Saturday, August 10, 2019
Home Authors Posts by Zsombor Peter

Zsombor Peter

565 POSTS 0 COMMENTS
Associate editor

លោកនាយករដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ​​​បញ្ជា​​​ឱ្យ​​​បិទ​​​អង្គការ​​​មិន​​​​​​មែន​​​រដ្ឋាភិបាល​​​មួយពាក់​​​ព័ន្ធ​​​ “ការ​​​ប្រមាថ​​​” របស់ CNN

កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ បទបញ្ជាឱ្យសើុបអង្កេត បិទ និងបណ្តេញអង្គការមិនមែនរដ្ឋាភិបាលប្រឆាំងការជួញដូរផ្លូវភេទមួយភ្លាមៗ  ដោយចោទប្រកាន់អង្គការនេះថា បាន "ប្រមាថដ៏ធ្ងន់ធ្ងរ" លើប្រទេសកម្ពុជា តាមរយៈការលើកឡើងថា ម្តាយមួយចំនួនលក់កូនរបស់ខ្លួនឱ្យបម្រើផ្លូវភេទ ក្រោយពេលបណ្តាញសារព័ត៌មាន CNN បានធ្វើសេចក្តីរាយការណ៍អំពីការងាររបស់អង្គការនេះក្នុងពេលថ្មីៗ។ ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតច្បាប់ក្នុងរាជធានីភ្នំពេញលោកនាយករដ្ឋមន្ត្រីក៏បានរិះគន់ខ្លាំងៗលើបណ្ដាញសារព័ត៌មាន CNN ផងដែរចំពោះការផ្សាយព័ត៌មាននេះ ហើយបានជំរុញឱ្យស្ថានទូតអាមេរិកធ្វើការសើុបអង្កេតផ្ទាល់ខ្លួនលើអង្គការមេត្រីអន្តរជាតិ (AIM)ដែលចុះបំពេញការងារផ្ទាល់ភាគច្រើនក្នុងប្រទេសកម្ពុជាប៉ុន្តែ មានទីស្នាក់ការកណ្តាលនៅរដ្ឋកាលីហ្វ័រញ៉ា។ លោក ហ៊ុន សែន បានមានប្រសាសន៍ថា "ខ្ញុំមិនអាចទទួលយកបានទេដែលធ្វើការចុះផ្សាយរបស់អង្គការមួយបញ្ចាំងតាមទូរទស្សន៍ CNN ក៏ដូចជា ABC ដោយនិយាយថា ម្តាយយកកូនទៅលក់ធ្វើស្រីពេស្យានោះ។នេះជាការប្រមាថដ៏ធ្ងន់ធ្ងរមួយ"។ លោកបានមានប្រសាសន៍បន្ថែមថា "ខ្ញុំដាក់បញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងការបរទេសពិនិត្យមើល ហើយបិទចោលភ្លាមៗ។ មិនឱ្យអ្នកឯងប្រមាថជនជាតិខ្ញុំបាននោះទេ"។ លោក ហ៊ុន សែន បានព្រមានអង្គការក្រៅរដ្ឋាភិបាលបរទេសកុំប្រើកម្ពុជាជាដើមទុនដើម្បីរៃអង្គាសជំនួយ និងព្រមានស្ថានទូតអាមេរិកកុំ "បង្កើតបញ្ហាច្រើនពេក"។ លោកបានបន្ថែមថា លោកអាចអនុញ្ញាតឱ្យមានការតវ៉ាប្រឆាំងអង្គការមេត្រីអន្តរជាតិ...

លោក ហ៊ុន សែន កំណត់​​​កាល​​​បរិច្ឆេទ​​​សម្រាប់​​​កា​​​បោះ​​​ឆ្នោត​​​ជាតិ​​​នៅថ្ងៃទី​​​២៩ ខែ​​​កក្កដាឆ្នាំ​​​២០១៨

