Saturday, August 17, 2019

ព័ត៌មាន

មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​ព្រមានអំពី​ហានិភ័យ​នៃ​ការ​កើន​ឡើង​ឥណទាន​នៅ​កម្ពុជា

មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​ បាន​ព្រមាន​ថា ការកើន​ឡើង​នៃ​ការ​​ផ្ដល់​ប្រាក់​កម្ចី​របស់​ធនាគារ​មួយ​ចំនួន​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ អាច​ធ្វើ​ឲ្យ​ស្ថិរភាព​ហិរញ្ញ​វត្ថុ​របស់​​ប្រទេស​កម្ពុជា​ជួប​ហានិភ័យ​។ នៅ​ក្នុង​របាយការណ៍​មួយ​ ដែល​ចេញ​កាល​ពី​ថ្ងៃ​អង្គារ​ អង្គការ​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីន​តោន បាន​ព្យា​ករថា ផលិត​ផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​កម្ពុជា​ នឹង​កើន​ដល់​៦,៧​ភាគរយ​ នៅ​ក្នុង​ឆ្នាំ​២០១៣ ​ដោយ​កើន​លើសពី​កំណើន​៦,៥ភាគរយ​ ដែល​គេ​បាន​ព្យាករនៅ​ក្នុង​ឆ្នាំ​២០១២។ មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​ បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​ ដែលពឹងផ្អែក​លើ​​ការ​ពិគ្រោះ​យោបល់​ធ្វើ​ឡើង​ដោយ​បុគ្គលិក​មូនិធិរូបិយវត្ថុ​អន្ដរជាតិ កាល​ពី​ចុង​ឆ្នាំ​មុន និង​ផ្អែក​លើ​​ភាព​ទន់​ខ្សោយ​នៃ​សេដ្ឋកិច្ច​ថា ប៉ុន្ដែ ការ​ប៉ាន់​ប្រមាណ​ថា ផលិតផល​ក្នុង​ស្រុក​អាច​នឹង​​កើន​ដល់​៧,៥​ភាគរយ​ នៅក្នុង​រយៈពេល​មធ្យម​ ​“ គឺ​វា​អាស្រ័យ​​ទៅលើ​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភព​លោក និង​អាស្រ័យ​​ទៅ​​​លើ​ការ​បន្ដ​ធ្វើ​កំណែ​ទម្រង់​ ដើម្បី​កែប្រែ​ប្រព័ន្ធ​ហេដ្ឋារចនា​សម្ព័ន្ធ​​ និង​ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​ភាព​រីក​ចម្រើន​ ក៏ដូច​ជា​ជួយ​បង្កើន​​ប្រាក់​ចំណូលរបស់​វិស័យ​សាធា​រណៈ​ និង​ការ​ផ្តល់​សេវា​កម្ម​ផងដែរ”។ របាយការណ៍​នេះបាន​ព្រមាន​ថា “ ចំណែក​សេដ្ឋកិច្ច​ក្នុង​ស្រុក​វិញ​ ឥណទាន​ដែល​​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ ហើយ​ធនាគារ​មួយ​ចំនួន​ ដែល​ជួប​ហានិភ័យ​​ច្រើន​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ ហើយ​ភាព​​​តាន​តឹង​នៃ​ទី​ផ្សារ​ពលកម្ម​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​ផលិត​ផល​វាយនភណ្ឌ​ រីឯ​លក្ខខណ្ឌ​អាកាស​ធាតុ​មិន​អំណោយ​ផល​ក៏​អាច​ប៉ះ​ពាល់​ដល់​ផលិត​កម្ម​នៅក្នុង​វិស័យ​កសិកម្មផង​ដែរ​”។ ពាក់​ព័ន្ធ​ទៅនឹង​កំណើន​នៃ​ប្រាក់​កម្ចី​ជាង​៣០​ភាគរយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ដែល​ធនាគារ​​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ផ្ដល់​ទៅ​ឲ្យ​វិស័យ​ឯកជន​ទាំង​នៅ​ក្នុ​ងឆ្នាំ​២០១១ និង​២០១២ ដែល​របាយការណ៍​នេះ​ បាន​ចោទ​ជា​​សំណួរ​ថា “ នៅពេល​កំណើន​ឥណទាន​កើន​ឡើង​ឆាប់រហ័ស​បែប​នេះ តើ​ប្រទេស​កម្ពុជា​អាចដោះ​ស្រាយ​យ៉ាង​ដូចម្ដេច?”។ របាយការណ៍​នេះ បាន​គូស​បញ្ជាក់​ថា ឥណ​ទាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​កើន​ឡើង​ដល​់​៣៧​ភាគ​រយ​ទៅ​ហើយ​នៃ​​​​ផលិត​​​ផល​ក្នុង​ស្រុក​សរុប​ ដែល​នេះ​គឺ​ជា​សមាមាត្រ​មួយ​ដ៏​​​ខ្ពស់​សម្រាប់​ប្រទេស​ ដែល​មាន​ប្រាក់​ចំណូល ​​​​ទាប​។ របាយការណ៍​នេះ បាន​បន្ថែម​ទៀត​ថា និយាយ​ពី​អត្រា​កំណើន​សព្វ​ថ្ងៃ​ ផល​ធៀប​នៃ​ឥណទាន​ទៅ​នឹង​ផលិត​​​ផល​ក្នុង​ស្រុកសរុប​របស់​​ប្រទេស​កម្ពុជា​អាច​ខ្ពស់​ជាងផល​ធៀប​នៃ​ឥណទាន​របស់​​បណ្ដា​ប្រទេស​មួយចំនួន​ ដែល​​មាន​សេដ្ឋកិច្ច​កំពុង​តែ​កើន​ឡើង​។ មូល​និធិ​អន្ដរជាតិ​ បាន​លើក​ឡើង​ថា គម្លាត​​រវាង​កំណើន​ផលិត​​​ផល​ក្នុង​ស្រុក​សរុប​ និង​កំណើន​ឥណទាន​ នឹង​មានគម្លាត​កាន់​តែ​ធំ​ឡើង ហើយ​នៅដើម​ឆ្នាំ​២០១៣ វា​អាច​នឹង​​ជួប​​ការ​លំបាក​ថែមទៀត ដោយការ​ធ្លាក់​ចុះ​នៃ​​សេដ្ឋកិច្ច​​ក្នុង​ឆ្នាំ​២០០៨ ដែល​អំឡុង​ពេល​​នោះ​ ​វិស័យ​អចលនទ្រព្យ​បាន​កើន​ឡើង​​យ៉ាង​ខ្លាំង​ ប៉ុន្ដែ ក៏ត្រូវ​បាន​ធ្លាក់​ចុះ​ទៅ​វិញ​យ៉ាង​ខ្លាំង​ដែរ”។ របាយការណ៍​នេះ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា វិស័យ​សំណង់​ដែល​បាន​ងើប​ឡើង​វិញ​កាល​ពី​ឆ្នាំ​មុន​ គឺ​ដោយសារ​តែ​មាន​ការ​ផ្ដល់​ប្រាក់​កម្ចី​ដោយយកការប្រាក់​​ទាប​ពីបណ្តា​គម្រោង​សាង​សង់​ទាំងនោះ។ លោក ខុន សាវុធ ប្រធាន​ការិយាល័យ​សេដ្ឋកិច្ច​នៃនាយក​ដ្ឋាន​កាំកុង​ត្រូល​របស់​ក្រសួង​​ពាណិជ្ជ​កម្ម​ បាន​លើក​ឡើង​ថា ការ​នាំ​ចូល​នៅ​ក្នុង​ឆ្នាំ​២០១២ គឺ​មាន​ទំហំ​ទឹក​ប្រាក់​៨,១៣​ពាន់​លាន​ដុល្លារ​ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​នាំ​ចូល ដែល​មាន​ទឹក​ប្រាក់​៦,៦ពាន់​លាន​ដុល្លារ...

