Tuesday, November 19, 2019
Home Authors Posts by Simon Lewis

Simon Lewis

190 POSTS 0 COMMENTS
Business editor

រដ្ឋមន្ត្រីការបរទេសចិន​ទទួល​ស្គាល់​ថាបក្ស​ប្រជាជន​ជា​អ្នក​ឈ­្នះឆ្នោត

ក្រុម​មន្ត្រី​បាន​និយាយថា លោក​ វ៉ាង យី រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចិន​កាល​ពីម្សិល​មិញ​បាន​ទទួល​ស្គាល់​​ជ័យ​ជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុងការ​បោះឆ្នោត​ជាតិ​កាល​ពី​​​ថ្ងៃទី​២៨​ខែ​កក្កដា​ បន្ទាប់​ពី​មាន​ការ​​ជួប​ពិភាក្សា​​​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោក​ ហោ ណាំហុង​ រដ្ឋ​មន្ត្រី​ក្រសួង​ការបរ​ទេស​កម្ពុជា​នៅក្នុង​រាជធានី​ភ្នំពេញ​។ បើ​តាម​​លទ្ធផល​បឋម​​ដែល​ គ.ជ.ប. និង​គណបក្ស​ប្រជាជន​កម្ពុជាបាន​ផ្សព្វ​ផ្សាយ​​ គឺគណបក្ស​​ប្រជាជន​កម្ពុជា​ឈ្នះបាន​៦៨​អាសនៈ​ទល់​នឹង​៥៥​អាសនៈ​ គឺ​បង្ហាញ​ពីការ​ធ្លាក់ចុះសំឡេង​គាំទ្រ​របស់​លោក ហ៊ុន សែន ចាប់​តាំង​ពី​ការ​បោះ​ឆ្នោតឆ្នាំ១៩៩៣ ​ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​​មក​។​ ប៉ុន្តែ គណបក្ស​ប្រឆាំង​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​អះអាង​ថា មាន​ភាព​មិន​ប្រក្រតី​ច្រើន​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ​បាន​តវ៉ា​នឹង​លទ្ធផល​នេះ​ ហើយ​ទាំង​សហ​រដ្ឋ​អាមេរិក​ និង​សហ​ភាពអឺរ៉ុប​បាន​អំពាវ​នាវ​ឲ្យមាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​លើ​ការ​បោះ​ឆ្នោត​​នេះ​មុន​ពេល​ខ្លួន​ទទួល​ស្គាល់​លទ្ធផល​នៃការ​បោះឆ្នោត​នេះ​។ លោក​ វ៉ាង យី បាន​មាន​ប្រសាសន៍ថា “នៅ​​​​ក្នុងការ​បោះប្នោ​តនេះ​គណបក្សប្រជា​ជន​កម្ពុជា​​ដែល​ជាគណបក្ស​កាន់​អំណាច​​ទទួលបាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នៅ​​រដ្ឋ​សភា​ ហើយ​មេដឹកនាំ​ចិន​បាន​សរសេរ​លិខិត​អបអរ​សាទរ​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​។ នៅ​ថ្ងៃ​នេះ ខ្ញុំ​សូម​ជូន​ពរ​ និង​អប​អរ​សាទរ​សម្តេច​តេជោ​  ”។ លោក វ៉ាង​ ក៏បាន​អំពាវ​នាវឲ្យរក​ដំណោះ​​ស្រាយ​ឲ្យបានឆាប់​​ចំពោះស្ថានភាព​​នយោ​បាយ​នៅ​កម្ពុជា​ដែល​មាន​ការ​បង្កើន​សន្តិសុខ​នៅក្នុង​រាជធានី​ភ្នំពេញ​នៅពេល​ដែល​គណ​បក្ស​សង្គ្រោះជាតិ​និយាយថា  ខ្លួន​នឹង​ធ្វើ​មហា​​បាតុកម្ម​ ប្រសិន​បើ​ពុំមាន​ការ​ដោះ​ស្រាយ​​ពាក្យ​បណ្តឹង​របស់​ខ្លួន​អំពី​​លទ្ធ​ផល​បោះឆ្នោត​​នេះឲ្យ​បាន​ត្រឹម​ត្រូវ​នោះទេ​។ លោក​បាន​មាន​ប្រសាសន៍ថា “ប្រទេស​ចិន​គឺជា​មិត្ត​ភក្តិ​ដ៏ល្អមួយ​របស់​កម្ពុជា​។ យើង​សង្ឃឹមថា ភាគី​កម្ពុជា​ទាំង​អស់​នឹង​ចរចារក​​ដំណោះស្រាយ​ដោយ​សន្តិវិធី​ដើម្បី​បង្កើត​រដ្ឋ​សភា និង​រដ្ឋាភិបាល​ថ្មី​ឲ្យ​បាន​ឆាប់រហាស់​តាម​ដែល​អាច​ធ្វើ​ទៅបាន​”។ លោក វ៉ាង យី គឺជា​មន្ត្រី​ការ​ទូត​ជាន់​ខ្ពស់បរទេសទី​១​ដែល​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​មាន​ជម្លោះ​នៃ​ការ​បោះ​ឆ្នោត​នេះ​មក​ ហើយការ​ធ្វើ​ទស្សនកិច្ច​របស់​លោក​​ ក៏ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ លី ខឹឈាង​ នាយក​រដ្ឋ​មន្ត្រី​ចិន​បាន​សរសេរ​លិខិត​​អបអរ​សាទរ​​លោក ហ៊ុន​ សែន បន្ទាប់​ពី​ការ​បោះឆ្នោត​។ បន្ទាប់​ពីការ​ពិភាក្សារវាង​លោក​ ហ៊ុន សែន និង​លោក​ វ៉ាង​ យី កាល​ពីម្សិល​មិញ​នៅ​ខុទ្ទកាល័យ​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​រួចមកលោក​ ប្រាក់​ សុខុន រដ្ឋ​លេខាធិការ​នៃ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ លោក​ទាំង​ពីរ​មិន​បាន​ពិភាក្សា​ពី​   ការ​ពង្រឹង​​ទំនាក់​ទំនង​ថែម​ទៀត​រវាង​ប្រទេស​​ទាំង​ពីរ​នោះ​ទេ​ ។ លោក​ ប្រាក់​ សុខុន បាន​មាន​ប្រសាសន៍​ថា “មេដឹកនាំចិន​បាន​អបអរសាទរ​​គណបក្ស​ប្រជា​ជន​កម្ពុជា​​ចំពោះការ​បោះឆ្នោត​ និង​ការ​ទទួល​បាន​សំឡេង​ភាគច្រើន​ដាច់​​នៅ​ក្នុងការ​បោះឆ្នោត​នេះ។ យោង​តាម​លោក​ ប្រាក់​ សុខុន បាន​ឲ្យ​ដឹង​ថា លោក​ វ៉ាង ដែល​បាន​អញ្ជើញ​មក​ប្រទេស​កម្ពុជា​តាមការ​អញ្ជើញ​របស់​លោក​ ហោ ណាំហុង​ ក៏បាន​កោត​សរសើរ​ការ​ដឹក​នាំ​របស់​លោក​ ហ៊ុន​ សែន នៅ​ក្នុងការ​ពង្រឹង​ទំនាក់​ទំនង​រវាង​កម្ពុជា និង​ចិន​ផង​ដែរ។ លោក ប្រាក់ សុខុន ​មាន​ប្រសាសន៍​ថា “ប្រទេស​របស់​យើង​គឺជា​មិត្ត​ភក្តិ​ល្អ​ អ្នក​ជិត​ខាង​ល្អ​ ហើយ​ស្ថិត​នៅក្រោម​ការ​ដឹក​នាំ​របស់​ប្រទេស​ទាំង​ពីរ​ យើង​មាន​ទំនាក់​ទំនង​ល្អ​​ មាន​ការ​ទុកចិត្ត​ និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​”។ នៅ​ពេល​សួរ​ថា តើ​មេដឹកនាំ​ទាំង​ពីរ​បាន​ពិភាក្សា​អំពីភាព​ទាល់​ច្រក​ផ្នែក​នយោបាយ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ដែរ​ ឬ​អត់​នោះ​​លោក​ ប្រាក់​ សុខុន បាន​មាន​ប្រសាសន៍ថាលោក​ វ៉ាង បាន​បញ្ជាក់​ពីការ​វិវឌ្ឍ​ទៅ​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​។ លោក​ ប្រាក់ សុខុនថាបានបន្តថា “នេះ​គឺ​ជា​បញ្ហា​ផ្ទៃ​ក្នុង​របស់​ប្រទេស​​កម្ពុជា​ ខ្ញុំជឿថា ចិន​គ្មាន​បំណង​ផ្តល់​អនុសាសន៍​ដល់​កម្ពុជា​អំពី​វិធី​រក​ដំណោះស្រាយ​នោះ​ទេ​។ ពួក​គេ​គាំទ្រ​កម្ពុជា​ ​ដូច្នេះ​ប៉ុណ្ណឹង​វា​ជាសារ​មួយ​គ្រប់​គ្រាន់​ទៅ​ហើយ​”។ លោក ឡៅ ម៉ុង​ហៃ​ អ្នក​វិភាគនយោ​បាយ​​ឯករាជ្យ​​បាន​មាន​ប្រសាសន៍ថា ​ការ​បង្ហាញ​ពី​ការ​គាំទ្រ​ដោយ​ចំហ​របស់​ចិន​ចំពោះ​គណ​បក្ស​កាន់​អំណាច​នេះ ​​គឺ​ដើម្បី​​ពង្រឹង​​គណ​បក្ស​​ប្រជាជន​កម្ពុជា​​​ដែល​​មាន​បញ្ហា​​ច្រើន​ បន្ទាប់​ពី​ខ្លួន​បាន​បាត់​បង់​អាសនៈ​នៅ​ក្នុងការ​បោះឆ្នោត​នេះ ។ លោក​បាន​បន្តថា “វត្តមាន​​និង​ការ​ពិភាក្សា​របស់​ថ្នាក់​ដឹកនាំ​នេះ ព្រម​ទាំង​អ្វីៗទាំង​​អស់​ហាក់​ដូចជា​ផ្តល់​ទំនុក​ចិត្ត​ថែម​ទៀត​ដល់​នាយក​រដ្ឋមន្ត្រី​របស់​យើង​ និង​​គណ​បក្ស​​របស់​គាត់​”។ លោក​បាន​មាន​ប្រសាសន៍បន្ត​ទៀតដែល​​សំដៅ​​ដល់​ប្រទេស​ចិន​ថា “ក្រោយ​ពីការ​បោះ​ឆ្នោត​​នេះ​ មិន​មាន​​រដ្ឋាភិ​បាល​បរទេស​ច្រើន​ចេញ​មក​គាំទ្រ​ទេ​។​យ៉ាង​ហោច​ណាស់​ពួក​គេ​មាន​មហា​អំណាច​មួយ​ចេញ​មុខ​គាំទ្រ​ដែរ”។ សហរដ្ឋ​អាមេរិក​រួម​ជាមួយ​នឹង​សហ​ភាព​អឺរ៉ុប និង​អូស្ត្រាលី​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ដោយ​តម្លាភាព និង​គួរ​ឲ្យទុក​ចិត្ត​លើក​ការអះអាង​អំពីការ​លួច​បន្លំ​ក្នុង​ការ​បោះ​ឆ្នោត​។ កម្ពុជា​បានឆ្លើយ​តប​វិញ​​ដោយការ​ពន្យារ​ពេល​កម្មវិធី​ទទួល​ជំនួយ​យោធា​មួយ​ចំនួន​ជាមួយសហ​រដ្ឋ​​អាមេរិក​ និង​អូស្ត្រាលី​ ប៉ុន្តែ ក្រុម​មន្ត្រី​បាន​បញ្ជាក់​ថា ទំនាក់​ទំន​ង​នៅ​មាន​ជា​ធម្មតា​។ ផ្ទុយ​ទៅវិញ ភ្លាមៗ​បន្ទាប់​ពីការ​បោះ​ឆ្នោត​​នោះ​ប្រទេស​ចិន​បាន​ផ្តល់​កាំភ្លើង​ និង​គ្រាប់​ឲ្យ​នគរបាល​កម្ពុជា​ និង​បាន​ចុះ​ហត្ថ​លេ​ខា​សន្យា​​ផ្តល់​លុយ​ជាច្រើន​ទៀត​ បន្ទាប់​ពី​មាន​​កម្ចី​ការ​ប្រាក់​ទាប ​និង​ជំនួយ​យោធា​រាប់រយ​លាន​​ដុល្លារ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​។ កាល​ពីថ្ងៃទី​១១​ ខែ​សីហា​ ឯកអគ្គ​រដ្ឋ​ទូត​ចិន​បាន​យល់​ព្រម​ផ្តល់​កម្ចី​ចំនួន​១២១​លាន​ដុល្លារ​​សម្រាប់​គម្រោង​ធារាសាស្ត្រ​មួយ​ និង​បណ្តាញបញ្ជូន​​ថាម​ពល​អគ្គិសនី​។ លោក ឡៅ​  ម៉ុង​ហៃ​ បាន​មាន​ប្រសាសន៍​ថា ទស្សនកិច្ច​របស់​លោក វ៉ាង យី គឺជា​សញ្ញា​មួយ​បង្ហាញ​ថា គណ​បក្ស​​ប្រជា​ជន​​កម្ពុជា​​អាច​ពឹង​ផ្អែក​លើការ​គាំទ្រ​របស់​ចិន​ ចាប់​តាំង​ពី​កម្ពុជា​បាន​ក្លាយ​ជា​សម្ពន្ធមិត្ត​ដ៏​សំខាន់​មួយ​របស់​ចិន​នៅ​ក្នុង​តំបន់​ ​បន្ទាប់​ពី​អាមេរិក​​ប៉ុន​ប៉ង​យក​ឥទ្ធិពល​នៅ​អាស៊ីក្នុង​វិស័យ​សន្តិសុខ​ និង​ពាណិជ្ជកម្ម​។ លោក​បាន​មាន​ប្រសាសន៍ថា “វា​មាន​ការ​ពាក់​ព័ន្ធ​ច្រើន​ណាស់​នឹង​បញ្ហា​នយោ​បាយ​​នៅក្នុង​​តំបន់​​នេះ។ អាមេរិក​បាន​ដាក់​សម្ពាធ​ជាច្រើន​មក​លើ​នាយក​រដ្ឋ​មន្ត្រី និង​គណបក្ស​របស់​លោក​”។ លោក​បាន​មាន​ប្រសាសន៍​បន្តទៀតថា “​បន្ថែម​ពី​លើ​នេះ ​អ្នក​បោះឆ្នោត​ដែល​បង្ហាញពី​ការ​មិន​ពេញ​​ចិត្ត​ចំពោះ​គណបក្សកាន់​អំណាច​​​យូរនោះ បង្កឲ្យមានការ​ព្រួយ​បារម្ភ​ពី​​បក្ស​កុម្មុយនីស្ត​ចិន​​ដែល​មាន​បក្ស​តែ​មួយ​។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា “មាន​ការ​ធ្លាក់ចុះ​លទ្ធិប្រជា​ធិបតេយ្យ​នៅ​អាស៊ី ហើយ​វា​នឹង​រាល​ដាល​ថែម​ទៀត”៕ ប្រែសម្រួល​ដោយ មូល គឹមហឿន

