Saturday, July 4, 2020
Home Authors Posts by Zsombor Peter

Zsombor Peter

565 POSTS 0 COMMENTS
Associate editor

រដ្ឋាភិបាល​​​ និងក្រុមហ៊ុនស៊ូកាគូ ស្ងាត់ស្ងៀម​ចំពោះ​គម្រោងអភិ​វឌ្ឍន៍​​​បឹងកក់នៅពេលអនាគត

រយ:ពេល​ប្រាំ​​បួន​ខែ ​​បន្ទាប់​ពី​ក្រុម​ហ៊ុន​​​ស៊ូ​​​កាគូ ​​​​​​ ដែល​​គាំ​​ទ្រ​ដោយ​​​​​ក្រុមហ៊ុនចិន របស់​លោកឡៅម៉េងឃិន ​សមា​ជិក​ព្រឹទ្ធ​សភា​​មក​ពី​​​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា ​​​​បាន​​​បញ្ចុះបឋម​​​សិលាសាង​សង់​​គម្រោង​​​​អចល​នទ្រព្យ​ដ៏​ចម្រូង​​​​​ចម្រាស​របស់​លោក​​នៅ​​​​លើ​​ដីអតីត​បឹង​កក់​ក្នុង​រាជ​ធានី​ភ្នំពេញ​មក  ​​​គម្រោង​​​​សាង​​​សង់​​​របស់​​​​ការដ្ឋាន​​នេះ​​​ទំនង​ជា​​បាន​ផ្អាក​ទៅ​ហើយ។        នៅ​ទី​បំផុតក្រុម​ហ៊ុនស៊ូកាគូ ​​បាន​​បញ្ចប់​ការ​បូម​ខ្សាច់​ជា​ច្រើន​លានតោន​ចាក់​​ដើម្បី​​​បំពេញ​​បឹង​នេះ​​​​​​​ កាល​​​ពី​សប្តាហ៍​មុន គឺ​​​​​ប្រ​​​ហែល​​​​​​​​​​​បី​ឆ្នាំ​​កន្លះ​ ​​ក្រោយ​​ពី​​បាន​ចាប់​ផ្តើម​​ និង​ក្រោយ​​ពី​​​​ការ​បណ្តេញ​ប្រជា​ពលរដ្ឋប្រ​មាណ​៣.០០០​​​​គ្រួសារ​ចេញ​​ ដោយរំលោភច្បាប់​ភូមិបាល។ នៅ​ក្នុង​ការ​ឆ្លើ​​យ​តប​​ដូច​​​​សព្វ​​មួយ​​ដង​​​​​​​មន្ត្រី​​​ក្នុងរាជធានីភ្នំពេញបាន​និយាយ​​​​កាលពី​​​សប្តាហ៍មុន​ថាខ្លួន​មិន​ដឹង​​​អ្វី​​​ទេ​​​​ អំពី​ជោគ​​​វាសនារបស់​​​ដី​​បឹងដែល​ត្រូ​វបាន​ចាក់​បំ​ពេញ​នេះឬ​​​ក៏​​បដិសេធ​មិន​ព្រមនិយាយ​​តែ​ម្តង។ នៅ​លើ​វាល​ខ្សាច់ដ៏ធំល្វឹង​ល្វើយ​​​ ​មាន​តែត្រាក់​ទ័រចត​ទុក​ចោល​ពីរគ្រឿងប៉ុណ្ណោះដោយ​​​​គ្មាន​​​​​បន្សល់​​​ទុក​​​អ្វី​ទាំង​​អស់​ ក្រៅ​តែ​​ការិយាល័យធ្វើ​ការ​មួយកន្លែង​​​​របស់​ក្រុម​ហ៊ុន​នេះ​ ដែល​គេ​ទុក​ចោល​​​ អំឡុង​​​​​​​ពេល​​​ចុះ​ទៅ​​ពិនិត្យ​​​​មើល​​​​​​​ដល់​ការដ្ឋាន​​​​​របស់​ក្រុម​ហ៊ុន​​ស៊ូកាគូ​​​​​ កាល​ពី​សប្តាហ៍​មុន។ ពីមុន ធ្លាប់មាន​សកម្ម​ភាព​​​មមាញឹក​ខ្លាំង​​​ណាស់នៅ​ពេល​​​លោកឡៅម៉េងឃិន ​​ចាប់​​​ផ្តើម​​ដាក់​ម៉ាស៊ីន​បុកគ្រឹះ​​ដ៏ធំ​មួយ​​ឲ្យ​ដំណើរ​ការ​នៅ​ក្នុងការដ្ឋាន​​​នេះ ​កាល​ពី​ខែ​កក្ក​ដា​ឆ្នាំ​​​​​​មុន។នាពេលនោះ ​​លោកកែបជុតិមា ​អភិបាល​​​រាជ​ធានី​ភ្នំពេញ ​​​​​និង​ភ្ញៀវ​រាប់​សិប​នាក់​​​ទៀតបា​ន​ត្រៀម​ខ្លួន​​​ ដើម្បី​​បង្ហាញ​​ផ្ទាំង​​​ប៉ាណូ​មួយ​​​​បង្ហាញ​ពី​ទស្សន​វិស័យ​​របស់​ខ្លួន​​សម្រាប់​​​​បឹង​នេះនៅពេលអនាគត​ ដោយ​​​មាន​​​អគារ​​កញ្ចក់​ខ្ពស់ៗនិង​​​ភូមិគ្រឹះ​លម្អ​​​ដោយ​​​ដើម​ឈើ​ដ៏ស្រស់​ស្អាត​​​​ និង​​​ប្រ​ព័ន្ធលូ​​​ទឹកខ្វាត់​​​ខ្វែង​​​​។ព្រះ​សង្ឃ​​​​ក៏​​​ត្រៀម​​ប្រោះ​​ព្រំ​​​ដល់​គម្រោង​អភិ​វឌ្ឍ​​ន៍​​​​​តំបន់​​​​​​​​​​​នេះដែរ។ តែទោះ​ជា​យ៉ាង​ណា...

ប្រធាន​អង្គការ​សិទ្ធ​ិមនុស្ស​សហប្រជាជាតិ​រិៈគន់​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​អង្គការក្រៅរដ្ឋាភិបាល

