Tuesday, November 12, 2019
Home Authors Posts by Taylor O'Connell

Taylor O'Connell

44 POSTS 0 COMMENTS

ដោយ​អស់​សង្ឃឹម ជន​ជាតិ​ភាគតិច​ម៉ុង​តាញ៉ា​១៦នាក់​ត្រឡប់ទៅ​វៀត​ណាមវិញ​

មន្ត្រីក្រសួងមហាផ្ទៃម្នាក់បាននិយាយកាលពីម្សិលមិញថា អ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិភាគតិចម៉ុងតាញ៉ាមួយក្រុមមានគ្នា១៦នាក់ ដែលបានភៀសខ្លួនពីប្រទេសវៀតណាមមកប្រទេសកម្ពុជាកាលពីពីរឆ្នាំកន្លងមក បានត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញហើយកាលពីថ្ងៃអង្គារ បន្ទាប់ពីមិនទទួលបានឋានៈជាជនភៀសខ្លួននៅក្នុងរាជធានីភ្នំពេញ។ យោងតាមលោក ជា ប៊ុនធឿន ស្នងការរងនគរបាលខេត្តទទួលបន្ទុកអន្តោប្រវេសន៍បានឱ្យដឹងថា ក្រុមនេះបានត្រឡប់ទៅប្រទេសវៀតណាមវិញតាមខេត្តរតនគិរីកាលពីវេលាព្រឹក ក្រោមការឃ្លាំមើលរបស់មន្ត្រីម្នាក់មកពីទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR)។ លោកបានមានប្រសាសន៍ថា "ជនជាតិភាគតិចម៉ុងតាញ៉ា១៦នាក់ រួមមានស្ត្រីបីនាក់ និងកុមារបីនាក់ត្រូវបានបញ្ជូនទៅប្រទេសវៀតណាមវិញតាមច្រកព្រំដែនអន្តរជាតិអូរយ៉ាដាវ។ រឿងនេះត្រូវបានសម្របសម្រួលដោយក្រុមមន្ត្រី UNHCR។ ពួកគេបានយល់ព្រមត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញដោយស្ម័គ្រចិត្ត ហើយពួកគេត្រូវបានជូនដំណើរដោយមន្ត្រី UNHCR ជនជាតិជប៉ុនម្នាក់"។ លោក តាន់ សុវិជ្ជា ប្រធាននាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃមានប្រសាសន៍ថា ជនជាតិភាគតិចម៉ុងតាញ៉ាដែលបានចាកចេញពីកន្លែងស្នាក់នៅបណ្ដោះអាសន្នរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទនោះ រួមមានអ្នកដែលមិនមានគុណសម្បត្តិគ្រប់គ្រាន់ជាជនភៀសខ្លួន និងអ្នកដែលមិនបានដាក់ពាក្យសុំសិទ្ធិជ្រកកោនផ្លូវការ។ លោកបានមានប្រសាសន៍ថា "មនុស្សម្នាក់បានស្ម័គ្រចិត្តត្រឡប់ទៅវិញ ប្រាំបួននាក់ត្រូវបានផ្ដល់ការប្រឹក្សាយោបល់បឋម ប៉ុន្តែមិនបានឆ្លើយតបតាមលក្ខខណ្ឌដើម្បីបន្តនីតិវិធី ហើយប្រាំមួយនាក់ទៀតអាចមានសិទ្ធិសម្រាប់នីតិវិធីនេះ ប៉ុន្តែពួកគាត់មិនបានដាក់ពាក្យសុំឋានៈជាជនភៀសខ្លួនទេ។ លោកស្រី វីវៀន តាន...

មន្ត្រី​​​ធ្លាក់​​​​យស​​​នឹង​​​មិន​​​​ប្រឈម​​​​នឹង​​​​​​​​​​វិធាន​​​​​​ការ​​​​​​​ផ្លូវ​​​​​​ច្បាប់​ចំពោះ​​​​ការ​​​កេង​​​​បន្លំ​