បុគ្គលិក​ក្រុម​ហ៊ុនអឹមហ្វូន ​ប្តឹង​​តវ៉ា​ជុំវិញ​ការ​បណ្តេញ​ពួកគេ​ចេញ​ពីការងារ​ដោយ​ខុស​ច្បាប់​​

បុគ្គលិក​ក្រុម​ហ៊ុន​ទូរស័ព្ទដៃ​អឹមហ្វូន​ ​បាន​ដាក់​ពាក្យ​ប្តឹង​​ក្រុម​ហ៊ុន​ ដែល​គ្រប់​គ្រង​ដោយ​ជន​ជាតិ​ថៃនេះ​ដោយ​ចោទ​​ប្រកាន់​ថា​​​ ពួកគេ​​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ​ ដោយ​ខុស​ច្បាប់​ និង​មិន​​មាន​ប្រាក់​សំណង។ កញ្ញា សូ លីដា អាយុ​២៦ឆ្នាំ​​​ តំណាង​​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន​​អឹម​ហ្វូន​ប្រហែល​៥០នាក់​ បាននិយា យថា កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា​ ឆ្នាំ​២០១២ ការិយាល័យ​​ធន​ធាន​មនុស្ស​​​បាន​ប្រាប់​​​ពួកគាត់​​ឲ្យ​ឈប់​សម្រាក​ពី​​​ការ​ងារ​​​រយៈ​ពេល​មួយខែ​។ ប៉ុន្តែ នៅ​ពេល​ពួកគាត់​​ត្រឡប់​មក​ធ្វើការ​វិញ កាលពី​ខែមុន អ្នក​គ្រប់​គ្រង​ម្នាក់​នៅ​ក្នុង​ការិយាល័យ​​នេះប្រាប់ពួក​គាត់​​​​ថា​​ពួក​គាត់​ត្រូវ​រង់​ចាំ​បទ​បញ្ជា​ពី​ម្ចាស់​ក្រុម​ហ៊ុន​ជាមុនសិន មុន​នឹង​អនុញ្ញាត​ឲ្យ​បុគ្គលិក​ទាំង​នោះ​ចូល​ធ្វើការ​វិញ។ កញ្ញា លីដា និយាយបន្តថា “ខ្ញុំ​ចង់​ឲ្យ​ក្រុម​ហ៊ុន​​​អឹមហ្វូន​ អនុញ្ញាត​ឲ្យ​​យើង​​​​ចូល​ធ្វើការ​នៅក្នុង​ក្រុម​ហ៊ុន​វិញ​ ប៉ុន្តែ ប្រសិន​បើ​ក្រុម​ហ៊ុន​​មិន​អនុញ្ញាតឲ្យ​ពួក​យើង​ចូល​ធ្វើការ​វិញ​ទេ ​ក្រុម​ហ៊ុន​ត្រូវ​តែ​បើក​ប្រាក់​ខែ​ និង​ប្រាក់​អតីតភាពការ​ងារ​​ឲ្យ​ពួកយើង​”។ ដើម្បី​ជួយ​ពួកគាត់​ដាក់​ពាក្យ​បណ្តឹង​ជា​ផ្លូវ​ការ​នៅ​នាយក​ដ្ឋាន​ដោះ​ស្រាយ​វិវាទ​ការ​ងារ​នៅ​ក្រសួង​ការងារ​ បុគ្គលិក​ទាំង​អស់​នោះ​បាន​ទាក់​ទង​សហជីពសេរី​កម្មករ​។ អ្នក​​គ្រប់​គ្រង​​ម្នាក់​​នៅ​​ការិយាល័យ​ធន​ធាន​​មនុស្ស​របស់​ក្រុម​ហ៊ុន​​អឹមហ្វូន​ ដែល​បាន​បដិសេធមិន​ប្រាប់​ឈ្មោះ​ដោយ​សារ​​គាត់​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ​ជា​មួយ​​​អ្នក​សារ​ព័ត៌មាន​បាន​និយាយ​ថា ក្រុម​ហ៊ុន​​មិន​បាន​បណ្តេញ​បុគ្គលិក​ទាំង​នោះ​ចេញ​ទេ​ ហើយ​​ក្រុមហ៊ុន​​នឹង​ដោះ​ស្រាយ​បណ្តឹង​នេះ​ដើម្បី​ “ជៀស​វាង​​ការ​រំលោភ​​សិទ្ធិ​របស់​បុគ្គលិក”។ ពាក្យ​បណ្តឹងនេះ​ជា​​បណ្តឹង​ចុង​ក្រោយ​​ប្តឹង​​ក្រុម​ហ៊ុន​អឹមហ្វូន​ ដែល​កាល​ពី​ខែ​តុលា ​​រង​​ការ​​ចោទ​ប្រកាន់​ពី​ករណី​ផ្សេង​គ្នា​ថា មិន​បាន​សង​ប្រាក់​ ដែល​ខ្លួន​បាន​ជំពាក់​ក្រុមហ៊ុន​ថាមពល​មួយ​ និង​ក្រុម​ហ៊ុន​​ទូរគមនាគមន៍​​មួយ​ផ្សេង​ទៀត​។ ក្រុម​ហ៊ុន​ទូរស័ព្ទចល័ត​ហេឡូ​អាស៊ីត​តា​​(Hello Axiata Co. Ltd) និង​ក្រុមហ៊ុន​ឡាតែល ដែល​បាន​​រួម​បញ្ចូល​គ្នា​ ​បាន​គំរាម​ប្តឹង​ក្រុម​ហ៊ុន​អឹមហ្វូន​ ចំពោះ​ការ​​ជំពាក់​​ប្រាក់​​សេវា​ឆ្លង​ប្រព័ន្ធ​​រាប់​​សែន​​ដុល្លារ​។ ប៉ុន្មាន​​ថ្ងៃក្រោយ​មក...