រដ្ឋ​មន្រ្តី​ការបរទេស​​ចិន​នឹង​ជួប​ប្រជុំ​ជាមួយ​លោក​ ​ហ៊ុន សែន

​យោង​តាម​សេ​ច​ក្តី​​ថ្លែង​ការ​ណ៍​មួយ​ឲ្យ​ដឹង​ថា​ លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រី​ការ​​​បរទេស​​នៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជានៅ​​ថ្ងៃ​នេះ ហើយ​​នេះ​ជា​ដំណើរទស្សនកិច្ច​លើក​​​​ដំបូង​របស់​លោក​ចាប់​តាំង​ពី​លោក​​បាន​ចូល​កាន់​ដំណែង​មក ​​ហើយ​ការ​បំពេញ​​ទស្សន​​​កិច្ច​​​​ផ្លូវ​ការ​នៅ​ប្រទេស​កម្ពុជា​នេះ​រួម​មាន​កិច្ច​​​ប្រ​ជុំ​​​​​មួយ​ ជាមួយ​​​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​​​។ យោង​តាម​សេចក្ដី​ថ្លែង​ការ​ណ៍​​ពី​ក្រ​សួង​ការ​បរទេស​កម្ពុជា​កាលពី​ម្សិល​មិញ​ឲ្យ​ដឹង​ថា​ លោក​វ៉ាង ​ជា​មន្ត្រី​ការទូត​ជាន់​ខ្ពស់​ចិន​​ចាប់​តាំង​ពី​សមាជ​បក្ស​កុម្មុយនីស្ត​ចិន​បាន​បោះ​ឆ្នោត​ជ្រើស​តាំង​គណៈ​រដ្ឋ​មន្ត្រី​ថ្មី​​កាល​ពី​ខែ​មីនា​នោះ​ នឹង​ដឹក​នាំ​គណៈប្រតិភូ​ មក​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​ដែល​ចាប់​ផ្ដើម​នៅ​ថ្ងៃ​នេះ​។ សេចក្ដី​ថ្លែង​ការ​ណ៍​នោះ​ឲ្យ​ដឹង​បន្ត​ថា លោក​វ៉ាង​​ត្រូវ​បាន​អញ្ជើញឲ្យ​មក​បំពេញ​ទស្សនកិច្ច​​ដោយ​រដ្ឋ​មន្ត្រី​ការបរទេស​ លោក ហោ ណាំហុង​​ ហើយ​​លោក​នឹង​​ជួប​ពិភាក្សា​​ទ្វេភាគី​ព្រម​ទាំង​ជួប​ប្រជុំជា​មួយ​លោក​នាយក​​​​រដ្ឋ​មន្ត្រី ហ៊ុន សែន ផង​ដែរ​។ ការ​ធ្វើ​ទស្សនកិច្ច​​ពីសំណាក់មន្ត្រី​ជាន់​ខ្ពស់​នៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​គឺកើត​ឡើង​​​ជា​រឿយៗ​​...

ទី​​​ភ្នាក់​​​ងារ​​​ពន្ធ​​​ដា​​​រអាមេរិក​​​​​​​​​​​​​​​​​​​​​បណ្ដុះ​​​បណ្ដាល​​​បុគ្គលិក​​​ធនាគារ ​​​ពី​​​របៀប​​​ស្រាវ​​​ជ្រាវ​​​​​​បទ​​​ល្មើស​​​ហិរញ្ញ​​​វត្ថុ​​​

មន្ត្រី​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ទី​​​ភ្នាក់​​​ងារ​​​ប្រមូល​​​ពន្ធ​​​ដារ​​​​​​​​​​​​​​​សហ​​​រដ្ឋ​​​អាមេរិក​​​នៅ​​​សប្ដាហ៍​​​នេះ ផ្តល់​​​ការ​​​​​​បណ្ដុះ​​​បណ្ដា​​​ល​​​ដល់បុគ្គលិក​​​ធនាគារ​​​កម្ពុជា​​​ ព្រម​​​ទាំង​​​មន្ត្រី​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ នគរបាល​​​ ចៅ​​​ក្រម និង​​​ព្រះរាជ​​​អាជ្ញាផង​​​ដែរ​​​ពី​​​របៀប​​​ស៊ើប​​​អង្កេត​​​​​​សក​​​ម្ម​​​ភាព​​​ហិរញ្ញ​​​វត្ថុ​​​ដើម្បី​​​រក​​​ឲ្យ​​​ឃើញ​​​នូវ​​​ការ​​​ប្រព្រឹត្ត​​​ខុសច្បាប់​​​។ លោក ស៊ាន ម៉ាកគីនតូស (Sean McItosh) អ្នក​​​នាំ​​​ពាក្យ​​​ស្ថាន​​​ទូត​​​អាមេរិក​​​ ​​​មាន​​​ប្រសាសន៍​​​ថា កម្មវិធី​​​ដែល​​​មាន​​​ឈ្មោះ​​​ថា ការ​​​បណ្ដុះ​​​បណ្ដាល​អំ​​ពី​​​ការ​​​ស៊ើប​​​អង្កេ​​​ត​​​ហិរញ្ញ​​​វត្ថុ​​​​​​​​​​​​កម្រិត​​​មធ្យម​​​ (Intermediate Financial Investigation Training) នេះ​​​ធ្វើ​​​ឡើ​​​ង​​​ដោយ​​​ទី​​​ភ្នាក់​​​ងារ​​​ប្រមូល​​​​​​​​​ពន្ធ​​​​​​​ Internal Revenue Service ឬហៅ​​​ថា IRS។ លោក ស៊ាន ម៉ាគីនតូស បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​អ៊ីម៉េល​​​មួយ​​​ថា “មន្ត្រី​​​ IRS កំពុង​​​ផ្ដល់​​​វគ្គ​​​បណ្ដុះ​​​បណ្ដាល​​​រយៈ​​​ពេល​​​មួយ​​​សប្ដាហ៍​​​សម្រាប់​​​មន្ត្រី​​​មក​​​ពី​​​បណ្ដា​​​ធនាគារ​​​ឯកជន​​​ អង្គ​​​ភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ ក្រសួង​​​យុត្តិធម៌​​​ នគរបាល​​​ជាតិ​​​...

​ក្រុម​ហ៊ុន​ ប៊ីអេជ​ភី ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​

ក្រសួង​យុត្តិធម៌​ ​និ​ង​ស្ថាប័ន​និយតកម្ម​ហិរញ្ញ​វត្ថុ​សហរដ្ឋ​អាមេរិក​​ បាន​ជូន​ដំណឹង​ដល់​ក្រុម​ហ៊ុន​ ប៊ីអេជ​ភី ប៊ីលីតុន (BHP Bil​lit​on​) ​ដែល​ជា​ក្រុម​ហ៊ុន​រុករក​រ៉ែ​ដ៏​ធំមួយ​មា​ន​មូល​ដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលីថា ក្រុម​ហ៊ុន​នេះ​នៅតែស្ថិត​ក្រោម​ការ​ចោទ​ប្រកាន់ថា ​បាន​សូក​ប៉ាន់​មន្ត្រី​នៅ​ក្រៅប្រ​ទេ​ស​។​​ ​ការ​ចោទ​ប្រកាន់​នោះក៏មានការ​អះ​អាង​​ថា ក្រុម​ហ៊ុន​នេះ​បង់​ប្រាក់​មិន​សម​ស្រប​ ឲ្យ​មន្ត្រី​រដ្ឋាភិ​បាល​កម្ពុជាផង​ដែរ​។​ ​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បាន​ពិនិត្យ​មើល​កិច្ច​ព្រម​ព្រៀង​ឆ្នាំ​២០​០​៦​ដោ​យ​ផ្ទា​ល់។ កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បាន​ប​ង្កើត​ឡើង​ សម្រាប់​ឲ្យ​ក្រុម​ហ៊ុន ប៊ីអេជ​ភី ប៊ីលីតុន ​រុក​រក​រ៉ែ​បុកស៊ីត​ នៅ​លើ​ដី​ទំហំ​១​០​០.០០​០​ ក្នុងខេត្ត​រតនគិរី​។ ​ក្រុម​ហ៊ុន​នេះបាន​ដក​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា កាល​ពី​ឆ្នាំ​២០០៩ ​នៅ​ពេល​គណៈ​កម្មាធិការ​មូល​បត្រ​សហរដ្ឋ​អាមេរិក បាន​ស្នើ​ឲ្យ​ក្រុម​ហ៊ុន​នេះ​ផ្តល់​ភ័ស្តុ​តាង​ពាក់​ព័ន្ធ​នឹងការ​ទូទាត់​​​ដែល​​​​​​ប្រហែល​​​ជា​​​ល្មើស​​​ច្បាប់​​​ប្រឆាំង​​​អំពើពុក​​​រលួយ​​​នៅ​​​ក្រៅ​​​ប្រទេស​​​របស់​​​សហ​​​រដ្ឋអាមេរិក។ ព័ត៌មាន​​​ទាក់ទង​​​ទៅ​​​នឹង​​​ប្រតិបត្តិការ​​​ស៊ើប​​​អង្កេត​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ បាន​​​លេច​​​ឡើង​​​កាលពីខែ​​​មេសា ឆ្នាំ​​​២០១០ ក៏ប៉ុន្តែ​​​តាំង​​​ពី​ពេល​​​នោះ​​​មក មាន​​​វឌ្ឍនភាព​​​បន្តិច​​​បន្តួច​​​​​​ត្រូវ​​​បាន​​​រាយការណ៍​​​។ ក្រុម​​​នគរ​​​បាល​​​សហព័ន្ធ​​​អូស្ត្រាលី (AFP) បាន​​​ចាប់​​​ផ្ដើមប្រតិបត្តិការ​​​ស៊ើប​​​អង្កេត​​​របស់​​​ខ្លួន​​​ផ្ទាល់​​​កាលពី​​​ខែ​​​កុម្ភៈ​​​បន្ទាប់​​​ពី​​​អង្គការ​​​សម្រាប់​​​កិច្ច​​​សហ​​​ប្រតិបត្តិការ​​​ និង​​​អភិវឌ្ឍន៍​​​សេដ្ឋកិច្ច​​​ (OECD) បាន​​​រិះគន់​​​នៅ​​​ក្នុង​​​របាយការណ៍​​​របស់ខ្លួន​​​ទៅ​​​លើ​​​ការ​​​អនុវត្ត​​​របស់​​​ប្រទេស​​​អូស្ត្រាលី លើ​​​វិធាន​​​ប្រឆាំង​​​​នឹង​​​ការ​​​សូក​​​ប៉ាន់​​​របស់​​​អង្គការ​​​ OECD ដោយ​​​បាន​​​លើក​​​ឡើង​​​នូវ​​​គំរូមួយ ​​​ដែល​​​ជា​​​ករណី​​​ក្រុម​​​ហ៊ុន​​​មិន​​​ត្រូវ​​​បាន​​​បញ្ចេញ​​​ឈ្មោះ ក៏​​​ប៉ុន្តែ​​​គេ​​​ជឿ​​​ថា ជាក្រុម​​​ហ៊ុន ​ប៊ីអេជភី ​ប៊ីលី​តុន។ នៅ​​​ក្នុង​​​សេចក្ដី​​​ថ្លែងការណ៍​​​កាលពី​​​ថ្ងៃ​​​សុក្រ ក្រុមហ៊ុន​ ប៊ីអេជភី ប៊ីលីតុន បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​បាន​​​បញ្ជូន​ភ័ស្តុតាង​​​ឲ្យ​​​ក្រសួង​​​យុត្តិ​ធម៌​​​សហរដ្ឋអាមេរិក​​​ពិនិត្យ​​​រួច​​​ហើយ ហើយ​​​បាន​​​និង​​​កំពុង​​​សហការ​​​ជាមួយ​​​អាជ្ញាធរ​​​ពាក់​​​ព័ន្ធ​​​ទាំង​​​អស់​​​ផង​​​ដែរ​​​។​ សេចក្ដីថ្លែងការណ៍​​​នោះមាន​​​ខ្លឹម​​​សារ​​​ថា  “ជា​​​ផ្នែក​​​មួយ​​​នៃ​​​នីតិ​​​វិធី​​​សហរដ្ឋ​​​អាមេរិក ​គណៈ​កម្មាធិការ​​​មូល​​​បត្រ​​​សហ​​​រដ្ឋ​​​អាមេរិក និង​​​ក្រសួង​​​​យុត្តិ​​​ធម៌​​​សហរដ្ឋ​​​អាមេរិក កាលពី​​​ពេល​​​ថ្មីៗ​​​នេះបាន​​​ធ្វើ​​​ការ​​​កត់​​​សម្គាល់​​​ទៅ​​​លើ​​​ក្រុម​​​ហ៊ុន​​​នេះ​​​ ជុំវិញ​​​បញ្ហា​​​នានា​​​ ដែល​​​ស្ថាប័ន​​​ទាំង​​​ពីរ​​​យល់​​​ឃើញ​​​ថា ប្រហែល​​​ជា​​​អាច​​​បង្កើត​​​មូល​​​ដ្ឋាន​​​នៃ​​​ចំណាត់ការ​​​ផ្នែក​​​ច្បាប់ ​​​ហើយ​​​កិច្ច​​​ពិភាក្សា​​​​កំពុង​​​តែ​​​ដំណើរ​​​ការ​​​ទៅ​​​មុខ​​​”។​​​ ​​​សេចក្តី​​​ថ្លែង​​​ការ​​​ណ៍​​​នេះ​​​​​​មិន​​​បាន​​​ប​​​ញ្ជា​​​ក់​​​ពី​​​ប្រទេស​​​កម្ពុជា​​​ទេ​​​ ក៏ប៉ុន្តែ ​​​បាន​​​បង្ហាញ​​​ខ្លឹម​​​សារ​​​ទាក់​​​ទង​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​នៅ​​​ប្រទេស​​​ចិន​​​និង​​​នៅ​​​ប្រទេស​​​ផ្សេងៗ​​​ទៀត។ សេចក្ដី​ថ្លែង​ការណ៍​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​បន្ត​​​ទៀត​​​ថា “បញ្ហា​​​នានា​​​ពាក់​​​ព័ន្ធ​​​ទៅ​​​នឹង​​​បញ្ហា​​​ទាក់​​​ទិន​​​នឹង​​​ការ​​​រុក​​​រក​​​រ៉ែ​​​ និង​​​ការ​​​អភិវឌ្ឍ​​​ដែល​​​បាន​​​បញ្ចប់​​​កាលពី​​​ពេល​​​កន្លង​​​មក​​​ ព្រម​​​ទាំង​​​ទាក់​​​ទង​​​នឹង​​​បដិ​សណ្ឋារ​កិច្ច​​​ដែល​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​ការ​​​ឧបត្ថម្ភ​​​របស់​​​ក្រុម​ហ៊ុន​​​នេះ​​​សម្រាប់ព្រឹត្តិការណ៍​​​ប្រកួត​​​កីឡា​អូឡាំ​ពិក​​​នៅ​​​ទីក្រុង​​​ប៉េកាំង​​​ ឆ្នាំ២០០៨”។ សេចក្តីថ្លែង​​​ការ​​​ណ៍​​​ដដែល​​​មានខ្លឹម​​​សា​​​រ​បន្ត​​​ទៀតថា “ស្ថិត​​​ក្នុងស្ថានភាព​​​មាន​​​ព​​​ន្លឺនៃ​ការ​​​បន្ត​​​ប្រតិបត្តិការ​​​ស៊ើបអង្កេត​​​នេះ នេះ​​​មិន​មាន​​​ជា​​​ដំណាក់​​​កាល​​​សមស្រប​​​ស​​​ម្រាប់​​​ក្រុម​​​ហ៊ុន ប៊ីអេជ​​​ភី ប៊ីលីតុន ក្នុង​​​ការ​​​ធ្វើ​​​សេចក្តី​អត្ថា​ធិប្បាយ​​​បន្ថែម ឬក៏​​​ទស្ស​​​ន៍​​​ទាយ​​​លទ្ធផល​​​ទេ​​​”។​​​ តួលេខ​​​ការទូត​​​ចេញ​​​ផ្សាយ​​​កាលពី​​​ខែ​​​មីនា​ ក្រោម​​​ច្បាប់​​​សេរីភាព​​​ទទួល​​​បាន​​​ព័ត៌មាន​​​នៃ​​​ប្រទេស​​​​អូស្ត្រាលី បាន​​​លាត​​​ត្រដាង​​​អំពី​​​ការ​​​ពាក់​​​ព័ន្ធយ៉ាង​​​សកម្ម​​​របស់ស្ថានទូត​​​អូស្ត្រា​លី​ប្រចាំ​​​ទីក្រុង​​​ភ្នំពេញនិង​​​លោក ​ហ៊ុន ​សែន ​នៅ​​​​ក្នុង​​​កិច្ច​​​ព្រម​​​ព្រៀង​​​រ៉ែបុក​​​ស៊ីត ក្នុង​​​ខេត្ត​​​មណ្ឌល​​​​​គិរី។ នៅ​​​ពេល​​​លោក ហ៊ុន សែន បាន​​​ស្ថិត​​​នៅ​​​​ប្រទេស​​​អូស្ត្រាលី ដើម្បី​​​ចុះហត្ថលេខា​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ លោក ​លឹម ​គាន​ហោ ​​រដ្ឋមន្ត្រីក្រសួង​​​ធនធាន​​​ទឹក និងឧតុនិយម បាន​​​ប្រាប់​​​រដ្ឋសភាថា លោក​​​នាយក​​​រដ្ឋមន្ត្រី ​ហ៊ុន ​សែន បាន​​​ទូរស័ព្ទ​​​មក​​​លោក​​​ ​ហើយ​​​និយាយ​​​ថា ក្រុម​​​ហ៊ុន ប៊ីអេជភី ប៊ីលីតុន បាន​​​យល់​​​ព្រម​​​ផ្ដល់​​​ប្រាក់​​​ទឹក​​​តែ​​​ចំនួន​​​២,៥លាន​​​ដុល្លារ។ ពាក្យ​​​ថា “ប្រាក់​​​ទឹកតែ” ត្រូវ​​​បាន​​​គេ​​​ប្រើ​​​ប្រាស់​​​​យ៉ាង​​​ទូលំទូលាយ​​​ ដើម្បី​​​សំដៅ​​​ទៅ​​​លើ​​​ប្រាក់​​​សូក​​​ប៉ាន់​​​។ រដ្ឋា​​​ភិបាល​​​បាន​​​អះអាងថា ប្រាក់​​​ដែល​​​ក្រុម​​​ហ៊ុន​​​ ប៊ីអេជភី ប៊ីលីតុន យល់​​​ព្រម​​​ផ្ដល់​​​ឲ្យ​​​ក្រៅ​​​ពី​​​ប្រាក់​​​១លាន​​​ដុល្លារ សម្រាប់​​​អាជ្ញា​ប័ណ្ណ​​​រុក​​​រក​​​រ៉ែ​​​បុក​​​ស៊ីតទំាង​​​នេះ​​​ត្រូវ​​​បាន​​​ដាក់​​​បញ្ចូល​​​ទៅ​​​ក្នុង​​​ “មូលនិធិសង្គម”។​ កាលពីខែ​​​មីនា អង្គភាព​​​ព័ត៌មាន​​​ និង​​​ប្រតិ​កម្ម​​​រហ័សនៃ​​​​​​ទីស្ដីការ​​​គណៈ​​​រដ្ឋមន្ត្រី​​​បាន​​​វាយ​​​បក​​​ទៅ​​​នឹង​​​អ្វី​​​ដែល​​​ខ្លួន​​​ហៅថា ​​​សេ​​​ចក្តីរាយ​​​​​​​​ការណ៍​​​មាន​​​បំណង​​​អាក្រក់​​​ រប​​​ស់​​​សារ​​​ព័ត៌មាន​​​អូស្ត្រាលី ដែល​​​លើក​​​ឡើង​​​ពី​​​ការ​​​ពាក់​​​ព័ន្ធ​របស់​​​លោក​​​ ហ៊ុ​​​ន សែន​​​ ​​​ក្នុង​​​កិច្ច​​​ព្រម​​​ព្រៀង​​​កាលពីឆ្នាំ​​​២០០៦​​​។ ប្រតិកម្ម​​​តប​​​នេះ​​​បាន​​​បញ្ជាក់​​​ថា  ​​​តួនាទី​​​បែប​​​នេះ​​​គឺជា​​​ផ្នែកជា​​​ប្រចាំ​​​មួយនៃ​​​ការងារ​​​របស់​​​នាយករដ្ឋ​​​មន្ត្រី ហើយ​​​អង្គភាព​​​នេះបានអះ​​​អាង​​​ថា ​​​មានប្រាក់តែ​​​១,៣​​​លា​​​ន​​​ដុល្លារ​​​​ប៉ុណ្ណោះ ដែល​​​ធ្លាប់​​​ត្រូវ​​​បាន​​​បង់​​​ឲ្យ​​​រដ្ឋាភិ​បាល តាំង​​​ពី​​​គម្រោង​​​នេះ​​​លែង​​​ដំ​​​ណើរ​​​ការ​​​។ ​​​កាល​ពី​​​ខែ​​​មិថុនា ​​​ក្រុម​​​នគរ​​​បា​​​ល​​​សហព័ន្ធអូស្ត្រាលី ​​​បាន​​​ឲ្យដឹងថា កាលពី​​​ដំបូង ខ្លួន​​​បា​​​នបញ្ឈប់​​​ការ​​​ស៊ើប​​​អង្កេត​​​ករ​​​ណីកិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​ ដោយ​​​សារ​​​តែអា​​​ជ្ញាធរ​​​សហរដ្ឋអាមេរិក​​​ បាន​​​ដាក់​​​ចេញ​​​នូវ​​​ប្រតិ​​​បត្តិការ​​​ស៊ើប​​​អង្កេត​​​របស់​ខ្លួន​​​ផ្ទាល់។ ​​​ស្ត្រីអ្នកនាំពាក្យក្រុម​​​នគរបាល​​​សហ​​​ព័​​​​​​ន្ធ​​​អូស្ត្រាលី ​​​បាន​​​និយាយថា “នៅ​​​ក្នុង​​​កិច្ច​​​ពិ​​​ភាក្សា​​​ជាមួយ​​​អាជ្ញាធរ​​​ កាលពីខែ​​​កុម្ភៈ​​​ឆ្នាំ​​​២​​​០១៣​​​ ក្រុម​​​នគរ​​​បាល​​​សហព័ន្ធអូស្ត្រាលី បាន​​​ស៊ើប​​​អង្កេត​​​ជន​​​ជាតិអូស្ត្រាលី ដែ​​​ល​​​បា​​​ន​​​កំណត់​​​អត្តសញ្ញាណ​​​ អំ​​​ឡុង​​​ប្រតិបត្តិ​​​ការ​​​ស៊ើប​​​អង្កេត​​​របស់សហរដ្ឋ​​​អាមេរិក​​​”៕ ប្រែ​​​សម្រួលដោយ កង សុធា​​​​​​