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបាននិយាយកាលពីម្សិលមិញថា អតីតប្រធានធ្លាក់ស័ក្តិនៃមន្ទីរកសិកម្មខេត្តកោះកុងមិនត្រូវបានផ្តន្ទាទោសទេ ទោះបីសារភាពថា បានទទួលប្រាក់ចំណេញពីការលក់ដីរដ្ឋខុសច្បាប់ក៏ដោយ។ ការស៊ើបអង្កេតដោយក្រសួងនេះបានធ្វើឡើងដោយមានពាក្យបណ្តឹងមកពីមន្ត្រីមន្ទីរកសិកម្មខេត្តប្រាំនាក់កាលពីខែឧសភា បានរកឃើញថា លោក មាស សុភាព នៅពេលនោះជាប្រធានមន្ទីរខេត្តបានលក់ដីឡូត៍ទំនេរមួយកន្លែងទំហំ៣,៧ហិកតាក្នុងក្រុងខេមរភូមិន្ទ ក្នុងតម្លៃ៣២០.០០០ដុល្លារ។ លោករដ្ឋមន្ត្រី សាខុន បាននិយាយថា "លោក មាស សុភាព សារភាពថា គាត់ពិតជាបានលក់ដីរដ្ឋេនះមែន ហើយឥឡូវនេះគាត់បានប្រគល់ដីនេះឱ្យទៅរដ្ឋវិញហើយ"។ លោក សាខុននិយាយបន្ថែមថា លោកបានសន្និដ្ឋានថា អតីតប្រធានមន្ទីររូបនេះក៏បានប្រគល់ប្រាក់សងគេវិញដែរ។ លោក សាខុន បាននិយាយថា "ខ្ញុំគិតថាគាត់បានប្រគល់ប្រាក់ឱ្យទៅអ្នកទិញ ដើម្បីយកដីមកវិញ" ដោយលោកអះអាងថា លោកមិនស្គាល់អត្តសញ្ញាណអ្នកទិញនោះទេ។ លោក សាខុន បាននិយាយថា ទោះបីជាការកេងបន្លំទ្រព្យសម្បត្តិរដ្ឋត្រូវមានទោសជាប់ពន្ធនាគារពី៥ទៅ១០ឆ្នាំក៏ដោយ ក៏លោក សុភាព នឹងមិនប្រឈមនឹងផ្លូវច្បាប់ដែរ ហើយនៅតែមានឈ្មោះបើកប្រាក់ខែរបស់ក្រសួងដដែល។ លោករដ្ឋមន្ត្រីបាននិយាយថា "យើងមិនបញ្ជូនគាត់ទៅតុលាការទេ ពីព្រោះយើងមានការយោគយល់ដល់គាត់ ហើយគាត់មានផលលំបាកក្នុងជីវភាពគ្រូសារ"។ រដ្ឋមន្រ្តីរូបនេះបាននិយាយថា ដោយសារតែគ្មានពាក្យបណ្តឹងជាផ្លូវការដាក់ដោយមន្ត្រីដែលលាតត្រដាងអំពីអំពើពុករលួយរបស់លោក សុភាព ហើយក្រសួងក៏គ្មានអំណាចដើម្បីជំរុញឲ្យមានការចោទប្រកាន់គាត់បានដែរ។ លោក សាខុន បាននិយាយថា "យើងមិនអាចចាប់ខ្លួនគាត់បានទេ ហើយក៏មិនអាចបញ្ជូនគាត់ទៅកាន់តុលាការដែរ ពីព្រោះអ្នកក្រោមបង្គាប់របស់គាត់ពុំបានដាក់ពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ទេ ហើយគេចាប់ផ្តើមនៅស្ងៀមស្ងាត់ ព្រោះលោក សុភាព បានប្រគល់ដីនេះមកឱ្យរដ្ឋវិញហើយ"។ លោករដ្ឋមន្ត្រីបាននិយាយថា លោក សុភាព ត្រូវបានដកចេញពីតំណែងកាលពីសប្តាហ៍មុន គឺប្រហែលពីរខែក្រោយពីបទល្មើសគាត់បានដឹងឮ ហើយក៏ទម្លាក់គាត់ទៅជានាយករងមជ្ឈមណ្ឌលឯកសារ និងព័ត៌មានកសិកម្មរបស់ក្រសួង។ អ្នកឯកទេសខាងច្បាប់ លោក សុខ សំអឿន បាននិយាយថា តាមពិតក្រសួងនិងអង្គភាពប្រឆាំងអំពើពុករលួយមានអំណាចអនុវត្តតាមវិធានការច្បាប់បន្ថែមទៀតប្រឆាំងលោក សុភាព។ លោកបាននិយាយថា...

ក្រសួង​អប់រំ​និង​ក្រុមហ៊ុន​ទូរស័ព្ទ​មិត្តហ្វូន​សន្យាផ្តល់​អីុនធឺណិត​ប្រើប្រាស់​សម្រាប់​សាលា​រៀន​សាធារណៈ​