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ប្រាប់​ឯក​អគ្គ​រាជ​ទូតថៃ​ប្រចាំ​នៅ​កម្ពុជា​ថា ​កុំបិទ​ច្រក​ព្រំដែន​

លោក អៀង សុផាលែ្លត ​ជំ​នួ​យ​កា​រ​​ផ្ទាល់​​របស់​លោក ហ៊ុន សែន ​មា​ន​ប្រ​សាសន៍​ថា កាល​ពី​ម្សិល​មិញ លោ​ក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បា​ន​ប្រា​ប់​​លោក តូច​​ឆាយុទ្ធ បា៉ក​ឌី ​(Touchayoot Pakdi)ឯក​អគ្គ​រាជ​ទូត​ថៃ​ ដែល​​ទើប​នឹង​​តែង​តាំ​​ង​ថ្មី​​​ថា ​ច្រក​ទ្វារ​​ព្រំ​ដែន​​​រវា​ង​ប្រទេ​ស​ទាំ​ង​​ពីរ​​​បើក​ដើ​ម្បី​​ជំរុញ​​ពាណិជ្ជ​កម្ម​​និង​ទេ​ស​​ចរណ៍  ​និង​​ប្រយុទ្ធ​ប្រឆាំង​បទ​ល្មើស​តា​ម​ព្រំ​ដែន​។ ​លោក​ ហ៊ុន សែន ​បាន​ថ្លែង​បែប​នេះ​ទៅ​កា​ន់លោក ប៉ាក​ឌី ​​អំ​ឡុង​កិច្ច​ប្រជុំ​​សម្ងាត់​មួយ​​នៅ​វិ​មា​ន​​សន្តិ​ភាព​ ហើយ​​ទំ​នង​​ជា​​លើក​ឡើង​​អំ​ពីហេតុ​​ការណ៍​​​នៅ​ច្រក​​ទ្វារ​​ព្រំ​​ដែន​ អា​ន​សេះ​នៅ​ក្នុង​ស្រុក​ជាំ​ក្សាន្ត​​ ​ខេត្តព្រះ​វិ​ហា​រ​ ដែល​ត្រូវ​បា​ន​​​ទាហា​ន​ថៃ​បិទ​រយៈ​​ពេល​មួ​យ​ថ្ងៃ​​​កា​ល​​ពី​ខែ​មុន​ នៅ​ពេល​ជម្លោះ​មួ​យ​បា​ន​កើត​ឡើង​​ដោ​យ​សារ​កម្ពុជា​ស្ថាប​នា​ផ្លូវ​មួ​យ​ខ្សែ​នៅ​ក្នុង​​ទឹក​ដី​មា​ន​ជម្លោះ​នោះ​។ ​លោក​ ហ៊ុន សែន បា​ន​ណែ​នាំ​លោក​ឯក​អគ្គ​រាជ​ទូ​ត​​ថៃ​​ថា ប្រទេ​ស​​ទាំ​ង​​ពីរ​ត្រូវ​​បើក​​​ព្រំ​ដែន​ និង​​សហ​កា​រ​គ្នា​នៅ​តា​ម​ព្រំ​ដែន​ជា​​ពិ​​សេស​​កា​រ​​ដោះ​ស្រាយ​​បទ​ល្មើស​ ​ដូ​​ច​ជា​​កា​រ​​កាប់​ឈើ​ខុស​ច្បាប់​ជា​ដើម​”។ លោក...

នៅក្នុង​ឆ្នាំ២០១២ ​ជន​​​​បរទេសរំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​កុមារ ​​​នៅ​ក្នុងប្រទេស​កម្ពុជាបានថយ​​​ចុះ​​​

