Tuesday, November 19, 2019
Home Authors Posts by Simon Lewis

Simon Lewis

190 POSTS 0 COMMENTS
Business editor

លោក​​​ សុខ អាន និងឯកអគ្គ​​​រដ្ឋ​​​ទូត​​​អាមេរិក​​​ពិភាក្សា​​​អំពី​​​ការ​​​បង្កើត​​​រដ្ឋ​​​សភា​​​

លោកឧប​​​នាយក​​​រដ្ឋ​​​មន្ត្រី សុខ អាន បាន​​​ជួប​​​ជាមួយ​​​អ្នក​​​ការទូត​​​កំពូល​​​របស់​​​អាមេរិក​​​ប្រចាំ​​​នៅ​​​កម្ពុជា​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ​​​ដើម្បី​​​​​​ពិភាក្សា​​​​​​អំពី​​​ការ​​​បង្កើត​​​រដ្ឋ​​​សភា​​​​​​ ក្រោយ​​​​​​ការ​​​បោះ​​​ឆ្នោត​​​​​​ថ្ងៃ​​​ទី​​​២៨ ខែ​​​កក្កដា ដ៏​​​ចម្រូង​​​​​​ចម្រាស​​​។ ទាំង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​និង​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ សុទ្ធតែ​​​បាន​​​អះអាង​​​ពី​​​ជ័យ​​​ជម្នះ​​​រៀងៗ​​​ខ្លួន​​​​​​ ហើយ​​​គណបក្ស​​​ប្រឆាំង​​​បាន​​​អំពាវ​​​នាវ​​ឲ្យ​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​មួយ​​​ ដែល​​​​​​មានការ​​​ចូល​​​រួម​​​​​​ពី​​​ស្ថាប័ន​​​​​​អន្តរជាតិ​​​​​​​​​ អំពី​​​​​​ភាព​​​មិន​​​ប្រក្រតី​​​ទ្រង់​​​ទ្រាយ​​​ធំ​​​នៅ​​​តាម​​​​​ការិយា​​​ល័យ​​​​​​​​​បោះ​​​ឆ្នោត​​​​​​នានា​​​។ អាមេរិក​​​​​​នៅ​​​មិន​​​ទាន់​​​​​​បាន​​​ទទួល​​​ស្គាល់​​​លទ្ធផល​​​​​​នៃ​​​ការ​​​បោះឆ្នោត​​​​​​ជា​​​សាធារ​​​ណៈ​​​​​​នៅ​​​​​​ឡើយ​​​ទេ​​​ ហើយ​​​ក្រសួង​​​ការ​​​បរទេស​​​​​​អាមេរិក​​​បាន​​​លើក​​​ឡើង​​​ថា ចាំបាច់​​​ត្រូវ​​​​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​គួរ​​​ឲ្យ​​​ទុក​​​ចិត្ត​​​មួយ​​​លើ​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​នេះ​​​។ សេចក្ដី​​​ប្រកាស​​​មួយ​​​ដែល​​​អង្គ​​​ភាព​​​ព័ត​​​៌មាន​​​និង​​​ប្រតិកម្ម​​​រហ័ស​​​នៃ​​​​​​ទី​​​ស្ដី​​​ការ​​​គណៈ​​​រដ្ឋ​​​ម​​​ន្ត្រី​​​បាន​​​ចេញ​​​​​​ ក្រោយ​​​ជំនួប​​​រវាង​​​លោក ​​​សុខ ​​​អាន ​​​និង​លោក​ វីលៀម​ ថដ (Willian Todd) មាន​​​ខ្លឹមសារ​​​​​​​​​ថា “ភាគី​​​ទាំង​​​ពីរ​​​បាន​​​ពិភាក្សា​​​​​​គ្នា​​​ជា​​​យូរ​​​​​​មក​​​ហើយ​​​អំពី​​​ដំណើរ​​​ការ​​​ឆ្ពោះ​​​ទៅ​​​រក​​​ការ​​​​​​បើក​​​សម័យ​​​ប្រជុំ​​​​​​លើក​​​ដំបូង​​​​របស់​​​រដ្ឋ​​​សភា​​​​​នីតិកាល​​​ទី​​​៥​​​និង​​​ការ​​​បង្កើត​​​រាជ​​​រដ្ឋាភិបាល​​​កម្ពុជា​​​”។ សេចក្តី​​​ប្រកាស​​​នេះ​​​មាន​​​ខ្លឹមសារ​​​បន្ត​​​ថា​​​ភាគី​​​ទាំង​​​ពីរ​​​  ក៏​​​បាន​​​ផ្លាស់​​​ប្ដូរ​​​​​យោបល់​​​គ្នា​​​​​​អំពី​​​​​​វិធី​​​​​​ពង្រីក​​​ទំនាក់​​​ទំនង​​​ទ្វេ​​​ភាគី​​​ដ៏​​​ល្អ​​​​​​រវាង​​​ប្រទេស​​​ទាំងពីរ​​​​​​និង​​​ប្រជា​​​ជន​​​នៃ​​​ប្រទេស​​​ទាំងពីរ​​​​​​ ដោយ​​​គិត​​​ពី​​​លទ្ធផល​​​​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​សកល ​​​ដែល​​​​​​​​​ជា​​​ឆន្ទៈ​​​របស់​​​ប្រជា​​​​​​ពលរដ្ឋ​​​​​​កម្ពុជា​​​​ទូទាំង​​​ប្រទេស​​​ផងដែរ​​​​​​”។ កាល​​​ពី​​​ដើម​​​ខែ​​​កក្កដា សភា​​​អាមេរិក​​​បាន​​​ពិភាក្សា​​​អំពី​​​លទ្ធភាព​​​នៃ​​​ការ​​​កាត់​​​​​​ផ្តាច់​​​ជំនួយ​​​អាមេរិក​​​​សម្រាប់​​​​​កម្ពុជា​​​ ប្រសិន​​​បើ​​​ការ​​​បោះ​​​ឆ្នោត​​​នេះ​​​ពុំ​​​ត្រូវបាន​​​ចាត់ទុក​​​ថា​​​ មាន​​​លក្ខណៈ​​​​​​សេរី​​​ និង​​​យុត្តិធម៌​​​ទេនោះ​​​។ សេចក្ដី​​​ប្រកាស​​​កាល​​​ពីថ្ងៃ​​​សុក្រ​​​នេះ​​​ ក៏​​​មាន​​​​​​ការ​​​​​​លើក​​​ឡើង​​​​​​ផង​​​ដែរ​​​ថា លោក សុខ​​​ អាន ​​​និង​​​លោក​​​ ថដ...

អតី​ត​រដ្ឋ​មន្ត្រីការ​បរទេស​ថៃ​ប្រឈម​មុខ​នឹង​បទ​ចោទ​ពាក់​ព័ន្ធ​កិច្ច​ព្រម​ព្រៀង​ប្រាសាទ​ព្រះវិហារ

យោង​តាម​សេចក្ដី​រាយការណ៍​របស់​កាសែត​​ថៃ​មួយ​បាន​ឲ្យដឹង​ថា អតី​ត​រដ្ឋ​មន្ត្រី​ការបរទេស​ថៃ​កំពុង​ប្រឈម​មុខ​នឹង​បទ​ចោទ​ពី​ទង្វើមិន​ត្រឹម​ត្រូវ​ជុំ​វិញសេចក្ដីថ្លែង​ការណ៍​មួយ ដែល​លោក​បានចុះហត្ថលេខា​ជា​មួយ​លោក​ឧបនាយករដ្ឋ​មន្ត្រី សុខា អាន​ អំពី​ប្រាសាទ​ព្រះវិហារ​។ លោក ណូបប៉ាដុន ប៉ាតតាម៉ា (Noppadon Pattama) ដែល​ធ្លាប់​ជា​ទីប្រឹក្សា​របស់​លោក​នាយក​រដ្ឋ​មន្ត្រីថៃ​ តាក់ស៊ីន​ (Thaksin) និង​ដែល​បាន​បម្រើ​ការជា​រដ្ឋ​មន្ត្រី​ការ​បរទេស​ថៃ​បាន​តែ​ប្រាំ​ខែ​ប៉ុណ្ណោះ ​​កាល​ពី​​ឆ្នាំ​២០០៨ បាន​ចុះ​ហត្ថលេខាលើ​សេចក្ដីថ្លែ​ង​ការ​ណ៍​រួម​មួយ​នៅ​ឆ្នាំនោះ​ជា​មួយ​លោក សុខា អាន​ ដោ​យ​គាំទ្រ​ការ​ដាក់​ពាក្យ​របស់​ប្រទេស​កម្ពុជា​សុំ​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ​ជា​តំបន់​បេតិក​ភណ្ឌ​​ពិភព​លោក​​​ជាមួយ​​អង្គការ​យូណេ​ស្កូ (UNESCO)។ អំឡុង​ពេល​មាន​ចលាចល​នយោបាយ​នៅ​ថៃ​ គណៈ​កម្មាធិការជាតិ​​ប្រឆាំង​អំពើ​ពុក​រលួយ​ថៃ​​ បាន​ចោទ​ប្រកាន់​លោក ណូបប៉ាដុន និង​សមាជិក​ផ្សេង​ៗ​ទៀត​របស់​​គណបក្ស​អំណាច​ប្រជា​ជន ​ពីបទ​រំលោភ​បំពាន​វិធាន​មួយ​នៅ​ក្នុងរដ្ឋធម្មនុញ្ញ​របស់​ថៃ​ ដែល​ចែង​ថា ​​ត្រូវ​ប្រឹក្សាយោបល់​ជាមួយ​សភាជាមុន​សិន​ ​​អំពី​សន្ធិ​សញ្ញា​ណាមួយ​ដែលប៉ះពាល់​ដល់​ទឹក​ដី​របស់​ប្រទេស​ថៃ​។ កាសែត​ជា​ភាសា​អង់គ្លេស​នៅ​ទី​ក្រុង​បាង​កក​ដែលមាន​ឈ្មោះ​ថា ឌឹ ណេសិន​ (The Nation) បាន​រាយការណ៍​កាល​ពីម្សិលមិញ​ថា កាល​ពី​ថ្ងៃ​សៅរ៍​តុលាការ​ថៃ​ “ បាន​ចាប់​ផ្ដើម​ដំណើរ​ការ​បទ​ចោទ​” លើ​រូប​លោក ណូប​ប៉ាដុន​ ពី​បទ​ប្រព្រឹត្តិ​មិនត្រឹម​ត្រូវ​។ សេចក្ដី​រាយការណ៍​របស់​កាសែត​នេះ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ លោក ណូប​ប៉ាដុន ស្ថិត​នៅ​ក្រៅ​ឃុំ​នៅ​ឡើយ​ ហើយ​លោក​បានបដិ​សេធ​​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ដោ​យ​លោក​លើក​ឡើង​ថា កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​កម្ពុជា​ មិនប៉ះពាល់​ដល់​ទឹក​ដី​របស់​ប្រទេស​ថៃ​នោះ​ទេ។ អង្គការ​យូណេស្កូ​បាន​ចុះ​បញ្ជី​​ប្រាសាទ​ព្រះវិហារ​ជា​តំបន់​បេតិកភណ្ឌ​ពិភព​លោក​ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០០៨​។ ក្រោយ​មក​នៅ​ខែ​ដដែល​លោក ណូបប៉ាដុន បាន​ចុះ​ចេញ​ពី​តំណែង​ ហើយ​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​ឡើង​​នៅ​ឆ្នាំនោះ​ រហូត​ទាល់​តែ​​ការប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​ជាច្រើនដង​បាន​ផ្ទុះ​ឡើង​ នៅ​​ជុំ​វិញ​តំបន់​ប្រាសាទ​ព្រះវិហារ​កាលពី​ខែ​តុលា​​។ លោក ផៃ ស៊ីផាន​ អ្នកនាំពាក្យ​ទី​ស្ដីការ​គណៈរដ្ឋមន្ត្រី​ បាន​ឲ្យ​ដឹង​ថា សេចក្ដីថ្លែង​ការណ៍​រួម​គ្នានេះ​មិនប៉ះពាល់​ដល់​ទឹកដី​របស់​ថៃ​ទេ​ ពីព្រោះ​​កម្ពុជា​ទទួល​ស្គាល់​ថា តំបន់​បេតិកភណ្ឌ​ពិភព​លោក​​នេះ​ គឺ​គ្រប​​ដណ្ដប់​តែ​តំបន់​ប្រាសាទ​ប៉ុណ្ណោះ​​​ មិន​មែន​តំបន់​ជុំ​វិញ​ដែលមាន​ជម្លោះនោះ​ទេ​។ លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា វា​មិន​មែន​ជារឿង​ទឹក​ដី​នោះ​ទេ​ លោក​គ្រាន់​តែ​គាំ​ទ្រ​ចំពោះ​ការ​ចុះ​បញ្ជី​ប្រសាទ​ប៉ុណ្ណោះ​។ ការ​ចុះហត្ថលេខារបស់​លោក  ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​​សេចក្ដី​សម្រេចជា​គោល​ការណ៍​​​​របស់​អង្គការ​​យូណេ​ស្កូ ដើម្បីយល់​ព្រម​​ចំពោះ​ការ​ចុះ​បញ្ជី​នេះ​​តែ​ប៉ុណ្ណោះ​៕ ប្រែ​​​សម្រួល​​​ដោយ ហួង កុកទៀន