អ្នក​​ជំ​នួញ​រុស្ស៊ី សឺរហ្គេ ប៉ូ​ឡូនស្គី ដែលនៅក្រៅឃុំ​វិល​មក​កម្ពុជា​​វិញ​

យោង​តា​មបណ្តាញ​ព័ត៌មា​ន​រដ្ឋ​​រុស្ស៊ី និង​សហការី​ពីរនាក់​​​​បា​ន​ឲ្យ​​ដឹង​ថា​​ អ្នក​​​​ជុំនួញជ​ន​​​ជាតិ​រុស្ស៊ី​​​ឈ្មោះ ​​សឺរហ្គេ ​ប៉ូ​ឡូន​​ស្គី (Sergei Polonsky)​​​ ដែ​ល​​បា​ន​​ចាក​​ចេញ​​ពី​ប្រទេស​កម្ពុ​ជា​កា​ល​​ពី​ក្នុ​ង​​ខែ​មេ​សា​ ​ទោះ​​​​​ជា​ត្រូ​វ​បាន​​ដោះ​លែង​​នៅ​ក្រៅ​​ឃុំ​​ជា​​​បណ្តោះ​​​​អា​សន្ន​​ពី​បទ​​​វា​យ​​​ធ្វើ​​​បា​ប​​មួ​យ​ក្នុ​ង​​ខែ​​ធ្នូ​ក៏​​ដោ​យ បា​ន​​​វិ​ល​ត្រឡ​ប់​មក​​ប្រ​ទេស​​កម្ពុជាវិញ​ហើយ​។ លោក ​ប៉ូ​ឡូន​​ស្គី អា​យុ​៤០​ឆ្នាំ​ ត្រូ​វ​បាន​​ដោះ​លែង​​ឲ្យ​នៅក្រៅ​ឃុំ​​ជា​បណ្តោះ​​​អា​ស​ន្ន​​កា​ល​​ពី​ដើម​​ខែ​​មេ​សា ​តាម​លក្ខ​ខណ្ឌថា លោក​​​ត្រូ​វ​​ស្ថិត​​នៅ​ក្នុ​ង​​ប្រទេ​ស​​​នេះ​សិន។ សាលា​​ដំបូ​ង​​ខេត្ត​ព្រះ​សី​ហ​នុ​មិនបា​ន​អត្ថា​​ធិ​ប្បាយ​​​​ថា ​​ តើ​​លោក ​ប៉ូ​ឡូន​​ស្គី ត្រូវ​ប្រឈម​​​នឹ​ង​កា​រ​​​កាត់​ទោស​​ពី​​បទ​​ប្រើ​កាំ​​បិត​​ចាក់​​​អ្នកធ្វើ​ការ​​លើ​​ទូក​​ចំ​នួ​ន​ប្រាំ​​មួ​យ​នាក់​នៅ​ឡើយឬយ៉ាងណាទេ​។ ពេលចាក​ចេញ​​ពី​ប្រទេ​ស​កម្ពុ​ជា​ លោក​ប៉ូ​ឡូន​ស្គី ​​បា​ន​ធ្វើ​ដំ​ណើរ​កាត់​តា​ម​ប្រទេ​ស​​ស្វីស​ទៅកាន់​​ប្រទេ​ស​​អ៊ី​ស្រា​អែល​ ​ជា​​​ទី​​ដែល​គាត់​​​ទំនង​ជា​បាន​​​ស្នាក់​​​នៅ​​រហូត​ដល់សប្តាហ៍​មុ​ន ​​និ​ង​បា​ន​​​ស្វែង​​រក​ការ​​ចូលសញ្ជាតិ។ វិទ្យុ​​​អន្តរជាតិ​​របស់​​ប្រទេ​ស​​​រុស្ស៊ី ​​គឺសំ​ឡេង​រុស្ស៊ី (Voice of Russia) បា​ន​​រាយ​កា​រ​ណ៍​​​តា​ម​គេហទំព័រ​របស់​​ខ្លួន​​​​កា​ល​​​​ពី​ថ្ងៃ​សៅរ៍​ថា​ លោក​ ​ប៉ូឡូន​ស្គី ​​បា​ន​​វិល​​ត្រឡប់​មក​កាន់​​ប្រទេ​ស​​កម្ពុ​ជា​​វិញ​ហើយ បន្ទាប់​​ពី​​​អាជ្ញា​​ធរ​​រុស្ស៊ី​​បា​ន​ព្យា​យាម​​​ធ្វើ​​បត្យា​​ប័​នរូប​​​លោក​​​ពី​​ប្រទេ​ស​​​អ៊ី​ស្រ​អែល​ ពាក់​​​ព័ន្ធរឿង​ក្តី​​ដោ​យ​ឡែក​មួយ​ ​ដែល​​លោក​ត្រូ​វ​បា​ន​​ចោទ​​ប្រ​កាន់​កំបាំង​មុខ​​​ពី​បទ​លួច​បន្លំ​​ទាក់​​​ទង​នឹងគម្រោង​​​​អ​ភិ​​វឌ្ឍន៍​​អចល​​​នទ្រព្យ​មា​ន​​​ទឹក​​ប្រាក់​​ជាច្រើនលា​ន​​ដុល្លារ​​​​​​​​មួ​យ​នៅ​ក្នុង​ទី​ក្រុ​ង​មូ​ស្គូ​។ វិទ្យុ​សំ​ឡេងរុស្ស៊ី ​​បា​ន​​ដក​ស្រង់​លោកស្រី ឌៀនណា ​តូតូ​សូ​វ៉ា ​(Diana Totosova) មេ​ធា​វី​​របស់​លោក​ប៉ូឡូន​ស្គី ដោយ​បានលើក​ឡើងថា ជ​ន​ជាតិ​រុស្ស៊ី​​​រូ​ប​​​នេះ ​​បា​ន​​​ធ្វើ​​ដំ​ណើរ​​តា​ម​​​យន្ត​ហោះ​​ទៅកាន់​​ទី​​ក្រុ​ង​បា​ង​កក និង​មា​នបំ​ណ​ង​​​​​​​​​​ធ្វើ​​ដំ​​​ណើរមក​កាន់​ប្រទេ​ស​​កម្ពុជា​។ លោក​ស្រី ​តូ​​តូសូវ៉ា ​​ត្រូ​វ​​​បា​ន​​ដក​ស្រង់សម្តី​​ថា ​“សឺ​រហ្គេ ប៉ូ​ឡូន​ស្គី បា​ន​​ចាក​ចេញ​​​ពី​​ប្រទេ​ស​​​អ៊ី​ស្រាអែល​​ហើយ​ ពី​​ព្រោះ​​ស្ថាន​ភា​ព​​​មួយកំពុង​គំរា​ម​កំ​ហែង​​សុ​វត្ថិ​ភាព​​​របស់​​​គាត់កាន់តែ​ខ្លាំង​ឡើងៗ”។ លោក​ស្រី តូ​តូ​​សូ​វ៉ា ​​​បញ្ជាក់​​ថា​ “កា​រ​​ចេញ​ដំ​ណើរ​​​របស់​លោក ​​ប៉ូ​ឡូន​ស្គី មិន​​​ទាក់​ទង​​​​នី​តិ​​វិធី​តុ​លា​ការ​​ ​​​ឬ​ដំ​ណើរ​ការ​​នៃ​កា​រ​​​ទទួល​​បា​ន​ឯក​សារ​​​​​​ ដែល​​​អនុញ្ញាត​​​​​​​​​​ឲ្យ​​អ្នក​​ជំ​​នួញ​​រូប​នេះ​​រស់​នៅ​ ​និង​ធ្វើការ​នៅ​ក្នុ​ង​ប្រទេស​​​អ៊ីស្រា​​អែល​ទេ​”។ លោក សឺរហ្គេ វ្ល៉ាឌី ​ជា​ដៃគូ​​ជំនួ​ញ​ម្នាក់​​​និ​ង​​​ជា​មិត្ត​ភក្តិ​​ផង​ដែរ ​​បា​ន​​បញ្ជាក់​​ថា លោកប៉ូ​ឡូន​ស្គី ​ស្ថិត​​នៅ​ក្នុ​ង​​ប្រទេ​ស​កម្ពុ​​ជា​។ លោក​ វ្ល៉ាឌី បា​ន​លើក​ឡើង​ក្នុ​ង​អ៊ីម៉េលមួ​យ​​​ថា “ កំ​ពុង​មាន​​ផែន​ការ​​ស្នាក់​​នៅ​​ទី​នេះ​ ​និ​ង​ឡើង​តុលាការ​ ​នៅ​ពេល​មា​ន​​កា​រ​​​កោះហៅ”។  ​បា​ន​នៅ​ក្នុង​​ប្រទេ​ស​​​អ៊ី​ស្រាអែល ​​ដើម្បី​ពិ​និត្យ​ជំ​​ងឺ​ ​បន្ទាប់​​​​​​​​​​​​ពី​​លោក​ជាប់​ក្នុង​ពន្ធ​នាគារ​នៅខេត្ត​​ព្រះ​សីហនុ​​​”។ លោក ​​ប៉ូ​ឡូន​ស្គី ​អតី​ត​មហា​សេដ្ឋី​ម្នាក់​​​​និង​​ជា​​​ប្រធា​ន​ក្រុម​ហ៊ុន​​​អ​ចល​នទ្រព្យ​​ Mirax ​Group...