ទិន្នន័យ​​​ដែល​​​អង្គការ​​​សកម្មភាព​​​ដើម្បី​​​កុមារ​​​ ជា​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ប្រឆាំង​​​ជន​​​រួម​​​ភេទ​​​ជាមួយ​​​កុមារ​​​ បាន​​​ចេញ​​​ផ្សាយ​​​កាល​​​ពីម្សិលមិញ​​​​បង្ហាញ​ថា ចំនួន​​​ជន​​​បរទេស ​​​ដែល​​​​ត្រូវ​​​បាន​​​តុលាការ​​​ផ្ដន្ទាទោស​​​ពី​​​បទ​​​ល្មើស​​​ផ្លូវ​​​ភេទប្រព្រឹត្ត​​​​លើ​​​កុមារ​​​ បាន​​​ធ្លាក់​​​ចុះ​​​គួរ​​​ឲ្យ​​​កត់​​​សម្គាល់​​​ក្នុង​​​ឆ្នាំ​​​២០១២ បើ​​​ប្រៀប​​​ធៀប​​​ទៅ​នឹង​​​ឆ្នាំ​​​២០១១។ យោង​​​តាម​​​តួលេខ​​​នេះ​​​ ជន​​​បរទេស​​​ចំនួន​​​១១​​​នាក់​​​ ត្រូវ​​​បាន​​​តុលាការ​​​ផ្ដន្ទាទោស​​​ពីបទ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​កុមារ​​​កាលពី​​​ឆ្នាំ​​​មុន​​​ គឺធ្លាក់​​​ចុះ​​​ពី​​​១៦​​​នាក​់ ក្នុង​​​ឆ្នាំ​​​២០១១។ លោក សំលៀង សិលា នាយក​​​ប្រតិបត្ត​​ិ​​​អង្គការ​​​សកម្មភាព​​​ ដើម្បីកុមារ បាន​​​​​​​មាន​​​ប្រសាសន៍​​​​ថា ខណៈ​​​ដែល​​​ទិន្នន័យ​​​នេះបាន​​​​បង្ហាញ​​​ថា​​​ ​​​កម្ពុជា​​​កំពុង​​​ធ្វើ​​​ឲ្យ​​​ខូច​​​កេរ្ដិ៍​​​ឈ្មោះ​​​របស់​​​ខ្លួន​​​​​​ ព្រោះ​ជា​​កន្លែង​លាក់​​​ខ្លួន​​​របស់​​​ជនប​​​រទេស​​​​​​រួម​​​ភេទ​​​ជាមួយ​​​កុមារ​​​នោះ យុទ្ធសាស្ត្រ​​​​​ដែល​​​​ជ​​ន​​​​បរទេស​រំលោភ​​​​បំពាន​​​ផ្លូវ​​​ភេទ​​​កុមារ​​បាន​ក្លាយ​ជា​​បញ្ហា​​​​​កាន់​តែ​ស្មុគ​​​ស្មាញ​​​ឡើង​​​ៗ​​​ ដោយ​​​​ធ្វើ​​​​ឲ្យ​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​កាន់​តែ​​​​ស្មុគ​​​ស្មាញ និង​​​​​​ប្រើ​​​ពេល​​​យូរ​​​។ លោក សំលៀង​​​ សិលា មាន​​​ប្រសាសន៍​​​​បន្ថែមថា “ស្ថាន​​​ភាព​​​ពិត​​​ប្រាកដ​​​ គឺ​​​ថា ចំនួន​​​សរុប​​​នៃ​​​ជន​​​ល្មើស​​​ផ្លូវ​​​ភេទ​​​ ដែល​​​ធ្វើ​​​ដំណើរ​​​មក​​​កម្ពុជា​​​នៅ​​​តែដដែល​​​”។​ ហើយ​លោក​​​បាន​​​ពន្យល់​​​ថា ចំនួន​​​នៃ​​​ការ​​​ស៊ើប​អង្កេត​​​ ដែល​​​អង្គការ​​​សកម្មភាព​​​​ដើម្បីកុមារ​​​បា​​ន​​​ធ្វើ​​​នៅ​ក្នុង​​​ឆ្នាំ​​​២០១១ និង​​​២០១២ គឺ​​​​មាន​ចំនួន​ប្រហាក់​ប្រហែល​គ្នា​​​។ អង្គការ​​​សកម្មភាព​ដើម្បី​​​កុមារ​​​ ក៏​​​បាន​​​កត់​​​ត្រាទុក​​​​ករណី​​​ផ្ដន្ទា​ទោស​​​ប្រជា​​​​ជន​ខ្មែរ​​​​ចំនួន​​​១៧​​​នាក់​​​​ពី​​​បទ​​​ល្មើស​​​ផ្លូវ​​​ភេទ​​​លើ​​​កុមារ​​​ផង​​​ដែរ ប៉ុន្ដែ អង្គការ​​​នេះ​​​មិន​​​​មាន​​​​ស្ថិតិ​ច្រើន​​​​ស្ដី​​​ពី​​​ជន​​​ល្មើស​​​ជា​​ខ្មែរ​​​នោះ​​​ទេ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​​ថា ខណៈ​​​ដែល​​​ជន​​​បរទេស​​​​​​រួម​​​ភេទ​​​ជាមួយ​​​កុមារ​​​ ល្បីខាង​​​ប្រមាញ់​​​កុមារ​​​អនាថា ដែល​​​ងាយ​​​រង​​​គ្រោះ​នោះ​​​ ការ​​​យល់​​​ដឹង​​​ច្រើន​​​ជាង​​​មុន​​​របស់​​​សាធារណ​​​​ជន​​​នាពេលនេះ បាន​ជំរុញ​​ឲ្យ​​​ពួក​​​គេ​​​ចំណាយ​​​ពេល​​​វេលា​​​បង្កើត​​​ទំនាក់​​​ទំនង​​​ជា​​​មួយ​​​ក្រុម​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​ក្មេង​​​ៗ​​​ ដោយ​​​​ប្រើ​​​ប្រាស់​​​កាដូ​​​ និង​​​ប្រាក់​​​ ដើម្បី​​​ធ្វើ​​​ឲ្យ​​​ឪពុក​​​ម្ដាយ​​​របស​់​​​ពួក​​​គេ​​​ជឿ​​​ទុក​​​ចិត្ត​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ នេះ​​​ជា​​​មូល​​​ហេតុ​​​ដែល​​​ត្រូវ​​​ចំណាយ​​​ពេលយូរ​​​​ទើប​​​​កុមារ​​ហ៊ាន​​​លាត​​​ត្រដាង​​​ពី​​​ការ​​​រំលោភ​​​បំពាន​​​ និង​ក៏​​​​​​​ជា​​​មូល​​​ហេតុ​​​​ធ្វើ​ឲ្យ​នគរ​បាល​​​​កាន់​​​តែ​​​មាន​​​ការ​​​លំបាក​ផង​ដែរ​​​”។ លោក សំលៀង សិលា ក៏​​​មាន​​​ប្រសាសន៍​​​​ផងដែរ​​​ថា ការ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​កុមារ​​​ដែល​​​ជា​​​​ទូ​ទៅ​ច្រើន​​​តែ​​​កើត​​​មាន​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ សៀម​​​រាប​​​ និង​​​ខេត្ត​​​ព្រះ​​​សីហនុពេល​​​នេះ​​​កំពុង​​​តែ​​​កើត​​​មាន​​​​កាន់​តែ​ច្រើន​ឡើង​ៗ​​នៅ​​​តាម​​​បណ្ដាខេត្ត​​​ដាច់​​​ស្រយាល​​​​​ ដូចជា ខេត្ត​​​រតនគិរី មណ្ឌល​​​គិរី បាត់​​​ដំបង​​​ និង​​ខេត្ត​កោះ​​​កុងជាដើម​​​ “ ជា​​​កន្លែង​​​ដែល​​​ការ​​​ស៊ើប​​​អង្កេត​​​ និង​​​ការ​​​ផ្ដន្ទាទោស​​​មាន​​​ភាព​​​ធូរ​ស្រាល​​​ មិន​​​ខ្លាំង​​​ដូច​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ ​ឬ​ក្រុង​​​សំខាន់​​​ៗ​​​ផ្សេង​​​ៗ​​​ទៀត​​​”។ លោក កែវ ធា នាយការិយាល័យ​​​នគរ​បាល​​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​មានប្រសាសន៍​​​ថា ការ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​លើ​​​មនុស្ស​​​ពេញវ័យ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ធ្លាក់​​​ចុះ​​​ជា​​​លំដាប់​​​ ដោយសារតែ​​​ការ​​​បង្កើត​​​គោលនយោ​​​បាយ​​​កាន់​​​តែ​​​មាន​ប្រសិទ្ធ​ភាព​​​ជាង​​​មុន និង​​​ការ​​​ផ្សព្វ​​​ផ្សាយ​​​ប្រសើរជាង​​​មុន​​​នូវ​​​ព័ត៌មា​ន​​​​អំពី​​​​ប្រធាន​​​បទ​​​នេះ។ លោកបាន​​​មាន​​​ប្រសាសន៍​​​ថា “ ករណី​​​នៅ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​បាន​​​ធ្លាក់​​ចុះ​​​ដោយ​សារតែ​​​​មាន​ការ​​​បង្ក្រាប​​​​ករណី​​ធំៗ​​​​ ក្នុង​​​រយៈ​​​ពេល​​​ពីរបី​​​ឆ្នាំ​​​មក​​​នេះ និង​​​​មាន​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​​​អប់រំ​​​ជា​​​ច្រើ​​​ន​​​”៕សុខុម

