មន្ត្រីបក្សប្រឆាំងថា កម្ពុជា នឹងបាត់បង់លទ្ធិប្រជាធិបតេយ្យ បើកម្ពុជា យកវាសនាទៅផ្ញើនឹងកុម្មុយនិស្តចិន
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លើកឡើងថា ប្រសិនបើកម្ពុជា ផ្ញើវាសនាលើចិន ទាំងស្រុង នោះប្រទេសកម្ពុជា នឹងបាត់បង់លទ្ធិប្រជាធិបតេយ្យ ហើយការគោរពសិទ្ធិមនុស្សធ្លាក់ចុះធ្ងន់ធ្ងរនាពេលខាងមុខ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៧ ខែមេសា នេះថា នៅពេលកម្ពុជា ព្រមធ្វើជាកូនជឹងភូមិសាស្ត្រនយោបាយឲ្យមហាអំណាចកុម្មុយនិស្តចិន...
ក្រុមអ្នកឃ្លាំមើលជំរុញឲ្យរដ្ឋាភិបាលតម្លើងពន្ធដីសម្បទានសេដ្ឋកិច្ចដើម្បីយកលុយជួយដោះស្រាយជនក្រីក្រក្នុងអំឡុងវិបត្តិកូវីដ
ក្រុមអ្នកតស៊ូមតិនៅក្រៅប្រទេស លើកឡើងថា ពលរដ្ឋខ្មែរ បានជ្រើសរើសអ្នកនយោបាយ ជាតំណាងរបស់ខ្លួនដើម្បីបម្រើសេចក្តីត្រូវការរបស់ពួកគេ ផ្ទុយទៅវិញ ប្រសិនអ្នកនយោបាយមិនបានបម្រើ សេចក្តីត្រូវរបស់ពលរដ្ឋដូចដែលពួកគេចង់បាននោះទេ តើប្រជាពលរដ្ឋត្រូវនាំគ្នាគាំទ្រអ្នកនយោបាយប្រភេទនោះបន្តទៀត ឬយ៉ាងណា?
ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បានសរសេរលើគណនីFacebook របស់លោក នៅថ្ងៃទី០៦ មេសា នេះថា...
សង្គមស៊ីវិលថា ពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ នឹងមិនបន្តគាំទ្ររដ្ឋាភិបាលដែលគ្មានសមត្ថភាពដោះស្រាយបញ្ហាជូនពួកគេនោះទេ
មន្ត្រីអង្គការសង្គមស៊ីវិល លើកឡើងថា ប្រសិនបើប្រទេសដែលមានការគោរពលទ្ធិប្រជាធិបតេយ្យពិតប្រាកដ រដ្ឋាភិបាលដែលមិនអាចមានលទ្ធភាពជួយដោះស្រាយបញ្ហាជូនពលរដ្ឋ នឹងមិនទទួលបានការគាំទ្រពីពលរដ្ឋនៅពេលបោះឆ្នោតនោះទេ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក សឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia daily នៅថ្ងៃនេះថា ក្នុងស្ថានភាពដ៏លំបាកនេះ រដ្ឋាភិបាលគួរតែពិចារណាអនុម័តថវិកាជាតិជាបន្ទាន់ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចជូនប្រជាពលរដ្ឋដែលកំពុងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចគ្រួសារធ្ងន់ធ្ងរដោយសារជំងឺCovid-19។
បញ្ញវន្តខ្មែរនៅក្រៅស្រុកថា រលើកឡើងរបស់បវរកញ្ញាកម្ពុជា គ្រាន់តែបង្ហាញពីកម្រិតនៃការយល់ទាបរបស់នាងប៉ុណ្ណោះ
ក្រុមអ្នកតស៊ូរមតិ ប្រតិកម្មថា ការលើកឡើងរបស់បវរកញ្ញាកម្ពុជា លីវ ជីលី អំពីបញ្ហានយោបាយក្នុងស្រុក ដែលសារព័ត៌មានបរទេសបានចុះផ្សាយនោះ គឺជាបង្ហាញពីកម្រិតនៃការយល់ដឹងទាបរបស់នាងដែលវាជាការឆ្លុះបញ្ចាំង អំពីកម្រិតនៃការយល់ដឹងរបស់អ្នកដឹកនាំខ្មែរ និងអ្នកគ្រប់គ្រងបវរកញ្ញារូបនេះផង។
ប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់ សារព័ត៌មាន The Cambodia daily...
សកម្មជនបក្សប្រឆាំងថា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ នឹងបន្តចុះចូលជាមួយគណបក្សកាន់អំណាច ៥នាក់បន្ថែមទៀត
ប្រភពពីមន្រ្តីគណបក្សប្រជាជនកម្ពុជាឲ្យដឹងថា យ៉ាងហោចណាស់នឹងមានមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ ចំនួន៥រូបបន្ថែម ឬអាចលើសពីនេះ នឹងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅមុនការបោះឆ្នោត ក្រុមប្រឹក្សា ឃុំសង្កាត់ ក្នុងឆ្នាំ២០២២ ខាងមុខ។
អតីតសកម្មជនដែលបានចុះចូលជាមួយគណបក្សកាន់អំណាចបានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ នេះថា...
