Simon Lewis
លោក កឹម សុខា សម្ដែងការព្រួយបារម្ភចំពោះអំពើហិង្សាក្រោយការបោះឆ្នោត ប្រាប់តំណាងអ.ស.ប.
កាលពីម្សិលមិញ លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង បានមានប្រសាសន៍ថា លោកមិនអាចធានាថា នឹងគ្មានអំពើហិង្សាក្រោយការបោះឆ្នោតនៅថ្ងៃអាទិត្យនេះបានទេ ហើយបានអំពាវនាវឲ្យសហគមន៍អន្តរជាតិប្រុងជើងការ និងជួយធានាឲ្យបាននូវអន្តរកាលមួយដោយសន្តិវិធី បន្ទាប់ពីចេញផ្សាយលទ្ធផលនៃការបោះឆ្នោត។ ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន បន្ទាប់ពីជួបជាមួយតំណាងមួយរូបមកពីទីភ្នាក់ងារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ(អ.ស.ប.)នៅទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ លោក កឹម សុខា ថ្លែងថា លោកបានសម្ដែងការព្រួយបារម្ភថា បរិយាកាសឆ្ពោះទៅថ្ងៃផ្ដាច់ព្រ័ត្រនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតមានភាពតានតឹង ហើយអាចនឹងមានភាពចលាចលយ៉ាងងាយ ប្រសិនបើលទ្ធផលនៃការបោះឆ្នោតមិនត្រូវបានទទួលស្គាល់ជាផ្លូវការ។ លោក កឹម សុខា បានមានប្រសាសន៍ថា “ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះ...
របាយការណ៍សិក្សាបង្ហាញថា រដ្ឋសភាមានការត្រួតពិនិត្យតិចតួចលើការប្រើប្រាស់ប្រាក់កម្ចី
របាយការណ៍ថ្មីមួយបានបង្ហាញថា រដ្ឋសភានៃប្រទេសកម្ពុជា កំពុងមានចំណុចខ្វះខាត ក្នុងសកម្មភាពត្រួតពិនិត្យរបស់ខ្លួន លើប្រាក់កម្ចីថ្មីៗដែលរដ្ឋាភិបាលបានទទួល ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា បើធៀបនឹងសភានៃប្រទេសផ្សេងៗទៀត។ របាយការណ៍សិក្សាដែលសហភាពអន្តរសភា មានមូលដ្ឋាននៅទីក្រុង ហ្សឺណែវ និងធនាគារពិភពលោក បានចេញផ្សាយកាលពីម្សិលមិញ បានបង្ហាញថា ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសក្នុង៤១ភាគរយនៃចំនួនប្រទេសទាំងឡាយដែលមានសភាមិនត្រូវបានតម្រូវតាមផ្លូវច្បាប់ឲ្យបញ្ជាក់ប្រាក់កម្ចី ដែលទទួលបានពីធនាគារពិភពលោក និងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ លទ្ធផលទាំងនេះផ្អែក លើការចុះសិក្សារយៈពេលប្រាំបីខែ នៅប្រទេសកំពុងអភិវឌ្ឍន៍ចំនួន១០០ក្នុងគោលបំណងសិក្សាពីទំហំជាក់ស្តែង ផ្នែកគណនេយ្យភាព ដែលសភាជ្រើសតាំងតាមលទ្ធិប្រជាធិបតេយ្យ សម្រេចបាន។ ទាក់ទងនឹងប្រទេសកម្ពុជា លទ្ធផលសិក្សានេះបានបង្ហាញថា រដ្ឋសភាមានតួនាទីចូលរួមក្នុងដំណើរការអនុម័តប្រាក់កម្ចី អំឡុងកិច្ចចរចានានា ប៉ុន្តែបែរជារដ្ឋសភាមិនមានតួនាទីក្នុងការត្រួតពិនិត្យគោលនយោបាយអភិវឌ្ឍន៍របស់ធនាគារពិភពលោកក្នុងប្រទេសនេះ...
