Friday, September 20, 2019
Home នយោបាយ

នយោបាយ

video

អ្នកវិភាគថា កម្ពុជាកំពុងវ័ណ្ឌកដោយចំណងគ្មានមុខស្រាយរបស់ លោកហ៊ុន សែន

អ្នកវិភាគនយោបាយដែលកំពុងរស់នៅក្រៅប្រទេស លើកឡើងថា កម្ពុជាកំពុងជួបវិបត្តិធ្ងន់ធ្ងរ ដោយសារចំណងនយោបាយគ្មានដំណោះស្រាយ របស់រដ្ឋាភិបាលលោក ហ៊ុន សែន។ អ្នកវិភាគនយោបាយ លោក គឹម សុខ លើកឡើងថា ផ្លូវសម្រាប់ជាតិពិតជាមាន ប៉ុន្តែកូនសោរស្ថិតក្នុងកណ្តាប់ដៃរបស់លោក ហ៊ុន សែន ។ លោកលើកជាសំណួរថា តើលោក...
video

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បំភ្លឺថា ខ្លួនមិនបានរារាំងពលរដ្ឋក្នុងការទៅវត្តធ្វើបុណ្យរដូវកាលភ្ជុំបិណ្ឌ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបដិសេធថា លោកមិនបានរារាំងមិនឱ្យពលរដ្ឋទៅចូលរួមបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្ឌនោះឡើយ។ ការបដិសេធនេះ ដោយលោក ស ខេង បានអះអាងថា សារសំឡេងដែលលោកបានផ្ញើ ទៅអភិបាលរាជធានី ខេត្ត កាលពីថ្ងៃទី១៣ ខែកញ្ញា គឺជាការណែនាំឲ្យអាជ្ញាធរទាំងអស់ខិតខំ និងគ្រប់គ្រងសភាពការណ៍ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសដែលប្រជាពលរដ្ឋទូទាំងប្រទេស កំពុងប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។ លោកបញ្ជាក់ថា...
video

រដ្ឋាភិបាលប្រកាសឱ្យត្រៀមកម្លាំងបង្ក្រាបសកម្មភាពគាំទ្រ លោក សម រង្ស៊ី

រដ្ឋាភិបាលតាមរយៈ អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាឱ្យកងកម្លាំងទាំងអស់ចូលរួមទប់ស្កាត់ និងបង្ក្រាបសកម្មភាពទាំងឡាយដែលគាំទ្រអតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី។ ក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយការងារសន្តិសុខទៅដល់កម្លាំងនគរបាលទូទាំងប្រទេស នៅព្រឹកនេះ អគ្គស្នងការនគរបាលជាតិ លោកនេតសាវឿន ដាក់បទបញ្ជាទៅកាន់ស្នងការនគរបាលទូទាំងប្រទេសឱ្យត្រៀមកម្លាំងទប់ស្កាត់ និងបង្ក្រាបសកម្មភាពទាំងឡាយរបស់អ្នកគាំទ្រលោក សម រង្ស៊ី។ សារព័ត៌មានសំឡេងប្រជាធិបតេយ្យ VOD បានដកស្រង់សម្តី...
video

លោកហ៊ុន សែន ណែនាំឱ្យបណ្តាប្រទេសទទួលយកពលករក្នុងតំបន់អាស៊ានចូលរួមលើកកម្ពស់សិទ្ធិពួកគាត់

លោក ហ៊ុន សែន នៅថ្ងៃទី១៧ ខែកញ្ញា លើកឡើងថា បណ្តាប្រទេសក្នុងតំបន់អាស៊ានចំនួន៥ រួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ឬហៅកាត់ថា CLMTV បានឯកភាពគ្នាដោយជំរុញឱ្យមានយន្តការក្នុងការផ្ទេរអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ពីប្រទេសទទួលយកពលករ និងប្រទេសបញ្ជូនពលករ។ ថ្លែងបើកសន្និសីទថ្នាក់រដ្ឋមន្រ្តីក្រសួងការងារលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារសម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា...
video

លោក សម រង្ស៊ី ចេញមុខជាផ្លូវការជំរុញឱ្យលោក ស ខេង ផ្តួលរំលំលោក ហ៊ុន សែន

អតីតប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅទិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី បានជំរុញឱ្យ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ព្រមទាំងបក្ខពួករបស់ខ្លួន ត្រូវត្រៀមក្រោកឡើងដើម្បីប្រឆាំងក្រុមលោកហ៊ុន សែន ឱ្យបានមុន ជៀសវាងក្រុមលោក ហ៊ុន សែន ផ្តួលរំលំខ្លួនទាន់។ ការថ្លែងនេះ ធ្វើឡើងនៅក្នុងវីដេអូខ្លីបដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះ លោក...
video

អ្នកវិភាគនយោបាយសង្គមលោក គឹម សុខ ប្រតិកម្មថា ការចោទប្រកាន់លោកថាលក់ខ្លួនឲ្យគណបក្សកាន់អំណាច ទោះ ១០០ជាតិទៀតក៏មិនអាចក្លាយជាការពិតដែរ

អ្នកវិភាគនយោបាយសង្គមលោក គឹម សុខ បានសម្តែងប្រតិកម្មចំពោះ ការលាបពណ៌ដែលមូលដ្ឋាន គ្មានការពិចារណា បំផុសសម្អប់ឥតខ្លឹមសារ វាយប្រហារដោយបំភ័ន្តភ្នែកពលរដ្ឋខ្មែរថា លោកខ្លួនឲ្យអ្នកនេះ ឬអ្នកនោះ។ លោកបន្តថា អ្នកទោសមនសិការ ដើម្បីសិទ្ធិសេរីភាពពលរដ្ឋខ្មែរទូទៅ ក្នុងការតស៊ូដើម្បីបានរបបសង្គមប្រជាធិបតេយ្យសេរីពហុបក្ស សំរាប់មាតុភូមិកម្ពុជា។ លោក គឹម សុខ អះអាងថា...
video

មន្រ្តីរដ្ឋាភិបាលហៅការទាមទាររបស់អាមេរិកឲ្យដោះលែងលោក កឹម សុខា ថាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ព្រមានថា អាមេរិកមិនត្រូវលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទេ ពីព្រោះវាជាការរំលោភលើដែនអធិបតេយ្យរបស់កម្ពុជា។ អ្នកនាំពាក្យរូបនេះបានប្រាប់សាព័ត៌មាន The Cambodia Daily ថាករណីរបស់លោក កឹម សុខា កំពុងស្ថិតក្នុងនីតិវិធីតុលាការរបស់តុលាការនៅឡើយ ហើយថាលោកនៅមិនទាន់ដឹងថាតើ លោក  កឹម សុខា នឹងត្រូវដោះលែងវិញនៅពេលណានោះទេ។
video

កម្ពុជា ត្រៀមសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយមិនចាំបាច់ ប្រើឯកសារ

មន្ត្រីរដ្ឋាភិបាលបានលើកឡើងថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីអនុវត្តកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយមិនបាច់ប្រើក្រដាសស្នាម។ ទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម បានដកស្រង់សម្តីរបស់ អ្នកស្រី តឹករ៉េត  រដ្ឋលេខាធិការក្រសួងមួយនេះចុះផ្សាយថា ការត្រៀមសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយមិនបាច់ប្រើក្រដាសស្នាមនេះ នឹងធ្វើឡើង តាមរយៈការចូលជាសមាជិកសន្ធិសញ្ញាអង្គការសហប្រជាជាតិ ស្តីពីប្រតិបត្តិការនេះនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។  លើសពីនេះ ការបង្កើតគណៈកម្មាធិការបញ្ជរតែមួយជាតិ និងការប្រើប្រាស់ច្បាប់ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិក ដែលបច្ចុប្បន្នច្បាប់នេះកំពុងរង់ចាំរដ្ឋសភាជាតិធ្វើការអនុម័ត...
video

សហជីព និងសមាគមចំនួន៤ ចេញលិខិតយាងព្រះមហាក្សត្រអន្តរាគមន៍ដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា

សហភាពសហជីពកម្ពុជា សហព័ន្ធសហជីពកម្ពុជា  និងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ព្រមទាំងសហព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជា បានផ្ញើលិខិតរួមគ្នាមួយ ទូលថ្វាយព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ អំពីបញ្ហានយោបាយនៅកម្ពុជា ពិសេសការព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប។ក្នុងលិខិតរួមគ្នាកាលពីថ្ងៃពុធនោះ ពួកគេបានទូលថ្វាយព្រះមហាក្សត្រអំពីស្ថានភាពវិបត្តិនយោបាយនៅកម្ពុជា ដូចជាបញ្ហាលទ្ធិប្រជាធិបតេយ្យកាន់តែធ្លាក់ចុះ។ ការលោភសិទ្ធិមនុស្ស ការគាបសង្កត់ទៅលើសេរីភាពជួបជុំសម្ដែងមតិដោយសន្តិវិធី និងអហិង្សា ការរឹតត្បិតសេរីភាពសារព័ត៌មាន ព្រមទាំងការគំរាមកំហែងដល់ក្រុមបក្សនយោបាយប្រឆាំងកាន់តែកើនឡើងឥតឈប់ឈរ...
video

ក្រុមការងារយុវជនខេត្តកំពង់ចាមរបស់បក្សប្រឆាំងបដិសេធចូលបំភ្លឺតាមដីកាកោះរបស់តុលាការ

អតីតសមាជិកក្រុមការងារយុវជនខេត្តកំពង់ចាម មួយរូបត្រូវបានតំណាងអយ្យអមសាលាដំបូងខេត្តនេះ  ចេញដីកាកោះហៅ ឱ្យចូលបំភ្លឺ ពាក់ព័ន្ធនឹងសំណុំរឿងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៩  តំណាងអយ្យអមសាលាដំបូងខេត្តកំពង់ចាម  លោក ហាក់ ហ៊ាន់ បានចេញដីកាកោះមួយ ដោយបង្គាប់ឱ្យអតីតសមាជិកក្រុមការងារយុវជនខេត្តនេះ គឺលោក រិន រដ្ឋ រស់នៅភូមិព្រះអណ្ដូងទី២...

MEDIA FEEDS

Popular

video

ហេតុអ្វីបានជាអ៊ីរ៉ង់ប្រថុយលេងល្បែងសង្រ្គាមជាមួយអាមេរិកនិងសម្ព័ន្ធមិត្ត?

អ៊ីរ៉ង់ និងអារ៉ាប់ប៊ីសាវអូឌិត ជាប្រទេស កាន់សាសនា ឥស្លាមដូចគ្នា។ ប៉ុន្តែអ៊ីរ៉ង់កាន់និកាយ Shia និងអារ៉ាប់ប៊ីសាវអូឌិត កាន់និកាយ Sunni ។ ប្រទេសទាំងពីរនេះ ជាសត្រូវ នឹងគ្នា រាប់ឆ្នាំមកហើយ។ ប៉ុន្តែ សត្រូវខ្លាំងនឹងគ្នាគឺ នៅពេល អារ៉ាប់ប៊ីសាវអូឌិតចូលពាក់ព័ន្ធនឹងសង្រ្គាម នៅយេម៉ែនដែលរដ្ឋាភិបាលគាំទ្រដោយទីក្រុងរីយ៉ាត មានជម្លោះ ប្រដាប់អាវុធជាមួយនឹង ក្រុម...