Tuesday, November 12, 2019
Home Authors Posts by Zsombor Peter

Zsombor Peter

565 POSTS 0 COMMENTS
Associate editor

បក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​បញ្ជាក់​​​ជំហរ​​​រក្សា​​​ទុក​​​ពាក្យ​​​ស្លោក​​​បោះ​​​ឆ្នោត​​​របស់​​​ខ្លួន​​​​​​ដដែល​​​ ​​​ខណៈ​​​ប្រឈម​​​ការ​​​គំរាម​​​កំហែង​​​តាម​​​ផ្លូវ​​​ច្បាប់​​​

អនុប្រធានមួយរូបនៃគណបក្សសង្គ្រោះជាតិបានបញ្ជាក់ជំហរថា គណបក្សនឹងមិនបោះបង់ពាក្យស្លោកដ៏មានឥទ្ធិពលរបស់ខ្លួនសម្រាប់ការបោះឆ្នោតឃុំសង្កាត់ដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខឡើយ ថ្វីបើគណបក្សប្រជាជនកម្ពុជាគំរាមប្តឹងទាក់ទិនអ្វីដែលខ្លួនចាត់ទុកថាជាសារ "ញុះញង់" ដែល ស្មើនឹងការញុះញង់ក្តី។ នៅក្នុងពិធីប្រកាសតែងតាំងលោកជាប្រធានថ្មីនៃគណបក្សសង្គ្រោះជាតិកាលពីថ្ងៃព្រហស្បតិ៍ លោក កឹម សុខា បានប្រកាសអ្វីដែលលោកលើកឡើងថានឹងក្លាយជាប្រធានបទដ៏សំខាន់របស់គណបក្សនៅក្នុងយុទ្ធនាការឃោសនាឆ្ពោះទៅការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ខែមិថុនា។លោកថ្លែងថា "ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ"។ នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើចេញកាលពីយប់ថ្ងៃច័ន្ទ គណបក្សប្រជាជនកម្ពុជាចាត់ទុកសារនេះថា "មានចរិតញុះញង់ បង្កហេតុ និងប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរ" ចំពោះក្រុមប្រឹក្សាឃុំសង្កាត់ដែលកំពុងកាន់តំណែងនៅទូទាំងប្រទេស ហើយបានគំរាមប្តឹងគណបក្សសង្គ្រោះជាតិ "ក្នុងករណីដែលពុំមានការកែតម្រូវទេនោះ"។ ពេលទាក់ទងបានកាលពីម្សិលមិញ លោក ស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះ ជាតិបានមានប្រសាសន៍ថា គណបក្សគ្មានបំណងកែប្រែសារនេះឡើយ។លោកស្រី មូរ សុខហួរ ដែលមានមុខតំណែងមួយទៀតជាប្រធានកិច្ចការសាធារណៈនៃគណបក្សនេះបានលើកឡើងថា "ទេ យើងគ្មានគម្រោងកែប្រែទេ"។ លោកស្រីបានបង្វែរសំណួរបន្ថែមទៀតទៅលោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលមិនអាចទាក់ទងសុំការបំភ្លឺបាន។ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិក៏បានបង្ហាញឥរិយាបថរឹងត្អឹងដែរ។ លោកសរសេរថា "ចំពោះខ្ញុំយល់ឃើញថា ពាក្យស្លោកនេះជាការជំរុញ និងលើកទឹកចិត្តឲ្យមេឃុំដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋនៅពេលបោះឆ្នោត ធ្វើការបម្រើប្រជាពលរដ្ឋ កុំឲ្យបម្រើបក្សតែប៉ុណ្ណោះ។ពាក្យស្លោកនេះគេអាចហាមមិនឲ្យគណបក្សសង្គ្រោះជាតិយកមកប្រើបាន...

មន្ត្រី​​​​ច្រាន​​​​​​​ចោល​​​សេច​​ក្តី​​​រាយ​ការណ៍​​​​ព័ត៌​​​មាន​​​របស់​​រដ្ឋាភិបាល​​ស្តីអំពី​​​គណ​បក្ស​​​នយោបាយ​

