Sunday, August 16, 2020
Home Authors Posts by Simon Lewis

Simon Lewis

190 POSTS 0 COMMENTS
Business editor

ការ​រឹត​បន្តឹង​ព័ត៌មាន​របស់​រដ្ឋាភិបាល​ធ្វើ​ឲ្យប្រជាពលរដ្ឋ​អ្នក​បោះ​ឆ្នោត​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់​​

អ្នក​​យក​ព័ត៌មាន​​ ដែល​ស្វែង​រក​ស្ថិតិ​ពី​​ក្រសួង​និង​ស្ថាប័ន​​នានា​របស់​រដ្ឋាភិបាល​​​កម្ពុជា​​​​​​ ជា​រឿយៗ​ត្រូវ​បាន​គេ​បដិសេធ​​​ម្តង​ហើយ​ម្តង​ទៀត ប៉ុន្តែ​នៅ​ខណៈ​ដែល​ការ​បោះ​ឆ្នោត​ជាតិ​​នៅ​ថ្ងៃ​ទី​២៨​ខែ​កក្កដា​កាន់​តែ​ខិត​ជិត​មក​ដល់​នោះ បញ្ហា​នេះ​ទំនង​​កាន់​តែ​ពិបាក​ឡើង​ថែម​ទៀត​។ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ផ្តល់​តួលេខ​នៃ​​​ទិន្នន័យ​លើ​គម្រោង​វិនិយោគ​​ដែល​បាន​អនុម័ត​រួច​ហើយ​ជា​រៀង​រាល់​ខែ​ដល់​​អ្នក​យក​ព័ត៌មាន ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​​ទិន្នន័យ​ទាំង​នោះ​បាន​គូស​បញ្ជាក់​ពី​គម្រោង​ទាំង​អស់​ដែល​បាន​​ចុះ​ហត្ថ​លេខា​ ​ហើយ​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ជាង​២​លាន​​ដុល្លារ​​។ ប៉ុន្តែ​​ នៅ​ខែ​​ឧ​សភា ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ មិន​បាន​ផ្តល់​តួលេខ​​សម្រាប់​​ខែ​ណា​មួយ​​ ចាប់​ពី​ខែ​វិច្ឆកា​មក​ ដោយ​លើក​ឡើង​ថា តាម​​ច្បាប់​ថ្មី​​គឺ​តម្រូវ​ឲ្យ​មាន​​​ការ​អនុ​ញ្ញាត​ពី​​លោក សុខ ចិន្តា រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​​ក្រុម​​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ជា​មុន​សិន។ លោក សុខ ចិន្តា បានធ្វើ​ព្រងើយ​កន្តើយ​ចំ​ពោះ​សំណើ​សុំ​ការ​អនុញ្ញាត​របស់​អ្នក​​យក​ព័ត៌មាន​ ហើយ កាល​ពី​ម្សិល​មិញ...

ប្រទេស​ថៃ​ធ្វើ​បត្យាប័ន ជនជាតិ​​​អង់គ្លេស​​​ដែលរួម​​​ភេទ​​​ជា​​​មួយ​​​កុមារ​​​​មក​ប្រទេស​​​កម្ពុជា​វិញ​

មន្ត្រី​នគរ​បាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​​​ម្នាក់​​​​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​​ថា ​គេ​រាយ​ការណ៍​មក​ថា តុលាការ​ថៃ​បាន​យល់​ព្រម​ធ្វើ​បត្យាប័ន​ ជន​​​ជាប់​​​ចោទ​​​ឈ្មាះ​​​ ដេវីដ ចន​​​ហេ្លត​​​ឆឺ ( David JohnFletcher) ​អាយុ​៦៧​ឆ្នាំ មក​កាន់​​​ប្រទេស​​​កម្ពុជា​វិញ​ ដែល​នៅ​ទី​នេះ​ គាត់​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់​ទោស​កំបាំង​មុខ​ពី​បទ​ចាប់​រំលោភ​ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ​ម្នាក់​ និង​ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១០​ឆ្នាំ​។ ជន​​​ជាប់​​​ចោទ​​​ឈ្មោះ ដេវីដ ចន​​​ហេ្លតឆឺ ​​​ជា​​​ជន​​​ជាតិ​​​អង់គ្លេស​​​បាន​រត់​គេច​ខ្លួន​ពី​ប្រទេស​​​​​កម្ពុជា​ទៅ​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​២០១០​ដោយ​​​មាន​ការ​ចោទ​ប្រកាន់​ជា​ច្រើន​ក្នុង​​សារ​​​ព័ត៌មាន​​​​ចក្រភព​អង់គ្លេស​ដែល​ថា គាត់​បាន​រៀប​ចំ​ជំនួយ​សប្បុរស​​​ធម៌​​​​សម្រាប់​កុមារ​ ដើម្បី​ល្បួង​​ជន​រង​គ្រោះ​មិន​ទាន់​គ្រប់​អាយុ​​​​ដើម្បីរួម​ភេទ​។​គាត់​ត្រូវ​បាន​ចាប់​ខ្លួន​នៅចុង​ឆ្នាំ​ដដែល​​​នោះ​ ហើយ​សាលា​ដំបូង​ថៃ​បាន​អនុម័ត​ឲ្យ​ធ្វើ​បត្យា​​​ប័ន​ជន​​​នេះ​មកប្រទេស​​​កម្ពុជា​​​​វិញ ប៉ុន្តែ​ជន​​​ជាប់​​​ចោទ​​​រូប​​​នេះ​បាន​ដាក់​ពាក្យ​បណ្ដឹង​ឧទ្ធរណ៍។ កាលពី​ម្សិល​មិញ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​បាន​រាយ​ការណ៍​ថា តុលាការ​ថៃ​បាន​ច្រាន​ចោល​បណ្ដឹង​ឧទ្ធរណ៍​របស់​គាត់​ ប៉ុន្តែ​ មន្ត្រី​កម្ពុជា​និង​​​​ថៃ​មិន​បាន​ដឹង​ច្បាស់​អំពី​បញ្ហា​នេះ​ទេ។​ ​លោក កែវ សុធា នាយ​ការិយាល័យ​នគរ​បាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​បាន​មាន​​​ប្រសាសន៍​ថា “ ខ្ញុំ​គ្រាន់​តែ​ឮថា តុលាការ​ថៃ​បាន​ចេញ​បញ្ជា​ឲ្យ​ធ្វើ​បត្យាប័ន​ជន​​​នេះឲ្យ​​​មក​ទទួល​ទោស​នៅ​កម្ពុជា​វិញ”។...