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកំណត់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំក្រោយហើយគឺនៅថ្ងៃទី២៩ខែកក្កដា ដោយប្រែក្រឡាស់ជាផ្លូវការនូវកិច្ចព្រមព្រៀងដែលគណបក្សប្រជាជនកម្ពុជាកាន់អំណាចរបស់លោកបានធ្វើជាមួយគណបក្សប្រឆាំងក្នុងឆ្នាំ២០១៤ថា នឹងរៀបចំការបោះឆ្នោតអំឡុងរដូវប្រាំងនោះ។ ដូចដែលតម្រូវដោយច្បាប់ស្ដីពីការបោះឆ្នោតជាតិ លោកនាយករដ្ឋមន្ត្រីបានកំណត់កាលបរិច្ឆេទនេះនៅក្នុងសេចក្ដីសម្រេចមួយដែលបានចុះហត្ថលេខាកាលពីថ្ងៃសុក្រ។ក្នុងសេចក្ដីសម្រេចដាច់ដោយឡែកមួយទៀតដែលបានចុះហត្ថលេខានៅថ្ងៃដដែល លោកក៏បានកំណត់ការបោះឆ្នោតលើកក្រោយសម្រាប់ព្រឹទ្ធសភាផងដែរគឺនៅថ្ងៃទី១៤ ខែមករា ដែលភាគច្រើននៃអ្នកមានសិទ្ធិបោះឆ្នោតមកពីសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។ ច្បាប់នេះលើកឡើងថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនឹងត្រូវធ្វើឡើងរៀងរាល់ប្រាំឆ្នាំម្ដង ប៉ុន្តែមិនបានផ្តល់គោលការណ៍ផ្សេងសម្រាប់កំណត់កាលបរិច្ឆេទឡើយ។ ក្នុងឆ្នាំ២០១៤ ក្នុងផ្នែកនៃសម្បទានដើម្បីបញ្ចុះបញ្ចូលគណបក្សសង្គ្រោះជាតិឱ្យមកកាន់រដ្ឋសភាវិញ បន្ទាប់ពីការធ្វើពហិការរយៈពេលជាច្រើនខែនោះ គណបក្សប្រជាជនកម្ពុជាបានយល់ព្រមរៀបចំការបោះឆ្នោតជាតិលើកក្រោយនៅក្នុងខែកុម្ភៈដើម្បីចៀសវាងការរំខានដែលអាចកើតមានពីទឹកជំនន់ក្នុងរដូវវស្សា។ ប៉ុន្តែនៅឆ្នាំបន្ទាប់ លោក ហ៊ុន សែន បានប្រែក្រឡាស់ ហើយបានហៅគណបក្សប្រឆាំងថា "ល្ងីល្ងើ" ចំពោះការជឿលើការផ្តល់ដែលមិនដែលមានជាលាយលក្ខណ៍អក្សរ។លោកក៏បានលើកឡើងផងដែរថា ការផ្លាស់ប្ដូរនឹងតម្រូវឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលគណបក្សប្រជាជនកម្ពុជាប្រាកដជានឹងរារាំង។ ក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។ លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាបានមានប្រសាសន៍ថា លោក ហ៊ុន សែន មានសិទ្ធិកំណត់កាលបរិច្ឆេទតាមលោកចង់បាន។...

អង្គការ​មិនមែន​រដ្ឋាភិបាលជួយ​ធ្វើមាតុភូមិនិវត្ត​ពលករ​ខ្មែរ​​ប្រាំមួយ​នាក់ទៀត​ពី​​ប្រទេស​ម៉ាឡេស៊ី

អង្គការមិនមែនរដ្ឋាភិបាលនៅប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី កំពុងសហការជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ ហៅកាត់ IOM ដើម្បីធ្វើមាតុភូមិនិវត្តពលករខ្មែរប្រាំមួយនាក់ក្នុងចំណោមពលករខ្មែរចំនួន៣០នាក់ដែលបានទៅសុំជ្រកកោននៅស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី បន្ទាប់ពីរដ្ឋាភិបាលម៉ាឡេស៊ី ចាប់ផ្ដើមប្រតិបត្តិការទ្រង់ទ្រាយធំចាប់ខ្លួនពលករចំណាកស្រុកដែលគ្មានលិខិតស្នាមត្រឹមត្រូវកាលពីថ្ងៃទី០១ ខែកក្កដា។ កាលពីសប្ដាហ៍មុន លោក នូ ប៊ុណ្ណារ៉ា មន្ត្រីទទួលបន្ទុកកិច្ចការការងារប្រចាំស្ថានទូតកម្ពុជាមានប្រសាសន៍ថា ស្ថានទូតកម្ពុជានៅទីក្រុងកូឡាឡាំពួ ខ្វះថវិកាបញ្ជូនពលករខ្មែរទាំងនេះត្រឡប់មកស្រុកវិញ ហើយកំពុងស្វែងរកជំនួយពីអង្គការមិនមែនរដ្ឋាភិបាលនានាដើម្បីបញ្ជូនពួកគេត្រឡប់មកស្រុក។ នៅសប្ដាហ៍នេះ អង្គការចាប់ដៃ ជាអង្គការមិនមែនរដ្ឋាភិបាលរបស់កម្ពុជា បានលើកឡើងថា ខ្លួនកំពុងសហការជាមួយដៃគូរបស់ខ្លួននៅប្រទេសម៉ាឡេស៊ី គឺអង្គការ Tenaganita ដើម្បីបញ្ជូនពលករខ្មែរប្រាំមួយនាក់ក្នុងចំណោមពលករខ្មែរចំនួន៣០នាក់ត្រឡប់មកស្រុកវិញ។ លោក ចូសេហ្វ អានហូល (Joseph...

ស្ថានទូត​​​ខ្មែរ​​នៅ​ម៉ាឡេស៊ី​​ផ្ដល់​​ជម្រក​ដល់​​ពលករ​ខ្មែរ​​អំឡុង​​ការ​បង្ក្រាប

ពលករខ្មែរយ៉ាងច្រើនបានសម្រុកទៅស្ថានទូតខ្មែរ នៅទីក្រុងកូឡាឡាំពួ ដើម្បីសុំជំនួយ ធ្វើយ៉ាងណាឲ្យពួកគាត់ទទួលបានលិខិតស្នាមការងារ រួមជាមួយចំណីអាហារ និងការជ្រកកោនផង ស្របពេលកំពុងមានការបង្ក្រាបលើពលករដែលមិនចុះបញ្ជីនៅក្នុងប្រទេសនេះ នេះបើយោងតាមមន្ត្រីស្ថានទូតមួយរូបលើកឡើងកាលពីម្សិលមិញ។ យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ី ដែលបានដកស្រង់ប្រសាសន៍របស់លោក មូស្តាហ្វា អាលី (Mustafar Ali) អគ្គនាយកអន្តោប្រវេសន៍នៃប្រទេសនេះបានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី០១ ខែកក្កដាមក អាជ្ញាធរនៅប្រទេសម៉ាឡេស៊ី បានចាប់ឃុំខ្លួនជនបរទេសជាង៣.០០០នាក់ដែលធ្វើការនៅប្រទេសនេះដោយខុសច្បាប់  ខណៈពេលកំពុងមានការចុះបង្ក្រាបនៅកន្លែងធ្វើការនានាទូទាំងប្រទេសនេះ។ សេចក្ដីរាយការណ៍បញ្ជាក់ថា ពលករដែលត្រូវបានចាប់ខ្លួនទាំងនោះមកពីប្រទេសបង់ក្លាដែស ប្រទេសឥណ្ឌូណេស៊ី ប្រទេសភូមា ប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសហ្វីលីពីន...

រដ្ឋាភិបាល​ស៊ើប​អង្កេត​​លើ​ NGO ​ដែល​នៅ​ពីក្រោយ​របាយការណ៍​រិះគន់​

ជាង១ខែបន្ទាប់ពីអះអាងថាខ្លួនបានបើកការស៊ើបអង្កេតលើសេចក្តីរាយការណ៍ថ្មីៗអំពីការជួញដូរឈើយ៉ាងគគ្រឹកគគ្រេងរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ក្រសួងបរិស្ថានមិនទាន់និយាយនៅឡើយទេថា តើមានវិធានការបែបណាប្រសិនបើករណីនេះកំពុងតែបន្តកើតឡើងដូចការចោទប្រកាន់មែន ប៉ុន្តែបែរជាបញ្ជាក់ថា អង្គការមិនមែនរដ្ឋាភិបាលមានមូលដ្ឋាននៅចក្រភពអង់គ្លេសដែលបានលាតត្រដាងពីវិសាលភាពនៃបញ្ហានេះកំពុងស្ថិតក្រោមការស៊ើបអង្កេតទៅវិញ។ ទន្ទឹមនេះ តួលេខនាំចូលឈើចុងក្រោយបានពីប្រទេសវៀតណាមបង្ហាញថា ការរត់ពន្ធឈើបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ប៉ុន្តែវានៅតែមានទំហំទឹកប្រាក់ជាច្រើនលានដុល្លារ។ ប្រតិកម្មតបទៅនឹងសេចក្ដីរាយការណ៍កាលពីពេលថ្មីៗនេះដោយអង្គការទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (Environment Investigation Agency) ហៅកាត់ EIA ដែលលាតត្រដាងពីការកាប់ឈើខុសច្បាប់ទ្រង់ទ្រាយឧស្សាហកម្មនៅក្នុងខេត្តរតនគិរី ដោយក្រុមហ៊ុនវៀតណាម ដែលមានការសម្របសម្រួលតាមរយៈអំពើពុករលួយនៅមូលដ្ឋាន លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានលើកឡើងកាលពីថ្ងៃទី១៤ ខែឧសភាថា លោកកំពុងស៊ើបអង្កេតលើការអះអាងទាំងនេះ។ នៅសប្ដាហ៍នេះ រដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា ការស៊ើបអង្កេតកំពុងតែបន្ត...

