Friday, May 7, 2021
Home ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ

ចិនប្រាប់ហ្វីលីពីនអោយបញ្ឈប់ការបង្ករឿងខណៈនាវាចម្បាំងចិនចូលដែនទឹកហ្វីលីពីន

ក្នុងស្ថានភាពដែល ប្រទេសហ្វីលីពីន បានធ្លាក់ក្នុងភាពតានតឹង នៃជម្លោះ ដែនទឹក នៅសមុទ្រចិនខាងត្បូង ហើយតែងតែប្រាប់ចិនឲ្យដកទ័ពចេញពីដែនទឹករបស់ខ្លួន បើពុំនោះទេការបង្កជម្លោះ មិនអាចរកទី  បញ្ចប់បានឡើយ។ រហូតមកទល់ពេលនេះ ហ្វីលីពីន បានបញ្ជូននាវាចម្បាំងជាច្រើនគ្រឿង ទៅកាន់ទីតាំងដែលនាវាចម្បាំងរបស់ចិន បានស្ថិតនៅទីនោះ ។ នាវារបស់ហ្វីលីពិន ទៅទីនោះ គឺដើម្បីធ្វើសមយុទ្ធ...

ជំនួបរដ្ឋមន្ត្រីការបរទេសG-7 ផ្ដោតលើបញ្ហារុស្ស៊ីចិនអ៊ីរ៉ង់កូរ៉េខាងជើងស៊ីរីអាហ្គានិស្ថានតែបញ្ហាភូមាគឺជារឿងថ្មីបំផុត

ក្រុមរដ្ឋមន្ត្រីការបរទេសនៃប្រទេសឧស្សាហកម្មជឿនលឿន G-7  បានបើកកិច្ចប្រជុំរបស់ខ្លួន ដោយជួបគ្នាផ្ទាល់ ជាលើកដំបូង ចាប់តាំងពីជំងឺកូវិដ-19 ផ្ទុះខ្លាំងនៅ ពាក់កណ្ដាលឆ្នាំ២០២០។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសG-7  ប្រព្រឹត្តទៅនៅ ប្រទេសអង់គ្លេស ដែលមានរយៈពេល៣ថ្ងៃ បានធ្វើឡើង តាំងពីថ្ងៃចន្ទទី៣ឧសភា។ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ឲ្យដឹងថា កិច្ចប្រជុំនេះត្រូវបានប្រព្រឹត្តទៅពេញមួយថ្ងៃនៅថ្ងៃអង្គារទី៤ ខែឧសភា...
video

អាស៊ានស្វែងរកការគាំទ្រពីអាមេរិកដើម្បីឈានទៅអនុវត្តផែនការ៥ចំណុចនៃវិបត្តិនៅប្រទេសភូមា

សមាគមអាស៊ាន ដែលកំពុងទទួលបានការសារទរពីសហគមន៍អន្តរជាតិ ជាពិសេស ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិចំពោះ ការធ្វើអោយសម្រេចនូវផែនការប្រាំចំណុច ដើម្បីដាក់អោយពួកយោធាភូមា អនុវត្តគឺមកដល់ពេលនេះ សមាគមមួយនេះ នៅតែរង់ចាំការប្រជុំមួយលើកទៀតជាមួយ សហរដ្ឋអាមេរិក។ កិច្ចប្រជុំនេះ គេហៅថា កិច្ចប្រជុំអាស៊ាន បូកអាមេរិក។ កិច្ចប្រជុំអាស៊ាន បូកអាមេរិកកន្លងមក ផ្ដោតលើសហប្រតិបត្តិការ ទ្វេភាគី ប៉ុន្តែសម្រាប់កិច្ចប្រជុំឆ្នាំនេះ ទំនងប្រធានបទសំខាន់ជាងគេ គឺអាចមានបញ្ហាប្រទេសភូមា...
video

ក្នុងរយៈពេល១រយថ្ងៃ ក្រោយការឡើងកាន់ដំណែងជាប្រធានាធិបតី អាមេរិក តើលោក Joel Biden បានធ្វើអ្វីខ្លះ តាមការសន្យា?

