Friday, December 13, 2019

ព័ត៌មាន

video

កម្ពុជា-កូរ៉េ ចុះកិច្ចលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី

តំណាងរដ្ឋាភិបាលកម្ពុជានិងសាធារណរដ្ឋកូរ៉េខាងត្បូង បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការចាប់ផ្តើមសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឬហៅថា FTA) ទ្វេភាគីរវាងប្រទេសទាំងពីរ។ ការចុះហត្ថលេខានេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីរវាង រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជាលោកប៉ាន សូរស័ក្តិ និងរដ្ឋមន្ត្រីពាណិជ្ជកម្ម សាធារណរដ្ឋកូរ៉េ លោកស្រី យូ ម្យុងហ៊ី (Yoo Myung-Hee) នាឱកាសចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-កូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េ...
video

កម្ពុជាគ្រោងខ្ចីលុយបរទេសជិត២ពាន់លានដុល្លារ សម្រាប់ការចំណាយឆ្នាំ២០២០

រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេចនៅថ្ងៃនេះ ក្រោមការអនុម័តរបស់រដ្ឋសភា លើសេចក្តីព្រាងថវិកាជាតិឆ្នាំ២០២០ ដែលរដ្ឋត្រូវចំណាយទឹកប្រាក់ជាង ៨ ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ការសម្រេចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភាឯកបក្ស នា​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ​  ​រដ្ឋសភាអនុម័តលើសេចក្ដីព្រាងច្បាប់ថវិការបស់រដ្ឋាភិបាល ដែលគ្រោង​ចាយវាយឆ្នាំក្រោយ ជាង ៨ពាន់លានដុល្លារ​ ដែលស្មើនឹង ២៨ភាគរយនៃផលិតផលក្នុងស្រុកសរុបឬGDP។ ចំនួននេះកើនឡើង​ជាង២ពាន់លានដុល្លារសហរដ្ឋអាមេរិកឬ ស្មើជាង ២២ ភាគរយ ​ បើប្រៀបធៀបនឹងច្បាប់ថវិកាជាតិដែលអនុម័តចាយវាយនៅឆ្នាំ២០១៩ ដែលមានទំហំជាង៦ពាន់លានដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ។...
video

លោកហ៊ុន សែន ផ្តល់លុយរដ្ឋ៣០លានដុល្លារ ជួយដល់មន្ទីរពេទ្យដែលគ្រប់គ្រងដោយក្មួយរបស់ខ្លួន

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន សម្រេចយកថវិការដ្ឋចំនួន៣០លានដុល្លារ ប្រគល់ទៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្រោមហេតុផលថាមន្ទីរពេទ្យនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពិនិត្យនិងព្យាបាលជំងឺជូនប្រជាជន ប៉ុន្តែមន្ទីរពេទ្យក៏ដូចជាក្រសួងសុខាភិបាលខ្វះលទ្ធភាពខាងថវិកាសម្រាប់ការសាងសង់អាគារថ្មីព្រមទាំងទិញសម្ភារៈសម្រាប់បំពាក់​អាគារថ្មីនិងអាគារដែលមានរួចមកហើយ។ លើសពីនេះ ការផ្តល់ថវិកាទៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្រោយពេលម្តាយក្មេករបស់លោកកំពុងមានវត្តមាននៅមន្ទីរពេទ្យនេះ ដើម្បីសម្រាកនិងព្យាបាលជំងឺ។ ទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែន កាលពីថ្ងៃម្សិលមិញបានអះអាងថាលោក សម្រេចបញ្ចេញថវិការដ្ឋចំនួន៣០លានដុល្លារដើម្បីបន្តកសាងអាគារកំពស់១២ជាន់ដែលមន្ទីរពេទ្យបានសាងសង់បាន១៧ភាគរយរួចមកហើយ ក្នុងតម្លៃជិត៤០លានដុល្លារសហរដ្ឋអាមេរិក(៣៩លាន​ ៧សែន)។ ដោយឡែក សម្រាប់ការបំពាក់សម្ភារៈបរិក្ខារទាំងនៅអាគារថ្មីនិងអាគារចាស់ លោកបានគៀងគររកជំនួយពី​សប្បុរសជនចូលរួមជួយដល់ជិវិតមនុស្សបានថវិកាចំនួន៥៣លានដុល្លារគិតត្រឹម ម៉ោង៤ល្ងាច​ ថ្ងៃ២៤​...
video