កាលពីម្សិលមិញ ក្រសួងអប់រំបានប្រកាសអំពីផែនការរយៈពេល៥ឆ្នាំ ជាមួយក្រុមហ៊ុន មិត្តហ្វូនក្នុងការផ្តល់អីុនធឺណិតប្រើប្រាស់ដល់គ្រឹះស្ថានអប់រំសាធារណៈចំនួន៥.០០០កន្លែងទូទាំងប្រទេស។ ប៉ុន្តែ មន្ត្រីក្រសួងម្នាក់ និងក្រុមអ្នកជំនាញបានលើកឡើងថា សាលាជាច្រើនមិនអាចទទួលបានអត្ថប្រយោជន៍ពីគំនិតផ្តួចផ្តើមនេះក្នុងពេលឆាប់ៗនេះបានទេ ដោយសារនៅខ្វះសេវាគ្របដណ្តប់ អគ្គិសនី និងសម្ភារប្រើប្រាស់។ អនុស្សរណៈនៃការយោគយល់រវាងក្រសួង និងក្រុមហ៊ុនទូរស័ព្ទនេះផ្តោតគោលដៅលើសាលារៀនសាធារណៈ គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ សាកលវិទ្យាល័យរដ្ឋ និងការិយាល័យរដ្ឋបាលក្រសួង។ លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំបានមានប្រសាសន៍ថា សាលារៀនរាប់ពាន់កន្លែងស្ថិតនៅក្នុងតំបន់ដែលមានការតភ្ជាប់ចរន្តអគ្គិសនី និងទូរគមនាគមន៍នឹងអនុញ្ញាតឲ្យតភ្ជាប់បណ្តាញអីុនធឺណិតបាន។ លោកបានថ្លែងថា "ជាការពិត មានសាលារៀនជាង៥.០០០កន្លែងក្នុងប្រទេសកម្ពុជាដែលអាចតភ្ជាប់ប្រព័ន្ធអីុនធឺណិតបាន ប៉ុន្តែ យើងបានជ្រើសរើសសាលារៀន៣៦០កន្លែងដើម្បីធ្វើមុនគេនៅខែកក្កដានេះ"។ លោកបានបន្ថែមថា សាលារៀនត្រូវបានជ្រើសរើសដែលនឹងទទួលបានអត្ថប្រយោជន៍ពីការចាប់ផ្តើមដំបូងនេះស្ថិតក្នុងរាជធានីភ្នំពេញ និងតំបន់ក្រុងផ្សេងៗទៀត។ លោក សុខ ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានដែលក្រសួងទើបបង្កើតឡើងថ្មីៗបានមានប្រសាសន៍ថា ដោយសារតែខ្វះខាតកុំព្យូទ័រនៅតាមសាលារៀនជាច្រើននោះ អីុនធឺណិតនឹងប្រើប្រាស់តាមរយៈទូរស័ព្ទស្មាតហ្វូនផ្ទាល់ខ្លួន។ លោកបានមានប្រសាសន៍ថា "បើទោះជាពួកគេមិនមានកុំព្យូទ័រក៏ដោយ ក៏ពួកគេ... អាចប្រើប្រាស់អីុនធឺណិតតាមរយៈទូរស័ព្ទស្មាតហ្វូនរបស់ខ្លួនបានដែរ។ គ្រូនិងសិស្សភាគច្រើនមានទូរស័ព្ទស្មាតហ្វូន មិនថាអ៊ីចឹង?”។ លោកបានបន្ថែមថា សាលាមធ្យមសិក្សាភាគច្រើនយ៉ាងហោចណាស់ក៏មានកុំព្យូទ័រមួយគ្រឿងដែរសម្រាប់បម្រើការរដ្ឋបាល។ យោងតាមលោក Javier Sola ប្រធានកម្មវិធីនៅវិទ្យាស្ថានបើកទូលាយ ជាអង្គការមិនមែនរដ្ឋាភិបាលដែលបង្កើតបច្ចេកវិទ្យាដើម្បីលើកកម្ពស់ការអប់រំបានឲ្យដឹងថា ឧបសគ្គចម្បងបំផុតដែលរាំងស្ទះដល់ការប្រើប្រាស់អីុនធឺណិតនៅតាមសាលារៀន គឺកង្វះអគ្គិសនីហ្នឹងឯង។ លោកបានថ្លែងថា "មួយភាគធំនៃប្រទេសកម្ពុជាមិនមានអគ្គិសនីប្រើប្រាស់ទេ ជាពិសេសនៅតាមសាលាបឋមសិក្សា។ការពង្រីកមិនអាចធ្វើលឿនបានទេ ពីព្រោះអគ្គិសនីនៅតែជាបញ្ហានៅឡើយ"។ ទោះជាយ៉ាងណា ប្រធានកម្មវិធីរូបនេះបានថ្លែងថា ផែនការរបស់ក្រសួងគឺជាជំហានមួយក្នុងទិសដៅត្រូវ។ លោកបានមានប្រសាសន៍ថា "គ្រូបង្រៀនកាន់តែច្រើនឡើងៗមានទូរស័ព្ទស្មាតហ្វូនដែលអាចប្រើប្រាស់អីុនធឺណិតបាន។ ដូច្នេះខ្ញុំគិតថា វានឹងមានអត្ថប្រយោជន៍បំផុតចំពោះប្រព័ន្ធអប់រំទូទៅ" ៕សារុន

