ឌឹ ខេមបូឌា ដេលី
កម្ពុជា-កូរ៉េ ចុះកិច្ចលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី
តំណាងរដ្ឋាភិបាលកម្ពុជានិងសាធារណរដ្ឋកូរ៉េខាងត្បូង បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការចាប់ផ្តើមសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
ឬហៅថា FTA) ទ្វេភាគីរវាងប្រទេសទាំងពីរ។ ការចុះហត្ថលេខានេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីរវាង រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជាលោកប៉ាន
សូរស័ក្តិ និងរដ្ឋមន្ត្រីពាណិជ្ជកម្ម សាធារណរដ្ឋកូរ៉េ លោកស្រី យូ ម្យុងហ៊ី (Yoo
Myung-Hee) នាឱកាសចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍
៣០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-កូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េ...
កម្ពុជាគ្រោងខ្ចីលុយបរទេសជិត២ពាន់លានដុល្លារ សម្រាប់ការចំណាយឆ្នាំ២០២០
រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន
សែន បានសម្រេចនៅថ្ងៃនេះ ក្រោមការអនុម័តរបស់រដ្ឋសភា
លើសេចក្តីព្រាងថវិកាជាតិឆ្នាំ២០២០ ដែលរដ្ឋត្រូវចំណាយទឹកប្រាក់ជាង ៨
ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ការសម្រេចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភាឯកបក្ស
នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា រដ្ឋសភាអនុម័តលើសេចក្ដីព្រាងច្បាប់ថវិការបស់រដ្ឋាភិបាល
ដែលគ្រោងចាយវាយឆ្នាំក្រោយ ជាង ៨ពាន់លានដុល្លារ ដែលស្មើនឹង
២៨ភាគរយនៃផលិតផលក្នុងស្រុកសរុបឬGDP។ ចំនួននេះកើនឡើងជាង២ពាន់លានដុល្លារសហរដ្ឋអាមេរិកឬ
ស្មើជាង ២២ ភាគរយ បើប្រៀបធៀបនឹងច្បាប់ថវិកាជាតិដែលអនុម័តចាយវាយនៅឆ្នាំ២០១៩
ដែលមានទំហំជាង៦ពាន់លានដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ។...
លោកហ៊ុន សែន ផ្តល់លុយរដ្ឋ៣០លានដុល្លារ ជួយដល់មន្ទីរពេទ្យដែលគ្រប់គ្រងដោយក្មួយរបស់ខ្លួន
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក
ហ៊ុន សែន សម្រេចយកថវិការដ្ឋចំនួន៣០លានដុល្លារ ប្រគល់ទៅមន្ទីរពេទ្យកាល់ម៉ែត្រ
ក្រោមហេតុផលថាមន្ទីរពេទ្យនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពិនិត្យនិងព្យាបាលជំងឺជូនប្រជាជន ប៉ុន្តែមន្ទីរពេទ្យក៏ដូចជាក្រសួងសុខាភិបាលខ្វះលទ្ធភាពខាងថវិកាសម្រាប់ការសាងសង់អាគារថ្មីព្រមទាំងទិញសម្ភារៈសម្រាប់បំពាក់អាគារថ្មីនិងអាគារដែលមានរួចមកហើយ។
លើសពីនេះ ការផ្តល់ថវិកាទៅមន្ទីរពេទ្យកាល់ម៉ែត្រ
ក្រោយពេលម្តាយក្មេករបស់លោកកំពុងមានវត្តមាននៅមន្ទីរពេទ្យនេះ
ដើម្បីសម្រាកនិងព្យាបាលជំងឺ។ ទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែន កាលពីថ្ងៃម្សិលមិញបានអះអាងថាលោក
សម្រេចបញ្ចេញថវិការដ្ឋចំនួន៣០លានដុល្លារដើម្បីបន្តកសាងអាគារកំពស់១២ជាន់ដែលមន្ទីរពេទ្យបានសាងសង់បាន១៧ភាគរយរួចមកហើយ
ក្នុងតម្លៃជិត៤០លានដុល្លារសហរដ្ឋអាមេរិក(៣៩លាន ៧សែន)។ ដោយឡែក សម្រាប់ការបំពាក់សម្ភារៈបរិក្ខារទាំងនៅអាគារថ្មីនិងអាគារចាស់
លោកបានគៀងគររកជំនួយពីសប្បុរសជនចូលរួមជួយដល់ជិវិតមនុស្សបានថវិកាចំនួន៥៣លានដុល្លារគិតត្រឹម
ម៉ោង៤ល្ងាច ថ្ងៃ២៤...
