រហែ​​​ល​​​​​​១.១០០​គ្រួសារ​​​ត្រូ​​​​​​វ​​​បា​​​នបណ្តេញ​​​​​​ចេញ​​​​​​ដោ​​​យ​​​​​​បង្ខំ ​​​ព​​​ី​​​ភូម​​​​​​ិ​​​របស់​ខ្លួន​នៅ​តាម​ឆ្នេរ​​​សមុទ្រ​​​ក្នុង​​​ឧ​​​ទ្យា​​​នជាតិ​​​​​​​​​​បទុម​​​សាគរ និង​​​​​​ក្នុង​ស្រុក​​​គិរី​​​សាគរ​​​។ ពួ​​​ក​​​​​​គេ​​​​​​សុ​​​ខ​​​ចិត្ត​​​ទទួល​​​សំ​​​ណ​​​​​​ង​​​ ដែ​​​ល​​​រួម​​​មា​​​ន​​​ប្រាក់​​​រាប​​​់​​​ពា​​​ន​​​់​​​​​​ដុល្លារផ្ទះថ្មី​​​ធ្វើ​​​​​​ពី​​​ឈើ​ និងដី​​​​​​កសិកម្មពីរ​​​​​​ហិកតា ​​​សម្រាប់​​​​​​​​​គ្រួសារ​​​នីមួយៗ​នៅ​​​​​​​​​កន្លែង​​​​​​តាំ​​​ង​​​លំនៅ​​​​​​ថ្មី​​​មួ​​​យ​​​​​​ដែល​ស្ថិត​នៅ​​​​​​ចម្ងាយ​​​​​​ប្រ​​​​​​ហែ​​​ល​​​១៥គីឡូ​​​​​​ម៉ែត្រ​​​​​​ពី​​​មា​​​ត​​​់​​​សមុទ្រ។ ក្រុ​​​ម​​​ហ៊ុន​​​អភិវឌ្ឍន៍​​​សហ​​​ជីព (UDG)ត្រូ​​​វ​​​បា​​​ន​​​​​​​​​រដ្ឋា​​​ភិបា​​​ល​​​​​​ផ​​​្តល់​​​កា​​​រអ​​​នុញ្ញាត​​​ឲ្យ​រា​​​ន​​​ដី​ទំហំ​​៣៦.០០០​​​ហិកតានៅ​​​ក្នុង​​​​​​តំ​​​ប​​ន់​​​​​​នេ​​​ះ​​​​​​ដើ​​​​​​​​​ម្បី​​​​​​​​​បង្កើតតំ​​​បន់​​​​​​ទេសចរណ៍មួយ​មាន​​​​ទឹក​​​ប្រាក់​​​​​​៣,៨ពា​​​ន​​​់​​​លា​​​ន​​​​​​ដុល្លារដែល​ត្រូវ​សាងសង់​​​​​​​សណ្ឋាគា​​​រទី​​​លាន​​​វាយ​​​​​ហ្គុលហ្វ៍និង​​​​​​អា​​​កា​​​ស​​​យាន​​​ដ្ឋាន​​​​​​មួយ​​​។ លោក ម៉ុក ​​​ម៉ា​​​​​​រ៉េតរដ្ឋមន្ត្រី​​ក្រសួង​​បរិស្ថាន​បា​ន​​ឆ្លើយ​ត​ប​​ក្នុង​លិ​​ខិតមួយ​ច្បាប់​កា​ល​ពី​ថ្ងៃ​ព្រហ​ស្បតិ៍​​ចំ​ពោះការ​អ​ះ​អា​ង​របស់​លោក​​ អុិនគង់​ចិត្រ ​​អ្នក​​សម្រប​​សម្រួ​ល​​​រប​ស់​អង្គកា​រ​​​​​​លី​កា​​ដូ​​ប្រចាំ​​ខេត្ត​កោះ​កុង​ ដែលបា​​ន​សរ​​​សេរ​​​​លិខិត​កា​ល​ពី​​ខែ​ក​ុម្ភៈ​ ជូន​ចំ​ពោះ​លោកអយ ​ខាន់សមា​ជិក​​សភា​​មកពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ហើយ​បា​ន​​មា​ន​ប្រសាសន៍ថា​ មនុស្ស​​ចំ​នួន​២១នាក់​​បា​ន​ស្លាប់​​ ពី​ព្រោះ​​ទី​កន្លែ​ង​តាំ​ង​​​​​​លំ​នៅ​​របស់​ពួក​គេ​​​នៅឆ្ងាយ​ពី​មណ្ឌល​​សុខ​​​ភាព​​​​​ជា​​ង​ទី​កន្លែ​ង​ចាស់​​របស់​ខ្លួ​ន​​។ លោកម៉ុកម៉ា​រ៉េតមិន​បាន​​លើក​ឡើ​ង​ដោ​យ​​ផ្ទាល់​​អំ​ពី​​កា​រ​ស្លាប់នេះ​ទេ​​ ប៉ុន្តែ​​លោក​​​បា​ន​អះ​អា​​​ង​​នៅ​ក្នុង​​លិ​ខិត​របស់​លោ​ក​​ថា ​ប្រជា​​ជន​​​បា​ន​​ប្រ​សើ​រ​ជា​ង​ពី​មុន​ ភូមិ​នៅ​មាត​់​​សមុទ្រ​​ ជា​ទី​ដែ​ល​​​ពួក​គេ​ ត្រូ​​វ​បា​​ន​កា​ត់​ផ្តាច់ ចេញ​ពី​សង្គម​​ខាង​ក្រៅ​និង​​រស់​នៅ​​ទៅ​តា​ម​ធម្ម​ជាតិ​ដោយ​វេទ​នា​​។ លោក​ ម៉ុកម៉ារ៉េតបា​ន​មា​ន​​​ប្រ​សា​សន៍​ថា​ ​”​រាជ​​រដ្ឋា​ភិ​បា​ល​​បា​ន​​សម្រេច​អភិវឌ្ឍ​​តំបន់​​​ឆ្នេរ​​សម​ុទ្រ​គិរី​សាគ​រ​​ ​ដើម្បី​ធ្វើ​ឲ្យ​ប្រ​សើរឡើ​ង​​​​​ នូ​វ​សេដ្ឋ​ក​ិច្ច​​ជាតិ​​និ​ង​កា​ត​់​បន្ថយ​កា​រ​លំ​បា​ក​​របស់​ប្រជា​ជន​​នៅ​ក្នុ​ង​តំបន់​នេះ​​”។ លោក​បា​ន​មា​ន​ប្រ​សាសន៍ថា​ “គោល​នយោបា​យ​នេះ​​​ទទួល​បា​ន​កា​រគាំ​ទ្រ​​ពី​ប្រជា​​ពល​​រដ្ឋ​​ ប៉ុន្តែ​​​កា​រ​​អភិ​វឌ្ឍ​​ក្នុ​ង​​​ដំ​ណាក់​កា​ល​​អន្តរ​កា​ល​​នេះបា​នបណ្តាល​ឲ្យ​ប្រជា​ជន​ជួ​ប​កា​រ​លំ​បា​ក​​”។ ​លោក​បាន​​មា​ន​ប្រ​សាសន៍​បន្ថែម​​ទៀត​ថា​ “​ពួក​គេ​មា​ន​​ហេដ្ឋា​រចនា​សម្ព័ន្ធ​បែបនេះ​ ដូចជា​សា​លា​​រៀន ​មន្ទីរពេទ្យ ​មណ្ឌល​​រដ្ឋ​​បាល អណ្តូង​ទឹក...