ទាហា​ន​រដ្ឋា​ភិបា​ល​​ទប់​ស្កាត់​​អ្នក​ភូមិប្រមា​មិនឲ្យ​​ត្រឡប់​ទៅ​ផ្ទះវិញ

មន្ត្រី​មូ​ល​ដ្ឋាន​​​បា​ននិ​យា​យ​កា​ល​ពី​ម្សិល​មិញ​ថា រយៈ​ពេល​​ជា​ង​ប្រាំ​ពី​រ​ខែ បន្ទាប់​​ពី​​កង​កម្លាំ​ងសន្តិ សុខរបស់​​រដ្ឋា​ភិ​បាល​​បា​ន​បណ្តេញ​ប្រជា​ជន​រាប់​រ​យ​នាក់​​ចេញ​ដោ​យ​ហិង្សា​ ដែល​រស់​នៅ​​​ក្នុ​ង​ភូមិ​ប្រមា ​ខេត្ត​ក្រ​ចេះ​ ​ដើម្បី​​បង្ក្រាប​ចល​នា​​អប​គមន៍​ ហើយមកដល់ពេល​នេះទា​ហា​ន​នៅ​តែដើរល្បាត​​​​​ ដើម្បីទប់​ស្កាត់​​ប្រជា​ជន​​ជា​ង​​៧០​គ្រួ​សារ​ មិន​ឲ្យ​ត្រឡប់​​ទៅ​អតី​ត​លំ​នៅ​ដ្ឋាន​​​​របស់​ខ្លួន​វិញ ។   លោក ឃិន ដូង ស្មៀន​ឃុំ​​កំ​ពង់​​ដំ​រី ​បា​ន​មា​ន​​​ប្រ​សាសន៍​ថា ​ប្រជា​​ពល​រដ្ឋ​​ចំ​នួន​​៧៤គ្រួ​​សារ ដែ​ល​​ចាប់​​តាំ​ង​ពី​ឆ្នាំ​​២០០៨​​បា​នមក​រស់​នៅ​​ និង​ធ្វើ​​ស្រែចម្ការនៅ​លើ​ដី​​​ទំហំជា​ង​​៨០​ហិក​តា​ក្នុងភុមិ​ប្រមា ​កាល​ពី​សប្តាហ៍​មុន​បា​ន​ព្យា​យាម​​​វិ​ល​ត្រឡប់​ទៅ​​ផ្ទះ​វិញ​​ ដើម្បី​ប្រមូ​ល​​ផល​ដំ​ឡូង​​មី​ ដែល​ពួ​ក​គេ​​បា​ន​ដាំ មុន​ពេល​​​ត្រូវ​បណ្តេញ​ចេញកាល​ពី​ក្នុង​ខែ​​ឧសភា​។ លោក ឃិន ដូង ​បា​ន​មា​ន​ប្រ​សាសន៍​ថា ​ទោ​ះ​ជា​យ៉ាង​​​ណា ​គ្រួ​សារ​ទាំ​ង​នេះ​​ត្រូ​វ​បាន​​ទាហា​ន​មួ​យ​ក្រុម​មា​ន​គ្នា​ជាង​​២០​នាក់​ ទប់​ស្កាត់​​មិន​ឲ្យ​វិល​ត្រឡប់​​ទៅ​កាន់​​លំ​នៅ​ដ្ឋាន​​​​របស់​​​ខ្លួនឡើយ។ ​លោក​ ​ឃិន ដូង បា​ន​បន្ត​ថា​ “ប្រជា​ជនទាំង​នោះ​ពិត​ជា​​ម្ចាស់ដំ​ឡូង​មី​មែន ​ប៉ុន្តែ​​ទាហា​ន​ទាំង​នោះ​​បា​ន​ហា​ម​ពួ​ក​គេ​មិន​ឲ្យ​ចូល​​ក្នុង​ដី​​​របស់​ខ្លួន​ឡើយ​ ពី​ព្រោះ​ថ្នាក់លើ​បា​រម្ភ​ខ្លាចមា​នបញ្ហា​កើត​ឡើង​​នៅ​លើ​ដី​នេះ​”។ ​លោក...

គេហទំព័របស់​រដ្ឋាភិបាល​គឺជា​ ឋាន​សួគ៌​សម្រាប់​ក្រុម​អ្នកវាយ ​ប្រហារ​​​​​តាមបណ្ដាញ​​អុីន​ធើណិត

សារស្វាគមន៍​អ្នក​ទស្សនា​គេហទំព័រ​របស់​កង​រាជ​អាវុធ​ហត្ថ​ជាតិ​ កាល​ពី​ព្រឹក​ម្សិលមិញ គឺ​ជា​រូប​ភាពរបស់​បុរស​បិទ​មុខ​ ហើយ​ពាក់​មួក​កាតិបពណ៌​​ក្រហម​។នៅ​ពី​លើ​ក្បាល​របស់​បុរស​រូប​នោះ​ មាន​​សរ​សេរអក្សរៗ​ធំថា “ ​គេ​លួចវាយ​ប្រហារ​ហើយ”។ គេហទំព័រ​​​របស់​តុលាការ​កំពូល​ ដែល​ជា​គេហទំព័រ​ទទួលរង​ការ​វាយ​ប្រហារ​ដែរ ក៏​មាន​សារ​មួយ​នៅ​លើ​ជ្រុង​ខាង​លើ​ផ្នែក​ខាង​ឆ្វេង​ ដែល​សរសេរថា “ ទទួលរងការវាយ​ប្រហារពី Hmei7​​”​ដោយមាន​ហត្ថលេខា​របស់​អ្នក​វាយ​ប្រហារ​តាម​បណ្ដាញ​អុីន​ធើណិត​ ជាជន​ជាតិ​ឥណ្ឌូ​ណេស៊ី​ម្នាក់​ ដែល​អះ​អាង​ថា ធ្លាប់​បាន​វាយ​ប្រហារ​គេហទំព័រ​ចំនួន​៧០.០០០​នៅ​ទូទាំង​ពិភព​លោក​។ នៅ​ពេល​​គេហទំព័រ​ទាំង​ពីរ​ ត្រូវ​បាន​កែ​តម្រូវ​មក​វិញ​ ប្រហែលជានៅ​វេលា​​​ថ្ងៃ​ត្រង់​ ការ​វាយ​ប្រហារ​ទៅ​លើ​គេហទំព័រ​ របស់រដ្ឋ​ គឺ​វា​មិន​មែន​ជា​រឿង​ថ្មី​ នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។​ អ្នក​ជំនាញ​មួយ​ចំនួន​បាន​និយាយ​ថា​អ្នក​វាយ​ប្រហារ​តាម​បណ្ដាញ​អុីន​ធើ​ណិត​ទាំង​អស់​ អាច​បន្ដ​វាយ​ប្រហារ​គេហទំព័ររបស់​រដ្ឋាភិបាល​បាន​ដោយ​ងាយ​ស្រួល​ ដោយ​សារ​តែ​កង្វះ​អ្នក​ជំនាញ​ខាង​ផ្នែក​ព័ត៌មាន​វិទ្យា ដែល​មាន​សមត្ថភាព​ការ​ពារ​គេហទំព័រ​របស់​រដ្ឋ​ដោយ​ប្រើ​លេខ​សម្ងាត់​ ដែល​មាន​សុវត្ថិ​ភាព​និង​​ប្រើ​​ប្រព័ន្ធ​ការ​ពារ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​បាន។ ពួក​គេ​ក៏​បាន​លើក​ឡើង​ដែរ​ថា ប្រសិន​បើ​​សន្ដិសុខ​តាម​បណ្ដាញ​អុីនធើ​ណិត​មិន​មាន​ការពង្រឹង​​ទេ​ រដ្ឋាភិបាល​នឹង​ខូច​កេរ្ដិ៍​ឈ្មោះរបស់​ខ្លួនជា​មិនខាន ​ជា​ពិសេសនៅ​​លើ​ឆាក​​អន្ដរជាតិ​។ លោក ភូ លីវូដ សមាជិក​ក្រុមប្រឹក្សា​នាយក​​និង​ជា​អតីត​អគ្គលេខាធិការ​នៃ​អាជ្ញា​ធរ​ជាតិ​ទទួល​បន្ទុក​កិច្ច​ការ​អភិវឌ្ឍន៍​វិស័យ​បច្ចេក​វិទ្យា​​គមនាគមន៍ ព័ត៌មាន​វិទ្យា ​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា ឥឡូវនេះរដ្ឋាភិបាល​បាន​ទទួល​ស្គាល់​សារៈសំខាន់​នៃ​បញ្ហា​នេះ​ហើយ ប៉ុន្ដែ នៅ​មិន​មាន​ជំនាញ​ និង​ការបណ្តុះបណ្តាល​ក្នុង​វិស័យ​នេះ​នៅឡើយទេ​ ហេតុដូច្នេះ​ហើយ​​គេ​ត្រូវ​ចំណាយ​ពេល​វេលាថែម​ទៀត​”។ លោក លីវូដ បាន​បន្ថែម​ថា “ប្រសិនបើ​ប្រជា​ពលរដ្ឋ​ផ្ដល់​ព័ត៌មាន​រទៅ​ឲ្យ​រដ្ឋាភិបាល​ ហើយ​ព័ត៌មាន​ទាំង​នោះ​ត្រូវ​បាន​គេ​លួច​នោះ​ប្រជាពលរដ្ឋ​ នឹង​លែង​មាន​ទំនុក​ចិត្ត​លើ​រដ្ឋា​ភិបាល​ទៀត​ហើយ​”។ កាល​ពី​ឆ្នាំ​មុន អ្នក​វាយ​ប្រហារ​តាម​បណ្ដាញ​អុីនធើណិត បាន​វាយ​ប្រហារ​គេហទំព័រ​របស់ន គរបាល​ជាតិ​...