រដ្ឋាភិបាលណែនាំដល់អាជ្ញាធរពាក់ព័ន្ធនិងពលរដ្ឋថែរក្សាទឹកទុកប្រើប្រាស់ឱ្យបានត្រឹមត្រូវ

រាជរដ្ឋាភិបា​ល បានព្រមានពីបញ្ហាប្រឈមផ្សេងៗនៅក្នុងរដូវប្រាំង ដោយសារកម្ពុជា និងប្រទេសនៅក្នុងតំបន់ជាប់ទន្លេមេគង្គ ​​ទទួលរង​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ពី​បាតុភូត​អែលនីណូ​ (El Nino) ។ ឥទ្ធិពលនេះ ​បាន​បង្ក​ឲ្យ​មាន​កត្តា​អវិជ្ជមាន​ជាច្រើន​ដូចជា ធាតុអាកាស​មាន​សភាព​ក្តៅ​ហួតហែង​ខ្លាំង​ រដូវវស្សា​មក​ដល់​មាន​សភាព​យឺតយ៉ាវ​ របាយ​ទឹកភ្លៀង​មាន​ភាពរអាក់រអួល​មិន​ស្មើគ្នា​ របប​ទឹកទន្លេ​មេគង្គ​មានការ​ប្រែប្រួល​ខ្លាំង​ ជំនន់មានតែមួយលើក ហើយបន្តស្រក​ចុះ​ដល់​កម្រិត​ទាប​បំផុត​ដែល​មិន​ធ្លាប់មាន​ក្នុង​រយៈកាល​កន្លងមក​ជាដើម។ យោងតាមសារាចរណែនាំរបស់ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន កាលពីថ្ងៃម្សិលមិញ បានបញ្ជាឱ្យ​​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​ ព្រមទាំងពលរដ្ឋផងត្រូវ​ចូលរួម​ចាត់​វិធានការ​ថែរក្សា​ទឹក​ដើម្បី​ផ្គត់ផ្គង់​សម្រាប់​តែ​ការប្រើប្រាស់​ប្រចាំ​ថ្ងៃ​តែ​ប៉ុណ្ណោះ។ ​
video

សហរដ្ឋអាមេរិក បន្តជួបលោកហ៊ុន សែន និយាយពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស

មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកដែលជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា លោក Patrick Murphy បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាលើកទីពីរក្នុងតំណែងអគ្គរដ្ឋទូតថ្មី ដើម្បីបន្តការពិភាក្សាអំពីបញ្ហាទំនាក់ទំនងនៃប្រទេសទាំងពីរ។ ជំនួបនេះ ធ្វើឡើងកាលពីថ្ងៃម្សិលមិញ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានលើកឡើងថាជំនួបរវាងឯកអគ្គរដ្ឋទូតលោក Patrick Murphy និងលោក ហ៊ុន សែន សហរដ្ឋអាមេរិកបន្តគាំទ្រប្រជាពលរដ្ឋកម្ពុជា និងប្រជាធិបតេយ្យ ព្រមទាំងបញ្ហាសិទ្ធិមនុស្ស ដោយថាដើម្បីជួយពង្រឹងទំនាក់ទំនងទ្វេភាគី ។
video

លទ្ធផលបោះឆ្នោត បង្ហាញថាពលរដ្ឋហុងកុងមិនត្រូវការគោលនយោបាយ ប្រទេសមួយប្រព័ន្ធ២ទៀតនោះទេ

