Monday, May 17, 2021

នយោបាយ

video

នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរខួប ២២ឆ្នាំ ដែលកម្ពុជា បានក្លាយជាសមាជិកអាស៊ាន

លោក ហ៊ុន សែន បានសម្ដែងការអបអរសាទរខួប ២២ឆ្នាំ របស់កម្ពុជា ដែលត្រូវបានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថាអាស៊ាន (ASEAN) សម្រេចឱ្យចូលជាសមាជិកទី១០ ក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួន នៅឆ្នាំ១៩៩៩។ លោក ហ៊ុន សែន បានសរសេរលើទំព័រFacebook ផ្លូវការរបស់លោកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១...
video

តើបរទេសឈ្លានពាន ដែលបានលួតដុតផ្ទះខ្មែរ និងធ្វើជាជួយពន្លត់ភ្លើង គឺជាគុណដែលខ្មែរត្រូវចងចាំឬយ៉ាងណា?

មន្ត្រីបក្សប្រឆាំងអះអាងថា ការដឹងគុណ ដែលវៀតណាម ទាមទារឲ្យកម្ពុជា និងពលរដ្ឋខ្មែរចងចាំនោះ គឺជាការដឹងគុណកើតចេញពីល្បិចកល លួចដុតផ្ទះខ្មែរ ហើយធ្វើជាជួយពន្លត់ភ្លើង របស់បរទេសឈ្លានពានមួយនេះ តែប៉ុណ្ណោះ។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនី Facebook របស់លោក នៅថ្ងៃទី៣០ ខែមេសា...
video

បញ្ញវន្តខ្មែរនៅក្រៅស្រុកថា ដីកាតុលាការក្រុងភ្នំពេញ ឲ្យចាប់ខ្លួនលោក សម រង្ស៊ី គ្រាន់តែជាល្បែងនយោបាយប៉ុណ្ណោះ

ក្រុមអ្នកតស៊ូរមតិថា ប្រិតកម្មថា ដីកាបង្គាប់ឲ្យចាប់ខ្លួន អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី ជាល្បែងរបស់មេៗនយោបាយប៉ុណ្ណោះ ហើយល្បែងធ្វើឡើងដើម្បីកេងចំណេញនយោបាយបុគ្គលរៀងៗខ្លួន ខណៈបំផ្លាញផលប្រយោជន៍ពលរដ្ឋយ៉ាងធំធេង។ អនុប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាអ្នកវិភាគនយោបាយសង្គម លោក គឹម សុខ បានសរសេរលើគណនី Facebook របស់នៅថ្ងៃទី២៩...
video

តុលាការក្រុងភ្នំពេញ ចេញដីកាចាប់ខ្លួន អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី ជាបន្ទាន់

សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៨ ខែមេសា នេះ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ជាបន្ទាន់ដើម្បីចាត់ការតាមនីតិវិធី ក្រោមបទចោទថា បានញុះញង់ ឱ្យ ពលរដ្ឋងើបបះបោរប្រឆាំង នឹងវិធានការបិទខ្ទប់របស់រដ្ឋាភិបាលកម្ពុជា។ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក ពេជ វិជ្ជាធរ...
video

ក្រុមបញ្ញវន្តខ្មែរនៅក្រៅស្រុកថា សំណើរបស់នាយករដ្ឋមន្ត្រីវៀតណាមថ្មី មកកាន់លោក ហ៊ុន សែន ជាការបំពានអធិបតេយ្យភាព​កម្ពុជា

ក្រុមអ្នកតស៊ូមតិ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសវៀតណាម ដែលបានស្នើឲ្យនាយករដ្ឋមន្ត្រីកម្ពុជា ជួយសម្រួលជនជាតិវៀតណាម ខុសច្បាប់អាចនៅកម្ពុជាបន្តទៀត។ ក្រុមអ្នកតស៊ូមិត ចាត់ទុកថា ការស្នើសុំនេះជាទង្វើឈ្លានពានដោយឥតអៀនខ្មាស ដែលផ្ទុយទៅនឹង កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស៍ ឆ្នាំ១៩៩១ និងយុត្តាធិការច្បាប់អន្តរជាតិនានា យ៉ាងធ្ងន់ធ្ងរ ផងដែរ។ ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល...