ក្រុមហ៊ុនយីហោល្បីៗ​នៅអាមេរិក​ជំទាស់សេចក្តីព្រាងច្បាប់ស្តីពី​ប្រាក់​ខែ ​និងការដោះស្រាយជម្លោះការងារ

ក្រុមដែលតំណាងក្រុមហ៊ុនសម្លៀកបំពាក់យីហោល្បីៗមួយចំនួនក្នុងចំណោមក្រុមហ៊ុនសម្លៀកបំពាក់ធំៗបំផុតនៅសហរដ្ឋអាមេរិក រួមមានក្រុមហ៊ុនសម្លៀកបំពាក់យីហោ Gap និងក្រុមហ៊ុនសម្លៀកបំពាក់ Levi Strauss ផងនោះ កំពុងជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន  សែន ពិចារណាលើបទប្បញ្ញត្តិដ៏ចម្រូងចម្រាសនៅក្នុងសេចក្តីព្រាងច្បាប់ចំនួនពីរស្តីពីប្រាក់ខែ និងជម្លោះការងារ។ សហជីពក្នុងស្រុកបានព្រមានរួចហើយពាក់ព័ន្ធសេចក្តីព្រាងច្បាប់មួយដែលនឹងបង្កើតប្រព័ន្ធមួយសម្រាប់ដោះស្រាយប្រាក់ខែគោល ដោយមានសំណើហាមលើការសិក្សាស្រាវជ្រាវពាក់ព័ន្ធប្រាក់ខែដោយគ្មានការឯកភាពជាមុន និងបម្រាមលើការខិតខំណាមួយដើម្បីជួយផ្សព្វផ្សាយឲ្យគណបក្សប្រឆាំងពាក់ព័ន្ធនឹងប្រាក់ខែនេះ។ អង្គការពលកម្មអន្តរជាតិ (ILO) ក៏បានព្រមានអំពី "ផលលំបាកធ្ងន់ធ្ងរ" ពាក់ព័ន្ធសេចក្តីព្រាងច្បាប់មួយស្តីពីនីតិវិធីដោះស្រាយជម្លោះការងារផងដែរ។ នៅក្នុងលិខិតចុះកាលបរិច្ឆេទថ្ងៃទី ៧ ខែ មិថុនា ដែលផ្ញើជូនលោក ហ៊ុន សែន  លោក Rick Helfendein ប្រធាននិងនាយកប្រតិបត្តិសមាគមសម្លៀកបំពាក់ និងស្បែកជើងអាមេរិក(American Apparel & Footwear Association) បានលើកឡើងថា លោកដឹងអំពីតម្រូវការច្បាប់ស្តីពីប្រាក់ខែគោលនេះ។ លោកបានបន្ថែមថា "ទោះជាយ៉ាងណាយើងព្រួយបារម្ភខ្លាចសេចក្តីព្រាងច្បាប់េនះស្វះ ស្វែងរឹតត្បិតលើការសិក្សាស្រាវជ្រាវ និងការពិភាក្សាជុំវិញប្រាក់ខែគោលដែលជាការងាររបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ការងារ(Labor Advisor Council)នេះ"។ លោកបានព្រមានថា ការរឹតបន្តឹងទាំងនេះ "អាចបន្ថែមផលលំបាកធ្ងន់ធ្ងរលើការពិភាក្សាដែលកំពុងតែលំបាកស្រាប់និងរឹតត្បិតព័ត៌មានដែលប្រើប្រាស់ក្នុងសេចក្តីសម្រេចដ៏សំខាន់នេះ"។ អង្គការការងារ និងសហជីពក្នុងស្រុកលើកឡើងថា ការទាមទារឲ្យមានការយល់ព្រមទើបអាចធ្វើការសិក្សាស្រាវជ្រាវបាននិងការហាមគណបក្សប្រឆាំងមិនឲ្យជាប់ពាក់ព័ន្ធនឹងប្រាក់ខែគោល ក៏នឹងរំលោភលើសិទ្ធិសេរីភាពក្នុងការនិយាយស្តីរបស់ពួកគេដែលមានចែងនក្នុងរដ្ឋធម្មនុញ្ញផងដែរ។ នៅក្នុងលិខិតរបស់ខ្លួន លោក  Helfenbein  បានលើកឡើងថា សេចក្តីព្រាងច្បាប់ដោះស្រាយជម្លោះការងារនេះក៏អាចប៉ះពាល់ដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាលបច្ចុប្បន្នផងដែរតាមរយៈការបើកឱកាសឲ្យមានបណ្តឹងបុគ្គលដោយគ្មានការផ្តល់ប្រភពបន្ថែមដែលត្រូវការដើម្បីដោះស្រាយបណ្តឹងទាំងនេះផងដែរ។ លោកក៏បានរិះគន់សេចក្តីព្រាងច្បាប់ដែលអនុញ្ញាតឲ្យសហជីពដាក់ប្តឹងករណីរបស់ខ្លួនទៅកាន់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ទាល់តែសហជីពនោះមាន "ឋានៈតំណាងសមាជិកភាគច្រើន" ដែលទទួលបានដោយសារមានកម្មករភាគច្រើនជាសមាជិកនៅរោងចក្រផងដែរ។...