បើក​វគ្គ​បណ្តុះ​បណ្តាលដល់​​បុគ្គលិក​រោង​ចក្រ​នៅ​ប្រទេស​កម្ពុជា​​កុំឲ្យ​ជួល​កម្មករ​មិន​ទាន់​គ្រប់​អាយុ​

តំណាង​ក្រុម​ហ៊ុន​ម្នាក់​​និយាយ​ថា បុគ្គ​លិក​នៅ​រោង​ចក្រ​ចំនួន​ប្រាំបី​ដែល​ផលិត​ស្បែក​​ជើង​ឲ្យ​ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់​កីឡា​ជប៉ុន​​ឈ្មោះអាស៊ីក (ASICS) ​​​ត្រូ​វបាន​បណ្តុះ​បណ្តាល​កាល​ពីម្សិល​មិញ​អំពីវិធី​​ដើម្បី ធ្វើ​ឲ្យ​ប្រាកដ​​​ថា ពួកគេ​នឹង​មិន​​ជួល​កម្មករ​កុមារ​ឲ្យ​ធ្វើ​ការ​ឡើយ។ នៅ​សប្តាហ៍​នេះ​ បុគ្គលិក​ក្រុមហ៊ុន​អាស៊ីក​នៅក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​ជម្នះ​នឹង​​ការ​ផ្សព្វ​ផ្សាយ​ជាសាធារ​ណៈ​អំពី​ផល​ប៉ះពាល់​អវិជ្ជ​មាន​ដែលបាន​កើតមាន​ឡើង​នៅ​ពេល​ប្លង់​សេ​​នៅ​រោង​ចក្រ​វីង​ស្តា​ស៊ូ ជា​រោង​ចក្រ​ផលិត​​ស្បែក​ជើង​ឲ្យក្រុមហ៊ុនអាស៊ីកនៅក្នុង​ខេត្ត​កំពង់​ស្ពឺ​បាន​បាក់​កាល​ពី​ខែ​ឧសភា បណ្តាល​ឲ្យ​​កម្ម​ករ​ពី​រនាក់​ស្លាប់ និង​១១​នាក់​ទៀត​រង​របួស។ បន្ទាប់ពី​មាន​ការ​​បាក់​ប្លង់សេ​នេះ​ក៏​មាន​ការ​អះអាង​ពីកម្មករ​នៅរោង​ចក្រ​នេះ​ថា មាន​​ជន​​​រងគ្រោះ​ម្នាក់​​មាន​អាយុ​ក្រោម​១៥ឆ្នាំ ជា​​​​អាយុ​​អប្ប​បរមា​ផ្លូវ​ច្បាប់​សម្រាប់​កម្មករ។ យោង​តាម​លោក ចច យ៉ូស៊ីម៉ូតូ ប្រធាន​ក្រុមនិរន្តរភាពនៃការ​ទទួលខុសត្រូវ​សង្គម​នៅ​​ក្រុម​ហ៊ុន​អាស៊ីកបាន​ឲ្យ​ដឹង​ថា ​កាលពី​ម្សិលមិញ​ សិក្ខាកាម​ប្រហែល​២៥នាក់​រួម​មាន​បុគ្គលិក​រដ្ឋ​បាល​ផង​មក​ពី​រោង​ចក្រ​វីងស្តា​ ស៊ូ និង​រោង​​ចក្រ​ប្រាំពីរ​ទៀត​ បាន​ចូលរួម​វគ្គ​បណ្តុះ​បណ្តាល​​ដែល​រៀប​ចំឡើង​នៅ​ការិយា​ល័យ​​អង្គការ​ពល​កម្ម​អន្តរជាតិ​របស់​អង្គការ​សហប្រជា​ជាតិ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ លោក យ៉ូស៊ីម៉ូតូ​ បាន​មាន​ប្រសា​សន៍​ថា ខណៈ​ដែល​ក្រុមហ៊ុន​នេះ​មិន​ដឹង​ពី​អាយុ​ពិត​របស់​ឈ្មោះ​ ស៊ឹម ស្រីទូច ជាជន​រងគ្រោះ​ម្នាក់ ​​ដោយ​សារ​ការ​បាក់​ប្លង់​សេ​រោង​ចក្រ​នោះ​​ ក្រុមហ៊ុន អាស៊ីក​ចង់​​ដោះ​ស្រាយ​បញ្ហា​កម្ម​ករ​មិន​ទាន់​គ្រប់​អាយុ​នេះ​នៅ​តាម​រោង​ចក្រ​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា។ លោក​បន្ថែម​ថា “ វា​ជា​ការ​សំខាន់​ណាស់​សម្រាប់​យើង​ក្នុង​ការ​មិន​ឲ្យ​មាន​​ពល​កម្ម​កុមារ​។ វា​ជា​បញ្ហា​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​យើង”។ លោក​បាន​មាន​ប្រសាសន៍​ថា “ វគ្គ​បណ្តុះ​បណ្តាល​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ចំណាត់​ការ​របស់​​ក្រុមហ៊ុនអាស៊ីក​ក្នុង​ការ​ឲ្យ​រោង​ចក្រ​ទាំង​អស់​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​ដោយ​កម្ម​វិធី​​រោង​ចក្រ​ល្អ​ប្រសើ​រ​របស់​អង្គការ​ពល​កម្ម​អន្តរ​ជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​មុន​ការ​បាក់​ប្លង់​សេ​ម្លេ៉ះ​ ហើយមិន​មែន​វគ្គ​បណ្ដុះ​បណ្ដាល​ទាំង​អស់​ជា​ផ្នែក​នៃ​កម្មវិធី​ស្ម័គ្រ​ចិត្ត​ឡើយ​។ លោកស្រី ជីល ថាក់ឃើ ប្រធាន​ទី​ប្រឹក្សា​បច្ចេកទេស​នៅ​រោង​ចក្រ​ល្អ​ប្រសើរ​នៅ​កម្ពុជា​ ​បាន​មាន​ប្រសាសន៍​ថា វគ្គ​បណ្តុះ​​បណ្តាល​​កាល​ពី​ម្សិលមិញ​នេះ​គឺ​ធ្វើ​ឡើង​​ជា​ទៀត​ទាត់​ដល់​បុគ្គលិក​នៅ​តាម​រោង​ចក្រ​ដទៃ​ទៀត​ស្ថិត​ក្នុង​កម្មវិធី​នេះ​ដែរ។ លោកស្រី ថាក់​​ឃើ បាន​មាន​ប្រសា​សន៍​ថា “ វគ្គបណ្តុះបណ្តាលនេះនិយាយ​អំពី​របៀប​ទប់​ស្កាត់​ការ​ជ្រើស​រើស​កម្ម​ករ​មិន​ទាន់​គ្រប់​អាយុ” ដោយ​ពន្យល់​ថា បញ្ហា​នេះ​អាច​ដោះ​ស្រាយ​បាន​តាម​រយៈ​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ហ្មត់​ចត់​លើ​ឯក​សារ​ និង​ធ្វើការ​សម្ភាស​កម្ម​ករ​មុន​ពេល​ជួល​ពួកគេ​។ លោកស្រី​បាន​មាន​ប្រសាសន៍​ថា “ វា​ជា​រឿង​ទូទៅ​ទៅ​ហើយ​សម្រាប់​កម្មករ​ក្នុង​ការ​ប្រើប្រាស់​អត្ត​សញ្ញាណ​ប័ណ្ណ ដែល​មិន​មែន​ជា​របស់​ខ្លួន​។ វា​ជា​អត្ត​សញ្ញាណ​ប័ណ្ណ​ពិត​ វា​អាច​ជា​របស់​បង​ប្អូន​ស្រី ឬ​បងប្អូន​ជីដូន​មួយ​របស់​ខ្លួន​ ប៉ុន្តែ​វា​មិន​មែន​ជា​របស់​ខ្លួន”។ លោកស្រី​​បន្ថែម​ថា អត្ត​សញ្ញាណ​ប័ណ្ណ ​ឬ​សៀវ​ភៅ​គ្រួសារ​ ជា​រឿយ​ៗ​ត្រូវ​បាន​តាម​ដាន​​ផងដែរ​ អាច​មាន​ការ​កែ​ថ្ងៃខែ​ឆ្នាំ​កំណើត៕     ប្រែ​សម្រួល​ដោយ សោម សារុន​​