កិច្ចសម្ភាសន៍ពិសេស៖ លោក យឹម ស៊ីណន ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិប្រទេសកូរ៉េខាងត្បូង
កិច្ចសម្ភាសន៍ពិសេសជាមួយ លោក យឹម ស៊ីណន ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិប្រទេសកូរ៉េខាងត្បូងអំពីការធ្វើបាតុកម្មនៅរបស់សកម្មជនគណបក្សសង្គ្រោះជាតិ នៅប្រទេសកូរ៉េខាងត្បូង។
រដ្ឋាភិបាលណែនាំដល់អាជ្ញាធរពាក់ព័ន្ធនិងពលរដ្ឋថែរក្សាទឹកទុកប្រើប្រាស់ឱ្យបានត្រឹមត្រូវ
រាជរដ្ឋាភិបាល
បានព្រមានពីបញ្ហាប្រឈមផ្សេងៗនៅក្នុងរដូវប្រាំង ដោយសារកម្ពុជា
និងប្រទេសនៅក្នុងតំបន់ជាប់ទន្លេមេគង្គ ទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូតអែលនីណូ
(El
Nino) ។ ឥទ្ធិពលនេះ បានបង្កឲ្យមានកត្តាអវិជ្ជមានជាច្រើនដូចជា
ធាតុអាកាសមានសភាពក្តៅហួតហែងខ្លាំង រដូវវស្សាមកដល់មានសភាពយឺតយ៉ាវ របាយទឹកភ្លៀងមានភាពរអាក់រអួលមិនស្មើគ្នា
របបទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំង ជំនន់មានតែមួយលើក ហើយបន្តស្រកចុះដល់កម្រិតទាបបំផុតដែលមិនធ្លាប់មានក្នុងរយៈកាលកន្លងមកជាដើម។ យោងតាមសារាចរណែនាំរបស់ប្រមុខរដ្ឋាភិបាលលោកហ៊ុន
សែន កាលពីថ្ងៃម្សិលមិញ បានបញ្ជាឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ
និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងពលរដ្ឋផងត្រូវចូលរួមចាត់វិធានការថែរក្សាទឹកដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ។
សហរដ្ឋអាមេរិក បន្តជួបលោកហ៊ុន សែន និយាយពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស
មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកដែលជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា
លោក Patrick
Murphy បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ជាលើកទីពីរក្នុងតំណែងអគ្គរដ្ឋទូតថ្មី ដើម្បីបន្តការពិភាក្សាអំពីបញ្ហាទំនាក់ទំនងនៃប្រទេសទាំងពីរ។
ជំនួបនេះ ធ្វើឡើងកាលពីថ្ងៃម្សិលមិញ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា
បានលើកឡើងថាជំនួបរវាងឯកអគ្គរដ្ឋទូតលោក Patrick Murphy និងលោក
ហ៊ុន សែន សហរដ្ឋអាមេរិកបន្តគាំទ្រប្រជាពលរដ្ឋកម្ពុជា និងប្រជាធិបតេយ្យ ព្រមទាំងបញ្ហាសិទ្ធិមនុស្ស
ដោយថាដើម្បីជួយពង្រឹងទំនាក់ទំនងទ្វេភាគី ។
លទ្ធផលបោះឆ្នោត បង្ហាញថាពលរដ្ឋហុងកុងមិនត្រូវការគោលនយោបាយ ប្រទេសមួយប្រព័ន្ធ២ទៀតនោះទេ
ប្រជាជនក្រុងហុងកុងកាលពីថ្ងៃអាទិត្យទី ២៤វិច្ឆិកា បានសម្រេច ជ្រើសរើស យកការតវ៉ារបស់ខ្លួន តាមរយៈការបោះឆ្នោតក្រុមប្រឹក្សាស្រុក ដោយទាត់ចោល គំនាបរបស់ប្រទេសចិន តាមរយៈការដាក់ចុះគោលនយោបាយ ប្រទេសមួយប្រព័ន្ធ២ ។ តាមការចុះផ្សាយរបស់ សារព័ត៌មានហុងកុង RTHK បានអោយដឹងថាបេក្ខជន អុ្នកប្រជាធិបតេយ្យ ហុងកុងបានឈ្នះ ភ្លូកទឹកភ្លូកដី លើ...