បម្រាម​​​​​​បញ្ជូន​​​ស្ត្រី​​​ជំនួយ​​​ការ​​​មេផ្ទះ​​​ទៅម៉ាឡេស៊ី​​​ត្រូវ​​​បាន​​​ដក​​​ចេញ​​​​​​​​៦ខែមុន

រដ្ឋាភិបាលបានដកចេញបម្រាមឆ្នាំ២០១១ លើការបញ្ជូនស្ត្រីជំនួយការមេផ្ទះទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីខែមករា នេះបើយោងតាមសារាចរដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចុះហត្ថលេខាកាលពីចុងឆ្នាំមុន ដោយផ្ទុយនឹងការបដិសេធរាប់ខែមកនេះរបស់រដ្ឋាភិបាល។ លោកនាយករដ្ឋមន្ត្រីបានដាក់ចេញបម្រាមនេះ ស្របពេលមានសេចក្តីរាយការណ៍កាន់តែច្រើនឡើងៗថា ស្ត្រីជំនួយការមេផ្ទះត្រូវបានរំលោភបំពានទាំងផ្នែករាងកាយ និងហិរញ្ញវត្ថុដោយទីភ្នាក់ងារជ្រើសរើសពលករក្នុងស្រុកដែលបញ្ជូនពួកគេទៅក្រៅប្រទេស និងម្ចាស់ផ្ទះដែលពួកគេធ្វើការឲ្យ។ កម្ពុជា និងម៉ាឡេស៊ីបានព្រមព្រៀងជាគោលការណ៍ដកចេញបម្រាមនេះកាលពីចុងឆ្នាំ២០១៥ ប៉ុន្តែថា ប្រទេសទាំងពីរត្រូវការធ្វើផែនការថ្មីឲ្យបានលម្អិតអមដោយវិធានការម៉ឺងម៉ាត់ដើម្បីរក្សាសុវត្ថិភាពជូនស្ត្រីទាំងនោះ។ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីបានរាយការណ៍ក្នុងឆ្នាំនេះថា ទីបំផុតបម្រាមនេះត្រូវបានដកចេញក៏ដោយ តែលោក ហេងសួគ៌ អ្នកនាំពាក្យក្រសួងការងារបានលើកឡើងដដែលៗថា បម្រាមនេះនៅមិនទាន់ដកចេញនៅឡើយទេ។ ទើបតែខែមុនប៉ុណ្ណោះ លោកបានលើកឡើងថា "យើងជិតឈានដល់ដំណើរចុងក្រោយដើម្បីបើកទីផ្សារនេះឡើងវិញហើយ"។ ទោះជាយ៉ាងណា យោងតាមសារាចរចុះហត្ថលេខាដោយលោក ហ៊ុន សែន កាលពី ថ្ងៃទី ២៩ ខែ ធ្នូ និងទទួលបានកាលពីម្សិលមិញដោយកាសែត ខេមបូឌា ដេលី នោះបានឲ្យដឹងថា  ទីផ្សារនេះបានបើកឡើងវិញជាផ្លូវការតាំងពីដើមឆ្នាំមកម្លេ៉ះ។ សារាចរស្តីពីការបើកឲ្យដំណើរការជ្រើស រើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅប្រទេសម៉ាឡេស៊ី...