លោក​ស្រីណាវីភីឡៃ (Navi Pillay) ឧត្តម​ស្នងការ​សហ​ប្រជាជាតិ​​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​​​​កាល​ពី​ថ្ងៃ​ពុធ​ បាន​ចាត់ទុក​ប្រទេស​កម្ពុជាថា​ជាប្រទេសមួយ​​ស្ថិត​​​ក្នុង​ចំណោម​ប្រទេស​​​ប្រាំបី​​ ដែលមាន​​ច្បាប់​គ្រប់គ្រង​​អង្គការ​ក្រៅ​រដ្ឋាភិបាលព្រោះ​​ថា ​ច្បាប់​បែបនេះ​ “​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​មនុស្ស​”។ លោក​​ស្រីភីឡៃ​ បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ពី​អង្គការ​សហ​ប្រជាជាតិ​ថា“សង្គម​ស៊ីវិល​មួយ​ដែល​ឯករាជ្យនិង​មាន​ការ​ប្តេជ្ញាខ្ពស់​​និង​អាចធ្វើ​​ការ​ដោយសេរី​នោះគឺ​ជា​ផ្នែកមួយ​ដ៏​សំខាន់​​សម្រាប់​កសាង​សង្គម​រឹងមាំ​មួយ​ និង​​ជា​បណ្តាញ​ទំនាក់​ទំនង​​ដ៏​​​សំខាន់​រវាង​រដ្ឋាភិបាល​ ​និង​ប្រជាពល​រដ្ឋ​របស់​ខ្លួន​។ហេតុ​ដូច្នេះ​​វាមាន​សារៈសំខាន់​ណាស់​​ក្នុង​ការ​​​​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​អាចបំពេញ​ការងារ​​​បាន​ត្រឹម​ត្រូវ​”។ និយាយ​ពី​ប្រទេស​កម្ពុជា​វិញ​​ លោក​ស្រី​​​បាន​លើក​ឡើង​ពី​មាត្រា​មួយ​នៅ​ក្នុង​សេចក្តី​ព្រាង​​ច្បាប់ស្តី​ពី​​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​​​អាច​ផ្ដល់​សិទ្ធិ​ឲ្យ​រដ្ឋាភិបាល​​បិទ​អង្គការ​ណា​​​មួយ​​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ “ឯកភាព​​ជាតិ​ វប្បធម៌ទំនៀម​​ទម្លាប់និង​ប្រពៃណី​របស់​សង្គម​​​​កម្ពុជា”។ លោក​ស្រី​ក៏​បានបញ្ជាក់​ផង​​ដែរពី​ការ​ខ្វះ​​ដំណើរការ​ប្តឹង​ជំទាស់​ពី​សំណាក់​​អង្គការ​ក្រៅ​​​​រដ្ឋាភិបាលនៅ​ពេល​បែបបទ​ចុះ​​ឈ្មោះ​​​របស់​​​​ខ្លួន​​ជាមួយ​​រដ្ឋាភិបាល​ត្រូវ​បាន​ច្រាន​ចោល​ ប៉ុន្ដែ​លោក​ស្រី​បាន​ស្វាគមន៍ចំពោះ​ការ​សន្យា​​​របស់​ប្រទេស​នេះ​ថានឹង ​បន្ដ​ពិគ្រោះ​យោបល់ជា​មួយ​អង្គការ​ក្រៅ​រដ្ឋាភិបាលអំពី​សេចក្ដី​ព្រាង​ច្បាប់​នេះ​។ អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លួន​ឯង​ផ្ទាល់​បាន​លើក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​អំ​ពី​ក្ដី​ព្រួយ​បារម្ភ​ថាសេចក្ដី​ព្រាង​ច្បាប់ក្នុង​ទម្រង់​ដើម​​ នឹង​ដាក់​កម្រិត​សិទ្ធិ​សេរី​ភាព​នៃ​ការ​ជួបជុំ​ និង​ការ​បញ្ចេញ​មតិ​​នៅ​​ប្រទេស​កម្ពុជា​។ ​ប៉ុន្មាន​ខែ​ថ្មីៗនេះ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុនសែន ​ បាន​ស្នើឲ្យ​ពន្យារ​ពេល​សេចក្ដី​ព្រាង​ច្បាប់​នេះ​រហូត​ដល់​ឆ្នាំ​២០១៤​ គឺ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​។លោកនុតសា​​​​​​អានរដ្ឋលេខាធិការក្រសួង​មហាផ្ទៃ​...