មន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប.) និងមន្ត្រីក្រសួងមហាផ្ទៃបានច្រានចោលផ្នែកខ្លះនៃសេចក្ដីរាយការណ៍ព័ត៌មានមួយរបស់រដ្ឋាភិបាលដែលអះអាងថា គណបក្សនយោបាយចំនួន១២ដែលមិនរាប់បញ្ចូលគណបក្សសង្គ្រោះជាតិ ទំនងជាត្រូវបានហាមឃាត់មិនឱ្យដាក់បញ្ចូលបេក្ខជនរបស់ខ្លួនដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនាឡើយ ដោយផ្អែកលើនីតិវិធីច្បាប់ដែលកំពុងរង់ចាំការសម្រេច។ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) របស់រដ្ឋាភិបាលបានចុះផ្សាយអត្ថបទនេះកាលពីម្សិលមិញ មួយថ្ងៃបន្ទាប់ពីរដ្ឋសភាបានអនុម័តវិសោធនកម្មលើច្បាប់មួយដែលមានអាយុកាល២០ឆ្នាំដើម្បីផ្ដល់អំណាចថ្មីទូលំទូលាយឲ្យក្រសួងមហាផ្ទៃ និងតុលាការកំពូលមានសិទ្ធិព្យួរ និងរម្លាយគណបក្សនយោបាយទាំងមូល។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើវិសោធនកម្មនេះកាលពីដើមខែនេះសំដៅចាត់វិធានការលើគណបក្សសង្គ្រោះជាតិដែលស្ទើរតែផ្ដួលគណបក្សប្រជាជនកម្ពុជាកាន់អំណាចដុះស្លែរបស់លោកបានទៅហើយនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពី៤ឆ្នាំមុន និងដែលនៅតែជាគូប្រជែងពិតតែមួយគត់របស់ខ្លួននៅឆ្នាំ២០១៨។ ទោះបីជាវិសោធនកម្មទាំងនេះទំនងជាគ្មានការប្រឆាំងជំទាស់ក្ដី ក៏វាមិនទាន់ក្លាយជាច្បាប់ដែរ លុះត្រាមានការអនុម័តពីព្រឹទ្ធសភា និងឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ។ ដកស្រង់សម្ដីលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. ទីភ្នាក់ងារសារព័ត៌មាន AKP បានចុះផ្សាយថា គណបក្សចុះបញ្ជីចំនួន១២...

លទ្ធិប្រជាធិបតេយ្យ​​​​រង​​​ “​​​ការ​​​វាយ​សំពង​​​​ផ្ដាច់​ព្រ័ត្រ​” ​ពេល​​​​​​​​​បក្ស​កាន់​អំណាចអនុម័ត​​​​​​​វិសោធ​ន​​​​​​កម្ម​​​​​​​​​​​​

កាលពីម្សិលមិញ រដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតផ្ដល់អំណាចថ្មីលើសលប់ដល់រដ្ឋាភិបាល និងតុលាការដើម្បីគ្របលើគណបក្សនយោបាយ ជាអ្វីដែលមជ្ឈដ្ឋានខ្លះចាត់ទុកថាជាការគំរាមកំហែងធំបំផុតមួយចំពោះលទ្ធិប្រជាធិបតេយ្យដែលកម្ពុជា បានប្រឈមមួយជំនាន់មនុស្ស។ ទោះបីជាគណបក្សប្រឆាំងសម្រេចធ្វើពហិការការបោះឆ្នោតនេះក្ដី ក៏ក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានអនុម័តយ៉ាងរលូននូវសំណើធ្វើវិសោធនកម្មលើច្បាប់មួយដែលមានអាយុកាល២០ឆ្នាំ ដើម្បីផ្ដល់អំណាចឲ្យរដ្ឋាភិបាលមានសិទ្ធិព្យួរ ឬរម្លាយគណបក្សប្រជែងរបស់ខ្លួនដែលជាប់ពាក់ព័ន្ធបទល្មើសចែងមិនច្បាស់លាស់ ដោយរង់ចាំតែកែកំហុសអក្ខរាវិរុទ្ធបន្តិចបន្តួចប៉ុណ្ណោះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលដឹកនាំប្រទេសអស់រយៈពេលជាង៣ទសវត្សរ៍ បានបញ្ជាក់យ៉ាងច្បាស់ថា ការធ្វើវិសោធនកម្មទាំងនេះមានបំណងតម្រង់គោលដៅទៅរកគណបក្សសង្គ្រោះជាតិ ដែលស្ទើរតែផ្ដួលគណបក្សរបស់លោកបានទៅហើយនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពី៤ឆ្នាំមុន និងដែលនៅតែបន្តបង្កការគំរាមកំហែងធំបំផុតដល់ការកាន់អំណាចរបស់គណបក្សប្រជាជនកម្ពុជា ចាប់តាំងពីគណបក្សកាន់អំណាចបានឈ្នះការបោះឆ្នោតតាមបែបប្រជាធិបតេយ្យលើកដំបូងរបស់ខ្លួននៅក្នុងឆ្នាំ១៩៩៨មក។ លោក ឈាង វុន តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍នៅក្នុងសភាបន្ទាប់ពីការបោះឆ្នោតនេះថា "ក្រោយពីច្បាប់នេះចូលធរមាន ក្រសួងមហាផ្ទៃមានលទ្ធភាពគ្រប់បែបយ៉ាងដើម្បីយកច្បាប់នេះទៅអនុវត្ត បោសសម្អាតគណបក្សនយោបាយដែលមិនបានបំពេញភារកិច្ច តួនាទី និងការងារទាំងឡាយឱ្យសមជាគណបក្សនយោបាយ"។ គណបក្សប្រជាជនកម្ពុជាអះអាងថា កម្ពុជាត្រូវការវិសោធនកម្មទាំងនេះដើម្បីទប់ស្កាត់កុំឲ្យប្រទេសបែកបាក់ដោយសារស្នាដៃគណបក្សដែលគ្មានការទទួលខុសត្រូវ។ គណបក្សសង្គ្រោះជាតិនិយាយថា ការធ្វើវិសោធនកម្មនេះគឺជាការគំរាមកំហែងយ៉ាងពិតប្រាកដ ដោយផ្ដល់អំណាចថ្មីមិនស្របតាមរដ្ឋធម្មនុញ្ញឲ្យគណបក្សកាន់អំណាចដែលកម្ចាត់គូប្រជែងរបស់ខ្លួនតាមអំពើចិត្ត ហើយប្លន់អ្នកបោះឆ្នោតពីតំណាងឱ្យសំឡេងរបស់ពួកគេ។ ដោយខ្វះអាសនៈសភាដើម្បីរារាំងវិសោធនកម្មទាំងនេះ គណបក្សប្រឆាំងបានធ្វើពហិការការបោះឆ្នោតនេះដើម្បីចៀសវាងការផ្តល់ភាពស្របច្បាប់ដល់វា។ លោកស្រី មូរ...