ក្រុម​​​​​​អ្នក​​​សង្កេត​​​ការ​​​ណ៍​​​ឯករាជ្យ​​​លើក​​​ឡើង​​​ពី​​​បញ្ហា​​​មុនការ​​​បោះ​​​ឆ្នោត​​​​​​​​​

មួយថ្ងៃបន្ទាប់ពីការបោះឆ្នោតឃុំ សង្កាត់ កាលពីថ្ងៃអាទិត្យ ក្រុមអ្នកសង្កេតការណ៍ឯករាជ្យភាគច្រើននៅតែមានគំនិតវិជ្ជមានអំពីថ្ងៃបោះឆ្នោត ដែលមានបញ្ហាច្រើនដោយសារស្ថានភាពមុនថ្ងៃបោះឆ្នោត ប៉ុន្តែមិនបានប្រកាសថា វាសេរី និងយុត្តិធម៌។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនទាន់បានចេញផ្សាយលទ្ធផលផ្លូវការចុងក្រោយនៅឡើយទេ។ ប៉ុន្តែ គេហទំព័រព័ត៌មាន Fresh News ដែលជាអ្នកពាំនាំសាររបស់រដ្ឋាភិបាលរាយការណ៍ថា គណបក្សប្រជាជនកម្ពុជាកាន់អំណាចបានឈ្នះប្រហែល៧០ភាគរយនៃឃុំសង្កាត់ទាំង១.៦៤៦ទូទាំងប្រទេស ហើយ ឃុំ សង្កាត់នៅសេសសល់ស្ទើរទាំងអស់បានទៅលើគណបក្សសង្គ្រោះជាតិ។ ប្រជាពលរដ្ឋខ្មែរប្រហែល៧លាននាក់បានទៅបោះឆ្នោតកាលពីថ្ងៃអាទិត្យ គឺច្រើនជាងការបោះឆ្នោតកន្លងមក។ បើទោះជាចំនួនប្រជាពលរដ្ឋទៅបោះឆ្នោតខ្ពស់ក៏ដោយ ក៏ "អង្គការសង្គមស៊ីវិលនៃបន្ទប់ស្ថានការណ៍" ជាសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលដែលបានបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនប្រហែល១៤.០០០នាក់ទៅទូទាំងប្រទេសនៅថ្ងៃបោះឆ្នោតបានលើកឡើងកាលពីម្សិលមិញថា ខ្លួននឹងស៊ើបអង្កេតថាតើហេតុអ្វីបានជាអ្នកបោះឆ្នោតជិត៩០០.០០០នាក់ដែលបានចុះឈ្មោះរួចហើយមិនបានទៅបោះឆ្នោត។ នៅសន្និសីទសារព័ត៌មានមួយក្នុងរាជធានីភ្នំពេញ លោក គល់...

ILO ៖ ឧស្សាហកម្ម​​​កាត់​​​ដេរ​​​​ប្រឈមការ​​​ប្រើ​​​ប្រាស់​​​អ្នក​​​ម៉ៅការ​​​បន្ត​​​កាន់​​​តែ​​​ច្រើន​​​ឡើង​​​