ប្រធានាធិបតីអាមេរិកាំង លោក Joe Biden ឆ្លងកាត់ឧបសគ្គមួយ ចំនួនចំពោះមុខ ដូចជាការឆ្លងជម្ងឺ កូវិដ−១៩ និង ការបដិសេធមិនទទួលស្គាល់លោកជាប្រធានាធិបតីទី៤៦ ជាដើម ពីសំណាក់មជ្ឈ ដ្ឋានអាមេរិកាំងខ្លះ មានក្រុមនិយមប្តូរផ្តាច់នឹងអតីតប្រធានាធិបតីទី៤៥ Donald Trump ក្រុមអាមេរិកាំងស្បែក ស ជ្រុលនិយម ក្រុមស្អប់ខ្ពើមជនអន្តោប្រវេសន៍ជាដើម បានថ្លែងសុន្ទរកថាបូកសរុបការងារសម្រាប់រយៈពេល១០០ថ្ងៃក្រោយឡើងកាន់តំណែងនៅចំ ពោះមុខសមាជិកព្រឹទ្ធសភា សមាជិកសភាតំណាងរាស្រ្ត សមា ជិកគណៈ មន្រ្តី ចៅក្រមតុលា...
video

ពិភពលោកភាគច្រើនសម្រុកចាក់វ៉ាក់សាំង ខណៈប្រទេសឥណ្ឌាសម្រុកបូជាសាកសពអ្នកជំងឺ COVID-19

ប្រទេសទាំងអស់នៅលើពិភពលោក គឺពុំមានប្រទេសណាមួយអាចចៀសផុតពី ការឆ្លងជំងឺ COVID-19  បាននោះទេ ទោះជាដែនកោះដាច់ពីគេក៏ដោយ ក៏ជំងឺដ៏កំណាចមួយនេះ ហោះទៅដល់ដែរ។                  ក្នុងរយៈពេលចុងក្រោយនេះ ពិភពលោកបាននាំគ្នាសម្រុកចាក់វ៉ាក់សាំង តែប្រទេស ឥណ្ឌា ទោះជាបីសម្រុកចាក់វ៉ាក់សាំង ក៏ដោយក៏ប្រទេសដ៏ធំមួយនេះ សម្រុកបូជាសាកសពដែលស្លាប់ដោយសារជំងឺកូវិដ១៩ ផងដែរ។ ឥណ្ឌាជាប្រទេសធំមួយនៅអាស៊ីខាងត្បូង មានប្រជាជនច្រើនជាងគេ បន្ទាប់ពីប្រទេសចិន។...

សមាជិកសភា២៨ប្រទេសទាមទារអោយដោះលែងអ្នកជាប់ឃុំនៅភូមា ខណៈរដ្ឋាភិបាលរួបរួមជាតិថា មុនចរចាត្រូវដោះលែងអ្នកទោសនយោបាយទាំងអស់

សមាជិកសភា ចំនួន៣០០នាក់ មកពីប្រទេសជុំវិញពិភពលោក បានចុះហត្ថលេខាក្នុងញត្តិមួយរួមគ្នា អំពាវនាវអោយពួកយោធាភូមា ដោះលែង សមាជិកសភា និងអ្នកជាប់ឃុំទាំងអស់ ជាបន្ទាន់នឹងគ្មានលក្ខខណ្ឌ ។ តាមសមាគមជំនួយសម្រាប់អ្នកទោស ភូមា គឺមនុស្សជាប់ឃុំដែលពួកយោធាបានចាប់ខ្លួនតាំងពីថ្ងៃ រដ្ឋប្រហារ១កុម្ភៈមកនោះ កើនឡើងជិត៣ពាន់ ៤រយនាក់ និងអ្នកស្លាប់ ជាង៨រយនាក់។

សមាជិកព្រឹទ្ធសភាអាមេរិកជំរុញបន្ថែមទណ្ឌកម្មលើពួកយោធាភូមាខណៈអតីតប្រធានាធិបតីអូបាម៉ាសម្ដែងការឈឺចាប់ជាខ្លាំង

សមាជិកព្រឹទ្ធសភាអាមេរិកមួយក្រុម បានជំរុញឱ្យរដ្ឋការរបស់ប្រធានាធិបតីបៃ Joel Biden បន្ថែមការដាក់ទណ្ឌកម្មលើរបបរដ្ឋប្រហារភូមា ។ តាមសារព័ត៌មានរបស់ ភូមា Irrawaddy បានចុះផ្សាយថា សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ បានជំរុញឱ្យរដ្ឋបាលរបស់លោក ប្រធានាធិបតី ចូ បៃឌិន ដាក់ទណ្ឌកម្មបន្ថែម។

ចិនប្រតិកម្មខ្លាំងដាក់អូស្ត្រាលី ដោយទាមទារអោយគោរពគោលនយោបាយចិនតែចំពោះតៃវ៉ាន់

ប្រទេសចិនបានស្នើដល់ប្រទេសទាំងអស់នៅលើពិភពលោក អោយប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែ ដែលប្រទេសមហាយក្សមួយនេះ បានកំណត់ ដូចនេះដើម្បីដាក់ចុះទៅលើ ដែនកោះតៃវ៉ាន់ ដោយចិនចាត់ទុកថា ជាខេត្តរបស់ខ្លួន។ ចិនបានព្យាយាមកាន់កាប់កោះដែនកោះមួយនេះរយៈពេលជាង៧០ឆ្នាំមកហើយ តាំងពីដែនកោះមួយនេះបានបំបែកខ្លួនអំឡុងបក្សកុម្មុយនិស្តចិនឈ្នះក្នុងសង្រ្គាមស៊ីវិល ឆ្នាំ១៩៤៩ ចូលកាន់កាប់រដ្ឋធានីប៉េកាំង។ គោលបំណងរបស់ចិនមិនចង់អោយប្រទេសទាំងអស់ មានទំនាក់ទំនងនឹងកោះតៃវ៉ាន់ទោះជាត្រឹមស្ថានកុងស៊ុលពាណិជ្ជកម្មក៏ដោយ។

