Saturday, July 4, 2020
Home Authors Posts by Zsombor Peter

Zsombor Peter

565 POSTS 0 COMMENTS
Associate editor

ការ​បោស​សម្អាត​គ្រាប់​បែក​ចង្កោម​ថៃ​នៅ​មិន​ទាន់​បញ្ចប់​នៅឡើយទេក្នុង​រយៈពេល​មួយ​ឆ្នាំ​នេះ

មន្ត្រី​បោស​សម្អាត​មីន​ម្នាក់​បាន​លើក​ឡើង​​​​កាល​ពី​ម្សិលមិញ​ថា ​នៅ​ពេល​ដែល​​ប្រ​ទេស​ថៃ​និង​ប្រ​ទេស​កម្ពុជា​ចាប់ផ្តើម​​ប្រតិបត្តិការ​បោស​សម្អាត​មីន​រួម​គ្នា​​នៅ​តំបន់​ជុំ​វិញ​ប្រា​សាទ​ព្រះ​វិហារ​នោះ ​នៅមិន​ទាន់​មាន​ថវិកា​​សម្រាប់​​​​បោស​សម្អាត​គ្រាប់​បែក​ចង្កោម​​​របស់​ថៃ​​ចេញ​​​​ពី​​តំបន់​នោះ​នៅ​ឡើយ​ទេ។ អង្គការ​ជំនួយ​ប្រជា​ជនន័​រ​វែស ​(NPA) ​ជា​​​​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​បាននិង​កំពុង​​ធ្វើ​ការ​ជា​មួយ​មជ្ឈមណ្ឌល​​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ នៅ​​ក្នុង​ការ​បោស​សម្អាត​មីន​នោះ​ បាន​ប៉ាន់​ប្រ​មាណ​ថា ​ប្រ​ទេស​ថៃ​បាន​បាញ់​​គ្រាប់​បែក​ចង្កោម​យ៉ាង​ហោច​ណាស់​ចំ​នួន​១០០​គ្រាប់​ចូល​ក្នុង​ទឹក​ដី​កម្ពុជា​ក្នុង​អំ​ឡុង​ពេល​ប្រ​យុទ្ធ​គ្នា​បួន​ថ្ងៃ​ កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០១១​ដោយ​សារ​ដី​មា​នជម្លោះនៅ​​ក្បែរ​ប្រា​សាទ​ព្រះវិហា​រ​។ គ្រាប់​​បែកចង្កោម​នីមួ​យៗមាន​គ្រាប់​តូចៗ​ដូចកំប៉ុង​សូដាចំ​នួ​ន​៥២គ្រាប់នៅ​ក្នុង​នោះ​ និង​ផ្ទុះ​នៅក្នុង​លំហ​អា​កា​ស ​ហើយ​បាចសាច​​គ្រាប់​បែ​ក​តូចៗ​ជា​ច្រើន​ទៅ​លើ​​តំ​​បន់​ដ៏ធំ​​​។​​​អង្គ​ការ​​ជំនួ​យ​ប្រជា​ជន​ន័រវែសបា​ន​ធ្វើការ​ប៉ាន់​ប្រ​មា​ណ​​ថាគ្រាប់​បែ​ក​តូចៗ​​ប្រ​ហែ​ល​២០ភាគ​រយ​​នៅ​មិន​ទាន់​ផ្ទុះ​​នៅ​ឡើយ​ទេ​ ដោយ​​​បង្ក​​គ្រោះ​ថ្នាក់​ដល់​​ជន​ស៊ី​វិល ​ដែល​បា​ន​ប៉ះ​ពាល់​គ្រាប់​បែ​ក​ទាំ​ង​នោះ។ លោក​​ ហេង ​រតនាអគ្គ​នា​យ​ក​​មជ្ឈ​មណ្ឌល​​​សកម្ម​ភាព​​កម្ចាត់​​មី​ន​កម្ពុជាបា​ន​ថ្លែង​កា​ល​ពី​ម្សិល​មិញ​ថាក្រុម​កា​រ​​ងារ​មួយក្រុម​​ដែលបា​ន​ទទួល​ជំនួ​យ​ថវិ​កា​មួយ​ផ្នែក​​ពី​សហរដ្ឋ​អាមេរិកនោះ​​ បា​ន​ចាប់​ផ្តើម​​បោស​សម្អាត​គ្រាប់​​​​បែក​ចង្កោម​ភ្លាមៗ​បន្ទាប់ពី​កា​រ​​​ប្រយុទ្ធ​គ្នានោះប៉ុន្តែ​​បា​ន​ឈប់​​វិញ​កា​ល​ពី​ខែ​កក្កដា​​​ឆ្នាំ​មុន“ពី​ព្រោះ​មិន​មា​ន​ជំ​នួយ​ថវិកា​​សម្រាប់​បោស​សម្អាត​មីន​នៅ​តំ​បន់​នោះ​ទៀត​ទេ។ជំនួ​យ​​របស់​អា​មេរិក​បា​នផ្តោត​ទៅ​លើ​​ខេត្ត​នៅ​ភាគ​ខាង​កើត​ប្រទេ​ស​វិញ”។ លោក​​បា​ន​ប៉ាន់ប្រមាណ​​ថាក្រុ​មកា​រ​ងារ​​នេះ​បោស​សម្អាតបា​ន​ចំនួ​ន​២០​ភាគ​រយ​នៃតំ​បន់​ដែល​មា​ន​គ្រាប់​បែ​ក​ចង្កោម​ មុន​ពេល​​​ចាកចេញដោយ​ផ្តោត​​កា​រងារ​របស់​ខ្លួន​ទៅ​លើ​តំបន់​មាន​មនុស្ស​រស់នៅ​វិញ​ ហើយ​លោក​​​​បាន​​មាន​ប្រសាសន៍​ថាមិន​ទាន់​មា​ន​គម្រោង​បន្ត​កា​រ​ងារភ្លាមៗ​ទេ​។ លោករតនាមិន​បា​ន​​បញ្ជាក់​អំ​ពី​ទំ​ហំ​ដី​ដែល​មា​ន​គ្រាប់​បែក​ចង្កោម​នៅ​ជុំ​វិញ​ប្រ​សាទ​​​​ព្រះ​វិ​ហា​រ​​ ឬ​ថាតើ​ការ​បោស​​សម្អាត​​មី​ន​នៅ​តំ​បន់​នោះត្រូវ​មាន​រយៈពេល​ប៉ុន្មាន​នោះ​​ទេ​​​​ដោយលោក​បាន​ថ្លែ​ង​​ថាតំ​បន់​នោះ​​ត្រូវ​ការ​​កា​រ​សិក្សា​​ឲ្យ​បាន​ច្បាស់​ថែមទៀត។ ប្រទេ​ស​ថៃនិង​ប្រទេ​ស​កម្ពុជាចង់​បោស​សម្អាត​មី​ន​នៅ​តំ​បន់​នោះសម្រាប់​ឲ្យ​​ក្រុម​អ្នក​​​​​ សង្កេត​កា​រ​ណ៍​ចូល​មក​ត្រួត​ពិ​និត្យមើល​​កា​រ​​ដកក​ង​ទ័ព​នៃ​ប្រទេ​ស​ទាំ​ង​ពី​រ ចេញ​ពី​តំបន់​គ្មាន​កង​ទ័ពដែល​តុលា​កា​រ​យុត្តិ​ធម៌​អន្តរ​ជាតិ​ បា​ន​​បង្កើត​ឡើង​​នៅ​ជុំវិញ​ប្រាសាទ​ព្រះ​វិ​ហា​រនិ​ង​​តំ​បន់​មា​ន​ជម្លោះ​នៅ​ក្បែរ​នោះ​។ កាលពី​សប្តាហ៍​មុនប្រទេ​ស​ទាំ​ង​ពី​​បា​ន​​យល់​ព្រម​ដក​កងទ័ពទាំង​អស់​មិន​ឲ្យ​លើសពី​៣០​ថ្ងៃ​បន្ទាប់​​ពី​កា​រ​បោស​​សម្អាត​មីន​បា​ន​បញ្ចប់​​​​រួចរាល់​ហើយ។លោក​ឧត្តមសេនី​យ៍ឯកស្រីឌិកដែល​ឈរ​ជើង​​នៅ​ព្រំ​ដែ​ន​និងដែល​បា​ន​ចូ​ល​រួម​ប្រជុំ​កា​ល​ពី​សប្តាហ៍​មុន​នៅ​រាជ​ធា​នី​ភ្នំ​ពេញ​នោះបា​ន​​ថ្លែ​ង​ថាគោល​បំ​ណង​របស់​​ប្រទេ​ស​ទាំ​ង​ពី​រ​គឺ​ដើម្បីបោស​សម្អាត​មីន​​នៅ​ក្នុង​តំ​បន់​គ្មា​ន​កង​ទ័ពទាំង​១៧​គីឡូម៉ែត្រ​ក្រឡានេះប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថាត្រូ​វ​ប្រើ​រយៈ​ពេល​ប៉ុន្មាន​នោះ​ទេ​។ លោកជេនអេរីកស្តាវ (Jan Erik Stoa) ជា​អ្ន​ក​ជំ​នាញ​ផ្អែកគ្រាប់​បែក​​ចង្កោម​នៅ​អង្គ​ការ​​ជំនួ​យ​ប្រជា​ជន​ន័រ​វែសដែលបាន​​ជួយ​​​ស្ទ​ង់​មើល​អំ​ពី​ចំនួន​គ្រាប់​បែ​ក​ចង្កោម​​​ដែលថៃ​​បាន​បាញ់​ចូ​ល​ទឹក​ដី​កម្ពុជា​កា​ល​ពី​ឆ្នាំ​មុនបា​ន​​​​លើក​ឡើ​ង​ថាក្រុម​បោស​សម្អាត​មី​ន​ទំនងជា​មិន​​​​អា​ច​​រក​ឃើញ​គ្រាប់​បែក​ចង្កោម​ច្រើន​ ឬ​​​គ្រាប់​តូចៗ​របស់​វានៅ​ក្នុ​ង​តំ​បន់​​គ្មាន​កង​ទ័ព​នេះ​ទេ។ លោក​បន្ត​ថា“មិន​មា​ន​គ្រាប់​បែ​ក​ចង្កោម​​​ច្រើន​ទេ​ក្នុង​តំ​បន់​នោះពី​ព្រោះ​កងទ័ព​ថៃ​បា​ន​បាញ់​ចូ​ល​​មក​ក្នុ​ង​ទឹក​ដី​កម្ពុជា​​ចម្ងាយ​ពី​បី​ទៅ​បួន​គីឡូ​ម៉ែត្រឯណោះ​​...

