Sunday, August 16, 2020
Home Authors Posts by The Cambodia Daily

The Cambodia Daily

72 POSTS 0 COMMENTS

ជន​សង្ស័យ​ក្នុង​ហេតុការណ៍ ​បាញ់​សម្លាប់​​​នៅ​ខេត្ត​កោះកុង​ត្រូវសាលា​ដំបូង​ខេត្ត​សាកសួរ

មន្ត្រី​សាលា​ដំបូង​ខេត្ត​កោះកុង​ម្នាក់​បាន​លើក​ឡើង​ថា ​មួយ​សប្ដាហ៍​បន្ទាប់​ពីការ​បាញ់​សម្លាប់​លោកឈុតវុទ្ធី​ សកម្មជន​ការ​ពារ​ព្រៃ​ឈើ​ និង​លោកអុិន​ រតនាមន្ដ្រី​កង​រាជ​អាវុធ​ហត្ថ ជន​សង្ស័យ​មួយ​រូប​ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្តកោះកុង​ ដើម្បី​សាក​សួរ​កាល​ពី​ល្ងាច​ម្សិលមិញ​ មុន​ពេល​បញ្ជូន​ត្រឡប់​មក​ឃុំ​ខ្លួនបណ្តោះអាសន្ន​​នៅ​ទី​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​វិញ​។ លោក ឈិន ឡុង​ ក្រឡា​បញ្ជីរបស់​លោក​ តុប ឈុន​ហេង​ ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្តបាន​មាន​ប្រសាសន៍ថា “ ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ នៅ​មិន​ទាន់​ចោទ​ប្រកាន់​ជន​សង្ស័យ​នៅឡើយទេ​ ហើយ​បញ្ជូន​ជន​សង្ស័យ​ត្រឡប់​ទៅ​ឃុំខ្លួន​វិញ​នៅឯ​ទី​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ”។ យោង​តាម​ក្រុម​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​បាន​ឲ្យដឹង​ថាជន​សង្ស័យឈ្មោះ​ រ៉ាន់បូរ័ត្ន អាយុ​២៧​ឆ្នាំ​ ត្រូវ​​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​​កោះកុងបាន​ចាប់​ខ្លួន​​តាំង​ពី​ថ្ងៃ​សុក្រ​ សប្ដាហ៍​មុន​ម្លេ៉ះ​។ លោកហ៊ុនរ៉ាន់​ ឪពុក​របស់​ជន​សង្ស័យ​បាន​ថ្លែងថា លោក​ពិត​ជា​ព្រួយ​បារម្ភ​​ណាស់​​ចំពោះការ​ឃុំ​ខ្លួន​កូន​ប្រុស​របស់​​លោក​ ។ លោកហ៊ុនរ៉ាន់​ បាន​បន្ដថា “ ខ្ញុំ​មិន​បាន​ដឹង​រឿង​នេះ​ច្បាស់​នោះ​ទេ​ ប៉ុន្ដែ​កូន​ប្រុស​របស់​ខ្ញុំ​ត្រូវ​បាន​ចាប់​ខ្លួន​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ហើយ​ ហើយ​ថ្ងៃ​នេះ​កូន​ប្រុស​របស់​ខ្ញុំ​ត្រូវ​នាំខ្លួន​ទៅ​សាលាដំបូង​ខេត្តកោះកុង ​នៅ​ម៉ោង​៥​ល្ងាច”។ លោក អិុន គង់ចិត្រ អ្នក​ឃ្លាំ​មើល​របស់​អង្គការ​ការពារសិទ្ធិមនុស្ស​លីកាដូ​ប្រចាំ​ខេត្តកោះកុង​បាន​លើក​ឡើង​ថា លោក សូ សុភាព​មន្ដ្រី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កោះកុង​ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​កាល​ពី​ដើម​សប្ដាហ៍​មុន​​ ដើម្បី​សាក​សួរ​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​នេះ​ដែរ​នោះត្រូវ​បាន​ដោះ​លែង​ពី​ទីបញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថវិញហើយ​ កាល​ពី​ម្សិល​មិញ។ លោកអិុន​ គង់​ចិត្របានមាន​ប្រសាសន៍​ថាលោក​ រ៉ាន់​ បូរ័ត្ននិង​អ្នក​ភូមិ​ពីរ​នាក់​ ដែល​បាន​ឃើញ​ការ​បាញ់​សម្លាប់​នេះ​ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​កន្លែង​កើត​ហេតុ​ឲ្យ​សម្ដែង​ហេតុ​ការណ៍​នាំ​ទៅ​រក​ការ​បាញ់​សម្លាប់​នេះ​ឡើង​វិញ​។ ម៉ាធូ​ ផេលឺរីន (Mathieu Pellerin) អ្នក​ផ្ដល់​ប្រឹក្សា​នៅ​អង្គការ​លីកាដូ​បាន​មាន​ប្រសាសន៍​ថា “ បន្ទាប់ពីធ្វើត្រាប់​ឡើង​វិញ​ អំពីហេតុ​ការណ៍​បាញ់​សម្លាប់​នេះ លោក អិុន​ រតនា​ នៅ​តែ​ជា​អ្នក​បាញ់​សម្លាប់​លោក ឈុត​ វុទ្ធីហើយ​បន្ទាប់​មក​គេ​បាន​និយាយ​ថា លោក បាន​ខឹង​សម្បា​បន្ទាប់​ពី​លោកអិុនរតនា​ បាញ់​សម្លាប់​លោក ឈុត វុទ្ធី ហើយ​​បាន​ព្យាយាម​ដណ្ដើម​កាំភ្លើង​ពី​លោក អិុនរតនារួច​បាញ់​សម្លាប់​ចំនួន​ពីរ​គ្រាប់​”។ អង្គការ​សិទ្ធិមនុស្ស​អាដហុក​បាន​ផ្ដល់​របាយការណ៍​មិនខុស​គ្នា​ប៉ុន្មាន​ទៅនឹង​ការ​ធ្វើ​ត្រាប់ឡើង​វិញ​នេះ​ទេ​។ យោង​តាម​លោក នាង​ បូរ៉ាទីណូ​ អ្នក​សម្រប​សម្រួល​របស់​អង្គការសិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កោះកុង​ បានឲ្យដឹងថាកង​រាជ​អាវុធ​ហត្ថ​បាន​ប្រាប់​លោក​ថាពួក​គេ​អាច​កំណត់​បាន​ថាលោករ៉ាន់បូរ័ត្ន​ បាន​បាញ់​អ្នក​ទាំង​ពី​ដោយ​អចេតនា​ នៅ​ពេល​ព្យាយាម​ដណ្ដើម​កាំភ្លើង​ពី​លោក អិុន​ រតនា ដែល​កំពុង​តែ​ឈ្លោះ​ប្រកែក​គ្នា​ជាមួយនឹង​លោកឈុតវុទ្ធី​...

ដំណើរ​រឿង​នៃការ​ស្លាប់​របស់​លោក​ ឈុត វុទ្ធី និងមន្ត្រី​កង​រាជ អាវុធហត្ថ​ម្នាក ់នៅកោះ​កុង

ខេត្ត​កោះកុង-នៅក្នុង​ព្រៃ​ជ្រៅ​ ក្នុង​ស្រុក​មណ្ឌល​សីម៉ា​ របស់​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ព្រហស្បតិ៍  លោក ឈុត​ វុទ្ធី​ ស្ថាបនិក​អង្គការ​ការ​ពារ​ធន​ធាន​ធម្មជាតិ​ និង​លោក អុិន រតនា អាយុ​​៣២​ឆ្នាំ​ មន្ត្រី​កង​រាជ​អាវុធ​ហត្ថ ត្រូវ​បាន​​គេ​បាញ់សម្លាប់។ ចាប់តាំង​ពីឆ្នាំ​២០០១មក លោក ឈុត វុទ្ធី​ គឺ​ជា​សកម្មជន​ការពារ​ព្រៃ​ឈើម្នាក់​ ដែលបានបូជា​ជីវិតរបស់​លោក ​ដើម្បី​ការ​ពារ​ព្រៃ​ឈើ ដែល​កំពុង​តែ​ហិន​ហោច​ទៅៗ ​ក្នុង​ប្រទេស​កម្ពុជានោះ​​ បាន​ធ្វើ​ដំណើរ​ពី​ខេត្ត​​ពោធិ៍សាត់​ ឆ្ពោះទៅ​កាន់​ខេត្ត​​កោះកុង​ ដើម្បី​ស៊ើបអង្កេត​បទ​ល្មើស​កាប់​ឈើ​ខុស​ច្បាប់​នៅ​ទី​នោះ​។ អ្នក​យកព័ត៌មាន​ពីរ​រូប ​មកពីកាសែត​ខេមបូឌា​ ដេលី មានឈ្មោះ ផន បុប្ផា អាយុ​២៧ឆ្នាំ និង​ អូលេស្យា ផ្លូគី (Olesia Plokhii) អាយុ២៧​ឆ្នាំ​ បាន​រួម​ដំណើរ​ជាមួយ​លោក ឈុត​ វុទ្ធី​ ដើម្បីយកព័ត៌មានអំពី​ការខិតខំ​ប្រឹង​ប្រែង​ទប់​ស្កាត់​បទ​ល្មើស​កាប់​ឈើ​ខុស​ច្បាប់ នៅ​ថ្នាក់​មូលដ្ឋាន​ ។ នេះគឺជា​ដំណើរ​រឿង​នៃ​ការ​ស្លាប់​របស់​បុរស​ទាំង​ពីរនាក់​នេះ​។ ដោយ​ធ្វើ​ដំណើរ​ចេញពី​ខេត្ត​ពោធិ៍សាត់​ ទៅ​កាន់​ខេត្តកោះកុង​ តាម​រថយន្ដ​ម៉ាក​ឡង់​គ្រីស័រព៌ណឈាមជ្រូក​​ រថយន្ដ​នេះបាន​ទៅ​ឈប់​នៅ​ខាង​ឆ្វេង​ដៃ ​លើ​ផ្លូវ​ក្រួស​ក្រហម​នៅក្នុង​ស្រុក​មណ្ឌល​សីម៉ា​។ នៅ​ខាង​ស្ដាំដៃ​ អម​ដង​ផ្លូវ​ គឺ​ជា​ព្រៃ​ក្រាស់ ហើយ​នៅ​ខាង​ឆ្វេង​ដៃ​ គឺជា​ផ្ទះ​ឈើ​​​​ ដែលមាន​មនុស្ស​គ្រប់​វ័យ​កំពុង​តែរស់នៅ​ និង​ប្រកប​របរចិញ្ចឹម​​ជិវិត​ប្រចាំ​ថ្ងៃ​។ ក្នុងផ្ទះក្បែរកន្លែង​រថយន្ដ​​​ឈប់​ មាន​បុរស​ម្នាក់​ស្លៀក​ពាក់​ឯកសណ្ឋាន​ទាហាន​កំពុង​ដេកនៅ​ក្នុង​អង្រឹង​។ លោក ឈុត វុទ្ធី​ បាន​និយាយទៅ​កាន់​ កញ្ញា​ ផ្លូគី​ និងកញ្ញា បុប្ផា ថា ​គេមិន​ស្វាគមន៍​យើង​ទេ​នៅ​កន្លែង​នេះ​ ពីព្រោះវា​ជា​កន្លែង​កាប់​ឈើ​។ លោកបាន​និយាយ​ប្រាប់អ្នក​កាសែត​ទាំង​ពីរ​នៅ​ពេល​ចេញ​ពីរថយន្ដ​ថា “ ​ធ្វើ​ការ​ឲ្យ​រហ័ស​”។ ​លោក​ ឈុតវុទ្ធីបាន​ស្ពាយ​កាមេរ៉ា​ម៉ាក​កាណុង​ពណ៌​ខ្មៅ​នៅ​លើ​ស្មា​  ហើយ​ពួក​គេ​ទាំងបីនាក់​បាន​ដើរ​តាមចន្លោះ​ផ្ទះឈើពីរ​ខ្នង ​ចូល​ទៅ​ក្នុង​ព្រៃ​ ដែល​គេ​ទើបឆ្ការ​រួច​ និង​នៅ​មិនឆ្ងាយ​ពីគំនរបាច់ឈើ​ជា​ច្រើនដុំ​ ដែល​ទំនង​ជា​វល្លិ៍​រមៀត​​ដាក់​គរ​នៅ​ក្បែរ​ផ្ទះ​​។ លោក ឈុត​ វុទ្ធី​ ចាប់​ផ្ដើម​ថត​គំនរ​វល្លិ៍​រមៀត និង​ផ្ទះ​ទាំង​នោះ​។ បន្ទាប់​​ដើរ​ត្រឡប់​​ទៅ​រករថយន្ដ​របស់​លោក​វិញ​នៅ​ពេល​បុរស​ម្នាក់​ស្លៀក​ខោ​ខ្លី​ពណ៌ខៀវ និង​អាវ​យឺត​ព៌ណ​ខ្មៅ​ បាន​ដើរ​តម្រង់​ទៅ​លោក ហើយ​ប្រាប់​លោកឲ្យ​ឈប់​ថត​ និង​ឲ្យ​ចាក​ចេញ​ពីកន្លែង​នោះភ្លាម។ ស្ថាន​ភាព​នោះ​ គឺ​មាន​សភាព​ស្ងប់​ស្ងាត់ហើយ​កញ្ញា​ផ្លូគី និង​កញ្ញា​ បុប្ផា ដែល​កំពុង​តែ​សម្ភាសអ្នក​ស្រុក អំ​ពី​វល្លិ៍រមៀត​បាន​ប្រហែល​១០​នាទី បាន​សម្រេច​ចិត្ត​ដើរ​ត្រឡប់​ទៅ​រក​រថយន្ដ​វិញដែរ​។ នៅ​ពេល​ពួក​គេ​បាន​ទៅ​ដល់​រថយន្ដ​វិញ​លោក ឈុត វុទ្ធី​ បាន​និយាយ​ទៅ​កាន់​ទាហាន​​​ម្នាក់​ស្លៀក​ឯកសណ្ឋាន​ប៉ារ៉ាពណ៌ដី ជាឯក​សណ្ឋាន​ម្យ៉ាង ដែល​ទាហាន​តែង​តែ​ពាក់​ក្នុង​សមរភូមិនៅក្នុងប្រទេសអុីរ៉ាក់​ និង​ប្រទេស​​អាហ្វហ្គា​នី​ស្ថាន​។ បុរស​ម្នាក់​ទៀត​ស្លៀក​ពាក់​​ជាជនសុីវិល​ក៏បាន​ឈរ​ក្បែរ​លោក​ ឈុត​ វុទ្ធី​ ដែរ​ ហើយ​កញ្ញាផ្លូគីនិង​កញ្ញាបុប្ផាភ្លាមៗនោះ ​បានកត់​សម្គាល់​ឃើញ​​ថា បុរស​​ទាំង​បី​នាក់​នោះ​កំពុង​តែមាន​អារម្មណ៍​ខឹង​យ៉ាង​ខ្លាំង​។ទាហាន​ស្លៀក​ឯកសណ្ឋាន​ប៉ារ៉ា​ពណ៌​ដី​ ដែល​មិន​ព្រម​ប្រាប់​ឈ្មោះ​ ឬ​ក៏​ប្រាប់​ពី​អត្តសញ្ញាណ​ថាមក​ពីអង្គភាពណា​នោះដែរ បាន​ប្រាប់​លោក ឈុតវុទ្ធី និង​អ្នក​កាសែត​ទាំងពីរ​នាក់​ទៀត​ថា ពួក​គេ​មិនអាច​ចាកចេញ​​​ពី​ទីនេះ​បាន​ឡើយ​ ចាំ​គេ​ប្រាប់​មេ​របស់​គេ​សិន​។ ទាហាន​នេះ​មិន​បាន​ឆ្លើយ​តប​នោះទេ​ ពេល​​កញ្ញា​ បុប្ផាសួរ​ថា​ តើ​លោកធ្វើ​ការ​ឲ្យ​នរណា ហើយតើលោក​ជា​ទាហានរបស់​រដ្ឋាភិបាល ឬ​ជាបុគ្គលិក​របស់​ក្រុមហ៊ុន​ឯក​ជន​។ ទាហាន​នេះ​មិនបាន​និយាយ​ថា​ នរណា​ជា​មេរបស់ខ្លួនទេ ឬ​ពេល​ណា​​មេ​របស់​គេ​មក​ដល់​នោះ​ដែរ។ គេ​បាន​បញ្ជា​ថា ​លោកឈុត​ វុទ្ធី និង​អ្នក​កាសែត​​ទាំង​ពីរ​រូប​មិនអាច​ចាក​ចេញ​បាន​ទេ​។ នៅ​ពេល​លោក ឈុត​ វុទ្ធី​ ព្យាយាម​ចូល​ក្នុង​រថយន្ដ​របស់​លោក​ បុរស​ស្លៀក​ឯក​សណ្ឋាន​​ប៉ារ៉ាពណ៌ដី​ បាន​ស្ទុះទៅ​ឈរ​ពិត​គន្លឹះទ្វាររថយន្ត ហើយ​បាន​រារាំង​​លោក​ឈុត​ វុទ្ធីមិន​ឲ្យ​ចូល។ ស្ថាន​ភាព​នេះ​បាន​ចាប់​ផ្ដើម​តាន​តឹង​ឡើង​ ហើយ​កញ្ញា បុប្ផា​ និងកញ្ញា ផ្លូគី ​បាន ​អង្វរ​ទា​ហាន​នេះ​​សុំ​អនុញ្ញាតឲ្យ​ពួកគេ​ចាក​ចេញ​ ដោយ​​លើក​ឡើង​ថា ពួក​េគស្ថិត​នៅ​លើ​ដងផ្លូវ​សាធារណៈ ហើយ​ទាហានគ្មាន​សិទ្ធិ​ហាម​ឃាត់​​ពួគគេ​​ដោយបង្ខំបានទេ។ប៉ុន្ដែ​ទាហាន​នេះ​មិន​យល់​ព្រម​ ហើយ​ស្ថាន​ភាព​តានតឹងភ្លាមៗ​នោះ ​បាន​ក្លាយជា​រឿង​ប្រតាយ​​ប្រតប់​គ្នា​ នៅ​ពេល​លោក ​ឈុត វុទ្ធី​ ព្យាយាម​ចូល​ទៅក្នុង​រថយន្ដ​ របស់​លោកដោយ​បុរស​ស្លៀក​ឯក​សណ្ឋាន​​ប៉ារ៉ា​ពណ៌ដីបាន​រារាំង​លោក​មិនឲ្យ​ចូល​ក្នុងរថយន្ត​វិញ។​ បុរស​ទាំង​ពីរ​នេះ​បាន​រុញ​គ្នា​ទៅ​វិញ​ទៅ​មក​ ប៉ុន្ដែ​មិន​បាន​វាយ​តប់​គ្នា​នោះទេ​។ ដោយមិនអាច​ចូល​ទៅ​ក្នុង​រថយន្ដ​របស់​លោកបាន​ លោក ឈុត វុទ្ធី បាន​រំងាប់អារម្មណ៍​របស់​លោក ហើយ​ឈររង់​ចាំ​មេ​របស់​ទាហាន​នេះ​មកដល់​ ដោយ​បាន​ដើរ​ទៅ​កាន់​ផ្ទះ​ក្បែរ​នោះ ​ហើយ​អង្គុយ​ក្នុង​អង្រឹង​។ បន្ដិច​ក្រោយមក មាន​បុរស​បីនាក់ ជិះ​ម៉ូតូ​ពីរ​គ្រឿង ​បាន​មក​ដល់​ ហើយ​ឈប់​នៅទី​នោះមានបុរស​ពីរ​នាក់​ស្លៀក​ឯកសណ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ និង​​បុរស​ម្នាក់​ទៀត​ស្លៀកពាក់​​ឯក​សណ្ឋាន​​ទាហាន​ ពាក់​មួក​កាតិប​ពណ៌ខ្មៅ​រឹម​ពណ៌លឿង​ និង​មាន​ពាក់​ម៉ាស់ការ​ពារ​ធូលី​ ដោយ​បាំង​ស្ទើរតែ​ជិត​មុខ​ទាំងអស់។ បុរស​ទាំង​បីនាក់​នោះ​សុទ្ធ​តែមាន​កាំ​ភ្លើង​AK-47នៅ​នឹង​ដៃ​ ហើយ​បុរស​ដែល​មាន​ពាក់​ម៉ាស់​ធុំ​ក្លិន​ស្រាយ៉ាង​ខ្លាំង​​។ លោក ឈុត​ វុទ្ធី មិនបាន​ប្រឈម​មុខ​នឹង​បុរស​ ដែល​មាន​អាវុធ​នៅ​នឹង​ដៃទាំង​ប្រាំ​នាក់​​នោះ​ទេ។ ក្រុម​ទាហាន​នោះ​បាននិយាយ​​ថា ពួកគេ​ចង់​ឲ្យ​លោក ឈុត វុទ្ធី ទៅ​ជា​មួយ​...