សំណុំ​​​រឿង​​​​​​ពី​​​បទ​​​ឆបោក​​​​​​ពន្យារ​​​ពេល​​​បន្ទាប់ពី​​​មាន​​​បណ្តឹង​​​ប្តឹង​​​ចៅ​​​ក្រម​​​

សំណុំរឿងរ៉ាំរ៉ៃយ៉ាងយូរដែលមានជាប់ពាក់ព័ន្ធនឹងពលរដ្ឋអាមេរិកបួននាក់ដែលត្រូវបានចោទប្រកាន់ពីបទឆបោកប្រាក់១លានដុល្លារពីទន្តពេទ្យមានខ្នងក្រាស់ម្នាក់ បានពន្យារពេលកាលពីម្សិលមិញ ដោយគម្រោងបើកសវនាការត្រូវបានលុបចោល បន្ទាប់ពីដើមបណ្តឹងបានដាក់ពាក្យបណ្តឹងចោទប្រកាន់ថា សាក្សីម្នាក់មានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយចៅក្រម និងជនជាប់ចោទម្នាក់។ ដោយសំដៅដល់ខ្លួនឯង ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះ ស្វាយ តុញ បាននិយាយតាមទូរស័ព្ទថា "យើងបានផ្អាកការបើកសវនាការ ព្រោះយើងទទួលបានបណ្តឹងមួយដែលប្តឹងចៅក្រម"។ ចៅក្រម ស្វាយ តុញ បានលើកឡើងថា លោកមិនដឹងថា តើពេលណាសំណុំរឿងនេះនឹងបន្តទេ ហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ។ លោកស្រី អេង លីគង់ ទន្តពេទ្យរស់នៅក្នុងរាជធានីភ្នំពេញដែលមានខ្នងក្រាស់បានដាក់ពាក្យបណ្តឹងពីបទឆបោកក្នុងឆ្នាំ២០១៤ប្តឹងបុរសបួននាក់ដោយលើកឡើងថា លោកស្រីត្រូវគេបោកបញ្ឆោតឲ្យវិនិយោគទឹកប្រាក់១លានដុល្លារទៅក្នុងក្រុមហ៊ុនអភិវឌ្ឍន៍ ឈ្មោះ Akra Agricultural Partnersរបស់ពួកគេ ដែលមិនដែលបានចាប់ផ្តើមប្រតិបត្តិការនោះ។ លោក សាន រិច្ឆឺ អ្នកជំនួញសញ្ជាតិខ្មែរ-អាមេរិក គឺជាចុងចោទតែម្នាក់គត់ដែលបានបង្ហាញខ្លួនពេលបើកសវនាការ។ អ្នកដែលត្រូវបានកាត់ទោសកំបាំងមុខមានឈ្មោះដូចជា ស៊ីចាន់ សីុវ អតីតប្រេសិតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ William Nojay សមាជិកសភាប្រចាំរដ្ឋញូវយ៉ក និង Thomas Willems អ្នកជំនួញជនជាតិអាមេរិក។ ចុងចោទបានជំទាស់ថា ការបើកជំនួញរួមគ្នាមានការបរាជ័យផ្នែកច្បាប់។ សំណុំរឿងនេះបានជាប់គាំងអស់រយៈពេលជិតមួយឆ្នាំ...

ឱសានវាទ​សម្រាប់​ការ​ចុះ​បញ្ជី​មជ្ឈមណ្ឌលកុមារ​កំព្រាត្រូវបាន​ពន្យារពេល​ជាថ្មីម្តងទៀត​

ឱសានវាទសម្រាប់មជ្ឈមណ្ឌលកុមារកំព្រាទូទាំងប្រទេសក្នុងការចុះឈ្មោះជាមួយក្រសួងសង្គមកិច្ចត្រូវបានពន្យារពេលជាថ្មីម្តងទៀត ខណៈដែលរដ្ឋាភិបាលបន្តការខិតខំប្រឹងប្រែងរយៈពេលជាច្រើនខែដើម្បីចាប់ផ្តើមគ្រប់គ្រងប្រព័ន្ធគាំពារកុមារដែលផ្តល់កន្លែងស្នាក់នៅ។ លោក រស់ សុខា ប្រធានផ្នែកសុខុមាលភាពកុមារនៅក្រសួងនេះបានមានប្រសាសន៍ថា ស្ថាប័នតែ១០ប៉ុណ្ណោះទទួលបានផលប្រយោជន៍ពីរយៈពេលដែលបានពន្យារថ្មីៗនេះ ប៉ុន្តែ ចំនួននេះអាចកើនឡើងនៅពេលមន្ទីរសង្គមកិច្ចខេត្តដាក់ជូនឯកសារចុះបញ្ជី។ មិនដល់៦០ភាគរយផងនៃកន្លែងផ្តល់ការស្នាក់នៅដែលគេដឹងគឺ ៣៧៤ក្នុងចំណោម៦៤១បានដាក់ជូនបែបបទនេះចាប់តាំងពីវិធានស្តីពីការចុះបញ្ជីត្រូវបានប្រកាសកាលពីខែកញ្ញា ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដែលធ្វើឡើងដោយមានការគាំទ្រពីអង្គការយូនីសេហ្វ។ ការែកទម្រង់មានបំណងធ្វើឲ្យកន្លែងបែបនេះទាំងអស់មានបទដ្ឋានអប្បបរមា និងលើកទឹកចិត្តឲ្យមានការបញ្ជូនកុមារទៅសាច់ញាតិវិញនៅពេលអាចធ្វើទៅបាន។ ជាង៧៥ភាគរយនៃកុមារនៅក្នុងមជ្ឈមណ្ឌលផ្តល់កន្លែងស្នាក់នៅ មានឪពុក ឬម្តាយនៅរស់ នេះបើយោងតាមការសិក្សាឆ្នាំ២០១២របស់អង្គការយូនីសេហ្វ និងក្រសួងសង្គមកិច្ច។ នៅពេលអនុក្រឹត្យត្រូវបានផ្សព្វផ្សាយកាលពីខែធ្នូ ក្រុមមន្ត្រីបានលើកឡើងថា មជ្ឈមណ្ឌលកុមារកំព្រាណាដែលមិនបានជូនដំណឹងដល់ក្រសួងអំពីអត្ថិភាពរបស់ខ្លួនត្រឹមថ្ងៃទី១១ ខែមីនា នឹងប្រឈមការបិទចោល។ ប៉ុន្តែ លោក សុខា បានលើកឡើងកាលពីម្សិលមិញថា វាទំនងជាថា មជ្ឈមណ្ឌលដែលមិនបានចុះបញ្ជីនឹងត្រូវបានបិទទេ បើទោះជាមជ្ឈមណ្ឌលទាំងនេះខកខានឱសានវាទថ្មីដែលបានកំណត់សម្រាប់ចុងសប្តាហ៍នេះក៏ដោយ។ លោកបានថ្លែងថា "ប្រសិនបើមជ្ឈមណ្ឌលមួយចំនួនមិនបានបញ្ជូនឯកសារមកយើងទេនោះ យើងនឹងចុះទៅពិនិត្យមើល និងរកឱ្យឃើញថា តើបញ្ហាពិតជាអ្វី"។ លោក Bruce Grant ប្រធានផ្នែកគាំពារកុមារនៅអង្គការយូនីសេហ្វកម្ពុជាបានមានប្រសាសន៍កាលពីម្សិលមិញថា អង្គការបានគាំទ្រការពន្យារពេលថ្មីៗនេះ។ លោកបានថ្លែងថា "ដំណើរការនេះគឺសំខាន់ណាស់ដើម្បីធានាថា មជ្ឈមណ្ឌលគាំពារដែលផ្តល់កន្លែងស្នាក់នៅទាំងអស់ត្រូវបានកំណត់អត្តសញ្ញាណត្រឹមត្រូវ ហើយអាចចុះបញ្ជីនៅពេលក្រោយដើម្បីប្រតិបត្តិការសេវាគាំពារស្របច្បាប់"។ លោក Sebastien Marot...