ស្ត្រី​បឹងកក់​១៣​រូប​ត្រូវ​បាន ​តុលា​​ការ​ដោះ​​លែងឲ្យ​មាន​សេរី​ភាព​​តាម​រយៈបណ្តឹង​ឧទ្ធរណ៍​

ស្ត្រី​ចំនួន​១៣​រូប ដែល​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ បាន​សម្រេច​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​កាលពី​ខែមុន ពី​បទ​តវា៉​ចំពោះការ​បណ្ដេញ​ចេញ​ពីបឹងកក់​នោះ​ បាន​ចូលខ្លួនមក​សាលា​ឧទ្ធរណ៍​កាលពី​ម្សិល​មិញ ដើម្បី​ជំទាស់​នឹង​លទ្ធភាព​នៃ​ការ​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​យូរ​របស់ខ្លួន។ បន្ទាប់​ពីសវនាការជំនុំជម្រះ​រយៈ​ពេល​ប្រាំ​ម៉ោង ពួកគេ​បាន​​ចេញ​ពី​សាលាឧទ្ធរណ៍​ដោយ​មាន​ការ​សន្យា​នឹង​ដោះ​លែង​ពួកគេ​ឲ្យមាន​សេរី​ភាព​វិញ។ ក្នុង​សេចក្ដី​សម្រេច​ ដែល​ធ្វើ​ឲ្យ​អ្នក​សង្កេត​ការណ៍​ជា​ច្រើន​រីក​រាយ​ និង​ខ្លះ​ខកចិត្តចំពោះវិធាន​ការស្មើ​ភាព​នេះ។ ចៅ​ក្រម​សាលា​ឧទ្ធរណ៍​បាន​តម្កល់​​សាល​ក្រម​រកឃើញពិរុទ្ធ​ភាព និង​ការ​ផ្ដន្ទា​ទោស​​​ពីមុន​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញប៉ុន្ដែ ​ក្រោយមក​បាន​សម្រាល​ទោស​ដាក់​ពន្ធ​នាគារ​ត្រឹម​៣៦​​ថ្ងៃ​វិញ ដែល​ពួកគេ​​បានជាប់​​ក្នុង​​ពន្ធនាគារ​រួច​ហើយ​នោះ ដោយ​សម្រេច​​ដោះ​លែង​ស្ត្រី​១៣​នាក់នេះ​តែម្តង។ លោក ​សេង​ ស៊ីវុត្ថា ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ បាន​ថ្លែង​ថា តុលាការ​បាន​សម្រេច​ដោះ​​លែង​ស្ត្រី​ទាំង​នេះ ពី​ព្រោះពួកគេ​​ជា​ម្ដាយ​ និង​មិន​បាន​រៀន​សូត្រ​ជ្រៅ​ជ្រះ។ លោក​ចៅ​ក្រមស៊ីវុត្ថា បន្ថែម​​ថា“ ព្រោះ​​តែ​ចុង​ចោទ​ទាំង​នេះជា​ស្ត្រី​ ដែល​រៀន​សូត្រ​បាន​តិច​តួច​ ហើយ​ពួកគាត់​មាន​កូន​ ដូច្នេះចៅ​ក្រម​បាន​ពិចារណា​ទោស​ឡើង​វិញ​...​ទោស​នេះ តម្រូវ​ឲ្យ​កែប្រែឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេលមួយខែ បីថ្ងៃ។ តុលាការ​នឹ​ង​បញ្ជូនសាល​ក្រម​ទៅ​ពន្ធនា​គារព្រៃ​ស​ ថ្ងៃ​នេះដើម្បីឲ្យ​ដោះលែង​ពួកគាត់”។ ស្ត្រី​ទាំង​១៣​រូប​ ដែល​បាន​ឡើងតុលា​ការ​ដោយ​ដៃ​ជាប់​ខ្នោះ​​ បាន​ស្វាគមន៍​សេចក្ដី​សម្រេច​នេះដោយ​ញញឹម​ទាំង​ទឹក​ភ្នែក​។  អ្នកស្រីហេងមុំដែល​ជា​ចុង​ចោទ​ម្នាក់​ក្នុង​ចំណោម​ចុង​ចោទ​​ជា​ច្រើន​ ខណៈ​ដែល​មន្ត្រីពន្ធនាគារបាន​នាំ​ខ្លួន​ស្ត្រី​ទាំង​នេះចេញ​ពី​តុលាការ​ភ្លាម ​​រួចចូល​ទៅ​ក្នុង​រថយន្ដ​ពន្ធ​នាគារ​មួយ​គ្រឿង​​កំពុង​តែ​រង់​ចាំ​​ជា​ស្រេច​នោះបាន​មាន​ប្រសាសន៍ថា “ ខ្ញុំ​សូម​អរគុណ​សាលា​ឧទ្ធរណ៍​​ ដែល​បាន​ផ្ដល់​យុត្តិ​ធម៌​”។ បន្ទាប់​ពីរៀបចំសំណុំ​រឿង​រួច ស្ត្រី​ទាំងនេះ​​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​នៅ​ម៉ោង​​៧​និង​៣០​នាទីយប់​។នៅ​ក្រៅ​សាលា​ឧទ្ធរណ៍​ នគរ​បាល​បាន​ដាក់​របាំង​រាំង​ផ្លូវ​នៅ​ភាគ​ខាង​ជើង​ និង​ខាង​ត្បូងបរិវេណ​តុលាការ​នៅត្រង់​កែង​មហា​វិថី​ព្រះសុធារសនិង​មហា​វិថី​ព្រះ​ស៊ីសុវត្ថិដើម្បី​ការ​ពារ​មិន​ឲ្យមាន​ការ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ជិត​តុលាការ​។ មើល​ពី​ចម្ងាយ​គេ​អាច​ឃើញ​ក្រុម​អ្នក​តវា៉នៅឯក្លឹប​អ្នក​កាសែត​បរទេស (CFFF)។ ប៉ុន្ដែ អ្វី​ដែល​បាន​ចាប​់់​ផ្ដើម​ខណៈ​ពេល​បាតុកម្ម​ដ៏​ឈូ​ឆរ និង​ការ​​​ប្រវាយ​ប្រតប់គ្នា​ ដោយ​អំពើ​ហិង្សា​ជាមួយ​នគរ​បាល​ នៅ​ពេលនោះ បានក្លាយ​ទៅ​ជា​ភាព​សប្បាយរីក​រាយ​នៅ​តាមដង​ផ្លូវ​ នៅ​ពេល​ដែល​ក្រុមមនុស្ស​ទាំង​នេះ បាន​ទទួលដំណឹង​ថា ស្ត្រី​ទាំង​១៣​រូប​នឹង​​ត្រូវ​ដោះ​លែង​។​​​ អ្នក​ស្រី​ យ៉ង បុប្ផា ដែល​កំពុង​តែ​រាំ​ ជាមួយអ្នកតវ៉ា​ប្រមាណ​២០០​នាក់ ​មាន​ប្រសា​សន៍ថា “យើង​រំភើប​ណាស់​។ យើង​បាន​ទទួល​យុត្តិធម៌​ដូច្នេះ ការ​តស៊ូ​របស់យើង​​ជោគ​ជ័យហើយ”។ ក៏ប៉ុន្ដែបុគ្គលិក​ផ្នែកសិទ្ធិ​មនុស្ស​ ដែល​បាន​ចូល​រួម​ជា​មួយ​ក្រុម​មនុស្ស​ជា​ច្រើន​នៅ​ខាង​ក្នុង​បន្ទប់សវនាការដ៏តូច​ចង្អៀត​នេះ បាន​រិះ​គន់​តុលាការ​នេះថា មិន​បាន​លុបចោល​ការ​ផ្តន្ទាទោស​ពី​ដើម​មក​។ លោក​ស្រី ពុង ឈីវកេក​ ប្រធានអង្គការ​សិទ្ធិ​មនុស្សលីកាដូ បាន​ហៅ​សវនាការឧទ្ធរណ៍​នេះថាជា​ “ការ​ចំអក​នៃ​យុត្តិ​ធម៌”។ លោកស្រី​មា​ន​ប្រ​សាសន៍​ថា “ពិតមែន​ហើយ ស្រ្តី​ទាំងនោះ​ត្រូវ​បា​ន​ដោះ​លែងនៅ​ថ្ងៃេនះ​ ដូច្នេះ​វាមាន​សារ​ៈសំ​ខាន់​សម្រាប់ពួ​ក​គេ​”។ លោកស្រី ឈីវកេកបាន​បន្តទៀតថា “ខ្ញុំ​ចង់​ឃើញ​តុលាការ​លើក​លែង​ការ​ចោទ​ប្រកាន់​ ពី​ព្រោះ​ពួកគេ​មិន​បាន​ធ្វើ​អ្វី​ខុសទេ”។ លោក​ស្រីបាន​លើក​ឡើង​ក្នុង​សេចក្ដីថ្លែង​ការណ៍មួយ​ថា “សេចក្ដី​សម្រេច​​នៅ​ថ្ងៃ​នេះមិន​បាន​លើក​ឡើង​អំពី​ភាព​មិន​ប្រក្រតី​ក្នុងការផ្តន្ទាទោសយ៉ាង​ធ្ងន់​ធ្ងរ​ និង​កង្វះខាត​ភស្ដុតាងដើម្បីដាក់បន្ទុកលើការ​ចោទប្រកាន់​ស្ត្រីទាំង​នេះឡើយ​”។ លោក​ស្រីបាន​បន្ថែម​ថា “​ការ​ផ្ដល់​ផល​ប្រយោជន៍​ ទំនង​ជា​មាន​ការ​ពាក់​ព័ន្ធ​ក្នុង​រឿង​ក្ដី​នេះតាំ​ងពី​ថ្ងៃទី១ម៉្លេះ ជា​ពិសេសពាក់ព័ន្ធ​ក្នុងរឿង​ក្ដីដី​ធ្លី​តែម្តង។ការ​ខ្វះ​​ឯក​រាជ​ភា​ព​របស់​តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​គេ​ដឹង​ជា​ទូទៅ​ ជា​ពិសេស​ក្នុង​រឿង​ក្ដី​ពាក់​ព័ន្ធ​នឹង​ផល​ប្រយោជន៍​របស់​អ្នក​មាន​អំណាច​”។ សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ បាន​ផ្ដន្ទា​ទោសស្ត្រី​ទាំង​១៣​រូប​នេះពី​បទ​កាន់​កាប់​ដីរដ្ឋ​ដោយខុស​ច្បាប់​ និង​ពី​បទ​ធ្វើ​ការ​បះបោរ​មួយ​ កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​ឧសភា ក្នុង​ការ​កាត់​ក្ដី​ដ៏​លឿន​បំផុត​ ដែល​ជា​ទូ​ទៅ​ត្រូវ​បាន​ថ្កោល​ទោស​ថា មិន​បានអនុវត្តតាម​​នីតិវិធី​ជាមូល​ដ្ឋានសម្រាប់ការជម្រះទោស។ បន្ទាប់​ពីបានចោទ​ប្រកាន់​​ស្ត្រី​ទាំង​នេះ​នៅ​ព្រឹកនោះ តុលាការ​បាន​បដិសេធ​មិនទុក​ពេល​ឲ្យ​មេធាវី​ការ​ពារ​ក្ដី​​ ដើម្បីបានពិនិត្យ​ភស្ដុតាង​...