គណបក្សក្រៅរដ្ឋាភិបាលថា សេរីភាពសារព័ត៌មាននៅកម្ពុជា កំពុងរឹតបន្តឹងកាន់តែខ្លាំង

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP អះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជា សព្វថ្ងៃនេះត្រូវបានរឹតបន្តឹងកាន់តែខ្លាំងឡើងៗ ដែលផ្ទុយទៅនឹងខ្លឹមសារនៃរដ្ឋធម្មនុញ្ញរបស់ប្រទេសទាំងស្រុង។ អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត សាម អ៊ីន បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ក្រោយព្រឹត្តិការណ៍ ១៦វិច្ឆិកា ឆ្នាំ២០១៧ សេរីភាពសារព័ត៌មាននៅកម្ពុជាត្រូវបានរឹតបន្តឹងកាន់តែខ្លាំងឡើងៗ...
video

មេដឹកនាំវៀតណាម ទាមទារឲ្យកម្ពុជា ជួយសម្រួលដល់ជនជាតិ វៀតណាម ខុសច្បាប់ដែលកំពុងនៅក្នុងប្រទេសកម្ពុជា បន្តទៀត

នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសវៀតណាម បានស្នើឱ្យប្រមុខរដ្ឋាភិបាលកម្ពុជា បន្តផ្តល់ការគាំទ្រដល់សហគមន៍វៀតណាម ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងការជួយដោះស្រាយឯកសារផ្លូវច្បាប់នានាដើម្បីជួយពួកគេឱ្យមានស្ថិរភាពក្នុងជីវិត ស្របពេលដែលពួកគេកំពុងរស់នៅដោយខុសច្បាប់។ ទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA (Vietnamese News Agency) បានចុះផ្សាយថា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម ម៉ិញជិញ...
video

ប្រធានអតីតគណបក្សសង្គ្រោះជាតិអះអាងថា អ្នកដឹកនាំប្រទេសត្រូវប្រតិបត្តិឲ្យបានត្រឹមត្រូវតាមព្រះធម៌ នៃព្រះពុទ្ធសាសនា

អតីតប្រធានបក្សប្រឆាំង លោក កឹម សុខា លើកឡើងថា អ្នកដឹកនាំប្រទេសដែលបានគោរពទទួលយក ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ត្រូវមានកាតព្វកិច្ច គោរព និងប្រតិបត្តិឲ្យបានត្រឹមត្រូវនូវតម្លៃព្រះធម៌ នៃព្រះពុទ្ធសាសនា មិនត្រូវធ្វើពិធីសម្ដែងរូបភាពខាងក្រៅនោះទេ គឺត្រូវប្រតិបត្តិ ទាំងកាយ វាចា និងចិត្តឲ្យបានល្អត្រឹមត្រូវពិតប្រាកដ។ អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរឹតត្បិតសេរីភាព...
video

ក្រុមអ្នកមើលជំរុញឲ្យ រដ្ឋាភិបាលកម្ពុជា ត្រូវវែកមុខឃាតករពិតលើឃាតកម្មកន្លងមក ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ

ក្រុមអ្នកតស៊ូរមតិ ជំរុញឲ្យរដ្ឋាភិបាល និងតុលាការ ត្រូវតែវែកមុខឃាតករពិត លើករណីឃាតកម្ម ឈុត វុទ្ធី និងលោក ជា វិជ្ជា ព្រមទាំងឃាតកម្មលើបណ្ឌិត កែម ឡី និងអ្នកផ្សេងទៀត ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ និងជាការស្ដារមុខមាត់រដ្ឋាភិបាល និងប្រព័ន្ធតុលាការនៅកម្ពុជា ឡើងវិញ។ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា...
video

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិថា វិធានការដែលរដ្ឋាភិបាលកម្ពុជា អនុវត្ត គឺជាវិធីរបស់រដ្ឋាភិបាលផ្ដាច់ការ

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ព្រមានថា ការអនុវត្តផែនការដោយប្រើកម្លាំងយោធា និងប្រើវិធានការច្បាប់ ដែលប្រាស់ចាកពីគោលការណ៍ គោរពសិទ្ធិមនុស្សរបស់កម្ពុជា គឺជារបៀបអនុវត្តរបស់             រដ្ឋាភិបាលផ្ដាច់ការប៉ុណ្ណោះ។ នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃស៍វច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ើត សុន...

MEDIA FEEDS

Popular

video

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំបន្ទាន់ករណីអ៊ីស្រាអែលនិងហាម៉ាស់ប៉ាឡេស្ទីនបាញ់ផ្លោងដាក់គ្នា

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី១២ ខែឧសភា បានបើកកិច្ចប្រជុំបន្ទាន់មួយទៀតអំពី ការបើកសង្រ្គាម រវាងកងទ័ពអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់នៃដែនដីប៉ាឡេស្ទីន។ កិច្ចប្រប្រជុំបន្ទាន់នេះ ក្រោមការសម្របសម្រួល ដោយតំណាងប្រទេសចិន ព្រោះចិន ជាប្រធានសម្រាប់ ប្រចាំខែឧសភា។ សេចក្ដីរាយការណ៍របស់ ទីភ្នាក់ងារសារព័ត៌មាន AFP  បានចុះផ្សាយថា កិច្ចប្រជុំនេះ ពុំបានរកការឯកភាពគ្នាដើម្បីថ្កោលទោស...