កម្ពុជាពន្យារ​ពេល​ទទួល​ជំនួយ​ផ្នែកយោធា​របស់់​អូស្ត្រាលី​

ក្រសួង​ការ​ពារ​ជាតិ​អូស្ត្រាលី​បាន​ឲ្យ​ដឹង​កាល​ពីម្សិលមិញថា កម្ពុជា​បាន​ពន្យារ​ពេល​កម្ម​វិធី​ពី​រ​​នៃ​កម្ម​វិធី​សហ​ប្រ​តិ​បត្តិ​ការ​យោធា​របស់​ខ្លួន​ជាមួ​យ​អូស្ត្រាលី​​ បន្ទាប់​ពីកម្ពុជា​​បាន​​ប្រកាស​នៅ​សប្តាហ៍​នេះថា  កម្មវិធី​ដែល​ឧបត្ថម្ភ​ដោយសហ​រដ្ឋ​​អាមេរិក​ត្រូវ​បាន​ពន្យារ​ពេល​ បន្ទាប់​ពីការ​បោះឆ្នោត​ជាតិ​ថ្ងៃទី​២៨​ខែ​កក្កដា​។ លោក​ ដេវ ហ្គច លេខាទី១ និង​ជា​អនុ​ប្រធាន​បេសកកម្ម​ស្ថាន​ទូត​អូស្ត្រាលី​បាន​​ផ្តល់​ឲ្យ​សេចក្តីថ្លែង​ការណ៍​​មួយមក​ពី​ក្រសួង​ការ​ពារជាតិ​អូស្ត្រាលី​​ កាល​ពីម្សិល​មិញ​។ សេចក្តី​ថ្លែង​ការណ៍នោះ​បាន​លើក​ឡើ​ង​​​​​​​​ ថា “កម្ពុជា​បាន​ពន្យារ​ពេល​សិក្ខាសាលា​មួយ​ស្តី​ពី​សន្តិសុខ​ដែនទឹក​ (ដែល​បច្ចុប្បន្ន​នេះ​កំពុង​គ្រោង​​ធ្វើ​​ឡើង​វិញ​​តាម​សំណើរបស់​កម្ពុជា) និង​សកម្មភាព​បណ្តុះបណ្តាល​ផ្នែក​ប្រឆាំង​ភេរវកម្ម​។​​សកម្ម​ភាព​​ផ្សេង​ទៀត​នៃកម្ម​វិធី​កិច្ច​សហ​ប្រតិបត្តិការ​យោធា​​របស់​យើង​ជាមួយ​​កម្ពុជា​កំពុងតែ​​​​ដំណើរការ​ជា​ធម្មតា​។ លោក ដេវ ហ្គច បាន​មាន​ប្រសាសន៍ថា លោក​​មិន​អាច​ប្រាប់​ព័ត៌មានបន្ថែម​ទៀត​អំពី​សេចក្តីថ្លែង​ការណ៍​នេះ​បាន​ទេ​។ យោង​តាម​គេហ​ទំព័រ​របស់​ស្ថាន​ទូត​នេះ​ វគ្គ​​បណ្តុះ​បណ្តាល​របស់​អូស្ត្រា​លី​​ប្រឆាំង​ភេរវកម្ម​​​សម្រាប់​​កម្ពុជា​ “ រួម​មាន​វគ្គ​បណ្តុះ​បណ្តាល​ជាមូល​ដ្ឋាន ដែល​មាន​​​ជំនាញ​ល្អៗ ដូចជា វាល​យន្ត​ហោះ​ នាវាចរណ៍​​ វេជ្ជ​​​សាស្ត្រ ​​​ និងវគ្គ​​បណ្តុះ​បណ្តាល​របស់​អង្គ​ភាព​​កម្ទេច​យុទ្ធភណ្ឌ​ និង​ផលិត​​គ្រឿង​ផ្ទុះ​ (EOD/IED)”។ គេហទំព័រនេះ​បង្ហាញថា អូស្ត្រា​លីក៏​បាន​ផ្តល់​វគ្គ​សិក្សាភាសាអង់គ្លេស​ផង​ដែរ​ដល់​សមាជិក​របស់​កង​កម្លាំង​ពិសេស​ជាតិ​ប្រឆាំង​​ភេរវកម្ម​ដែល​ដឹកនាំ​ដោយ​លោកឧត្តម​​​សេនីយ៍​​​ឯក ​ ហ៊ុន ម៉ា​ណែត​ កូន​ប្រុស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន ។ នៅ​ពេល​សួ​រជាលើក​ដំបូង​កាល​ពីថ្ងៃ​អង្គារ​ បន្ទាប់​ពី​មាន​ព័ត៌មាន​អំពីការ​ពន្យារ​ពេល​កម្ម​វិធី​របស់​អាមេរិក​ថា តើ​កម្ម​វិធី​ផ្តល់​ជំនួយ​យោធា​អូស្ត្រាលី​​​រង​ផល​ប៉ះពាល់​ដែរ​ ឬយ៉ាង​ណា​នោះ​ លោក​ ដេវ ហ្គច មិន​និយាយ​​អំពីកម្ម​វិធី​ដែល​ត្រូវ​បាន​ពន្យារ​ពេល​ទាំង​ពីរ​នោះទេ។ លោក​ ដេវ  ហ្គច  បាន​លើក​ឡើង​តាម​អ៊ីម៉េល​ថា “ កម្មវិធី​សហប្រតិបត្តិការយោធា​របស់​យើង​នៅ​កម្ពុជា​កំពុង​ដំណើរការ​។ ជា​ធម្មតា​យើង​មិន​និយាយ​អំពី​សកម្ម​ភាព​របស់​កម្មវិធី​សហ​ប្រតិបត្តិការយោធានេះទេ​”។ លោក​ឧត្តម​សេនីយ៍​ឯក សួន​ សំណាង​ ​ប្រធាន​នាយក​ដ្ឋាន​គោល​នយោបាយ​ និង​​កិច្ច​ការ​បរទេស​ក្រសួង​ការ​ពារ​ជាតិ​បាន​មាន​​ប្រសាសន៍ថា កម្មវិធី​បណ្តុះ​បណ្តាល​អំពី​សន្តិ​សុខ​ដែន​ទឹក​ ដែល​គ្រោងធ្វើ​​​ដំបូង​នៅ​ខែ​មិថុនា​​នោះ​ត្រូវ​បាន​ពន្យារ​ពេល​ហើយ​។ លោក​បាន​មាន​ប្រសាសន៍ថា “ យើង​បាន​ពន្យារពេល​សិក្ខាសាលា​ស្តីពីសន្តិសុខ​ដែន​ទឹក​ជាមួយ​អូស្ត្រាលី​ ពីព្រោះ​យើង​ជាប់​រវល់​ជាមួយ​ការ​បោះ​ឆ្នោត​ ប៉ុន្តែ សិក្ខា​សាលា​​​​នេះអាច​ចាប់​ផ្តើម​វិញ​នៅ​សប្តា​ហ៍​ទី​១​ ឬ​​​សប្តាហ៍ទី​២​ខែ​ក្រោយ​”។ អ្នក​វិភាគ​បាន​និយាយ​ថា សេចក្តី​សម្រេច​របស់​កម្ពុជា​ក្នុង​ការ​ពន្យារ​ពេល​ជំនួយ​យោធា​អាមេរិក​មួយ​ចំនួន​រួម​ទាំង​គម្រោង​បណ្តុះ​បណ្តាល​​កង​ទ័ពអាកាស​មួយ​ផងនោះ​ គឺជា​ប្រតិកម្ម​ចំពោះការ​ជ្រៀតជ្រែក​របស់​សហ​​​រដ្ឋ​​​អាមេរិក​ក្នុង​កិច្ច​ការ​កម្ពុជា​។ ការ​ពន្យារពេល​កម្ម​វិធី​ទាំង​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​ក្រសួង​ការបរទេស​អាមេរិក​បាន​អំពាវ​នាវ​ឲ្យមាន​ការ​សើុបអង្កេត​ឲ្យ​បាន​ច្បាស់​លាស់​លើការ​ចោទ​ប្រកាន់​ពី​ភាព​មិន​ប្រក្រតី​​នៅ​ពេល​បោះឆ្នោត​ និង​បន្ទាប់​ពី​សមាជិក​សភា​អាមេរិក​ពិភាក្សា​ពីការ​កាត់​ផ្តាច់​ជំនួយ​ដល់​ប្រទេស​កម្ពុជា​ដោយសារ​មាន​បញ្ហា​ក្នុង​ដំណើរការ​បោះឆ្នោត​។ ខណៈដែល​មាន​ការ​រិះគន់​ពីអាមេរិក​ពាក់​ព័ន្ធនឹង​ការ​បោះឆ្នោត​នេះ​ធ្វើ​ឲ្យមាន​កំហឹង​ពី​លោក​ ហ៊ុន​ សែន​​ ដោយ​នាយក​រដ្ឋ​មន្ត្រី​រូប​នេះ​​ហ៊ាន​ជំរុញ​ឲ្យ​​ប្រទេស​មហាអំណា​ច​នេះ​កាត់​ផ្តាច់​ជំនួយ​នោះ​​ ​អូស្ត្រាលី​​មិន​សូវ​ហ៊ាន​​និយាយ​ដោយ​ផ្ទាល់​ និង​ត្រង់​ៗ​ទេ។ កាល​ពីខែ​តុលា​ ឆ្នាំមុន​ព្រឹទ្ធសភា​អូស្ត្រាលី​ដែល​បាន​ចេញ​សេចក្តីសម្រេច​មួយ​​ស្នើ​ឲ្យ​រដ្ឋាភិ​​​បាល​កម្ពុជា​ “រៀបចំការ​បោះ​ឆ្នោត​ដោយ​សេរី និ​ង​យុត្តិធម៌​នៅក្នុង​​​​ឆ្នាំ​២០១៣​” ​និង​ដែល​​​នៅពេល​​នោះ​ លោក​ សម​រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ​ជា​គណបក្ស​ប្រឆាំង​កំពុង​និរទេស​ខ្លួន​នៅ​ឡើយ​ដើម្បី គេច​វេះ​ពី​ទោស​ជាប់​ពន្ធនាគារ​នោះ ​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ធានា​ឲ្យ​លោក​បាន​ចូល​រួម​ពេញ​លេញ​ក្នុងការ​បោះឆ្នោត​នេះ​។ រដ្ឋាភិបាល​អូស្ត្រាលី​មិន​ទាន់​ទទួល​ស្គាល់​ ជាសាធារណៈ​ ឬ​បដិសេធ​លទ្ធផលបោះ​ឆ្នោត​​បឋម​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​​បាន​ឈ្នះ​ដោយ​បាត់​បង់​សំឡេង​យ៉ាង​ច្រើន​នោះទេ​។​ ប៉ុន្តែ គណបក្ស​បៃតង​  ដែល​ជា​គណបក្ស​តូច​នៅ​​ប្រទេស​អូស្ត្រាលី​បាន​​ស្នើ​​ឲ្យ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​គាំទ្រ​ការ​អំពាវ​នាវ​ឲ្យមាន​ការ​សើុបអង្កេត​ដោយ​ឯករាជ្យ​លើ​ភាព​មិន​ប្រក្រតី​ទាំង​នេះ​។ មន្ត្រី​កម្ពុជា​បាន​និយាយ​សម្រាល​សារៈ​សំខាន់​នៃការ​ពន្យា​រពេល​ជំនួយ​នេះ​ ហើយ​​កាល​ពីថ្ងៃពុធ​ ក្រសួង​ការ​បរទេស​កម្ពុជា​បាន​បញ្ជាក់​ថា ទំនាក់​ទំនង​កម្ពុជា​ និ​ងសហ​​​រដ្ឋ​​​អាមេរិក​នៅ​ជាធម្មតា​។ លោក​ ស៊ាន​ ម៉ាកគីនតុស អ្នក​នាំពាក្យ​ស្ថាន​ទូត​អាមេរិក​បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​ពីរ​ថ្ងៃ​មក​ហើយ​ចាប់​តាំង​ម្សិល​មិញ៕ ប្រែសម្រួល​ដោយ មូល គឹមហឿន​