សាលារាជធានី​​​ភ្នំពេញនិយាយ​​​ការ​​​ពារ​​​គម្រោង​​​បឹង​​​កក់ ដោយ​​​​​​វាយ​​​ប្រហារ​​​ក្រុម​​​អ្នករិះ​​​គន់​​

សាលា​រាជ​ធានី​ភ្នំ​ពេញ​ បាន​លើក​ឡើង​ក្នុង​​​​សេចក្ដី​ប្រកាសមួយ​ កាលពី​ម្សិល​មិញ​ថាការ​​​ចាក់​ខ្សាច​់​បំពេញ​បឹង​កក់និង​ការ​បណ្ដេញ​អ្នក​ភូមិ​រាប់​ពាន់​នាក់​ចេញ​ ជាការ​ចាំ​បាច់​ក្នុង​ការ​លុប​បំបាត់​ “ស្រី​ពេស្យា​ និង​ភេរវករ​”ដែល​​​ចូល​​​ចិត្តរស់នៅ​ក្នុង​តំបន់​នេះ។ ក្នុង​សេចក្ដី​ប្រកាសមួយចេញ​ផ្សាយលើ​គេហ​ទំព័រ​សាលា​រាជធានី​ ​លើក​ឡើង​ពីទិដ្ឋ​ភាព​​​ច្បាប់ ​សង្គម ​សេដ្ឋកិច្ច​ និង​បរិស្ថាន ដោយ​​វែក​ញែក​​​ថាមន្ត្រី​សាលាក្រុង​គ្មាន​ជម្រើស​ទេ ប៉ុន្ដែ​​​ ត្រូវ​តែ​ចាក់​បំពេញ​បឹង​ ហើយប្រគល់​​ទៅ​ឲ្យក្រុមហ៊ុន​ស៊ូកាគូអុីនដែលជា​ក្រុមហ៊ុន​ឯក​ជន​របស់​លោក​ ឡៅ​ ម៉េងឃិនសមាជិក​ព្រឹទ្ធសភាមកពី​គណ​បក្ស​ប្រជាជន​កម្ពុជា។ សាលារាជ​ធានី​បាន​លើក​ឡើង​ថា“ដោយ​​​សារការជួលស្នាក់នៅចម្រុះពីសំណាក់ប្រជាពលរដ្ឋគ្រប់ប្រភេទ បានប្រែក្លាយទីតាំងនេះទៅ​​ជាតំបន់អសន្តិសុខជាជម្រកនៃឧក្រិដ្ឋជនភេរវកម្មគ្រឿងញៀនពេស្យាចារក្រុម​​​បង​​​តូច ​​​បងធំ”។ ជា​លទ្ធផល​ បឹងកក់​ ទទួល​រង​នូវ “ការ​បាត់​​​បង់ទំនៀមទម្លាប់ប្រពៃណី វប្ប​ធម៌​ខ្មែរ”។ ការ​ស្ដី​បន្ទោស​ភាគ​ច្រើន​របស​់​សាលា​រាជធានី​ គឺ​ផ្ដោត​លើ​ទេសចរសម្ពាយដែល​ធ្វើ​​​​ ឲ្យ​តំបន់នេះ​មាន​កេរ្ដិ៍​ឈ្មោះ​មិនល្អ។សំណង់​អនាធិបតេយ្យ​នៅ​​ក្នុង​តំបន់នេះ​ក៏​​ធ្វើ​ឲ្យ​វា​​​មាន​​​​ការ​លំបាក​ក្នុង​ការ​ពន្លត់​អគ្គិភ័យ​ ដោយ​សារ​តែ​ផ្លូវ​ចង្អៀត​ ហើយ​កាក​សំណល់​​​ពុល​​​បាន​​​​ធ្វើ​ឲ្យផ្ទៃ​ទឹក​បឹង​នេះ​មាន​កំហាប់​ក្រាស់​។ សាលា​រាជ​ធានី​ក៏ចោទ​ប្រកាន់​អតីត​អ្នក​ភូមិនៅ​ក្នុង​តំបន់​នេះដែល​រាប់ពាន់​នាក់​ក្នុង​ចំណោម​នោះ​ ត្រូវ​បាន​បណ្ដេញ​ចេញ​ដោយ​​​​​ហិង្សានិង​ចោទថាបាន​ទន្ទ្រាន​លើ​ដីរដ្ឋ​  ដោយ​​​​សាង​សង់​លំនៅ​ដ្ឋាន​នៅ​លើ​ទឹក​។ហើយ​​​ខណៈ​​​ដែល​គ្រួសារ​ប្រជា​ពល​រដ្ឋ​ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ជា​ច្រើន​តវា៉​អំពី​បញ្ហា​ហិរញ្ញ​វត្ថុ​ចាប់​តាំង​ពីមានការ​បណ្ដេញ​ពួកគេ​ សាលា​រាជធានី​បាន​លើក​ឡើង​ថាស្ថាន​ភាព​ក្រីក្រ​...

ក្រុម​គ្រួសារ​ និង​​​សាច់ញាតិស្ត្រី​អ្នក​ភូមិ​បឹង​កក់​ ដែលកំពុង​ជាប់​ពន្ធនាគារ​សំុ​ឲ្យ​តុលាការ​ដោះ​លែង

កាល​ពី​ម្សិល​មិញសាច់ញាតិ​ និង​អ្នក​ជិត​ខាង​ បាន​ស្រែក​ច្រៀងស្រែក​យំនិង​ស្រែក​​​អង្វរ​នៅ​ខាង​ក្រៅ​របងក្រសួង​យុត្តិធម៌ដើម្បី​​​​សំុ​ឲ្យ​ដោះ​លែងស្ត្រី​ចំនួន​១៤​នាក់និង​បុរស​ម្នាក់ដែល​ត្រូវ​បាន​ចាប់​ខ្លួនកាល​ពី​សប្តាហ៍​មុនដោយសារការ​តវ៉ា​ប្រឆាំង​នឹងគម្រោង​អភិវឌ្ឍន៍អចលន​ទ្រព្យ​ដ៏​ចម្រូង​ចម្រាស​មួយរបស់​លោកឡៅម៉េងឃិនសមាជិក​ព្រឹទ្ធសភា​​​មកពីគណបក្ស​ប្រជា​ជន​កម្ពុជា។ អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ បាន​អំពាវ​នាវឲ្យ​ធនាគារ​ពិភព​លោករក្សា​បង្កកសាច់ប្រាក់​​​សម្រាប់​​​គម្រោងក្នុងប្រទេសកម្ពុជាដោយ​​​មាន​ការ​ព្រួយបារម្ភ​ ចំពោះ​របាយ​​​ការណ៍​ដែល​ផ្សព្វ​ផ្សាយ​ថាធនាគារ​ពិភព​លោក​កំពុង​តែ​រៀប​ចំ​ឲ្យ​លើ​កលែង​ការបង្កកកាល​ពី​ឆ្នាំ​មុនដើម្បីប្រឆាំងនឹង​​​ការបណ្តេញ​​​ប្រជាពល​​​រដ្ឋ​រាប់​ពាន់​គ្រួសារ​ ចេញ​ពី​តំបន់​បឹង​កក់ដើម្បី​បើក​ផ្លូវ​ឲ្យ​គម្រោង​អចលន​ទ្រព្យ​នេះ។ ស្ត្រី​១៣​នាក់ក្នុង​ចំណោម​ស្ត្រី​ ដែល​ជាប់​ឃំុ​ឃាំង​នោះត្រូវ​បាន​តុលាការផ្តន្ទាទោសកាល​ពី​ថ្ងៃ​ទី​២៤ខែ​ឧសភា ​ឲ្យ​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លះពី​បទ​ចោទ​ប្រកាន់​មួយ​ ដែល​ក្រុម​ការ​ពារ​សិទ្ធិ​មនុស្ស​ហៅ​ថា“ជា​បទ​ចោទ​ប្រ​កាន់​ប្រឌិត”ពាក់ព័ន្ធនឹង​ការ​តវ៉ា​អហិង្សា​របស់​ពួក​គេ​ ប្រឆាំង​នឹង​គម្រោង​របស់​សមាជិក​ព្រឹទ្ធសភារូប​នេះ។បុរស​ម្នាក់​ និង​ស្ត្រី​ម្នាក់​ទៀតត្រូវ​បាន​ចាប់​ខ្លួន​ដោយ​មិន​បាន​កាត់​ទោស​ ហើយ​កំពុង​ត្រូវ​ឃំុ​​​បណ្តោះ​​​អាសន្ន។ ការ​ចាប់​ខ្លួននិង​ការ​ផ្តន្ទាទោស​ទាំង​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ខឹង​សម្បា​ពី​សំណាក់​ក្រុម​​​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​ជាតិនិង​អន្តរជាតិក៏ដូចជាការ​តវ៉ា​​ស្ទើរតែរាល់ថ្ងៃដោយ​លើក​បដានិង​អំពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​ដោះ​លែង​ “មនុស្ស​១៥​នាក់”មកវិញ។ កាល​ពី​ម្សិល​មិញនៅ​ខាង​ក្រៅ​ក្រសួង​យុត្តិធម៌​ កូន​ប្រុស​ កូន​ស្រីរបស់​ស្ត្រី​ជាប់​​​ពន្ធនា​​​គារ​ បាន​បិទ​រូប​ថត​ម្តាយ​របស់​ពួក​គេ​នៅ​លើ​ថ្ងាសហើយ​កាន់​ផ្កា​ឈូកនៅ​ក្នុង​ដៃ​ទាំង​សង​ខាង​ ព្រម​ទាំង​ស្រែកសុំ​ឲ្យ​មាន​ការ​ដោះ​លែង​។ កុមារពោសុគន្ធកញ្ញាអាយុ​១១​ឆ្នាំដែល​ម្តាយ​របស់នាង​ គឺ​អ្នក​ស្រី​ តុលស្រី​ពៅក្នុង​ចំណោម​ស្ត្រី​ទាំង​១៣​នាក់​ ដែល​ត្រូវ​បាន​តុលាការផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​នោះបាន​និយាយថា“ម៉ាក់របស់​ខ្ញុំ​ គ្រាន់​តែ​ការ​ពារ​ផ្ទះ​របស់​យើង​ប៉ុណ្ណោះ។គាត់​មិន​បាន​​​លួច​ ឬប្លន់​អ្នក​ណា​ម្នាក់​ទេ​ គាត់​គ្រាន់​តែ​ការ​ពារ​ផ្ទះ​ឲ្យ​ខ្ញុំ​រស់​នៅ​ប៉ុណ្ណោះ”។ នាងបន្តទៀតថា“ខ្ញុំសុំឲ្យតុលាការដោះ​​​លែងម៉ាក់របស់ខ្ញុំ។ខ្ញុំមិនចង់ឲ្យបងប្អូនខ្ញុំ​​​កំព្រាទេពីព្រោះគេនៅក្មេងណាស់។ខ្ញុំ​​​អាចទ្រាំបានតែបង...