ក្រុមយុវជនគ្រោងធ្វើយុទ្ធនាការជិះកង់ ពីភ្នំពេញទៅព្រះវិហារដើម្បីផ្សព្វផ្សាយកិច្ចការពារព្រៃព្រះរការ
ក្រុមយុវជនស្រលាញ់បរិស្ថាន
គ្រោងធ្វើយុទ្ធនាការជិះកង់ចម្ងាយជាង៣រយគីឡូម៉ែត្រ ដោយចេញពីភ្នំពេញ
ឆ្ពោះទៅកាន់ខេត្តព្រះវិហារ។ គម្រោងនេះ ពួកគេអះអាងថា ធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ
និងធ្វើបច្ចុប្បន្នភាពអំពីតំបន់ព្រៃអភិរក្សឬ ដែនជម្រកសត្វព្រៃ
ព្រះរការស្ថិតនៅក្នុងខេត្តព្រះវិហារ។ បន្ថែមពីនេះ ដើម្បីស្នើរដ្ឋាភិបាលបង្កើតឱ្យមានយន្តការជាក់លាក់ធានារនូវប្រសិទ្ធភាពខ្ពស់ក្នុងការការពារព្រៃឈើ
សត្វព្រៃក្នុងតំបន់ដែនអភិរក្សមួយនេះ។ ក្រុមយុវជនស្រលាញ់បរិស្ថានមួយរូប លោក សាន ម៉ាឡា
បានលើកឡើងនៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា យុទ្ធនាការនេះមានឈ្មោះថា រួមគ្នាជិះកង់ដើម្បីព្រៃព្រះរការ។ លោកបន្តថា យុទ្ធនាការនេះ...
ជនជាតិកូរ៉េថា ការខកខានកិច្ចប្រជុំរបស់លោក ហ៊ុន សែន នៅប្រទេសខ្លួនជារូបភាពខុសឆ្គងផ្នែកការទូត
ជនជាតិកូរ៉េខាងត្បូងមួយចំនួនបានលើកឡើងថា
ការខកខានវត្តមានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ ក្រោមហេតុផលសុខភាពម្តាយក្មេកឈឺធ្ងន់ គឺជាភាពឆ្គាំឆ្គងឬ
ជាការមើលងាយដល់មេដឹកនាំកូរ៉េខាងត្បូងតាមបែបការទូតផងដែរ។ ប្រតិកម្មនេះ ធ្វើឡើងក្រោយពេល លោកនាយករដ្ឋមន្ត្រី
បានប្រកាសលុបចោលគម្រោងទៅចូលរួមប្រជុំកំពូលអាស៊ាន-កូរ៉េ និងកិច្ចប្រជុំ មេគង្គ-កូរ៉េ
នៅថ្ងៃទី ២៤ វិច្ឆិកា ភ្លាមៗ ដោយតម្រូវឱ្យឧបនាយករដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន
ទៅចូលរួមជាតំណាងកម្ពុជាជំនួសលោក ក្រោមហេតុផលថាម្តាយក្មេករបស់លោកឈឺធ្ងន់ធ្ងរ។...
នៅស្រីលង្កាប្អូន តែងតាំងបងធ្វើជានាយករដ្ឋមន្ត្រី
ប្រធានាធិបតីស្រីលង្កា លោកGotabaya Rajapaksa ដែលទើបជាប់ឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអាសៅរិ៍ទី១៦វិច្ឆិកា បានតែងតាំងបងប្រុសបង្កើតរបស់ខ្លួនគឺ Mahinda Rajapaksa ជានាយករដ្ឋមន្ត្រីថ្មីដើម្បីដឹកនាំរដ្ឋាភិបាលក្រោមការចង្អុលបង្ហាញរបស់លោក។ គេនៅចាំបានថាអំឡុងពេលឃោសនារកសំឡេងឆ្នោតក្នុងការបោះឆ្នោត ប្រធានាធិបតី គឺលោក Gotabaya បានសន្យាថានឹងយកបងប្រុសរបស់លោកត្រឡប់មកធ្វើជានាយករដ្ឋមន្ត្រី គឺអោយតែលោកក្លាយជាប្រធានាធិបតី ដែលជាការពិត លោក Mahinda ធ្លាប់កាន់តំណែង ប្រធានាធិបតី រយៈពេល១០ឆ្នាំ ២អាណត្តិគឺនៅរវាង ឆ្នាំ២០១០ ដល់២០១៥ ហើយក្នុងអំឡុងនោះ សម្រាប់ លោក Gotabaya គឺជារដ្ឋមន្ត្រីក្រសួងការពារជាតិ។