Tuesday, November 19, 2019

ប័ណ្ណសារ

ឯក​អគ្គ​រាជ​ទូត​ជប៉ុន​ លើក​ឡើង​ពី​កង្វល់​ជុំ​វិញ​ការ​បាញ់​ប្រហារ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស

ឯកអគ្គរាជ​ទូត​ជប៉ុន លោក ម៉ាសា ហ្វូ៊មីគូរូគី (Masafumi Kuroki) ​បា​ន​មាន​ប្រ​សាសន៍កា​លពី​ម្សិល​មិញថា ​លោក​រំ​ពឹង​ថា ​រដ្ឋា​នឹង​ចាប់​ខ្លួន​ខ្មាន់​កាំភ្លើង​នៅ​ពី​ក្រោ​យ​​កា​រ​បាញ់​ប្រហា​រ​កា​ល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ​ទៅ​លើ​កម្មករ​តវ៉ា​នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង ហើយ​ត្រូវ​ធានា​សុវត្ថិ​ភាព​ដល់​វិនិយោគិន​នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស ​(SEZ) នោះ។ មិន​ទាន់​មាន​ការ​ចាប់​ខ្លួន​នៅឡើយ​ទេចាប់​តាំង​ពី​បុរស​ស្លៀកពាក់​ឯក​សណ្ឋាន​ម្នាក់បាន​បាញ់​ប្រហារ​ទៅ​លើ​កម្មករតវ៉ា នៅ​ឯ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ម៉ាន់ហាតតាន់ ដែល​បាន​ធ្វើ​ឲ្យ​របួសកម្មការិនី​បី​នាក់។ លោក​ ឈូក បណ្ឌិត អភិ​បាល​ក្រុង​បាវិត ត្រូវ​បាន​អះ​អាង​ថាជា​ជន​សង្ស័យ ប៉ុន្តែ​សាលា​ដំបូង​ខេត្ត បានត្រឹមតែ​សុំឲ្យ​លោក បង្ហាញ​ខ្លួន​ ដើម្បី​សាក​សួរ​នៅ​ចុង​ខែ​នេះ​ប៉ុណ្ណោះ។ នៅ​ឯ​កិច្ច​ប្រ​ជំុ​រវាងវិស័យសាធារណៈ​និង​ឯក​ជន​លើក​ទី​ប្រាំមួយរបស់កម្ពុជា​ និងជប៉ុន​ នៅ​ឯក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា (CDC) លោក​ឯក​អគ្គ​រាជ​ទូត ម៉ាសាហ្វូ៊មី គូរ៉ូគី បាន​លើក​ឡើង​ដោយ​ផ្ទាល់ អំពី​បញ្ហា​មិន​ទាន់​ដោះស្រាយ​ករណីបាញ់​ប្រហារ​ ដែល​បាន​​ធ្វើ​ឲ្យ​មាន​ការ​គិតគូរ​ឡើងវិញ ចំពោះ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​នៅ​ក្នុង​ប្រ​ទេស​នេះ និង​បញ្ហា​និទណ្ឌភាព​ពាក់​ព័ន្ធ​នឹង​នយោ​បាយ​។ លោក​ឯក​អគ្គ​រាជ​ទូត​បាន​ថ្លែង​ថា"​ខ្ញុំ​សូម​លើក​ឡើង​ពី​បញ្ហា​ ដែល​បាន​កើត​ឡើង​នៅ​ឯ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ម៉ាន់​ហាត​តាន់​ កាល​ពី​ខែ​មុន"។ លោក​បាន​ថ្លែង​ថា "ខ្ញុំ​គិត​ថាកម្ពុជា​ គឺ​ជា​ប្រទេសមាននីតិរដ្ឋ​...​ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា ដូច្នេះ នឹង​វែកមុខជន​សង្ស័យហើយ​នាំ​ខ្លួន​ជន​នេះ​ទៅ​ឲ្យតុលាការ​កាត់​ទោស​ ​ទៅ​តាម​ច្បាប់"។ លោក​បន្ថែម​ថា​ ពី​ព្រោះ​​ក្រុម​ហ​៊ុន​ជប៉ុន​ប្រតិបត្តិ​ការ​នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​នេះដែរ ហើយជន​ជាតិ​ជប៉ុន​ផ្សេង​ទៀត​មាន​ការ​ព្រួ​យ​បារម្ភដោយ​សារ​តែ​ព្រឹត្តិការណ៍​នេះ​។ លោកឯក​អគ្គ​រាជ​ទូត បាន​ថ្លែង​ថា "ត្រូវ​តែ​ធានា​សុវត្ថិ​ភាព​ដល់​វិនិយោគិន​ទាំង​នៅ​ក្នុង​​ និង​ក្រៅតំបន់​សេដ្ឋ​កិច្ច​ពិសេស ដូច្នេះ​កំុឲ្យ​ព្រឹត្តិការណ៍​នេះ​កើត​ឡើង​ម្តង​ទៀត​"។លោក​បាន​បន្ថែម​ថា "ខ្ញុំ​និយាយ​ដូច្នេះពី​ព្រោះ​ខ្ញុំ​នាំ​ភ្ញៀវ​ជប៉ុន​មក​ទី​នេះ​គ្រប់​ពេលពី​ព្រោះ​កម្ពុជា​មាន​សុវត្ថិ​​ភាព​ណាស់​ ក៏​ប៉ុន្តែ​វា​ក៏​លំបាក​​ណាស់​ដែរនៅ​ពេល​មាន​ព្រឹត្តិការណ៍​អ៊ីចឹង​កើត​ឡើង"។ ឆ្លើយ​តប​ទៅ​នឹង​លោក​ឯក​អគ្គ​រាជ​ទូត​ លោក​ សុខ ចិន្តា​សុភា អគ្គ​លេខា​ធិការ​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ប្រាប់​គណៈ​ប្រតិភូ​ជប៉ុន​វិញថាការ​បាញ់​ប្រហារ​នេះ​ "​គឺ​ជា​ព្រឹត្តិការណ៍​គួរ​ឲ្យ​សោក​ស្តាយ​ណាស់"។ លោកចិន្តា​សុភាបាន​ថ្លែង​ថារដ្ឋា​ភិបាល​បាន​ប្រជំុ​ពីរ​លើក កាល​ពី​ថ្ងៃ​ទី​២៧​ខែ​កុម្ភៈនិង​ថ្ងៃ​ទី​២ ​ខែ​មីនា ដើម្បីពិភាក្សាអំពី​ការ​បាញ់​ប្រហារ​នេះ ក៏ប៉ុន្តែ​លោក​មិន​បាន​បរិយាយ​ឲ្យ​បាន​ល្អិត​ល្អន់​ទេ។ លោក ចិន្តា​សុភា បាន​ថ្លែង​ថា "​ខ្ញុំ​សូម​ទោស​ដោយសា​រខ្ញុំ​មិន​បាន​ជូន​ដំណឹង​ប្រាប់​លោក​អំពី​​វិធានការត្រូវអនុវត្ត​យ៉ាង​ម៉េច​នោះ។គ្រប់​ស្ថាប័ន​រដ្ឋា​ភិបាល​ទាំង​អស់​ នឹង​ព្យាយាម​ដោះ​ស្រាយ​វិវាទ​ការងារ​"។ យោង​តាម​ទិន្ន​ន័យ​ពី​ក្រុម​ប្រឹក្សា​វិនិ​យោគ​​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​  គម្រោងវិនិយោគ​ពី​ប្រទេស​ជប៉ុន​ មាន​ទឹក​ប្រាក់​ជាង​១២០​លាន​ដុល្លារ​ ហើយ​នៅ​តែ​ជា​វិនិយោគ​ិន​មួយ​ ក្នុង​ចំណោម​វិនិយោគិន​ដ៏​ធំ​បំផុត​ របស់​កម្ពុជា​រៀង​រាល់​​ឆ្នាំ។ ពេលទាក់​ទង​បន្ទាប់​ពី​កិច្ច​ប្រជំុ​នេះលោក​ ចិន្តា​សុភា បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​អំ​ពី​កិច្ច​ប្រ​ជំុ​នេះ​ឡើយ​។ លោក​បាន​មាន​ប្រសាសន៍ថា "កំុ​សួរ​ពី​ព្រោះ​ខ្ញុំ​មិន​ឆ្លើយទេ។​ កំុ​សរ​សេរ​ថា ខ្ញុំ​មិន​​ឆ្លើយសំនួរ"។ ស្ថានទូត​ជប៉ុន​ក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ស្តី​ពី​ជំនួប​នេះ​ដែរ។ ស្ថាន​ទូត​បាន​លើក​ឡើង​ថា"ដោយ​សារ​កិច្ច​ប្រជំុ​ថ្ងៃ​នេះ...