មូលនិធិជួយជនក្រីក្រនៅខេត្តព្រៃវែងរបស់លោក ស ខេង រងការរិះគន់
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាឧបនាយករដ្ឋមន្ត្រីមកពីគណបក្សប្រជាជនកម្ពុជាបានបង្កើតមូលនិធិមនុស្សធម៌មួយដែលមានទឹកប្រាក់រាប់សែនដុល្លារសម្រាប់ជួយអ្នកក្រនៅក្នុងខេត្តព្រៃវែង ជាទង្វើមួយដែលកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនការបោះឆ្នោត ហើយមូលនិធិនេះត្រូវបានគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា(ខុមហ្វ្រែល) បានចាត់ទុកថា ជាការទិញសន្លឹកឆ្នោត។ សេចក្តីជូនដំណឹងមួយចេញដោយខុទ្ទកាល័យរបស់លោក ស ខេង និងចុះកាលបរិច្ឆេទថ្ងៃសៅរ៍ ប៉ុន្តែ ទទួលបានកាលពីម្សិលមិញ មានខ្លឹមសារថា “មូលនិធិផ្ទាល់ខ្លួន” របស់លោក ស ខេង នឹងផ្តល់លុយឲ្យអ្នកជំងឺ សាច់ញាតិរបស់អ្នកស្លាប់ និងស្ត្រីដែលទើបសម្រាលកូននៅក្នុងខេត្តព្រៃវែង បន្ទាប់ពីការបោះឆ្នោតនៅថ្ងៃអាទិត្យ ។ សេចក្តីជូនដំណឹងដែលមានរូបសញ្ញាគណបក្សប្រជាជនកម្ពុជា និងស្នើសុំឲ្យប្រជាជនបោះឆ្នោតឲ្យលេខ៤ដែលជាលេខរៀងរបស់គណបក្សប្រជាជនកម្ពុជានៅលើសន្លឹក ឆ្នោតនេះលើកឡើងថា ដើម្បីទទួលបានជំនួយហិរញ្ញវត្ថុពីមូលនិធិនេះ ប្រជាជនត្រូវដាក់សំណើជាលាយលក្ខណ៍អក្សរតាមរយៈមេឃុំឬអភិបាលស្រុករបស់ខ្លួន។ យោងតាមសេចក្តីប្រកាសនេះបានឲ្យដឹងថា មូលនិធិនេះនឹងផ្តល់លុយឲ្យអ្នកជំងឺម្នាក់ចន្លោះពី២០០.០០០ទៅ៥០០.០០០ រៀល និងផ្តល់ឲ្យស្ត្រីទើបឆ្លងទន្លេ១០០.០០០រៀល និងសាច់ញាតិរបស់អ្នកទើបស្លាប់ថ្មីចំនួន២០០.០០០រៀលសម្រាប់ធ្វើបុណ្យសព។ ខេត្តព្រៃវែងមានប្រជាជនជិត១,១៨លាននាក់ និងអ្នកបោះឆ្នោតចំនួន៨០៩.០០០នាក់ នេះបើតាមតួលេខរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ លោក ជាម ហ៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែងបានបញ្ជាក់ថា ការចែកលុយរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានេះ គឺជាការពិត។ លោក ជាម ហ៊ីម បានមានប្រសាសន៍ថា “ខ្ញុំមិនដឹងថា តើការចែកលុយនេះអាចទាក់ទាញអ្នកបោះឆ្នោតឬអត់នោះទេ ប៉ុន្តែ តាមការយល់ឃើញរបស់ខ្ញុំ វាគឺជាសកម្មភាពមនុស្សធម៌”។ លោក ពុធ សុផាត សមាជិកមូលនិធិនេះដែលលេខទូរស័ព្ទរបស់គាត់ជាលេខសម្រាប់ទំនាក់ទំនងនៅក្នុងសេចក្តីជូនដំណឹងនេះបាននិយាយថា មូលនិធិនេះមានលុយចំនួន២០០.០០០ដុល្លារសម្រាប់បរិច្ចាគដំបូងទៅឲ្យអ្នកក្រនៅក្នុងខេត្តនេះ។ លោក សុផាត បាននិយាយថា...