បណ្តា​​​ម្ចាស់​​​ជំនួយ​​​នៅ​​​ស្ងាត់​​​ស្ងៀម ​​​ខណៈ​​​​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ត្រៀម​​​​​​​​​អនុ​​​​​​ម័ត​​​ច្បាប់​​​ស្តីពីគណបក្ស​​​នយោបាយ​​​

រដ្ឋសភានឹងបោះឆ្នោតនៅថ្ងៃច័ន្ទលើច្បាប់ដែលនឹងផ្តល់អំណាចថ្មីមិនធ្លាប់មានដល់រដ្ឋាភិបាលក្នុងការផ្អាកសកម្មភាព និងរម្លាយគណបក្សនយោបាយដែលជាគូប្រជែងរបស់ខ្លួន ហើយស្ទើរតែគ្មានការសម្តែងកង្វល់ទាល់តែសោះពីប្រទេសប្រជាធិបតេយ្យដែលផ្តល់ជំនួយហិរញ្ញវត្ថុមកឲ្យប្រទេសកម្ពុជា។ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានកំណត់កាលបរិច្ឆេទនេះកាលពីព្រឹកម្សិលមិញ ដោយឲ្យរដ្ឋសភាទីងមោងកោះប្រជុំ ប៉ុន្មានខែមុនកាលបរិច្ឆេទដែលបានកំណត់ជាក់លាក់សម្រាប់ការបោះឆ្នោតអនុម័តការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះ។ គណបក្សប្រជាជនកម្ពុជាបានបន្តធ្វើវិសោធនកម្មនេះយ៉ាងតក់ក្រហល់ ចាប់តាំងពីច្បាប់នេះត្រូវបានស្នើឡើងកាលពីដើមខែនេះដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដែលបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា វាមានគោលដៅលើគណបក្សសង្គ្រោះជាតិដែលជាគូប្រជែងដ៏សំខាន់តែមួយគត់របស់លោកនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលខាងមុខ។ លោក ឈាង វុន តំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍កាលពីម្សិលមិញដោយសំដៅដល់គណបក្សសង្គ្រោះជាតិថា "យើងសង្ឃឹមថា ដៃគូសន្ទនារបស់យើងនៅក្នុងរដ្ឋសភានឹងចូលរួមប្រជុំដើម្បីពិភាក្សា"។ មួយថ្ងៃមុននោះ លោក ឈាង វុន បានអួតអាងអំពីអំណាចរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងការជំរុញឲ្យមានការធ្វើវិសោធនកម្មនេះ ដោយសារខ្លួនមានអាសនៈភាគច្រើននៅក្នុងរដ្ឋសភា។ លោក ហូរ វ៉ាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានលើកឡើងថា គណបក្សរបស់លោកបានស្នើឲ្យគណបក្សប្រជាជនកម្ពុជាពន្យារពេលបោះឆ្នោតដើម្បីទុកពេលឲ្យគណបក្សទាំងអស់ពិភាក្សាវែកញែកដេញដោលអំពីការធ្វើវិសោធនកម្មដែលបានស្នើឡើងនេះ ប៉ុន្តែ ត្រូវបានច្រានចោល។ លោកបានមានប្រសាសន៍ថា "វាខ្លីពេក វាតក់ក្រហល់ពេក"។ ដោយសារខ្វះសំឡេងនៅក្នុងការប្រឆាំងនឹងការអនុម័តច្បាប់ណាមួយនោះ គណបក្សសង្គ្រោះជាតិតែងតែធ្វើពហិការសម័យប្រជុំសភាពាក់ព័ន្ធសំណើដ៏ចម្រូងចម្រាសដើម្បី បង្ហាញអំពីការមិនយល់ព្រមរបស់ខ្លួន។ ប៉ុន្តែ លោក ហូរ វ៉ាន់ បានលើកឡើងថា គណបក្សរបស់លោកនៅមិនទាន់សម្រេចនៅឡើយទេថា តើត្រូវចូលរួម ឬក៏អត់នៅថ្ងៃច័ន្ទ។ គណបក្សសង្គ្រោះជាតិ និងអ្នកសង្កេតការណ៍បោះឆ្នោតលើកឡើងថា ការធ្វើវិសោធនកម្មដែលជិតនឹងកើតមានឡើងនេះ នឹងរំលោភរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។ នៅពេលត្រូវបានអនុម័ត តុលាការកំពូលដែលមជ្ឈដ្ឋានទូទៅ ជឿជាក់ថា ស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជានោះ នឹងត្រូវបានអនុញ្ញាតឲ្យរម្លាយគណបក្សណាមួយ ដែលមន្ត្រី កំពូលតែមួយគត់របស់ខ្លួនត្រូវបានកាត់ឲ្យជាប់ទោស និងរារាំងថ្នាក់ដឹកនាំទាំងមូលរបស់គណបក្សនោះមិនឲ្យមានសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ។ សូម្បីមុនពេលករណីនេះធ្លាក់ដល់ដៃតុលាការ ក្រសួងមហាផ្ទៃអាចផ្អាកសកម្មភាពរបស់គណបក្សណាមួយបើគណបក្សនោះបានប្រព្រឹត្តបទល្មើស រួមមានដូចជា...

