បើកម្ពុជាធ្លាក់ក្នុងភាពអាសន្ន ក្រោមប្រព័ន្ធត្រួតពិនិត្យសេរីភាពអ៊ិនធឺណេតមែន វាគឺជាការគំរាមធ្ងន់ធ្ងរដល់ពិភពលោកទាំងមូល
កម្ពុជា កំពុងធ្លាក់ក្នុងការគ្រប់គ្រងបែបផ្ដាច់ការហើយ។ នៅពេលនេះ សេរីភាពបញ្ចេញមតិនៅកម្ពុជា ប្រៀបបាននឹងក្រុមកីឡាបាល់ទាត់គឺត្រូវតែគោរពវិន័យក្នុងការប្រកួត បើក្រុមណាមួយ បំពានគឺត្រូវផាកពិន័យឬមានទោស។ យ៉ាងណាមិញ សេរីភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា កំពុងត្រូវបានរៀបចំអោយស្ថិតនៅក្នុង ប្រព័ន្ធត្រួតពិនិត្យតែមួយ ដែលគេហៅថា Internet gate way។ Internet gate way...
អ្នកវិភាគថា ព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ គឺបណ្តាលមកពីលោក ហ៊ុន សែន
អ្នកតស៊ូមតិ ប្រតិកម្មថា ការផ្ទុះឡើងនៃជំងឺកូវីដ១៩ គឺបណ្តាលមកពីលោក ហ៊ុន សែន ទាំងស្រុង ពីព្រោះ នាយករដ្ឋមន្ត្រីកម្ពុជាចង់បានលុយរបស់បរទេជាជាង គិតសុខទុក្ខ និងអាយុជីវិតរបស់ពលរដ្ឋខ្លួន។ អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៥ កុម្ភៈ...
រដ្ឋាភិបាលកម្ពុជាថា នឹងមិនលើកលែងចំពោះអ្នកដែលមិនសហការក្នុងការទប់សា្កត់ជំងឺកូវីដ១៩ជាដាច់ខាត
រដ្ឋាភិបាលកម្ពុជា ព្រមានថា នឹងបណ្តេញជនបរទេសចេញពីកម្ពុជា និងដាក់ពិន័យធ្ងន់ធ្ងរលើពលរដ្ឋខ្មែរដោយគ្មានការលើកលែងប្រសិនបើពួកគេមិនព្រមសហការជាមួយរដ្ឋាភិបាលចូលរួមទប់ស្កាត់ជំងឺកូវីដ១៩។ ការព្រមាននេះ ធ្វើឡើងបានពីការស្នើសុំការរឹតបន្តឹងការអនុវត្តច្បាប់បន្ថែមទៀតរបស់គណកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទៅលើអ្នកដែលមិនសហការ ឬល្មើសទៅនឹងសេចក្តីណែរនាំនានារបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដែលបានប្រកាសទប់ស្កាត់ការរីករាលដាល ព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ កាលពីពេលថ្មីៗនេះ។ ទីស្តីការគណរដ្ឋមន្ត្រី បានចេញលិខិត កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១...
អង្គការអ្នកកាសែតគ្មានព្រំដែនទាមទារឱ្យរដ្ឋាភិបាលលុបចោលអនុក្រឹត្យ ស្តីពី «ច្រកទ្វារអ៊ីនធឺណិតជាតិ
អង្គការអ្នកកាសែតគ្មានព្រំដែន បានទាមទារឱ្យរដ្ឋាភិបាលកម្ពុជា លុបអនុក្រឹត្យ ស្តីពី «ច្រកទ្វារអ៊ីនធឺណិតជាតិ» (National Internet Gateway)។ ការទាមទារនេះ ដោយអង្គការនេះបានចាត់ទុកអនុក្រឹត្យនោះ នឹងផ្តល់ឱ្យអាជ្ញាធរកម្ពុជា រឹតបន្តឹង និងគ្រប់គ្រងលើប្រព័ន្ធអ៊ីនធឺណិត ពិសេសគឺសេរីភាពនៃការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិត ដែលជាការដើរផ្ទុយពីគោលការណ៍ជាតិ និងអន្តរជាតិ។
អ្នកវិភាគថា សង្គ្រាមនៅកម្ពុជាគឺត្រូវពន្លត់ដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ ខែតុលា
ក្រុមអ្នកឃ្លាំមើល អះអាងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ជាលទ្ធផលដែលលេចចេញពីដំណើរការស្វែងរកសន្តិភាពដើម្បីបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃនៅកម្ពុជា។ អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា ជំនួយឧបត្ថម្ភរបស់សហរដ្ឋអាមេរិកដែលជុំរុញឲ្យមានការសរសេររបាយការណ៍ទាក់ទងនឹងកិច្ចព្រមព្រៀងសន្តិភាពទី្រក្រុងប៉ារីស ឆ្នាំ១៩៩១ គួរតែធ្វើឡើងក្នុងបរិបទផ្សេងប៉ុន្តែក្នុងខ្លឹមសារតែមួយ។ លោក...