រដ្ឋាភិបាល​និយាយថា​ ខ្លួន​នៅ​មានទំនាក់​ទំនង​​ធម្មតា​ជាមួយ​អាមេរិក​

កាល​ពីម្សិលមិញ រដ្ឋា​ភិបាល​បាន​បញ្ជាក់​ថា ការ​សម្រេច​របស់​កម្ពុជា​ក្នុង​ការ​ពន្យារ​ពេល​កម្មវិធីផ្តល់​ជំនួយ​យោធា​របស់អាមេរិក​​បន្ទាប់​ពីការ​បោះឆ្នោត​ថ្ងៃ​ទី២៨ ខែកក្កដា​នេះ​នឹង​មិនមាន​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​​លើ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរទេ។ ស្ថាន​ទូត​អាមេរិក​ប្រចាំរាជធានី​ភ្នំពេញ​បាន​បដិសេធមិន​​ប្រាប់​ឲ្យ​​ច្បាស់​ថា តើ​​កម្មវិធី​មួយ​ណា​ក្នុ​ងចំណោម​កម្មវិធីផ្តល់​ជំនួយ​យោធា​​​របស់អាមេរិក​​​ត្រូវ​បាន​ពន្យារ​ពេល​នោះ​ទេ​ ប៉ុន្តែ​ បាន​ឲ្យដឹង​កាល​ពីថ្ងៃអង្គារ​ថា កម្ម​វិធី​ទាំង​នោះ​​ជាប់​ពាក់​ព័ន្ធ​នឹង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ក្នុង​កង​យោធពល​ខេមរភូមិន្ទ​។ លោក​ស្រី ម៉ារី ហាហ្វ អ្នក​នាំពាក្យ​ក្រសួង​​​ការ​បរទេសអាមេរិក​ក៏បាន​មាន​ប្រសាសន៍ាល​ពីថ្ងៃអង្គារ​ផង​ដែរថា ការសម្រេច​នេះ​មិន​មែន​ជាអ្វី​ដែល​អាមេរិក​ចង់​បាន​នោះ​ទេ​ ហើយ​បាន​បញ្ជាក់​ថា រឿង​នេះពាក់​ព័ន្ធ​នឹង​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.) ដែល​បាន​ប្រកាស​លទ្ធ​ផល​បោះ​ឆ្នោត​បឋ​ម​ ព្រោះ​គណបក្សប្រជាជន​កម្ពុជា និង​គណ​បក្ស​សង្គ្រោះ​ជាតិ​​កំពុង​រក​វិធី​ដោះ​ស្រាយ​​​​វិវាទ​ក្នុង​ការ​​បោះ​ឆ្នោត​នេះ​។ អ្នក​វិភាគ​បាន​ឲ្យដឹង​ថា សេចក្តី​សម្រេច​របស់​ក្រសួង​ការ​ពារជាតិ​ក្នុង​ការ​​ពន្យារ​ពេល​កម្មវិធី​មួយ​ចំនួន​ជាមួយ​អាមេរិកនោះ ត្រូវ​បាន​​​ចាត់​ទុក​ថា ជា​បញ្ហា​ការទូត​។ លោក​ កុយ គួង​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​បញ្ជាក់​ថា ការ​ពន្យារពេល​នេះ​មិន​មាន​បញ្ហា​ដល់​ទំនាក់​ទំនង​អន្តរជាតិ​របស់​កម្ពុជា​ ចំពេល​មាន​ទស្សន​លើក​ឡើង​ថា កម្ពុជា​បាន​ធ្វើ​សេចក្តីសម្រេច​នេះ​ បន្ទាប់​ពី​មាន​ការ​អំពាវ​នាវ​​ពី​សមាជិក​សភា​អាមេរិក​ឲ្យកាត់​ជំនួ​យ​យោធា​ដល់​ប្រទេស​កម្ពុជា​ទាំង​អស់​ ប្រសិន​បើ​ការ​បោះឆ្នោត​ជាតិ​នេះ​មិន​មាន​យុត្តិធម៌នោះ​។ លោក​បាន​មាន​ប្រសាសន៍ថា “  ក្រសួង​ការ​ពារជាតិ​បាន​បញ្ជាក់​រួច​ហើយ​អំពី​រឿង​នេះ​”។ លោក​បាន​លើកឡើង​ពី​សម្តី​របស់​ឧត្តម​សេនីយ៍ឯក​ នឹម សុវ៉ាត អគ្គនាយក​​នៃ​អគ្គ​នាយក​ដ្ឋាន​គោល​នយោបាយ​ និង​កិច្ច​ការ​បរទេស​កាល​ពីថ្ងៃ​អង្គារ  ​ដែល​បាន​​​និយាយ​សម្រាល​ការ​ពន្យារ​ពេល​នេះ​។ លោក​ កុយ គួ​ង​ បាន​បន្ថែម​ថា “ ទំនាក់​ទំនង​រវាង​កម្ពុជា និង​អាមេរិក​នៅ​ជា​ធម្មតា​។ លោក​  ស៊ាន  ម៉ាកគីន​តុស អ្នក​នាំពាក្យ​ស្ថាន​ទូត​អាមេរិក​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ទេ​កាល​ពីម្សិលមិញ​។ ប៉ុន្តែ លោកឧត្តម​សេនីយ៍​ឯក រស់ឆោម​ ប្រធាន​ខុទ្ទកាល័យ​លោក​ ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារជាតិ​បានមាន​ប្រសាសន៍ថា ការ​ចូល​រួម​របស់​កម្ពុជា​នៅ​ក្នុងកម្មវិធីផ្តល់​ជំនួយ​យោធា​​របស់អាមេរិក​​​មួយ​ចំនួន​រួម​ទាំង​កម្ម​វិធី​បណ្តុះបណ្តាល​កង​ទ័ពអាកាស​ផង​ដែរ​នោះ​ត្រូវ​បាន​ពន្យារ​ពេល​ហើយ​ “ពីព្រោះ​យើង​កំពុង​បង្កើត​រដ្ឋាភិបាល​” ។ លោក​​ឧត្តម​សេនីយ៍​ឯក ស៊ឹង​ សំណាង​ មេ​បញ្ជាការ​កងទ័ព​អាកាស​កម្ពុជា​បាន​ប្រាប់​ឈ្មោះ​កម្ម​វិធីជាក់​លាក់​មួយ​ដែល​ត្រូវ​បាន​ពន្យារ​ពេល​។ លោក​បាន​មាន​ប្រសាសន៍ថា “កម្ម​វិធី បណ្តុះ​បណ្តាល​មួយ​ដែល​ត្រូវ​បាន​ពន្យារ​ពេល​នោះ គឺ​កម្មវិធី​អ្នក​ការ​ពារមហា​សមុទ្រ​ប៉ាស៊ីហ្វិក (Pacific Defender)”។ យោង​តាម​សេចក្តី​ប្រកាស​មួយ​នៅ​តាម​​គេហទំព័រ​របស់​កង​ទ័ព​អាកាសអាមេរិក​​ប្រចាំ​មហាសមុទ្រប៉ាស៊ីហ្វិក​​​ មន្ត្រីយោធា​បាន​ចូល​រួម​​​កម្ម​វិធី​មួយ​ដែល​មាន​ឈ្មោះ​ថា ឯក​ភាព​​មហា​សមុទ្រប៉ាស៊ី​ហ្វិក​  និង​អ្នក​ការ​ពារ​មហា​​សមុទ្រ​ប៉ាស៊ីហ្វិក​ ​(Pacific Unity and Pacific Defender) នៅ​មូល​ដ្ឋាន​ទ័ព​អាកាស អ៊ែន​ឌឺ​សេន​នៅក្នុង​តំបន់​ Guam កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១២។ មន្ត្រី​កម្ពុជា ​រួម​ជាមួយ​​សមភាគី​ហ្វីលីពីន ឡាវ ថៃ ម៉ុង​ហ្គោលី និង​វៀត​ណាម​បាន​ចូល​រួម​​នៅក្នុង​គម្រោង​មួយ​ដែល​ផ្តោ​ត​លើ​ការ​ហ្វឹក​ហាត់​នានាដូចជា​ ការ​ប្រើ​ប្រាស់សព្វាវុធ និង​ការ​ប្រឆាំ​ង​អំពើ​ភេរ​វកម្ម​។ សេចក្តីប្រកាស​នោះបាន​លើក​ឡើង​ថា “ពេញ​មួយ​សប្តាហ៍​នេះ ​​អ្នក​ចូល​រួម​​បាន​ពិភាក្សា​គ្នា​ពីការ​ត្រៀម​លក្ខណៈ​សម្រាប់​ការ​គ្រប់​គ្រង  ​​ការ​សង្គ្រោះ​បន្ទាន់​ សព្វាវុធ​  និង​ការ​​ប្រើ​ប្រាស់​អាវុធ​ កា​រស្ទង់​មតិ​ និង​ការ​ប្រមូល​ទិន្នន័យ​ ព្រម​ទាំង​ការ​ប្រឆាំង​ភេរវកម្ម​ និង​ការ​ពារ​កង​កម្លាំង​”។ រូបភាព​ក្នុង​ការ​ហាត់សម​នោះ​បង្ហាញ​ពី​លោក​វរ​សេនីយ៍​ឯក​កង​ទ័ព​អាកាស​ សាន សាវឿន​ និង​មន្ត្រី​កម្ពុជា​បីនាក់​ទៀត​កំពុង​ទទួល​ការ​បង្ហាញ​ប្រាប់​ពី​​បច្ចេក​ទេស​​ប្រើ​អាវុធ​ស្វ័យ​ប្រវត្តិធំៗ ​និង​បច្ចេកទេស​បោស​សម្អាត​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ និងគ្រឿង​ផ្ទុះ​​ផ្សេង​ៗ​ទៀត​។ គេមិន​ទាន់​ដឹង​ច្បាស់​ថា  តើ​មាន​កម្មវិធី​ផ្សេង​ទៀត​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ពន្យារ​ពេល​នេះ​ ឬអត់​នោះ​ទេ​ ហើយ​​សហ​រដ្ឋ​អាមេរិក​និយាយថា ការ​ពន្យារ​ពេល​នេះ​សម្រេច​ជា​ឯកតោ​ភាគី​ដោយ​ភាគី​កម្ពុជា​   និង​មិន​ទាន់​ដឹង​ថា តើ​វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​វគ្គ​បណ្តុះ​បណ្តាល​កង​កម្លាំង​​ពិសេស​ប្រឆាំង​ភេរវកម្ម​ ដែល​ដឹកនាំដោយ​លោក​​ឧត្តម​សេនី​យ៍​ឯក ហ៊ុន​ ម៉ាណែត កូន​ប្រុស​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដែរ​ឬ​​អត់​នោះទេ​។ កាល​ពីម្សិល​មិញ​ លោក​ឧត្តម​សេនីយ៍​ឯក នឹម សុវ៉ាត បាន​មាន​ប្រសាសន៍​ជាថ្មី​ម្តង​ទៀត​ថា ការ​ពន្យា​រពេល​កម្មវិធី​នេះ គឺដោយ​សារ​បញ្ហា​ធនធាន​។ លោក​បាន​មាន​ប្រសាសន៍​​ដោយ​មិន​ប្រាប់​​លម្អិត​ថែមទៀត​ថា “យើង​បាន​ពន្យារ​ពេល​ជាមួយ​អាមេរិក​ពីព្រោះ​យើង​ត្រូវ​ត្រៀម ​កង​កម្លាំង​ និង​ឧបករណ៍​ ”។ ​ប៉ុន្តែ អ្នក​សង្កេត​ការណ៍​បាន​និយាយ​ថា ទង្វើ​នេះ​​ហាក់​ដូច​ជា​​ធ្វើ​ឡើង​ទុកជាមុន​របស់​ភាគីកម្ពុជា បន្ទាប់​ពីសមាជិក​សភា​អាមេរិក​កាល​ពីខែមុន​បាន​ពិភាក្សា​គ្នា​អំពីការ​ដក​ជំនួយ​ទាំង​អស់​សម្រាប់​កម្ពុជា​ និង​បន្ទាប់ពី​ក្រសួង​ការ​បរទេស​អាមេរិក​បាន​ប្រកាន់​គោល​ជំហ​ររឹងមាំ​លើ​ការ​ចោទ​ប្រកាន់​ពី​ភាព​មិន​ប្រក្រតី​អំឡុង​ពេល​បោះឆ្នោត​កាល​ពីថ្ងៃទី​២៨​ខែ​កក្កដា។ លោក ហ៊ុន​ សែន​ បាន​ប្រាប់​អាមេរិក​   ឲ្យ​កាត់​ជំនួយ​​  ហើយ​​ផ្តោត​លើ​​ប្រទេស​ចិន​ ដែល​ជា​​អ្នក​ផ្តល់​ជំនួយ​ដ៏ធំ​របស់​កម្ពុជា​ដើម្បី​​បំពេញ​​តម្រូវការ​​ខ្វះខាតណាមួយ​។ លោក ចន សៀសៀរី  ជាសាស្ត្រាចារ្យ​នៅ​​កម្ពុជា និង​ជាអ្នក​ជំនួយការ​​សាស្ត្រាចារ្យ​នៅ​​មហា​វិទ្យាល័យ​គោល​នយោបាយ​សាធារណៈនៃ​សាកល​វិទ្យា​ល័យ​ Gerald R.Ford  ​បាន​លើក​ឡើង​តាម​អីុម៉េល​ថា “ ការសម្រេច​របស់​កម្ពុជា​​នៅ​ក្នុង​ការ​​ពន្យា​រ​ពេល​​កិច្ច​សហ​ប្រតិបត្តិការ​​យោធា​ជាមួយ​សហរដ្ឋ​អាមេរិក​មិន​មែន​ជា​ការ​ល្អនោះទេ​  ហើយ​មន្ត្រី​​កម្ពុជាបាន​​​និយាយ​សម្រាល​ពីបញ្ហា​នេះ​ចាប់​តាំង​ពីមាន​ការ​​ប្រកាស​ពីការ​ពន្យារ​ពេល​នេះ​មក​­”។ លោក​ ចន សៀ​សៀរី  ​បាន​មាន​ប្រសាសន៍​ថា “រដ្ឋាភិ​បាល​កម្ពុជា​កំពុង​ព្យាយាម​យ៉ាង​ច្បាស់​ដើម្បី​បង្ហាញ​ថា ខ្លួន​មិន​ពឹង​ផ្អែក​លើ​ជំនួយ​​សហ​រដ្ឋ​អាមេរិក​  ហើយ​ក៏មិន​ចង់​បញ្ចប់​កិច្ច​សហ​ប្រតិបត្តិការ​យោ​ធា​ណា​មួយ​ដែរ​”។ លោក​បាន​បន្ថែម​ថា  កម្ពុជា​មិន​ចង់​ពឹង​ផ្អែក​ច្រើន​ពេក​លើ​ប្រទេស​ចិន​នោះ​ទេ​​​។ “ ការ​ពឹង​ផ្អែក​ច្រើន​ពេក​ទៅ​លើ​ប្រភព​ណា​មួយ​សម្រាប់​ជំនួយ​ពីក្រៅ​នោះ​ធ្វើ​ឲ្យ​ប្រទេស​តូច​មួយ​ដូច​ជាប្រទេសកម្ពុជា​ទទួល​រង​ឥទ្ធិពល​​មិន​ល្អ​ពី​បរទេស​”។ លោក​  សៀសៀរី  បាន​លើក​ឡើង​ថា ទោះ​បីជា​ពួក​គេមិន​និយាយ​ពី​រឿង​នេះ​​ជា​សាធារណៈ​ក៏​ដោយ​ ក៏បណ្តា​ប្រទេស​ជិត​ខាង​កម្ពុជា​​មាន​កង្វល់​អំពី​ការ​ដែល​កម្ពុជា​ងាក​ចេញ​ពីលោក​ខាង​លិច​។ លោក​បាន​មាន​ប្រសាសន៍ថា “ ប្រទេស​ជិត​ខាង​កម្ពុជា​ភាគច្រើន​ដែល​ជា​សមាជិក​អាស៊ាន​មិន​ចង់​ឲ្យ​កម្ពុជា​ពឹង​ផ្អែក​ច្រើន​ពេក​លើ​ប្រទេស​ចិន​នោះទេ​ ជាពិសេស​នៅ​ក្នុង​សង្វៀន​​យោធា ​ ហើយ​​ពាក់​ព័ន្ធ​នឹង​ជម្លោះ​កំពុង​បន្ត​​នៅសមុទ្រ​ចិន​ខាង​ត្បូង​”។ លោក​ ខាលីល​ ថៃយ័រ អ្នក​ជំនាញ​ពី​អាសីុ​អាគ្នេយ៍​នៅ​បណ្ឌិត​្យ​សភា​កង​ទ័ព​អូស្ត្រាលី​ក្នុង​ទីក្រុង​កង់​បេរ៉ា បាន​មាន​ប្រសាសន៍ថា កម្ពុជា​មាន​ការ​គាំទ្រ​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ពី​ប្រទេស​ដែល​​យល់​ព្រម​តាម​​គោល​ជំហរ​របស់​ខ្លួន​លើ​ការ​មិន​អន្តរាគមន៍​ពីបរទេស​។ លោក​  ថៃយ័រ​  បានថ្លែង​​ថា “ ទង្វើ​របស់​កម្ពុជា​​ស្ថិត​នៅ​ក្នុង​ភាពមិន​ច្បាស់​លាស់​ និង​​មិន​បង្កឲ្យ​មាន​​ជម្លោះ​ដោយ​ផ្ទាល់នោះទេ​”។ “​ ទង្វើ​របស​់់កម្ពុជា​ហាក់​ដូច​ជាមិន​ប្រញាប់​​ប្រញាល់​ ឬមាន​ប្រតិកម្ម​ខ្លាំង​នោះ​ទេ​។​ពួក​គេ​គ្រាន់​តែ​​ព្រមាន​អាមេរិក​​ និង​ប្រទេស​នៅអឺរ៉ុប​អំពីផល​វិបាក​ចំពោះ​ការ​រិះគន់​របស់​ពួក​គេ​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជាការ​ជ្រៀត​​​ជ្រែក​​ខ្លាំង​​ពេក​”។ លោក​ក៏បានមាន​ប្រសាសន៍ដែរ​ថា  ការ​ពន្យារ​ពេល​នេះ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​​ខ្លាំង​ដល់​ទំនាក់​ទំនង​កម្ពុជា​​នោះទេ​ និង​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ​ជំនួយ​អាមេរិក​ភាគ​ច្រើន​ទំនង​ជានឹង​បន្ត​​វិញ។ “ រហូត​មក​ទល់​ពេល​នេះ​ បញ្ហា​ក្នុង​ស្រុក​នៅ​កម្ពុជា​មិន​ទាន់​ឈាន​ដល់​ចំណុច​មួយ​​រហូត​ដល់​​អាមេរិក​លុប​ចោល​ជំនួយ​យោធា​ទាំងអស់​នោះទេ​។ អាមេរិក​ទំនង​ជានឹង​បន្ត​ផ្តល់​ជំនួយ​ដល់​កម្ពុជានៅ​ក្នុង​ការ​បណ្តុះ​បណ្តាល​សម្រាប់​ការ​ថែរក្សា​សន្តិភាព​អន្តរ​ជាតិ​ក្រោម​អង្គការ​សហប្រជាជាតិ​ ហើយ​​កង​ទ័ព​ជើង​ទឹក​អាមេរិក​ទំនង​ជា​នឹង​យក​​កប៉ាល់​ចូល​មក​ធ្វើ​ទស្សនកិច្ច​ជា​ប្រចាំ​​”៕­ ប្រែសម្រួលដោយ មូល គឹមហឿន