ក្រុមហ៊ុនអូស្ត្រាលីអះអាងថាគម្រោងរុករករ៉ែមាសនៅតែដំណើរការ ទោះជាមានព័ត៌មានមិនល្អក៏ដោយ
ក្រុមហ៊ុនមួយដែលមានមូលដ្ឋាន នៅប្រទេសអូស្ត្រាលី បានប្រកាសគម្រោងរុករករ៉ែមាសនៅខេត្តរតនគីរី កាលពីពេលកន្លង ហើយកាលពីម្សិលមិញ ក្រុមហ៊ុននេះបានបញ្ជាក់ជាថ្មីម្តងទៀតថា គម្រោងរបស់ខ្លួននៅប្រទេសកម្ពុជា នៅតែដំណើរការ ទោះបីជាមានការចោទប្រកាន់ខ្លួន តាមរយៈសារព័ត៌មានថា ខ្លួនបានកៀងគរការវិនិយោគដោយផ្អែកលើព័ត៌មានមិនពិតក៏ដោយ។ ក្រុមហ៊ុន អាស្ត្រា រីហ្សស (Astra Resources) ដែលមានសម្ពន្ធក្រុមហ៊ុនទាំងនៅប្រទេសអូស្ត្រាលី និងចក្រភពអង់គ្លេស បានចេញសេចក្តីប្រកាសជាសាធារណៈជាច្រើន អំពីគម្រោងរបស់ខ្លួន បើគិតតាំងពីឆ្នាំ២០១១មក។ គម្រោងទាំងនេះផ្តោតសំខាន់ ទៅលើការទិញអាជ្ញាប័ណ្ណរុករករ៉ែ នៅលើផ្ទៃទំហំ២២២គីឡូម៉ែត្រក្រឡា ក្នុងស្រុក អូរយ៉ាដាវ ក៏ប៉ុន្តែ អាជ្ញាប័ណ្ណនេះបច្ចុប្បន្ន កំពុងតែស្ថិតនៅក្នុងការកាន់កាប់ដោយក្រុមហ៊ុនវៀតណាមមួយ។ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន អត្ថបទសារព័ត៌មានអូស្ត្រាលីមួយ ដែលមានចំណងជើងថា “ អតីតនាយកបញ្ជាក់ថា ក្រុមហ៊ុនអាស្ត្រាកៀងគរមូលនិធិ ដោយផ្អែកលើព័ត៌មានមិនពិត” ត្រូវបានចេញផ្សាយសម្រាប់ចុងសប្តាហ៍។ ក្រុមហ៊ុន អាស្ត្រា បានបដិសេធយ៉ាងខ្លាំងក្លា ចំពោះសេចក្តីអះអាងនៅក្នុងអត្ថបទសារព័ត៌មាននេះ។ សេចក្តីបដិសេធនេះត្រូវបានធ្វើឡើង នៅក្នុងសេចក្តីប្រកាសដែលត្រូវបានធ្វើឡើង កាលពីម្សិលមិញ តាមរយៈក្រុមហ៊ុនច្បាប់អូស្ត្រាលីមួយ។ គួរបញ្ជាក់ថា អត្ថបទសារព័ត៌មាននេះបានដកស្រង់ខ្លឹមសារនៃសេចក្តីអះអាងតាមផ្លូវច្បាប់របស់អតីតនាយកផ្នែកមួយរូប និងបទសម្ភាសជាមួយអតីតទីប្រឹក្សាផ្នែកច្បាប់មួយរូប ដែលបានបញ្ជាក់ថាក្រុមហ៊ុន អាស្ត្រា បានកៀងគរមូលនិធិបាន៤៦លានដុល្លារ ពីវិនិយោគិននានា នៅប្រទេសអូស្ត្រាលី ដោយផ្អែកលើសេចក្តីប្រកាសជាសាធារណៈមិនពិត។ ក្រុមហ៊ុននេះបានចេញសេចក្តីប្រកាសចុងក្រោយ កាលពីខែវិច្ឆិកាឆ្នាំមុន អំពីសម្ពន្ធក្រុមហ៊ុនរបស់ខ្លួន នៅប្រទេសកម្ពុជា។ សេចក្តីប្រកាសនេះបានបញ្ជាក់ថា ការផ្ទេរសិទ្ធិកាន់កាប់អាជ្ញាប័ណ្ណរុករករ៉ែ នៅស្រុកអូរយ៉ាដាវ នឹងត្រូវធ្វើឡើងនៅក្នុងឆមាសដំបូងនៃឆ្នាំនេះ ពីព្រោះក្រុមហ៊ុនបានទូទាត់ប្រាក់ថ្លៃជួលដីគម្រោងរួចហើយ។ កាលពីដំបូង ក្រុមហ៊ុននេះបានចូលរួមជាមួយក្រុមហ៊ុនអូស្ត្រាលីមួយឈ្មោះ ផិតូន ម៉ាញនីង (Petone...