ចំនួន​អ្នក​ស្លាប់​សរុប​ក្នុង​ចំណោម​អ្នក​កាប់​ឈើ​ខុស​ច្បាប់បន្ត​កើន​ឡើង

ក្រោយ​ពីមាន​ករណី​បាញ់​សម្លាប់​អ្នក​កាប់​ឈើ​ខុស​ច្បាប់​ម្នាក់ទៀត​ពី​សំណាក់​ទាហាន​ថៃ​កាល​ពី​ថ្ងៃសៅរ៍​ ចំនួន​ប្រជា​ពលរដ្ឋកម្ពុជា​ដែល​ត្រូវ​បាន​សម្លាប់​នៅតាមព្រំដែន​ថៃ​ចាប់​តាំងពី​ថ្ងៃ​ទី១​ខែមករា​មក​នោះ​ ប្រហែល​ជា​​អាច​លើស​ចំនួន​ជន​ស៊ីវិល​ និង​ទាហាន​ ដែល​ស្លាប់​ក្នុង​ហេតុការណ៍វាយប្រយុទ្ធ​គ្នាជា​ទ្រង់​ទ្រាយធំ​រវាងកងទ័ពថៃនិងកងទ័ពកម្ពុជា​ជុំ​វិញ​ទឹក​ដី​មានទំនាស់តាមព្រំដែន​កាល​ពី​ឆ្នាំ​មុន​។ ករណី​បាញ់​ប្រហារកាល​ពីថ្ងៃ​សៅរ៍នេះ​ ធ្វើ​ឲ្យ​ចំនួន​សរុប​នៃ​អ្នក​កាប់​ឈើ​​ជាជន​ជាតិ​កម្ពុជា ​ដែល​ត្រូវ​កង​កម្លាំង​ការពារ​ព្រំដែន​ថៃ​សម្លាប់​ ​បានកើន​ឡើង​ដល់​១៧​នាក់​អំឡុង​រយៈ​ពេល​បួន​ខែ​ដើម​ឆ្នាំ​នេះ​។ ចំនួន​សរុប​នៃ​ទាហាន​ និង​ជន​ស៊ីវិលកម្ពុជា ​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​វាយប្រយុទ្ធ​គ្នា​ជា​មួយ​កង​ទ័ពថៃនៅលើទឹកដី​មាន​វិវាទ​ក្នុង​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ​ក្នុង​ឆ្នាំ​២០១១​ មាន​ប្រហែល​១៥នាក់​។ រហូត​មក​ទល់​ពេល​នេះ​ ក្នុង​ឆ្នាំ​នេះ ​ចំនួន​អ្នក​កាប់ឈើខុសច្បាប់ស្លាប់​សរុប ​បាន​កើន​ឡើង​លើស​រួច​ទៅ​ហើយ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រជាពលរដ្ឋកម្ពុជា ១៥នាក់​ ដែល​ត្រូវ​​បាន​ទាហាន​ថៃសម្លាប់​ពេញ​មួយឆ្នាំ​២០១១​ ដោយសារកាប់​ឈើខុស​ច្បាប់​ក្នុង​ទឹកដីថៃ។ មន្ត្រី​រដ្ឋាភិបាល​ និងអង្គការ​ក្រៅ​រដ្ឋា​ភិបាល​នានា នៅ​តែ​​ពិបាក​បក​ស្រាយ​​ពីមូល​ហេតុ​ ដែល​ប្រជាពលរដ្ឋកម្ពុជា​ជា​ច្រើននាក់​ត្រូវបាន​សម្លាប់​ក្នុងទឹកដី​ថៃ ​ក្នុង​ឆ្នាំ​នេះ។ លោករ័ត្នសុភាអ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះ​វិហារ​ បាន​មាន​ប្រសាសន៍ថា​ យុវជន​ម្នាក់​ឈ្មោះ​ ឃុនរ៉ាំបូអាយុ​២២​ឆ្នាំ​ ត្រូវ​បាន​ទាហាន​ថៃ​បាញ់​ក្នុង​ទឹកដីថៃ​ជម្រៅ​ប្រហែល​បី​គីឡូម៉ែត្រ​​នៅវេលា​ម៉ោង​ប្រហែល​១១និង​៣០នាទី​ព្រឹក​ នៅពេល​កំពុងរក​កាប់​ឈើ​គ្រញូង​ ជា​ឈើ​ប្រណិតមួយ​ប្រភេទ ​ដែល​អាច​លក់​បាន​តម្លៃ​រាប់​ពាន់​ដុល្លារ​ក្នុង​មួយ​ម៉ែត្រគូប​។ លោក​ រ័ត្ន សុភា បាន​មាន​ប្រសាសន៍​ទៀត​ថា “ សហការីរបស់​ខ្ញុំ​កំពុង​ទាក់​ទង​ទៅ​នគរ​បាល​ព្រំដែនថៃ​ ដើម្បី​យក​សាក​សពនោះ​ត្រឡប់​មក​វិញ​”។ លោក​បាន​បន្ត​ថា​ ពលរដ​្ឋកម្ពុជា​ពីរ​នាក់​ទៀត​ ដែល​បាន​ទៅ​ជាមួយ​យុវជន​ ឃុន​ រ៉ាំបូក៏បាន​រង​ការ​បាញ់​ប្រហារ​នៅ​ក្នុង​ហេតុ​ការណ៍​​នោះ​ដែរ​ ដោយ​ម្នាក់​ត្រូវ​គ្រាប់​ត្រង់​ប្រអប់​ដៃ​ និង​ម្នាក់​ទៀត​ត្រូវ​គ្រាប់​ត្រង់​គូទ​​ ប៉ុន្តែ​អ្នក​ទាំ​ងពីរ​នោះ​បាន​រត់រួច​ចូល​មក​ទឹកដី​កម្ពុជា​វិញ​ និង​កំពុង​សម្រាកព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ខេត្ត​សៀមរាប។ មនុស​្ស​ចំនួនបួន​នាក់​ទៀត ​ដែល​រួម​មាន​ស្ត្រី​ពីរនាក់​ផង​នោះ​ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​។ លោករ័ត្នសុភាបាន​មាន​ប្រសាសន៍​ថាប្រជាពលរដ្ឋកម្ពុជា​ចំនួន​១០០នាក់​ទៀត​ មាន​គម្រោងឆ្លងដែន​ដោយ​ខុស​ច្បាប់​ កាល​ពី​​ចុង​សប្ដាហ៍កន្លង​ទៅ​នេះ​ ដើម្បី​រក​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​ ប៉ុន្ដែ​ត្រូវបានអជ្ញាធរខេត្ត​​ឃាត់​ខ្លួន​ពួក​គេ​ និង​បញ្ជូន​ត្រឡប់​មក​ ​វិញ​ហើយ​។ បណ្ដាអង្គការ​សិទ្ធិមនុស្ស​ និង​អង្គការ​ការ​ពារបរិស្ថាន​ បាន​ធ្វើ​សេចក្ដី​រាយ​ការណ៍ពី​តម្រូវ​​ការឈើ​គ្រញូង ​ដែល​កំពុង​កើន​ឡើងនិង​ការ​ផ្គត់​ផ្គង់​ដែលកំពុង​ធ្លាក់​ចុះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ប៉ុន្ដែ​ ក្នុង​ចំណោម​អង្គការ​ទាំង​នេះ​ គ្មាន​អង្គការ​ណាមួយ​មាន​ចម្លើយ​សម្រាប់​​ បក​ស្រាយ​ទាក់ទិន​នឹង​ការ​កើន​ឡើង​គួរឲ្យ​កត់​សម្គាល់នូវ​ប្រជាពលរដ្ឋកម្ពុជា ​ដែល​ត្រូវ​បាន​ទាហាន​ព្រំ​ដែន​ថៃ​បាញ់​សម្លាប់នៅ​ឆ្នាំ​នេះ​ទេ។ លោកអេរិកប៊ឺសូល (Eric Berthold) នា​យក​​ប្រចាំ​ប្រទេស​កម្ពុជានៃអង្គការ​ PACT ជា​​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សហគមន៍​នា​នា​តាម​បណ្ដោយ​​ព្រំ​ប្រទល់​ខេត្ត​ឧត្តរមាន​ជ័យ​ជាប់​ប្រទេស​ថៃ​នោះបាន​មាន​ប្រសាសន៍ថា “ អ្វី​ដែល​យើង​​ឮនោះ​គឺថា​ ភាគច្រើន​ក្នុង​ចំណោម​ប្រជា​ពល​រដ្ឋ​ក្នុងសហគមន៍​ទាំង​នេះ​មាន​ជន​ចំណាក​ស្រុក​ជា​ច្រើន ​ដែល​ស្វែង​រក​ការ​ងារ​ធ្វើ​ ហើយ​​នៅ​ពេល​ដែល​ពួក​គាត់​ចូល​ទៅ​តំបន់​នោះ​ ពួក​​គាត់ប្រហែល​ជា​មិន​អាច​រក​ការងារ​បាន​ធ្វើ​ទេ​នៅ​ទីនោះ”។ មន្ត្រីជាន់​ខ្ពស់​របស់កម្ពុជា​ និង​ថៃ​បាន​ជួប​ប្រជុំ​គ្នាចាប់​តាំង​ពី​ខែ​កុម្ភៈ​ ​ដើម្បី​ដោះ​ស្រាយ​ ​បញ្ហាបាញ់​​សម្លាប់​ប្រជា​ពលរដ្ឋកម្ពុជា​នៅ​ តាម​​ព្រំដែន​  ចំពេល​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​ទប់​ស្កាត់ស​កម្ម​ភាពកុំ​ឲ្យ​មាន​​​អ្នកភូមិ​ឆ្លង​ដែន​ទៅ​កាប់​ឈើ​។ មន្ត្រី​ជាន់​ខ្ពស់​របស់​ប្រទេស​ថៃ​បាន​ច្រាន​ចោលម្ដងហើយ​ម្ដង​ទៀត​​​ថា វាមិន​មែន​ជា​គោល​នយោបាយ​បាញ់​សម្លាប់​របស់ខ្លួន​នោះ​ទេ​ ដោយ​អះ​អាង​ថា​ ខ្លួន​​ធ្លាប់ចាប់​ខ្លួន​បាន​អ្នក​កាប់​ឈើ​ខុស​ច្បាប់​ជាច្រើនមក​ពី​ប្រទេស​កម្ពុជា...

ប្រទេស​ភូមា​ទទួល​បាន​ការ​​គាំទ្រ​ បន្ទាប់​ពី​បា​ន​ចូល​ជា​សមា​ជិក​ប្រទេស​អាស៊ាន

ពី​រថ្ងៃ​មុន​ពេល​កិច្ច​ប្រជុំ​កំពូ​ល​អា​ស៊ាន ​ចាប់ផ្តើមនៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ប្រជា​ជ​ន​ភូមា​រាប​់​លាន​នា​ក់​​បា​នទៅ​​បោះ​ឆ្នោតជ្រើសរើស​បេក្ខជន​​មកព​ី​គណ​បក្សសាមគ្គីបង្រួបបង្រួ​ម​​ និ​ង​កា​រអភិ​វឌ្ឍន៍ និងគណបក្ស​សម្ពន្ធ​ជាតិ​ ដើម្បី​ប្រជា​ធិ​ប​តេយ្យ របស់​លោក​ស្រី អ៊ុងសាន​ ស៊ូ​ ជី ដែល​គាំ​ទ្រ​លទ្ធិ​ប្រជាធិ​ប​តេយ្យ​​និ​ង​​គណ​បក្ស​នយោបា​យ​​មួយ​ចំ​នួន​ទៀត។ ខណ​ៈ​ដែ​ល​ការ​បោះ​ឆ្នោត​ ជា​ប្រវត្ត​ិ​សាស្ត្រ​បា​ន​ចា​ប​់​ផ្តើម​​នោះ ពិភព​​លោក​​កំ​ពុង​​​វា​យ​តម្លៃចំពោះ​​​កា​រ​បោះ​ឆ្នោត​​នេះ ដើម្បី​ដំណើរ​កា​រ​កែ​ទម្រង់​​នៅ​ក្នុង​ប្រទេ​ស​ភូ​មា​​។ បើ​ទោះ​ជាមិន​បានសុក្រឹតក៏​ដោយ​​ ក៏​កា​របោះ​ឆ្នោត​​​នេះ ​គឺជា​ការ​​សាក​ល្បងដ៏​សំ​ខាន​់​មួយ​​នៃ​កា​រ​​ប្តេជ្ញា​​របស់​របប​នេះ ដើម្បី​​ឲ្យ​មា​ន​ការ​ផ្លាស់​ប្តូ​រ​​ដែរ ហើយ​​ប្រទេ​ស​លោក​ខាង​លិច​ភាគ​ច្រើ​ន​​​ ពេល​នេះ​ត្រូវ​​សួរខ្លួ​ន​ឯ​ង​​ថា ​តើ​​កា​រ​​បោះ​ឆ្នោត​នេះល្អ​សម​ល្មម​នឹង​ចាប​់​ផ្តើ​មលុបចោលកា​រ​ដាក់​ទណ្ឌ​កម្មយ៉ា​ង​យូរមក​ហើយ មក​លើ​ប្រ​ទេ​ស​ភូ​មាយ៉ាងណា​។ លោកជូ​ស័រឃ័រ​ឡិន​​ហ្សិក​ (Joshua Klant-zick)ក្រុម​ប្រឹក្សា​ផ្នែក​ទំ​នា​ក់​ទំ​នង​បរទេ​ស​​បា​ន​សរសេរ កា​ល​ពី​​ខែ​​ធ្នូ​ថា​ “ មា​ន​​ចំណុច​អន្ត​រ​កា​លមួ​យ​​ ប្រ​កប​ដោ​យ​​សក្តា​នុពល​​​ដែ​ល​មិនធ្លាប់ដោះ​ស្រាយក្នុងចំណោម​​អ្នក​​ធ្វើ​នយោ​បា​យ​។ វាហាក់ដូចជា​មា​ន​​ទ​ំនា​ក​់​ទំ​ន​ង​តិចតួច​​ទៅ​នឹ​ង​ការ​ខិត​ខំ​ប្រឹង​ប្រែងអស់​​​រយៈពេល​ច្រើ​នទសវត្សរ៍​​​ របស់បណ្តា​ប្រជាជាតិខាង​ក្រៅ​”។ លោកលីចូន (Lee Jones)​សាស្ត្រាចារ មកពីសាកល​​វិទ្យា​ល័យ​ ឃ្វីន ម៉ារី (QueenMary)​ ក្រុ​ង​ឡុ​ងដ៍ ដែ​ល​បា​ន​​សរ​សេរ​អំ​ពី​អាស៊ាន​​ ​ទំនងជា​យល់​ស្រប​តាមគំនិតនេះ។ លោក ចូន បា​ន​លើកឡើង​ថា “ ដំណើ​រ​ការ​កែ​ទម្រង់​នៅក្នុង​​ប្រទេ​ស​ភូមា​ គឺ​ជា​លទ្ធ​ផល​ដ៏​ធំ​ធេង​​នៃ​កត្តា​​​ក្នុង​ស្រុក​​ ដែល​ក្នុ​ង​នោះ​កម្លាំង​ខាង​ក្រៅ​​រាប់ទាំ​ង​អា​ស៊ាន មា​នកា​រ​គ្រប​់​គ្រង​តិចតួ​ចបំផុត”។ ចាប់តាំងពី​ឆ្នាំ​​២០០៤ ​ប្រទេ​ស​ បាន​បញ្ចប់​កា​រ​គាំ​ទ្របស់ខ្លួន ​​អស់រយៈ​ពេ​ល​ជា​ច្រើន​ទសវត្សរ៍​ ដល់ក្រុមកុ​ល​សម្ពន្ធ​​បះ​បោរមួ​យចំ​នួ​នក្នុង​ប្រ​ទេ​ស​ភូ​មា​​ភាគ​ខា​ង​ជើងបា​ន​ជួ​យ​លើក​ទឹក​ចិត្ត​ក្រុ​ម​កុល​សម្ពន្ធ​នេះ​​ឲ្យ​​ចូលរួ​ម​ជាមួ​យ​​រដ្ឋាភិបា​ល​ក្នុ​ង​កា​រ​រៀបចំតាក់​តែង​​រដ្ឋធម្មនុញ្ញ​​ ដោយ​យកតាម​បទ​ពិ​សោធ របស់ប្រទេស​ឥណ្ឌូណេស៊ី​ ក្រោ​យ​​សម័យ​ដឹកនាំរបស់លោក ស៊ូហា​តូ ធ្វើជាគំ​រូ​​​​ក្នុង​ការ​គ្រប​់​គ្រង​​​បែ​ប​យោធា​ផ្ទាល់។ លោក លី បា​ន​លើក​ឡើ​ង​ថា “ អា​ស៊ាន​ក៏​ជួយការពារប្រទេ​ស​ភូមាផងដែរកុំឲ្យឯកោ​ពី​អ​ន្តរ​ជាតិ ឬពឹង​ផ្អែក​លើ​ប្រទេ​ស​​ចិន​​ពេក​ដែរ ដោ​យ​ដា​ស់​តឿន​​ទាំ​ង​អ្ន​ក​កែ​ទម្រង​់ និង​​ក្រុ​ម​​រឹង​​រូស​ថា មា​ន​ផ្លូវ​​សម្រាប់ដើរ ដែល​អា​ច​ជ្រើសរើសបាន”។ លោក​បា​ន​បន្ថែ​ម​ថា “ ពិតមែ​ន​ហើយ ផ្លូវ​នេះមិនមែនផ្លូវសម្រាប់សេរី​ភា​វូបនីយកម្ម​​ទាំងស្រុងទេ ដោយ​សារ​តែរបប​​គួរ​ឲ្យ​ខ្ពើម​រអើម​នេះ​។ ជាពិ​សេស កា​ល​ពី​ដើ​ម​ទស​វត្សរ៍​ឆ្នាំ​​១៩៩០ កា​រ​វិ​និ​យោគមកពី​ប្រទេស​ជា​សមាជិកអាស៊ាន​ និង​​ជំ​នួ​យ​ផ្សេង​ទៀត​ ​បា​ន​ពង្រឹង​​របប​នេះខ្លះដែរ​។ ដូច្នេះ​​ជំនួ​យរបស់​អា​ស៊ាន​ បានរួមចំណែកយ៉ាង​សំខាន់​”។ ស្របពេលប្រទេ​ស​ភូមា​​ បា​ន​​ចូ​ល​រួម​ជា​មួយ​សមាជិកសមាគមអា​ស៊ាន ​កា​លពី​​ចុ​ង​ទសវត្សរ៍​ឆ្នាំ​​១៩៩០ ​មេដឹកនាំ​របស់ប្រទេ​ស​នេះ​ ដែ​ល​ដណ្តើម​​បា​ន​អំ​ណាច​ក្នុ​ង​រដ្ឋ​ប្រ​ហា​រ​​មួ​យ​ក្នុង​​ឆ្នាំ​១៩៦២ គឺក្នុងរយៈពេលបួ​ន​ឆា្នាំ​ប៉ុណ្ណោះ​ បន្ទាប​់​ពី​​ទទួល​បា​ន​ឯក​រាជ្យ​ពី​​ប្រទេ​ស​​​អង់​គ្លេស បា​ន​បង្កើត​​​របប​របស់​ខ្លួ​ន​យ៉ា​ង​​​រឹង​មាំ​​ក្នុង​ចំណោ​ម​​ប្រទេសផ្តាច់ការបំ​ផុតក្នុ​ងពិ​ភព​លោក​។ ក្នុងឆ្នាំ​១៩៨៨...

ធនាគារអេស៊ីលីដា ចង់បោះ​ទុន​វិនិយោគនៅ​ក្នុង​ប្រទេស​ភូមា

នាយក​ប្រ​តិ​បត្តិ​ របស់​ធ​នាគារ​អេស៊ី​លីដា ​​​បាន​​មាន​ប្រ​សាសន៍​ កាល​ពី​ម្សិល​មិញ​ថា ​​ធនា​គារអេស៊ីលីដា ដែល​ជា​ធនាគារ​ធំ​បំផុត​ក្នុង​ប្រទេស​កម្ពុជា ​កំពុង​តែគិតចង់​ហក់​ចូល​ក្នុង​ទី​ផ្សារ​សេដ្ឋ​កិច្ច​​ក្នុង​ប្រទេស​ភូមា ដោយ​មាន​ផែន​ការ​បើក​សា​ខា​មីក្រូ​ហិរញ្ញ​វត្ថុ​​បី​កន្លែងក្នុង​ប្រទេស​នេះ​នៅ​​ត្រឹម​ខែ​មករា ឆ្នាំក្រោយ​។ លោក អិុន​ ចាន់​នី ​​​នាយក​ប្រ​តិ​បត្តិ​របស់​ធនាគារ​នេះ​ បាន​មាន​ប្រ​សាស​ន៍​ថា ​​លោក​​បាន​ពិ​ភាក្សា​អំពី​ផែន​ការ​នេះ​ កាល​ពី​ថ្ងៃ​ច័ន្ទ ​ជា​មួយ​គណ:​ប្រ​តិ​ភូ​​មកបំពេញ​ទស្ស​នកិច្ច​មួយ​ក្រុមរបស់​ភូមា ដឹក​នាំដោយ​លោក ណាយអៃ (Nay Aye) ​ទេសា​ភិ​បាល​រង ​នៃ​ធ​នា​គារ​ជាតិ​​​របស់​​ភូមា ដែល​បាន​មក​សិក្សា​​អំពីរបៀបអភិ​វឌ្ឍវិស័យ​ធ​នាគារ​ក្នុង​​ប្រទេស​កម្ពុជា។ ដំណើរ​ទស្ស​នកិច្ច​នេះ​ ​កើត​មាន​ឡើង​បន្ទាប់​ពី​ធ​នាគារ​កណ្តាល​​ នៃ​​ប្រទេស​ភូមា​កាល​ពី​ដើម​ខែ​នេះ​ បាន​សម្រេច​ឲ្យ​មាន​ការ​​​ដូរ​ប្រាក់ គីយ៉ាត (kyat) ​ដែល​ជា​រូបិយ​ប័ណ្ណ​ជាតិ​​របស់​ខ្លួន​យក​ប្រាក់​ដុល្លារ​។ ​ការ​បោះ​ឆ្នោត​បំពេញ​អាសន:​​ ក៏​ត្រូវ​បាន​ធ្វើ​ឡើង​​​ដែរ​ នៅ​ក្នុង​ប្រទេស​នេះ​ កាល​ពី​ថ្ងៃ​ទី​១​ ខែ​មេសា​ ​ដោយ​អំឡុង​ពេល​នោះ លោក​ស្រី អ៊ុង សានស៊ូ ជី ​និង​គណបក្ស​សម្ពន្ធ​ជាតិ​ ដើម្បី​លទ្ធិ​ប្រ​ជា​ធិបតេយ្យ​របស់​លោក​ស្រី ​បាន​ឈ្នះ​អាសន:​សភា យ៉ាងច្រើនលើសលប់។ ​ចាប់​តាំង​ពីលោក​ប្រ​ធានាធិបតី ថេន សេន​បាន​ជាប់​ឆ្នោត​ កាលពី​ឆ្នាំ​មុន​មក ប្រ​ទេស​ភូ​​មា​បាន​និង​កំពុង​ព្យាយាម​​ជា​ខ្លាំង ​ដើម្បី​ទាក់​ទាញ​​វិនិ​យោគិន​​បរទេស។​ធ​​នាគារ​អេស៊ីលីដា គឺ​ជា​ក្រុម​ហ៊ុន​ដ៏​ធំ​​ដំ​​បូងគេ​ក្នុង​ប្រទេស​កម្ពុជា...

កិច្ច​ប្រឹង​ប្រែង​ដើម្បី​ទប់​ស្កាត់​ការ​បាញ់​សម្លាប់​អ្នកកាប់ឈើ​ដែល​នៅ​តែ​បន្តឆ្លងដែន​ចូលទឹកដីថៃ

មន្ត្រីក្រសួងការបរទេស​កម្ពុជា​ និង​ក្រសួងការបរទេសថៃ បាន​សន្យាថា​ នឹង​បង្កើន​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​ខ្លួន​ ដើម្បី​ទប់​ស្កាត់​ការ​បាញ់​សម្លាប់​​ជនជាតិខ្មែរ ដែល​បាន​ឆ្លង​ព្រំដែនខុស​​​ច្បាប់​ចូលក្នុង​ទឹកថៃ ដើម្បី​កាប់​ឈើ​គ្រញូង ដែល​អាច​លក់​នៅតាម​ទីផ្សារ​ងងឹតបាន​ប្រាក់​រាប់ម៉ឺន​ដុល្លារ​ក្នុងមួយ​ម៉ែត្រគូប។ នៅឯកិច្ច​ប្រជុំ​មួយក្នុង​ទីក្រុង​បាង​កក ​កាល​ពីថ្ងៃអង្គារ​ គណៈប្រតិភូ ដែល​ដឹក​នាំ​ដោយលោក ឡុង​ វីសាលោ រដ្ឋ​លេខា​ធិការ​​ក្រសួង​ការ​បរទេសបាន​ជួប​ប្រជុំ​ជាមួយ​​លោកជូឡាពង់ ណុនស្រុីឆៃ (Jullapong Nonsrichai) អនុ​រដ្ឋ​មន្ត្រីការ​បរទេស​ថៃ ហើយ​ភាគី​ទាំង​ពីរ​បាន​​ឯកភាពសហការ​គ្នា​ឲ្យ​បាន​កាន់​តែ​ជិតស្និទ្ធ ថែមទៀត ដើម្បី​ទប់​ស្កាត់​កុំឲ្យមាន ការបាញ់​សម្លាប់​ជនជាតិខ្មែរ​តទៅ​ទៀត។ លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​បាន​មាន​ប្រសាសន៍ថា “ប្រ​ទេស​​​​កម្ពុជា​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​​ចំពោះ​​ឧប្បត្តិហេតុ​ ដែល​បង្កឡើង​ដោយ​ទាហាន​ថៃ​​នៅតាម​បណ្តោយ​ព្រំដែន។ ភាគី​ទាំង​ពីរបាន​យល់​ព្រម​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ឲ្យ​បានកាន់តែ​ជិតស្និទ្ធ​ថែមទៀត ​រវាង​​ព្រះ​រាជា​ណាចក្រទាំងពីរ”។ កាលពីថ្ងៃច័ន្ទ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ជំរុញឲ្យ​អាជ្ញាធរ​កម្ពុជា​ខំធ្វើការ​ថែមទៀត​ ដើម្បី​ទប់​ស្កាត់​​ការ​ឆ្លង​ដែន​ខុស​ច្បាប់​ ដែល​គេ​សង្កេត​​ឃើញ​​យ៉ាង​ហោច​ណាស់​ក៏មាន​ជន​ជាតិខ្មែរ១៣នាក់​ដែរត្រូវ​ទាហានថៃ​បាញ់​សម្លាប់​នៅដើមឆ្នាំនេះ។ លោក កុយ គួង​ បាន​មាន​ប្រសាសន៍​ថា ក្រសួង​មហា​ផ្ទៃរបស់កម្ពុជា​ត្រូវមាន​ភារកិច្ច​ដឹកនាំ និងទទួល​ខុស​ត្រូវ ប៉ុន្តែព័ត៌មាន​លម្អិត​មិនទាន់​លាតត្រដាងឲ្យដឹង​នៅឡើយទេ។ លោក​បាន​មាន​ប្រសាសន៍ថា ផែន​ការ​​ច្បាស់​លាស់​បន្ថែមទៀត​ ស្តីអំពី​ើវិធី​ត្រូវ​​ទប់​ស្កាត់​បញ្ហានេះ ​ដោយ​របៀបណានោះ​ នឹង​​ត្រូវ​លើក​យក​ទៅ​ពិភាក្សានៅ​កិច្ចប្រជុំ​រួម​​មួយ​ទៀត​ “ ដែល​រៀប​ចំធ្វើ​ឡើងនៅ​ពេល​ឆាប់​​ៗខាងមុខ​នេះ”។ នៅឯកិច្ច​ប្រជុំ​កាលពីថ្ងៃអង្គារ​ លោក កុយ​ គួង...