បន្ទាប់​ពី​មាន​ពាក្យ​បណ្តឹង​ជា​ច្រើន​ មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​​លើក​ការ​ស៊ើប​អង្កេត​ក្រុម​ហ៊ុនវៀតណាម

មន្ត្រី​បាន​រាយ​ការណ៍​កាល​ពីម្សិល​មិញ​ថា បន្ទាប់​​ពី​មាន​ការ​អំពាវនាវ​កាន់​តែ​ច្រើន​​ឡើងៗឲ្យ​រដ្ឋាភិបាល​ធ្វើ​អន្តាគមន៍​​រារាំង​កុំ​ឲ្យ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម​​​​​​​មួយ​នៅ​ក្នុង​ស្រុក អូរយ៉ាដាវ ​ខេត្ត​​​រតនគិរី ​រុករាន​ដី​​​របស់​​ជន​ជាតិ​ដើមនោះ រដ្ឋ​បាល​​ព្រៃ​ឈើ​បាន​ចាប់​ផ្តើម​សើុប​អង្កេត​លើការ​អះ​អាង​ដែល​ថា ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម​នេះ កំពុង​កាប់​ឈើ​ខុស​ច្បាប់ និង​ឈូស​ឆាយដី​នៅ​ខាង​ក្រៅ​តំបន់​សម្បទាន​របស់​ខ្លួន​។ អាជ្ញាធរ​មូល​ដ្ឋាន​ និង​អ្នក​ភូមិ​ជន​ជាតិ​ភាគ​តិចចារា៉យ ដែលរស់​នៅ​ក្នុង​តំបន់​នេះ​បាន​ចោទ​ប្រកាន់​ក្រុម​ហ៊ុន​ហ្សាយ​ហ្សុង​យឿនដែល​ត្រូវ​បាន​រដ្ឋា​ភិ​បាល​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ៤.០០ ០ ហិ កតា ​​កាល​ពី​ឆ្នាំ​២០០៧​​នោះ​ថា​​ បាន​ធ្វើ​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​ទ្រង់ទ្រាយ​ធំ​ នាំ​ឈើ​ចេញ​ខុស​ច្បាប់​​ ទៅ​កាន់​ប្រទេស​វៀតណាម​ និង​​ថ្មីៗនេះ​បាន​ធ្វើ​សកម្ម​ភាព​ឈូសឆាយ​ដី ដែល​ជាកន្លែង​កប់​ខ្មោច​ដូន​តា​ជន​ជាតិ​ដើម​នេះ​។ លោក ផាន ភឿន ​នាយ​រង​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​​ខេត្ត​រតនគិរី​បាន​លើក​ឡើង​​ថា ចាប់​តាំង​ពី​ថ្ងៃអាទិត្យមក មន្ត្រី​ព្រៃឈើ​បាន ​និង​កំពុង​សើុប​អង្កេតអំពី​ទំហំ​​ប្រតិបត្តិ​ការ​កាប់​ឈើ​របស់​​ក្រុមហ៊ុន​នេះ​ និង​ការ​​ឈូស​បំផ្លាញ​កន្លែង​កប់​ខ្មោច​​នេះ​។ លោក ផាន ភឿន បាន​មាន​ប្រសាសន៍ថា  “យើង​បាន​ចុះ​ទៅ​ទី​នោះ​ កាល​ពីព្រឹក​ម្សិល​មិញ......

នគរបាល​កំណត់​មុខសញ្ញាជន​សង្ស័យ​ក្នុង​ករណីជះ​ទឹក​អាស៊ីត​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​

នគរបាល​ខេត្តបាត់​ដំបង​​​​ លើក​​​ឡើងថាខ្លួន​បាន​បាត់​បង់​តម្រុយក្នុង​ការ​ស្វែង​រក​​ជន​សង្ស័យតែ​ម្នាក់​គត់​នៅ​ក្នុង​ករណី​ជះ​ទឹក​អាស៊ីត​បណ្តាល​​​​​​ឲ្យ​​ស្ត្រី​វ័យ​ក្មេង​ម្នាក់​​ស្លាប់​ នៅខេត្ត​ព្រះ​​​សីហនុ កាល​ពី​ខែ​មុន។ លោក ចិត្ត​ វណ្ណី ស្នង​ការ​រង​នគរ​បាល​​ខេត្ត​ បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញថា ​គេ​គិត​ថា ជន​សង្ស័យ​ឈ្មោះ​ រឿន មឿន អាយុ​​​២២​ឆ្នាំ បាន​រត់​គេច​ខ្លួន​ពី​ខេត្ត​បាត់​ដំបង​ទៅ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ ប៉ុន្ដែ នគរបាលមិន​ដឹង​ថា ជន​នេះ​បាន​ទៅ​ទីណា​ឲ្យ​ប្រាកដ​នោះ​ឡើយ។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​បាត់​តម្រុយ​ជន​នោះហើយ​”។ លោក​បាន​បន្ថែម​ថា លោក​បាន​បញ្ជូន​រូប​ថត​ និង​ព័ត៌មាន​ស្ដី​ពី​ជន​សង្ស័យ​ទៅ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត​ជិត​ព្រំដែន​ថៃ​រួច​ហើយ​។ លោក ចិត្ត​ វណ្ណី បាន​មាន​​​ប្រសាសន៍​​​បន្ថែមទៀត​ថា “​យើង​បាន​បញ្ជូន​រូប​ថត​​ជន​នេះ ហើយ​បាន​ប្រាប់​នគរបាល​​នៅ​ជិត​ព្រំ​​​ដែន​​​​​ឲ្យ​​តាម​ឃ្លាំ​មើល​ជន​នេះ​”។ លោក...