ប្រជា​​​ជន​​​ជិត​​​៦០.០០០នាក់​​​ ត្រូវ​បាន​​​ជម្លៀស​​​ចេញ​​​ពី​​​ទីលំនៅ​​​

យោង​តាម​របាយ​ការណ៍​ដែល​អង្គការ​​សិទ្ធិ​មនុស្ស​អាដហុក​ ចេញ​កាល​ពី​ម្សិល​មិញ​បាន​ឲ្យ​ដឹង​ថា គ្រាន់​តែ​ឆ្នាំ​២០១១ ​មាន​ប្រ​ជា​ជន​ជិត​៦០.000​នាក់​ត្រូវ​បានបណ្តេញ​ចេញ​ទាំងបង្ខំ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួននិងជា​រឿយៗ​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​រស់​នៅ​កន្លែង​គ្មាន​េហដ្ឋា​រចនា​សម្ព័ន្ធ​គ្រប់​គ្រាន់ហើយ​នៅ​ទីនោះ ​ពួកគេគ្មាន​ការងារ​ធ្វើ​ និង​ជំពាក់​បំណុលគេកាន់តែច្រើន។ របាយការណ៍​នេះបាន​ឲ្យ​ដឹង​ថា​​​ ប្រជា​ជន​​សរុបចំនួន​៥៩.៩០៤​នាក់​មក​ពី​សហគមន៍​ចំនួន​១២៧​ត្រូវ​បាន​បណ្តេញចេញ​ពី​លំនៅ​ដ្ឋាន​ទាំង​បង្ខំ​។របាយការណ៍​នេះ​បាន​ឲ្យដឹងទៀត​ថា ​គ្រាន់​តែ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​មួយ​ មាន​ប្រជាជន​ចំនួន​៣០.០០៩​នាក់​មក​ពី​សហ​គមន៍​ចំនួន​៨១​ត្រូវ​បាន​​បណ្តេញចេញពី​សហគមន៍របស់​ខ្លួន។ របាយ​ការណ៍​នេះក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថាមាន​សហគមន៍​ចំនួន​៧៣៣​ទៀត​នៅ​តាម​ខេត្ត​ចំនួន​១១​កំពុង​តែ​ប្រឈម​នឹង​ការ​បណ្តេញ​​ចេញ​ពី​ទីលំ​នៅ​របស់​ខ្លួន ដើម្បី​បង្ហាញ​ពី​ឥទ្ធិពល​នៃ​ការ​បណ្តេញ​ចេញដោយ​បង្ខំទាំង​នេះ ​អង្គការ​អាដហុក​បាន​តាម​អង្កេតប្រជាជន ​ដែល​ត្រូវ​បានក្រុម​ហ៊ុន​7NG បណ្តេញ​ចេញ​ពី​ខណ្ឌ​ចម្ការ​មន​​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​កាល​ពី​ឆ្នាំ​២០០៦។​ ប្រជាជន​ដែល​​កំពុង​រស់​នៅ​ក្នុង​ទី​តាំង​ថ្មី​​នៅ​ជាយ​រាជ​ធានី​ភ្នំ​ពេញទាំង​នោះ​​ត្រូវ​ទិញ​ទឹក​ និងភ្លើងអគ្គិសនី​ក្នុង​តម្លៃ​ខ្ពស់​ពី​ឈ្មួញ​ឯកជន។​ របាយការណ៍​នេះ​ឲ្យ​ដឹង​ថា​ លើស​ពី​នេះ​ទៅ​ទៀតនោះ​ អត្រា​គ្មាន​ការ​ងារ​ធ្វើ​ និង​បំណុល​របស់​អ្នក​ដែល​ត្រូវ​បាន​បណ្តេញ​​​ចេញ​ទាំង​នោះ​បាន​​កើន​ឡើង​​​ជិតទ្វេ​ដង​ចាប់​​​​តាំង​ពី​ការ​បណ្តេញចេញនោះមក។ លោក​ ធនសារាយ​ ប្រធាន​អង្គការ​អាដហុក​​​​បាន​មាន​ប្រសាសន៍​អំឡុង​ពេល​ផ្សព្វ​​​ផ្សាយ​​​​របាយករណ៍នេះ​ថា​ “យើង​សូម​អំពាវ​នាវ​ឲ្យ​រដ្ឋាភិ​បាល​បញ្ឈប់​ការ​បណ្តេញ​​សហគមន៍​​​​ក្រីក្រ​ចេញ​ទៀត”។ លោក​បាន​មាន​ប្រ​សាសន៍​ថា​ “ប្រសិន​បើ​​​​ពេលនេះ​រដ្ឋាភិបាល​គ្មាន​លទ្ធ​ភាព​អភិវឌ្ឍ​កន្លែង​តាំង​លំនៅ​ថ្មី​ទេរដ្ឋាភិ​បាល​គួរ​តែ​រក្សា​ប្រជា​ជន​ទាំង​នោះ​ឲ្យ​នៅ​ទី​តាំង​ដើម​របស់​ពួក​គេ​ ហើយ​រង់​ចាំ​ខ្លួន​មាន​ថវិកា​គ្រប់​គ្រាន់​​​...​​​ដើម្បី​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឲ្យ​បាន​ប្រសើរ​នៅ​កន្លែង​តាំង​លំនៅ​ថ្មី​នោះ”៕​​ (រាយការបន្ថែមដោយគុចណារ៉េន) ប្រែសម្រួល​ដោយ​ ហួង​ កុក​ទៀន  

ក្រុម​ហ៊ុន រ៉ូយ៉ាល់​ គ្រុប បដិសេធ​ថា​ ក្រុម​ហ៊ុន​ ថុល ហូលឌីង មិន​បាន​ចាក​ចេញ​​ពី​គម្រោង​ផ្លូវ​ដែកទេ