សកម្មភាព​នាំ​ចេញ​សម្លៀក​បំពាក់​កើន​ឡើង​​ទោះបី​ជា​​មាន​ការ​បារម្ភ​អំពី​ស្ថានភាព​វិស័យ​នេះ​ក៏ដោយ​

យោង​តាម​តួលេខ​ចេញ​ផ្សាយ​ដោយ​រដ្ឋា​ភិបាល​ បាន​បង្ហាញ​ថា ទោះបី​ជា​មាន​សំឡេង​រិះគន់​អំពី​សុវត្ថិភាព​ ហេតុការណ៍​នៃ​អំពើ​ហិង្សា​ និង​កម្រិត​កើន​ឡើង​នៃ​ប្រាក់​ឈ្នួល​អប្បបរមា​ ហើយ​កត្តា​ទាំង​នេះ​អាច​ជំរុញ​ឲ្យ​ចំនួន​សហគ្រាស​ផលិត​កម្ម​ថយ​ចុះ​ក៏ដោយ​ ក៏វិស័យ​កាត់​ដេរ​នៅ​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​ ​កម្ពុជា​កំពុង​តែ​រីក​ចម្រើនដែរ​។ ទី​ភ្នាក់​ងារ​​សារព័ត៌មាន​កម្ពុជា​ (AKP) ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ថា ​សកម្មភាព​នាំចេញ​សម្លៀក​បំពាក់​ និង​វាយ​ន​ភ័ណ្ឌ​ ដែល​​ជា​វិស័យ​ជួយ​ចូល​រួម​ចំណែក​ក្នុង​ការ​បង្កើន​អត្រា​កំណើន​​របស់​ប្រទេស​កម្ពុជា​ ​ក្នុង​សេដ្ឋកិច្ច​​សាកល​លោក​​ បាន​កើន​ឡើង​​ជិត​​១ភាគ​៣ បើ​គិត​ពី​ទំហំនាំ​ចេញ​សរុប​ សម្រាប់​​​រយៈ​ពេល​ប្រាំមួយ​ខែ​ដើម​ឆ្នាំ​នេះ​។ ​ទី​ភ្នាក់​ងារ​សារព័ត៌មាន​កម្ពុជា​ បាន​ដក​ស្រង់​​ស្ថិតិ​ពី​ក្រសួង​ពាណិជ្ជកម្ម​ ដែល​បាន​បង្ហាញ​ថា ក្នុង​រយៈ​ពេល​មួយ​ឆមាស​ដំបូង​នៃ​ឆ្នាំ​នេះ​ ទំហំ​នាំ​ចេញ​សម្លៀក​បំពាក់​ និង​វាយនភ័ណ្ឌ​មាន​១,៥៥៨​ពាន់​លាន​ដុល្លារ​ ពោល​គឺ​បាន​កើន​ឡើង​៣២​ភាគរយ​ បើ​ធៀប​នឹង​រយៈ​ពេល​​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ ស្ថិតិ​​ដដែល​បាន​បង្ហាញ​ទៀត​ថា សហ​ភាព​អឺរ៉ុប​ (E.U.) ដែល​មាន​លក្ខខណ្ឌ​​ពាណិជ្ជ​កម្ម​អនុគ្រោះ​ជាមួយ​ប្រទេស​កម្ពុជា​នៅ​​ក្នុង​​គម្រោង​​​អ្វី​ៗ​គ្រប់​យ៉ាង​ លើក​លែង​តែ​សព្វាវុធ​​ (Everything But Arms) កំពុង​តែ​នាំ​ចូល​ទំនិញ​នាំ​ចូល​ប្រភេទ​សម្លៀក​បំពាក់​កាន់​តែ​ច្រើន​ឡើង​​ៗ​ពី​ប្រទេស​កម្ពុជា​ ពោល​គឺ​​ឈាន​ដល់​បរិមាណ​នាំ​ចូល​មួយ​ជិត​បរិមាណ​នាំ​ចូល​ពី​ប្រទេស​កម្ពុជា​ទៅ​សហ​រដ្ឋ​អាមេរិក​ ដែល​ជា​ប្រទេស​នាំ​ចូល​សម្លៀក​បំពាក់​ច្រើន​ជាង​គេ​ពី​ប្រទេស​កម្ពុជា​។ ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​​បាន​រាយ​ការណ៍​បន្ថែម​ទៀត​ថា ក្នុង​រយៈ​ពេល​ប្រាំមួយ​​ខែ​ដើម​ឆ្នាំ​នេះ​ ទំហំ​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​មាន​៥៣២​លាន​ដុល្លារ​ ពោល​គឺ​កើន​ឡើង​ប្រហែល​៤៥​ភាគរយ​ ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​។ ទីភ្នាក់ងារ​នេះ​បាន​រាយការណ៍​បន្ត​ទៀត​ថា ទំហំ​នាំ​ចេញ​​ទៅ​សហ​រដ្ឋ​អាមេរិក​​​បាន​កើន​ឡើង​១៧​​ភាគរយ​ ដល់​៦៦៦​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​ប្រាំមួយ​ខែ​ដំបូង​នេះ​​​។ លោក គង់ ពុទ្ធារ៉ា​ ប្រធាន​នាយកដ្ឋាន​ស្ថិតិ​​នៃ​ក្រសួង​ពាណិជ្ជកម្ម​ បាន​​ឲ្យ​ដឹង​ថា ទោះ​បី​ជា​លោក​មិន​អាច​បញ្ជាក់​បន្ថែម​ពី​តួលេខ​​សម្រាប់​រយៈ​ពេល​​​ប្រាំមួយ​ខែ​ដំបូង​​ដែល​ទី​​​ភ្នាក់​ងារ​សារព័ត៌មាន​កម្ពុជា​បាន​ចុះ​ផ្សាយ​នេះ​​​ក៏ដោយ...

ធនាគារ​ម៉ាឡេស៊ី​ទទួល​បាន​អាជ្ញាប័ណ្ណ​​ស​ម្រាប់​ធ្វើ​ប្រតិ​បត្តិ​ការ​អាជីវកម្ម​របស់ខ្លួននៅ​កម្ពុជា​

យោង​តាម​សេចក្តីប្រកាស​មួយ​បាន​បង្ហាញ​ថា ​ធនាគារ​ម៉ាឡេស៊ីដ៏ធំមួយ​​បាន​អះ​អាង​ថា ​ខ្លួន​ទទួល​បាន​អាជ្ញាប័ណ្ណ​ ដែល​អនុ​ញ្ញាត​ឲ្យ​ខ្លួន ​បើក​អាជីវកម្ម​ផ្តល់​សេវា​ធ​នាគារទ្រង់​ទ្រាយតូច​ នៅក្នុងប្រទេស​កម្ពុ​ជា​។ ​នៅ​ក្នុង​សេចក្តីប្រកាស​នេះ ​ធនាគារ​ ហុង លឿង ប៊េង បឺហាដ (Hong ​Leong​ Bank​ Berhad​​)​ ​បាន​លើក​ឡើងថា ធនាគារ​ជាតិ​នៃកម្ពុជា​ ​បាន​ចេញ​អាជ្ញា​ប័ណ្ណ​ប្រតិប​ត្តិការ​សម្រាប់​ខ្លួន​ហើយ ​ដូច្នេះ “ ខ្លួនអាច​ផ្ត​ល់​សេវា​កម្មដល់​អតិថិជន​ទ្រង់​ទ្រាយ​ជា​អា​ជីវកម្ម ​និង​អតិ​ថិ​ជន​ទូទៅ​នៅ​ក្នុង​ប្រទេស​ក​ម្ពុ​ជា​ ចាប់​ពីថ្ងៃ​នេះ​តទៅ​ហើយ​”។​ ​អគារ​សាខា​ដំបូងរបស់​​ធនាគារ​ ហុង​ លឿ​ង​ ប៊េង ​(ខេមបូឌា​) ​ភីអិលស៊ី​ដែល​ស្ថិ​ត​នៅ​បណ្តោ​យ​​ផ្លូវ​លេខ​ ២១៤​ ក្នុង​រាជធា​នី​ភ្នំពេញ បាន​ប​ញ្ចប់​ការ​រៀបចំ​រួច​រាល់​ហើ​យ​។ ​សេចក្តី​ប្រកាស​ដដែល​នេះ​បាន​ដក​ស្រង់​សម្តី​របស់​លោក តាន់​ កុងឃុន​ (Tan Kong ​Khoon​) ​នាយក​​គ្រប់គ្រង​ធនាគារ​នេ​ះ​ ដែល​បានលើក​ឡើង​ថា...

លោក សឺហ្គី ប៉ូលុនស្គី អ្នកជំនួញ​​​ជន​​​ជាតិរុស្សុី ត្រូវបាន​​​តុលាការ​​​ក្រុង​​​មូស្គូ កោះ​​​ហៅ​​​ឲ្យ​​​មកបង្ហាញ​​​ខ្លួន