ពល​​​ករ​​​កម្ពុជា​​​តវ៉ា​​​នៅ​​​រោង​​​​​​ចក្រ​​​​​​ផលិត​​​អាហា​​​រ​​​សមុទ្រ​​​ថៃ ធ្វើ​​​ឲ្យ​​​មា​​​ន​​​កា​​​រ​​​បាញ់​​​ឡើ​​​​​​​​​ងលើ

កម្មករ​បាន​និយាយ​កាលពី​ម្សិល​មិញ​ថាកម្ម​ករ​កម្ពុជា​ និ​ង​កម្ម​ករ​ភូមា​ ធ្វើការក្នុង​រោង​ចក្រ​ផលិតម្ហូមអាហារ​សមុទ្រ​មួយ​កន្លែង​នៅ​ក្នុងប្រទេស​ថៃ​ភាគ​ខាង​ត្បូង​ ដែលបាន​ទាមទារ​​​​ឲ្យសងប្រាក់​បន្ថែម​ ដែល​ត្រូវ​​បានថៅកែ​លុប​​​​ចោលនោះត្រូវ​បានបង្ក្រាបកាលពី​ម្សិល​មិញ​និង​ត្រូវ​​​សន្ដិសុខរោងចក្រ​ដេញ​​​ប្រផាប់ចាប់ប្រភីង ​ព្រមទាំងបាញ់​ប្រើ​កាំ​ភ្លើង​​​ទៀត​​​ផង។ កម្ម​ករ​ជាង​១.០០០នាក់ធ្វើការក្នុងរោង​ចក្រផលិតម្ហូប​អាហារ​សមុទ្រ​ ផាត់ថាណាសុីហ្វូត (Phatthana Seafood) នៅក្នុង​ខេត្ត​សុងក្លា​ ដែលភាគ​ច្រើន​បំផុត​ជា​ជនខ្មែរបាន​​​ផ្ទុះកូដ​កម្ម​ កាលពី​ថ្ងៃ​អាទិត្យ​ ដើម្បី​តវ៉ា​ចំពោះ​ការសម្រេច​របស់ក្រុម​ហ៊ុនដោយលុបចោល​ការ​ផ្ដល់​​ប្រាក់​បន្ថែម​រាប់​រយ​បាត​ សម្រាប់​ថ្លៃ​​​ម្ហូបអាហារ​ និង​ការ​ចំណាយ​សម្រាប់ការ​​​ស្នាក់នៅ។ លោក​ សុខទីដែលជាកម្មករមកពី​ខេត្ត​កំពត​ ហើយកំពុង​តែ​ធ្វើ​ការ​នៅឯ​រោង​ចក្រ​នេះ​ អស់រយៈ​ពេល​ប្រាំ​មួយ​ខែ​មក​ហើយ​ បាន​និយាយ​ថានៅ​ពេល​​ពួកគេ​ព្យាយាម​ចូលទៅជិតរោង​ចក្រ កាលពី​ព្រឹក​​ម្សិល​មិញ​ ដើម្បី​ចរចាជា​មួយបុគ្គលិកក្រុមហ៊ុន​​ ស្រាប់​​​តែ​​​សន្ដិ​សុខ​បាន​បាញ់​ឡើង​លើ​ ដើម្បី​បណ្ដេញ​ពួក​គេ​ចេញ​។​ លោក​បាន​និយាយថា“​សន្ដិសុខ​បាន​រារាំង​យើង​មិន​ឲ្យ​ចូល​ក្នុង​រោង​ចក្រ​។សូម្បី​មាត់​ច្រក​ក៏​យើង​មិន​អាច​ប៉ះ​បាន​ដែរ​។ពួក​គេ​បាញ់​ឡើងលើបី​គ្រាប់​”។ ក្រុម​ហ៊ុន​នេះ​បាន​លុប​ចោល​ប្រាក់​បន្ថែម​ចំនួន២០បាត​ក្នុងមួយ​ថ្ងៃសម្រាប់​ថ្លៃម្ហូប​​​អាហារ​ និងឧបត្ថម្ភ​៣០០បាតទៀតរាល់​ពីរ​សប្ដាហ៍​ម្ដង​​ ឬប្រហែល​១០,៣៣ដុល្លារចាប់​​​តាំងពីរោង​ចក្រ​នេះ​បាន​ដំឡើង​​ប្រាក់​ប្រចាំថ្ងៃ​ ដល់ពួក​គេ​ពី​១៧០បាត​...

ប្រទេស​​​កម្ពុជា​​​គ្រោង​​​នឹង​​​បញ្ជូន​​​អ្នក​​​សង្កេត​​​ការ​​​ណ៍​​​ឲ្យ​​​ទៅ​​​ចូលរួម​​​ពិនិត្យ​​​ការ​​​បោះឆ្នោត​​​នៅភូមា

លោក​ ខៀវកាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌​មាន​ បាន​មាន​ប្រ​សាសន៍ ​កាល​ពី​ម្សិល​មិញ​ថា ​ប្រទេស​កម្ពុជា​បានយល់​ព្រម​បញ្ជូន​អ្នក​សង្កេត​ការណ៍​ តាម​ការ​ស្នើ​សុំពី​សំណាក់​ប្រទេស​​​​ភូមា​ ដើម្បី​ត្រួត​ពិនិត្យ​មើលដំណើរ​​​ការ​បោះ​ឆ្នាត ​ជា​ប្រ​វត្តិ​សាស្រ្ត​ របស់​ភូមា​នៅ​ខែ​មេសា​ខាង​មុខ​នេះ។ លោក​ ខៀវ​ កាញារីទ្ធ​ បានមាន​​​ប្រសា​​​សន៍ ​ប្រាប់ក្រុមអ្នក​យក​ព័ត៌មាន ​បន្ទាប់​ពី​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែននិងលោក​ ថេនសេន ​ប្រធានា​ធិបតីភូមា​ថាលោក​ ថេនសេន ​បាន​សន្យា​ថារដ្ឋាភិបាល​របស់លោកដែល​គាំទ្រដោយយោធានឹងរៀបចំការ​​​បោះ​​​ឆ្នោត​ប្រកប​ដោយ​តម្លាភាព​។ ប្រទេស​ភូមា​បានអញ្ជើញ​ប្រទេស​ជា​​​សមាជិក​​​​អាស៊ាន ​ជិតខាង​របស់ខ្លួន ​និងប្រទេស​​​​ដទៃ​​​ទៀត​ ឲ្យចូលរួម​សង្កេតការណ៍​បោះ​​​ឆ្នោត​​​​របស់ខ្លួន​...