កាល​ពី​ម្សិល​មិញ លោក គិត ម៉េង អគ្គនាយក​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុប បាន​បដិសេធ​​របាយ​ការណ៍​ដែល​ថា ក្រុម​ហ៊ុន​អូស្ត្រាលីថុលហូលឌីង នឹង​ចាក​ចេញ​ពី​គម្រោងសហការ​​ ស្តារ​ប្រព័ន្ធ​ផ្លូវ​ដែក​កម្ពុជា​ឡើង​វិញដែលត្រូវចំណាយ​ថវិកា​១៤០​លាន​ដុល្លារ។ ក្រុម​ហ៊ុនថុលហូលឌីងដែល​ជា​ដៃ​គូ​ពាណិជ្្ជ​កម្ម​របស់​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុបបាន​ចុះ​ហត្ថ​លេខារយៈ​ពេល​៣០​ឆ្នាំ​ ជាមួយ​រាជ​រដ្ឋា​ភិបាល​ កាល​ពី​ខែ​មិថុនាឆ្នាំ​២០០៩ដើម្បី​អនុត្ត​​ការ​ងារ​ត្រួត​ពិនិត្យ​ប្រតិបត្តិ​ការក្នុង​បណ្តាញ​ផ្លូវ​ដែក​កម្ពុជា។​ នៅ​ក្នុង​របាយ​ការណ៍​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​នោះសារ​​​ព័ត៌​មាន​​​ស៊ីដនីម៉ណីងហ័ររ៉ាល់បាន​រាយ​ការណ៍​​ដោយ​យោង​តាម​ប្រ​ភព​គួ​រឲ្យ​ទុក​ចិត្ត​មួ​ថាក្រុម​ហ៊ុន​ ថុលហូលឌីងនឹង​បោះ​បង់​គម្រោង​​​​អា​ជីវកម្ម​នេះដោយដកខ្លួនចេញ។ មុន​ពេល​បដិសេធ​ មិន​ធ្វើ​អត្ថា​ធិប្បាយ​បន្ថែមលោកគិតម៉េងបាន​មាន​ប្រសាសន៍ថា"ទេមិន​ពិត​ទេ។វា​គ្រាន់​តែ​ជា​ការ​ប៉ាន់​ស្មាន​ប៉ុណ្ណោះ​"។ ប៉ុន្តែ​លោកផៃស៊ី​ផានអ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​មាន​ប្រសាសន៍​ កាល​ពី​ម្សិល​មិញ​ថាក្រុម​វិនិយោគិន​បរទេសដទៃ​ទៀត​ ដែល​មក​ពី​ប្រ​ទេស​ជា​ច្រើន​ រួម​ទាំង​ប្រទេស​ចិន​ផង​ដែរ​នោះបាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ក្នុង​ក្តី​សង្ឃឹម​ថានឹង​បាន​កាន់កាប់​គម្រោង​ផ្លូវ​ដែក​នេះ​បន្តប្រ​សិន​បើ​ក្រុម​ហ៊ុន​ ថុលហូល​​​ឌីង​​​​ ដក​ខ្លួន​ចេញ។ លោកផៃស៊ី​ផានបាន​មាន​ប្រសាសន៍ថា"ហេតុអ្វី​បាន​ជា​គេ​គ្រប់​គ្នាមិន​និយាយ​អ្វី​យ៉ាង​នេះ? ខ្ញុំ​មិន​យល់​ទេ។ខ្ញុំ​ដឹង​ថាមាន​វិនិយោគិន​យ៉ាង​ច្រើន​ ដែល​ខ្ញុំឮថាពួក​គេ​មក​ពី​ប្រទេស​ផ្សេងៗដូច​ជា​ប្រទេស​ចិនដែល​ចង់​ដេញ​ថ្លៃ​យក​គម្រោង​នោះ"។ លោក​បាន​លើក​ជា​សំណួរ​ថា“​​​អ៊ីចឹងសំណួរ​​​​សំខាន់​គឺ​ថាប្រ​សិន​បើ​ក្រុម​ហ៊ុន​នោះទទួល​បរាជ័យ​ តើ​វា​មាន​បញ្ហា​អ្វី​ទៅ​?”។ លោក​បាន​បន្ថែម​ទៀត​ថា"ខ្ញុំ​ព្រួយ​បារម្ភ​ ហើយ​រដ្ឋា​ភិបាល​ ក៏​ព្រួយ​បារម្ភអំពី​មតិ​សាធា​​​​​​​​​រណៈ​មួយ​ចំនួន​"។ លោកដេវិដឃ័រ (David Kerr) ប្រ​ធាន​នាយក​ប្រតិបត្តិក្រុម​ហ៊ុន​...

ជន​​​រង​​​គ្រោះ​​​ដោយ​​​សារ​​​ការ​​​បាញ់​​​ប្រហារនៅ​​​តំបន់​​​សេដ្ឋ​​​កិច្ច​​​ពិសេស​​​ នឹង​​​ប្តឹង​​​អតីត​​​អភិបាល​​​ក្រុ​​ង​​​បាវិត​​​

ស្ត្រី​ពី​រនាក់​ ដែល​ត្រូវ​បាន​បាញ់​ឲ្យ​រង​របួស​​​​អំឡុង​ការ​តវ៉ា​កាលពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​ នៅ​ឯ​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​(SEZ) បាន​និយាយ​​​​កាលពី​ម្សិល​មិញ​ថាពួក​គេ​មាន​ផែនការ​ប្ដឹង​លោកឈូកបណ្ឌិតអតីត​អភិបាល​ក្រុង​បាវិត​។ ឈ្មោះ​ នុតសុខនអាយុ​២៣ឆ្នាំនិង​ ប៊ុនចិន្តាអាយុ​២១ឆ្នាំបាន​និយាយ​ថាពួក​គេ​នឹង​ទៅ​​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​ ថ្ងៃ​នេះ​ ដើម្បី​ធ្វើ​​​​ពាក្យ​បណ្ដឹង​ប្ដឹង​លោក​ បណ្ឌិត​ ដែល​ក្រសួង​មហា​ផ្ទៃ​បាន​កំណត់​អត្ត​សញ្ញាណ​ថាជា​ជន​សង្ស័យតែម្នាក់​គត់​​នៅ​ក្នុង​ការ​បាញ់​ប្រហារ​ កាលពី​ថ្ងៃ​ទី​២០ខែ​កុម្ភៈនៅ​ឯ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ ម៉ាន់ហាត​តាន់។លោក​ បណ្ឌិតត្រូវ​បាន​ដក​ចេញ​ពី​តួ​នាទី​កាលពី​សប្តាហ៍​មុន​ នៅ​ក្នុង​​អ្វ​ី​ដែល​មន្ត្រី​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា ជា​ទង្វើ​​មួយ​មាន​បំណងបើក​ផ្លូវ​​ឲ្យ​តុលាការ​ធ្វើ​ការ​ស៊ើប​អង្កេត​​។ នាងសុខនបាននិយាយ​ថា“ខ្ញុំ​បាន​សម្រេច​​ប្ដឹង​លោក​ បណ្ឌិត អភិបាល​ក្រុង​បាវិត​ ពី​ព្រោះ​គាត់​បាន​​បាញ់​​កម្ម​ករ​ស្លូត​ត្រង់ឲ្យ​រង​របួស​ ហើយ​ខ្ញុំ​ចង់​បាន​យុត្តិ​ធម៌​”។នាង​ ចិន្តាក៏បាន​និយាយ​ដែរ​ថា នាង​នឹង​ប្ដឹង​លោក​ បណ្ឌិត​។ ជ​ន​រង​គ្រោះ​ទី​បី​ ដោយ​សារ​ការ​បាញ់​ប្រហារនេះ​ឈ្មោះ កែវ​ នា អាយុ​១៨​ឆ្នាំ​ បាន​និយាយ​ថា នាង​ និង​គ្រួសារ​របស់​នាង​បាន​​សម្រេច​មិនប្ដឹងទេ​។ នាងបា​ន​និយាយថា “គ្រួសារ​ខ្ញុំ​សម្រេច​​ចិត្ត​មិន​ប្ដឹង​ជន​សង្ស័យរូបនេះ​​ ពី​ព្រោះ​ខ្ញុំ​មាន​របួស​ស្រាល​ ហើយ​ខ្ញុំ​មិន​ចង់​មាន​បញ្ហា​ទៀត​ទេ”។ នាង​បាន​បន្ថែម​ថា នាង​មិន​ត្រូវ​បាន​បំភិត​បំភ័យ​ ឬ​បង្ខំ​ឲ្យ​ធ្វើ​ការសម្រេច​ចិត្ត​បែបនេះទេ។ នាងកែវ​ នាកន្លង​មក​ធ្លាប់​បាន​និយាយថានាង​បាន​ទទួល​ប្រាក់ចំនួន​៥០០ដុល្លារជាថ្នូរ​នឹង​ការ​សន្យាមិនប្តឹង​ជន​​ដែល​បានបាញ់​នាង​។ លោក​ បណ្ឌិត​ នឹង​ត្រូវ​ចូល​ខ្លួនមក​​តុលាការ​​សម្រាប់​ការសាកសួរ​នៅ​ថ្ងៃ​សុក្រនេះ​។...

ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ ប្រឈមនឹងការរិតបណ្តឹង ព្រោះមានគ្រោះថ្នាក់ចរាចរណ៍ច្រើនពេក

គ្រោះ​ថ្នាក់​រថយន្ត​ក្រុង​ ជា​បន្ត​បន្ទាប់នៅ​តាម​ដង​ផ្លូវ​នៃ​ប្រទេស​កម្ពុជា​ បាន​ក្លាយ​ជា​បញ្ហា​ចោទ​ជា​សំណួរ​អំពី​សុវត្ថិភាព​ ហើយ​ធ្វើឲ្យ​មាន​ការ​ពិភាក្សា​រក​អ្នក ​ដែល​ត្រូវ​បន្ទោសចំពោះ​គ្រោះ​ថ្នាក់​ទាំង​នេះ។ ​ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​សុវត្ថិភាព​តាម​ដង​ផ្លូវ​បាន​អះអាងថាអ្នក​បើកបរ​ទទួលទម្ងន់ការងារលើសម៉ោងចំណែក​ឯបណ្តា​ក្រុមហ៊ុនដឹក​អ្នកដំណើរ​វិញ​ បានបន្ទោស​លើ​ការ​បើកបរ​មិន​ប្រយ័ត្នប្រយែងនិងសំណាង​អាក្រក់​ថាជា​ហេតុផល ​ដែលបណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់ទាំងនេះ។​ លោក​ស្រីសាន់សុជាតាអ្នក​គ្រប់គ្រង​កម្មវិធី​សុវត្ថិភាព​តាម​ដង​ផ្លូវ​នៅ​អង្គការ​ពិការ​អន្តរជាតិបែ៊លហ្សុិកបាន​និយាយ​ថាគេ​ដឹង​យ៉ាង​ច្បាស់​ថាក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​នានា​បង្ខំ​ឲ្យ​អ្នក​បើកបរ​ធ្វើ​ការ​លើស​ម៉ោង។​ “ប្រសិនបើ​អ្នក​បើកបរ​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ការ​លើសពី​ប្រាំបី​ម៉ោងក្នុង​មួយ​ថ្ងៃតើ​នោះ​ជា​កំហុស​របស់​អ្នក​បើកបរ​ ឬជា​កំហុស​របស់​ក្រុមហ៊ុន ​?”។ លោក​ស្រីសាន់សុជាតាបាន​ថ្លែង​បន្ថែម​ថាលោក​ស្រី​កំពុង​ធ្វើ​ការ​ជាមួយ​ក្រសួងមហាផ្ទៃ​ និងក្រសួង​សាធារណការនិងដឹកជញ្ជូនដើម្បី​បង្កើត​គោលការណ៍​ណែនាំ​តឹង​រុឹង​សម្រាប់​បណ្តា​ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ អ្នក​បើកបរ​មិន​ធ្វើការ​លើស​ម៉ោង​ ក៏ដូចជា​បង្កើត​វិន័យ​សម្រាប់ការបណ្តុះបណ្តាល​អ្នក​បើកបរ​ និង​បទដ្ឋាន​សុវត្ថិភាព​សម្រាប់​យានយន្ត។​ កាលពី​ថ្ងៃ​ទី២៨ខែ​កុម្ភៈរថយន្ត​ក្រុង​មួយ​គ្រឿងរបស់​ក្រុមហ៊ុនផារ៉ាម៉ោនអង្គរអុិចប្រេស្ស​ បាន​ក្រឡាប់​ក្រោយ​ពី​ផ្ទុះ​កង់​នៅពេល​ឡើង​ទួល​ បណ្តាលឲ្យ​អ្នក​ធ្វើដំណើរពីរ​នាក់​ស្លាប់និង​៤៥នាក់​ទៀត​រង​របួស​នៅ​ក្នុង​ខេត្ត​កោះកុង​។ក្រុមហ៊ុន​នេះ​បានបន្ទោស​លើ​ផ្លូវ​ចោត​ថាជា​មូល​ហេតុ​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​នេះ។​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​ វីរៈប៊ុនថាំអុិចប្រេស្សបាន​បុក​គ្នា​ជាមួយ​រថយន្ត​ដឹក​សុីម៉ង់ត៍​កាលពី​ព្រឹកព្រហាម​ថ្ងៃ​អាទិត្យ​ ដោយ​ធ្វើ​ឲ្យ​អ្នក​បើកបរ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​នោះស្លាប់និងអ្នក​ធ្វើ​ដំណើរ​ប្រាំពីរនាក់​ទៀត​រងរបួស។​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​នេះមិន​បាន​និយាយ​អ្វីទេ​ចំពោះ​គ្រោះថ្នាក់​នេះប៉ុន្តែ​នគរបាល​វិញ​បាន​បន្ទោស​ទៅ​លើ​អ្នកបើកបរ។ បន្ទាប់មក​នៅ​ថ្ងៃ​អង្គាររថយន្ត​ក្រុង​របស់​ក្រុមហ៊ុនរិទ្ធិមុនីដែលជា​ដៃគូរបស់​ក្រុមហ៊ុនផារ៉ាម៉ោនបាន​រអិល​ធ្លាក់ផ្លូវ​ ដោយ​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ប្រាំបី​នាក់​រង​របួស​ ក្នុង​នោះមាន​ជន​បរទេស​បី​នាក់​ផង​ដែរ។ក្រុមហ៊ុន​នេះ​មាន​តែ​​ពាក្យ​ "សំណាង​អាក្រក់"មកពន្យល់​តែ​ប៉ុណ្ណោះ។ លោកស៊ំុសារ៉ូនអាយុ​៤៤ឆ្នាំ ​ដែល​បើកបរ​រថយន្ត​ក្រុង​អស់​រយៈ​ពេល​២០​ឆ្នាំ​មកហើយបានមា​​​ន​​​ប្រសាសន៍​កាល​ពី​ម្សិល​មិញនេះ​ថា"មាន​អ្នក​បើកបរ​មួយ​ចំនួន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ ដោយសារ​តែពួក​គេ​ធ្វើការ​ពេល​យប់​ផងនិង​ពេល​ថ្ងៃ​ផង​។ពួកគេ​បើកបរ​ទាំង​បិទ​ភ្នែកពួកគេ​ត្រូវ​តែ​ខំ​បើក​ភ្នែក"។​ លោកស៊ំុសារ៉ូនដែល​បច្ចុប្បន្ន​បើកបរ​ឲ្យ​ក្រុមហ៊ុន​...

អង្គការ​​​សិទ្ធិមនុស្សអះអាងថា អ្នកភូមិ​​​ក្នុង​​​ខេត្ត​​​កោះកុងដែល​​​ត្រូវ​​​បាន​​​ផ្លាស់​​​ទីលំនៅ​​​បានស្លាប់