ប្រជាជនក្រុងហុងកុងកាលពីថ្ងៃអាទិត្យទី ២៤វិច្ឆិកា បានសម្រេច ជ្រើសរើស យកការតវ៉ា​របស់ខ្លួន តាម​រយៈ​ការបោះឆ្នោតក្រុមប្រឹក្សាស្រុក ដោយទាត់ចោល គំនាបរបស់ប្រទេសចិន តាមរយៈ​ការដាក់​ចុះគោល​នយោ​បាយ ប្រទេសមួយប្រព័ន្ធ២ ។ តាមការចុះផ្សាយរបស់ សារព័ត៌មានហុងកុង RTHK បានអោយដឹងថា​បេក្ខជន អុ្នកប្រជាធិបតេយ្យ ហុងកុងបានឈ្នះ ភ្លូកទឹកភ្លូកដី លើ...
video

ក្រុមយុវជនគ្រោងធ្វើយុទ្ធនាការជិះកង់ ពីភ្នំពេញទៅព្រះវិហារដើម្បីផ្សព្វផ្សាយកិច្ចការពារព្រៃព្រះរការ

ក្រុមយុវជនស្រលាញ់បរិស្ថាន គ្រោងធ្វើយុទ្ធនាការជិះកង់ចម្ងាយជាង៣រយគីឡូម៉ែត្រ ដោយចេញពីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះវិហារ។ គម្រោងនេះ ពួកគេអះអាងថា ធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងធ្វើបច្ចុប្បន្នភាពអំពីតំបន់ព្រៃអភិរក្សឬ ដែនជម្រកសត្វព្រៃ ព្រះរការស្ថិតនៅក្នុងខេត្តព្រះវិហារ។ បន្ថែមពីនេះ ដើម្បីស្នើរដ្ឋាភិបាលបង្កើតឱ្យមានយន្តការជាក់លាក់ធានារនូវប្រសិទ្ធភាពខ្ពស់​ក្នុងការការពារព្រៃឈើ សត្វព្រៃក្នុងតំបន់ដែនអភិរក្សមួយនេះ។ ក្រុមយុវជនស្រលាញ់បរិស្ថានមួយរូប លោក សាន ម៉ាឡា បានលើកឡើងនៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា យុទ្ធនាការនេះមានឈ្មោះថា រួមគ្នាជិះកង់ដើម្បីព្រៃព្រះរការ។ លោកបន្តថា យុទ្ធនាការនេះ...
video

ជនជាតិកូរ៉េថា ការខកខានកិច្ចប្រជុំរបស់លោក ហ៊ុន សែន នៅប្រទេសខ្លួនជារូបភាពខុសឆ្គងផ្នែកការទូត

ជនជាតិកូរ៉េខាងត្បូងមួយចំនួនបានលើកឡើងថា ការខកខានវត្តមានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ ក្រោមហេតុផលសុខភាពម្តាយក្មេកឈឺធ្ងន់ គឺជាភាពឆ្គាំឆ្គងឬ ជាការមើលងាយដល់មេដឹកនាំកូរ៉េខាងត្បូងតាមបែបការទូតផងដែរ។ ប្រតិកម្មនេះ ធ្វើឡើងក្រោយពេល លោកនាយករដ្ឋមន្ត្រី បានប្រកាសលុបចោល​គម្រោងទៅចូលរួមប្រជុំកំពូលអាស៊ាន-កូរ៉េ និងកិច្ចប្រជុំ មេគង្គ-កូរ៉េ នៅថ្ងៃទី ២៤ វិច្ឆិកា ភ្លាមៗ ដោយតម្រូវឱ្យឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន ទៅចូលរួមជាតំណាងកម្ពុជាជំនួសលោក ក្រោមហេតុផលថាម្តាយក្មេករបស់លោកឈឺធ្ងន់ធ្ងរ។...
video