បណ្ដេញ​​​គ្រួសារ​​​អ្នក​​​ភូមិ​​នៅ​​​ក្នុងខេត្ត​មណ្ឌល​​​គិរីចេញ​​​ពី​​​លំនៅ​​​ដ្ឋាន​​​មុន​​​ពេល​​​កំណត់​​​របស់​​​រដ្ឋាភិបាល

កាល​​​ពី​​​ម្សិលមិញ កងកម្លាំង​​​សន្ដិសុខ​​​ និង​​​បុគ្គលិក​ក្រុម​​​ហ៊ុន​​​ចម្ការ​​​កៅ​​​ស៊ូរ​វៀត​​​ណាម​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី បាន​​​បណ្ដេញ​​អ្នក​​​ភូមិ​​​ឲ្យ​​​ចេញ​​​ពី​​​លំនៅដ្ឋាន​​​ខ្លួន​​​ មុន​​​ថ្ងៃ​​កំណត់​​​បណេ្ដញ​​​ចេញរបស់​រដ្ឋាភិបាលនៅ​ថ្ងៃ​នេះ។ ក្រុម​​​មន្ត្រី និង​​​អ្នក​​​ភូមិ​​​បាននិយាយថាអ្នកភូមិភាគ​ច្រើន​​ក្នុង​ចំណោម​​​​អ្នក​​​ភូមិ​ប្រហែល​​២០០​​​គ្រួសារ​​​នោះ បាន​​​ចាក​​​ចេញ​​​រួច​​​​​ហើយ។​​​​​​ដោយ​​​មាន​​​កម្លាំង​​​សន្ដិសុខ​​​ជាង​​​៣០០នាក់​​​ដាក់​​​ពង្រាយ​ក្នុង​ និង​នៅ​ជុំវិញ​ភូមិ​មួយ​នៅ​​​ក្នុង​ស្រុក​​​កោះ​​​ញែកនោះ ស្ថាន​​​ភាព​​​នេះ​ហាក់​ដូចជា​​​កំពុង​បង្កើន​វិធាន​ការ​បង្ក្រាប​របស់​​​​រដ្ឋាភិបាល ​​​ដែល​​​បាន​​​កើត​​​ឡើង​​​កាល​​​ពី​​​សប្ដាហ៍​​​មុន​​​ក្នុង​​​ខេត្ត​​​ក្រចេះ​​​ ដែល​​​នៅក្នុង​ការ​បង្ក្រាប​នោះ មាន​ក្មេង​​​ស្រី​​​អាយុ​​​១៤​​​ឆ្នាំ​​​ម្នាក់​ ត្រូវ​​​បាន​​​​​​បាញ់​​​សម្លាប់​​​ ខណៈពេល​​​កម្លាំង​​​សន្ដិសុខ​​២០០នាក់​​​​ ​​​បណ្តេញ​​​ប្រ​​​ជា​ពលរដ្ឋ​​​ចំនួន​​​៦០០​​​គ្រួសារ​​​ចេញ​​​ពី​​​លំនៅ​​​ដ្ឋាន​​​។ លោក​​​ ស្វាយ​​​ សំអាង អភិបាល​​​រង​​​ខេត្ត​​​មណ្ឌល​​​គិរី បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា បន្ទាប់ពីប្រជាពល​​​រដ្ឋ​​​ចំនួន​​​១២៧​​​គ្រួសារ​​​​សុខចិត្ត​​​ចាក​​​ចេញ​​​ដោយ​​​ខ្លួន​​​ឯង​នោះ​នៅមាន​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​ចំនួន​៦០គ្រួ​សារទៀត ​​​បន្ដ​​​រស់នៅ​​​ក្នុង​​​តំបន់​​​នេះ ។ លោក ស្វាយ សំអាត បាន​​​​​​មាន​​​ប្រសាសន៍​បន្ថែម​ថា “ពេល​​​នេះប្រជាពលរដ្ឋ​​​ចំនួន​​​១២៧​​​គ្រួសារ​​​សុខចិត្ត​រុះ​រើ​​​​ផ្ទះ​​​របស់​​​ខ្លួន​​​ និង​​​បាន​​​ចាក​​​ចេញ​​​ពី​​​តំបន់​​​នេះ​​​រួច​​​ហើយ។ យើង​​​បាន​​​ផ្ដល់​​​ជា​អង្ករ​​​២៥​គីឡូ​ក្រាម​​​ និង​​មី​​​មួយ​​​កេស​​​ឲ្យ​​​ពួក​គាត់។ យើង​​​មិន​​​បាន​​​បង្ខំ​​​ពួកគាត់​​ឲ្យ​​​ចាក​​​ចេញ​​​​នោះទេ”។ ប៉ុន្តែ​​​អ្នក​​​ភូមិ​​​បាន​​រៀប​រាប់​ពី​រឿងរ៉ាវ​​ផ្សេង​​ទៅ​វិញ គឺកង​​​​កម្លាំង​​​នគរបាល​​​ចល័ត​​​ពី​​​ផ្ទះ​​​មួយ​​​ទៅ​​​ផ្ទះ​​​មួយគាប​សង្កត់​ឲ្យ​​​​អ្នក​​​ភូមិ​​ទាំង​នោះ​​​​ចាក​ចេញ និងបានយក​​​រណារ​​​ម៉ាស៊ីន​​​អាររំលំ​ផ្ទះ​​​​​​របស់​​​ពួក​​​គាត់។អ្នក​​​ភូមិ​​​ម្នាក់​​​ឈ្មោះ ថា ដែល​​​​​​បដិ​សេធ​មិន​​​ប្រាប់​​​នាម​​​​ត្រកូលរបស់​​ខ្លួន ព្រោះខ្លាច​​​នគរបាល​រក​រឿង​នោះ បាន​និយាយ​ថា“ ពួក​គេគំរាម​​​យើងថា ប្រសិន​​​បើ​​​យើង​​​មិន​​​ព្រម​​​ចាក​​​ចេញ​​ ឬប្រសិនបើ​​​យើង​​​ហ៊ាន​​​តវ៉ា​នោះ​ពួកគេ​​​នឹង​​​ប្រើ​​​ប្រាស់​​​កម្លាំង​​​ប្រ​​​ដាប់​​​អាវុធ មក​​​​បណ្តេញ​​យើង​ចេញ”  ហើយគាត់​អះអាង​ថា ពួក​គេ​គំរាម​ចាប់​ខ្លួនអ្នក​ភូមិណា​ដែល​និយាយ​ជាមួយ​អ្នក​កាសែត។គាត់​​​​​​និយាយថា “ពួកគេ​​​​បំផ្លាញ​​​​ផ្ទះ​​​របស់​​​ខ្ញុំ។​​​ពេល​​​នេះ​​​ខ្ញុំ​​​បាន​​​បោះតង់​​​សម្រាប់​​​​ជ្រក​​​”។ គាត់​​​ក៏បាន​​​បញ្ជាក់​​​ផង​​​ដែរថា ​គ្រួសារ​​​ភាគ​ច្រើន​​​បាន​​​ចាក​​​ចេញ​​​រួចហើយ។ ប៉ុន្តែ​​​គាត់​​​​​​បាន​​និយាយថា គាត់និង​​​អ្នក​​​ភូមិ​​​ខ្លះទៀត​ ដែល​ត្រូវ​បាន​​​បង្ខំ​​​ឲ្យ​​​ចេញ​​​ពី​​​ផ្ទះនោះ បាន​​​បោះតង់​​​លើដី​​​​នោះ​សម្រាប់​​​​ស្នាក់​នៅ​។ ឈ្មោះ រិទ្ធ វណ្ណី អ្នកភូមិ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​ភូមិ​​​ប្រាំនាក់ ដែល​​​​​​គេច​​​ខ្លួន​​​មក​​​ភ្នំពេញ​កាលពី​​​ថ្ងៃពុធ​​​ដោយ​​​សង្ឃឹម​​​ថា នឹងអាច​​​សុំ​ជំនួយ​​​ពី​​​​អង្គការ​​​សិទ្ធិមនុស្ស​​​អាដហុក​​នោះ ​បាន​​​និយាយថា “ អ្នក​​​ភូមិ​​​ទាំង​​​អស់​​​កំពុង​​​ត្រូវ​​​បាន​​​គេ​​​គំរាមចាប់​​​ខ្លួន”។ ​​​អ្នកស្រីបាន​​​បន្ថែម​​​ថា “អ្នក​​​ភូមិ​​​ទាំង​អស់​មាន​​​ការ​​​ភ័​​យខ្លាច​​​ខ្លាំង​​​ណាស់”។ លោក ស្វាយសំអាង បាន​​​មាន​​​ប្រសាសន៍​​​​ថា គ្រួសារ​​​ដែល​​​នៅសេស​​​សល់​​​ទាំង​​​នោះ ​ត្រូវ​​​បាន​​​គេ​​​ទុក​​​ពេល​​​ឲ្យ​​​ពីរ​​​ថ្ងៃទៀត​​​សម្រាប់​​​រុះរើផ្ទះចាក​ចេញ​ ដោយ​​​ពន្យារពេល​​​កំណត់​​​ដែល​​​ត្រូវ​​​បណ្ដេញ​​​ចេញ​​​ដល់​​ថ្ងៃ​​​អាទិត្យ​​​វិញ។ ចាប់​តាំង​​​ពីសប្ដាហ៍មុន​​​មក​​​ម៉្លេះ ​ទាហាន​នគរបាល និង​​​កង​​​រាជអាវុធហត្ថ បាន​​​ដាក់​​​ពង្រាយនៅ​ក្នុង​និងនៅ​ជំុវិញ​ភូមិ​នេះ​ ដែល​​​ស្ថិត​​​ក្នុងដី​​​សម្បទាន​​​ទៅ​​​ឲ្យ​​​ក្រុម​​​ហ៊ុនចម្ការ​​​​កៅ​​​ស៊ូ​​​ ប៉ាស៊ីហ្វិក ជ័ញស្ដុក (Pacific Joint Stock)​កាលពី​​​ឆ្នាំ​​​មុន។ អ្នក​​​ភូមិ​​​ខ្លះ​​​បាន​​​អះអាងថា អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ពួកគាត់​​​ជាច្រើន​​​គ្រួសារ​​​រស់​​​នៅ​​លើ​​​ដី​​​នេះ កាលពី​​​ឆ្នាំ​​​មុន ដែល​ការ​​​អះ​​​​អាង​​​នេះ ត្រូវបានក្រុម​​​មន្ត្រី​​​បដិសេធ។ ​គ្រួសារ​​​​ខ្លះក៏បាន​​​និយាយថា ពួកគាត់​​​បាន​​​និង​​​កំពុង​​​រស់​​​នៅ​​​​​​លើ​​​ដី​​​នេះតាំង​​​ពី​​​ឆ្នាំ​​​២០០៩​​​មក​​​ម៉្លេះ គឺមុន​​​ពេល​​​រដ្ឋា​​​ភិបាល​​​​ប្រគល់​​​​ដី​​​នេះ​​ទៅ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​កៅ​​​ស៊ូនេះទៅ​ទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តំណាង​​​របស់​​​ក្រុម​​​ហ៊ុននេះមិនអាច​​​ទាក់​ទង​​​សុំ​​​ការ​បំភ្លឺ​បាន​​​ទេ៕ ប្រែ​​​សម្រួល​​​ដោយ  ហម សុផាណ្ណា

