Tuesday, November 12, 2019

ព័ត៌មាន

video

កងកម្លាំងតាមព្រំដែនរួមគ្នាធ្វើលំហាត់យោធា ខណៈគម្រោងវិលចូលស្រុករបស់លោក សម រង្ស៊ី ជិតចូលមកដល់

កងកម្លាំងទាំង ៣ប្រភេទរួមមាន កងទ័ព កងរាជអាវុធហត្ថ និងនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១ ខែវិច្ឆិកានេះ បានចាប់ផ្តើមបើកការហ្វឹកហាត់រួមគ្នា ក្រោមហេតុផលថាដើម្បីបង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅក្នុងខេត្ត។ លំហាត់កងកម្លាំងរួមគ្នានេះធ្វើឡើង ខណៈផែនការវិលចូលកម្ពុជារបស់លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិនៅសល់តែមួយសប្តាហ៍ទៀតនឹងជិតចូលមកដល់។ សេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យកាលពី ម្សិលមិញបានឱ្យដឹងថា ការហ្វឹកហាត់នេះ...
video

កិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះអវត្តមានលោកត្រាំតើមានភាពតានតឹងទេនៅឯកិច្ចប្រជុំនោះ?

អាស៊ាននឹងកិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំ លើកទី៣៥ របស់ខ្លួននៅថ្ងៃទី០៤ ខែវិច្ឆិកា ខាងមុខ។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅទីក្រុងបាងកកប្រទេសថៃ។ កិច្ចប្រជុំលើកនេះគឺជាជំនួបរវាងប្រមុខរដ្ឋនិង ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសទាំងឡាយដែលជាសមាជិនៃសមាគមអាស៊ាន។ កិច្ចប្រជុំនេះនឹងធ្វើឡើងស្របពេលដែលតំបន់អាស៊ាន កំពុងវិវត្តន៍ទៅរកភាពតានតឹង នៃជម្លោះសមុទ្រចិនខាងត្បូង រវាងប្រទេសចិន និងសមាជិកអាស៊ាន៤ទៀត និងស្របពេលដែលមហាអំណាច អាមេរិក និងមហាអំណាចចិន ប្រជែងគ្នាបញ្ចេញឥទិ្ធពលក្នុងតំបន់នេះ។
video

សកម្មជនព្រៃឈើថា ចំណូលព្រៃឈើកម្ពុជាបានតិចតួច ខណៈទំហំកាប់បំផ្លាញព្រៃឈើនៅតែធំធេង

សកម្មជនព្រៃឈើនៅកម្ពុជា បានលើកឡើងថា ចំណូលថវិកាដែលបានមកពីវិស័យព្រៃឈើរបស់កម្ពុជា មានចំនួនតិចតួចបំផុត ស្របពេលទំហំនៃការបាត់បង់ ព្រៃឈើនៅកម្ពុជា មានសភាពគួរឱ្យបារម្ភ។ ការលើកឡើងនេះ ជាការឆ្លើយតបរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលចេញផ្សាយនៅថ្ងៃទី ២៩ តុលា បង្ហាញថាក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៩ ក្រសួងកសិកម្មទទួលបានចំណូលពីវិស័យព្រៃឈើនៅកម្ពុជាមានចំនួនជាង ៥ លានដុល្លារសហរដ្ឋអាមេរិក។
video

តុលាការក្រុងភ្នំពេញ បង្គាប់ឱ្យលោកសម រង្ស៊ី ចូលបំភ្លឺជុំវិញបណ្តឹងរបស់លោក ស ខេង មុនថ្ងៃ៩ ខែវិច្ឆិកា