នៅស្រីលង្កាប្អូន តែងតាំងបងធ្វើជានាយករដ្ឋមន្ត្រី

ប្រធានាធិបតីស្រីលង្កា លោកGotabaya Rajapaksa ដែលទើបជាប់ឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអាសៅរិ៍ទី១៦វិច្ឆិកា បានតែងតាំងបងប្រុសបង្កើតរបស់ខ្លួនគឺ Mahinda Rajapaksa  ជានាយករដ្ឋមន្ត្រីថ្មីដើម្បីដឹកនាំរដ្ឋាភិបាលក្រោមការចង្អុលបង្ហាញរបស់លោក។ គេនៅចាំបានថាអំឡុងពេលឃោសនារកសំឡេងឆ្នោតក្នុងការបោះឆ្នោត ប្រធានាធិបតី គឺលោក Gotabaya បានសន្យាថានឹងយកបងប្រុសរបស់លោកត្រឡប់មកធ្វើជានាយករដ្ឋមន្ត្រី គឺអោយតែលោកក្លាយជាប្រធានាធិបតី  ដែលជាការពិត លោក Mahinda ធ្លាប់កាន់តំណែង ប្រធានាធិបតី រយៈពេល១០ឆ្នាំ ២អាណត្តិគឺនៅរវាង ឆ្នាំ២០១០ ដល់២០១៥ ហើយក្នុងអំឡុងនោះ សម្រាប់ លោក Gotabaya គឺជារដ្ឋមន្ត្រីក្រសួងការពារជាតិ។ 
video

គណៈកម្មការទន្លេមេគង្គ ព្រមានថាកម្ពុជានិងប្រទេសបីជាប់ទន្លេមេគង្គ នឹងជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរ

គណៈកម្មការទន្លេមេគង្គ ឬហៅថាMRC បានប្រកាសថា ប្រទេសដែលស្ថិតតាមដងទន្លេមេគង្គនឹងជួបប្រទះគ្រោះរាំងស្ងួតធ្ងន់ធ្ងរចាប់ពីថ្ងៃទី ១៩ ខែវិច្ឆិកា  ដល់ខែដើមឆ្នាំ ក្រោយ ។  គណៈកម្មការនេះ ក៏បានព្រមានថាប្រទេសកម្ពុជា និងប្រទេសថៃ នឹងជួបគ្រោះរាំងស្ងួតខ្លាំងជាងប្រទេសឡាវ និងវៀតណាម។ កាលពីថ្ងៃអង្គារ គណៈកម្មការទន្លេមេគង្គបានសេចក្តីប្រកាសព័ត៌មានមួយដោយ បញ្ជាក់ថា គ្រោះរាំងស្ងួតនេះបណ្តាលមកពីបរិមាណទឹកភ្លៀងមិនគ្រប់គ្រាន់ក្នុងរដូវវស្សា...

MEDIA FEEDS

Popular

video

លោក ហ៊ុន សែន និង លោក កឹម សុខា ផ្ញើរសារអបអរទិវាសិទ្ធិមនុស្សអន្តរជាតិដោយអត្តន័យផ្សេងគ្នា

ក្នុងឱកាសខួបលើកទី៧១ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ «១០ធ្នូ» នៅថ្ងៃនេះ ថ្នាក់ដឹកនាំគណបក្សកាន់អំណាច និងថ្នាក់ដឹកនាំបក្សប្រឆាំង បានបញ្ចេញសារអបអរសាទរក្នុងអត្ថន័យផ្សេងគ្នា។ សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែមិនភ្លេចឡើយក្នុងការប្រៀបធៀបសិទ្ធិសេរីភាពកាលពីសម័យខ្មែរក្រហមចន្លោះពីឆ្នាំ១៩៧៥ ដល់១៩៧៩ និងសិទ្ធិសេរីភាពក្រោមការគ្រប់គ្រងរបស់លោកនាពេលបច្ចុប្បន្ន។ លោក ថា សម័យខ្មែរក្រហម ឬ ប៉ុលពត...