ចំពោះ​អតីតព្រះសង្ឃដែល​រំលោភបំពាន​ផ្លូវ​ភេទ​ អតីតកាល​នៅ​តែ​អាថ៌កំបាំង

រយៈពេលជិតមួួយឆ្នាំ ព្រះតេជគុណ វង្ស ចិត្រ អាចប្រើប្រាស់តួនាទីនិងអំណាចក្នុងនាមជាព្រះចៅអធិការវត្តមួយនៅជនបទក្នុងខេត្តសៀមរាប រំលោភបំពានសាមណេរយ៉ាងតិច១០អង្គនៅក្នុងការគ្រប់គ្រងរបស់ខ្លួន។ ដោយត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា លោក វង្ស ចិត្រ ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍ ជាសាលក្រមដែលអាជ្ញាធរនិយាយថា បានឆ្លុះបញ្ចាំងពីភាពធ្ងន់ធ្ងរនៃបទល្មើសរបស់ខ្លួន និងផលប៉ះពាល់យូរអង្វែងទៅលើជនរងគ្រោះ។ ប៉ុន្តែ បើទោះជាដឹងថា ជនចាប់រំលោភជាបន្តបន្ទាប់ និងជាអតីតយោធារូបនេះបានគង់នៅវត្តចំនួនបីទៀត ចាប់តាំងពីបួសដែលគង់នៅវត្តចំនួនបីទៀតចាប់តាំងពីបួសដែលទើបតែបានប៉ុន្មានឆ្នាំកន្លងមកក៏ដោយ ក៏មន្ត្រីតុលាការ និងគណៈសង្ឃជាន់ខ្ពស់បានលើកឡើងកាលពីម្សិលមិញថា មិនមានគម្រោងសើុបអង្កេតរឿងកន្លងមករបស់ជននេះសម្រាប់ជនរងគ្រោះដែលអាចមានច្រើនទៀតឡើយ។ បន្ទាប់ពីការចាប់ខ្លួនលោក វង្ស ចិត្រ លោកស្រី ដួង ថាវរី មន្ត្រីនគរបាលជាន់ខ្ពស់ប្រឆាំងការជួញដូរមនុស្សក្នុងខេត្តសៀមរាបបានមានប្រសាសន៍ថា ក្រុមសើុបអង្កេតនឹងពង្រីកការសើុបង្កេតរបស់ខ្លួនទៅដល់វត្តដែលអតីតសង្ឃត្រូវបានផ្សឹកអង្គនេះគង់នៅមុនៗ ដោយបារម្ភថាជននេះបានរំលោភសាមណេរច្រើនអង្គទៀត មុនពេលផ្លាស់មកកាន់ខេត្តនេះ ។ ប៉ុន្តែ កាលពីម្សិលមិញ លោកស្រី ដួង ថាវរី បានមានប្រសាសន៍ថា នគរបាលនឹងមិនធ្វើតាមការសន្យារបស់ខ្លួនទេ បើគ្មានការអនុញ្ញាតជាក់លាក់ពីតុលាការនោះ។ លោកស្រីបានថ្លែងថា "យើងមានសេចក្តីរាយការណ៍ថា អតីតសង្ឃអង្គនេះធ្លាប់គង់នៅវត្តផ្សេងទៀត ប៉ុន្តែ...

មណ្ឌល​​​កុមារ​​​កំព្រា​​​​​​ពាក់​​​កណ្តាល​​​របស់​​​កម្ពុជា​​​​​​មិន​​​បាន​​​ចុះ​​​ឈ្មោះ​​​