នគរ​បាល​អន្តោ​ប្រវេសន៍ឃុំ​ខ្លួន​​​​ជន​​​ជាតិ​​​អង់​​​គ្លេសម្នាក់ ពីបទពេស្យាចារ និង​ជួញ​ដូរ​ផ្លូវ​ភេទ​

មេធាវី​​​ម្នាក់ ដែល​​​តំណាង​​​ឲ្យ​​​ក្រុម​​​ហ៊ុនរបស់​​​លោក អេន​​​ឌ្រូ វ៉ាលេស​ (Andrew​​​ ​Wallace)ជា​​​​ជន​​​ជាតិ​​​អង់​​​គ្លេស​បាន​​​ឲ្យ​​​ដឹង​​​កាលពី​​​ម្សិល​​​មិញថា​​​ ពេល​​​នេះ​លោក អេន​​​ឌ្រូ ​វ៉ាលេស ​កំពុង​​​ជាប់​​​ឃុំ​​​នៅ​​​នាយក​​​ដ្ឋាន​​​នគរ​បាល​​​អន្តោ​​​ប្រវេសន៍​។ លោក អេន​​​ឌ្រូ វ៉ាលេស អាយុ​​​៣៨​​​ឆ្នាំ ​ត្រូវ​​​បាន​​​តុលាការ​​​ប្រទេស​​​អង់​​​គ្លេស​ផ្តន្ទា​ទោស​​​កាល​​​ពី​ឆ្នាំ​​​២០១០ ឲ្យ​​​ជាប់​​​ពន្ធនា​​​គារ​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ ពី​​​បទញុះញុង​​់​ឲ្យ​​មាន​​ពេស្យា​ចារ និង​​​ជួយ​​​សម្រួល​​​ដល់​ការ​​បញ្ជូន​​​ស្ត្រី​​​ពីរ​​​នាក់​​​​ទៅ​​​​ចក្រភព​​​អង់​​​គ្លេស​​​ក្នុង​​​គោល​​​បំណង​​​​​​​កេង​ប្រវ័ញ្ច​​​​ផ្លូវ​​​ភេទ។​​​​គាត់​បាន​​​គេច​​​ខ្លួន​ពី​ការ​ធានា​ឲ្យ​​​​នៅ​​​ក្រៅ​​​ឃុំ ហើយ​​​ធ្វើ​​​ដំណើរ​​​​ទៅ​​​​ប្រទេស​​​ថៃ ដែល​នៅ​ទី​នោះ​​​​នគរ​​​បាល​​​ថៃ ​បានចាប់​​​ខ្លួន​​​​​​​គាត់​​​​កាល​​​ពី ខែកក្កដា ​​​ឆ្នាំ​​​២០១១​​​​តាម​​​ការ​​​ស្នើ​​​សុំ​​​ពី​អាជ្ញាធរ​​​អង់​​​គ្លេស។ គេ​​​មិន​​​ទាន់​​​ដឹង​​​ច្បាស់ថា លោក  អេន​​​ឌ្រូ ​វ៉ាលេស បាន​​​ធ្វើ​​​ដំណើរ​​​មក​​​ប្រទេស​​​កម្ពុជា​​​ដោយ​​​របៀប​​​ណា​​​នោះ​​​ទេ ​ហើយ​ពេល​​​នេះ​គាត់​គឺ​ជា​​​​នាយក​​​ប្រតិបតិ្ត​​​ក្រុមហ៊ុន Power Topia​ (​​​កម្ពុជា) ដែល​​​លក់​​​ឧប​​​ករណ៍​​​ដើ​​​រ​​​ដោយ​​​ថាម​​​ពល​​​​ពន្លឺ​​​ព្រះ​​​អាទិត្យ។ លោក ម៉ា សំបូរ៉ាណា ជា​​​មេធាវី​​របស់​​ក្រុមហ៊ុន​​ Power Topia ​​​បញ្ជាក់​ថា ​លោក  អេន​​​ឌ្រូ វ៉ា​​​លេស ត្រូវ​​​​​​បាន​​​នគរបាល​​​មូលដ្ឋាន​​​ចាប់​​​ខ្លួន កាល​​​ពី​​​សប្ដាហ៍​​​មុន ហើយ​​​​គ្រោង​បញ្ជូន​​​ទៅ​​​ប្រទេស​​​អង់​​​គ្លេស​​​វិញ។ លោក ម៉ា សំបូរ៉ាណា ​​​មាន​​​ប្រសាសន៍​ន៍​​​ថា “ខ្ញុំមិនដឹង​​​អំពី​​​កាល​​​បរិច្ឆេទ ដែល​​​លោក  អេន​​​ឌ្រូ វ៉ា លេស នឹង​​​ត្រូវ​​​បញ្ជូន​​​​​​ទៅ​​​ប្រទេស​​​អង់​​​គ្លេស​​​វិញ​​​នោះ​​​ទេ ប៉ុន្តែ ខ្ញុំអាច​​​បញ្ជាក់​ថា​គាត់​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​នៅ​​​នាយកដ្ឋាន​​​នគរបាល​​​អន្តោ​​​ប្រ​​​វេស​ន៍​​​” ដោយលោកបាន​​​​​មាន​​​ប្រសាសន៍បន្ថែម​​​​​​​ថា “ លោកមិន​​​ត្រូវ​​​បាន​​​អនុញ្ញាតឲ្យ​​​​​​ជួប​​​លោក  អេន​​​ឌ្រូ វ៉ាលេស នៅ​​​ក្នុង​​​មន្ទីរ​​​ឃុំឃាំង​​​ទេ។ លោកបាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មិន​​​អាច​​​ជួប​​​លោក  អេន​​​ឌ្រូ វ៉ាលេស ​​​បាន​​​ទេ ពី​​​ព្រោះ​គាត់​ស្ថិត​​​នៅ​​​ក្រោមការ​​​គ្រប់​​​គ្រង​​​របស់​​​នគរ​បាល ហើយ​​​នគរបាល​​​កម្ពុជា និង​​​នគរបាល​​​អន្តរជាតិ​​​នៅ​​​ចក្រភព​​​អង់​​​គ្លេស កំពុង​​​ធ្វើ​​​ការ​​​ងារ​​​រួម​​​គ្នា។ ដូច្នេះ ​​​បញ្ហា​​​នេះស្ថិត​​​នៅ​​​ក្រៅ​​​ដែន​​​ច្បាប់​​​ព្រហ្ម​​​ទណ្ឌ​​​កម្ពុជា”។​លោក​​​​បាន​​​បន្ថែមថា លោកមាន​​​ការ​​​ភ្ញាក់​​​ផ្អើល​​​​ចំពោះ​​​​ការ​​​ចាប់​​​ខ្លួន​​​លោក  អេន​​​ឌ្រូ វ៉ា​លេស ។ លោក ម៉ា សំបូរ៉ាណា ​​​មាន​​​ប្រសា​​​សន៍​​​ថា “គាត់​បាន​​​​និយាយ​ថា វា​​​ជា​​​រឿង​​​ផ្ទាល់​ខ្លួន​ ប៉ុន្តែ​វា​​​មិន​​​គួរ​​​​ជា​​​រឿង​​ធ្ងន់​​​ធ្ងរ​​​នោះទេ”។ លោក លីស្លេយ សូនឌឺសន់ (Lesley Saunderson) អនុ​​​ប្រធាន​​​បេស​​​ក​​​កម្ម​​​ប្រចាំ​​​ស្ថាន​​​ទូត​​​អង់​​​គ្លេសបាន​​​បញ្ជាក់​​​ថា ការ​​​ចាប់​​​ខ្លួន ​លោកអេន​​​ឌ្រូ វ៉ាលេស ធ្វើ​​​ឡើង​​​ទៅ​​​តាម​​​សំណើ​​​របស់​​​ទី​​​ភ្នាក់​​​ងារ​​​​​​​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់ ​(Serious Organized Crime Agency)នៅ​​​ចក្រ​​​ភព​​​អង់​​​គ្លេស និង​​​បាន​​​បង្វែរ​​​សំណួរ​​​ទាំង​​​អស់​​​ទៅ​​​​ទី​ភ្នាក់​ងារ​ SOCA​​​ នេះ។ លោក​​​​បានបន្ថែម​​​​​ថា “ យើង​​​កំពុង​​​ផ្ដល់​​​ជំនួយ​​​ផ្នែក​​​ប្រឹក្សា​យោបល់​​​​ឲ្យ​​​​គាត់​។យើង​​​សូម​​​ធានា​​​ថា គាត់​​​​នឹង​​​ទទួល​​​បាន​​​មេធាវី​​​ម្នាក់ ហើយ​​​ប្រសិន​​​បើ​​​​គាត់​​​ចង់​​​ឲ្យ​​​យើង​​ជូន​ដំណឹង​ទៅ​​​​​​​នរ​​ណា​​​ម្នាក់​​​នោះ​​​យើង​​​នឹង​​​ជួយ”។ អ្នក​​​នាំ​​​ពាក្យ​​​ទី​​​ភ្នាក់​​​ងារ SOCA ​​​និយាយ​​​ថា ​ការ​​​ចាប់​​​ខ្លួន​​​នេះ ធ្វើ​​​ឡើង​​​ទៅ​​​តាម​​​សំណើ​​​រួម​​​គ្នារបស់​​​ការិយាល័យ​​​នគរបាលនៅ ​​​Devon...

