Friday, December 13, 2019
Home Authors Posts by ឌឹ ខេមបូឌា ដេលី

ឌឹ ខេមបូឌា ដេលី

1384 POSTS 0 COMMENTS
video

ក្រុមប្រឹក្សាជាតិបោះឆ្នោតនៃប្រទេស Bolivia ប្រឈមនឹងការរំលាយ ករណីបន្លំតួលេខបោះឆ្នោតអោយជនផ្ដាច់ការធ្លាក់ពីអំណាច

នៅទីបំផុត ក្រុមស៊ើបសង្កេតមួយដែលជំនាញខាងកិច្ចការបោះឆ្នោត មកពីអង្គការនៃសហរដ្ឋអាមេរិក OAS បានរកឃើញថា ល្បិចកិច្ចកលនៃការចូលកែនិងបន្លំតួលេខនៃលទ្ធផលបោះឆ្នោត កន្លងមកក្នុងការបោះឆ្នោត ប្រធានាធិបតីនៃប្រទេស Bolivia ដែលនាំអោយ ក្រុមប្រឹក្សាជាតិបោះឆ្នោត ឬហៅថា Tribunal Supremo Electoral នៃប្រទេសនៃទ្វីបអាមេរិកខាងត្បូងមួយនេះ អាចប្រឈមនឹងការរំលាយ ហើយមានការរៀបចំសមាសភាពថ្មីឡើងវិញ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា ការដាក់បង្ហាញលទ្ធផលនៃរបាយការណ៍ស៊ើបអង្កេតនេះ គឺនៅឯវេទិកាតំបន់នៃអង្គការរដ្ឋ អាមេរិក OAS ធ្វើឡើងនៅទីក្រុង SANTIAGO នៃប្រទេសឈីលី កាលពីថ្ងៃពុធទី៤ធ្នូ ។
video

ប្រធានចលនាយុវជនបក្សប្រឆាំងនៅកូរ៉េថា ពាក្យ រួបរួម ជាកត្តាឈ្នះចាញ់របស់អ្នកប្រជាធិបតេយ្យ

ប្រធានចលនាយុវជនគណបក្សសង្រ្គោះជាតិប្រចាំនៅប្រទេសកូរ៉េខាងត្បូង លោក យឹម ស៊ីណន បានលើកឡើងថា កំលាំងរួបរួមពិតប្រាកដដ៏រឹងមាំរបស់អ្នកប្រជាធិបតេយ្យ គឺជាសញ្ញាឈានទៅរកការផ្លាស់ប្តូរនៃសង្គមកម្ពុជា។ លោកបន្តថា ប៉ូលនៃការរួបរួមរវាងលោក សម រង្ស៊ី និងលោកកឹម សុខា គឺជាកម្លាំងដើម្បីអាចដណ្តើមអំណាចបានពីជនផ្តាច់ការ ហើយស្តារប្រជាធិបតេយ្យជូនកម្ពុជាវិញបាន។ លោក យឹម ស៊ីណន បានសរសេរនៅលើគណនេយ្យហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា...
video

អគ្គរដ្ឋទូតអាមេរិកបានពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជា អំពីការលើកកម្ពស់នីតិរដ្ឋ និង ការសម្ងាត់ឯកជន

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Patrick Murphy បានបន្តជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់របស់កម្ពុជា ដូចជារដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លោក ត្រាំ អ៊ីវតឹក ព្រមទាំងមន្ត្រីជាន់ខ្ពស់ផ្នែកយោធានៅក្នុងសប្តាហ៍នេះជាដើម។  ទំព័រហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំក្រុងភ្នំពេញនៅថ្ងៃនេះ ឱ្យដឹងថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកPatrick Murphy បានបន្តជួបជាមួយនឹងសមាជិកគណរដ្ឋមន្រ្តីកម្ពុជាសំខាន់ៗ។ ជាក់ស្តែងកាលពីថ្ងៃពុធ លោកបានជួបជាមួយលោក ត្រាំ...
video

លីកាដូថា រយៈពេល១០ឆ្នាំចុងក្រោយនេះ សិទ្ធិមនុស្ស និងសិទ្ធិនយោបាយកាន់តែរងការរំលោភបំពាន

អង្គការការពារសិទ្ធិមនុស្សលីកាដូរកឃើញថា បញ្ហាសិទ្ធិមនុស្ស សិទ្ធិដីធ្លី សិទ្ធិបញ្ចេញមតិ និងសិទ្ធិនយោបាយនៅកម្ពុជា ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ កាន់តែរងការរំលោភបំពានធ្ងន់ធ្ងរ។ ក្នុងរបាយការណ៍របស់ខ្លួនដែលចេញផ្សាយរយៈពេល១០ថ្ងៃ ពីថ្ងៃទី ១ ធ្នូ ដល់ថ្ងៃទី ១០ធ្នូ ដើម្បីអបអរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំនេះ លីកាដូបានបង្ហាញឯកសារចងក្រងព្រឹត្តិការណ៍ស្តីពីការរំលោភសិទ្ធិមនុស្សសំខាន់ៗក្នុងរយៈពេល ១ទសវត្សចុងក្រោយនេះដោយគិតចាប់ ឆ្នាំ...
video

សមត្ថកិច្ចចាប់ខ្លួនជនជាតិវៀតណាមចំនួន៤នាក់ ពាក់ព័ន្ធថ្នាំញៀនជិត១០០គីឡូ នៅក្រុងភ្នំពេញ

កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ខ្លួនជនជាតិវៀតណាមចំនួន៤នាក់ ក្នុងនោះមានស្រីពីរនាក់ ដោយរឹបអូសបានគ្រឿងញៀន និងសារធាតុគីមីផ្សំសម្រាប់ផលិតគ្រឿងញៀនជិត ១០០ គីឡូក្រាម រួមទាំងម៉ាស៊ីនផលិតកែច្នៃគ្រឿងញៀនមួយចំនួន។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីយប់ថ្ងៃអង្គារ រហូតដល់ថ្ងៃពុធម្សិលមិញ។ កាសែតភ្នំពេញប៉ុស្តិ៍បានដកស្រង់សម្តីរបស់ប្រធានមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិលោក ឡឹក វណ្ណៈ ថា ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននេះបានធ្វើឡើងនៅក្នុងទីតាំង ២ ផ្សេងគ្នា...
video

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីកំណត់អាណតិ្តនាយករដ្ឋមន្ត្រីតែ២អាណត្តិប៉ុណ្ណោះ

នាយករដ្ឋមន្ត្រីវ័យ ជិត១០០ឆ្នាំ ដែលបានទំលាក់គូប្រកួតបានដោយជោគជ័យ នៅក្នុងការបោះឆ្នោត សភាកាលពីខែឧសភា ឆ្នាំ២០១៨ គឺលោកមាហាធៀមាហាម៉ាត់ បានប្រកាសប្រាប់អ្នកសារព័ត៌មានថា លោកបានស្នើសុំទៅរដ្ឋសភា អោយពិនិត្យ រដ្ឋធម្មនុញ្ញឡើងវិញដើម្បីធ្វើវិសោធនកម្ម ដោយកំណត់អាណត្តិនាយករដ្ឋមន្ត្រី ត្រឹម២អាណត្តិ ។ ទីភ្នាក់ងារសារព័ត៌មានReuters បានចុះផ្សាយថា សភាម៉ាឡេស៊ីកាលពីថ្ងៃអង្គារបាន បានពិនិត្យសេចក្ដីស្នើច្បាប់ក្នុងការធ្វើវិសោធនកម្មមាត្រាមួយនៃរដ្ឋធម្មនុញ្ញសហព័ន្ធ ដើម្បីកំណត់អាណត្តិនាយករដ្ឋមន្ត្រីឲ្យមានតែពីរអាណត្តិក្នុងរយៈពេល ១០ឆ្នាំ ក្នុងបំណងរាំងខ្ទប់មិនអោយមានការបំពានអំណាចរដ្ឋ...
video

កូនស្រីលោក កឹម សុខា ថានឹងមានការបង្រួបបង្រួមអ្នកប្រជាធិបតេយ្យជាលើកទី២ដ៏ធំមួយក្នុងពេលឆាប់ៗខាងមុខ

កូនស្រីរបស់ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា អះអាងថាក្នុងពេលខាងមុខនេះ ឪពុករបស់ខ្លួននឹងជំរុញឲ្យមានការបង្រួបបង្រួមអ្នកប្រជាធិបតេយ្យដ៏ធំដោយឈរលើមូលដ្ឋានប្រជាធិបតេយ្យសេរីពហុបក្ស បំបាត់ការលាបពណ៌ចាស់គំរឹលទាំងអស់។ លើកឡើងនៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះ កញ្ញា កឹម មនោវិទ្យា ឱ្យដឹងថា ការបង្រួបបង្រួមខ្មែរលើកទី១ឆ្នាំ២០១២ ឪពុករបស់កញ្ញា បានជំរុញឱ្យបក្សប្រឆាំងមួយទៀត គឺគណបក្សសមរង្ស៊ី ទម្លាក់អាវុធលាបពណ៌ ហើយព្រមរួបរួមជាមួយបក្សសិទ្ធិមនុស្ស ដែលបង្កើតបានជាបក្សប្រឆាំងរួមដ៍ធំមួយ...
video

សហរដ្ឋអាមេរិកថា នឹងការពារអធិបតេយ្យភាពរបស់កម្ពុជាពីការតាំងមូលដ្ឋានយោធាបរទេស

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា  លោក  Patrick Murphy ឱ្យដឹងថាភាគីតំណាងសហរដ្ឋអាមេរិក និងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន បានជជែកគ្នាច្រើន អំពីពីភាពជឿនលឿនចាំបាច់សម្រាប់ពង្រីកកិច្ចសហការផ្នែកសន្តិសុខ។ ទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃនេះ បានលើកឡើងថាលោក  Patrick Murphy បានពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ដែលរួមមានការលើកកម្ពស់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការពារអធិបតេយ្យភាពរបស់កម្ពុជាពីការបោះទីតាំងមូលដ្ឋានយោធាបរទេស។ ប្រភពដដែលអះអាងថា...
video

បណ្តុំអង្គការសង្គមស៊ីវិលបានជំរុញជាថ្មីទៀតទៅកាន់រដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាប្រឈម និងទប់ស្កាត់អំពើហិង្សាលើស្ត្រី

បណ្តុំអង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន២១ បានអំពាវនាវជាថ្មីឲ្យ រដ្ឋាភិបាល ដោះស្រាយបញ្ហាអាទិភាពចំនួន១១ ចំណុចរបស់ស្ត្រី ឬក្រុមយេនឌ័រ។ ការស្នើសុំនេះ ដោយពួកគេអះអាងថា ដើម្បីឈានទៅទប់ស្កាត់ឬ បញ្ឈប់អំពើហិង្សាលើស្ត្រីទាំងនៅកន្លែងការងារ ទាំងក្នុងគ្រួសារ និងក្នុងសង្គមទាំងមូល។ បញ្ហាជាអាទិភាព ចំនួន១១ នោះរួមមានការបង្កើតទារកដ្ឋាននៅតាមកន្លែងធ្វើការ និងការបង្កើតមតេ្តយ្យសហគមន៍នៅតាមឃុំ-សង្កាត់។ បង្កើតមណ្ឌលផ្ដល់សេវាសម្រាប់ស្ត្រីរងគ្រោះអំពើហិង្សាដោយដៃគូស្និទ្ធស្នាល ទប់ស្កាត់ការបៀតបៀននឹងកេងចំណេញផ្លូវភេទ។
video

អាមេរិកទទូចអោយចិនទទួលយកឆន្ទៈពលរដ្ឋហុងកុងស្ដែងចេញតាមរយៈបោះឆ្នោត

ក្រសួងការបរទេសអាមេរិក បាននិយាយថា រដ្ឋបាលស័្វយតនៃដែនដីហុងកុង បាន​ឆ្លង​កាត់ អន្តរការ ប្រជាធិបតេយ្យដ៏គន្លឹះមួយ តាមរយៈការបោះឆ្នោតក្រុមប្រឹក្សាស្រុកកាល​ពីថ្ងៃ​ទី២៤វិច្ឆិកា។ ក្រសួងការបរទេសអាមេរិក បន្តថា ហុងកុងត្រូវប្រកាន់ខ្ជាប់នូវ នីតិរដ្ឋ និងកិច្ចសន្យាទាំង​ឡាយក្នុង​ការ​ការពារ សេរីភាព របស់ដែនដីនិងប្រជាជន។ ក្នុងន័យនេះសហរដ្ឋអាមេរិក សូមរំលឹកដល់បក្សកុម្មុយ​និស្តចិន ត្រូវគោរពឆន្ទៈរបស់ប្រជាជនក្រុងហុងកុង ដែលបានស្ដែងឡើងតាមរយៈលទ្ធផល​នៃ​ការ​បោះឆ្នោត។ លទ្ធ​ផលបោះឆ្នោត បានបង្ហាញថា...