យោង​​​តាម​សេចក្តីរាយការណ៍​​​សារព័ត៌មាន​​​​មួយ បាន​​​ឲ្យ​​​ដឹងថា លោក សឺហ្គី ប៉ូលុនស្គី ​(Sergei Polonsky) អ្នកជំនួញ​​​ជនជាតិ​​​រុស្សុី ​ដែល​​​ស្ថិត​​​នៅ​​​ក្រៅ​​​ឃុំ បន្ទាប់​ពី​​មាន​ការ​ចោទ​ប្រកាន់​ពី​​​បទ​​​​ប្រើ​អពើ​ហិង្សា​ នៅ​​​ក្នុង​ប្រទេស​កម្ពុជា នឹង​​​ត្រូវកោះហៅ​​​ឲ្យ​​​បង្ហាញ​​​ខ្លួននៅ​​​តុលាការ​​​ក្រុងមូស្គូ ដើម្បី​បើក​សវនាការ​​​រឿង​​​ក្ដី​​​ដ៏​ធំ​មួយ ដែល​​​នៅ​​​ក្នុងរឿង​​​ក្ដី​​​នេះ លោក ​ប៉ូលុនស្គី ក៏​បាន​ជាប់​​​ពាក់ព័ន្ធ​​​ផង​​​ដែរ។ លោក ប៉ូលុនស្គី អាយុ៤០​​​ឆ្នាំ ត្រូវបាន​​​​ចោទ​ប្រកាន់​កាលពី​​​ខែមករា បន្ទាប់ពី​​​លោក ​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ជាមួយ​​​នឹង​​​បុរស​ជន​ជាតិ​រុស្សុីពីរ​​​នាក់​​​ផ្សេង​​​ទៀត ពី​​​​​​បទ​​​យក​​​កាំបិត​​​​​​បង្ខំ​​​​ឲ្យ​​កម្មករ​ទូក​ខ្មែរ​​​ប្រាំមួយ​​​នាក់​​​លោត​​​ចេញ​​​ពី​​​​ទូក​នៅ​​​​ក្នុង​សមុទ្រ​​​​​​​ខេត្ត​​​ព្រះសីហនុ។ លោកត្រូវ​​​បាន​​​តុលាការ​ដោះ​លែង​ឲ្យ​នៅ​​​​ក្រៅឃុំ កាលពី​​​ថ្ងៃទី៣ ខែមេសា នៅ​​​ក្នុង​​​លក្ខខណ្ឌថា​​​លោក ​ត្រូវ​ស្ថិតនៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ប៉ុន្តែ​ខណៈ​ដែល​សវនាការ​​​នៅ​​​មិន​​​ទាន់​​​​ចប់​​​​នោះ លោក ប៉ូលុនស្គី បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ប្រទេស​​​​​​ស្វ៊ីស កាលពី​​​ដើមខែ​​​នេះ។​​​នៅ​​​ពេល​​​នេះ គេ​​​មិន​​​ដឹងថា លោក​​ ប៉ូលុនស្គី នៅ​​​ទី​​​ណា​​​នោះ​​​ទេ ។ រឿង​​​ក្ដី​​​មួយ​​​ផ្សេង​​​ទៀត កំពុង​​​ដំណើរ​ការ​​​នៅទី​​​ក្រុងមូស្គូ ពាក់​ព័ន្ធ​នឹង​​រឿង​មួយ​កាលពី​​​ឆ្នាំ​​​២០១១​​​លើ​​ការ​ផ្សាយ​ផ្ទាល់​​​​តាម​​​បណ្ដាញ​​​ទូរទស្សន៍​​​ ដែល​នៅ​ក្នុងនោះ​​​​​​​ លោក ​អាឡិច​សាន់ដឺ លីប៊ីដេវ (Alexander Lebedev) បាន​​​​ដាល់ លោក ប៉ូលុនស្គី ពេល​​​អ្នក​​​ទាំង​​​ពីរ​​​​កំពុង​​​​បង្ហាញ​​​ខ្លួន​​​នៅ​​​​ក្នុង​កម្មវិធី​​​មួយ។ យោង​​​តាម​​​​សេចក្តីរាយការណ៍មួយ​​​របស់​​​កាសែត​​​ ឌឹ មូស្គូថែមស៍ ជា​​​ភាសា​​​អង់គ្លេស​​​ បាន​​​ ឲ្យ​​​ដឹង​​​ថា ចៅក្រម​​​ក្នុង​​​រឿង​​​ក្តី​​​នេះ​​​បាន​​​សម្រេច​​​ កាលពីថ្ងៃច័ន្ទ ចេញ​ដីការ​​​​​​កោះហៅ​​​លោក ​ប៉ូលុនស្គី ដែល​​​មេធាវី​​​របស់​​​លោក​​​និយាយ​​​ប្រាប់​​​តុលាកា​​រថា លោក​​​មិន​​​​ស្ថិត​​​​ក្នុង​​​ប្រទេស​​​រុស្សីនោះ​​​ទេ។ កាសែត ឌឹ មូស្គូថែមស៍ បាន​​​រាយការណ៍​​​​​​ថា “ ចៅក្រម​​​បាន​​​យល់​​​ព្រម​​​ជាមួយ​​​នឹង​​​មេធាវី​របស់​​​លោក​​​ លីប៊ីដេវ ដែល​​​​​​មាន​​​ប្រសាសន៍​ថា សវនាការ​​​នេះ​​​មិន​​​អាច​​​បន្ត​​​ទៅ​​​បាន​​​ដោយ​​​គ្មាន​​​លោក ប៉ូលុនស្គី នោះ​​​ទេ”។ កាលពីឆ្នាំមុន លោក ប៉ូលុនស្គី  បាន​​​ទៅ​​​រស់​​​នៅ​​​លើកោះ​​​ដែកគោល​​​ជាកោះ​​​​មួយ​ដែលបាន​ជួលជា​​​​លក្ខណៈ​ឯកជន​​​ ​​​នៅ​​​កម្ពុជា ​ដែល​​​នៅលើ​​​កោះ​​​នេះ លោក ជាម្ចាស់​​​រួម​​​គ្នា​​កន្លែងកម្សាន្ដ​​​ដ៏​​​ទំនើប​​​មួយ​​​ជាមួយ​​​នឹ​​​ងលោក ​នីកូឡៃ ដូរ៉ូសិនកូ (Nikolai Doroshenco)​ ជា​ម្ចាស់​​​សណ្ឋាគារ​​​ និង​​​ភោជនីយដ្ឋាន​​​​ផ្ទះ​​​​ពស់​​​ក្នុង​​​ខេត្ត​​​ព្រះ​​​សីហនុ។ លោក ផេង ភឿន អ្នក​​​គ្រប់គ្រង​​​សណ្ឋា​គារ​​​​​ផ្ទះ​ពស់​​​ ​​​មាន​​​ប្រសាសន៍​​​ថា លោក ​ប៉ូលុនស្គី ​មិន​​​បាន​​​ត្រឡប់ម​​​ក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ទេ ​ប៉ុន្តែថា ជន​​​ជាតិ​​​រុស្សី​​​ម្នាក់​​​ទៀត​​​ដែល​​​មិន​​​ស្គាល់​​​ឈ្មោះ​​​បាន​​​ប្រគល់​​​លិខិត​​​មួយ​​​ទៅ​​​លោក ​នីកូឡៃ ដូរ៉ូសិនកូ ដែល​​​និយាយ​​​ប្រាប់​​​លោកអំពី​​​សេចក្តី​​​ស​​​ម្រេច​​​ចិត្ត​​​របស់​​​លោក ​ដើម្បី​​​ខ្លួន​​​ចេញពី​​​កោះ​​​កម្សាន្ដនេះ​​​។ លោក ផេង ភឿន បាន​ថ្លែង​​ថា “ លោក ​ប៉ូលុនស្គី បាន​​​សរសេរ​​​សំបុត្រ​​​មួយ​​​​បង្គាប់​​​ឲ្យ​​​លោក ដូរ៉ូសិនកូ ផ្ទេរ​​​ភាគហ៊ុន​​​កោះ​​​ដែក​​​គោល​​​​របស់​​​គាត់​​​ទៅ​​​ជន​​​ជាតិ​​​រុស្សីម្នាក់​​​ទៀត​​​”។ “ ប៉ុន្តែ លោក នីកូឡៃ មិន​​​បាន​​​យល់​​​ស្រប​ទេ ​​ពីព្រោះ លោក ប៉ូលុនស្គី  បាន​​​ជំពាក់​​ប្រាក់​​​គាត់​​​ជាច្រើន​​​”។ សាលាដំបូង​​​ខេត្ត​​​ព្រះ​​​សីហនុ មិន​​​បាន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ជា​​​សាធារណៈអំពី​​​ករណី​​​នេះ​​​ទេ​​​ ហើយ​​​គេ​​​មិន​​​ទាន់​​​ដឹង​​​ច្បាស់​​​ថា តើ​​​លោក ​ប៉ូលុនស្គី ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ធ្វើ​​​ដំណើរ ​​​ចេញ​​​​ពី​​​ប្រទេស​​​កម្ពុជា​​​ពេល​​​ស្ថិត​​​នៅ​​​ក្រៅ​​​ឃុំ​​​ឬ​​​យ៉ាង​​​​ណានោះទេ។ កាលពី​​​ម្សិល​មិញ​មន្ត្រី​​​នៅ​​​សាលា​ដំបូង​​​ខេត្តមិន​​​អាច​​​​​​ទាក់​​​ទង​​​បាន​​​ទេ ។ លោក គង់ រ៉ាឌី មេធាវី​​​ខ្មែររបស់​​​លោក​ប៉ូលុនស្គី ​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ

គេ​ហទំ​ព័រ​រដ្ឋ​​បង្វែរ​​​ការ​ចាប់​អារម្មណ៍​ចំពោះ​ខ្លឹម​សាររិះ​គន់​​​គ​ណ​បក្ស​​​ប្រ​ជា​​​ជន​កម្ពុជា នៅ​មុន​ការ​បោះ​ឆ្នោត​