ជនជាប់ឃុំ​ក្នុង​បទ​ល្មើស​នេសាទត្រូវ​បាន​ដោះ​លែង​តាម​បញ្ជា​

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​​​​ពី​ការលើក​លែង​ទោស​ដល់​ប្រជាពល​រដ្ឋ​ដែល​ត្រូវ​បាន​ឃុំខ្លួន​ និង​ចាប់​ដាក់​​ពន្ធនាគារ ដោយសារ​បទ​ល្មើស​នេសាទ​​នោះ ក្រសួង​យុត្តិធម៌​បាន​ឆ្លើយ​តប​ និង​បាន​ដោះ​លែងជន​សង្ស័យ​ជា​ច្រើន​នាក់ ពី​ពន្ធនាគារ​ខេត្ត នៅ​ទូ​ទាំង​​ប្រទេស​រួចហើយ។    ទោះជាយ៉ាង​ណា​ ក្រុម​អ្នក​វិភាគ​ឯក​រាជ្យ​បាន​និយាយថា បទ​បញ្ជា​នេះ​ខុស​ប្លែក​ពីធម្ម​តា​និង​បង្ហាញ​ឲ្យ​ឃើញអំ​ពី​ឥទ្ធិ​ពល​របស់​រដ្ឋា​ភិបាល​មក​លើ​ប្រព័ន្ធ​យុត្តិ​ធម៌​ទៅ ​វិញទេ។   អ្នក​វិភាគ​ទាំង​នេះ​​បាន​និយាយ​ថា ការ​លើក​លែង​ទោសក្នុង​​បទ​ល្មើស​នេសាទ​ ដែល​មនុស្ស​ជា​ច្រើន​មិន​ពេញ​ចិត្ត​​នោះ​​ទំនង​ជា​ការ​ប៉ុនប៉ងរក​ការគាំទ្រផ្នែកនយោ​បាយ​នៅ​ពេល​បោះ​ឆ្នោត​ហើយ។ លោក ទី​ សុវិន​ថាល់ ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​សៀម​រាប បាន​និយាយ​ថា លោក​ ហ៊ី សុភា រដ្ឋ​លេខា​ធិការ​ក្រសួង​យុត្តិ​ធម៌​បានធ្វើដំណើរ​មកកាន់​ខេត្ត​​របស់​លោក កាល​ពី​ថ្ងៃ​អាទិត្យ​ គឺ​​មួយ​ថ្ងៃ​ក្រោយ​ពី​លោក​ ហ៊ុន​ សែន បាន​ប្រកាស​​អំពី​ការ​លើក​លែង​ទោសនេះ ដើម្បី​ណែ​នាំ​ឲ្យ​ព្រះ​រាជ​អាជ្ញា​ និង​តុលាការ​​ដោះ​លែង​មនុស្សទាំងអស់​ដែល​ជាប់ឃុំ​ ​ពី​បទល្មើស​នេសាទ​។ លោក​ ទី សុវិនថាល់  បាន​និយាយ​ថា​​តុលា​ការ​បាន​បើក​ “សវនាការ​” ទ្រង់​ទ្រាយ​ធំ​មួយភ្លាមៗកាលពី​ម្សិល​មិញ ដែល​នៅ​ក្នុង​នោះ​បាន​សម្រេចថា ​អ្នក​នេសាទ​ក្រី​ក្រ​១៧​នាក់​មិន​មាន​ពិរុទ្ធ​ភាព​ទេ  ហើយ​ដោះលែង​ពួក​គេ​ចេញ​ពី​ការ​ឃុំ​ខ្លួន​បណ្តោះ​​អាសន្ន។ បុរស​ម្នាក់​ទៀត​ ដែល​ត្រូវ​បានកាត់​ឲ្យ​ជាប់​ទោស​ពី​បទ​ល្មើស​នេសាទ ​ក៏​ទទួល​បា​ន​ការ​ដោះ​លែង​ផង​ដែរ​។ លោក​ ទី​ សុវិនថាល់  បាន​និយាយ​ថា ​“តុលាការ​ជួយ​ប្រជាជន​ក្រីក្រ​តាម​សំណើ​របស​់លោក ហ៊ុន សែន ដែលស្នើ​ឲ្យ​ដោះ​លែង​ពួកគេ​។ លោក​បាន​ថ្លែង​បន្ថែម​ថា ការ​ប្រោសព្រះ​រាជទាន​លើកលែង​ទោស​ដោយ​ឡែក​​មួយ​ទៀត​​ ត្រូវ​បាន​រៀប​ចំ​ ឡើង​សម្រាប់​​ជន​ដែល​ត្រូវ​បាន​​កាត់​ឲ្យ​ជាប់​ទោស​ក្នុង​បទ​ល្មើស​នេសាទ​។ លោក​បាន​ថ្លែងថា មិន​មាន​អ្វី​ខុស​ប្លែកទេ​ ការដែល​តុលាការ​អនុវត្ត​បទ​បញ្ជា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ភ្លាមៗនោះ។ “​បើ​ទោះបី​ជាសម្តេច​​ ហ៊ុន សែន​ ចេញ​បញ្ជា​ក៏ដោយ​ ក៏​យើង​នៅ​តែ​បើក​សវ​នាការ​ដែរ។ យើ​ងមិន​បាន​បំពាន​ច្បាប់​ទេ។ យើង​ធ្វើតាម​នីតិវិធី​ ” ។ នៅក្នុង​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់​ធំ​វិញ​ តុលាការ​ និង​ព្រះរាជ​អាជ្ញា​ក៏បង្ហាញ​ផង​ដែ​រ​នូវ​ការ​លើ​ក​លែង​ទោស​ជា​បន្ទាន់​ដល់​អ្នក​ដែល​បានជាប់​ឃុំ​ពីបទ​ប្រើ​ប្រាស់​មធ្យោ​បាយ​នេសាទខុស​ច្បាប់​ ដូចជា​ការ​ឆក់​ត្រី​ជា​ដើម​។ លោក​ ប៉ែន សារ៉ាត់ ព្រះរាជ​អាជ្ញា​អម​សាលា​​ដំបូង​ខេត្ត​កំពង់ធំ បាន​និយាយ​ថា​ “យើង​​ដោះ​លែង​ឲ្យ​ពួក​គេ​នៅ​ក្រៅ​ឃុំ​ ក៏​ព្រោះ តែ​បទល្មើសទាំង​នេះ​ជា​បទ​ល្មើស​​តូចតាច​ ហើយ​​ពួក​គេ​គឺ​ជា​ប្រជាជន​ក្រី​ក្រ”។ លោក​បាន​ថ្លែង​​ថា ជន​សង្ស័យ​១១នាក់​ ដែល​កំពុង​រង់​ចាំ​ឡើង​​សវនាការ​កាត់​ទោសនោះ​ ក៏​ត្រូវ​បាន​ដោះ​​លែង​ដែរកាលពី​ម្សិល​មិញ​។ នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ លោក​ព្រះរាជ​អាជ្ញា​ តន់ សីហតេជះ ក៏បាន​និយាយ​ដែរ​ថា​ មនុស្ស​១១នាក់ ដែល​ជាប់​សង្ស័យ​ក្នុង​បទ​ល្មើស​នេសាទ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​។ ​លោក​បាន​ថ្លែង​ថា “យើង​បាន​ដោះ​លែង​​ពួក​គេ​ឲ្យ​នៅ​ក្រៅ​ឃុំ​ក្រោយពី​មាន​សំណើ​របស់​សម្តេច​ ហ៊ុន សែន”។លោក ក៏​បាន​អះ​អាង​ដែរ​ថា លោក​ និង​តុលាការគឺ“​ឯករាជ​្យ​​” ​មិនស្ថិត​ក្រោម​អំណាច​លោក​ ហ៊ុន សែន ទេ  ហើយ​បាន​ “ធ្វើតាម​នីតិវិធី​ច្បាប់​” នៅ​ក្នុង​ការ​ដោះ​លែងនេះ។ កាលពី​ថ្ងៃ​សៅរ៍ លោក​ ហ៊ុន សែន បាន​​ប្រកាសថា លោក​លើក​លែង​ទោស​ដល់​ជន​​សង្ស័យ​ ឬ​ទណ្ឌិត​ក្នុ​ងបទ​ល្មើស​ប្រើ​ប្រាស់​មធ្យោបាយ​នេសាទ​ខុស​ច្បាប់​។  ទោះ​ជា​​យ៉ាង​ណា ការ​ដោះ​លែង​នេះ​មិន​ធ្វើ​ឡើង​ចំពោះអ្នក​ជាប់ឃុំ​ក្នុង​បទ​ល្មើស​​នេសាទ​ធ្ងន់​ធ្ងរ​ ដូច​ជាការ​កាប​់ឆ្កា​រព្រៃ​លិច​ទឹក​ដោយខុស​ច្បាប់​​នោះឡើយ។ វិធាន​ការ​នេះ​ធ្វើ​ឡើង​ក្រោយពី​មាន​​ការ​សម្រេច​កាលពី​ពេល​ថ្មី​ៗ​នេះ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ក្នុង​ការ​បិទឡូត៍​នេសាទ​ពាណិជ្ជកម្ម​ទាំងអស់នៅ​តាម​បឹង​ទន្លេសាប​។ លោក​ សុក សំអឿន ប្រធាន​ក្រុម​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិកម្ពុជា​​បាន​និយាយថា ព្រះ​រាជ​អាជ្ញា​អាច​ដក​ការ​ចោទ​ប្រកាន់​ពី​អ្នក​ជាប់​ឃុំ​បណ្តោះ​អាសន្ន​បាន​ ប៉ុន្តែ​ការ​ប្រោស​ព្រះ​រាជទានលើក​លែងទោស​សម្រាប់​តែ​ទណ្ឌិត​ប៉ុណ្ណោះ​៕ ប្រែ​សម្រួល​ដោយ​  ឌឿង​ សាវតាោក  សុក  សំអឿន បាន​និយាយ​ថា ទោះ​​ជាយ៉ាង​ណា វាមាន​ភាព​ “​ខុស​ប្លែក​ពី​ធម្មតា​” ដែល​រដ្ឋាភិបាល​ផ្តល់​ការ​លើក​លែង​ទោសទូទៅ​បែប​​នេះ។  លោក​បាន​ថ្លែង​ថា “​វាប្រហែល​ជា​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ ខ្លះហើយ ព្រោះការ​យក​មនុស្ស​មក​កាត់​ទោស​ពី​បទ​ល្មើស​តូចតាច​នោះ មិន​មែន​ជា​ការល្អ​ទេ”៕ ប្រែ​សម្រួល​ដោយ​  ឌឿង​ សាវតា                   