បក្ស​​សង្គ្រោះ​ជាតិ​​នៅ​តែ​​ប្រឈម​​​​​​​​នឹង​គ្រោះ​ថ្នាក់​ ក្រោយពី​​លោក សម រង្ស៊ី លាលែង​​ពី​តំណែង​

លោក សម រង្ស៊ី ឥស្សរជនយូរមកហើយនៃចលនាប្រជាធិបតេយ្យដែលជួបបញ្ហាយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា បានលាលែងពីតំណែងប្រធានគណបក្សសង្គ្រោះជាតិកាលពីថ្ងៃសៅរ៍ ស្របពេលរដ្ឋាភិបាលគំរាមកំហែងថា នឹងរម្លាយគណបក្សនេះទាំងមូលដោយសារលោកមានទោសព្រហ្មទណ្ឌ។ បណ្ដាអ្នកវិភាគ និងអ្នកឃ្លាំមើលស្ថានការណ៍នយោបាយបានលើកឡើងថា ការលាលែងពីតំណែងនេះប្រហែលជាមិនប៉ះពាល់ដល់ការគាំទ្ររបស់គណបក្សសង្គ្រោះជាតិខ្លាំងឡើយនៅក្នុងការបោះឆ្នោត ប្រសិនបើគណបក្សនេះធ្វើបែបនេះរយៈពេលវែង។ អ្នកទាំងនោះបានព្រមានថា ការគាបសង្កត់ដែលរដ្ឋាភិបាលដាក់ទៅលើលោក សម រង្ស៊ី អាចនឹងងាយធ្លាក់ទៅលើអ្នកដែលជំនួសតំណែងរបស់លោក។ នៅពេលនេះ អ្នកដែលទំនងជាជំនួសតំណែងរបស់លោក គឺលោក កឹម សុខា ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិដែលប្រឈមបញ្ហាផ្លូវច្បាប់ផ្ទាល់ខ្លួនដែរ។ លោក សម រង្ស៊ី ដែលបានស្នាក់នៅបរទេសចាប់តាំងពីទោសបទបរិហារកេរ្តិ៍ប្រឆាំងរូបលោកត្រូវបានយកមកអនុវត្តឡើងវិញនៅឆ្នាំ២០១៥នោះ បានប្រកាសពីការលាលែងរបស់លោកតាមរយៈលិខិតលាលែងមួយច្បាប់បង្ហោះតាមទំព័រហ្វេសប៊ុករបស់លោក ដែលមានប្រសិទ្ធភាពភ្លាមៗ។ លិខិតខ្លីនោះគ្រាន់តែបញ្ជាក់ថា លោកលាលែងពីតំណែងដោយសារ "មូលហេតុផ្ទាល់ខ្លួន"...

ILO ព្រមាន​ពី​ការ​​គំរាម​កំហែង​​ដល់​​​​វិស័យ​កាត់​ដេរ​ដោយ​សារ​​​​​អង់​គ្លេស ​ដក​​ខ្លួន​​​​​ពី​​​​សហ​ភាព​អឺរ៉ុប​​