បណ្ដេញ​​​គ្រួសារ​​​អ្នក​​​ភូមិ​​នៅ​​​ក្នុងខេត្ត​មណ្ឌល​​​គិរីចេញ​​​ពី​​​លំនៅ​​​ដ្ឋាន​​​មុន​​​ពេល​​​កំណត់​​​របស់​​​រដ្ឋាភិបាល

កាល​​​ពី​​​ម្សិលមិញ កងកម្លាំង​​​សន្ដិសុខ​​​ និង​​​បុគ្គលិក​ក្រុម​​​ហ៊ុន​​​ចម្ការ​​​កៅ​​​ស៊ូរ​វៀត​​​ណាម​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី បាន​​​បណ្ដេញ​​អ្នក​​​ភូមិ​​​ឲ្យ​​​ចេញ​​​ពី​​​លំនៅដ្ឋាន​​​ខ្លួន​​​ មុន​​​ថ្ងៃ​​កំណត់​​​បណេ្ដញ​​​ចេញរបស់​រដ្ឋាភិបាលនៅ​ថ្ងៃ​នេះ។ ក្រុម​​​មន្ត្រី និង​​​អ្នក​​​ភូមិ​​​បាននិយាយថាអ្នកភូមិភាគ​ច្រើន​​ក្នុង​ចំណោម​​​​អ្នក​​​ភូមិ​ប្រហែល​​២០០​​​គ្រួសារ​​​នោះ បាន​​​ចាក​​​ចេញ​​​រួច​​​​​ហើយ។​​​ ​​​ដោយ​​​មាន​​​កម្លាំង​​​សន្ដិសុខ​​​ជាង​​​៣០០នាក់​​​ដាក់​​​ពង្រាយ​ក្នុង​ និង​នៅ​ជុំវិញ​ភូមិ​មួយ​នៅ​​​ក្នុង​ស្រុក​​​កោះ​​​ញែកនោះ ស្ថាន​​​ភាព​​​នេះ​ហាក់​ដូចជា​​​កំពុង​បង្កើន​វិធាន​ការ​បង្ក្រាប​របស់​​​​រដ្ឋាភិបាល ​​​ដែល​​​បាន​​​កើត​​​ឡើង​​​កាល​​​ពី​​​សប្ដាហ៍​​​មុន​​​ក្នុង​​​ខេត្ត​​​ក្រចេះ​​​ ដែល​​​នៅក្នុង​ការ​បង្ក្រាប​នោះ មាន​ក្មេង​​​ស្រី​​​អាយុ​​​១៤​​​ឆ្នាំ​​​ម្នាក់​ ត្រូវ​​​បាន​​​​​​បាញ់​​​សម្លាប់​​​ ខណៈពេល​​​កម្លាំង​​​សន្ដិសុខ​​២០០នាក់​​​​ ​​​បណ្តេញ​​​ប្រ​​​ជា​ពលរដ្ឋ​​​ចំនួន​​​៦០០​​​គ្រួសារ​​​ចេញ​​​ពី​​​លំនៅ​​​ដ្ឋាន​​​។ លោក​​​ ស្វាយ​​​ សំអាង អភិបាល​​​រង​​​ខេត្ត​​​មណ្ឌល​​​គិរី បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា បន្ទាប់ពីប្រជាពល​​​រដ្ឋ​​​ចំនួន​​​១២៧​​​គ្រួសារ​​​​សុខចិត្ត​​​ចាក​​​ចេញ​​​ដោយ​​​ខ្លួន​​​ឯង​នោះ​នៅមាន​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​ចំនួន​៦០គ្រួ​សារទៀត ​​​បន្ដ​​​រស់នៅ​​​ក្នុង​​​តំបន់​​​នេះ ។ លោក ស្វាយ សំអាត បាន​​​​​​មាន​​​ប្រសាសន៍​បន្ថែម​ថា “ពេល​​​នេះប្រជាពលរដ្ឋ​​​ចំនួន​​​១២៧​​​គ្រួសារ​​​សុខចិត្ត​រុះ​រើ​​​​ផ្ទះ​​​របស់​​​ខ្លួន​​​ និង​​​បាន​​​ចាក​​​ចេញ​​​ពី​​​តំបន់​​​នេះ​​​រួច​​​ហើយ។ យើង​​​បាន​​​ផ្ដល់​​​ជា​អង្ករ​​​២៥​គីឡូ​ក្រាម​​​ និង​​មី​​​មួយ​​​កេស​​​ឲ្យ​​​ពួក​គាត់។ យើង​​​មិន​​​បាន​​​បង្ខំ​​​ពួកគាត់​​ឲ្យ​​​ចាក​​​ចេញ​​​​នោះទេ”។ ប៉ុន្តែ​​​អ្នក​​​ភូមិ​​​បាន​​រៀប​រាប់​ពី​រឿងរ៉ាវ​​ផ្សេង​​ទៅ​វិញ គឺកង​​​​កម្លាំង​​​នគរបាល​​​ចល័ត​​​ពី​​​ផ្ទះ​​​មួយ​​​ទៅ​​​ផ្ទះ​​​មួយគាប​សង្កត់​ឲ្យ​​​​អ្នក​​​ភូមិ​​ទាំង​នោះ​​​​ចាក​ចេញ និងបានយក​​​រណារ​​​ម៉ាស៊ីន​​​អាររំលំ​ផ្ទះ​​​​​​របស់​​​ពួក​​​គាត់។ អ្នក​​​ភូមិ​​​ម្នាក់​​​ឈ្មោះ ថា ដែល​​​​​​បដិ​សេធ​មិន​​​ប្រាប់​​​នាម​​​​ត្រកូលរបស់​​ខ្លួន ព្រោះខ្លាច​​​នគរបាល​រក​រឿង​នោះ បាន​និយាយ​ថា“ ពួក​គេគំរាម​​​យើងថា ប្រសិន​​​បើ​​​យើង​​​មិន​​​ព្រម​​​ចាក​​​ចេញ​​ ឬប្រសិនបើ​​​យើង​​​ហ៊ាន​​​តវ៉ា​នោះ​ពួកគេ​​​នឹង​​​ប្រើ​​​ប្រាស់​​​កម្លាំង​​​ប្រ​​​ដាប់​​​អាវុធ មក​​​​បណ្តេញ​​យើង​ចេញ”  ហើយគាត់​អះអាង​ថា ពួក​គេ​គំរាម​ចាប់​ខ្លួនអ្នក​ភូមិណា​ដែល​និយាយ​ជាមួយ​អ្នក​កាសែត។ គាត់​​​​​​និយាយថា “ពួកគេ​​​​បំផ្លាញ​​​​ផ្ទះ​​​របស់​​​ខ្ញុំ។​​​ពេល​​​នេះ​​​ខ្ញុំ​​​បាន​​​បោះតង់​​​សម្រាប់​​​​ជ្រក​​​”។ គាត់​​​ក៏បាន​​​បញ្ជាក់​​​ផង​​​ដែរថា ​គ្រួសារ​​​ភាគ​ច្រើន​​​បាន​​​ចាក​​​ចេញ​​​រួចហើយ។ ប៉ុន្តែ​​​គាត់​​​​​​បាន ​​​​និយាយថា គាត់និង​​​អ្នក​​​ភូមិ​​​ខ្លះទៀត​ ដែល​ត្រូវ​បាន​​​បង្ខំ​​​ឲ្យ​​​ចេញ​​​ពី​​​ផ្ទះនោះ បាន​​​បោះតង់​​​លើដី​​​​នោះ​សម្រាប់​​​​ស្នាក់​នៅ​។ ឈ្មោះ រិទ្ធ វណ្ណី អ្នកភូមិ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​ភូមិ​​​ប្រាំនាក់ ដែល​​​​​​គេច​​​ខ្លួន​​​មក​​​ភ្នំពេញ​កាលពី​​​ថ្ងៃពុធ​​​ដោយ​​​សង្ឃឹម​​​ថា នឹងអាច​​​សុំ​ជំនួយ​​​ពី​​​​អង្គការ​​សិទ្ធិមនុស្ស​​​អាដហុក​​នោះ ​បាន​​​និយាយថា “ អ្នក​​​ភូមិ​​​ទាំង​​​អស់​​​កំពុង​​​ត្រូវ​​​បាន​​​គេ​​​គំរាមចាប់​​​ខ្លួន”។ ​​​អ្នកស្រីបាន​​​បន្ថែម​​​ថា “អ្នក​​​ភូមិ​​​ទាំង​អស់​មាន​​​ការ​​​ភ័​​យខ្លាច​​​ខ្លាំង​​​ណាស់”។ លោក ស្វាយសំអាង បាន​​​មាន​​​ប្រសាសន៍​​​​ថា គ្រួសារ​​​ដែល​​​នៅសេស​​​សល់​​​ទាំង​​​នោះ ​ត្រូវ​​​បាន​​​គេ​​​ទុក​​​ពេល​​​ឲ្យ​​​ពីរ​​​ថ្ងៃទៀត​​​សម្រាប់​​​រុះរើផ្ទះចាក​ចេញ​ ដោយ​​​ពន្យារពេល​​​កំណត់​​​ដែល​​​ត្រូវ​​​បណ្ដេញ​​​ចេញ​​​ដល់​​ថ្ងៃ​​​អាទិត្យ​​​វិញ។ ចាប់​តាំង​​​ពីសប្ដាហ៍មុន​​​មក​​​ម៉្លេះ ​ទាហាន​នគរបាល និង​​​កង​​​រាជអាវុធហត្ថ បាន​​​ដាក់​​​ពង្រាយនៅ​ក្នុង​និងនៅ​ជំុវិញ​ភូមិ​នេះ​ ដែល​​​ស្ថិត​​​ក្នុងដី​​​សម្បទាន​​​ទៅ​​​ឲ្យ​​​ក្រុម​​​ហ៊ុនចម្ការ​​​​កៅ​​​ស៊ូ​​​ ប៉ាស៊ីហ្វិក ជ័ញស្ដុក (Pacific Joint Stock)​កាលពី​​​ឆ្នាំ​​​មុន។ អ្នក​​​ភូមិ​​​ខ្លះ​​​បាន​​​អះអាងថា អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ពួកគាត់​​​ជាច្រើន​​​គ្រួសារ​​​រស់​​​នៅ​​លើ​​​ដី​​​នេះ កាលពី​​​ឆ្នាំ​​​មុន ដែល​ការ ​​​អះ​​​​អាង​​​នេះ ត្រូវបានក្រុម​​​មន្ត្រី​​​បដិសេធ។ ​គ្រួសារ​​​​ខ្លះក៏បាន​​​និយាយថា ពួកគាត់​​​បាន​​​និង​​​កំពុង​​​រស់​​​នៅ​​​​​​លើ​​​ដី​​​នេះតាំង​​​ពី​​​ឆ្នាំ​​​២០០៩​​​មក​​​ម៉្លេះ គឺមុន​​​ពេល​​​រដ្ឋា​​​ភិបាល​​​​ប្រគល់​​​​ដី​​​នេះ​​ទៅ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​កៅ​​​ស៊ូនេះទៅ​ទៀត។​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​តំណាង​​​របស់​​​ក្រុម​​​ហ៊ុននេះមិនអាច​​​ទាក់​ទង​​​សុំ​​​ការ​បំភ្លឺ​បាន​​​ទេ៕ ប្រែ​​​សម្រួល​​​ដោយ  ហម សុផាណ្ណា