អង្គការ​ស្បៀង​អាហារ​ និង​កសិកម្ម​ព្យាករ​ថា​ ទិន្នផល​ស្រូវ​ឆ្នាំ​នេះ​ នឹង​មាន​ចំនួន​ស្មើ​ឆ្នាំ​មុន

អង្គការ​ស្បៀង​អាហារ​ និង​កសិកម្ម​របស់​អង្គការ​សហប្រជា​ជាតិ​ ដែល​ហៅ​កាត់​ថា​ អង្គការ​ហ្វាវ​ (FAO)​ ព្យាករ​ថា​ ទិន្នផល​ស្រូវ​របស់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​នេះ​នឹង​មាន​ចំនួន​ស្មើ​ទិន្ន​ផល​ស្រូវ​ឆ្នាំ​មុន​។ នៅ​ក្នុង​របាយការណ៍​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​ទីផ្សារ​ស្រូវ​ខែ​កក្កដា​របស់​ខ្លួន​ ដែល​ចេញ​ផ្សព្វ​ផ្សាយ​ប្រចាំ​ត្រី​មាស​ អង្គការ​ហ្វាវ​ បាន​ឲ្យ​ដឹង​ថា​ បើ​តាម​ស្ថាន​ភាព​អាកាស​ធាតុ​មាន​ន័យ​ថា​ ទិន្ន ផល​ស្រូវ​ឆ្នាំ​នេះ​នឹង​មិន​អាច​ឈាន​ដល់​កម្រិត ​ដែល​បាន​ព្យាករ​ទុក​កាល​ពី​ពេល​មុន​នោះ​ទេ។ របាយការណ៍​ដែល​វិភាគ​អំពី​ទីផ្សារ​ស្រូវ​នៅ​លើ​ពិភព​លោក​នេះ​បាន​បង្ហាញ​ថា​ “នៅ​ក្នុង​ប្រទេស​កម្ពុជា​ ការ​ធ្លាក់​ភ្លៀង​យឺត​យ៉ាវ​បាន​ពន្យា​រពេល​ដល់​ការ​ដាំ​ដុះ​ដំណាំ​ដ៏​សំខាន់​នេះ​នៅ​រដូវ​ដាំ​ដុះ​ឆ្នាំ​២០១៣​ ដែល​រហូត​ដល់​ខែ​ធ្នូ​ទើប​ដល់​រដូវ​ប្រមូល​ផល។​ បើ​តាម​ការ​ប៉ាន់​ស្មាន​ជា​ផ្លូវ​ការ​ នៅ​ត្រឹម​ដំណាច់​ខែ​មិថុនា​ផ្ទៃ​ដី​ដាំដុះ​រួច​មាន​ទំហំ​៩៣​.០០០​ហិកតា​ ពោល​គឺ​តិច​ជាង​ផ្ទៃ​ដី​ដាំ​ដុះ​រួច​កាល​ពី​ឆ្នាំ​មុន​ដែល​មាន​ទំហំ៨៥០.៧០០​ហិកតា​”។ របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា​ បើ​ទោះ​ជា​នៅ​សល់​ពេល​វេលា​សម្រាប់​ការ​ធ្វើ​ស្រែ​ ដើម្បី​ឲ្យ​បាន​ស្មើ​នឹង​ផ្ទៃ​ដី​ធ្វើ​ស្រែ​កាល​ពី​ឆ្នាំ​មុន​ និង​ដើម្បី​បង្កើន​ទិន្នផល​ស្រូវ​សម្រាប់​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​​ ក៏បច្ចុប្ប​ន្ន​​​នេះ​គេ​រំពឹង​ថា​ ប្រទេស​កម្ពុជា​នឹង​អាច​ផលិត​ស្រូវ​បាន​តែ​ចំនួន​៩,៣​លាន​តោន​តែ​ប៉ុណ្ណោះ​​​ពោល​​​​​​​គឺ​មាន​ចំនួន​ស្មើ​នឹង​ទិន្នផល​ស្រូវ​ឆ្នាំ​មុន​។ យោង​តាម​របាយការណ៍​នេះ​ ទិន្នផល​ស្រូវ​ឆ្នាំ​នេះ​នឹង​មាន​ចំនួន​តិច​ជាង​ការ​ព្យាករណ៍​ទុក​កាល​ពី​លើក​មុន​ចំនួន​ “...

ឯកអគ្គ​​​រដ្ឋទូត​​​អាមេរិក​​​អំពាវ​នាវ​ឲ្យ​​​​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​​​​ភាព​​​មិន​​​ប្រក្រតី​​​និង​​​កំណែ​​​ទម្រង់​​​ គ.ជ.ប.

ជាការ​​​​​​បញ្ជាក់​​​ឡើង​​​វិញ​​​ពី​​​ការ​​​អំពាវនាវ​​​របស់​​​​​​​​​​​​​​អាមេរិក​​​​​​ឲ្យ​​​មាន​​​ការស៊ើប​​​អង្កេត​​​​​​អំពី​​​​​​ភាព​​​មិន​​​ប្រក្រតី​​​អំឡុង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ កាលពី​​​ថ្ងៃ​​​ទី​​​២៨ ខែ​​​កក្កដា ឯក​​​អគ្គ​​​រដ្ឋ​​​ទូត​​​​​​អាមេរិក​​​ប្រចាំ​​​នៅ​​​​​​ប្រទេស​​​កម្ពុជា​​​ បាន​​​ទទូច​​​ឲ្យ​​​រាជ​រដ្ឋាភិបាល​​​​​​កម្ពុជា​​​ ដោះ​ស្រាយ​​​ពាក្យ​​​បណ្តឹង​​​ពាក់ព័ន្ធ​​​​​​នឹង​​​​​​ការ​​​បោះ​​​ឆ្នោត​​​នេះ​​​​​​។ ខណៈ​​​រដ្ឋាភិបាល​​​បរទេស​​​មួយ​​​ចំនួន​​​បាន​ផ្ញើ​​​សារ​អប​​​អរ​​​​​​លោកនាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន និង​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា បន្ទាប់ពី​​​គណបក្ស​​​ប្រជាជន​​​បាន​ប្រកាស​ពីជ័យ​ជម្នះ​​​ភ្លាម​​​ៗ​​​នោះ​​​​ ​អាមេរិក​មិន​បាន​ធ្វើ​ដូច្នេះ​ទេ​។ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ (CNRP)​​ ក៏​​​បាន​​​ប្រកាស​​​អំពី​​​​​​ជ័យ​​​ជម្នះ​​​​​​របស់​​​ខ្លួន​​​​​​​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​​​​​​​នេះដែរ​​ ​និង​​​បាន​​​ចោទ​​​ប្រកាន់​​​ថា​​​ មាន​​​ការ​​​លួច​​​បន្លំ​​​​​​​​​​សន្លឹក​​​ឆ្នោត​​​ទ្រង់ទ្រាយ​​​ធំ​​​ ដោយ​​​​​​​អំពាវ​​​​នាវ​​​ឲ្យ​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​​​​ឯករាជ្យ​​​មួយ​​​​​​លើ​​​ដំណើរ​​​ការ​​​បោះឆ្នោត​​​នេះ។​​​ កាលពី​​​សប្តាហ៍​​​មុន​​​ ក្រសួង​​​ការ​​​បរទេស​​​សហរដ្ឋ​​​អាមេរិក ក៏​​​បាន​​​អំពាវនាវ​​​ឲ្យ​​​មាន​​​ការ​​​​​​ស៊ើប​​​អង្កេត​​​ “​​​ដែល​​​អាច​ទុក​ចិត្ត​បាន​” ​​​លើ​​​ការ​​​​​​ចោទ​​​ប្រកាន់​​​​​​ពី​​​ភាព​​​មិន​​​ប្រក្រតី​​​​​​នេះ​​​ដែរ​​​។ នៅ​​​ក្នុងអត្ថបទ​​​​​​ប្រចាំ​​​សប្តាហ៍​​​របស់​​​លោក​​​ ដែល​​​​​​បាន​​​ចុះ​​​ផ្សាយ​​​​​​​​​នៅ​​​លើ​​​​​​​​​កាសែត​​​រស្មី​​​កម្ពុជា ​​​ និង​​​​​​លើ​​​គេហ​​​ទំព័រ​​​​​​​​​ព័ត៌មាន​​​ជា​​​ភាសា​​​អង់គ្លេស​​​​​​​​​​​​របស់​​​កាសែត​​​នេះ​​​កាលពី​​​ម្សិល​​​មិញ...

AKP កែតម្រូវ​សេចក្តី​រាយការណ៍​អំ​​​​ពី​ការ​អំពាវ​​​​​​​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​​ជា​អន្តរ​ជាតិពី​ការបោះឆ្នោត

កាលពី​ម្សិលមិញ លោក ខៀវ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បញ្ជាក់​ថា លោក នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន មិន​បាន​បង្ហាញ​ពី​ឆន្ទៈ​ចង់​ឃើញ​ការ​ចូល​រួម​ពាក់​ព័ន្ធ​​ពី​អន្តរជាតិ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ ចំពោះ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​នោះឡើយ​​  បន្ទាប់​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​បាន​រាយ​ការណ៍​ខុស​ពី​នេះ​។ ទី​ភ្នាក់​ងារ​ព័ត៌មាន​រដ្ឋ​អាកាប៉េ​ (AKP) ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​ព័ត៌មាន​បាន​រាយការណ៍​ខុស​ពាក់​ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន កាល​ពី​ថ្ងៃពុធ​ អំឡុង​ការ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​លើក​ដំបូង​របស់​លោក​​ ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​មក​។ លោក ហ៊ុន សែន​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ដែល​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ក្នុង​ខណ្ឌ​មាន​ជ័យ​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​មាន​​ឆន្ទៈ​ចូល​រួម​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​លើ​​​បញ្ហា​មួយ​ចំនួន ​ដែល​បាន​កើត​ឡើង​អំឡុង​ការ​បោះ​ឆ្នោត​ជាតិ​ កាលពី​ថ្ងៃអាទិត្យ តាម​ការ​អំពាវនាវ​ពី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃច័ន្ទ​។ ទី​ភ្នាក់​ងារ​ព័ត៌មានរដ្ឋ​អាកាប៉េ និង​កាសែត​ក្នុង​ស្រុក​មួយ​ បាន​រាយការណ៍​ថា លោក ហ៊ុន សែន ក៏​បាន​យល់​ស្រប​តាម​​​សំណើ​ដ៏​ជាក់​លាក់​របស់​លោក សម រង្ស៊ី ដែល​ថា សហគមន៍​អន្តរ​​​ជាតិ​គួរតែ​​​ពាក់​ព័ន្ធ​​​​ក្នុង​ការ​ស៊ើប​អង្កេត​នេះ​​​​។ ទី​ភ្នាក់​ងារ​ព័ត៌មានរដ្ឋ​អាកាប៉េ បាន​ចេញ​ផ្សាយ​លើ​គេហទំព័រ​របស់​ខ្លួន​ថា...

លោក ហ៊ុន សែន ៖ គណ​​​បក្ស​​​ប្រជា​​​ជន​​​នឹង​​​ចូល​​​រួមនៅ​​​​​​ក្នុង​​​ការ​​​ស៊ើប​​​អង្កេត​​​អំពីការ​​​បោះ​​​ឆ្នោត​​​

កាល​​​ពី​​​ម្សិលមិញ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​ឲ្យ​​​ដឹង​​​ថា គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​នឹង​​​ចូល​​​រួម​​​ក្នុង​​​ការ​​​ស៊ើប​​​ អង្កេត​​​អំពី​​​ភាព​​​មិន​​​ប្រក្រតី​​​នានា​​​អំឡុង​​​ការ​​​បោះ​​​ឆ្នោត​ ​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​នេះ ហើយ​​​ថា គណបក្ស​​​កំពុង​​​កាន់​​​អំណាច​​​របស់​​​លោក​​​កំពុង​​​ត្រៀម​​​ខ្លួន​​​បើក ​​​កិច្ច​​​ពិភាក្សា​​​ជាមួយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។ អំឡុង ​​​ពេល​​​បង្ហាញ​​​មុខ​​​ជា​​​សាធារណៈ​​​ជា​​​លើក​​​ដំបូង​​​ គិត​​​ចាប់​​​ពី​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​មក​​​ លោក ហ៊ុន សែន បាន​​​ប្រាប់​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌មាន​​​អំឡុង​​​ពេល​​​ចុះ​​​ទៅ​​​ ពិនិត្យ​​​មើល​​​ការ​​​សាង​​​សង់​​​​​​​​​ស្ពាន​​​អាកាស​​​នៅ​​​ក្នុង​​​ ខណ្ឌ​​​មាន​​​ជ័យ​​​ រាជ​​​ធានី​​​ភ្នំពេញ​​​ថា ការ​​​ស៊ើប​​​អង្កេតអំ​​​ពី​​​ការ​​​លួច​​​បន្លំ​​​សន្លឹក​​​ឆ្នោត​​​ដូច​​​ កា​​​រ​​​ចោទ​​​ប្រកាន់​​​ នឹង​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​​​​ទៅ​​​តាម​​​ការ​​​ទាម​​​ទាររបស់​​​​​​ គណបក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​។ លោក...

អង្គការ​ឃ្លាំ​មើល​សិទ្ធ​មនុស្ស​​​ស្នើ​​ឲ្យ​ម្ចាស់​ជំនួយ​ចាត់វិធានការ​លើ​​ភាព​មិន​ប្រក្រតី​ក្នុង​​​​ការ​បោះឆ្នោត

​កាលពី​ម្សិលមិញ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ដែល​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក​បាន​លើក​ឡើង​ថា ខ្លួន​សង្ស័យ​ថា គណបក្ស​កាន់​អំណាច​មាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​​​លួច​​​បន្លំ​សន្លឹក​ឆ្នោត​អំឡុង​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​​​នេះ​​​ ហើយ​បាន​អំពាវ​នាវ​ឲ្យ​ម្ចាស់​ជំនួយ​អន្តរជាតិ​របស់​ប្រទេស​នេះ​​​ទាម​ទារ​​​​ឲ្យ​​​មាន​​​ការ​​​ស៊ើប​អង្កេត​ឯករាជ្យ​​​ជា​​​បន្ទាន់​​​​មួយ។ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទាមទារ​ឲ្យ​មាន​ការ​បង្កើត​​គណៈ​​កម្មាធិការ​មួយ​​ដែល​មាន​ការ​​ចូល​រួម​ពី​​​​អង្គការ​​​សហប្រជាជាតិ​​​​ និង​សហ​គមន៍​​អន្តរជាតិ​ដើម្បី​​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​​អំឡុង​ការ​បោះ​ឆ្នោត​ ដែល​​​​គណបក្ស​​​​ទាំងពីរ​​​សុទ្ធ​​​តែ​​អះអាង​ថា ខ្លួន​​​​ជា​​​អ្នក​​​ទទួល​​​​​​ជ័យ​​​ជម្នះ​​​។ តាមរយៈ​​​​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​បាន​​​ចេញ​​​​ផ្សាយ​​​​​​នៅ​បុរី​ញូយ៉ក​​​ កាលពី​ម្សិល​មិញ​​​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អះ​អាង​​​​ថា ខ្លួន​បាន​រក​ឃើញ​ភ័ស្តុតាង​ដែល​​​​បញ្ជាក់​​​ថា​​​ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​​​​មាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​​​​​ការ​លួច​​​បន្លំ​សន្លឹក​ឆ្នោត។ សេចក្ដី​ថ្លែងការណ៍​នេះមាន​​​ការ​​​អះអាង​​​ថា មេភូមិ​មិន​បញ្ចេញ​ឈ្មោះ​មួយ​រូប​​​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​សារភាព​ប្រាប់​បុគ្គលិក​​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ថា ខ្លួន​​​​បាន​ចេញ​​ឯកសារ​សម្គាល់​ខ្លួន​ក្លែង​ក្លាយ​​​​ដើម្បី​​​បាន​​​សន្លឹក​​​ឆ្នោត​​​បន្ថែម​​​សម្រាប់​​​​គណ​បក្ស​​កាន់​អំណាច​តាម​​​​​បញ្ជា​របស់​​​​​ឧត្តម​សេនីយ៍​​​​យោធា​​​មួយ​រូប​​ដែល​​​​មាន​​​ទំនាក់​​​ទំនង​​​ជាមួយ​​​គណបក្ស​ប្រជាជន​កម្ពុជា​​។ សេចក្ដី​ថ្លែងការណ៍​នេះ​​​​មាន​​​ខ្លឹមសារ​​​ថា “ គាត់​​​​បាន​ពន្យល់​ថា​​​ ឧត្ដម​​សេនីយ៍​​​​​មួយ​​​រូប​​​បាន​ណែនាំ​ឲ្យ​​​​គាត់​​​ចេញ​​​​ឯកសារ​​​ដោយ​​​ប្រើ​​​ឈ្មោះ​របស់​​​អ្នក​ភូមិ​ដែល​មាន​​​​ឈ្មោះ​​​នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត ប៉ុន្តែ​​​ដែល​​​​បាន​ស្លាប់​​​​បាត់​​​ទៅ​​​ហើយ​​​​ឬដែល​​​បាន​​​​ចាកចេញ​ពី​ស្រុក​កំណើត​​​របស់​ខ្លួន​ជាយូរមកហើយនោះ​​​​”។ អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ក៏​បាន​លើក​ឡើង​ផង​​​ដែរ​ថា ​ខ្លួន​ទទួល​បាន​ដំណឹង​ថា មាន​​​មន្ត្រី​យោធា​និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ដែល​​​ត្រូវ​បាន​គេ​ចេញ​ប័ណ្ណ​បោះ​ឆ្នោត​ឲ្យ​នៅ​ក្នុង​តំបន់​ដែល​​​​មិនមែន​​​ជា​​​ទីលំនៅ​​​របស់​​​ខ្លួន​​​ និង​​​ថា​​​ មាន​​​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​​​ដែល​​​​​​បាន​​​ប៉ុនប៉ង​​​​បោះ​ឆ្នោត​នៅ​ការិយាល័យ​បោះ​ឆ្នោត​​​​ច្រើន​​​កន្លែង​​​ផ្សេងគ្នា​​​​។ អង្គការ​នេះ​ក៏​​បាន​អំពាវនាវ​ឲ្យ​ម្ចាស់​ជំនួយ​ដែល​បាន​​​និង​​​កំពុង​​​​ផ្ដល់​ជំនួយ​​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​​​​ជា​​​ច្រើន​​​នៅឡើយ​​​នោះ បង្ខំ​​​ឲ្យ​​​មាន​​​ការ​​ស៊ើប​អង្កេត​ដ៏​ហ្មត់ចត់​មួយជុំវិញ​​​​​​​ការ​ចោទ​ប្រកាន់​ពី​​​​ការលួច​​​បន្លំ​សន្លឹក​ឆ្នោត​​​​ផង​ដែរ​។ លោក ប្រេដ អាដាម​ (Brad Adams) នាយក​​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​ បាន​លើក​ឡើង​តាមរយៈ​​​សេចក្ដី​ថ្លែងការណ៍​មួយ​ថា “ ផែនការ​​​​​​​អនុញ្ញាត​​​ឲ្យ​​​មាន​​​ការ​​​បោះឆ្នោត​​​បាន​​​ច្រើនដង​​​នេះ​​​​ ស្តែង​​​ឲ្យ​ឃើញ​​​​ពី​​​លទ្ធភាព​​​នៃ​​​​ការ​លួច​​​បន្លំ​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​ពីសំណាក់​​​គណបក្ស​ប្រជាជន​កម្ពុជា ​​​​និង​​​បង្ក​​​ឲ្យ​​​មាន​​​មន្ទិល​​​ជាខ្លាំង​​​ចំពោះ​ភាព​​​គួរ​​​ឲ្យ​​​ជឿជាក់​​​នៃ​​​​ការ​បោះ​ឆ្នោត​​នេះ”។ សេចក្ដី​ថ្លែងការណ៍​នេះ​មាន​​​ខ្លឹមសារ​​​បន្ត​ថា “ ដោយ​សារ​តែ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​​​ការ​បោះ​ឆ្នោត​ និង​គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ក្នុង​​​មូលដ្ឋាន​​​​​​សុទ្ធតែ​​​ស្ថិត​​​​នៅ​​​ក្រោម​​ការ​គ្រប់​គ្រង​របស់​គណបក្ស​កាន់​អំណាច​នោះ​ រដ្ឋាភិបាល​​និង​ម្ចាស់​ជំនួយ​ដែល​មាន​ឥទ្ធិពល​​​គួរតែ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​លើ​ការលួច​​​​បន្លំ​​​​នេះ ក៏​​​ដូចជា​​​​ការ​ចោទ​ប្រកាន់​​​​គួរ​​​ឲ្យ​​​ជឿជាក់​​​​ផ្សេងៗ​ទៀត​​ពី​ភាព​មិន​ប្រក្រតី​ក្នុង​​​ការ​បោះ​ឆ្នោត​នេះ។ ប្រសិន​​​បើ​គ្មាន​ការ​ស៊ើប​អង្កេត​អំពី​ភាព​មិន​ប្រក្រតី​​​​នេះ​ទេ​​​​នោះ​​​ ​អ្នក​បោះ​ឆ្នោត​ មិន​​​អាច​​​មាន​​​​​ទំនុក​ចិត្ត​លើ​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត​ និង​រដ្ឋាភិបាល​ថ្មី​ដែល​បង្កើត​​​ឡើង​​​ចេញ​​​ពី​​​ការ​​​បោះឆ្នោត​​​នេះ​​​​ឡើយ​”។ កាលពី​ថ្ងៃច័ន្ទ​​​ ក្រសួង​ការ​បរទេស​សហ​រដ្ឋ​​​​អាមេរិក​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ការ​ចោទ​ប្រកាន់​ពី​ភាព​មិន​ប្រក្រតី​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​នានា​។​លោកស្រី ខាធឺរីន អាស្តុន (Catherine Ashton)...

សហ​រដ្ឋ​អាមេរិក​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ពី​ភាព​មិន​ប្រក្រតី​

សហរដ្ឋ​អាមេរិក​បានអំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ចំពោះ​ការ​ចោទ​ប្រកាន់​ថា មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ អំឡុង​ពេល​បោះ​ឆ្នោ​តជ្រើស​តាំង​តំណាង​រាស្ត្រ​កាល​ពីថ្ងៃ​អាទិត្យ​ ដែល​គណ​បក្ស​ប្រជាជ​ន​កម្ពុជា​បាន​អះ​អាង​ថា ខ្លួន​បាន​ឈ្នះ​ដោយ​ការ​បាត់​បង់​អាសនៈ​ជាច្រើន​។ ​គណបក្ស​​សង្គ្រោះ​ជាតិ​​ ដែល​យោងតាម​​តួ​លេខ​បឋម​ទទួល​បាន​ ៥៥​អាសនៈ​ និង​គណ​បក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ ៦៨​អាសនៈ​នោះ​កាល​ពីថ្ងៃ​ច័ន្ទ​ បាន​ច្រាន​ចោល​​លទ្ធផល​នេះ។ លោក​ សម​ រង្ស៊ី​ ប្រធាន​គណ​បក្សសង្គ្រោះ​ជាតិ​បាន​ស្នើ​ឲ្យ​បង្កើត​​គណៈ​កម្មា​ធិការ​ឯករាជ្យ​មួយ​ ដើម្បី​ធ្វើ​ការ​ជាមួយ​គណៈកម្មា​ធិ​ការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ គណបក្ស​ទាំង​ពីរ អង្គការ​សហប្រជាជាតិ​ និង​សង្គម​ស៊ីវិល​ ដើម្បី​ស៊ើបអង្កេត​ការ​បន្លំ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​នេះ។ នៅ​ឯ​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​របស់​​ក្រសួង​ការបរទេស​សហ​​​រដ្ឋ​​​អាមេរិក​នៅ​ក្នុង​ទីក្រុង​វ៉ាសីុន​តោន​ កាល​ពីថ្ងៃ​ច័ន្ទ​ ដែល​បាន​ធ្វើ​ឡើង​​​​បន្ទាប់​ពី​សេចក្តី​ប្រកាស​របស់​គណ​បក្ស​ប្រឆាំង​ច្រាន​ចោល​លទ្ធផល​បោះ​ឆ្នោត​នេះ​ លោក​ស្រី ជិន សាគី (Jen Psaki) អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​បានអប​អរ​សា​ទរ​ប្រជាជន​ខ្មែរ​ចំពោះ​ការ​បោះ​ឆ្នោត​ដោយ​សន្តិវិធី​។ ​មុន​ពេល​ថ្លែង​ពីការ​អះអាង​របស់​គណ​​​បក្ស​ប្រឆាំង​ដែល​ថា ការ​បន្លំ​ទ្រង់​ទ្រាយ​ធំ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​បាន​ធ្វើ​ឲ្យ​​ខូច​​សុពល​ភាព​នៃលទ្ធផល​បោះឆ្នោត​នេះ​ លោក​ស្រី​ សាគី បាន​មាន​ប្រសាសន៍ថា “ យើង​ជំរុញ​ឲ្យ​គណបក្ស​ទាំង​អស់​ និង​អ្នក​គាំទ្រ​របស់​ខ្លួន​បន្ត​ធ្វើ​សកម្ម​ភាព​ត្រឹមត្រូវ​​ និង​ដោយ​សន្តិវិធី​​នៅ​​ក្រោយ​ពេល​បោះ​ឆ្នោត​”។ លោក​ស្រីបាន​មាន​​ប្រសាសន៍ថា យើង​មាន​កង្វល់​ដោយ​សារ​មាន​សេចក្តីរាយ​ការណ៍​ជាច្រើន​អំពី​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​នេះ​។ យើង​​បាន​ស្នើ​ជាប់​ជា​និច្ច​​​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​គុណ​វិបត្តិ​​ដែល​មាន​ជា​ប្រព័ន្ធ​ដូចជា បញ្ហា​នៅ​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​ការ​មិន​ស្មើ​ភាព​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ យើង​សូម​អំពាវ​​​នាវ​​ឲ្យ​មាន​ការ​សើុប​អង្កេត​ដោយ​តម្លា​ភាព​ និង​​ពេញ​លេញ​ចំពោះ​សេចក្តី​រាយ​ការណ៍​ ដែល​គួរ​​ឲ្យ​ជឿ​ទុក​ចិត្ត​ទាំង​អស់​​អំពី​ភាព​មិន​ប្រក្រតី​”។ លោក​ស្រី សាគី បាន​មាន​ប្រសាសន៍ថា ការ​អត្ថាធិប្បាយ​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​នេះ មិន​មាន​ន័យ​ថា សហ​រដ្ឋ​អាមេរិក​កំពុង​គាំទ្រ​សំណើ​របស់​គណបក្ស​ប្រឆាំង​សុំ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​នោះ​ទេ។ លោក​ស្រីបាន​មាន​ប្រសាសន៍ថា ដោយ​សារ​មាន​សេចក្តី​រាយ​ការណ៍​អំពី​ភាព​មិន​ប្រក្រ​តីទាំង​នេះ យើង​សូម​អំពាវនាវ​​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​​ពេញ​លេញ​ និង​មាន​តម្លា​ភាព​ដែល​អាច​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​ជឿ​ទុក​ចិត្ត​បាន​”។ “ នេះ​មិន​មែន​ជាការ​គាំទ្រ​សំណើ​ណា​​​​មួយ​ទេ​ វាពាក់​ព័ន្ធ​នឹង​ការ​ពិត​ដោយ​សារ​យើង​​​​មាន​កង្វល់​ពី​​ភាព​មិន​ប្រក្រតីទាំង​នេះ ហើយ​យើង​ជឿថា ​ប្រជាជន​ខ្មែរ​គួរ​តែ​មាន​ទំនុក​ចិត្ត​លើ​លទ្ធផល​នៃកា​របោះ​ឆ្នោត​នេះ​”។ កាល​ពី​ព្រឹក​ម្សិល​មិញ​ លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ភរិយា​របស់​លោក​ គឺ​លោក​ស្រី ជូឡុង​ សូមូរ៉ា និង​លោក កឹម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​គេ​ឃើញ​ចាក​ចេញ​ពី​ស្ថាន​ទូត​សហ​​​រដ្ឋ​​​អាមេរិក​​ប្រចាំ​រាជធានី​ភ្នំពេញ​។ លោក​ ស៊ាន ម៉ាកគីនតុស​ អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​អាមេរិក​បាន​បញ្ជាក់​ថា ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​បាន​ជួប​ពិភាក្សា​ជាមួយ​​លោក​ វីលៀម​  ថត ឯកអគ្គ​រដ្ឋ​ទូត​អាមេរិក​ ប៉ុន្តែ ​​​ បាន​លើក​ឡើង​ថា លោក​មិន​អាច​បញ្ចេញ​ពី​​អ្វីដែល​បាន​ពិភាក្សា​នោះ​ទេ​។​ សមាជិក​ជាន់​​​​ខ្ពស់គណ​បក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​បដិសេធ​មិន​និយាយ​អំពី​ជំនួប​នេះដែរ។ លោក សម រង្ស៊ី​ ក៏​បាន​សរសេរ​លិខិត​ជា​ផ្លូវ​ការ​ជូន​លោក អ៊ឹម​ សួស្តី ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​​កាល​ពី​ម្សិល​មិញ ដើម្បី​ស្នើ​សុំឲ្យមានការ​ស៊ើប​អង្កេត​។លិខិត​នោះ​បាន​លើកឡើង​ចំឈ្មោះ​សហ​រដ្ឋ​​អាមេរិក​ និង​អ្នក​ដែល​គួរ​ចូល​រួម​ក្នុងការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ថា “ ប្រជាជន​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​និង​ធ្លាប់​បាន​បោះ​ឆ្នោត​ពីមុន​នោះ ​បាន​បាត់​ឈ្មោះ​របស់​​ខ្លួន​ ឬ​​សរសេរ​ឈ្មោះ​ខុស​”។ លោក​ សម  រង្ស៊ី​ បាន​មាន​ប្រសាសន៍ថា “ ដូច្នេះ​ហើយ​ ដើម្បីរក​យុត្តិធម៌​ជូន​អ្នក​បោះ​ឆ្នោត​ និង​គណបក្ស​នយោបាយ​ គ.ជ.ប. ត្រូវ​     តែ​​បង្កើត​គណៈកម្មាធិការ​រួម​មួយ​ជាបន្ទាន់​​​​ ដើម្បី​​ស៊ើបអង្កេត​ភាពមិន​ប្រក្រតីទាំង​នេះ​​​”។ លោក​ ទេព​ នីថា អគ្គលេខាធិការ​ ​​​​គ.ជ.ប. ​​​​បាន​មាន​ប្រសាសន៍ថា ការ​ទាមទារ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​ច្រាន​ចោល។ លោក​បាន​មាន​ប្រសាសន៍ថា “ គ.ជ.ប. ​មិន​មាន​សិទ្ធិ​បង្កើត​គណៈកម្មាធិការ​ទេ​។ វា​នៅក្រៅ​សមត្ថកិច្ច​របស់ ​គ.ជ.ប.” ។ លោក       ​បាន​​​​​បន្ថែម​ថា លទ្ធផល​បោះ​ឆ្នោត​ជាច្រើន​ទៀត​​នឹង​ចេញ​នៅ​​ថ្ងៃទី​១០ ខែ​សីហា​​ ហើយ​​​​ថា រដ្ឋ​សភា​ថ្មី​អាច​ចាប់​ផ្តើមដំណើរការ​​​បន្ទាប់​ពីការ​ចេញ​ផ្សាយ​លទ្ធផល​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​១៤​ខែ​សីហា​។ លោក​ អ៊ុច បូរិទ្ធ រដ្ឋលេខាធិការ​ក្រសួង​កា​របរទេស​បាន​មាន​ប្រសាសន៍ថា បណ្តឹង​សុំ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ពីភាព​មិន​ប្រក្រតី​ គឺ​ជា​កិច្ច​ការ​របស់​ គ.ជ.ប. ​ជាស្ថាប័ន​មួយ​ដែល​អ្នក​សង្កេត​ការណ៍​ចាត់​ទុក​ថា មិន​ឯករាជ្យ​​ពី​គណបក្សកាន់​អំណាច​។ លោក បូរិទ្ធ​ បាន​មាន​ប្រសាសន៍បន្ទាប់​ពី​កិច្ច​ប្រជុំ​រវាង​លោក​ ហោ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ និង​តំណាង​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មក​ពី​ប្រទេស​និយាយ​ភាសា​បារាំង​ថា “ នេះគឺ​ជាភារកិច្ច​របស់ ​គ.ជ.ប.”។ លោក​បាន​មាន​ប្រសាសន៍បន្តទៀត​​​ថា  “ តាម​យោ​បល់​របស់​ខ្ញុំ​គឺថា   បណ្តឹង​របស់​គណបក្ស​ប្រឆាំង​មិន​ខុស​ពីការ​បោះ​ឆ្នោត​ឆ្នាំ​២០០៨​ទេ​។ មុនការ​បោះ​ឆ្នោត​នេះ​ ពួក​គេ​បាន​ចូល​រួមយ៉ាង​សកម្ម​ក្នុង​យុទ្ធនាការ​ឃោស​នា​បោះឆ្នោត​ស្ទើរ​គ្រប់​ខេត្ត​ទាំង​អស់​។ នៅ​ពេល​​ជា​មួយ​​គ្នា​នេះដែរ​ ពួក​គេ​បាន​ប្រកាស​ថា ពួក​គេ​នឹង​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​នេះទេ​”។ នៅ​ពេល​សួរ​អំពី​លទ្ធភាព​នៃការ​ជាប់​គាំង​ផ្នែក​នយោបាយដោយ​សារ​គណបក្ស​ប្រឆាំង​មាន​អាសនៈ​គ្រប់​ល្ម​ម​​អាច​​បដិសេធ​​​មិន​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​បំពេញ​​កូរ៉ុម​​សភា សម្រាប់​​បង្កើត​រដ្ឋា​​​ភិបាល​នោះ ​លោក​ បូរិទ្ធ​ បាន​មាន​ប្រសាសន៍​ថា វាអាស្រ័យ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​​ក្នុងការ​ “ ទទួល​ស្គាល់​ការ​ពិត​” ។ លោក​បាន​មាន​ប្រសាសន៍ថា “ នៅ​ចំពោះ​មុខ​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​អន្តរជាតិ​រាប់​រយ​នាក់​ និង​អ្នក​សង្កេតការណ៍​ក្នុង​ស្រុក​រាប់​ពាន់​នាក់​​ តើ​​គណបក្ស​ប្រឆាំង​មាន​ហេតុ​​​ផល​អ្វី​ក្នុង​ការ​បង្ក​បញ្ហា​ចំពោះ​​ការ​បង្កើត​​រដ្ឋាភិ​បាល​? គណបក្សប្រឆាំង​ត្រូវ​ផ្តល់​ភ័ស្តុតាង​មុន​ពេល​និយាយ​”។ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ទៀត​កាល​​ពីម្សិលមិញ អ្នក​នាំពាក្យ​ Catherine Ashton ជា​តំណាង​ជាន់​ខ្ពស់​​សហភាព​អឺរ៉ុប​បាន​លើក​ឡើង​ថា មាន​ការ​ចាត់​វិធានការ​មួយ​ចំនួន​ជាការ​ឆ្លើយ​តប​ទៅ​នឹង​អនុសាសន៍​របស់​ក្រុម​សង្កេត​ការណ៍​សហភាព​អឺរ៉ុ​ប​ កាល​ពី​​​ឆ្នាំ​២០០៨​។ សេចក្តី​ថ្លែង​ការណ៍​ពី​សហ​ភាព​អឺរ៉ុប​ ដែល​មិន​បាន​បញ្ជូន​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​មក​សង្កេតការណ៍​នៅ​ឆ្នាំនេះបាន​លើក​​​ឡើង​​ថា “ ទោះ​ជាយ៉ាងណា  តំណាង​ជាន់​ខ្ពស់​​​​រូប​នេះ​​មាន​ការ​សោក​ស្តាយ​ដែល​អាជ្ញាធរ​មិន​បាន​ចាត់​វិធាន​ការចាំបាច់ទាំង​អស់​ដើម្បី​​ដោះ​ស្រាយ​​​ចំណុច​ខ្វះខាត​សំខាន់ៗ​​​​មួយ​ចំនួន​ដូច​ជា​ការ​ធ្វើ​ឲ្យ​ជឿ​ទុក​ចិត្ត​​លើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ ការ​ធានា​​ឲ្យមាន​​សិទ្ធិ​ស្មើ​​​គា្ន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ និង​ការទប់​ស្កាត់​ការ​ប្រើ​ប្រាស់​ធនធាន​របស់​រដ្ឋ​ រួម​ទាំង​ការ​ធ្វើ​យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត​ដោយ​មន្ត្រី​រាជការ​ និង​មន្ត្រី​យោធា​ជាដើម​”។ សេចក្តី​ថ្លែងការណ៍​នេះលើក​ឡើង​ថា “ បើ​ផ្តោ​ត​លើ​លទ្ធផល​បឋម​​ គណបក្ស​ទាំង​អស់​គួរ​តែ​ចូល​រួម​ចំណែក​ចំពោះ​អនាគត​ប្រទេស​ជាតិ​ និង​ចូល​រួម​ឲ្យ​បាន​សកម្ម​ក្នុង​ការ​​ធ្វើ​កំណែ​ទម្រង់​ចាំ​បាច់​ទាំង​នេះ ដើម្បី​ពង្រឹង​​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេសកម្ពុជា”។ សេចក្តី​ថ្លែងការណ៍​នេះ​​បាន​លើកឡើង​ទៀតថា សហភាព​អឺរ៉ុប​សង្ឃឹម​ថា ការ​ធ្វើ​ពាក្យ​បណ្តឹង​ទៅ​ គ.ជ.ប. និង​ទៅ​តុលាការ​នឹង​ត្រូវ​ដោះស្រាយ​ “ ដោយ​យុត្តិធម៌​ និងជាបន្ទាន់​”៕ (រាយការណ៍​បន្ថែម​ដោយ ផន បុប្ផា និង​ Colin Meyn) ប្រែសម្រួល​ដោយ មូល គឹមហឿន

ឱកាស​សម្រាប់​បេក្ខជន​តំណាង​រាស្ត្រ​​​​​របស់​​​គណ​​​បក្ស​ប្រជា​ជន​រលាយ​បាត់​ក្រោយ​ការ​បោះឆ្នោត​

ដោយ​សារ​លទ្ធផល​បឋម​​​​នៃ​​​ការ​​​បោះ ឆ្នោត​​​​​​ជាតិ​​​បង្ហាញ​ថា​​​ ​​​​​គណបក្ស​ប្រជា​ជន​កម្ពុជា​​​​នឹង​​បាត់​បង់​​​អាសនៈ​​​សភា​យ៉ាង​តិច​២២​​នោះ​ ផែន​ការ​របស់​​​គណបក្ស​​​​កំពុង​​​កាន់​​​អំណាច​​​នេះ​​​​​​ក្នុងការ​​​ដាក់​បញ្ចូល​សមាជិក​សភា​​​ជំនាន់​ថ្មី​ ដែល​​​សុទ្ធតែ​​​ជា​​​កូន​ៗ​របស់ថ្នាក់​​​ដឹកនាំ​​​បក្ស​​​​ កំពុង​​​ស្ថិត​នៅ​ក្នុង​ក្តី​​​មន្ទិល​​​​។ កូន​ប្រុស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ សុខ អាន និង​​លោក​​​ ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ  សុទ្ធ​​​តែ​​​​ស្ថិត​​​នៅ​​​​​​ក្នុង​​​លេខ​រៀង​ក្រោម​​​គេ​​​ពេក​​​មិន​អាច​​​​ទទួល​បាន​អាសនៈ​​ដោយ​ស្វ័យ​ប្រវត្តិ​​​​ទេ​​​ ប្រសិន​បើ​លទ្ធផល​​​បឋម​​​នៃ​​​​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​​គឺ​​​ជា​​​លទ្ធផល​​​ត្រឹមត្រូវ​​​នោះ​​​​​។ ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ឱកាស​កែ​ប្រែ​បញ្ជី​ឈ្មោះ​​​បេក្ខជន​​​តំណាង​​​រាស្ត្រ​​​​របស់​ខ្លួន​ក៏ពិតមែន​​​​ ប៉ុន្តែ​​​​​​អាសនៈ​ទាំង​​​​៦៨​ដែល​គណបក្ស​​​នេះ​​ព្យាករ​​​ថា​​​ នឹង​​​ទទួល​​​បាន​​​ពី​​​ការ​​​បោះឆ្នោត​​​​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​គឺ​​​មិន​​​គ្រប់​គ្រាន់​​​សម្រាប់​​​សមាជិក​សភា​​​បច្ចុប្បន្ន​​​របស់​​​​គណបក្ស​​​​​​នេះ​​​ទាំង​​​​៩០​រូប​​​​ទេ​​​។ លោក ហ៊ុន ម៉ានី ដែល​​​ត្រូវ​ជា​កូន​ប្រុស​ពៅ​របស់​លោក ហ៊ុន សែន និង​​​ជា​​​មេ​ដឹក​នាំ​​ចលនា​យុវជន​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​គឺ​ជា​បេក្ខជន​​​​​​​​តំណាង​​​រាស្ត្រ​​​មណ្ឌល​កំពង់​ស្ពឺ​ ប៉ុន្តែ​​​ លោក​​​ស្ថិត​នៅ​លេខ​រៀង​ទី​៤​ឯ​ណោះ​​​​​​​​លើ​បញ្ជី​​​​​​​​​ឈ្មោះ​​​​​​បេក្ខជន​​​របស់​​​​គណបក្ស​​​​នេះ​​​សម្រាប់​​​​មណ្ឌល​​​​នេះ​។ ចំនួន​អាសនៈ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ប្រចាំ​មណ្ឌល​កំពង់​ស្ពឺ​​​ បាន​ធ្លាក់​​​ចុះ​ពី​ប្រាំ​អាសនៈ​ក្នុង​ឆ្នាំ​២០០៨​មក​ត្រឹម​​​បី​អាសនៈ​​​ក្រោយ​​​ការ​​​បោះឆ្នោត​​​​កាល​​ពី​ថ្ងៃ​អាទិត្យ​ នេះ​បើ​យោង​តាម​លទ្ធផល​​បឋម​របស់​គណបក្ស​​​នេះ​​​ផ្ទាល់​​​​ មាន​ន័យ​ថា លោក ហ៊ុន​ ម៉ានី មិន​​​អាច​​​​ទទួលបាន​​​អាសនៈ​​​​​សភា​ដោយ​​​​ស្វ័យ​ប្រវត្តិ​​​​​ឡើយ​​​។ បេក្ខ​ជន​​កំពូល​ៗ​ទាំង​​​បីរូប​របស់​គណ​បក្ស​​​កាន់​អំណាច​ក្នុង​ខេត្ត​នេះ​​​រួមមាន​​​ លោក​ សាយ ​ឈុំ ប្រធាន​ស្ដី​ទី​ព្រឹទ្ធសភា​ និង​ជា​ប្រធាន​គណៈ​​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​​​គណបក្ស​ប្រជា​ជន​កម្ពុជា​​​ លោក...

អ្នក​​គាំ​ទ្រ​បក្ស​ប្រឆាំងក្នុងខេត្ត​ព្រៃ​វែង ​បារម្ភអំពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​

ខេត្ត​ព្រៃ​វែង-នៅ​ពេល​អ្នក​បោះ​ឆ្នោត​ទៅ​​​​បោះ​ឆ្នោត​នៅ​ក្នុង​ខេត្ត​​​ដែល​មាន​តំបន់​ជន​បទ​ភាគ​ច្រើន​នេះកាល​ពី​ម្សិល​មិញ​ ប្រជា​​ពល​រដ្ឋ​ដែល​គាំ​ទ្រ​ការ​ផ្លាស់​ប្តូរ​របប​កាន់​​អំណាចសព្វថ្ងៃ​បាន​និយាយថា ពួក​គាត់​​មាន​អារម្មណ៍​​រង​សម្ពាធ​ឲ្យ​រក្សា​ទស្សន​របស់​​ខ្លួន​ជា​ការ​សម្ងាត់​​។ រហូត​មក​ទល់​យប់​មិញ​នេះ លទ្ធផល​បឋម​​ពី​ខេត្ត​ព្រៃ​វែង ​បង្ហោះ​​ក្នុង​គេហ​ទំព័រ​របស់​គណ​​បក្ស​កាន់​អំណាច ​បាន​បង្ហាញថា​ គណ​​ក្ស​ប្រឆាំង​ទទួល​បាន​​៦​អាសនៈ រីឯ​គណ​បក្ស​​​​ប្រជា​ជន​ទទួលបាន​៥​អាសនៈក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន​១១​ដែល​ត្រូវ​ប្រជែង​យក​ក្នុង​ខេត្ត​នេះ។ កាល​ពី​ឆ្នាំ​២០០៨​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​ទទួលបាន​៧​អាសនៈ។ នេះ​ជា​អ្វី​ដែល​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ភ័យ​ខ្លាច​បំផុត ហើយ​គណ​បក្ស​នេះ​បាន​ខំ​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​នៅ​ក្នុងខេត្ត​នេះ​ស្ញប់ស្ញែង​​នៅ​មុន​ការ​បោះ​ឆ្នោត។ នៅ​ក្នុង​ចំណាត់​ការ​មួយ​ដែល​គេ​ចាត់​ទុក​ថា ​ជា​ការ​ទិញ​​ទឹក​ចិត្តគាំ​ទ្ររបស់​អ្នក​បោះ​ឆ្នោត​​ លោក​​ ​ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ដែល​​​​​មាន​​ស្រុកកំណើត​នៅក្នុង​​​​ខេត្ត​ព្រៃ​វែង ​បាន​​ប្រកាស​​​កាល​ពី​សប្តាហ៍​មុន​​នូវ​ “ មូលនិធិ” សប្បុ​​​​រស​ធម៌​​​ដែល​មាន​ទំហំ​ទឹក​ប្រាក់​២០០.០០០​​ដុល្លារ ដើម្បី​ជួយ​ប្រជា​ពល​រដ្ឋ​ជួប​ការ​លំបាក​​​ប្រសិន​បើ​គណ​បក្ស​ប្រជា​ជន​កម្ពុជាទទួល​​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​។​ កាល​ពី​ព្រឹក​ម្សិល​មិញ​ នៅ​ឯ​ការិយាល័យ​បោះ​ឆ្នោត​មួយ​ក្នុង​ឃុំ​ល្វា​ ស្រុក​ព្រះស្តេច អ្នក​​បោះ​ឆ្នោត​ភាគ​ច្រើន​ដែល​ត្រូវ​បាន​សម្ភាស​ បាន​លើក​ឡើង​ថា ពួក​គាត់ចង់​​ផ្លាស់​ប្តូរ​ ទោះ​​​បី​ជា​ពួក​គាត់​មិន​ហ៊ាន​និយាយ​ឮៗក៏​ដោយ​។ អ្នក​ស្រី មាស សាលី អាយុ​៤៦​ឆ្នាំ បាន​ក្រឡេក​មើល​ឆ្វេង​ស្តាំ​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ ​នៅ​ពេល​អ្នក​ស្រី​និយាយខ្សឹបៗ​ប្រាប់​អ្នក​យក​ព័ត៌មាន​ ដើម្បី​ចៀស​វាង​ការ​លួច​​ស្តាប់​ពី​សកម្ម​​ជន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ម្នាក់​នៅ​ក្បែរ​នោះ​ថា អ្នក​ស្រី​មាន​គម្រោង​បោះ​ឆ្នោត​​ប្រឆាំង​​គណ​បក្ស​កាន់​អំណាច​។ អ្នកស្រី​​​និយាយ​​​ថា “ វា​ពាក់​ព័ន្ធ​នឹង​រឿង​ដី​ធ្លី​” ​នៅពេលអ្នក​ស្រី​រៀប​រាប់​ពី​ការ​ប្តឹង​ផ្តល់​​របស់​អ្នក​ស្រី​ពាក់​ព័ន្ធ​នឹង​ដី​ចម្ការ​មួយ​កន្លែង​ទំហំ​មួយ​ហិកតា​របស់​អ្នក​ស្រី​​​ដែល​បាន​ធ្លាក់​ទៅ​លើ​​​អ្នក​ទទួល​បញ្ចាំ​ម្នាក់​ដែល​បាន​សូក​ប៉ាន់​​តុលាការ​​​។ អ្នក​ស្រី​បាន​និយាយ​ថា “ ខ្ញុំ​គ្មាន​លុយដើម្បី​បន្ត​ប្តឹង​ផ្តល់​នៅ​ក្នុងរឿង​ក្តី​នេះ​ទេ ដូច្នេះ​ពួក​គេ​​ក៏​បាន​​យក​ដី​ចម្ការ​របស់​ខ្ញុំ​។ ខ្ញុំ​សង្ឃឹម​ថា ការ​បោះ​ឆ្នោត​អាច​ជួយ​​ពួក​យើង​កំុ​ឲ្យ​មាន​បញ្ហា​បែប​នេះ​កើត​ឡើង​តទៅ​ទៀត​។​ ប្រជា​ពល​រដ្ឋ​ជា​ច្រើន​​នៅ​ទីនេះ​មាន​បញ្ហា​ដូច​នេះ”។​ លោក​ កែម ប៊ុននី អាយុ​៤២​ឆ្នាំ ដែល​ជា​អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត​បាន​និយាយថា ទោះ​បីជា​ពួក​គាត់​ប្រហែល​ជា​​មាន​សំឡេង​ភាគ​ច្រើន​នៅ​ឃុំនេះ​ក៏​ដោយ​​ ក៏​អ្នក​ដែល​បោះ​ឆ្នោត​គាំ​ទ្រ​គណ​បក្ស​ប្រឆាំង​នៅ​ក្នុង​ឃំុ​ល្វា​ មាន​ការ​ភ័យ​ខ្លាច​ថា ពួក​គាត់​ប្រហែល​ជា​ប្រឈម​នឹង​បញ្ហា ​នៅ​ពេល​គណ​​បក្ស​ប្រជា​ជន​កម្ពុជា​ទទួល​ជ័យ​ជម្នះ​នៅ​ការ​បោះ​ឆ្នោត។ លោក​បាន​និយាយ​ថា “ ពួក​គាត់​មាន​ការ​ភ័យ​ខ្លាច​ថា នៅ​ពេល​អនាគត​​គេ​ប្រហែល​ជា​បំផិត​បំភ័យ​ពួក​យើង។​នៅ​តាម​ទី​ក្រុងមាន​ ប្រជា​​ពល​រដ្ឋ​ជា​ច្រើន ដែល​ចូល​ចិត្ត​គណ​បក្ស​​សង្គ្រោះ​​ជាតិ​ ហើយ​ពួក​គេ​អាច​បង្ហាញ​អារម្មណ៍​​​ចូល​ចិត្ត​របស់​ខ្លួនបាន ពួក​គេមិន​ភ័យ​ខ្លាច​ទេ ប៉ុន្តែ នៅ​ក្នុង​ភូមិវិញ យើង​នៅ​តែ​មាន​ការ​ភ័យ​ខ្លាច”។ ថ្លែង​នៅ​ឯភូមិ​គ្រឹះ​ដ៏​ធំ​ស្កឹម​ស្កៃរបស់​លោក​​នៅក្នុង​ស្រុកពាមរក៍ ដែល​មាន​ទំហំ​ធំ​ជាង ​ទី​ស្នាក់​ការ​​គណប​ក្ស​ប្រជា​ជន​កម្ពុជាមួយ​ដល់​ទៅ​ពីរដង លោក​ ជាម យៀប សមា​ជិក​ជាន់​ខ្ពស់​នៃ​គណ​​បក្ស​ប្រជា​ជន​កម្ពុជា និង​ជា​បេក្ខ​ជន​តំណាង​រាស្ត្រ​កំពុង​កាន់​មុខ​តំណែង​ប្រចាំ​ខេត្ត​ព្រៃ​វែង​ បាន​មាន​ប្រសាសន៍ថា គ្មាន​អ្វី​ដែល​ត្រូវ​ភ័យ​ខ្លាច​ទេ សម្រាប់​ប្រជា​ពល​រដ្ឋ​ដែល​បោះ​ឆ្នោត​គាំ​ទ្រគណ​បក្ស​ប្រឆាំង។ លោក​បាន​មាន​ប្រសាសន៍​ថា “ នេះជា​ស្ថាន​ភាព​ធ្វើ​យុទ្ធនាការ​ដែល​មានភាព​យុត្តិ​ធម៌​បំផុតសម្រាប់​ការ​បោះ​ឆ្នោត​រហូត​មក​​​​ទល់​​នឹង​ពេល​នេះ ពី​ព្រោះ​យើង​គ្មាន​ឧប​ទ្ទវ​ហេតុ​​​កើត​ឡើង​ដូច​ជា​ ប្រជា​ពល​រដ្ឋ​ត្រូវ​គេ​សម្លាប់ ឬករណី​ផ្ទុះ​អំពើ​ហិង្សា​ទេ។ យើង​​គ្រាន់​តែ​មាន​ការ​ប៉ះ​ទង្គិច​ពាក្យ​សម្តី​គ្នា​ប៉ុណ្ណោះ​​ ​យើង​​ចៀស​​រឿង​នោះ​មិន​ផុត​ទេ​”។ ​លោក​​បាន​ធានា​អះ​អាង​ចំពោះ​អ្នក​បោះ​ឆ្នោត​​ថា នឹង​គ្មាន​ការ​រើស​អើង​ឡើយ ប្រសិន​​បើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ទទួល​ជ័យ​ជម្នះ​នៅក្នុង​ការ​បោះ​ឆ្នោត។​ លោក ជាម យៀប បាន​មាន​ប្រសាសន៍​ទៀត​ថា “ យើង​នឹង​មិន​ធ្វើ​បាប​ប្រជា​ពល​រដ្ឋ​ឡើយ បន្ទាប់​ពី​ការ​បោះ​ឆ្នោត។ វា​ជា​សិទ្ធិ​របស់​ពួក​គាត់​ ”។ លោក​បាន​មាន​ប្រសាសន៍​ថា លោក​ជឿ​ជាក់​ថា គណ​បក្ស​ប្រជា​ជន​កម្ពុជា​នឹង​ទទួល​បាន​​លទ្ធ​ផល​ប្រហាក់​ប្រហែល ឬ​ប្រសើរ​ជាង​​លទ្ធ​ផល​​​របស់​​​ខ្លួន​​​កាល​ពី​ឆ្នាំ​២០០៨។​ លោក​មាន​ប្រសាសន៍​អំពី​ខេត្ត​ព្រៃ​វែង​ដែល​មាន​ប្រជា​ពល​រដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ចំនួន​៨០៩.០០០​នាក់​ថា “ យើង​មាន​សមាជិក​បក្ស​​​​៤៦៨.០០០​នាក់​នៅ​ក្នុង​ខេត្ត​នេះ​​”។ អ្នក​បោះ​ឆ្នោត​ម្នាក់​ទៀត​ឈ្មោះ ផាន ចាប​ ​អាយុ​៥៩​ឆ្នាំ ​នៅឃុំ​អ្នក​លឿង​ ស្រុក​ពាមរក៍​និយាយ​ថា គាត់​ជា​អ្នក​គាំ​ទ្រ​ដ៏​សំខាន់របស់​លោក ជាម យៀប ហើយ​និយាយ​​ថា គាត់​មិន​ដែល​ឮឈ្មោះ​ លោក ញ៉ែម បុញ្ញរិទ្ធ​ បេក្ខ​ជន​តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​​ដ៏​លេច​ធ្លោ​បំផុត​នៅក្នុង​ខេត្ត​នេះ​ទេ​។​ គាត់​បាន​និយាយ​ថា “​  ​ជួយ​សាង​សង់​សាលា​រៀន​ វត្ត​អារាម និង​សមិ​ទ្ធ​ផល​ផ្សេងៗ​នៅ​ទី​នេះ​។ គាត់​ជួយ​ប្រជា​​​ពល​រដ្ឋ​ក្រី​ក្រ”។​ ប៉ុន្តែ នៅ​ការិយាល័យ​បោះ​ឆ្នោតដ៏​តូចនៅ​​​ក្នុង​មណ្ឌល​សុខ​ភាព​អ្នក​លឿង កន្លែង​ដែល​លោក ផាន ចាប បោះ​ឆ្នោត​នេះ ប្រជា​ពល​​រដ្ឋ​​ភាគ​​ច្រើន​បាន​បោះ​ឆ្នោត​គាំ​ទ្រ​គណ​បក្ស​ប្រឆាំង​​ ដោយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ទទួល​​បាន​សំឡេង​​ឆ្នោត​១៨៩​សំឡេង​ រីឯ​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​ទទួល​បាន​១៨៣​សំឡេង។ តែ​ទោះ​ជា​យ៉ាង​ណា​ លទ្ធ​ផល​នោះ​បាន​​ចេញ​អមដោយ​​ក្តី​បារម្ភ​មួយ​ចំនួន។​​ អ្នក​បោះ​ឆ្នោត​មួយ​ភាគ​ធំ​បាន​ប្រើ​ប្រាស់​ប័ណ្ណ​ពណ៌​ខៀវ​ចេញ​ឲ្យ​អ្នក​បោះ​ឆ្នោត​ដែល​គ្មាន​អត្ត​សញ្ញាណ​ប័ណ្ណ​ ហើយ​អ្នក​បោះ​ឆ្នោត​ជា​ច្រើន​ដែល​មាន​ប័ណ្ណ​ពណ៌​ខៀវ​នោះ ​បាន​ធ្វើ​​ឲ្យ​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​មក​ពី​គណ​បក្ស​ប្រឆាំង​មាន​ការ​ព្រួយ​បារម្ភ​។ នៅ​ក្នុង​ករណី​មួយ​ ស្ត្រី​ម្នាក់​ត្រូវ​បាន​អនុ​ញ្ញាតឲ្យ​បោះ​ឆ្នោត​ ថ្វី​បើ​រូប​ថត​នៅ​ក្នុង​ប័ណ្ណ​ព៌ណ​ខៀវ​របស់​ស្ត្រី​រូប​នោះ​បិទ​ពី​លើ​ត្រា​ផ្លូវ​ការ​ក៏​ដោយ។ នៅ​ក្នុង​ករណី​មួយ​ទៀត​ឈ្មោះ​​នៅ​លើ​ប័ណ្ណ​ពណ៌​ខៀវមួយ​​មិន​ត្រូវ​គ្នា​នឹង​ឈ្មោះ​​មួយនៅក្នុងបញ្ជី​ឈ្មោះ​បោះឆ្នោត​ទេ ​ប៉ុន្តែ អ្នក​កាន់​ប័ណ្ណ​ពណ៌​ខៀវ​នោះ​ច្រើន​ដែល​មាន​ប័ណ្ណ​ព៌ណ​ខៀវ​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​មក​ពី​គណ​បក្ស​ប្រឆាំង​មាន​ការ​ព្រួយ​បារម្ភ​។ នៅ​ក្នុង​ករណី​មួយ​ ស្ត្រី​ម្នាក់​ត្រូវ​បាន​អនុ​ញ្ញាតឲ្យ​បោះ​ឆ្នោត​ ថ្វី​បើ​រូប​ថត​នៅ​ក្នុង​ប័ណ្ណ​ព៌ណ​ខៀវ​របស់​ស្ត្រី​រូប​នោះ​បិទ​ពី​លើ​ត្រា​ផ្លូវ​ការ​ក៏​ដោយ។ នៅ​ក្នុង​ករណី​មួយ​ទៀត​ឈ្មោះ​​នៅ​លើ​ប័ណ្ណ​ព៌ណ​ខៀវមួយ​​មិន​ត្រូវ​គ្នា​នឹង​ឈ្មោះ​​មួយនៅលើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ទេ ​ប៉ុន្តែ អ្នក​កាន់​ប័ណ្ណ​ព៌ណ​ខៀវ​នោះ​នៅ​តែ​ត្រូវ​បាន​ឲ្យ​បោះ​ឆ្នោត​។ ឈរ​ក្បែរ​សហ​ការី​វ័យ​១៨​ឆ្នាំ​របស់​ខ្លួន​ និង​ចង្អុល​ទៅ​មន្ត្រី​គណៈ​កម្មា​ធិកា​រៀប​ចំ​ការ​បោះ​ឆ្នោត​ និង​អ្នក​សង្កេត​ការណ៍​​មក​ពី​គណ​បក្ស​​ប្រជា​ជន​កម្ពុជាដែល​ប្រមូល​ផ្តុំ​គ្នា​​ យុវជន​​ រុន រ៉ូសា អាយុ​២០​​ឆ្នាំ​ដែល​ជា​សង្កេតការណ៍​បោះ​ឆ្នោត​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ការិយា​ល័យ​នេះបាន​និយាយ​ថា “ ពួក​យើង​មាន​គ្នា​តែ​ពីរ​នាក់​ប៉ុណ្ណោះ ”។ យុវជន​ រុន រ៉ូសា បាន​និយាយថា “ យើង​អាច​តវ៉ា​បាន ប៉ុន្តែ មាន​មនុស្ស​មួយ​ក្រុម​ធំ​ប្រឆាំង​ពួក​យើង​”។ មូល​ហេតុ​នៅ​ពី​ក្រោយ​ការ​ភ័យ​ខ្លាច​របស់​​អ្នក​គាំ​ទ្រ​គណ​បក្ស​ប្រឆាំង​នៅ​ក្នុង​ខេត្ត​ព្រៃ​វែង​ បាន​បង្ហាញ​​យ៉ាង​ច្បាស់​កាល​ពី​យប់​ថ្ងៃ​សៅរ៍ នៅ​ពេល​អ្នក​ភូមិ​នៅក្នុង​ឃុំព្រៃ​​ដើម​ថ្នឹង ស្រុកស៊ីធរកណ្តាលបាន​រាយ​ការណ៍​ថា មន្ត្រី​គណ​បក្ស​ប្រជា​ជន​កម្ពុជាបីបួន​នាក់​ អម​ដំណើរ​ដោយ​មន្ត្រី​គណៈកម្មាធិការ​រៀប​ចំ​​ការ​បោះ​ឆ្នោត​ក្នុង​មូល​ដ្ឋាន បាន​ចុះ​ជួប​ប្រជា​ពល​រដ្ឋ​​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​​ប្រមូល​សន្លឹក​ឆ្នោត​។ ក្រុម​អ្នក​យក​ព័ត៌មាន​ និង​អ្នក​ស្ម័គ្រ​ចិត្ត​ម្នាក់​ក្នុង​មូល​ដ្ឋាន​ដែលតំណាងឲ្យ​គណៈ​កម្មា​ធិការ​ដើម្បី​​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិ​​ធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា ខុមហ្វ្រែល​ ដែល​​ព្យាយាម​​​បញ្ជាក់​ពី​ការ​អះ​អាង​នេះ​នៅ​ម៉ោង​ប្រហែល​​៩​យប់ ​បាន​ប្រឈម​តតាំង​​​ដោយ​នគរ​បាល​ប្រដាប់​អាវុធ បន្ទាប់​មក​ ដោយ​មន្ត្រី​គណៈ​កម្មា​ធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​​ថ្នាក់​ឃុំ និង​ថ្នាក់ខេត្ត។ អភិបាល​ស្រុក​​ស៊ីធរកណ្តាល​ បានទូរស័ព្ទ​ណែ​នាំ​អ្នក​ព័ត៌​មាន​របស់​កាសែតខេមបូឌា ដេលី ថា ពួក​គេ​មិន​គួរ​នៅក្នុង​តំបន់​នោះ​ទេ​នៅ​ពេល​យប់​។ លោកអភិបាល ផើ អ៊ិន មាន​ប្រសា​សន៍​ថា “ អ្នក​អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់​។ ប្រជា​​ពល​រដ្ឋ​ត្រឹម​ត្រូវ​កម្រ​ចេញ​ក្រៅ​ណាស់​នៅ​ពេល​​យប់​។ អ្នក​គួរ​តែ​ទាក់​ទង​មក​អាជ្ញា​ធរ​​ដើម្បី​​ឲ្យ​ពួក​គេ​​ធានា​សុវត្ថិ​ភាព​របស់​អ្នក​​”។ លោក នួន ទ្រីណូ អ្នក​សង្កេត​ការណ៍​របស់​​អង្គការ​ខុមហ្វ្រែល​ប្រចាំ​ស្រុកស៊ីធរ​កណ្តាល​​បាន​លើក​ឡើង​ថា មន្ត្រី​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​មន្ត្រី​គណៈ​កម្មា​ធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​​បាន​ចុះ​ជួប​អ្នក​ភូមិ​មួយ​ចំនួន​នៅ​មួយ​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត​។ លោក​មាន​ប្រសាសន៍​ថា “ ពួក​គេ​ព្យា​យាម​​ចង់​ដឹង​ថា អ្នក​ណា​នឹង​បោះ​ឆ្នោត​គាំ​ទ្រ​​គណ​ប​ក្ស​មួយ​ណា។ ពួក​គេ​បាន​សន្យាចែក​​សារ៉ុង​ និង​ប្រាក់​ប្រាំដុល្លារ ប្រសិន​បើ​ពួក​គេ​ឈ្នះ​​ការ​បោះ​ឆ្នោត​”។ ព្រៃ​ដើម​ថ្នឹង ជា​ឃុំ​មួយ​ក្នុង​ចំណោម​ឃុំ​ជា​ច្រើន​នៅក្នុង​ខេត្ត​ព្រៃ​វែង ជា​កន្លែង​ដែល​​គណបក្ស​​​ប្រជាជន​​​​​​ ធ្លាប់​​​ទទួល​​​បាន​​​​​​សំឡេង​​​គាំទ្រ​​​ច្រើន​​​នៅ​​​ក្នុង​​​ការ​​បោះ​ឆ្នោត​ឃុំ-សង្កាត់​ កាល​ពី​ឆ្នាំ​មុននោះ ​បាន​បង្ហាញថា ប្រជា​​​​ពល​រដ្ឋ​បាន​ងាក​ទៅ​គាំ​ទ្រ​គណ​​បក្ស​ប្រឆាំង​វិញ។ លោក នួន ទ្រីណូ បាន​លើក​ឡើង​ថា “ យោង​តាម​ការ​ស្ទាប​ស្ទង់​របស់​ខ្ញុំ ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​​នៅ​ទី​នេះ​ នឹង​បោះ​ឆ្នោត​​គាំ​ទ្រ​គណ​បក្ស​ថ្មី​មួយ​ ”។   លោក​បាន​លើក​ឡើង​បន្ត​ថា “ ប្រជា​ពល​​រដ្ឋ​មើល​ឃើញ​ជីវភាព​របស់​ខ្លួន​កាន់​តែ​ដុន​ដាបទៅៗ ហើយ​គ្មាន​អ្វី​ប្រែ​ប្រួល​សោះ។ អ្នក​ប្រហែល​ជា​មើល​ឃើញ​ផ្ទះ​ធំៗ​ ហើយ​គិត​ថា ​យើង​ជា​អ្នក​មាន​ ប៉ុន្តែ  តាម​​​ពិត​​​ប្រជា​ពល​រដ្ឋ​ប្រហែល​​៨០​ភាគ​រយ​នៅ​ទី​នេះ​ជំពាក់​​​​បំណុល​គេ​។ ពួក​គាត់​ចំណាយ​ទៅ​លើ​ការ​ធ្វើ​ស្រែ​ចម្ការ​របស់​ពួក​គាត់ ប៉ុន្តែ ពួក​គាត់​មិន​បានផល​​​ចំណេញ​ទេ។ មនុស្ស​វ័យ​ក្មេង​ជា​ច្រើន​កំពុង​នាំ​គ្នា​ទៅ​ប្រទេស​ថៃ​”៕ ប្រែ​សម្រួល​ដោយ តែម សុខុម