តើរបបរដ្ឋប្រហារនៅភូមានឹងឈប់សំលាប់ពលរដ្ឋខ្លួនឯងតាមការទាមទាររបស់អាស៊ានមែនឬទេ?

មន្ត្រីអាស៊ានបានលើកឡើងថា កិច្ចប្រជុំពិសេសអាស៊ានកាលពីថ្ងៃទី២៤មេសាសម្រេចបានលើសពីការរំពឹងទុក ប៉ុន្ដែអ្នកសង្កេតការណ៍ថាគ្មានពេលវេលាជាក់លាក់ក្នុងការស្នើឱ្យរបបយោធាបញ្ឈប់ការប្រើអំពើហិង្សានៅពេលណាមួយជាក់លាក់នោះទេ។ រហូតមកទល់ពេលនេះ យ៉ាងហោចណាស់មានបាតុករជាង៧៥០នាក់ហើយ បានស្លាប់ដោយការបង្រ្កាបពីសំណាក់ពួកយោធា និងមនុស្សជាង៣ពាន់នាក់ ត្រូវបានចាប់ឃុំខ្លួនចាប់ពីថ្ងៃទី១កុម្ភៈ ដែលជា          ព្រឹត្តិការណ៍រដ្ឋប្រហារ ដែលពួកយោធាប្លន់អំណាចពីរដ្ឋាភិបាលជាប់ឆ្នោត។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បានប្រកាសបន្ទាប់ពីកិច្ចប្រជុំកំពូលមួយកាលពីថ្ងៃសៅរ៍ ទី២៤ ខែមេសា ថាប្រមុខយោធាភូមាបានយល់ព្រមបញ្ឈប់អំពើហឹង្សានោះហើយដោយនៅ ក្នុងនោះ...

ប្រេសិត UN ស្វែងរកជួបមេដឹកនាំអាស៊ាននៅកិច្ចប្រជុំកំពូលខណៈអ្នកវិភាគមានទស្សនចម្រុះអំពីកិច្ចប្រជុំនេះ

មេដឹកនាំប្រទេសក្នុងតំបន់ ចាប់ផ្ដើមចាកចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ីហើយ នៅថ្ងៃសុក្រនេះ ដើម្បីចូលរួមកិច្ចប្រជុំពិសេស នៃមេដឹកនាំសមាគមអាស៊ាន ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២៤ មេសា ស្អែកនេះ ក្រោមប្រធានបទ វិបត្តិនៅប្រទេសភូមា។ ក្នុងពេលជាមួយគ្នានេះ ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកភូមា កំពុងមានវត្តមាននៅក្រុង ចាកាតា គឺដើម្បីស្វែងរកការជួបជាមួយនឹងមេដឹកនាំអាស៊ាន នៅក្រៅពីកិច្ចប្រជុំពិសេសរបស់អង្គការតំបន់មួយនេះ ស្ដីពីស្ថានភាពក្នុងប្រទេសភូមាដែលកំពុងដើរលើផ្លូវដ៏ហិង្សា។

MEDIA FEEDS

Popular

ចិនប្រាប់ហ្វីលីពីនអោយបញ្ឈប់ការបង្ករឿងខណៈនាវាចម្បាំងចិនចូលដែនទឹកហ្វីលីពីន

ក្នុងស្ថានភាពដែល ប្រទេសហ្វីលីពីន បានធ្លាក់ក្នុងភាពតានតឹង នៃជម្លោះ ដែនទឹក នៅសមុទ្រចិនខាងត្បូង ហើយតែងតែប្រាប់ចិនឲ្យដកទ័ពចេញពីដែនទឹករបស់ខ្លួន បើពុំនោះទេការបង្កជម្លោះ មិនអាចរកទី  បញ្ចប់បានឡើយ។ រហូតមកទល់ពេលនេះ ហ្វីលីពីន បានបញ្ជូននាវាចម្បាំងជាច្រើនគ្រឿង ទៅកាន់ទីតាំងដែលនាវាចម្បាំងរបស់ចិន បានស្ថិតនៅទីនោះ ។ នាវារបស់ហ្វីលីពិន ទៅទីនោះ គឺដើម្បីធ្វើសមយុទ្ធ...