មន្ត្រីមួយរូបបាននិយាយកាលពីថ្ងៃអង្គារថា មណ្ឌលកុមារកំព្រាជិតពាក់កណ្តាលនៅក្នុងប្រទេសកម្ពុជាខកខានមិនបានចុះឈ្មោះជាមួយរដ្ឋាភិបាល ដោយបណ្តាលឲ្យមានការពន្យារការប៉ុនប៉ងកែទម្រង់វិស័យផ្តល់កន្លែងស្នាក់នៅដល់កុមារដ៏រឹងរូស។ អនុក្រឹត្យដែលបានអនុម័តក្នុងខែកញ្ញាចែងថា ស្ថាប័នគាំពារកុមារទាំងអស់ត្រូវជូនដំណឹងដល់ក្រសួងសង្គមកិច្ចអំពីវត្តមានរបស់ខ្លួនត្រឹមថ្ងៃទី២៨ ខែកុម្ភៈ បើមិនដូច្នេះទេ ប្រឈមមុខការបិទទ្វារ។ យោងតាមលោក រស់ សុខា ប្រធាននាយកដ្ឋានសុខុមាលភាពកុមារនៃក្រសួងសង្គមកិច្ចឲ្យដឹងថា ក្នុងពេលដែលមានស្ថាប័នបែបនេះមួយចំនួនប៉ុណ្ណោះបានចុះឈ្មោះតាមកាលកំណត់នោះ ពេលកំណត់ត្រូវបន្ថែមកាលពីថ្ងៃអង្គារ។ ប៉ុន្តែក្នុងបណ្តាមណ្ឌលកុមារកំព្រាចំនួន៦៤១កន្លែងដែលរដ្ឋាភិបាលបានដឹង គឺមានតែ៣៦៤កន្លែងប៉ុណ្ណោះបានចុះឈ្មោះរហូតមកដល់ថ្ងៃអង្គារ ដោយបង្ខំឲ្យក្រសួងលើកពេលសាជាថ្មី។ លោក រស់ សុខា បានមានប្រសាសន៍ថា "យើងនឹងចេញសេចក្តីប្រកាសនិងជូនដំណឹងដល់មណ្ឌលកុមារកំព្រាឲ្យគេប្រញាប់ប្រញាល់មកបំពេញក្រដាសចុះឈ្មោះមុនថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦"។ លោកបាននិយាយបន្ថែមថា មណ្ឌលកុមារកំព្រាដែលខកខានមិនបានចុះឈ្មោះនៅខែមិថុនាទេ គឺនឹងប្រឈមមុខការបិទ។ លោក សុខា បានចាត់ទុកការមកចុះឈ្មោះតិចរហូតមកដល់ពេលនេះ ដោយសារតែ"បញ្ហានឹងក្រដាសបំពេញ" ប៉ុន្តែលោកបដិសេធមិនរៀបរាប់ពិស្តារទេ។ លោកក៏បានជំរុញឲ្យអ្នកកាសែតកុំទាន់សរសេរអំពីដំណើរការចុះឈ្មោះ ទម្រាំដល់ខែមិថុនាសិន។ លោក មាស ប៊ុនលី អ្នកជំនាញទំនាក់ទំនងនៅឯការិយាល័យយូនីសេហ្វបាននិយាយក្នុងសារអ៊ីម៉េលថា ទីភ្នាក់ងារកំពុងពិភាក្សាជាមួយក្រសួងសង្គមកិច្ចអំពីការពន្យារកាលកំណត់ថ្មីៗនេះ។ លោក ប៊ុនលីក៏បានពន្យល់ថា ដំណើរការចុះឈ្មោះបានធ្វើឡើងក្នុងដំណាក់ការពីរខុសគ្នា។ លោកបាននិយាយថា ដំណាក់ការចុះឈ្មោះដំបូងតម្រូវឲ្យមណ្ឌលកុមារកំព្រាជូនដំណឹងដល់ក្រសួងអំពីវត្តមានរបស់ខ្លួន ហើយបញ្ជូនព័ត៌មានប្រវត្តិជាមូលដ្ឋាន"។ ដំណាក់ការដាក់ពាក្យទីពីរ ជាកាលកំណត់ដែលត្រៀមសម្រាប់ថ្ងៃអង្គារ គឺទាមទារឲ្យមានព័ត៌មានពិស្តារបន្ថែមទៀត ហើយមណ្ឌលកុមារកំព្រាដែលមានស្តង់ដាទាបបំផុត នឹងត្រូវបំពេញឲ្យបាន ដើម្បីបន្តដំណើរការ។ ស្តង់ដាទាំងនោះ គឺរួមមានការរក្សាសំណុំឯកសារបច្ចុប្បន្នភាពស្តីពីកុមារ ហើយប្រឹងប្រែងធ្វើសមាហរណកម្មពួកគេទៅក្នុងសហគមន៍ពួកគេវិញ។ តាមការសិក្សានាឆ្នាំ២០១២របស់យូនីសេហ្វនិងក្រសួងសង្គមកិច្ចឲ្យដឹងថា មណ្ឌលកុមារកំព្រាគាំពារកុមាររាប់ម៉ឺននាក់ ប៉ុន្តែមានតែជាង៧៥ភាគរយប៉ុណ្ណោះដែលពួកគេមិនមែនជាកុមារកំព្រាពិតប្រាកដ៕  

UN សម្ដែង​កង្វល់ ប៉ុន្តែ​សកម្មជន​សិទ្ធិមនុស្ស​លើក​ឡើង​ថា ត្រូវ​ការ​ខ្លាំង​ជាង​នេះ

លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិបានសម្ដែងកង្វល់ជុំវិញស្ថាន ភាពនយោបាយដ៏ចម្រូងចម្រាសនៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃអាទិត្យ នៅក្នុងសេចក្ដីថ្លែងការណ៍មានតែពីរប្រយោគចេញតាមរយៈ ការិយាល័យផ្នែកព័ត៌មានរបស់លោក ដែលសកម្មជនសិទ្ធិមនុស្សបានរិះគន់កាលពីម្សិលមិញ ចំពោះភាពរួញរា និងភាពអសកម្ម។ លោក ដេវី ប៉ាឡានីវេលូ (Devi Palanivelu) អ្នកនាំពាក្យអង្គការសហប្រជាជាតិបានលើកឡើងថា "អគ្គលេខាធិការ (បាន គីមូន) មានក្ដីកង្វល់អំពីភាពតានតឹងដែលចេះតែឡើងកម្ដៅរវាងគណបក្សកាន់អំណាច និងគណបក្ស ប្រឆាំងនៅក្នុងប្រទេសកម្ពុជា ជាពិសេសការចាប់ខ្លួន ឬការប៉ុនប៉ងចាប់ខ្លួន"។ លោកបានបន្ថែមថា "បរិយាកាសពិភាក្សាចរចាបែបលទ្ធិប្រជាធិបតេយ្យដោយគ្មានការគំរាមកំហែងគឺមានសារៈសំខាន់សម្រាប់ស្ថិរភាពនយោបាយ និងសង្គមសន្តិភាពចម្រុងចម្រើន"។ លោក...