អង្គការពលកម្មអន្តរជាតិ ILO បានព្រមានថា វិស័យនាំចេញសម្លៀកបំពាក់ដ៏សំខាន់របស់ប្រទេសកម្ពុជា អាចប្រឈមហានិភ័យធំទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែងដោយសារការបោះឆ្នោតគួរឲ្យភ្ញាក់ផ្អើលរបស់ចក្រភពអង់គ្លេស កាលពីឆ្នាំមុនដើម្បីដកខ្លួនចេញពីសហភាពអឺរ៉ុប។ អង្គការនេះបានលើកឡើងទៀតថា ខណៈការនាំចូលរួចពន្ធទៅកាន់សហរដ្ឋអាមេរិក សម្រាប់ទំនិញមួយចំនួនផ្តល់ក្តីសង្ឃឹមតិចតួច ការឡើងឋានៈរបស់កម្ពុជា កាលពីពេលថ្មីៗនេះទៅជាប្រទេសចំណូលមធ្យមកម្រិតទាបក៏អាចបន្ថែមទៅលើបញ្ហាប្រឈមរបស់ខ្លួនដែរក្នុងរយៈពេលពីរបីឆ្នាំ។ នៅក្នុងព្រឹត្តិបត្រព័ត៌មានចុងក្រោយបង្អស់របស់ខ្លួនស្តីពីឧស្សាហកម្មកាត់ដេរ របស់កម្ពុជា អង្គការ ILO គាំទ្ររបាយការណ៍មុនៗដែលលើកឡើងថា ការនាំចេញបានបន្តកំណើនរឹងមាំរបស់ខ្លួនក្នុងឆមាសទី១ដើមឆ្នាំ២០១៦ គឺកើនឡើង១០,៨ភាគរយឆ្នាំធៀបនឹងឆ្នាំដល់៣,៥ពាន់លានតោន។ ប៉ុន្តែវាព្យាករថា អាចនឹងមានផលប៉ះពាល់ធ្ងន់ធ្ងរចំនួនពីរកើតឡើងពីការដកខ្លួនរបស់អង់គ្លេស ចេញពីសមាជិកសហភាពអឺរ៉ុបកាលពីខែមិថុនានោះគឺ៖ រូបិយប័ណ្ណផោនធ្លាក់ថ្លៃ និងការបាត់បង់សិទ្ធិនាំចូលដោយអនុគ្រោះសម្រាប់កម្ពុជា។ ដោយសារតែគម្រោងពាណិជ្ជកម្មមានឈ្មោះថា "ទំនិញគ្រប់មុខលើកឡើងតែអាវុធ" របស់សហភាពអឺរ៉ុប អឺរ៉ុបបានក្លាយជាទីផ្សារនាំចេញសម្លៀកបំពាក់លេខ១របស់កម្ពុជា...

​​​រាជរដ្ឋាភិបាល​​​កំណត់​​​តំបន់​​​​​​​​​​​​ដែន​​​ជម្រក​​​​​​​​​សត្វ​​​ព្រៃ​​​​​​​​​​ការពារ​​​​​​ចំនួន​​​ពីរ​​​​​​​​ជា​​​លើកដំបូង​​​​របស់​​​ខ្លួន​​​

ជិត៩ឆ្នាំបន្ទាប់ពីកម្ពុជាបានកំណត់ទីតាំងនៃតំបន់ការពារទាំងអស់ដើម្បីការពារតំបន់ព្រៃដ៏មានតម្លៃបំផុតពីការអភិវឌ្ឍនោះ ទីបំផុតរដ្ឋាភិបាលបានកំណត់តំបន់ដែនជម្រកសត្វព្រៃចំនួនពីររបស់ខ្លួនកាលពីសប្តាហ៍មុន ប៉ុន្តែ អ្នកភូមិមូលដ្ឋាន និងអ្នកអភិរក្សមួយចំនួនមានមន្ទិលថា កិច្ចខិតខំប្រឹងប្រែងនេះនឹងមិនធ្វើឲ្យមានភាពខុសប្លែកខ្លាំងចំពោះព្រៃឈើ និងសត្វព្រៃនោះឡើយ។ ទិន្នន័យផ្កាយរណបរបស់សហរដ្ឋអាមេរិកចេញផ្សាយដោយសាកលវិទ្យាល័យ ម៉ារីលែន (University of Maryland) បានបង្ហាញថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាបំផ្លិចបំផ្លាញព្រៃឈើខ្ពស់បំផុតនៅលើពិភពលោកចាប់តាំងពីពេលឆ្លងសតវត្សរ៍ចាស់ចូលសតវត្សរ៍ថ្មីមក ហើយការបាត់បង់ព្រៃក្នុងតំបន់ព្រៃការពាររបស់ប្រទេសនេះមានទំហំធ្ងន់ធ្ងរស្ទើរតែស្មើនឹងការបាត់បង់ព្រៃឈើជាមធ្យមទូទាំងប្រទេស។ ច្បាប់ស្តីពីការការពារធម្មជាតិដែលចូលជាធរមានកាលពីខែកុម្ភៈឆ្នាំ២០០៨ តម្រូវឲ្យមានការកំណត់តំបន់ព្រៃការពារទាំងអស់ដើម្បីលៃលកទុកផ្នែកដែលគួរតែអភិរក្សមិនថាមានគ្រោះថ្នាក់ឬការលំបាកអ្វីនោះ ព្រមទាំងតំបន់ទ្រនាប់ជាមួយនឹងតំបន់ជាយផ្នែកខាងក្នុងដែលអាចទុកសម្រាប់ការធ្វើកសិកម្មប្រកបដោយនិរន្តរភាព។ ខណៈរដ្ឋាភិបាលក្រោយៗមកបានជួលដីទំហំរាប់ម៉ឺនហិកតានៃតំបន់ព្រៃការពារទៅឲ្យក្រុមហ៊ុនកសិឧស្សាហកម្មដែលបន្តកាប់រានព្រៃក្រាស់ក្នុងទំហំយ៉ាងច្រើននោះ ក្រសួងបរិស្ថានានបន្ទោសលើការខ្វះខាតធនធានចំពោះការមិនបានកំណត់តំបន់ព្រៃការពារណាមួយនោះ។ ដោយធ្វើការងារអស់ជាច្រើនឆ្នាំ ទីបំផុតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើគម្រោងកំណត់តំបន់កាលពីថ្ងៃសុក្រ សម្រាប់តំបន់ព្រៃការពារធំៗចំនួនពីរនៅកម្ពុជា គឺដែនជម្រកសត្វព្រៃភ្នំព្រិចនៅក្នុងខេត្តមណ្ឌលគិរី និងដែនជម្រកសត្វព្រៃលំផាត់ ដែលស្ថិតនៅលើទឹកដីខេត្តមណ្ឌល គិរីផង និងខេត្តរតនគិរីផងនៅបែកខាងជើង។ រួមបញ្ចូលគ្នា តំបន់ទាំងពីរនេះគ្របដណ្តប់លើផ្ទៃដីទំហំប្រមាណ៤៧៥.០០០ហិកតា ដែលជួយទ្រទ្រង់ជីវភាពរបស់ពលរដ្ឋជនជាតិដើមភាគតិច និងជួយផ្តល់ជម្រកដល់ពូជសត្វព្រៃជិតផុតពូជមួយចំនួន។ ដែនជម្រកសត្វព្រៃទាំងពីរនេះ...