ទំនប់វារីអគ្គិសនី​សេសាន​ក្រោម​​២ នៅ​ខេត្ត​ស្ទឹង​ត្រែង​ ​​​បង្កឲ្យ​មាន​មហន្តរាយធ្ងន់ធ្ងរ

យោង​តា​មកា​រ​ស្រាវ​ជ្រាវ​ថ្មី​ ដែ​ល​អ​ំ​ពាវ​​នា​វ​​ឲ្យ​មា​ន​កា​រ​ពិចារណា​ឡើ​ង​​វិញ​​នូវ​ផែន​កា​រ​​សង់​ទំនប់​មួយ​ចំ​នួន​ បា​ន​ឲ្យដឹង​ថា​ ផែន​កា​រ​សង់ទំនប​់​វារី​អគ្គិសនី​​នៅ​​តាមដៃ​​ទន្លេ​មេគង្គ ជា​ព​ិ​សេស​ទំ​នប់​សេសានក្រោម​​២ (Lower Sesan 2) នឹង​មា​ន​ផល​ប៉ះពាល់​​ “ដ៏​មហន្ត​រា​យ​”ដល់​ធនធាន​ត្រី ​នៅ​ទូទាំង​ប្រ​ទេស។ ដោ​យ​ចងក្រងជាឯកសារដោយ​អ្នក​ស្រាវ​​ជ្រា​វ​អន្តរជា​តិ​​មួ​យ​ក្រុម និងមាន​ការ​ចូលរួម​ពី​​អ្ន​ក​វិ​ទ្យា​សាស្រ្តម្នាក់​ មកពីរដ្ឋបា​ល​​ជល​​ផល​ កា​រ​​សិក្សា ​ដែល​ផ្សព្វផ្សាយ​ កា​ល​ពី​ថ្ងៃ​ច័ន្ទនៅ​ក្នុ​ង​ន​ីតិវិធី នៃ​​កា​រ​​ស្រាវ​ជ្រាវ​វិទ្យា​​សាស្រ្ត​ជាតិបានផ្តល់​នូវ​ភស្តុតា​ង​ដ៏រឹង​មាំ​​បំផុត​ អំ​ពី​​ហា​និ​ភ័យបង្កឡើងដោយ​ទ​ំ​នប់​សេសាន​២។​ កា​រ​​សិក្សា​​នេះ​បន្ថែម​ទៅនឹង​​បរិ​មា​ណនៃកា​រ​​សិក្សា​​​ដែ​ល​​កាន់​តែ​កើន​ឡើ​​ង​​ថា​ ​ទំនប់​នេះ​នឹងមា​ន​កា​រ​​​ប​ំ​ផ្លាញព្រៃឈើ ព្រម​ទាំ​ង​មា​ន​​ផលប៉ះ​ពាល់​រហូតដល់ជលផល​ជីវចម្រុះ និង​ជី​វភាព​រស់នៅ​របស់​ប្រ​ជា​​ពល​រដ្ឋ​រាប់មុឺននាក់។ ខណៈដែ​ល​​មា​ន​កា​រ​​យក​ចិត្តទុក​ដា​ក​់​កាន់​តែខ្លាំងឡើង ក្នុង​ប៉​ុន្មាន​ខែ​ថ្មីៗនេះចំពោះវិបត្តិ​ទំ​នប់​សាយ៉ាបូរីនៅ​ក្នុង​ប្រ​ទេស​ឡាវ ផែន​កា​រ​សង់​ទំនប់​ទីមួយ ​សម្រាប់​ខ្សែ​ទឹក​មេ របស់​ទន្លេ​មេគង្គ​​ ត្រូវបានក្រុម​អ្នក​បរិស្ថាន​ និង​ជំ​នាញ​ការ​ជល​ផល​ បាន​វែក​ញែក​ជា​យូ​រមក​ហើយ​ថា ទំនប់​តូចៗ​កាត់​ដៃទន្លេ​សេសាន​នេះ​​អាច​មាន​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរជាង​នេះ​។ ការ​ស្រាវ​ជ្រាវ​ចុង​ក្រោយ​បំផុត​នេះទំនង​​ជា​គាំ​ទ្រ​ចំពោះ​ការលើកឡើងនេះ។ ដោយ​បង្ហាញ​តួ​លេខ នៃការ​បម្លាស់​ទី​ របស់ត្រី ដោយដោយប្រៀបធៀប ទៅនឹងផលចំណេញបាន​មកពីថាមពល​ នៅតាមទីតាំង ដែល​​នឹង​សាង​សង់ ក្រុម​នេះ​បាន​សន្និដ្ឋាន​ថាទំនប់​ជា​ច្រើន​នឹង​ផលិត​ថាម​ពលបានតិចជា​ងផល​ប៉ះ​ពាល់​ផ្នែកបរិស្ថាន។ ការ​សិក្សា​នេះកត់​សម្គាល់​ថា“​យើង​​យល់​ឃើញ​ថា ការ​សាង​សង់ទំនប់​កាត់​ដៃ​ទន្លេ​សេសាន​ទាំង​អស់​៧៨​កន្លែង ដោយ​មិន​រាប់​បញ្ចូល​ទំនប់​តាមខ្សែទឹក​មេ ដែលនឹង​ផលិត​ថាម​ពល​បាន​តិច ​តែអាច​បង្កផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​ខ្លាំង​ជាង​​ទំនប់​ខ្សែ​តាម​ទឹក​​មេ​ខាង​លើ​ចំនួន​៦​កន្លែង នៅ​តាម​ទន្លេ​មេគង្គ​ក្រោម”។ ក្នុង​ចំណោម​ទំនប់​កាត់​ទន្លេ​សេសាន​ទាំង​អស់ ដែលស្ថិត​ក្នុង​​ផែន​ការ​នៅ​ឡើយនោះផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរបំផុត គឺ​ទំនប់​សេសាន​​២​របស់​ប្រទេស​កម្ពុជា ដែល​ក្រុម​អ្នក​ស្រាវ​ជ្រាវ​​ប៉ាន់​ប្រមាណ​ថានឹង​បណ្តាល​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​៩,៣ភាគ​រយ នៃទិន្នផល​ត្រី​តាមដងទន្លេ​មេគង្គទាំងមូល។ លទ្ធផល​នេះ​ឲ្យ​ដឹង​ថាទំនប់​​ទី​២ និង​ទី៣ នៅ​ក្នុង​ប្រទេស​ឡាវ នឹង​បង្ក​​ប៉ះ​ពាល់​ធ្ងន់ធ្ងរបំផុត ដែលគេគិតថា អាច​បង្កឲ្យទិន្នផលត្រីធ្លាក់​ចុះ​ពី២,៣មកនៅត្រឹម០,៩​ ភាគ​រយ​។ លោក​ ហ្គុយ​ ហ្ស៊ីវ (Guy Ziv) អ្នក​ស្រាវ​ជ្រាវ​​ផ្នែក​បរិស្ថាន​ នៅ​សាកល​វិទ្យា​ល័យ​ស្តេន​ហ្វត(Standford) បាន​សរ​សេរ​ក្នុង​​អីុម៉េល​មួយ​ថា“ការ​វិ​ភាគ​លើក​ឡើង​ថា ការ​ប្រៀបធៀប​រវាង​ថាម​ពល ​និង​ជីវម៉ាស់ (ការ​រស់​នៅ​ផ្តុំ​គ្នា​)ការប្រៀបធៀបរវាងថាម​ពលនិងជីវ​ចម្រុះ​ បានឲ្យដឹងថាទំនប់​ទន្លេ​សេសាន​២​ បង្កផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​បំផុត​។ យើង​ទទូចនឹង​តម្រូវ​​​ការផ្នែកថាម​ពល​កើន​ដល់​ទៅ​​  គឺត្រូវសង់​ទំនប់​ផ្សេង​ទៀត​ ជំនួស​ថែមពីលើ​ទំនប់​សេសាន​២"។ ពេល​នេះ​ប្រទេស​កម្ពុជា កំពុងប្រើ​ប្រាស់​ថាម​ពល​ ប្រហែល​៥៨០​មេហ្គាវ៉ាត់ក្នុង​មួយ​ឆ្នាំ​ ចំណែកឯធនាគារ​អភិវឌ្ឍន៍​អាស៊ី ប៉ាន់​ប្រមាណ​ថា តម្រូវ​ការ​នឹង​កើន​ឡើង​ជាង​បួន​ដង​ ស្មើនឹង២.៤០០មេ​ហ្គាវ៉ាត់គិតត្រឹម​ឆ្នាំ​២០២០។ លោកអាឡាន​ ប្រ៊ូកស៍ (Alan Brooks)​ នាយក​​មជ្ឈ​មណ្ឌល​មច្ឆ​ជាតិពិភពលោក​ ដែលជាអ្នកចង​ក្រង​របាយ​ការណ៍​​ថ្លែង​ថា ការ​សិក្សា​នេះ​អាច​​មាន​ឥទ្ធិពល​លើ​អ្នក​បង្កើត​គោល​ការណ៍។ លោក​បាន​សរ​សេរ​តាម​រយៈ​អីុម៉េល​ថា“ការ​ស្រាវ​ជ្រាវ​បង្ហាញ​ច្បាស់​​នូវ​សារៈ​សំខាន់​នៃ​ការ​ជ្រើស​រើស​ទី​តាំងឲ្យបា​នត្រឹមត្រូវសម្រាប់សាងសង់ទំនប់​វារី​អគ្គិសនី​ ដោយ​ពិចារណា​ អំពី​តុល្យភាព​របស់​វា​រវាងជីវ​ចម្រុះនិង​សុវត្ថិ​ភាព​ចំណី​អាហារ​ ជា​ពិសេសអំពីជី​វភាព​រស់​នៅ​របស់ប្រជាជន ដែល​ពឹងផ្អែក​ទាំងស្រុងលើ​ការ​នេសាទត្រី”។ កាល​ពី​ម្សិល​មិញនៅ​ក្នុង​តំបន់​ក្បែរ​ទំនប់​...

ចាប់ខ្លួនអ្នក​ចាត់​ការ​ទូ​ទៅ​ក្រុមហ៊ុនដី​សម្ប ទាន​ចម្ការ​កៅស៊ូពីបទបាញ់​អ្នក​ត​វ៉ា