ទោះបីជួប​​​​​​​គ្រោះ​រាំង​ស្ងួត ក៏​​​គោ​​ឧសភរាជ​​​​​​ធ្វើ​ឲ្យ​​កសិករ​​​​មាន​សង្ឃឹម​​​​​​​​​​​ក្នុង​ព្រះរាជពិធី​ច្រត់​​ព្រះនង្គ័ល ​

យោងតាមលោក កង កេន ព្រាហ្មបុរោហិត និងជាហោរាប្រចាំព្រះបរមរាជវាំងបានឲ្យដឹងថា កម្ពុជាប្រហែលជាមានអារម្មណ៍ថាខ្លួនកំពុងរងផលប៉ះពាល់នៅឡើយដោយសារគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងពេលថ្មីៗនេះ ប៉ុន្តែប្រជាកសិករដែលបង្កបង្កើនផលដំណាំស្រូវ សណ្ដែក និងពោត ប្រាកដជាអាចប្រមូលផលបានច្រើនក្នុងឆ្នាំខាងមុខ។ លោកបានប្រកាសកាលពីម្សិលមិញថា "ដំណាំស្រូវនឹងទទួលបានទិន្នផលល្អ៩០ភាគរយ។ ដំណាំពោតក៏ទទួលបានទិន្នផលល្អ៩០ភាគរយដែរ ហើយសណ្ដែកនឹងទទួលបានទិន្នផលកាន់តែល្អ៩៥ភាគរយ"។ ការប្រកាសនេះធ្វើឡើងនៅពេលបញ្ចប់ព្រះរាជពិធីច្រត់ព្រះនង្គ័លប្រចាំឆ្នាំកាលពីម្សិលមិញ ដែលគោឧសភរាជចំនួនពីរត្រូវបានផ្ដល់អាហារ ទឹកនិងស្រា ហើយនៅពេលគោទាំងនេះបរិភោគអាហារណាមួយ វាបង្ហាញពីជោគវាសនាភោគផលកសិកម្មរបស់ប្រទេស។ ព្រះមហាក្សត្រ នរោត្តម សីហមុនី បានយាងចូលរួមជាអធិបតីក្នុងព្រះរាជពិធីនេះ ខណៈប្រជារាស្ត្រជាច្រើនរយនាក់ប្រមូលផ្ដុំគ្នាតាមចន្លោះសំណង់បាក់បែកនៃទីលានជល់ដំរីរបស់ប្រាសាទអង្គរធំ ក្នុងខេត្តសៀមរាប ដើម្បីទស្សនាដោយភាពអត់ធ្មត់ នៅពេលគោឧសភរាជជ្រើសរើសអាហារបរិភោគ។ បន្ទាប់ពីភ្ជួរបានបីជុំ គោឧសភរាជត្រូវបានដោះចេញពីខ្សែទាមក្រហម ហើយផ្ដល់ស្រូវ ល្ង ពោត ស្មៅ សណ្ដែក ទឹក និងស្រាជាចំណី។ លោក កង កេន បានមានប្រសាសន៍ថា គោឧសភរាជបានបរិភោគស្រូវ សណ្ដែក និងពោតយ៉ាងលឿនមានន័យថា ដំណាំនីមួយៗក្នុងចំណោមនេះនឹងទទួលបានទិន្នផលល្អប្រសើរ។ "នេះជាការទស្សន៍ទាយទៅតាមប្រពៃណីនៃព្រះរាជពិធីច្រត់ព្រះនង្គ័ល"។ អាចារ្យព្រាហ្មបុរោហិតរូបេនះបានលើកឡើងក្នុងបទសម្ភាសជាក្រោយថា ឆ្នាំនេះខុសប្លែកខ្លាំងពីឆ្នាំមុនៗដែលគោឧសភរាជមិនបានបរិភោគស្រូវ។...

ជាច្រើនឆ្នាំបន្ទាប់ពី​ចោរលួច​ ព្រះបរមសារី​រិកធាតុ​ត្រូវបាន​ដង្ហែ​ទៅ​តម្កល់​នៅ​ឧត្តុង្គ

ភ្នំឧត្តុង្គ ស្រុកពញាឮ ខេត្តកណ្តាល-អស់រយៈពេលជិត៣ឆ្នាំ បន្ទាប់ពី​ព្រះបរមសារីរិកធាតុ​ត្រូវបានលួច​ដោយ​ស្ងាត់ៗ​ពី​ព្រះសក្យ​មុនីចេតិយ​នៅទីនេះនៅពេលយប់នោះ ព្រះបរមសារី​រិកធាតុ​ព្រះពុទ្ធ​របស់​កម្ពុជា​ត្រូវបាន​ដង្ហែយក​ទៅ​តម្កល់​កាលពី​ថ្ងៃសុក្រ​ ដោយ​មាន​កម្មវិធី​រៀបចំ​ទទួល​តាម​កិច្ចសាសនា​គួរឲ្យកត់សម្គាល់។