ពាណិជ្ជករ​ជាតិ​រុស្ស៊ី ដែល​ជាប់​ពន្ធ​នាគារ​ ​ប្រើ​ប្រាស់​ហ្វេសប៊ុក ដើម្បី​រិះ​គន់ចំពោះ​ការចោទ​ប្រកាន់​​

ពាណិជ្ជ​ករ​ជន​ជាតិ​រុស្ស៊ីម្នាក់​ឈ្មោះ សឺហ្គី ប៉ូលុនស្គី (Sergei Polonsky) ដែល​បច្ចុប្បន្នកំពុងជាប់​ឃុំ​បណ្ដោះ​អាសន្ន​ ​នៅ​ក្នុងពន្ធនា​គារ​ខេត្ត​​ព្រះសីហនុ បាន​ប្រើ​ប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ កាល​ពី​ម្សិលមិញ ដើម្បី​តវ៉ា​ចំពោះ​ភាព​គ្មាន​ទោស​​របស់​លោក​ជុំ​វិញ​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​។ លោក ប៉ូលុនស្គី អាយុ៤០​ឆ្នាំ និង​បុរស​ជន​ជាតិ​រុស្ស៊ីពីរនាក់ផ្សេង​ទៀត ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ កាល​ពី​សប្ដាហ៍​មុន បន្ទាប់​ពី​មាន​ឧបទ្ទវហេតុ​មួយ​កើត​ឡើង​ នៅតាមឆ្នេរ​សមុទ្រ​ កាល​ពីថ្ងៃទី​៣០​ ខែ​ធ្នូ។ មន្ត្រីកង​រាជ​អាវុធ​ហត្ថ​និយាយ​ថា ជន​ជាតិ​រុស្ស៊ី​ទាំង​នេះ បានប្រើ​អំពើ​ហិង្សា​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​ប្រាំមួយ​នាក់ ឲ្យ​ចេញ​ពី​ទូក ហើយ​ក្រោយ​មក​ក៏​បាន​ព្យាយាម​រត់​គេ​ចខ្លួន​។ នៅ​ក្នុង​សារ​មួយ​សរសេរ​ជា​ភាសា​រុស្ស៊ី បង្ហោះ​លើ​ទំព័រ​ហ្វេស​ប៊ុក និង​នៅ​ក្នុង​ទំព័រ​ទ្វីតធើ​ (Twitter) កាល​ពីម្សិលមិញ​ ​ លោក ប៉ូលុនស្គី បាន​លើក​ឡើង​ថា លោក​​ “ នឹង​ទាម​ទារស៊ើប​អង្កេត​លើ​ការ​ចោទ​ប្រកាន់​នេះ” របស់សាលាដំបូង​ខេត្ត​ព្រះសីហនុ។ លោក​​លើក​ឡើង​ ​ក្នុង​សារ​នេះ​ថា...

MEDIA FEEDS

ប័ណ្ណសារ

video

កម្មវិធី Idea Talk៖ តើនៅថ្ងៃអនាគតវៀតណាមអាចមានលទ្ធភាពស្រូបកំលាំងពលកម្មពីកម្ពុជា ឡាវ និងចិនដែរទេ?

តើនៅថ្ងៃអនាគតវៀតណាមអាចមានលទ្ធភាពស្រូបកំលាំងពលកម្មពីកម្ពុជា ឡាវ និងចិនដែរទេ?