លោក ជា ស៊ីម រក្សាតំណែងដដែល បើទោះជាបាត់មុខពីសាធារណជនច្រើនឆ្នាំក៏ដោយ
ថ្វីបើរូបរបស់គាត់ស្ថិតនៅជាប់នឹងរូប“ សម្តេច” ទាំងពីរនាក់ទៀតរបស់គណបក្សប្រជាជនកម្ពុជានៅលើផ្ទាំងឃោសនាបោះឆ្នោតនៅទូទាំងប្រទេសក៏ពិតមែន ប៉ុន្តែតាមពិតលោក ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សនេះ បានអវត្តមានពីការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិនេះ តាំងពីក្រោយពេលចាប់ផ្តើមភ្លាមម៉្លេះ។ លោក ជា ស៊ីម ក្នុងវ័យ៨០ឆ្នាំ បានបាត់មុខពីសាធារណជនអស់រយៈពេលជាច្រើនឆ្នាំមកហើយដោយសារជំងឺ ដោយលោកបានចេញមុខតែនៅពេលមានពាក្យចចាមអារ៉ាមថា លោកបានធ្វើអនិច្ចកម្មហើយប៉ុណ្ណោះ។ លោកបានបង្ហាញមុខជាសាធារណៈលើកចុងក្រោយបំផុតដោយមិនបានថ្លែងមួយម៉ាត់សោះនៅពេលចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២៧ ខែមិថុនា។ លោក យឹម លាង នាយករងខុទ្ទកាល័យរបស់លោក ជា ស៊ីម បានឲ្យដឹងថា ប្រធានគណបក្សកាន់អំណាចរូបនេះពុំមានភាពមាំមួនល្មមនឹងចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនេះទេ។ លោក យឹម លាង បានមានប្រសាសន៍ថា “ វាជារឿងធម្មតាទេ ពេលនេះលោកមានអាយុ៨០ឆ្នាំទៅហើយ តើឲ្យគាត់មាំមួនដូចមុនម៉េចនឹងកើតទៅ?”។ លោកបានបន្ថែមថា ពាក្យចចាមអារ៉ាមថ្មីបំផុតអះពីសុខភាពរបស់លោក ជា ស៊ីម គឺបង្កឡើងដោយសារការផ្តាសាយធម្មតាប៉ុណ្ណោះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ កិច្ចការរបស់លោក ជា ស៊ីម នៅព្រឹទ្ធសភាត្រូវបានជំនួសដោយលោក សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែលោក លាង បានបញ្ជាក់ថា ពុំមានផែនការជំនួសតំណែងរបស់លោក ជា ស៊ីម ជាប្រធានគណបក្សកាន់អំណាចជាផ្លូវការឡើយ ទោះបីជាលោកពុំមានសកម្មភាពអ្វីសោះក៏ដោយចុះ។ លោក យឹម លាង បានមានប្រសាសន៍ថា “ គណបក្សប្រជាជនកម្ពុជាគ្មានគោលការណ៍ផ្លាស់ប្តូររូបលោកទេ”។ លោក គង់ គាំ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំងបានឲ្យដឹងថា លោក ជា ស៊ីម លែងកាន់តួនាទីសកម្មនៅព្រឹទ្ធសភាជាយូរមកហើយ។ លោក គង់ គាំ បានបន្តទៀតថា ការផ្លាស់ប្តូរនេះមិនបានធ្វើឲ្យមានភាពខុសប្លែកគ្នាប៉ុន្មានទេ ព្រោះដូចជាលោក ជា ស៊ីម ដែរ លោក សាយ ឈុំ ធ្វើតែតាមគោលការណ៍បក្សកាន់អំណាច ដែលមានអាសនៈភាគច្រើននៅព្រឹទ្ធសភាប៉ុណ្ណោះ។ ទោះជាយ៉ាងណា...
ជនជាតិអាមេរិកម្នាក់ដែលអាជ្ញាធរស្វែងរកត្រូវបានចាប់ខ្លួននៅខេត្តព្រះសីហនុ
នគរបាលនិងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយបានឲ្យដឹងថា កាលពីថ្ងៃសៅរ៍បុរសជនជាតិអាមេរិកអាយុ៦៦ឆ្នាំម្នាក់ត្រូវបាននគរបាលចាប់ខ្លួននៅខេត្តព្រះសីហនុហើយប្រឈមនឹងការបញ្ចូនទៅកាន់សហរដ្ឋអាមេរិកវិញ ដែលនៅទីនោះជននេះត្រូវបាននគរបាលតាមរកចាប់ខ្លួនបំផុតពាក់ព័ន្ធនឹងបទល្មើសរួមភេទជាមួយកុមារ ដែលប្រព្រឹត្តនៅក្នុងរដ្ឋកាលីហ្វរញ៉ា។ លោក តាក់ វណ្ណថា ស្នងការនគរបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ឈ្មោះ ចន រ៉ូឡែនស្តាល់ (John Roland Stahl) ត្រូវបានចាប់ខ្លួននៅខេត្តព្រះសីហនុ បន្ទាប់ពីមានសំណើមួយតាមរយៈស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញ។ លោក វណ្ណថា មានប្រសាសន៍បន្តថា “គាត់ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋាននគរបាលអន្តោប្រវេសន៍រួចហើយ កាលពីថ្ងៃសៅរ៍”។ នៅលើគេហទំព័ររបស់ការិយាល័យនគរបាលក្នុងទីក្រុង ម៉េនដូស៊ីណូ(Mendocino) រដ្ឋកាលីហ្វរញ៉ា (California)...
ជនជាតិខ្មែរសែស្រឡាយចិនធ្វើការថ្លឹងថ្លែងមុនពេលបោះឆ្នោត
ខណៈដែលជនជាតិខ្មែរមានទ្រព្យសម្បត្តិស្តុកស្តម្ភមួយក្រុម ដែលមានដូនតាជាចិនមានទំនាក់ទំនងជិតស្និទ្ធ ជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជានោះ គណបក្សប្រឆាំងសង្ឃឹមថា គោលនយោបាយលើកកម្ពស់អាជីវកម្មខ្នាតតូចអាចទាញយកសំឡេងឆ្នោតពីមនុស្សមួយចំនួននៅក្នុងចំណោមមនុស្សមួយក្រុមធំនេះនៅមុនការបោះឆ្នោតជាតិថ្ងៃទី២៨ខែកក្កដាខាងមុខនេះ។ អ្នកមានសែស្រឡាយចិនបាននិងកំពុងរស់នៅក្នុងប្រទេសកម្ពុជារាប់រយឆ្នាំមកហើយហើយតាមប្រវត្តិសាស្ត្របានដើរតួនាទីលេចធ្លោនៅក្នុងការធ្វើអាជីវកម្ម និងជំនួញ ហើយឥឡូវនេះបានកាន់តួនាទីជាន់ខ្ពស់មួយចំនួននៅក្នុងរដ្ឋាភិបាល និងនៅក្នុងក្រុមហ៊ុននានា។ លោក ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា និងភរិយារបស់លោក គឺលោកស្រី ឈឹង សុភាព ដែលជាម្ចាស់ក្រុមហ៊ុន ស៊ូកាគូ អីុន និងក្រុមហ៊ុន ភាពីម៉ិច ជាក្រុមហ៊ុនសម្បទានដី ដ៏ចម្រូងចម្រាស និងលោកឧកញ៉ា កុក...
ការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ បង្កឧបសគ្គបន្ថែមដល់ការចូលរួមនៅក្នុងការបោះឆ្នោត
ការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋកាន់តែច្រើនឡើងមកកាន់តំបន់ក្រុង ដោយមិនបានចុះឈ្មោះបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោតថ្មីៗរបស់ខ្លួននោះ កំពុងធ្វើឲ្យបណ្តាអ្នកសង្កេតការណ៍បោះឆ្នោតព្រួយបារម្ភថា អ្នកបោះឆ្នោតជាច្រើននឹងមិនវិលត្រឡប់ទៅស្រុកកំណើតដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃទី២៨ខែកក្កដា ឡើយ។ អ្នកទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងប្រទេសកម្ពុជា