ក្រុម​ហ៊ុនឯក​ជន​ត្រៀម​ខ្លួន​ចុ​ះ​បញ្ជី​នៅក្នុង​ផ្សារមូល​បត្រ​កម្ពុជា​ជាមួយ​នឹងការ​ប្រុង​ប្រយ័ត្នខ្ពស់​

គិត​មកទល់​ថ្ងៃ​ទី១៨​ខែ​ឧសភា មាន​ក្រុម​ហ៊ុន​តែ​មួយ​គត់​ និង​ដំបូងគេ​ ដែល​បា​ន​ចុះ​បញ្ជី​​ក្នុង​ផ្សារមូល​បត្រ​កម្ពុជា គឺ​ក្រុម​ហ៊ុន​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ ដែល​ត្រូវ​បាន​គេ​មើល​ឃើញថា តម្លៃ​ហ៊ុន​របស់​ខ្លួន​បាន​កើន​ឡើង​ប្រហែល​៥០​ភាគរយ​ នៅក្នុង​ថ្ងៃ​ជួញ​​ដ​ូរ​ដំបូង​ បន្ទាប់​មក​ បាន​ធ្លាក​់ចុះ​ជាលំដាប់​​ក្នុងរយៈពេល​ពីរ​សប្តាហ៍។ តាំង​ពីពេល​នោះមក​ តម្លៃ​ហ៊ុន​របស់​ក្រុម​ហ៊ុន​រដ្ឋមួយ​នេះបាន​កើន​ឡើង​វិញ និង​តម្លៃ​ត្រូវ​បានបិទ​នៅ​ត្រឹម​ ៧.៣៥០រៀល (១,៨៤​ដុល្លារ​) កាលពីថ្ងៃ​សុក្រ  ខ្ពស់​ជាងតម្លៃ​ប្រកាស​លក់​ហ៊ុន​ជាសាធារ​ណៈ​លើកដំបូង​កាលពីខែ​មេសា ពោល​គឺ​ ក្នុងពេល​នោះហ៊ុន​មានតម្លៃ​៦.៣០០រៀ​ល (១,៥៨ដុល្លារ​)។ ប៉ុន្តែ​ ក្រុម​វិនិយោគិន​បាន​និយាយថា ការ​ធ្លាក​់ថ្លៃ​ជាបន្តបន្ទាប់​បែប​នេះ មើល​ទៅ​បាន​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ឯក​ជន​មួយ​ចំនួន​គិត​គូរដោយ​យកចិត្ត​ទុកដាក់​ខ្ពស់​ អំពី​ដំណើរ​ការ​រៀប​ចំ​ប្រកាស​លក់​ហ៊ុន​ជា​​ សាធារណៈ​លើក​ដំបូង​ (អាយភីអូ) របស់​ខ្លួន​។ ទោះ​បីជា​ដំណាក់​កាល​ចាប់​ផ្តើម​ហាក់​ដូចជា​ផ្តល់​​ភាពអំណោយ​ផលក៏ដោយ ក៏​​​វិស័យ​ឯក​​ជន​ប្រហែល​ជា​ត្រូវការ​ពេល​វេលាមួយឆ្នាំ ឬយូរ​ជាងនេះ​ ដើម្បីធ្វើ​ការ​សម្រេ​ចចិត្ត​ចុះបញ្ជី​ក្នុង​ផ្សារមូល​បត្រ​កម្ពុជា​ ដើម្បី​ប្រមូល​ទុន​បន្ថែម។ លោក តាន់ មុន្នីវណ្ណ អនុ​ប្រធាន​ក្រុម​ហ៊ុន ម៉ុង ឫទ្ធី គ្រុប​ ដែល​ជា​ក្រុម​ហ៊ុន​មាន​មុខ​ជំនួញ​ចម្រុះ ដោយបាន​ប្រើ​ឈ្មោះ​លោក ម៉ុង ឫទ្ធី ​ប្រធាន​ក្រុម​ហ៊ុន និង​ជា​សមាជិក​ព្រឹទ្ធសភា​មកពីគណបក្សប្រជា​ជន​កម្ពុជា បាន​មានប្រសា​សន៍ថា “យើង​កំពុង​រៀប​ចំឯកសារ​សម្រាប់​ដំណើរ​ការ​ចុះ​បញ្ជីក្នុងផ្សារមូលបត្រ​ហើយ”។     លោក​បានបន្ថែម​ថា ក្រុម​ហ៊ុន​នេះ​កំពុង​ពិចារ​ណា​​ចុះ​បញ្ជី​បុត្រ​សម្ពន្ធ​អាជីវកម្ម​កៅស៊ូ និង​កសិដ្ឋាន​ចញ្ចឹម​ជ្រូក​របស់​ខ្លួនមុនគេ។ លោក តាន់ មុន្នីវណ្ណ បាន​មាន​ប្រសា​សន៍ថា “ប៉ុន្តែ​ យើង​នៅ​ស្ទាក់​ស្ទើរ​នៅ​ឡើ​យ ដោយ​សារតែ​នៅ​លើទីផ្សារ​មូល​បត្រ​មាន​ការ​ប្រែ​ប្រួល​ថ្លៃ​​ខ្លាំ​ងពេក”។ តាមពិត​ទៅ​ ដរាប​ណា​មូ​លនិធិវិនិ​យោ​គ និង​ក្រុម​វិនិយោគិន​មកពីស្ថាប័ន​នានា​ ចាប់ផ្តើមធ្វើ​ឲ្យ​វិនិយោគិន​ទូទៅ​ដែល​ ចាប់​អារម្មណ៍លើ​ ដំណើរ​ការ​ជួញ​ដូរ​ ដែល​ផ្តល់​ប្រាក់​ចំណេញ​យ៉ាង​ឆាប​់រហ័សនោះ អស្ថិរភាព​នៅ​លើ​ទីផ្សារអាច​នឹង​នៅ​តែ​មាន​។ មានន័យថា ក្រុម​ហ៊ុន​ឯក​ជន​អាច​នឹង​ត្រូវ​រង់ចាំឱកាស​ល្អ​ ដើម្បី​ចុះ​បញ្ជី ​​នៅ​ពេល​ខ្លួន​មាន​សមត្ថភាព​ផ្តល់ទំនុក​ចិត្ត​គ្រប់​គ្រាន់​ដល់​សាធារណ​ជន​ក្នុងដំណើរ​ការ​ ជួញ​ដូរ​ភាគ​ហ៊ុន​របស់​ខ្លួន​។ ស្ថានភាព​ប្រ​ហាក់​ប្រហែល​គ្នាមួយ​បានកើនឡើង​នៅ​...