រោងចក្រកាត់ដេរនៅកម្ពុជាទំនងជាបង្កើនការប្រើប្រាស់អ្នកម៉ៅការបន្តដែលទំនងជាមិនសូវមានការចាប់អារម្មណ៍ពីក្រុមនិយតករ និងដែលធ្វើឲ្យមានកង្វល់ខ្លាំងបំផុតក្នុងចំណោមអង្គការសិទ្ធិមនុស្សពាក់ព័ន្ធការរំលោភបំពាន នេះបើយោងតាមរបាយការណ៍មួយចេញកាលពីម្សិលមិញ។ នៅក្នុងព្រឹត្តិបត្រថ្មីបំផុតរបស់ខ្លួនស្តីពីវិស័យកាត់ដេរដ៏សំខាន់នៅក្នុងប្រទេសនេះ អង្គការពលកម្មអន្តរជាតិ (ILO)បានពិនិត្យមើលលើបញ្ហាថា តើហេតុអ្វីបានជាការនាំចេញបន្តមានកំណើនខ្លាំងកាលពីឆ្នាំមុន ដោយកើនឡើង៧,២ភាគរយរហូតដល់ទំហំទឹកប្រាក់៧,៣ពាន់លានដុល្លារ ទោះបីជា ចំនួនកម្មករ និងរោងចក្រនាំចេញដែលបានចុះបញ្ជីបានថយចុះក៏ដោយ។ បន្ទាប់ពីមានកំណើនជាប់ៗគ្នាជាច្រើនឆ្នាំកម្លាំងការងារក្នុងវិស័យនេះបានថយចុះជិត៣ភាគរយកាលពីឆ្នាំមុនមកនៅត្រឹម៦០៥.០០០នាក់។ រីឯចំនួនរោងចក្របានថយចុះពី៦៩៩រោងចក្រក្នុងឆ្នាំ ២០១៥មកនៅត្រឹម៦២៦រោងចក្រ។ អង្គការ ILO បានលើកឡើងថា ស្ថិតិក្រសួងពាណិជ្ជកម្មដែលមានកំហុសឆ្គង ប៉ុន្តែមានភាពប្រសើរឡើងជាងមុននិងការកើនឡើងនៃសង្វាក់ផលិតកម្មទំនងជាពន្យល់បកស្រាយខ្លះៗអំពីបញ្ហានេះ។ប៉ុន្តែអង្គការនេះបានព្រមានថា រោងចក្រនាំចេញក៏ប្រហែលជាពឹងផ្អែកកាន់តែខ្លាំងលើអ្នកម៉ៅការបន្តផងដែរ ដោយធ្វើឲ្យកើតមានក្តីព្រួយបារម្ភអំពីផលវិបាក។ លោក Maurizio Bussi នាយកប្រចាំប្រទេសនៃអង្គការ ILO បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា "ការកើនឡើងនៃការងារ និងសង្វាក់ផលិតកម្មនៅក្នុងរោងចក្រដែលទទួលម៉ៅការបន្ត អាចជាការវិវឌ្ឍដ៏គួរឲ្យព្រួយបារម្ភ ប្រសិនបើអ្នកម៉ៅការបន្តត្រូវបានប្រើប្រាស់ជាមធ្យោបាយដើម្បីគេចពីបទបញ្ជាផ្ទៃក្នុង រួមមានច្បាប់ការងារ និងប្រាក់ខែគោលផង"។ លោកបានលើកឡើងបន្ថែមថា"ស្ថានភាពនេះគួរតែឃ្លាំមើលឲ្យបានហ្មត់ចត់ដោយភាគីពាក់ព័ន្ធ និងទីភ្នាក់ងារពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាលកម្ពុជា"។ ដើម្បីអាចប៉ាន់ប្រមាណបាននៃចំនួនអ្នកម៉ៅការបន្តនោះ អង្គការ ILO ដែលជាទីភ្នាក់ ងាររបស់អង្គការសហប្រជាជាតិបានប្រៀបធៀបបញ្ជីនៃក្រុមហ៊ុននាំចេញដែលចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មជាមួយតួលេខដាច់ដោយឡែកដែលរក្សាទុកដោយបេឡាជាតិរបបសន្តិសុខសង្គមដែលកត់ត្រារោងចក្រកាត់ដេរទាំងអស់ដោយរាប់ចាប់ពីរោងចក្រដែលមានបុគ្គលិកយ៉ាងតិច៨នាក់ឡើងទៅ ដើម្បីចង់ដឹងថា តើរោងចក្រទាំងនេះនាំចេញឬក៏អត់។ អង្គការ ILO បានគូសបញ្ជាក់ថា...