ជា​លើក​​​ដំបូងដែល​​​អាវុធ​​​យុទ្ធភណ្ឌ​​​មិន​​​ទាន់​​​ផ្ទុះ​​​បន្សល់​​​ពី​​​សម័យ​​​​​​សង្គ្រាម​​​ផ្តាច់​​​ជីវិត​​​​ជន​​រង​គ្រោះ​​​តិច​​​ជាង​​​​១០០​​​នាក់

តាមការប៉ាន់ប្រមាណថា ចំនួនជនរងគ្រោះដែលបាត់បង់ជីវិត ឬរងរបួសដោយសារមីនកប់ក្នុងដី ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) ផ្សេងទៀតដែលបន្សល់ពីសង្គ្រាមរាប់ទសវត្សរ៍នៅកម្ពុជា បានធ្លាក់ចុះក្រោម១០០នាក់ក្នុងឆ្នាំ២០១៦ជាលើកដំបូងចាប់តាំងពីរបបខ្មែរក្រហមបានដួលរលំនៅក្នុងឆ្នាំ១៩៧៩មក។ មន្ត្រីក្នុងវិស័យដោះមីន និងស្ដារនីតិសម្បទាបានចាត់ទុកការធ្លាក់ចុះនេះជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់កម្ពុជា ដែលជាប់ឈ្មោះក្នុងចំណោមប្រទេសមានគ្រាប់មីន និងរងការទម្លាក់គ្រាប់បែកច្រើនបំផុតក្នុងពិភពលោក។ លោក ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) របស់រាជរដ្ឋាភិបាលដែលជាទីភ្នាក់ងារដោះមីនដ៏ធំបំផុតក្នុងប្រទេស បានមានប្រសាសន៍ថា "នេះជាដំណឹងដ៏ល្អ ហើយយើងជឿជាក់យ៉ាងមុតមាំថា នេះមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជា"។ យោងតាមអាជ្ញាធរមីនកម្ពុជា (CMAA) ដែលគ្រប់គ្រង CMAC បានឲ្យដឹងថា ប្រជាពលរដ្ឋកម្ពុជា ចំនួន៧៧នាក់បានស្លាប់ ឬរងរបួសដោយសារគ្រាប់មីន និងអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះចន្លោះខែមករា ដល់ខែវិច្ឆិកា ពោលគឺស្មើនឹង៧នាក់ក្នុងមួយខែបើគិតជាមធ្យម។ ចំនួនអ្នកស្លាប់ និងរបួសនៅក្នុងខែធ្នូ មិនទាន់បូកសរុបទេ ប៉ុន្តែជាច្រើនឆ្នាំមកនេះ គ្មានខែណាមួយដែលមានអ្នកស្លាប់ និងរបួសលើសពី២០នាក់ឡើយ។ លោក ហេង រតនា បានបញ្ជាក់ថា ចំនួនសរុបសម្រាប់ឆ្នាំមុនបានធ្លាក់ចុះក្រោម១០០នាក់ "យ៉ាងពិតប្រាកដ"។ គ្រាប់មីន និងអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះបានបង្កឲ្យមនុស្សស្លាប់ និងរបួសជាង៦៤.០០០នាក់ចាប់តាំងពីខ្មែរក្រហមត្រូវបានទម្លាក់ចេញពីអំណាចមក ដោយផ្ដាច់ជីវិតជិត១ភាគ៣ក្នុងចំណោមនោះ...