ប្រជាពលរដ្ឋ២១នាក់បានស្លាប់នៅ​​​ក្នុង​​​ខេត្ត​​​កោះកុង ដោយសារតែ​​​លទ្ធផល​​​នៃ​​​ការ​​​រុះរើ​​​លំនៅដ្ឋាន​​​របស់ពួក​​​គាត់ ​​​ដើម្បី​​​បើក​​​ផ្លូវ​​​ឲ្យ​​​គម្រោង​​វិនិយោគផ្នែកវិស័យទេសចរណ៍​​​ដ៏​​​ធំ​​​របស់ចិន ។ ក្នុង​​​លិខិត​​​មួយ​​​ផ្ញើជូន​​​លោកអាយខន ​​​តំណាង​​​​​​រាស្ត្រ​​​គណបក្ស​​​ប្រជាជន​​​ប្រចាំ​​​មណ្ឌល​​​​​​ខេត្ត​​​កោះកុងអង្គការ​​​សិទ្ធិមនុស្ស​​​លីកាដូបាន​​​អំពាវនាវ​​​ឲ្យ​​​រដ្ឋាភិបាល​​​ជួយ​​​ពលរដ្ឋដែល​​​ផ្លាស់លំនៅដ្ឋាន​​​ដោយសារគម្រោង​​​អភិវឌ្ឍន៍ ក្នុង​​​ខេត្ត​​​នេះ។ លិខិត​​​ដែល​​​មាន​​ប្រាំបីទំព័រ ​​​ចុះ​​​​​​ថ្ងៃទី​​​២៧ ​​​ខែ​​​កុម្ភៈបាន​​​លើក​​​ឡើង​​​ថា“​​​នៅក្នុងខែ​​​កញ្ញា​​​ឆ្នាំ២០១១ ​​​ស្ត្រីម្នាក់​​​ឈ្មោះលី​​​ អាយបាន​​ស្លាប់​​​ក្នុង​​​ពេល​​​សម្រាលកូន​​​ ព្រោះ​​​ទីនោះ​​​គ្មាន​​​មណ្ឌល​​​សុខភាព​​​ទេ។ ​​​រហូត​​​មកដល់​​​ពេល​​​នេះមាន​​​ប្រជាពលរដ្ឋ​​​២១​​​នាក់​​​ហើយ​​​ បាន​​​ស្លាប់​​​ ។ លិខិត​ដែលចុះហត្ថ​លេខា​ដោយលោកអុិនគង់ឈិត ​អ្នកសម្របសម្រួល​ប្រចាំ​​​ខេត្ត​​​កោះកុងរបស់អង្គការសិទ្ធិមនុស្ស​លីកាដូមាន​ខ្លឹមសារ​ថាប្រជាជន​ដែល​ត្រូវ​បាន​រើ​ទៅ​ទីតាំង​ថ្មី ​ពំុ​មានសេវា​មណ្ឌល​សុខភាព​ និងផ្សារឬ​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​ឡើយ”។​​ “កាល​ពី​នៅកន្លែង​ចាស់ដែល​ពួកគេ​ធ្លាប់រស់នៅមាន​មណ្ឌល​សុខភាព​ចម្ងាយ​​​ប្រហែល​ប្រាំពីរ​គីឡូម៉ែត្រ​ ដូច្នេះ​ពួកគាត់​​​អាច​ទទួល​បានសេវា​ព្យាបាលសុខភាព​បាន​នៅ​ពេល​ពួកគេ​ឈឺ។​ ប៉ុន្តែ​នៅ​កន្លែង​ថ្មី ​​​​មាន​ចម្ងាយ​ប្រហែល​២៥ទៅ​​​៣០​​​គីឡូម៉ែត្រពី​មណ្ឌល​សុខភាព​ ហើយ​ប្រជាជន​បាន​ស្លាប់​ដោយ​សារ​ជំងឺ​រាករូសនិង​ជំងឺ​ផ្សេងៗ​ទៀត”។ ចាប់​តាំង​ពី​ឆ្នាំ​២០០៨មក​ មាន​គម្រោង​​​វិនិយោគ​​​​មួយ​កំពុង​តែធ្វើការ​វិនិយោគ​លើតម្លៃ​ទឹកប្រាក់៣,៨ពាន់លាន​ដុល្លារដោយ​​​​ធ្វើឲ្យផ្នែកខ្លះនៃឧទ្យាន​ជាតិ​បទុមសាគរ​ ដែលជា​តំបន់នៅជាប់មាត់​សមុទ្រ​ និង​ស្រុកគិរីសាគរឲ្យ​ទៅ​ជា​តំបន់​​​ទេសចរណ៍​ ដែលរួមមាន​សណ្ឋាគារទីលាន​វាយ​កូនហ្គោលនិង​អាកាសយានដ្ឋាន។ ​ក្រុមហ៊ុន UDG បាន​ឈូសឆាយដីព្រៃ​ចំនួន​៣៦.០០០ហិកតា​ ឬប្រហែល​មួយភាគបួន​នៃ​ឧទ្យានជាតិ​នេះ​។ ប្រជាជន​ប្រហែល​១.១០០គ្រួសារ​ត្រូវ​​​បាន​បង្ខំឲ្យរើ​ចេញ​ពី​ភូមិ​​នៅតាម​តំបន់​ឆ្នេរ​​...

ក្មេង​ស្រី​ជនជាតិខ្មែរពីរនាក់​ ត្រូវ​បាន​ជួយ​សង្គ្រោះនៅក្នុងទី​ក្រុង​ប៉ាតាយ៉ា ប្រទេសថៃ

យោងតាមសេចក្តី​រាយការណ៍ព័ត៌​មាន​​ក្នុង​ស្រុករបស់​ថៃ​បាន​ឲ្យដឹងថា ក្មេងស្រីខ្មែរ​ពីរនាក់​ត្រូវ​បាន​ជួយសង្គ្រោះ​ក្នុង​ប្រទេស​ថៃ កាល​ពីថ្ងៃ​អាទិត្យ បន្ទាប់​ពីពួក​គេទាំងពីរនាក់​ ត្រូវ​បាន​គេលក់​ឲ្យ​ទៅធ្វើ​ការ​​នៅ​រមណីយដ្ឋានមួយ​នៅ​តាមឆ្នេរសមុទ្រ​ក្នុង​ក្រុងប៉ាតាយ៉ា។ យោងតាម​ព័ត៌មាន​ Pattaya Daily និង​ Pattaya People បានរាយការណ៍ថា ក្មេង​ស្រី​ទាំងពីរនាក់​នេះ​មាន​អាយុ​៧ឆ្នាំ​និង​១០ឆ្នាំ តាមចោទថា ត្រូវបាន​ស្ត្រីជន​ជាតិ​វៀត​ណាម​ម្នាក់​នាំយក​ទៅ​លក់ឲ្យ​គេ​ ហើយ​ស្ត្រី​នេះ​បាន​ប្រាប់​ពួកគេថា ពួកគេ​​នឹង​ត្រូវកាត់​ដៃនិង​ជើង​ចោល​ ប្រសិន​បើ​ពួកគេ​មិន​ព្រម​ទៅ​លក់គ្រឿងអលង្ការ កាឡៃនិង​ស្ករគ្រាប់​នៅតាមឆ្នេ​រសមុទ្រ​ទេនោះ។ សេចក្តី​រាយការណ៍ទាំងនេះ​បានឲ្យ​ដឹង​​ថា ស្ត្រី​ជនជាតិ​វៀត​ណាម​រូបនេះ​បាន​ទិញ​ក្មេងស្រី​ទាំងពីរនាក់​នេះ​ពី​ឪពុកម្តាយ​របស់​ពួកគេ​ក្នុង​ប្រទេស​កម្ពុជា ហើយ​​បាន​លើក​ឡើង​ទៀត​ថាអាជីវករ​លក់​ដូរ​នៅ​តំបន់​ឆ្នេរ​សមុទ្របាន​ប្រទះឃើញក្មេងស្រី​ទាំង​ពីរនាក់​នេះ​ត្រូវ​ស្ត្រី​រូបនេះវាយដំ និង​បាន​ចាប់​ពួក​គេ​​ប្រគល់​ឲ្យនគរ​បាល​មូលដ្ឋាន ដែល​បាន​យកពួកគេ​ទៅឃុំក្នុង​មណ្ឌលទប់​ស្កាត់​ការ​ជួញដូរមនុស្ស​ក្នុង​ក្រុង​ប៉ាតាយ៉ា។ លោកជីវផល្លីអនុ​ប្រធាន​នាយក​ដ្ឋាន​ប្រឆាំងការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសា​សន៍​ថា លោក​មិន​បាន​ទទួលព័ត៌មាន​អំពី​រឿង​នេះ​ទេ ប៉ុន្តែ​លោក​នឹង​ធ្វើ​ការ​ស៊ើប​អង្កេតលើ​រឿង​នេះ។ លោក ចាន់ សុវ៉េត អនុ​ប្រធាន​ផ្នែក​អង្កេត​​​នៅ​អង្គការ​សិទ្ធិមនុស្ស​អាដហុក បាន​មាន​ប្រសាសន៍ថា បញ្ហាឪពុកម្តាយ​លក់​កូន​ស្រី​របស់​ខ្លួន​គឺ​ជា​រឿង​គួរ​ឲ្យ​បារម្ភ។ លោក​បាន​មាន​ប្រសាសន៍ថា “រឿង​ទាំង​នេះ​កើត​ឡើង​មិន​មែន​តែ​នៅក្នុង​ប្រទេស​ថៃ​ប៉ុណ្ណោះទេ ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​​វៀត​ណាម​ក៏មាន​ដែរ​។​បណ្តោយ​ឲ្យកូនៗរបស់​ខ្លួន​លក់​របស់​របរ​ដូចជា​ផ្កា​នៅតាមផ្លូវ។ ពួកគេ​ប្រឈម​នឹង​ហានិភ័យ​ខ្លាំងណាស់​​ មិន​ត្រឹម​តែ​ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើ​ការ​​ ប៉ុណ្ណោះទេ គឺថែមទាំងអាច​រងគ្រោះ​ពី​​ការ​រំលោភបំពានផ្លូវភេទទៀត​ផង៕ ប្រែសម្រួល​ដោយ សោមសារុន

អ្នក​ដំណើរ​ប្រាំបី​នាក់ រង​របួស ​ដោយសាររថយន្តក្រុង​ក្រឡាប់​

អ្នក​ធ្វើ​ដំណើ​រប្រាំ​បី​នាក់​ បាន​រង​របួស​ពេលរថយន្ត​ក្រុ​ង​មួយ​គ្រឿង ​បាន​​ក្រឡាប់​​នៅ​​ក្នុង​ខេត្ត​បន្ទាយមាន​ជ័យ​ កាលពី​ល្ងាច​ថ្ងៃ​អង្គារ។ ឧប្បតិ្តហេតុនេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ជា​គ្រោះ​ថ្នាក់​រថយន្ត​ក្រុង​ដ៏​ធ្ងន់ធ្ងរ​លើកទី​៣ នៅក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​ ដោយ​បាន​​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ ចំពោះការ​គោរព​គោល​ការ​ណ៍​​សុវត្ថិ​ភាព​រប​ស់​បណ្តាក្រុម​ហ៊ុន​ដឹក​អ្នក​ដំណើេ​រ​​។ លោក​ ខេង ស៊ុំ​ ស្នង​ការ​នគរ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ឲ្យ​ដឹង​ថា រថយន្ត​ក្រុង​របស់​ក្រុម​ហ៊ុន រិទិ្ធ មុនី ​មួយ​គ្រឿង​នេះ​ ចេញ​ដំណើរ​ពី​ក្រុងប៉ោយ​ប៉ែត ​មក​កាន់​រាជធានី​ភ្នំពេញ​​ បាន​រេចង្កូត​ធ្លាក់​ចេញ​ពី​ផ្លូវ​ជាតិ​លេខ​៥ នៅ​វេលា​ម៉ោង​៧ៈ២០​នាទី​យប់​​ថ្ងៃ​អង្គារ​ ហើយ​​​បង្កឲ្យ​អ្នក​ធ្វើ​ដំណើរ​ប្រាំ​បី​នាក់​ រង​របួសដោយ​ក្នុង​ចំណោម​នោះ មាន​ស្ត្រី​ជនជាតិ​អុីតាលីម្នាក់​ បុរស​ជនជាតិ​បារាំង​ម្នាក់​ បុរស​ជនជាតិ​ប៉ាគី​ស្ថាន​ម្នាក់​ និង​មានខ្មែរ​ប្រាំ​នាក់។ លោក​ ខេង ស៊ុំ​ បាន​មាន​ប្រសាសន៍ថា រថយន្ត​ក្រុង​មួយ​គ្រឿង​នេះ​បាន​ព្យាយាម​ជែង​ទាំង​ ពេលកំពុងភ្លៀង​ធ្លាក់​ខ្លាំង ហើយ​នៅ​ពេល​នោះបាន​រអិល​ធ្លាក់​ចេញ​ពី​ផ្លូវ រួច​ក្រឡាប់​តែ​ម្តង​។ លោក​បាន​ថ្លែង​បន្ថែម​ថា ប្រហែល​២០​នាទី ក្រោយ​មក មាន​រថយន្ត​ Lexus​ មួយ​គ្រឿង​ក៏បាន​ជួប​គ្រោះ​ថ្នាក់នៅ​លើ​ផ្លូវ​នេះ​ដែរ​ ដោយ​ធ្វើ​ឲ្យ​ស្ត្រី​អ្នកធ្វើ​ដំណើរ​បីនាក់​ រង​របួស​បាក់​ជើង​។ លោក​បាន​មាន​ប្រសាសន៍ថា ស្ត្រីជន​ជាតិ​​អីុតាលី អាយុ​៣៤​ឆ្នាំ​ ដែល​គេ​ស្គាល់​ឈ្មោះថា​ អេលី​ហ្សា​បេត ( Elizabeth) កំពុង​សម្រាក​ការ​ព្យា​បាល​នៅ​ក្នុងមន្ទី​រពេទ្យ​ខេត្ត​បាត់​ដំបង​ ចំណែក​ឯ​បុរសជនជាតិ​បារាំង​អាយុ​៦២​ឆ្នាំ​ និង​បុរស​ជនជាតិ​បា៉គីស្ថាន​ អាយុ​៣០​ឆ្នាំ​ ដែល​រង​របួស​ស្រាល​បាន​បន្ត​ដំណើរ​មក​កាន់​រាជធានី​ភ្នំ​ពេញ​។  លោក​ ខេង ស៊ុំ បាន​ថ្លែង​ថា អ្នក​បើក​បរ​រថយន្ត​ក្រុង​នោះ បាន​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ​ ហើយ​នគរបាល​កំពុង​តែ​ស្វែង​រកចាប់​ខ្លួន​គាត់​។ លោក​ សំ​ វិចិត្រ អ្ន​ក​ចាត់​ការ​ទូទៅ​របស់​ក្រុម​ហ៊ុន រិទិ្ធ មុនី បាន​និយាយថា “​យើង​សោក​ស្តាយ​ណាស់​ ចំពោះ​​​អ្នក​ធ្វើ​ដំណើេរ​របស់​យើង​ ដែល​រថយន្ត​​របស់​យើង​ជួប​សំណាង​អាក្រក់​ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​រង​របួស​បែ​ប​នេះ”។ លោក​បាន​បន្ត​ថា ស្ត្រី​ជនជាតិ​អុីតា​លី​ រូបនេះ​នៅ​សន្លប់​បាត់​ស្មារតី​​ក្នុង​មន្ទី​រពេទ្យ​ខេត្ត​​ នៅ​ឡើយ​​ កាលពី​យប់​មិញ​ ហើយ​ក្រុម​ហ៊ុន​ធានារ៉ាប់​រង​កម្ពុជា ហៅកាត់​ថា (CAMINCO) បស់​ក្រុម​ហ៊ុន រិទិ្ធ​ មុនី ជាអ្នក​ចេញ​ថ្លៃ​ព្យា​បាល​ឲ្យ​​គាត់​។ ក្រុម​ហ៊ុន​ដឹក​អ្ន​ក​ដំណើរ​ រិទិ្ធ មុនី បានលក់​សំបុត្រ​រថ​យន្ត​ឲ្យ​អ្នក​ដំណើរ​តាម​រយៈ​រថយន​្ត​ក្រុង​របស់​ក្រុម​ហ៊ុន​ ផារ៉ាម៉ោន អង្គរ​ ​ ដែលមាន​គ្រោះ​ថ្នាក់​នៅ​ក្នុង​ខេត្ត​កោះ​កុង​ កាលពី​ថ្ងៃ​ទី​២៨ខែ​កុម្ភៈ​ ដោយ​ធ្វើ​ឲ្យ​ជន​​បរទេស​ពីរ​នាក់​ ស្លាប់​ និង​អ្នក​ធ្វើ់​ដំណើ​រ​៤៥​នាក់ ទៀត​រង​របួស​។ អ្នក​បើក​បរ​នោះ ក៏​បាន​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ​ដែរ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​នគរបាលចាប់ខ្លួន​ និង​ចោទ​ប្រកាន់​ពី​បទ​បើក​បរ​ដោយ​ធ្វេស​ប្រហែស​។ ​កាលពី​ថ្ងៃ​សៅរ៍​ បុរស​ខ្មែរ​ម្នាក​់​បាន​ស្លាប់​ពេលរថយន្ត​ក្រុង​មួយ​គ្រឿង​របស់​ក្រុម​ហ៊ុ​នដឹក​អ្នក​ដំណើរ​វីរៈ ប៊ុនថាំ អុិចប្រេស្ស ដែល​បាន​ព ្យាយាម​ជែង​គ្នាលើ​ស្ពាន ​​បាន​បុក​ជា​មួយ​​​រថយន្ត​ដឹក​ស៊ី​ម៉ង់ត៍​មួយគ្រឿង​ និង​បាន​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ប្រាំ​ពី​រ​នាក់ ទៀត​​រង​របួស​​នៅ​ក្នុង​ឧប្បត្តិ​ហេតុ​​នេះ​។ លោក​ សុក នុប ប្រធាន​ផ្នែក​កត់​ត្រា​ទិន្ន​ន័យគ្រោះ​ថ្នាក់​ចរាចរណ៍​ របស់នាយក​ដ្ឋាន​នគរ​បាល​សណ្ដាប់​ធ្នាប់​សាធារណៈ​នៃ​ក្រសួង​​មហា​ផ្ទៃ​បាន​មាន​ប្រសាសន៍ថា ក្រុម​ហ៊ុន​ដឹក​អ្នក​ដំណើរ​ចំនួន​បួន​ ​បាន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ក្នុង​ខែ​នេះ​ ដោយ​ក្នុង​នោះ ​ មានទេសចរ​ម្នាក់​ក៏បាន​​រង​របួស​នៅ​ក្នុង​គ្រោះ​ថ្នាក់​តូ​ច​តាច​មួយរបស់​ក្រុមហ៊ុន​ សាប៉ាកូ(Sapaco Tuorist)ដែរ​។ លោក​ សុក នុប បានបន្ថែមថា ក្រុម​ហ៊ុន​ដឹក​​អ្នក​ដំណើរ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ប្រជុំ​ កាល​ពី​សប្តាហ៍​មុន​​ ដើម្បី​ព្យាយាម​រកដំណោះ​ស្រាយកាត់​បន្ថយ​​គ្រោះ​ថ្នាក់​។ លោក​បាន​មាន​ប្រសាសន៍ថា នគ​របាល​នឹង​រឹត​បន្តឹង​កា​រពិនិត្យសុវត្ថ​ិភាព​នៅ​តាម​​បណ្តាចំណត​រថ​យន្ត​​ក្រុង​ មុន​ពេល​ចេញដំណើរ​។ លោក​បាន​ថ្លែង​បន្ថែម​ថា ​នគរ​បាល​បានត្រួត​ពិនិត្យ​សុវត្ថ​ិភាព​តាមបណ្តា​​ក្រុម​ហ៊ុន​ដឹកអ្នក​ដំណើរ​​ចំនួន​ប្រាំ​កន្លែង​ កាលពី​ម្សិល​មិញ។កាលពីខែ​មុន នគរបាល​ជាតិ​បាន​ផ្តល់​ប័ណ្ណ​សរសើរ​ដល់​ក្រុម​ហ៊ុន​ដឹក​អ្នក​ដំណើរ​មេគង្គ​ អុិច​ប្រេស្ស​ ដែល​ជាក្រុម​ហ៊ុន​តែ​មួយ​គត់ ក្នុង​ចំណោម​ក្រុម​ហ៊ុន​ដឹក​អ្នក​ដំណើរ​ប្រ​ហែល​៣០​ក្រុម​ហ៊ុន​ ដែល​មិន​មាន​គ្រោះ​ថ្នាក់​ទាល់​តែ​សោះ​នៅ​​ក្នុង​ឆ្នាំ​២០១១៕ ប្រែសម្រួលដោយ​  ឌឿង សាវតា  

ការ​ជួបគ្នាពេល​បា​យ​ថ្ងៃ​ត្រង់ នាំ​ឲ្យ​មា​ន​កា​រ​ចាប់​ខ្លួន​ស្ថាបត្យករ​បា​រាំ​ង​ បា៉ទ្រីក ឌឺវី​ឡេ

អ្នក​រស់នៅក្នុងរាជធានីភ្នំ​ពេញ​ ឈ្មោះបា៉ទ្រីកឌឺវីឡេ (Patrick Devillers) អាយុ​៥២​ឆ្នាំ បាន​ធ្វើ​ឲ្យ​មានការ​ចាប់​ពីអារម្មណ៍​ជា​អន្ដរ​ជាតិ​ នៅ​ពេល​មន្ត្រី​រដ្ឋាភិបាល​បារំាងកាលពី​​ថ្ងៃ​អង្គារ បាន​ទម្លាយឲ្យដឹង​ថា លោកត្រូវបាន​​​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​​សំណើ​របស់​ប្រទេស​ចិន។ ប៉ុន្ដែកាលពី​ម្សិល​មិញ​ រឿង​រ៉ាវអំពី​ថា តើ​ស្ថាបត្យករ​បារាំងរូប​នេះ​ មានជាប់​ពាក់ព័ន្ធ​នឹង​លោក បូ៉ ស៊ីឡាយ(Bo Xilai) អ្នក​នយោ​បាយ​ចិន​ ដែល​មាន​រឿង​អាស្រូវ​ និង​ភរិយា​របស់​លោក​​ឈ្មោះ ហ្គូ ខៃឡាយ(Gu Kailai)​ ​យ៉ាង​ណា​នោះទើបត្រូវ​អាជ្ញា​ធរកម្ពុជាឃាត់​ខ្លួនវាគ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​លេច​ឡើង​ប៉ុណ្ណោះ។ យោង​តាម​មិត្ត​ភក្ដិរបស់លោករស់នៅ​ក្នុងប្រទេសកម្ពុជា​បាន​ឲ្យដឹង​ថាលោកឌឺវី​ឡេត្រូវ​បាន​ជន​ជាតិ​កម្ពុជា ស្លៀក​ពាក់​ស្អាត​បាត​មួយ​ក្រុមឃាត់ខ្លួន​នៅពេល​ជួប​ពិភាក្សា​គ្នា​អំពីការរក​ស៊ី​ កាលពី​ថ្ងៃ​ទី​១៣ខែមិថុនានៅ​ឯ​ភោជនីយ​ដ្ឋាន​មួយ​​ក្នុង​ក្រុង​ភ្នំ​ពេញ។​ មិត្ត​ភក្ដិ​របស់លោកបាន​និយាយ​ថាលោកឌឺវីឡេបាន​ទៅ​ចូលរួម​ការប្រជុំនោះដែរដោយ​គិត​ថា ខ្លួននឹង​ជួប​មនុស្ស​ដែល​ចាប់​អារម្មណ៍​ក្នុង​​ការ​ទិញ​ដី​របស់ខ្លួននៅ​ក្រុង​កែប​។ ការជួបជុំគ្នានេះ​ ធ្វើឡើង​នៅក្នុង​ភោជ​នីយដ្ឋាន​រំ​ដេងតាម​ផ្លូវ​លេខ​១៧៤​ នៅ​ក្បែរ​ផ្ទះ​បីជាន់​ ដែល​លោក​ ឌឺវីឡេ បាន​ជួល​ស្នាក់​នៅ​ក្នុង​ខណ្ឌ​ដូន​ពេញ។ យោង​តាម​ការ​សម្ភាស​ជាមួយ​បុគ្គលិកភោជនីយដ្ឋាននោះ ​បាន​ឲ្យដឹង​ថា នៅចន្លោះ​​​​​ម៉ោង​​១១ព្រឹក​ និង​ថ្ងៃ​ត្រង់លោក​ ឌឺវីឡេ បាន​​ចេញ​ពី​ផ្ទះ​ជួល​របស់​​លោក​ជាមួយ​នឹង​គូ​កន​ម្នាក់ដែលជា​សមា​ជិក​នៃ​ក្រុមបារាំងរស់នៅ​ក្នុង​ប្រទេសកម្ពុជា ហើយ​បាន​អង្គុយនិងកុម្មង់​ភេសជ្ជៈ​នៅ​ក្នុងភោជនីយដ្ឋាន​នេះ។ ភ្លាម​ៗនោះ ​មុនពេលលោកឌឺវីឡេបាន​ចូល​មកដល់ ជនជាតិខ្មែរប្រាំពីរ​នាក់បាន​មក​ដល់កន្លែងនេះដែរ​ ហើយ​អង្គុយ​​​នៅ​ឯតុ​ពីរដែល​តុមួយ​មាន​មនុស្ស​ប្រាំ​នាក់ និង​តុមួយ​ទៀត​មាន​មនុស្ស​ពីរ​នាក់​ ​។ មិត្ត​ភក្ដិ​ជិតស្និទ្ធរបស់លោក ឌឺវីឡេ បាន​និយាយ​ថា ការ​ជួប​គ្នា​នេះ ត្រូវជួបពិភាក្សា ជាមួយ​ជនជាតិខ្មែរពីរ​នាក់ ដែល​ចេះ​និយាយ​​ភាសា​ចិន។ អ្នក​បម្រើ​ម្នាក់ក៏បាន​និយាយ​ផង​ដែរ​ថា ក្រុម​នេះ រួម​មាន​ជន​ជាតិខ្មែរពីរ​នាក់ហើយ​អ្នក​បម្រើ​រូប​នេះ​បាននិយាយសំដៅ​ដល់​មនុស្ស​ពីរ​នាក់នោះថាជា​“ឯក​ឧត្តម”។ អ្នក​បម្រើ​​ ដែល​សុំមិន​បញ្ចេញ​ឈ្មោះ​ ដោយសារ​ខ្លាច​មាន​បញ្ហា​បាន​និយាយថា“អ្នក​អាច​និយាយ​បានថា ពួកគេ​គឺ​ជា​មន្ត្រី​ជាន់​ខ្ពស់​ ដោយ​ផ្អែក​​​លើរបស់ប្រើប្រាស់ដូចជាចិញ្ចៀននិងទូរស័ព្ទ​ដៃថ្លៃៗ​”។ អ្នក​បម្រើរូប​នេះ​បាន​និយាយ​ថាលោកឌឺវីឡេ និង​មិត្ត​ភក្ដិ​របស់​ខ្លួនបាន​ចេញ​ទៅ​ស្វាគមន៍​ជនជាតិ​ខ្មែរពីរ​នាក់នេះ ដែល​អង្គុយ​នៅ​តុ​ផ្សេងនោះ។ ក្រោយ​មកអ្នក​ទាំង​បួន​រូប​ បាន​ដូរ​ទៅ​តុ​លោក​ ឌឺវីឡេវិញ​។ គូ​កនជនជាតិបារាំាង​រប​ស់លោក ឌឺវីឡេបាន​ចាក​ចេញទៅ​ បន្ទាប់ពីបាននិយាយ​គ្នា​ប្រហែល១៥ទៅ​២០​នាទីដែលទំនងជាជួបពិភាក្សាគ្នាអំពី​ការ​លក់​​ដីរបស់លោក​ ឌឺវីឡេ​ នៅក្រុង​កែប។ បុគ្គលិក​រូប​នេះបាន​និយាយ​ទៀតថានៅ​ពេលការពិភាក្សាគ្នា​នេះ​បានចប់​ លោកឌឺវីឡេបាន​ដើេរចេញ​ពី​ភោជនីយដ្ឋានជាមួយ​ជន​ជាតិខ្មែរពីរ​នាក់នេះហើយ​ចូល​ទៅ​ក្នុង​រថយន្ត​​ឡិច​ស៊ីសពណ៌​មាស​មួយគ្រឿង​ ដែល​កំពុងតែ​រង់​ចាំនៅខាង​ក្រៅ​។ លោក ទូច ណារ៉ុថ ស្នងការ​នគរ​បាល​រាជ​ធានី​បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថាលោក​ ឌឺវីឡេត្រូវ​បានឃាត់ខ្លួន​នៅ​ក្នុង​ភោជ​នីយដ្ឋានមួយ​ក្នុង​ខណ្ឌ​ដូនពេញ​ ប៉ុន្ដែ​លោក​បាន​បដិសេធ​មិន​ព្រម​ផ្ដល់​សេចក្ដី​លម្អិត​បន្ថែម​​ទៀត​ឡើយ។ បន្ទាប់​ពី​ការ​ជួប​ជុំ​គ្នានៅ​ឯ​ភោជនីយ​ដ្ឋាន​រំដេងរួច លោក​ ឌឺវីឡេ ​ក៏បាត់ខ្លួនរហូត​តែ​ម្តង។ ផ្ទះ​ជួលរបស់លោក​ ដែល​ស្ថិត​នៅ​ជាប់​ភោជនីយដ្ឋាននោះ បច្ចុប្បន្ននេះ ត្រូវ​បាន​បោះ​​បង់​ចោល​ ហើយ​កង់​អាគុយផលិត​នៅ​ប្រទេស​ចិន​របស់លោក​ឃើញនៅចត​ខាង​ក្រៅ​ភោជនីយដ្ឋាន​រំដេង ​នៅ​ឡើយ កាលពី​ម្សិល​​មិញ​នេះ​។ មិត្ត​ភក្ដិ​មិន​បាន​ដឹង​ដំណឹង​ពី​លោក​ ឌឺវីឡេទេ​ រហូត​ដល់​ដើម​​សប្ដាហ៍នេះ ហើយ​តាម​រយៈ​ប្រភពពី​​ទូត​បារាំង​ លោក​បាន​ផ្ដាំ​ផ្ញើទៅ​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​របស់​ខ្លួន​ម្នាក់ ដោយ​ប្រាប់​ថាលោកត្រូវ​នគរ​បាល​ឃាត់​ខ្លួន​ហើយ​។ បន្ថែម​ទៅនឹង​ការ​ចាប់អារម្មណ៍​ចំពោះ​ការ​ចាប់​ខ្លួន​នេះ គណៈ​ប្រតិភូ​មួយ​ក្រុម​ ដែល​​មាន​សមាជិក​ជាន់​ខ្ពស់​នៃ​គណ​បក្ស​កុម្មុយ​និស្ត​ចិន ដែល​ក្នុង​នោះ មាន​មន្ត្រី​ម្នាក់ ដែលជាប់​ពាក់ព័ន្ធក្នុង​ការ​ស៊ើបអង្កេត​ករណី​លោក បូ៉សុីឡាយ បាន​ជួប​ជា​មួយ​លោក​នាយក​រដ្ឋ​មន្ត្រី​  ហ៊ុន សែន ​ក្នុង​អគារ​ខុទ្ទកាល័យ​របស់​លោក​ ​ចថ្ងៃ​ដែលលោក​ ឌឺវីឡត្រូវ​បាន​ឃាត់​ខ្លួន។ លោកហឺហ្គួឈៀង...