មានចំនួនច្រើនបំផុតនៅឆ្នាំ១៩៩៣ ដែលនៅពេលនោះ៩៣ភាគរយនៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះបោះឆ្នោតប្រមាណ៥លាននាក់ បានបង្ហាញវត្តមាននៅតាមការិយាល័យបោះឆ្នោត។ទោះបីជាអ្នកបោះឆ្នោតដែលបានចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០០៣ និងឆ្នាំ២០០៨មានចំនួនច្រើនជាងក្តី ក៏ចំនួនអ្នកទៅបោះឆ្នោតបានធ្លាក់ចុះមកនៅ៨៣ភាគរយក្នុងឆ្នាំ២០០៣ និង៧៥,៧ភាគរយក្នុងឆ្នាំ២០០៨។ លោក មឿន តុលា ប្រធានកម្មវិធីការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ថ្លែងថា ជាធម្មតាប្រជាពលរដ្ឋភាគច្រើនដែលបានផ្លាស់ប្តូរទីលំនៅដើម្បីស្វែងរកការងារធ្វើមិនចុះឈ្មោះបោះឆ្នោតនៅកន្លែងស្នាក់នៅថ្មីរបស់ខ្លួនទេដោយសារតែដំណើរការចុះឈ្មោះស្មុគស្មាញដែលតម្រូវឲ្យមានឯកសារសម្គាល់អត្តសញ្ញាណនិងទីលំនៅអចិន្ត្រៃយ៍។ លោកថ្លែងថា “ ច្បាប់នេះបង្កការលំបាកដល់ការចុះឈ្មោះបោះឆ្នោតនៅកន្លែងថ្មី។ដូច្នេះប្រជាពលរដ្ឋនៅតែត្រូវចុះឈ្មោះនៅតាមខេត្តដែលជាស្រុកកំណើតរបស់ពួកគាត់”។លោកបានបន្តថា ទោះបីជាបណ្តា និយោជកទំនងជានឹងអនុញ្ញាតឲ្យបុគ្គលិករបស់ខ្លួនឈប់សម្រាកបីថ្ងៃសម្រាប់ការធ្វើដំណើរទៅស្រុក ដើម្បីបោះឆ្នោតក្តី ក៏មិនធានាថា ពួកគេប្រាកដជាទៅដែរ។ លោកថ្លែងថា “ បញ្ហាចម្បងត្រង់ថា នៅថ្ងៃបោះឆ្នោតកម្មករនិយោជិតស្ថិតក្នុងរាជធានីភ្នំពេញនៅឡើយ។ប្រជាពលរដ្ឋភាគច្រើនរកប្រាក់ចំណូលបានទាបណាស់ ហើយត្រូវចំណាយច្រើនសម្រាប់ការធ្វើដំណើរទៅខេត្តរបស់ពួកគាត់ដើម្បីបោះឆ្នោត”។ លោកស្រី ឡូរ៉ា ថនតុន (Laura Thornton) ប្រធានប្រចាំប្រទេសកម្ពុជា នៃវិទ្យាស្ថានជាតិប្រជាធិបតេយ្យ ដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា សវនកម្មលើបញ្ជីឈ្មោះបោះឆ្នោតនៅឆ្នាំនេះបានរកឃើញថា ១៧,១ភាគរយនៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះបោះឆ្នោតរួច មិនប្រាកដថាកំពុងរស់នៅកន្លែងដែលពួកគាត់បានចុះឈ្មោះបោះឆ្នោតនោះទេ។ ប្រសិនបើលទ្ធផលនៃសវនកម្មនេះធ្វើឡើងនៅទូទាំងប្រទេស ...
ក្រុមហ៊ុនអាកាសចរណ៍អ៊ែរអេស៊ា បើកជើងហោះហើរពីទីក្រុងសៀមរាបទៅកាន់ទីក្រុងបាងកក
ក្រុមហ៊ុនអាកាសចរណ៍អ៊ែរអេស៊ា (Air Asia) ជាក្រុមហ៊ុនដឹកអ្នកដំណើរក្នុងតម្លៃទាប ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី បានប្រកាសថា ខ្លួននឹងចាប់ផ្ដើមជើងហោះហើរផ្ទាល់ប្រចាំថ្ងៃរវាងទីក្រុងសៀមរាប និងទីក្រុងបាងកក ចាប់ពីខែតុលា ឆ្នាំនេះទៅ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញកាលពីម្សិលមិញ ក្រុមហ៊ុនអាកាសចរណ៍ថៃ អ៊ែរអេស៊ា(Thai Air Asia) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអ៊ែរអេស៊ា បានលើកឡើងថា ខ្លួនផ្ដល់ការហោះហើរក្នុងតម្លៃមុនបង់ពន្ធទាបត្រឹម២ដុល្លារ ប្រសិនបើអ្នកធ្វើដំណើរកក់តាមអ៊ីនធើណិត។ នៅក្នុងសេចក្ដីថ្លែងការណ៍នេះ លោក តាសាពន់ ប៊ីជ្លេវ៉េល (Tassapon Bijleveld) អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ថៃ អ៊ែរអេស៊ា បានលើកឡើងថា ជើងហោះហើរពីក្រុងសៀមរាបទៅកាន់អាកាសយានដ្ឋាន ដន មឿង គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រីកជើងហោះហើរផ្ទាល់របស់ខ្លួន។ លោកត្រូវបានដកស្រង់សម្ដីថា “ យើងរីករាយនៅក្នុងការពង្រីកប្រតិបត្តិការជើងហោះហើររបស់យើងពីទីក្រុងបាងកកទៅតំបន់ផ្សេងៗទៀតក្នុងតំបន់ ហើយយើងនឹងផ្ដោតសំខាន់លើតំបន់ឥណ្ឌូចិនក្នុងឆ្នាំនេះ”។ សេចក្ដីថ្លែងការណ៍នេះបានលើកឡើងថា ក្រុងសៀមរាបនឹងក្លាយជាគោលដៅទី៦ក្នុងតំបន់របស់អាកាសចរណ៍ថៃអ៊ែរអេស៊ា ជាមួយជើងហោះហើរពីទីក្រុងបាងកកទៅកាន់ទីក្រុងរ៉ង់ហ្គូន និងទីក្រុងម៉ានដាឡៃ ក្នុងប្រទេសភូមា ទីក្រុងហាណូយ និងទីក្រុងហូជីមិញ ក្នុងប្រទេសវៀតណាម និងរាជធានីភ្នំពេញ។ ចំនួនជើងហោះហើរដែលឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិសៀមរាប មានការកើនឡើងដោយសារតែចំនួនភ្ញៀវទេសចរមកទស្សនាប្រាសាទអង្គរវត្តមានការកើនឡើងនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ យោងតាមតួលេខចុងក្រោយលើគេហទំព័រក្រុមហ៊ុនអាកាសចរណ៍កម្ពុជាបង្ហាញថា មានអ្នកដំណើរចំនួន៩២២.១៩៤នាក់បានធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិសៀមរាប នៅក្នុងត្រីមាសដំបូងក្នុងឆ្នាំ២០១៣ នេះ ដោយមានការកើនឡើងជាង១ភាគ៤ អំឡុងពេលដូចគ្នាកាលពីឆ្នាំ២០១២៕ ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង
ទស្សនកិច្ចពាណិជ្ជកម្មបង្ហាញពីទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិក
នៅពេលសមាជិកសភាសហរដ្ឋអាមេរិកបានបើកកិច្ចប្រជុំស្ដាប់ការរាយការណ៍អំពីរដ្ឋាភិបាលកម្ពុជា ទាក់ទងទៅនឹងស្ថានភាពសិទ្ធិមនុស្សនៅប្រទេសនេះ ក្នុងពេលនោះដែរដំណើរទស្សនកិច្ចពាណិជ្ជកម្មមួយដែលដឹកនាំដោយអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា ក៏បានជំរុញឲ្យមានរបៀបវារៈមួយផ្សេងពីប្រធានបទសិទ្ធិមនុស្សនេះ។ នៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី៩ អនុគណៈកម្មាធិការសភាអាមេរិក បានលើកឡើងពីលទ្ធភាពកាត់ជំនួយដល់ប្រទេសកម្ពុជាដែលមានអង្គការសិទ្ធិមនុស្សនិងក្រុមអ្នកសង្កេតការណ៍បោះឆ្នោត បានបង្ហាញពីសកម្មភាពដឹកនាំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទងនិងការចោទប្រកាន់ជាច្រើន រួមមានអំពើពុករលួយ បក្សពួកនិយម និងបញ្ជីឈ្មោះអ្នកបោះឆ្នោតមិនត្រឹមត្រូវ មុនពេលការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដាមកដល់។ អំឡុងកិច្ចប្រជុំនេះ សមាជិកសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ គឺលោក ដាណា រ៉ូរ៉ាបាជ័រ (Dana Rohrabacher) បានហៅលោក ហ៊ុន សែន ថា “ជាជនពុករលួយដែលបានកាន់អំណាចនៅក្នុងប្រទេសនេះអស់រយៈពេលជាច្រើនទសវត្សរ៍”។ នៅថ្ងៃដដែលនោះ...