ធនាគារ​​​ពិភព​​​លោក​​​​​​លើក​​​ឡើងថា ប្រយុទ្ធ​​​នឹង​​​ការកាប់​​​ឈើខុស​​​ច្បាប់​​​ ត្រូវ​​​ចាប់ផ្តើម​​​ពី​​​អ្នក​​​ធំ

ស្រប​​នឹង​ការ​អំពាវនាវជាយូរមកហើយ​​របស់​អង្គការ​អភិរក្ស​​​ ធនាគារ​ពិភពលោក​បាន​លើក​ឡើងក្នុង​របាយកាណ៍​មួយ​​ដែលបាន​ចេញផ្សាយ​ក្នុង​ថ្ងៃ​នេះ​​ថា ​ដើម្បី​បង្ក្រាប​ការ​កាប់​ឈើ​ខុស​ច្បាប់ឲ្យ​មាន​ប្រសិទ្ធភាព ​​​រដ្ឋា​ភិបាលមិន​​ត្រូវចាប់​តែ​​​​ឧ​ក្រិដ្ឋជន​​តូចតាចទេ​​ ហើយ​ត្រូវ​​​​តាម​ដាន​​ប្រាក់​ចំណូល​​​ដែល​បាន​មក​ពី​​ការ​ជួញ​ដូរ​​ឈើ​ខុស​ច្បាប់​នោះ​​​វិញ​ ដើម្បី​ឲ្យ​បាន​ដឹង​​ថាតើ​វា​ធ្លាក់​ទៅ​លើ​ដៃ​​អ្នកណា​។ ប្រាក់ចំណូល​​ដែល​បាន​មក​ពី​​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់ទូទាំង​ពិភពលោក​​​​​​​មាន​ចំនួន​​​រហូត​ដល់ទៅ​១៥​​ពាន់លាន​ដុល្លារ​ក្នុង​មួយ​​​ឆ្នាំ​ នេះ​បើ​យោង​តាម​របាយការណ៍របស់​ធនាគារ​​​ពិភពលោក​ ដែល​​លើក​​​​ឧទាហរណ៍​​ជ​​ាក់ស្តែង​នៅក្នុង​​ប្រទេស​កម្ពុជា​និងប្រទេស​​​​មួយ​ចំនួន​​ទៀត។​ របាយការណ៍​នេះ​មាន​ខ្លឹមសារ​​ថា“មន្ត្រី​អនុវត្ត​​ច្បាប់​មិនត្រូវ​ចាប់តែ​​​ឧក្រិដ្ឋ​ជន​​តូចតាច​ទេ​ ហើយ​​ត្រូវ​តែ​សើុបឲ្យ​បាន​ច្បាស់​ថា​តើ​ប្រាក់​ចំណូល​ដែលបាន​មក​ពី​ការ​កាប់​ឈើ​ខុស​ច្បាប់​ទាំង​អស់​នោះ​ធ្លាក់ទៅ​ក្នុង​ដៃ​អ្នក​​​ណា​។​ តាម​រយៈ​ការ​តាម​ដាន​ចរន្ដ​លុយ​និង​ការ​ប្រើ​វិធីសាស្ត្រ​​​ដែល​​គេបាន​រកឃើញ​​​នៅ​ក្នុង​ប្រ​ទេស​ជាង​១៧០​ដើម្បី​តាម​ដាន​លុយ​កខ្វក់ ​មន្ត្រី​អនុវត្ត​ច្បាប់​​​​អាច​តាម​ដាន​អង្គការ​​​​​ឧ​ក្រិដ្ឋ​កម្ម​​ដែលជាប់​​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​កាប់​ឈើខុសច្បាប់​​ទ្រង់​ទ្រាយ​ធំ​ ហើយ​រឹប​អូស​ប្រាក់​ចំណូល​​ខុស​ច្បាប់ទាំងអស់​បាន​​។ ​លោក ​Jean Pesme ប្រធាន​ក្រុមការងារ​ដើម្បី​​សុចរិតភាព​ក្នុង​​ទីផ្សារ​ហិរញ្ញវត្ថុ​របស់​ធនាគារ​ពិភពលោក​​បាន​លើក​ឡើង​ក្នុង​របាយការណ៍​នេះ​ថា​ “ ​យើង​ចាំបាច់​ត្រូវ​​​​​បង្ក្រាបក្រិដ្ឋ​​​កម្ម​កាប់ឈើ​​​​ខុសច្បាប់​ដែល​មាន​ការ​ចាត់តាំង​​ឲ្យ​ដូចជា​ពេល​​​ដែល​យើង​បង្ក្រាប​ក្រុម​​​ជួញដូរ​​គ្រឿង​ញៀនឬ​ឧក្រិដ្ឋជន​ដែល​រកចំណូល​បាន​ដោយ​ខុសច្បាប់​​ដូច្នោះ​ដែរ”។ ក្នុង​ចំ​ណោម​អនុសាសន៍​សំ​ខាន់​ៗ​របស់​ខ្លួន​​ ធនាគារ​ពិភពលោក​​បាន​ស្នើ​​ឲ្យ​មានការ​ប្រើ​​​យុទ្ធសាស្ត្រ​​រួមគ្នា​តែមួយ​​ដើម្បី​​​បង្ក្រាប​​​អំពើ​ពុក​រលួយ​កម្រិត​ខ្ពស់ ​ឲ្យ​មាន​​កិច្ច​​សហ​​​ប្រត្តិ​បត្តិ​ការ​ប្រ​សើរជាងមុន​ក្នុង​ចំណោម​ស្ថាប័នពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​​ និងឲ្យ​មាន​​​ការ​ប្រើ​​ច្បាប់​​ស្តីពី​ការ​លាង​លុយកខ្វក់​ឲ្យ​បាន​ច្រើន​ជាងមុន​​។ ​ក្រុម​អាជ្ញាធរតែង​​​​រឹបអូស​បាន​​​ឈើ​ខុស​ច្បាប់ទ្រង់ទ្រាយ​​ធំ ​​ប៉ុន្តែ​កម្រ​មាន​ការ​ចាប់ខ្លួន​​ណាស់​​ ដោយ​​ច្រើន​​តែ​អះ​អាង​ថារក​អ្នក​កាប់​ឈើ​មិន​​ឃើញ​ ឬ​​​ថា​ពួកគេ​បាន​រត់​គេច​ខ្លួន​បាត់អស់​។អង្គការ​​អភិរក្សនានា​បាន​​​​ត្អូញ​ត្អែរ​​ថាបើទោះជា​មាន​​​​ការ​ចាប់​ខ្លួន​បាន​ អ្នក​ដែល​ត្រូវ​ចាប់​បាន​ទាំង​នោះ​គឺ​គ្រាន់​តែ​ជា​ ​​​អ្នក​កាប់​ឈើ​​តូចតាចឬ​អ្នក​បើកបរ​​ប៉ុណ្ណោះ​...