មួយ​​​ឆ្នាំ​​​ក្រោយ​​​មក រដ្ឋាភិបាល​​​ថា កិច្ច​​​ព្រម​​​ព្រៀង​​​អ្នកបម្រើ​​​តាម​​​ផ្ទះនៅ​​​​​​ម៉ាឡេស៊ី​​​នឹង​​​សម្រេច​​​​​​

មន្ត្រីក្រសួងការងារបាននិយាយកាលពីថ្ងៃច័ន្ទថា សេចក្តីពិស្តារចុងក្រោយនៃគម្រោងបន្តឡើងវិញនូវចំណាកស្រុកស្របច្បាប់របស់ពលករតាមផ្ទះជានជាតិខ្មែរទៅកាន់ប្រទេសម៉ាឡេស៊ីអាចយល់ព្រមដោយប្រទេសទាំងពីរនៅចុងខែនេះ គឺរយៈពេលមួយឆ្នាំបន្ទាប់ពីគេបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលុបចោលបម្រាមរយៈពេល៥ឆ្នាំ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បម្រាមក្នុងឆ្នាំ២០១១ក្នុងពេលដែលមានរបាយការណ៍កាន់តែច្រើនអំពីការមិនបើកប្រាក់ឈ្នួលឲ្យ ការបង្ខំឲ្យធ្វើការលើសម៉ោង ការឲ្យម្ហូបអាហារតិចតួច និងការធ្វើបាបផ្នែករាងកាយនិងផ្លូវភេទលើពលករជាជនជាតិខ្មែរពីសំណាក់ចៅហ្វាយនាយជាជនជាតិម៉ាឡេស៊ី។ ក្រោយពីប្រទេសកម្ពុជានិងម៉ាឡេស៊ីបានចុះហត្ថលេខាលើអនុស្សរណៈក្នុងខែធ្នូកាលពីឆ្នាំមុន ដើម្បីបើកផ្លូវច្បាប់ឡើងវិញសម្រាប់ពលករបម្រើតាមផ្ទះ ក្រសួងការងារកម្ពុជាបាននិយាយថា សេចក្តីពិស្តារនៃគម្រោងថ្មីដោយមានខបញ្ញតិដែលផ្តល់ការពារល្អប្រសើរដល់ពលករបម្រើតាមផ្ទះនឹងត្រូវសម្រេចបានក្នុងប៉ុន្មានខែទៀត។ កាលពីថ្ងៃច័ន្ទ លោក ហេង សួ អ្នកនាំពាក្យក្រសួងបាននិយាយតាមការផ្ញើសារថា គម្រោងអាចមានប្រសិទ្ធភាពត្រឹមចុងខែ។ លោក សួ មិនបានឆ្លើយតបនឹងសំណួរបន្ថែមទៀតអំពីសេចក្តីពិស្តារនៃកិច្ចព្រមព្រៀងទេ។ លោក ជួប ណារ័ត្ន អនុប្រធាននាយកដ្ឋានការងារបាននិយាយថា អ្នកចរចាពីកម្ពុជានិងម៉ាឡេស៊ីបានស្ថិតក្នុងដំណាក់ការចុងក្រោយក្នុងការសរសេរនីតិវិធីប្រតិបត្តិរបស់គម្រោង។ លោកបាននិយាយថា "យើងជិតបញ្ចប់ហើយ។ យើងគ្រាន់តែត្រូវការភ្លើងខៀវពីថ្នាក់ដឹកនាំប្រទេសទាំងពីរប៉ុណ្ណោះ"។ ក្រុមសិទ្ធិការងារនៅតែមិនជឿថា កិច្ចព្រមព្រៀងនឹងអាចផ្តល់ការការពារដល់ពលករបម្រើតាមផ្ទះដែលពួកគេត្រូវការនោះទេ ព្រោះមានមន្ត្រីក្រសួងការងារមួយចំនួនកាលពីមុនត្រូវបានបង្ហាញថាបានធ្វើវិនិយោគជាថវិកានៅក្នុងទីភ្នាក់ងារជ្រើសរើសពលករមួយចំនួន ដែលពួកគេទទួលខុសត្រូវក្នុងការធ្វើនិយតកម្ម។ លោក មឿន តុលា ដែលគ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលសិទ្ធិការងារ សង់ត្រាល់បាននិយាយថា ស្ថានទូតខ្មែរប្រចាំក្រុងគូឡាឡាំពួបានបន្តពិនិត្យមើលលិខិតឆ្លងដែនរបស់ពលករដែលបានស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ២០១១។ លោកបាននិយាយថា "អ៊ីចឹង....មានពលករបាត់ខ្លួនច្រើនណាស់។ នៅតែមាន រហូតមកដល់ពេលនេះ"។ ជនកម្ពុជាបានបន្តធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីធ្វើការជាអ្នកបម្រើតាមផ្ទះ ដែលប្រើទិដ្ឋាការទេសចរ។ មានស្ត្រីពីរនាក់ដែលបានបំពានបម្រាម ហើយត្រូវបញ្ជូនមកស្រុកវិញដោយមានការជួយរបស់អង្គការសង់ត្រាល់ បានអះអាងកាលពីដើមឆ្នាំនេះថា ពលករបម្រើតាមផ្ទះជាជនជាតិខ្មែរផ្សេងទៀតនៅឯមណ្ឌលឃុំឃាំងម៉ាឡេស៊ី ដែលពួកគេត្រូវបានបញ្ជូនទៅទីនោះ ក្រោយពីរត់គេចពីថៅកែធ្វើបាប ក៏ទទួលរងការវាយដំច្រំធាក់យ៉ាងដំណំពីសំណាក់បុគ្គលិកមណ្ឌល ហើយមានខ្លះក៏បានស្លាប់។ រដ្ឋាភិបាលម៉ាឡេស៊ីបាននិយាយថា មានស្ត្រីខ្មែរម្នាក់បានស្លាប់នៅឯមណ្ឌល ដោយសារតែមានជំងឺ ហើយក៏បានបដិសេធចំពោះការចោទប្រកាន់នៃការធ្វើបាបនោះ៕  

បច្ចេកវិទ្យាផ្កាយ​​​រណបចាប់សកម្មភាព​​​អ្នកកាប់ឈើ​​​ខុស​​​ច្បាប់​​​នៅកម្ពុជាពីអវកាស

អ្នកកាប់ឈើខុសច្បាប់នៅក្នុងប្រទេសនេះ អាចនឹងមានសត្រូវថ្មីដ៏មានឥទ្ធិពលក្នុងពេលឆាប់ៗ នោះគឺផ្កាយរណបចំនួនពីររបស់អង្គការណាសា ដែលចាប់អារម្មណ៍ខ្លាំងលើអ្វីដែលពួកគេកំពុងធ្វើស្រេចតែចិត្ត។ អ្នកសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យម៉ារីលែន (University of Maryland) នៅសហរដ្ឋអាមេរិកបានលើកឡើងថា ប្រព័ន្ធបង្កើតថ្មីនេះដែលចាប់យកសញ្ញានៃការបាត់បង់ព្រៃឈើពីទីអវកាសបានទាន់ពេលវេលា និងមានភាពច្បាស់ជាងមុននោះ អាចនឹងឃ្លាំមើលប្រទេសកម្ពុជាចាប់ពីដើមឆ្នាំក្រោយទៅ។ ដោយទាញយកទិន្នន័យពីផ្កាយរណបរបស់រដ្ឋាភិបាលដែលក្រឡឹងពិភពលោករាល់៨ថ្ងៃម្ដង ហើយយកវាមកវិភាគតាមវិធីសាស្ត្ររបស់ខ្លួនផ្ទាល់នោះ មន្ទីរពិសោធន៍វិភាគផ្ទៃដីិភពលោកនិងការរកឃើញ (GLAD) របស់សាកលវិទ្យាល័យនេះបាននិងកំពុងផ្ដល់ដំណឹងអំពីការកាប់បំផ្លាញព្រៃឈើនៅក្នុងប្រទេសកុងហ្គោ ឥណ្ឌូណេស៊ី និងប្រទេសប៉េរូចាប់តាំងពីខែមីនាមក។ ចាប់តាំងពីពេលនោះមក ពួកគេបានបន្ថែមប្រទេសប្រេស៊ីល ហើយប្រទេសអ៊ូហ្គង់ដានឹងត្រូវបានបន្ថែមក្នុងពេលឆាប់ៗ។ កាលពីសប្ដាហ៍មុន លោក Matthew Hansen ដែលជួយបង្កើតប្រព័ន្ធរបស់សាកលវិទ្យាល័យនេះលើកឡើងថា លោកសង្ឃឹមថា នឹងអាចដាក់កម្មវិធីផ្ដល់ដំណឹងនេះឱ្យមានដំណើរការនៅកម្ពុជានៅរដូវរំហើយដោយឥតគិតថ្លៃ ហើយសាធារណជនអាចទាញយកមកប្រើបាន។ នរណាដែលភ្ជាប់អុីនធឺណិតនឹងអាចជ្រើសរើសផ្នែកមួយនៃប្រទេសនេះដើម្បីតាមដានបាន ហើយបង្កើតគណនីដើម្បីទាញយកកម្មវិធីផ្ដល់ដំណឹងេនះនៅពេលវាត្រូវបានបញ្ចេញឱ្យប្រើ។ សាកលវិទ្យាល័យនេះបានសហការជាមួយវិទ្យាស្ថានធនធានពិភពលោក...