កម្ពុជា​ពន្យារពេលទទួល​​ជំនួយ​យោធា​របស់​សហ​រដ្ឋ​អាមេរិក​

កម្ពុជា​បានពន្យារពេល​​កម្ម​វិធីផ្តល់​ជំនួយ​យោធា​របស់​អាមេរិក​ភ្លាម​ៗ​  បន្ទាប់​ពីកា​រ​បោះ​​ឆ្នោត​ជាតិ​ថ្ងៃទី​២៨ ខែ​កក្កដា ជាទង្វើ​មួយ​ដែល​អ្នក​វិភាគ​និយាយ​ថា ឆ្លុះ​បញ្ចាំង​ពី​ភាព​តាន​តឹង​​នៅ​ក្នុង​ទំនាក់​ទំនង​បន្ទាប់​ពី​មាន​ការ​ពង្រឹង​ទំនាក់​ទំនង​យោធា​ជាច្រើន​ឆ្នាំ​​​ នេះ​​បើ​តាម​ការ​បញ្ជាក់​​កាល​ពីម្សិល​មិញ ពី​ក្រុម​មន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ សហរដ្ឋ​អាមេរិក​បាន​បង្កើន​វគ្គ​បណ្តុះ​បណ្តាល​ និង​ការ​ផ្តល់​មូលនិធិផ្សេងទៀត​ដល់​កង​យោធ​ពល​ខេមរភូមិន្ទ​ ប៉ុន្តែ ការ​ពន្យារ​ពេល​នេះ​កើត​​មាន​ឡើង​បន្ទាប់​ពី​សមាជិក​សភា​អាមេរិក​​​​អំពាវ​នាវ​ឲ្យ​សហរដ្ឋ​អាមេរិក​កាត់​ផ្តាច់​ជំនួយ​ដល់​កម្ពុជា​ និង​បន្ទាប់​ពី​​ក្រសួងការ​បរទេស​អាមេរិក​​បាន​ស្នើ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ម៉ត់​ចត់​លើការ​ចោ​ទប្រកាន់​ពី​ភាព​មិន​ប្រក្រតី​​​នៅពេល​បោះឆ្នោត​កាល​ពីខែ​មុន​។ នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ទីក្រុង​វ៉ាស៊ីន​​តោន​កាល​ពីថ្ងៃ​ច័ន្ទ លោក​ស្រី ម៉ារី​ ហាហ្វ (Marie Harf) អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​លើក​ឡើង​ថា ការ​ផ្អាក​ជំនួយ​យោធា​នេះ ធ្វើ​ឡើ​ងជា​ឯកតោ​ភាគី​ពី​រដ្ឋា​ភិ​បាល​កម្ពុជា​។ លោក​ស្រី ហាហ្វ បាន​មាន​ប្រសាសន៍ថា “ បន្ទាប់​ពីការ​បោះឆ្នោត​ ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​បាន​ផ្អាក​ ឬលុប​ចោល​កម្មវិធី​យោធា​អន្តរជាតិ​មួយ​ចំនួន​​រួម​ទាំ​ងជំនួយ​យោធា​អាមេរិក​ផង​ដែរ​។ យើង​មិន​ចាត់​ទុក​ការ​លុប​ចោល​កម្មវិធីទាំង​នេះ​ជា​ការ​ផ្អាក​ទំនាក់​ទំនង​យោធា​នោះ​ទេ​។ យើង​មិន​បាន​បង្ហាញថា យើង​ផ្អាក​ទំនាក់​ទំនង​យោធា​នោះ​ទេ​”។ លោក​ស្រីបាន​មាន​ប្រសាសន៍ថា  សហ​រដ្ឋ​​​អាមេរិក​កំពុង​​រង់​ចាំមើល​ថា តើបន្ទាប់មក​​កម្ពុជា​នឹង​​ធ្វើ​ដូចម្តេច​ទៀត​ពាក់​ព័ន្ធ​នឹង​ជំនួយ​យោធា​របស់​ខ្លួន ហើយ​បាន​បញ្ជាក់​ថា សហ​រដ្ឋ​អាមេរិក​នឹង​ចាត់​វិធាន​ការ​ណា​មួយ​​ទៅ​តាមការ​វិវត្ត​នៃ​ស្ថាន​ភាពនយោបាយ​ក្រោយ​ការ​បោះឆ្នោត​។ នៅ​ពេល​អ្នក​យក​ព័ត៌មាន​សួរ​ថា តើ​សហ​រដ្ឋ​អាមេរិក​​មាន​ការ​ខក​ចិត្ត​ចំពោះ​សេចក្តី​សម្រេច​​ពន្យារពេល​​កម្ម​វិធី​ទាំង​នេះឬ​យ៉ាង​ណា​នោះ​ លោក​ស្រី​បាន​មាន​ប្រសាសន៍ថា “ដូចខ្ញុំ​បាន​និយាយ​រួច​ហើយ​ យើង​កំពុង​រង់ចាំ​មើលថា តើ​បន្ទាប់​មក​ទៀត​នឹង​មាន​អ្វី​កើត​ឡើង​។ យើង​មិន​ចាត់​ទុក​រឿង​នេះ​ជាការ​ផ្អាក​​​ទំនាក់​ទំនង​យោធា​ ឬ​មិត្ត​ភាព​ស្រុងនោះ​ទេ​។ យើង​មិន​បាន​បង្ហាញថា នោះគឺជា​អ្វី​ដែល​យើង​ចង់​បាន​​ទេ​។ ដូច្នេះ​រឿង​នេះ​ពិត​ជា​ទាក់​ទង​នឹង​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ (គ.ជ.ប.) ដែល​បាន​ប្រកាស​លទ្ធផល​បោះឆ្នោត​បឋម​ ដូច្នេះ​ហើយយើង​នឹង​រង់ចាំមើល​​​ស្ថាន​ភាព​​ដែល​កើ​តឡើង​ជាក់ស្តែង​ ហើយ​ពិនិត្យ​មើល​ថា តើ​យើង​នឹង​ត្រូវ​ធ្វើ​យ៉ាង​ដូចម្តេច​​”។ លោក​ស្រី ហាហ្វ បដិសេធ​មិន​ប្រាប់​ថា តើ​អាមេរិក​នឹង​លើកឡើង​ពី​បញ្ហា​នេះ​ជា​មួយ​​រដ្ឋាភិបាល​កម្ពុជា​ ឬយ៉ាងណា​នោះ​ទេ​។ ស្ថាន​ទូត​អាមេរិក​បាន​ឲ្យដឹង​ថា ខ្លួន​ត្រូវ​បាន​ជូនដំណឹង​ថា កម្មវិធី​យោធា​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​នឹង​សហរដ្ឋ​អាមេរិក​​ និង​ប្រទេស​ផ្សេង​ទៀត​ត្រូវបាន​ពន្យារពេល​រហូត​ដល់​មាន​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​។ ប៉ុន្តែ មន្ត្រី​ក្រសួង​ការ​ពារជាតិ​ម្នាក់​បាន​និយាយថា មាន​តែ​កម្មវិធី​ផ្តល់​ជំនួយ​យោធា​អាមេរិក​ប៉ុណ្ណោះ​ត្រូវ​បាន​ពន្យារពេល​ ហើយ​បាន​បញ្ជាក់ថ​ា ទាំង​កម្ពុជា​ និង​អាមេរិក​បាន​ព្រម​ព្រៀង​លើការ​​ពន្យារពេល​នេះ​។ កាល​ពីព្រឹក​ម្សិលមិញ ក្រសួង​ការ​ពារ​ជាតិ​បាន​ធ្វើ​សន្និសីទកាសែត​មួយ​ដែល​នៅ​ក្នុង​នោះ​លោក​​ឧត្តម​សេនីយ៍​ឯក នឹម សុវ៉ាត​ អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​គោល​នយោ​បាយ​ និ​ង​កិច្ច​ការបរទេសនៅ​ក្រសួង​ការ​ពារ​ជាតិ​បាន​បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា កម្ម​វិធី​រួម​​មួយ​ចំនួន​ជាមួយ​សហរដ្ឋ​អាមេរិក  ​ត្រូវ​បាន​ពន្យារពេល។ ទោះជាយ៉ាង​ណា លោក​មាន​ប្រសាសន៍​ថា ការ​ពន្យារពេល​​កម្មវិធី​ទាំង​នេះ​មិន​​ទាក់​ទង​ទៅនឹង​ការ​បោះឆ្នោតទេ​ ប៉ុន្តែ លោក​​បាន​​ព្យាយាម​ពន្យល់​យ៉ាង​ច្បាស់​ពី​​មូល​ហេតុ​ចំពោះការ​ពន្យារពេល​នេះ​​ ឬ​​ពេល​វេលា​នៃ​ការ​ពន្យារពេល​នេះ​។​​​​​​ លោក​បាន​មាន​ប្រសាសន៍ថា “កម្ពុជា​ត្រូវ​​ត្រៀម​លក្ខណៈ​ឲ្យ​បាន​ល្អ​ និង​រក​អ្នក​ជំនាញ​ក្នុងកង​យោធពល​ខេមរភូមិន្ទ​ដើម្បី​​ចូល​រួម​កម្ម​វិធី​ផ្តល់​ជំនួយ​យោធា​អាមេរិក​។ ដូច្នេះ​យើង​ពន្យារពេល​មួយ​រយៈ​សិន​។វា​មិន​ប៉ះ​ពាល់​ដល់​ផ្នែក​​ណាមួយ​នៃ​ការ​បំពេញ​ភារកិច្ច​របស់​យើង​​ចំពោះ​ប្រទេស​ជាតិ​នោះទេ​”។ លោក​ឧត្តមសេនីយ៍​ឯក​ នឹម​ សុវ៉ាត បាន​មាន​ប្រសាសន៍​បន្ថែ​មថា “ខ្ញុំ​ចង់​ពន្យល់​ថា ពាក្យ​ពន្យារពេល​ខុស​គ្នា​ពី​ពាក្យ​ផ្អាក​ ឬពាក្យ​លុប​ចោល​​។ កា​រពន្យារ​ពេល​មាន​ន័យ​ថា ឥឡូវ​នេះយើង​ពន្យារ​ពេល​ជំនួយរហូត​ដល់​ពេលក្រោយ”។ ប៉ុន្តែ លោក​បាន​បដិសេធ​មិន​ប្រាប់​ថា តើ​ការ​ពន្យារ​ពេល​នេះ​នឹង​ចប់​នៅ​ពេល​ណា​ទេ​។ លោក​បាន​បញ្ជាក់​ថា ទំនាក់​ទំនង​យោធា​ជាមួយ​អាមេរិក​នឹ​ងបន្ត​ ដោយលោក​លើក​ឡើង​ពី​កម្មវិធី​ផ្តល់​ហិរញ្ញវត្ថុ​ដល់​យោធា​បរទេស​​របស់​ក្រសួង​ការ​បរទេស​អាមេរិ​ក​ជា​ឧទាហរណ៍​។ លោក​បាន​មាន​ប្រសាសន៍ថា “តាម​កម្ម​វិធី​ផ្តល់​ហិរញ្ញវត្ថុ​ដល់​យោធា​បរទេស​នេះ​​ យើង​បាន​ព្រម​ព្រៀង​គ្នា​ជាមួយ​សហរដ្ឋ​អាមេរិក​​រួច​ហើយ​។ យើង​នៅតែ​រំពឹង​ថា សហរដ្ឋ​អាមេរិក​​នឹង​ផ្តល់​ជំនួយ​ថែម​ទៀត​សម្រាប់​ឆ្នាំនេះដូច​ដែល​បាន​គ្រោង​ទុក​។ បច្ចុប្បន្ន​នេះ​មាន​ឧបករ​ណ៍មួយ​ចំនួន​ និង​សម្ភារ​ផ្សេង​ៗ​ទៀត​ដែល​បាន​សន្យា​ផ្តល់​ឲ្យ​ក្រោម​កម្មវិធី​ផ្តល់​ហិរញ្ញវត្ថុ​ដល់​យោធា​បរទេស​នេះ​ ដែល​មិនទាន់​បាន​មក​ដល់​នៅ​ឡើយ​ ប៉ុន្តែ​ជំនួ​យ​មួយ​ចំនួន​បាន​មក​ដល់​ហើយ​”។ លោក​បាន​បន្ថែម​ថា កម្មវិធី​បណ្តុះ​បណ្តាល​​អំពីសន្តិសុខ​ដែន​ទឹក​កំពុង​ដំណើរ​ការ​នៅ​ឡើយ​។ លោកបាន​មាន​ប្រសាសន៍ថា កម្ពុជា​បាន​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ចំនួន​ ៤៧៧.០០០​ដុល្លារ​ពី​កម្មវិធី​ផ្តល់​ហិរញ្ញវត្ថុ​ដល់​យោធា​បរទេស​នៅឆ្នាំនេះ​។ ទោះបីជា​ ក្រសួង​ការបរទេស​អាមេរិក​មិន​បាន​​ផ្សព្វផ្សាយ​​តួលេខ​ថ្មី​ក៏ដោយ​ ក៏​​នៅ​ក្នុង​ឆ្នាំ​២០១១​កម្ពុជា​បាន​ទទួល​មូល​និធិ​សរុប​ពី​កម្មវិធី​ផ្តល់​ហិរញ្ញវត្ថុ​ដល់​យោធា​បរទេស​នេះ​ចំនួន​១លាន​ដុល្លារ​ដែរ​។ ជំនួយ​សរុប​ពី​សហរដ្ឋ​អាមេរិក​​សម្រាប់​កម្ពុជា​មាន​ចំនួន​៧៦​លាន​ដុល្លារ​កាល​ពីឆ្នាំមុន​។ ទោះបីជា លោក​ស្រី  ហាហ្វ បាន​មាន​ប្រសាសន៍ថា  កម្មវិធី​ផ្តល់​ជំនួយ​របស់​ប្រទេស​ផ្សេង​ទៀតក៏ត្រូវ​បាន​ពន្យារពេលដែរ​នោះ​ ​លោក​ឧត្តម​សេនីយ៍​ឯក នឹម សុវ៉ាត គ្រាន់​តែ​មាន​ប្រសាសន៍ថា កម្មវិធី​ផ្តល់​ជំនួយ​របស់​អាមេរិក​​ត្រូវ​បាន​ពន្យារ​ពេល​។ ស្ថាន​ទូត​អូស្ត្រាលី​  ស្ថានទូតកូរ៉េខាង​ត្បូង និង​ស្ថាន​ទូត​បារាំ​ងប្រចាំរាជធានី​ភ្នំពេញ​សុទ្ធ​តែ​បាន​បញ្ជាក់​កាល​ពីម្សិលមិញ​ថា  កម្មវិធី​ផ្តល់​ជំនួយ​យោធា​របស់ខ្លួន​កំពុង​ដំណើរការ​ដោយ​គ្មាន​បញ្ហា​ឡើយ​។ ស្ថាន​ទូត​ជប៉ុន​មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះសំណើ​សុំ​ការ​អត្ថា​ធិប្បាយ​ទេ​។ លោក​ ស៊ាន​ ម៉ាកគីនតុស អ្នក​នាំពាក្យ​ស្ថាន​​ទូត​អាមេរិក​បាន​បដិសេធមិ​ន​បញ្ចេញ​ឈ្មោះ​ប្រទេស​ផ្សេងទៀត​ ដែល​កម្ម​វិធី​ផ្តល់​ជំនួយ​របស់​ប្រទេស​ទាំង​នោះ​ត្រូវ​បាន​ពន្យា​រ​ពេល​នោះទេ​​ ហើយ​បាន​បញ្ជាក់​ថា មាន​តែ​កម្មវិធី​មួយ​ចំនួន​ប៉ុណ្ណោះ​ត្រូវ​បាន​ពន្យារ​ពេល​នៅកម្ពុជា​។ លោក​បាន​លើក​ឡើង​តាម​អ៊ីម៉េល​ថា “ សកម្មភាពទ្វេភាគី​ដែ​ល​រង​ផល​ប៉ះពាល់​មួយ​ចំនួន​​រវាង​អាមេរិក​ និង​កម្ពុជា​ភាគច្រើន​ពាក់​ព័ន្ធ​នឹង​​ការ​ងារ​របស់​ថ្នាក់​ដឹកនាំជាន់​ខ្ពស់​។ ចំណែក​ឯ​​សកម្ម​ភាព​ការងារកំពុង​ដំណើរ​ការ​ដូច​ការ​គ្រោង​ទុក​”។ ទោះបីជា លោក​ ម៉ាកគីនតុស មិន​បាន​បញ្ជាក់​ថា សកម្មភាព​ណាមួយ​ត្រូវ​បាន​ពន្យារ​ពេល​​ក៏​ដោយ​ ក៏​កាល​ពីមុន​អាមេរិក​បាន​ធ្វើ​សមយុទ្ធ​ជាមួយ​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​​របស់​កម្ពុជា​ដែល​ដឹកនាំដោយ​​លោក​​ឧត្តម​សេនីយ៍ឯក  ហ៊ុន​  ម៉ាណែត  កូន​ប្រុស​របស់​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ដែរ​។ កាល​ពីខែ​សីហា​ឆ្នាំមុន​ ឯកអគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​អរគុណ​លោក​ឧត្តម​​សេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត ចំពោះកា​រទទួល​ស្វាគមន៍កងកម្លាំង​ពិសេស​អាមេរិក​នៅ​កម្ពុជា​​​សម្រាប់​ការ​ហាត់​សម មាន​ឈ្មោះថា  Vector Balance Canoe។ លោក​ ម៉ាកគីន​តុស​ បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​បានធានា​អះអាង​ចំពោះ​អាមេរិក​​​ថា ​នេះ​គឺ​គ្រាន់​តែ​ជាការ​ពន្យារ​ពេល​​​មួយ​រយៈ​ប៉ុណ្ណោះ​ មិនមែន​ជាការ​លុប​ចោល​នោះទេ​ ទម្រាំ​មានការ​បង្កើត​រដ្ឋាភិ​បាល​ថ្មី​​ ដោយ​សារតែ​ការបោះឆ្នោត​ជាតិ​កាល​ពី​ថ្ងៃទី​២៨ ខែកក្កដា។ “ បើ​​ចង់​ដឹង​ថែម​ទៀត​ចំពោះ​ការ​ពន្យារ​ពេល​កម្មវិធីទាំង​នេះ​ ខ្ញុំ​សូម​ឲ្យ​លោក​​ទៅ​សួរ​រដ្ឋាភិបាល​កម្ពុជា ​ ដើម្បី​បញ្ជាក់​ពីសេចក្តី​ប្រកាស​របស់​ខ្លួន​”។ លោក​ ខៀវ​ កាញារីទ្ធ​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ លោក​ ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី និង​លោក​ កុយ​ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សុទ្ធ​តែ​បាន​បដិសេធ​មិន​​​បញ្ជាក់់​ឲ្យ​ហួស​ពី​​​សេចក្តី​ប្រកាស​របស់​ក្រសួង​ការពារ​ជាតិ​​នោះទេ។ នៅមុន​ការ​បោះឆ្នោត​ជាតិ​នេះ​​​​ អនុ​គណៈ​​​កម្មាធិការ​​សភាអាមេរិក​​មួយ​បាន​ពិភាក្សា​​គ្នា​ថា ​តើ​អាមេរិក​គួរ​កាត់​ផ្តាច់​​ជំនួយ​សម្រាប់​​ប្រទេស​កម្ពុជា ​ ឬអត់​ប្រសិនបើមាន​ការ​បោះ​ឆ្នោត​មិន​យុត្តិធម៌នោះ​។ អាមេរិក​មិន​ទាន់​ទទួលស្គាល់លទ្ធផល​នៃ​កា​របោះឆ្នោត​ដែល​លទ្ធផល​បឋម​របស់​ គណ​បក្ស​ប្រជាជន​កម្ពុជា និង​ គ.ជ.ប. បង្ហាញ​ថា គណបក្ស​កាន់​អំណាច​ជាអ្នក​ឈ្នះឆ្នោត​ប្រផិត​ប្រផើយ​នោះទេ​។ មួយ​ថ្ងៃ​បន្ទាប់​ពីការ​បោះឆ្នោត ​ក្រសួង​ការ​បរទេស​អាមេរិក​​បាន​លើក​ឡើ​ងពី​គុណ​វិបត្តិ​ដែល​មិនទាន់​បាន​ដោះស្រាយ​នៅ​ក្នុង​ដំណើរការ​បោះឆ្នោត​នៅកម្ពុជា​ ហើយ​បាន​អំពាវ​នាវឲ្យ​មាន​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ម៉ត់​ចត់​ និង​មាន​តម្លា​ភាព​លើការ​ចោទ​ប្រកាន់​ពី​ភាព​មិន​ប្រក្រតី​។ ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​លោក​​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន​ បាន​រិះគន់​តប​​វិញថា អាមេរិក​​គួរ​តែ​កាត់ផ្តាច់​ជំនួយ​តែ​ម្តង​ទៅ ពីព្រោះ​ប្រទេស​ចិន  ​ដែលជា​អ្នក​ផ្តល់​ជំនួយ​ដ៏ធំដល់​កម្ពុជា​នោះ​ នឹង​បំពេញ​កង្វះ​ខាត​ជំនួយ​ណា​មួយ​។ លោក​ឧបនាយក​រដ្ឋ​មន្ត្រី សុខ អាន បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ វីលៀម ថត ឯក​អគ្គ​រដ្ឋទូត​អាមេរិក​កាល​ពីថ្ងៃសុក្រ និង​បាន​ពិភាក្សា​ពីស្ថាន​ភាពនយោបាយ​ក្រោយ​ការ​បោះឆ្នោត​។ លោក ឯក ថា ​ អ្នក​នាំពាក្យ​​អង្គ​ភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ថា ជំនួយ​យោធា​មិន​ត្រូវ​បាន​ពិភាក្សា​អំឡុង​ពេល​ជំនួប​នោះ​ទេ​។ លោក​ សុខ​  ទូច អគ្គនាយក​រង​នៃវិទ្យា​ស្ថាន​​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​បាន​មាន​ប្រសាសន៍ថា លោក​គិត​ថា ការ​ពន្យារ​ពេល​នេះគឺជាសញ្ញាមួយ​​បង្ហាញ​ពីភាព​តាន​តឹង​រវាង​កម្ពុជា និង​សហ​រដ្ឋ​អាមេរិក​​។ លោក​បាន​មាន​ប្រសាសន៍ថា “មាន​ភាព​តាន​តឹង​ផ្នែកនយោបាយ ​ពីព្រោះ​យើង​បាន​ឃើញ​ប្រជាពល​រដ្ឋ​នៅ​អាមេរិក​​អំពាវ​នាវ​ឲ្យ​កាត់​ផ្តាច់​ជំនួយ​ ប៉ុន្តែ មេដឹកនាំ​រដ្ឋាភិបាល​ខ្មែរ​​រូប​នេះគ្រាន់​តែ​បាន​និយាយ​ថា លោក​មិន​ខ្វល់​ទេ​ពី​ព្រោះ​លុយ​ជំនួយ​នោះ​បាន​តែ​ទៅលើ​​អង្គការ​ក្រៅ​រដ្ឋា​ភិបា​ល​ប៉ុណ្ណោះ​”។​ “ ប៉ុន្តែ ខ្ញុំ​គិត​ថា កង​យោធពល​ខេមរភូមិន្ទ​​ ត្រូ​វការ​ជំនួយ​យោធាពី​អាមេរិក​​ ដើម្បី​ពង្រឹង​សមត្ថភាព​របស់ខ្លួន​ពីព្រោះទាហាន​កម្ពុជា​មាន​ភាព​ទន់ខ្សោយ​ខាង​បច្ចេកទេស​”។ លោក​ ខាលីល ថៃយ័រ អ្នក​ជំនាញ​ទទួល​បន្ទុក​អាស៊ីអាគ្នេយ៍​នៅ​បណ្ឌិត្យ​សភា​កង​កម្លាំង​ការ​ពារជាតិ​អូស្ត្រាលី​នៅក្នុង​ទីក្រុង​កង់បេរ៉ា​បាន​មាន​ប្រសាសន៍ថា ទំនាក់​ទំនង​យោធា​រវាង​អាមេរិក​ និង​កម្ពុជា​មាន​ភាព​រឹង​មាំតាំង​ពីឆ្នាំ​២០០៨​មក​ម្លេះ ពេល​ដែល​អាមេរិក​​​បង្កើន​ជំនួយ​ ហើយ​កម្ពុជា​បាន​ស្នើ​សុំឲ្យ​មាន​ការ​បណ្តុះ​បណ្តាល​ថែមទៀត​។ លោក​ ខាលីល ថៃយ័រ បាន​លើក​ឡើង​តាម​អ៊ី​ម៉េល​ថា “ប្រកា​រនេះ​បាន​នាំឲ្យ​មាន​ការ​​ធ្វើ​ទស្សនកិច្ច​​ជា​រៀង​រាល់​ឆ្នាំរបស់​នាវា​នានា ការ​ហាត់​សម​រួម​គ្នា​​ទ្រង់​ទ្រាយ​តូច​របស់​កង​ទ័ព​ជើង​ទឹក​​ និង​ការ​បង្កើន​ការគាំទ្រ​​របស់​អាមេរិក​​ចំពោះការ​ចូល​រួម​​របស់​កម្ពុជា​នៅ​ក្នុង​ការ​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ ប្រទេស​ឆាដ និង​ប្រទេសលីបង់​”។ ទោះជាយ៉ាង​ណា លោកមាន​ប្រសាសន៍​​ ​ថា ព្រឹត្តិការណ៍​ពាក់​ព័ន្ធនឹងការ​បោះឆ្នោត​នេះ​អាច​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ធ្លាក់​ចុះ។ លោក​ ខាលីល ថៃយ័រ បាន​មាន​ប្រសាសន៍​ថា “ទង្វើ​ទាំង​នោះ​ដោយ​សារតែមាន​បញ្ហា​ជា​ច្រើន​ដែល​សំខាន់​ជាង​បញ្ហា​គ្រប់​គ្រង​​​បែប​​ការិយា​ធិបតេយ្យ​​ក្នុង​ក្រសួង​ការពារ​ជាតិ​”។ “ហ៊ុន​ សែន ហាក់ដូចជា​កំពុង​លេង​ល្បែង ​មិន​ច្បាស់​លាស់​មួយ ដើម្បី​កេង​ចំណេញ​នយោយាយ​ដោយ​យកលេស​និយាយ​ថា ប្រសិន​​បើ​អាមេរិក​គាបសង្កត់​កាន់​តែខ្លាំង​ឡើង​ដោយសារ​បញ្ហា​បោះឆ្នោត​រហូត​ដល់​កាត់​ផ្តាច់​ជំនួយ​​ ឬគំរាមកាត់​ផ្តាច់​ជំនួយ​នោះ កម្ពុជានឹង​កាត់​ផ្តាច់​ទំនាក់​ទំនង​យោធា និង​យោធា​​ជាឯកតោ​ភាគី​ ហើយ​ស្វែង​រក​​ជំនួយ​ពី​ច​ិន​វិញ​។ នេះ​បង្ហាញ​ឲ្យឃើញ​ពី​ឧបសគ្គ​ដ៏ធំមួយនៅ​ក្នុង​​​ទំនាក់​ទំនងយោធា​ទ្វេ​ភាគី​”។ កម្ពុជា​ធ្លាប់​បាន​លុប​ចោល​ដោយ​គ្មាន​ប្រតិកម្ម​នូវ​គម្រោង​ផ្តល់​ជំនួយ​​​។ កាល​ពីឆ្នាំ​២០០៩​រដ្ឋាភិបាល​បាន​លុប​ចោល​កម្មវិធី​ផ្តល់ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​របស់​ធនាគារ​ពិភព​លោក​ បន្ទាប់​ពី​ធនាគារ​នេះ​បាន​លើក​ឡើង​ពីកង្វល់​អំពី​ការ​បណ្តេញ​​ប្រជាជនចេញ​ពីដី​នៅ​តំបន់​បឹង​កក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ ក្រោយ​មក​ធនាគារ​នេះបាន​ផ្អាក​ជំនួយ​ថ្មី​ៗ​ទាំង​អស់​ដល់​ប្រទេស​​កម្ពុជា​ដោយ​សារ​មាន​ការ​ផ្លាស់​ទីលំនៅ​របស់​អ្នក​ភូមិ​ដើម្បី​បើក​ផ្លូវ​សម្រាប់​ការ​អភិ​វឌ្ឍ​អចលនទ្រព្យ​របស់​ក្រុម​ហ៊ុនមួយ​ដែល​ជាកម្មសិទ្ធិ​របស់​លោក ឡៅ​ ម៉េង​ឃិន សមា​ជិក​ព្រឹទ្ធសភា​មក​ពីគណបក្ស​ប្រជាជន​កម្ពុជា​៕​ ប្រែ​សម្រួល​ដោយ មូល គឹមហឿន