សាលា​ដំបូង​កំណត់អំពីកាល​បរិចេ្ឆទ​សាក​សួរ​ជន​រង​គ្រោះ​​ដោយសារ​ការ​បាញ់​ប្រហារ​

លោក ហ៊ឹង ប៊ុនជា ​ព្រះ​រាជ​​អា​​ជ្ញា​​អម​​សាលា​​ដំ​បូ​​​ង​​ខេត្ត​​ស្វាយ​រៀង​​ បានមា​នប្រ​សា​​សន៍​​កា​ល​ពី​​ម្សិល​ម​ិញ​​ថា​ លោក​បា​ន​កោះ​ហៅ​ស្រ្តី​ពី​​រនា​ក​់​ ក្នុង​​ចំ​ណោម​​ស្រ្តី​ទាំងបី​នាក់​​ដែ​ល​ត្រូវ​បា​ន​​បាញ​់​ប្រ​ហា​រ​​​នៅ​​តំ​បន់​​សេដ្ឋ​ក​ិច្ច​​ពិ​សេស​​មួ​យ​​នៅ​ក្នុង​ក្រុ​ង​បាវិត​​​ដើម្បីធ្វើ​កា​រ​សាក​​សួ​​រ​​នៅ​សប្តាហ៍ក្រោ​យ​នេះ​ ហើយ​​​​បា​ន​​បដិ​សេធ​​​​ចំពោះ​កា​រ​ចោទ​​ប្រ​កា​​ន់​​​ ដែល​ថា ក្រុ​ម​អ​្ន​ក​​ស៊ើប​អង្កេត​កំពុង​​​​ពន្យារ​ពេល​មិន​ចង់​់​ដោះ​​ស្រាយ​រឿង​ក្តី​​នេះ។ ​អង​្គ​កា​រ​​សិ​ទ្ធិ​​មនុ​ស្ស​​​​​នៅ​​តែ​​រិះ​គ​ន់​​​ចំពោះ​​​អ្វី​​ដែ​ល​ខ្លួនគិត​​​ថា​ ជាដំណើរ​ការ​​ស៊ើប​អង្កេតយឺតយ៉ាវរបស់​តុ​លា​​កា​រ​​ និ​ង​​ការ​មិន​ចេញ​​​ដី​កា​​​​ចាប​់​ខ្លួន​​លោក​ បណ​្ឌិត អតី​​តអភិបា​ល​​​ក្រុ​ង​​​​បា​វិត​ដែល​​​សាក្សី​បា​ន​ប្រាប់​អត្ត​សញ្ញា​ណ​ថា​ ជា​អ្ន​ក​បាញ់​​ ហើយ​អាជ្ញាធរ​បា​​​ន​បញ្ជាក់​ប្រាប់​ថាជាជន​​សង្ស័យ​​តែ​ម្នាក់​គត់​ក្នុង​ការ​បាញ់​​ប្រ​ហា​រ​នេះ​។ ​លោកប៊ុនជា ​​​បា​ន​មា​ន​​​ប្រ​សា​សន​៍ថា កា​ល​ពី​​​ថ្ងៃ​​សុក្រ លោក​​​​បា​ន​​​ចេញ​​​ដី​កា​​​កោះ​​​​​ហៅ​ជនរង​គ្រោះ​ពី​រ​នាក​់ គឺនាង ​ប៊ុន ​ចិន្តា​ អា​យុ​​២១​ឆ្នាំនិងនាងនុត ​សុ​ខន ​អា​យុ​​​២៣ឆ្នាំ ​​មក​​សាក​​សួរ​នៅ​ថ្ងៃ​ទី​​២៨​ខែ​​មី​នា​​។  លោក​បាន​មា​ន​​​ប្រសាស​ន៍ថា “វា​​មិន​យឺត​យ៉ាវ​ទេ ​ពី​ព្រោះ​យើង​​កំ​​ពុ​ង​​ខិត​ខំ​ប្រឹង​​ប្រែ​ង​​ដោះ​ស្រាយ​​រឿ​ង​​នេះ​”។ តុលា​ការ​​អា​ច​ចេញ​ដី​កា​​​ចា​ប​​់​ខ្លួ​ន​​លោក​ ​បណ្ឌិត បាន ប្រ​សិ​ន​​​បើ​​​ព្រះ​​រាជ​អា​ជ្ញា​​បញ្ជូន​​រឿ​​ង​ក​្តី​នេះ​​ទៅឲ្យ​ចៅ​ក្រម​​ស៊ើប​សួរ។​លោកប៊ុនជា ​ក៏​​បានប្រ​កា​ន​់​ខ្ជា​​ប​់​ផង​​ដែ​រចំពោះ​ការ​អះ​អាង​របស់​លោក កាល​ពី​ថ្ងៃសុក្រថា ​ អំឡុង​ពេល​សាកសួរ  កាល​ពី​ថ្ងៃ​ព្រហស្បតិ៍លោកបណ្ឌិតសារភាព​​​​ថានៅ​ថ្ងៃផ្ទុះអាវុធ​នោះ លោកគ្រាន់តែ​​ដក​កាំ​ភ្លើង​ខ្លី​របស់​​លោក​គ្រវី​ និងបញ្ចូល​​គ្រាប់​ប៉ុណ្ណោះ​​ ប៉ុន្តែ​មិន​បាន​ដឹងថា ​លោក​បាន​បាញ់​ឬអត់​នោះ​ទេ។      លោក​បាន​មាន​ប្រសាសន៍ថា “​​លោកបណ្ឌិត​ គ្រាន់​តែ​សារភាព​ថា លោក​ពិត​ជា​មា​ន​កាំភ្លើង​ខ្លី​មែន ហើយ​លោក​មិន​ដឹង​​ថា​តើ​លោក​បាន​បាញ់​ឬ​ក៏​អត់​ទេ”។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍លោកប៊ុនជាបាន​មាន​ប្រសាសន៍ថា អតីត​អភិបាលក្រុង​រូប​នេះ​បាន​សារភាពថា លោក​បាន​បាញ់​ឡើង​លើ​នៅ​ពេល​មាន​ការ​ប្រ​ឈម​មុខ​ជាមួយ​ក្រុម​​អ្នក​តវ៉ា​នោះ។ លោកមឿនតុលាប្រ​ធាន​កម្មវិធី​​ការងារ​នៅ​មជ្ឈ​​មណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហ​គមន៍បាន​ចោទ​លោក ប៊ុន​ជា ថាបាន​​ “​សម្រប​សម្រួល” ការ​សើុប​អង្កេតនេះ​។ លោក​បាន​មាន​ប្រ​សាសន៍ថា “ យើង​មិន​យល់​ថា​ ហេតុអ្វី បាន​ជា​ចម្លើយ​របស់​គាត់​ផ្លាស់​​ប្តូរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ យើង​មិន​ដឹង​ថា​ តើព្រះ​រាជ​អា​ជ្ញា​រូប​នេះ​កំពុង​តែ​ព្យា​យាម​ធ្វើ​របាយ​ការណ៍​ក្លែង​ក្លាយដើម្បី​ធ្វើ​ឲ្យ​លោក​ បណ្ឌិតរួច​ផុតពី​​ពិរុទ្ធភាពឬយ៉ាងណានោះទេ”។ លោកតុលាបាន​មាន​ប្រសាសន៍ថា​ ដំបូងលោក​សង្ឃឹម​ថា អាជ្ញា​ធរ​នឹងចាប់​ខ្លួន​លោក​ បណ្ឌិត។ លោក​បាន​មាន​ប្រសាសន៍ថា “ ពេល​នេះខ្ញុំបាត់​បង់ក្តីសង្ឃឹម​ខ្លះហើយ ពីព្រោះ​តុលាការ​ព្យា​យាម​សម្រប​សម្រួល”។ កម្មវិធី​រោង​ចក្រ​កាន់តែប្រសើរ​នៅ​កម្ពុជា​(BFC)របស់​អង្គការ​ពលកម្ម​អន្តរ​ជាតិក៏​បាន​លើក​ឡើង​ពី “ការ​ព្រួ​យ​បារម្ភ​ចំពោះការសើុប​អង្កេតដ៏គួរឲ្យ​ភ្ញាក់​ផ្អើល​​អំ​ពី​​ការ​បាញ់​ប្រហារ​នេះផងដែរ​”។ កម្មវិធីនេះ​បាន​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​ខ្លី​មួយ​ថា “ខ្លួន​ជំរុញ​ឲ្យ​រាជ​រដ្ឋា​ភិបាលកម្ពុជា​អនុវត្ត​ច្បាប់ឲ្យ​បាន​ពេញ​លេញ ​មាន​តម្លា​ភាព និង​មាន​សមភាព ព្រម​ទាំង​បន្ត​ស្វែង ​រក​យុត្តិធម៌​ក្នុង​រឿងក្តីនេះ”។ នាងចិន្តានិង​ នាងសុខនដែលទាំង​ពីរ​នាក់​ជា​កម្មការិនីនៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ ម៉ាន់ហាតតាន់​​ ក្នុង​​ក្រុង​បាវិត បាន​ប្តឹង​លោក​ បណ្ឌិត កាល​ពី​សប្តាហ៍​មុនដោយ​​នាង​ ចិន្តា ​ទាមទារ​សំណង​៥០.០០០​ដុលា្លារ និង​នាង សុខនទាមទារ​៤៥​.០០០​ដុល្លារ​។...