រូបភាព​ផ្កាយ​រណប​បង្ហាញ​ថា មានការ​កាប់បំផ្លាញព្រៃ​ជាថ្មី​នៅ​ដែនជម្រក​សត្វព្រៃ​

រូបភាពផ្កាយរណបថ្មីស្តីពីតំបន់ភាគកណ្តាលនៃប្រទេសកម្ពុជាបង្ហាញឲ្យឃើញអំពីការបន្តកាប់បំផ្លាញព្រៃឈើល្អៗរាប់មឺុនហិកតានៅក្នុងតំបន់ការពារមួយក្នុងចំណោមតំបន់ការពារផ្សេងៗទៀត ប្រាំឆ្នាំបន្ទាប់ពីរដ្ឋាភិបាលបានប្រកាសចាត់វិធានការបង្ក្រាបទ្រង់ទ្រាយធំលើការកាប់បំផ្លាញព្រៃឈើបែបនេះដែលអនុវត្តដោយក្រុមហ៊ុនចម្ការកៅស៊ូនានា។ រូបភាពបញ្ចេញតាមអីុនធឺណិតដោយទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិកកាលពីខែមីនា ជាផ្នែកនៃរូបភាពផ្កាយរណបដែលកំពុងបន្តផ្តិតយករូបភាពជាបន្តបន្ទាប់ជុំវិញពិភពលោកនោះ បានចាប់យករូបភាពនៃដែនជម្រកសត្វព្រៃបឹងពែ ដែលមានទំហំ២៤៣.០០០ហិកតាពីរដង ម្តងនៅក្នុងឆ្នាំ១៩៩៩ និងម្តងទៀតនៅខែកុម្ភៈក្នុងឆ្នាំនេះ។ រូបភាពនេះបង្ហាញថា ជាង១ភាគ៣នៃព្រៃដ៏ខៀវស្រងាត់នៅក្នុងដែនជម្រកសត្វព្រៃនេះត្រូវបានជំនួសដោយចម្ការកៅស៊ូក្នុងពេលបច្ចុប្បន្ន ឬក៏ត្រូវបានកាប់រានត្រៀមសម្រាប់កសិពាណិជ្ជកម្ម។ ការកាប់បំផ្លាញភាគច្រើនកើតឡើង មុនពេលរដ្ឋាភិបាលផ្អាកការផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មី និងបានចេញបទបញ្ជាឲ្យពិនិត្យឡើងវិញលើដីសម្បទានដែលមានស្រាប់ដើម្បីពិនិត្យមើលថា តើមានការរំលោភបំពានកិច្ចសន្យាដែរឬអត់កាលពីឆ្នាំ២០១២។ ដីរដ្ឋក្នុងទំហំដ៏ធំត្រូវបានជួលទៅឲ្យក្រុមហ៊ុនឯកជនដើម្បីដាំដំណាំសម្រាប់លក់យកប្រាក់។ ប៉ុន្តែ ការកាប់រានព្រៃនៅតែបន្តដោយរំលោភបំពានលើច្បាប់របស់កម្ពុជា។ រូបភាពផ្កាយរណបដែលថតបានកាលពីខែកុម្ភៈបង្ហាញថា ដីព្រៃរាប់ម៉ឺនហិកតាត្រូវបានកាប់រានតាំងពីខែមករាឆ្នាំ២០១៦មក។ ទិន្នន័យស្តីពីការកាប់បំផ្លាញព្រៃឈើក្នុងពិភពលោកដែលប្រមូលរហូតដល់ចុងឆ្នាំ២០១៥ដោយ Global Forest Watch ជាប្រព័ន្ធ ឃ្លាំមើលព្រៃឈើតាមអីុនធឺណិតដែលក៏ប្រើផ្កាយរណបរបស់សហរដ្ឋអាមេរិកដែរនោះ បង្ហាញថា តំបន់ដដែលនេះមានព្រៃឈើនៅល្អភាគច្រើន។ ការកាប់បំផ្លាញព្រៃឈើនាពេលថ្មីៗនេះ កើតឡើងនៅលើដីសម្បទានសេដ្ឋកិច្ចចំនួនពីរកន្លែងនៅជាប់នោះ។ ដីសម្បទានសេដ្ឋកិច្ចទាំងពីរកន្លែងនេះ គឺជារបស់អ្នកជំនួញម្នាក់ឈ្មោះ អាន ម៉ាឌី ដែលជាម្ចាស់ក្រុមហ៊ុន CADI និងក្រុមហ៊ុន An...