បេសកជន​​​សិទ្ធិ​​​មនុស្ស​​​អង្គការ​​​សហ​​​ប្រ​​​ជាជាតិចុះ​ទៅ​មើល​សហគមន៍​​​​បុរី​​​កីឡា​​​ដែល​​​ត្រូវ​​​បណ្ដេញ

​​​​​បន្ទាប់​​​ពី​​​លោក​​​បាន​​​ចុះ​​​សួរ​​​សុខ​​​ទុក្ខ​​​អ្នក​ភូមិ​សហគមន៍បុរីកីឡា​កាលពី​​​ព្រឹក​​​ម្សិល​​​មិញនេះ បេសកជន​​​សិទ្ធិ​​​មនុស្ស​​​អង្គការ​​​សហ​​​ប្រ​​​ជា​ជាតិប្រចាំ​​កម្ពុជា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​​“ មាន​ការ​ព្រួយបារម្ភ​យ៉ាង​​​ខ្លាំង” អំពី​​​ស្ថាន​ភាព​​​​រស់​​​នៅ​​​របស់​​​អ្នក​​​ភូមិ​​​ជាង​​​១០០​​​គ្រួសារ ​​​ដែល​​​ត្រូវ​​​បណ្តេញ​ចេញ​ទាំង​បង្ខំ​​​​​​ពី​​​លំនៅដ្ឋានរបស់ខ្លួន​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​កាលពី​​​ខែ​​​មករា។ ​​​ចាប់​តាំង​ពី​​​​នគរបាល​​​បាន​​​បង្ខំ​​​អ្នក​​​ភូមិ​​​ចំនួន​​​១២០​​​គ្រួសារ ​​​ចេញ​​​ពី​​​សហគមន៍​​​បុរី​​​កីឡា​​​ កាលពី​​​ថ្ងៃទី​​​៣ ខែ​​​មករា និង​​​បាន​​​ឲ្យ​​​ត្រាក់ទ័រ​ឈូសកម្ទេច​លំនៅ​​​ដ្ឋាន​​​បណ្ដោះ​​​អាសន្ន​​​របស់​​​ពួក​​​គាត់​​នោះ ពួកគាត់​​​ភាគ​​​ច្រើន​​​បាន​ស្នាក់​នៅ​​​តាម​​​​ច្រក​​​ជណ្ដើរ​ក្នុង​​​​​​អគារ​​​ និង​នៅ​​តាម​ផ្លូវតូច​​​ៗនៅ​​ចន្លោះ​​​អគារដែល​នៅ​ក្បែរ​នោះ។ ពួកគាត់​​​បាន​​​ទាមទារ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ឯក​ជន​​​ផានអីុមិុច ​​​ដែល​​​ជា​​​​​អ្នក​កាន់​កាប់​កន្លែង​ដេញ​ប្រជាជន​ចេញ និង​​​ជាម្ចាស់អគារទាំង​នោះ​​សាងសង់​​​បង្ហើយ​​​អគារ​​​ពីរទៀត​​​ដែល​​​​​​បានសន្យា​​​ថា​​​ផ្តល់ឲ្យ​​​ពួក​​​គាត់នោះ​​​។ លោក​​​ សុរិយា ស៊ូបេឌី (Surya Subedi)បេសកជន​​​អង្គការ​​​សហ​​​ប្រ​​​ជាជាតិ បាន​​​ចុះ​​​ដល់​កន្លែងនោះ​​​​ និង​​​បានសំណេះ​​​សំណាល​​​​ជាមួយ​​​គ្រួសារទាំង​​​នោះ ជាផ្នែក​មួយ​នៃ​ដំណើរ​​​ទស្សនកិច្ច​​ចុង​ក្រោយ​​របស់​​​លោក​​​រយៈពេល​​​មួយ​​​សប្ដាហ៍​​​នៅ​​​កម្ពុជា ដើម្បី​​ពិនិត្យ​​​ផល​​​ប៉ះ​​​ពាល់​​​​ដោយ​សារ​​​​ដី​​​សម្បទាន​​​មក​​​លើ​​​ប្រ​​​ជាពល​​​រដ្ឋ​​​ក្នុង​​​មូល​​​ដ្ឋាន​​​នេះ។ លោក​​​បាន​​​ប្រាប់​​​អ្នក​​​ភូមិថា “ បន្ទាប់​​​ពីខ្ញុំ​បាន​ចុះ​ពិនិត្យ​មើល​កាល​ពី​​​ព្រឹក​​​មិញ​នេះខ្ញុំ​​​មាន​ការ​ព្រួយ​បារម្ភខ្លាំង​ណាស់​​​​​អំពី​​​ស្ថាន​​​ភាព​​​របស់​​​បងប្អូន​ទាំង​​​អស់​​​គ្នា។ ការ​បង្ខំ​​​​ឲ្យ​បងប្អូន​​​​រស់​​​នៅ​​ក្នុង​ស្ថាន​ភាព​បែប​នេះហាក់ដូច​​​ជា​​​មិន​​​សមសោះ​​​សម្រាប់​សតវត្សរ៍ទី២១​នេះ។ ខ្ញុំ​អាណិត​​​អាសូរ​បងប្អូន​ខ្លាំង​ណាស់​ដែល​រស់​នៅ​ក្នុង​ស្ថាន​ភាព​បែប​នេះ​​​”។ លោក​​​ ស៊ូបេឌី មិន​​​ហ៊ាន​​​ធានាទេ​​​ ប៉ុន្តែ​​​​បានថ្លែងថា លោក​​​នឹង​​​លើកពី​​​ទុក​​​្ខ​លំបាក​​​​របស់​​​ពួកគាត់​​​ទៅ​​​ពិភាក្សា​​​ជាមួយ​​​រដ្ឋា​ភិបាល​​​។ លោក​​​គ្រោង​​​នឹង​​​ដាក់​ជូនរបាយ​ការណ៍​​​មួយ​​​​​អំពី​លទ្ធ​ផល​នៃ​ការ​សើុប​អង្កេត​របស់​លោក​​​ទៅ​​​អង្គការ​​​​សហ​​​ប្រជា​​​ជាតិ​​​នៅ​ខែ​​​កញ្ញា​​​។ គ្រួសារ​​​អ្នកភូមិ​​​បុរីកីឡា​​​ ​​​​​​ដែល​​​អ្នក​ខ្លះ​បាន​​​​​​បង្ហូរ​​​ទឹក​​​ភ្នែក​​​ពេល​​​ជួប​​​លោក ​​​ស៊ូបេឌី បាន​​​និយាយ​​​ថា​​​ ពួក​​​គាត់​​​ត្រូវ​​​បាន​​​លើក​​​ទឹកចិត្ត​​​ដោយ​​​​ដំណើរទស្សនកិច្ចនេះ​​​។ អ្នក​​​ភូមិ​​​ឈ្មោះ​​​ យ៉ាន ​​ភឿន បាន​​​និយាយថា​​​ “​​​ខ្ញុំ​ជឿថា លោក ​​​ស៊ូបេឌី នឹង​​​ដោះស្រាយ​​​បញ្ចប់​​​ជម្លោះដីធ្លី​​​របស់​​​យើង​​​។ ខ្ញុំជឿជាក់​​​លើលោក​​​ ស៊ូបេឌី ពីព្រោះ​​​លោក​​​បាន​​​ប្រាប់​អ្នក​​​ភូមិ​​​ថា លោកនឹង​​​ពាំ​នាំ​យក​​​រឿង​​​នេះ​​​ទៅ​ពិភាក្សា​​​ជាមួ​​​យ​រដ្ឋាភិបាល​​​”។ អ្នកភូមិម្នាក់​​​ទៀត​​​ឈ្មោះ​​​ ជំុ ងា៉ន់ បាន​​បន្ថែម​​​​ថា​​​ “ខ្ញុំសប្បាយចិត្ត​​​ខ្លាំង​​​ណាស់​​​ដែល​​​បាន​​​ជួប​​​ជាមួយលោក​​​ ស៊ូបេឌី  ពីព្រោះ​​​លោកគឺជា​​​បេសកជន​​​សិទ្ធិមនុស្ស​​​អង្គការ​​​សហ​ប្រជា​ជាតិ​​​ហើយ​​​យើង​​​សង្ឃឹមថា  ​​​បញ្ហារបស់យើងនឹងត្រូវបានដោះស្រាយ  ​​​ហើយ​​​យើង​​​អាច​ទទួល​​បាន​​​លទ្ធផល​ល្អក្នុង​ពេល​​​ឆាប់ៗនេះ​​​”។  ប៉ុន្តែ​​​ ក្រុមហ៊ុន​​​ផានអុីមិុច​​​នៅតែ​​​អះ​អាង​ថា គ្រួសារ​​​ទាំង​​​នេះ​​​ពុំមាន​​​សិទ្ធិ​​​ទទួល​​​បាន​​​លំនៅដ្ឋានក្នុងអគាររបស់ក្រុម​​​ហ៊ុន​​​ទេ​​​។ អ្នក​ស្រី ស៊ុយ សុផាន នាយិកាក្រុម​​​ហ៊ុន​​​នេះ​​​បាន​​​និយាយ​​​ថា​​​ “អ្នក​​​តវ៉ាទាំង​​​នោះ​​​ពំុ​​​ មាន​​​ឯកសារ​​​គ្រប់គ្រាន់​​​ដើម្បី​​​ទទួល​​​បាន​​​ផ្ទះ​​​ពី​ក្រុមហ៊ុនទេ”៕        ប្រែសម្រួលដោយ​​​ ហម សុផាណ្ណា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋាភិបា​ល​កម្ពុជា​ បដិ​សេធ​​ចំ​ពោះ​កា​រ​អះ​អា​ង​​របស់​ប្រទេស​ថៃ​ថា​​មា​ន​គ្រាប់​មីន​ថ្មីកប់នៅ​ព្រះវិហារ