លទ្ធផល​​របស់​ គ.ជ.ប. ​​បង្ហាញពី​​​ការ​​​ទទួល​​​បាន​​​នូវ​​​​​​សំឡេង​​​ឆ្នោត​​​យ៉ាង​​​ប្រកៀកប្រកិតរវាង​​​បក្ស​​​ទាំង​​​ពីរ​​​

លទ្ធផល​​​​ផ្លូវ​ការ​ ដែល​​គណៈកម្មាធិការ​ជាតិ​​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.) បាន​ប្រកាស​​​កាលពី​ម្សិល​មិញ​​បង្ហាញថា  ​ខេត្ត​មួយ​ចំនួន​​ធ្លាក់​ចុះ​រហូត​ដល់​រាប់​រយ​សំឡេង​​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាលពី​ថ្ងៃ​ទី​២៨​ខែ​កក្កដា។​ ក្រុម​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​មួយ​បាន​លើក​ឡើង​ថា  បើគិត​ពី​ការដែល​​គណ​បក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​ប្រឆាំង​បាន​ចោទ​ថា មាន​ភាព​មិន​ប្រក្រតី​​ច្រើន​​នៅ​​ពេល​បោះ​ឆ្នោត​នោះ​ ភាព​ខុស​គ្នា​​​បន្តិច​បន្តួច​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​ធ្វើ​ឲ្យ​មាន​ការ​ចាំ​បាច់​ក្នុង​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ស៊ី​ជម្រៅ​ចំពោះ​លទ្ធ​ផល​បោះ​ឆ្នោត​នេះ។ គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​​ដែល​បាន​ចេញ​លទ្ធផល​មិន​ផ្លូវ​ការ​ និង​មិន​​ទាន់​ពេញ​លេញ​នៅ​មួយ​ថ្ងៃ​  បន្ទាប់​ពី​ការ​បោះ​​ឆ្នោត​នោះ​កាលពី​ម្សិល​មិញ បាន​ចេញ​លទ្ធ​ផល​​ផ្លូវ​ការ​លើក​ដំបូង​របស់​ខ្លួន​ ប៉ុន្តែ​លទ្ធ​ផល​នេះ​នៅ​ជា​លទ្ធផល​បឋម​នៅ​ឡើយ​។ ទោះ​បី​ជា​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​​បោះ​ឆ្នោត​មិន​ទាន់​ប្រកាស​សាធារណៈ​អំពី​លទ្ធផល​ផ្លូវ​ការ​​សម្រាប់​អាសនៈ​សភាក៏​ដោយ  ក៏​​ការ​វិភាគ​លើ​តួលេខ​ដែល​ប្រើ​រូប​មន្ត​​ដូច​មាន​ចែង​នៅ​ក្នុង​​ច្បាប់​បោះ​ឆ្នោត​បង្ហាញ​ថា តួលេខ​ទាំង​ពីរ​​លើក​ដែល​ ​គ.ជ.ប.​ បាន​ចេញ​​ស្រប​តាម​លទ្ធផល​របស់​​គណបក្ស​ប្រជាជន​កម្ពុជា​  ដែល​ប​បង្ហាញ​ថា  គណ​បក្ស​កំពុង​កាន់​អំណាច​បាន​ទទួល​បាន​៦៨​អាសនៈ​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​​បាន​៥៥អាសនៈ។ យោង​តាម​តួលេខ​នោះ​ឲ្យ​ដឹង​ថា  លទ្ធ​ផល​​ចុង​ក្រោយ​បង្អស់​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៣.២៣៥.៩៦៩​សំឡេង​ ឬ​ប្រហែល​៤៨,៨៣ភាគ​រយ​នៃ​សន្លឹក​ឆ្នោត​សរុប​។ គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​២.៩៤៦.១៧៦​សំឡេង​ ឬ​៤៤,៤៦​ភាគរយ​នៃ​​សន្លឹកឆ្នោត​ទាំង​អស់​។ ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះ​អាង​ថា ខ្លួន​បាន​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​នេះ ខុសពី​លទ្ធផល​របស់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​នោះ​ ​គណបក្ស​ប្រឆាំង​​ត្រូវ​ការ​អាសនៈ​ចំនួន​​ប្រាំពីរ​ថែម​ទៀត​ ដើម្បី​យក​ជ័យ​ជម្នះ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​។ នៅ​ក្នុង​ខេត្ត​កណ្ដាល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ប្រាំមួយ​អាសនៈ​ទល់​នឹង​ប្រាំ​អាសនៈ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​នោះ​ គណបក្ស​ប្រឆាំង​​ត្រូវ​ការ​តែ​១៦៦សំឡេង​ថែម​ទៀត​ ឬ​០,០៣ភាគរយ​នៃ​សន្លឹក​ឆ្នោត​សរុបប៉ុណ្ណោះ​ ដើម្បី​ផ្លាស់​ប្ដូរ​លទ្ធផល​​នេះ​ទៅ​ប្រាំពីរ​អាសនៈ​ទល់​នឹង​បួន​អាសនៈ។ ក្នុង​ខេត្ត​សៀមរាប​ដែល​គណបក្ស​ប្រជា​ជន​កម្ពុជា​ទទួល​បាន​បួន​អាសនៈ​ទល់​នឹង​ពីរនោះ ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ការ​សំឡេង​​បន្ថែម​ចំនួន​៤.០៨៣​ ឬ​១ភាគរយ​​នៃ​សំឡេង​ឆ្នោត​ទាំង​អស់​ទើប​​គណបក្ស​សង្គ្រោះ​​​ជាតិ​ទទួល​បាន​អាសនៈ​មួយ​ទៀត​។ នៅ​ក្នុង​ខេត្ត​បាត់​ដំបង បើគណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បានចំនួន​​១៦.៤៥៩​សំឡេង​ ឬ​ក្រោម​បួន​ភាគរយ​នៃ​សំឡេង​ឆ្នោតទាំង​អស់់​អាច​បន្ថយ​​អាសនៈ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ឈ្នះ​​ប្រាំ​អាសនៈ​​ទល់​នឹង​​បី​អាសនៈ​​បាន​។ នៅ​រាជធានី​ភ្នំពេញ​ បើទទួល​បាន​សំឡេង​​ឆ្នោត​៤,៣៩ភាគរយ​ ឬ​២៨.៨៨២សំឡេង​អាច​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​​ទទួល​បាន​មួយ​​អាសនៈ​បន្ថែម​ទៀត​​បន្ថែម​ពី​លើ​ប្រាំពីរ​អាសនៈ​​ដែល​ខ្លួន​បាន​ទទួល​​ ទល់​នឹង​ប្រាំ​អាសនៈ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ នៅ​ក្នុង​ខេត្ត​ដែល​គណៈកម្មាធិការ​​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា ​(ខុមហ្វ្រែល) មាន​ការ​​សង្ស័យ​លើ​លទ្ធផល​របស់​ គ.ជ.ប. និងលទ្ធផលរបស់​​គណ​បក្ស​ប្រជាជន​​​ដែល​បង្ហាញ​ថា  គណ​បក្ស​ប្រជាជន​ទទួល​បាន​សំឡេង​ឆ្នោត​គ្រប់​គ្រាន់​សម្រាប់​ទទួល​បាន​ពីរ​អាសនៈ​ក្នុង​ចំណោម​​បី​អាសនៈ​​ក្នុង​ខេត្ត​នេះ លទ្ធផល​របស់​ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បង្ហាញ​ថា  គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ការ​សំឡេង​១១.២៧៨សំឡេង​​ទៀត​​ទើប​ឈ្នះ។ នៅ​ក្នុង​ខេត្ត​ផ្សេងៗ​ទៀត​ គណបក្ស​ប្រជា​ជន​កម្ពុជា​​ត្រូវការ​៣៥.៨៥៥សំឡេង​ទៀត​ ឬ​ប្រហែល​៤ភាគរយ​នៃ​សំឡេង​ឆ្នោត​​នៅ​ក្នុង​ខេត្ត​កំពង់​ចាម​​ទើប​ទទួល​បាន​៩អាសនៈ​ស្មើគ្នា​សម្រាប់​គណបក្ស​នីមួយ​ៗ​ជា​ជាង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​​១០​អាសនៈ​ទល់​នឹង​៨អាសនៈ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​។ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ​និង​ខេត្ត​ស្វាយ​រៀង​ គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ការ​​​​ជាង​៥ភាគរយ​ ឬ​១៣.២៣៧សម្រាប់​ខេត្តបន្ទាយ​មាន​ជ័យ​ និង​១៥.៩៤២សំឡេងទៀត​សម្រាប់​​ខេត្ត​ស្វាយ​រៀង​ ​ទើប​គណបក្ស​នេះ​អាច​ទទួល​បាន​១អាសនៈ​បន្ថែម​ទៀត​ពី​គណ​បក្ស​សង្គ្រោះជាតិ​។ លោក ធន់ សារាយ​ ប្រធាន​ក្រុម​ប្រឹក្សា​  ភិ​បាល​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា លទ្ធផល​ប្រកិត​គ្នា​បែប​នេះ​ បង្ហាញ​ពី​សារៈសំខាន់​ក្នុង​ការ​​ស៊ើប​អង្កេត​​​ដោយ​ឯករាជ្យ​​។ លោក​មាន​ប្រសាសន៍​បន្ត​ថា “ នៅ​ក្នុង​ខេត្ត​សៀមរាប​ និង​ខេត្ត​ក្រចេះ​ និង​នៅ​កន្លែង​​ផ្សេង​ទៀត​ យើង​ត្រូវ​តែ​ស៊ើប​អង្កេតឲ្យ​បាន​ស៊ី​ជម្រៅ​ថែម​ទៀត​ ដើម្បី​ស្វែង​រក​លទ្ធផល​ចុង​ក្រោយ​” ហើយ​លោក​ស្នើ​ឡើង​ថា លទ្ធផល​គៀក​គ្នា​យ៉ាង​ខ្លាំង​នៅក្នុង​​ខេត្ត​កណ្ដាល​ គួប​ផ្សំ​នឹង​ពាក្យ​បណ្ដឹង​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ខេត្ត​នោះ​មាន​ន័យ​ថា ​សន្លឹក​ឆ្នោត​​​គួរ​ត្រូវ​​រាប់​ឡើង​វិញ​។ លោក​ ធន់ សារាយ បាន​មាន​ប្រសាសន៍​​បន្ត​ទៀត​ថា “ ពួកគេ​ក៏​ត្រូវ​ការ​ពិនិត្យ​មើល​ខេត្ត​ធំៗ​ទាំង​អស់​ផង​ដែរ៕ ប្រែសម្រួល​ដោយ ឃិន ណៃ

ប្រាក់​ចំណូល​របស់​កាស៊ីណូ​ ឌ្រីមវើល​ របស់​ក្រុម​ហ៊ុន​ អ៊ីនធើ​ធេន​មិន​ ហ្គេមីង​ អាស៊ី​ នៅ​ប៉ៃលិន​ធ្លាក់ចុះ​

យោង​តាម​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​ក្រុម​ហ៊ុន​បាន​ផ្សព្វ​ផ្សាយ​ បាន​ឲ្យ​​​ដឹង​​​ថា​ កា​​​ស៊ីណូ​ ឌ្រីមវើល​ (Dreamworld  Casino)​ នៅ​​​​ខេត្ត​ប៉ៃលិន​ របស់​ក្រុម​ហ៊ុន​មួយ​ ដែល​ចុះ​​​​បញ្ជី​នៅ​សហរដ្ឋ​អាមេរិក​ គឺ​ក្រុម​ហ៊ុន​ អ៊ីនធើធេនមិន​ ហ្គេមីង​ អាស៊ី​ (Entertainment Gaming Asia)​ បាន​ជួប​ប្រទះ​នឹង​ការ​ធ្លាក់​ចុះ​នូវ​ប្រាក់​ចំណូល​អស់​ជិត​១៨​ភាគ​រយ​នៅ​ឆ្នាំ​នេះ។ របាយការណ៍​ហិរញ្ញវត្ថុ​នេះ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​ពី​ទីក្រុង​ ហុង​ កុង​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ ហើយ​បាន​បង្ហាញ​ថា​ កាស៊ីណូ​ ដែល​បាន​បើក​ទ្វារ​ទទួល​ភ្ញៀវ​កាល​ពី​ខែ​ឧសភា​ឆ្នាំ​២០១២​នេះ​ រក​ប្រាក់​ចំណូល​បាន​ចំនួន​៩០៧.០០០​ដុល្លារ​ចាប់​ពី​ខែ​មេសា​ដល់​ខែ​មិថុនា​...