មន្ត្រី​​នគរ​បាល​ និង​មន្ត្រី​សាលា​ដំបូង​ខេត្ត​បាន​និយាយ​​កាលពី​ម្សិ ល​​មិញ​ថា នគរបាល​ខេត្ត​ក្រចេះ​ បាន​ចាប់​ខ្លួនអ្នក​ចាត់ការ​ទូទៅ​របស់​ក្រុម​ហ៊៊ុន​ចម្ការ​កៅ​ស៊ូ TTY ហើយ​ឥឡូ​វ​នេះ​គាត់កំពុង​តែ​ប្រឈម​មុខ​នឹងការ​ចោទ​ប្រកាន់ចំពោះ​ការជាប់ពាក់​ព័ន្ធនៅ​ក្នុងករណី​បាញ់​ប្រហារ កាល​ពីថ្ងៃ​ទី​ ១៨​ខែ​មករា ​លើ​​អ្នក​ភូមិ​បួន​នាក់​ ពី​សំណាក់​សន្តិសុខ​ប្រដាប់​​អាវុធ​របស់​ក្រុម​ហ៊ុន​នេះ។  អាជ្ញាធរ​បាន​ចាប់ខ្លួន​សន្តិសុខ​ពីរនាក់​របស់​​ក្រុម​ហ៊ុន​ TTY កាលពី​ខែ​មុន​ ដោយ​ជាប់​សង្ស័ យ​ថា ពួក​គេ​បានប្រើ​អាវុធ​ AK-៤៧ បាញ់​ប្រហារ​លើ​អ្នក​តវ៉ា​ ដោយ​បង្កឲ្យ​ មនុស្ស​ បួន​នាក់​​ក្នុង​ចំណោម​អ្នក​ភូមិ​មួយ​ក្រុម​ ដែល​តវ៉ា​ប្រឆាំងនឹងកា​រចាប់​យក​ដី​ធ្លី​របស់​ពួក​គេ​ពី​សំណាក់​ក្រុម​ហ៊ុន​នេះរងរបួស ។ លោក​ អ៊ុំ ភី ស្នង​ការ​រង​នគរបាល​ខេត្ត​ក្រចេះ​បាន​មានប្រសាសន៍ថា នគរ​បាល​បាន​ចាប់​ខ្លួន​​លោក​ អ៊ុន ពិសិដ្ឋ អ្នកចាត់ការទូទៅ​ក្រុម​ហ៊ុន TTY កាលពី​សប្តាហ៍​មុន ក្រោយ​ពី​សាលាដំបូង​ខេត្ត​ក្រចេះ​ បានបង្គាប់​ឲ្យ​ចាប់​ខ្លួន​គាត់​។ លោក​បាន​ថ្លែង​ថា “​យើង​ចាប់​ខ្លួន​គាត់​នៅ​ក្នុង​ខេត្ត​ក្រចេះ ក្រោ​យពី​សាលា​ដំបូងចេញ​ដីកា​ចាប់​ខ្លួន​។ យើង​ចាប់​ខ្លួន​គាត់ ដោយ​សារ​គាត់​ បានបំពាន​ច្បា  ប់”។ លោក​ កេត​ សុជាតិ ជាចៅ​ក្រម​ស៊ើប​អង្កេតរបស់សាលាដំបូងខេត្ត​ក្រចេះ បាន​មាន​ប្រសា​សន៍​ថា លោក​ អ៊ុន ពិសិដ្ឋ​ ត្រូវ​បាន​ចោទ​ប្រកាន់​​ពី​បទ​ប្រព្រឹត្តអំ​ពើ​ហិង្សា  ​ដោយ​ចេតនា​ មាន​ស្ថានទម្ងន់ទោស​ និង​ពី​បទរក្សា  ទុកអាវុធខុស​ច្បា  ប់​ ហើយ​គាត់​ត្រូវ​បាន​ឃុំខ្លួន​បណ្តោះ​អាសន្ន​នៅក្នុង​ពន្ធ​នាគារ​ខេត្ត​ក្រចេះ​។ ដោយ​បដិសេធ​មិន​បញ្ជាក់​ឲ្យ​​ បាន​លម្អិត​លោក​ចៅក្រម​ កេត​ សុជាតិ បាន​មាន​ប្រសា​សន៍​ថា “គាត់​ត្រូវបាន​ឃុំខ្លួនតាំង​ពីសប្តាហ៍​មុន​ ហើយ​សាលាដំបូង​កំពុង​តែបន្ត​ស៊ើប​អង្កេត​​សំណុំ​រឿង​​ នេះ”។ កាលពី​ថ្ងៃ​ទី៥ខែ​កុម្ភៈ ក្រុម​ហ៊ុន​ TTY បាន​​បង្ខំចិត្ត​ប្រគល់​ខ្លួន​សន្តិសុខ​ពីរ​នាក់​ ឈ្មោះ កែ សុវណ្ណា អាយុ​៤១​ឆ្នាំ និង​ឈ្មោះ ពិន​ គឹ​ម​ឡេង អាយុ​២៦​ឆ្នាំ ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ចេញ​បញ្ជា​ជាសាធារណៈ​ឲ្យ​នាយក​ ក្រុម​ហ៊ុននេះ​ គឺ​លោក ណា ម៉ារ៉ាឌី ប្រគល់​ខ្លួន​សន្តិសុខ​ទាំង​ពីរ​នាក់នេះ បើមិន​ដូច្នោះ​ទេ ត្រូវ​​ប្រឈម​មុខ​នឹង​ការសាកសួរ​ពីតុលាការ​។ តាំង​ពី​លោក ហ៊ុន សែន បាន​ថ្លែង​មក​ ​​អាជ្ញាធរ​ខេត្ត​ក្រចេះ​ បាន​អះអាង​ថា ​អស់​រយៈ​ពេល​បី​សប្តាហ៍​​មកហើយពួក​គេ​មិន​អាច​រក​ឃើញ​ខ្មាន់​កាំ​ភ្លើង​ ​​បាញ់​អ្នក​ភូមិ​ ដែល​​មានតែដៃទទេនោះទេ។ លោក ណា ម៉ារ៉ាឌី បាន​មានប្រសាសន៍​ថាលោក​​ “​បារម្ភ​យ៉ាង​ខ្លាំង​” ចំពោះ​ការ​ចាប់​ខ្លួន​អ្នកចាត់ការទូទៅ របស់​លោក​​ ហើយ​បាន​អះ​អាងថា បុរស​ម្នាក់​នេះ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ​។ លោក​បាន​ថ្លែង​ថា “ខ្ញុំ​បាន​បញ្ជូន​មេធាវី​របស់​ខ្ញុំ​ឲ្យ​​ដោះ​ស្រាយ​បញ្ហានេះ​ ដើម្បី​ ជួយ​លោក​ អ៊ុន ពិសិដ្ឋ”។  លោក​បាន​ថ្លែង​អំពី​ការ​ចាប់​ខ្លួន​នេះ​ថា “ខ្ញុំ​មិន​គាំ​ទ្រ​ទង្វើ​នេះ​េទ”។ នៅ​ពេល​សួរ​ថា តើ​លោក​​បារម្ភ​ខ្លាចតុលាការ​នឹង​បង្គាប់ឲ្យ​​ ចាប់​ខ្លួន​លោក​ ឬយ៉ាង​ណា​នោះ លោក​ ណា ម៉ារ៉ាឌី បានឆ្លើយថា “​ខ្ញុំ​មិន​គិត​ដូច្នេះ​ទេ​ ព្រោះយើង​មិន​បានអនុញ្ញាត​ឲ្យ​ សន្តិសុខ​ធ្វើ​ ការ ដូច្នេះ​ឡើយ​។ អ្នក​ចាត់ការ ​របស់ខ្ញុំ​មិន​ទាំង​ដឹង​ថា​ ហេតុអ្វី​បាន​ជា​សន្តិ​សុខ​ទាំង​នោះ ធ្វើ​ដូច្នោះ​ផង​”។ លោក​ ណា ម៉ារ៉ាឌី គ្រប​់​គ្រង​ការ​វិនិយោគ​ មួយ​ចំនួន​ របស់​ក្រុម​ហ៊ុន TTY ដោយ​រួម​មាន​សម្ប ទាន​ដី​ចម្ការ​កៅ​ស៊ូ​ទំហំ៩.៨០០​ហិកតា​នៅ​ស្រុក​ស្នួល​ ក្នុង​ខេត្ត​ក្រចេះ ជាដើម​ ដែល​​មាន​រឿ​ង​ចម្រូង​ចម្រាស​ជាមួយ​អ្នក​ភូមិ​ក្រីក្រ​ចំនួន​ពីរ​បី​រយនាក់​ ដែល​អះអាង​ថា ក្រុម​ហ៊ុន​ TTY កំពុង​តែចាប់​យក​ដី​ចម្ការ​របស់​ពួក​គាត់​។ កន្លង​មក ​លោក ណា ម៉ារ៉ាឌី បាន​បង្ហាញ​ពី​ខ្លួន​ឯង​ថា លោក​ជា​ទី​ប្រឹក្សា​របស់​លោក​ ហ៊ុន សែន។ ក្រុម​បុគ្គលិក​អង្គការ​សិទ្ធិមនុស្ស​​ បាន​ស្វាគម​ន៍​ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ចំពោះ​ការ​ចាប់​ខ្លួន​នេះ​។ លោក​ អំ សំអាត អ្នក​គ្រប់​គ្រង​បច្ចេក​ទេស​របស់​អង្គការ​សិទ្ធិ​មនុស្ស​ លីកាដូ​ បាន​មានប្រសាសន៍ថា “​វា​ជាការល្អ​ ដែល​មាន​កា​រ​ចាប់​ខ្លួន​ជន​សង្ស័យ​ ក្រោយ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគម​ន៍​ចំពោះករណី​នេះ"។ទោះជាយ៉ាង​ណា​ក៏​ដោយ ​លោក អំ សំអាត បាន​ថ្លែង​ថា ក្រៅ​ពី​មនុស្ស​បី​នាក់​ ដែ​ល​ត្រូវ​បាន​ចាប់​ខ្លួន​នេះ លោក​ជឿ​ជាក់​ថា “​នៅ​មាន​មនុស្ស​​ជា​ច្រើន​ទៀត​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​ប្រហារ​នោះ”។ លោក​ អ៊ូច​ ឡេង​ បុគ្គលិក​ផ្នែក​កម្ម​វិធី​ដីធ្លី​...

ការ​ជួបគ្នាពេល​បា​យ​ថ្ងៃ​ត្រង់ នាំ​ឲ្យ​មា​ន​កា​រ​ចាប់​ខ្លួន​ស្ថាបត្យករ​បា​រាំ​ង​ បា៉ទ្រីក ឌឺវី​ឡេ

អ្នក​រស់នៅក្នុងរាជធានីភ្នំ​ពេញ​ ឈ្មោះបា៉ទ្រីកឌឺវីឡេ (Patrick Devillers) អាយុ​៥២​ឆ្នាំ បាន​ធ្វើ​ឲ្យ​មានការ​ចាប់​ពីអារម្មណ៍​ជា​អន្ដរ​ជាតិ​ នៅ​ពេល​មន្ត្រី​រដ្ឋាភិបាល​បារំាងកាលពី​​ថ្ងៃ​អង្គារ បាន​ទម្លាយឲ្យដឹង​ថា លោកត្រូវបាន​​​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​​សំណើ​របស់​ប្រទេស​ចិន។ ប៉ុន្ដែកាលពី​ម្សិល​មិញ​ រឿង​រ៉ាវអំពី​ថា តើ​ស្ថាបត្យករ​បារាំងរូប​នេះ​ មានជាប់​ពាក់ព័ន្ធ​នឹង​លោក បូ៉ ស៊ីឡាយ(Bo Xilai) អ្នក​នយោ​បាយ​ចិន​ ដែល​មាន​រឿង​អាស្រូវ​ និង​ភរិយា​របស់​លោក​​ឈ្មោះ ហ្គូ ខៃឡាយ(Gu Kailai)​ ​យ៉ាង​ណា​នោះទើបត្រូវ​អាជ្ញា​ធរកម្ពុជាឃាត់​ខ្លួនវាគ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​លេច​ឡើង​ប៉ុណ្ណោះ។ យោង​តាម​មិត្ត​ភក្ដិរបស់លោករស់នៅ​ក្នុងប្រទេសកម្ពុជា​បាន​ឲ្យដឹង​ថាលោកឌឺវី​ឡេត្រូវ​បាន​ជន​ជាតិ​កម្ពុជា ស្លៀក​ពាក់​ស្អាត​បាត​មួយ​ក្រុមឃាត់ខ្លួន​នៅពេល​ជួប​ពិភាក្សា​គ្នា​អំពីការរក​ស៊ី​ កាលពី​ថ្ងៃ​ទី​១៣ខែមិថុនានៅ​ឯ​ភោជនីយ​ដ្ឋាន​មួយ​​ក្នុង​ក្រុង​ភ្នំ​ពេញ។​ មិត្ត​ភក្ដិ​របស់លោកបាន​និយាយ​ថាលោកឌឺវីឡេបាន​ទៅ​ចូលរួម​ការប្រជុំនោះដែរដោយ​គិត​ថា ខ្លួននឹង​ជួប​មនុស្ស​ដែល​ចាប់​អារម្មណ៍​ក្នុង​​ការ​ទិញ​ដី​របស់ខ្លួននៅ​ក្រុង​កែប​។ ការជួបជុំគ្នានេះ​ ធ្វើឡើង​នៅក្នុង​ភោជ​នីយដ្ឋាន​រំ​ដេងតាម​ផ្លូវ​លេខ​១៧៤​ នៅ​ក្បែរ​ផ្ទះ​បីជាន់​ ដែល​លោក​ ឌឺវីឡេ បាន​ជួល​ស្នាក់​នៅ​ក្នុង​ខណ្ឌ​ដូន​ពេញ។ យោង​តាម​ការ​សម្ភាស​ជាមួយ​បុគ្គលិកភោជនីយដ្ឋាននោះ ​បាន​ឲ្យដឹង​ថា នៅចន្លោះ​​​​​ម៉ោង​​១១ព្រឹក​ និង​ថ្ងៃ​ត្រង់លោក​ ឌឺវីឡេ បាន​​ចេញ​ពី​ផ្ទះ​ជួល​របស់​​លោក​ជាមួយ​នឹង​គូ​កន​ម្នាក់ដែលជា​សមា​ជិក​នៃ​ក្រុមបារាំងរស់នៅ​ក្នុង​ប្រទេសកម្ពុជា ហើយ​បាន​អង្គុយនិងកុម្មង់​ភេសជ្ជៈ​នៅ​ក្នុងភោជនីយដ្ឋាន​នេះ។ ភ្លាម​ៗនោះ ​មុនពេលលោកឌឺវីឡេបាន​ចូល​មកដល់ ជនជាតិខ្មែរប្រាំពីរ​នាក់បាន​មក​ដល់កន្លែងនេះដែរ​ ហើយ​អង្គុយ​​​នៅ​ឯតុ​ពីរដែល​តុមួយ​មាន​មនុស្ស​ប្រាំ​នាក់ និង​តុមួយ​ទៀត​មាន​មនុស្ស​ពីរ​នាក់​ ​។ មិត្ត​ភក្ដិ​ជិតស្និទ្ធរបស់លោក ឌឺវីឡេ បាន​និយាយ​ថា ការ​ជួប​គ្នា​នេះ ត្រូវជួបពិភាក្សា ជាមួយ​ជនជាតិខ្មែរពីរ​នាក់ ដែល​ចេះ​និយាយ​​ភាសា​ចិន។ អ្នក​បម្រើ​ម្នាក់ក៏បាន​និយាយ​ផង​ដែរ​ថា ក្រុម​នេះ រួម​មាន​ជន​ជាតិខ្មែរពីរ​នាក់ហើយ​អ្នក​បម្រើ​រូប​នេះ​បាននិយាយសំដៅ​ដល់​មនុស្ស​ពីរ​នាក់នោះថាជា​“ឯក​ឧត្តម”។ អ្នក​បម្រើ​​ ដែល​សុំមិន​បញ្ចេញ​ឈ្មោះ​ ដោយសារ​ខ្លាច​មាន​បញ្ហា​បាន​និយាយថា“អ្នក​អាច​និយាយ​បានថា ពួកគេ​គឺ​ជា​មន្ត្រី​ជាន់​ខ្ពស់​ ដោយ​ផ្អែក​​​លើរបស់ប្រើប្រាស់ដូចជាចិញ្ចៀននិងទូរស័ព្ទ​ដៃថ្លៃៗ​”។ អ្នក​បម្រើរូប​នេះ​បាន​និយាយ​ថាលោកឌឺវីឡេ និង​មិត្ត​ភក្ដិ​របស់​ខ្លួនបាន​ចេញ​ទៅ​ស្វាគមន៍​ជនជាតិ​ខ្មែរពីរ​នាក់នេះ ដែល​អង្គុយ​នៅ​តុ​ផ្សេងនោះ។ ក្រោយ​មកអ្នក​ទាំង​បួន​រូប​ បាន​ដូរ​ទៅ​តុ​លោក​ ឌឺវីឡេវិញ​។ គូ​កនជនជាតិបារាំាង​រប​ស់លោក ឌឺវីឡេបាន​ចាក​ចេញទៅ​ បន្ទាប់ពីបាននិយាយ​គ្នា​ប្រហែល១៥ទៅ​២០​នាទីដែលទំនងជាជួបពិភាក្សាគ្នាអំពី​ការ​លក់​​ដីរបស់លោក​ ឌឺវីឡេ​ នៅក្រុង​កែប។ បុគ្គលិក​រូប​នេះបាន​និយាយ​ទៀតថានៅ​ពេលការពិភាក្សាគ្នា​នេះ​បានចប់​ លោកឌឺវីឡេបាន​ដើេរចេញ​ពី​ភោជនីយដ្ឋានជាមួយ​ជន​ជាតិខ្មែរពីរ​នាក់នេះហើយ​ចូល​ទៅ​ក្នុង​រថយន្ត​​ឡិច​ស៊ីសពណ៌​មាស​មួយគ្រឿង​ ដែល​កំពុងតែ​រង់​ចាំនៅខាង​ក្រៅ​។ លោក ទូច ណារ៉ុថ ស្នងការ​នគរ​បាល​រាជ​ធានី​បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថាលោក​ ឌឺវីឡេត្រូវ​បានឃាត់ខ្លួន​នៅ​ក្នុង​ភោជ​នីយដ្ឋានមួយ​ក្នុង​ខណ្ឌ​ដូនពេញ​ ប៉ុន្ដែ​លោក​បាន​បដិសេធ​មិន​ព្រម​ផ្ដល់​សេចក្ដី​លម្អិត​បន្ថែម​​ទៀត​ឡើយ។ បន្ទាប់​ពី​ការ​ជួប​ជុំ​គ្នានៅ​ឯ​ភោជនីយ​ដ្ឋាន​រំដេងរួច លោក​ ឌឺវីឡេ ​ក៏បាត់ខ្លួនរហូត​តែ​ម្តង។ ផ្ទះ​ជួលរបស់លោក​ ដែល​ស្ថិត​នៅ​ជាប់​ភោជនីយដ្ឋាននោះ បច្ចុប្បន្ននេះ ត្រូវ​បាន​បោះ​​បង់​ចោល​ ហើយ​កង់​អាគុយផលិត​នៅ​ប្រទេស​ចិន​របស់លោក​ឃើញនៅចត​ខាង​ក្រៅ​ភោជនីយដ្ឋាន​រំដេង ​នៅ​ឡើយ កាលពី​ម្សិល​​មិញ​នេះ​។ មិត្ត​ភក្ដិ​មិន​បាន​ដឹង​ដំណឹង​ពី​លោក​ ឌឺវីឡេទេ​ រហូត​ដល់​ដើម​​សប្ដាហ៍នេះ ហើយ​តាម​រយៈ​ប្រភពពី​​ទូត​បារាំង​ លោក​បាន​ផ្ដាំ​ផ្ញើទៅ​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​របស់​ខ្លួន​ម្នាក់ ដោយ​ប្រាប់​ថាលោកត្រូវ​នគរ​បាល​ឃាត់​ខ្លួន​ហើយ​។ បន្ថែម​ទៅនឹង​ការ​ចាប់អារម្មណ៍​ចំពោះ​ការ​ចាប់​ខ្លួន​នេះ គណៈ​ប្រតិភូ​មួយ​ក្រុម​ ដែល​​មាន​សមាជិក​ជាន់​ខ្ពស់​នៃ​គណ​បក្ស​កុម្មុយ​និស្ត​ចិន ដែល​ក្នុង​នោះ មាន​មន្ត្រី​ម្នាក់ ដែលជាប់​ពាក់ព័ន្ធក្នុង​ការ​ស៊ើបអង្កេត​ករណី​លោក បូ៉សុីឡាយ បាន​ជួប​ជា​មួយ​លោក​នាយក​រដ្ឋ​មន្ត្រី​  ហ៊ុន សែន ​ក្នុង​អគារ​ខុទ្ទកាល័យ​របស់​លោក​ ​ចថ្ងៃ​ដែលលោក​ ឌឺវីឡត្រូវ​បាន​ឃាត់​ខ្លួន។ លោកហឺហ្គួឈៀង...

រដ្ឋាភិបា​ល​​ថា ក្រុម​អាវ​ក្រហម​រ៉ាប់រងស្ទើរទាំង​អស់​ ចំពោះការចំណាយលើកា​រ​ប្រមូល​ផ្តុំ​គ្នានៅ​កម្ពុជា​

មន្ត្រីថ្នាក់​ខេត្ត​​បា​​ន​ឲ្យ​ដឹង​កា​ល​ពី​ម្សិល​មិញ​ថា កា​រ​ចំ​ណា​យ​ភាគ​ច្រើ​ន​សម្រាប់​​កា​រ​មក​ប្រមូ​ល​ផ្តុំគ្នារបស់​ក្រុ​ម​អា​​វ​ក្រហម​ កា​ល​ពី​ចុ​​ង​​សប្តាហ៍​មុន នៅ​ក្នុង​ទី​ក្រុ​ង​សៀម​រាប គឺ​ត្រូវ​បា​ន​​ចំ​ណាយ​ដោ​យ​ក្រុ​ម​អាវ​ក្រហម​ផ្ទាល់​ ទោះ​បី​ជា​យ៉ាង​ណា ​មន្ត្រី​ទាំង​នោះ​បា​ន​​បដិ​សេធ​មិនបង្ហាញអំពីទំហំនៃ​ការ​ចំ​ណាយ​ពិ​ត​ប្រា​កដ​​ទេ។ លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែ​នបា​ន​ទទួ​ល​​​រង​កា​រ​រិះ​គន់នៅ​ក្នុ​ង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ ដែ​ល​អ្វី​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ថៃ​បា​ន​ហៅ​ថា “ គឺ​ជា​​ចិត្ត​សប្បុរសដ៏​លើស​លប់​”  ក្នុ​ងកា​រ​ធ្វើ​ជាម្ចាស់​​ផ្ទះ ទទួ​ល​ក្រុម​អ្នក​គាំ​ទ្រ​អតីត​នាយក​រដ្ឋ​ម​ន្ត្រី​ថៃ​ ដែ​ល​បា​ន​និ​រទេ​ស​ខ្លួន​ គឺ​លោក ថាក់ស៊ីន សុីណាវ៉ាត្រាប្រមាណ​៣០.០០០​នាក់​។ បន្ថែ​ម​ទៅ​លើ​កង​កម្លាំ​ង​រក្សា​សន្តិ​សុ​ខ​ចំ​នួន​៧.០០០នាក់​ ដែល​ត្រូវ​បា​ន​គេ​ដាក់​ពង្រាយ​នៅក្នុ​ង​ក្រុ​ង​សៀម​រាប ដើម្បី​រក្សា​សន្តិ​សុខ​ រយៈ​ពេលបី​ថ្ងៃមក​នេះ​ រាប់ទាំង​ការ​រៀបចំទីលានទំ​​ហំ​១៥ហិកតា ​ដើម្បី​ទទួល​ក្រុ​ម​​អាវ​ក្រ​ហម ​នៅ​ក្នុ​ង​នោះ​ ក៏​មា​ន​អណ្តូ​ង​ទឹក  តង់​  បង្គន់​  បណ្តាញអគ្គិសនី  មណ្ឌល​សុខ​ភាព​  មា៉ស៊ី​ន​អុិក​សារ៉េ (X-ray) និង​មា​ន​បំពាក់​ទៅ​ដោយ​ទូរ​ទស្ស​ន៍​កា​មេរ៉ា​វី​ដេអូព្រម​ទាំ​ង​កៅ​អី​អង្គុយ​សម្រាប់​អ្នក​គាំ​ទ្រ​រាប់​ម៉ឺន​នាក់​ផង​ដែរ​។ ប៉ុន្តែ​កា​ល​ពី​ម្សិល​មិញ មន្ត្រី​នៅ​ខេត្ត​សៀម​រាប បា​ន​លើក​ឡើ​ង​ថា កា​រ​បង្កើត​ព្រឹត្តិ​​កា​រណ៍នេះ គឺ​ត្រូវ​បា​ន​ឧបត្ថម្ភ​ដោ​យ​ក្រុម​អ្ន​ក​គាំ​ទ្រ​របស់​លោក​ ថាក់​ស៊ីនដោ​យ​ផ្ទាល់។ លោកស៊ូភិរិន្ទអភិ​បា​​ល​ខេត្ត​សៀម​រាប​បា​ន​មា​ន​ប្រ​សាសន៍​ថា “ ក្រុ​ម​អា​វ​ក្រហម​ថៃគឺ​បា​ន​ចំណាយ​ដោ​យ​ខ្លួន​ឯង​ផ្ទាល់​ ហើយ​យើង​មិន​ចំណា​យ​ប្រាក់​សម្រាប់​កា​រ​​ដំ​ឡើង​កន្លែង​ថែទាំ​​សុខភាព​​ បង្គន់ឬអណ្តូង​ទឹកនៅ​កន្លែងដែល​ក្រុម​អា​វ​ក្រហម​មក​ប្រមូ​ល​ផ្តុំ​គ្នា​នោះ​ដែរ”។ លោក ​ស៊ូភិរិន្ទបា​ន​​ទទូច​ថាកា​រ​​ចំ​ណាយ​របស់​រដ្ឋាភិ​បា​ល គឺ​ត្រូ​វ​បា​ន​រក្សា​ក្នុ​ង​កម្រិត​អប្ប​បរមា​ ប៉ុន្តែ​លោកមិន​ព្រមទម្លាយអំពី​ខ្ទង់​ចំ​ណា​​យ​សរុបទេ។ រីឯលោក ប៊ុន​ ថារិទ្ធ​​ អភិបា​ល​រង​​ខេត្ត​​សៀម​រាបវិញ បា​នថ្លែងថា ទាហា​ន​ នគរបា​លនិង​ក​ង​អ​ង្គ​​រក្ស​ គឺ​ទទួលខុសត្រូវចំពោះកា​រចំណា​យ​​ដោ​យ​​អង្គភាព​​របស់​ខ្លួន​ឯង​។ លោក​ ថារិទ្ធបា​ន​បន្ត​ថា “យើង​ចំណាយ​តែប្រេង​សាំ​ងសម្រាប់​អង្គភាព​នី​មួ​យៗ​ ហើយ​ ​រាល់​ការចំ​ណា​យ​ទៅ​លើ​​បេសកកម្ម​ចំនួ​ន​បី​ថ្ងៃ​មក​នេះ​ គឺ​អង្គភាព​នី​មួយៗជា​អ្នក​​ទទួល​ខុស​ត្រូវដោ​យ​ផ្ទាល់​ ហើយ​លោក​ក៏​មិន​ដឹង​​ខ្ទង់ចំណា​យ​ទៅ​លើ​ប្រេង​សាំ​ង​នោះ​ដែរ។ ក្រសួ​ង​មហាផ្ទៃមិនអា​ច​ទា​ក់​ទង​​សុំ​​សេច​ក្តី​​អត្ថាធិ​ប្បាយ​​បា​ន​ទេ​ ប៉ុន្តែ លោក​ គៀត ច័ន្ទ​ថា​​រិទ្ធ​  អ្នកនាំ​ពាក្យ​នគរ​បា​ល​ជាតិ​ បា​ន​អះ​អាង​​ថា អង្គ​ភា​ព​នី​មួយៗ​បា​ន​​ចំណា​យ​សម្រាប់​បុគ្គលិក​របស់​ខ្លួ​ន​។ លោក​ឧត្តមសេនី​យ៍​ទោ ច័ន្ទ​ថា​រិទ្ធ​ ​បា​នមា​ន​ប្រ​សាសន៍​ថា “ មេដឹក​នាំ​នៃ​អង្គ​ភាព​នីមួយៗបា​ន​ចំណា​យ​ដោយ​ខ្លួន​ឯង​ផ្ទាល់។ខ្ញុំ​មិន​ច្បាស់​អំ​ពី​​ចំ​នួ​ន​នៃ​ការ​ចំណា​យ​សរុ​ប​នោះទេ​ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ​នគរ​បា​ល​រាជធា​នី​ភ្នំ​ពេញបា​ន​ចំ​ណា​យប្រ​ហែល​​៨.០០០ ទៅ​១០.០០០រៀល ​សម្រាប់​ប្រាក់​​បេសកកម្ម​(per diem)ដ៏​តិចតួ​ចនេះ។ សមា​ជិក​នៃ​កង​កម្លាំង​នគរ​បា​ល​រាជ​ធានី​ភ្នំ​ពេញ​ប្រមាណ​២០០​នាក់​​ ត្រូ​​វ​បា​ន​​បញ្ជូន​ឲ្យ​ទៅ​ចូល​រួម​ជាមួ​យ​​មន្ត្រី​នគរ​បា​ល​ជាតិ​​ចំ​នួ​ន​២.០០០​នាក់​​ ដែល​មា​ន​ស្រាប់​នៅ​ក្នុ​ង​ខេត្ត​​សៀម​រាប​។ “ មិន​មា​ន​ប្រាក់​បន្ថែ​ម​ត្រូវ​បា​ន​​ផ្តល់​នោះ​ទេ​។ យើង​គ្រាន់​តែ​ផ្តល់​ឲ្យ​ពួ​ក​​ គេ​នូវ​ប្រាក់​បេសកកម្មបន្តិ​​ចបន្តួច​​ប៉ុណ្ណោះ​។ មន្ត្រី​នគរ​បា​លរបស់​យើ​ង​បា​ន​​ដឹង​យ៉ាង​​​ច្បាស់​អំ​ពី​តួ​នាទ​ី​​របស់​ខ្លួ​ន​ ពួ​ក​គេ​​មិ​ន​ដែល​ស្នើ​សុំ​ថ្ងៃ​​ឈប់​សម្រាក​នោះ​ទេ​”។ កា​ល​ពី​ព្រឹក​ម្សិល​មិញនៅ​​ខេត្ត​​សៀម​រាប​គឺជា​ថ្ងៃ​ចុ​ង​ក្រោ​យ​​របស់​ក្រុម​គាំ​ទ្រ​អា​វ​ក្រហមដែល​គាំ​ទ្រ​​លោកថាក់​ស៊ីនគឺ​ត្រូ​វ​បា​ន​គេ​​មើ​ល​ឃើញ​ថា កំពុង​តែ​​រៀប​ចំ​ត្រឡប​់​ទៅ​កាន់​ប្រទេ​ស​ថៃ​វិញ​។ លោក​ អ៊ុកកែវ​រតនៈអ្ន​ក​នាំ​ពាក្យ​របស់​សាលា​ខេត្ត​បន្ទាយមា​ន​ជ័យ បា​ន​មា​ន​ប្រ​សា​សន៍​ថាត្រឹម​ពេលរសៀ​លថ្ងៃនេះក្រុម​អា​វ​ក្រហម​ភាគ​ច្រើន​បា​ន​ធ្វើ​​ដំណើរ​ឆ្លង​កា​ត់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ព្រំ​ដែ​ន​ប៉ោយ​ប៉ែត​។ លោក កែវ​រតនៈ បា​ន​បន្ត​ទៀតថា “ យើង​បា៉ន​់​ប្រ​មាណថា មា​ន​ក្រុ​ម​អា​វ​ក្រហម​ចំនួន​២០.០០០នាក​់​​បា​ន​ធ្វើ​​ដំ​ណើរ​ឆ្លង​កាត់​ប៉ុស្តិ៍​ត្រួ​តពិនិត្យ​ព្រំ​ដែនប៉ោ​យ​ប៉ែត ទៅ​ប្រទេ​ស​​ថៃ​វិញកា​លពី​ថ្ងៃ​អា​ទិត្យនិងថ្ងៃ​ច័ន្ទ”៕ (រាយ​កា​រណ៍​បន្ថែម​ដោ​យ Abby Seiff ) ប្រែសម្រួ​លដោយ ស៊ាស៊ុយឈាង​​​​​                                    

MEDIA FEEDS

Popular

video

ប្អូនប្រុសបុរសខ្លាំងស្រីលង្កាសន្យាពិនិត្យកម្ចីចិនរាប់ពាន់លានដុល្លារឡើងវិញ

លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី នៃប្រទេសស្រីលង្កាកាលពីថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា គឺជ័យជម្នះបានទៅលើលោក Gotabaya Rajapaksa ដែលជាអតីតរដ្ឋមន្រ្ដីការពារជាតិ និងជាប្អូនប្រុសបង្កើតរបស់បុរសខ្លាំងMahida rajapaksa ដែលធ្លាប់កាន់តំណែងប្រធានាធិបតីអស់រយៈពេល១០ឆ្នាំ នៅចន្លោះឆ្នាំ២០០៥ ដល់២០១៥។ លទ្ធផលនៃការបោះឆ្នោតបានប្រកាសថាលោក Gotabaya បានឈ្នះឆ្នោតដោយសម្លេងជាង៥២% លើគូប្រជែងរបស់ខ្លួន គឺលោក Saith Premadasa ដែលទទួលបានជិត៤២% មកពីគណបក្សកាន់អំណាច UNP ។ សារព័ត៌មាន Daily Mail បានចុះផ្សាយថា ជ័យជម្នះរបស់ លោក Gotabaya  បានមកពីសហគមន៍ Sinhala និងអ្នកកាន់សាសនា ព្រះពុទ្ធ...