Friday, December 13, 2019

ព័ត៌មាន

video

លោក ហ៊ុន សែន ថាលោក កឹម សុខា គ្មានការទម្លាក់បទចោទ ប៉ុន្តែនឹងត្រូវបានយកទៅជំនុំជម្រះ

លោក ហ៊ុន សែន ព្រមានថាតុលាការ នឹងមិនទម្លាក់បទចោទប្រកាន់លើសំណុំរឿងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ឡើយ ប៉ុន្តែលោកបង្ហើបថាសំណុំរឿងរបស់លោក នឹងត្រូវបញ្ជូនទៅជំនុំជម្រះបន្ត។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យធនធានមនុស្សកាលពីព្រឹកម៉ិញនេះលោក ហ៊ុន សែន  បានបញ្ជាក់ថា តុលាការបានចោទប្រកាន់លោក កឹម សុខា រួចហើយ រីឯការជំនុំជម្រះជារឿងរបស់តុលាការ...
video

ប្រមុខរដ្ឋាភិបាល ហៅការយាងចូលទីរង្គត់របស់សម្តេចព្រះរាមបុប្ផាទេវី ជាការបាត់បង់តួអង្គពហុជំនាញក្នុងវិស័យវប្បធម៌ខ្មែរ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចាទ់ទុកការយាងចូលទីវង្គត់របស់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ជាការបាត់បង់ដ៏ធំធេងបំផុតនូវតួអង្គពហុជំនាញក្នុងវិស័យវប្បធម៌ អរិយធម៌ជាតិខ្មែរ។ ក្នុងលិខិត របស់ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន បានថ្វាយលិខិតរំលែកទុក្ខទៅកាន់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរនៅថ្ងៃនេះ ដោយសូមព្រះបរមរាជានុញ្ញាត ចូលរួមរំលែកនូវព្រះមរណទុក្ខប្រកបដ៏ជ្រាលជ្រៅ ចំពោះការយាងសោយទីវង្គត់ របស់សម្តេចរាជបុត្រីព្រះរាម នរោត្តម...
video

លោក ហ៊ុន សែន អះអាងជាថ្មីទៀតថា ទោះបីគ្មានEBA ក៏កម្ពុជាមិនស្លាប់ដែរ

លោកនាយករដ្ឋមន្ត្រី និងជាបុរសខ្លាំងនៅកម្ពុជា បានប្រកាសជាថ្មីទៀតថា កម្ពុជានឹងមិនស្លាប់នោះទេ ដោយសារកម្ពុជានៅតែមានប្រាក់សម្រាប់បើកឱ្យមន្ត្រីរាជការ បើទោះបីជាសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាក៏ដោយ។ ការប្រកាសនេះ ធ្វើឡើងនៅមុខនិស្សិត សាស្ត្រាចារ្យ និងមន្ត្រីរាជការជិត២ពាន់នាក់ នៅព្រឹកនេះ នាឱកាសចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាមួយនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។ លោក ហ៊ុន សែន...
video

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្តីអំពី៖ តើបរិបទនយោបាយចុងក្រោយនៅកម្ពុជ

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្តីអំពី៖ តើបរិបទនយោបាយចុងក្រោយនៅកម្ពុជ
video

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្តីអំពី៖ តើការបន្ធូរបន្ថយការរឹតត្បិតស

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្តីអំពី៖ តើការបន្ធូរបន្ថយការរឹតត្បិតស
video

ប្រធានាធិបតីចិនអះអាង​ថាបាតុករ​ហុងកុង​បំផ្លាញគោលនយោបាយប្រទេស​១ប្រព័ន្ធ២

ចាប់តាំងពីចក្រភពអង់គ្លេស ប្រគល់ដែនដីហុងកុងមកឲ្យចិនវិញនៅឆ្នាំ ១៩៩៧មក ក្រុងហុង កុង បានស្ថិតនៅក្រោមការគ្រប់គ្រងក្រោមប្រព័ន្ធពិសេសមួយ គឺប្រទេសមួយប្រព័ន្ធ២ ដែលធានាការផ្តល់សិទ្ធិសេរីភាពធំធេងជាងតំបន់ផ្សេងៗទៀតនៅក្នុងប្រទេសចិន។ មិនតែប៉ុណ្ណោះហុងកុងគឺជាតំបន់សេដ្ឋកិច្ចពិសេស ព្រោះ ទីក្រុងនេះ ធ្លាប់ស្ថិតនៅក្រោម របបសេដ្ឋកិច្ចសេរី ប្រជាធិបតេយ្យ សេរី ជាច្រើន ទសវត្ស មកហើយកាលពេលដែលទីក្រុងនេះស្ថិតក្រោមរបបអាណានិគមអង់គ្លេស។ ប៉ុន្តែទីក្រុងហុងកុងនៅពេលនេះ បានធ្លាក់នៅក្នុងវិបត្តិដ៏ធ្ងន់ធ្ងរមួយបន្ទាប់ពីមានបាតុកម្មជាទ្រង់ទាយធំមួយ បានផ្ទុះឡើងកាលពីខែមិថុនាកន្លងទៅ...
video

លោក រ៉ាត់ រត្ន មុនី ទាមទារឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់មកលើខ្លួន

ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា លោក រ៉ាត់ រត្នមុនី បានស្នើទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ ឱ្យទម្លាក់ចោលបទចោទប្រកាន់ទាំងស្រុងចំពោះរូបលោក និងផ្តល់សេរីភាពឱ្យលោកឡើងវិញ។ ការស្នើនេះ ធ្វើឡើងនៅមុខប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ ក្នុងអង្គសវនាការកាលពីព្រឹកម៉ិញនេះ។ ថ្លែងក្នុងអង្គសវនាការនៅសាលាឧទ្ធរណ៍នាព្រឹកនេះ លោក រ៉ាត់ រ័ត្នមុនី អ្នកបកប្រែឱ្យទូរទស្សន៍RT បានបដិសេធថា ខ្លួនពុំមែនជាអ្នកដឹកនាំការផលិតវីដេអូឯកសាររឿង ម្តាយខ្ញុំលក់ខ្ញុំ...
video

លោក សម រង្ស៊ី បន្តប្រើសារផ្តួលរំលំលោកហ៊ុន សែន បើមិនព្រមស្តារលទ្ធិប្រជាធិបតេយ្យ

អតីតប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងមានវត្តមាននៅក្រៅប្រទេស អះអាងថា លោកនឹងតស៊ូ ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន ប្រសិនបើលោក ហ៊ុន សែន មិនព្រមបើកផ្លូវឲ្យលទ្ធិប្រជាធិបតេយ្យដំណើរការឡើងវិញ តាមការទាមទាររបស់សហភាពអឺរ៉ុបទេនោះ។ លោក សម រង្ស៊ី បានសរសេរនៅទំព័រហ្វេសប៊ុករបស់លោកថា បរិបទនយោបាយនៅប្រទេសកម្ពុជា កំពុងតែមានការវិវឌ្ឍន៍យ៉ាងលឿន ដោយសារតែការតស៊ូរបស់ប្រជារាស្ត្រខ្មែរ ពីខាងក្នុងប្រទេសផង...
video

តុលាការក្រុងភ្នំពេញ សម្រេចបិទការស៊ើបសួរសំណុំរឿង លោក កឹម សុខា

សាលាដំបូងរាជធានីភ្នំពេញបានសម្រេចបិទការស៊ើបសួរក្នុងសំណុំរឿង សន្និដ្ឋិភាពជាមួយបរទេស ឬ បទក្បត់ជាតិ ប្រឆាំងនឹងប្រធានគណបក្សសង្គ្រោះជាតិ លោក លោក កឹម សុខា។ តាមរយៈលិខិតជូនដំណឹងមួយនៅថ្ងៃនេះចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឬទ្ធី បានសម្រេចបិទការស៊ើបសួរប្រឆាំងលោក កឹម សុខា នៅថ្ងៃនេះ ប៉ុន្តែចៅក្រមស៊ើបសួររូបនេះ មិនបានបញ្ជាក់អំពីមូលហេតុអ្វីទាំងអស់។
video

សហរដ្ឋអាមេរិកថា ការទម្លាក់ចោលបទចោទប្រកាន់និងផ្តល់សេរីភាពពេញលេញដល់អតីតបុគ្គលិកអាស៊ីសេរី២ រូប

សហរដ្ឋអាមេរិកតាមរយៈស្ថានទូតរបស់ខ្លួននៅទីក្រុងភ្នំពេញ បានលើកឡើងថាការចាប់ខ្លួន ការឃុំខ្លួន និងដំណើរការកាត់ក្តីអូសបន្លាយដ៏យូរអង្វែងទៅលើអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីចំនួន២រូបរួមមានលោក អួន ឈិន និងលោកយាង សុធារិន្ទ គឺជាការបំផ្លាញសេរីភាពសារព័ត៌មាន ព្រមទាំងជាឧបសគ្គដល់អ្នកដទៃទៀតដែលចង់បំពេញការងារដ៏សំខាន់ផ្នែកសារព័ត៌មាន។ ស្របពេលដែលថ្ងៃនេះជាថ្ងៃគម្រប់ខួប២ឆ្នាំនៃការចាប់ខ្លួនអតីតបុគ្គលិកអាស៊ីសេរីទាំងពីររូប សហរដ្ឋអាមេរិកទាមទារឲ្យមានការទម្លាក់ចោលការចោទប្រកាន់ទៅលើអ្នកសារព័ត៌មានទាំង២រូបនេះ ហើយផ្តល់ឲ្យពួកគេវិញនូវសិទ្ធិនិងសេរីភាពពេញលេញ។ សហរដ្ឋអាមេរិកអះអាងថា ការធ្វើបែបនេះ គឺជាសញ្ញានៃការប្តេជ្ញាចិត្តចាំបាច់ចំពោះតួនាទីដ៏មានសារៈសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ នៅក្នុងប្រទេសប្រជាធិបតេយ្យទៀតផងដែរ។

MEDIA FEEDS

Popular

video

លោក ហ៊ុន សែន និង លោក កឹម សុខា ផ្ញើរសារអបអរទិវាសិទ្ធិមនុស្សអន្តរជាតិដោយអត្តន័យផ្សេងគ្នា

ក្នុងឱកាសខួបលើកទី៧១ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ «១០ធ្នូ» នៅថ្ងៃនេះ ថ្នាក់ដឹកនាំគណបក្សកាន់អំណាច និងថ្នាក់ដឹកនាំបក្សប្រឆាំង បានបញ្ចេញសារអបអរសាទរក្នុងអត្ថន័យផ្សេងគ្នា។ សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែមិនភ្លេចឡើយក្នុងការប្រៀបធៀបសិទ្ធិសេរីភាពកាលពីសម័យខ្មែរក្រហមចន្លោះពីឆ្នាំ១៩៧៥ ដល់១៩៧៩ និងសិទ្ធិសេរីភាពក្រោមការគ្រប់គ្រងរបស់លោកនាពេលបច្ចុប្បន្ន។ លោក ថា សម័យខ្មែរក្រហម ឬ ប៉ុលពត...