កា​ល​ព​ី​ថ្ងៃ​សៅរ៍ ក្រសួ​ង​កា​របរទេស​បា​ន​ច្រាន​ចោល​​កា​រ​អ​ះ​អា​ង​​របស់​ប្រ​ទេ​ស​​ថៃ​​ថា ទាហា​ន​ថៃ​ម្នាក​់​បា​ន​រ​ង​របួ​ស ​​កា​ល​ពី​​សប្តាហ៍​មុន​ គឺ​​ដោ​យ​សា​រ​ជាន់មី​នទើបដាក់​ថ្មី​របស់​​កម្ពុជា​ និង​ស្តី​បន្ទោស​ប្រទេស​ជិត​ខា​ង​របស់​ខ្លួន​​​ចំពោ​ះ​កា​រ​​ចោទ​​ប្រកាន់​នេះ។ កាសែត​បា​ង​​កកប៉ុស្តិ៍​ បាន​​ចេញផ្សាយ​អត្ថ​បទ​មួយ​​កាលពី​ថ្ងៃអាទិត្យ​​ ដោយដកស្រង់​សម្តីរបស់​លោក ថា​នី ថុ​ង​ផាកឌី អ​្ន​ក​នាំ​ពាក្យ​​របស់​​ក្រសួ​ង​កា​រ​បរទេស​ថៃ​ ដែលបា​ន​លើក​ឡើង​ថា ​ទាហា​ន​ថៃ​ម្នាក់​​ឈ្មោះ ឆាទ្រី កែវ​ប្រា​​សាន ​(Chatree Kaewprasan)បា​ន​ជាន​់មី​ន​​ផ្ទុះ​​ត្រូវ​​ជើង​ស្តាំ​ កា​ល​ពី​​ថ្ងៃ​​ពុធ ពេល​កំពុងដើរ​​​ល្បាត​នៅក្នុងតំបន់​​ក្បែរប្រា​សាទ​ព្រះ​វិ​ហា​រ ហើយ​បា​ន​​​បន្ទោស​ប្រទេសកម្ពុជា​ថា “​នៅ​តែ​បន្ត​ប្រឹ​ង​ប្រែង​ដាក់​មី​ន” ​ក្នុង​តំ​ប​ន់​នេះ​។ តា​ម​​សេ​ចក្តី​រា​យកា​រ​ណ៍នោះ លោក​ ថានី​បា​ន​និយាយថា “ហេត​ុកា​រ​ណ៍​នេះ ​បង្ហាញ​ឲ្យយ៉ាងច្បាស់នូវទង្វើ​​​រំ​លោភ​​អធិ​បតេយ្យ​ភាព​របស់​ថៃ​ និង​ធ្វើ​ឲ្យ​ទាហា​ន​​ថៃ​​ម្នាក់​រង​របួស​ធ្ងន់​ធ្ងរ”។ ​នៅ​ក្នុង​​ចម្លើយ​តបរបស់ខ្លួន ក្រសួ​ង​ការ​​ប​រទេស​បា​ន​​បដិ​សេធ​ដា​ច់​អ​ហង្កា​រចំ​ពោះ​ការ​អះ​អា​ង​នេះ​ ដោ​យ​​​​លើកឡើងថា ​អតីត​កង​ទ័ពខ្មែ​រ​ក្រហម​បា​ន​ដាក់​មីន​​នៅ​តាមព្រំ​ដែ​ន​​ច្រើ​ន​ឆ្នាំ​មក​ហើយ។ ក្រសួ​ង​នេះ​បា​ន​លើ​ក​ឡើង​ថា“តំ​បន់​នៅ​ក្បែរប្រាសាទ​​ព្រះ​វិ​ហា​រ ដែល​ទា​ហា​ន​​ថៃបាន​ជាន់គ្រាប់​មី​ន​នោះ កន្លង​មកនៅក្នុងសម័យ​សង្គ្រាម ទីនោះធ្លាប់ជាសម​រ​ភូមិ​ និ​ង​ជាកន្លែង​​លាក់ខ្លួន​​របស់​កង​កម្លាំ​ង​​ខ្មែរ​ក្រហម​​ ដែល​ពួកគេ​ចាំបាច់ត្រូវតែ​ដា​ក់​មីន​​ ដើម្បី​កា​រ​ពារ​ទី​តាំ​ង​របស់​​ខ្លួន​​”។ កេរដំ​ណែល​នោះ​ បា​នធ្វើឲ្យ​ប្រទេ​ស​កម្ពុជា​ មានឈ្មោះស្ថិត​ក្នុង​ច​ំ​ណោម​​បណ្តា​ប្រទេ​ស​ ដែ​ល​មា​ន​គ្រាប់មី​​ន​កប់​ក្នុង​ដី​ច្រើន​​ជាងគេបំផុតនៅលើ​ពិភព​លោក។ ហើយ​​បើទោះ​ជា​ចំ​នួ​នជនរងគ្រោះ​ធ្លាក់​ចុះ​ជា​ប​ន្ត​បន្ទាប់​ក៏​ដោ​យ ក៏​គ្រាប់​មី​ន​ ​និង​គ្រាប​់បែ​ក​ចាស់​ៗ​នៅ​បន្ត​​សម្លាប់​​ឬធ្វើ​ឲ្យ​ពិ​កា​រ​ជនជាតិ​ខ្មែរ​រាប់​សិ​បនា​ក់ជា​​រៀង​រាល់​ឆ្នាំ​។ ក្រសួ​ង​​បន្ថែម​ទៀត​ថា“វា​ជា​ការ​​ក្រៀម​ក្រំយ៉ាងក្រៃ​លែ​ង​ និង​សូម​​បដិ​សេធ​​ចំ​ពោះ​កា​រ​​ចោទ​ប្រកាន់​មកលើប្រទេស​​កម្ពុជាដោយ​គ្មាន​មូលដ្ឋាន​នេះ​ នៅ​ពេល​​​កា​រ​ផ្ទុះមីន​នៅតែ​កើត​ឡើង​ជា​ធម្មតា​ សូម្បី​នៅ​ក្នុ​ង​កន្លែ​ង​មា​ន​មនុស្ស​​រស់​នៅ​ និងដីធ្លាប់ធ្វើ​កសិ​កម្ម​​ជា​ច្រើ​ន​ឆ្នាំ​ បន្ទាប​់ពី​​សង្គ្រាម​បា​ន​​បញ្ចប់ទៅ​ហើយ​ក៏ដោ​យ​”។ ថ្មីៗនេះ ព្រំ​ដែ​ន​នៅ​ក្បែរ​​ប្រាសាទ​ព្រះ​​វិ​ហា​រ​ត្រូវបា​នដាក់​ពង្រាយកងទ័ពជាច្រើន​ដោ​យភាគីថៃ ​និង​​ភាគីកម្ពុជា​ ចាប់​តាំ​ង​ពីមា​ន​​កា​រ​ប៉ះ​ទង្គិច​គ្នា​លើក​ដំបូ​ង​​នៅ​​ជុំ​វិញទឹកដី​មា​ន​វិវាទនៅ​ក្បែ​រនោះ​កាលពីឆ្នា​ំ​​២០០៨។​ ទាហា​ន​រាប់​សិប​នាក់​ បា​ន​​​ស្លាប់​ក្នុង​កា​រ​ប៉ះ​ទង្គិច​គ្នា​ជាបន្ត​បន្ទាប់ចាប់​​ពី​ពេល​នោះមកដែ​ល​ថ្មីៗ​នេះ​បា​ន​ផ្ទុះ​ឡើង​ក្នុង​ខែ​កុម្ភៈ​ ឆ្នាំ​មុន។ លោក ស្រី ឌឹក ឧត្តមសេនីយ៍ឯក នៃកង​យោធ​ពល​ខេមរភូមិន្ទ និងជាមេបញ្ជា​កា​រ​កង​ពលអន្តរាគមន៍​លេខ​៣ ដែ​ល​ឈរ​ជើង​​នៅ​​​ខេត្ត​ព្រះ​វិ​ហារ​​ ក៏​បា​ន​​បដិ​សេធ​ដែរ​ថា ​កម្ពុជា​មិន​បាន​ដាក់​មី​ន​​ថ្មីៗ​ទេ​ ហើយ​​កា​រ​​ផ្ទុះ​នេះ ​ពិត​ជា​ធ្វើ​ឲ្យ​ទាហា​ន​ថៃ​ពីរនាក់​​​របួស​មែន។ លោក​បាន​មា​ន​ប្រសាសន៍​​ថា...

មន្ត្រីយោធារបស់ប្រទេសថៃ​ផ្ដល់អំណះអំណាង​ផ្ទាល់​ខ្លួន​ទាក់​ទិន​នឹង​ការ​បាញ់​ប្រហារ​នៅ​ព្រំដែន​

ផ្ទុយគ្នា​ពី​សេចក្តី​រាយការណ៍​ពី​កង​កម្លាំង​​​ប្រដាប់​អាវុធ​កម្ពុជា​ យោធា​ថៃ​បាន​ឲ្យដឹង​កាល​​​ពី​ម្សិល​មិញ​ថា ប្រជាជន​​កម្ពុជា​ដែល​ទាហាន​របស់​ខ្លួន​បាន​បាញ់​ប្រហារ​នៅ​តាម​បណ្ដោយ​ព្រំដែនក្នុង​​ខេត្ត​ព្រះ​វិហារ​កាល​ពី​ថ្ងៃអាទិត្យ​ គឺជាអ្នក​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ទឹក​ដី​ថៃ។ បន្ទាប់​ពី​ហេតុការណ៍នេះកើត​ឡើង​ភ្លាម ឧត្ដម​សេនីយ៍​កងយោធពល​ខេមរ​ភូមិន្ទ​មួយ​រូបបាន​ឲ្យ​ដឹង​ថា រូប​លោក​ និង​ទាហាន​របស់​លោកបាន​បោះ​ជំរំនៅ​ភាគ​ខាង​ជើង ​ខេត្ត​​​ព្រះ​វិហារ​ដើម្បី​បំពេញ​ភារកិច្ច​រារាំង​អ្្នកកាប់​ឈើ​ខុស​ច្បាប់​មិន​ឲ្យ​​ចូលទឹក​ដី​ថៃ​ ស្រាប់​តែ​នៅ​ពេល​នោះ​ទាហាន​ថៃ​ បាន​បាញ់​ប្រហារ​មក​​​​លើ​ពួកគេ​ ដោយ​ពួក​គេ​មិនបាន​ធ្វើ​​អ្វី​ខុស​ឡើយ ហើយ​បាន​បណ្ដាល​ឲ្យ​ទាហាន​ម្នាក់​រង​របួស​ត្រូវជើង​ម្ខាង​។ ប៉ុន្ដែ​អ្នកនាំ​ពាក្យ​យោធាថៃ​ វរសេនីយ៍ឯក​សានសឺន កែវកាំ​ណឺត​ (Sansern Kaewkamnerd) បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្ដិ៍អំពី​ហេតុ​ការណ៍​ផ្សេង​ទៅ​វិញ​កាល​ពី​ម្សិលមិញ​។ វរសេនីយ៍ឯក សានសឺន បាន​ថ្លែង​ថា ពល​​​រដ្ឋកម្ពុជា​ទាំងនោះគឺជា​អ្្នក​កាប់​ឈើ​ខុស​ច្បាប់​ មិនមែន​ជាទាហាន​ទេ​ ហើយ​ពួក​គេ​បាន​ចូលទៅ​ក្នុង​ទឹក​ដី​ថៃ​ ដោយ​ខុស​ច្បាប់​...