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្កាប់ឱ្យអតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី ចូលបំភ្លឺនៅថ្ងៃទី៧ ខែវិច្ឆិកា ពីរថ្ងៃមុនគម្រោងការវិលត្រឡប់ចូលប្រទេសកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា។ ដីកាបង្កាប់ឱ្យចូលខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ ដែលចេញផ្សាយការពីថ្ងៃទី២១ ខែតុលា ហើយត្រូវបានសមត្ថកិច្ចយកទៅយកទៅបិទនៅរបងផ្ទះរបស់លោក សម រង្ស៉ី ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ...
video

កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុបានរកឃើញសពស្រ្តីជនជាតិអង់គ្លេសដែលបាត់ខ្លួននៅកោះរ៉ុង

កម្លាំងចម្រុះខេត្តព្រះសីហនុនៅរសៀលនេះ បានរកឃើញស្ត្រីជនជាតិអង់គ្លេស ដែលបាត់ខ្លួនកាលពីសប្តាហ៍មុន ប៉ុន្តែនាងបានស្លាប់ទៅហើយ។ ស្រ្តីជនជាតិអង់គ្លេសវ័យ ២២ឆ្នាំ Amelia Bambridge បានបាត់ខ្លូនកាលពី ៨ថ្ងៃមុន ពោលគឺថ្ងៃទី ២៤តុលា នៅកោះរ៉ុង ខេត្តព្រះសីហនុ។ ឧកញ៉ាទៀ វិចិត្រ ដែលជាកូនបង្កើតមេបញ្ជាការកងទ័ពជើងទឹកលោក ទៀ...
video

រដ្ឋាភិបាលណែនាំឱ្យអាជ្ញាធរទាំងអស់ ក្តោបក្តាប់សកម្មភាពក្រុមបក្សប្រឆាំងឱ្យបានម៉ឹងម៉ាត់

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានដាក់ចេញនូវបទបញ្ជាជាច្រើន ទៅកាន់អាជ្ញាធរខេត្ត រាជធានី និងកម្លាំងសន្តិសុខទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងពិធីបុណ្យឯករាជ្យជាតិ បុណ្យអ៊ុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ខណៈសភាពការណ៍មិនអាចប៉ាន់ស្មានបាន ពិសេសផែនការវិលចូលស្រុករបស់លោក សម រង្ស៊ី ពេលខាងមុខតែម្តង។ លិខិតរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានផ្ញើជូនគណៈអភិបាលរាជធានី ខេត្តទាំងអស់ កាលពីថ្ងៃម្សិលមិញ...
video

ចិនលេបកោះមួយនៃប្រទេស Solomons ក្រោមប្រាក់កម្ចីពាន់លានដុល្លាររបស់ខ្លួន

នៅទីបំផុត ចិនបានបន្តពង្រីកមាឌ របស់ខ្លួន កាន់តែធំឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈការវាតទី និងការប្រើប្រាក់កម្ចីរបស់ខ្លួនរាប់ពាន់លានដុល្លារទៅអោយប្រទេសណាដែលស្រេកឃ្លាន ប្រាក់កម្ចីរបស់ចិន។ ជាក់ស្ដែងប្រទេសដែនកោះមួយនៃសមុទ្រអាស៊ីប៉ាស៊ីហ្វិច គឺប្រទេសSolomons ត្រូវបានរាយការណ៍មកថាបានរបូតទៅ មហាយក្សចិនតាមរយៈការជួលរាប់រយឆ្នាំបាត់ទៅហើយ។ សាព័ត៌មានបរទេសជាច្រើនបានរាយការណ៍ថា ក្រុមហ៊ុនមួយនៃប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីជួលកោះមួយក្នុងចំណោមកោះជាច្រើន របស់ប្រទេស Solomons ។ តាមប្រភពដដែលនេះ កិច្ចព្រមព្រៀងនេះបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីក្រុងប៉េកាំងបានជ្រើសរើសប្រទេសកោះប៉ាស៊ីហ្វិកមួយនេះធ្វើជាសម្ព័ន្ធមិត្តចុងក្រោយបង្អស់របស់ខ្លួននៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិច។
video

លោកហ៊ុន សែន ថាមេដឹកនាំប្រទេសហុងគ្រី គាំទ្រកម្ពុជា ដើម្បីរក្សា EBA

លោក ហ៊ុន សែន បានអះអាងថា ប្រធានាធិបតីហុងគ្រី លោកយ៉ាណូស អាឌ័រ បានប្រកាសគាំទ្រកម្ពុជា ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប។ ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ លោក អាឌ័រ បានថ្លែងថា ប្រទេសហុងគ្រីនឹងប្រឹងប្រែងជួយការពារប្រព័ន្ធអនុគ្រោះពន្ធ (EBA) មិនឲ្យបាត់បង់។
video

ក្រសួងយុត្តិធម៌ បានសម្រេចស្នើសុំលើកលែង និងបន្ធូរបន្ថយទោសដល់ទណ្ឌិតជិត១រយនាក់ នាឱកាសបុណ្យអ៊ុំទូក

ក្រសួងយុត្តិធម៌ បានសម្រេចស្នើសុំលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន៩០នាក់នាឱកាសបុណ្យអ៊ុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ខាងមុខ ។ ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងយុត្តិធម៌ នៅថ្ងៃនេះ បានអះអាងថា ក្រោយពីកិច្ចប្រជុំគណៈកម្មការជាតិ ពិនិត្យបញ្ជីរស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តទៅនាថ្ងៃទី១០ដល់ថ្ងៃទី១២ ខែវិចិ្ឆកា ឆ្នាំ២០១៩...
video

របាយការណ៍ព្រៃឈើថា លោក ទ្រី ភាព មានទ្រព្យមហាសាលបានមកពីរបររកស៊ីឈើ

សកម្មជនព្រៃឈើរកឃើញថាឧកញ៉ាមហាសេដ្ឋីដែលរកស៊ីឈើ និងបំផ្លាញឈើរបស់ខ្មែរយ៉ាងល្បីល្បាញឈ្មោះ ទ្រី ភាព មានទ្រព្យសម្បត្តិដ៏មហាសាលជាង១ពាន់លានដុល្លារ។ របាយការណ៍របស់ក្រុមយុវជនការពារព្រៃឈើដែលចេញផ្សាយកាលពីសប្តាហ៍មុនឲ្យដឹងថាឧកញ៉ា ទ្រី ភាព  មានទឹកប្រាក់វិនិយោគបច្ចុប្បន្នជាង ១ពាន់ លានដុល្លារសហរដ្ឋអាមេរិក ដោយបើកក្រុមហ៊ុនអាជីវកម្មរកស៊ីឈើចំនួន ២១កន្លែង ក្នុងនោះបានទទួលដីសម្បទានសេដ្ឋកិច្ច និងតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៤ ក្រុមហ៊ុន ពីរដ្ឋាភិបាលលោក ហ៊ុន...

MEDIA FEEDS

Popular

អ្នកវិភាគថា លោក ហ៊ុន សែន បន្តនយោបាយក្តោបក្តាប់អំណាច ជាជាងដោះស្រាយបញ្ហាជាតិ

អ្នកវិភាគនយោបាយ មើលឃើញថា លោក ហ៊ុន សែន កំពុងព្យាយាមរកគន្លឹះបន្ធូរបន្ថយសម្ពាធសហគមន៍អន្តរជាតិ ប៉ុន្តែលោកនៅតែទុកផ្លូវដើម្បីក្តោបក្តាប់អំណាចរបស់ខ្លួនដដែល។ ការអះអាងនេះ ក្រោយពេលលោកពេល ចរន្តរ៍បន្ធូរឱ្យប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា មានសេរីភាពដើរបានវែងឆ្ងាយជាងពេលមុនៗបន្តិចតែប៉ុណ្ណោះ។ អ្នកវិភាគនយោបាយដែលកំពុងរស់នៅក្រៅប្រទេសលោក គឹម...