ការ​​បង្វែរ​ការ​ចាប់​អារម្មណ៍​ចំពោះ​ខ្លឹម​សារ​រិ​ះ​គន់​​​គ​ណ​​​​បក្ស​​ប្រជា​ជន​កម្ពុជា​​​​​​កំពុង​កាន់​​​អំ​ណា​​ច នៅ​មុន​ការ​បោះ​ឆ្នោត បា​ន​​​លេច​​ឡើង​​នៅ​លើ​​គេ​​​ហ​​​ទំ​​ព័រ​​​​​ចំ​នួ​ន​​ពីរ​​​របស់​​រដ្ឋា​​ភិ​បាល​​កាល​ពី​ថ្ងៃ​​សៅរ៍​ ​ដែល​ក្នុ​ង​នោះ​​អ្នក​​រិ​ះ​​គន់​ម្នាក់​​បា​ន​និ​យា​យ​ថា​ ​ជាការប្រើ​​ប្រាស់​ធ​ន​ធាន​​រដ្ឋ​មិន​សម​ស្រ​ប​​​​​​នៅ​ក្នុ​ងរយៈពេល​​ប៉ុន្មាន​​​សប្តាហ៍​​ មុ​ន​​កា​រ​​បោះ​ឆ្នោត​​ជ្រើស​​តាំ​ង​តំ​ណាង​​​រាស្ត្រ។ ​​​នៅ​ក្នុ​ង​សកម្ម​​ភាព​គាំទ្រ​​ដ៏​កម្រ​មួ​យ​​ចំពោ​ះ​​​​ប្រជា​ពល​រដ្ឋ​​​មូ​ល​​ដ្ឋានមួ​យ​ក្រុម គេ​ហ​​ទំ​ព័រ​​​របស់​​អ​ង្គគ​ភាព​​​ព័ត៌មា​ន​ ​និង​​ប្រតិ​កម្ម​​រហ័ស​របស់​​ទីស្តី​កា​រ​​គណៈរដ្ឋមន្ត្រី​បា​ន​បង្ហោះ​​​ជា​​​អចិន្ត្រៃយ៍​​ទាំ​ង​​​ភា​សា​ខ្មែរ​ និង​ភាសា​​​អ​ង់​គ្លេស​នូវ​​ញត្តិ​មួ​យ​​​ធ្វើ​​ឡើង​កា​ល​​ពី​ថ្ងៃ​​សុក្រ​​​ ដាក់​ជូន​ទៅ​ស្ថាន​​ទូ​ត​​​ជា​ច្រើ​ន​​នៅ​ក្នុង​រាជ​ធា​​នី​​ភ្នំ​ពេញ​ ប្រឆាំ​ង​​​នឹ​ង​​សកម្ម​ជន​​តវ៉ា​​សិទ្ធិ​​ដី​ធ្លី​​ដ៏​សកម្ម​ម្នាក់។ ​ញត្តិ​​​ដែល​​ផ្តិត​មេ​​ដៃ​​​ដោ​យ​​សកម្ម​​ជ​ន​​​ប្រឆាំង​ការ​​​​ប​ណ្តេញ​​ចេញ​​​​ពី​បឹង​កក់​ចំ​នួន​​ប្រាំ​មួ​យ​នាក់ដែល​ជា​គូ​បដិបក្ខ​នេះ​​ សំដៅ​រិះ​គន់​សកម្ម​​ជន​ ​ទេព វន្នី ​ដែល​ទទួល​​​ប័ណ្ណកម្ម​សិទ្ធិ​​ដីសម្រាប់​ផ្ទះ​​របស់​អ្នក​ស្រី​ ប៉ុន្តែ​​​ដែល​នៅ​តែ​​​បន្ត​​តវ៉ា​​​ជាមួ​យ​​អ្នក​ត្រូ​វ​បណ្តេញ​​ចេញ​ផ្សេងៗ​ទៀត​។ កា​រ​​ចោទ​​ប្រកាន់​មួ​យ​​ក្នុ​ង​​ចំ​ណោម​កា​រ​​ចោទ​ប្រ​​កាន់​​ជា​ច្រើន​ក្នុង​ញត្តិ​នោះ ​បា​ន​​លើក​​ឡើង​ថា​ “ អ្នក​ស្រី ​ទេព ​​វន្នី ​​គឺ​​​ជា​​ស្ត្រីអាត្មា​និយម​​ដែល​​ចាត់​ទុ​ក​​ខ្លួ​ន​ឯង​​ជា​មេដឹក​នាំ​តវ៉ាផ្តាច់​ការ​​ម្នាក់​ និងមិន​​ខ្វល់​​អំពី​​ផល​ប្រយោជន៍​រួ​ម​​ឡើយ​ គឺ​មាន​​ចរិត​ដូច​ ប៉ុល ពត អ៊ីចឹង គាត់​មិ​ន​ស្តាប់​​​នរ​​​ណា​​​ឡើយ​”។ អ្នក​ស្រី ហេ​ង មុំ ​​ដែល​​ជា​​​ហត្ថលេខី​នាំ​មុ​ខ​គេ​​នៅ​ក្នុង​​ញត្តិ​​នេះ​ បា​ន​​បដិ​សេធ​​ថា​​មិ​ន​​​​មា​ន​ឥទ្ធិពល​​ណាមួយ​​​ពី​គ​ណ​បក្ស​​​កា​ន់​អំណា​ច​​ ឬ​រដ្ឋា​​ភិ​បាល​​​ទេ​។ញត្តិ​​នេះ​​ត្រូ​វ​​​បា​ន​​ដាក់​ជូន​​ទៅ​​​ការិយា​ល័យ​​​ធ​នា​គារ​​ពិភពលោក ការិយា​ល័យ​​របស់​សហ​ភា​ព​​​អឺរ៉ុប​ ​​និង​ស្ថាន​ទូ​ត​មួយ​ចំនួន​ទៀត​​​​​នៅ​ក្នុង​រាជ​ធា​​នី​​ភ្នំ​ពេញ​​​​កា​ល​​ពី​ថ្ងៃ​​សុក្រ​។ ​​​អ្នក​ស្រី​​​​និយាយថា “ រដ្ឋា​ភិ​បា​ល​មិន​នៅ​​ពី​ក្រោ​យ​​យើងទេ​​ទាក់​ទិន​នឹង​បញ្ហា​នេះ​​​​​”។​អ្នក​ស្រី​បា​ន​បន្ថែម​​ថា ​អ្នក​ស្រី​មិន​ដឹង​​ថា​នរ​ណា​​ផ្តល់​​ “ កា​រ​បក​ប្រែ​មិ​នផ្លូវ​កា​រ​” បង្ហោះ​​ក្នុ​ង​​​គេហ​ទំព័រ​​​​ជា​​ភា​សា​​អង់​គ្លេសទេ ពីព្រោះ​ដំបូង​ឡើយញត្តិ​នេះ​ត្រូ​វបា​ន​ធ្វើ​ឡើង​ជា​​ភាសា​ខ្មែរ​ទេ។ ​​​ហើយកា​ល​​ពី​​ថ្ងៃ​សៅរ៍ ទីភ្នាក់​ងារ​ពត៌មា​ន​​រដ្ឋ​ ​អា​កា​​ប៉េ ​​ដែល​ធ្វើ​ប្រតិបត្តិកា​រ​​ចេញ​ពី​​​ក្រសួង​​​ព័ត៌មា​ន​ ​​​បាន​បង្ហោះ​អត្ថ​បទ​បញ្ចេញ​ទស្សន​មួយ​វាយបក​ចំពោះ​ការ​អំពាវ​នាវ​ឲ្យ​សហរដ្ឋ​អាមេរិក ឈប់​​ផ្តល់​​ជំ​នួ​យ​​​ដល់​​ប្រទេ​ស​កម្ពុជា​។ អត្ថបទ​ទី​ភ្នាក់​​​ព័ត៌មា​ន ​អា​កា​ប៉េ ​​បា​នពី​​លោក ឆាំង សុ​ង...

របា​យ​ការណ៍​​៖ ត្រូវ​​​ការ​១៦​​ពាន់​លាន​​ដុល្លារ​​​សម្រាប់​​វិនិយោគ​លើ​​ហេ​ដ្ឋា​​​រច​នា​សម្ព័ន្ធ​​​​នៅ​​ទសវត្ស​​រ៍​ក្រោ​យ​

យោង​តាមក្រុ​ម​​អ្នក​ពិគ្រោះ​យោបល់​​ក្នុ​ង​​តំបន់​​​បា​ន​ឲ្យ​ដឹង​ថា ​​​កម្ពុជា​ត្រូវ​ការ​ថវិកា​ចំនួន​​១៦​ពាន់​លាន​ដុល្លារ​សម្រាប់​វិនិយោគ​​​នៅ​​ទស​វត្ស​រ៍​ក្រោយ​នេះ​​ ប្រ​សិ​ន​បើ​​​ហេដ្ឋា​​រចនា​​សម្ព័​ន្ធ​​​​​របស់​​​ប្រទេស​​​នេះ​​ត្រូវ​​វិវឌ្ឍ​ឲ្យ​ទាន់​​​កំ​ណើន​​សេដ្ឋ​កិច្ច​។ ​​​នៅ​ឯ​​សិក្ខា​សាលា​​មួ​យ​​​ធ្វើ​​ឡើង​​ក្នុ​ង​រាជ​​ធា​​នី​ភ្នំ​​ពេញ​​​​​កា​ល​​ពី​ម្សិល​មិញ​ វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​​​​សេដ្ឋ​កិច្ច​​សម្រា​ប់​​​អា​ស៊ាន​​ និង​​អា​ស៊ី​បូ​​​ព៌ា ​នៅ​ក្នុ​ង​​ទី​ក្រុ​ង​​​ហ្សា​​​ការតា បា​ន​​ធ្វើ​បទ​បង្ហាញ​ពី​​កា​រ​​ស្រាវ​​ជ្រាវ​ដែល​បង្ហាញ​ថា ​​​​ ចន្លោះ​ពី​​ឆ្នាំ​​១៩៩០ ដល់​​ឆ្នាំ​​២០១១ ​ដៃ​​គូ​​​រវាង​​​រដ្ឋ​និង​ឯក​ជ​ន​​​ចំ​នួន​៣០​ ដូច​ជា​​​រោង​​ចក្រ​ផលិត​​ថា​ម​​ពល​​​អ​គ្គិសនី​ ​ទំនប់​​វា​​រី​អ​គ្គិសនី​ ​សម្ប​ទា​ន​​​​អា​​កាស​​​យាន​​ដ្ឋាន​ និង​គម្រោង​ជួស​​ជុលផ្លូ​វ​​ដែក​​មួយ​ ត្រូ​វ​បា​ន​​​សម្រេច​យល់​ព្រម​​នៅ​ក្នុ​ង​ប្រទេ​ស​​កម្ពុជា​ ​ដោ​យ​មា​ន​ការ​​កើន​ឡើ​ង​នូវ​គម្រោង​ធំៗ​​ជា​ច្រើន​​បន្ទាប់​ពី​​ឆ្នាំ​​២០០៦។ ​បើទោះ​​​ជា​​​គម្រោង​​ថា​ម​​ពល​​​អគ្គិសនី​​​​​ស្មើ​នឹង​​​​៧០​ភាគ​​រយ​នៃ​គម្រោង​ដែល​បាន​អនុម័ត​រួច​ហើយ​​ក៏​​ដោយ ​ក៏​កា​រ​ស្រាវ​ជ្រាវ​​នេះ​បង្ហាញ​​​​ថា កម្ពុជា​​នៅ​​តែ​​​មិន​មាន​លទ្ធ​ភាព​​ដូចប្រទេស​​​ជិត​​​ខាង​​ក្នុ​ង​តំ​បន់​​​ដែរ ​ក្នុ​ង​កា​រ​​ផ្តល់​​​ភ្លើង​អគ្គិ​សនី​​ដល់​ប្រជា​​ពល​រដ្ឋ​ ដោយ​មា​ន​​​ពល​​រដ្ឋ​​ខ្មែរ​តែ​​២៤​​ភាគ​​រយ​ប៉ុណ្ណោះ​​​មាន​​​ភ្លើង​​​រដ្ឋ​ប្រើ​ប្រាស់​។ ​ឯក​​សារ​​​​​ដែលលោក​ នីក ​ណា​ស៊័រ ​​ម៉ា​យីដ​(Nik Nasir Majid) ជា​​​អ្នក​​​ពិ​គ្រោះ​យោ​បល់​ឯក​រាជ្យ​​នៅ​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​​សេដ្ឋ​កិច្ច​​ប្រចាំ​​តំបន់​​​​អា​ស៊ាន​​ និង​​អា​ស៊ី​បូ​​​ពា៌​ បា​ន​​បង្ហាញ​​ថា ​ចាប់​ពី​ឆ្នាំ​​២០១៣​ដល់​ឆ្នាំ​២០២២ ​​​កម្ពុជា​ត្រូវ​ការ​ទឹក​ប្រាក់​​​ចន្លោះ​ពី​​​១២​​ពាន់​​លា​ន​​ដុល្លារ​ទៅ​​១៦​ពាន់​​លា​ន​ដុល្លារ​​​​សម្រាប់​​​វិ​និយោគ​​​ទៅ​លើ​ហេដ្ឋា​​រចនា​សម្ព័ន្ធ​ ​​ដើម្បី​​ឲ្យ​ស្រប​ទៅ​តាម​​កំ​ណើន​​​សេដ្ឋ​កិច្ច។​​​​​​ ដើម្បី​​​ទទួល​បា​ន​​ទឹក​ប្រាក់​​នេះ ​​​របាយ​​កា​រណ៍​​​នេះ​​បា​ន​លើក​ឡើ​ង​ថា ​​​រដ្ឋា​​​ភិ​បាល​​ត្រូវ​មាន​គម្រោង​ថវិកា​ចំណាយ​ថែម​ទៀត​ក្នុង​ការ​​​បង្កើត​ដៃ​គូ​​​រវាង​រដ្ឋ​​និង​​ឯក​​ជ​ន​។...

ក្រុម​ហ៊ុន​ តូយ៉ូតា ​គ្រោង​នឹង​បើក​សាល​តាំ​ង​រថយន្ត​ថ្មី​មួយ​បន្ថែម​ទៀត​នៅ​ក្នុង​រាជ​ធា​នីភ្នំ​ពេញ​

យោងតាម​អ្នកគ្រប់គ្រង​មួយរូប​នៅ​ក្រុម​ហ៊ុន​ តូយ៉ូតា​ (Toy​ota​) ​បានឲ្យដឹងថា ក្រុមហ៊ុន​ផ្គត់ផ្គង់រថយន្ត​ជប៉ុនដ៏ធំមួយនេះ​​មាន​គម្រោង​​ពង្រីកវិសាលភាព​របស់ខ្លួន​​នៅលើ​ទីផ្សារ​នៃ​​ប្រទេសកម្ពុជា​ តាមរយៈ​ការបង្កើត​សាល​តាំង​​លក់រថយន្ត​ទី២របស់​ខ្លួន​។ ក្រុមហ៊ុន​ តូយ៉ូតា​ បានដាក់ចេញ​នូវ​គម្រោ​ងនេះ​ បន្ទាប់​ពី​ក្រុម​ហ៊ុន​ផលិតរថ​យ​ន្ត​ជប៉ុន​​ឈ្មោះ ម៉ាហ្សដា​ ​(Mazda)​ បាន​បើក​សាលតាំងលក់​រថយន្ត​ថ្មី របស់ខ្លួន​កា​ល​ពីខែ​ឧសភា​។ យោងតាមសេចក្តីរាយការណ៍​របស់​​ទី​ភ្នាក់​ងារ​ព័ត៌មាន​ ប្លូមបឺក​ (B​loom​berg​) បា​ន​ឲ្យដឹង​ថា ​លោក ​យ៉ាស៊ូម៉រី ​អុីហារ៉ា (Yas​u​mo​ri ​Ihara​) អនុ​ប្រធាន​ប្រតិបត្តិ​ក្រុម​ហ៊ុន​តូយ៉ូតា ​បាន​ប្រាប់​ក្រុមអ្នកសារព័ត៌មាន​​​ក្នុង​ប្រទេស​​​ជប៉ុន​កាលពីថ្ងៃច័ន្ទថា ក្រុមហ៊ុ​ន​​នេះ​នឹង​ពង្រីក​ខ្លួន​នៅលើទីផ្សារនៃប្រ​ទេ​សកម្ពុជា​ ភូមា​ និង​ប្រទេស​កេនយ៉ា​ ​ដើ​ម្បីស្វែងរក​អតិថិជន​បន្ថែម​ទៀត​ នៅលើទី​ផ្សា​រ​ដែលទើប​តែ​មាន​​សន្ទុះ​កំណើន​។ លោក លី​ ប៊ុនហៃ​ អ្នកគ្រប់គ្រងទូទៅ​ក្រុម​ហ៊ុន​ តូយ៉ូតា​ (ខេ​មបូឌា)​ ខូ អិលធីឌី​ (Toyo​ta (C​ambod​ia) Co., ​Ltd.)​ បានមាន​ប្រ​សា​សន៍ថា គម្រោងពង្រីកទីផ្សារនេះ​នឹ​ងចាប់ផ្តើម​ ពី​ការ​បង្កើត​សាលតាំង​លក់រថ​យន្ត​ថ្មីមួយ​...

អ្នក​ធ្វើ​ដំណើ​រតាម​ផ្លូវ​អាកាស​មានការ​កើន​ឡើង​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​ដំបូងនៃឆ្នាំ​នេះ​

យោង​តាម​ក្រុម​ហ៊ុន​អាកាសយាន​ដ្ឋាន​កម្ពុជា​ ជា​ក្រុម​ហ៊ុន​ដែល​គ្រប់​គ្រង​អាកាស​យាន​​​​ដ្ឋាន​ទាំង​បី​ក្រោម​​កិច្ច​ព្រម​ព្រៀង​​សម្ប​ទាន​ជាមួយ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា អ្នក​ធ្វើ​ដំណើរ​​​​តាម​​អាកាស​យាន​ដ្ឋាន​ទាំង​បី​នៅ​ប្រទេស​កម្ពុជា​​មាន​ការ​កើន​ឡើង​​យ៉ាង​លឿន​​ក្នុង​រយៈពេល​ប្រាំ​មួយ​ខែ​​ដំបូង​នៃ​ឆ្នាំ​នេះ​ទាំង​នៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ ខេត្ត​សៀមរាប និង​ខេត្ត​ព្រះ​សីហនុ ។ លោក ខែក នរិនដា មន្ត្រី​​ទំនាក់​ទំនង​នៅ​​ក្រុម​ហ៊ុន​អាកាស​យាន​ដ្ឋាន​​កម្ពុជា​បាន​​មាន​ប្រសាសន៍​ថា អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ខេត្ត​សៀមរាប ដែល​បម្រើ​​តែ​ភ្ញៀវ​ទេស​ចរណ៍​​ទៅ​កាន់​​ប្រាសាទ​អង្គរ ​មាន​​ភ្ញៀវ​ទេសចរ​​ចំនួន​១,២លាន​នាក់​ចាប់​ពី​ថ្ងៃ​ទី​១​ខែ​មករា ដល់​​ថ្ងៃ​ទី​១​ខែ​កក្កដា ឆ្នាំ​២០១៣ គឺ​កើន​ឡើង​ចំនួន​២៣​ភាគរយ​​បើ​ធៀប​នឹង​​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​​២០១២​។ លោក​ថ្លែង​បន្ត​ថា អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​មាន​​កំណើន​អ្នក​ធ្វើ​ដំណើរ​​​១៦​ភាគរយ​ក្នុង​រយៈពេល​ដូចគ្នា​គឺ​មាន​អ្នក​ធ្វើ​ដំណើរ​ចំនួន​១,៤លាន​នាក់​​​តាម​​អាកាស​យាន​ដ្ឋាន​នេះ​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​ដំបូង​​ក្នុង​ឆ្នាំ​នេះ។ យោង​តាម​តួលេខ​នោះ​បាន​ឲ្យ​ដឹង​ថា អាកាស​យាន​ដ្ឋាន​ខេត្ត​ព្រះ​សីហនុ ដែល​មាន​ទំហំ​តូច​ជាង​ ហើយ​បម្រើ​តែ​ការ​ហោះ​ហើរ​ក្នុង​ស្រុក​របស់​ក្រុម​ហ៊ុន​អង្គរ​អ៊ែរ​កម្ពុជា​(Cambodia Angkor Air) មាន​អ្នក​​ធ្វើ​ដំណើរ​ចំនួន​​​​​៨.០០០នាក់​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៣ គឺ​កើន​ឡើង​ចំនួន​៣២​ភាគរយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​។ លោក​ ខែក​ នរិនដា មាន​ប្រសាសន៍​បន្ត​ថា​​​ខណៈ​ពេល​មាន​​កំណើន​អ្នក​ធ្វើ​ដំណើ​រ​​នៅ​ខេត្ត​សៀមរាប​ និង​ខេត្ត​ព្រះ​សីហនុ បាន​ឆ្លុះ​បញ្ចាំង​ពី​​កំណើន​ភ្ញៀវ​ទេស​ចរ​នៅ​ទូទាំង​ប្រទេស​ ហើយ​​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​ទៀត​បាន​ធ្វើ​ដំណើរ​មកកាន់​រាជ​ធានី​ភ្នំពេញ ភាគ​ច្រើន​គឺ​ជា​អ្នក​ជំនួញ​​។ លោកបាន​​ថ្លែង​បន្ត​​ថា“ ខ្ញុំ​គិត​ថា...