គណបក្ស GDPថា ការចេញវិធានការដើម្បីទប់ការឆ្លងនៃវីរុស ...
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDPអះអាងថា លោកស្វាគមន៍រាល់វិធានការទប់ស្កាត់ជំងឺCovid-19នៅពេលនេះ ប៉ុន្តែរដ្ឋាភិបាលគួរប្រើពេលផ្សព្វផ្សាយ ដល់ពលរដ្ឋយ៉ាងហោចណាស់ឲ្យបានរយៈពេល ២៤ម៉ោង ដើម្បីឲ្យពួកគាត់ត្រៀមខ្លួន និងចាត់ចែងការងារមួយចំនួន មុនការអនុវត្តន៍ចាប់ផ្តើម។
ការអះអាងនេះធ្វើឡើងបន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចមួយ ស្ដីពីការអនុវត្តវិធានការរដ្ឋបាលដាក់បម្រាមគោចរ ក្នុងទីក្រុងភ្នំពេញ ជាបណ្ដោះអាសន្ន រយៈពេល២សប្តាហ៍ កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ហាក់ដូចជាប្រញាប់ប្រញាល់ពេក ដោយបានចេញវិធានការនៅពេលព្រឹក ហើយចាប់ផ្តើមអនុវត្តនៅពេលយប់។...
ប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ជួបអ្នកការទូតបរទេសដើម្បីផ្លាស់ប្ដូរទស្សនវិស័យបញ្ហាកម្ពុជា និងទំនាក់ទំនងកម្ពុជា ទៅអន្តរជាតិ
ប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បន្តជួបប្រមុខការទូតជាន់ខ្ពស់បរទេសនានា នៅកម្ពុជា ដើម្បីផ្លាស់ប្ដូរយោបល់ ស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសអំឡុងពេលជំងឺ Covid-19 រាតត្បាត។
លោក កឹម សុខា បានសរសេរនៅលើបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកនៅថ្ងៃទី២ ខែមេសា នេះថា...
អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិថា បក្សនឹងចុះខ្សោយបើនៅតែមានមន្ត្រីក្នុងបក្សកាងតំណែងតួនាទីដូចសព្វថ្ងៃនេះ
អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងនៅក្រៅប្រទេស លើកឡើងថា គណបក្សសង្គ្រោះជាតិ នឹងបាត់បង់ធនធានមនុស្សជំនាន់ក្រោយដែលល្អៗ និងមានសមត្ថភាពជាបន្តបន្ទាប់ បើបក្សមួយនេះនៅតែមានវប្បធម៌កាងតួនាទីក្នុងបក្ស ហើយជាងនេះទៀត នឹងធ្វើឲ្យគណបក្សនេះចុះទន់ខ្សោយ ឈានទៅរកការបែបបាក់ នៅពេលអនាគតជាក់ជាមិនខាន។
អតីតអគ្គលេខាធិការនៃ គណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេស CNRPO លោក ប៉ុន សៅរី បានសរសេរលើគណនី Facebook...
អ្នកវិភាគថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ គឺជាសន្ធិសញ្ញាដែលមានសុពលភាពគ្មានទីបញ្ចប់
អ្នកឃ្លាំមើលសង្គម លើកឡើងថា ខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ គឺជាការរំឭកនូវច្បាប់អន្តរជាតិមួយដែលមានសុពលភាពរហូត ហើយខ្មែរ ដែលមានគំនិតប្រវត្តិសាស្ត្រ ត្រូវរំឭក ប្រារឰខួប និងជាពិសេស ប្រើប្រាស់កិច្ចព្រមព្រៀងនេះដើម្បីការពារទឹកដី និងសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ឲ្យបានជាប្រយោជន៍។
អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី...
លោក សយ សុភាព គម្រាមបណ្ឌិត សូ ណារ៉ូ មិនឲ្យជាន់ទឹកដីខ្មែរទៀតក្រោយពីបានបកស្រាយករណីវ៉ាក់សាំងចិន
អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបានគម្រាម បណ្ឌិត សូ ណារ៉ូ ថា នឹងគ្មានវាសនាបានមកជាន់ដីរបស់ខ្មែរ ទៀតនោះទេ។ ការគម្រាមនេះ ធ្វើឡើងក្រោយពី បណ្ឌិត សូ ណារ៉ូ បានអត្ថាធិប្បាយបកស្រាយពីដំណើរការ និងប្រសិទ្ធភាពវ៉ាក់សាំងរបស់ចិន ក្នុងកម្មវិធីIdea Talk នៃសារព័ត៌មានThe Cambodia Daily កាលពីពេលថ្មីៗនេះ។