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៤៤នាក់ ដោយក្នុងនោះមានជនជាតិចិន៧នាក់ទៀត
ពលរដ្ឋខេត្តព្រះសីហនុ សម្តែងកង្វល់ និងផ្អើលឆោរឡោពេញ ក្រុងទេសចរណ៍មួយនេះនៅគ្រាពួកគាត់ បានទទួលបានព័ត៌មានថា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៤៤នាក់ទៀត ដោយក្នុងចំណោមនោះ មានជនជាតិចិនចំនួន០៧ បានចូលមករស់នៅ និងប្រកបការងារក្នុងក្រុងព្រះសីហនុ។ ក្រសួងសុខាភិបាល បញ្ជាក់ថា គិតចាប់ពីថ្ងៃទី២០ ខែកុម្ភៈ...
អង្គការអន្ដរជាតិជិត១៤០ អំពាវនាវរួមគ្នាឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហ៊ុមព័ទ្ធការជួញដូរអាវុធទៅអោយពួកយោធាភូមា
គិតមកដល់ថ្ងៃទី២៥ ខែកុម្ភៈនេះ គឺមានរយៈពេល ២២ថ្ងៃហើយ ដែលប្រទេសភូមាធ្លាក់ក្រោមរបបយោធា ហើយដែលពលរដ្ឋភូមាបានធ្វើបាតុកម្មឥតស្រាកស្រាន្ដ ប្រឆាំងរបបរដ្ឋប្រហារនេះ។ បាតុករភូមាបានអំពាវនាវទៅកាន់គ្រប់ប្រទេសជាមហាអំណាចឱ្យជួយអន្ដរាគមន៍ជាបន្ទាន់ដើម្បីបញ្ចប់របបសឹកមួយនេះ។ ជាការឆ្លើយតបមានប្រទេសមួយចំនួនដូចជា អាមេរិក កាណាដា អង់គ្លេស និងសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មលើឧត្តមសេនីយ៍ភូមាមួយចំនួនដែលដឹកនាំការធ្វើរដ្ឋប្រហារលើរដ្ឋាភិបាលនៃគណបក្សសម្ព័ន្ធជាតិ ប្រជាធិបតេយ្យ ដឹកនាំដោយ អ្នកស្រីអ៊ុងសានស៊ូជី។
សហរដ្ឋអាមេរិកលើកទឹកចិត្តឲ្យកម្ពុជា កាត់ទោសជនល្មើស និងការពារជនរងគ្រោះ ចំពោះករណីជួញដូរមនុស្ស
សហរដ្ឋអាមេរិក តាមរយៈឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំកម្ពុជាលោកPatrick Murphy បានលើកឡើងថា ការជួញដូរមនុស្សគឺធ្វើឱ្យប៉ះពាល់លើ មនុស្សគ្រប់រូបនៅលើផែនដី។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកលើកទឹកចិត្តឲ្យកម្ពុជាធ្វើការកាត់ទោសជនល្មើស និងការពារជនរងគ្រោះចំពោះអំពើកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្ស។ សហរដ្ឋអាមេរិកថា វិធានការនេះ ដើម្បីការពារកុំឲ្យមានបទល្មើសជួញដូរមនុស្សតទៅទៀត។ ទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២១ បានសរសេរថា ឯកអគ្គរដ្ឋទូតរបស់ខ្លួនលោក Patrick Murphy...
មន្ត្រីបក្ស GDP ថា រដ្ឋាភិបាលគ្មានគោលនយោបាច្បាស់លាស់ក្នុងការលើកស្ទួយផលិតផលក្នុងស្រុក
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP ប្រតិកម្មទៅនឹងការធ្លាក់ចុះនូវតម្លៃត្រីក្នុងស្រុកដែលមានការត្អូញត្អែរពីកសិករប្រកបមុខបរស្ទើរតែគ្រប់កន្លែងថា រដ្ឋាភិបាលគ្មានគោលនយោបាយច្បាស់លាស់ក្នុងការលើកស្ទួយផលិតផលក្នុងស្រុកដែលចាំតែនាំចូលពីប្រទេសជិតខាង។ ប្រធានគណកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៥ខែកុម្ភៈនេះថា ការធ្លាក់ចុះនូវតម្លៃត្រីក្នុងស្រុកគឺដោយសារកានាំចូលពីប្រទេសជិតខាងច្រើនហួសកំណត់តម្រូវការរបស់កម្ពុជា។ ជាងនេះទៀត បញ្ហានេះ បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាកសិករដែលប្រកបរបរនេះយ៉ាងធ្ងន់ធ្ងរ។
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ថា អង្គការសមាគមមួយចំនួនកំពុងជ្រៀតជ្រែកកិច្ចការតុលាការ
មន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌ ប្រតិកម្មថា ការទាមទារឱ្យព្រះរាជអាជ្ញាបង្ហាញភស្តុតាង ឬតុលាការទម្លាក់ចោលបទចោទប្រកាន់លើជនជាប់ចោទដែលជាអតីតអ្នកសារព័ត៌មាន របស់សារព័ត៌មាន The Cambodia Daily គឺជាទម្រង់មួយនៃការប៉ុនប៉ងជ្រៀតជ្រែកចូលក្នុងកិច្ចការរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យរបស់ខ្មែរ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា...